សន្តហ្វ្រង់ស័រ នៅសាល ជាលោកអភិបាល និងជាគ្រូបាធ្យាយ ថ្ងៃទី ២៤ មករា

សន្តហ្រ្វង់ស័រ នៅសាល កើតក្នុងគ្រួសារអភិជន នៅហ្សាទួល ឌឺសាល ក្នុងតំបន់សាវីយេ ភាគខាងត្បូងនៃប្រទេសបារាំង ជិតប្រទេសស្វីសសឺឡែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៥៦៧។ លោកគឺជាលោកអភិបាល និងជាគ្រួបាធ្យាយនៃព្រះសហគមន៍។ ហ្រ្វង់ស័រជាក្មេងដែលមានភាពវ៉ៃឆ្លាត ហើយលោកបានសម្រេចចិត្តបម្រើព្រះជាម្ចាស់តាមេះីក្មេងមកម្លេស។ លោកបានស្វែងយល់ពីការត្រាស់ហៅរបស់លោកជាបូជាចារ្យជាច្រើនឆ្នាំ តែឪពុករបស់លោកចង់ឱ្យលោកក្លាយជាជាអ្នកច្បាប់ និងជាអ្នកនយោបាយ។ ក្នុងឆ្នាំ១៥៨០ ហ្រ្វង់ស័របានចូលសិក្សានៅសកលវិទ្យាល័យ នៅទីក្រុងបារីស្ត ក្នុងវ័យប្រហែល២៤ឆ្នាំ លោកបានរៀនចប់បណ្ឌិតខាងច្បាប់រដ្ឋ និង ខាងច្បាប់ព្រះសហគមន៍ពីក្រុងប៉ាដួ(Padova)ប្រទេស អ៊ីតាលី លោកមិនដែលបោះបង់ចោលគំនិតចង់ក្លាយជាបូចាចារ្យឡើយ លោកក៏បនាបន្តសិក្សាទេវវិទ្យា និងរៀបអធិដ្ឋានបែបសមាធិ ក្នុងភាពស្ងៀមស្ងាត់ ក្រោយមកលោកបានទទួលបណ្ឌិតខាងទេវវិទ្យាពីក្រុងប៉ារីស លោកបានរៀនជិះសេះដើម្បីបំពេញចិត្តឪពុករបស់លោក ថ្ងៃមួយពេលលោកកំពុងជិះសេះព្រះជាម្ចាស់បានបានផ្តល់ទីសម្គាល់ខ្លះឱ្យហ្រ្វង់ស័រមានភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត លោកបានធ្លាក់ពីសេះបី៣ក្នុងថ្ងៃនោះ ហើយគ្រប់ពេលដែលលោកធ្លាក់ពីសេះដាវក៏ហូតចេញពីស្រោមធ្គាក់លើដី រាងជាឈើឆ្កាង។ លោកហ្រ្វង់ស័របានព្យាយាមនិយាយជាមួយឪពុករបស់លោកជាច្រើនលើកច្រើនសារ ចុងក្រោយលោកក៏បានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ លោកក៏ត្រូវបានគេជ្រើសតាំងជាចៅអធិការនៅក្នុងភូមិភាគហ្សឺណែវ ក្នុងឆ្នាំ១៥៩៣ លោកលោកអភិបាលនៅទីនោះ។ អំឡុងពេលនោះមានកើតឡើងនូវចលនាប្រូតេស្តង់ លោកទៅប្រកាសដំណឹងល្អ ជួយឲ្យអ្នកក្រុងឆាប្លេ(Chablais) កែប្រែចិត្តគំនិត ពីក្រុមវង្វេងជំនឿ ឲ្យត្រឡប់មកជាកាតូលិកវិញ ។ អស់រយៈពេលបីឆ្នាំ លោកបានដើរកាត់ផ្ទះជាច្រើន តែគេបីទទ្វាមិនស្វាគមន៍លោក គេគប់ដុំថ្មដាក់លោក លោកព្យាយាមសរសេរជាលិខិតប៏ណ្តតូចៗដើម្បីពន្យល់ពីព្រះសហគមន៍កាតូលិកដ៏ពិតប្រាកដ ហើយសូកតាមចន្លោះទ្វាផ្ទះ។ ហើយនេះក៏ជាប្រវត្តិសាស្រ្តដំបូងដែលព្រះសហគមន៍បានចាប់ផ្កើមផ្សព្វផ្សាយតាមរបៀបនេះ។ លោកស្រឡាញ់ក្មេងៗ លោកលេងជាមួយក្មេងៗ ដែលជាហេតុនាំឱ្យឪពុកម្តាយក្មេងទាំងនោះចូលចិត្តលោក ហើយចាប់ផ្តើមនិយាយជាមួយលោក។ ក្នុងបេសសកម្មរបស់លោក លោកបានកែប្រែមនុស្សជាង៤ម៉ឺននាក់ឱ្យចូលក្នុងព្រះសហគមន៍វិញ។ ក្នុងឆ្នាំ១៦០២ ហ្រ្វង់ស័រ បានតែងតាំងជា លោកអភិបាលនៅហ្សែណែវ ។ លោកប្រតិបត្តិតាមមហាសន្និបាតក្រុងត្រង់(Trent) ដោយយកចិត្តទុកដាក់ការប្រកាសដំណឹងល្អ។ ការធ្វើ ធម្មទេសនានិងចិត្តល្អរបស់លោក មាននិយាយថា «ប្រសិនបើហ្វ្រង់ស័រល្អយ៉ាងនេះហើយ ចុះព្រះជាម្ចាស់ និងល្អដល់កំរិតណាទៀត»។ លោកជាអ្នកណែនាំខាងផ្លូវវិញ្ញាណដ៏ល្អប្រសើរ (មានលិខិតណែនាំខាងផ្លូវ វិញ្ញាណរបស់លោកជាង ២,០០០ ច្បាប់) ដោយលោកបើកផ្លូវដ៏វិសុទ្ធសម្រាប់គ្រិស្តបរិស័ទដែលជាគ្រហស្ថ (La Philothee)។ លោកបង្ហាញថា គ្រឹះរបស់ជីវិតខាងផ្លូវវិញ្ញាណគឺ សេចក្តីស្រឡាញ់ទៅកាន់ព្រះជាម្ចាស់ (Theotime)។ លោកយកចិត្តទុកដាក់ការបោះពុម្ព និងជាអ្នកប្រកាសដ៏ល្បី។ លោកជាមនុស្សមិនគ្រាន់តែនិយាយ តែជាអ្នក អនុវត្តដែរ។ លោកបានបង្កើតសាកលវិទ្យាល័យនៅក្រុងថូណង។ លោកបានសហការជាមួយសន្តី យ៉ូហាណ្ណា ហ្រ្វង់សេស្កា ឌើ ឆាងតាល(St.Frances de Chantal) បង្កើតក្រុមគ្រួសារបព្វជិតា «ព្រះនាងម៉ារីសួរសុខទុក្ខ»(Visitation Nuns) បងស្រីក្នុងក្រុមគ្រួសារនេះ ត្រូវទៅជួយអ្នកជំងឺនិងអ្នកក្រីក្រ។ ហើយ គម្រោងការនេះបានជោគជ័យដោយសារ សន្តវ៉ាំងសង់ នៅ ប៉ូល។ លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៦២២។

Facebook
Twitter
LinkedIn