សន្តសេបាស្យាំង ជាមរណសាក្សី ថ្ងៃទី ២០ មករា

គេមិនសូវបានស្គាល់ប៉ុន្មាននោះទេអំពីប្រវិត្តជាយុវវ័យរបស់សន្តសេបាស្យាំង តែគេបានស្គាល់ខ្លះៗថា លោកជាអ្នកស្រុកភាគខាងត្បូងនៃប្រទេសបារាំង ហើយលោកបានទទួលការអប់រំនៅមីឡាន។ លោកបានចូលរួមជាមួយទាហាររ៉ូម៉ាំងក្នុងឆ្នាំ២៨៣ ហើយលោកទំនងជាបានជួយគ្រីស្តបរិស័ទជាច្រើនឱ្យរួចផុតពីការបៀតបៀន។ សន្តសេបាស្យាំង ត្រូវបានគេតាំងតែជាអ្នកការពារព្រះចៅអធិរាជ ឌីអូក្លេសៀន។ ថ្ងៃមួយ មានកូនភ្លោះពីរអ្នកគឺលោក ម៉ាកុស និង ម៉ាសេឡេនដែលជាឧបដ្ឋាក ត្រូវបានគេចាប់ដាក់គុក ដោយសារមិនធ្វើការបញ្ជារបស់ព្រះចៅអធិរាជ ដោយឱ្យគោរពព្រះរបស់ពួករ៉ូម៉ាំង។ ក្នុងពេលជាប់គុក ម្តាយឪពុករបស់លោកទាំងពីរបានទៅសួរសុខទុក្ខនឹងបញ្ចុះបញ្ចូលលោកពួកគេបោះបង់ចោលជំនឿ។ ពេលនោះ លោកសេបាស្យាំងក៏បានណែនាំ ហើយឪពុកម្តាយរបស់អ្នកទាំងពីរបានក្លាយជាគ្រីស្តបរិស័ទផងដែរ លោកក៏បានអប់រំជំនឿ ដល់អស់អ្នកផ្សេងទៀត ហើយពួកគេក៏បានជឿលើព្រះគ្រីស្ត និងលែងខ្លាចសេចក្តីផងដែរ។ មានគេរកឃើញថា លោកសេបាស្យាំងជាគ្រីស្តបរិស័យ គេក៏បានរាយការណ៍ទៅព្រះចៅអធិរាជក្នុងឆ្នាំ ២៨៦។ ពេលនោះព្រះចៅអធិរាជខ្លាំងជាខ្លាំង ហើយបានបញ្ជាសម្លាប់គ្រីស្តបរិស័ទជាច្រើនរយនាក់ ហើយបានបញ្ជាឱ្យគេចាប់លោកសេបាស្យាំង ទៅសម្លាប់ដោយចងភ្ជាប់នឹងដើមឈើក្នុងទីលានហ្វឹកហាត់ ហើយយកលោកជាគោលដៅសម្រាប់ហ្វឹកហាត់បាញ់ព្រួញ ទាហារគិតថាលោកសេបាស្យាំងត្រូវព្រួញស្លាប់ហើយ ក៏ស្រាយលោកដាក់ចោលនៅកន្លែងបញ្ចុះសព។ មានស្រ្តីម្នាក់ឈ្មោះ រីណេ នៃទីក្រុងរ៉ូម និងអ្នកបំរើរបស់នាង ដែលនាងក៏មានប្តីជាគ្រីស្តបរិស័ទ ហើយជាអ្នក បម្រើ ព្រះចៅអធិរាជ ព្រមទាំងត្រូវបានគេសម្លាប់ផងដែរ។ នាងបានជួយសង្គ្រោះលោកសេបាស្យាំង ពីកន្លែងបញ្ចុះសព ព្រោះលោកមិនទាន់ស្លាប់នៅឡើយ នាងបានលាក់លោក និងមើលថែរហូតដល់លោកមានសុខភាពល្អឡើងវិញ។ ក្រោយមក លោកបានទៅបង្ហាញខ្លួនឱ្យព្រះចៅអធិរាជបានឃើញ និងស្រែកខ្លាំងៗថា ព្រះចៅអធិរាជរូបនេះបៀតបៀនគ្រីស្តបរិស័ទយ៉ាងឃោឃៅ ពេលព្រះចៅអធិរាជ ភ្ងាក់ផ្អើលជាខ្លាំង ហើយបញ្ជាឱ្យចាប់លោកសេបាស្យាំង ដោយពុំឱ្យរត់រួចឡើយ ព្រះចៅអធិរាជបញ្ជាឱ្យគេវាយលោកសេបាស្យាំងរហូតដល់ស្លាប់ និងបោះលោកទៅក្នុងលូ នាងលូស៊ីណា បានស្រង់យកសពរបស់លោកសេបាស្យាំងចេញមក ហើយបញ្ចុះយ៉ាងសម្ងាត់បំផុតក្បែរទីក្រុមរ៉ូម។

Facebook
Twitter
LinkedIn