នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មណ្ឌលស្វាគមន៍ជនពិការ អារ៉ូពេ នៃព្រះសហគមន៍បាត់ដំបង បានរៀបចំកម្មវិធីបុណ្យព្រះយេស៊ូប្រសូត ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកអភិបាលទេព ច័ន្ទពិសិដ្ឋ អភិបាលប្រចាំភូមិភាគបាត់ដំបង ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា នៅខេត្តបាត់ដំបង លោកបូជាចារ្យ បងប្រុសបងស្រី ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។ ក្នុងនោះផងដែរ ក៏មានការសម្តែងរឿងព្រះយេស៊ូប្រសូតដោយសិស្សដែលស្នាក់នៅមណ្ឌលស្វាគមន៍ជនពិការ អារ៉ូពេ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរព្រះយេស៊ូប្រសូត និងលើកទឹកចិត្តដល់បងប្អូនជនមានពិការភាពឲ្យក្លាហានក្នុងការបង្ហាញ និងបញ្ចេញសមត្ថភាព ។
Post Views: 352