ផែនដីទាំងមូលជាកំណល់ទ្រជើងរបស់ព្រះជាម្ចាស់ នៃពិភពលោក (អេសាយ ៦៦,១) ។ ថ្ងៃអាទិត្យចុងក្រោយ នៃរដូវធម្មតា គឺជាពិធីបុណ្យឱឡារិកមួយ ដែលបង្ហាញពីសភាព និងតួនាទី របស់ព្រះយេស៊ូដែលជាអ្នកភូមិណាសារ៉េត គឺបុណ្យព្រះអម្ចាស់យេស៊ូជាព្រះមហាក្សត្រនៃពិភពលោក។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងក្នុងព្រះសហគមន៍រ៉ូមាំងកាតូលិក ដើម្បីគោរពលើកតម្កើងព្រះអម្ចាស់យេស៊ូ ដែលជាម្ចាស់លើអ្វីៗទាំងអស់ដែលជាស្នាមព្រះហស្តរបស់ព្រះអង្គ ដែលបានប្រារព្ធឡើងតាំងពីឆ្នាំ១៩២៥ ដោយសម្តេចប៉ាច ពីយ៉ុសទី១១។ ពីដើមឡើយពិធីបុណ្យនេះកេប្រារព្ធ នៅថ្ងៃអាទិត្យចុងក្រោយនៃខែតុលា ប៉ុន្តែនៅឆ្នាំ១៩៦៩ សម្តេចប៉ាបប៉ូលទី៦ បានប្តូរដោយដាក់ពិធីបុណ្យព្រះអម្ចាស់យេស៊ូជាព្រះមហាក្សត្រនៃពិភពលោក មកថ្ងៃអាទិត្យចុងក្រោយនៃរដូវធម្មតាវិញ និងដោយចង់បង្ហាញថា ព្រះសហគមន៍បានបញ្ចប់ឆ្នាំចាស់ហើយហើយមានព្រះគ្រីស្តជាអ្នកដឹកនាំដ៌ប្រសើរក្នុងគ្រប់ពិធីបុណ្យ ណាមួយបន្ទាប់ពីបុណ្យនេះព្រះសហគមន៍ចាប់ផ្តើមចូលក្នុងរដូវរងចាំ ដែលជាឆ្នាំថ្មីនៃព្រះសហគមន៍។ ពិធីបុណ្យនេះក៏ត្រូវបានឃើញមាននិកាយខ្លះ ដូចជាលូធើរៀន អង់គ្លេកាំង និងប្រូតេស្តង់មួយចំនួនប្រារព្ធផងដែរ។
- អត្ថបទថ្មីៗ