បុណ្យឆ្លងព្រះវិហារបាស៊ីលីកា សន្តសិលា និងសន្តប៉ូល

Dedication of the Churches of Peter and Paul

ព្រះវិហារបាស៊ីលីកា សន្តសិលា សន្តប៉ូល គឺជាវិសាលវិហារ២ ក្នុងចំណោមវិសាលវិហារសំខាន់ៗទាំង៤ ក្នុងទីក្រុងរ៉ូម។

ព្រះវិហារបាស៊ីលីកាសន្តសិលា បានកសាងលើកតំបូងក្នុងឆ្នាំ៣២៣ ដោយព្រះចៅអធិរាជកង់ស្ទេនទិន។ ព្រះវិហារនេះបានកសាងលើផ្នូររបស់សន្តសិលា ដែលជាគ្រីស្តទូត និងជាសម្តេចប៉ាបទី១ នៃព្រះសហគមន៍កាតូលិក។ ប្រហែលរយៈពេលជាង១០០០ឆ្នាំក្រោយមកដោយអគារនេះបានបញ្ហាទ្រុបទ្រុម  សម្តេចប៉ាបជូលី ទី២ បានជូសជុលនិងសាងសងឡើងវិញ ដោយចំណាយពេលប្រមាណជាង២០០​ឆ្នាំទើបបានបញ្ចប់ការសាងសង ហើយបានប្រារព្ធពិធីឆ្លងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៦២៦។ វិសាលវិហារនេះជាវិសាលវិហារដ៏ល្បីល្បាញបំផុត ក្នុងគ្រីស្តសាសនា។  រីឯវិសាលវិហារបាស៊ីលីកា សន្តប៉ូលវិញ មានទីតាំងស្ថិតនៅក្រៅកំពែងក្រុងរ៉ូមកាលពីសម័យដើម វិសាលវិហារនេះក៏បានសងឡើងដោយព្រះចៅអធិរាជ កង់ស្ទេនទីន ហើយក្រោយមកវិសាលវិហារនេះត្រូវឆេះបំផ្លាញក្នុងឆ្នាំ១៨២៣។ វិសាលវិហារសន្តប៉ូលទទួលបានការបរិច្ចាគជុំវិញពិភពលោក ដើម្បីកសាងឡើងវិញ នៅពេលវិសាលវិហារសន្តសិលាកំពុងនៅកសាងនៅឡើយ វិសាលវិហារសន្តប៉ូលគឺជាវិសាលវិហារដែលធមជាងគេបង្អស់នៅទីក្រុងរ៉ូម។ វិសាលវិហារនេះត្រូវបានកសាងឡើងវិញនៅលើផ្នូររបស់សន្តប៉ូល ដោយសន្តប៉ាបពីយូសទី៩ ហើយបានឧទ្ទេសជាព្រះវិហារបាស៊ីលីកា ក្នុងឆ្នាំ១៨៥៤។

វិសាលវិហារទាំងពីរនេះ មកដល់ពេលបច្ចុប្បន្នបានទាក់ទាញគ្រីស្តបរិស័ទមកធ្វើបូជានីយចរ រាប់លានអ្នកក្នុងមួយឆ្នាំ និងរួមមានភ្ងៀវទេសចរពីគ្រប់សាសនាផងដែរ។

Facebook
Twitter
LinkedIn