គ្រីស្តសាសនា​និង​ពុទ្ធសាសនារួមគ្នា​ជួយ​អ្នក​ក្រីក្រ

ជន​ក្រី​ក្រ​៣៣០​គ្រួសារ ​ទទួល​គ្រឿងឧបភោគ​​បរិភោគ​ពី​ព្រះសហគមន៍​កាតូលិកនិង​ព្រះសង្ឃ​ខាង​ព្រះពុទ្ធសាសនា ​នៅព្រះវិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ (ព្រះសហគមន៍​ចំប៉ា) នៅ​ភូមិ​ចំប៉ា ស្រុក​កៀន​ស្វាយ​ ខេត្តកណ្ដាល។

តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ វិរជ័យ ស្រ៊ី​ប្រាម៉ុង​ ​បាន​ឱ្យ​ដឹង​ថា «​គោល​បំណងចង់​ចែក​ជូន​ដល់​ប្រជាជនក្រីក្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ និង​បងប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹក​លិច»។

លោក​បូជាចារ្យ​បន្ថែម​ថា នៅក្នុង​ឱកាស​​នេះ​ដែរ​ក៏​មាន​ក្រុម​ព្រះសង្ឃ​ខាង​ព្រះពុទ្ធ​សាសនា​ ​ធ្វើ​ការ​ជាមួយ​ទូត​នៅ​សមាគម​វៀតណាម ដែល​ជួយ​តាម​ភូមិវៀតណាម​​ដែល​មាន​ទឹក​លិច​ឬមាន​បញ្ហានានា បានស្នើ​ចូល​រួម​​ជួយចំនួន​២០០គ្រួសារ រួម​ជាមួយព្រះ​វិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ ចំនួន១៣០​គ្រួសារ។ ការ​ផ្តល់​ជូន​នេះ ក៏មាន​អ្នក​ក្រជនជាតិ​ខ្មែរ​ជុំវិញភូមិចំនួន​១៣០គ្រួសារផងដែរ។

តាម​ប្រសាសន៍លោក​បូជាចារ្យដដែល​បាន​ឱ្យ​ដឹង​ទៀតថា ការ​សម្ដែងធម៌មេត្តា​ករុណា ជាព្រះ​យេស៊ូដែល​បង្រៀន​យើង​ឱ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ដល់​អ្នក​ក្រី​ក្រ អ្នក​ជិតខាង។

គ្រឿង​បរិភោគ​​ដែល​បាន​ចែក​ជូន​ដល់​ជន​ក្រីក្រចំនួន៣៣០គ្រួសារ ​នា​ថ្ងៃទី​៤ កញ្ញា ២០២២​ ​​ទាំងនោះ​​មាន ​អង្ករ​១០គីឡូ និង​មី ១០​កញ្ចប់​ក្នុង​​មួយ​គ្រួសារ៕

ដោយដាលីស​

Facebook
Twitter
LinkedIn