សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១១,១៧-២៦.៣៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំធើ្វឱ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឱ្យអន់ថយទៅៗ។ ជាបឋមខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាព្រះសហគមន៍នោះ បងប្អូនបាក់បែកគ្នាជាបក្សពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។ ត្រូវតែមានកាខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះ ដើម្បីឱ្យដឹងថា អ្នកណាមានចិត្តទ្រាំយ៉ាងស្មោះពិតមែននោះ។ ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនធើ្វពិធីជប់លៀងរបស់ព្រះអម្ចាស់ទេ ព្រោះពេលបរិភោគ ម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឱ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។ តើបងប្អូនគ្មានផ្ទះសម្បែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយព្រះសហគមន៍របស់ព្រះជាម្ចាស់ និងចង់ធើ្វឱ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអាម៉ាស់មុខ?។ តើត្រូវឱ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឱ្យខ្ញុំសរសើរបងប្អូនឬ? ទេ! ក្នុងរឿងនេះ ខ្ញុំពុំអាចសរសើរបងប្អូនបានទេ!។ រីឯខ្ញុំ ខ្ញុំបានជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្គាង ព្រះអង្គយកនំប័ុងមកកាន់ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប័ុងនោះទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធើ្វដូច្នេះ ដើម្បីនឹករព្ញកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធើ្វតាមរបៀបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖«នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលរាល់គ្នាពិសា ចូរធើ្វដូច្នេះ ដើម្បីនឹករព្ញកដល់ខ្ញុំ»។ រៀងរាល់ពេលដែលបងប្អូនពិសានំប័ុង និងពិសាស្រាពីពែងនេះ បងប្អូនប្រកាសថា ព្រះអម្ចាស់សោយទិវង្គត គឺប្រកាសរហូតដល់ពេលព្រះអង្គយាងមកវិញ។
ទំនុកតម្កើងលេខ ៤០(៣៩) ,៧-១០.១៧ បទពាក្យ ៧
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្ដាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង | |
ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្ដីក្នុងព្រះគម្ពីរ | ។ | |
៩ | ខ្ញុំសែនពេញចិត្តធើ្វតាមព្រះ | ហប្ញទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ | |
១៧ | រីឯអស់អ្នកដែលស្វែងស្វះ | រកព្រះអម្ចាស់បានរីករាយ | |
ថ្លែងឥតឈប់ឈរអរក្អាកក្អាយ | យើងខ្ញុំឧិនកាយថ្កើងព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក
ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១-១០
ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឱ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្មសាលាឱ្យយើងផង»។ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះព្រះអង្គយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់លោកឱ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយ បានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើប្រាប់ឱ្យម្នាក់ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឱ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម»។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឱ្យមកក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
12 Views