លោកអភិបាលអូលីវីយ៉េ ប្រកាស​ក្រុម​បូជាចារ្យជួយដល់​មណ្ឌលសកម្មភាព៣

លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ​បានប្រកាស​អំពី​ក្រុមលោក​បូជាដែល​នឹង​ជួយ​ដល់​ព្រះសហគមន៍​មណ្ឌល​សកម្មភាព​ចំនួន​៣​គឺ​ភ្នំពេញថ្មី​តាខ្មៅនិង​ភ្នំពេញខាងត្បូង។​

ក្រុម​លោក​បូជាចារ្យរួម​មាន លោកបូជាចារ្យ​អ៊ុន​សុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និង​លោកអភិបាល​អូលីវីយ៉េ។​

លោក​អភិបាល​មាន​ប្រសាសន៍​នេះ​ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្ត​អូគូស្តាំង នាថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២​នៅ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។

លោក​អភិបាល​បន្ថែម​ថា ដើម្បី​កុំ​អោយ​ព្រះ​វិហារ​គ្មា​នបូជាចារ្យ  លោក​បាន​ចាត់​អោយ​លោកបូជាចារ្យ​អ៊ុន​សុន ស្នាក់​នៅ​ព្រះវិហារ​សន្តសិលា​និង​សន្ត​ប៉ូល លោកបូជាចារ្យ​អាប្រាហាំ ខូន ស្នាក់​នៅ​ព្រះវិហារ​ព្រះកុមា​យេស៊ូបឹងទំពុន​  លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់​នៅ​តាខ្មៅ។​

ការ​រៀបចំនេះ​ បាន​កើត​ឡើង​ក្រោយ​ពេល​លោក​បូជាចារ្យ​សិលា សួន​ហង្ស​លី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​កាតូលិក​ភូមិភាគកំពង់ចាម  ហើយ​លោក​បូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ  ត្រូវ​បាន​ក្រុម​សាសនទូត​ក្រៅប្រទេស​នាទីក្រុង​បារីសជ្រើសរើស​ជា​ទីប្រឹក្សា​នៃ​ក្រុមគ្រួសារនេះ  និង​លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ សាវីយ៉េ ត្រូវ​បាន​ចាត់​អោយ​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​រយៈពេល​មួយឆ្នាំ។

ការ​រៀបចំនេះ នឹង​បន្ត​ចាប់តាំងពី​ពេល​នេះ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ២០២៣៕

Facebook
Twitter
LinkedIn