ថ្ងៃអង្គារ ទី២២ ខែកក្ដដា ឆ្នាំ ២០២២​ បុណ្យគោរព សន្ដីម៉ារីម៉ាដាឡា

អត្តបទទី១

សូមថ្លែងព្រះគម្ពីរចម្រៀងរបស់ព្រះបាទសាឡូម៉ូន ៣,១-៤
ពេលយប់នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំស្វែងរកគាត់តែរកពុំឃើញទេ។ ខ្ញុំក៏ក្រោកឡើង ដើរពាស ពេញទីក្រុងដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ នៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ ខ្ញុំបានជួបនឹង ពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា “តើអ្នករាល់គ្នាបានឃើញម្ចាស់ចិត្តរបស់ខ្ញុំទេ?” ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិត ទៅ ខ្ញុំក៏បានជួបម្ចាស់ ចិត្តរបស់ខ្ញុំ។ ខ្ញុំឧិបគាត់ជាប់ឥតដកដៃឡើយ ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ ចូលទៅក្នុង បន្ទប់របស់ម្តាយដែលបានបង្កើតខ្ញុំមក។

សូមថ្លែងលិខិតទី២របស់សន្ត ប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស
៥,១៤-១៧
បងប្អូនជាទីស្រឡាញ់! ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្ស ម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់នោះ មនុស្សទាំងអស់ក៍ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្ស ទាំងអស់នោះ មនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គត់សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអ្នកទាំង អស់ដែលមានជិវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលសោយទិវង្គត និងទទួលព្រះជន្មថ្មី រុងរឿងសម្រាប់គេ។ ដូច្នេះ តាំងពីពេលនេះតទៅ យើងឈប់រាប់នណាម្នាក់តាមរបៀបធម្មតា ហើយទោះបីយើងធ្លាប់ ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្ស ធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀត ឡើយ។ ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយ អ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។

ទំនុកតម្កើងលេខ ៦៣(៦២),២-៦.៨-៩ បទកាកគតិ

២- បពិត្រព្រះម្ចាស់ ទ្រង់ពិតជាព្រះ នៃទូលបង្គំ ខ្ញុំខំស្វែងរក
មិននៅសំងំ តាំងព្រលឹម ស្វះស្វែងដើររក ។
រូបខ្ញុំស្រែកឃ្លាន ព្រះប្រាជ្ញាញាណ អាល័យនឹងភ្នក ដូចដីប្រេះបែក គ្មានភ្លៀងធ្លាក់មក ខ្ញុំដើរកាត់ជ្រក គ្រប់ទីសក្ការ ។
៣- សូមឲ្យរូបខ្ញុំ បានឃើញព្រះអង្គ ក្នុងទីសក្ការ ខ្ញុំចង់ឃើញណាស់ បារមីឫទ្ធា អំណាចេស្តា របស់ព្រះអង្គ ។
៤- ព្រះទ័យមេត្តា សន្តោសករុណា ប្រសើរឥតហ្មង ខ្ញុំនឹងពោលពាក្យ សរសើរតម្កើង សិរីរុងរឿង ព្រះម្ចាស់មានឫទ្ធិ។
៥- ខ្ញុំសូមថ្លាថ្លែង អំណរក្រៃលែង អស់មួយជីវិត ខ្ញុំសូមលើកដៃ បង្ខំង្វាយថ្វាត់ ព្រះនាមវិសុទ្ធ ព្រះអង្គតែមួយ ។
៦- ខ្ញុំនឹងសប្បាយ ឥតមានខ្វល់ខ្វាយ ព្រោះមានព្រះជួយ បានសុខរមនា គ្មានភ័យគ្មានព្រួយ ព្រះម្ចាស់តែមួយ ខំច្រៀងចម្កើង ។
៨- ព្រោះតែព្រះអង្គ បានជួយតម្រង់ រូបខ្ញុំជានិច្ច ខ្ញុំច្រៀងខ្ញុំរាំ សប្បាយពន់ពេក ឥតមានរារែក ក្រោមម្លប់បារមី ។
៩- ចិត្តខ្ញុំជំពាក់ ឥតមានស្រាន្តស្រាក នឹកគិតអាល័យ ទៅដល់ព្រះម្ចាស់ ទោះយប់ឬថ្ងៃ ទ្រង់គាំទ្រឲ្យ រី កមុខស្រស់ថ្លា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា! “នាងខ្ញុំឃើញថ្នូររបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ! យើងខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលទទួលព្រះជន្មថ្មីដ៏រុងរឿង!” អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ២០,១.១១-១៨

នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា ចេញដំណើរឆ្ពោះទៅផ្លូវ យើងឃើញថា មានគេយកថ្មចេញពីមាត់ថ្នូរផុតទៅហើយ។ នាងម៉ារីឈរយំនៅខាងក្រៅក្បែរមាត់ថ្នូរ។ នាង ឈ្ងោកមើលទៅខាងក្នុងថ្នូរទាំងយំ ឃើញទេវទូតពីររូបស្លៀកពាក់សអង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសព ព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវទូតពោលមកកាន់នាងថា៖ “នាងអើយ! ម្តេចក៏នាងយំ?” នាងឆ្លើយទៅទេវទូតវិញថា៖ “មានគេយកព្រះសព្វព្រះអម្ចាស់របស់ខ្ញុំទៅបាត់ មិនដឹងជាគេយកព្រះអង្គទៅដាក់នៅឯណាឡើយ”។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ហើយព្រះយេស៊ូឈរនៅទីនោះ តែនាងមើលព្រះអង្គមិនស្គាល់ទេ។ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្តេចក៏នាងយំ? នាងរកអ្នកណា?»។ នាងទូលព្រះអង្គថា៖ “លោកម្ចាស់! ប្រសិនបើលោកបានយកព្រះសព ទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផងថា លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក”។ នាងពោលដូច្នេះ មកពីនាងស្មានថា ជាអ្នកថែរក្សាសួនច្បារ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ម៉ារី!»។ នាងម៉ារី ក៏បែរ ទៅរកព្រះអង្គហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ “រ៉ាបូនី!” ប្រែថា “ព្រះគ្រូ!”។ ព្រះយេស៊ូមានព្រះបន្ទូល ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើយទៅឯព្រះបិតាខ្ញុំនៅឡើយ។ សូមទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា ចេញទៅជម្រាប ពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាប់អំពីសេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកនាង។

Facebook
Twitter
LinkedIn