សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូសម្រាប់ ទិវា សារគមនាគមន៍ពិភពលោក លើកទី ៥៥ឆ្នាំ២០២១

«សូមអញ្ជើញមក អ្នកនឹងឃើញ» (យ៉ូហាន ១:៤៦)  ការប្រាស្រ័យទាក់ទង ដោយជួបផ្ទាល់ជាមួយប្រជាជននៅកន្លែងដែលគេនៅ

 បងប្អូនជាទីស្រឡាញ់!

ការត្រាស់ហៅ សូមអញ្ជើញមក អ្នកនឹងបានឃើញ ជា​វិធី​សាស្ត្រ​របស់ព្រះយេស៊ូដែល​បាន​ត្រាស់ហៅសាវ័កដំបូង ហើយ​ក៏ជា​វិធីសាស្ត្រសម្រាប់ការប្រាស្រ័យទាក់ទងរបស់មនុស្សពិតប្រាកដផងដែរ។ ដើម្បីប្រាប់ពីការពិតនៃជីវិតដែលក្លាយជាប្រវត្តិសាស្ត្រ (សារលិខិតសម្រាប់ទិវាសារគមនាគមន៍ពិភពលោកលើកទី ៥៤ ថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០) ចាំបាច់ណាស់ត្រូវទៅឲ្យហួសពីអាកប្បកិរិយា ឥតខ្វល់ដែលយើង«បានដឹង»ជាក់ប្រាកដ គ្រប់អ្វីទាំងអស់។ ផ្ទុយទៅវិញ យើងទៅ​ជួបពួកគេដោយផ្ទាល់​ខ្លួន ចំណាយពេលវេលាជាមួយគេ ស្តាប់រឿងរ៉ាវរបស់ពួកគេ និងចូលក្នុងស្ថានភាពពិត ដែលតែងតែធ្វើឱ្យយើងភ្ញាក់ផ្អើល។ អ្នកមានសុភមង្គល  Manuel Lozano Garrido បានផ្តល់ដំបូន្មានទៅកាន់អ្នកសារព័ត៌មាន ជាសហការីរបស់គាត់ ថា «សូមបើកភ្នែករបស់អ្នកដោយចាប់អារម្មណ៍ ទៅនឹងអ្វីដែលអ្នកបានឃើញ សូមឱ្យដៃរបស់អ្នកបានប៉ះ នឹងអ្វីៗដែលពោរពេញដោយភាពស្រស់បំព្រង  និងភាពក្លៀវក្លា ដូច្នេះនៅពេលដែលអ្នកដទៃអានអ្វីដែលអ្នកសរសេរ ពួកគេក៏អាចប៉ះ នូវភាពអស្ចារ្យដ៏រស់រវើកនៃជីវិតនោះបានដែរ»។ នៅឆ្នាំនេះ ខ្ញុំសូមឧទ្ទិសសារលិខិតរបស់ខ្ញុំចំពោះ ការត្រាស់ហៅ  «សូមអញ្ជើមក អ្នកនឹងឃើញ» ដើម្បីបំភ្លឺសម្រាប់គ្រប់ទម្រង់នៃសារគមនាគមន៍ទាំងអស់ដែលខិតខំធ្វើឱ្យមានភាពច្បាស់លាស់ និងដោយចិត្តស្មោះត្រង់ នៅក្នុងសារព័ត៌មានតាមអ៊ីនធើណែត ក្នុងព្រះសហគមន៍ តាមរយៈការផ្សាយប្រចាំថ្ងៃ និង វិស័យនយោបាយ ឬសង្គម។ «សូមអញ្ជើញមក អ្នកនឹងឃើញ! » នេះជារបៀប មួយក្នុងការប្រាស្រ័យទាក់ទង​ជំនឿរបស់គ្រីស្តបរិស័ទ ដែលត្រូវបានប្រាស្រ័យទាក់ទងចាប់តាំងពីពេលគេជួបលើកដំបូងនៅទន្លេយ័រដាន់ និងសមុទ្រកាលីឡេ។ 

«ធ្វើការលើដងផ្លូវ»

ជាបឋមចូរយើងក្រឡេកមើលលើសេចក្តីរាយការណ៍ពិសេសរបស់សារព័ត៌មាន។ មានសំឡេង ដែលទាញ  យកការចាប់អារម្មណ៍ ដែលបង្ហាញពីការព្រួយបារម្ភ​អំពីហានិភ័យ  ព្រោះថា  សេចក្តីរាយការណ៍ ការស៊ើបអង្កេត នៅក្នុងកាសែត ទូរទស្សន៍ វិទ្យុ និង តាមអ៊ីនធើណែត គឺកំពុង​ជំនួសដោយរបាយការណ៍ដែលប្រកាន់ខ្ជាប់ជាមួយនិន្នាការណាមួយ ឬជារឿយៗមានការធ្វើអធិប្បាយលំអៀង។ សេចក្តីរាយការណ៍ទាំងនោះធ្វើឲ្យបាត់បង់ការពិត និងរឿងរ៉ាវជីវិតជាក់ស្តែងរបស់ប្រជាជន និងកាត់បន្ថយការចាប់អារម្មណ៍ចំពោះបាតុភូតសំខាន់ក្នុងសង្គម ឬចលនាវិជ្ជមាននៅកម្រិតមូលដ្ឋាន។

វិបត្តិនៃឧស្សាហកម្មបោះពុម្ភ មានហានិភ័យខ្លាំង ដែលនាំឱ្យអ្នករាយការណ៍ព័ត៌មាន បង្កើតឲ្យ​មាន​​​បន្ទប់ព័ត៌មាន នៅតែ​មុខកុំព្យូទ័រផ្ទាល់ខ្លួន ឬកុំព្យូទ័រក្រុមហ៊ុន និងនៅលើបណ្តាញសង្គម ដោយមិនបាន ចុះទៅធ្វើការនៅតាមដងផ្លូវ ជួបផ្ទាល់ជាមួយប្រជាជន និង ធ្វើការស្រាវជ្រាវរឿងរ៉ាវ ដើម្បីបញ្ជាក់ពីស្ថានភាពជាក់លាក់ជាមួយនោះឡើយ។ លុះត្រាតែយើង​​បើកខ្លួនយើងដើម្បីជួបផ្ទាល់ មិនដូច្នោះទេ យើងគ្រាន់តែជាអ្នកទស្សនាប៉ុណ្ណោះ សម្រាប់ការច្នៃប្រឌិតបច្ចេកទេសទាំងអស់ដែលអាចឱ្យយើងមានអារម្មណ៍ថា មានភាពរឹងមាំនៅក្នុងភាពពិតធំទូលាយ និងរហ័ស។ ឧបករណ៍នីមួយៗបង្ហាញថាមានប្រយោជន៍ និងមានតម្លៃ តែក្នុងកំរិតមួយដែលវាជម្រុញយើងឲ្យចេញក្រៅ និងមើលរឿងរ៉ាវកើតនៅ​ខាង​ក្រៅដែលយើងមិនដឹង ហើយ​យើង​អាច​យក​មក​ផ្សព្វផ្សាយ​តាមអ៊ិនធើណែត ដែល​គ្មាននរណា​ចាប់អារម្មណ៍​ផ្សាយ ដើម្បី​នាំ​សំឡេង​ដែល​គេ​មិន​ដែល​បាន​ដឹងថា​វានឹង​អាច​​បាន​កើត​ឡើង។

 ព្រះគម្ពីរដំណឹងល្អ ជាអត្ថបទព័ត៌មាន

សូមអញ្ជើញមក អ្នកនឹងឃើញ គឺជាពាក្យដំបូងដែលព្រះយេស៊ូ មានព្រះបន្ទូលទៅកាន់សាវ័កដែលចង់ដឹងចង់ពីព្រះអង្គ បន្ទាប់ពីព្រះអង្គទទួលពិធីជ្រមុជទឹកនៅទន្លេយ័រដាន់ (យ៉ូហាន ១:៣៩)។ ព្រះយេស៊ូបានអញ្ជើញពួកគេឱ្យមានទំនាក់ទំនងជាមួយព្រះអង្គ។ ជាងកន្លះសតវត្សក្រោយមក នៅពេលលោកយ៉ូហាន មានវ័យចំណាស់ លោកបានសរសេរព្រះគម្ពីរដំណឹងល្អ។ លោកបានរំឭកនូវ «ព័ត៌មានល្អ ៗ» ជាច្រើន ដែលបង្ហាញថា គាត់មានវត្តមានផ្ទាល់នៅក្នុងព្រឹត្តិការណ៍ដែលលោកបានរៀបរាប់ និងបង្ហាញពីការប៉ះពាល់ ជាបទពិសោធន៍មាននៅក្នុងជីវិតរបស់លោក។ លោកយ៉ូហានបានកត់សម្គាល់ថា ពេលនោះប្រហែលជា ម៉ោង៤ រសៀល (ខ.៣៩)។ នៅថ្ងៃបន្ទាប់ លោកយ៉ូហាន ក៏រៀបរាប់ដែរ – លោកភីលីពបានប្រាប់ លោកណាថាណែល ថា លោកបានជួបព្រះមេស្ស៊ី។ លោកណាថាអែលសង្ស័យហើយសួរថា៖ « តើមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតបានមែនទេ? លោកភីលីពមិនព្យាយាមយកឈ្នះគាត់ដោយមានហេតុផលល្អនោះទេ ប៉ុន្តែលោកគ្រាន់តែប្រាប់គាត់ថា សូមអញ្ជើញមក អ្នកនឹងបានឃើញ (ខ ៤៥-៤៦) ។ លោកណាថាណែលបានទៅ ហើយបានឃើញមែន ចាប់ពីពេលនោះមកជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរ។ នោះហើយជារបៀបដែលជំនឿរបស់គ្រីស្តបរិស័ទចាប់ផ្តើម ហើយក្លាយ​ជា​របៀបនៃ​ទំនាក់ទំនង ៖ ដោយ​មាន ចំណេះដឹង​ផ្ទាល់​ខ្លួន បទពិសោធន៍ជាក់ស្តែង និង​មិនមែនគ្រាន់​តែ​ឮតាម​គេ​នោះទេ។ យើងជឿ មិនមែនត្រឹមតែពាក្យនាងប៉ុណ្ណោះទេគឺមកពីយើងបានឮ ព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀក​ ​ ។ អ្នកស្រុកបានប្រាប់ស្ដ្រីជនជាតិសាម៉ារី បន្ទាប់ពីព្រះយេស៊ូយេស៊ូបានស្នាក់នៅក្នុងភូមិរបស់ពួកគេ (យ៉ូហាន ៤: ៣៩-៤២) ។ សូមអញ្ជើញមកអ្នកនឹងបានឃើញ  គឺជាវិធី សាមញ្ញបំផុតដើម្បីស្គាល់ពីស្ថានភាព។  នេះគីជាវិធីដ៏មានប្រសិទ្ធិភាពនិងត្រឹមត្រូវ សម្រាប់សារទាំងឡាយ ពីព្រោះ ដើម្បីដឹង យើងត្រូវជួបផ្ទាល់ ដើម្បីឱ្យមនុស្សដែលខ្ញុំជួប គាត់និយាយ និងដើម្បីខ្ញុំស្តាប់សក្ខីកម្មរបស់គាត់។

សូមអរគុណចំពោះភាពក្លាហានរបស់អ្នកសារព័ត៌មាន

អត្ថបទសារព័ត៌មាន ក៏ជាកំណត់ហេតុនៃតថភាពពិតផងដែរ ដែលទាមទារឱ្យមានសមត្ថភាព ទៅដល់កន្លែងដែលគ្មាននរណាម្នាក់បានគិតដល់ គឺការត្រៀមខ្លួនទៅ និង​មានបំណងចង់ឃើញជាក់ស្តែង។ ការចង់ដឹង ការលាតត្រដាងឲ្យឃើញ ចំណង់ចំណូលចិត្ត។ យើងសូមថ្លែងអំណរគុណចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់អ្នកជំនាញទាំងអស់ ដូចជា អ្នកសារព័ត៌មាន អ្នកប្រតិបត្តិកាមេរ៉ា(ថតរូប និងវីដេអូ) និពន្ធនាយក នាយក ដែលពួកគេតែងតែប្រថុយជីវិតបំពេញការងាររបស់ខ្លួន។  សូមអរគុណចំពោះការខិតខំរបស់អស់លោកលោកស្រី ដោយសារការខិតខំរបស់បងប្អូន យើងបានដឹងអំពីការធ្វើទុក្ខបុកម្នេញ ដល់ជនជាតិដើមភាគតិចនៅតាមតំបន់ផ្សេងៗនៃពិភពលោក មានករណីជិះជាន់ជាច្រើន និងភាពអយុត្តិធម៌ជាច្រើនចំពោះអ្នកក្រ និងការបំផ្លាញបរិស្ថាន និងសង្គ្រាមជាច្រើនដែលត្រូវបានមើលរំលង។ វាជាការបាត់បង់មួយ​បើ​វា​មិន​ត្រូវ​បាន​រាយការណ៍ពី​រឿង​ទាំងនោះ គឺមិនត្រឹមតែសម្រាប់ការរាយការណ៍ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមនិងសម្រាប់លទ្ធិប្រជាធិបតេយ្យទាំងមូល ដែល​ប្រៀបដូចជាសំឡេងដែលរសាត់បាត់ទៅ។ គ្រួសារមនុស្សជាតិទាំងមូល នឹងជួបក្រីក្រ។

ពិភពលោកយើងជួបស្ថានភាពជាច្រើន  ខ្លាំងជាងគេគឺជំងឺរាតត្បាត ជាពេលសូមអញ្ជើញ​សារគមនាគមន៍ទាំងអស់ សូមអញ្ជើញមក អ្នកនឹងបានឃើញ។ យើងអាចជួបហានិភ័យពេលធ្វើការរាយការណ៍អំពីជំងឺរាតត្បាតនេះ ហើយជាការពិតរាល់វិបត្តិទាំងអស់ មានតែតាមក្នុងកែវភ្នែករបស់ប្រទេសអ្នកមានប៉ុណ្ណោះ គឺ រក្សាទុកក្នុងសៀវភៅពីរឈុត។ ឧទាហរណ៍ មានសំណួរ អំពីវ៉ាក់សាំង និងការថែទាំសុខភាពជាទូទៅដែលមានហានិភ័យ ដោយមិនរាប់បញ្ចូលប្រជាជនក្រីក្រ។ តើអ្នកណានឹងជូនដំណឹងដល់យើងអំពីការរង់ចាំយ៉ាងយូរសម្រាប់ការព្យាបាលនៅតាមភូមិក្រីក្រ នៃទ្វីបអាស៊ី អាមេរិកឡាទីន និងអាហ្វ្រិក? ភាពខុសគ្នារវាង សង្គម និងសេដ្ឋកិច្ច អំពីហានិភ័យជាសកលបង្ហាញពីលំដាប់នៃការចែកចាយវ៉ាក់សាំងប្រឆាំងនឹង កូវីដ-១៩ ជាមួយអ្នកក្រតែងតែនៅបន្ទាត់ចុងបញ្ចប់ និងសិទ្ធិទទួលបានការថែទាំសុខភាពជាសកលបានបញ្ជាក់ជាគោលការណ៍  ប៉ុន្តែបានដកហូតនូវផលប៉ះពាល់ជាក់ស្តែង។ ទោះបីជានៅក្នុងពិភពដែលមានសំណាងជាងនេះក៏ដោយ ក៏សោកនាដកម្មសង្គមគ្រួសារដែលធ្លាក់ក្នុងភាពក្រីក្រជាច្រើន នៅតែត្រូវបានគេបិទបាំង។ មានមនុស្សជាច្រើនដែលលែងខ្មាស់អៀនតំរង់ជួររង់ចាំ​ជំនួយពីអង្គការសប្បុរសធម៌ តែមានគោលការណ៍មិនបង្ហាញក្នុងសារព័ត៌មាន។

ឱកាស និងគ្រោះថ្នាក់ដែលលាក់មុខនៅលើគេហទំព័រ

នៅលើអ៊ីនធើណែត និងលើបណ្តាញសង្គម មានការបញ្ចេញមតិរាប់មិនអស់ ដែលអាចបង្កើនសមត្ថភាព ការរាយការណ៍និងចែករំលែកព័ត៌មានទៅកាន់ពិភពលោក មានការបង្ហាញរូបភាពនិងទីបន្ទាល់យ៉ាងច្រើនឥតឈប់ឈរ។ បច្ចេកវិទ្យាឌីជីថល ផ្តល់ឱ្យយើងនូវលទ្ធភាពទទួលបានព័ត៌មានថ្មីៗទាន់ពេលវេលា និងមានប្រយោជន៍។ យើងអាចគិតពីស្ថានភាពបន្ទាន់មួយចំនួនដែលអ៊ីនធើណែត គឺជាអ្នកដំបូងគេដែលរាយការណ៍ព័ត៌មានអំពី​សេចក្តីជូនដំណឹងផ្លូវការនានា។ វាគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដែលទាមទារ ឱ្យយើងទាំងអស់គ្នាចេះទទួលខុសត្រូវក្នុងនាមជាអ្នកប្រើប្រាស់។ សក្តានុពលនោះ គឺយើងអាចក្លាយជាសាក្សី ចំពោះព្រឹត្តិការណ៍ដែលកើតឡើង ដែលជួនកាលប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមើលរំលង។ វាក៏​ផ្តល់នូវការចូលរួមចំណែកដល់សង្គម និងរំលេចរឿងរ៉ាវជាច្រើនទៀតរួមទាំងរឿងវិជ្ជមានផងដែរ។ សូមអរគុណដល់អ៊ីនធើណែត ដែលយើងមានឱកាសរាយការណ៍ពីអ្វីដែលយើងបានឃើញ អ្វីដែលកំពុងកើតឡើងនៅចំពោះមុខយើង និងចែករំលែកជាមួយអ្នកដទៃ។

ទន្ទឹមនឹងនេះ ហានិភ័យនៃព័ត៌មានក្លែងក្លាយ ក៏បានផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ ដែលមនុស្សគ្រប់គ្នាបានដឹង។ យើងបានដឹងខ្លះៗថា ព័ត៌មាន ក៏ដូចជារូបភាព អាចត្រូវបានរៀបចំយ៉ាងងាយស្រួល។ មានហេតុផលមួយចំនួនទៀត នៅពេលខ្លះសម្រាប់តែការនិយាយខ្លី។ ការរិះគន់ក្នុងរឿងនេះមិនមែននិយាយអំពីការធ្វើឱ្យប៉ះពាល់ដល់អ៊ីនធើណែតទេ ប៉ុន្តែវាជាការលើកទឹកចិត្ត ដល់ការវែកញែក និងទំនួលខុសត្រូវខ្ពស់ចំពោះមាតិកាដែលបានផ្ញើ និងទទួល។ យើងទាំងអស់គ្នាទទួលខុសត្រូវចំពោះការផ្សព្វផ្សាយនានាដែលយើងធ្វើ និងដំណឹងនានា ដែលយើងចែករំលែក សម្រាប់ការត្រួតពិនិត្យ លើព័ត៌មានក្លែងក្លាយដោយលាតត្រដាងវាឲ្យបានច្បាស់លាស់។ យើងទាំងអស់គ្នាត្រូវធ្វើជាសាក្សីនៃសេចក្តីពិត៖ ចេញទៅ បានឃើញ និងចែករំលែក។

គ្មានអ្វីដែលអាចជំនួសការមើលឃើញផ្ទាល់ភ្នែកឡើយ

នៅក្នុងការប្រាស្រ័យទាក់ទង គ្មានអ្វីអាចជំនួសបានទាំងស្រុងចំពោះការមើលឃើញដោយផ្ទាល់ឡើយ។ រឿងខ្លះអាចរៀនបានតែតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន។ យើងមិនគ្រាន់តែប្រាស្រ័យទាក់ទងគ្នាដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែដោយផ្ទាល់ភ្នែក ផ្ទាល់សម្ដី និងកាយវិការរបស់យើង។ ភាពទាក់ទាញរបស់ ព្រះយេស៊ូចំពោះ អ្នកដែលបានជួបព្រះអង្គគឺ ពឹងលើសេចក្ដីពិត ដែលព្រះអង្គបានបង្រៀន ។ ប៉ុន្តែប្រសិទ្ធភាពនៃអ្វីដែលព្រះអង្គមានព្រះបន្ទូល ផ្សារភ្ជាប់ជាមួយអ្វីដែលព្រះអង្គបានទតមើលក្នុងអ្នកដទៃ និង របៀបដែលព្រះអង្គប្រព្រឹត្ដចំពោះពួកគេ និងពីភាពស្ងៀមស្ងាត់របស់ព្រះអង្គ។ ពួកសាវ័កមិនត្រឹមតែស្តាប់ព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះទេ ពួកគេបានមើលព្រះអង្គមានបន្ទូល។ ជាការពិតណាស់នៅក្នុងព្រះអង្គ មាននិមិត្តសញ្ញាដែលបានចាប់កំណើតជាមនុសុ្ស មានព្រះបន្ទូលក់តជារូបរាង ព្រះបន្ទូលដែលមនុស្សមើលពុំឃើញព្រះអង្គបង្ហាញឲ្យឃើញ យើងបានព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក និងបានពាល់ដោយដៃយើងផ្ទាល់ ដូចដែលលោកយ៉ូហានបានរៀបរាប់ (១យ៉ូហាន១: ១-៣) ។ ពាក្យសម្ដីនេះមានប្រសិទ្ធភាពលុះត្រាតែបានបង្ហាញឲ្យឃើញ និងបានផ្សារភ្ជាប់ជាមួយបទពិសោធន៍របស់យើងក្នុងការសន្ទនា។ ដោយហេតុផលនេះការអញ្ជើញ សូមអញ្ជើញ មកអ្នកនឹងបានឃើញ គឺត្រូវតែបន្តចាំបាច់។

យើងគិតពីចំនួនវោហាសាស្ត្រគ្មានបានការមានច្រើនណាស់ សូម្បីតែនៅក្នុងពេលបច្ចុប្បន្នយើងនេះ នៅក្នុងជីវិតសាធារណៈ ក្នុងមុខជំនួញ ក៏ដូចជាក្នុងជីវិតជាអ្នកនយោបាយក៏ដោយ។ មួយនេះឬមួយនោះ«និយាយគ្មានន័យអ្វីសោះ … គាត់ចង់ពន្យល់ប្រាប់ថា ដូចជាគា្រប់ស្រូវសាលីពីរគ្រាប់នៅក្នុងអង្កាមពីរតៅ អ្នកបានស្វែងរកពេញមួយថ្ងៃ ពេលអ្នករកឃើញហើយ វាមិនសមនឹងការខិតខំស្វែងរករបស់អ្នកទេ។ សម្ដីដ៏ពីរោះៗនៃពាក្យរបស់អ្នកនិពន្ធជាតិអង់គ្លេស  ក៏ឆ្លើយតបចំពោះ យើងជាគ្រីស្តបរិស័ទដែលបំពេញកិច្ចការក្នុងប្រព័ន្ធផ្សព្វផ្សាយដែរ។ ដំណឹងល្អនៃព្រះបន្ទូលដំណឹងល្អ បានផ្សព្វផ្សាយពាសពេញពិភពលោកជាលទ្ធផលនៃការជួបគ្នាពីម្នាក់ទៅម្នាក់  ពីដួងចិត្តម្នាក់ទៅម្នាក់ដែលឆ្លើយតបនិងការអញ្ជើញ សូមអញ្ជើញមកអ្នកនឹងបានឃើញ ហើយត្រូវបានវាយប្រហារកាន់តែច្រើនឡើង នៃមនុស្សជាតិដែលបញ្ចាំងពន្លឺតាមរយៈការសម្លឹងមើលការនិយាយ និងកាយវិការរបស់អ្នកដែលធ្វើបន្ទាល់អំពីព្រះយេស៊ូគ្រីស្ត។ រាល់ឧបករណ៍ទាំងអស់មានតម្លៃរបស់វា ហើយអ្នកសារគមនាគមន៍ដ៏អស្ចារ្យម្នាក់គឺលោកប៉ូល នៅតាស៊ូស បានប្រើអ៊ីម៉ែលនិងការផ្ញើសារសង្គម។ ប៉ុន្តែវាជាជំនឿ សេចក្តីសង្ឃឹម និងសេចក្តីសប្បុរសរបស់គាត់ដែលបានធ្វើឱ្យមនុស្សនៅសម័យលោកដែលស្តាប់លោកអធិប្បាយ ឬមានសំណាងបានចំណាយពេលជាមួយលោក​ ជួបលោកក្នុងសន្និបាត ឬការសន្ទនាផ្ទាល់ខ្លួនជាមួយលោក។ សង្កេតមើលសកម្មភាពរបស់លោកនៅកន្លែងណាដែលលោកបាននៅ​ មនុស្សទាំងអស់បានឃើញថា​ខ្លួនឯងពិត មានផលផ្លែ សម្រាប់ជីវិតរបស់ពួកគេ​ គឺជាសារនៃការសង្រ្គោះ​ ដោយសារព្រះជាម្ចាស់បានចាត់លោកឲ្យមកបង្រៀនពួកគេ។ សូម្បីតែកន្លែងដែលអ្នកបំរើព្រះជាម្ចាស់រូបនេះ​ មិនអាចជួបផ្ទាល់ដោយខ្លួនលោក លោកបានចាត់សាវ័កជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​លោក ដែល​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់​ឲ្យ​ទៅបង្រៀនអំពីរបៀបរស់នៅក្នុងអង្គព្រះគ្រីស្ត(១ កូរិនថូស ៤:១៧)។

សន្ត អូគូស្ទីនមានប្រសាសន៍ថា យើងមានសៀវភៅនៅក្នុងដៃរបស់យើង​ ប៉ុន្តែព្រឹតិ្តការណ៍ពិតនៅចំពោះមុខយើង  លោកចង់រៀបរាប់អំពីការបំពេញតាមពាក្យព្យាការី ដែលមានចែងនៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរដំណឹងល្អបានរស់រានមានជីវិត​ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងផ្ទាល់​ នៅពេលយើងព្រមទទួលយកសក្ខីភាពរបស់បងប្អូនដែលបានកែប្រែចិត្តគំនិត​ បន្ទាប់ពីគេបានជួបជាមួយព្រះយេស៊ូ។ អស់រយៈពេលពីរសហស្សវត្សរ៍ខ្សែសង្វាក់នៃការជួបបែបនេះបានផ្សារភ្ជាប់យ៉ាងមានប្រសិទ្ធិភាពនូវដំណើរជីវិតរបស់គ្រីស្តបរិស័ទ។ ដូច្នេះ ឱកាសកំពុងរង់ចាំយើង គឺការប្រាស្រ័យទាក់ទង ដោយជួបផ្ទាល់ជាមួយប្រជាជននៅកន្លែងដែលគេនៅ។

ឱព្រះអម្ចាស់អើយ! សូមបង្រៀនយើងខ្ញុំឲ្យចេះលះបង់

និងចេះស្វែងរកសេចក្ដីពិត។

សូមបង្រៀនយើងខ្ញុំឲ្យចេះចេញទៅក្រៅ និងចេះបើកភ្នែក

សូមបង្រៀនយើងខ្ញុំឲ្យចេះស្ដាប់

សូមកុំឲ្យយើងខ្ញុំមានចិត្តបុរេនិច្ឆ័យ ឬសន្និដ្ឋានលឿនពេកឡើយ។

សូមបង្រៀនយើងខ្ញុំ​ឲ្យចេះដើរទៅរកកន្លែងដែលគ្មាននរណាចង់ទៅ ដោយ៖

យកពេលចាំបាច់ដើម្បីឈ្វេងយល់ យកចិត្តទុកដាក់ទៅលើអី្វដែលសំខាន់

សូមកុំឲ្យយើងខ្ញុំចាញ់ការល្បួងលោកីយ៍ឡើយ

សូមឲ្យយើងខ្ញុំមានចិត្តក្លាហានបង្ហាញសេចក្ដីពិត។

ឱព្រះអម្ចាស់អើយ!សូមប្រទានឲ្យយើងខ្ញុំចេះមើលឃើញវត្តមានរបស់ព្រះអង្គក្នុងពិភពលោកនេះ

សូមឲ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ក្លាហាន​ធ្វើសេចក្តីរាយការណ៍ អ្វីៗដែលយើងខ្ញុំបានឃើញផង៕

Facebook
Twitter
LinkedIn