នៅមណ្ឌលប្រកាសដំណឹងល្អ បូរ៉ូមេ ក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង ដែលបានរៀបចំដោយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគបាត់ដំបង និង សហការជាមួយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា ។
នេះជាលើកទី៣ហើយ ដែលការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគបាត់ដំបងបានរៀបចំកម្មវិធីនេះ ក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែច្បាស់ពីការថតរូប និងសរសេរព័ត៌មានឲ្យបានត្រឹមត្រូវ និងណែនាំដោយលោក លី សុវណ្ណា ជាប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា និងកញ្ញា កែវ កញ្ញា អនុប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា។
ក្នុងនោះផងដែរលោកច្រុច សាវ៉ែន ជាអ្នកទទួលខុសត្រូវក្រុមព័ត៌មានភូមិភាគបាត់ដំបង បានមានប្រសាសន៍ លើកទឹកចិត្ត និងជំរុញឲ្យសិក្ខាកាមទាំងអស់ចូលរួមសកម្មភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងព្រះសហគមន៍ ។
ស្របពេលជាមួយគ្នានោះដែរ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ ជាអភិបាលប្រចាំភូមិភាគបាត់ដំបង បានស្វាគមន៍បើកកម្មវិធីសិក្ខាសាលា និងមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យចូលរួមប្រកាសដំណឹងល្អតាមរយៈការផ្សព្វផ្សាយព័ត៌មានដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍និងដើម្បីឱ្យគេស្គាល់ព្រះសហគមន៍តាមរយៈការផ្សព្វផ្សាយនេះ។
កម្មវិធីសិក្ខាសាលានេះមានអ្នកចូលរួមដែលមកពីព្រះសហគមន៍ និងមណ្ឌលនានាក្នុងភូមិភាគបាត់ដំបងដូចជា៖ ព្រះសហគមន៍បាត់ដំបង ចំណោម ស្វាយស៊ីសុផុន ច្រាបវាល តាហែន មណ្ឌលឧបការគុណទី១ មណ្ឌលទេព អ៊ីម ផ្ទះបងស្រីលីឌី ៕



