សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,១-៦
អ្នកមានអើយ! សូមស្តាប់ខ្ញុំសិន! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្តៀរស៊ីដែរ។ មានប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ឮទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល។ អ្នករាល់គ្នារស់នៅលើផែនដីនេះ យ៉ាងសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំតបតនឹងអ្នករាល់គ្នាវិញឡើយ។
ទំនុកតម្កើងលេខ ៤៩ (៤៨),១៧-២០.១៤-១៦ បទកាកគតិ
១៧ | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ | ឃើញទ្រព្យគេច្រើន |
ចម្រើនតទៅ | សំងំពួននៅ | កុំភ័យខ្លាចអី | ។ | |
១៨ | ពេលដែលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី | អស់ទាំងសម្បត្តិ |
ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី | អ្នកក្ស័យបានឡើយ | ។ | |
១៩ | ពេលមានជីវិត | គេតែងនឹងគិត | ថាសុខឥតស្បើយ | ថាខ្លួនគេនឹង |
មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ | ដែលគេមានបាន | ។ | |
២០ | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន | ជីតាជីដូន |
មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន | ដែលគ្មានពន្លឺ | ។ | |
១៤ | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ | ពេញចិត្តពាក្យខ្លួន |
ជាមនុស្សមានស្នៀត | អនាគតទៀត | យ៉ាប់យ៉ឺនពេកក្រៃ | ។ | |
១៥ | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ | មច្ចុរាជឃុំគ្រង |
វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ | មិនឱ្យឃ្លាតឆ្ងាយ | ។ | |
រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ | របស់ពួកគេ | |
រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ | ក្នុងស្ថានមនុស្សស្លាប់ | ។ | |
១៦ | ប៉ុន្តែព្រះម្ចាស់ | មានប្ញទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ | ផុតពីអំណាច |
នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ | មកយកខ្ញុំទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស ២,១៣
អលេលូយ៉ា! អាលេលូយ៉ា!
ចូរទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលនេះពុំមែនជាពាក្យសម្តីរបស់មនុស្សទេ គឺពិតជាព្រះជាម្ចាស់មានព្រះបន្ទូលមកមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៤១-៥០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្ត ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្តាអ្នកដែលជឿលើខ្ញុំទាំងនេះឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមួយមកចងកគាត់ រួចទម្លាក់គាត់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់មានភ្លើងមិនចេះរលត់ ដ្បិតមនុស្សគ្រប់ៗរូប នឹងមានជាតិប្រៃដោយសារភ្លើង។ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្តេចនឹងឱ្យវាប្រៃឡើងវិញបាន?។