ព្រះបន្ទូលសំរាប់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០

ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះជាម្ចាស់

  ចំពោះអ្នក  ​អ្នកថ្កោលទោសគេ ​  ​  ទោះបីអ្នកជានរណាក៏ដោយ​ក៏អ្នកពុំអាច​ដោះសាខ្លួនបានដែរ។​ពេលណាអ្នកថ្កោលទោស​គេអ្នកក៏ដាក់ទោស ខ្លួនឯង​ព្រោះអ្នកថ្កោលទោស​គេ​តែអ្នកបានប្រព្រឹត្តដូចគេដែរ។​  យើងដឹង​ថាព្រះជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។​   រីឯអ្នក​អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ​តែអ្នក​ប្រព្រឹត្តដូចគេដែរនោះ​តើអ្នកនឹកស្មានថានឹងបាន​រួចខ្លួន​  ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នក​ឬ ?​   ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស​ព្រះហឫទ័យយោគយល់​និង​ព្រះហឫទ័យអត់ធ្មត់​ដ៏ទូលំទូលាយរបស់ព្រះអង្គ!​តើអ្នកមិនទទួល​ស្គាល់ថា​ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរស​ដូច្នេះ​ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេ​ឬ?​  ក៏ប៉ុន្តែ​ដោយអ្នកមានចិត្តរឹងរូស​មិន​ព្រមកែប្រែចិត្តគំនិតទេនោះ​អ្នកកំពុងតែសន្សំ​ទោស​ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធញ​ជាថ្ងៃ​ដែល​ព្រះអង្គ​នឹង​សម្ដែង​ការ​វិនិច្ឆ័យទោស​ដោយយុត្តិធម៌​ ​៦គឺព្រះជាម្ចាស់នឹងប្រទានផល​ឲ្យម្នាក់ៗ​តាមអំពើដែលខ្លួនបានប្រព្រឹត្តដ​។​  ព្រះអង្គប្រទានជីវិតអស់ កល្បជានិច្ច​ដល់អស់​អ្នកដែលព្យាយាមប្រព្រឹត្តអំពើល្អ​ហើយស្វែងរក​សិរីរុងរឿង​កិត្តិយស​និង​អ្វីៗដែលមិនចេះសាប​សូន្យ   តែទ្រង់ព្រះពិរោធ​និង​ដាក់ទោសយ៉ាង​ធ្ងន់  ចំពោះអស់អ្នកដែលគិតតែឈ្លោះប្រកែក​មិន​ព្រមស្តាប់តាមសេចក្ដីពិត​គឺបែរទៅស្តាប់តាម​សេចក្ដីទុច្ចរិតវិញ។​ទុក្ខលំបាក​ការតប់ប្រមល់​អន្ទះអន្ទែង​នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ត​អំពើអាក្រក់ជាមិនខាន​គឺមុនដំបូង​ដល់សាសន៍​យូដា​បន្ទាប់មក​សាសន៍ក្រិក!​  រីឯសិរីរុង​រឿង កិត្តិយស​និង​សេចក្ដីសុខសាន្ត​នឹងកើតមាន​ដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ​មុនដំបូង​ដល់សាសន៍យូដា​បន្ទាប់មក​សាសន៍ក្រិក!​  ដ្បិត​ព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។

ទំនុកទំនុកតម្កើងលេខ ៦២

បទពាក្យ ៧

២.        ពេលខ្ញុំនៅក្បែរព្រះអម្ចាស់                                ចិត្តរីករាយណាស់មិនព្រួយសោះ

            ព្រោះតែព្រះអង្គជួយសង្រ្គោះ                            ជីវិតខ្ញុំរស់ផុតមរណា            ។

៣.        ព្រះអង្គប្រៀបដូចជាបន្ទាយ                              វាយបយកមិនធ្លាយដូចថ្មដា

            ជាកំពែងមាំរងការពារ                                       ខ្ញុំមិនវេទនាមិនព្រួយភ័យ            ។

៤.        តើអ្នករាល់គ្នានៅតែចង់                                    ប្រហារបំបង់អ្នកនេះថ្វី

            ដូចចង់រំលំកំពែងជ័យ                                       ដែកដួលទៅដីឬយ៉ាងណា ?            ។

៥.        គេចង់អោយអ្នកនោះអាប់យស                         និយាយកុហកពាក្យមុសា

            មាត់គេអោយពរចិត្តប្ញស្យា                                ដាក់បណ្តាសាមិនស្រណោះ            ។

៦.        មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត                            ពេលបាននៅជិតព្រះអម្ចាស់

            ខ្ញុំតែងសង្ឃឹមគ្មានក្រឡះ                                  លើព្រះអម្ចាស់របស់ខ្ញុំ            ។

៧.        ព្រះអង្គតែមួយជាថ្មដា                                       សង្រ្គោះពាំងពារខ្មាំងជិតជុំ

            ទ្រង់ជាកំពែងដ៏រឹងមាំ                                        ខ្ញុំផុតទុក្ខធំគ្មានសៅហ្មង            ។

៨.        ឯការសង្រ្គោះនិងសិរី                                        រុងរឿងថ្លាថ្លៃខ្ញុំតែម្តង

            ស្ថិតលើព្រះអម្ចាស់ទាំងស្រុង                            ព្រោះតែព្រះអង្គជាថ្មដា            ។

៩.        ឱប្រជាជនទាំងអស់អើយ                                  ចូរកុំកន្តើយនាំគ្នីគ្នា

            ផ្ញើកាយផ្ញើចិត្តទាំងជន្មា                                    លើព្រះគ្រប់គ្រាតរៀងទៅ            ។

            ចូរទូលទុក្ខសោកក្តីកង្វល់                                 សព្វអស់អំពល់កុំទុកនៅ

            ទ្រង់ជាជំរកមិនអាស្រូវ                                      ដរាបរៀងទៅជាប់ជានិច្ច            ។

១០.     ជីវិតដូចមួយដង្ហើមខ្លី                                        ដូចជាគ្មានន័យគ្មានប្រាកដ

            រួមទាំងរូបកាយទាំងដួងចិត្ត                               ស្រាលហួសបើគិតឥតតម្លៃ            ។

១១.     មិនត្រូវប្រកាន់ចិត្តហឹង្សា                                   ឬក៏ប្រាថ្នាការកេងគៃ

            ទោះកើតសម្បត្តិធនច្រើនក្តី                              កុំនឹកមមៃជាប់អោយសោះ            ។

១២.     ខ្ញុំឮព្រះម្ចាស់បន្ទូលថា                                       អំណាចចេស្តាគ្រប់ទាំងអស់

            ស្ថិតលើព្រះអង្គព្រះសង្រ្គោះ                              មានអំណាចខ្ពស់ហួសផែនដី            ។

១៣.     ព្រះអង្គប្រកបដោយចេស្តា                                ហប្ញទ័យករុណាត្រាប្រណី

            ព្រះអង្គតបស្នងមនុស្សប្រុសស្រី                       តាមតែអ្វីៗគេប្រព្រឹត្ត            ។

ទំនុកតម្កើងលេខ ៦៣ (៦២)                                              បទកាកគតិ

២.        បពិត្រព្រះម្ចាស់              ទ្រង់ពិតជាព្រះ               នៃទូលបង្គំ                ខ្ញុំខំស្វែងរក       

            មិននៅសំងំ                    តាំងពីព្រលឹ                    ស្វះស្វែងដើររក         ។

            រូបខ្ញុំស្រេកឃ្លាន             ព្រះប្រាជ្ញាញាណ           អាល័យនឹងភ្នក          ដូចដីប្រេះបែក

            គ្មានភ្លៀងធា្លក់មក          ខ្ញុំដើរកាត់ជ្រក               គ្រប់ទីទិសា               ។

៣.        សូមអោយរូបខ្ញុំ              បានឃើញព្រះអង្គ          ក្នុងទីសក្ការ               ខ្ញុំចង់ឃើញណាស់

            បារមីប្ញទ្ធា                      អំណាចចេស្តា                របស់ព្រះអង្គ             ។

៤.        ព្រះទ័យមេត្តា                សន្តោសករុណា             ប្រសើរឥតហ្មង          ខ្ញុំនឹងពោលពាក្យ

            សរសើរតម្កើង               សិរីរុងរឿង                     ព្រះម្ចាស់មានប្ញទ្ធិ       ។

៥.        ខ្ញុំសូមថ្លាថ្លែង                 អំណរក្រៃលែង              អស់មួយជីវិត            ខ្ញុំសូមលើកដៃ

            បង្គំថ្វាយថ្វាត់                 ព្រះនាមវិសុទ្ធ                 ព្រះអង្គតែមួយ          ។

៦.        ខ្ញុំនឹងសប្បាយ               ឥតមានខ្វលខ្វាយ          ព្រោះមានព្រះជួយ     បានសុខរមនា

            គ្មានភ័យគ្មានព្រួយ         ព្រះម្ចាស់តែមួយ             ខ្ញុំច្រៀងតម្កើង           ។

៧.        រៀងរាល់រាត្រី                 ខ្ញុំនឹកស្រមៃ                    ទៅដល់ព្រះអង្គ         អស់ពេញមួយយប់

            រាត្រីកន្លង                      នឹកដល់ព្រះអង្គ              ឥតមានពេលភ្លេច     ។

៨.        ព្រោះតែព្រះអង្គ             បានជួយតម្រង់              រូបខ្ញុំជានិច្ច                ខ្ញុំច្រៀងខ្ញុំរាំ

            សប្បាយពន់ពេក           ឥតមានរារែក                 ក្រោមម្លប់បារមី          ។

៩.        ចិត្តខ្ញុំជំពាក់                   ឥតមានស្រាន្តស្រាក      នឹកគិតអាល័យ          ទៅដល់ព្រះម្ចាស់

            ទោះយប់ឬថ្ងៃ                ទ្រង់គាំទ្រអោយ             រីកមុខស្រស់ថា្ល          ។

១០.     រីឯអស់អ្នក                     ដែលចាំពួនស្ទាក់            ចង់ផ្តាចសង្ខារ           សូមអោយគេធា្លក់

            ជ្រោះជ្រៅក្រៃណា          ជ្រៅឥតឧបមា                រកស្មានមិនត្រូវ         ។

១១.     អោយពួកគេស្លាសប់      ដោយមុខដាវកាប់          កុំបីសល់នៅ              សាច់ឈាមរហែក

            ខ្ទេចខ្ទីដូចម្សៅ               ដូចសាច់សត្វត្រូវ           ចចកខាំហែហ           ។

១២.     ព្រោះតែព្រះម្ចាស់           ស្តេចត្រេកអរណាស់      រីករាយអនេក            អ្នកស្បថក្នុងនាម             ព្រះម្ចាស់ល្អឯក

ព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ១១ៈ ៤២-៤៦

ពួក​ផារីស៊ី​អើយ​‌អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជាមិន​ខាន‌‌​ ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរអង្កាម​ ‌ជីរ​លីងល័ខ​ និង​បន្លែ​គ្រប់មុខ​ មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះជា​ម្ចាស់​‌ប៉ុន្តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​ មិន​បាន​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​ ហើយ​មិន​បាន​ស្រឡាញ់​ព្រះអង្គ​ឡើយ​ គឺការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​‌ឯការ​ដទៃ​ទៀត​ ក៏អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។ ពួក​ផារីស៊ី​អើយ!​ ‌អ្នក​រាល់គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន​ ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​កិត្តិយស​ក្នុង​ធម្ម​សាលា​ ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​អ្នក​រាល់​គ្នា​ នៅ​តាម​ផ្សារ។​ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជាពុំ​ខាន​ ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច​ ដែល​គេ​មើល​មិន​ឃើញ​ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។
មាន​ធម្មា​ចារ្យ​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ ‌លោក​មាន​ប្រសាសន៍​ដូច្នេះ​បាន​សេចក្តី​ថា​ លោក​ត្មះតិះ​ដៀល​យើងខ្ញុំ»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ថា៖​ ‌«ពួក​ធម្មា​ចារ្យ​អើយ​អ្នក​រាល់គ្នា​ក៏នឹង​ត្រូវ​វេទនា​ដែរ​ ‌ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹងរឹង​យក​មក​ផ្ទុក​លើ​មនុស្ស​ ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ​ សូម្បី​តែ​បន្តិច​ក៏មិន​ជួយ​ផង។

Facebook
Twitter
LinkedIn