ព្រះបន្ទូលសំរាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០

ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ១០ៈ ៧-១៥

អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន
«ចូរ​សុំ នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​អោយ​អ្នក​រាល់​គ្នា​ជា​ពុំខាន ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែងតែ​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែងតែ​បាន​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​អោយ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំបុ័ង​មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​អោយ​វា​ឡើយ ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិរពិស​អោយ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​អោយ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​អោយ​អស់​អ្នក​ដែល​ទូល​សូម​ពី​ ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត!»។

ទ្វារ​ចង្អៀត
«ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​អោយ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។

ចូរ​នាំ ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។ រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត​ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។

ប្រស្នា​អំពី​ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
«ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី​ក្លែងក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។

Facebook
Twitter
LinkedIn