ព្រះបន្ទូលសំរាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ៧ៈ ១-៥
កុំ​ថ្កោល​ទោស​អ្នក​ដទៃ
«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​អោយ​សោះ ដើម្បី​កុំ​អោយ​ព្រះជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​អោយ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​អោយ​អ្នក​ដទៃ។ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង​ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ? បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង​ប្អូន​ថា “ទុក​អោយ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី ចេញ​ពី​ភ្នែក​អ្នក!” មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។

Facebook
Twitter
LinkedIn