ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ផ្តល់ម៉ាសចំនួន៥០,០០០ម៉ាស ដល់រដ្ឋបាលខេត្តកំពង់ចាម

ព្រះសហគមន៍កាតូលិកកម្ពុជា​ភូមិភាគកំពង់ចាម បានផ្តល់​ម៉ាសចំនួន៥០,០០០ម៉ាស ដល់រ​ដ្ឋបា​លខេ​ត្ត​កំពង់ចាម  ដើម្បីប្រយុទ្ឋប្រឆាំង​នឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។ ការ​ផ្តល់នេះ​បាន​ធ្វើឡើង​ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះកន្លងទៅ​ នៅសាលាខេត្តកំពង់ចាម។

ពិធីប្រគល់បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាល​ខេត្តកំ​ពង់​ចាម និងលោក ប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា​ភូមិភាគកំពង់ចាម។

ក្នុងពិធីនេះ លោកអភិបាល ប៊្រុយណូ បានមានប្រសាសន៍ថា ៖​ «ព្រះសហគមន៍ភូមិភាគកំពង់ចាម យើង​​ចង់​ចូល​រួមចំណែកក្នុង​កិច្ចការមនុស្សធម៌ក្នុងសង្គម គឺតាមរយៈការចែករំលែក​សេចក្តីស្រលាញ់​ ទៅម​​នុស្ស​គ្រប់​គ្នា ជាពិសេសអ្នកដែលសង្គមមិនបានចាប់អារម្មណ៍»។

លោកអភិបាលបានបន្តថា កន្លងមកព្រះសហគមន៍បានបរិច្ចាគធនធានខ្លះៗ ទៅសាលា​ខេត្ត​កំពង់​ចាម​ដើម្បីបញ្ជូនបន្ត​ទៅប្រជាពលរដ្ឋ​ដែល​កំពុងខ្វះខាត​​ក្នុងពេលប្រទេសកំពុងរងវិបត្តិជំងឺ​កូវីដ១៩ និ​ងម្យ៉ា​ង​ទៀ​ត ព្រះសហគមន៍​​ចង់បង្កើនទំនាក់ទំនងល្អរវាង ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគកំពង់ចាម និងសង្គមខាងក្រៅ។

សកម្មភាពដែលព្រះសហគមន៍បានផ្តល់ គឺមិនមែនដើម្បីចង់ល្បីឬជាការអួត​ខ្លួន​តាម​រយៈអំ​ណោយ​បន្តិច​បន្តួចនេះទេ។​

លោកមានប្រសាសន៍ថា ៖ «​​យើងចង់បង្ហាញថា ព្រះសហគមន៍កម្ពុជាភូមិភាគកំពង់ចាម​ចង់​ចូលរួ​មចែ​ក​រំ​លែក អ្វីដែលខ្លួនមាន ទោះតិចរឺច្រើនក្តី ក្នុងបំណងល្អ ក្នុងសេចក្តីស្រឡាញ់ និងធម៌មេត្តាករុណា​ ទៅមនុស្សជុំវិញខ្លួន»។

លោក អ៊ុន ចាន់ដា ក៏​​បានថ្លែងអំណរគុណចំពោះ​​ ទឹកចិត្តក្នុងការ​ចែករំលែក របស់ព្រះ​សហ​គម​ន៍កាតូ​លិកក​ម្ពុជាភូមិភាគកំពង់ចាម​ ក៏ដូចជា​ការយកចិត្តទុកដាក់ ជួយគ្នាក្នុងគ្រា ដែលប្រទេសកំ​ពុងតែ​រងនូ​វវិបត្តិជំងឺ​កូវីដ១៩នេះ។

លោកអភិបាលខេត្តបាន​ថ្លែងថា ៖ «ក្នុងនាមខ្ញុំជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែង​អំណរគុណចំពោះ​ លោកប្រ៊ុយណូ កូសម៍ អភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគកំព​ង់​ចាម​ដែលតែងតែយកចិត្តទុកដាក់ និងបានចូលរួមចំណែកក្នុងការ​ចែករំលែក សេចក្តីស្រឡាញ់ ចំពោះ​បងប្អូនក្រីក្រ ខ្វះខាត ជាពិសេសក្នុងគ្រាជំងឺ​កូវីដ១៩នេះ»។

ក្នុងនោះលោក អ៊ុន ចាន់ដា បានប្រគល់នូវលិខិតថ្លែងអំណរគុណព្រះសហគមន៍កាតូលិកម្ពុជា ភូមិ​ភាគ​កំពង់ចាម របស់រដ្ឋបាលខេត្ត ជូនលោកអភិបាលប្រ៊ុណូ កូសម៍ផងដែរ។

សូមរំឭកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ព្រះសហគមន៍កាតូលិកកម្ពុជា កម្ពុជា​​ភូមិភាគ​ កំព​ង់ចាមបានឧបត្ថមថវិកាចំនួន ១,១០០ ដុល្លាអាមេរិក មី៦០កេស​ និងអង្ករចំនួន១,២០០ គីឡូក្រាម រដ្ឋ​បាលខេត្តកំពង់ចាមម្តងរួចមកហើយ​ដើម្បីចូលរួមជួយ​សម្រួលជីវភាពខ្វះខាត​របស់ប្រជា​ពលរដ្ឋ​មួយ​ចំនួ​នក្នុងខេត្តកំពង់ចាមដោយសារវិបត្តិជម្ងឺ កូវីដ១៩នេះ៕

ដោយ៖ រឿន ស្រីម៉ាច

Facebook
Twitter
LinkedIn