អត្ថបទទី ១
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពី មាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។ ឥឡូវនេះ ចូរទុកអោយយើងលុបបំបាត់ប្រជាជននេះ អោយវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងអោយប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
ប៉ុន្តែ លោកម៉ូសេទូលអង្វរ សូមការប្រោសប្រណីពីព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមកុំអោយជនជាតិ អេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេអោយអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យ ឈប់ធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គទៅ។ សូមនឹកដល់លោក អប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបំរើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើអោយពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។ ព្រះអម្ចាស់ក៏ដូរព្រះហឫទ័យលែងធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។
ទំនុកតម្កើងលេខ ១០៦ៈ ១៩-២០, ២១-២២, ២៣
១៩. លើភ្នំហូរ៉ែបគេជួបជុំ យកមាសទាំងដុំនាំគ្នាជួយ
ឆ្លាក់ដាប់ដុតដំបានគោមួយ គេលែងភ័យព្រួយទុកជាព្រះ
២០. ពួកគេបែរជាយករូបសត្វ មកទុកថ្វាយថ្វាត់ក្រាបសំពះ
ជាសត្វសីស្មៅដើរពេញពាស ទុកដូចជាព្រះគួរគោរព ។
២១. ពួកគេភ្លេចថាព្រះតែមួយ ជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តខ្ពស់លើសលប់ ពាសពេញសាយសព្វស្រុកអេស៊ីប ។
២២. ការអស្ចារ្យទៀតដែលមាននៅ ក្នុងស្រុកកូនចៅប្រាហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់ គួរអោយស្ញែងស្ញប់ឯសមុទ្រ ។
២៣. ព្រះអង្គសំរេចព្រះហប្ញទ័យ កំទេចប្រល័យគេអោយផុត
តែលោកម៉ូសេដ៏វិសុទ្ធ ចេញមកក្របលុតអង្វរសុំ ។
គាត់ឃាត់ព្រះអង្គមិនអោយលប់ តាមព្រះពិរោធដោយគំនុំ
មិនអោយព្រះអង្គគិតគួនគុំ ពួកគេនឹងយំដោយទ្រង់ខ្ញាល់ ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៥ៈ៣១-៤៧