អត្ថបទគម្ពីរដំណឹងល្អលូកា ១២ៈ៤៩-៥៣
ការបាក់បែកគ្នាព្រោះជំនឿ
«ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។ ខ្ញុំត្រូវទទួលពិធីជ្រមុជឈម៉្យាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែងចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។ កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្តល់សន្តិភាពឲ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ពីរនាក់បែកចេញពីបីនាក់ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្តាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្តាយ ម្តាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្តាយក្មេក»។
Post Views: 61