ព្រះបន្ទូលប្រចាំថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២០

អត្ថបទគម្ពីរដំណឹងល្អ លូកា ៥៖៣៣-៣៩

អ្នក​រាល់គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន​ លោក​ក៏ផ្តល់​សក្ខីភាព​អំពី​សេចក្តី​ពិត។​ ចំពោះ​ខ្ញុំ​ ខ្ញុំមិន​ត្រូវការ​សក្ខីភាព​ពីមនុស្ស​ណា​ឡើយ​ តែខ្ញុំ​ពោល​ដូច្នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​ការ​សង្គ្រោះ។​ លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ​ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក​រាយ​នឹង​ពន្លឺ​នោះ​មួយ​ស្របក់​ដែរ​។​ រីឯ​ខ្ញុំវិញ​ខ្ញុំមាន​សក្ខីភាព​មួយ​ ប្រសើរ​ជាង​សក្ខី​ភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។​ ព្រះបិតា​ប្រទាន​ឲ្យខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន​ គឺ​កិច្ចការ​ដែល​ខ្ញុំធ្វើ​នេះ​ហើយ​ជា​សក្ខីភាព​បញ្ជាក់​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំឲ្យ​មក​មែន។​ ព្រះបិតា ​ដែល​បាន​ចាត់​ខ្ញុំឲ្យ​មក​ក៏បាន​ធ្វើជា​បន្ទាល់​ឲ្យខ្ញុំ​ដែរ​ តែអ្នក​រាល់គ្នា​មិន​ ដែល​បាន​ឮព្រះ​សូរ​សៀង​របស់​ព្រះអង្គ​ ហើយ​ក៏មិន​ដែល​បាន​ឃើញ​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ​ផង។​ អ្នក​រាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ​ ព្រោះ​អ្នក​រាល់គ្នា​ពុំជឿ​អ្នក​ ដែល​ព្រះបិតា​បាន​ចាត់ឲ្យ​មក។​ ៣៩អ្នក​រាល់គ្នា​ខំពិនិត្យ​ពិច័យ​មើល​គម្ពីរ​ ព្រោះ​នឹក​ស្មាន​ថា​ នឹង​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ដោយសារ​គម្ពីរ​ទាំង​នេះ​ គឺគម្ពីរ​នេះ​ហើយ​ធ្វើជា​បន្ទាល់​ឲ្យខ្ញុំ​

Facebook
Twitter
LinkedIn