ព្រះបន្ទូលប្រចាំថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២០

អត្ថបទគម្ពីរដំណឹងល្អ ម៉ាថាយ ២៤ៈ៤២-៥១
ដូច្នេះ ចូរ​ប្រុង​ស្មារតី​អោយ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះអម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំ​ខាន មិន​បណ្ដោយ​អោយ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

ប្រស្នា​អំពី​អ្នក​បំរើ​ស្មោះ​ត្រង់ និង​អ្នក​បំរើ​មិន​ស្មោះ​ត្រង់
«បើ​អ្នក​បំរើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​អ្នក​បំរើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀ​ត​ៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​អោយ​គេ តាម​ពេល​កំណត់​ពុំខាន។

Facebook
Twitter
LinkedIn