ព្រះសហគមន៍តាហែនផ្តល់អង្ករនិងគ្រឿងឧបភោគដល់គ្រួសារក្រីក្រ

ព្រះសហគមន៍តាហែនចែកអង្ករដល់គ្រួសារ​កូនសិស្សស្នាក់ក្រីក្រចំនួន៥គ្រួសារ ដែលកំពុងជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច​ក្នុងអំឡុង​ពេល​កូវីដ​១៩ កាលពីថ្ងៃទី ៨ ខែ​ សីហា ដែល​ធ្វើឡើង​នៅក្នុងទីតាំង​ព្រះវិហារ​ក្នុងស្រុកសង្កែរ ខេត្តបាត់ដំបង។

អ្នកស្រីសៀ សៀក ជាប្រធាន​ព្រះសហគមន៍តាហែនបានឲ្យដឹងថា កម្មវិធីនេះ​មានការ​ចូលរួម​ពី​លោកអភិបាលអេនរីគេ ហ្វីការេដូ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគ​បាត់ដំបង​និង គណៈកម្មការ​ព្រះសហគមន៍​។ អំណោយ​ដែល​ចែក​ជូន​នោះ​រួម​មាន មួយគ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម សាប៊ូលាងដៃ ទឹកស៊ីអ៊ីវ  ទឹកត្រីជាដើម។ អ្នកស្រី​សៀក​បន្ថែម​ថា អំណោយទាំងនោះទទួលបានមកពីសប្បុរសជន​មក​ពី​ប្រទេស​សិង្ហបុរី។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេល​កូវីដ​១៩​នេះ ព្រះសហគមន៍តាហែន​បាន​ផ្តល់​ជា​អង្ករ និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​គ្រួសារក្រីក្រ​ចំនួនបីលើកម​ក​ហើយ  ដែល​សរុប​មក​មាន​ចំនួន​១៣៦​គ្រួសារ ដែល​គ្រួសារ​ទាំង​នោះ​មក​ពី​ភូមិនានានៅជុំវិញ​ភូមិ​តាហែន៕​​

Facebook
Twitter
LinkedIn