ព្រះបន្ទូលប្រចាំថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២០

អត្ថបទគម្ពីរដំណឹងល្អ យ៉ូហាន ១២ៈ២៤-២៦

ជន​ជាតិ​យូដា​នាំគ្នា​ចោម​រោម​ព្រះអង្គ​ ​ទូល​សួរ​ថា៖​ «តើ​លោក​ទុក​ឲ្យ​យើងខ្ញុំ​នៅ​រារែក​ក្នុង​ចិត្ត​ ដល់​ណា​ទៀត?​ ប្រសិន​បើ​លោក​ពិតជា​ព្រះ​គ្រីស្ត​មែន​ សូម​ប្រាប់​យើងខ្ញុំ​ឲ្យ​ត្រង់ៗ​មក»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​មក​ហើយ​ តែអ្នក​រាល់គ្នា​មិន​ជឿ​ទេ។​ កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំបាន​ធ្វើ​ក្នុង​ព្រះនាម​ព្រះ​បិតា​របស់​ខ្ញុំ​ ជា​សក្ខី​ភាព​បញ្ជាក់​អំពី​ខ្ញុំ​ស្រាប់។​ ប៉ុន្តែ​អ្នក​រាល់គ្នា​មិន​ជឿ​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្នុង​ចំណោម​ចៀម​របស់​ខ្ញុំ។

https://www.facebook.com/CatholicCambodia/videos/348847016114587
Facebook
Twitter
LinkedIn