ព្រះបន្ទូលប្រចាំថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តយ៉ូហាន ៦.៣០-៣៥

គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​លោក​ធ្វើ​ការ​អ្វី​ជាទី​សម្គាល់​ឲ្យ​យើងខ្ញុំ​ឃើញ​ និង​ជឿ​លោក?​ តើ​លោក​ធ្វើ​កិច្ចការ​អ្វីខ្លះ?​ បុព្វ​បុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា​ នៅ​វាល​រហោស្ថាន​ ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​គម្ពីរ​ថា​ “ព្រះអង្គ​បាន​ប្រទាន​ឲ្យគេ​បរិភោគ​នំបុ័ង​ ដែល​ធ្លាក់​ពី​ស្ថាន​បរម​សុខ​”»។​ ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ទៅគេ​ថា៖​ «ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់ថា​ មិនមែន​លោក​ម៉ូសេ​ទេ​ ដែល​បាន​ផ្តល់​អាហារ​ ពីស្ថាន​បរម​សុខ​មក​នោះ​ គឺ​ព្រះបិតា​របស់ខ្ញុំ​ទេ​តើ​ ដែល​ប្រទាន​អាហារ​ដ៏ពិត​ប្រាកដ​ពីស្ថាន​បរមសុខ​ មក​ឲ្យ​អ្នក​រាល់គ្នា​ ៣៣ដ្បិត​អាហារ​ ដែល​ព្រះជា​ម្ចាស់​ប្រទាន​ឲ្យ​នោះ​ គឺអ្នក​ ដែល​ចុះពី​ស្ថាន​បរម​សុខ​មក​ ហើយ​ផ្តល់​ជីវិត​ឲ្យ​មនុស្ស​លោក»។​ គេនាំ​គ្នា​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ! ​ សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើងខ្ញុំ​រហូត​តទៅ»។​ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖​ «ខ្ញុំនេះ​ហើយ​ជា​អាហារ​   ដែល​ផ្តល់​ជីវិត។​ អ្នក​ណា​មក​រកខ្ញុំ​ លែង​ឃ្លាន​ទៀត​ហើយ​ អ្នកណា​ជឿ​លើ​ខ្ញុំ​ក៏លែង​ស្រេក​ទៀត​ដែរ។​ ប៉ុន្តែ​ខ្ញុំបាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា​ “អ្នក​រាល់គ្នា​បាន​ឃើញ​ខ្ញុំ​ តែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ”។

Facebook
Twitter
LinkedIn