ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.១-៦
ព្រះយេស៊ូយាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ក្រុមសាវ័កក៏ទៅតាមព្រះអង្គដែរ។ លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា។ មនុស្សជាច្រើនដែលបានស្តាប់ព្រះអង្គ ងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្តីទាំងនេះមកពីណា ? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា? ៣តើអ្នកនេះមិនមែនជាជាងឈើជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសេ យូដា និង ស៊ីម៉ូនទេឬអី ? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបានឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយបានត្រឹមតែដាក់ព្រះហស្តលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យបានជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។