ទំនុកតម្កើង
តាំងពីដើមរៀងមក ប្រជាជនអ៊ីស្រាអែលតែងតែនាំគ្នាគោរពព្រះជាម្ចាស់ ទាំងនៅគ្រាលំបាកក្តី ទាំងនៅគ្រាសុខស្រួលក្តី ពួកគេតែងតែនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គ។ មិនតែប៉ុណ្ណោះ ពួកគេសូមព្រះអង្គលើកលែងទោសអោយពួកគេ សូមទទួលសារភាពនូវអំពើបាបរបស់ខ្លួន សូមអង្វរព្រះជាម្ចាស់អោយសង្រ្គោះប្រជាជនរបស់គេ ។ ល ។
ហេតុដូចខាងលើនេះ បានជាអ្នកស្រុកនាំគ្នាតែងអត្ថបទជាច្រើន ជាពាក្យកាព្យហើយនាំគ្នាស្មូត ជួនកាលម្នាក់ឯង ជួនកាលរួមគ្នា ព្រមទាំងមានដេញគ្រឿងតូរ្យតន្រ្តីផង ។ យើងសន្មតហៅអត្ថបទទាំងនេះថា «ទំនុកតម្តើង» គឺជាបទចម្រៀងសំរាប់កោតសរសើរសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។
ក្នុងចំណោមគម្ពីរទាំងអស់ «ទំនុកតម្កើង» មានសារៈសំខាន់បំផុត ព្រោះអត្ថបទទាំងនោះ បង្ហាញអំពីរបៀបដែលប្រជាជនអ៊ីស្រាអែល ធ្លាប់ទូលសន្ទនាជាមួយព្រះជាម្ចាស់គ្រប់ពេលប្រចាំជីវិតរបស់គេ ។
ព្រះយេស៊ូក៏បានសូត្រទំនុកទាំងនោះដែរ ។ ពេលយើងស្មូតទំនុកតម្កើងទាំងនោះយើងពោលព្រះបន្ទូលផ្ទាល់របស់ព្រះអង្គ ដែលមានទំនាក់ទំនងនឹងព្រះបិតា ។
តាំងពីដើមដំបូង គ្រីស្តបរិស័ទបានយកចិត្តទុកដាក់នឹងទំនុកតម្កើងទាំងនោះ ឯព្រហសហគមន៍ ក៏បានចាត់ចែងអោយសូត្រទំនុកតម្កើង ក្នុងពេលធ្វើពិធីផ្សេងៗ ជាពិសេសពេលថ្វាយអភិបូជា ។ អស់លោកអ្នកបួសក៏តែងសូត្រទំនុកតម្កើងនេះជារៀងរាល់ថ្ងៃ ក្នុងនាមមនុស្សលោកទាំងអស់ដែរ ។ រីឯយើងជាគ្រីស្តបរិស័ទវិញ យើងគួរតែយកចិត្តទុកដាក់ស្មូតទំនុកតម្កើងទាំងអស់នេះដែរ ដើម្បីអោយមានចិត្តគំនិតស្របទៅតាមព្រះគម្ពីរ ។
អ្នកនិពន្ធទំនុកតម្កើង មានបំណងបង្ហាញចិត្តគំនិតរបស់ខ្លួន តាមព្រឹត្តិការផ្សេងៗដែលកើតមានក្នុងឆាកជីវិតរបស់គេ ឬក្នុងប្រទេសគេ ។ ដូច្នេះអត្ថបទទាំងនោះ មានអត្ថន័យផ្សេងពីគ្នា ។
លេខទំនុកតម្កើងមានសរសេរពីរយ៉ាង ៖ ឧ. ទំនុកតម្កើងលេខ ១២៥ (១២៤) គឺថាលេខក្រៅរង្វង់ក្រចក បង្ហាញអំពីរបៀបរាប់ក្នុងគម្ពីរជាភាសាហេប្រឺ លេខក្នុងរង្វង់ក្រចកបង្ហាញអំពីរបៀបរាប់ក្នុងភាសាក្រិក ហើយលេខនេះ ព្រះសហគមន៍ធ្លាប់ប្រើតាំងពីដើមរៀងមក ។
កណ្ឌទំនុកតម្កើងមាន ១៥០ បទ តែក្នុង ១៥០ បទនេះ យើងបានបន្ថែមបទផ្សេងៗដែលមានចែងក្នុងកណ្ឌផ្សេងនៃគម្ពីរសម្ពន្ធមេត្រីចាស់ផង និងសម្ពន្ធមេត្រីថ្មីផង ។
ខាងក្រោមនេះ យើងសូមជូនបញ្ជីទំនុកតម្កើងតាមអត្ថន័យ សំរាប់ជួយអ្នក រើសបទមួយក្នុងពេលសូត្រម្នាក់ឯង ឬក្នុងពេលរៀបពិធីផ្សេងៗ ។ ពេលនោះគួររើសយកទំនុកតម្កើងមួយ អោយស្របទៅតាមពិធីនោះ និងស្របទៅតាមចិត្តគំនិតរបស់ខ្លួន (សប្បាយកើតទុក្ខ អង្វរ សូមទោស) ដែលយើងមានបំណងទូលថ្វាយទៅព្រះជាម្ចាស់ ៖
១. អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន ហើយមិនចូលចិត្ត ដើរតាម ស្នាដាន អ្នកនោះនឹងមាន មង្គលពេកក្រៃ។
២. តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ ឥមានភ្លេចភ្លឹក។
៣. អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក មិនស្លោកស្រពោន អោយផលផ្លែស្លឹក ចំរើនសន្ធឹក តាមកាលរដូវ។
៤. រីមនុស្សអាក្រក់ មានចិត្តគំរក់ កេរ្តិ៍ឈ្នោះអាស្រូវ ពួកគេប្រៀបបាន
អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ បាចសាចខ្ចាត់ខ្ចាយ ។
៥. ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ ពីអ្នកសុចរិត ។
៦. ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស មាគ៌ាប្រណីត នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ នាំខ្លួនអន្តរាយ ។
១. ហេតុអ្វីបានជាប្រជាជាតិ នាំគ្នាខ្មីឃ្មាតកើតកង្វល់
បង្កើតវឹកវរចលាចល រអ៊ូខ្វាយខ្វល់គ្មានខ្លឹមសារ។
២. ពួកស្តេចនៅលើភពផែនដី បះបោរពួតដៃឃុបឃិតគ្នា
ប្រឆាំងព្រះម្ចាស់ឥតរួញរា និងព្រះគ្រីស្តជាបុត្រព្រះអង្គ។
៣. គេពោលថា ៖ «យើងទៅបំបាក់ នឹមព្រះអម្ចាស់កុំរេរង់
គ្រវែងច្រវាក់កុំបង្អង់ របស់ព្រះអង្គចោលចេញទៅ!»។
៤. ប៉ុន្តែព្រះអម្ចាស់គ្រងរាជ្យ ពេញដោយអំណាចមិនអាស្រូវ
នាស្ថានបរមសុខគ្មានហ្មងទៅ ចំអកដាក់ទៅខ្មាំងល្ងង់ឆោត។
៥. ព្រះអង្គមានព្រះបន្ទូលទៅ ពួកខ្មាំងសត្រូវដោយក្រេវក្រោធ
ទ្រង់ធ្វើអោយគេភ័យតក់ស្លុត ដោយព្រះពិរោធដូច្នេះថា ៖។
៦. « គឺយើងនេះហើយដែលអភិសេក អោយទៅដល់ស្តេចយើងនោះណា
នៅលើស៊ីយ៉ូនភ្នំដែលជា ទីដ៏សុខាសែនវិសុទ្ធ »។
៧. ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់ មានបន្ទូលច្បាស់យ៉ាងមោះមុត
ថា៖ « ព្រះអង្គនេះពិតជាបុត្រ ដែលយើងបង្កើតនៅថ្ងៃនេះ »។
៨. បើព្រះអង្គសំយើងនឹងផ្តល់ ប្រជាជាតិដល់ទ្រង់ទាំងអស់
អោយព្រះអង្គទុកជាមត៌ក ផែនដីទាំងអស់ជាកម្មសិទ្ធិ។
៩. ទ្រង់នឹងបង្រ្កាបមិនទុកទេ អោយអស់ពួកគេទើបអស់ចិត្ត
ដំបងដែកវាយជនទុច្ចរិត កំពាចកំពិតដូចភាជន៍បែក។
១០. ស្តេចទាំងឡាយអើយឥឡូវនេះ ចូរគិតត្រិះរិះកុំរារែក
អស់អ្នកគ្រប់គ្រងកុំអស់អែក ត្រូវចេះបែងចែកទទួលយក។
១១. នូវការអប់រំដ៏ប្រពៃ បំរើម្ចាស់ថ្លៃដោយចូលមក
គោរពកោតខ្លាចក្រាបលុតក្រោក គាល់រកព្រះអង្គទាំងញាប់ញ័រ។
១២. ចូរថ្វាយបង្គំព្រះរាជបុត្រ ក្រែងទ្រង់ពិរោធាំបង្ក
វិនាសអន្តរាយទាំងមាគ៌ា នៃអ្នករាល់គ្មានប្រណី។
ដ្បិតព្រះបិរោធនៃព្រះអង្គ នឹងឆាបឆេះឡើងឆាប់ៗក្រៃ
អ្នកដែលជ្រកកោនក្រោមបារមី ពិតជាមានជ័យសុភមង្គល។
២. ឱ! ព្រះអម្ចាស់ សត្រូវច្រើនណាស់ជិតជុំ
អ្នកប្រឆាំងខ្ញុំ ក៏មកមូលផ្តុំច្រើនដែរ។
៣. អ្នកខ្លះពោលថា ៖ « អង្គម្ចាស់ក្សត្រាងាកបែរ
មិនសង្រ្គោះទេ ទ្រង់ទុកអោយគេឯកា»។
៤. ឱ! ព្រះអម្ចាស់ ទ្រង់វិសេសណាស់អស្ចារ្យ
ជាខែលការពារ ដល់ខ្ញុំនេះណាពិតណាស់។
ព្រះអង្គប្រទាន សិរីអោយមានត្រចះ
ហើយព្រះអង្គប្រោស អោយខ្ញុំងើបមុខវិញបាន។
៥. ខ្ញុំហៅរកព្រះ ជាម្ចាស់អស់ពីចិត្តប្រាណ
ព្រះអង្គក៏បាន តបឆ្លើយពីភ្នំឥតសល់។
៦. ខ្ញុំទំរេតខ្លួន លង់លក់សមសួនស្កប់ស្កល់
ភ្ញាក់ឡើងឥតខ្វល់ ដ្បិតទ្រង់ផ្តល់ការគាំទ្រ។
៧. ទោះបីមានមនុស្ស លើកគញនាស្រីប្រុសឈូឆរ
ប្រឆាំងតបត ក៏ខ្ញុំមិនភ័យខ្លាចដែរ។
៨. ព្រះអម្ចាស់អើយ សូមកុំព្រងើយងាកបែរ
សូមកុំកែប្រែ មេត្តាជួយរូបខ្ញុំផង ។
ព្រះអង្គងមិនខ្លាច ទ្រង់ប្រើអំណាចតែម្តង
បំបាក់ធ្មេញផង ទះកំផ្លៀងខ្មាំងសត្រូវ ។
៩. ឱ! ព្រះអម្ចាស់ ទ្រង់ពិតជាព្រះនាំផ្លូវ
សូមប្រទាននូវ ព្រះពរដល់ទៅរាស្រ្តផង ។
២. ឱព្រះអម្ចាស់ថ្លៃបវរ ដែលរកយុត្តិធម៌អោយយើងខ្ញុំ
ពេលទូលបង្គំអង្វរសុំ សូមតបមកខ្ញុំកុំបង្អង់ ។
ពេលយើងខ្ញុំមានទុក្ខធុរៈ ព្រះអង្គថ្នមថ្នាក់មិនអោយឆ្គង
យើងបានធូរស្បើយផុតសៅហ្មង សូមសណ្តាប់ផងដោយមេត្តា ។
៣. តើពួកមនុស្សទាំងអស់នោះ ជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា
ហើយចូលចិត្តអ្វីមិនបានការ និយាយមុសាដល់ណាទៀត ? ។
៤. ត្រូវដឹងថាព្រះជាអម្ចាស់ តែងប្រណីប្រោសមិនរវាត
ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀត ស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ច ។
៥. ចូរស្អប់អំពើណាអាក្រក់ ស្មោកគ្រោកកខ្វក់មានកលល្បិច
កុំប្រព្រឹត្តបាបទោះច្រើនតិច ពេលដេកកុំភ្លេចពិចារណា ។
៦. ថ្វាយយញ្ញបូជាតាមវិន័យ ពឹងផ្អែកក្សត្រថ្លៃគ្រងលោកា
លះបង់អោយអស់ក្តីមុសា ថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់ ។
៧. មានមនុស្សជាច្រើនតែងពោលថា តើមាននរណានាំតម្រង់
សុភមង្គលដ៏ត្រចង់ អោយយើងខ្ញុំផងសូមទតចុះ ។
៨. ព្រះអង្គបានដាក់ក្តីអំណរ សប្បាយអបអរចិត្តស្រស់បស់
ជាងពេលប្រមូលផលទាំងអស់ និងពេលច្រូតបេះផលផ្លែផ្កា ។
៩. ពេលទូលបង្គំចូលដំណេក ទូលបង្គំដេកស្កប់កាយា
ព្រះអង្គអោយមនុស្សក្នុងលោកា បានសុខរមនាតទៅអើយ ។
២. ឱ! ព្រះអម្ចាស់អើយ កុំកន្តើយផ្ទៀងព្រះកាណ៌
ស្តាប់ស័ព្ទខ្ញុំវាចា ខ្ញុំឈឺផ្សារពន់ពេកក្រៃ ។
៣. ឱ! ព្រះជាអម្ចាស់ ទ្រង់ជាព្រះមហាក្សត្រថ្លៃ
សូមយកព្រះហប្ញទ័យ នឹងសម្រែកទូលបង្គំ ។
៤. នាពេលអារុណរះ ព្រះអម្ចាស់សណ្តាប់ខ្ញុំ
ដែលចូលមកគាល់សុំ ពីព្រលឹមមិនទៅណា ។
៥. ទ្រង់មិនសព្វព្រះទ័យ អំពើព្រៃផ្សៃប្ញស្យា
ជនអាក្រក់មុសា ក្បែរភក្រ្តាព្រះអង្គឡើយ ។
៦. ព្រះអង្គមិនចង់ឃើញ ជនព្រហើនចូលកៀកកើយ
មិនសព្វព្រះទ័យឡើយ ជនណាហើយធ្វើអាក្រក់ ។
៧. អស់អ្នកបង្ហូរឈាម អស់អ្នកបៀមល្បិចខ្វក់
ពួកអ្នកភូតកុហក បោកវីវក់វិនាសបង់ ។
៨. រីឯទូលបង្គំ ចូលក្នុងដំណាក់ព្រះអង្គ
ដោយព្រះហប្ញទ័យទ្រង់ សប្បុរសខ្លាំងអស្ចារ្យ ។
រូបខ្ញុំសូមអោនក្រាប បង្គំទាបទាំងកាយា
តម្រង់ទៅវិហារ ដ៏វិសុទ្ធទាំងកោតខ្លាច ។
៩. ឱ! ព្រះជាអម្ចាស់ មនុស្សច្រើនណាស់ឃ្លាំព្រឹកល្ងាច
សូមនាំអោយខ្ញុំអាច ធ្វើតាមរាជហប្ញទ័យផង ។
សូមជួយពង្រាបផ្លូវ ខ្ញុំដើរទៅអោយបានត្រង់
ជាផ្លូវនៃព្រះអង្គ នាំតម្រង់ខ្ញុំតទៅ ។
១០. អ្នកទាំងនោះស្រដី ពាក្យគ្មានន័យមិនត្រឹមត្រូវ
អណ្តាតគ្រលាស់នូវ ពាក្យអាស្រូវដោយពិសពុល ។
១១. ឱ! ព្រះជាម្ចាស់អើយ សូមកុំអោយមានយោគយល់
អោយវិនាសគ្មានសល់ ដោយគម្រោងការផងខ្លួន ។
ពួកគេបានប្រព្រឹត្ត រឿងទុច្ចរិតច្រើនផ្ទួនៗ
ប្រឆាំងនឹងក្សត្រខ្លួន ល្មមសមសួនកាត់កាល់ចុះ ។
១២. រីឯអ្នកជ្រកកោន ដោយថ្វាយខ្លួនសុំរួមរស់
ក្រោមបារមីសន្តោស សូមសង្រ្គោះថែរក្សា ។
១៣. បពិត្រព្រះអម្ចាស់ ប្រាកដណាស់មានមេត្តា
ប្រទានពរថ្លៃថ្លៃ ដល់មនុស្សម្នាដែលសុចរិត ។
ហប្ញទ័យករុណា ប្រៀបឧបមាខែលជុំជិត
ការពារជនសុចរិត អោយរួចផុតក្តីសៅហ្មង ។
២. សូមព្រះអម្ចាស់កុំពិរោធ បើទ្រង់ខ្ញាល់ក្រោធសូមដាក់ទោស
ដល់ទូលបង្គំតាមកំហុស ដែលបានធ្វើខុសកុំចាប់ថ្នាក់ ។
៣. ព្រះអម្ចាស់អើយប្រណីប្រោស ខន្តីសន្តោសបង្គំជាក់
សូមប្រោសអោយជាកុំអន់អាក់ ដ្បិតកាយញ័រញាក់សែនរងា ។
៤. ក្នុងចិត្តគំនិតទាល់ថប់ធុញ តប់ប្រមល់សុញសែនវេទនា
ឱ! ព្រះអម្ចាស់សូមករុណា អោយខ្ញុំឈឺផ្សាដល់ណាទៀត ។
៥. ឱ! ព្រះអម្ចាស់សូមយាងមក សង្រ្គោះមនុស្សលោកកុំរវាត
កុំអោយរូបខ្ញុំជួបទុក្ខទៀត កុំបីឃ្លាងឃ្លាតពីហប្ញទ័យ ។
៦. ពេលដែលគេស្លាប់ផុតទៅហើយ ពុំដែលមានឡើយនឹកស្រមៃ
ដល់នាមព្រះអង្គម្ចាស់ថ្លាថ្លៃ នៅនាំស្ថាននៃមនុស្សស្លាប់ឡើយ ។
៧. ទូលបង្គំយំស្រែកទួញថ្ងូរ គ្មានឈប់គ្មានឈរឮល្វើយៗ
រៀងរាល់ថ្ងៃយប់ទុក្ខឥតស្បើយ ទឹកភ្នែកជោកខ្នើយនៅលើគ្រែ ។
៨. ទុក្ខកង្វល់ច្រើនធ្វើអោយខ្ញុំ ស្លេកស្លាំងស្គមគ្មានពេលល្ហែ
ឯភ្នែកខ្ញុំក៏ស្រវាំងដែរ នេះពីព្រោះតែបច្ចាមិត្ត ។
៩. ចូរចៀសចេញចាកឆ្ងាយពីខ្ញុំ កុំពួនសំងំមនុស្សទុច្ចរិត
ដ្បិតព្រះអម្ចាស់សណ្តាប់ពិត រៀងរាល់យប់ព្រឹកខ្ញុំស្រែកយំ ។
១០. ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ ពាក្យខ្ញុំរ៉ាយរ៉ាប់ដោយក្រៀមក្រំ
ព្រះអង្គទទួលអង្វរខ្ញុំ ឥតមានបន្លំមួយម៉ាត់សោះ ។
១១. សូមខ្មាំងសត្រូវទាំងប៉ុន្មាន ចិត្តជាតិរច្ឆានត្រូវអាម៉ាស់
ដកខ្លួនថយទៅទាំងអៀនខ្មាស់ ខ្ចាត់ខ្ចាយព្រាត់ប្រាសបាត់សោះសូន្យ ។
២. ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំសូមពឹងហើយលើព្រះអង្គ
សង្រ្គោះរំដោះនិងទ្រទ្រង់ រួចពីអន្លង់អ្នកបៀតបៀន ។
៣. ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន
នោះគ្មាននរណាអាចនឹងហ៊ាន រំដោះអោយបានរួចជីវិត ។
៤. ឱ! ព្រះអម្ចាស់ទូលបង្គំ ប្រសិនបើខ្ញុំបានប្រព្រឹត្ត
ដូចពាក្យគេថាដោយគ្មានគិត ប្រឡាក់ដាមដិតក្តីកខ្វក់ ។
៥. ប្រសិនបើទូលបង្គំបាន ប្រព្រឹត្តសាមាន្យចិត្តអាក្រក់
តបនឹងមិត្តភក្តិដោយគំរក់ រឹបអូសលួចឆក់យកទ្រព្យា ។
៦. សូមអោយសត្រូវខ្មាំងដេញទាន់ និងអោយគេជាន់ឈ្លីប្រហារ
ព្រមទាំងកិត្តិយសខ្ញុំនេះណា ទម្លក់អាត្មាក្នុងភក់ចុះ ។
៧. ឱ! ព្រះអម្ចាស់សូមតើនឡើង ពិរោធអោយប៉ើងតបចំពោះ
អំពើឃោរឃៅសត្រូវនេះ ដ្បិតអង្គសប្បុរសតែងតាំងច្បាប់ ។
៨. សូមអោយប្រជាជាតិនានា ចោមរោមនាំគ្នាមកត្រងត្រាប់
ជុំវិញព្រះអង្គល្អគួរគាប់ លើអស់មនុស្សសព្វសត្វនានា ។
៩. ព្រះអង្គជាចៅក្រមវិនិច្ឆ័យ ប្រជាប្រុស្រីគ្រប់អង្គា
ព្រះអម្ចាស់អើយសូមមេត្តា រូបខ្ញុំនេះណាអ្នកស្លូតត្រង់ ។
១០. សូមឈប់ធ្វើអំពើទុកច្ចរិត ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង
បពិត្រព្រះដ៏វិសុចរិតថ្កើង ព្រះអង្គតែងឈ្វេងយល់ចិត្តមនុស្ស ។
១១. ព្រះអង្គជាខែលការពារខ្ញុំ ទ្រង់ជួយឧបត្ថម្ភនិងសង្រ្គោះ
អ្នកដែលមានចិត្តទៀងត្រង់ស្មោះ បានភ្លឺត្រចះត្រចង់ជាក់ ។
១២. ព្រះម្ចាស់ជាចៅក្រមសុចរិត ព្រះអង្គតែងគិតដាក់ទោសអ្នក
ប្រព្រឹត្តអាក្រក់ឥតមានអាក់ គ្មាននរណាម្នាក់រួចខ្លួនទេ ។
១៣. ជនអាក្រក់មិនដូរគំនិត សំលៀងកាំបិតដាវរិះរេ
យិតធ្នូប្រុងបាញ់ប្រហារគេ ព្រៃផ្សៃម្ល៉េះទេជនអប្រីយ៍ ។
១៤. គេនឹងរៀបចំអាវុធស្នា ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមបាញ់ព្រួញភ្លើងជ័យ សំឡឹងរំពៃចាំជាស្រេច ។
១៥. អ្នកណាគិតតែពីប្រព្រឹត្ត អំពើទុច្ចរិតមួលបង្កាច់
សាងរឿងឧក្រិដ្ឋជាចាំបាច់ ចូលចិត្តសំរេចរឿងបោកប្រាស ។
១៦. រីអ្នកដែលខំជីករណ្តៅ អោយកាន់តែជ្រៅអ្នកនោះច្បាស់
នឹងធ្លាក់ខ្លួនឯងប្រាកដណាស ព្រោះខ្លួនគេនោះជីកកកាយ ។
១៧. អំពើទុច្ចរិតដែលគេបាន ធ្វើមិនស្រាកស្រាន្តមិនជិនណា
អំពើឃោរឃៅនាំអន្តរាយ ធ្លាក់លើរូបកាយក្បាលគេពិត ។
១៨. ខ្ញុំនឹងសរសើរតម្កើងព្រះ អម្ចាស់មានហប្ញទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងប្ញទ្ធិ ព្រះនាមបរិសុទ្ធខ្ពស់ឧត្តម ។
បទកាកគតិ
២. ឱ! ព្រះអម្ចាស់ ព្រះអង្គជាព្រះ របស់យើងខ្ញុំ ព្រះនាមព្រះអង្គ
រុងរឿងឧត្តម ពាសពេញជិតជុំ ផ្ទៃមេឃផែនដី ។
៣. ព្រះអង្គបានប្រើ ពាក្យកោតសរសើរ តម្កើងថ្លាថ្លៃ របស់ក្មេងៗ
និងទារកក្តី ជាកម្លាំងជ័យ លើសត្រូវមារ ។
៤. ពេលទូលបង្គំ សំឡឹងមើលចំ ទៅផ្ទៃមេឃា មើលហ្វូងតារា
មើលព្រះចន្រ្ទា ដ៏ស្រស់សោភា ស្នាព្រះហស្តថ្លៃ ។
៥. ខ្លួនខ្ញុំសូរថា តើមនុស្សយើងណា មានឋានៈអ្វី បានជាព្រះអង្គ
នឹកគិតរំពៃ យកព្រះហប្ញទ័យ ទុកដាក់ដូច្នោះ? ។
៦. ព្រះអង្គប្រទាន អោយមនុស្សយើងមាន កត្តិយសខ្ពង់ខ្ពស់ ទាបជាងទេវតា
បន្តិចប៉ុណ្ណោះ ទៅដល់មនុស្ស ទុកជាមកុដរាជ្យ ។
៧. ព្រះអម្ចាស់ទ្រង់ អោយគេគ្រប់គ្រង រាល់ថ្ងៃព្រឹកល្ងាច លើអ្វីទាំងអស់
ពេញដោយអំណាច ព្រមទាំងបង្រ្កាប នៅក្រោមជើងគេ ។
៨. ដោយសារអំណាច អ្វីៗមិនអាច ផ្លាស់ប្តូប្រួលប្រែ ទាំងចៀមទាំងគោ
សត្វព្រៃផងដែរ អោយមនុស្សមើថែ ប្រើប្រាស់គ្រប់គ្រង
៩. ព្រមទាំងបក្សី នៅលើផែនដី នៅលើមេឃផង ត្រីក្នុងសមុទ្រ
សត្វសត្វតែម្តង សត្វលូនវារផង មកនៅជួបជុំ ។
១០. បពិត្រព្រះម្ចាស់ ព្រះអង្គជាព្រះ របស់យើងខ្ញុំ ព្រះនាមព្រះអង្គ
រុងរឿងឧត្តម ពាសពេញជិតជុំ ផ្ទៃមេឃផែនដី ។
២. បពិត្រព្រះម្ចាស់ជាទីពឹង ទូលបង្គំនឹងលើកតម្កើង
និទានពីការអស្ចារ្យឡើង មានទាំងប៉ុន្មានអោយគេស្តាប់ ។
៣. ព្រោះតែព្រះអង្គខ្ញុំត្រេកអរ រីករាយសាទរជាដរាប
បពិត្រព្រះអង្គខ្ពស់ឥតប្រៀប សូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ ។
៤. ពួកខ្មាំងសត្រូវដកខ្លួនថយ សូមព្រះអង្គជួយទូលបង្គំ
អោយវាជំពងប់ជើងដួលគ្រាំ វិនាសនៅចំពោះព្រះភ័ក្រ្ត ។
៥. ទ្រង់រកយុត្តិធម៌ល្អថ្លៃថ្លា អោយគេឃើញថារូបខ្ញុំជាក់
គ្មានទោសពៃរ៍អ្វីគួរចាប់ថ្នាក់ ក្នុងព្រះឋានៈជាចៅក្រម ។
៦. ព្រះអង្គគំរាមសាសន៍នានា ពួកមនុស្សពាលាវិនាសព្រម
កេរ្តិ៍ឈ្មោះពួកគេត្រូវលំ ខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ ។
៧. ពួកខ្មាំងសត្រូវនឹងខ្ចាត់ខ្ចាយ វិនាសអន្តរាយច្រើនកប្បកល្ប
ទីក្រុងនានារលាយខ្សុល គ្មានគេនឹកដល់ឃើញទៀតឡើយ ។
៨. ព្រះជាអម្ចាស់ឡើងគ្រងរាជ្យ ពេញដោយអំណាចសុខឥតស្បើយ
ឡើងគ្រងនៅលើបល្ល័ង្កហើយ ដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ ។
៩. ព្រះអង្គគ្រប់គ្រងលើផែនដី ប្រកបដោយក្តីសុចរិតថ្លា
ទ្រង់វិនិច្ឆ័យទោសប្រជា យុត្តិធម៌ឥតរាមិនអាស្រូវ ។
១០. សូមព្រះអម្ចាស់ជាបន្ទាយ ការពាររាងកាយអ្នកដែលត្រូវ
គេជិះគេជាន់កប់សែនជ្រៅ សូមការពារនៅពេលអាសន្ន ។
១១. សូមអោយអស់អ្នកដែលស្គាល់ព្រះ នាមព្រះអម្ចាស់ឆាប់រួសរាន់
ទុកចិត្តព្រះអង្គជាបន្ទាន់ ទ្រង់មិនធុញទ្រាន់ចោលអ្នកឡើយ ។
១២. ចូរនាំគ្នាច្រៀងលើកតម្កើង ព្រះអម្ចាស់យើងដែលគង់កើយ
នៅក្រុងស៊ីយ៉ូនណាអ្នកអើយ ប្រកាសប្រាប់ហើយជនទាំងឡាយ ។
១៣. ដ្បិតព្រះអង្គដាក់ទោសអ្នកដែល សម្លាប់គេក្រែលឥតសោកស្តាយ
ព្រះអង្គមិនភ្លេចក្តីអន្តរាយ សម្រែកជិតឆ្ងាយជនរងគ្រោះ ។
១៤. សូមព្រះមេត្តាទូលបង្គំ ទតមករូបខ្ញុំដែលជាមនុស្ស
រកទុក្ខលំបាកស្ទើរមិនរស់ ព្រោះខ្មាំងទុយ៌សមកពាធា ។
១៥. ទូលបង្គំសរសើរលើកតម្កើង ព្រះអង្គគ្រប់យ៉ាងនៅមាត់ទ្វារ
ទីក្រុងស៊ីយ៉ូនរាល់ទិវា សប្បាយគ្រប់គ្នាអរពេកពន់ ។
១៦. ប្រជាជាតិនានាធ្លាក់ទៅ ក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់
ជើងជាប់អន្ទាក់យ៉ាងទារុណ ដែលពួកគេបានដាក់បង្កប់ ។
១៧. ព្រះជាអម្ចាស់បានសម្តែង អោយដល់គេឯងបានស្គាល់សព្វ
ព្រះអង្គកាត់ទោសមិនឈរឈប់ អោយពួកគេជាប់អន្ទាក់ខ្លួន ។
១៨. សូមអោយពពួកជនអាក្រក់ ជនជាតិកខ្វក់ទាំងប៉ុន្មាន
ដែលគេបំភ្លេចម្ចាស់ថ្កើងថ្កាន វិលរកទីស្ថានមនុស្សស្លាប់ចុះ ។
១៩. ព្រះអង្គមិនភ្លេចជនក្រក្រី នៅលើផែនដីនេះទាំងអស់
ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះ អ្នកវេទនានោះមិនសូន្យឡើយ ។
២០. សូមកុំអោយមនុស្សលោកមានជ័យ សូវិនិច្ឆ័យកុំកន្តើយ
ដាក់ទោសប្រជាជាតិនោះហើយ នៅជិតបង្កើយព្រះភ័ក្រ្តទ្រង់ ។
២១. សូមព្រះអម្ចាស់ធ្វើអោយគេ តក់ស្លុតឥតរេខ្វះទីពឹង
អោយជាតិទាំងឡាយបានយល់ដឹង ថារូបគេហ្នឹងមនុស្សធម្មតា ។
បទព្រហ្មគីតិ
១. ឱ! ព្រះជាម្ចាស់អើយ ហេតុអ្វីឡើយក៏ព្រះអង្គ
ចាកឆ្ងាយយាងទៅគង់ សម្ងំឈឹងដូច្នេះណា? ។
២. មនុស្សពាលតាមធ្វើបាប អ្នកទន់ទាបរងសោកា
គេប្រើល្បិចប្ញស្យា អោយអ្នកជាជាប់អន្ទាក់ ។
៣. មនុស្សពាលតែងតែអួត កុហកភូតភរលួចលាក់
ពេលបានជោគជ័យជាក់ គេចំអកដាក់ព្រះអង្គ ។
៤. ពួកគេវាយប្ញកខ្ពស់ ពោលទ្រគោះដោយមិនចង់
រវល់នឹងព្រះអង្គ គិតលះបង់ព្រះអម្ចាស់ ។
៥. អ្វីៗដែលគេធ្វើ តែងប្រសើរចម្រើនណាស់
មិនដែលគិតថាព្រះ វិនិច្ឆ័យច្បាស់ទោសនោះឡើយ ។
៦. គេតែងនឹកគិតថា « អញនេះណាមាំមួនហើយ
មិនរង្គើសោះឡើយ ទុក្ខទាំងឡាយមិនហ៊ានបៀត » ។
៧. មាត់គាត់ជេរផ្តាសា មិនបានការពាក្យចោលម្សៀត
បង្កាច់កុហកទៀត ស្តែងមារយាទមិនគួររាប់ ។
៨. គេតែងពួនស្នាក់ចាំ នៅក្បែរភូមិត្រៀមសន្ធាប់
គេចាំឃ្លាំមើលជាប់ រួចសម្លាប់ជនត្រង់ស្លូត ។
៩. គេពួនដូចសត្វសិង្ហ សំងំឈឹងតាមគម្ពោត
ស្នាក់ចាប់ជនទុគ៌ត ទាក់ទាញព័ទ្ធចូលអន្ទាក់ ។
១០. គេក្រាបពួននៅដី ហើយឃ្មាតខ្មីទាញទម្លាក់
ស្ទុះចាប់មិនសល់ម្នាក់ សាហាវជាក់គ្មានបន្លំ ។
១១. ជនពាលគិតថា ៖ « ព្រះ ជាអម្ចាស់មិនបារម្ភ
ព្រះនេត្របិទសំងំ មិនទតចំទាល់តែសោះ » ។
១២. ឱ! ព្រះអម្ចាស់អើយ ពេលនេះហើយកុំបង់បោះ
តើនឡើងបង្ហាញអស់ ប្ញទ្ធិតេជះនៃព្រះអង្គ ។
១៣. ហេតុអ្វីមនុស្សអាក្រក់ ពោលចំអកព្រះយ៉ាងហ្នឹង!
ចិត្តគេតែងរំពឹង ថា « ព្រះអង្គមិនរករឿង » ។
១៤. ព្រះអង្គទតឃើញទុក្ខ លំបាកសុខនៃមនុស្សយើង
កំសត់អត់ទីពឹង ព្រះអង្គនឹងជួយជានិច្ច ។
មនុស្សដែលទន់ទាប ជាដរាបផ្ញើជីវិត
លើព្រះម្ចាស់ជានិច្ច ទ្រង់មិនភ្លេចជនទុរគត ។
១៥. សូមទ្រង់កាចបំបាក់ ដៃអស់អ្នកពាលឧក្រិដ្ឋ
ដាក់ទោសពួកទុច្ចរិត អោយគេឈប់ប្រព្រឹត្តពាល ។
១៦. ព្រះអម្ចាស់ជាព្រះ ខ្ពង់ខ្ពស់ណាស់ជាក្សត្រដែល
គ្រងរាជ្យអស់កល្បក្រែល បំបាត់ចោលសាសន៍ដទៃ ។
១៧. បពិត្រព្រះអម្ចាស់ ឈ្វេងយល់ច្បាស់បំណងថ្មី
នៃមនុស្សទន់ទាបក្តី អង្គក្សត្រថ្លៃលើកទឹកចិត្ត ។
១៨. ព្រះអង្គរកយុត្តិធម៌ អោយអ្នកក្រមនុស្សសុចរិត
ត្រូវគេជាន់សង្កត់ ពួកទុច្ចរិតមិនអោយមាន ។
មនុស្សនៅលើផែនដី ជនប្រុសស្រីទាំងប៉ុន្មាន
មិនអាចនឹងជិះជាន់ អ្នកខ្សោយអន់ទៀតបានទេ ។
១. ខ្ញុំបានជ្រកកោន មិនដែលស្រពោន ក្រោមម្លប់បារមី នៃព្រះអម្ចាស់
ចុះរឿងហេតុអ្វី អ្នករា់គ្នាស្តី អោយជ្រកតាមភ្នំ ? ។
២. ជនពាលយិធ្នូ ព្រួញខ្សែទាំងគូ បម្រុងបាញ់ផ្គុំ ពីទីងងឹត
ដែលគេសំងំ ត្រៀមបាញ់អោយចំ ពួកអ្នកត្រង់ស្មោះ ។
៣. បើសិនបើច្បាប់ ជាគ្រឹះមាំជាប់ ត្រូវរលំអស់ តើមនុស្សសុចរិត
ទាំងស្រីទាំងប្រុស ធ្វើអ្វីកើតនោះ សូមជួយរិះគិត ។
៤. ព្រះម្ចាស់គង់ក្នុង វិហារព្រះអង្គ ដ៏វិសុទ្ធពិត បល្ល័ង្ករបស់
ព្រះអង្គស្ថេរស្ថិត ឈ្វេងយល់គំនិត របស់មនុស្សលោក ។
៥. ព្រះអង្គពេញចិត្ត នឹងមនុស្សសុចរិត តែមិនព្រមយក មនុស្សកាចពាល ចូលចិត្តឆរបោក តែងតែរិះរក ប្រព្រឹត្តឃោរឃៅ ។
៦. សូមទ្រង់ដាក់ទោស មនុស្សពាលទាំងនោះ ដោយភ្លើងសន្ធៅ មានទាំងស្ពាន់ធម៌
បង្អុរចុះទៅ មានទាំងខ្យល់ក្តៅ បក់បោកមកដែរ ។
៧. ដ្បិតព្រះអម្ចាស់ មានហប្ញទ័យស្មោះ ឥតមានបែកបែរ មនុស្សទៀងត្រង់
គ្មានចិត្តរៀចវេរ នឹងបាននៅក្បែរ ឃើញភ័ក្រ្តព្រះអង្គ ។
២. ឱ! ព្រះអម្ចាស់សូមជួយផង មនុស្សច្រើនកន្លងសឹងលែងមាន
ក្នុងចំណោមនុស្សរាប់សែនលាន បាត់បង់អស់គ្មានអ្នកត្រង់ស្មោះ ។
៣. ម្នាក់ៗគិតតែមួលបង្កាច់ ដាក់គ្នាមិនដាច់ឥតឈប់សោះ
ពាក្យគេនិយាយស្ទើរទាំងអស់ សុទ្ធតែបញ្ជោះបញ្ចើចគ្នា ។
៤. សូមព្រះអម្ចាស់បំបិតមាត់ ដែលពោលបញចើចកុំរួញរា
និងកាត់អណ្តាតដែលមុសា និយាយប្ញស្យាយ៉ាងព្រហើន ។
៥. ពួកគេពោលថា «ដោយសារមាត់ របស់យើងពិតអ្វីក៏បាន
ជោគជ័យដរាបឥតស្រាកស្រាន្ត គ្មាននរណាហ៊ានត្រួតលើយើង» ។
៦. ពេលព្រះអង្គឃើញគេជាន់ជិះ ជនទុគ៌តនេះនៅនឹងជើង
និងឮសម្រែកអ្នកក្រផង ដែលទទួលរងទុក្ខលំបាក ។
ព្រះអម្ចាស់មានបន្ទូលថា « ឥឡូវនេះណាកុំកំសាក
យើងក្រោកឡើងមកជួយអស់អ្នក ដែលមនុស្សគំរក់គេមើលងាយ » ។
៧. បន្ទូលរបស់ព្រះអម្ចាស់ គួរទុកចិត្តណាស់ពេញអង្គកាយ
បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយ ដែលដុតរំលាយប្រាំពីរដង ។
៨. ព្រះអម្ចាស់ដែលគ្រប់គ្រងថែ ព្រះអង្គតែងតែធ្វើឥតឆ្គង
តាមព្រះបន្ទូលគ្មានសៅហ្មង ជានិច្ចសព្វដងប្រពៃពិត ។
៩. ទោះបីជនពាលដើរក្រឡឹង ទោះបីមនុស្សប្រឹងតែប្រព្រឹត្ត
អំពើទុយ៌សច្រើនឥតគិត ព្រះអង្គនៅជិតការពារខ្ញុំ ។
បទពំនោល
២. បពិត្រព្រះអម្ចាស់អើយ តើនៅកន្តើយ ព្រងើយនឹងខ្ញុំដល់ណា? ។
ម្តេចនៅតែងាកភ័ត្រ្តា ចេញពីកាយា ទូលបង្គំដល់ណាទៀត? ។
៣. តើទ្រូងខ្ញុំត្រូវចង្អៀត កង្វល់ឥតឃ្លាត ក្នុងចិត្តរហូតដល់ណា? ។
តើចិត្តខ្ញុំត្រូវខ្លោចផ្សា កើតក្តីទុក្ខា អាត្មាព្រួយដល់អង្កាល់? ។
តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាល លើខ្ញុំអង្កាល់ ទើបស្រាលនឹងបានល្ហែល្ហើយ? ។
៤. ឱ! ព្រះជាអម្ចាស់អើយ សូមទតហើយឆ្លើយ ចម្លើយមកទូលបង្គំ ។
សូមមេត្តាប្រោសអោយខ្ញុំ ឃើញពន្លឺចំ សូមកុំទុកខ្ញុំអោយស្លាប់ ។
៥. ក្រែងខ្មាំងសត្រូវបង្អាប់ ថា៖ «អញសម្លាប់ អញចាប់បានឈ្នះវាហើយ» ។
ពួកសត្រូវឥតកន្តើយ ត្រេកអរសប្បាយ ព្រោះតែខ្ញុំបរាជ័យ ។
៦. ចំពោះរូបខញុំឃ្មៀតខ្មី ទុកចិត្តហប្ញទ័យ ប្រណីរបស់ព្រះអង្គ ។
សូមអោយខ្ញុំត្រេកអរផង ពីព្រោះព្រះអង្គ បានសង្រ្គោះទូលបង្គំ ។
សូមអោយខ្ញុំច្រៀងរងំ សរសើរឧត្តម ដល់ខ្ញុំព្រះអង្គប្រណី ។
១. ពួកមនុស្សលេលា គេតែងនាំគ្នា គិតថាគ្មានព្រះ ចូកចិត្តប្រព្រឹត្ត
ថោកទបផ្តេសផ្តាស គួរស្អប់ខ្ពើមណាស់ គ្មានអ្នកល្អសោះ ។
២. ព្រះម្ចាស់ទតមក មើលមនុស្សលោក ឥតមានចន្លោះ ក្រែងមានអ្នកណា
មានប្រាជ្ញខ្ពស់ ហើយមានចិត្តស្មោះ ស្វែងរកព្រះអង្គ ។
៣. ពួកគេសុទ្ធតែ វង្វេងបែកបែរ ឥតមានស្មោះត្រង់ រួមគ្នាប្រព្រឹត្ត
ទុច្ចរិតយង់ឃ្នង សូម្បីម្នាក់ផង ក៏គ្មានល្អដែរ ។
៤. មនុស្សដែលប្រព្រឹត្ត អំពើទុច្ចរិត ឥតមានទំនេរ តើពួកទាំងនោះ
ឆោតល្ងង់ឬទេ រកស៊ីព្រោះតែ កឹបគៃប្រជា ។
៥. ពួកគេភ័យញ័រ ព្រោះព្រះបវរ គាំទ្រមនុស្សម្នា ជាអ្នកសុចរិត
ស្មោះត្រង់ល្អជា ព្រះម្ចាស់ធានា មិនអោយភ័យស្លុត ។
៦. អ្នករាល់គ្នាអោយ អ្នកក្រទន់ខ្សោយ និងជនទុរគត បាត់ក្តីសង្ឃឹម
ភិតភ័យរន្ធត់ តែព្រះមានប្ញទ្ធិ ជាជំរកគេ ។
៧. សូមព្រះអង្គដែល គង់នៅជាខែល សង្រ្គោះកុំរេ ជួយអ៊ីស្រាអែល
កុំនៅទំនេរ រំដោះពួកគេ ត្រឡប់ទៅស្រុក ។
ពួជលោកយ៉ាកុប ត្រេកអរឥតឈប់ រួចពីទោសទុក្ខ ពូជអ៊ីស្រាអែល
ជួបតែក្តីសុខ ពីនេះទៅមុខ សប្បាយពេកហោង ។
១. បពិតព្រះអម្ចាស់ នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គ ស្ថិតនៅលើភ្នំវិសុទ្ធ ។
២. គឺមានតែមនុស្ស ដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិត និយាយពិតជាដរាប ។
៣. គេមិននិយាយមួល បង្គាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាប មិនបអ្អាប់កិត្តិយស ។
៤. គេមិនរាប់រកអ្នក ដែលព្រះម្ចាស់មិនស្ម័ក្រស្មោះ
តែគេលើកកិត្តិយស អ្នកគោរពកោតព្រះអង្គ ។
បើគេសន្យាអ្វី ឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់ គេគោរពពាក្យសំដី ។
៥. បើមាននរណាម្នាក់ មករកប្រាក់គេអោយខ្ចី
មិនចង់បានកំរៃ ច្រើនតិចក្តីគេមិនយក ។
អ្នកប្រព្រឹត្តដូច្នេះ ជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមក នឹងបានសុខជានិរន្តរ៍ ។
១. ឱ! ព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំអោយសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី ។
២. ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះងង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន ។
៣. អារុក្ខអារក្សអ្នកតាព្រៃ ម្ចាស់ទឹកម្ចាស់ដីកាលពីមុន
ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ ផ្តល់តែទារុណរាល់វេលា ។
៤. ទូលបង្គំនឹងមិនចូលរួម មិនទទួលព្រមរួមជាគ្នា
គោរពនិងថ្វាយយញ្ញបូជា មិនពោលនាមាព្រះក្លែងក្លាយ ។
៥. បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា ។
៦. ព្រះអង្គប្រទានកេរមត៌ត វិសេសឥតអាក់ដ៏ថ្លៃថ្លា
មកទូលបង្គំខ្ញុំនេះណា ជាកេរអស្ចារ្យប្រសើរផុត ។
៧. ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ ។
៨. ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
៩. ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់ ។
១០. ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ អោយរកទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់ សពបំរើផ្ទាល់ស្អុយរលួយ ។
១១. ព្រះអង្គបង្ហាញផ្លូវជីវិត អោយខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំគ្នានព្រួយអរសប្បាយ ។
ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ ។
បទពាក្យ ៧
១. ឱ!ព្រះអម្ចាស់សូមសណ្តាប់ ទូលបង្គំប្រាប់សំណូមពរ
ដ៏ល្អត្រឹមត្រូវស្រស់បវរ សូមរកយុត្តិធម៌អោយរូបខ្ញុំ ។
សូមយកព្រះហប្ញទ័យវែកញែក និងសូរសំរែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ ដែលអង្វរសុំដោយត្រង់ស្មោះ ។
២. សូមរកយុត្តិធម៌អោយខ្ញុំផង កុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតអោយច្បាស់ចុះ អ្វីទៅដែលខុសអ្វីត្រឹមត្រូវ ។
៣. ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ មិនឃើញអាស្រូវឬឆ្គាំឆ្គង ។
៤. ទូលបង្គំខំយកចិត្តទុកដាក់ តាមបន្ទូលជាក់ព្រះអង្គផង
ហើយប្រព្រឹត្តខ្លួនមិនអោយហ្មង ដូចមនុស្សយង់ឃ្នងឯទៀតឡើយ ។
៥. ទូលបង្គំខំដើរតាមមាគ៌ា នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយ មិនអោយថ្លោះធ្លោយលំអៀងបែរ ។
៦. ឱព្រះអម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរ សូមកុំងាករេផ្ទៀងព្រះកាណ៌ ។
៧. ព្រះអង្គតែងតែសង្រ្គោះអ្នក ដែលមកជ្រកស្នាក់ដោយមេត្តា
ក្រោមម្លប់បារមីដ៏អស្ចារ្យ អោយរួចពីការគាបសង្កត់ ។
៨ . សូមថែរក្សាទូលបង្គំ ដូចកែវភ្នែកកុំអោយបង់បាត់
ការពារខ្ញុំដូចបក្សីសត្វ ក្រុងកូនកំសត់របស់វា ។
៩. សូមកុំអោយពួកមនុស្សពាល ចាក់រុកឆ្កិះឆ្កៀលខ្ញុំវេទនា
កុំអោយពួកខ្មាំងមកទាមទារ ក្រសោបប្រហាររួបខ្ញុំឡើយ ។
១០. ពួកគេគ្មានចិត្តត្រាប្រណី មាត់ចេចេញស្តីពាក្យជម្លើយ
អូតបំប៉ោងខ្លួនគ្មានកោះត្រើយ ព្រះអង្គម្ចាស់អើយមិនអៀនខ្មាស់ ។
១១. ពេលដែលពួកគេដេញតាមទាន់ គេនឹងដើរជាន់ខ្ញុំអាម៉ាស់
សំឡក់សំឡឹងខ្ញុំខ្លាំងណាស់ បម្រុងព្រលះជីវិតបង់ ។
១២. ចិត្តរបស់គេសែនឃោឃៅ កំណាចអាស្រូវដូចសត្វសិង្ហ
ដែលតែងតែពួនចាំរំពឹង សំងំសម្លឹងចាប់រំពា ។
១៣. ឱព្រះម្ចាស់អើយសូមតើនឡើង អោយសត្រូវប៉ើងកុំរួញរា
សូមយកព្រះខ័នមកការពារ រំដោះខ្ញុំពីជនទុរយស ។
១៤. សូមប្រើអំណាចប្ញទ្ធិចេស្តា ដេញតាមប្រហារដោយតេជៈ
ដាក់ទោសពួកគេកុំស្រណោះ អោយអន្តរាយអស់ដល់កូនចៅ ។
១៥. ចំពោះខ្ញុំវិញគឺប្រព្រឹត្ត តាមក្តីសុចរិតមិនអាស្រូវ
ខ្ញុំឃើញព្រះភ័ក្រ្តទ្រង់គង់នៅ ទើបផុតហ្មងសៅពេលភ្ញាក់ឡើង ។
២. ឱ! ព្រះអម្ចាស់អើយ ខ្ញុំកោតហើយលើកព្រះអង្គ
ព្រោះទ្រង់ជាកម្លាំង របស់ខ្ញុំធំមាំមួន ។
៣. ព្រះម្ចាស់ជាថ្មដា រឹងអស្ចារ្យខ្ញុំលាក់ខ្លួន
ជាខែលមាំហំហួន ខ្ញុំរួចខ្លួនមានជោគជ័យ ។
៤. ពេលខ្ញុំស្រែកដង្ហោយ ព្រះម្ចាស់ជួយអោយផុតភ័យ
ផុតពីខ្មាំងចង្រៃ សូមលើកដៃថ្កើងព្រះអង្គ ។
៥. ក្តីស្លាប់រួបរឹតខ្ញុំ ដូចទឹកធំហូរតម្រង់
កួចឆក់មិនបង្អង់ អន្តរាយបង់សូន្យឥតអាក់ ។
៦. ក្តីស្លាប់បានរួមរិត ខ្ញុំសែនភិតភ័យញ័រញាក់
ដូចចូលក្នុងអន្ទាក់ ដែលគេដាក់ចង់ប្រល័យ ។
៧. នៅពេលខ្ញុំកើតទុក្ខ ខ្ញុំស្រែករកព្រះម្ចាស់ថ្លៃ
ទ្រង់សណ្តាប់សំដី ដោយមេត្រីវិហារ ។
សំឡេងរបស់ខ្ញុំ លាន់រងំឮខ្ទ័រខ្ទារ
ទៅប៉ះដល់ព្រះកាណ៌ ក្នុងសោតាព្រះម្ចាស់ខ្ញុំ ។
៨. ផែនដីកក្រើកញ័រ លាន់ខ្ទារខ្ទ័រគ្រប់ជ្រោយជ្រុង
ភ្នំក៏មិនគង់វង់ ព្រោះព្រះអង្គខ្ញាល់ពេកក្រៃ ។
៩. ផ្សែងចេញពីនាសា អង្គក្សត្រាព្រះម្ចាស់ថ្លៃ
ភ្លើងឆេះច្រើនឥតបី ច្រើនពេកក្រៃពីព្រះឱស្ឋ ។
១០. ព្រះអង្គផ្អៀងមេឃា រួចម្នីម្នាទ្រង់យាងចុះ
មានទាំងពពកក្រាស់ ពណ៌សក្បុសទ្រាប់បាទា ។
១១. គង់លើខេរ៉ូប៊ីន ដែលជាយានហោះម្នីម្នា
ទ្រង់យកវាយោជា យានបក្សានៃក្សត្រថ្លៃ ។
១២. ហើយយកភាពងងឹត មកបាំងបិទស្នាក់អាស្រ័យ
ពពកខ្មៅក្រាស់ក្រៃ ទ្រង់លកលៃជាពន្លា ។
១៣. ផ្លេកបន្ទោរចែងចាំង ពីមុខទ្រង់ភ្លឺមហិមា
ធ្លាក់ព្រឹលសែនរងារ លើពសុធាមានភ្លើងធ្លាក់ ។
១៤. ព្រះអម្ចាស់ធ្វើអោយ មេឃរញ្ជួយផ្គរផតអាក់
ព្រះដ៏ខ្ពស់ផុតថ្នាក់ សូរសៀងធ្លាក់ពីលើមក ។
១៥. ទ្រង់បាញ់ព្រួញតម្រង់ ទៅលើខ្មាំងច្រើនគរគោក
បាញ់ផ្លេកបន្ទោរមក ខ្ទេចជំរកបាក់ទ័ពអស់ ។
១៦. បពិត្រព្រះអម្ចាស់ បន្ទូលច្បាស់ដូចខ្យល់ព្យុះ
អោយបាតសមុទ្រផុស ហើយលេចគ្រឹះផែនដីមក ។
១៧. ព្រះអង្គលាតព្រះហស្ត ពីស្ថានខ្ពស់បីទ្រយក
ស្រង់ខ្ញុំអោយរួចមក ពីរលកសមុទ្រជ្រៅ ។
១៨. ព្រះអង្គបានរំដោះ អោយផុតគ្រោះផុតសត្រូវ
ផុតពីមនុស្សឃោរឃៅ មនុស្សកម្លៅខ្លាំងជាងខ្ញុំ ។
១៩. ពេលមានទុក្ខវេទនា គេនាំគ្នាចងគំនុំ
គេវាយប្រហារខ្ញុំ ព្រះឧត្តមជួយការពារ ។
២០. ព្រះអង្គនាំខ្ញុំផុត ក្តីតក់ស្លុតទុក្ខគ្រាំគ្រា
រំដោះផុតវេទនា ទ្រង់គាំពារទូលបង្គំ ។
២១. ព្រះអម្ចាស់ប្រព្រឹត្ត តាមសុចរិតរបស់ខ្ញុំ
តបមកទូលបង្គំ ស្របតាមខ្ញុំដែលបរិសុទ្ធ ។
២២. ដ្បិតខ្ញុំបានប្រណិប័តន៍ យ៉ាងទៀងទាត់ល្អបំផុត
តាមមាគ៌ាមោះមុត តែមួយគត់នៃព្រះអង្គ ។
២៣. ខ្ញុំប្រព្រឹត្តវិន័យ ល្អឥតបីហើយស្មោះត្រង់
តាមមាគ៌ាព្រះអង្គ មិនបោះបង់បទបញ្ជា ។
២៤. ខ្ញុំគ្មានក្តីសៅហ្មង ឥតមានឆ្គងឥតរេរា
ប្រយ័ត្នខ្លួនការពារ អោយល្អជាគ្មានកំហុស ។
២៥. ព្រះអម្ចាស់ប្រណី តាមសេចក្តីសុចរិតស្មោះ
អំពើខ្ញុំទាំងងអស់ បែបជាមនុស្សបរិសុទ្ធ ។
២៦. បពិត្រព្រះអម្ចាស់ ហប្ញទ័យស្មោះត្រង់បំផុត
អ្នកដែលគ្មានពុតត្បុត ចិត្តបរិសុទ្ធស្មោះសរក្រៃ ។
២៧. ចំពោះអ្នកមានចិត្ត បរិសុទ្ធតាមព្រះទ័យ
ចំពោះមនុស្សអប្រីយ៍ ព្រះអង្គលៃប្រើកល្បិច ។
២៨. ព្រះអង្គជួយសង្រ្គោះ មនុស្សទាំងអស់គ្មានកលកិច្ច
បន្ទាបជាន់ពន្លិច មនុស្សមានល្បិចចិត្តឆ្មើងឆ្មៃ ។
២៩. បពិត្រព្រះម្ចាស់អើយ ព្រះអង្គហើយគឺរង្សី
ពន្លឺភ្លឺពេកក្រៃ មានសិរីផុតងងឹត
៣០. ទ្រង់ប្រទានកម្លាំង អោយឈ្នះខ្មាំងដែលជុំជិត
ហើយទូលបង្គំពិត ជាលោតផុតកំពែងក្រុង ។
៣១. មាគ៌ាព្រះអម្ចាស់ សែនល្អល្អះច្បាស់យល់យង់
បន្ទូលពិតទាំងស្រុង ជាខែលរងរាំងការពារ
៣២. មានតែព្រះអម្ចាស់ ដែលជាព្រះពិតសត្យា
គ្មានព្រះផ្សេងឯណា ជាថ្មដាអោយជ្រកសោះ ។
៣៣. ទ្រង់ប្រទានកម្លាំង អោយខ្ញុំខ្លាំងក្លាមុតមោះ
មាគ៌ាខ្លុំទាំងអស់ ឥតមានទាស់សោះឡើយណា ។
៣៤. ព្រះអម្ចាស់ប្រទាន អោយខ្ញុំមានល្បឿនអស្ចារ្យ
ដូចក្តាន់ក្នុងព្រឹក្សា ខ្ញុំយាត្រាឈរទីខ្ពស់ ។
៣៥. ព្រះអង្គបានបង្ហាត់ ខ្ញុំអោយស្ទាត់ចេះទាំងអស់
ធ្វើសឹកក៏មិនទាស់ ជំនាញខ្ពស់យឹតធ្នូបាន ។
៣៦. បពិត្រព្រះអម្ចាស់ ប្រពៃណាស់ការពារប្រាណ
សង្រ្គោះអោយថ្កើងថ្កាន រស់សុខសាន្តដោយបារមី ។
ព្រះអង្គគាំទ្រខ្ញុំ ទូលបង្គំដោយប្រពៃ
លកើឡើងខ្ពង់ខ្ពស់ក្រៃ ដោយហប្ញទ័យមានមេត្តា ។
៣៧. ព្រះអង្គប្រោសប្រទាន អោយខ្ញុំមានល្បឿនអស្ចារ្យ
មិនអោយខ្មាំងប្ញស្យា ដេញអាត្មាភ្លាត់ជើងឡើយ ។
៣៨. ខ្ញុំដេញតាមពួកខ្មាំង ចាប់ឃុំឃាំងមិនកន្តើយ
កំទេចពួកវាហើយ មិននៅឡើយវិលទីស្ថាន ។
៣៩. ខ្ញុំកំទេចពួកវា អោយវេទនាងើបមិនបាន
ដេកដួលស្លាប់ទាំងប្រាណ ដូចតិរច្ឆានក្រោមជើងខ្ញុំ ។
៤០. ព្រះអង្គបានប្រទាន អោយខ្ញុំមានកម្លាំងមាំ
តយុទ្ធមិនបាច់ខំ ជោជជ័យធំឈ្នះសត្រូវ ។
៤១. ទ្រង់អោយគេបាក់ទ័ព រត់ទៅស្លាប់សែនអាស្រូវ
អ្នកប្រឆាំងអស់ផ្លូវ មិនអោយនៅវិនាសសូន្យ ។
៤២. គេស្រែករកជំនួយ គ្មានអ្នកជួយមុខស្រពោន
ព្រះម្ចាស់ក៏លាក់ខ្លួន សំងំពួនមិនតបឆ្លើយ ។
៤៣. ទូលបង្គំកំទេច មិនអោយគេចផុតរួចឡើយ
ដូចខ្យល់បក់រួចហើយ បោសខ្ចាត់ខ្ចាយជ្រាំតាមផ្លូវ ។
៤៤. ព្រះអង្គជួយរំដោះ ផុតពីគ្រោះកាចអាស្រូវ
ហើយទ្រង់ត្រួសត្រាយផ្លូវ តែងតាំងនូវទូលបង្គំ ។
ធ្វើជាអ្នកដឹកនាំ អោយរឹងមាំផុតទុក្ខធំ
ប្រជាមកមូលផ្តុំ ចុះចូលខ្ញុំជាប្រញាប់ ។
៤៥. ជនបរទេសនាំគ្នា មកម្នីម្នាប្រុងចាំស្តាប់
តាមពាក្យខ្ញុំបង្គាប់ ដូចកូនត្រាប់តាមមាតា ។
៤៦. បរទេសបាក់ទឹកចិត្ត សែនភ័យភិតខ្លាចមរណា
ភ័យញាប់ញ័រកាយា ចេញអាត្មាពីជីរក ។
៤៧. ជយោ! ព្រះជាម្ចាស់ ព្រះអង្គច្បាស់មានជ័យជោគ
ជាថ្មដែលយើងជ្រក យើងរត់រកការសង្រ្គោះ ។
៤៨. អោយរូបទូលបង្គំ មានជ័យធំដ៏មុតមោះ
ព្រះអង្គបង្រ្កាបអស ជនទាំងនោះអោយចូលចុះ ។
៤៩. ទ្រង់ប្រោសទូលបង្គំ ផុតទុក្ខធំសត្រូវអស់
ហើយលើកអោយបានខ្ពស់ រួចរំដោះផុតបច្ចា ។
៥០. ហេតុនេះទូលបង្គំ សូមប្រណម្យអង្គក្សត្រា
កណ្តាលសាសន៍នានា លើកនាមាព្រះអង្គថ្លៃ ។
៥១. ព្រះអង្គប្រោសអោយអ្នក ដែលទ្រង់ស្ម័គ្រអោយមានជ័យ
ជំនះយ៉ាងប្រពៃ ដែលល្បាញល្បីដ៏អស្ចារ្យ ។
ទ្រង់មានហប្ញទ័យស្មោះ ស្ម័គ្រចំពោះព្រះគ្រីស្តណា
ចាក់ប្រេងលើសិរសា ទាំងវង្សាស្តេចដាវីឌ ។
២. ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់ អាកាសវេហាស៍
ក៏បានប្រកាស ពីស្នាព្រះហស្ត របស់ព្រះអង្គ ។
៣. ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់ យប់មួយទៀតប្រាប់
យប់ផ្សេងអោយដឹង អំពីដំណឹង ល្បីល្បាញអស្ចារ្យ ។
៤. មិនប្រើសំដី មិនចារសេចក្តី ឬប្រើភាសា ហើយក៏មិនចេញ
សូរស័ព្ទវាចា បន្តិចឡើយណា អោយគេដឹងឮ ។
៥. ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ លើភពផែនដី
ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ គ្មានសល់ចន្លោះ ។
៦. ព្រះអាទិត្យរះ ផ្តល់ពន្លឺច្បាស់ ដូចកូនកម្លោះ ចេញមកក្រាបផ្ទឹម
សែនសង្ហាស្រស់ ដូចវីរបុរស ដ៏ខ្លាំងពួកែ ។
៧. ព្រះអាទិត្យក៏ យាត្រាបន្ត មិននៅអស់អែ ពីជើងមេឃម្ខាង
ទៅម្ខាងទៀតដែរ គ្មានអ្វីបំបែរ កំដៅនោះបាន ។
៨. ព្រះធម្មវិន័យ ល្អល្អះប្រពៃ ប្រសើរថ្កើងថ្កាន ផ្តល់កម្លាំងចិត្ត
ឥតមានស្រាកស្រាន្ត អ្នកល្ងង់ប្រែប្រាណ ជាមានប្រាជ្ញា ។
៩. បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា អោយចិត្តអំណរ
សប្បាយក្រៃណា បំភ្លឺចិន្តា ថ្លៃថ្លាត្រចង់ ។
១០. ការគោរពកោត ព្រះអម្ចាស់លោត វិសេសយល់យង់ ស្ថិតស្ថេតចិរកាល
តទៅគង់វង់ ការវិនិច្ឆ័យទ្រង់ ក៏ត្រង់ត្រឹមត្រូវ។
១១. គួរអោយប្រាថ្នាក ចង់បានណាស់ណា ជាងមាសឆ្អិនឆ្អៅ ផ្អែមជាងទឹកឃ្មុំ
ខែចែត្រខែក្តៅ ហូរជោរចេញទៅ ចាកពីបង្គង ។
១២. ព្រះធម្មវិន័យ បំពេញសេចក្តី ខ្ញុំភ្លឺឥតហ្មង ខ្ញុំអ្នកបំរើ
របស់ព្រះអង្គ ធ្វើតាមគ្មានឆ្គង បានផលប្រណីត ។
១៣. គ្មាននរណាម្នាក់ ឃើញកំហុសជាក់ ដែលខ្លួនប្រព្រឹត្ត ដោយអចេតនា
មិនបារិះគិត សូមទ្រង់អាណិត លើកលែងទោសា ។
១៤. សូមការពារខ្ញុំ អោយរួចទុក្ខធំ អំនួតប្ញស្យា សូមកំអោយចិត្ត
អួតអាងអាត្មា សោយរាជ្យត្រួតត្រា លើទូលបង្គំ ។
១៥. ទ្រង់ជាថ្មដា ជាព្រះរក្សា ការពាររូបខ្ញុំ សូមប្រោសប្រណី
តាមពាក្យទូលសុំ សេចក្តីនៃខ្ញុំ ចំពោះព្រះអង្គ ។
២. សូមព្រះអម្ចាស់ជួយតបឆ្លើយ ទៅនឹងចម្លើយព្រះករុណា
សូមនឹកនាមព្រះយ៉ាកុបណា ជួយថែរក្សាការពារស្តេច ។
៣. សូមព្រះអង្គជួយព្រះរាជា ពីព្រះវិហារអោយសំរេច
គាំទ្រករុណាដែលជាស្តេច អោយបានសំរេចពីស៊ីយ៉ូន ។
៤. សូមទ្រង់នឹកឃើញដល់តង្វាយ ដែលរាជាថ្វាយកុំសោះសូន្យ
អោយគាប់ហប្ញទ័យកុំស្រពោន រាជាបញ្ជូនមកបូជា ។
៥. សូមទ្រង់ប្រទាននូវអ្វីៗ ដែលមហាក្សត្រថ្លៃប៉ងប្រាថ្នា
អោយសំរេចតាមគម្រោងការ សូមព្រះករុណាបានជោជជ័យ ។
៦. យើងនាំគ្នាសើចហ៊ោរសប្បាយ សំណើចក្អាកក្អាយគ្មានព្រួយភ័យ
នាំគ្នាជួយលើកដងទង់ជ័យ ក្នុងនាមម្ចាស់ថ្លៃព្រះខ្ពង់ខ្ពស់ ។
៧. ឥឡូវនេះខ្ញុំបានដឹងច្បាស់ ថាព្រះអម្ចាស់ព្រះសង្រ្គោះ
ចាក់ប្រេងអភិសេកព្រះគ្រីស្តនោះ បានថ្កើងកថ្កានខ្ពស់ឆ្ពោះបរមសុខ ។
៨. អ្នកខ្លះពឹងផ្អែករទេះច្បាំង ខ្លះពឹងកម្លាំងសេះនាំមុខ
រីឯយើងវិញបានក្តីសុខ ព្រោះតែយើងទុកចិត្តព្រះម្ចាស់ ។
៩. ពួកគេបាក់ទ័ពបរាជ័យ ដេកដួលនៅដីរត់ព្រា់បប្រាស
រីឯយើងវិញមាំមួនណាស ជំហរឈរច្បាស់យ៉ាងរឹងប៉ឹង ។
១០. សូមព្រះជាម្ចាស់ជួយសង្រ្គោះ ព្រះរាជានោះមានលំនឹង
សម្លេងយើងខ្ញុំរកទីពឹង សូមទ្រង់ឆ្លើយវិញកុំបីខាន ។
២. បពិត្រអម្ចាស់ រាជាអរណាស ព្រោះតែប្ញទ្ធា នុភាពព្រះអង្គ
ដែលជួយការពារ អោយព្រះករុណា មានជោគមានជ័យ ។
៣. ព្រះអង្គប្រទាន អោយរាជាបាន ទទួលអ្វីៗ ទ្រង់មិនបដិសេធ
ពាក្យអង្វរស្តី ទៅតាមព្រះទ័យ របស់រាជា ។
៤. ព្រះអង្គប្រទាន ពរជ័យអោយមាន ដល់ស្តេចគ្រប់គ្រា ទ្រង់ពាក់មកកុដមាស
ពីលើសិរសា នៃព្រះករុណា រុងរឿងប្រណីត ។
៥. រាជាទូលសូម ព្រះអង្គក៏ព្រម ប្រទានជីវិត អោយព្រះករុណា
ព្រះជន្មវែងពិត ដោយគ្មានកំរិត អង្វែងឥតស្រាន្ត ។
៦. ដោយព្រះអម្ចាស់ មានជ័យជំនះ រាជាក៏បាន ទទួលសិរី
រុងរឿងថ្កើងថ្កាន អម្ចាស់ប្រទាន ថ្លៃថ្លាឧត្តម ។
៧. ព្រះអង្គតែងតាំង រាជាអោយនាំ ព្រះពរសក្តិសម ទ្រង់គង់ជាមួយ
រាជារឹងមាំ ហើយមានទាំងព្រម អំណរបរិបូណ៌ ។
៨. រាជាផ្អែកពឹង បង្អែកពំនឹង គ្មានចិត្តផ្លាស់ប្តូរ ហប្ញទ័យស្មោះត្រង់
បរិសុទ្ធហែហូរ ព្រះរាជ្យយឺនយូរ ឥតមានរង្គោះ ។
៩. ព្រះករុណាចាប់ ខ្មាំងសត្រូវជាប់ អោយបានទាំងអស់ ទ្រង់ប្រើអំណាច
ប្ញទ្ធីខ្ពង់ខ្ពស់ ចាប់ពួកទាំងនោះ ដែលស្អប់រាជា ។
១០. ករុណាមកដល់ កំទេចគ្មានសល់ អោយគេវេទនា ដូចភ្លើងឆេះសុស
ព្រះម្ចាស់មុខជា រំលាយពួកវា ដោយព្រះអង្គខ្ញាល់ ។
១១. ព្រះករុណាទ្រង់ នឹងលប់ពូជពង្ស វាមិនអោយសល់ អស់ពីផែនដី
រហូតកប្បកល្ប មិនអោយកង្វល់ ប្រហារផុតពូជ ។
១២. បើគេឃុបឃិត រួមផ្សំគំនិត អំពើខិលខូច នោះគេមិនអាច
ធ្វើទៅបានរួច គំរោងការដូច ចិត្តគេប៉ុនប៉ង ។
១៣. រាជាទ្រង់ប្ញទ្ធិ ទ្រង់ទាញធ្នូយឹត បាញ់សត្រូវផងព្រះករុណាធ្វើ
អោយភ័យកន្លង ពួកខ្មាំងយង់ឃ្នង ត្រូវបរាជ័យ ។
១៤. ឱព្រះអម្ចាស់ សូមទតអោយច្បាស់ កុំផ្ទុំទៀតអី មេត្តាតើនឡើង
សំដែងបារមី ខ្ញុំច្រៀងបទថ្វាយ តម្កើងព្រះអង្គ ។
២. ឱ! ព្រះម្ចាស់អើយ ចុះហេតុម្តេចឡើយ ក៏ព្រះអង្គបោះ បង់ចោលរូបខ្ញុំ
ឥតមានស្រណោះ ខ្ញុំស្រែកស្ទើរខ្សោះ ពុំឃើញទ្រង់ជួយ ។
៣. ឱ! ព្រះម្ចាស់អើយ ខ្ញុំស្រែកដង្ហោយ រកព្រះតែមួយ ស្រែករកពេលថ្ងៃ
ក៏ទ្រង់មិនជួយ ពេលយប់ដេកព្រួយ ក៏មិនស្បើយដែរ ។
៤. ប៉ុន្តែព្រះអង្គ វិសុទ្ធឥតហ្មង គង់នៅឥតប្រែ លើបល្ល័ង្ករាជ្យ
អ៊ីស្រាអែលតែងតែ នាំគ្នាដង្ហែ តម្កើងព្រះអង្គ ។
៥. បុព្វបុរស យើងខ្ញុំទាំងអស់ ផ្ញើចិត្តទាំងស្រុង ផ្ញើទាំងជីវិត
ទាំងរូបកាយផង សូមអោយព្រះអង្គ រំដោះពួកគាត់ ។
៦. ដូនតាយើងខ្ញុំ អង្វរទូលសុំ ព្រះអង្គកំចាត់ អស់ពួកសត្រូវ
ដោយផ្ញើជីវិត នឹងមិនខកចិត្ត ព្រោះព្រះអង្គឡើយ ។
៧. រីឯខ្ញុំវិញ ទុក្ខសោកទោម្នេញ ឥតបីល្ហែល្ហើយ គេលែងចាត់ទុក
ជាមនុស្សទៀតហើយ មើលងាយឥតស្បើយ ប្រមាថជេរស្តី ។
៨. អស់អ្នកឃើញខ្ញុំ ឡកឡឺយដាក់ចំ គ្មានត្រាប្រណី គេពេបជ្រាយដាក់
ឥតមានគិតអ្វី ហើយមិនចេញស្តី គ្រវីក្បាលដាក់ ។
៩. គេពោលពាក្យថា កាត់ផ្ញើវាសនា ព្រះជាម្ចាស់ជាក់ អោយព្រះអង្គជួយ
រំដោះគ្រោះថ្នាក់ បើព្រះអង្គជាក់ ពិតជាស្ម័គ្រស្មោះ ។
១០. ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ ដែលជួយរំដោះ អោយទូលបង្គំ
ចេញពីផ្ទៃពោះ ផ្ញើខ្ញុំអោយរស់ អោយម្តាយបំបៅ ។
១១. កាលខ្ញុំកើតមក ទ្រង់ទទួលយក ខ្ញុំជាកូនចៅ ព្រះអង្គជាព្រះ
ដែលបានត្រាស់ហៅ តាំងពីខ្ញុំនៅ ពុំស្គាល់ពន្លឺ ។
១២. ពេលខ្ញុំជួបភ័យ អាសន្នខ្លាំងក្រៃ គ្មានអ្នកដឹងឮ មិនមានអ្នកជួយ
ផុតភ័យព្រួយព្រឺ សូមទ្រង់ដឹងឮ កុំទៅឆ្ងាយខ្ញុំ ។
១៣. សត្រូវច្រើននាក់ ចោមរោមពួនស្នាក់ រួមរឹតជិតជុំ ប្រៀបានគោបា
ឡោមព័ទ្ធរូបខ្ញុំ ដូចគោមកចោម ពីស្រុកបាសាន ។
១៤. ពួកគេប្រឹងបើក មាត់គេកំរើក ប្រឆាំងឥតស្រាន្ត នឹងទូលបង្គំ
ដូចសិង្ហសាមាន្យ បម្រុងហែកប្រាណ ស៊ីជាអាហារ ។
១៥. កម្លាំងខ្ញុំខ្សោយ មិនត្រឡប់ឡើយ ដូចខ្សែជលសា ដែលហូរធ្លាក់ទៅ
មិនវិលឡើយណា ឆ្អឹងសាច់ផងរ៉ា រលេះបាត់អស់ ។
ទឹកចិត្តក្លាហាន ដែលខ្ញុំធ្លាប់មាន បែរជាហេវខ្សោះ បីដូចក្រមួន
រលាយរលោះ ឥតមានសល់សោះ ព្រោះកំដៅថ្ងៃ ។
១៦. បំពង់កស្ងួត ដូចដីប្រេះហួត ស្គមស្គាំងរីងរៃ អណ្តាតខ្ញុំស្អិត
ដិតជាប់ពេកក្រៃ ទ្រង់អោយខ្ញុំក្ស័យ ក្លាយជាធូលី ។
១៧. ពួកឆ្កែព័ទ្ធខ្ញុំ មានជនមួយក្រុម វាមកញាំញី ជាជនទុរយ៌ស
ក្រវែលគ្រប់ទី ទម្លុះជីវី ជើងដៃខ្លួនប្រាណ ។
១៨. រូបខ្ញុំអាចរាប់ ឆ្អឹងជំនីរគ្រប់ មានទាំងប៉ុន្មាន សត្រូវទុយ៌ស
ចិត្តដូចតិរច្ឆាន សម្លក់រំខាន សម្លឹងមកខ្ញុំ ។
១៩. ពួកគេដោះយក ខោអាវខ្ញុំមក ចែកចាយគ្នាជុំ នាំគ្នាចាប់ឆ្នោត
យកខោអាវខ្ញុំ ធ្វើដោយមិនសម ជាស្បែងសប្បាយ ។
២០. ឱព្រះម្ចាស់អើយ កុំនៅកន្តើយ អោយខ្ញុំឃ្លាតឆ្ងាយ ទ្រង់ជាកម្លាំង
គាំទ្ររាងកាយ សូមយាងមកអាយ សង្រ្គោះប្រញាប់ ។
២១. សូមដោះលែងខ្ញុំ អោយផុតទុក្ខធំ បានលឿនឆាប់ៗ ផុតពីមុខដាវ
ដែលគេចាក់កាប់ សូមជួយប្រញាប់ ពីចង្កូមឆ្កែ ។
២២. សូមសង្រ្គោះខ្ញុំ អោយផុតទុក្ខធំ ពីមាត់សិង្ហដែរ អោយផុតពីស្នែង
សូមជួយបំបែរ ឆ្លើយតបកុំល្ហែ មកទូលបង្គំ ។
២៣. ខ្ញុំនឹងថ្លាថ្លែង ព្រះនាមស្ញប់ស្ញែង អោយបងប្អូនខ្ញុំ បានស្គាល់ព្រះអង្គ
ខ្ពង់ខ្ពស់ឧត្តម ក្នុងអង្គប្រជុំ សូមលើកតម្កើង ។
២៤. អ្នករាល់គ្នាអើយ កុំនៅកន្តើយ នាំគ្នាក្រោកឡើង សរសើរព្រះអង្គ
ថា្លថ្លៃរុងរឿង អោយលើកតម្កើង អម្ចាស់ក្សត្រា ។
២៥. ទ្រង់មិនព្រងើយ ឬធ្វើកន្តើយ នឹងជនស្លូតត្រង់ ដែលស្រែកហៅរក
សូមជួយស្រោចស្រង់ ទាំងសណ្តាប់ផង មិនលាក់ព្រះភ័ក្រ្ត ។
២៦. ព្រះអង្គបានប្រោស ប្រណីសន្តោស ជាម្លប់ត្រជាក់ ខ្ញុំលើកតម្កើង
ដោយចិត្តស្មោះស្ម័គ្រ នៅមុខអស់អ្នក ក្នុងអង្គប្រជុំ ។
២៧. មនុស្សទន់ទាប ស្លូតបូតសុភាព បានក្តីសុខដុម បរិភោគឆ្អែតឆ្អល់
ឥតព្រួយបារម្ភ រកព្រះឧត្តម សរសើរបារមី ។
២៨. មនុស្សទាំងប៉ុន្មាន ដែលរស់សុខសាន្ត នៅលើផែនដី នឹកឃើញព្រះម្ចាស់
ត្រឡប់វិលវៃ នាំគ្នាឃ្មាតខ្មី ក្រាបថ្វាយបង្គំ ។
២៩. ព្រះជាអម្ចាស់ ជាមហាក្សត្រច្បាស់ ប្រពៃសក្តិសម គ្រប់គ្រងទាំងអស់
លើជាតិតូចធំ រស់នៅជួបជុំ ក្សេមក្សាន្តរមនា ។
៣០. អ្នកធំទាំងឡាយ នៅជិតឬឆ្ងាយ ក្រាបថ្វាយគ្រប់គ្នា បង្គំព្រះអង្គ
ទោះមនុស្សធម្មតា តែងក្ស័យអាត្មា ក៏ចូលមកដែរ ។
៣១. ជនជំនាន់ក្រោយ គោរពព្រះដោយ ចិត្តមិនបែកបែរ បំរើព្រះម្ចាស់
មិនមានវៀចវេរ ហើយគេតែងតែ ថ្លែងប្រាប់កូនចៅ ។
៣២. គេប្រកាសប្រាប់ អោយប្រជាស្តាប់ តអស់ពង្សផៅ ពីក្តីសុចរិត
ទៀងត្រង់ត្រឹមត្រូវ ទ្រង់ត្រួសត្រាយផ្លូវ រំដោះប្រជា ។
បទពាក្យ ៧
១. ឱ! ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ
អោយដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ ។
២. ព្រះអង្គអោយខ្ញុំសំរាកនៅ លើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានអោយកាយមានកម្លាំង ។
៣. ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ ។
៤. ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ ។
៥. ព្រះអង្គរៀបចំអោយបរិភោគ អាហារគរគោកមុខបច្ចា
រួចទរ្ង់ចាក់ប្រេងលើសិរសា បំពេញពេងស្រាខ្ញុំហៀរហូរ ។
៦. ព្រះអង្គប្រទានសុភមង្គល ហប្ញទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរ ឥតមានឈប់ឈរមួយជីវិត ។
ដរាបណាជីវិតនៅមាន ខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច ។
១. អ្វីៗដែលនៅលើផែនដី កើតមកច្រើនក្រៃមីរដេរដា
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ ជាស្នាព្រះហស្តនៃព្រះអង្គ ។
២. គឺព្រះអង្គហើយដែលចាក់គ្រឹះ គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើអោយផែនដីនៅរឹងប៉ឹង ធំធេងល្វើយល្វឹងលើសមុទ្រ ។
៣. តើនរណាអាចឡើងលើភ្នំ វិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ ល្អល្អះបំផុតសែនសុខសាន្ត ។
៤. គឺមានតែអ្នកត្រឹមត្រូវល្អ ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាន នោះទើបអាចបានឡើងទីខ្ពស់ ។
៥. ព្រះជាអម្ចាស់ប្រទានពរ ជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្រ្គោះ ទាំងប្រោសអោយរស់មានជីវិត ។
៦. អ្នកទាំងនេះហើយគឺប្រជា ស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិត ព្រះភ័ក្រ្តល្អល្អិតព្រះយ៉ាកុប ។
៧. ឱទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក ។
៨. តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជំរក
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក មានជ័យមានជោគលើពិភព ។
៩. ឱទ្វារទាំងឡាយចូរកក្រើក ចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់ មហាក្សត្រជាម្លប់យាងចូលមក ។
១០. តើព្រះមហាក្សត្រជានរណា រុងរឿងថ្លៃថ្លាជាជំរក
គឺទ្រង់ជាម្ចាស់ពិភពលោក ពីដើមរៀងមកលុះឥឡូវ ។
១. ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត ផ្ចង់ទាំងគំនិតឥតរវាត
ទៅលើព្រះអង្គមិនឃ្លាងឃ្លាត នឹកហើយគិតទៀតមិនបែកចិត្ត ។
២. បពិត្រព្រះម្ចាស់ទូលបង្គំ ពេលនេះរូបខ្ញុំផ្ញើជីវិត
សូមកុំអោយខ្ញុំត្រូវខកចិត្ត ព្រោះខ្មាំងជុំជិតមានជោគជ័យ ។
៣. អស់អ្នកសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវបង់ខកចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ ទើបខកចិត្តក្រៃអ្វីក៏គ្មាន ។
៤. ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន
អោយស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥. សូមជួយអប់រំខ្ញុំអោយរស់ តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្រ្គោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃច័ន្ទ។
៦. ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច ។
៧. សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។
៨. ព្រះអម្ចាស់មានព្រះហប្ញទ័យ សប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង ។
៩. ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនអោយមានហ្មងស្គាល់ផ្លូវល្អ ។
១០. មាគ៌ារបស់ព្រះអម្ចាស់ សំដែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។
១១. ឱ! ព្រះអម្ចាស់ប្រណីប្រោស កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់
អំពើទុច្ចរិតមានពីមុន សូមក្រាបកាយលន់តួព្រះម្ចាស់ ។
១២. អស់អ្នកគោរពហើយកោតខ្លាច ប្ញទ្ធីអំណាចបានស្គាល់ច្បាស់
ទ្រង់បង្ហាញផ្លូវឥតក្រឡះ ដែលគេត្រូវជ្រើសតាមចិន្តា ។
១៣. នោះគាត់បានសុខមានមង្គល ឥតមានខ្វាយខ្វល់គ្រប់វេលា
ពូជពង្សកូនចៅទាំងអស់គ្នា គ្រងស្រុកទុកជាកេរមត៌ក ។
១៤. ព្រះតែងសំដែងភក្តីភាព អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរស អោយគេទាំងអស់ស្គាល់មេត្រី ។
១៥. រូបខ្ញុំសំឡឹងតកព្រះអង្គ ឥតមានភ្លេចម្តងរៀងរាល់ថ្ងៃ
ព្រះអង្គរំដោះផុតទុក្ខភ័យ ផុតពីក្សិណក្ស័យផុតអន្ទាក់ ។
១៦. សូមព្រះអង្គបែរព្រះភ័ក្រ្គមក សណ្តោងយោងយកកុំអន់អាក់
ប្រណីសន្តោសផុតគ្រោះថ្នាក់ ដ្បិតរូបខ្ញុំម្នាក់នៅឯកា ។
១៧. រូបខ្ញុំលំបាកចិត្តពេកក្រៃ រាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា
មេត្តាដកយកទុក្ខនេះណា ធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ ។
១៨. សូមទតមកមើលទុកវេទនា ចុកចាប់ឈឺផ្សាទូលបង្គំ
អត់ទោសអោយរួចពីទុក្ខធំ វេទនាទួញយំផុតបាបផង ។
១៩. សូមទតមកមើលខ្មាំងសត្រូវ គ្នាច្រើនពេកកូវចិត្តយង់ឃ្នង
គេស្អប់គេខ្ពើមក្រៃកន្លង ចិត្តគេប៉ុនប៉ងចងគួនគុំ ។
២០. មេត្តាជួយការពារជីវិត រំដោះអោយផុតពីទុក្ខធំ
ខ្ញុំសូមពឹងលើព្រះឧត្តម កុំអោយរូបខ្ញុំខកចិត្តឡើយ ។
២១. រូបខ្ញុំទុកចិត្តលើព្រះអង្គ សូមមេត្តាផងកុំកន្តើយ
រក្សាជីវិតខ្ញុំបានស្បើយ ព្រោះខ្ញុំនេះហើយចិត្តសប្បុរស ។
២២. ឱព្រះអម្ចាស់នៃខ្ញុំអើយ សូមកុំព្រងើយធ្វើដូច្នោះ
រំដោះអ៊ីស្រាអែលអោយរួចទោស វេទនាទាំងអស់បានសុខសាន្ត ។
បទកាកគតិ
១. ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ ប្រពៃឧត្តម សូមរកយុត្តិធម៌
អោយទូលបង្គំ ដែលអស់យើងខ្ញុំ ទុកចិត្តព្រះអង្គ ។
២. ឱព្រះអម្ចាស់ សូមស្ទង់អោយច្បាស់ លចិត្តមើលផង ពិនិត្យរូបខ្ញុំ
ហើយពិសោធន៍ល្បង ចិត្តខ្ញុំឥតហ្មង ស្មោះស្ម័គ្រជានិច្ច ។
៣. ទូលបង្គំស្រមៃ នឹកពីព្រះទ័យ ព្រះអង្គឥតភ្លេច ហើយបានធ្វើតាម
ឥតមានកែគេច តាមជាប់ជានិច្ច មិនគេចបែកបែរ ។
៤. ទូលបង្គំមិនធ្លាប់ អង្គុយអែបជាប់ ពួកពាលប៉ោឡែ ឬមនុស្សខិលខូច
ជនអាវាសែ ពុតត្បុតហូរហែ ក៏មិនសេពគប់ ។
៥. ខ្ញុំមិនចូលចិត្ត ពួកអ្នកប្រព្រឹត្ត អាក្រក់ងល់ងប់ ខ្ញុំមិនល្ងីល្ងើ
អង្គុយរួមរួប ទោះថ្ងៃឬយប់ នឹងពួកពាលា ។
៦. ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ស្មោះឥតរួញរា ខ្ញុំសំអាតដៃ
គឺបញ្ជាក់ថា រូបខ្ញុំគឺជា មនុស្សឥតសៅហ្មង ។
៧. ព្រមទាំងបន្លឺ សម្លេងរន្ទឺ អរគុណព្រះអង្គ និងរៀបរាប់ពី
ការអស្ចារ្យផង របស់ព្រះអង្គ មានទាំងប៉ុន្មាន ។
៨. បពិត្រព្រះម្ចាស់ ខ្ញុំចូលចិត្តណាស់ ដំណាក់សុខសាន្ត របស់ព្រះអង្គ
គឺជាទីស្ថាន សិរីថ្កើងថ្កាន ព្រះអង្គស្ថិតនៅ ។
៩. សូមកុំទុកអោយ ខ្ញុំស្លាប់ជាមួយ មនុស្សបាបអាស្រូវ កុំដកជីវិត
របស់ខ្ញុំទៅ នឹងពួកឃោរឃៅ ធ្លាប់បង្ហូរឈាម ។
១០. ពួកនោះចូលចិត្ត នាំគ្នាប្រព្រឹត្ត ផ្ទុយពីបំរាម អំពើទុច្ចរិត
ដែលព្រះលោកហាម ខំបង្ហូរឈាម ឬស៊ីសំណូក ។
១១. ឯខ្ញុំចូលចិត្ត ធ្វើតែសុចរិត មិនព្រមច្របូក ច្របល់់នឹងពួក
ធ្លាប់ស៊ីធ្លាប់សូក សូមរំដោះយក រូបខ្ញុំនេះផង ។
១២. រូបខ្ញុំឈរនៅ កន្លែងត្រឹមត្រូវ សុចរិតទៀងត្រង់ ខ្ញុំនឹងលើកថ្កើង
តម្កើងព្រះអង្គ អោខ្ពស់ឧត្តុង ក្នុងប្រជុំធំ ។
បទពាក្យ ៧
១. ព្រះអម្ចាស់ទ្រង់ជាពន្លឺ នាមល្បីរន្ទឺព្រះសង្រ្គោះ
មិនអោយខ្ញុំខ្លាចនរណាសោះ ជាកំពេងខ្ពស់ជួយជីវិត ។
២. ពេលពួកជនពាលជាបច្ចា រូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្តាច់ជីវិត តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល ។
៣. ទោះមានទ័ពច្រើនមករោមរិត ឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួល ចិត្តមិនប្រែប្រួលសង្ឃឹមព្រះ ។
៤. ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី តែមួយគត់ខ្លីអោយបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះ ឥតមានក្រឡះមួយជីវិត ។
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ ប្ញទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិត ព្រះអង្គគង់ស្ថិតក្នុងវិហារ ។
៥. ពេលខ្ញុំជួបគ្រោះអាសន្នភ័យ ព្រះអង្គដឹកដៃខ្ញុំម្នីម្នា
ចូលខ្លួនជ្រកក្នុងព្រះពន្លា បំពួនអាត្មាថ្មដាបាំង ។
៦. ឥឡូវព្រះអង្គលើករូបខ្ញុំ អោយខ្ពស់ឧត្តមហួសពួកខ្មាំង
ថ្វាយយញ្ញបូជាហើយព្រមទាំង ស្រែកជ័យឃោសផងស្មូតតម្កើង ។
៧. ឱព្រះម្ចាស់អើយសូមសណ្តាប់ ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង
អាណិតឆ្លើយតបកុំឆ្មៃឆ្មើង មកខ្ញុំវិញផងកុំកន្តើយ ។
៨. ខ្ញុំនឹកទៅដល់ព្រះបន្ទូល ព្រះអង្គថ្លែងពោលទុកមកហើយ
ចូរស្វែងរកយើងនឹងបានស្បើយ ខ្ញុំមិនព្រងើយស្វែងរកភ័ក្រ្ត ។
៩. សូមទ្រង់អាណិតដល់រូបខ្ញុំ កុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់ កុំបណ្តេញអ្នកបំរើចោល ។
ព្រះអង្គសង្រ្គោះទូលបង្គំ កុំទុករូបខ្ញុំនៅតែលតោល
ឱព្រះសង្រ្គោះទូលបង្គំ កុំទុករូបខ្ញុំចោលដូច្នេះណា ។
១០. ទោះឪពុកម្តាយទូលបង្គំ បោះបង់ចោលខ្ញុំអោយឯកា
ព្រះម្ចាស់នៅតែថែរក្សា ប្រណីមេត្តាជាប់ជានិច្ច ។
១១. សូមព្រះអម្ចាស់បង្រៀនខ្ញុំ ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច
ដើរតាមមាគ៌ាមិនបែរគេច ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល ។
១២. សូមកុំបណ្តោយអោយខ្ញុំធ្លាក់ ចូលក្នុងអន្ទាក់ខ្មាំងងងើល
សាក្សីក្លែងក្លាយបង្កាច់មួល អ្នកនោះតែងពោលពាក្យឃោរឃៅ ។
១៣. ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន ។
១៤. ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុខមង្គល ។ទ
បទព្រហ្មគីតិ
១. ឱព្រះអម្ចាស់អើយ ខ្ញុំស្រែកហើយរកព្រះអង្គ
ទ្រង់ជាថ្មដាបាំង ការពារឃាំងទូលបង្គំ ។
សូមទ្រង់ស្តាប់សំរែក ដែលខ្ញុំស្រែកស្ទើរទួញយំ
បើទ្រង់នៅសំងំ នោះរូបខ្ញុំធ្លាប់មរណា ។
២. ពេលខ្ញុំដង្ហោយហៅ លើកដៃទៅទីសក្ការ
គ្រប់ពេលតែងវាចា សូមមេត្តាសណ្តាប់ផង ។
៣. កុំអោយខ្ញុំមានទោស ដូចកំហុសពួកយង់ឃ្នង
គេរាក់ទាក់ឥតឆ្គង តែបំណងមានកលល្បិច ។
៤. សូមទ្រង់ជួយដាក់ទោស តាមកំហុសកុំបីភ្លេច
អោយសមតាមកលល្បិច កុំអោយគេចរួចខ្លួនឡើយ ។
៥. ពួកគេមិនយល់សោះ ស្នាព្រះហស្តនៅបង្កើយ
សូមទ្រង់ផ្តួលគេហើយ កុំបីឡើយអោយងើបបាន ។
៦. សូមនាំគ្នាលើកឡើង ជួយតម្កើងព្រះថ្កើងថ្កាន
ដ្បិតព្រះអម្ចាស់បាន ព្រះសណ្តាប់ពាក្យផងខ្ញុំ ។
៧. ព្រះម្ចាស់ជាបន្ទាយ កំពែងរាយខែលព័ទ្ធជុំ
ការពារសង្រ្គោះខ្ញុំ ទូលបង្គំគួរទុកចិត្ត ។
ខ្ញុំរីរាយសប្បាយ លែងខ្វល់ខ្វាយឈប់ភ័យភិត
សរសើរព្រះម្ចាស់ពិត ដោយមានបទច្រៀងតម្កើង ។
៨. ព្រះម្ចាស់ជាកម្លាំង ការពារពាំងរាស្រ្តព្រះអង្គ
ទ្រង់ជាកំពែងផង សំរាប់សង្រ្គោះព្រះគ្រីស្ត ។
៩. ឱព្រះជាអម្ចាស់ សូមសង្រ្គោះប្រជារាស្រ្ត
ទ្រង់ជាគង្វាលឈ្លាស វៃរវាលថែទាំគេ ។
១. ទេវតាទាំងឡាយ ចូរនាំគ្នាថ្វាយ តម្កើងព្រះម្ចាស់ លើកស្ទួយសេរី
រុងរឿងត្រចះ អនុភាពតេជៈ របស់ព្រះអង្គ ។
២. ចូរលើកតម្កើង ព្រះនាមថ្កុំថ្កើង ក្នុងពេលនេះផង ចូរនាំគ្នាថ្វាយ
បង្គំព្រះអង្គ វិសុទ្ធឥតហ្មង ព្រះនាមល្បាញល្បី ។
៣. សូរសៀងព្រះម្ចាស់ លាន់ឮយ៉ាងច្បាស់ ពាសពេញផែនដី ពីលើសាគរ
សមុទ្រធំក្រៃ ព្រះអម្ចាស់ថ្លៃ គង់នៅលើទឹក ។
៤. សូរសៀងព្រះម្ចាស់ ស្នើរបែកអាកាស លាន់ឮសន្ធឹក ប្ញទ្ធានុភាព
គគ្រឹមគគ្រឹក ទោះយប់ល្ងាចព្រឹក នៅតែថ្កុំថ្កើង ។
៥. សូរសៀងព្រះម្ចាស់ មានបារមីណាស់ ដើមឈើដួលប៉ើង ដើមធំបាក់មែក
ដើមតូចរលើង នៅភ្នំលីបង់ ខ្ទេចខ្ទីគ្មានសល់ ។
៦. ព្រះអង្គអោយភ្នំ ស៊ីរីយ៉ូនធំ លោតឥតមានខ្វល់ ដូចកូនក្របី
កូនគោគ្មានក្រោល ត្រូវមេដើរចោល គ្មានអ្នករក្សា ។
៧. សូរសៀងព្រះម្ចាស់ ខ្ទ័រខ្ទារខ្លាំងណាស់ ពាសពេញវេហាស៍ មានទាំងរន្ទះ
បាញ់រះផងណា នេះគឺចេស្តា បារមីថ្កើងថ្កាន ។
៨. សូរសៀងរបស់ ព្រះម្ចាស់ទាំងអស់ អោយរហោស្ថាន កក្រើកញាប់ញ័រ
គ្មានអ្វីស្មើបាន ទាំងរហោស្ថាន កាដែសរញ្ជួយ ។
៩. សូរសៀងព្រះម្ចាស់ អង្រួនទាំងអស់ អោយក្តាន់ញីព្រួយ កំពុងកើតកូន
អារម្មណ៍រញ្ជួយ ព្រមទាំងធ្វើអោយ ស្លឹកឈើជ្រុះអស់ ។
ពេលនោះមនុស្សម្នា ទាំងអស់នាំគ្នា ស្រែកដោយស្រួលស្រុះ ក្នុងវិហារថា
តម្កើងព្រះម្ចាស់ ព្រះនាមរបស់ អម្ចាស់ថ្លាថ្លៃ ។
១០. ព្រះអង្គគ្រប់គ្រង ទឹកជំនន់ផង ធំធេងពេកក្រៃ ទ្រង់គឺជាព្រះ
មហាក្សត្រថ្លៃ ព្រះនាមល្បាញល្បី គ្រងរាជ្យតទៅ ។
១១. សូមព្រះអម្ចាស់ ប្រណីសន្តោស កុំបង្អង់នៅ ប្រទានកម្លាំង
អោយរាស្ត្រតទៅ កុំបីហ្មងសៅ អោយគេសុខសាន្ត ។
បទពាក្យ ៧
២. បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំសូមលើកតម្កើង
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង មិនអោយពួកខ្មាំងលេងសើចបាន ។
៣. ឱព្រះអម្ចាស់ដែលជាព្រះ ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន
ខ្ញុំអង្វរសុំក្តីសុខសាន្ត ហើយទ្រង់ប្រោសប្រាណអោយបានជា ។
៤. បពិត្រព្រះម្ចាស់ដ៏ឧត្តម ស្រង់ទូលបង្គំផុតវេទនា
ចេញពីរណ្តៅជនមរណា ប្រទានជីវ៉ារស់ជាថ្មី ។
៥. ឱអ្នករាល់គ្នាដែលជារាស្រ្ត របស់ព្រះម្ចាស់ដ៏ប្រពៃ
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ វិសុទ្ធពេកក្រៃនៃព្រះអង្គ ។
៦. ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ ប្រណីសន្តោសមនុស្សទាំងពួង
ពេលស្លាចគេយំចិត្តមួរហ្មង ព្រលឹមស្រាងឡើងអរសប្បាយ ។
៧. ពេលទូលបង្គំរស់បានសុខ មិនដែលមានទុក្ខមកបៀតកាយ
ខ្ញុំពោលឡើងថាព្រះម្ចាស់ថ្លៃ រូបខ្ញុំគ្មានអ្វីរលំឡើយ ។
៨. បពិត្រព្រះម្ចាស់ដែលធ្លាប់ប្រោស ប្រណីសន្តោសមិនកន្តើយ
អោយខ្ញុំរឹងប៉ឹងដូចភ្នំហើយ កុំលាក់ភ័ក្រ្តឡើយខ្ញុំតក់ស្លុត ។
៩. ឱព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនកំណត់
អង្វរព្រះអង្គតែមួយគត់ រាល់ពេលទៀងទាត់ទទូចថា ។
១០. « បើព្រះអង្គទុកអោយរូបខ្ញុំ ទុក្ខសោកក្រៀមក្រំបង់សង្ខារ
តើបានប្រយោជន៍អ្វីទៅណា ខ្ញុំក្ស័យសង្ខារក្នុងរណ្តៅ ។
១១. ឱព្រះអម្ចាស់សូមមេត្តា សណ្តាប់ករុណាកុំខកខាន
ឱព្រះម្ចាស់អើយសូមវិលថ្កាន សង្រ្គោះប្រោសប្រាណរូបខ្ញុំផង » ។
១២. ព្រះអង្គធ្វើអោយផុតអស់ទុក្ខ អាប់អួរសព្វមុខមិនមានហ្មង
ឥតមានកាន់ទុក្ខរីករាយម្តង ខោអាវល្អផងពាក់សប្បាយ ។
១៣. ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើង ស្មូតបទតម្កើងមិនជិនណាយ
ឱព្រះម្ចាស់អើយខ្ញុំឱនកាយ ក្រាបបង្គំថ្វាយលើកតម្កើង ។
បទកាកគតិ
២. ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស សូមជ្រកក្រោមម្លប់ ជារៀងរហូត
ឥតមានឈរឈប់ ទាំងថ្ងៃទាំងយប់ សូមរំដោះផង ។
៣. សូមទ្រង់ផ្ទៀងស្តាប់ ពាក្យខ្ញុំរៀបរាប់ មិនអោយមានឆ្គង សូមរំដោះខ្ញុំ
អោយឆាប់តែម្តង ជាកំពែងផង សង្រ្គោះរូបខ្ញុំ ។
៤. ទ្រង់ជាសិលា កំពែងថ្មដា ពាំងទូលបង្គំ សូមជួយដឹកនាំ
ឆ្លងផ្លូវតូចធំ តម្រង់ទិសខ្ញុំ ដោយយល់ព្រះនាម ។
៥. សូមប្រោសអោយរួច ពីពួកមនុស្សខូច ពួនឃ្លាំចាំយាម សូមជួយរំដោះ
ពីអន្ទាក់ភ្លាម ដ្បិតតែព្រះនាម ទ្រង់ជួយការពារ ។
៦. ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា ទៅក្នុងព្រះហស្ត
ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា ព្រះទុកចិត្តបាន ។
៧. ទូលបង្គំសូមធ្ញើ ជីវិតទៅលើ ព្រះម្ចាស់ថ្កើងថ្កាន ហើយខ្ញុំក៏ស្អប់
មនុស្សចិត្តសាមាន្យ ស្មោះស្ម័គ្រផ្ញើប្រាណ លើព្រះក្លែងក្លាយ ។
៨. ចិត្តខ្ញុំស្រស់ថ្លា អរឥតឧបមា រីករាយសប្បាយ ដោយសារព្រះអង្គ
ទ្រង់មានព្រះទ័យ ករុណាប្រណី ពេលខ្ញុំវេទនា ។
៩. ទ្រង់មិនបណ្តោយ អោយរូបខ្ញុំធ្លោយ ខ្លោចផ្សាគ្រាំគ្រា ធ្លាក់ទៅក្នុងដៃ
របស់បច្ចា សូមទ្រង់ករុណា មេត្តាប្រណី ។
១០. ឱព្រះម្ចាស់អើយ សូមអាណិតហើយ សន្តោសខន្តី ដ្បិតទូលបង្គំ
ជួបាសន្នភ័យ យំស្ទើររីងរៃ បាក់ធ្លាក់ទឹកចិត្ត ។
១១. លុះដល់ខ្ញុំចាស់ ទុក្ខនោះធ្ងន់ណាស់ អស់មួយជីវិត កម្លាំងចុះខ្សោយ
កំហុសជុំជិត ខ្ញុំខុសមែនពិត ឆ្អឹងឆ្អែតពុកផុយ ។
១២. សត្រូវទាំងអស់ ពោលពាក្យគំរោះ ប្រមាថជេរស្តី ទោះអ្នកជិតខាង
ធ្លាប់មានមេត្រី ពេលខ្ញុំដេកដី គេនាំគ្នាគេច ។
១៣. គេមិនខ្ចីនឹក គេមិនរំព្ញក គេខំបំភ្លេច ដូចចោលអ្នកស្លាប់
គ្មានគិតតូចតិច ដូចឆ្នាំងកំបែក ត្រូវគេបង់បោះ ។
១៤. ខ្ញុំឮគេពោល ពាក្យបង្កាច់មួយ ថាមនុស្សទាំងអស់ នៅជុំវិញខ្ញុំ
មានចិត្តមិនស្មោះ ពួកគេទាំងនោះ បម្រុងប្រហារ ។
១៥. បពិត្រព្រះម្ចាស់ ទូលបង្គំភ័យណាស់ សូមផ្ញើជីវ៉ា ទៅលើព្រះអង្គ
ហើយសូមពោលថា ព្រះអង្គពិតជា ព្រះរបស់ខ្ញុំ ។
១៦. អាយុជីវិត របស់ខ្ញុំស្ថិត ដោយក្តីសុខដុម នៅក្នុងព្រះហស្ត
ព្រះម្ចាស់ឧត្តម សូមរំដោះខ្ញុំ ផុតពីដៃខ្មាំង ។
១៧. សូមបែរព្រះភ័ក្រ្ត ទតមកមើលអ្នក បំរើព្រះអង្គ មេត្តាសង្រ្គោះ
ទូលបង្គំផង ដោយហប្ញទ័យទ្រង់ ប្រណីករុណា ។
១៨. ឱព្រះអម្ចាស់ ខ្ញុំអង្វរព្រះ ដែលធ្លាប់មេត្តា កុំអោយរូបខ្លុំ
ខកចិត្តឡើយណា អោយមនុស្សពាលា ទៅជួបមច្ចុរាជ ។
១៩. សូមអោយអស់អ្នក តែងតែកុហក និងពួកកណាច ពួកធ្លាប់និយាយ
ព្រហើនកោងកាច បាត់បង់អំណាច ហារស្តីមិនបាន ។
២០. បពិត្រព្រះម្ចាស់ ព្រះទ័យសន្តោស វិសេសថ្កើងថ្កាន ដល់អ្នកគោរព
កោតខ្លាចគ្រប់ប្រាណ មិនដែលរំខាន អ្នកជ្រកជាមួយ ។
២១. ព្រះអង្គទរ្ង់លាក់ គេនៅក្បែរភ័ក្រ្ត អោយផុតពីព្រួយ ពីមនុស្សទុច្ចរិត
ព្រះអង្គតែងជួយ អោយនៅជាមួយ ក្នុងព្រះពន្លា ។
២២. សូមលើកតម្កើង សិរីរុងរឿង ពេលដែលបច្ចា ឡោមព័ទ្ធរូបខ្ញុំ
ច្រើនឥតឧបមា ហប្ញទ័យមេត្តា អស្ចារ្យពេកក្រៃ ។
២៣. ពេលខ្ញុំខ្វល់ចិត្ត វិលវល់គំនិត ជួបទុក្ខគ្រោះភ័យ ខ្ញុំនឹកស្មានថា
ទ្រង់លែងប្រណី តែពេលខ្ញុំស្តី ទ្រង់ស្តាប់ពាក្យខ្ញុំ ។
២៤. សូមអោយអស់អ្នក គោរពស្មោះស្ម័គ្រ ព្រះម្ចាស់ជាធំ នាំគ្នាស្រឡាញ់
ព្រះខ្ពស់ឧត្តម ការពារឧបត្ថម្ភ រក្សាអ្នកជឿ ។
តែព្រះអង្គដាក់ ទោសតឹងដល់ថ្នាក់ អ្នកគ្មានជំនឿ មនុស្សព្រហើន
កាចកោងមិនជឿ អ្នកគ្មានជំនឿ ព្រះអង្គផ្តន្ទា ។
២៥. អស់អ្នកទុកចិត្ត សង្ឃឹមស្មោះពិត ព្រះម្ចាស់លោកា ចូរមានកម្លាំង
ទឹកចិត្តហានក្លា នោះព្រះមុខជា ការពារសុខសាន្ត ។
បទព្រហ្មគីតិ
១. អ្នកដែលព្រះជាម្ចាស់ លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យ មានសេរីសុខមង្គល ។
២. អស់អ្នកដែលព្រះម្ចាស់ មិនចាប់ទោសផុតអំពល់
គ្មានចិត្តរៀចវិលវល់ មានមង្គលសុខឥតល្ហែ ។
៣. ដរាបណារូបខ្ញុំ នៅមិនព្រះសារភាពទេ
នោះខ្ញុំកើតទុក្ខទ្វេ មិនយប់ទេចុកចាប់ក្រៃ ។
៤. ដ្បិតព្រះអង្គដាក់ទោស ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ
ហេវខ្សោះស្ទើរក្សិណក្ស័យ ដូចជាដីហួតទឹកអស់ ។
៥. រូបខ្ញុំបានសារភាព អំពើបាបមុខព្រះម្ចាស់់
ខ្ញុំមិនលាក់លៀមសោះ នូវកំហុសខ្ញុំនោះឡើយ ។
ទូលបង្គំពោលថា ខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយ ទ្រង់លើកអោយរួចពីបាប ។
៦. ហេតុនេះហើយបានជា អ្នករាល់គ្នាប្រណិប័តន៍ក្រោប
ព្រះម្ចាស់ជាដរាប ជាប់រៀងរៀបមិនភិតភ័យ ។
ទោះជាមានកង្វល់ ជួបព្យុះខ្យល់ទឹកជន់ក្តី
ព្រះម្ចាស់តែងប្រណី មិនអោយក្ស័យឬលិចលង់ ។
៧. ព្រះអង្គជាជំរក អោយខ្ញុំជ្រកមិនអោយហ្មង
ការពាររួបខ្ញុំផង កំចាត់បង់អាសន្នភ័យ ។
៨. យើងនឹងប្រដៅអ្នក អោយស្គាល់ជាក់ផ្លូវប្រពៃ
ផ្តល់យោបល់ថ្លាថ្លៃ ថែរាល់ថ្ងៃមិនអោយឆ្គង ។
៩. កុំឆោតល្ងង់ដូចលា ឬសេះជាជំនិះម្តង
ដាក់ដែកបង្ខាំផង រួចមានចងទាំងបង្ហៀរ ។
១០. ជនពាលត្រូវរងគ្រប់ ទុក្ខទោសសព្វវេទនា
ព្រះម្ចាស់តែងមេត្តា ដល់អ្នកណាពឹងព្រះអង្គ ។
១១. មនុស្សសុចរិតអើយ កុំកន្តើយសប្បាយឡើង
អស់អ្នកដែលទៀងត្រង់ ស្រែកហ៊ោរផងដោយអំណរ ។
១. មនុស្សដែលសុចរិត អបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ ។
២. ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរ ដេញបង្ហើរខ្សែដប់ថ្វាយ ។
៣. ចូរច្រៀងទំនុកថ្មី ទាំងតន្ត្រីកុំជិនណាយ
សូរសៀងពិរោះក្រៃ ពេលសប្បាយអបអរទ្រង់ ។
៤. ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
៥. ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌ ។
ផែនដីទាំងមូលថ្លែង ខំសំដែងដោយអំណរ
ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់ ។
៦. ផ្ទៃមេឃហ្វូងតារា កើតដោយសារបន្ទូលច្បាស់
ដោយបញ្ជារបស់ ព្រះជាអម្ចាស់នៃយើង ។
៧. ព្រះអង្គបានធ្វើអោយ សមុទ្រថយផ្តុំគ្នាឡើង
រួចទ្រង់ក៏បង្ខាំង សមុទ្រគាំងមួយកន្លែង ។
៨. សូមអោយមនុស្សទាំងអស់ ដែលនៅរស់កោតស្ញប់ស្ញែង
ព្រះមានប្ញទ្ធិក្រៃលែង គួរស្ញប់ស្ញែងកោតព្រះអង្គ ។
៩. ដ្បិតពេលមានបន្ទូល អ្វីមកមូលមិនរេរង់
តាមបង្គាប់ព្រះអង្គ សព្វអ្វីផងមានទាំងអស់ ។
១០. ទ្រង់បំបែកផែនការ នៃប្រជាអសប្បុរស
គំរោងការរបស់ ជនទាំងនោះត្រូវរលាយ ។
១១. ឯផែនការព្រះអង្គ ស្ថិតនៅគង់មិនអន្តរាយ
គំរោងការទាំងឡាយ មិនរលាយនៅស្ថិតស្ថេរ ។
១២. ប្រជាដែលគោរព បំរើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួយតែសុខគ្រប់គ្រា ។
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្តផ្ទាល់អង្គា នោះមុខជារូចផុតទុក្ខ ។
១៣. ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ
ទតមើលពីលើមក ឃើញមនុស្សយើងទាំងអស់ ។
១៤. ពីព្រះរាជដំណាក់ ល្អសមសក្តិឥតមានទាស់
ទតមើលជនទាំងអស់ ដែលនៅរស់លើភែនដី ។
១៥. គឺពិតជាព្រះអង្គ ដែលបង្កើតចិត្តប្រុសស្រី
ទ្រង់ពិនិត្យរំពៃ មើលសព្វអ្វីដែលគេធ្វើ ។
១៦. ពុំដែលមានស្តេចណា ឈ្នះដោយសារទ័ពពូកែ
ហើយក៏ពុំមានដែរ អ្នកពូកែដោយកម្លាំង ។
១៧. ឯសេះចេះប្រយុទ្ធ ស្ទាត់បំផុតធ្វើចម្បាំង
ទោះបីវាក្លាខ្លាំង ក៏នៅគាំងមិនអាចឈ្នះ ។
១៨. ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា ។
១៩. ព្រះអង្គបានសង្រ្គោះ អោយគេរស់មានសង្ខារ
ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន ។
២០. យើងសូមផ្ញើជីវិត លើព្រះពិតឥតខកខាន
ជាខែលដ៏ចំណាន សង្រ្គោះប្រាណផុតភិតភ័យ ។
២១. យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ
សូមផ្ញើជីវិតថ្លៃ លើព្រះទ័យល្អបំផុត ។
២២. សូមព្រះជាអម្ចាស់ សំដែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុត កាយជីវិតផ្ញើព្រះអង្គ ។
បទកាកគតិ
២. ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា សូមលើកតម្កើង
ព្រះអង្គគ្រប់គ្រា ឥតមានរូញរា ឈប់ឈរសោះឡើយ ។
៣. ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្រ្គោះ ខ្ញុំមិនកន្តើយ ចូរអ្នកទន់ទាប
ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ អំណរខ្លាំងក្លា ។
៤. សូមមកប្រកាស នឹងខ្ញុំអោយច្បាស់ ដោយពោលឡើងថា ព្រះម្ចាស់ថ្កុំថ្កើង
រុងរឿងក្រៃណា យើងនាំគ្នីគ្នា តម្កើងព្រះអង្គ ។
៥. ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់ ទ្រង់បានរំដោះ
ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង ឆ្លងផុតទាំងអស់ ។
៦. អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ ផុតអស់ទុក្ខសោក
វិយោគរងគ្រោះ ពួកគេទាំងនោះ មិនខកចិត្តឡើយ ។
៧. អស់អ្នកកំសត់ និងមនុស្សទុរគត គេស្រែកដង្ហោយ ហៅរកព្រះម្ចាស់
ទ្រង់សណ្តាប់ហើយ សង្រ្គោះគេអោយ ផុតពីគ្រោះកាច ។
៨. ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច រក្សាការពារ
គេក្រោមអំណាច រំដោះអោយរួច ផុតពីទុក្ខភ័យ ។
៩. ចូរអ្នកផ្អែកពឹង ពិសោធន៍អោយដឹង ថាព្រះម្ចាស់ថ្លៃ ទ្រង់មានមេត្តា
សប្បុរសពេកក្រៃ អស់ជនប្រុសស្រី មានជ័យមង្គល ។
១០. ឱប្រជារាស្រ្ត របស់ព្រះម្ចាស់ ចូរកោតខ្លាចដល់ ព្រះម្ចាស់នៃយើង
បានសុខឥតខ្វល់ មិនជួបអំពល់ ឬខ្វះខាតអ្វី ។
១១. អ្នកមានមុខជា ជួបទុក្ខវេទនា ខ្វះម្ហូបចំណី តែអ្នកដែលស្វែង
រកព្រះម្ចាស់ថ្លៃ នឺងមិនខ្វះអ្វី សុខសាន្តតទៅ ។
១២ . ឱកូនចៅអើយ កុំនៅព្រងើយ ស្តាប់ខ្ញុំប្រដៅ អោយចេះគោរព
ដរាបតទៅ កុំធ្វើល្ងង់ខ្លៅ ត្រូវកោតខ្លាចព្រះ ។
១៣. តើមាននរណា ចង់បានសង្ខារ យឺនយូរត្រចះ មានអ្វីគ្រប់យ៉ាង
មិនខ្វះទាស់សោះ ហើយចង់នៅរស់ សុខសាន្តឬទេ? ។
១៤. ចូរទប់អណ្តាត កាន់ចិត្តអោយស្អាត កុំពោលវៀចវេរ និយាយកុហក
បោកបញ្ឆោតគេ ឬក៏ដៀលជេរ នាំអោយអាស្រូវ ។
១៥. ចូរងាកចេញឆ្ងាយ អំពើអន្តរាយ អាក្រក់ជាផ្លូវ សាងអំពើល្អ
ខំស្វែងរកទៅ សុខសាន្តទុកនៅ យ៉ាងអស់ពីចិត្ត ។
១៦. ព្រះម្ចាស់តែងតែ រំពៃមើថែ អស់មនុស្សសុចរិត ទ្រង់យកព្រះទ័យ
ទុកដាក់ពិតៗ ថែទាំនៅជិត រាល់ទិនទិវា ។
១៧. ព្រះជាអម្ចាស់ តែងតែប្រកាស ប្រឆាំងគ្រប់គ្រា នឹងមនុស្សអាក្រក់
ទុច្ចរិតពាលា កុំមាននរណា នឹកនាដល់ឡើយ ។
១៨. ពេលអ្នកទៀងត្រង់ ស្រែករកព្រះអង្គ ទ្រង់មិនកន្តើយ ព្រះអង្គសណ្តាប់
ពាក្យគេរួចហើយ រំដោះគេអោយ ផុតគ្រោះទាំងឡាយ ។
១៩. ព្រះម្ចាស់គង់ស្ថិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ ព្រះអង្គសង្រ្គោះ
អស់អ្នកទាំងឡាយ បានសុខសប្បាយ ផុតទុក្ខរីងរៃ ។
២០. មនុស្សសុចរិត រមែងជួបពិត ទុក្ខលំបាកក្រៃ ប៉ុន្តែព្រះម្ចាស់
តែងជួយលកលៃ រំដោះផុតភ័យ បានសុខគ្រប់គ្រា ។
២១. ព្រះជាអម្ចាស់ ទ្រង់សប្បុរសណាស់ តាមថែរក្សា ដល់មនុស្សសុចរិត
គ្រប់ៗអាត្មា គ្មានឆ្អឹងមួយណា ត្រូវបាក់បែកឡើយ ។
២២. អំពើអាក្រក់ ខ្មួលខ្មៅកខ្វក់ នាំអោយគេព្រួយ រហូតដល់ស្លាប់
មិនមានអ្នកជួយ គ្មានអ្នកលើកស្ទួយ ដល់ក្ស័យជីវិត ។
អ្នកដែលប្រឆាំង ប្រយុទ្ធតតាំង នឹងមនុស្សសុចរិត តែងតែទទួល
ទុក្ខទោសពិតៗ ក្នុងមួយជីវិត មិនមានខកខាន ។
២៣. ព្រះម្ចាស់សង្រ្គោះ ជីវិតទាំងអស់ ដល់អ្នកដែលបាន បំរើព្រះអង្គ
ពឹងផ្អែកផ្ញើប្រាណ តែងទទួលបាន សុខផុតទុក្ខទោស ។
បទពាក្យ ៧
១. ឱព្រះជាអម្ចាស់ខ្ញុំអើយ កុំនៅកន្តើយសូមប្រឆាំង
តទល់អស់អ្នកដែលចង់ច្បាំង សូមជួយតតាំងកុំសុំចៃ ។
២. ខ្ញុំសូមពឹងផ្អែកលើព្រះអង្គ មេត្តាសូមទ្រង់កុំឆ្មើងឆ្មៃ
យកខែលអាវក្រោះតើនឃ្មាតខ្មី សំដែងបារមីសង្រ្គោះផង ។
៣. សូមហូតលំពែងនិងពូថៅ ប្រហារសំដៅពួកយង់ឃ្នង
សូមមានបន្ទូលមកខ្ញុំផង មានតែព្រះអង្គព្រះសង្រ្គោះ ។
៤. សូមអោយអ្នកដែលចង់ប្រហារ ជីវិតជីវ៉ារូបខ្ញុំនោះ
អោយវាខកចិត្តបាក់មុខចុះ ដល់ក្តីអាម៉ាស់ដកខ្លួនថយ ។
៥. នៅពេលទេវទូតព្រះអម្ចាស់ បណ្តេញគេប្រាសវិលទៅក្រោយ
សូមអោយពួកគេខ្ទាតទៅឆ្ងាយ ដូចអង្កាមរាយដោយខ្យល់ផាត់ ។
៦. ទេវទូតព្រះម្ចាស់ដេញមិនឈប់ ទោះថ្ងៃឬយប់មិនអោយបាត់
អោយផ្លូវធ្លាប់ភ្លឺប្រែងងឹត ភក់រអិលស្អិតទៅមិនបាន ។
៧. ពួកគេបានដាក់រាយអន្ទាក់ លបពួនចាំស្នាក់ប៉ងរំខាន
គេជីករណ្តៅអោយធ្លាក់ប្រាណ ដោយចិត្តសាមាន្យមិនទៅរទន់ ។
៨. សូមអោយពួកគេត្រូវវិនាស ដោយមិនដឹងច្បាស់ទុកជាមុន
អោយជាប់អន្ទាក់របស់សខ្លួន អន្តាយផ្ទួនៗកុំរំលង ។
៩. ពេលនោះរូបខ្ញុំនឹងត្រេកអរ រីករាយសាទរអស់មួរហ្មង
សប្បាយពន់ពេកគ្រានេះម្តង ព្រោះតែព្រះអង្គជួយសង្រ្គោះ ។
១០. ខ្ញុំសូមក្រាបទូលយ៉ាងជាក់ច្បាស់ ស្មោះឥតក្រឡះអស់ពីពោះ
គ្មាននរណាដូចព្រះអង្គសោះ ព្រះអង្គរំដោះអ្នកទន់ខ្សោយ ។
ទ្រង់ជួយអោយរួចផុតពីដៃ ពួកជនអម្រីយ៍មិនថ្លោះធ្លោយ
រំដោះអ្នកក្រទុគ៌តអោយ រួចផុតពីដៃមនុស្សទុច្ចរិត ។
១១. សាក្សីក្លែងក្លាយឈរប្រឆាំង រារាំងតតាំងដោយប្រឌិត
ចោទសួរមកខ្ញុំរឿងមិនពិត ដែលខ្ញុំមិនគិតដល់ទាល់សោះ ។
១២. គេធ្វើអាក្រក់មកតបត នឹងអំពើល្អខ្ញុំទាំងអស់
ដែលខ្ញុំបានធ្វើលើគេនោះ ម្តេចមិនគិតសោះអោយទោសពៃរ៍ ។
១៣. ពេលដែលពួកគេមានជំងឺ ចុកចាប់ផ្សាឈឺខ្ញុំលកលៃ
បន្ទាបទាំងខ្លួនតមចំណី អង្វររាល់ថ្ងៃអោយពួកគេ ។
១៤. ខ្ញុំបានប្រព្រឹត្តអំពើល្អ ដោយចិត្តស្មោះសរឥតវៀចវេរ
ដូចធ្វើចំពោះមិត្តភក្តិដែរ ព្រួយចិត្តឥតល្ហែសោកសង្រេង ។
១៥. តែពេលរូបខ្ញុំមានជំងឺ គេមកបញ្ឈឺសើចជាល្បែង
រួមគ្នាប្រឆាំមិនរអែង ហែកហួរគ្មានក្រែងមិនឈប់ឡើយ ។
១៦. ពួកគេចូលដៃជនពាលា ចោមរោមផ្តន្ទាមិនល្ហែល្ហើយ
មិនឈប់មិនឈរមិនកន្តើយ មិនបង្អង់ឡើយខាំធ្មេញដាក់ ។
១៧. ឱព្រះអម្ចាស់ម្តេចព្រងើយ ម្តេចទ្រង់មិនជួយផុតគ្រោះថ្នាក់
ជួយការពារខ្ញុំកុំអោយធ្លាក់ ទៅក្នុងអន្ទាក់ពួកសិង្ហសត្វ ។
១៨. ខ្ញុំសូមថ្លែងពាក្យអរព្រះគុណ ព្រះអម្ចាស់ធ្ងន់មិនអោយស្ងាត់
សរសើរតម្កើងពន់ពេកក្តាត់ ព្រះតែមួយគត់នៃប្រជា ។
១៩. សូមកុំបណ្តោយអោយសត្រូវ ខ្ញុំបានរស់នៅដោយសុខា
កុំអោយអ្នកស្អប់ខ្ញុំផន្ទា ពេបជ្រាយលេលាដាក់រូបខ្ញុំ ។
២០. ពួកគេមិនដែលនិយាយល្អ ចេះតែភូតភរចងគំនុំ
ប្រឌិតរឿងផ្សេងទោះតូចធំ ចោទអ្នកសន្សំសុខក្នុងស្រុក ។
២១. ពួកគេពោលពាក្យចោទដាក់ទោស ថាខ្ញុំធ្វើខុសអោយកើតទុក្ខ
គេស្រែកចំអកដាក់នឹងមុខ ថាខ្ញុំគំរក់គេឃើញហើយ ។
២២. ឱព្រះអម្ចាស់ទតឃើញស្រាប់ សូមទ្រង់ត្រងត្រាប់កុំកន្តើយ
ឱព្រះអង្គអើយជួយអោយស្បើយ កុំទៅណាឆ្ងាយពីរូបខ្ញុំ ។
២៣. ឱព្រះអម្ចាស់សូមតើនឡើង កុំនៅឆ្មៃឆ្មើងពួនសំងំ
សូមរកយុត្តិធម៌អោយរូបខ្ញុំ កុំបីបង្អង់សូមជួយផង ។
២៤. ឱព្រះម្ចាស់នៃទូលបង្គំ សូមជួយរូបខ្ញុំសុចរិតត្រង់
កុំបណ្តោយខ្ញុំអោយមួរហ្មង គេសប្បាយផងព្រោះតែឈ្នះ ។
២៥. កុំអោយគេនាំគ្នាពោលថា ខ្ញុំនេះចាញ់ជាប្រាកដណាស់
កុំអោយចាពោលពាក្យផ្តេសផ្តាស ថាអាចបោកប្រាសរូបខ្ញុំបាន ។
២៦. សូមអោយអស់អ្នកដែលសប្បាយ រីករាយក្អាកក្អាយទាំងប៉ុន្មាន
ត្រូវអាម៉ាស់មុខទុក្ខពេញប្រាណ កិត្តិយសប៉ុន្មានត្រូវបាត់អស់ ។
២៧. រីអ្នកដែលបានរកយុត្តិធម៌ សុចរិតបវរអោយខ្ញុំនោះ
អោយគេពោលពាក្យថ្កើងព្រះម្ចាស់ អ្នកបំរើព្រះបានសុខសាន្ត ។
២៨. ពេលនោះខ្ញុំនឹងថ្លែងអំពី សុចរិគគ្រប់ទីព្រះថ្កើងថ្កាន
តម្កើងព្រះអង្គខ្ពស់ហួសស្មាន ខ្ពស់ហួសអស់ស្ថានរៀងរាល់ថ្ងៃច័ន្ទ ។
បទកាកគតិ
២. ខ្ញុំនឹកឃើញអស់ ពាក្យពោលទ្រគោះ របស់ជនពាល ក្នុងពេលបះបោរ
ចាក់រុកឆ្កឹះឆ្កៀល ប្រមាថតិះដៀល មិនកោតខ្លាចព្រះ ។
៣. គេពោលបញ្ចើច បញ្ចើសំណើច ថាខ្លួនគ្រាន់ណាស់ មិនទទួលដឹង
ថាមានកំហុស អំពើបាបនោះ គួរស្អប់ពេកក្រៃ ។
៤. គេពោលអាក្រក់ ពាក្យភូតកុហក បោកប្រាសរាល់ថ្ងៃច័ន្ទ គេលែងស្គាល់ខុខ
ស្គាល់ត្រូវជាអ្វី ពាលាអប្រីយ៍ ប្រព្រឹត្តយង់ឃ្នង ។
៥. ពេលគេនិន្រ្ទា ក៏គេនាំគ្នា រិះគិតគំរោង អំពើអាក្រក់
មិនព្រមលះបង់ មានៈមិនត្រង់ ដើរផ្លូវមិនល្អ ។
៦. បពិត្រព្រះម្ចាស់ ហប្ញទ័យល្អណាស់ ខ្ពង់ខ្ពស់ស្មោះសរ សប្បុរសស្មោះស្ម័គ្រ
ដោយមេត្តាធម៌ ខ្ពស់ស្មើព្ធដ៏ វេហាស៍អាកាស ។
៧. ព្រះហប្ញទ័យ សុចរិតប្រពៃ ត្រចង់ត្រចះ តំរិះព្រះអង្គ
ជ្រាលជ្រៅខ្លាំងណាស់ ទ្រង់ជាអម្ចាស់ សង្រ្គោះមនុស្សសត្វ ។
៨. បពិត្រព្រះម្ចាស់ ទ្រង់សប្បុរសណាស ករុណាអាណិត ហប្ញទ័យព្រះអង្គ
ខ្ពង់ខ្ពស់ពេកក្តាត់ ទាំងមនុស្សទាំងសត្វ ជ្រកក្រោមបារមី ។
៩. ព្រះអង្គបានផ្តល់ អាហារស្កប់ស្កល់ អោយជនប្រុសស្រី ពីព្រះដំណាក់
មានម្ហូបចំណី ហូរហៀរពេកក្រៃ ឆីតាមសប្បាយ ។
១០. ទ្រង់ជាប្រភព ជីវិតសព្វគ្រប់ ទាំងរូបទាំងកាយ អោយខ្ញុំមានភ្នែក
មើលឃើញវែងឆ្ងាយ ពន្លឺពណ្ណរាយ របស់ព្រះអង្គ ។
១១. សូមទ្រង់ករុណា ផ្តល់ក្តីមេត្តា ដល់អ្នកទៀនត្រង់ សំដែងហប្ញទ័យ
សុចរិតត្រចង់ ដល់អស់អ្នកផង ស្គាល់ទ្រង់តទៅ ។
១២. សូមកុំអោយមនុស្ស កោងកាចទុយ៌ស មិនដឹងខុសត្រូវ ព្រមទាំងជនពាល
អាក្រក់ឃោរឃៅ បណ្តេញខ្ញុំទៅ ឆ្ងាយពីព្រះអង្គ ។
១៣. ជនដែលប្រព្រឹត្ត អំពើទុច្ចរិត ចិត្តវៀចមិនត្រង់ ត្រូវបរាជ័យ
មិនអាចស្រោចស្រង់ ទោះបីជាចង់ ក៏ងើបពុំរួច ។
បទព្រហ្មគីតិ
១. សូមកុំចងកំហឹង ច្រណែននឹងអ្នកប្រព្រឹត្ត
អំពើទុច្ចរិត និងចូលចិត្តពោលមុសា ។
២. ដ្បិតគេនឹងវិនាស មិនអាចជៀសផុតឡើយណា
ប្រៀបដូចស្មៅឬផ្កា អស់ខ្លឹមសារស្រពោនស្វិត ។
៣. ចូរធ្វើអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏សក្តិសិទ្ធ នោះអ្នកពិតជាសុខសាន្ត ។
៤. ចុរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទាន អោយអ្នកមានតាមបំណង ។
៥. ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង
ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា ។
៦. ព្រះអង្គនឹងបង្ហាញ អោយគេឃើញយ៉ាងច្បាស់ថា
អ្នកសុចរិតថ្លៃថ្លា ដូចសុរិយាពេញរស្មី ។
៧. ចូរស្ងប់ស្ងៀមចំពោះ ព្រះភ័ក្រ្តព្រះអម្ចាស់ថ្លៃ
កុំខឹងច្រណែនអី នឹងជោគជ័យមនុស្សសុចរិត ។
៨. កំហឹងចោលអោយឆ្ងាយ ក្តៅក្រហាយត្រូវឈប់គិត
ព្រោះនាំអោយខូចចិត្ត នាំគំនិតកករល្អក់ ។
៩. ព្រះម្ចាស់នឹងកាត់កាល់ អស់អ្នកដែលធ្វើអាក្រក់
តែអ្នកសង្ឃឹមជាក់ ទៅលើព្រះនឹងបានកេរ ។
១០. នៅតែបន្តិចទៀត មនុសស្មានស្នៀតមិនមានទេ
ទោះអ្នកខំរិះរេ រកមើលគេក៏គ្មានអ្វី ។
១១. មនុស្សស្លូតស្មោះសរ គេនឹងទទួលទឹកដី
ជាមត៌កប្រពៃ លែងព្រួយភ័យបានសុខសាន្ត ។
១២. ជនពាលតែងឃុបឃិត រឿងឧក្រិដ្ឋចិត្តសាមាន្យ
ប្រឆាំងឥតស្រាកស្រាន្ត ទៅរំខានមនុស្សសុចរិត ។
១៣. តែព្រះម្ចាស់ចំអក ដាក់អោយពួកជនឧក្រិដ្ឋ
ព្រះអង្គជ្រាបរឿងពិត ព្រោះគេជិតវិនាសហើយ ។
១៤. គេខំហូតធ្នូដាវ យ៉ាងសាហាវមិនកន្តើយ
ប្រហារមិនទុកឡើយ អ្នកខ្សត់ខ្សោយទុគ៌តត្រង់ ។
១៥. ប៉ុន្តែដាវពួកគេ នឹងវិលរេបែរតម្រង់
ចាក់ទម្លុះបេះដូង គេតែម្តងមិនរារែក ។
១៦. ទ្រព្យនៃជនសុចរិត តេចមែនពិតតែល្អឯក
ប្រសើរជាពន់ពេក ជាងសម្បត្តិមនុស្សគំរក់ ។
១៧. ព្រះអង្គនឹងទម្លាក់ កាច់បំបាក់មនុស្សគំរក់
តែទ្រង់បែរថ្នមថ្នាក់ ថែទាំអ្នកដែលសុចរិត ។
១៨. ព្រះម្ចាស់យកព្រះទ័យ ទុកដាក់ក្រៃនឹងជីវិត
រក្សាមិនអោយបាត់ នៅស្ថេរស្ថិតជាកេរកោះ ។
១៩. នៅពេលមានអាសន្ន គេមិនស្លន់ឬអថាម៉ាស់
មានអាហារមិនខ្វះ ទោះប្រទះគ្រោះទុរិ្ភក្ស ។
២០. រីឯមនុស្សអាក្រក់ ចិត្តគំរក់ទ្រង់មិននឹក
សត្រូវច្រើនសន្ធឹក ជួបវវឹកវិនាសអស់ ។
២១. បើមនុស្សពាលខ្វីអ្វី មិនដែលលៃសងវិញសោះ
រីអ្នកសុចរិតស្មោះ ចេះរំដោះទ្រព្យឥតស្តាយ ។
២២. អ្នកដែលព្រះអម្ចាស់ តែងសន្តោសប្រោសប្រណី
ទ្រង់ប្រទានពរជ៏យ ទាំងទឹកដីទុកជាកេរ ។
រីអ្នកដែលមិនគាប់ មិនសំណព្វទ្រង់បង្វែរ
បណ្តាសាទៅគេ មិនទុកទេទ្រង់កាត់ចិត្ត ។
២៣. ព្រះម្ចាស់បានពង្រឹង ជំហរនឹងមនុស្សសុចរិត
អោយបានមាំមួនពិត រួចទ្រង់គិតសព្វព្រះទ័យ ។
២៤. ទោះបីបើគេភ្លាត់ ជើងមិនស្ទាត់ក៏មិនភ័យ
មិនដួលធ្លាក់ដល់ដី ព្រោះបារមីព្រះអម្ចាស់ ។
២៥. តាំងពីខ្ញុំក្មេងខ្ចី មិនដឹងអីលុះចំណាស់
មិនដែលឃើញព្រះម្ចាស់ ទ្រង់បង់បោះអ្នកសុចរិត ។
២៦. មនុស្សស្លូតទៀងត្រង់ ឥតសៅហ្មងតែងអាណិត
អាសូរញាតិឆ្ងាយជិត គ្មានគំនិតគៃកឹបទេ ។
២៧. ចូរកុំធ្វើអាក្រក់ រឿងគំរក់កុំទៅក្បែរ
នោះអ្នកនឹងស្ថិតស្ថេរ លើដីកេរតរៀងទៅ ។
២៨. ព្រះម្ចាស់សព្វព្រះទ័យ ពន់ពេកក្រៃគ្មានហ្មងសៅ
យុត្តិធម៌ត្រង់ត្រឹមត្រូវ តរៀងទៅទរ្ង់មិនភ្លេច ។
ព្រះអង្គមិនបង់បោះ គេទាំងនោះដោយកលល្បិច
ព្រះអង្គជាន់ពន្លិច វិនាសខ្ទេចពួជអាក្រក់ ។
២៩. អ្នកត្រង់នឹងទទួល ដីនិមលជាកេរកោះ
ជីវិតគេនឹងរស់ លើដីនោះរហូតទៅ ។
៣០. មនុស្សសុចរិត គេចូលចិត្តត្រង់ត្រឹមត្រូវ
ពោលពាក្យមិនអាស្រូវ ឥតហ្មងសៅឥតងាករេ ។
៣១. វិន័យព្រះអម្ចាស់ ដេតជាប់ច្បាស់ក្នុងចិត្តគេ
មិនឃ្លាតចាកបែកបែរ ពីមាគ៌ាព្រះអង្គឡើយ ។
៣២. ពួកពាលចាំឃ្លាំមើល យ៉ាងងងើលមិនកន្តើយ
លើមនុស្សសុចរិតហើយ មិនព្រងើយរកសម្លាប់ ។
៣៣. ប៉ុន្តែព្រះអម្ចាស់ មិនបង់បោះអោយគេស្លាប់
ធ្លាក់ចូលដោយមិនប្រាប់ ជាចំណាប់ជនអាក្រក់
៣៤. ចូរសង្ឃឹមទុកចិត្ត ផ្ញើជីវិតកុំដំអក់
លើព្រះដ៏សប្បុរស ទ្រង់នឹងប្រោសហើយសើកអ្នក ។
៣៥. ខ្ញុំឃើញជនបាបកាច ប្រើអំណាចបែបកំរោល
គេលូតលាស់ឡើងធ្គោល ដូចដើមឈើឈើស្លឹកខផវខ្ចី ។
៣៦. ក្រោយមកគេរលាយ សូន្យទៅឆ្ងាយមិនសល់អ្វី
ខ្ញុំខំរករំពៃ មិនឃើញអ្វីទាល់តែសោះ ។
៣៧. ចូរមើលមនុស្សទៀតត្រង់ មិនវៀចវង់ពិតជាស្មោះ
សន្សំសុខទាំងអស់ ខាងមុខនោះនឹងរុងរឿង ។
៣៨. រីឯពួកមនុស្សបាប ដូចភ្លើងឆាបឬខ្យល់ប៉ើង
ព្រះអង្គកាត់ពូជពង្ស ពួកមនុស្សពាលទមិឡចោលចេញ ។
៣៩. ព្រះម្ចាស់តែងសង្រ្គោះ មនុស្សទាំងអស់ឥតទោរម្នេញ
ជាកំពេងពោរពេញ ការពារពាំងគ្រាអាសន្ន ។
៤០. ព្រះអម្ចាស់សង្រ្គោះ និងរំដោះមិនភាំងភាន់
សង្រ្គោះគេបន្ទាន់ ព្រោះជ្រកកោនក្រោមបារមី ។
បទពាក្យ ៧
២. ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមកុំកន្តើយដាក់ទោសខ្ញុំ
សូមកុំពិរោធហើយគួនគុំ សូមដាក់ទោសខ្ញុំតាមកំហុស ។
៣. ព្រួញនៃព្រះអង្គខ្ញុំចុកចាប់ ឈឺស្ទើរតែស្លាប់គ្មានស្រណោះ
ព្រះហស្តសង្កត់មិនព្រមប្រោស រូបខ្ញុំធ្វើខុសសែនឈឺផ្សា ។
៤. ពេលដែលព្រះអង្គពិរោធ ខ្ញុំឈឺចាក់ដោតឥតឧបមា
ឆ្អឹងឆ្អែងពុកផុយអស់ហើយណា ព្រោះមានវេរាបាបអនេក
៥. មែនហើយខ្ញុំខុសច្រើនពេកពន់ រហូតជោរជន់ស្ទើរដល់មេឃ
ហាក់ដូចបន្ទុកធ្ងន់អនេក ទ្រូងខ្ញុំស្ទើរបែកស្រែកកមិនបាន ។
៦. របួសខ្ញុំក្លាយជាដំបៅ រលួយយូរទៅស្អុយពេញប្រាណ
ព្រោះគំនិតខ្ញុំដូចតិរច្ឆាន លេលាសាមាន្យមិនសមសួន ។
៧. ទូលបង្គំឈឺចាប់យ៉ាងខ្លាំង រហូតចំកោងអស់ទាំងខ្លួន
ទុក្ខធ្ងន់ក៏ធ្លាក់មកផ្ទួនៗ ស្ថិតនៅខ្ជាប់ខ្ជួនពេញមួយថ្ងៃច័ន្ទ។
៨. ខ្ញុំសែនរងារក្តៅទាំងប្រាណ ទ្រាំស្ទើរមិនបានសព្វរាងកាយ
ឈឺចុកចាប់ណាស់ព្រះម្ចាស់អើយ ស្លាប់ឥឡូវហើយសូមមេត្តា ។
៩. ខ្ញុំអស់កម្លាំងហេវខ្សោះល្វើយ ស្រែកហៅខ្វើយៗញ័រកាយា
ខ្ញុំស្រែកថ្ងូរថ្ងូចចុកពើតផ្សា ឈឺឥតឧបមាស្ទើរក្ស័យប្រាណ ។
១០. បពិត្រម្ចាស់អើយព្រះអង្គ ឈ្វេងយល់ចិត្តប៉ងទាំងប៉ុន្មាន
ទ្រង់សណ្តាប់ខ្ញុំមិនដែលខាន សំឡេងខ្ញុំបានថ្ងូរស្រែកហៅ ។
១១. បេះដូងខ្ញុំចាប់ផ្តើមញាប់ញ័រ ឯកម្លាំងក៏ចុះខ្សោយទៅ
ភ្នែកប្រែស្រវាំងថាមិនត្រូវ ទោះជាមើលផ្លូវក៏មិនបាន ។
១២. មិត្តភ័ក្រ្តទាំងអ្នកធ្លាប់ជិតស្និទ្ធ មិនហ៊ានចូលជិតនាំរំខាន
ព្រោះខ្លាចដំបៅសព្វទាំងប្រាណ ទោះញាតិសន្តានក៏គេចឆ្ងាយ ។
១៣. ពួកគេចាំឃ្លាំចាប់ប្រហារ អោយខ្ញុំមរណាគេសប្បាយ
គេដាក់អន្ទាក់សើចក្អាកក្អាយ អោយខ្ញអន្តរាវិនាសបង់ ។
១៤. ខ្ញុំធ្វើមិនឮសព្វអ្វីៗ ទោះជិឆ្ងាយក្តីដូចមនុស្សថ្លង់
មាត់មិននិយាយចិត្តមិនចង់ ធ្វើដូចមនុស្សល្ងង់គមិនស្តី ។
១៥. រូបខ្ញុំដូចជាមនុស្សដែលឈឺ អ្នកមានជំងឺមិនឮអ្វី
និយាយមិនរួចពិបាកក្រៃ ទោះជាចង់ស្តីក៏មិនបាន ។
១៦. បពិត្រព្រះម្ចាស់ជាព្រះខ្ញុំសូមថ្វាយ ទាំងជីវិតកាយទាំងអង្គប្រាណ
ព្រះម្ចាស់ជាព្រះដ៏ថ្កើងថ្កាន ទ្រង់តបមិនខានឆ្លើយមកខ្ញុំ ។
១៧. សូមកុំបណ្តោយអោយពួកខ្មាំង សប្បាយចិត្តខ្លាំងពេលខ្ញុំយំ
វេទនាឈឺចាប់រងទុក្ខធំ ឬឃើញរូបខ្ញុំទន់ជើងដួល ។
១៨. ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងរីងរៃ ទុក្ខព្រួយរាល់ថ្ងៃទ្រូងឆាបឆួល
ឈឺចាប់ជានិច្ចឥតប្រែប្រួល ខ្លួនខ្ញុំចង់ដួលកាយទោរទន់ ។
១៩. ពេលនេះរូបខ្ញុំសុំសារភាព កំហុសទោសបាបកាលគ្រាមុន
ទុក្ខព្រួយក្នុងចិត្តច្រើនពេកពន់ ដូចលើសែងធ្ងន់ព្រោះបាបកម្ម ។
២០. ឯខ្មាំងសត្រូវខ្ញុំទាំងអស់ សាច់ឈាមស្រស់បស់រាងកាយមាំ
អស់អ្នកដែលធ្លាប់ស្អប់រូបខ្ញុំ គេចូលមកផ្តុំគ្នាច្រើនណាស់ ។
២១. ពួកអ្នកដែលប្រព្រឹត្តមិនល្អ នាំគ្នាឈូរឆមីរដេរដាស
ចោទប្រកាន់ខ្ញុំឥតអៀនខ្មាស ព្រោះរូបខ្ញុំនេះខំធ្វើល្អ ។
២២. ឱព្រះម្ចាស់អើយកុំបង់បោះ ចោលខ្ញុំអោយរស់ទាំងត្រដរ
មេត្តារូបខ្ញុំសូមអង្វរ កុំយាងចេញចរខ្ញុំខ្លោចផ្សារ ។
២៣. ឱព្រះអម្ចាស់ព្រះសង្រ្គោះ សូមជួយអោយរស់ផុតមរណា
យាងមកឆាប់ៗស្រង់សង្ខារ នោះទើបជីវ៉ាផុតក្សិណក្ស័យ ។
បទកាកគតិ
២. ខ្ញុំនឹកគិតថា នូវគ្រប់កិច្ចការ ដែលខ្ញុំប្រព្រឹត្ត ខ្ញុំត្រូវប្រយ័ត្ន
ខ្លាចមនុស្សឆ្ងាយជិត នាំបាបឧក្រិដ្ឋ អោយខ្លួនអប្រិយ៍ ។
ខ្ញុំខ្លាចមានបាប អាក្រក់ឆ្អេះឆ្អាប ដោយពាក្យសំដី ដរាបណាមនុស្ស
ទុយ៌សព្រៃផ្សៃ នៅក្បែររាល់ថ្ងៃច័ន្ទ ខ្ញុំមិនស្តីទេ ។
៣. ខ្ញុំតែងបិទមាត់ ទោះបីឃើញគាត់ ចំរើនឡើងទ្វេ ខ្ញុំមិននិយាយ
មិនចេញស្តីទេ ដូច្នេះកាន់តែ ឈឺចាប់ខ្លាំងក្រៃ ។
៤. ខ្ញុំក្តៅចិត្តខ្លាំង ដូចជាមានភ្លើង ឆាបឆេះក្នុងកាយ រហូតលែងទ្រាំ
តទៅទៀតហើយ ខ្ញុំក៏ដង្ហោយ ស្រែកពោលឡើងថា ។
៥. ឱព្រះម្ចាស់អើយ សូមសំដែងអោយ ខ្ញុំដឹងអាត្មា ថាជីវិតខ្ញុំ
មានដល់ត្រឹមណា ចុះតើសង្ខារ ផុយយ៉ាងដូចម្តេច? ។
៦. ព្រះម្ចាស់នាំយក កំណើតខ្ញុំមក ដូចទឹកច្រើនតិច ដកលើស្លឹកឈូកក
ជួនងើបជួនលិច តាមខ្យល់ខ្លាំងតិច ដែលបានបោកបក់ ។
ជីវិតសត្វលោក ដែលបានកើតមក ចំពោះព្រះភ័ក្រ្ត អាយុសង្ខារ
នៃជនម្នាក់ៗ ប្រៀបបានខ្យល់បក់ មួយដង្ហើមខ្លី ។
៧. ជីវិតអណ្តែត រសាត់ត្រសែត គ្មានគោលដៅអ្វី ដូចជាស្រមោល
តាមប្រាណរាល់ថ្ងៃ ទោះធ្វើអ្វីៗ ក៏ឥតបានការ ។
គេប្រមូលទ្រព្យ សម្បត្តិគួរគាប់ នៅក្បែរអាត្មា តែគេពុំដឹង
ទ្រព្យសព្វប្រការ បានលើនរណា នៅគ្រាចុងក្រោយ ។
៨. ឱព្រះអម្ចាស់ បើសិនដូច្នោះ ម្តេចទ្រង់បណ្តោយ អោយទូលបង្គំ
ពឹអ្វីថ្ងៃក្រោយ មានតែទ្រង់ហើយ ដែលខ្ញុំសង្ឃឹម ។
៩. សូមជួយរំដោះ អោយខ្ញុំផុតគ្រោះ រួចពីបាបកម្ម ដែលខ្ញុំបានសាង
យូរថ្ងៃខែឆ្នាំ កុំទុកអោយខ្ញុំ ត្រូវគេមើលងាយ ។
១០. ខ្ញុំស្ងៀមមិនស្តី មិននិយាយអ្វី នាំចិត្តរាយមាយ ស៊ូសំងំស្ងៀម
របៀមទុកក្នុងកាយ ដ្បិតព្រះអង្គហើយ ដាក់ទោសរូបខ្ញុំ ។
១១. សូមទ្រង់មេត្តា កុំដាក់ទោសា មកទុលបង្គំ ខ្ញុំស្ទើរតែស្លាប់
ឈឺចាប់អួលងំ កើតទុក្ខរណ្តំ ព្រោះព្រះអង្គវាយ ។
១២. ពេលទ្រង់ប្រដៅ មនុស្សល្ងង់ខ្លៅ មិនដឹងសេចក្តី ព្រះអង្គធ្វើអោយ
របស់ទាំងឡាយ វិនាសអន្តរាយ អស់មិនសល់ទេ ។
១៣. ឱព្រះម្ចាស់អ់យ កុំគង់កន្តើយ សណ្តាប់កុំប្រែ ពាក្យខ្ញុំអង្វរ
មានជាហូរហែ កុំក្រឡះកែ គេចបែរពីខ្ញុំ ។
សូមកុំព្រងើយ ពេលនេះឯងហើយ ស្តាប់ទំនួញយំ ខ្ញុំគ្រាន់តែស្នាក់
មានអ្វីមិនសម ដូចបុព្វបុរសខ្ញុំ ពេលមុនប៉ុណ្ណោះ ។
១៤. សូមបែរកភក្រ្តា ដោយក្តីមេត្តា អោយខ្ញុំស្រឡះ ផុតទុក្ខដោយសោក
បាបកម្មដ៏ក្រាស់ មុនរូបខ្ញុំនេះ លាចាកលោកទៅ ។
បទពាក្យ ៧
២. ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសំរែកមិនលំអៀង ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ ។
៣. ព្រះអង្គយកខ្ញុំពីរណ្តៅ ពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំថ្នាក់ ថែទាំទុកដាក់ខ្ញុំរុងរឿង ។
៤. ព្រះអង្គប្រទានខ្ញុំអោយច្រៀង បទថ្មីសំនៀងលើកតម្កើង
មនុស្សច្រៀននឹងឃើញក្អាក្អាយឡើង ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច ។
៥. ជនណាដែលបានផ្ញើជីវិត លើព្រះមានប្ញទ្ធិដ៏អង់អាច
មិនបែរគោរពទៅខ្លបខ្លាច ព្រះមានអំណាចព្រះបោកប្រាស ។
៦. បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ ព្រះអង្គឧត្តមប្រសើរណាស់
ការអស្ចារ្យទ្រង់ច្រើនដេរដាស ជាព្រះសង្រ្គោះមិនបែកបែរ ។
ព្រះអង្គក៏មានគំរោងការ ច្រើនឥតឧបមាឥតងាករេ
គ្មាននរណាស្មើសព្រះអង្គទេ ការអស្ចារ្យទ្វេរាប់មិនអស់ ។
៧. ព្រះអង្គមិនចង់បានតង្វាយ យញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ ស្តាប់ព្រះតំរិះនៃព្រះអង្គ ។
៨. ដូច្នេះរូបខ្ញុំសូមពោលថា បពិត្រករុណាដ៏ឧត្តុង
ខ្ញុំប្រព្រឹត្តតាមឥតរេរង់ តាមសេចក្តីក្នុងព្រះគម្ពីរ ។
៩. ខ្ញុំសសែនពេញចិត្តធ្វើតាមព្រះ ហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវិ ក្នុងចិត្តគិតពីទ្រង់ជានិច្ច ។
១០. ខ្ញុំនឹងប្រកាសធម៌មេត្តា ធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិត ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ ។
១១. ខ្ញុំមិនលាក់ទេក្តីសុចរិត ទុកក្នុងដួងចិត្តតែងប្រកាស
ព្រះហប្ញទ័យន័យនៃព្រះអម្ចាស់ ដែលបានសង្រ្គោះទូលបង្គំ ។
រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀម សំងំអឹមអៀមក្នុងប្រជុំ
ពីព្រះហប្ញទ័យដ៏ឧត្តម ព្រះម្ចាស់ដ៏ធំលើលោកា ។
១២. បពិត្រព្រះម្ចាស់តែងអាណិត អាសូរពេកពិតករុណា
ខ្ញុំមិនឈប់ទេថ្លែងវាចា ពីព្រះមេត្តាដ៏ស្មោះត្រង់ ។
១៣. ទុក្ខលំបាកច្រើនឥតគណនា រួបរិតអាត្មាមិនរេរង់
កំហុសខ្ញុំផ្ទាល់តាមញុះញង់ ឥតមានបង្អង់គ្មានប្រណី ។
ធ្វើអោយរូបខ្ញុំប្រែងងឹត មើលមិនឃើញពិតសព្វអ្វី”
កំហុសខ្ញុំមានច្រើនពេកក្រៃ ច្រើនជាងសរសៃសក់ទៅទៀត ។
១៤. ឱព្រះអម្ចាស់សូមរំដោះ រូបខ្ញុំអោយរស់កុំបីឃ្លាត
យាងមកសង្រ្គោះកុំរវាត ជួយប្រោសម្តងទៀតអោយបានរស់ ។
១៥. អោយអ្នកដែឡចង់ដកជីវិត ជួបភាពងងឹតរងទុកក្ខទោស
សប្បាយព្រោះឃើញខ្ញុំរងគ្រោះ បាក់មុខអាប់យសដកខ្លួនថយ ។
១៦. សូមអោយអស់អ្នកដែលពេបជ្រាយ ចំអកមើលងាយជាញឹកញយ
ត្រូវអាម៉ាស់មុខទាំងមុខក្រោយ រួចហើយសូមអោយបរាជ័យ ។
១៧. រឯអស់អ្នកដែលស្វែងស្វះ រកព្រះអម្ចាស់បានរីករាយ
ថ្លែងឥតឈប់ឈរអរក្អាកក្អាយ យើងខ្ញុំឧិនកាយថ្កើងព្រះអង្គ ។
១៨. រូបខ្ញុំជាមនុស្សក្រីក្រពិត តែព្រះគូរគិតខ្ញុំឥតហ្មង
ព្រះអង្គតែងតែជួយចម្លង សង្រ្គោះសណ្តោងមិនដែលខាន ។
២. អ្នកដែលយកចិត្ត នឹងមនុស្សកំសត់ ទរគតក្រីក្រ នឹងបានក្តីសុខ
សិរីបវរ ពេលអាសន្នក្រ ព្រះនឹងរំដោះ ។
៣. ទ្រង់នឹងរក្សា អាយុសង្ខារ អោយផុតពីគ្រោះ ហើយអោយអ្នកនោះ
បានសុខឥតមោះ មង្គលឥតខ្ចោះ នៅលើផែនដី ។
ទ្រង់មិនបណ្តោយ អោយរូបគេធ្លាយ ធ្លាក់ទៅក្នុងដៃ ពួកមនុស្សខិលខូច
កោងកាចព្រៃផ្សៃ ជនពាលចង្រៃ ទាំងនោះបានឡើយ ។
៤. ទ្រង់រក្សាថែ ថ្នាក់ថ្នមរូបគេ មិននៅកន្តើយ ពេលឈឺចុកចាប់
នឹងបានធូរស្បើយ ទ្រង់មិនបណ្តោយ អោយគេគ្រាំគ្រា ។
៥. ខ្ញុំតែងតែនឹក រាល់ល្ងាចយបព្រឹក នឹកគ្រប់វេលា ឱព្រះម្ចាស់អើយ
សូមទ្រង់មេត្តា ដ្បិតខ្ញុំនេះណា សាងបាបដ៏ធ្ងន់ ។
៦. សត្រូវរបស់ ខ្ញុំនេះទាំងអស់ នាំគ្នារិះគន់ និយាយអាក្រក់
រួចគេបែរបន់ អោយរូបខ្ញុំសូន្យ វិនាសបង់ទៅ ។
៧. អ្នកដែលបានមក សាកសួរសុខទុក្ខ ចិត្តគេអាស្រូវ គេមកប្រមូល
ដំណឹងមិនត្រូវ លុះពេលចេញទៅ និយាយបរិហារ ។
៨. អស់អ្នកដែលស្អាប់ និយាយខ្សៀវខ្សឹប ដាក់គ្រប់គ្នីគ្នា ពីទូលបង្គំ
រូបខ្ញុំនេះថា នឹងរងវេទនា រហូតដល់ក្ស័យ ។
៩. គេពោលឡើងថា ឈឺមើលមិនជា រស់នៅធ្វើអ្វី គាត់ក្រោកពុំរួច
រស់មិនប្រពៃ នាំធ្ងន់ផែនដី គួរតែស្លាប់ទៅ ។
១០. សូម្បីមិត្តភក្តិ ធ្លាប់ស្និទ្ធស្មោះស្ម័គ្រ ក៏គេមិនត្រូវ បែរមកប្រឆាំង
ដូចខ្មាំងសត្រូវ ធា្លប់ដើររួមផ្លូវ រួមតុអាហារ ។
១១. ព្រះអម្ចាស់អើយ សូមកុំកន្តើយ ប្រោសខ្ញុំអោយជា ខ្ញុំនឹងតបត
ទៅលើពួកវា សូមទ្រង់ករុណា អោយខ្ញុំសមចិត្ត ។
១២. បើសិនពួកខ្មាំង លែងមកប្រឆាំង នោះខ្ញុំនឹកគិត ថាព្រះអម្ចាស់
ស្រឡាញ់ខ្ញុំពិត ព្រោះបច្ចាមិត្ត ត្រូវបរាជ័យ ។
១៣. ព្រះអង្គជួយខ្ញុំ ផុតអស់ទុក្ខធំ រោគាទាំងឡាយ បានជាទាំងស្រុង
ទាំងប្រទានអោយ ខ្ញុំគង់ជាមួយ ព្រះអង្គតទៅ ។
១៤. សូមលើកព្រះម្ចាស់ ខ្ពង់ខ្ពស់ខ្លាំងណាស់ មិនដែលអាស្រូវ ជាព្រះរបស់
អ៊ីស្រាអែលតទៅ ព្រះអង្គគង់នៅ អង្វែងរៀងអើយ ។
បទកាកគតិ
២. បពិត្រព្រះម្ចាស់ ខ្ញុំប្រាថ្នាណាស់ ចង់នៅជាមួយ គិតដេកមិនលក់
យប់នឹកថ្ងៃព្រួយ ចង់នៅជាមួយ ដូចក្តាន់រកទឹក ។
៣. ខ្ញុំស្រេកខ្ញុំឃ្លាន ព្រះម្ចាស់ដ៏មាន បារមីមានប្ញទ្ធិ ព្រះជន្មគង់នៅ
ស្ថិតស្ថេរពិតៗ ខ្ញុំចង់នៅជិត ព្រះភ័ក្រ្តព្រះអង្គ ។
៤. ខ្ញុំស្រក់ទឹកភ្នែក ស្រែកទួញយំយែក ឥតមានបង្អង់ ទាំងយប់ទាំងថ្ងៃ
ចិត្តនៅតែចង់ ស្វែងរកព្រះអង្គ គង់នៅឯណា ។
៥. ខ្ញុំយំខ្ញុំសោក ស្រណោះស្រណោក នឹកឃើញកាលគ្រា ខ្ញុំដឹកនាំមុខ
អស់ទាំងប្រជា ច្រើនឥតគណនា ឆ្ពោះទៅដំណាក់ ។
គេស្រែកគេហ៊ោរ កេមានអំណរ ក្អាកក្អាយឥតអាក់ គេអរព្រះគុណ
ព្រះខ្ពស់ហួសថ្នាក់ មិនដែលអន់អាក់ សប្បាយពេកក្រៃ ។
៦. ខ្ញុំនឹកគិតថា តើខ្ញុំនេះណា ស្រយុតចិត្តថ្វី តូចចិត្តខ្លួនឯង
តើបានការអី ផ្ញើជីវិតថ្លៃ លើព្រះម្ចាស់ទៅ ។
ខ្ញុំមុខជានឹង សរសើរតម្កើង មិនបង្អង់នៅ ពីនេះទៅមុខ
រហូតតទៅ ព្រះអង្គគង់នៅ ជាព្រះសង្រ្គោះ ។
៧. ព្រះអម្ចាស់អើយ រូបខ្ញុំនេះហើយ ស្រយុតចិត្តណាស់ ហេតុនេះទើបខ្ញុំ
នឹកដល់ព្រះម្ចាស់ ឥតមានក្រឡះ មួយវេលាណា ។
៨. ព្រះអង្គធ្វើអោយ កង្វល់មុខក្រោយ ធ្លាក់ផ្ទួនៗគ្នា មកលើរូបខ្ញុំ
បីដូចគង្គារ ហូរធ្លាក់ខ្ទ័រខ្ទារ ពីគីរីខ្ពស់ ។
៩. សូមព្រះមេត្តា សំដែងករុណា ស្មោះស្ម័គ្រចំពោះ ខ្ញុំនៅពេលថ្ងៃច័ន្ទ
ពេលយប់ស្រណោះ ខ្ញុំច្រៀងពិរោះ តម្កើងព្រះអង្គ ។
១០. ខ្ញុំទូលព្រះម្ចាស់ ហេតុអ្វីពេលនេះ ព្រះអង្គបោះបង់ ទ្រង់ជាថ្មដា
ស្ថិតស្ថេរគង់វង់ ហេតុអ្វីអោយខ្មាំង បៀតបៀនរូបខ្ញុំ ។
១១. ខ្មាំងសត្រូវដៀល ប្រមាថឆ្កឹះឆ្កៀល ខ្ញុំស្ទើរស្រែកយំ គេចេះតែពោល
មកទូលបង្គំ ថាតើព្រះខ្ញុំ នោះនៅឯណា? ។
ខ្ញុំឈឺចុកចាប់ ដូចគេចាក់កាប់ សព្វពេញកាយា គេស្រែកក្តែងៗ
គ្រប់ពេលវេលា ខ្ញុំស្ទើរមរណា លាភពផែនដី ។
១២. ខ្ញុំនឹកគិតថា តើខ្ញុំនេះណា ស្រយុចិត្តថ្វី តូចចិត្តខ្លួនឯង
តើបានការអី ផ្ញើជីវិតថ្លៃ លើព្រះម្ចាស់ទៅ ។
ខ្ញុំមុខជានឹង សរសើរតម្កើង មិនបង្អង់នៅ ពីនេះទៅមុខ
រហូតតទៅ ព្រះអង្គគង់នៅ ជាព្រះសង្រ្គោះ ។
១. ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមកុំកន្តើយរកយុត្តិធម៌
សូមជួយកាន់ក្តីទល់តបត ពួកមនុស្សមិនល្អមនុស្សទុច្ចរិត ។
២. បពិត្រព្រះជាអម្ចាស់អើយ ព្រះអង្គនេះហើយជួយជីវិត
ទ្រង់ជាកំពែងបាំងជុំជិត សូមទ្រង់អាណិតកុំបោះបង់ ។
៣. សូមផ្តល់ពន្លឺនិងក្តីពិត អោយនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ ដំណាក់ព្រះអង្គសមសព្វគ្រប់ ។
៤. ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ ព្រះអង្គឥតអាក់ជាប្រភព
នៃក្តីអំណរដ៏លើសលប់ តម្កើងមិនឈប់ដោយតន្រ្តី ។
៥. ខ្ញុំតែងតែនឹកគិតឥតភ្លេច « តើខ្ញុំស្រយុតចិត្តធ្វើអ្វី
ចូរផ្ញើជីវិតកុំសោកស្តាយ ផ្ញើទាំងរូបកាយនឹងទ្រង់ទៅ » ។
ខ្ញុំមុខជានឹងលើកតម្កើង ព្រះអង្គខ្ពស់ឡើងមិនអស្រូវ
ជាព្រះសង្រ្គោះល្អត្រឹមត្រូវ ឈ្នះអស់សត្រូវគ្រប់ទិសទី ។
បទកាកគតិ
២. បពិត្រព្រះម្ចាស់ ដូនតាចាស់ៗ ធ្លាប់រៀបរាប់ប្រាប់ អោយយើងខ្ញុំឮ
ហើយបានត្រងត្រាប់ ស្នាព្រះហស្តគ្រប់ ដែលទ្រង់ប្រព្រឹត្ត ។
៣. ព្រះអង្គប្រដេញ ជាតិនានាចេញ មិនអោយនៅជិត ដោយសារបារមី
ព្រះអង្គមានប្ញទ្ធិ អោយរាស្រ្តមកស្ថិត ជុំជិតការពារ ។
៤. ទឹកដីទាំងអស់ គឺមិនមែនរាស្រ្ត ឈ្នះមកដោយសារ កម្លាំងអាវុធ
ខ្លួនគេឡើយណា ឬឈ្នះដោយសារ កម្លាំងខ្លួនអី ។
គឺគេបានឈ្នះ ដោយសារតេជះ ឬទ្ធីបារមី និងព្រះចេស្តា
ព្រះអង្គខ្លាំងក្រៃ ព្រោះព្រះអង្គថ្លៃ ស្រឡាញ់គេណាស់ ។
៥. បពិត្រព្រះអើយ ព្រះអង្គនេះហើយ ជាក្សត្រជាក់ច្បាស់ មានតែទ្រង់ទេ
ផ្តល់ជ័យជំនះ ដល់ប្រជារាស្រ្ត បានសុខសិរី ។
៦. ដោយសារទ្រង់ហើយ យើងខ្ញុំបានស្បើយ យកជំនះជ័យ លើបច្ចាមិត្រ
ដោយព្រះនាមល្បី បង្រ្កាបអស់ដៃ អ្នកដែលប្រឆាំង ។
៧. ខ្ញុំមិនផ្អែកពឹង ទៅលើពំនឹង ធ្នូជាកម្លាំង ក៏មិនមានជ័យ
ដោយដាវចំបាំង គឺពឹងរនាំង របាំងព្រះម្ចាស់ ។
៨. មានតែព្រះអង្គ ដែលបានតម្រង់ អោយខ្ញុំបានឈញនះ លើពួកបច្ចា
និងមនុស្សទាំងអស់ ដែលស្អប់ខ្ញុំនោះ អាម៉ាស់មុខក្រៃ ។
៩. យើងខ្ញុំទាំងអស់ ថ្កើងសិរីយស ព្រះអម្ចាស់ថ្លៃ ខ្ញុំលើកតម្កើង
ទាំងយប់ទាំងថ្ងៃ តម្កើងបារមី របស់ព្រះអង្គ ។
១០. តែឥឡូវនេះ ព្រះអង្គបានលះ ចោលខ្ញុំសូន្យបង់ មិនយាងជាមួយ
មិនជួយតម្រង់ មិននាំទ័ពផង អោយខ្ញុំបាក់មុខ ។
១១. ព្រះអង្គធ្វើអោយ ខ្ញុំដកទ័ពថយ នៅមិនបានសុខ មុខបច្ចាមិត្ត
ដែលបានសម្រុក ប្រមូលទ្រព្យទុក ធ្វើជាជយភណ្ឌ ។
១២. ព្រះអង្គប្រគល់ រូបយើងខ្ញុំផ្ទាល់ អោយខ្មាំងជិះជាន់ គេលេបត្របាក់
សង្កត់សង្កិន ក៏ចាយរូបខ្ញុំ ទៅស្រុកនានា ។
១៣. ព្រះអង្គបានលក់ រាស្រ្តអស់ទាំងស្រុក ថោកឥតឧបមា ខ្ញុំស្មានមិនយល់
ទ្រង់គ្មានករុណា ម្តេចធ្វើច្នេះណា លក់មិនចំណេញ ។
១៤. ព្រះអង្គបណ្តោយ ប្រទេសមុខក្រោយ ជិតខាងជុំវិញ មើលងាយយើងខ្ញុំ
ចំអកជ្រក់ជ្រេញ ខ្ញុំសែនទោម្នេញ ដោយក្តីអាម៉ាស់ ។
១៥. ព្រះអង្គធ្វើអោយ ប្រជាជិតឆ្ងាយ យករឿងខ្ញុំនេះ ជាល្បែងលេងសើច
ចំអកដៀលត្មះ អោយពួកទាំងនេះ មើលងាយយើងខ្ញុំ ។
១៦. ខ្ញុំសែនអៀនខ្មាស មនុស្សម្នាដេរដាស មើលងាយសើចយំ ថ្ងៃដេកកើតទុក្ខ
យប់ដេកសំងំ អាម៉ាស់មុខធំ និយាយមិនបាន ។
១៧. ពេលខ្ញុំឮសូរ សំរែកខ្មាំងហ៊ោរ ប៉ុនប៉ងរំខាន ចង់ចងគំនុំ
ឥតឈប់ស្រាកស្រាន្ត បន្ងោកទាំងប្រាណ យើងដូចសត្វធាតុ ។
១៨. ឱព្រះម្ចាស់អើយ ហេតុទាំងនេះអើយ កើតហើយកើតទៀត យើងខ្ញុំពុំភ្លេច
មិនបែកឃ្លាឃ្លាត ហើយមិនរវាត សម្ពន្ធមេត្រី ។
១៩. យើងខ្ញុំពុំបាន បែកចិត្តគេចប្រាណ ពីព្រះម្ចាស់ថ្លៃ ឬធ្វើព្រងើយ
កាត់ផ្តាច់និស្ស័យ ក៏ពុំឃ្លាតឆ្ងាយ ពីព្រះមាគ៌ា ។
២០. មិនគួរព្រះអង្គ បំបរបំបង់ អោយខ្ញុំកំព្រា នៅក្នុងកន្លែង
សខ្លាសិង្ហស្វានស្វា ខ្ញុំសែនវេទនា ក្នុងដៃមច្ចុរាជ ។
២១. ប្រសិនបើខ្ញុំ បំភ្លេចព្រះនាម ឬមានកលកិច្ច បែរទៅគោរព
ព្រះផ្សេងមានល្បិច ឬចង់កែគេច នោះទ្រង់នឹងដឹង ។
២២. ទ្រង់ជ្រាបចិត្តមនុស្ស ទោះស្រីឬប្រុស គ្មានអ្វីកំបាំង អ្វីក៏ទ្រង់យល់
សព្វអស់ទាំងពួង ដែលលាក់កំបាំង នៅក្នុងចិត្តមនុស្ស ។
២៣. ពួកគេប្រហារ យើងខ្ញុំគ្រប់គ្រា ឥតមានចន្លោះ ព្រោះតែព្រះអង្គ
គេទុកខ្ញុំនេះ ដូចចៀមគោសេះ សំរាប់ប្រហារ ។
២៤. ឱព្រះម្ចាស់អើយ កុំបង្អង់ឡើយ សូមប្រែកាយា ម្តេចក៏ព្រះអង្គ
ផ្ទុំលក់ច្នេះណា កុំដាច់មេត្តា ខ្ញុំរហូតឡើយ ។
២៥. ហេតុអ្វីព្រះអង្គ បែរភ័ក្រ្តចេញវឹង គ្មានស្រណោះ ស្តាយធ្វើដូចមិនស្គាល់
បំភ្លេចព្រងើយ ខ្ញុំវេទនាហើយ ត្រូវគេជិះជាន់ ។
២៦. គេបានជាន់ឈ្លី ខ្ញុំក្នុងធូលី ចុកចាប់ពេកពន់ ខ្ញុំបរាជ័យ
ធ្ងន់អើយសែនធ្ងន់ ស្ទើរតែក្ស័យជន្ម ផុតពីផែដនដី ។
២៧. ព្រះអើយក្រោកឡើង កុំនៅឆ្មៃឆ្មើង សូមទ្រ់ងប្រណី យាងមករំដោះ
ដោយទឹកព្រះទ័យ ករុណាប្រណី សង្រ្គោះកុំខាន ។
បទព្រហ្មគីតិ
២. ពាក្យខ្ញុំពោលពិរោះ ដ៏ស្ម័គ្រស្មោះអស់ពីចិត្ត
តែងបទថ្វាយមហាក្សត្រ សូមអោយបទដូចកវី ។
៣. ព្រះអង្គល្អជាងគេ រកគ្មានទេវោហារស្តី
ព្រះប្រទានពរជ័យ មានសិរីទាំងអំណាច ។
៤. វីរៈបុរសប្ញទ្ធិ គន់គាប់ចិត្តសែនអង់អាច
សូមពាក់ព្រះខ័ន្តរាជ្យ ភ្លឺចិញ្ចាចចិញ្ចែងទៅ ។
៥. សូមគង់លើរាជរថ យាងតយុទ្ធនឹងសត្រូវ
ការពារពាំងទុកនូវ រឿងត្រឹមត្រូវនិងសុចរិត ។
សូមទ្រង់បានជោគជ័យ ក៏ថ្លាថល្ៃអស់ពីចិត្ត
ដោយបារមីមានប្ញទ្ធិ ដ៏ប្រណីតនៃព្រះអង្គ ។
៦. សូមអោយព្រួញដ៏មុត ស្រួចបំផុតជួយតម្រង់
អោយព្រួញនៃព្រះអង្គ បាញ់តម្រង់ទ្រូវងបច្ចា ។
សូមគ្រប់ប្រជាជាតិ កុំបីឃ្លាតឃ្លាទៅណា
អោយធ្លាក់ក្រោមបាទា ព្រះរាជាដ៏មានប្ញទ្ធិ ។
៧. រាជាដ៏ខ្ពស់ខ្ពង់ បល្ល័ង្កទ្រង់នៅស្ថេរស្ថិត
គ្រងរាជ្យមិនរខិត គង់នៅពិតដោយយុត្តិធម៌ ។
៨. ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីសុចរិតល្អ
អំពើអយុត្តិធម៌ ទ្រង់មិនគាប់ព្រះហប្ញទ័យ ។
ហេតុនេះព្រះជាម្ចាស់ ដែលជាព្រះដ៏ប្រពៃ
ជ្រើសរើសអង្គក្សត្រថ្លៃ ពីចំណោមមិត្តព្រះអង្គ ។
ចាក់ប្រេងអភិសេក មិនអល់អែកល្អផូរផង់
ប្រទានអោយព្រះអង្គ មានសព្វទាំងក្តីសប្បាយ ។
៩. រាជាគ្រងភូសា ល្អអស្ចារ្យក្រអូបសាយ
តន្ត្រីប្រគុំថ្វាយ ក្នុងប្រាសាទភ្លុកដំរី
១០. ស្រីស្នំទាំងប៉ុន្មាន ស្រស់ភុំផានជាបុត្រី
របស់ស្តេចផែនដី អង្គក្សត្រីយ៍គង់ខាងស្តាំ ។
១១. ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី ។
១២. សូមអោយមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយ កុំនឿយណាទ្រង់ជាម្ចាស់ ។
១៣. អ្នកមានក្រុងទីរ៉ុស ទាំងស្រីប្រុសមានច្រើនណាស់
នាំតង្វាយទាំងអស់ តម្រង់ឆ្ពោះផ្គាប់ក្សត្រី ។
១៤. ព្រះនាងគង់នៅក្នុង ព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបី ព្រះភូសារំលេចមាស ។
១៥. គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា ។
១៦. ព្រះនាងចូលទៅកាន់ វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្រ្តប្រជា គ្រប់ៗគ្នារីករាយក្រៃ ។
១៧. បពិត្រព្រះមហាក្សត្រ មេត្តាចាត់បុត្រថ្លាថ្លៃ
គញរងរាជ្យដ៏ប្រពៃ តពីព្រះអយ្យកោស្តេច ។
១៨. ទូលបង្គំនឹងថ្លែង រំលឹកចែងឥតមានភ្លេច
ព្រះនាមល្អបណ្តាច់ នាំគ្នាលើកថ្កើងព្រះអង្គ ។
បទពាក្យ ៧
២. ព្រះអម្ចាស់ជាទីជំរក អោយយើងចូលជ្រករាល់ខែឆ្នាំ
ព្រះអង្គតែងតែប្រុងប្រៀបចាំ មិនមើលបំណាំពេលអាសន្ន ។
៣. ទោះបីផែនដីប្រះរញ្ជួយ ភ្នំប្រែរលួយដោយទាន់ហន់
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ ជាច្រើនរយជាន់ខ្ញុំមិនភ័យ ។
៤. ទោះទឹកសមុទ្របោកបាចសាច ជួនជោរជួននាចយ៉ាងណាក្តី
ទោះភ្នំកក្រើកខ្ទ័រផែនដី ក៏យើងមិនភ័យមិនខ្ចីខ្លាច ។
៥. មានទន្លេមួយនាំអំណរ សិរីបវរស្រោចបាចសាច
បុរីព្រះម្ចាស់មានអំណាច វិសុទ្ធក្រៃពេកព្រះដំណាក់ ។
៦. ព្រះម្ចាស់មានអំណាច បានក្តីសុខាមិនអន់អាក់ ព្រោះទ្រង់សង្រ្គោះមិនថ្នាំងថ្នាក់ តាំងពីថ្ងៃរះព្រឹកព្រលឹម ។
៧. ជនជាតិនានាតែងគំរាម ស្រុកកើតសង្រ្គាមភ័យខ្ចាត់ខ្ចាយ
ព្រះម្ចាស់បន្លឺសូរសៀងឡើង ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ ។
៨. ព្រះជាអម្ចាស់នៃពីភព ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ
ព្រះលោកយ៉ាកុបមិនទន់ជ្រាយ កំពែងមាំក្រៃនៃយើងខ្ញុំ ។
៩. ចូរនាំគ្នាមើលស្នាព្រះហស្ត របស់ព្រះម្ចាស់ដ៏ឧត្តម
កិច្ចការអស្ចារ្យទាំងតូចធំ ដែលទ្រង់ខិតខំលើផែនដី ។
១០. ទ្រង់បានប្រមូលធ្នូលំពែង ខែលដាវខ្លីវែងគ្មានសល់អ្វី
រទេះគ្រឿងក្រោះបោះទៅដី ដុចខ្ទេចគ្មានស្តាយមិនស្រណោះ ។
១១. ចូរឈប់ច្បាំងទៅត្រូវដឹងថា គឺយើងនេះណាជាព្រះម្ចាស់
យើងគ្ប់គងលើជាតិាទាំងអស់ មិនសល់ចន្លោះលើលោកា ។
១២. ព្រះអម្ចាស់នៃភពផែនដី ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្រា
គង់នៅជាមួយរាល់វេលា កំពែងការពារដ៏មាំមួន ។
បទកាកគតិ
២. ឱជនទាំងឡាយ ចូរអរសប្បាយ ទះដៃអបអរ ច្រៀងលើតម្កើង
ព្រះម្ចាស់បវរ ទទួលអំណរ ដោយចិត្តរីករាយ ។
៣. ដ្បិតព្រះអម្ចាស់ ព្រះខ្ពង់ខ្ពស់ណាស់ គួរស្ញប់ស្ញែងក្រៃ ព្រោះតែព្រះអង្គ
ជាមហាក្សត្រថ្លៃ ឧត្តមប្រពៃ លើដីទាំងអស់ ។
៤. ព្រះអង្គបង្រ្កាប គ្រប់ជាតិអោយរាប មកជាចំណុះ មិនអោយរួចខ្លួន
ជាតិណាមួយសោះ ស្ម័គ្រចិត្តស្រួលស្រុះ ក្រោមអំណាចយើង ។
៥. ព្រះអង្គជ្រើសរើស ទឹកដីគ្រប់ទិស ជាមរតកថ្កើង អោយយ់ងខ្ពស់មុខ
គ្មានអ្វីកើតឡើង វិសេសរុងរឿង យ៉ាកុបល្អឯក ។
៦. ព្រះអម្ចាស់យាង ឡើងក្រោមសូរសៀង ស្ញៀវខ្ញាអនេក ទ្រង់យាងទៅខ្ពស់
ឥតមានរារែក អមដោយសំរែក ស្នូរត្រែតន្រ្តី ។
៧. ចូរយើងនាំគ្នា រូរះម្នីម្នា ថ្វាយពរសិរី ព្រះជាអម្ចាស់
រុងរឿងពេកក្រៃ ស្មូតលាយន្រ្តី ថ្វាយព្រះនៃយើង ។
៨. ដ្បិតព្រះអង្គជា ព្រះមហាក្សត្រា វិសេសថ្កុំថ្កើង នៅលើផែនដី
ជាព្រះនៃយើង ចូរនាំគ្នាថ្កើង ស្មូតកំណាព្យថ្វាយ ។
៩. ព្រះម្ចាស់គ្រងរាជ្យ ពេញដោយអំណាច លើជាតិជិតឆ្ងាយ គង់លើបល្ល័ង្ក
ឥតបីនឿយណាយ វិសុទ្ធពេកក្រៃ រាស្រ្តបានសុខសាន្ត ។
១០. ពួកមេដឹកនាំ មកមីរជួបជុំ ឥតមានខកខាន ជាប្រជាជ
វិសុទ្ធថ្កើងថ្កាន ព្រះដ៏ចំណាច អប្រាហាំថ្លៃ ។
ដ្បិតមហាក្សត្រ ម្ចាស់ផែនដីស្ថិត ក្រោមម្លប់បារមី អំណាចព្រះម្ចាស់
ខ្លាំងលើសអ្វីៗ ក្នុងនាលោកីយ៍ គ្មានអ្វីស្មើផង ។
បទពាក្យ ៧
២. ព្រះម្ចាស់ជាព្រះឧត្តម ប្រសើរសក្តិសមខ្ពស់បំផុត
ស៊ីយ៉ូនបុរីតែមួយគត់ ភ្នំដ៏វិសុទ្ធនៃព្រះអង្គ ។
៣. ភ្នំជារបស់ព្រះអម្ចាស់ ល្អប្រណីតណាស់ឥតមានហ្មង
ស៊ីយ៉ូនជាកំពូលភពផង មហាក្សត្រទូទាំងភពផែនដី ។
៤. ព្រះម្ចាស់សំដែងអោយដឹងថា ព្រះអង្គគឺជាកំពែងជ័យ
រឹងប៉ឹងមាំមួនពន់ពេកក្រៃ នៅក្នុងបុរីនោះប្រាកដ ។
៥. មានស្តេចនានាច្រើនគរគោក បំណងវាយយកតាមកំណត់
កម្ទេចស៊ីយ៉ូនភ្នំអោយម៉ត់ យកឈ្នះប្រាកដតាមកម្លាំង ។
៦. ពេលដែលគេឃើញភ្នំស៊ីយ៉ូន ទើបគេភ្ញាក់ខ្លួនស្រឡាំងកាំង
តក់ស្លុតព្រឺព្រួចភ័យភាន់ភាំង នាំគ្នាឈប់ច្បាំងរត់ចូលព្រៃ ។
៧. គេភ័យញាប់ញ័រដូចកូនសត្វ ឈឺចាប់ពេកក្តាត់ដូចស្ត្រី
ហៀបនឹងសំរាលបុត្រក្នុងផ្ទៃ ទន់ជៀងទន់ដៃស្ទើររលំ ។
៨. ដូចជាខ្យល់ព្យុះបោកបក់មក ប៉ះទឹករលកបោកគគ្រឹម
កំទេចនាវាអោយខ្ទេចខ្ទាំ ពីទេសបស្ចឹមសែនភិតភ័យ ។
៩. យើងបានឮគេថ្លែងវាចា សព្វអំពីស្នាព្រះហស្តថ្លៃ
ឥឡូវឃើញផ្ទាល់ក្នុងបុរី ព្រះអម្ចាស់ថ្លៃលើលោកា ។
១០. បពិត្រព្រះម្ចាស់ដ៏ឧត្តុង រូបខ្ញុំនៅក្នុងព្រះវិហារ
ខ្ញុំនឹកពីព្រះទ័យមេត្តា សប្បុរសករុណានៃព្រះអង្គ ។
១១. បពិត្រព្រះជាអម្ចាស់ថ្លៃ ព្រះនាមល្បាញល្បីរបស់ទ្រង់
មនុស្សម្នាគ្រប់គ្នាលើកតម្កើង ព្រះនាមព្រះអង្គដល់ទីឆ្ងាយ ។
១២. សូមអោយអ្នកទីក្រុងស៊ីយ៉ូន កុំបីស្រពោនចូរស្រស់ស្រាយ
អ្នកស្រុកយូដាអរសប្បាយ ព្រោះព្រះវិនិច្ឆ័យដោយយុត្តិធម៌ ។
១៣. ចូរនាំគ្នាហែកុំទោម្នេញ ហែព័ទ្ធជុំវិញក្រុងបវរ
រាប់ចំនួនប៉មជាបន្ត របស់ក្រុងល្អនេះមើលទៅ ។
១៤. ចូរស្ងើចសរសើរកំពែងក្រុង ពិនិត្យផ្ចិតផ្ចង់កុំសល់នៅ
ដើម្បីអ្នករាល់គ្នាយកទៅ ថ្លែងប្រាប់មនុស្សនៅក្រោយគ្រប់គ្នា ។
១៥. ថាព្រះជាម្ចាស់ពិតជាព្រះ យើងប្រាកដណាស់ពីយូរយារ
ព្រះអង្គដឹកនាំយើងឥតរា តទៅមុខជាអង្វែងអើយ ។
បទកាកគតិ
២. ឱជនទាំងឡាយ ចូរកុំខ្វល់ខ្វាយ នាំគ្នាត្រងត្រាប់ មនុស្សរស់លើដី
ណែនណាន់តាន់តាប់ ត្រូវតែប្រុងស្តាប់ ដោយចិត្តទុកដាក់ ។
៣. គឺទូទាំងអស់ មនុស្សទាំងស្រីប្រុស កុំបីអន់អាក់ ទាំងអ្នកតូចទាប
អ្នកធំហួសថ្នាក់ អ្នកសំបូរប្រាក់ អ្នកក្រវេទនា ។
៤. ខ្ញុំនឹងបរិយាយ អោយបានក្បោះក្បាយ ដល់អ្នករាល់គ្នា អំពីគតិ
បណ្ឌិតភ្លឺថ្លា ពិតដោយប្រាជ្ញា ខ្លឹមសារប្រពៃ ។
៥. ខ្ញុំនឹងផ្ចិតផ្ចង់ ដាក់ចិត្តតម្រង់ ស្តាប់ពាក្យសំដី របស់អ្នកប្រាជ្ញ
ដែលធ្លាប់ល្បាញល្បី ដោះប្រស្នាក្តី ដោយមានដេញពិណ ។
៦. ពេលមានទុក្ខភ័យ ជួបគ្រោះចង្រៃ ឬភ័យអាសន្ន សត្រូវឡោមព័ទ្ធ
ក៏ខ្ញុំមិនស្លន់ វង្វេវង្វាន់ ភ័យមិនបានការ ។
៧. មនុស្សទុច្ចរិត តែងតែទុកចិត្ត លើទ្រព្យមហិមា គេអួតគេអាង
ព្រោះខ្លួនគេជា អ្នកមានទ្រព្យា មហាសេដ្ឋី ។
៨. គ្មាននរណាម្នាក់ អាចនឹងបង់ប្រាក់ លោះអ្នកដទៃ ហើយមិនអាចបង់
ថ្វាយព្រះម្ចាស់ថ្លៃ កុំអោយខ្លួនក្ស័យ ជីវិតនោះដែរ ។
៩. ថ្លៃលោះជីវិត មនុស្សយើងពិតៗ កាត់មិនបានទេ ទោះជាខំបង់
មួយកើនជាទ្វេ ក៏មិនគ្រប់ដែរ ជៀសស្លាប់មិនបាន ។
១០. តើមនុស្សនេះណា អាចមានជីវ៉ា រស់បានប៉ុន្មាន ផុតពីរណ្តៅ
អាចនៅសុខសាន្ត ឬអាចរស់បាន រហូតមិនស្លាប់ ។
១១. យើងឃើញច្បាស់ថា អ្នកមានប្រាជ្ញា ក៏ដូចអ្នកអាប់ អ្នកល្ងង់ឥតប្រាជ្ញ
ក៏គង់តែស្លាប់ ទុកទ្រព្យច្រើនកប្ប អោយអ្នកដទៃ ។
១២. គេនឹកគិតថា រស់បានយូរយារ ក្នុងលំនៅថ្មី បាននៅស្ថិតស្ថេរ
ក្នុងផ្ទះល្អក្រៃ បានដាក់ឈ្មោះដី ទៅគ្រប់ជំនាន់ ។
១៣. មនុស្សមានកិត្តិយស រុងរឿងខ្ពង់ខ្ពស់ ក៏គេចមិនបាន គង់តែនឹងស្លាប់
ដូចសត្វតិរច្ឆាន ជាក់ជាមិនខាន ឥតបីឃ្លាងឃ្លាត ។
១៤. អ្នកដែលទុកចិត្ត លើខ្លួនឯងពិត នោះគ្មានមារយាទ ពេញចិត្តពាក្យខ្លួន
ជាមនុស្សមានស្នៀត អនាគតទៀត យ៉ាប់យ៉ឺនពេកក្រៃ ។
១៥. អ្នកនោះប្រៀបបាន ចៀមសត្វតិរច្ឆាន ដែលគេប្រល័យ មច្ចុរាជឃុំគ្រង
វាយឥតសំចៃ ឃ្វាលរាល់យប់ថ្ងៃ មិនអោយឃ្លាតឆ្ងាយ ។
រីមនុស្សសុចរិត នឹងជាន់ឈ្លីពិត លើរូបរាងកាយ របស់ពួកគេ
រលាយអន្តរាយ ទៅដល់ទីឆ្ងាយ ក្នុងស្ថានមនុស្សស្លាប់ ។
១៦. ប៉ុន្តែព្រះម្ចាស់ មានប្ញទ្ធិខ្លាំងណាស់ រំដោះខ្ញុំឆាប់ ផុតពីអំណាច
នៃសេចក្តីស្លាប់ ព្រះអង្គប្រញាប់ មកយកខ្ញុំទៅ ។
១៧. ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ ឃើញទ្រព្យគេច្រើន
ចំរើនតទៅ សំងំពួននៅ កុំភ័យខ្លាចអី ។
១៨. ពេលដែលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី អស់ទាំងសម្បត្តិ
ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី អ្នកក្ស័យបានឡើយ ។
១៩. ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ ថាខ្លួនគេនឹង
មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ ដែលគេមានបាន ។
២០. គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនិសន្តាន ជីតាជីដូន
មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន ដែលគ្មានពន្លឺ ។
២១. អ្នកភ័យព្រួយព្រឺ អ្នកនោះហើយគឺ ដូចសត្វដែលស្លាប់ ។
បទព្រហ្មគីតិ
១. ព្រះអង្គម្ចាស់ជាព្រះ ប្រសើរណាស់លើអ្វីៗ
ទ្រង់កោះហៅផែនដី ខាងលិចក្តីដល់ខាងកើត ។
២. ព្រះជាម្ចាស់ចែងចាំង ពីទីក្រុងស៊ីយ៉ូនឆើត
ដែលជាក្រុងល្អស្អាត ត្រូវតាមខ្នាតឥតមានខ្ចោះ ។
៣. សូមព្រះអង្គយាងមក ជាជម្រកយើងរួមរស់
កុំនៅស្ងៀមដូច្នោះ សូមសន្តោសត្រួត្រាយផ្លូវ ។
៤. ព្រះអង្គហៅមេឃដី ធ្វើសាក្សីគ្រានោះផង
វិនិច្ឆ័យទោសខុសឆ្គង រាស្រ្តព្រះអង្គទាំងប៉ុន្មាន ។
៥. ព្រះអង្គមានបន្ទូល ថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបាន ចងសម្បន្ធជាមួយគ្នា ។
៦. ផ្ទៃមេឃប្រកាសប្រាប់ អោយបានឆាប់ឥតរួញរា
ព្រះម្ចាស់មានប្ញទ្ធា ជាចៅក្រមដ៏សុចរិត ។
៧. ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលកុំគិត យើងនេះពិតព្រះអ្នកហើយ ។
៨. យើងមិនស្តីបន្ទោស អ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយ អចិន្ត្រៃយ៍មិនដែលអាក់ ។
៩. យើងមិនត្រូវការយក គោបាមកពីផ្ទះអ្នក
ពពែធាត់ដល់ថ្នាក់ ពីក្រោលអ្នកនោះឡើយណា ។
១០. ដ្បិតសត្វទាំងប៉ុន្មាន ដែលធ្លាប់មានក្នុងព្រឹក្សា
សត្វរាប់សែននោះណា គឺសុទ្ធជាកម្មសិទ្ធិយើង ។
១១. យើងស្គាល់អស់បក្សី នៅតាមព្រៃមិនរំលង
សត្វរស់តាមភ្នំផង ជារបស់យើងមិនសល់ ។
១២. ប្រសិនបើយើងឃ្លាន យើងនឹងហ៊ានមិនបាច់ខ្វល់
អ្វីៗគ្មានសេសសល់ លើសកលយើងជាម្ចាស់ ។
១៣. យើងមិនដែលត្រូវការ សាច់គោបាយើងស្អប់ណាស់
ហើយក្រៅអំពីនោះ យើងមិនប៉ះឈាមពពែ ។
១៤. តង្វាយផងទាំងឡាយ ដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរ អ្នកត្រូវតែគោរពតាម ។
១៥. នៅពេលមានអាសន្ន កុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀម យើងមកភ្លាមរំដោះអ្នក ។
១៦. ព្រះម្ចាស់មានបន្ទូល ទៅមនុស្សពាលឥតស្នើរស្នាក់
ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យស្នើរស្នាក់ ។
ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រី ជាមួយយើងដូច្នេះណា ។
១៧. ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវាចា
ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ ។
១៨. ពេលណាអ្នកជួបចោរ អ្នកអបអររួមស្ម័គ្រស្មោះ
ចូលដៃគិតរួមរស់ ពួកទុយ៌ពិតជាក់ច្បាស់ ។
១៩. មាត់អ្នកតែងស្រដី ពាក្យអប្រីយ៍ឥតអៀនខ្មាស
អណ្តាតអ្នកគ្រលាស់ ពាក្យបោកប្រាសមិនដែលភ្លេច ។
២០. អ្នកត្រៀមចិត្តត្រៀមកាយ ឥតជិនណាយជាប់ជានិច្ច
ចោទបងប្អូនដោយល្បិច ទោះជាសាច់ខ្លួនបង្កើត ។
២១. អ្នកដែលធ្លាប់ប្រព្រឹត្ត រឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្រេចកើត គ្មានកំណើតយើងដាក់ទោស ។
២២. អស់អ្នកដែលកែគេច ខំបំភ្លេចព្រះជាម្ចាស់
ចូររិះគិតអោយច្បាស់ សេចក្តីនេះទាំងអស់ទៅ ។
ក្រែងយើងបំផ្លាញអ្នក ពិតជាជាក់មិនទុកទៅ
ហើយគ្មានអញនកណាទៅ ជួយរំដោះយកអ្នកឡើយ ។
២៣. អ្នកណាថ្វាយពាក្យថ្កើង មកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយ យើងសប្បាយជួយសង្រ្គោះ ។
បទពាក្យ ៧
៣. ឱព្រះជាម្ចាស់ទូលបង្គំ សូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហប្ញទ័យករុណា លើសសប់អស្ចារ្យព្រះអង្គផង ។
សូមលើកទោសអោយទូលបង្គំ ផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតធាសូរផង ព្រោះតែព្រះអង្គឥតមានខ្ចោះ ។
៤. សូមជួយលុបលាងខ្ញុំអោយជ្រះ អោយស្អាតស្រឡះពីកំហុស
ជួយជំរះខ្ញុំស្អាតផងចុះ អោយបរិសុទ្ធអស់អំពើបាប ។
៥. ខ្ញុំដាក់ខ្លួនប្រាណសុំទទួល ឥតមានប្រែប្រួលសុំសារភាព
រូបទូលបង្គំបានសាងបាប ដិតដក់នៅជាប់ក្នុងអារម្មណ៍ ។
៦. ខ្ញុំបានប្រព្រឹត្តអំពើទាស់ ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ
ហើយប្រព្រឹត្តរឿងមិនសក្តិសម ក្បត់ព្រះឧត្តមធ្វើពាលា ។
ទោះជាព្រះអង្គដាក់ទុក្ខទោស ទៅតាមកំហុសខ្ញុំយ៉ាងណា
ទ្រង់នៅសុចរិតបរិសុទ្ធថ្លា ទោះជាម្តេចម្តាទ្រង់គ្មានខុស ។
៧. ខ្ញុំមានកំហុសពិកំណើត តាំងតែពីកើតមកឯណោះ
បាបខ្ញុំជាប់ប្រាណមិនចេះអស់ មកទល់ពេលនេះមិនរសាយ ។
៨. ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យ ជ្រាបអស់សេចក្តីពិតទាំងឡាយ
សូមប្រោសអោយអស់មនុស្សគ្រប់កាយ ស្គាល់ជំរៅនៃប្រាជ្ញាញាណ ។
៩. សូមជំរះខ្ញុំអោយបរិសុទ្ធ នោះរូបខ្ញុំពិតជានឹងបាន
សជាងសំឡីជាមិនខាន បរិសុទ្ធថ្កើងថ្កានមិនអប្រីយ៍ ។
១០. សូប្រាប់អោយទូលបង្គំដឹង ថាព្រះអង្គហ្នឹងអត់ទោសពៃរ៍
នោះខ្ញុំនឹងមានអំណរក្រៃ ចិត្តសោករីងរៃប្រែរីករាយ ។
១១. ព្រះម្ចាស់អើយសូមកុំទតមក បាបច្រើនគរគោកខ្ញុំនោះឡើយ
សូមលុបកំហុសដែលមានហើយ អោយបានធូរស្បើយល្អបំផុត ។
១២. ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយប្រោសអោយបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុត រឹងប៉ឹងបំផុតដល់ខ្ញុំផង ។
១៣. សូមកុំបោះបង់រូបខ្ញុំចោល អោយនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់ វិសុទ្ធព្រះអង្គពីខ្ញុំឡើយ ។
១៤. សូមប្រោសអោយខ្ញុំអរសប្បាយ ព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយ ដោយប្រទានអោយធ្វើតាមផង ។
១៥. រូបខ្ញុំនឹងខំប្រៀនប្រដៅ មនុស្សពាលកម្លៅមិនអោយហ្មង
អោយស្គាល់មាគ៌ាដ៏ត្រចង់ របស់ព្រះអង្គជាដរាប ។
១៦. ឱព្រះជាម្ចាស់ព្រះសង្រ្គោះ សូមជួយរំដោះខ្ញុំពីស្លាប់
ខ្ញុំនឹងទន្ទេញប្រកាសប្រាប់ សុចរិតគួរគាប់នៃព្រះអង្គ ។
១៧. ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរ ជួយខ្ញុំបន្លឺសំឡេងផង
ខ្ញុំនឹងប្រកាសអោយរំពង ពាក្យលើកតម្កើងទ្រង់ឥតភ្លេច ។
១៨. ព្រះអង្គមិនដែលសព្វព្រះទ័យ អោយដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេច ក៏ទ្រង់គ្មានកិច្ចចង់បានដែរ ។
១៩. យញ្ញដែលព្រះអង្គសព្វព្រះទ័យ អោយរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែ និតចិត្តកែប្រែលែងក្អេងក្អាង ។
២០. ឱព្រះម្ចាស់អើយសូមប្រណី ក្រុងស៊ីយ៉ូនថ្មីស្រស់ស្រឡាង
មេត្តាសូមទ្រង់ជួយកសាង សាឡឹមថ្កើងថ្កានឡើងវិញផង ។
២១. ពេលនោះព្រះអង្គមុខជាសព្វ ព្រះហប្ញទ័យគាប់មិនសៅហ្មង
តង្វាយដុតនិងយញ្ញតែម្តង គោឈ្មោលមកផងថ្វាយអាសនៈ ។
បទកាកគតិ
៣. អ្នកខ្លាំងពូកែ ហេតុម្តេចចេះតែ អួតពីអាក្រក់ ព្រះម្ចាស់មាន
ហប្ញទ័យត្រង់ស្មោះ ករុណាសន្តោស ដល់អ្នកជានិច្ច ។
៤. រៀងរាល់ខែថ្ងៃ អ្នកតែងស្រមៃ ឥតមានពេលភ្លេច ចង់តែប្រព្រឹត្ត
ដោយមិនកែគេច ចង់ធ្វើជានិច្ច អំពើទុកច្ចរិត ។
ពាក្យពេចន៍សំដី ចេញវាចាស្តី មិនដែលសុក្រឹត្យ កុហកភូតភរ
បញ្ឆៀងបញ្ឆិត មុតជាងកាំបិត ដែលគេសំលៀង ។
៥. ចូលចិត្តអាក្រក់ ល្បិចខ្មៅកខ្វក់ មិនសុចរិតទៀង និយាយកុហក
អាក្រក់លំអៀង វៀចវេរមិនទៀង ជាជាងការល្អ ។
៦. បើអ្នកហារស្តី វោហារឥតន័យ អសប្បុរសធម៌ ពាក្យកុហកភូត
ចិត្តមិនស្មោះសរ អ្វីដែលចេញមក សុទ្ធតែបោកប្រាស ។
៧. ព្រះនឹងកំទេច រូបអ្នកជានិច្ច អោយអស់ស្រឡះ ដកហូតរូបអ្នក
អោយចេញពីផ្ទះ មិនអោយសល់សោះ ពីលើផែនដី ។
៨. មនុស្សសុចរិត នឹងឃើញការពិត កោតខ្លាចបារមី គេសើចសប្បាយ
ក្អាកក្អាយពេកក្រៃ រួចគេនិយាយ ចំអកពោលថា ។
៩. «មើលន៎! អ្នកនោះ ពុំបានយកព្រះ ដែលមានចេស្តា ធ្វើជាទីពឹង
លំនៅអាត្មា ដោយគាត់ស្មានថា គាត់ខ្លាំងពូកែ» ។
១០. រីឯខ្ញុំវិញ ចិត្តខ្ញុំពោរពេញ គ្មានគេចកែប្រែ នៅក្នុងដំណាក់
ព្រះម្ចាស់ឥតបែរ រៀងរាល់ថ្ងៃខែ នៅក្បែរព្រះអង្គ ។
ដូចដើមខៀវខ្ចី អូលីវស្រស់ថ្មី ល្អល្អះផូរផង់ ដោយពឹងផ្អែកលើ
បារមីព្រះអង្គ ត្រចះត្រចង់ រៀងទៅឥតភ្លេច ។
១១. ទូលបង្គំនឹង សរសើរតម្កើង ព្រះអង្គជានិច្ច ចំពោះគ្រប់កិច្ច
ការទ្រង់ប្រព្រឹត្ត ខ្ញុំសូមទុកចិត្ត ព្រះនាមព្រះអង្គ ។
នៅមុខអស់អ្នក គោរពស្មោះស្ម័គ្រ ប្រណិប័តន៍ទ្រង់ ព្រោះព្រះហប្ញទ័យ
សប្បុរសទៀតត្រង់ យើងខ្ញុំផ្ចិតផ្ចង់ តាមទ្រង់ទៅអើយ ។
២. ពួកមនុស្សលេលានាំគ្នាគិត ថាតាមការពិតគ្មានព្រះទេ
គេខំប្រព្រឹត្តមិនកែប្រែ រឿងថោកមិនកែគួរអាម៉ាស់ ។
៣. ព្រះម្ចាស់ទតពីស្ថានលើមក ឃើញមនុស្សលោកមីរដេរដាស
ក្រែងលោមានម្នាក់វាងវៃឈ្លាស រវៃរវាសរកព្រះអង្គ ។
៤. ពួកគេវង្វេងទាំងអស់គ្នា ជាមនុស្សពាលាកាចយងឃ្នង
រកអ្នកដែលមានចិត្តទៀងត្រង់ សូម្បីម្នាក់ផងក៏មិនបាន ។
៥. តើអ្នកដែលចូលចិត្តប្រព្រឹត្ត អំពើទុច្ចរិតទាំងប៉ុន្មាន
សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ ទើបពួកគេហ៊ានធ្វើច្នោះឬ ? ។
៦. ទោះបីជាគ្មានមូលហេតុអ្វី គួរអោយភិតភ័យទាល់តែសោះ
ក៏ពួកគេភ័យស្លន់ទាំងអស់ គ្មានដឹងអីសោះជាន់ជើងគ្នា ។
ដ្បិតព្រះជាម្ចាស់ធ្វើអោយខ្មាំង ដែលធ្លាប់ប្រឆាំងនឹងប្រជា
ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា ដោយសារប្ញទ្ធាព្រះខ្ពង់ខ្ពស់ ។
៧. សូមព្រះអង្គគង់ក្នុងបុរី ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្រ្គោះ
ជនជាតិអ៊ីស្រាអែលទាំងនោះ អោយវិលមករស់ក្នុងស្រុកវិញ ។
ពួជលោកយ៉ាកុបអរសប្បាយ សំណើចក្អាកក្អាយឥតទោម្នេញ
ឯពូជលោកអ៊ីស្រាអែលវិញ អំណរពោរពេញដ៏លើសលប់ ។
បទព្រហ្មគីតិ
៣. ឱព្រះជាម្ចាស់អើយ កុំកន្តើយសូមជួយផង
ដោយបារមីព្រះអង្គ មេត្តាទ្រង់រកយុត្តិធម៌ ។
៤. ឱព្រះជាម្ចាស់អើយ កុំព្រងើយស្តាប់អង្វរ
សម្រែកខ្ញុំស្រែករក សូមស្តាប់មកពាក្យខ្ញុំផង ។
៥. ដ្បិតមានជានបរទេស រឹងចចេសមកប៉ុនប៉ង
ប្រឆាំងខ្ញុំតែម្តង ចិត្តគេចង់ផ្តាច់ជីវិត ។
៦. ព្រះម្ចាស់ទ្រង់យាងមក សង្រ្គោះយកទាំងអាណិត
រូបខ្ញុំអោយនៅជិត ទាំងជីវិតទ្រង់ការពារ ។
៧. សូមព្រះអង្គតតាំង នឹងពួកខ្មាំងចិត្តពាធា
តាមអំពើពាលា ដែលពួកវាតែងប្រព្រឹត្ត ។
៨. រូបខ្ញុំនឹងដាក់ថ្វាយ យញ្ញតង្វាយអស់ពីចិត្ត
សូមអោយទ្រង់អាណិត ខ្ញុំថ្កើងពិតនាមព្រះអង្គ ។
៩. ព្រះអង្គបានរំដោះ អោយផុតគ្រោះអាសន្នផង
ផុតពួកពាលយង់ឃ្នង សត្រូវផងបរាជ័យ ។
បទពាក្យ ៧
២. ឱព្រះម្ចាស់អើយសូមមេត្តា សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ
ដែលខំអង្វរទទួចសុំ សូមទ្រង់សណ្តាប់កុំគេចចេញ ។
៣. ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ សូមកុំន្តើយតបមកវិញ
ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ ទុក្ខព្រួយពោរពេញក្នុងអាត្មា ។
៤. ពេលឮសំរែកខ្មាំងសត្រូវ មនុស្សពាលកម្លៅចិត្តបញញស្យា
អោយរូបខ្ញុំរងទុក្ខវេទនា ហើយតាមប្រហារដោយកំហឹង ។
៥. ខ្ញុំសែនតក់ស្លុតពន់ពេកក្រៃ ញាប់ញ័រភិតភ័យអស់ព្រលឹង
ស្រយង់ស្រយុតនៅមិននឹង ដូចគ្មានព្រលឹងខ្លាចមរណា ។
៦. ខ្ញុំសែនរន្ធត់ពន់ពេកក្រៃ ដូចជាមានអ្វីផ្តាច់សង្ខារ
ព្រឺព្រួចក្នុងចិត្តឥតឧបមា ដូចមនុស្សជរាឈឺដុនដាប ។
៧. ទូលបង្គំតែងនឹកគិតថា បើខ្ញុំនេះណាប្រែមានស្លាប
ខ្ញុំនឹងហោះហើររៀងដរាប រកទីសំរាប់ជ្រកលាក់ខ្លួន ។
៨. ខ្ញុំនឹងហោះហើរទៅអោយឆ្ងាយ ទៅឯទីនាយសំងំពួន
ដេកទាំងយប់ថ្ងៃអោយបាត់សូន្យ ក្នុងរហោស្ងានស្មសានស្ងាត់់ ។
៩. ខ្ញុំនឹងភៀសខ្លួនទៅអោយឆ្ងាយ មិននៅរៀងអាយទៅអោយបាត់
បើទៅយ៉ាងឆាប់ល្អពេកក្តាត់ ជៀសអោយរួចផុតព្យុះសង្ឃរា ។
១០. ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ សូមជួយកុំអោយពួកបច្ចា
និយាយស្តាប់បានគ្រប់អាត្មា ព្រោះតែពួកវាចិត្តអប្រិយ៍ ។
១១. ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ ទាស់ទែងឥតល្ហែមិនដឹងអី
អំពើពាលាកាប់ប្រល័យ សាហាវពេកក្រៃទាំងក្រៅក្នុង ។
១២. ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម រាល់ថ្ងៃខែឆ្នាំមិនរំលង
នៅតាមទីផ្សារតាមភូមិផង ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា ។
១៣. ពួកអញនកដែលតែងជេរតិះដៀល មិនមែនពួកពាលចិត្តប្ញស្យា
បើវាជាពួកធា្លប់ផ្តន្ទា នោះខ្ញុំពាំងវាជាមិនខាន ។
១៤. គឺឯងធ្លាប់នៅជាមួយខ្ញុំ ធ្លាប់នៅជួបជុំសែនសុខសាន្ត
ជាអ្នកជិតស្និទ្ធឥតរំខាន ជាមិត្រកល្យណធ្លាប់ស្ម័គ្រស្មោះ ។
១៥. យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា គ្រប់ពេលវេលាមិនទំនាស់
ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ វិសុទ្ធពេកណាស់ក្នុងដំណាក់ ។
១៦. សូមអោយបច្ចាមិត្តត្រូវស្លាប់ ទាន់ហន់ឆុតឆាប់កុំបីអាក់
អោយពួកគេទាំងអស់នោះធ្លាក់ ក្នុងឋាននរកទាំងនៅរស់ ។
១៧. រីឯខ្ញុំវិញសូមស្រែករក ព្រះម្ចាស់អោយមកជួយសង្រ្គោះ
ព្រះអង្គនឹងយាងមករំដោះ ខ្ញុំផុតពីគ្រោះជាមិនខាន ។
១៨. ពេលតប់ប្រមល់ខ្ញុំស្រែកថ្ងូរ ឥតមានឈប់ឈរគ្មានស្រាកស្រាន្ត
ទាំងព្រឹកថ្ងៃត្រង់ល្ងាចឥតខាន ព្រះអង្គទ្រង់បានសណ្តាប់ខ្ញុំ ។
១៩. ទោះបីសត្រូវលើកគ្នីគ្នា មកវាយប្រហារទូលបង្គំ
ក៏ទ្រង់រំដោះផុតទុក្ខធំ ជួយអោយរូខ្ញុំរស់ជីវិត ។
២០. ព្រះម្ចាស់គ្រងរាជ្យពីដើមមក ធ្វើជាជំរកដ៏ស្ថេរស្ថិត
ព្រះសណ្តាប់ពាក្យខ្ញុំពិត អោយបច្ចាមិត្តបាក់មុខអស់ ។
ពួកគេទាំងនោះមិនព្រមផ្លាស់ ប្តូរគំនិតចាស់ទាល់តែសោះ
ធ្វើមិនដឹងឮអ្វីទាំងអស់ មិនគោរពស្មោះស្ម័គ្រខ្លាចព្រះ ។
២១. អ្នកនោះតែងតែវាយប្រហារ មិត្តភក្តិផងណាមិនគិតសោះ
បំពានសន្យាពីមុនអស់ ដែលគេធ្លាប់ស្មោះទៅទៀតផង ។
២២. ពាក្យគេផ្អែមល្ហែមជាងទឹកឃ្មុំ ពិរោះរងំឥតមានហ្មង
ចិត្តកាចឃោរឃៅពាលយង់ឃ្នង គេមានបំណងតែប្រយុទ្ទ ។
២៣. ចូរផ្ញើជីវិតលើព្រះម្ចាស់ នោះមិនប្រទះក្តីតក់ស្លុត
ព្រះអង្គគាំទ្រអ្នកអោយផុត ពីភ័យរន្ធត់មានសេរី ។
២៤. សូមព្រះជាម្ចាស់អោយគេធ្លាក់ ជួយច្រានទម្លាក់កុំប្រណី
ព្រោះគេសុទ្ធតែជនអប្រីយ៍ ឃាតករប្រល័យជីវិតមនុស្ស ។
សូមកុំអោយពួកគេរស់រាន អាយុវែងបានយូរអោយសោះ
ចំណេកឯរូបខ្ញុំវិញនោះ ទុកចិត្តស្ម័គ្រស្មោះតែព្រះអង្គ ។
បទព្រហ្មគីតិ
២. ឱព្រះម្ចាស់ថ្លាថ្លៃ សូមប្រណីហើយមេត្តា
មនុស្សច្រើនណាស់ណា វាយប្រហារទូលបង្គំ ។
៣. ជារៀងរាល់ខែឆ្នាំ សត្រូវចាំចង់គំនុំ
ដេញវាយប្រហារខ្ញុំ ធ្វើប្ញកធំមកប្រយុទ្ធ ។
៤. ឱព្រះជាម្ចាស់អើយ ថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ ផ្ញើរជីវិតលើព្រះអង្គ ។
៥. ខ្ញុំកោតសរសើរព្រះ បន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គ ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី ។
៦. ជារៀងរាល់ថ្ងៃខែ គេតែងតែតិះដៀលស្តី
ឱរាខ្ញុំរីងរៃ មនុស្សចង្រៃតាមផ្តន្ទា ។
៧. ពេលឃ្លាំចាំតាមដាន មិនដែលខានរាល់វេលា
រកឱកាសផ្តន្ទា ចង់ប្រហារខ្ញុំអោយក្ស័យ ។
៨. ឱព្រះជាអម្ចាស់ សូមដាក់ទោសកុំប្រណី
តាមតែមនុស្សព្រៃផ្សៃ កុំប្រណីដល់សោះឡើយ ។
៩. ព្រះអង្គជ្រាបយ៉ាងច្បាស់ ខ្ញុំរងទោសទុក្ខឥតស្បើយ
ទ្រង់ជ្រាបមិនកន្តើយ ទឹកភ្នែកខ្ញុំរាល់វេលា ។
១០. ថ្ងៃខ្ញុំស្រែករកព្រះ ជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នា ខ្ញុំដឹងថាព្រះជួយខ្ញុំ ។
១១. ខ្ញុំកោតខ្លាចខ្លាំងណាស់ សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំ ធ្វើអោយខ្ញុំស្ញប់ស្ញែងក្រៃ ។
១២. ខ្ញុំទុកចិត្តលើព្រះ ជាអម្ចាស់រៀងរាល់ថ្ងៃច័ន្ទ
មនុស្សដែលតែងតែក្ស័យ អាចធ្វើអ្វីរូបខ្ញុំបាន ? ។
១៣. ឱព្រះជាម្ចាស់អើយ ពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មាន ដែលខ្ញុំបានពោលបែរបន់ ។
១៤. ដ្បិតទ្រង់បានរំដោះ ខ្ញុំអោយរស់រានមានជន្ម
ការពារគ្រាអាសន្ន មិនអោយមានអ្វីរំខាន ។
អោយខ្ញុំបានដើរឆ្ពោះ រកភ័ក្រ្តព្រះដោយសុខសាន្ត
ក្រោមពន្លឺថ្កើងថ្កាន បំភ្លឺស្ថានមនុស្សលោក ។
បទកាកគតិ
២. ឱព្រះជាម្ចាស់ សូមមេត្តាប្រោស អាណិតមេត្តា ដ្បិតទូលបង្គំ
ពឹងរាល់វេលា ជ្រកក្រោមប្ញទ្ធា ចេស្តាបារមី ។
៣. ខ្ញុំស្រែកហៅរក សូមព្រះយាងមក ប្រញាប់ឃ្មាតខ្មី ព្រះខ្ពស់បំផុត
លើភពផែនដី ប្រទានសព្វអ្វី តាមខ្ញុំប្រាថ្នា ។
៤. សូមទ្រង់ប្រទាន សង្រ្គោះពីស្ថាន បរមសុខណា សូមជួយកំចាត់
សត្រូវប្ញស្យា សំដែងមេត្តា ករុណាដល់ខ្ញុំ ។
៥. សត្រូវនាំគ្នា ព័ទ្ធខ្ញុំដូចជា សត្វសិង្ហដ៏ធំ ចាំស៊ីសាច់មនុស្ស
ដូចមានគំនុំ វាលើលមកខ្ញុំ ដូចនំចំណី ។
៦. ឱព្រះម្ចាស់អើយ កុំគង់កន្តើយ សំដែងបារមី ឧត្តុងឧត្តម
ថ្កុំថ្កើងថ្លាថ្លៃ ចែងចាំងលើដី រស្មីត្រចង់ ។
៧. សត្រូវរបស់ រូបខ្ញុំទាំងអស់ ប្រុងប្រៀបប៉ុនប៉ង គេរាយអន្ទាក់
ចាំដាក់ខ្ញុំផង ចាប់ខ្ញុំតែម្តង យកទៅសម្លាប់ ។
គេជីករណ្តៅ ធំហើយសែនជ្រៅ ហើយគេពួនស្តាប់ ពេលណាខ្ញុំធ្លាក់
គេនឹងមកចាប់ តែមិនចំណាប់ ភ្លាត់ធ្លាក់ខ្លួនឯង ។
៨. បពិត្រព្រះម្ចាស់ ខ្ញុំទុកចិត្តច្បាស់ លើទ្រង់ក្រៃលែង ទុកចិត្តទាំងស្រុង
បារមីជាក់ស្តែង ខ្ញុំសូមសំដែង បទទំនុកថ្មី ។
៩. ព្រលឹងខ្ញុំអើយ កុំនៅកន្តើយ ប្រញាប់ឃ្មាតខ្មី ឱឃឹមនិងពិណ
កុំនៅស្ងៀមអី បន្លឺបទថ្មី ដាស់ថ្ងៃអោយរះ ។
១០. ឱព្រះម្ចាស់អើយ រូបខ្ញុំនេះហើយ នឹងតម្កើងព្រះ នៅក្នុងចំណោម
ប្រជាទាំងអស់ លើកព្រះដោយស្មោះ អោយជាតិផ្សេងយល់ ។
១១. ដ្បិតព្រះហប្ញទ័យ ករុណាប្រណី ព្រះម្ចាស់ខ្ពស់ដល់ ទៅលើផ្ទៃមេឃ
ឥតមានកិច្ចកល បារមីខ្ពស់ដល់ វេហាស៍អាកាស ។
១២. ព្រះជាម្ចាស់អើយ កុំនៅកន្តើយ បង្ហាញអោយច្បាស់ បារមីឧត្តុង
ឧត្តមត្រចះ ព្រះខ្ពង់ខ្ពស់ណាស់ នៅលើមេឃា ។
សូមអោយសិរី រុងរឿងថ្លាថ្លៃ ភ្លឺមហិមា រស្មីចែងចាំង
នៅលើវេហាស៍ ភ្លឺខ្លាំងអស្ចារ្យ លើដីទាំងមូល ។
បទពាក្យ ៧
២. ឱពួកចៅក្រមទាំងឡាយអើយ ពាក្យអ្នកនិយាយពេលកាត់ក្តី
ជាពាក្យត្រឹមត្រូវល្អប្រពៃ ហើយមានអត្ថន័យពិតឬទេ ? ។
៣. តែផ្ទុយទៅវិញតាមការពិត ពួកអ្នកប្រព្រឹត្តទុច្ចរិតទ្វេ
ដោយចិត្តចេតនាឥតកែប្រែ ចូលចិត្តគិតតែរឿងឃោរឃៅ ។
៤. ឯមនុស្សវៀចវេរចិត្តអាក្រក់ ល្បិចខ្មៅកខ្វក់សែនអាស្រូវ
មានតាំងពីខ្លួនគេស្ថិតនៅ មិនដឹងខុសត្រូវក្នុងផ្ទៃម្តាយ ។
៥. ខ្លួនគេមានពិសដូចសត្វពស់ មិនខ្ចីស្រណោះមិនខ្វល់ខ្វាយ
ធ្វើថ្លង់មិនឮសព្វស័ព្ទអ្វី ដូចពស់ចង្រៃដ៏កំណាច ។
៦. មិនដែលចេះឮសូរសំឡេង ទោះគ្រូចាស់ក្មេងមានអំណាច
គ្រូអាលម្តាយចាប់ពស់កាច អ្នកមានអំណាចពូកែក្តី ។
៧. ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមកុំកន្តើយកុំប្រណី
កាច់បំបាកធ្មេញមនុស្សអប្រីយ៍ ចង្កូមសត្វព្រៃអស់ទាំងនោះ ។
៨. សូមអោយជីវិតគេរសាត់ ប៉ើងបក់ទៅបាត់កុំស្រណោះ
ដូចទឹកដែលហូរធ្លាក់ពីជ្រោះ អោយពួកគេនោះរាបដូចស្មៅ ។
៩. សូមអោយពួកគេដូចជន្លេន ដងខ្លួនពត់ពេនហើយវារទៅ
ស្ងួតខ្លួនក្រៀមក្រោះដោយកំដៅ ដូចកកូនដែលត្រូវធ្លាក់រលូត ។
១០. ព្រះម្ចាស់ធ្វើអោយពួកមនុស្ស ចិត្តពាលទុយ៌សវិនាសផុត
ដូចជាបន្លាដ៏ស្រួចមុត ត្រូវក្រៀមក្រោះស្វិតខ្យល់ផាត់ទៅ ។
១១. រីឯពួកមនុស្សសុចរិត រីករាយក្នុងចិត្តមិនអាស្រូវ
ដោយព្រះសងសឹកនឹងសត្រូវ អោយគេស្គាល់នូវក្តីវិនាស ។
១២. មនុស្សម្នានាំគ្នាពោលថា អ្នកត្រង់ល្អជាចំរើនច្បាស់
ព្រោះយើងមានព្រះជាអម្ចាស់ នៅជួយជំរះក្តីមនុស្សលោក ។
បទកាកគតិ
២. ឱព្រះម្ចាស់អើយ សូមកុំកន្តើយ ជួយរំដោះខ្ញុំ អោយរួចពីខ្លាំង
សត្រូវតូចធំ វាមានគំនុំ ចង់ចាប់ធ្វើបាប ។
៣. សូមជួយរំដោះ ជីវិតអោយរស់ ជារៀងដរាប ផុតពីពួកពាល
ពីអ្នកសាងបាប អាក្រក់ឆ្អេះឆ្អាប ពួកជនស្រេកឈាម ។
៤. ឱព្រះអម្ចាស់ ទោះខ្ញុំពុំខុសស ក៏គេព្យាយាម ចាំស្នាក់ប្រហារ
ជីវិតខ្ញុំភ្លាម ពួកគេព្យាយាម ប្រឆាំងជានិច្ច ។
៥. ទោះខ្ញុំមិនខុស ក៏ពួកទាំងនោះ នៅតែមានល្បិច ពួនចាំស្នាក់ចាប់
រូបខ្ញុំមិនភ្លេច សូមកុំកែគេច បែរភ័ក្ត្រមើលផង ។
៦. ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ ជាព្រះខ្ពស់ខ្ពង់ លើពិភពលោក
គ្មានអ្វីស្មើទ្រង់ សូមជួយខ្ញុំផង ដាក់ទោសពួកក្បត់ ។
៧. ល្ងាចគេនាំគ្នា រូតរះម្នីម្នា តាមពេលកំណត់ ដើរលូដូចឆ្កែ
ដែលរសាត់ព្រាប់ ដើរក្រឡឹងព័ទ្ធ ជុំក្រុងទាំអស់ ។
៨. មាត់របស់គេ ពោលមិនគិតទេ ពាក្យអសុរស ដូចដាវក៏មុត
និយាយគំរោះ ពួកគេទាំងនោះ ថាគ្មានគេឮ ។
៩. ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ អ្នកសើចបញ្ឈឺ អោយពួកទាំងនោះ
ចុកចាប់ផ្សាឈឺ គ្រប់ជាតិដឹងឮ ទ្រង់សើចចំអក ។
១០. រូបខ្ញុំខំប្រឹង មើលទៅព្រះអង្គ មិនអោយខានខក ទ្រង់ជាកម្លាំង
កំពែងជំរក មិនអោយខ្មាំងមក ពាធាបំភ័យ ។
១១. ព្រះរបស់ខ្ញុំ ហប្ញទ័យទូលំ ទូលាយឥតបី មេត្តាករុណា
សន្តោសប្រណី អោយខ្ញុំសប្បាយ ដោយខ្មាំងចាញ់ដៃ ។
១២. ព្រះម្ចាស់ជាខែល ការពារក្រវែល រក្សាយប់ថ្ងៃ សូមកុំប្រហារ
ជីវិតគេក្ស័យ ក្រែងជនប្រុសស្រី ភ្លេចជ័យព្រះអង្គ ។
១៣. ពេលគេហាមាត់ និយាយស្តីសុទ្ធ ពាក្យមិនទំនង សូមអោយពួកគេ
ជាប់អន្ទាក់ផង ព្រោះចិត្តគេប៉ង កុហកផ្តាសា ។
១៤. សូមបំផ្លាញអោយ ពួកគេអន្តរាយ វិនាសអសារ នោះទើបពួកគេ
បានដឹងច្បាស់ថា ព្រះគឺក្សត្រា ជាម្ចាស់ពិភព ។
១៥. ល្ងាចគេនាំគ្នា រូតរះម្នីម្នា ឥតមានឈរឈប់ ដើរលូដូចឆ្កែ
ទាំងថ្ងៃទាំងយប់ ដើរព័ទ្ធឥតឈប់ ជុំវិញទីក្រុង ។
១៦. ពួកគឹសើរជ្រក តត្រុកទៅមក ដោយក្តីសៅហ្មង ស្វែងរកអាហារ
ចំអែតពោះផង គ្រហឹមម្តងៗ ព្រោះស៊ីមិនគ្រប់ ។
១៧. រីឯខ្មុំវិញ ក្នុងចិត្តពោរពេញ សរសើរមិនឈប់ ច្រៀងលើកតម្កើង
ព្រះម្ចាស់ជាម្លប់ ថ្លែងមិនឈរឈប់ ហប្ឬទ័យ ។
ពេលព្រឹកព្រលឹម ថ្លែងទាំងញញឹម ពីក្តីករុណា របស់ព្រះអង្គ
ជាកំពែងការ ជួយខ្ញុំនេះណា ពេលអាសន្នភ័យ ។
១៨. បពិត្រព្រះម្ចាស់ ព្រះអង្គជាព្រះ មានប្ញទ្ធិបារមី ខ្ញុំនឹងច្រៀងស្មូត
បទតម្កើងថ្វាយ ព្រះអង្គនេះហើយ ជាកំពែងមាំ ។
បទព្រហ្មគីតិ
៣. ឱព្រះជាម្ចាស់អើយ ហេតុម្តេចឡើយក៏បោះបង់
ចោលខ្ញុំនៅត្រមង់ ព្រមទាំងអោយបរាជ័យ ។
ទោះបីទ្រង់ពិរោឌ ឬខ្ញាល់ក្រោឌសូមប្រណី
ជួយខ្ញុំផុតពីក្ស័យ រួចពីដែលសត្រូវ ។
៤. ព្រះអង្គប្រើបារមី អោយផែនដីប្រេះតែម្តង
របេះចេញទៀតផង សូមជួយចងភ្ជិតអោយជាប់ ។
៥. ព្រះអង្គធ្វើអោយរាស្រ្ត ទ្រង់ទាំងអស់រស់មិនគាប់
វេទនាមិនឈរឈប់ រងទោសទុក្ខក្តៅឈឺផ្សា ។
៦. ព្រះអង្គបានប្រទាន ទង់ជ័យមានជាសញ្ញា
ដល់អ្នកខ្លាចចេស្តា អាចផុតពីបរាជ័យ ។
៧. សូមយាងមកសង្រ្គោះ យើងទាំងអស់ដោយបារមី
តបកុំបង្អង់អី រាស្រ្តប្រុសស្រីរួចជីវិត ។
៨. ព្រះមានបន្ទូលពី ដែលជាទីដ៏វិសុទ្ធ
ទ្រង់យកជ័យបំផុត ទាំងចែកស្រុកគែមអោយ
យើងនឹងរាស់ជ្រលង ស៊ូកូតផងមិនបណ្តោយ
ទុកអោយរាស្រ្តចែកចាយ ជាអំណោយដ៏ថ្លាថ្លៃ ។
៩. កាឡាតស្រុកយើងទេ ម៉ាណាសេដ៏ប្រពៃ
នោះសុទ្ធតែជាដី ដ៏ថ្លថ្លៃរបស់យើង ។ ប្រាអ៊ីមដូចមួកដែក ល្អអនេកគួរតម្កើង
យូដាជាស្រុកយើង ដូចដំបងរាជ្យវិសេស ។
១០. ម៉ូអាប់ជាកន្លែង ដែលយើងស្វែងមិនប្រហែស
ស្បែកជើងយើងលាងបោះ លើដីនោះគឺអេដុម ។
១១. លោកនេះមាននរណា ចិត្តហានក្លាអាចដឹកនាំ
រូបខ្ញុំអោយចូលចំ ក្រុងអេដុមដ៏អស្ចារ្យ ។
១២. ឱព្រះជាម្ចាស់អើយ ព្រះអង្គហើយដែលហានក្លា
តែទ្រង់ប្រេទៅជា មិនមេត្តាប្រែបោះបង់ ។
១៣. សូមយាងជួយយើងខ្ញុំ អោយប្រឆាំងសត្រូវផង
ដ្បិតអ្វីសព្វទាំងពួង មកពីមនុស្សជួយមិនបាន ។
១៤. បើទ្រង់គង់ជាមួយ ខ្ញុំមិនព្រួយមិនរំខាន
ព្រះអង្គបង្ក្រាបបាន ពួកសាមាន្យអោយវិនាស ។
បទកាកគតិ
២. ឱព្រះម្ចាស់អើយ កុំគង់ព្រងើយ សូមព្រះសណ្តាប់ យកហប្ញទ័យទុក
ដាក់ហើយត្រងត្រាប់ ពាកអង្វរគាប់ ទូលបង្គំផង ។
៣. ពេលខ្ញុំនៅឆ្ងាយ សន្លឹមអន្លាយ ហាក់អស់កម្លាំង ខ្ញុំស្រែកហៅរក
ព្រះនាមព្រះអង្គ សូមដឹកនាំខ្ញុំ ទៅកាន់ថ្មខ្ពស់ ។
៤. ព្រះអង្គជាទី ជំរករមណី រឹងមាំឥតខ្ចោះ ជាប៉មមាំមួន
កំពែងដ៏ខ្ពស់ ព្រះជាអម្ចាស់ តទល់សត្រូវ ។
៥. ទូលបង្គំចង់ រស់និត្យនៅក្នុង ពន្លាពេកកូវ របស់ព្រះអង្គ
រហូតតទៅ ហើយសូមក្រាបនៅ ក្រោមម្លប់ព្រះអង្គ ។
៦. ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ តែងស្តាប់ពាក្យខ្ញុំ ព្រះអង្គប្រទាន
មកទូលបង្គំ មរតកដ៏ធំ បម្រុងទុកអោយ ។
៧. សូមទ្រង់ប្រទាន ព្រះរាជាមាន ជន្មាមិនថយ អាយុយឺនយូរ
សតវត្សទៅក្រោ ជាម្លប់ផ្តល់អោយ ប្រជាប្រុសស្រី ។
៨. សូមអោយមហាក្សត្រ គ្រងរាជ្យរហូត ក្រោមភ័ក្រ្តម្ចាស់ថ្ងៃ រហូតតទៅ
ដោយព្រះហប្ញទ័យ មេត្តាប្រណី ករុណាស្មោះស្ម៍គ្រ ។
៩. ខ្ញុំនឹងតម្កើង ព្រះម្ចាស់ខ្ពស់ឡើង រាល់ថ្ងៃឥតអាក់ ឥតឈប់ឥតឈរ
អោយសមនឹងពាក្យ សន្យាលាយល័ក្ខណ៍ ចំពោះព្រះអង្គ ។
បទពាក្យ ៧
២. ពេលខ្ញុំនៅក្បែរព្រះអម្ចាស់ ចិត្តរីករាយណាស់មិនព្រួយសោះ
ព្រោះតែព្រះអង្គជួយសង្រ្គោះ ជីវិតខ្ញុំរស់ផុតមរណា ។
៣. ព្រះអង្គប្រៀបដូចជាបន្ទាយ វាយបយកមិនធ្លាយដូចថ្មដា
ជាកំពែងមាំរងការពារ ខ្ញុំមិនវេទនាមិនព្រួយភ័យ ។
៤. តើអ្នករាល់គ្នានៅតែចង់ ប្រហារបំបង់អ្នកនេះថ្វី
ដូចចង់រំលំកំពែងជ័យ ដែកដួលទៅដីឬយ៉ាងណា ? ។
៥. គេចង់អោយអ្នកនោះអាប់យស និយាយកុហកពាក្យមុសា
មាត់គេអោយពរចិត្តប្ញស្យា ដាក់បណ្តាសាមិនស្រណោះ ។
៦. មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត ពេលបាននៅជិតព្រះអម្ចាស់
ខ្ញុំតែងសង្ឃឹមគ្មានក្រឡះ លើព្រះអម្ចាស់របស់ខ្ញុំ ។
៧. ព្រះអង្គតែមួយជាថ្មដា សង្រ្គោះពាំងពារខ្មាំងជិតជុំ
ទ្រង់ជាកំពែងដ៏រឹងមាំ ខ្ញុំផុតទុក្ខធំគ្មានសៅហ្មង ។
៨. ឯការសង្រ្គោះនិងសិរី រុងរឿងថ្លាថ្លៃខ្ញុំតែម្តង
ស្ថិតលើព្រះអម្ចាស់ទាំងស្រុង ព្រោះតែព្រះអង្គជាថ្មដា ។
៩. ឱប្រជាជនទាំងអស់អើយ ចូរកុំកន្តើយនាំគ្នីគ្នា
ផ្ញើកាយផ្ញើចិត្តទាំងជន្មា លើព្រះគ្រប់គ្រាតរៀងទៅ ។
ចូរទូលទុក្ខសោកក្តីកង្វល់ សព្វអស់អំពល់កុំទុកនៅ
ទ្រង់ជាជំរកមិនអាស្រូវ ដរាបរៀងទៅជាប់ជានិច្ច ។
១០. ជីវិតដូចមួយដង្ហើមខ្លី ដូចជាគ្មានន័យគ្មានប្រាកដ
រួមទាំងរូបកាយទាំងដួងចិត្ត ស្រាលហួសបើគិតឥតតម្លៃ ។
១១. មិនត្រូវប្រកាន់ចិត្តហឹង្សា ឬក៏ប្រាថ្នាការកេងគៃ
ទោះកើតសម្បត្តិធនច្រើនក្តី កុំនឹកមមៃជាប់អោយសោះ ។
១២. ខ្ញុំឮព្រះម្ចាស់បន្ទូលថា អំណាចចេស្តាគ្រប់ទាំងអស់
ស្ថិតលើព្រះអង្គព្រះសង្រ្គោះ មានអំណាចខ្ពស់ហួសផែនដី ។
១៣. ព្រះអង្គប្រកបដោយចេស្តា ហប្ញទ័យករុណាត្រាប្រណី
ព្រះអង្គតបស្នងមនុស្សប្រុសស្រី តាមតែអ្វីៗគេប្រព្រឹត្ត ។
បទកាកគតិ
២. បពិត្រព្រះម្ចាស់ ទ្រង់ពិតជាព្រះ នៃទូលបង្គំ ខ្ញុំខំស្វែងរក
មិននៅសំងំ តាំងពីព្រលឹ ស្វះស្វែងដើររក ។
រូបខ្ញុំស្រេកឃ្លាន ព្រះប្រាជ្ញាញាណ អាល័យនឹងភ្នក ដូចដីប្រេះបែក
គ្មានភ្លៀងធា្លក់មក ខ្ញុំដើរកាត់ជ្រក គ្រប់ទីទិសា ។
៣. សូមអោយរូបខ្ញុំ បានឃើញព្រះអង្គ ក្នុងទីសក្ការ ខ្ញុំចង់ឃើញណាស់
បារមីប្ញទ្ធា អំណាចចេស្តា របស់ព្រះអង្គ ។
៤. ព្រះទ័យមេត្តា សន្តោសករុណា ប្រសើរឥតហ្មង ខ្ញុំនឹងពោលពាក្យ
សរសើរតម្កើង សិរីរុងរឿង ព្រះម្ចាស់មានប្ញទ្ធិ ។
៥. ខ្ញុំសូមថ្លាថ្លែង អំណរក្រៃលែង អស់មួយជីវិត ខ្ញុំសូមលើកដៃ
បង្គំថ្វាយថ្វាត់ ព្រះនាមវិសុទ្ធ ព្រះអង្គតែមួយ ។
៦. ខ្ញុំនឹងសប្បាយ ឥតមានខ្វលខ្វាយ ព្រោះមានព្រះជួយ បានសុខរមនា
គ្មានភ័យគ្មានព្រួយ ព្រះម្ចាស់តែមួយ ខ្ញុំច្រៀងតម្កើង ។
៧. រៀងរាល់រាត្រី ខ្ញុំនឹកស្រមៃ ទៅដល់ព្រះអង្គ អស់ពេញមួយយប់
រាត្រីកន្លង នឹកដល់ព្រះអង្គ ឥតមានពេលភ្លេច ។
៨. ព្រោះតែព្រះអង្គ បានជួយតម្រង់ រូបខ្ញុំជានិច្ច ខ្ញុំច្រៀងខ្ញុំរាំ
សប្បាយពន់ពេក ឥតមានរារែក ក្រោមម្លប់បារមី ។
៩. ចិត្តខ្ញុំជំពាក់ ឥតមានស្រាន្តស្រាក នឹកគិតអាល័យ ទៅដល់ព្រះម្ចាស់
ទោះយប់ឬថ្ងៃ ទ្រង់គាំទ្រអោយ រីកមុខស្រស់ថា្ល ។
១០. រីឯអស់អ្នក ដែលចាំពួនស្ទាក់ ចង់ផ្តាចសង្ខារ សូមអោយគេធា្លក់
ជ្រោះជ្រៅក្រៃណា ជ្រៅឥតឧបមា រកស្មានមិនត្រូវ ។
១១. អោយពួកគេស្លាសប់ ដោយមុខដាវកាប់ កុំបីសល់នៅ សាច់ឈាមរហែក
ខ្ទេចខ្ទីដូចម្សៅ ដូចសាច់សត្វត្រូវ ចចកខាំហែហ ។
១២. ព្រោះតែព្រះម្ចាស់ ស្តេចត្រេកអរណាស់ រីករាយអនេក អ្នកស្បថក្នុងនាម
ព្រះម្ចាស់ល្អឯក ឯអ្នកដែលវៀច បាត់មាត់សូន្យឈឹង ។
បទព្រហ្មគីត
២. ឱព្រះជាម្ចាស់អើយ សូមប្រោសហើយព្រះសណ្តាប់
រូបខ្ញុំភ័យញ័រញាប់ ជួយការពារជីវិតផង ។
៣. រារាំងរួចពីដៃ ពួកព្រៃផ្សៃពាលយង់ឃ្នង
ឃុបឃិតចិត្តប៉ុនប៉ង សូមព្រះអង្គជួយអោយផុត ។
៤. គេប្រើពាក្យសំដី មិនប្រពៃដូចអាវុធ
ដូចដាវដែលស្រួចមុត ផ្តាច់ជីវិតមិនបង្អង់ ។
៥. ពួកគេលួចប្រហារ មនុស្សធម្មតាស្លូតទៀងត្រង់
លបលួចពីក្រោយខ្នង ដោយមិនក្រែងរអែងចិត្ត ។
៦. គេនាំគ្នានិយាយ ពួកគេអោយធ្វើទុច្ចរិត
រួចហើយគេឃុបឃឹត រួមគំនិតដាក់អន្ទាក់ ។
៧. បង្ករឿងឧក្រិដ្ឋ ទុច្ចរិតឥតស្នើរស្ទាក់
ទាំងពោលស្តីបញ្ជាក់ ថាគ្មានអ្នកដឹងឮឡើយ ។
៨. តែព្រះមានប្ញទ្ធា បានប្រហារពួកគេហើយ
មិនអោយដឹងខ្លួនឡើយ គេដេកដួលរងរបួស ។
៩. ពាក្យពេចន៍គ្មានអត្ថន័យ និយាយស្តីច្រើនតែហួស
នាំអោយពួកគេនោះ ត្រូវវិនាសអន្តរាយ ។
១០. មនុស្សនាំគ្នាស្ញែង ប្រកាស្លែងគ្រប់ៗគ្នា
ពីស្នាព្រះហស្តថ្លៃ ហើយយល់អ្វីដែលទ្រង់ធ្វើ ។
១១. អ្នកសុចរិតសប្បាយ គេអោយនកាយក្រោមបន្ទើរ
ព្រះម្ចាស់ដែលជាធ្នើ អ្នកទៀងត្រង់លើកតម្កើង ។
បទពាក្យ ៧
២. ឱព្រះម្ចាស់អើយខ្ញុំតម្កើង លើកព្រះអង្គឡើងនៅក្នុងក្រុង
ស៊ីយ៉ូនហើយថ្វាយតង្វាយផង ស្របតាមពាក្យប៉ងបន់សន្យា ។
៣. ព្រះអង្គតែងតែព្រះសណ្តាប់ ពាក្យមនុស្សរ៉ាយរ៉ាប់សព្វវេលា
មនុស្សលោកក៏អាចចរយាត្រា រកព្រះនាមាទ្រង់បានដែរ ។
៤. ខ្ញុំមានកំហុសទោសធ្ងន់ណាស់ មានតែព្រះអង្គទើបជួយប្រែ លើកលែងកំហុសទោសបង្វែរ អោយខ្ញុំល្ហើយល្ហែរួចទុក្ខភ័យ ។
៥. អស់អ្នកដដែលទ្រង់បានជ្រើរើស គេនឹងប្រទះសុខសិរី រស់ក្នុងសក្ការដ៏ប្រពៃ វិសេសថ្លាថ្លៃលើលោកា ។
យើងខ្ញុំនឹងបានស្កប់ស្កល់ចិត្ត ព្រោះបាននៅជិតក្នុងវិហារ
ទទួលព្រះពរក្នុងពន្លា ដំណាក់ថ្លៃថ្លាដ៏វិសុទ្ធ ។
៦. បពិត្រព្រះម្ចាស់ព្រះសង្រ្គោះ ទ្រង់គឺជាព្រះដ៏សុចរិត
ប្រជាជិតឆ្ងាយនាយសមុទ្រ គេផ្ញើជិវិតលើព្រះអង្គ ។
៧. ព្រះអង្គពង្រឹងភ្នំទាំងឡាយ មិនអោយទន់ជ្រាយរឹងមាំម៉ឹង
ដោយសារចេស្តាព្រះថ្កុំថ្កើង រុងរឿងខ្ពស់ឡើងដោយបារមី ។
៨. ព្រះអង្គធ្វើអោយទឹកសមុទ្រ រលកបោកផុតស្ងប់ធ្វើហី
ទាំងចលាចលមនុស្សប្រុសស្រី ស្ងប់គ្មានឮអ្វីគួរតក់ស្លុត ។
៩. អ្នកដែលរស់នៅដាច់ស្រយាល នាំគ្នាជ្រួលច្រាលភ័យរន្ធត់
ឃើញទីសម្គាល់អស្ចារ្យផុត លែងភ័យតក់ស្លុតសប្បាយសើច ។
១០. ព្រះអង្គថែទាំមើលរក្សា បោចស្មៅបន្លារែកទឹកស្រោច
ផែនដីជោកសព្វមិនអោយខ្លោច រួចបានបង្កើតផលបរិបូរណ៍
អស់ទាំងទន្លេព្រែកបឹងបួទាំងដងអូរ ព្រះអង្គចាប់ផ្គូដូចតទៅ ។
១១. ព្រះអង្គស្រោចស្រពស្រែចំការ ទាំងដីផងណារាបគ្មានស្មៅ
មានភ្លៀងធ្លាក់មកទឹកដក់នៅ តាមវាលស្រែស្រូវពូជធាដុះ ។
១២. ដល់ពេលច្រូតកាត់ព្រះអង្គបាន ផ្តល់ស្រូវជាទានដ៏សប្បុរស
ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ សំបូរទាំងអស់ឥតមានខ្វះ ។
១៣. រីឯនៅវាលរហោស្ថាន មានស្មៅដុះច្រើនពោរពេញពាស
ភ្នំតូចភ្នំធំភ្នំទាំងអស់ ញញឹមស្រស់បស់ដោយអំណរ ។
១៤. ហ្វូងសត្វពាសពេញតាមវាលស្មៅ ជ្រលងពេញទៅស្រូវដ៏ល្អ
អ្វីសព្វសារពើសូរអ៊ូអរ ច្រៀងដោយអំណរដ៏លើសលប់ ។
បទកាកគតិ
១. ប្រជាប្រុសស្រី នៅលើផែនដី ទាំងអស់គ្នាអោះយ នាំគ្នាអបអរ
កុំបីកន្តើយ អបអរសប្បាយ សាទរព្រះម្ចាស់ ។
២. ចូរច្រៀងតម្កើង សិរីរុងរឿង ព្រះនាមរបស់ ព្រះម្ចាស់នៃយើង
បារមីខ្ពង់ខ្ពស់ តម្កើងថ្កើងយស ថ្វាយដល់ព្រះអង្គ ។
៣. ចូរទូលទ្រង់ថា បពិត្រព្រះជា អម្ចាស់នៃយើង គ្រប់ស្នាព្រះហស្ត
វិសេសថ្កុំថ្កើង យើងសូមលើកឡើង អោយខ្ពស់ដរាប ។
ពួកខ្មាំងសត្រូវ ព្រះអង្គចាំនៅ នាំគ្នាលុតក្រាប ដោយឃើញចេស្តា
ប្ញទ្ធានុភាព ព្រះអង្គរៀងរៀប ធំធេងកន្លង ។
៤. មនុស្សលើដី ទាំងប្រុសទាំងស្រី ក្រាបថ្វាយព្រះអង្គ គេនាំគ្នាច្រៀង
លើកសិរីផង ច្រៀងបទតម្កើង ព្រះនាមល្បាញល្បី ។
៥. ចូរយើងនាំគញនា ពីគ្រប់ទិសា កុំនៅធ្វើហី មើលស្នាព្រះហស្ត
សុទ្ធតែប្រពៃ ដែលទ្រង់លកលៃ ធ្វើមកមនុស្សលោក ។
៦. ទ្រង់ធ្វើអោយទឹក សមុទ្រគគ្រឹក ប្រែជារីងគោក អោយប្រជាជន
ដើរឆ្លងទៅមក យើងផុតទុក្ខសោក ប្រែជាសប្បាយ ។
៧. ព្រះអង្គគ្រប់គ្រង អស់កល្បយូរលង់ ដោយប្ញទ្ធិបារមី ទ្រង់ត្រួតពិនិត្យ
ប្រជាប្រុសស្រី កុំអោយគ្រប់កាយ ក្រោកប្រឆាំងបាន ។
៨. ប្រជាជនអើយ កុំនៅកន្តើយ រួញរាខកខាន តម្កើងព្រះអង្គ
ខ្ពស់ហួសអស់ស្ថាន នោះយើងនឹងបាន សុខដោយបារមី ។
៩. ព្រះអង្គប្រទាន ពួកយើងអោយមាន ជីវិតស្រស់ថ្មី ទ្រង់មិនបណ្តោយ
អោយភ្លាត់ដល់ដី មិនអោយយើងក្ស័យ រួចរស់ជីវិត ។
១០. បពិត្រព្រះម្ចាស់ ព្រះអង្គជ្រាបច្បាស់ ល្បងលមើលចិត្ត ព្រះអង្គលុតដំ
យើងខ្ញុំពិតៗ ដូចគេបន្សុទ្ធ ដុតមើលមាសប្រាក់ ។
១១. ព្រះអង្គបាននាំ អោយពួកយើងខ្ញុំ ជួយទុក្ខលំបាក អោយរស់វេទនា
កំព្រាតោកយ៉ាក ឈឺចាប់ឥតស្រាក ឥតស្រាន្តពេលណា ។
១២. ព្រះអង្គបណ្តោយ សត្រូវមុខក្រោយ ជិះជាន់សិរសា យើងឆ្លងកាត់ភ្លើង
ក្តៅឥតឧបមា ឆ្លងទឹកផងណា ឈឺផ្សារពេកពន់ ។
ប៉ុន្តែព្រះអង្គ មិនបានបោះបង់ នាំប្រជាជន ហើយទ្រង់ប្រទាន
ភោគផលធានធន អោយប្រជាជន សម្បូណ៌មិនខ្វះ ។
១៣. រូបខ្ញុំចូលស្នាក់ ក្នុងព្រះដំណាក់ របស់ព្រះម្ចាស់ ទាំងនាំតង្វាយ
ដុតមកថ្វាយព្រះ ឥតមានចន្លោះ ពាក្យដែលបានបន់ ។
១៤. ពាក្យពេចន៍អ្វីណា ដែលខ្ញុំសច្ចា កាលគ្រាអាសន្ន ពេលនេះដាក់ថ្វាយ
លាពាក្យបំណន់ ដែលខ្ញុំបានបន់ គ្រប់គ្រាគ្រប់កាល ។
១៥. ខ្ញុំជ្រើសរើសយក សត្វធាត់ៗមក ពពែគោឈ្មោល ព្រមទាំងចៀមផង
យកចេញពីក្រោល ក្លិនសាយភាយដល់ ទៅឯព្រះអង្គ ។
១៦. សូមអ្នកទាំងអស់ ដែលធ្លាប់ស្ម័គ្រស្មោះ លើព្រះគ្មានហ្មង ខ្ញុំនឹងរៀបរាប់
គ្រ់បកិច្ចដែលទ្រង់ មានមកកន្លង លើរូបកាយខ្ញុំ ។
១៧. ខ្ញុំស្រែកហៅរក សូមព្រះយាងមក កុំគង់សំងំ ខ្ញុំស្រែកដង្ហោយ
រកព្រះឧត្តម សូរសំឡេងខ្ញុំ តម្កើងទ្រង់ផង ។
១៨. បើខ្ញុំជាមនុស្ស ទុច្ចរិតទុយ៌ស អាក្រក់សៅហ្មង នោះព្រះអង្គនឹង
ជ្រាបមិនសល់ហោង ទោះវាចាផង ក៏ទ្រង់មិនស្តាប់ ។
១៩. ប៉ុន្តែព្រះម្ចាស់ សព្វព្រះទ័យណាស់ ទ្រង់ព្រះសណ្តាប់ ហប្ញទ័យទូលាយ
ស្ម័គ្រស្មោះដរាប ទ្រង់ចូលចិត្តស្តាប់ ពាក្យខ្ញុំអង្វរ ។
២០. សូមថ្កើងព្រះម្ចាស់ ខ្ពង់ខ្ពស់ពេកណាស់ ដោយចិត្តស្មោះសរ ទ្រង់ពុំបដិសេធ
ពាក្យខ្ញុំអង្វរ ទ្រង់ប្រទានពរ ដល់ខ្ញុំជានិច្ច ។
បទពាក្យ ៧
២. ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស ។
៣. ដូច្នេះមនុស្សលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្រ្គោះនៃព្រះអង្គ ។
៤. បពិត្រព្រះម្ចាស់អើយសូមអោយ ប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គអោយខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ ។
៥. ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង ។
៦. បពិត្រព្រះម្ចាស់អើយសូមអោយ ប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គអោយខ្ពស់ឡើង នាមព្រះនៃយើងគ្រប់ៗកាយ ។
៧. ផែនដីបង្កើតនូវភោគផល មិនអោយយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយ ប្រទានពរអោយសុខគ្រប់គ្រា ។
៨. សូមទ្រង់ប្រទានពរអោយយើង និងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាសខ្លាចព្រះអង្គ ។
បទព្រហ្មគីតិ
២. ពេលព្រះម្ចាស់ក្រោកឡើង សត្រូវប៉ើងបាក់បបខ្លាច
ចេស្តាប្ញទ្ធិអំណាច អ្នកកោងកាចក៏រត់ចេញ ។
៣. ទ្រង់អោយគេរលាយ សូន្យរូបកាយដូចជាផ្សែង
ដូចថ្ងៃក្តៅហួតហែង អោយក្រមួនរលាយអស់ ។
៤. រីឯជនសុចរិត មិនប្រព្រឹត្តរឿងទុយ៌ស
គេរីករាយខ្លាំងណាស់ នៅចំពោះភ័ក្រ្តព្រះម្ចាស់ ។
៥. ចូរច្រៀងលើកតម្កើង ព្រះនៃយើងកុំក្រឡះ
ត្រួសត្រាយផ្លូវថ្វាយព្រះ ជិះរទេះកាត់វេហាស៍ ។
៦. ព្រះម្ចាស់គង់នៅក្នុង ដំណាក់ទ្រង់ល្អអស្ចារ្យ
ព្រះអង្គជាបិតា អស់កុមារដែលកំព្រា ។
ព្រះអង្គទ្រង់កាត់ក្តី អោយអស់ស្រីដែលវេទនា
មេម៉ាយគ្រប់ៗគ្នា អ្នកវេទនាអោយមានផ្ទះ ។
៧. រីអ្នកនៅជាប់គុក មិនស្រណុកស្ទើរព្រាត់ប្រាស
ទ្រង់បើករួចស្រឡះ បានភ្លឺច្បាស់ចិត្តរីករាយ ។
ឯពួកអ្នកបះបោរ គេឆោឡោមិនសប្បាយ
គេនឹងទៅរស់ឆ្ងាយ នៅឯនាយដីហួតហែង ។
៨. បពិត្រព្រះជាម្ចាស់ មានប្ញទ្ធិច្បាស់គួរស្ញប់ស្ញែង
នៅពេលដែលទ្រង់យាង នាំរាស្រ្តនៅរហោស្ថាន ។
៩. ផែនដីស្ទើរប្រេះបែក ទាំងផ្ទៃមេឃមិនស្រាកស្រាន្ត
ភ្លៀងធ្លាប់គ្រប់ទីស្ថាន ដូចកាលយាងពីស៊ីនៃ ។
១០. បពិត្រព្រះអម្ចាស់ ព្រះអង្គប្រោសយើងគ្មានភ័យ
ភ្លៀងធ្លាក់ត្រជាក់ដី រាស្រ្តក្រក្រីរស់ឡើងវិញ ។
១១. ប្រជារាស្រ្តព្រះអង្គ បានមកតាំងលំនៅពេញ
ដោយទ្រង់បានបញ្ចេញ ក្តីសប្បុរសដល់ទុគ៌ត ។
១២. ពេលព្រះចេញបញ្ជា ស្ត្រីមានគ្នាច្រើនបំផុត
ដូចទ័ពស្រួចមោះមុត ចេញប្រកាសជាដំណឹង ។
១៣. ពេលនោះស្តេចបាក់ទ័ព ពលខ្លះស្លាប់បាត់សូន្យឈឹង
ស្ត្រីៗដែលនៅក្នុង ស្ទុះមកវឹងចែកជយភណ្ឌ ។
១៤. ចុះតើអ្នករាល់គ្នា ម្តេចប្រែជាពួនសំងំ
សំរាកក្នុងជំរំ ម្តេចមិនខំមើលបក្សា ។
សូម្បីតែសត្វព្រាប មានមាសជាប់ពេញស្លាបវា
រោមមានរស្មីថ្លា ខ្លួនបក្សាភ្លឺរន្ទាល ។
១៥. ពេលព្រះម្ចាស់មានប្ញទ្ធិ ធើ្វអោយស្តេចនិងជនពាល
បាក់ទ័ពមានទាំងពឹ្រល ធ្លាក់មកកើលភ្នំសាលម៉ូន ។
១៦. បាសានគឺជាភ្នំ ដ៏សែនធំកំពូលច្រើន
ជាសក្ការសំខាន់ គួរគយគន់ដ៏ស្មោះស្ម័គ្រ ។
១៧. ហេតុម្តេចមកក្រវែល នឹងភ្នំដែលព្រះជ្រើស្នាក់
ច្រណែននឹងដំណាក់ ព្រះជាម្ចាស់គង់រហូត ។
១៨. ទ័ពសេះរបស់ទ្រង់ ច្រើនរញង់រាប់លានកោដិ
ព្រះអង្គគង់រហូត លើស៊ីណៃជាសក្ការ ។
១៩. ឱព្រះម្ចាស់ថ្កើងថ្កាន យាងឡើងស្ថានខ្ពស់អស្ចារ្យ
នាំឈ្លើយទៅផងណា យញ្ញសក្ការទ្រង់ព្រមយក ។
សូម្បីអ្នកប្រឆាំង ធ្លាប់តតាំងច្រើនគរគោក
ក៏ទ្រង់នៅតែយក មិនអោយគេខកចិត្តឡើយ ។
២០. សូមសរសើរតម្កើង ព្រះនៃយើងមិនកន្តើយ
ដ្បិតមានតែទ្រង់ហើយ ជួយគាំទ្រសង្រ្គោះយើង ។
២១. ព្រះម្ចាស់ព្រះសង្រ្គោះ យើងអោយរស់ទ្រង់មិនឆ្មើង
ព្រះម្ចាស់អាចជួយយើង អោយរួចផុតពីមរណា ។
២២. ពួកខ្មាំងទុកសក់វែង ចង់ប្រជែងនឹងសាសនា
ប៉ន្តែគេច្បាស់ជា ត្រូវផ្តន្ទាជាមិនខាន ។
២៣. ទ្រង់មានព្រះបន្ទូល នឹងប្រមូលពីបាសាន
ត្រឡប់វិលវិញថ្កាន មកពីបាតសមុទ្រភ្លាម ។
២៤. ដើម្បីអោយស់អ្នក ដែលច្បាស់ជាក់ដើរលុយឈាម
ពួកឆ្កែមិនទីមទាម មកលិទ្ធឈាមពួកសត្រូវ
២៥. ឱព្រះជាអម្ចាស់ មនុស្សឃើញច្បាស់មិនអាស្រូវ
ទ្រង់ឈ្នះអស់សត្រូវ ទ្រង់ចូលទៅទីសក្ការ ។
២៦. អ្នកច្រៀងដើរខាងមុខ អ្នកភ្លេងទុកខាងក្រោយណា
នារីច្រើនអត្មា ដើរត្រៀត្រាទាំងវាយភ្លេង ។
២៧. ចូរលើកតម្កើងព្រះ ជាអម្ចាស់ខ្ពស់ក្រៃលែង
តម្កើងកុំរអែង ទាំងពួជពង្សអ៊ីស្រាអែល ។
២៨. មានទាំងកុលសម្ព័ន្ធ បេនយ៉ាមីនដើរអ៊ូរអែ
បន្ទាប់មកហូរហែ ជាសម្ព័ន្ធនៃយូដា ។
មានសម្លៀកបំពាក់ ល្អឥតអាក់ដ៏ថ្លៃថ្លា
រួអ្នកនាំមាគ៌ា សាប់ប៊ូឡូនណែថាលី ។
២៩. ព្រះអ្នកសព្វព្រះទ័យ អោយអ្នកថ្លៃខ្លាំងគ្មានពីរ
សូមព្រះម្ចាស់ជីវី បង្ហាញប្ញទ្ធីសង្រ្គោះ ។
៣០. ពីដំណាក់ព្រះអង្គ ក្រុងយេរូសាឡឹមខ្ពស់
កន្លែងស្តេចនទាំងនោះ យកតង្វាយថ្វាយសក្ការ ។
៣១. សូមព្រះអង្គគំរាម កុំទីមទាមសូមផ្តន្ទា
ពួកនោះវាដូចជា សត្វនានាតាមដើមត្រែង ។
ពួកអ្នកដឹកនាំស្រុក ដើរតត្រុកគ្មានកោតក្រែង
ដូចជាគោបាតែង តែរត់លេងពីរនាក់កូន ។
ពួកគេនឹងចុះចូល មកមីរមូលអោនក្រាបលូន
យកប្រាក់ជាជំនូន តង្វាយជូនព្រះជាម្ចាស់ ។
៣២. អេស៊ីបចាត់ទូតមក លើកដៃរកដោយរូតរះ
អេត្យូពីស្វែងស្វះ រកព្រះម្ចាស់ពីចម្ងាយ ។
៣៣. នគរនានាអើយ! កុំកន្តើយចូរច្រៀងថ្វាយ
ព្រះម្ចាស់ដូចពណ្ណរាយ លេងភ្លេងថ្វាយកុំរួញរា ។
៣៤. ទ្រង់គង់លើរាជរថ ឡើងខ្ពស់ផុតផ្ទៃមេឃា
បន្លឺសូរខ្ទ័រខ្ទារ ព្រះសូរសៀងនៃព្រះអង្គ ។
៣៥. ចូរយើងប្រកាសថា ប្ញទ្ធិចេស្តារបស់ទ្រង់
ចេស្តានៃព្រះអង្គ ទ្រង់គ្រងលើអ៊ីស្រាអែល ។
៣៦. ឱព្រះជាម្ចាស់អើយ ព្រះអង្គហើយជាព្រះដែល
មានប្ញទ្ធិបារមីក្រែល អ៊ីស្រាអែលកោខ្លបខ្លាច ។
ព្រះអង្គទ្រង់ប្រទាន រាស្រ្តអោយមានចិត្តអង់អាច
មានកម្លាំងអំណាច សូមសរសើរថ្កើងព្រះអង្គ ។
បទកាកគតិ
២. ឱ! ព្រះជាម្ចាស់ សូមជួយសង្រ្គោះ អោយរួចខ្លួនផង ទឹកដល់ច្រមុះ
ខ្ញុំភ័យកន្លង ស្លាប់គ្រានេះម្តង តៃហោងសូន្យបង់ ។
៣. ខ្ញុំផុងក្នុងភក់ ស្រូបបឺតជញ្ជក់ ធ្លាក់ចុះលិចលង់ ធា្លក់ជ្រៅសែនជ្រៅ
គ្មានអ្វីទ្រទ្រង់ ហើយខ្ញុំកំពុង កាន់តែលិចទៅ ។
៤. ខ្ញុំអស់កម្លាំង ស្រែកមិនបានខ្លាំង នៅខំស្រែកហៅ ស្រែកឡើងស្ងួតក
ទន្ទឹងមើលផ្លូវ ផ្សាភ្នែកពេកកូវ មើលផ្លូវយូរពេក ។
៥. ខ្មាំងទូលបង្គំ នាំគ្នាស្អប់ខ្ញុំ មានច្រើនអនេក ពួកវាទាំងនោះ
ពុំអាចដាក់លេខ ច្រើនក្រាស់ស្កះស្អេក ជាងសរសៃសក់ ។
ពួកគេទាំងនោះ កម្លាំងខ្លាំងហួស មិននៅដំអក់ គេចង់ព្យាបាទ
ខ្ញុំមនុស្សត្រង់ស្មោះ មិនលួចអ្វីសោះ អោយខ្ញុំសងគេ ។
៦. ឱ! ព្រះជាម្ចាស់ ព្រះអង្គជ្រាបច្បាស់ ទោសខ្ញុំឡើងទ្វេ បាបទាំងប៉ុន្មាន
លាក់មិនបានទេ ព្រះម្ចាស់មុខតែ ជ្រាបអស់គ្មានសល់ ។
៧. ឱព្រះជាម្ចាស់ ទ្រង់ពិតជាព្រះ លើភពទាំងមូល សូមកុំអោយអ្នក
ជឿសង្ឃឹមដល់ មានទុក្ខកង្វល់ ត្រូវខ្មាសគេអី ។
៨. ខ្ញុំទ្រាំអោយគេ ប្រមាថដៀលជេរ មើលងាយពេកក្រៃ ព្រោះតែព្រះអង្គ
ខ្មាសគេស្ទើរក្ស័យ អាប់អោនសិរី ព្រោះតែព្រះអង្គ ។
៩. ញាតិទូលបង្គំ មិនរាប់អានខ្ញុំ ពួកគេបោះបង់ បងប្អូនបង្កើត
ក៏មិនស្មោះត្រង់ ចាត់ទុកខ្ញុំនឹង ដូចជនបរទេស ។
១០. នោះមកពីខ្ញុំ ចិត្តនៅមូលផ្តុំ ស្រឡាញ់ខ្លាំងណាស់ ដំណាក់ព្រះអង្គ
គេតិះដៀលត្មះ តែពាក្យទាំងនោះ ត្រូវធា្លក់លើខ្ញុំ ។
១១. ខ្ញុំយំសោយសោក តមមិនបរិភោគ បាយចំណីនំ ធ្វើអោយមនុស្សម្នា
រិតតែជេរខ្ញុំ ប្រមាថគួនគុំ ថែមហើយថែមទៀត ។
១២. រូបខ្ញុំស្លៀកពាក់ របៀបជាអ្នក កាន់ទុក្ខឥតឃ្លាត ពួកគេនាំគ្នា
ខំប្រឹងឈ្លបឆ្លៀត យករឿងនេះទៅ សើចលេងសប្បាយ ។
១៣. មិនតែប៉ុណ្ណោះ គេទាំងស្រីប្រុស នាំគ្នានិយាយ ដៀលត្មះពីខ្ញុំ
តាមផ្សារជិតឆ្ងាយ ចំអកឡកឡឺយ អាក្រក់ក្រៃលែង ។
១៤. ឱ! ព្រះអម្ចាស់ ពេលឥឡូវនេះ សូមទ្រង់សំដែង ហប្ញទ័យសន្តោស
ករុណាធំធេង សង្រ្គោះកុំលែង សូមឆ្លើយតបផង ។
១៥. សូមរំដោះខ្ញុំ រួចពីភក់ជ្រាំ ទុក្ខសោកសៅហ្មង ពីកណ្តាប់ដៃ
អ្នកស្អប់ខ្ញុំផង សូមជួយស្រោចស្រង់ អោយផុតទឹកជ្រៅ ។
១៦. កុំអោយខ្សែទឹក ត្របាញ់គគ្រឹក ទាញវឹងយកទោ រូបខ្ញុំអោយលង់
ក្នុងទឹកជ្រោះជ្រៅ កុំឃុំខ្ញុំនៅ ក្នុងអណ្តូងអី ។
១៧. ឱព្រះអម្ចាស់ ព្រះអង្គមានព្រះ ហប្ញទ័យប្រណី ដ្បិតព្រះអង្គមាន
ករុណាឥតបី មេត្តាប្រណី ទតមកខ្ញុំផង ។
១៨. សូមព្រះអង្គកុំ លាក់ភ័ក្រ្តពីខ្ញុំ សូមឆ្លើយទាក់ទង ខ្ញុំអ្នកបម្រើ
វេទនាកន្លង ក្នុងគ្រានេះម្តង ជួយខ្ញុំប្រញាប់ ។
១៩. សូមយាងមកជិត ហើយលោះជីវិត រំដោះខ្ញុំឆាប់ សូមជួយពីខ្មាំង
អោយខ្ញុំត្រឡប់ វិលទៅកាន់កាប់ មាតុភូមិវិញ ។
២០. ព្រះអង្គជ្រាបច្បាស់ ថាខ្ញុំគេត្មះ បន្ថោកជ្រក់ជ្រេញ បង្អាប់កិត្តិយស
ខ្ញុំខ្មាសគេពេញ តែអ្នកនោះវិញ ព្រះអង្គស្គាល់ជាក់ ។
២១. ពាក្យត្មះតិះដៀល ចាក់រុកឆ្កឹះឆ្កៀល ឈឺស្មើទាត់ធាក ចិត្តខ្ញុំខ្លោចផ្សា
ឈឺចុកញ័រញាក់ គិតថាមានម្នាក់ នឹងអាណិតខ្ញុំ ។
ក្រែងមានអ្នកជួយ តែឥតមានមួយ ខ្ញុំកើតទុក្ខធំ សង្ឃឹមថាមាន
គេមកលួងលោម រំលកទុក្ខខ្ញុំ តែរកមិនបាន ។
២២. ខ្ញុំឃ្លានបរិភោគ គេមិនបានយក អាហារហូបបាន បែរយកថ្នាំពុល
អោយខ្ញុំក្ស័យប្រាណ ទោះស្រេកពុំបាន ស្គាល់រស់ជាតិទឹក ។
២៣. សូមអោយពិធី ជប់លៀងវក់វី ក្លាយជាវរវឹក ចាប់គេចងជាប់
គ្នាច្រើនសន្ធឹក ទាំងយប់ល្ងាចព្រឹក អោយវិនាសខ្ចាយ ។
២៤. អោយភ្នែកពួកគេ ស្រវាំងឡើងទ្វេ មើលមិនយល់អ្វី កុំអោយគេឈ្នះ
អោយបរាជ័យ វិនាសក្សិណក្ស័យ រហូតតទៅ ។
២៥. សូមព្រះអង្គជះ ពិរោធទាំងអស់ លើពួកសត្រូវ ធ្វើទារុណកម្ម
គេឆាប់ៗទៅ កុំបង្អង់នៅ យល់ដល់គេឡើយ ។
២៦. សូមអោយលំនៅ របស់គេត្រូវ ស្ងាត់ជ្រងំហើយ កុំអោយមានម្នាក់
រស់នៅបានឡើយ ទីនោះឯងហើយ ជារហោស្ថាន ។
២៧. ដ្បិតគេបានធ្វើ ទុក្ខម្នេញមិនស្ទើរ ព្យាបាទរំខាន ដល់អ្នកដែលព្រះ
បានដាក់ទោសទណ្ឌ របួសសែនធ្ងន់ គេឈឺចាប់ណាស់ ។
២៨. សូមព្រះអ្នកដាក់ ទោសអោយដល់ថ្នាក់ កុំប្រែក្រឡះ តាមគេប្រព្រឹត្ត
ចិត្តពាលទុយ៌ស សូមកុំស្រណោះ អាឡោះមេត្តា ។
២៩. សូមទ្រង់លប់ឈ្មោះ គេចែញពីមនុស្ស អោយគេមរណា សូមដកគេចេញ
ពីឈ្មោះមនុស្សា សុចរិតមេត្តា កុំអោយមានសល់ ។
៣០. រីឯរូបខ្ញុំ ទុរគតក្រៀមក្រំ ចុកចាប់ខ្វាយខ្វល់ ឱ! ព្រះម្ចាស់អើយ
ជួយសង្រ្គោះដល់ ខ្ញុំអ្នកទីទ័ល សូមស្តារវិញផង ។
៣១. ខ្ញុំនឹងច្រៀងកោត សរសើរបំផុត ព្រះនាមព្រះអង្គ ប្រកាសពីភាព
ថ្កុំថ្កើងរឿងរុង របស់ព្រះអង្គ បម្រើគោរព ។
៣២. តម្កើងដូច្នេះ ប្រសើរត្រចះ និងជាទីសព្វ ព្រះហប្ញទ័យ
ព្រះអម្ចាស់គាប់ លើសពីការដុត កូនគោទៅថ្វាយ ។
៣៣. អស់អ្នកទុរគត វេទនាក្រខ្សត់ ចិត្តគេសប្បាយ គេមានអំណរ
ឥតមានខ្វល់ខ្វាយ នឹងរស់វែងឆ្ងាយ អាយុយឺនយូរ ។
៣៤. ដ្បិតទ្រង់សណ្តាប់ ពាក្យអ្នកសុភាព និយាយទូលថ្ងូរ ទ្រង់មិនលះបង់
អ្នកជាប់ឃុំយូរ អោយទួញទ្រហោរ នៅឯកោទេ ។
៣៥. ផែនដីផ្ទៃមេឃ សមុទ្រជ្រៅជ្រែក កុំនៅទំនេរ សត្វក្នុងសមុទ្រ
ទាំងអស់ហែលរេ ចូរតម្កើងដែរ សិរីរុងរឿង ។
អោយប្រជាជន ចូលមកបន្ទន់ ចូលជ្រកនៅរស់ កន្លែងដើមវិញ
ឥតមានបង់បោះ សុខស្រួលឥតខ្ចោះ កាន់កាប់ជាថ្មី ។
៣៧. កូនចៅរបស់ អ្នកបំរើស្មោះ នឹងទទួលដី មកទុកជាកេរ
មរតកប្រពៃ បវរថ្លាថ្លៃ តាំងចាលំនៅ ។
បទពាក្យ ៧
២. ឱព្រះជាម្ចាស់នៃខ្ញុំអើយ សូមយាងមកហើយជួយរំដោះ
ករុណាងាសូរដោយសង្រ្គោះ ប្រោសខ្ញុំអោយរស់បានឆាប់ៗ ។
៣. អោយអ្នកព្យាបាទជីវិតខ្ញុំ ត្រូវជួបទុក្ខធំកេរ្តិ៍ឈ្មោះអាប់
ទាំងអ្នកដែលប៉ងចង់ធ្វើបាប វិនាសឆុតឆាប់ត្រូវដកខ្លួន ។
៤. សូមអោយអ្នកដែលសើចចំអក លែបខាយឡឺយឡកវិនាសសូន្យ
ត្រូវបរាជ័យមិនរួចខ្លួន កេរ្តិ៍ឈ្មោះសាបសូន្យអន្តរាយ ។
៥. រីអ្នកស្រឡាញ់ការសង្រ្គោះ អោយគេទាំងនោះជួបសប្បាយ
ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃ សូមលើកសិរីថ្កើងព្រះម្ចាស់ ។
៦. ឱព្រះអម្ចាស់ទូលបង្គំ រស់រងទុក្ខធំវេទនាណាស់
សូមយាងមកជួយដោយរូតរះ មេត្តាសង្រ្គោះកុំបង្អង់ ។
បទពាក្យ ៧
១. បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក ក្រោមម្លប់ជំរកនៃព្រះអង្គ
កុំអោយរូបខ្ញុំត្រូវបាត់បង់ ទាំងកេរ្តិ័ឈ្មោះផងអាប់អាសារ ។
២. ដោយព្រះអង្គមានព្រះហប្ញទ័យ សុចរិតថ្លាថ្លៃសូមមេត្តា
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា សង្រ្គោះជីវ៉ាអោយបានរស់ ។
៣. សូមព្រះអង្គទៅជាថ្មដា លាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោស ជីវិតខ្ញុំរស់បានសុខសាន្ត ។
៤. ឱព្រះជាម្ចាស់សូមរំដោះ ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន
រួចផុតពីដៃជនសាមាន្យ មនុស្សាទាំងប៉ុន្មានប៉ងយាយី ។
៥. បពិត្រព្រះជាអម្ចាស់អើយ រូបខ្ញុំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទី សង្ឃឹមតាំងពីនៅក្មេងវ័យ ។
៦. ខ្ញុំសូមពឹងផ្អេកលើព្រះអង្គ តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យ ដុសខាត់កែឆ្នៃខ្ញុំឥតឈប់ ។
៧. មនុស្សម្នាជាច្រើនចេះតែនឹក ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ ជិវិតខ្ញុំស្ងប់រៀងរហូត ។
៨. ខ្ញុំតែងពោលពាក្យកោតសរសើរ ព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូត ព្រះតែមួយគត់ទាំងយប់ថ្ងៃ ។
៩. ឥឡូវនេះខ្ញុំចាស់ជរា ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ
មេត្តាកុំបោះបង់ខ្ញុំឡើយ កុំទុកខ្ញុំអោយនៅឯកា ។
១០. ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ គេនៅជួបជុំពោលមុសា
អស់អ្នកដែលឃ្លាំងចាំប្រហារ គេពិភាក្សាយោបល់គ្នា ។
១១. គេថាព្រះម្ចាស់លែងអើពើ លែងការពារមើលថែគាំពារ
ចូរដេញតាមចាប់គាត់គ្រប់គ្នា ព្រោះគ្មាននរណាជួយគាត់បាន ។
១២. ឱ! ព្រះជាម្ចាស់អើយសូមកុំ យាងចាកចោលខ្ញុំចេញចាកស្ងាន
សូមយាងមកជួយកុំបីខាន ឆាប់ៗនឹងបានខ្ញុំធូរស្បើយ ។
១៣. សូមអោយអស់អ្នកដែលប៉ុនប៉ង ប្រហារខ្ញុំបង់ត្រូវអន្តរាយ
សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ កិត្តិយសប្រែក្លាយបាត់សូន្យឈឹង ។
១៤. រីឯរូបខ្ញុំ ខ្ញុំសង្ឃឹម លើព្រះជាធំជាពំនឹង
នៅតែសរសើរគិតសញ្ជឹង កោតក្រែងព្រះអង្គជាដរាប ។
១៥. ពីព្រឹកដល់ល្ងាចខ្ញុំនៅតែ តំណាលហូរហែនិយាយប្រាប់
ពីស្នាព្រះហស្តថ្លៃគួរគាប់ ពីដើមរៀបរាប់ច្រើនមហិមា ។
១៦. បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ព្រោះព្រះអង្គហើយយកអាសា
ខ្ញុំថ្កើងរំលឹកធម៌ករុណា សុចរិតថ្លៃថ្លារបស់ទ្រង់ ។
១៧. បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្នានេះម្តង ចិត្តនៅចាំចងតែព្រះអង្គ ។
១៨. ឱ! ព្រះជាម្ចាស់ថ្លៃខ្ញុំអើយ សក់សទោហើយធ្មេញបាក់ផង
ខ្ញុំចាស់ជរាគ្រានេះម្តង សូមកុំបោះបង់ខ្ញុំចោលឡើយ ។
ដើម្បីអោយខ្ញុំអាចប្រកាស ពិស្នាព្រះហស្តព្រះម្ចាស់ថ្លៃ
ប្រាប់អ្នកជាន់ក្រោយអោយយល់ន័យ ប្ញទ្ធាបារមីព្រះជាម្ចាស់ ។
១៩. បពិត្រព្រជាម្ចាស់ខ្ញុំអើយ ហប្ញទ័យល្វឹងល្វើយសុចរិតណាស់
ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ ឱព្រះជាម្ចាស់គ្មានអ្នកដូច ។
២០. ព្រះអង្គបានធ្វើអោយយើងខ្ញុំ ជួបអាសន្នធំឈឺថ្ងូរថ្ងួច
ព្រះអង្គនឹងស្រង់ខ្ញុំអោយរួច ជីវិតខ្ញុំដូចកើតជាថ្មី ។
២១. ព្រះនឹងប្រទានអោយរូបខ្ញុំ មានកិត្តិយសធំរិតប្រពៃ
ព្រះអង្គសំរាលទុក្ខជាថ្មី ខ្ញុំរាល់ខែថ្ងៃមិនដែលខាន ។
២២. រីឯរូបខ្ញុំនឹងរៀបចំ ចាប់ទាញប្រគុំឥតស្រាកស្រាន្ត
ចាប៉ីកំដរលេងកំសាន្ត ថ្លែងអរព្រះគុណព្រះអង្គខ្លាំង ។
ដ្បិតព្រះអង្គមានព្រះហប្ញទ័យ ស្មោះស្ម័គ្រប្រពៃខ្ញុំព្រមទាំង
ដេញពិណច្រៀងរាំថ្វាយព្រះអង្គ ព្រះម្ចាស់ផូរផង់អ៊ីស្រាអែល ។
២៣. ខ្ញុំនឹងលេងភ្លេងច្រៀងអំណរ ព្រោះទ្រង់បន្តប្រោសឥតដែល
អោយខ្ញុំមានទុក្ខធ្ងន់ក្រាស់ក្រែល រំដោះជីវិតខ្ញុំតទៅ ។
២៤. ខ្ញុំនឹងពោលថ្លែងពីសេចក្តី សុចរិតប្រពៃគ្មានហ្មងសៅ
ដ្បិតអ្នកដែលមានចិត្តអាស្រូវ អ្នកនោះនឹងត្រូវអាម៉ាស់មុខ ។
បទកាកគតិ
១. ព្រះជាម្ចាស់អើយ សូមប្រទានអោយ រាជបុត្រនេះចេះ វិនិច្ឆ័យក្តី
តាមព្រះតំរិះ សុចរិតវិសេស របស់ព្រះអង្គ ។
២. សូមអោយរាជា គ្រប់គ្រងគ្រប់គ្នា ប្រឃារាស្រ្តទ្រង់ ដោយយុត្តិធម៌
សុចរិតផូរផង់ វិសេសឥតហ្មង ត្រឹមត្រូវតាមច្បាប់ ។
៣. សូមអោយអស់ភ្នំ ទាំងតូចទាំងធំ ផ្តល់ផលគួរគាប់ សំបូរសប្បាយ
អោយាបានសព្វគ្រប់ នាំមកស្រោចស្រព ក្តីសុចរិតផង ។
៤. សូមរាជារក យុត្តិធម៌មក កុំបីមានហ្មង ដល់ជនក្រីក្រ
កំសត់ទាំងពួង ហើយកំទេចផង អ្នកដែលជិះជាន់ ។
៥. បើព្រះអាទិត្យ នៅតែរះពិត ព្រមទាំងព្រះច័ន្ទ នៅតែបញ្ចេញ
រស្មីស្រទន់ សូមទ្រង់មានជន្ម យឺនយូរប្រពៃ ។
៦. សូមផ្តល់ព្រះពរ សិរីបវរ ដល់រាស្រ្តប្រុសស្រី ដូចជាភ្លៀងធ្លាក់
មកលើផែនដី ត្រជាក់ឥតបី គ្មានសល់ចន្លោះ ។
៧. សូមអោយសេចក្តី សុចរិតថ្លាថ្លៃ ចំរើនខ្ពង់ខ្ពស់ នៅក្នុងរជ្ជកាល
រាជាអង្គនោះ កុំបីមានទាស់ សុខសាន្តតទៅ ។
៨. សូមព្រះរាជា គ្រប់គ្រងកុំរា កុំអោយហ្មងសៅ ពីសមុទ្រមួយ
មិនបង្អង់នៅ រហូតដល់ទៅ ស្រុកដាច់ស្រយាល ។
៩. ប្រជាដែលរស់ តាមវាលទាំងនោះ នឹងត្រេកត្រអាល ក្រាបថ្វាយបង្គំ
គ្រប់សម័យកាល សត្រូវច្រួលច្រាល វិនាសអាសារ ។
១០. អស់ស្តេចទាំងឡាយ នឹងយកតង្វាយ មកថ្វាយករុណា ឥតមានខកខាន
មួយវេលាណា ទាំងកោះនានា យកមកទាំងអស់ ។
១១. ស្តេចទាំងប៉ុន្មាន ឥតមានខកខាន ចូលរួមដោយស្មោះ ក្រាបថ្វាយបង្គំ
រាជាទាំងអស់ ប្រជាទាំងនោះ បំរើករុណា ។
១២. ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា អ្នកទុគ៌តស្រែក
សុំក្តីករុណា ព្រះអង្គរក្សា អ្នកគ្មានទីពឹង ។
១៣. ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង និងជនកំសត់
គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង សង្រ្គោះជិវិត ។
១៤. ទ្រង់នឹងរំដោះ ពួកគេអោយរស់ ពីពួកឧក្រិដ្ឋ ជនកាចសាហាវ
ពាលាទុច្ចរិត ព្រោះតែជីវិត ថ្លៃថ្លាក្រៃលែង ។
១៥. សូមអោយរាជា មានព្រះជន្មា យឺនយូរអង្វែង គេនឹងយកមាស
មកថ្វាយទ្រង់ផង អង្វរព្រះអង្គ ឥតមានឈប់ឈរ ។
១៦. សូមអោយក្នុងស្រុក ស្រូវពេញជង្រុក ផ្តល់ភោគផលល្អ តាមកំពូលភ្នំ
ក៏អោយសំបូរ ប្រចាកុះករ កើនឡើងដូចស្មៅ ។
១៧. សូមអោយរាជា មានព្រះនាមា ល្បីល្បាញតទៅ នាមព្រះករុណា
ស្ងិតស្ថេរគង់នៅ ដរាបរៀងតទៅ លើដីក្រោមមេឃ ។
១៨. សូមលើកតម្កើង ព្រះអង្គខ្ពស់ឡើង ឥតមានអន់អែក ព្រះអ៊ីស្រាអែល
ល្អល្អះអនេក ការអស្ចារ្យពេក ដែលទ្រង់សំដែង ។
១៩. សូមលើកតម្កើង ព្រះនាមថ្កុំថ្កើង ព្រះអង្គគួរស្ញែង សូមអោយផែនដី
ទាំងមូលកោតក្រែង សិរីចាំងចែង របស់ព្រះអង្គ ។
១.ព្រះម្ចាស់ពិតជាមានព្រះទ័យ សប្បុរសប្រពៃថ្លៃក្រៃក្រែល
ចំពោះជនជាតិអ៊ីស្រាអែល និងអស់អ្នកដែលចិត្តបរិសុទ្ធ ។
២. ចំពោះខ្ញុំផ្ទាល់ហៀបភ្លាត់ជើង ទប់ខ្លួនមិននឹងស្ទើរតែផុត
ចាប់អ្វីមិនជាប់ចង់របូត បើសិនខ្ញុំភ្លាត់ច្បាស់ជាដូល ។
៣. ព្រោះខ្ញុំមានចិត្តច្រណែនខឹង ពួកពាលអស់ហ្នឹងរស់សុខស្រួល
គេរីចំរើនកើនពាលវាល ទោះរឿងធ្ងន់ស្រាលគ្មានទុក្ខា ។
៤. គេរស់ដូចជាគ្មានភិតភ័យ គ្មានកង្វល់អ្វីសោះឡើយណា
ក្នុងមួយជីវិតមិនវេទនា មានសាច់ឈាមថ្លាល្អម៉ត់ហ្មង ។
៥. គេពុំដែលស្គាល់ទុក្ខលំបាក វេទនាតោកយ៉ាកដូចអ្នកផង
មិនដែលស្គាល់អត់ឃ្លានបានម្តង ដូចអស់អ្នកផងដែលវេទនា ។
៦. ពួកគេជាជនមានអំនួត ចូលចិត្តអាងអួតខុសធម្មតា
អំពើឃោរឃៅកាចប្ញស្យា គេទុកដូចជាខោអាវពាក់ ។
៧. ពួកគេមានចិត្តសែនអាក្រក់ វៀចវេរវីវវក់អប្បលក្ខណ៍
មិនអាចបាំងបាត់ឬពួកលាក់ គឺលេចច្បាស់ជាក់ដោយខ្លួនឯង ។
៨. គេនាំគ្នាពោលសើចចំអក ពាក្យសែនអាក្រក់មិនរអែង
គេពោលប្រកាសស្រែកក្តែងៗ ជិះជាន់គ្មានក្រែងអ្នកដទៃ ។
៩. មាត់ពោលព្រហើនពាក្យផ្តេសផ្តាស ប្រមាថព្រះម្ចាស់មិនដឹងអី
អណ្តាតទៀតសោតឥតសំចៃ ពេលគេហារស្តីឥតមានគិត ។
១០. សូម្បីប្រជារាស្រ្តព្រះម្ចាស់ ក៏វង្វេងប្រោសក្បត់ក្រមក្រឹត្យ
ចូលចិត្តស្តាប់ពាក្យដែលមិនពិត ពួកពាលឧក្រិដ្ឋដូចផឹកទឹក ។
១១. គេពោលមើលងាយព្រះជាម្ចាស់ ព្រះដ៏ខ្ពង់ខ្ពស់ទាំងយប់ព្រឹក
គេថាព្រះនោះកុំនៅនឹក ព្រះនោះសំពឹកមិនដឹងអ្វី ។
១២. នេះហើយជនពាលដៀលស្តីជេរ គ្មានព្រួយអ្វីទេគ្មានភិតភ័យ
បានសុខជានិច្ចមិនខ្វល់អី ចំរើនឆាប់ក្រៃតរៀងទៅ ។
១៣. ឯទូលបង្គំខំកាន់ចិត្ត បរិសុទ្ធពេកពិតឥតអាស្រូវ
មិនប្រព្រឹត្តបាបសោកហ្មងសៅ ទោះជាធ្វើត្រូវត្រូវក៏គ្មានផល ។
១៤. ខ្ញុំមានទុក្ខព្រួយសែនសោយសោក ទឹកភ្នែកស្រក់ជោគហូរដូចផល
រងទារុណកម្មទុក្ខកង្វល់ ម្តេចទ្រង់មិនខ្វល់នឹងប្រណី ។
១៥. ប្រសិនបើរូបទូលបង្គំ ព្រមស៊ុំគ្រលុំមនុស្សអប្រីយ៍
នោះដូចក្បត់បងប្អូនប្រុសស្រី បុត្រធីតាថ្លៃទ្រង់មិនខាន ។
១៦. រាល់ខែរាល់ថ្ងៃខ្ញុំសញ្ជឹង រំពឹងចង់ដឹងហេតុដើមដាន
ពីបញ្ហានេះមិនដែលខាន តែយល់មិនបានពិបាកហួស ។
១៧. ទាល់តែដល់ទីសក្ការៈ ទើបបានយល់ជាក់ដឹងទាំងអស់
ថាចុងបញ្ចប់ពួកគេនោះ នឹងរងទុក្ខទោសរបៀបណា ។
១៨. តាមពិតព្រះអង្គដាក់គេនៅ ទីជំរាលជ្រៅគួររអា
ព្រះអង្គអោយគេធ្លាក់អាត្មា ក្នុងជ្រោះអន្និកា មហន្តរាយ ។
១៩. ក្នុងពេលតែមួយប៉ព្រិចភ្នែក ពួកគេបាក់បែកសែនសោកស្តាយ
ជួបតែវិនាសប្រាសអន្តរាយ សាបសូន្យរលាយគួររន្ធត់ ។
២០. បពិត្រព្រះម្ចាស់សូមតើនឡើង កុំនៅឆ្មៃឆ្មើងជួយកម្ចាត់
កម្ចាយពួកគេអោយខ្ទាតបាត់ រលាយរលត់ដូចយល់សប្តិ ។
២១. ពេលខ្ញុំឆ្អែតចិត្តឈឺចុកចាប់ អារម្មណ៍អួរអាប់ដូចមិនស្ងប់
២២. ខ្ញុំដូចតិរច្ឆានគេចោមស្អប់ នៅចំពោះភ័ក្រ្តព្រះជាម្ចាស់
២៣. តែខ្ញុំរស់នៅជាមួយព្រះ គ្មានខ្វល់អ្វីសោះភ្លឺស្រឡះ
ទ្រង់កាន់ដៃខ្ញុំមិនរបេះ ខ្ញុំមិនភ័យសោះអស់សៅហ្មង ។
២៤. ព្រះអង្គដឹកនាំទូលបង្គំ អោយដើរតាមព្រមព្រះទ័យទ្រង់
នៅចុងបញ្ចប់នោះព្រះអង្គ យកខ្ញុំផ្ចិតផ្ចង់នៅជាមួយ ។
២៥. ឯស្ថានបរមសុខខ្ញុំគ្មានពឹង ព្រះក្រៅពីហ្នឹងទេព្រះអើយ
មានតែព្រះមួយអង្គនេះហើយ បានសុខឥតស្បើយគ្មានទុក្ខា ។
បើលើផែនដីព្រះគង់ជិត នោះខ្ញុំមិនភិតភ័យឡើយណា
មិនចង់បានអ្វីសព្វប្រការ អរឥតឧបមាគ្មានព្រួយភ័យ ។
២៦. ចិត្តគំនិតកាយចេះតែខ្សោយ មិនដែលល្ហែល្ហើយទេព្រះអើយ
ប៉ុន្តែព្រះម្ចាស់មិនកន្តើយ ព្រះអង្គនោះហើយជាបង្អែក ។
២៧. ឯអ្នកដែលងាកចេញចាកឆ្ងាយ នឹងត្រូវអន្តរាយខ្លាំងអនេក
អ្នកដែលក្បត់ទ្រង់នឹងសង្វេគ ស្រណោះខ្លួនពេកស្ទើរក្សិណក្ស័យ ។
២៨. រីទូលបង្គំមានមង្គល ឥតមានអំពល់ឥតព្រួយភ័យ
ពេលណានៅជិតព្រះម្ចាស់ថ្លៃ នោះសព្វអ្វីៗស្រស់ផូរផង់ ។
បពិត្រព្រះម្ចាស់សូមមេត្តា ជីវិតជីវ៉ាផ្ញើព្រះអង្គ
ទូលបង្គំសូមប្រកាសផង ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ ។
បទព្រះហ្មគីតិ
១. បពិត្រព្រះម្ចាស់អើយ ចុះម្តេចឡើយក៏ព្រះអង្គ
ឈប់នឹកហើយបោះបង់ អោយរញង់នៅកំព្រា ។
ម្តេចក៏ទ្រង់ពិរោធ យើងរហូតអោយវេទនា
ភ្លេចអស់រាស្រ្តប្រជា ធ្លាប់គាំពារត្រាប្រណី ។
២. កុំភ្លេចព្រះសហគមន៍ ដែលទ្រង់សុំមកថ្នមបី
ជាកម្មសិទ្ធិប្រពៃ សូមអាល័យភ្នកនឹកនា ។
គឺពួកកុលសម្ព័ន្ធ ដែលទ្រង់បានលោះមកជា
មរតកថ្លៃមហិមា រកពណ៌នាក៏ពុំបាន ។
សូមនឹកដល់បងប្អូន ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន
ទ្រង់យកជាទីស្ថាន គង់នៅបានក្តីសុខដុម ។
៣. សូមយាងមកវិហារ ដែលគ្រាំគ្រាយូរខែឆ្នាំ
សក្ការៈត្រូវខ្ទេចខ្ទាំ លែងរឹងមាំខ្មាំងបំផ្លាញ ។
៤. បច្ចាមិត្រព្រះអង្គ ស្រែករំពងគ្រប់ទីស្ថាន
ដែលព្រះអង្គធ្លាប់បាន ជួបនឹងយើងរៀងរាល់ថ្ងៃ ។
៥. ពួកគេប្រៀបបានទៅ ផ្លែពូថៅអ្នកកាប់ព្រៃ
គេប្រឹងឥតសំចៃ រៀងរាល់ថ្ងៃឥតឈប់ឈរ ។
៦. គេយកផ្លែពូថៅ វាយសំដៅក្បាច់ដ៏ល្អ
រចនាស្រស់បវរ មិនឈប់ឈរមិនស្រណោះ
៧. គេដុតទីសក្ការ ដ៏ថ្លៃថ្លាចោលទាំងអស់
បន្ថោកដំណាក់ព្រះ ជាអម្ចាស់ឥតមានក្រែង ។
៨. គេនាំគ្នាគិតថា នឹងផ្តន្ទាអោយជាក់ស្តែង
ដុតបំផ្លាញកន្លែង គ្មានរអែងនៅក្នុងស្រុក ។
៩. យើងខ្ញុំលែងឃើញអ្វី ដែលប្រពៃតទៅមុខ
ជាទីសំគាល់ទុក ថាទៅមុខយើងជាតិអ្វី ? ។
យើងលែងមានទាំងអស់ បាត់ទាំងឈ្មោះព្យាការី
គ្មានននរណាដឹងអី ថាយើងនៅច្នេះដល់ណា ។
១០. បពិត្រព្រះម្ចាស់អើយ ហេតុម្តេចឡើយនៅមេត្តា
អោយអស់ពួកបច្ចា ដៀលមុសាដល់ណាទៀត ?
១១. សូមបារមីព្រះអង្គ សង្រ្គោះផងកុំបីឃ្លាត
លាក់ទុកធ្វើអ្វីទៀត អោយខ្មាំងឃ្លាតបាក់ខ្ចាយខ្ចាត់ ។
១២. ឱព្រះជាម្ចាស់អើយ ព្រះអង្គហើយគឺជាក្សត្រ
នៃខ្ញុំពីដើមពិត ទ្រង់តែងគិតជួយច្រើនសា ។
១៣. ទ្រង់បង្រ្កាបសមុទ្រ ដោយសារប្ញទ្ធិខ្លាំងអស្ចារ្យ
រួចហើយក៏ប្រហារ ផ្តាច់សិរសានាគសាមាន្យ ។
១៤. ព្រះអង្គវាយកម្ទេច សិរសាស្តេចក្រពើបាន
អោយអស់សត្វតិរច្ឆាន ក្នុងរហោស្ថានជាអាហារ ។
១៥. ទ្រង់ធ្វើអោយទឹកផុស ដូចទឹកជ្រោះខ្លាំងអស្ចារ្យ
ទន្លេសព្វទិសា រីងសោកាស្ងួតហួតហែង ។
១៦. ទ្រង់ជាម្ចាស់លើថ្ងៃ ឬយប់ក្តីគ្រប់កន្លែង
ព្រះច័ន្ទនិងសូរ្យសែង ព្រះអង្គតែងដាក់បញ្ជា ។
១៧. ព្រះអង្គបានកំណត់ ជាប្រាកដផែនពសុធា
មានរដូវរងា ដាច់ពីគ្នាប្រាំវស្សា ។
១៨. ឱព្រះដ៏ត្រចង់ សូមព្រះអង្គកុំភ្លេចថា
សាសន៍ល្ងីល្ងើនោះណា ជេរផ្តន្ទានាមព្រះអង្គ ។
១៩. កុំប្រគល់ជីវិត រាស្រ្តកំសត់របស់ទ្រង់
ទៅក្នុងដៃពួកខ្មាំង បែរប្រឆាំនឹងទ្រង់ឡើយ ។
២០. សូមនឹងដល់សម្ពន្ធ ច្រើនជំនាន់យូរមកហើយ
រាស្រ្តភ័យព្រួយឥតស្បើយ ពាលនៅឡើយពាសពេញស្រុក ។
២១. សូមអោយពួកអស់អ្នក ធ្លាប់លំបាកឈប់កើតទុក្ខ
អ្នកក្រខ្សត់បានសុខ តទោមុខថ្កើងព្រះអង្គ ។
២២. ឱព្រះជាម្ចាស់អើយ កុំកន្តើយការពារផង
ព្រះនាមល្អឥតហ្មង ពួកល្ងើល្ងង់ជេរខ្លាំងណាស់ ។
២៣. កុំភ្លេចសូរសម្រែក សត្រូវជ្រែកនឹងព្រះម្ចាស់
គេស្រែកអឺងកងណាស់ ទាស់ព្រះម្ចាស់ឥតឈប់ឡើយ ។
បទកាកគតិ
២. ឱព្រះអម្ចាស់ យើងសូមប្រកាស សរសើរតម្កើង ព្រះនាមព្រះអង្គ
ដែលគង់ជិតយើង ស្នាព្រះហស្តថ្កើង ដែលខ្ញុំរៀបរាប់ ។
៣. ទ្រង់បន្ទូលថា នេះគឺវេលា ដែលកំណត់ស្រាប់ យើងវិនិច្ឆ័យ
អោយបានសព្វគ្រប់ ទាំងថ្ងៃទាំងយប់ យុត្តិធម៌ក្រៃណា ។
៤. ផែនដីសត្វលោក រស់នៅគរគោក លើផែនពសុធា នឹងត្រូវរលាយ
ប៉ុន្តែយើងជា អ្នកធ្វើអោយវា រឹងមាំមិនស្រុត ។
៥. យើងធ្លាប់និយាយ ប្រាប់ជារឿយៗ ពួកមានអំនួត ថាកុំបំប៉ោង
កុំអាងកុំអួត វាយប្ញកហួសមាឌ គ្មានប្រយោជន៍ទេ ។
៦. កុំធ្វើប្ញពេក ខ្ពង់ខ្ពស់កប់មេឃ ងាកមើលឯងគេ ពោលពាក្យព្រហើន
កោងកាចដៀលជេរ ឥតប្រយោជន៍ទេ ល្មឈប់ពោលហើយ ។
៧. អ្នកដែលវិនិច្ឆ័យ កាត់សព្វសេចក្តី មិនមកពីឆ្ងាយ ឬពីលិចកើត
ត្បូងជើងនាយអាយ នៅរាល់តែថ្ងៃច័ន្ទ ជិតៗយើងដែរ ។
៨. គឹព្រះអម្ចាស់ ទើបទ្រង់ជ្រាបច្បាស់ ឥតមានគេចកែ ជាអ្នកវិនិច្ឆ័យ
ឥតមានវៀចវេរ អ្នកនេះអាចកែ អ្នកនោះអាចដោះ ។
៩. ទ្រង់កាន់ពេងទុក នឹងចាក់សម្រុក ពិរោធទាំងអស់ ទៅលើផែនដី
នោះពួកអាក្រក់ នឹងទទួលទោស ចៀសមិនផុតឡើយ ។
១០. រីឯខ្ញុំវិញ ឥតមានទោម្នេញ មិននៅកន្តើយ ប្រកាសព្រះនាម
មិនឈប់ឈរឡើយ រហូតទៅអើយ តម្កើងព្រះអង្គ ។
១១. ទ្រង់នឹងបំបាក់ អំនួតពួកអ្នក ពាលាយង់ឃ្នង តែព្រះអង្គលើក
អ្នកសុចរិតឡើង ខ្ពង់ខ្ពស់ថ្កុំថ្កើង ជានិច្ចរៀងទៅ ។
បទពាក្យ ៧
២. ព្រះម្ចាស់សំដែងអោយគេស្គាល់ រូបព្រះអង្គផ្ទាល់នៅយូដា
នៅអ៊ីស្រាអែលល្បីអស្ចារ្យ ព្រះនាមនេះណាឮឆ្ងាយក្រៃ ។
៣. ព្រះពន្លាជ័យល្អប៉ប្រឹម យេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រីយ៍ ស្ថិតនៅលើដីក្រុងស៊ីយ៉ូន ។
៤. គឺទីនោះហើយទ្រង់សំរេច ព្រហអង្គកម្ទេចអោយម៉ត់សូន្យ
គ្រឿងសស្រ្តាវុធច្រើនរាប់ផ្លូន ធ្នូដាវមាំមួនកប់ក្នុងដី ។
៥. បពិត្រព្រះមម្ចាស់ដ៏ឧត្តម ព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃ ពេលត្រឡប់វៃមកពីភ្នំ ។
៦. ទ្រង់ដកអាវុធពីអ្នកច្បាំង គេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំ មិនមកជួបជុំលែងប្រយុទ្ធ ។
៧. ឱព្រះនៃលោកយ៉ាកុបអើយ ទ្រង់គំរាមហើយគេតក់ស្លុត
រទេះចម្បាំងគាំងរហូត សេះដើរមិនរួចលែងអង់អាច ។
៨. បពិត្រព្រះអង្គគួរស្ញប់ស្ញែង បារមីសំដែងដោយអំណាច
ពេលទ្រង់ពិរោធគួរអោយខ្លាច តើនរណាអាចឈរនៅបាន ។
៩. បន្ទូលព្រះអង្គកាត់ជំរះ ពីលើមេឃច្បាស់មិនរំខាន
លើផែនដីស្ងាត់ដូចស្មសាន មនុស្សម្នាគ្រប់ប្រាណខ្លាចបារមី ។
១០. នៅពេលព្រះអង្គយាងក្រោកឡើង វិនិច្ឆ័យមិនឆ្មើងមនុស្សលោកីយ៍
សង្រ្គោះអ្នកទន់ទាបក្រក្រី នៅលើផែនដីមិនអោយសល់ ។
១១. ទរ្ង់ធ្វើអោយកំហឹងមនុស្ស ដែលធ្លាប់ពោរពុះក្តៅក្រហល់
បែរទៅតម្កើងថ្កើងវិបុល រុងរឿងមង្គលព្រះខ្ពង់ខ្ពស់ ។
អស់អ្នកដែលសេសសល់ជីវិត ពីសង្រ្គាមពិតមិនជ្រុលហួស
នាំគ្នាអោនកាយថ្វាយចំពោះ ព្រះដែលសង្រ្គោះជីវិតយើង ។
១២. អស់អ្នកនៅជិតជុំរៀងអាយ កុំបីរាយមាយមកឆាប់ឡើង
ចូរយកតង្វាយថ្វាយព្រះយើង ជាព្រះថ្កុំថ្កើងគួរស្ញែងខ្លាច ។
១៣. ព្រះអង្គបំបាក់ស្តេចនានា ធ្វើអោយក្សត្រាបាត់់អំណាច
ភិតភ័យតក់ស្លុតលែងអង់អាច ស្ញប់ស្ញែងខ្លបខ្លាចព្រះបារមី ។
បទកាកគតិ
២. ខ្ញុំស្រែកហៅរក ព្រះម្ចាស់យាងមក ខ្ញុំអង្វរទ្រង់ ព្រះអង្គផ្ទៀងស្តាប់
ឥតមានបង្អង់ ខ្ញុំស្រែកហៅផង ព្រះអង្គសណ្តាប់ ។
៣. ថ្ងៃមានអាសន្ន ខ្ញុំខំបែរបន់ អោយទ្រង់មកឆាប់ នាពេលសន្ធិយា
ខ្ញុំចង់ប្រញាប់ អង្វរឥតឈប់ ស្រែករកព្រះជួយ ។
៤. នឹកដល់ព្រះម្ចាស់ ចិត្តខ្លោចផ្សាណាស់ ស្រែកយំភ័យព្រួយ ពេលរំពឹងគិត
ស្ទើរតែរលួយ ទឹកចិត្តរញ្ជួយ ហេវហត់ក្រៀមក្រោះ ។
៥. ឱព្រះម្ចាស់អើយ ព្រះអង្គធ្វើអោយ ខ្ញុំហត់ហេវខ្សោះ ដេកក៏មិនលក់
គំនិតខ្លីអស់ គិតមិនចេញសោះ និយាយមិនបាន ។
៦. ខ្ញុំតែងសញ្ជឹង នឹកគិតរំពឹង សព្វរឿងប៉ុន្មាន ពីអតីតៈ
ពីញាតិសន្តាន តាំងពីបុរាណ ដើមដ៏យូរលង់ ។
៧. មិនធ្លាយមិនធ្លុះ គិតឡើងគិតចុះ ខ្ញុំនៅតែល្ងង់ អស់ពេញមូយយប់
មិនឃើញដើមចុង ក្នុងចិត្តតែងប្រុង ព្រោះចង់យល់ថា ។
៨. តើព្រះអម្ចាស់ បោះចោលស្រឡះ យើងឬយ៉ាងណា ឬក៏ព្រះអង្គ
មិនគាប់ចិន្តា ផ្តាច់ធម៌មេត្តា ពីយើងធ្វើហី ។
៩. ហេតុអ្វីព្រះម្ចាស់ ភ្លេចព្រះទ័យព្រះ គង់នៅមិនស្តី តើព្រះអង្គឈប់
មេត្តាប្រណី នៅស្ងៀមលែងស្តី រហូតតែម្តង ។
១០. ម្តេចក៏ព្រះអង្គ ភ្លេចបាត់សូន្យឈឹង សូមមេត្តាផង ទ្រង់ធ្លាប់ប្រណី
សន្តោសឥតហ្មង ឬក៏ព្រះអង្គ ទ្រង់ព្រះពិរោធ ។
១១. ខ្ញុំនឹកគិតថា នឹងរងវេទនា ទណ្ឌកម្មឧក្រិដ្ឋ មកពីព្រះម្ចាស់
ទ្រង់លែងអាណិត បារមីទ្រង់ប្ញទ្ធិ លែងជួយយើងហើយ ។
១២. បពិត្រព្រះម្ចាស់ ខ្ញុំរំព្ញកច្បាស់ មិនប្រហែសឡើយ ខ្ញុំនឹកដល់ការ
អស្ចារ្យទាំងឡាយ ដែលទ្រង់ត្រួសត្រាយ ធ្វើពីពេលមុន ។
១៣. ខ្ញុំរៀបរាប់ស្នា ព្រះហស្តថ្លៃថ្លា ច្រើនក្រៃលើសលន់ ខ្ញុំនឹករំពឹង
សង្ឃឹមពេកពន់ កិច្ចការគ្រាមុន មានច្រើនអនេក ។
១៤. បពិត្រព្រះម្ចាស់ មាគ៌ាត្រចះ វិសុទ្ធពន់ពេក កិច្ចការទាំងអស់
វិសេសល្អឯក គ្មានព្រះណាអាច ធ្វើដូចទ្រង់ឡើយ ។
១៥. មានតែព្រះអង្គ បារមីត្រចង់ ទ្រង់មិនកន្តើយ សព្វការអស្ចារ្យ
ប្រព្រឹត្តរួចហើយ សំដែងប្ញទ្ធិអោយ សាសន៍ផ្សេងបាបយល់ ។
១៦. ព្រះអង្គប្រើប្ញទ្ធិ បារមីបំផុត ឥតមានខ្វាយខ្វល់ លោះប្រជារាស្រ្ត
ផុតអស់អំពល់ អ្នកក្រអស់ខ្វល់ ផុតទុក្ខទាំងពួង ។
គេជាកូនចៅ សន្តានញាតិផៅ លោកយ៉ាកុបផង ទាំងលោកយ៉ូសែប
ផុតអស់សៅហ្មង រួចពីចំណង ពិស្រុកអេស៊ីប ។
១៧. សមុទ្រគ្រាំគ្រេង ក៏ចេះកោតក្រែង ប្ញទ្ធានុភាព ទោះបាតសមុទ្រ
ក៏គង់តែជ្រាប រញ្ជួយញ័រញាប់ ខ្លបខ្លាចប្ញទ្ធា ។
១៨. ភ្លៀងធ្លាក់ជោគឃជាំ គគ្រឹកគគ្រាំ ផ្គរលាន់ខ្ទ័រខ្ទារ រន្ទះព្រះអង្គ
ភ្លឺផ្លេកមហិមា ពេញផ្ទៃមេឃា ដោយសារបារមី ។
១៩. ពេលឮសំឡេង ផ្គរលាន់ក្តែងៗ ខ្ទ័រខ្ទារផែនដី មានផ្លេកបន្ទោរ
ចែងចាំងរស្មី ធ្វើអោយផែនដី ញាប់ញ័ររញ្ជួយ ។
២០. ព្រះអង្គយាងកាត់ តាមបាតសមុទ្រ លឿនស្លេវបោះពួយ ទ្រង់យាងកាត់ទឹក
ឥតភិតភ័យព្រួយ គ្មានអ្នកណាមួយ រកទ្រង់ឃើញឡើយ ។
២១. ព្រះអង្គរិះរេ អោយលោកម៉ូសេ ពិចារណាហើយ ទាំងលោកអារ៉ុន
ក៏មិនកន្តើយ ណែនាំកៀកកើយ ដូចគង្វាលចៀម ។
បទព្រហ្មគីតិ
១. ឱ! ប្រជាជនអើយ ខ្ញុំនេះហើយប្រៀនប្រដៅ
ផ្ទៀងត្រចៀកស្តាប់ទៅ ហើយអ្នកត្រូវប្រុងប្រៀបប្រាណ ។
២. ខ្ញុំរៀបរាប់ប្រវត្តិ តាមកំណត់មិនខកខាន
ប្រជាជនគ្រប់ប្រាណ ជាមេរៀនអោយបានដឺង ។
៣. យើងបានឮគេប្រាប់ អោយយើងស្តាប់ជាដំណឹង
ដូនតាលោកខំប្រឹង តំណាលរឿងគ្រប់ទាំងអស់ ។
៤. តំណាលពីប្ញទ្ធា នុភាពជាស្នាព្រះហស្ត
អស្ចារ្យគ្មានចន្លោះ ល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត ។
៥. ព្រះអង្គបានតាក់តែង ច្បា់សំដែងដល់សន្តាន
លោកយ៉ាកុបស្តាប់បាន ទាំងប្រទានព្រះវិន័យ ។
អោយពូជអ៊ីស្រាអែល កូនចៅដែលកើតមកក្រោយ
ព្រះអង្គបង្គាប់អោយ កូនចៅក្រោយរៀនពីគេ ។
៦. អោយកូនជាន់ក្រោយស្គាល់ ព្រះអង្គផ្ទាល់កុំងាករេ
កូចៅកើតហូរហែ បង្រៀនគេតរហូត ។
៧. អោយគែផ្ញើជីវិត ព្រះស្នេហ៍ស្និទ្ធមិនភរភូត
គោរពតាមបែបបទ ចាំអោយស្ទាត់ស្នាព្រះហស្ត ។
៨. កុំអោយប្រជាជន ចិត្តទោរទន់ប្រព្រឹត្តហួស
ដូចដូនតាទាំងនោះ ចិត្តរឹងរូសប៉ងប្រឆាំ ។
គំនិតរៀចវេរល្អៀង ចិត្តមិនទៀងមិនស្មោះត្រង់
នាំគ្នាក្បត់ព្រះអង្គ មិនទៀងត្រង់សោះឡើយណា ។
៩. កងទ័ពអេប្រាអ៊ីម ត្រូវនៅស្ងៀមលែងវាចា
បាក់ទ័ពញ័រកាយា ថ្ងៃនោះណាឈប់ចេញច្បាំង ។
១០. ពួកគេពុំគោរព ទៅតាមច្បាប់នៃព្រះអង្គ
មិនព្រមកាន់តាមផង វិន័យទ្រង់ល្អបរិសុទ្ធ ។
១១. គេភ្លេចស្នាព្រះហស្ត ព្រះម្ចាស់ខ្ពស់ខ្ពង់បមផុត
ប្ញទ្ធិអស្ចារ្យមោះមុត ព្រះវិសុទ្ធទ្រង់សំដែង ។
១២. នៅតំបន់សូអាន អេស៊ីបបានកោតស្ញប់ស្ញែង
ការអស្ចារ្យក្រៃលែង ទ្រង់សំដែងអោយគេយល់ ។
១៣. ទ្រង់ញែកកទឹកសមុទ្រ គេឆ្លងផុតឥតខ្វាយខ្វល់
អោយទឹកផ្តុំនឹងថ្កល់ ដូចកំណល់កល់កំពែង ។
១៤. ពេលថ្ងៃទ្រង់ដឹកនាំ ដោយមានដុំពពកផ្សែង
ពេលយប់ព្រះអង្គតែង នាំសូរ្យសែងពន្លឺល្អ ។
១៥. ក្នុងវាលរហោស្ថាន ព្រះអង្គបានបំបែកថ្ម
អោយទឹកហូរឈូឆរ រាស្រ្តអបអរអ្វីម៉្លេះទេ ។
១៦. ទឹកហូរចេញពីថ្ម ធ្លាក់ឈូរឆដូចទន្លេ
បរិបូរមិនខ្វះទេ ដូចទន្លេទឹកច្រើនពិត ។
១៧. ទោះជាទ្រង់ធ្វើត្រូវ ពួកគេនៅតែប្រព្រឹត្ត
អំពើបាបទុច្ចរិត ដោយប្រព្រឹត្តទាស់ព្រះទ័យ ។
នៅវាលរហោស្ថាន ដូនតាបានគិតរំពៃ
ប្រឆាំងព្រះម្ចាស់ថ្លៃ មានបារមីឥតអ្វីប្រៀប ។
១៨. ពួកគេសម្រេចចិត្ត ល្បងឥតគិតអានុភាប
ទាមទារជាដរាប អោយទ្រង់រៀបចំអាហារ ។
១៩. គេមានចិត្តសង្ស័យ លើម្ចាស់ថ្លៃយ៉ាងប្ញស្យា
ដោយពោលពាក្យវាចា អោយក្សត្រាជប់លៀងគេ ។
២០. ព្រះអង្គអាចវាយថ្ម ទឹកឈូឆរដូចទន្លេ
តើព្រះអង្គអាចទេ អោយសាច់គេនិងអាហារ ។
២១. ព្រះម្ចាស់ពិរោធក្រៃ ឬគេស្តីពាក្យមុសា
ទ្រង់ខឹងញ័រកាយា ពូជអ៊ីស្រាអែលយ៉ាកុប ។
២២. ព្រោះពួកគេពុំបាន ផ្ញើរខ្លួនប្រាណជ្រកក្រោមម្លប់
គេគ្មានជំនឿស៊ប់ លើទ្រង់គ្រប់វេលាឡើយ ។
២៣. ទោះជាយ៉ាងណាក្តី ទ្រង់ប្រណីអត់ទោសអោយ
បញជាមិនថ្លោះធ្លោយ ពពកអោយបើកផ្ទៃមេឃ ។
២៤. ហើយប្រទានអាហារ នំម៉ាណ្ណាច្រើនក្រៃពេក
ធ្លាក់មកពីលើមេឃ ព្រះអង្គចែកពីសួគ៌ា ។
២៥. ពួកគេបរិភោគ អាហារយកពីទេវតា
ទ្រង់ប្រទានអាហារ គ្រប់អាត្មាឆ្អែតស្កប់ស្កល់ ។
២៦. ឯផ្ទៃមេឃខាងលើ ព្រះអង្គធ្វើអោយមានខ្យល់
បោកបាចបក់វិលវល់ ឥតមានសល់ពីកើតត្បូត
២៧. ទ្រង់ប្រទានសត្វស្លាប ហើរឆ្វែលឆាបច្រើនទាំងហ្វូង
ទាំងសាច់សត្វទៀតផង ច្រើនកន្លងឥតគណនា ។
២៨. សាចតសត្វទាំងអស់នោះ បានធ្លាក់ចុះពីមេឃា
ចំកណ្តាលទីធ្លា ទីនានាដែលគេស្នាក់ ។
២៩. គេអាស្រ័យឆ្អែតឆ្អល់ បានស្កប់ស្កល់គ្មានសល់ម្នាក់
ព្រះជាម្ចាស់ថ្នមថ្នាក់ តាមចិត្តអ្នកប៉ងប្រាថ្នា ។
៣០. ប៉ុន្តែទោះគេមាន អាហារណែនមាត់យ៉ាងណា
ដ៏ពួកជនសាវា មិនព្រមថាគេគ្រប់អី ។
៣១. ពេលនោះព្រះម្ចាស់ក្រោធ ទ្រង់គ្រវាត់លែងប្រណី
ប្រហារអ្នកខ្លាំងក្រៃ ទាំងយុវវ័យពេញកម្លាំង ។
៣២. ទោះបីយ៉ាងនេះក្តី ជនអប្រីយ៍នៅតែរឹង
ពុំព្រមជឿព្រះអង្គ មិនលះបង់ធ្វើព្រៃផ្សៃ
៣៣. ព្រះអង្គក៏ប្រហារ ផ្តាច់សង្ខារជនអប្រីយ៍
តែក្នុងពេលដ៏ខ្លី ពួកគេក្ស័យសែនវេទនា ។
៣៤. ពេលគេឃើញដូច្នេះ គេរេរិះឈប់រួញរា
ប្រែចិត្តគំនិតជា នាំគ្នីគ្នារកព្រះអង្គ ។
៣៥. ពួកគេនឹកឃើញថា អង្គក្សត្រាមិនបោះបង់
ជាថ្មដាបិទបាំង ការពារពាំងមាំមួនណាស់ ។
៣៦. ប៉ុន្តែតាមការពិត គេមានចិត្តចង់បោកប្រាស
និយាយពាក្យផ្តេសផ្តាស ឃើញជាកច្បាស់បោកប្រាស
៣៧. គេមានចិត្តរៀចវេរ មិនទៀងទេសែនអាក្រក់
គេភូតភរកុហក ក្បត់នឹងសម្ពន្ធមេត្រី ។
៣៨. រីឯព្រះអង្គវិញ ទ្រង់បញ្ចេញព្រះហប្ញទ័យ
មេត្តាករុណាក្រៃ លើកទោសពៃរ៍ដោយយល់យោគ ។
៣៩. ព្រះអង្គនៅចាំថា គ្រប់អាត្មាជាមនុស្សលោក
ជីវិតសែនសោយសោក ដូចខ្យល់បោកមិនត្រឡប់ ។
៤០. ពួកគេតែងប្រឆាំង នឹងព្រះអង្គឥតឈរឈប់
អោយទ្រង់ព្រួយសព្វគ្រប់ នឹងទីភពវាលហួតហែង ។
៤១. ពួកគេនៅតែល្បង ជាច្រើនដងឥតកោតក្រែង
ធ្វើអោយទរ្ង់ចំបែង មិនរអែងព្រះចេស្តា ។
៤២. ពួកគេពុំបានគិត អំពីប្ញទ្ធាខ្លាំងក្លា
គេមិននឹកចាំថា ទ្រង់នេះណារំដោះគេ ។
៤៣. ពួកគេពុំនឹងដល់ ទីសំគាល់អស្ចារ្យទេ
ដែលទ្រង់គិតគ្នាន់គ្នេរ នៅអេស៊ីបក្រុងសូអាន ។
៤៤. អោយទឹកទន្លេនីល ប្រែឥតសល់ជាឈាមបាន
ជាតិអេស៊ីបគ្រប់ប្រាណ ព្រួយឥតស្រាន្តព្រោះគ្មានទឹក ។
៤៥. ទ្រង់ចាត់កង្កែបមូស អោយហើរចុះច្រើនសន្ធឹក
បំផ្លាញទាំងល្ងាចព្រឹក អេស៊ីបនឹកសែនភ័យព្រួយ ។
៤៦. មានកណ្តូបចង្រឹត ទាំងឆ្ងាយជិតច្រើនរញ្ជួយ
ស៊ីបង្ហិនអស់ត្រួយ គ្មានសល់មួយផលដំណាំ ។
៤៧. ព្រមទាំងមានព្រឹលធ្លាក់ សែនត្រជាក់ជាប្រចាំ
បំផ្លាញអោយខ្ទេចខ្ទាំ ផលដំណាំខូចរិចរិល ។
៤៨. ហ្វូងគោត្រូវិវិនាស មិនអាចចៀសដោយសារព្រឹល
ហ្វូងចៀមងាប់គ្មានសល់ ដោយសារខ្យល់និងរន្ទះ ។
៤៩. ព្រះម្ចាស់ទ្រង់ពិរោធ ទ្រង់ខ្ញាល់ក្រោធខឹងខ្លាំងណាស់
ជនជាតិអេស៊ីបច្បាស់ ជួបប្រទះក្តីអន្តរាយ ។
៥០. ទ្រង់ធ្វើតាមព្រះទ័យ គ្មានប្រណីជាតិនោះឡើយ
ព្រះអង្គបានធ្វើអោយ គ្រោះអន្តរាយកើតមានឡើង
៥១. ព្រះអង្គបានប្រហារ យកសង្ខារអស់កូនច្បង
ជាតិអេស៊ីបនេះផង ក្នុងពូជពង្សអប្រាហាំ ។
៥២. ព្រះអង្គនាំប្រជា រូតម្នីម្នាមិនរង់ចាំ
ដោយទ្រង់មើលថែឃ្លាំ ហើយដឹកនាំទៅរហោស្ថាន ។
៥៣. ព្រះអង្គដឹកនាំគេ មិនរារេដោយសុខសាន្ត
ឯសត្រូវសាមាន្យ ត្រូវលង់ប្រាណក្នុងសមុទ្រ ។
៥៤. ព្រះអង្គនាំពួកគេ ទៅកាន់ទីដ៏វិសុទ្ធ
ដូចគង្វាលចាំសត្វ ដើរឆ្លងកាត់វាលស្មៅខ្ចី ។
៥៥. ព្រះអង្គបានបណ្តេញ ជាតិផ្សេងចេញមិនប្រណី
ហើយទ្រង់ចែកទឹកដី ដ៌ថ្លាថ្លៃដល់ស្រាអែល ។
៥៦. ប៉ុន្តែពួកគេបាន ល្បងរំខានព្រះម្ចាស់ដែល
មានតេជះក្រាស់ក្រែល ដោយមិនធ្វើតាមបញ្ជា ។
៥៧. ពួកគេក្បត់ព្រះអង្គ មិនត្រាប់ត្រងគ្រប់ៗគ្នា
ដូចដូនតាពួកគេ ចិត្តវៀចវេរដូចកណ្តៀវ ។
៥៨. គេបែរថ្វាយបង្គំ នៅលើភ្នំព្រះក្លែងក្លាយ
ដែលជាហេតុធ្វើអោយ ទាស់ព្រះហប្ញទ័យព្រះអង្គ ។
៥៩. ព្រះអង្គឃើញដូច្នេះ ទ្រង់ព្រះពិរោធយ៉ាងខ្លាំង
ហើយលែងរវល់នឹង ជាតិក្បាលរឹងអ៊ីស្រាអែល ។
៦០. ព្រះអង្គបានបង់បោះ មិនស្រណោះកន្លែងដែល
ជាដំណាក់នៅឯ ភូមិស៊ីឡូធ្លាប់អាស្រ័យ ។
៦១. ព្រះអង្គបណ្តោយអោយ ខ្មាំងរាប់រយចិត្តអប្រិយ៍
យកហឹបសម្ពន្ធមេត្រី ជាបារមីនៃព្រះអង្គ ។
៦២. ហើយទ្រង់បណ្តោយអោយ រាស្រ្តទន់ខ្សោយស្លាប់បាត់បង់
ដោយមុខដាវតម្រង់ សត្រូវប៉ងកាប់ប្រល័យ ។
៦៣. ឯយុវជនទាំងឡាយ ក៏អន្តរាយដោយក្សិណក្ស័យ
ក្នុងភ្លើងសង្រ្គាមជ័យ គ្មានសល់អ្វីនឹងរៀបការ ។
៦៤. មនុស្សស្ទើរទាំងអស់ ជាពិសេសបូជាចារ្យ
ស្លាប់ដោយដាវប្រហារ គ្មានស្រីណាកាន់ទុក្ខបាន ។
៦៥. ពេលនោះទ្រង់តើនមក ដូចគេក្រោកពីសម្រាន្ត
ដូចអ្នកច្បាំងក្លាហាន ស្វាងស្រាកស្រាន្យពីសុរា ។
៦៦. ព្រះអង្គវាយសត្រូវ មិនអោយនៅសល់ឡើយណា
ពួកខ្មាំងគ្រប់អាត្មា បង់អសារជាដរាប ។
៦៧. ព្រះអង្គនៅតែខឹង នឹងពូជពង្សលោកយ៉ូសែប
ទ្រង់ក៏មិនជ្រើសបែប កុលសម្ពន្ធអេប្រាអ៊ីម ។
៦៨. ទ្រង់ពេញព្រះហប្ញទ័យ ពន់ពេកក្រៃយូដាវិញ
គាប់ចិត្តឥតទោម្នេញ ស៊ីយ៉ូនវិញភ្នំវិសុទ្ធ ។
៦៩. ទ្រង់សង់សក្ការៈ ល្អឥតអាក់ខ្ពស់បំផុត
ដូចមេឃរឹងមោះមុត ឥតផុងទ្រុឌដូចផែនដី ។
៧០. ដាវីឌដ៏ល្អឯក ទ្រង់ជ្រើសញែកជាទាសី
អ្នកបម្រើប្រពៃ យកស្តេចថ្លៃពីឃ្វាលចៀម ។
៧១. ទ្រង់បានដកយកចេញ មិនទោម្នេញនៅទីមទាម
ឃ្វាលពូជយ៉ាកុបភ្លាម គឺជាតិនាមអ៊ីស្រាអែល ។
៧២. ស្តេចដាវីឌដឹកនាំ ឃាតិរឹងមាំមិនអែកអល់
ស្មោះត្រង់គ្មានកិច្ចកល នាំគេដល់ត្រើយសុខសាន្ត ។
បទពាក្យ ៧
១. បពិត្រព្រះជាអម្ចាស់អើយ ជនជាតិទាំងឡាយចូលឈ្លានពាន
វិហារវិសុទ្ធត្រូវរុករាន សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ ។
២. សាកសពអ្នកបំរើព្រះអង្គ ត្រូវគេបោះបង់អោយសត្វស៊ី
សាកសពអ្នកជឿពេញធរណី ត្រូវតិរច្ឆានស៊ីជាអាហារ ។
៣. គេបានសម្លាប់ប្រជាជន ជុំវិញទីក្រុងគ្មានមេត្តា
ឈាមរាស្រ្តហូរក្រាលពសុធា ចាស់ក្មេងមរណារគ្មានអ្នកកប់ ។
៤. អ្នកស្រុកជិតខាងនាំគ្នាជេរ ប្រមាថឥតល្ហែគេលែងរាប់
គេសើចចំអកឡកឡឺយសព្វ រូបខ្ញុំគេស្អប់គេមើលងាយ ។
៥. ឱ! ព្រះជាម្ចាស់ទូលបង្គំ ម្តេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយ ពិរោធអោយឆ្ងាយមកស្រោចស្រង់ ។
៦. សូមជះក្តីក្រោធលើជាតិផ្សេង អោយជនវង្វេងស្គាល់ព្រះអង្ក
និងនគរនានានោះផង ដែលមិនស្មោះត្រង់នឹងព្រះម្ចាស់ ។
៧. ដ្បិតពួកគេបានកាប់សម្លាប់ ពូជលោកយ៉ាកុបចោលទាំងអស់
បំផ្លាញទឹកដីជារបស់ មរតកកេរកោះលោកទៀតផង ។
៨. សូមកុំចាប់ទោសយកកុំហុស ព្រោះបុព្វបុរសខ្ញុំខុសឆ្គង
មេត្តាលើកទោសកំហុសម្តង អាណិតខ្ញុំផងដ្បិតលិចលង់ ។
៩. ឱព្រះជាម្ចាស់ព្រះសង្គ្រោះ សូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុង មេត្តាព្រះអង្គជួយផងណា ។
១០. ហេតុអ្វីបានជាទ្រង់បណ្តោយ ជាតិផ្សេងៗអោយមកពោលថា
« តើព្រះគេនោះនៅឯណា សូមទ្រង់មេត្តាដាក់ទោសចុះ ។
១១. សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច លាន់ឮគ្រលួចគួរស្រណោះ
សូមប្រើបារមីជួយរំដោះ អ្នកដែលមានទោសដល់មរណា ។
១២. សូមព្រះជាម្ចាស់កុំអាណិត ប្រជាជាតិជិតទាំងអស់គ្នា
ធ្វើអោយគេរស់ដោយវេទនា អាប់មុខមួយជាប្រាំពីរដង ។
១៣. ឯពួកយើងខ្ញុំដែលជារាស្រ្ត ដូចចៀមទាំងអស់របស់ទ្រង់
នាំគ្នាតម្កើងលើកព្រះអង្គ អស់កល្បយូរលង់អង្វែងទៅ ។
បទព្រហ្មគីត
២. ព្រះម្ចាស់ជាគង្វាល អ៊ីស្រាអែលសូមសណ្តាប់
ពូជពង្សលោកយ៉ូសែប ដែលព្រះអង្គបានដឹងនាំ ។
ដូចជាអ្នកគង្វាល ចាំយាមឃ្វាលចៀមថែទាំ
គេរស់ដោយសុខដុម សូមសមដែងព្រះបារមី ។
៣. អោយពួកកុលសម្ព័ន្ធ អេប្រាអ៊ីមឃើញស្នាដៃ
និងជាតិផ្សេងៗក្តី សូមទ្រង់លៃជួយសង្រ្គោះ ។
៤. ឱ! ព្រះជាម្ចាស់អើយ កុំកន្តើយសូមសន្តោស
ទតមើលដោយសប្បុររស នោះយើងខ្ញុំរួចជីវិត ។
សូមទ្រ់ងបែរព្រះភ័ក្រ្ត ញញឹមដាក់យើងខ្ញុំពិត
សង្រ្តោះអោយនៅជិត កុំអោយបែកបាក់ខ្ចាត់ខ្ចាយ ។
៥. បពិត្រព្រះជាម្ចាស់ ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ
ខ្ពស់ហួសព្រះទាំងឡាយ ម្តេចមិនស្រាយពិរោធចេញ ។
៦. ម្តេចទ្រង់មកដាក់ទោស ចាប់កំហុសយើងទៅវិញ
អោយទឹកភ្នែកហូរចេញ ដូចគង្គាមិនចេះចប់ ។
៧. ទ្រង់ធ្វើអោយប្រជា ជិតខាងគ្នាឈ្លោះសំអប់
ដណ្តើមមិនចេះស្កប់ យកទឹកដីរបស់យើង ។
៨. ឱ! ព្រះជាអម្ចាស់ សូមសង្រ្គោះយើងឆាប់ឡើង
សូមជួយនាំពួកយើង អោយត្រឡប់វិលមកវិញ ។
៩. ព្រះអង្គគាស់រំលើង ដើមទំពាំងបាយជូរចេញ
រួចហើយទ្រង់បណ្តេញ ជាតិផ្សេងចេញពីទឹកដី ។
ព្រះអង្គយកមកដាំ ដើមទំពាំងបាយជូរថ្មី
ត្រួយលាស់ស្លឹកខៀវខ្ចី ល្អពេកក្រៃស្រស់បំព្រង ។
១០. ព្រះអង្គបានឆ្ការដី អោយដើមថ្មីចាក់ប្ញសផង
ដុះពេញស្រុកតែម្តង ល្អកន្លងសែនសុខដុម ។
១១. មែកវាផ្តល់ជាម្លប់ គ្របដណ្តប់ទៅលើភ្នំ
គ្របដើមគគីរធំ នៅលើភ្នំខ្ពស់បំផុត ។
១២. បែបមែកម្លប់សាខា បែកលុះត្រាដល់សមុទ្រ
ពន្លកលាស់ចេញផុត រហូតទន្លេអឺប្រាត ។
១៣. ហេតុអ្វីក៏ព្រះអង្គ ផ្តួលរបងដោយក្រេវក្រោធ
មនុស្សម្នាដែលដើរកាត់ បេះបោចបាត់ផ្លែដូច្នេះ ។
១៤. សត្វជ្រូកមកបំផ្លិច បំផ្លាញខ្ទេចមិនឈប់សោះ
បង្ហិនគ្រប់ទាំងអស់ ដំណាំនោះវាស៊ីម៉ត់
១៥. ឱ! ព្រះជាម្ចាស់អើយ កុំកន្តើយសូមទ្រង់ទត
ពីស្ថានសួគ៌ាមក ជួយយើងខ្ញុំកុំខានឡើយ ។
១៦. សូមទ្រង់ជួយរក្សា ថែចំការដែលមានហើយ
ការពារកុំបណ្តោយ ក្រែងង្លោះធ្លោយខ្មាំងញាំញី ។
១៧. សូមអោយពួកបច្ចា ដែលកាប់ឆ្ការចំការថ្មី
វិនាសកុំសល់អី ដោយព្រះអង្គទ្រង់គំរាម ។
១៨. សូមទ្រង់ដាក់ព្រះហស្ត លើស្តេចនោះគង់ខាងស្តាំ
បុត្រមនុស្សដ៏ឧត្តម ដែលព្រះអង្គពង្រឹងឡើង ។
១៩. យើងខ្ញុំមិនបែកបែរ ចិត្តងាករេពីព្រះអង្គ
សូមប្រោសប្រទានផង អោយយើងខ្ញុំមានជីវិត ។
ពេលខ្ញុំរស់ឡើងវិញ ចិត្តពោរពេញនៅនែបនិត្យ
គោរពបំរើពិត ឥតមានក្បត់ឆ្ងាយពីទ្រង់ ។
២០. ឱ! ព្រះជាម្ចាស់ខ្ញុំ សូមជួយនាំកុំរេរង់
វិលមករកព្រះអង្គ អោយយើងខ្ញុំក្រាមបង្គំ ។
សូមបែរព្រះភ័ក្រ្តមក ញញឹមរកពួកយើងខ្ញុំ
ដោយព្រះទ័យឧត្តម នោះយើងខ្ញុំរួចជីវិត ។
បទកាកគតិ
២. នាំគ្នាពន្លឺ សំឡេងអោយឮ ថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំង
នៃយើងទាំងអស់ សាទរដល់ព្រះ របស់យ៉ាកុប ។
៣. ចូរយើងប្រគុំ តន្រ្តីរងំ អោយបានឆាប់ៗ ដេញពិញវាយស្គរ
ចាប៉ីវាយក្រាប់ ប្រគុំអោយជាប់ កុំបីបង្អង់ ។
៤. ផ្លុំស្នែងប្រកាស ពេលដាចខែចាស់ ចូលដល់ថ្មីម្តង ថ្ងៃច័ន្ទពេញវង់
ល្អល្អះបំព្រង ពេញបូរមីផង ថ្ងៃបុណ្យដំណែល ។
៥. ព្រោះជាក្បួនច្បាប់ រៀងមកដរាប នៅអ៊ីស្រាអែល តាមបទបញ្ជា
មាគ៌ាក្រាស់ក្រែល របស់ព្រះដែល ជាព្រះយ៉ាកុប ។
៦. នេះជាវិន័យ ព្រះអង្គលកលៃ ពេលទ្រង់បង្គាប់ មកដល់ពូជពង្ស
របស់យ៉ូសែប នៅស្រុកអេស៊ីប ហើយខ្ញុំឮថា ។
៧. យើងដកអម្រែក ដ៏ធ្ងន់អនេក ចេញពិលើស្មា ហើយក៏បានដក
ការធ្ងន់អស្ចារ្យ ចេញពីហត្ថា របស់អ្នកដែរ ។
៨. ពេលអ្នកមានទុក្ខ អ្នកបានស្រែករក យើងគ្មានពេលល្ហែ យើងក៏រំដោះ
មិនៅទំនេរ ហើយយើងរិះរេ ល្បងមើលចិត្តអ្នក ។
៩. ឱប្រជារាស្រ្ត នៃយើងទាំងអស់ ចូរស្តាប់អោយជាក់ ពាក្យយើងរំលឹក
យើងដាស់តឿនអ្នក កុំបីអន់អាក់ ត្រងត្រាប់លកលៃ ។
១០. ក្នុងចំណោមអ្នក កុំទៅស្មោះស្ម័គ្រ នឹងព្រះដទៃ កុំទៅគោរព
កោតខ្លាចធ្វើអ្វី ព្រោះព្រះដទៃ ជាព្រះក្លែងក្លាយ ។
១១. យើងជាព្រះម្ចាស់ មិនមែនជាព្រះ ក្លែងក្លាយនោះឡើយ យើងបានយកអ្នក
ពីអេស៊ីបហើយ កុំនៅកន្តើយ ទទួលពរយើង ។
១២. តែរាស្រ្តមិនស្តាប់ ពាក្យយើងបង្គាប់ គេធ្វើប្ញកឆ្មើង ទោះអ៊ីស្រាអែល
ក៏លែងស្គាល់យើង ធ្វើតាមទំនើង អំពើអាក្រក់ ។
១៣. ហេតុដូច្នេះហើយ ទើបយើងបណ្តោយ អោយពួកគេធ្លាក់ យើងអោយគេធ្វើ
តាមចិត្តគំរក់ ប្រព្រឹត្តអាក្រក់ តាមទំនើងចិត្ត ។
១៤. តែបើប្រជា រាស្រ្តទាំងអស់គ្នា គេប្តូរគំនិត ស្តាប់សំឡេងយើង
ហើយគេប្រព្រឹត្ត តាមមាគ៌ាពិត របស់យើងនោះ ។
១៥. នោះយើងមុខជា បង្រ្កាមបច្ចា ជាខ្មាំងទាំងអស់ ហើយយើងសម្លាប់
មិនអោយសល់សោះ សត្រូវទាំងអស់ តែមួយរំពេច ។
១៦. អស់អ្នកដែលធ្លាប់ ស្អប់ព្រះម្ចាស់ជាប់ គេឈប់រត់គេច នាំគ្នាមកចូល
ព្រះអង្គជានិច្ច តែទ្រង់មិនភ្លេច ដាក់ទោសគេឡើយ ។
១៧. ព្រះអម្ចាស់បាន ផ្តល់ស្រូវជាទាន យ៉ាងល្អមកអោយ ពួកអ៊ីស្រាអែល
បរិភោគរួចហើយ ទាំងប្រទានអោយ ទឹកឃ្មុំបរិបូណ៌ ។
បទពាក្យ ៧
១. ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ នៃស្ថានបរមសុខពេកក្រៃ
ទ្រង់តែងតែយាងមកកាត់ក្តី ក្នុងចំណោមនៃពួកទេវតា ។
២. ពេលណាទើបអ្នកយប់កាត់ក្តី ដោយចិត្តអប្រីយ៍ដូច្នេះណា
អោយមនុស្សអាក្រក់ចិត្តប្ញស្យា ឈ្នះគេដល់ណា ត ទៅទៀត ? ។
៣. ព្រះម្ចាស់មានព្រះបន្ទូលថា ចូររកយុត្តិធម៌កុំរវាត
អោយអ្នកក្រីក្រខ្សត់គ្មានញាតិ កូនកំព្រាអត់មានឪម៉ែ ។
៤. ចូរកុំនៅស្ងៀមចេញរំដោះ អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ
អោយគ្នារួចខ្លួនបានល្ហើយល្ហែ ជនពាលតែងតែតាមធ្វើបាប ។
៥. តែគេមិនដឹងមិនយល់សោះ ចិត្តគេទុយ៌សជាដរាប
អំពើយុត្តិធម៌ក៏សូន្យសាប ដែលទុកសំរាប់គ្រឹះផែនដី ។
៦. យើងនឹងប្រកាសថាអស់អ្នក រាល់គ្នាពិតជាក់ជាបុត្រី
បុត្រារបស់ម្ចាស់ផែនដី ជាព្រះស្កឹមស្កៃដ៏ខ្ពង់ខ្ពស់ ។
៧. តែអ្នកត្រូវស្លាប់ដូចមនុស្សលោក ដែលដួលដេកស្តូកពុំអាចរស់
ស្លាប់ដូចជាមនុស្សទូទាំងអស់ ដូចអ្នកធំខ្ពស់បាត់តំណែង ។
៨. ឱព្រះម្ចាស់អើយសូមតើនឡើង វិនិច្ឆ័យកុំឆ្មើងប្ញទ្ធិគួរស្ញែង
ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង ជារាស្រ្តឥតក្លែងនៃព្រះអង្គ ។
បទកាកគតិ
២. ឱព្រះម្ចាស់អើយ សូមកុំកន្តើយ គង់ស្ងៀមស្ងាត់ឈឹង សូមទ្រង់មេត្តា
កុំធ្វើមិនដឹង ម្តេចព្រងើយធ្មឹង យ៉ាងដូច្នេះណា ។
៣. សត្រូវព្រះអង្គ គ្រប់គ្នាកំពុង បង្កបញ្ហា នាំកោលាហស
គ្រប់ៗអាត្មា អ្នកស្អប់ក្សត្រា កំពុងបះបោរ ។
៤. ពួកគេរៀបចំ គម្រោងការធំ ប្ឈាំងឆោឡោ គេឃុបឃិតគ្នា
ប្រឆាំងបះបោរ រាស្រ្តក្នុងនគរ របស់ព្រះម្ចាស់ ។
៥. គេពោលឡើងថា « តោះយើងនាំគ្នា ប្រហារអោយអស់ កុំអោយមានសល់
ជនជាតិទាំងនោះ កុំអោយនឹកឈ្មោះ អ៊ីស្រាអែលទៀត» ។
៦. គេពិភាក្សា គំនិតរួមគ្នា ពីរឿងចោលម្សៀត ចុះសិន្ធិសញ្ញា
ពីការបៀនបៀត នឹងព្រះម្ចាស់ទៀត រួមគ្នាប្រឆាំង ។
៧. មានជាតិអេដំ អ៊ីស្មាអែលព្រម ម៉ូអាប់អ្នកខ្លាំង ជានជាតិហាកា
រួមគ្នាតតាំង ចូលមកប្រឆាំង នឹងព្រះអម្ចាស់ ។
៨. ជនជាតិកេបាល អាំម៉ូនរាលដាល អាម៉ាឡេករូរះ ទាំងភីលីស្ទីន
ទីរ៉ុសស្អេកស្កះ ប្រឆាំងព្រះម្ចាស់ ពីគ្រប់ទិសទី ។
៩. នៅមានច្រើនទៀត សូម្បីជនជាតិ ពួកអាស្ស៊ីរី ក៏បានចូលរួម
កុះករមូលមីរ ចូលដៃគ្រប់ទី លោកឡុតសាមាន្យ ។
១០. សូមព្រះអង្គធ្វើ ដូចប្រព្រឹត្តលើ ពួកម៉ាឌីយ៉ាន លោកស៊ីសេរ៉ា
ស្តេចទាំងប៉ុន្មាន និងស្តេចយ៉ាប៊ីន ឯជ្រោះគីសូន ។
១១. ព្រះអង្គប្រហារ អោយគេមរណា វិនាសទាំងកូន ដូចនៅអែនឌ័រ
សពទាំងប៉ុន្មាន រលួយម៉ត់សូន្យ ជាជីរទាំងអស់ ។
១២. សូមព្រះអង្គដាក់ ទោសគេម្នាក់ៗ ដូចបានដាក់ទោស ដល់ស្តេចអូរឹប
និងស្តេចសឹបនោះ ហើយកុំស្រណោះ ពួកណោះឡើយណា ។
ដាក់ទោសទាំងមេ កុំបីរិះរេ ដូចជាសេបា កុំអោយរួចខ្លួន
មួយសោះឡើយណា ដូចដាក់ទោសា សាល់ម៉ូណាដែរ ។
១៣. គេនិយាយថា « យើងនាំគ្នីគ្នា កុំនៅរិះរេ វាយដណ្តើមដី
មកធ្វើជាកេរ ដីនោះគឺជា របស់ព្រះម្ចាស់ » ។
១៤. ឱព្រះខ្ញុំអើយ កុំអែអង់ឡើយ អោយគេនិរាស ដូចជាធូលី
ខ្យល់បកបញ្ជ្រាស ដូចចំបើងវាស វាត់ប៉ើងតាមខ្យល់ ។
១៥. ដូចភ្លើងវក់វី ឆេះម៉ត់ខ្ទេចខ្ទី ដុតអស់គ្មានសល់ អណ្តាតស្កឹមស្កៃ
ភ្លើងព្រៃត្រូវខ្យល់ ឆេះអស់មិនសល់ វិនាសអសារ ។
១៦. សូមប្រើព្យុះខ្យល់ បកបោកអោយដល់ ដេញតាមពួកវា ហើយសូមបន្ថែម
ទាំងព្យុះសង្ឃរា ធ្វើអោយពួកវា រន្ធត់ញ័រញាប់ ។
១៧. ព្រះអម្ចាស់អើយ មេត្តាធ្វើអោយ ពួកគេមុខអាប់ និងអោយគេស្វែង
នាមព្រះអង្គគាប់ ពួកគេមុខអាប់ រហូតតទៅ ។
១៨. សូមអោយពួកគេ បាក់មុខខ្មៅអែ វិនាសមិននៅ ងើបមុខមិនរួច
គ្មានញាតិពូជផៅ ឈ្មោះគេអាស្រូវ គ្មានញាតិគ្មានមិត្រ ។
១៩. អោយគេស្គាល់ថា ព្រះអម្ចាស់ជា ព្រះគង់នៅជិត ព្រះខ្ពស់ឧត្តុង
ឧត្តមបំផុត ប្រសើរពេកពិត លើភពផែនដី ។
បទព្រហ្មគីតិ
២. ព្រះម្ចាស់លើពិភព ទូទាំងសព្វលើផែនដី
ខ្ញុំស្ម័គ្រពន់ពេកក្រៃ តំណាក់ថ្លៃព្រះអង្គណាស់ ។
៣. ខ្ញុំសែនអន្ទះសារ ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់
ចង់ចូលវិហារព្រះ ជាអម្ចាស់ទាំងចិត្តកាយ ។
ចិត្តចង់នៅជាមួយ ព្រះអង្គជួយមិនរសាយ
អស់ពីកម្លាំងកាយ មិនមានណាយរួមទាំងចិត្ត ។
៤. ត្រចៀកកាំនិចាប ជាដរាបវានែបនិត្យ
សំបុកធ្វើនៅជិត អាសនៈពិតនៃព្រះអង្គ ។
៥. អស់អ្នកដែលបានស្នាក់ ក្នុងដំណាក់ដ៏ត្រចង់
មានសុខ មង្គលផង សរសើរថ្កើងទ្រង់មិនឈប់ ។
៦. អ្នកណាដែលផ្អែកពឹង លើកកម្លាំងព្រះជាម្លប់
ដ្បិតគេស្វែងមិនឈប់ ដំណាក់គាប់ដោយស្មោះសរ ។
៧. នៅពេលគេដើរកាត់ ជ្រោះរីងស្ងួតគ្មានទឹកហូរ
ព្រះអង្គប្រទានពរ ទឹកធ្លាក់ឆរគ្រប់កន្លែង ។
៨. គេខិតកាន់តែជិត ឥតភ័យភិតព្រួយចំបែង
មានកម្លាំងក្រៃលែង នឹកស្ញប់ស្ញែងគ្រប់អាត្មា ។
នៅចំពោះព្រះភ័ក្រ្ត ព្រះអម្ចាស់ដ៏ថ្លៃថ្លា
លើភ្នំដ៏អស្ចារ្យ ឈ្មោះហៅថាភ្នំស៊ីយ៉ូន ។
៩. ឱ! ព្រះជាអម្ចាស់ មានតេជះខ្លាំងពេកពន់
ស្តាប់ពាក្យទូលបង្គំ អង្វរសុំក្តីករុណា ។
ព្រះលោកយ៉ាកុបអើយ កុំកន្តើយផ្ទៀងព្រះកាណ៌
សណ្តាប់យើងខ្ញុំណា ដោយមេត្តាករុណាផង ។
១០. ឱ! ព្រះជាអម្ចាស់ ទតអោយច្បាស់កុំរំលង
មើលស្តេចដែលឃុំគ្រង ជាខែលរងបាំងការពារ ។
សូមទ្រង់ព្រះសន្តោស មេត្តាប្រោសព្រះរាជា
ដែលព្រះអង្គគាំពារ តែងតាំងងារដោយប្រេងជ័យ ។
១១. មួយថ្ងៃដែលនៅក្នុង វិហារទ្រង់សប្បាយក្រៃ
ជាងរស់មួយពាន់ថ្ងៃ នៅកន្លែងដទៃទៀត ។
ខ្ញុំបានសំរេចចិត្ត ឈរនៅជិតមិនចង់ឃ្លាត
ជាជាងស្នាក់នៅបៀត លំនៅញាតិមនុស្សអាក្រក់ ។
១២. ព្រះជាម្ចាស់ដូចជា ខែលការពារប្រាកដជាក់
ជាពន្លឺភ្លឺច្បាស់ យើងម្នាក់ៗមានសិរី ។
ព្រះអង្គតែងតែផ្តល់ សុខមង្គលដល់ប្រុសស្រី
រស់នៅដោយប្រពៃ គ្មានទុកខភ័យផុតកង្វល់ ។
១៣. ឱ! ព្រះជាអម្ចាស់ មានតេជះលើសាកល
អ្នកផ្ញើកាយមិនខ្វល់ មានមង្គលសុខរហូត ។
បទកាកគតិ
២. បពិត្រព្រះម្ចាស់ ព្រះអង្គគាប់ព្រះ ទ័យនឹងទឹកដី ទ្រង់បានដឹកនាំ
ពូជពង្សប្រពៃ យ៉ាកុបថ្លាថ្លៃ អោយវិលមកវិញ ។
៣. ព្រះអង្គលើកទោស អស់ប្រជារាស្រ្ត ឥតមានទោម្នេញ អោយគេរួចបាប
មកល្អជាវិញ ចិត្តគេពោរពេញ អំណរសប្បាយ ។
៤. ទ្រង់លែងពិរោធ ឈប់ខ្ញាល់លែងក្រោធ ដល់យើងទាំងឡាយ ទ្រង់តែងមេត្តា
យើងលែងខ្វល់ខ្វាយ បាន៎សុខសប្បាយ ដោយសារព្រះអង្គ ។
៥. ព្រះម្ចាស់ឧត្តម សង្រ្គោះថ្នាក់ថ្នម បីបមត្រកង សូមប្រោសអោយខ្ញុំ
ត្រឡប់វិញផង ហើយសូមព្រះអង្គ កុំយកទោសា ។
៦. តើព្រះអង្គខ្ញាល់ ពួកយើងនេះដល់ រហូតពេលណា ឬទ្រង់ពិរោធ
រៀងរាល់វេលា ឬក៏អស់ជា អង្វែងតទៅ ។
៧. តើទ្រង់មិនបាន យាងមកទីស្ថាន អោយខ្ញុំរស់នៅ មានទាំងជិវិត
សែនល្អពេកកូវ ពីនេះតទៅ អំណរសប្បាយ ។
៨. ឱ! ព្រះអម្ចាស់ សូមសំដែងព្រះ ហប្ញទ័យទូលាយ មេត្តាករុណា
អាសូរប្រណី មកខ្ញុំរាល់ថ្ងៃ សូមសង្រ្គោះផង ។
៩. យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ ទ្រង់នឹងប្រទាន
សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង ដែលមិនលេលា ។
១០. ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា ដល់អ្នកកោតខ្លាច
ព្រះអង្គគ្រប់គ្រា សិរីមហិមា នៅលើដីយើង ។
១១. ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង ព្រះអង្គស្មោះស្ម័គ្រ
ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង នៅលើលោកីយ៍ ។
១២. សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី សេចក្តីសុចរិត
ក៏លាស់ជាថ្មី ពីសួគ៌ាល័យ ចុះជួយរក្សា ។
១៣. ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល អោយយើងគ្រប់គ្នា ចំណែកផែនដី
បង្កើតផលា ភោគផលផ្លែផ្កា សំបូរមិនខ្វះ ។
១៤. សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់ សុខសាន្តតាមដាន
រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ សុខសាន្តរហូត ។
បទព្រហ្មគីតិ
១. ឱព្រះអម្ចាស់អើយ កុំកន្តើយផ្ទៀងព្រះកាណ៌
ស្តាប់ស័ព្ទខ្ញុំវាចា ហើយមេត្តាតបវិញផង ។
ដ្បិតខ្ញុំជាមនុស្ស កំសត់ខុសគេទាំងពួង
ទុគ៌តពេកកន្លង តោកយ៉ាកផងរាល់វេលា ។
២. សូមរក្សាជីវិត អោយខ្ញុំស្ថិតផុតគ្រាំគ្រា
ដ្បិតខ្ញុំត្រង់ល្អជា ស្ម័គ្រគ្រាប់គ្រាគ្មានគេចកែ ។
សូមមេត្តាសង្រ្គោះ ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ
ជាបំរើនៅក្បែរ ពឹងផ្អែកតែលើម្ចាស់ថ្លៃ ។
៣. ឱ! ព្រះអម្ចាស់អើយ អាណិតហើយសូមប្រណី
ខ្ញុំស្រែកទូលរាល់ថ្ងៃ រកព្រះអង្គមិនឈប់ឈរ ។
៤. ឱព្រះអម្ចាស់អើយ សូមប្រោសអោយបំរើល្អ
មានសប្បាយអំណរ តម្រង់រកព្រះអម្ចាស់ ។
៥. បពិត្រព្រះម្ចាស់ខ្ញុំ ព្រះឧត្តមសប្បុរសណាស
អត់អោនមិនថ្កោលទោស តែងសន្តោសខ្ញុំបរិបូណ៌ ។
ព្រះអង្គតែងអាណិត អ្នកផ្តេកផ្តិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរ ហៅព្រះអង្គមកសង្រ្គោះ ។
៦. ឱព្រះអម្ចាស់អើយ ទ្រង់ផ្ទៀងហើយសូមសន្តោស
ពាក្យខ្ញុំស្រែករកនោះ សូមទ្រង់ប្រោសរូបខ្ញុំផង ។
៧. នៅថ្ងៃមានអាសន្ន ខ្ញុំបែរបន់មិនរំលង
អង្វររកព្រះអង្គ ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ ។
៨. ឱព្រះជាអម្ចាស់ ទ្រង់ជាព្រះដ៏ឧត្តម
ព្រះអង្គសែនសក្តិសម គ្មានព្រះធំដូចទ្រង់ឡើយ ។
៩. បពិត្រព្រះអម្ចាស់ គ្រប់ជាតិសាសន៍ដែលកើតហើយ
គេនឹងមិនកន្តើយ តម្កើងកើយនាមព្រះអង្គ ។
១០. ព្រោះដ្បិតទ្រង់ជាព្រះ ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់
នោះគឺមានតែទ្រង់ ដែលជាអង្គលើលោកា ។
១. ឱ! ព្រះអម្ចាស់ខ្ញុំ មេត្តាសូមប្រាប់មាគ៌ា
អោយខ្ញុំស្គាល់គ្រប់គ្រា នឹងយាត្រាចេញដើរតាម ។
យើងខ្ញុំនឹងប្រព្រឹត្ត តាមសុចរិតមាគ៌ាស្នាម
អោយខ្ញុំចេះប្រណម្យ កោតឧត្តមបរមនាម ។
១២. បពិត្រព្រះម្ចាស់ខ្ញុំ ទូលបង្គំមិនទីមទាម
ថ្លែងអរព្រះគុណភ្លាម ឥតលាក់លៀមពីដួងចិត្ត ។
ខ្ញុំនឹងលើកតម្កើង ព្រះនាមឡើងអស់កល្បពិត
ថ្កើងថ្កានខ្ពស់ប្រណីត រៀងស្ងេរស្ងិតជាប់រហូត ។
១៣. ដ្បិតទ្រង់មានព្រះទ័យ ករុណាក្រៃមិនរលត់
ជួយរំដោះជីវិត ខ្ញុំអោយផុតពីក្សិណក្ស័យ ។
១៤. បពិត្រព្រះជាម្ចាស់ ពួកមនុស្សច្រើនពេកក្រៃ
ព្រហើនមិនយល់អ្វី គេពួតដៃប្រឆាំងខ្ញុំ ។
មានអ្នកខ្លាំងពូកែ បានប្របែប្រមូផ្តុំ
ចង់ដកជីវិតខ្ញុំ មិនបារម្ភព្រះអង្គសោះ ។
១៥. បពិត្រព្រះម្ចាស់អើយ ព្រះអង្គហើយព្រះទ័យស្មោះ
ករុណាទ្រង់សន្តោស សប្បុរសមានមេត្តា ។
១៦. សូមទ្រង់បែរព្រះភ័ក្រ្ត ទតអោយជាក់ខ្ញុំនេះណា
សូមអាណិតមេត្តា ខ្ញុំគ្រប់គ្រាកុំបីខាន ។
សង្រ្គោះខ្ញុំជាអ្នក បំរើស្ម័គ្រសូមអោយមាន
កម្លាំងខ្លាំងក្លាហាន សូមផ្ញើប្រាណនឹងព្រះអង្គ ។
១៧. សូមមេត្តាសំដែង ការស្ញប់ស្ញែងគេឃើញផង
អ្នកស្អប់ខ្ញុំកន្លង ឃើញព្រះអង្គប្រោសសង្រ្គោះ ។
សូមអោយខ្មាំងសត្រូវ វាអស់ផ្លូវត្រូវអាម៉ាស់
នៅពេលដែលទ្រង់ត្រាស់ ប្រោសសង្គ្រោះការពារខ្ញុំ ។
បទកាកគតិ
១. ព្រះម្ចាស់សង់ក្រុង ឧត្តមឧត្តុង្គ ល្អល្អះប៉ប្រិម លើភ្នំវិសុទ្ធ
គ្មានអ្វីប្រៀផ្ទឹម យេរូសាឡឹម ជាក្រុងថ្លៃថ្លា ។
២. ព្រះអង្គស្រឡាញ់ ស៊ីយ៉ូនពោរពេញ ជាក្រុងអស្ចារ្យ វិសេសវិសាល
លើសក្រុងនានា លើទឹកដីជា របស់យ៉ាកុប ។
៣. ឱក្រុងរបស់ ព្រះជាអម្ចាស់ គេនឹងរៀបរាប់ តម្កើ់ងសិរី
រុងរឿងគួរគាប់ របស់អ្នកជាប់ ដោយពោលថ្លាថ្លែង ។
៤. ក្នុងចំណោមអ្នក អេស៊ីបស្គាល់ជាក់ បាប៊ីឡូននេះឯង អ្នកខ្លះកើតនៅ
ទីរ៉ូសធំខែង ភីលីស្ទីនស្តែង អេត្យូវពីដែរ ។
៥. ចំពោះបុរី ស៊ីយ៉ូនស្រស់ខ្ចី មិនរួញរាទេ យើងទាំងអស់គ្នា
សុទ្ធកើតពីគេ ព្រះម្ចាស់ជួយថែ អោយក្រុងរឹងមាំ ។
៦. ពេលនោះព្រះម្ចាស់ កត់ឈ្មោះទាំងអស់ ក្នុងបញ្ជីធំ ប្រជាទាំងនេះ
សុទ្ធតែកើតក្នុង ស៊ីយ៉ូនជាក្រុង ដែលផ្តល់កំណើត ។
៧. ពេលនោះមនុស្ស គេលោតឡកគោះ ច្រៀងរាំរហូត ថាគេជាកូន
ដែលគេបានកើត មានដើមកំណើត ពីក្រុងស៊ីយ៉ូន ។
បទព្រហ្មគីតិ
២. បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្រ្គោះខ្ញុំ
ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា ។
៣. សូមអោយពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា
សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក ។
៤. ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក
ខ្លោចផ្សាជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត ។
៥. គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត
ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់ ។
៦. ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់
បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា ។
៧. ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា
អោយរងទុក្ខវេទាន សែនរងាក្នុងរណ្តៅ ។
៨. ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ
ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ ។
៩. ព្រះអង្គអោយអស់អ្នក ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ
ឆ្ងាយពីទូលបង្គំ ទាំងស្អប់ខ្ពើមថែមទៀតផង ។
១០. ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង
ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី ។
១១. តើមនុស្សដែលស្លាប់ទៅ នឹងនិត្យនៅក្រោកឃ្មាតខ្មី
តម្កើងជោគសិរី ព្រះអង្គថ្លៃកើតឬទេ ? ។
១២. តើអ្នកនៅក្នុងផ្នូរ អាថ្លែងអរគិតរីះរេ
ពីព្រះទ័យស្និទ្ធស្នេហ៍ ព្រះអង្គដែរកើតទេឬ ? ។
១៣. តើពួកអ្នកដែលស្ថិត ទីងងឹតអាចដឹងឮ
ស្គាល់ស្នាដៃរន្ទឺ ព្រះអង្គឬ ដូចម្តេចបាន ? ។
១៤. ឱព្រះអម្ចាស់អើយ ខ្ញុំដង្ហោយឥតស្រាកស្រាន្ត
អង្វរម្ចាស់ថ្កើងថ្កាន លំឱនប្រាណតាំងពីព្រឹក ។
១៥. ឱព្រះអម្ចាស់អើយ ហេតុម្តេចឡើយទ្រង់មិននឹក
ចោលខ្ញុំអោយវរវឹក មិននានឹកខ្ញុំយ៉ាងនេះ ? ។
១៦. ខ្ញុំលំបាកកាយា ជិតមរណាពីក្មេងម៉្លេះ
ព្រះអង្គធ្វើយ៉ាងនេះ អោយខ្ញុំអស់ក្តីសង្ឃឹម ។
១៧. ព្រះពិរោធព្រះអង្គ សង្កត់ត្រង់លើរូបខ្ញុំ
ធ្វើអោយទូលបង្គំ ភ័យអួលងំបាត់ស្មារតី ។
១៨. ទុក្ខទោសនេះដូចជា ផ្ទៃជលសាធំពេកក្រៃ
ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃ គ្មានប្រណីគ្របពីលើ ។
១៩. ព្រះអង្គបានដេញមិត្ត ធ្លាប់ជិតស្និទ្ធមិនអើពើ
ចេញឆ្ងាយលែងងាកមើល ខ្ញុំស្ទាក់ស្ទើរនៅកំព្រា ។
រូបខ្ញុំប្រែធុញងប់ លំបាកសព្វវេទនា
ឃើញតែភាពអន្ធិកា នៅជាគ្នាជាប់រហូត ។
បទកាកគតិ
២. ឱ! ព្រះជាម្ចាស់ ខ្ញុំមិនគេចប្រាស នឹងច្រៀងតម្កើង បង្គំព្រះអង្គ
ព្រះទ័យខ្ពស់ថ្កើង អស់កល្បយូរលង់ អង្វែងតទៅ ។
៣. ខ្ញុំប្រកាសថា ព្រះទ័យមេត្តា ករុណាត្រឹមត្រូវ របស់ព្រះអង្គ
ស្ថិតស្ថេរគង់នៅ មាំមិនអាស្រូវ ដូចផ្ទៃមេឃា ។
៤. យើងចងសម្ពន្ធ មេត្រីបន្ទាន់ ចុះខសន្យា ជ្រើសលោកដាវីឌ
ហើយតែងតាំងជា បំរើការពារ ឥតមានប្រែប្រួល ។
៥. យើងនឹងតាំងពង្ស ពូជអ្នកអោយគង់ នៅជុំត្រកូល តាំងរាជ្យអោយអ្នក
នៅបានសុខស្រួល គ្មានអ្វីប្រែប្រួល អង្វែងដរាប់ ។
៦. ឱព្រះម្ចាស់អើយ ទេវតានេះហើយ សរសើររៀងរាប់ ពីស្នាព្រះហស្ត
អស្ចារ្យគួរគាប់ ច្រៀងកោតមិនឈប់ ពីព្រះទ័យស្ម័គ្រ ។
៧. នៅស្ថានសួគ៌ា ឥតមាននរណា ស្មើរព្រះអង្គជាក់ ពពួកទេវា
ក៏មិនមានអ្នក អោយបានដូចព្រះ អម្ចាស់នោះទេ ។
៨. ពពួកទេវតា ក៏ខ្លាចប្ញទ្ធា ព្រះអម្ចាស់ដែរ អ្នកនៅជុំវិញ
កៀកកិតអែបក្បែរ ខ្លបខ្លាចគ្មានប្រែ ព្រះនាមព្រះអង្គ ។
៩. បពិត្រព្រះម្ចាស់ ព្រះអង្គជាព្រះ នៃភពទូទាំង គ្មានអ្នកណាមាន
អនុភាពក្លាខ្លាំង បារមីប្រណាំង ព្រះអង្គបានឡើយ ។
១០. ព្រះអង្គបង្រ្គាប សមុទ្រអោយរាប ឈប់បោកបក់ហើយ ពេលវាកក្រើក
ទ្រង់មិនកន្តើយ បញ្ជាវាហើយ ដោយប្ញទ្ធិបារមី ។
១១. ព្រះអង្គបានជាន់ កម្ទេចអង្កន់ មិនអោយសល់អី ប្រហារនាគរាជ
សត្រូវអប្រីយ៍ ដោយប្ញទ្ធិបារមី ចេស្តាខ្លាំងណាស់ ។
១២. ផែនដីនិមេឃ គឺជាចំណែក នៃព្រះអម្ចាស់ ព្រះអង្គបង្កើត
អ្វីសព្វទាំងអស់ លើមេដីកោះ នៅក្នុងលោកនេះ ។
១៣. ព្រះអង្គបង្កើត និសត្បូងល្អឆើត ខាងជើងស្រឡះ មានភ្នំតាប៊រ
ភ្នំហែរម៉ូននោះ សរសើរថ្កើងព្រះ នាមនៃព្រះអង្គ ។
១៤. ទ្រង់ប្រកបដោយ ចេស្តាមិនថយ ប្ញទ្ធាខ្ពស់ខ្ពង់ បារមីខ្លាំងក្រៃ
មិនចេះបាត់បង់ អានុភាពព្រះអង្គ លើសគេលើលោក ។
១៥. ព្រះម្ចាស់គ្រងរាជ្យ ដោយក្តីសុចរិត យុត្តិធម៌រៀងមក អ្វីដែលទ្រង់ធ្វើ
សុទ្ធល្អហ្មងម៉ត់ ហប្ញទ័យអំត់ សន្តោសមេត្តា ។
១៦. បពិត្រព្រះម្ចាស់ ប្រជាអរណាស់ រស់ក្រោមចេស្តា ពន្លឺសប្បុរស
សន្តោសករុណា រាស្រ្តផុតទុក្ខា មានសុខមង្គល ។
១៧. គេនឹងសប្បាយ រីករាយរាល់ថ្ងៃ ដោយស្មោះទទួល ព្រះនាមព្រះអង្គ
ឥតមានប្រែប្រួល ខ្ពស់មុខសុខស្រួល ឥតមានសៅហ្មង ។
១៨. ព្រះម្ចាស់ប្រទាន ពួកគេអោយមាន ជោគសិរីផង ដោយព្រះសន្តោស
ប្រណីឥតហ្មង យើងខ្ញុំថ្កុំថ្កើង ព្រោះព្រះអង្គជួយ ។
១៩. ព្រះម្ចាស់វិសុទ្ធ ល្អល្អះបំផុត អ៊ីស្រាអែលតែមួយ ទ្រង់បានជ្រើសរើស
ស្តេចជាជំនួយ មិនអោយមានព្រួយ ជាខែលការពារ ។
២០. នាថ្ងៃមួយនោះ ព្រះអង្គមានព្រះ បន្ទូលមកថា យើងនឹងគាំទ្រ
អ្នកច្បាំងហានក្លា យុវជនសង្ហា ពីក្នុងរាស្រ្តយើង ។
២១. យើងឃើញដាវីឌ ជាអ្នកប្រណិប័តន៍ ឥតមានឆ្មៃឆ្មើង យើងក៏ចាក់ប្រេង
អភិសេកគេឡើង ជាស្តេចថ្កុំថ្កើង គ្រងរាជ្យរហូត ។
២២. ហើយយើងនឹងជួយ ជ្រែងជាជំនួយ មិនអោយរបូត ទាំងផ្តល់កម្លាំង
រៀងរៀបមិនស្ងួត ពូកែរហូត អំណាចពេញប្រៀប ។
២៣. សត្រូវពុំអាច ពង្រឹងអំណាច ឬចង់មកគាប ពួកអ្នកបះបោរ
ក៏មិនអាចធៀប វិនាសរៀងរៀប ចេញពីមុខអស់ ។
២៤. យើងនឹងកម្ទេច សត្រូវមានល្បិច មិនទុកនៅសោះ ព្រមាទាំងប្រហារ
ពួកគេទាំងអស់ អ្នកស្អប់គាត់នោះ មិនអោយនៅជិត ។
២៥. យើងនឹងបញ្ចេញ ហប្ញទ័យពោរពេញ ករុណាអាណិត ចំពោះរូបគេ
នឹងបាននែបនិត្យ ថ្កើងរុងរឿងពិត ដោយសារនាមយើង ។
២៦. យើងនឹងធ្វើអោយ ដាវីឌពេញដោយ អំណាចថ្កុំថ្កើង រេលើសមុទ្រ
និងត្រួតគ្រប់គ្រង ដល់ទន្លេផង ទាំងតូចទាំងធំ ។
២៧. ដាវីឌហៅយើង បិតាមិនឆ្មើង ថាថ្មខែងហំ ដែលបានសង្រ្គោះ
រំដោះរូបខ្ញុំ បានឡើងឧត្តម ខ្ពង់ខ្ពស់សង្ហារ ។
២៨. រីឯយើងវិញ យើងនឹងបំពេញ ដាវីឌស្ងួនភ្ងារ តាំងជាបុត្រច្បង
របស់យើងណា ស្តេចធំអស្ចារ្យ នៅលើផែនដី ។
២៩. យើងនឹងបញ្ចេញ ឥតមានទោម្នេញ ដោយចិត្តប្រណី នឹងរក្សាទុក
សម្ពន្ធមេត្រី ចងជាប់មិនស្រាយ មិនគេចប្រែប្រួល ។
៣០. យើងនឹងតែងតាំង ត្រកូលពូជពង្ស អោយរស់សុខស្រួល ស្ថិតស្ងេរអស់កល្ប
ដាវីឌតែមួយ ល្បីល្បាញរញ្ជួយ ដូចមេឃខៀវខ្ចី ។
៣១. បើសិនពូជពង្ស ដាវីឌបោះបង់ ចោលធម្មវិន័យ ហើយឈប់ដើរតាម
មាគ៌ាប្រពៃ ធ្វើងើយមិនស្តី មិនតាមបញ្ជា ។
៣២. ប្រសិនបើគេ បំពានរៀចវេរ កែប្រែរេរា ហើយលែងប្រតិបត្តិ
តាមបទបញ្ជា វិន័យនានា ជារបស់យើង ។
៣៣. យើងនឹងប្រដៅ ពួកឆោតល្ង់ខ្លៅ បង្ករឿងឡើង យើងដាក់ទណ្ឌកម្ម
ទារុណធ្ងន់ថ្កើង កំហុសមានច្រើងន គេបានប្រព្រឹត្ត ។
៣៤. ប៉ុន្តែយើងតែង បញ្ជាក់សំដែង សេចក្តីអាណិត ស្មោះស្ម័គ្រនឹងគេ
ឥតប្រែប្រួលចិត្ត ឬចង់បែរគេច បែកចិត្តចោលឡើយ ។
៣៥. យើងនឹងមិនផ្តាច់ សម្ពន្ធមានស្រេច នោះទេអ្នកអើយ មិនក្បត់ក្រឡាស់
ប្រេមុខជាក្រោ អ្វីនិយាយហើយ យើងមិនបំបាត់ ។
៣៦. យើងបានសន្យា យ៉ាងច្បាស់អស្ចារ្យ ឥតមានតក់ស្លុត នៅក្នុងនាមយើង
ជាព្រះវិសុទ្ធ ល្បីមិនរលត់ មិនភរបោកប្រាស ។
៣៧. ពូជរបស់គាត់ នឹងនៅស្ថេរស្ថិត សុខឥតក្រឡះ រាជ្យរបស់គេ
រុងរឿងខ្លាំងណាស់ រស្មីត្រចះ ដូចព្រះអាទិត្យ ។
៣៨. ឬដូចច័ន្ទថ្លៃ ដែលមានរស្មី គង់វង់ស្ថេរស្ថិត ធ្វើជាសាក្សី
អែបអង្គនែបនិត្យ មិនអាចបំបិទ ឬមានល្បិចកល ។
៣៩. ប៉ុន្តែព្រះម្ចាស់ ព្រះអង្គបានលះ បង់ចោលកាត់កាល់ ទ្រង់ព្រះពិរោធ
ព្រះរាជាដែល ថ្នាក់ថ្នមក្រវែល ចាក់ប្រេងអភិសេច ។
៤០. ព្រះអង្គបានផ្តាច់ សម្ព័ន្ធបណ្តាច់ មេត្រីល្អឯក ជាមួយបម្រើ
ទម្លាក់មកុដរាជ្យ រាជានោះទៀត អោយធ្លាក់ដលដី ។
៤១. កំពែងទាំងអស់ ត្រូវខូចធ្លាយធ្លុះ មិនមានសល់អ្វី ទាំងតួបន្ទាយ
រលំដល់ដី បាក់បែកខ្ចាត់ខ្ចាយ មិនសល់ចន្លោះ ។
៤២. អ្វីដែលស្តេចបាន គេប្លន់បំពាន រឹបអូសយកអស់ ប្រទេសជិតខាង
ពេលជ្រាយខាកស្តោះ មើងាយចំពោះ អង្គព្រះរាជា ។
៤៣. ព្រះអង្គប្រទាន កម្លាំងអោយមាន ដល់ពួកបច្ចា ខ្លាំងក្លាពេកក្រៃ ដូចដំរីសា សត្រូវនាំគ្នា រីករាយសប្បាយ ។
៤៤. ព្រះអង្គធ្វើអោយ សស្រ្តាវុធថយ ប្ញទ្ធីបារមី ឈប់អោយសក្តិសិទ្ធិ
ព្រះអង្គមិនខ្ចី អាណិតប្រណី ស្តេចក្នុងចម្បាំង ។
៤៥. ទ្រង់ដកអំណាច ដោយឥតមានខ្លាច ព្រះរាជាគាំង បន្ថយជន្មា
រំលំបល្ល័ង្ក ស្តេចភ័យស្លេកស្លាំង បាក់មុខអាប់យស ។
៤៦. ព្រះអង្គពុំអោយ ព្រះរាជាសោយ រាជ្យបានយូរសោះ ទ្រង់ធ្វើអោយស្តេច
ទទួលអាម៉ាស់ រងទុក្ខក្រៃក្រាស់ ខ្មាសអស់ប្រជា ។
៤៧. ឱព្រះម្ចាស់អើយ ម្តេចគង់ព្រងើយ ពុំព្រមវាចា សូមស្រាយពិរោធ
សង្រ្គោះសង្ខារ ឬមិនមេត្តា នៅតែឆាបឆេះ ។
៤៨. សូមទ្រង់ចាំថា អាយុសង្ខារ ខ្ញុំខ្លីអ្វីម្ល៉េះ ព្រះអង្គបង្កើត
មនុស្សលោកមកនេះ ដើម្បីបញ្ឆេះ រំលាយទៅវិញ ។
៤៩. គ្មាននរណាម្នាក់ រស់នៅទៀងជាក់ មិនដែលទោម្នេញ កើតហើយតែងស្លាប់ ទៅជាដីវិញ មិនអាចគេចចេញ ពីមច្ចុរាជបាន ។
៥០. ឱ! ព្រះអម្ចាស់ តើស្នាព្រះហស្គ ទ្រង់ទាំងប៉ុន្មាន មេត្តាករុណា
ដែលព្រះអង្គបាន ធ្លាប់ប្រោសប្រទាន ដាវីឌទៅណា ? ។
៥១. ព្រះអម្ចាស់អើយ សូមកុំព្រងើយ បំភ្លេចទាសា កំពុងបាក់មុខ
ស្ទើរក្ស័យសង្ខារ អស់រាស្រ្តប្រជា ក្នុងបន្ទុកខ្ញុំ ។
៥២. បពិត្រព្រះម្ចាស់ សត្រូវទាំងនោះ បំបាក់មុខចំ ស្តេចដែលទ្រង់បាន
អភិសេកជាធំ ដៀលជេរមិនសម រាជាឥតហេតុ ។
៥៣. សូមលើកតម្កើង សិរីរុងរឿង ថ្លៃខ្ពស់ត្រដែត របស់ព្រះម្ចាស់
ភ្លឺចាំងក្រឡែត អស់កល្បរហូត អង្វែងរៀងទៅ ។
បទពាក្យ ៧
១. បពិត្រព្រះម្ចាស់ដ៏ប្រសើរ ព្រះអង្គធ្លាប់ធ្វើជាជំរក
ពីជំនាន់មុនរៀងមក អោយយើងខ្ញុំជ្រកបានប្រពៃ ។
២. មុនពេលមានភ្នំកកើតឡើង មុនពេលព្រះអង្គបង្កើតដី
មុនពិភពលោកនិងអ្វីៗ ព្រះអម្ចាស់ថ្លៃជាបិតា ។
៣. ព្រះអង្គធើ្វអោយមនុស្សគ្រប់ទី ក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា ៖ « អស់ពូជពង្សអដាំវិលវិញ! » ។
៤. ចំពោះព្រះអង្គរយៈពេល មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញ កន្លងផុតចេញទៅថ្មីៗ ។
៥. ព្រះអង្គដកយកជីវិតមនុស្ស ជីវិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចី មិនពិបាកអីដូចយល់សប្តិ ។
៦. នៅពេលព្រឹកព្រាងមានរស្មី ស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វ ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី ។
៧. យើងខ្ញុំនឹងត្រូវវិនាសបង់ ដោយសារព្រះអង្គមិនប្រណី
ពេលទ្រង់ខ្ញាល់ខ្លាំងខ្ញុំភិតភ័យ ព្រោះព្រះម្ចាស់ថ្លៃដាច់មេត្តា ។
៨. ព្រះអង្គចាប់យកកំហុសខ្ញុំ មកត្រដាងចំមុខភ័ក្រ្តា
ពន្លឺព្រះអង្គចាំងកាលណា ឃើញអស់កិច្ចការខ្ញុំប្រព្រឹត្ត ។
៩. ដោយសារព្រះអង្គព្រះពិរោធ ជីវិតខ្ញុំសោតដុនដាបពិត
អាយុត្រូវចប់ផុតជីវិត ដង្ហើមបើកបិទកាន់តែខ្លី ។
១០. អាយុយើងខ្ញុំរស់បានត្រឹម តែចិតសិបឆ្នាំមិនវែងអី
បើបានប៉ែតសិបនោះប្រពៃ ក្រោយមកស្នូលដីបែកខ្ចាត់ខ្ចាយ ។
ក្នុងពេលដែលខ្ញុំមានជីវិត ខ្ញុំតែងនឹកគិតតែងខ្វល់ខ្វាយ
និងជួបតែទុក្ខឥតស្រស់ស្រាយ ជីវិតឃ្លាតឆ្ងាយត្រូវមរណា ។
១១. តើនរណាស្គាល់កម្លាំងក្រោធ នៃព្រះពិរោធដ៏អស្ចារ្យ
ដើម្បីគោរពខ្លាចចេស្តា ព្រះអង្គយ៉ាងណាអោយត្រឹមត្រូវ ។
១២. សូមណែនាំខ្ញុំអោយដឹងថា អាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណានអោយត្រឹមត្រូវ ដើម្បីជាផ្លូវខ្ញុំរិះគិត ។
១៣. ឱព្រះអម្ចាស់សូមប្រញាប់ យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិត អាសូរដល់ចិត្តអ្នកបំរើ ។
១៤. សូមសំដែងហប្ញទ័យមេត្តា ដោយក្តីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបំរើ ខ្ញុំមានអំណរគ្រប់វេលា ។
១៥. ព្រះអង្គអោយខ្ញុំកើតទុក្ខធំ អស់ពេលច្រើនឆ្នាំខ្ញុំវេទនា
សូមប្រោសអោយខ្ញុំផុតទុក្ខា សប្បាយយូរយាយ៉ាងនោះដែរ ។
១៦. សូមសំដែងអោយខ្ញុំឃើញច្បាស់ ពីការសង្រ្គោះឥតកែប្រែ
អោយកូនចៅខ្ញុំឃើញហូរហែ ភាពថ្កុំថ្កើងដែរនៃព្រះអង្គ ។
១៧. ឱព្រះម្ចាស់អើយសូមសំដែង សេចក្តីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួង ខ្ញុំអោយខ្ជាប់ខ្ជួនរៀងរហូត ។
បទកាកគតិ
១. អ្នកដែលរស់ក្រោម ការថែគ្រប់គ្រង របស់ព្រះម្ចាស់ ជាព្រះខ្ពង់ខ្ពស់
វិសុទ្ធពេកណាស់ មានប្ញទ្ធិតេជះ បារមីខ្លាំងក្រៃ ។
២. ខ្ញុំសូមទូលថា « ព្រះអម្ចាស់ជា ជំរកយប់ថ្ងៃ និងជាកំពែង
ជ្រកកោនផុតភ័យ មិនបង្អង់អី ផ្ញើកាយជីវិត » ។
៣. ព្រះម្ចាស់តែងតែ ជួយមិនគេចកែ អោយអ្នករួចផុត ចេញពីអន្ទាក់
ពួជជនទុច្ចរិត ជំងឺរាតត្បាត ចង្រៃឧបទ្រព ។
៤. ទ្រង់នឹងការពារ រូបអ្នកគ្រប់គ្នា នៅជ្រកក្រោមម្លប់ បារមីព្រះអង្គ
ទាំងថ្ងៃទាំងយប់ ឥតមានឈរឈប់ ម្លប់ដ៏ត្រជាក់ ។
ព្រះហប្ញទ័យ មេត្តាប្រណី មិនដែលថ្នាំងថ្នាក់ របស់ព្រះអង្គ
ជួយការពារអ្នក ជាអាវក្រោះពាក់ របស់អ្នកហើយ ។
៥. នៅពេលរាត្រី អ្នកនឹងមិនភ័យ អំពីអ្វីឡើយ អាសន្នគ្រប់យ៉ាង
ជៀសផុតធូរស្បើយ ពេលថ្ងៃក៏ដោយ ក៏អាចរួចផុត ។
៦. អ្នកនឹងមិនអាច ជួបគ្រោះកំណាច ក្នុងយប់ងងឹត ទាំងមហន្តរាយ
ទោះនៅឆ្ងាយជិត ថ្ងៃត្រង់ក៏ផុត មិនអាចជួបសោះ ។
៧. ទោះបីជាមាន មនុស្សម៉ឺនពាន់ ដេកស្លាប់ទាំងអស់ ក៏មិនមានអ្វី
មកប៉ះអ្នកសោះ ផុតអស់ទុក្ខគ្រោះ គ្មានព្រួយភិតភ័យ ។
៨. បើអ្នកពិនិត្យ មើលអោយបានជិត ឃើញច្បាស់ដូចថ្ងៃ ពីពួកមនុស្ស
អបលក្ខណ័អប្រីយ៍ រងទោសរាល់ថ្ងៃ មិនមានអាក់ខាន ។
៩. ព្រះអម្ចាស់ជា ជំរកពន្លា គ្មានអ្វីស្មើបាន អ្នកជ្រកក្រោមម្លប់
ព្រះខ្ពស់ហួសស្មាន វិសុទ្ធថ្កើងថ្កាន នៅលើលោកីយ៍ ។
១០. គ្មានទុក្ខវេទនា ណាមកពាធា ធ្វើអោយអ្នកភ័យ ទោះជាគ្រោះកាច
ឧបសគ្គចង្រៃ ចូលមិនបានអី ដល់លំនៅអ្នក ។
១១. ដ្បិតព្រះអម្ចាស់ នឹងបញ្ជាច្បាស់ ទេវទូតគ្រប់ថ្នាក់ តាមជួយរក្សា
ការពាររូបអ្នក គ្រប់ទីសំណាក់ ដែលអ្នកនឹងនៅ ។
១២. ទេវទូតយកដៃ ចាំទ្រថ្នមបី មិនអោយហ្មងសៅ លើកអ្នកអោយឈរ
រឹងប៉ឹងពេកកូវ មិនអោយជើងត្រូវ ទង្គិចថ្មឡើយ ។
១៣. អ្នកនឹងដើរជាន់ សត្វមានរាប់ពាន់ នៅជិតបង្កើយ សត្វគោកសត្វទឹក
សត្វព្រៃក៏ដោយ ជាន់សិង្ហពស់ហើយ ទាំងសត្វនាគខ្លា ។
១៤. ព្រះអម្ចាស់មាន ព្រះបន្ទូលថ្កាន យ៉ាងច្បាស់មកថា យើងនឹងចេញមុខ
រំដោះរងការ ដ្បិតគេស្គាល់ថា យើងជាព្រះគេ ។
១៥. បើគេស្រែករក ហៅយើងអោយមក យើងតបមិនរេ ពេលមានអាសន្ន
យើងនៅនឹងគេ ឥតមានបែកបែរ ទាំងថ្កើងគេផង ។
១៦. យើងអោយគេបាន រស់នៅសុខសាន្ត យូរឆ្នាំកន្លង អាយុយឺនយូរ
មិនអោយមានហ្មង អោយគេដឹងផង ថាយើងសង្រ្គោះ ។
បទពាក្យ ៧
២. បពិត្រព្រះអម្ចាស់ខ្ញុំអើយ ទូលបង្គំនេះហើយស្មូត្រតម្កើង
ពិតជាការគួរប្រពៃផង ប្រសើរកន្លងថ្កើងព្រះនាម ។
៣. ខ្ញុំសូមប្រកាសពីព្រះទ័យ ករុណាប្រណីពីព្រហាម
ពេលយប់ក៏ថ្លែងមិននៅស្ងៀម ឥតរេទីមទាមមិនឈប់ឈរ ។
៤. យើងខ្ញុំបន្ទន់ឱនទាំងកាយ បង្គំក្រាបថ្វាយទាំងកំដរ
មានតូរ្យតន្រ្តីចាប៉ីស្គរ បន្ថែមបន្ទរពិណពីក្រោយ ។
៥. បពិត្រព្រះម្ចាស់គ្រប់កិច្ចការ ដ៏ល្អអស្ចារ្យទ្រង់ធ្វើហើយ
ខ្ញុំសែនរីករាយចិត្តល្ហែល្ហើយ ស្នាព្រះហស្តថ្លៃនៃព្រះអង្គ ។
៦. បពិត្រព្រះម្ចាស់ស្នាព្រះហស្ត ព្រះអង្គទាំងអស់ខ្ពស់ឧត្តុង
សន្លឹមអន្លាយជ្រៅកន្លង ជាងសមុទ្រផងវាស់ពុំបាន ។
៧. មនុស្សល្ងីល្ងើទាំងប្រុសស្រី មិនយល់សេចក្តីគ្រប់ៗប្រាណ
ឯពួកអ្នកល្ងង់ក៏មិនបាន ចេះដឹងប្រមាណអ្វីនោះដែរ ។
៨. ពួកអ្នកអាក្រក់រីកចំរើន លូតលាស់ដុះកើនមួយជាទ្វេ
ឯអ្នកទុច្ចរិតចំរើនដែរ ប៉ុន្តែពួកគេវិនាសអស់ ។
៩. ទោះបីទ្រង់គង់លើអាកាស វិសុទ្ធពេកណាស់ហើយខ្ពង់ខ្ពស់
ជាស្ថានវិសេសឥតមានមោះ ទ្រង់នៅជាព្រះម្ចាស់ជានិច្ច ។
១០. បពិត្រព្រះម្ចាស់សត្រូវខ្មាំង របស់ព្រះអង្គវិនាសខ្ទេច
ពួកអ្នកទុច្ចរិតមានកលកិច្ច នឹងត្រូវកម្ទេចមិនសល់អី ។
១១. ព្រះអង្គប្រទានអោយរូបខ្ញុំ មានកម្លាំងហំដូចដំរី
រួចទ្រង់បានចាក់ទាំងប្រេងថ្មី ក្រអូបពេកក្រៃសព្វអង្គា ។
១២. ខ្ញុំឃើញពួកខ្មាំងសត្រូវឃ្លាំ គេលបនៅចាំរាល់វេលា
ឮទាំងសំរែកហ៊ោខ្ញៀវខ្ញា របស់បច្ចាដែលស្អប់ខ្ញុំ ។
១៣. មនុស្សសុចរិតនឹងដុះដាល លូតលាស់ត្រកាលដូចត្នោតធំ
បែកមែកសាខាម្លប់ត្រសុំ ដូចគគីរផ្តុំនៅជិតគ្នា ។
១៤. ពួកគេប្រៀបបាននឹងដើមឈើ លូតលាស់ដុះលើព្រះពន្លា
គេរីកចុះដាលក្នុងវិហារ របស់ព្រះជាម្ចាស់ថ្លាថ្លៃ ។
១៥. ទោះបីគេមានវ័យចំណាស់ ទោះខ្លួនគេចាស់ដូចម្តេចក្តី
គេបង្កើតផ្លែពន្លកថ្មី ស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច ។
១៦. ការនេះសំដែងអោយឃើញថា ព្រះអម្ចាស់ជាថ្មមាំពិត
ទ្រង់មានព្រះទ័យត្រង់សុចរិត ឥតប្រែប្រួលចិត្តសោះឡើយណា ។
បទកាកគតិ
១. ព្រះអម្ចាស់ថា មហាក្សត្រា រុងរឿងថ្កើងថ្កុំ ទ្រង់ប្រកបដោយ
ចេស្តាឧត្តម ផែនដីនៅមាំ ឥតរង្គើឡើយ ។
២. បល្ល័ង្កព្រះអង្គ ស្ថិតស្ថេររឿងរុង យូរលង់មកហើយ ជន្មាព្រះអង្គ
អស់កល្បអន្លាយ ដើមមករៀងអាយ អង្វែងជានិច្ច ។
៣. បពិត្រព្រះម្ចាស់ រលកលោតផ្លោះ មុជងើបខ្លាំងតិច ខ្ទ័រខ្ទារគគ្រឹក
ជួនជោរជួននាច សំឡេងបាចសាច សំបើមអស្ចារ្យ ។
៤. ប៉ុន្តែព្រះម្ចាស់ គ្រងរាជ្យខ្ពស់ណាស់ រុងរឿងមហា នៅបរមសុខ
មានប្ញទ្ធិចេស្តា ខ្លាំងមហិមា ជាងមហាសមុទ្រ ។
៥. បពិតព្រះម្ចាស់ ក្រឹត្យវិន័យព្រះ ត្រឹមត្រូវបរិសុទ្ធ ដំណាក់ព្រះអង្គ
ល្អល្អះបំផុត វិសេសវិសុទ្ធ អស់កល្បតទៅ ។
១. បពិត្រព្រះអម្ចាស់ ទ្រង់តែងប្រោសរកយុត្តិធម៌
ព្រះនាមល្បីខ្ទារខ្ទ័រ ដោយចេស្តាប្ញទ្ធិបារមី ។
២. ព្រះដែលជាចៅក្រម ដ៏ឧត្តមលើផែនដី
តើនឡើងដាក់ទោសពៃរ៍ មនុស្សអប្រីយ៍តាមអំពើ ។
៣. ឱព្រះអម្ចាស់អើយ តើទុកអោយមនុស្សល្ងីល្ងើ
អាក្រក់មានជ័យលើ តាមអំពើដល់ពេលណា ។
៤. គេពោលពាក្យក្អេងក្អាង អួតបំប៉ោងប្ញកសង្ហា
ចូលចិត្តពាក្យមុសា នាំអាត្មាធ្វើទុច្ចរិត ។
៥. បពិត្រព្រះជាម្ចាស់ ពួកគេជិះជាន់សង្កត់
ប្រជាជនសុចរិត ទឹកដីពិតជាអន្តរាយ ។
៦. ពួកវាកាប់សម្លាប់ ដោយសំអប់ស្រីមេម៉ាយ
អន្តោយប្រវេសន៍ក្ស័យ ហើយប្រល័យក្មេងកំព្រា ។
៧. គេថាព្រះអម្ចាស់ ទតមិនច្បាស់មិនបានការ
ព្រះយ៉ាកុបនេះណា មិនបានការមិនយល់អ្វី ។
៨. មនុស្សល្ងីល្ងើអើយ អ្នកនេះហើយប្រាជ្ញាខ្លី
ចិត្តខ្មៅជួអប្រីយ៍ មិនដឹងអីមិនចេះគិត ។
៩. ព្រះអង្គបង្កើតភ្នែក អោយក្រឡេកមើលឆ្ងាយជិត
តើទ្រង់មិនចេះគិត មិនចេះទតអ្វីទេឬ ? ។
ឯត្រចៀកមនុស្ស ទាំងស្រីប្រុសអោយស្តាប់ឮ
ព្រះអង្គធ្វើបញ្ឈឺ ឬមិនចេះស្តាប់សម្លេង ។
១០. ព្រះអង្គវាយប្រដៅ មនុស្សល្ងង់ខ្លៅអោយចេះដឹង
ម្តេចក៏ទ្រង់មិនខឹង មិនរំពឹងដាក់ទោសអី ? ។
១១. ទ្រង់ជ្រាបគំនិតអស់ របស់មនុស្សលើលោកីយ៍
គំនិតពួកគេខ្លី មិនដឹងអីមនុស្សខ្លៅ ។
១២. បពិត្រព្រះអម្ចាស់ អ្នកដែលព្រះបង្ហាញផ្លូវ
អប់រំប្រៀនប្រដៅ អ្នកនោះត្រូវមានមង្គល ។
១៣. នៅថ្ងៃមានអាសន្ន ទ្រង់បន្ទន់គេលែងខ្វល់
មានរណ្តៅនៅសល់ ទូកតំកល់កប់ជនពាល ។
១៤. ដ្បិតទ្រង់មិនបង់បោះ ប្រជារាស្រ្តអោយគេដៀល
ព្រះអង្គក៏មិនចោល ចំណេកផ្ទាល់មរតកទ្រង់ ។
១៥. ចៅក្រមនឹងកាត់ក្តី ដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់ តាមគន្លងយុត្តិធម៌ ។
១៦. តើមាននរណានឹង ហ៊ានប្រឆាំងពួកមិនល្អ
នរណាដែលហ៊ានឈរ ប្រឆាំង ត ពួកអប្រិយ៍ ។
១៧. ប្រសិនបើព្រះម្ចាស់ មិនសង្រ្គោះខ្ញុំភិតភ័យ
ច្បាស់ជាត្រូវក្សិណក្ស័យ វិនាសឆ្ងាយជាមិនខាន ។
១៨. ពេលខ្ញុំពោលថាអស់ កម្លាំងខ្សោះជិតដួលប្រាណ
ព្រះអង្គទ្រខ្ញុំបាន មិនខកខានព្រះទ័យស្មោះ ។
១៩. ពេលណាមានកង្វល់ ទូក្ខខ្វាយខ្វល់រាប់មិនអស់
ព្រះអង្កទ្រង់សន្តោស ប្រោសខ្ញុំរស់អរសប្បាយ ។
២០. តើទ្រង់មានជំពាក់ ទៅស្មោះស្ម័គ្រមនុស្សព្រៃផ្សៃ
យកយុត្តិធម៌ក្រឡៃ ឬកែឆ្នៃទាំងច្បាប់ក្បួន ។
២១. ពួកគេព្រួតព្យាបាទ ពួកសុចរិតមិនសមសួន
ប្រហារប្រជាជន ដាក់ទោសទណ្ឌទាំងបង្ខំ ។
២២. ទ្រង់គឺជាកំពែង មាំហំហែងការពារខ្ញុំ
ព្រះអង្គជាថ្មដុំ សម្រាប់ខ្ញុំចូលពួនជ្រក ។
២៣. ព្រះអង្គសងតប ត មិនឈប់ឈររៀបរៀងមក
តាមអំពើស្មោគគ្រោក ល្បិចគរគោកខ្លួនគេផ្ទាល់ ។
ទ្រង់អោយគេវិនាស បាត់សូន្យឈ្មោះគ្មានគេស្គាល់
ព្រះជាម្ចាស់បានផ្តល់ តាមហេតុផលគេប្រព្រឹត្ត ។
បទកាកគតិ
១. យើងស្រែកច្រៀងឡើង សរសើរតម្កើង ថ្វាយព្រះអម្ចាស់ ដោយចិត្តអបអរ
សាទរថ្វាយព្រះ ជាថ្មមាំណាស់ ជួយសង្រ្គោះយើង ។
២. យើងនាំគ្នីគ្នា រូតរះម្នីម្នា ជួបភ័ក្រ្តព្រះអង្គ ទាំងអរព្រះគុណ
ស្មូត្របទតម្កើង កោតសរសើរទ្រង់ អស់កល្បអង្វែង ។
៣. ដ្បិតព្រះអម្ចាស់ ប្រសើពេកណាស់ វិសេសក្រៃលែង ទ្រង់គឺជាក្សត្រ
សោយរាជ្យអង្វែង ខ្ពស់ខ្ពង់ស្ញប់ស្ញែង លើសព្រះទាំងឡាយ ។
៤. ព្រះអង្គគ្រប់គ្រង លើអ្វីទាំងពួង ឥតមានខ្វល់ខ្វាយ តាំងពីបាតដី
សន្លឹមអន្លាយ ដល់ទីសែនឆ្ងាយ កំពូលភ្នំផង ។
៥. ព្រះអង្គជាម្ចាស់ សមុទ្រទាំងអស់ មើលថែគ្រប់គ្ង ព្រោះទ្រង់បង្កើត
សមុទ្រមកផង ដីល្អកន្លង ជាស្នាដៃទ្រង់ ។
៦. ចូរនាំគ្នីគ្នា គោរពវន្ទា ក្រាបថ្វាយព្រះអង្គ យើងក្រាបចំពោះ
ព្រះភ័ក្រ្តផូរផង់ បារមីត្រចង់ ទ្រង់បង្កើតយើង ។
៧. ព្រះអង្គជាព្រះ នៃយើងទាំងអស់ បារមីថ្កុំថ្កើង ទ្រង់ជាគង្វាល
ដឹកនាំពួកយើង ថ្ងៃនេះព្រះអង្គ បន្លឺឡើងថា ។
៨. មិនត្រូវផ្តេសផ្តាស ដូចកាលបោរបះ នៅមេរីបា ដូចថ្ងងៃល្បងល
នៅឯម៉ាសា ក្នុងវាលឯកា ទីរហោស្ថាន ។
៩. គឺបុព្វបុរស នៃអ្នកទាំងអស់ ចិត្តគេសាមាន្យ គេបានល្បងល
ទោះបីគេបាន ឃើញកិច្ចប៉ុន្មាន យើងបានប្រព្រឹត្ត ។
១០. ក្នុងអំឡុងពេល សែសិបឆ្នាំដែល យើងចាំមិនបាត់ មនុស្សជំនាន់នោះ
អោយយើងឆ្អែតចិត្ត គេធ្វើទុច្ចរិត អោយយើងពោលថា ។
ពួកគេទាំងនេះ ជាប្រជារាស្រ្ត មានចិត្តប្ញស្យា ជាមនុស្សវង្វេង
មិនស្គាល់មាគ៌ា ពួកគេគ្រប់គ្នា មិនស្តាប់យើងឡើយ ។
១១. ហេតុនេះយើងខឹង ពួកគេយ៉ាងខ្លាំង ឥតមានល្ហែល្ហើយ យើងប្តេជ្ញាចិត្ត
មិនជួយគេឡើយ ព្រមទាំងមិនអោយ គេចូលក្នុងស្រុក ។
បទព្រហគីតិ
១. ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២. ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ ។
៣. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ ។
៤. ដ្បិតព្រះម្ចាស់ឧត្តម យើងត្រូវខំសរសើរថា
អស់ពីដួងចិន្តា ព្រះក្សត្រាប្រសើរខ្ពស់ ។
៥. ព្រះនៃសាសន៍ផ្សេងណា មិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ ។
៦. មានពន្លឺរស្មី ចែងចាំងក្រៃល្អពន់ពេក
ដំណាក់គន់គាប់ភ្នែក បារមីប្លែកថ្កើងត្រចង់ ។
៧. ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គ ថ្លែងឥតហ្មងពីប្ញទ្ធា ។
៨. លើកតម្កើងសិរី រុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា ។
៩. ចូរក្រោបថ្វាយបង្គំ ពេលទ្រង់សំដែងបាដិហារីយ៍
មនុស្សលើផែនលោកា ញ័រកាយាចំពោះភ័ក្រ្ត ។
១០. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើនននាក់
ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ ។
ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌ រាស្រ្តអបអរពន់ពេកក្រៃ ។
១១. សូមអោយអស់ផ្ទៃមេឃ ផែនដីស្រែកកុំសំចៃ
សមុទ្រមានទឹប្រៃ និងអ្វីៗមានសង្ឃឹម ។
១២. ចូរអោយស្រែចំការ អ្វីសព្វសារអរញញឹម
អោយដើមឈើរេរាំ លោតទន្រ្ទាំមុខព្រះម្ចាស់ ។
១៣. ដ្បិតព្រះអង្គយាងមក វិនិច្ឆ័យរកយុត្តិធម៌ណាស់
កាត់ក្តីប្រជាច្បាស់ គ្មានក្រឡះដោយទៀងត្រង់ ។
បទពាក្យ ៧
១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់
ចូរអោយផែនដីរីករាយឡើង កោះទាំងឡាយផងអរសប្បាយ ។
២. មានពពកខ្មួលខ្មៅងងឹត ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃ សុចរិតថ្លាថ្លៃល្អត្រចង់ ។
៣. មានភ្លើងឆេះនៅមុខព្រះម្ចាស់ សត្រូវច្រើនណាស់ត្រូវបាត់បង់
អ្នកដែលប្រឆាំងច្បាំងព្រះអង្គ គ្មានសល់ម្នាក់ផងក្ស័យសង្ខារ ។
៤. មានផ្លេកបន្ទោរជះពន្លឺ ខ្ទ័រខ្ទារន្ទឺសព្វលោកា
ផែនដីតក់ស្លុតឥតឧបមា ញ័រអស់កាយាដោយភិតភ័យ ។
៥. ភ្នំនានាដែលនៅចំពោះ ភ័ក្រ្តព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយ ដោយកំដៅថ្ងៃនៅមិនបាន ។
៦. ផ្ទៃមេឃក៏បានស្រែប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន
អោយប្រជារាស្រ្តទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។
៧. អស់អ្នកដែលថ្វាយបង្គំព្រះ ក្លែងក្លាយទាំងអស់នឹងកង្វល់
អួតអាពីការគោរពដល់ ព្រះឥតបានផលត្រូវអាម៉ាស់ ។
ឱព្រះទាំងឡាយមានគរគោគ ច្រើននៅលើលោកចូររូតរះ
ក្រាបថ្វាយបង្គំព្រះអម្ចាស់ គឺទ្រង់ជាព្រះលើលោកា ។
៨. បពិត្រព្រះម្ចាស់ពេលដែលក្រុង ស៊ីយ៉ូនបានដឹងដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះណា អ្នកក្រុងយូដាសប្បាយក្រៃ ។
៩. បពិត្រព្រះជាអម្ចាស់ខ្ញុំ ព្រះអង្គឧត្តផុតផែនដី
ប្រសើរលើសអស់ព្រះដទៃ ទោះព្រះផ្សេងក្តីមិនស្មើផង ។
១០. អ្នកដែលស្រឡាញ់ព្រះអម្ចាស់ និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់
ចូរស្អប់អំពើកាចយង់ឃ្នង ព្រះអង្គនឹងរងថែរក្សា ។
១១. មានទាំងពន្លឺបំភ្លឺមនុស្ស មានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មា អរឥតឧបមាសប្បាយក្រៃ ។
១២. ឱពួកអ្នកសុចរិតទាំងឡាយ ចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ ប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។
បទកាកគតិ
១. ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា ដ្បិតទ្រង់ប្រព្រឹត្ត
សព្វកិច្ចអស្ចារ្យ ដោយប្ញទ្ធិចេស្តា យកជ័យជំនះ ។
២. ព្រះម្ចាស់បង្ហាញ ប្រជាអោយឃើញ ពីកាសង្រ្គោះ ព្រះអង្គសំដែង
អោយគេទាំងអស់ ឃើញសុចរិតស្មោះ របស់ព្រះអង្គ ។
៣. ព្រះអង្គនៅតែ សំដែងឥតប្រែ ករុណាត្រចង់ ព្រះទ័យស្មោះស្ម័គ្រ
អ៊ីស្រាអែលផង សុចរិតឥតហ្មង ចងចាំទាំងអស់ ។
មនុស្សម្នាមូលមីរ រស់នៅគ្រប់ទី ឆ្ងាយទាំងស្រីប្រុស នៃភពផែនដី
ឃើញការសង្រ្គោះ ព្រះម្ចាស់របស់ យើងគ្រប់ៗគ្នា ។
៤. ជនទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា អបអរសាទរ
ថ្វាយព្រះនាមា ស្រែកហ៊ោរខ្ញៀវខ្ញា ដោយតូរ្យតន្រ្តី ។
៥. សូមផ្ញើចិត្តកាយ ដែញទាំងពិណថ្វាយ ព្រះធ្លាប់ប្រណី ព្រោះព្រះអង្គនោះ
ធ្លាប់ថ្នមបមបី ថែទាំយប់ថ្ងៃ រៀងរាល់វេលា ។
៦. ចូរនាំគ្នាផ្លុំ ត្រែស្នែងប្រគុំ ថ្វាយព្រះរាជា អបអរសាទរ
អង្គព្រះនាមា ខ្ពស់់លើពសុធា គ្មានអ្វីស្មើព្រះ ។
៧. ចូរសមុទ្រលាន់ រលករាប់ពាន់ រំពងអាកាស ចូរអោយផែនដី
និងអ្វីទាំងអស់ មានជីវិតរស់ ស្រែកឮអឺងកង ។
៨. ទន្លេទាំងឡាយ ចូរអសប្បាយ សាទរត្រសង ចូរភ្នំទាំងអស់
ស្រែកហ៊ោអឺងកង ព្រមៗគ្នាឡើង ដោយស័ព្ទខ្ញៀវខ្ញា ។
៩. ចំពោះព្រះភ័ក្រ្ត ព្រះអម្ចាស់ជាក់ គ្រប់គ្រងលោកា លើភពផែនដី
យុត្តិធម៌ថ្លៃថ្លា អស់រាស្រ្តប្រជា ទៀងត្រង់បរិសុទ្ធ ។
បទពាក្យ ៧
១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ប្រជារាស្រ្តខ្លាចភ័យមមើ
ផែនដីកក្រើកញ័ររង្គើ ព្រះអង្គគង់លើខេរ៉ូប៊ីន ។
២. ព្រះអម្ចាស់ជាព្រះឧត្តម ខ្ពង់ខ្ពស់ស្កៃស្កឹមលើស៊ីយ៉ូន
ព្រះអង្គខ្ពស់ហួសអស់ជាតិជន គ្រប់ទីតំបន់លើលោកា ។
៣. មនុស្សម្នាគ្រប់រូបត្រូវតម្កើង ព្រះនាមរុងរឿងដ៏អស្ចារ្យ
គួរអោយស្ញែងខ្លាព្រះនាមា ព្រះអង្គពិតចាឥតមានហ្មង ។
៤. បពិត្រព្រះម្ចាស់ជាមហាក្សត្រ បារមីពេកក្តាត់ក្តីភ្លឺត្រចង់
ទ្រង់ជាក្សត្រាតែមួយអង្គ សុចរិតត្រឹមត្រង់យុត្តិធ៌ម ។
ព្រះអង្គបានរៀបតាក់តែងច្បាប់ អោយមានសព្វគ្រប់ដោយស្មោះសរ
សុចរិតទៀងត្រង់ស្រស់បវរ ក្នុងស្រុកដ៏ល្អអ៊ីស្រាអែល ។
៥. ចូរលើកតម្កើងព្រះអម្ចាស់ ព្រះអង្គជាព្រះយើងមិនដែល
ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែល ព្រះអ៊ីស្រាអែលព្រះវិសុទ្ធ ។
៦. លោកម៉ូសេជាបូជាចារ្យ ដែលមកត្រៀបត្រាពេញជុំជិត
អរ៉ុនជាបូជាចារ្យពិត ចំណោមអ្នកស្និទ្ធនឹងព្រះអង្គ ។
លោកសាមូអែលជាមនុស្សម្នាក់ ក្នុងចំណោមអ្នកអង្វរទ្រង់
ទាំងអស់គ្នាទូលថ្វាយព្រះអង្គ នោះទ្រង់ឆ្លើយត្រង់មិនរារែក ។
៧. ព្រះអង្គមាព្រះបន្ទូលមក ពីក្នុងពពកខ្មៅអនេក
លោកក៏កាន់តាមមិនអល់អែក ឥតមានប្រកែកច្បាស់ព្រះអង្គ ។
៨. បពិត្រព្រះម្ចាស់ព្រះរបស់ យើងខ្ញុំទាំងអស់ខ្ពស់ឧត្តុង
ព្រះអង្គតបឆ្លើយមិនបង្អង់ ទោះបីជាទ្រង់ដាក់ទោសក្តី ។
ព្រោះតែកំហុសលោកប្រព្រឹត្ត មានពីអាឌឹត (អតីត) មិនថាអី
ព្រះអង្គតែងមានព្រះហប្ញទ័យ អត់ធ្មត់ខន្តីលោកជានិច្ច ។
៩. ចូរលើតម្កើងព្រះអម្ចាស់ ជាព្រះរបស់យើងកុំភ្លេច
ចូរក្រាបបង្គំកុំកែព្រះ តម្រង់ជានិច្ចភ្នំវិសុទ្ធ ។
ដ្បិតព្រះអម្ចាស់គឺជាព្រះ នៃយើងទាំងអស់ខ្ពស់បំផុត
ជាម្ចាស់ផែនដីមេឃសមុទ្រ អស់ទាំងសព្វសត្វលើលោកា ។
បទកាកគតិ
១. មនុស្សលើផែនដី ទាំងប្រុសទាំងស្រី ចូរអបអរឡើង សាទរព្រះម្ចាស់
ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង កុំរាឡើយណា ។
២. នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា នាំគ្នាមកជិត
អង្គព្រះចេស្តា ច្រៀងហ៊ោរខ្ញៀវខ្ញា ដោយអរសប្បាយ ។
៣. ចូរដឹងគ្រប់គ្នា ថាព្រះម្ចាស់ជា ព្រះយើងគ្រប់កាយ ជាព្រះអម្ចាស់
ពិតឥតក្លែងក្លាយ បង្កើតយើងហើយ ទ្រង់ថែថ្នាក់ថ្នម ។
៤. យើងនាំគ្នីគ្នា ចូលកុំរួញរា ដំណាក់សក្តិសម ទាំងអរព្រះគុណ
ព្រះម្ចាស់ឧត្តម សរសើរបង្ខំ ព្រះនាមព្រះអង្គ ។
៥. ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង គង់នៅស្ថិតស្ថេរ
អង្វែងកន្លង ស្មោះស្ម័គ្រច្បាស់ច្បង អស់កល្បតទៅ ។
បទពាក្យ ៧
១. បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀង រៀបរាប់មិនល្អៀងពីព្រះទ័យ
មេត្តាករុណាក៏ថ្លាថ្លៃ ទាំងស្មូត្របទថ្វាយព្រះអង្គផង ។
២. យើងខ្ញុំនឹងយកចិត្តទុកដាក់ នឹងមាគ៌ាជាក់ល្អឥតហ្មង
តើពេលណាទៅទើបព្រះអង្គ យាងរកខ្ញុំផងទាំងគ្រួសារ ។
៣. យើងខ្ញុំមិនដែលទៅចូលចិត្ត អំពើឧក្រិដ្ឋពាលប្ញស្យា
មិនចូលចិត្តអ្នកក្បត់សាវា ពាលឥតមេត្តាមិនចង់ជួប ។
៤. រូបខ្ញុំមិនអោយមនុស្សទុច្ចរិត ខិតចូលមកជិតទោះថ្ងៃយប់
ហើយក៏មិនចង់ទៅសេពគប់ ជំពាក់ជំពប់មនុស្សអាក្រក់ ។
៥. យើងខ្ញុំបិទមាត់អ្នកនិយាយ បរិហារពីក្រោយដោយគំរក់
ខ្ញុំមិនអាចទ្រាំចំពោះអ្នក វាយប្ញកហួសថ្នាក់អួតបំប៉ោង ។
៦. ខ្ញុំនឹងស្វែងរកអ្នកមានចិត្ត ស្មោះត្រង់សុខរិតមិនកាចកោង
អោយគេកាន់កាប់ក្នុងស្រុកយើង មិនចេះឆ្មៃឆ្មើងនៅជាមួយ ។
៧. រីឯមនុស្សដែលបោកប្រាស ខ្ញុំមិនអោយរស់ក្នុងផ្ទះឡើយ
អ្នកនិយាយភូតភរក៏ដោយ មិនអាចកៀកកើយជិតខ្ញុំបាន ។
៨. រាល់ព្រឹកខ្ញុំតែងតែបិទមាត់ ពួកមនុស្សទុច្ចរិតទាំងប៉ុន្មាន
ខ្ញុំនឹងដកពួកគេអោយបាន ពីក្រុងថ្កើងថ្កាននៃព្រះអង្គ ។
បទព្រហ្មគីតិ
២. ឱព្រះអម្ចាស់អោះយ សូមផ្ទៀងហើយព្រះសណ្តាប់
សម្រែកខ្ញុំរ៉ាយរ៉ាប់ សូមទ្រង់ស្តាប់យើងខ្ញុំផង ។
៣. ពេលខ្ញុំមានអាសន្ន កុំលាក់ពួនភ័ក្រ្តព្រះអង្គ
ខ្ញុំស្រែកហៅរកទ្រង់ សូមឆ្លើយផងកុំស្ងៀមស្ងាត់ ។
៤. ព្រោះដ្បិតជីវិតខ្ញុំ ត្រូវរលំរលាយខ្ចាត់
ដូចផ្សែងត្រូវខ្យល់ផាត់ ខ្លួនប្រាណប្រឹតស្គមរីងរៃ ។
៥. រូបខ្ញុំអស់ទឹកចិត្ត ដូចស្មៅស្វិតក្រៀមត្រូវថ្ងៃ
ទោះជាអាហារក្តី ក៏ខ្ញុំលៃលែងនឹកនា ។
៦. រូបខ្ញុំចេះតែថ្ងូរ ទួញទ្រហោររាល់វេលា
លែងជាមនុស្សល្អជា សែនវេទនាស្បែកគ្របឆ្អឹង ។
៧. រូបខ្ញុំដូចសត្វក្អែក ដែលតែងស្រែកហោះកាត់បឹង
ក្នុងព្រៃស្មសានឈឹង ដូចសត្វជ្រឹងក្នុងព្រឹក្សព្រៃ ។
៨. ខ្ញុំដេកមិនលក់សោះ សែនក្រៀក្រោះអស់ជើងដៃ
បីដូចសត្វបក្សី ទាំងយប់ថ្ងៃទំលើផ្ទះ ។
៩. ជារៀងរាល់ខែថ្ងៃ ខ្មាំងចង្រៃមាក់ងាយណាស់
គេបានយកទាំងឈ្មោះ ទៅដាក់ដោះបណ្តាសា ។
១០. ពេលខ្ញុំបរិភោគ ទាំងទុក្ខសោកឥតឧបមា
ខ្ញុំបរិភោគពេលណា ទឹកនេត្រាហូរសស្រាក់ ។
១១. ពីព្រោះព្រះពិរោធ ទ្រង់ខ្ញាល់ក្រោធតែខ្ញុំម្នាក់
ទ្រង់ឥតមានថ្នមថ្នាក់ បោះទម្លាក់ខ្ញុំវេទនា ។
១២. ជីវិតខ្ញុំហាក់ដូច ស្រមោលតូចពេលសន្ទិយា
ដូចស្មៅខ្វះគង្គា គ្មានមនុស្សម្នានៅថែទាំ ។
១៣. បពិត្រព្រះអម្ចាស់ គ្រងរាជ្យអស់កល្បយូរឆ្នាំ
គេនឹងរំលឹកចាំ យូរខែឆ្នាំអង្វែងទៅ ។
១៤. ព្រះអង្គសព្វព្រះទ័យ នឹងបុរីនេះពេកកូវ
ស៊ីយ៉ូនពេលឥឡូវ ទ្រង់តម្រូវអាណិតហើយ ។
១៥. អ្នកបំរើព្រះអង្គ ស្រឡាញ់ក្រុងមិនកន្តើយ
ទោះជាបែកបាក់ហើយ មិនចោលឡើយចាំជានិច្ច ។
១៦. សូមអោយជនគ្រប់សាសន៍ កោតខ្លាចព្រះកុំមានភ្លេច
សូមអោយអស់ទាំងស្តេច ចាំជានិច្ចកោតខ្លាចទ្រង់ ។
១៧. នៅពេលព្រះអម្ចាស់ សាងស្រឡះស៊ីយ៉ូនក្រុង
ទ្រង់ស្តែងសិរិរុង ដ៏ត្រចង់អោយគេយល់ ។
១៨. ពេលនោះទ្រង់នឹងបែរ ព្រះភ័ក្រ្តរេទតមកដល់
មនុស្សលែងខ្វាយខ្វល់ ទ្រង់ទទួលពាក្យយើងហើយ ។
១៩. សូមកត់ក្តីនេះចុះ ទុកអោយមនុស្សជំនាន់ក្រោយ
ប្រជារាស្រ្តកើតហើយ កុំកន្តើយថ្កើងព្រះអង្គ ។
២០. ព្រះអម្ចាស់ទតពី សក្ការះរីដ៏ត្រចង់
ស្ថានសួគ៌សុខឥតហ្មង មិនរលងសព្វផែនដី ។
២១. ដើម្បីស្តាប់សម្រែក ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យ គេកាត់ក្តីមិនសុចរិត ។
២២. គេនឹងប្រកាសប្រាប់ ព្រះនាមគាប់ម្ចាស់វរមិត្ត
នៅក្រុងស៊ីយ៉ូនពិត តម្កើងប្ញទ្ធិនៅសាឡឹម ។
២៣. គឺពេលដែលប្រជា ជាតិនានាមកជួបជុំ
ដើម្បីគោរពសុំ បំរើអម្ចាស់ជាព្រះ ។
២៤. ពេលខ្ញុំពេញកម្លាំង ខ្ញុំក្លាខ្លាំងមិនហេវខ្សោះ
ទ្រង់អោយខ្ញុំទន់អស់ ហើយបន្សោះទាំងជីវិត ។
២៥. ហេតុនេះហើយទើបខ្ញុំ លើកដៃសុំទ្រង់អាណិត
សូមកុំដកជីវិត ពេលខ្ញុំឋិតមិនទាន់ចាស់ ។
២៦. ទ្រង់បង្កើតផែនដី យូរយារក្រៃអង្វែងណាស់
ផ្ទៃមេឃអ្វីទាំងអស់ ស្នាព្រះហស្តព្រះអង្គដែរ ។
២៧. ផ្ទៃមេឃនិងផែនដី ត្រូវរលាយបែកហូរហែ
តែទ្រង់ឥតកែប្រែ គង់ស្ថិតស្ថេរជាប់រហូត ។
២៨. ព្រះម្ចាស់គង់ជាខែល នៅដដែលមិនរបូត
ព្រះជន្មមិនរលត់ មិនចេះផុតគ្មានបញ្ចប់ ។
២៩. កូនចៅរបស់ខ្ញុំ នៅជួបជុំបំរើស្រាប់
រស់ដោយសុខគួរគាប់ ទ្រង់គង់ជាប់ថែកូនចៅ ។
បទកាកគតិ
១. ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត ខ្ញុំសូមតម្កើង
នាមដ៏វិសុទ្ធ ព្រះដ៏មានប្ញទ្ធិ ផុតលើលោកា ។
២. ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា ខ្ញុំសូមរំលឹក
ព្រះហស្តអស្ចារ្យ សប្បុរសករុណា មិនបំភ្លេចឡើយ ។
៣. ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ ខ្ញុំបានប្រព្រឹត្ត
ព្រះអង្គប្រោសអោយ ខ្ញុំបានធូរស្បើយ ផុតរោគសោកសៅ ។
៤. ព្រះអង្គរំដោះ ជីវិតអោយរស់ ផុតពីរណ្តៅ ព្រះអង្គអាណិត
អាសូរពេកកូវ ខ្ញុំផុតសោកសៅ ដោយទ្រង់មេត្តា ។
៥. ព្រះអង្គប្រទាន អោយខ្ញុំរស់រាន ដោយក្តីសុខា អោយមានកម្លាំង
ដូចដំរីសារ មានទាំងសង្ខា វែងដូចឥន្រ្ទី ។
៦. ព្រះម្ចាស់ប្រព្រឹត្ត សព្វអស់ការកិច្ច ល្អល្អហគ្មានពីរ ហប្ញទ័យសុចរិត
យុត្តិធ៌មគ្រប់ទី ដល់អស់ជីវិ ត្រូវគេជិះជាន់ ។
៧. ព្រះអង្គសំដែង ប្ញទ្ធីគួរស្ញែង អោយម៉ូសេបាន ស្គាល់មាគ៌ាទ្រង់
គ្មានអ្វីរំខាន ប្រជាគ្រប់ប្រាណ ដឹងហេតុអស្ចារ្យ ។
៨. ព្រះអម្ចាស់ថ្លៃ មានព្រះហប្ញទ័យ អាណិតករុណា ប្រណីសន្តោស
គ្រប់ពេលវេលា ដល់ជនគ្រប់គ្នា មិនអោយមានភ័យ ។
៩. ទ្រង់មិនបន្ទោស ប្រើពាក្យគំរោះ ដាក់យើងរាល់ថ្ងៃ ទ្រង់មិនពិរោធ
មិនខឹងជេរស្តី ហើយតែងប្រណី ដល់យើងគ្រប់គ្នា ។
១០. ព្រះអង្គមិនដាក់ ទោសយើងម្នាក់ៗ អោយឈឺគ្រាំគ្រា សមតាមអំពើ
បាបច្រើនមហិមា ទ្រង់តែងគាំពារ មិនយកទោសពៃរ៍ ។
១១. មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភបផែនដី ព្រះទ័យព្រះម្ចាស់
ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ យ៉ាងដូច្នោះដែរ ។
១២. ទិសកើតទិសលិច ឆ្ងាយគ្នាមិនតិច ឥតមានកែប្រែ ព្រះអង្គធ្វើអោយ
អំពើបាបបែរ ឆ្ងាយមិនជិតទេ ពីយើងយ៉ាងនោះ ។
១៣. ឪពុកអាណិត ថ្នាក់ថ្នមផ្តេកផ្តិត កូនៗទាំងអស់ ព្រះក៏មេត្តា
អាសូរស្រណោះ ដល់អ្នកដែលស្មោះ គោរពរាល់ថ្ងៃ ។
១៤. ព្រះអង្គជ្រាបថា មនុស្សយើងនេះណា ដើតមកពីអ្វី ព្រះអង្គមិនភ្លេច
យើងទាំងប្រុសស្រី គឺកើតពីដី ដែលសូនមកទេ ។
១៥. អាយុជីវិត មនុស្សយើងរីកស្វិត ផ្លាស់ប្តូវប្រួលប្រែ ដូចផ្កាដែលរីក
នៅតាមវាលដែរ ឬស្មៅតែងតែ ស្រពោនក្រៀមក្រំ ។
១៦. ពេលខ្យល់បក់បោក ផ្កាក៏វិយោគ ទាំងទុក្ខរណ្តំ ត្រូវរោយលំអង
ស្រពោនខ្ទេចខ្ទាំ ឥតមានទុកស្នាម វក់វីរខ្ទាំខ្ទេច ។
១៧. តែព្រះហប្ញទ័យ ករុណាប្រណី ព្រះអង្គមិនភ្លេច មេត្តាដល់អ្នក
កោតខ្លាចជានិច្ច មិនដែលកែគេច ដរាបរៀងទៅ ។
១៨. ប្រសិនគេកាន់ ជាប់តាមសម្ពន្ធ មិនមានអាស្រូវ ទាំងប្រព្រឹត្តតាម
បញ្ជាជាផ្លូវ ព្រះល្អពេកកូវ ឥតភ្លេចសោះនោះ ។
១៩. ព្រះអង្គបានតាំង ព្រះរាជបល្ល័ង្ក នៅទីស្ថានខ្ពស់ គឺបរមសុខ
ឥតបីមានមោះ គ្រងរាជ្យទាំងអស់ មិនចន្លោះអ្វី ។
២០. ទេវទូតដ៏ខ្លាំង របស់ព្រះអង្គ ពូកែពេកក្រៃ លោកតែងអនុវត្ត
តាមបន្ទូលថ្លៃ ចូរកុំសង្ស័យ តម្កើងព្រះម្ចាស់ ។
២១. អស់់ហ្វូងតារា នៅជុំត្រៀបត្រា មូលមីរដេរដាស អ្នកតែងបំរើ
តាមព្រះទ័យព្រះ តម្កើងអម្ចាស់ ព្រះខ្ពស់ពេកក្រៃ ។
២២. គ្រប់ស្នាព្រះហស្ត ទាំងឡាយរបស់ ព្រះអម្ចាស់ថ្លៃ គឺទាំងសត្វលោក
ទាំងអស់លើដី នៅទីណាក្តី តម្កើងព្រះអង្គ ។
បទពាក្យ ៧
១. ខ្ញុំសូតម្កើងព្រះអម្ចាស់ ប្រសើរខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិត ឧត្តមបំផុតលើលោកា ។
២. ទ្រង់យកពន្លឺមកដណ្តប់ គ្រងគ្របអង្គជាប់ជាភូសា
ទ្រង់លាភអស់ទាំងហ្វូងតារា ផ្ទៃមេឃផងណាជាពន្លា ។
៣. ទ្រង់សង់ដំណាក់ខ្ពស់អនេក ខ្ពស់លើសផ្ទៃមេឃអ្វីនានា
ទ្រង់យកពពកវាយោជា រាជរងបរពាជំនិះជ័យ ។
៤. ព្រះអង្គយកខ្យល់អោយនាំសារ រន្ទះផងណាចាំរំពៃ
ទាំងផ្លេកបន្ទោរក៏ឃ្មាតឃ្មៃ បំរើម្ចាស់ថ្លៃគ្រប់អន្លើ ។
៥. រីឯផែនដីមហាធំ ទ្រង់បានតាំងមាំឥតរង្គើ
នៅលើគ្រឹះរឹងឥតអ្វីស្មើ ឥតមានរង្គើមាំមួនក្រៃ ។
៦. ព្រះអង្គយកមហាសាគរ មកគ្របពីលើភពផែនដី
ដូចជាអាវប៉ាក់ល្អឥតបី លើភ្នំខ្ពស់ក្រៃមានទឹកដែរ ។
៧. ពេលឮព្រះអង្គស្រែកគំរាម ទឹកមិននៅស្ងៀមត្រឡប់បែរ
ផ្គរព្រះអម្ចាស់លាន់ហូរហែរ វាភ័យម៉្លេះទេរត់បាត់អស់ ។
៨. ទឹកខ្លះនៅលើកំពូលភ្នំ ទឹកខ្លះទៅផ្តុំធ្លាក់តាមជ្រោះ
ទៅកាន់កន្លែងដែលព្រះម្ចាស់ កំណត់មកនោះរួចស្រចហើយ ។
៩. ព្រះអង្គដាក់ខណ្ឌសីមាពាំង បាំងការពាររាំងមិនកន្តើយ
ដើម្បីស្កាត់ទឹកទប់មិនអោយ ជន់លិចបានឡើយដីទាំងអស់ ។
១០. ទ្រង់បញ្ជូនទឹកពីប្រភព អោយហូរសាយសព្វទៅក្នុងជ្រោះ
ហូរតាមជ្រលងភ្នំទាំងអស់ មិនមានចន្លោះសព្វទិសា ។
១១. សត្វទាំងប៉ុន្មានមកផឹកទឹក មានច្រើនសន្ធឹកសព្វម្រឹគា
លាព្រៃក៏រូតរះម្នីម្នា ផឹកទាំងអស់គ្នាបំបាត់ស្រេក ។
១២. បក្សីបក្សាធ្វើសំបុក រស់នៅអែអុកច្រើនពន់ពេក
នាំគ្នាយំពិរោះអនេក នៅគ្រប់តាមមែកដើមព្រឹក្សា ។
១៣. ព្រះអង្គស្រោចស្រពដីទាំងឡាយ ពីស្ថានខ្ពស់ឆ្ងាយឥតឧបមា
ទ្រង់ប្រទានអោយមានគង្គា បរិបូណ៌ហូរហៀរលើផែនដី ។
១៤. ព្រះអង្គធ្វើអោយមានដុះស្មៅ អោយដល់សត្វទៅជាចំណី
ដំណាំស្អេកស្កះច្រើនពេញដី ដល់មនុស្សប្រុសស្រីបរិភោក្តា ។
១៥. មានទាំងស្រាទំពាំងបាយជូរ គេផឹកបរិបូណ៌ច្រើនក្រៃណា
មានប្រេងលាបមុខស្រស់សង្ហា ដោចិត្តក្លៀវក្លាសប្បាយខ្លាំង ។
មិនតែប៉ុណ្ណោះមានអាហារ ឆីរួចកាលណាមានកម្លាំង
សាច់ឈាមស្រស់បស់លែងស្លេកស្លាំង ដូចមនុស្សរីងរាំងខ្វះចំណី ។
១៦. សូម្បីដើមឈឺដែលទ្រង់ដាំ បែកមែកត្រសុំម្លប់ត្រឈៃ
មានទឹកគ្រប់គ្រាន់ផ្សើមជោគដី ដូចឈើក្នុងព្រៃភ្នំលីបង់ ។
១៧. បក្សាបក្សីធ្វើសំបុក លើដើមឈើញ៉ុកនៅរញង់
សត្វកុកមកធ្វើទ្រនំផង បានសុខឥតហ្មងហើរទៅមក ។
១៨. រីឯភ្នំធំខ្ពស់សន្លឹម ខ្ពស់ឆ្ងាយត្រដឹមជាជំរក
សត្វតែងពឹងពាក់ដើរទៅមក ទន្សាយរត់រកចូលនិន្ទ្រា ។
១៩. ទ្រង់បានបង្កើតទាំងព្រះច័ន្ទ ដើម្បីចែកខ័ណ្ឌពេលវេលា
ព្រះអាទិត្យដ៏ស្គាល់សីមា ដែលត្រូវយាត្រាឬឈរឈប់ ។
២០. ទ្រង់បាននាំយកភាបងងឹត មកគ្របជុំជិតនោពេលយប់
សត្វព្រៃចាប់ផ្តើមពីព្រលប់ ឥតមានសញ្ជប់ចេញរៀងខ្លួន ។
២១. តោសិង្ហគ្រហឹមបង្អើលម្រឹគ ស្ទុះបោលសន្ធឹកខ្លះគេចពួន
ទាមទារអាហារចំអែតខ្លួន ព្រោះព្រះប្រទានវាអោយរស់ ។
២២. មនុស្សម្នាក៏ចេញអស់ពីផ្ទះ ម្នីម្នារូតរះដើរតម្រង់
ទៅចំការស្រែឥតបង្អង់ ធ្វើការរញង់ល្ងាចវិលមក ។
២៤. បពិត្រព្រះអើយព្រះអម្ចាស់ គ្រប់ស្នាព្រះហស្តច្រើនគរគោក
ផែនដីពេញដោយសិរីជោគ សុទ្ទតែកើតមកពីព្រះអង្គ ។
២៥. មើលហ៎្ន!សមុទ្រដ៏ធំធេង ឆ្ងាយដាច់សង្វែងក្រៃកន្លង
មានមច្ឆាជាតិតូចធំផង រវើករវ័ណ្ឌរាប់មិនអស់ ។
២៦. សំពៅទូកក្តោងដឹកទំនិញ ដឹកចូលនាំចេញមិនឈប់សោះ
នាគរាជដែលទ្រង់បង្កើតនោះ លេងទឹកបឺតព្រួសក្នុងសមុទ្រ ។
២៧. សត្វទាំងប៉ុន្មានផ្ញើជីវិត លើព្រះម្ចាស់ពិតដោយមោះមុត
រង់ចាំទទួលតាមកំណត់ ចំណីមិនអត់តាមត្រូវការ ។
២៨. ពេលដែលព្រះអង្គព្រះប្រទាន គេកំពុងឃ្លានបានអាហារ
ព្រះអង្គផ្គត់ផ្គង់គ្រប់អាត្មា ឆ្អែតគ្រប់កាយាបានតឹងពោះ ។
២៩. ប្រសិនបើទ្រង់មិនរវល់ នោះគេនឹងខ្វល់ជួបភួយគ្រោះ
បើទ្រង់ដកយកខ្យល់ទាំងអស់ នោះគេលែងរស់នឹងក្សិណក្ស័យ ។
៣០. ពេលណាព្រះអង្គទ្រង់ប្រទាន ដង្ហើយអោយមានខ្យល់និស្ស័យ
គេកើតឡើងវិញពេញផែនដី សព្វអស់អ្វីៗមានព្រមគ្នា ។
៣១. សូមសិរីរុងរឿងរបស់ ព្រះអម្ចាស់អស់កល្បយូរយារ
សូមទ្រង់រីករាយដោយសារស្នា ព្រះហស្តអស្ចារ្យរបស់ទ្រង់ ។
៣២. ពេលព្រះអង្គទតមកផែនដី វាញាប់ញ័រក្រៃខ្លាចព្រះអង្គ
ពេលទ្រង់ប៉ះពាល់ភ្នំទាំងពួង មានផ្សែងហុយផងខ្មៅងងឹត ។
៣៣. ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់ ឥតមានក្រឡះមួយជីវិត
ខ្ញុំច្រៀងទាំងស្មូត្រមានបែបបទ ថ្វាយព្រះម្ចាស់ពិជាដរាប ។
៣៤. ឱ! ព្រះអម្ចាស់សូមអោយបទ ដែលខ្ញុំកំណត់បានគួរគាប់
អោយខ្ញុំសប្បាយចិត្តអរជាប់ ដោយសារទម្លាប់ព្រះអម្ចាស់ ។
៣៥. សូមអោយអ្នកបាបវិនាសបាត់ រលាយខ្ចាយខ្ចាត់ផុតស្រឡះ
សូមអោយពួកគេអស់ទាំងនោះ រលាយបាត់អស់ក្លាយជាដី ។
រីឯរូបខ្ញុំសូមប្រណម្យ ហត្ថាបង្គំថ្វាយម្ចាស់ថ្ងៃ
សូមលើកតម្កើងជោគសិរី រុងរឿងប្រពៃព្រះអម្ចាស់ ។
១. ចូរយើងតម្កើង លើកព្រះខ្ពស់ឡើង ព្រមទាំងប្រកាស ព្រះនាមព្រះអង្គ
អោយបានឮច្បាស់ ពីស្នាព្រះហស្ត ប្រាប់ជាតិនានា ។
២. ចូរច្រៀងបទថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា រៀបរាប់អំពី
សព្វអស់ការងារ អស្ចារ្យគ្រប់គ្រា ដែលទ្រង់ប្រព្រឹត្ត ។
៣. ចូរខ្ពស់មុសឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ អ្នកស្វែងរកទ្រង់
ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ត កុំបីសៅហ្មង ។
៤. ចូរស្វែងរកព្រះ ដែលមានតេជះ បារមីត្រចង់ ស្វែងរកព្រះភ័ក្រ្ត
របស់ព្រះអង្គ កុំនៅរេរង់ ឈប់ឈរសោះឡើយ ។
៥. សូមនឹកដល់ការ សំបើមអស្ចារ្យ ទ្រង់បានធ្វើហើយ នឹកដល់បាដិហារិយ៍
កុំនៅកន្តើយ និងការវិនិច្ឆ័យ ដែលទ្រង់សំរេច ។
៦. ពួជពង្សរបស់ ប្រាហាំទាំងអស់ នោបំរើស្រេច កូនចៅយ៉ាកុប
ដ៏ល្អបណ្តាច់ ព្រះអង្គសម្រេច ជ្រើសយកយូរហើយ ។
៧. ព្រះជាអម្ចាស់ ទ្រង់គឺជាព្រះ របស់យើងអើយ កុំនៅបង្អង់
រេរង់តោះតើយ គឺព្រះនោះហើយ គ្រប់គ្រងផែនដី ។
៨. ព្រះអង្គតែងខ្វល់ នឹកគិតទៅដល់ សម្ពន្ធមេត្រី ជាព្រះបន្ទូល
សន្យាថ្លាថ្លៃ ស្ថិតស្ថេរយូរក្រៃ មួយពាន់តំណ ។
៩. សម្ពន្ធមេត្រី ដែលទ្រង់លកលៃ ដោយស្ម័គ្រស្មោះសរ នឹងអប្រាហាំ
ជាបន្ទូលល្អ លន្យាស្មោះសរ នឹងលោកអ៊ីសាក ។
១០. ទ្រង់បញ្ជាក់ន័យ សម្ពន្ធមេត្រី ឥតមានលៀមលាក់ទុកជាចំណង
សម្ពន្ធជាជាក់ អស់កល្បឥតអាក់ នឹងអ៊ីស្រាអែល ។
១១. ទ្រង់មានបន្ទូល ថានឹងប្រគល់ ទុកជាតំណែល គឺស្រុកកាណាន
ជាកេរក្រាស់ក្រែល មរតកនេះដែល ដល់អ្នកគ្រប់ប្រាណ ។
១២. នៅក្នុងគ្រានោះ ប្រជាស្រីប្រុស តិចតួចរាប់បាន ចូលមករស់នៅ
លើដីកាណាន បានសុខក្សេមក្សាន្ត គ្មានភ័យព្រួយអ្វី ។
១៣. គេអាចចេញចរ ពីស្រុកមួយត ដល់ស្រុកទីទៃ ចេញពីស្រុកមួយ
ទៅស្រុកផ្សេងក្តី នោះក៏អាស្រ័យ នៅលើចិត្តចង់ ។
១៤. តែមិនអាធ្វើ ទៅតាមអំពើ ដែលចិត្តខ្លួនប៉ង ទ្រង់មិនបណ្តោយ
អោយមនុស្សទាំងពួង សង្កត់សង្កិន អ៊ីស្រាអែលថ្លៃ ។
១៥. ព្រះអង្គបន្ទោស ស្តេចអស់ទាំងនោះ អោយចេះប្រណី កុំប៉ះពាល់អ្នក
យើងអភិសេកថ្មី កុំធ្វើបាបអី ព្យាការីនោះ ។
១៦. ទ្រង់ធ្វើអោយមាន ទុរ្ភិក្សអត់ឃ្លាន អ្នកស្រុករងគ្រោះ កូនចៅគ្រប់កាយ
គ្មានអ្វីឆីសោះ អ្នកភូមិស្រីប្រុស យំខ្វះអាហារ ។
១៧. តែទ្រង់ចាត់លោក យ៉ូសែបអោយមក ដើរមុខប្រជា តែទាស់បងប្អូន
មានចិត្តលេលា លក់លោកធ្វើជា ទាសករជាតិផ្សេង ។
១៨. គេធ្វើបាបគាត់ ដាក់ខ្នោះវាយវាត់ រំពាត់ខ្វាត់ខ្វែង គេយកច្រវាក់
ទាក់ ក គ្មានក្រែង ខ្នោះដាក់ខ្វាត់ខ្វែង រឹបជើងខ្លួនប្រាណ ។
១៩. រហូតហេតុការណ៍ កើតឡើងសព្វសារ តាមពាក្យលោកបាន ថ្លែងទុកជាយូរ
លុះព្រះម្ចាស់មាន បន្ទូលថ្កើងថ្កាន ថាគាតប់ស្លូតត្រង់ ។
២០. ស្តេចស្រុកអេស៊ីប អោយលែងយ៉ូសែប ស្រាយទាំងចំណង ដោះលែងអោយរួច
ទាំងម្ចាស់រាស្រ្តផង ដ៏មានបំណង ដោះលែងលោកដែរ ។
២១. គ្រាបន្ទាប់មក ស្តេចក៏តាំងលោក អោយត្រួតមើលថែ រក្សារាជវាំង
នៅនែបនិត្យក្បែរ រាជទ្រព្យហូរហែ ទាំងអស់ទៀតផង ។
២២. ស្តេចប្រទានអោយ ត្រួតសព្វគ្រប់ហើយ មន្ត្រីទាំងពួង អោយប្រៀបប្រដៅ
មិនអោយមានឆ្គង ព្រឹទ្ធាចារ្យផង អោយឆ្លាតវាងវៃ ។
២៣. ពេលនោះជនជាតិ អ៊ីស្រាអែលជ្រៀត រស់នៅលើដី របស់អេស៊ីប
ពូជយ៉ាកុបថ្លៃ រស់លើទឹកដី លោកអប្រាហាំ ។
២៤. ព្រះម្ចាស់ប្រទាន ប្រជាអោយមាន កើនឡើងរាល់ឆ្នាំ អោយមានកម្លាំង
ក្លាំខ្លាំងសំបើម សត្រូវជ្រួលជ្រើម តទល់មិនបាន ។
២៥. ព្រះអង្គធ្វើអោយ ពួកអេស៊ីបធ្លោយ ផ្លាស់ប្តូវចិត្តប្រាណ ស្អប់ខ្ពើមប្រជា
រាស្រ្តទាំងប៉ុន្មាន បោកប្រាសបំភាន់ អ្នកបំរើទ្រង់ ។
២៦. ព្រះអង្គបង្គាប់ ម៉ូសេប្រញាប់ មិននៅបង្អង់ អរ៉ុនជាអ្នក
ដែលទ្រង់ជ្រើសតាំង អោយចេញតម្រង់ ទ្រង់បញ្ជាទៅ ។
២៧. លោកទាំងពីរនាក់ សំដែងបញ្ជាក់ សំគាល់ត្រឹមត្រូវ ប្ញទ្ធិបាដិហារិយ៍
ផ្សេងៗទុកនៅ ព្រះម្ចាស់តម្រូវ ក្នុងស្រុកអេស៊ីប ។
២៨. ព្រះម្ចាស់ធ្វើអោយ អន្ធិកាកើតហើយ ពាសពេញទាំងទ្វីប បើទ្រង់បញ្ជា
ដោយមហទ្ធិប្ញទ្ធិ គ្មាននរណាឃាត់ ជំទាស់បានឡើយ ។
២៩. ទ្រង់បានប្រែទឹក ត្រីច្រើនសន្ធឹក វិនាសអស់ហើយ ទឹកក្លាយជាឈាម
គ្មានអ្វីរស់ឡើយ រលេះរលួយ ខ្ទេចអស់គ្មានសល់ ។
៣០. មានទាំងកង្កែប យំឮអូបអែប ពាសពេញមណ្ឌល ឡើងមកស្អេកស្កះ
រហូតទៅដល់ ក្រឡានិយម ព្រះបន្ទំស្តេច ។
៣១. ពេលមានបន្ទូល មានរុយមកមូល ដូចមានទ្រនិច មានពិសមានពុល
មូសក៏មិនតិច ពាសពេញមិនដាច់ ក្នុងស្រុកភូមិគេ ។
៣២. ព្រឹលធ្លាក់ដូចភ្លៀង រន្ទះបាញ់ផាំង ឆេះមិនសល់ទេ ព្រះអង្គធ្វើអោយ
អន្តរាយបែកបែរ នោះដោយសារតែ ប្ញទ្ធីបារមី ។
៣៣. ទ្រង់បំផ្លាញទាំង ចំការទំពាំង បាយជូរខ្ញុកខ្ញី ព្រមទាំងបំបាក់
ដើមឈើស្រស់ខ្ចី នៅលើទឹកដី ពួកគេខ្ទេចខ្ទី ។
៣៤. ពេលមានបន្ទូល កណ្តូបមកមូល ដង្កូវមកមីរ ចេញមកពាសពេញ
សាសព្វទិសទី កើតច្រើនវក់វីរ ស្មានមិនត្រូវអី ។
៣៥. ទៅស៊ីដំណាំ ដែលអ្នកស្រុកដាំ មិនថាទុំខ្ទី បំផ្លាញបន្លែ
លើគោកក្នុងដី មិនអោយមានអ្វី នោសល់មួយទង ។
៣៦. ព្រះអម្ចាស់វាយ សម្លាប់អោយពាយ អស់ទាំងកូនច្បង ប៉ុន្មានក្នុងស្រុក
ងេស៊ីបអឺងកង កូនសមបំណង ស្រឡាញ់លើសគេ ។
៣៧. ទ្រង់នាំប្រជា រូតរះម្នីម្នា ញាប់ឥតទំនេរ ប្រញាប់ជើងការ
យកមាសប្រាក់ព្រែ កុលសម្ព័ន្ធគេ គ្មានអ្នកទន់ខ្សោយ ។
៣៨. ពួកនោះចេញទៅ អេស៊ីបរស់នៅ នាំគ្នាសប្បាយ ព្រោះតែគេខ្លាច
ពួកនោះពេកក្រៃ ពេលនេះលែងភ័យ ខ្លាចអ្វីទៀតទេ ។
៣៩. ព្រះអង្គបានដាក់ ពពកបាំងពាក់ គ្របលើពួកគេ ហើយទ្រង់ប្រទាន
ដុំភ្លើងងាករេ ជំនួសដួងខែ នៅពេលរាត្រី ។
៤០. គេសុំអាហារ ព្រះអង្គបញ្ជា សត្វក្រួចច្រើនក្រៃ គឺទ្រង់ប្រទាន
ពីសួគ៌ាល័យ លែងព្រួយលែងភ័យ បាឆីបរិបូណ៌ ។
៤១. ព្រះអង្គបំបែក ថ្មដូចគេហែក អោយមានទឹកហូរ ដូចជាទន្លេ
ទឹកមិនដាច់សូរ រាស្រ្តបានសំបូរ ទឹកមិនចេះអត់ ។
៤២. ព្រះអម្ចាស់នឹក ចាំទាំងរព្ញក បន្ទូលវិសុទ្ធ សន្យានឹងលោក
អប្រាហាំពិត បំរើពិសិដ្ឋ ព្រះអង្គពេកពន់ ។
៤៣. ព្រះអង្គបានប្រោស ប្រណីសន្តោស អោយប្រជាជន ព្រះអង្គចេញទាំង
អំណរលើសលន់ កញ្រ្ជៀវពេកពន់ សប្បាយគ្មានល្ហែ ។
៤៤. ព្រះអង្គយកដី ជាតិនានាលៃ ចែកអោយគេដែរ និងអោយទទួល
ភោគផលផ្កាផ្លែ ដែលជាតិខាងក្បែរ ទាំងនោះបានដាំ ។
៤៥. ទ្រង់ធ្វើដូច្នេះ អោយពួកគេចេះ ប្រតិបត្តិតាម ពាក្យប្រៀនប្រដៅ
ដែលទ្រង់បានផ្តាំ សុខចិត្តធ្វើតាម ឥតមានរួញរា ។
បទពាក្យ ៧
១. ចូរលើកតម្កើងព្រះអម្ចាស់ ព្រះអង្គមានព្រះទ័យសន្តោស
មេត្តាករុណាសប្បុរស ព្រះដ៏ខ្ពង់ខ្ពស់នៅរហូត ។
២. តើនរណាអាចរាប់ពីស្នា ព្រះហស្តអស្ចារ្យដ៏វិសុទ្ធ
តើនរណាអាចថ្កើងបំផុត សរសើររហូតគ្រប់គ្រន់បាន ? ។
៣. អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ សុចរិតស្មោះសរឥតខកខាន
គ្រប់ពេលវេលានោះនឹងបាន ជួយក្តីសុខសាន្តគ្មានសៅហ្មង ។
៤. បពិត្រព្រះជាអម្ចាស់ថ្លៃ ពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ
សូមនឹកដល់ទូលបង្គំផង កុំបីបោះបង់ខ្ញុំកំព្រា ។
៥. ដើម្បីអោយទូលបង្គំបាន ជួយក្តីសុខសាន្តគ្រប់វេលា
អ្នកដែលទ្រង់ជ្រើសទុកជាគ្នា ខ្ញុំសូមរួមជាមួយគេផង ។
អោយទូលបង្គំបានខ្ពស់មុខ រួមរស់សុខទុក្ខឥតមួរហ្មង
នឹងប្រជារាស្រ្តផ្ទាល់ព្រះអង្គ ក្នុងគ្រានេះម្តងនិងតទៅ ។
៦. យើងខ្ញុំបានធ្វើអំពើបាប អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅ ធ្វើរឿងអាស្រូវមិនទំនង ។
៧. កាលនៅអេស៊ីបបុព្វបុរស បំភ្លេចទាំងអស់គ្រាកន្លង
ពុំយល់ពីការអស្ចារ្យផង របស់ព្រះអង្គធ្វើនោះទេ ។
៨. ប៉ុន្តែព្រះអង្គបានសង្រ្គោះ ពួកគេអោយរស់បានល្ហើយល្ហែ
ដោយយល់ព្រះនាមទ្រង់ឥតប្រែ ទើបបង្ហាញគេស្គាល់អានុភាព ។
៩. ព្រះអង្គគំរាមសមុទ្រកក់ នោះវាភ័យតក់ស្លុតរីងជ្រាប
ទ្រង់អោយគេដើរកាត់បាតរាប ដូចទីទំនាបរហោស្ថាន ។
១០. ព្រះអង្គសង្រ្គោះគេអោយផុត ពីមនុស្សទុច្ចរិតចិត្តតិរច្ឆាន
និងកណ្តាប់ដៃជនសាមាន្យ អស់ក្តីរំខានបានល្ហើយល្ហើរ ។
១១. ទ្រង់អោយសមុទ្រគ្របបាំងជិត លើបច្ចាមិត្រមិនបង្អែរ
បង្អង់អោយនៅសល់ម្នាក់ទេ មួយក៏គ្មាដែរដែលនៅរស់ ។
១២. ពេលបុព្វបុរសឃើញដូច្នោះ គេជឿលើព្រះជាអម្ចាស់
ទើបគេនាំគ្នាច្រៀងទាំងអស់ តម្កើងព្រះខ្ពស់លើលោកា ។
១៣. ក្រោយមកពួកគេឆាប់ភ្លេចភ្លឹក កិច្ចការសន្ធឹកច្រើនអស្ចារ្យ
គេពុំរង់ចាំពេលមួយណា សំរេចកិច្ចការព្រះអង្គឡើយ ។
១៤. នៅរហោស្ថានគេមានចិត្ត លោភលន់មិនគិតធ្វើប្ញកជើយ
ល្បងលព្រះម្ចាស់លេងព្រងើយ ទីនោះឯងហើយដីហួតហែង ។
១៥. ព្រះអង្គប្រទានអោយគេឆី អាហារប្រពៃច្រើនក្រៃលែង
ពួកគេបានឆ្អែតពោះសំញែង គេធ្វើប្ញកខែងដូចជិនណាយ ។
១៦. នៅក្នុងជំរំគេនាំគ្នា ច្រណែននិន្ទាខ្លាំងពេកក្រៃ
ម៉ូសេអារ៉ុនទាំងពិរកាយ បំរើប្រពៃនៃព្រះម្ចាស់ ។
១៧. ពេលនោះផែនដីញ័ររញ្ជួយ បែកប្រេះរលួយខ្ទេចខ្ទាំអស់
ស្រូបយកដាថានមិនអោយរស់ បក្សពួករបស់អប៊ីរ៉ាមផង ។
១៨. មានភ្លើងសន្ធៅមកឆាបឆេះ ពួកគេទាំងអស់ខ្ទេចសូន្យសុង
អណ្តាភ្លើងឆេះមនុស្សយង់ឃ្នង ទាំងអស់តែម្តងគ្មានសល់មួយ ។
១៩. លើភ្នំហូរ៉ែបគេជួបជុំ យកមាសទាំងដុំនាំគ្នាជួយ
ឆ្លាក់ដាប់ដុតដំបានគោមួយ គេលែងភ័យព្រួយទុកជាព្រះ
២០. ពួកគេបែរជាយករូបសត្វ មកទុកថ្វាយថ្វាត់ក្រាបសំពះ
ជាសត្វសីស្មៅដើរពេញពាស ទុកដូចជាព្រះគួរគោរព ។
២១. ពួកគេភ្លេចថាព្រះតែមួយ ជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តខ្ពស់លើសលប់ ពាសពេញសាយសព្វស្រុកអេស៊ីប ។
២២. ការអស្ចារ្យទៀតដែលមាននៅ ក្នុងស្រុកកូនចៅប្រាហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់ គួរអោយស្ញែងស្ញប់ឯសមុទ្រ ។
២៣. ព្រះអង្គសំរេចព្រះហប្ញទ័យ កំទេចប្រល័យគេអោយផុត
តែលោកម៉ូសេដ៏វិសុទ្ធ ចេញមកក្របលុតអង្វរសុំ ។
គាត់ឃាត់ព្រះអង្គមិនអោយលប់ តាមព្រះពិរោធដោយគំនុំ
មិនអោយព្រះអង្គគិតគួនគុំ ពួកគេនឹងយំដោយទ្រង់ខ្ញាល់ ។
២៤. គេពុំព្រមចុះចូលទៅក្នុង ទឹកដីបំព្រងជារៀងរាល់
សម្បូណ៌សប្បាយដោយភោគផល ពុំទទួលស្គាល់បន្ទូលទេ ។
២៥. គេពោលរអ៊ូក្នុងជំរំ លាន់ឮរងំគ្មានពេលល្ហែ
មិនព្រមស្តាប់ព្រះសូរសៀងទេ គេមិនប្រួលប្រែជឿព្រះអង្គ ។
២៦. ដូច្នេះព្រះម្ចាស់ខ្ញាល់ខ្លាំងណាស់ ទ្រង់ក៏ប្រកាសមិនរេរង់
នឹងបំផ្លាញគេអោយខ្ទេចផង់ អោយវិនាសក្នុងរហោស្ថាន ។
២៧. ទ្រង់នឹងកំចាត់អោយរលាយ វិនាសអន្តារាយគ្រប់ៗប្រាណ
ដោយអោយគេស្លាប់ជៀសមិនបាន លើទឹកដីស្ថានសាសន៍ដទៃ ។
២៨. នៅឯពេអ៊រគេនាំគ្នា អោយនកាយវន្ទាទាំងលើកដៃ
គោរពព្រះបាលរាល់ខែថ្ងៃ ជាព្រះអប្រីយ៍គ្មានវិញ្ញាណ ។
២៩. ពួកគេប្រព្រឹត្តអំពើទាស់ នឹងព្រះអម្ចាស់មិនខកខាន
ទ្រង់ព្រះពិរោធពន់ប្រមាណ នាំអោយកើតមានគ្រោះកង្វល់ ។
៣០. លោកភេនេអាសក្រោកដាក់ទោស គេតាមកំហុសឥតមានសល់
គ្រោះកាចស្ងប់ស្ងៀមលែងអំពល់ ពួកគេបានស្គាល់តែសុខសាន្ត ។
៣១. ព្រោះតែកើតហេតុការណ៍ទាំងនេះ ព្រះអម្ចាស់ប្រោសលោកអោយបាន
ជាមនុស្សសុចរិតឥតសាមាន្យ អស់កល្បសុខសាន្យអង្វែងទៅ ។
៣២. នៅប្រភពទឹកមេរីបា គេគ្រប់កាយាធ្វើអាស្រូវ
នាំអោយព្រះម្ចាស់ខ្ញាល់ពេកកូវ លោកម៉ូសេត្រូវទទួលទោស ។
៣៣. គេធ្វើអោយរូបលោកឆ្អែតចិត្ត ថប់ក្នុងគំនិតមិនដឹងខុស
ជាហេតុអោយលោកវិលវល់អស់ ហើយមានប្រសាសន៍ដោយមិនគិត ។
៣៤. ពួគេពុំបានវាយប្រហារ ប្រជានានាប្រែទៅស្និទ្ធ
រួមរស់នឹងគេដោយមិនគិត ហើយបានក្បត់ផិតនឹងបញ្ជា ។
៣៥. ពួកគេបែរទៅជាប់ព័ន្ធពាក់ជា មួយពួកអ្នកសាសន៍នានា
ហើយគេបានរៀនតៗគ្នា ប្រព្រឹត្តពាលាតាមសាសន៍ផ្សេង ។
៣៦. គេថ្វាយបអ្គំព្រះក្លែងក្លាយ រៀងរាល់តែថ្ងៃគ្មានកោតក្រែង
ថ្ងៃក្រោយគេនឹងសោកសង្រេង ដោយសារខ្លួនឯងនាំវិនាស ។
៣៧. គេយកបុទ្រភ្ងារទាំងស្រីប្រុស ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស
ទៅថ្វាយអារក្សដោយផ្តេសផ្តាស ថ្វាយទៅដល់ព្រះមិនដឹងអី ។
៣៨. គេបានប្រហារជិវិតកូន ប្រុសស្រស់ស្រីស្ងួនទាំងក្មេងខ្ចី
ដែលគ្មានកំហុសមិនដឹងអី ធ្វើអោយទឹកដីលែងវិសុទ្ធ ។
៣៩. អំពើដែលពួកគេប្រព្រឹត្ត ធ្វើអោយដក់ដិតរៀងរហូត
គេបានក្បត់ព្រះតែមួយគត់ ព្រោះគេមានពុតមិនព្រមកែ ។
៤០. ពេលនោះព្រះអម្ចាស់មិនទ្រាំ នឹងប្រជាជនទ្រង់ទៀតទេ
ទ្រង់ព្រះពិរោធនឹងពួកគេ ដែលជាប្រជាផ្ទាល់ព្រះអង្គ ។
៤១. ព្រះអង្គបញ្ជូនគេអោយធ្លាក់ ទៅក្នុងអន្ទាក់ជាតិផ្សេងម្តង
អោយពួកបច្ចាមិត្រគ្រប់គ្រង លើពួកនោះផងអោយដឹងដៃ ។
៤២. ខ្មាំងសត្រូវជិះជាន់សង្កត់ ពួកគេតាមចិត្តមិនប្រណី
បង្រ្កាបពួកគេទាំងយប់ថ្ងៃ ចុះចូលក្នុងដៃគេទៀតផង ។
៤៣. ទ្រង់សង្រ្គោះគេច្រើនលើកគ្រា គេនៅនាំគ្នាចង់ប៉ុនប៉ង
បះបោរប្រឆាំងនឹងព្រះអង្គ បាបច្រើនកន្លងមិនព្រមឈប់ ។
៤៤. ពេលព្រះអង្គឮពួកគេស្រែក ថ្ងូរថ្ងួចអនេកទាំងយប់ ។
ព្រះអង្គក៏មានព្រះទ័យស្ងប់ លែងខឹងលែងស្អប់ថែមអាណិត
៤៥. ព្រះអង្គសន្តោសប្រោសប្រណី នឹកដល់មេត្រីចងចុំជិត
ព្រះទ័យទ្រង់ដូចមកអាណិត មេត្តាធម៌ស្ថិតនៅលើសលប់ ។
៤៦. ទ្រង់បានធ្វើអោយខ្មាំដែលកៀរ ពួកគេទៅជាឈ្លើយសំអប់
មានចិត្តអាណិតពួគេគ្រប់ លែងខឹងលែងស្អប់លែងធ្វើបាប ។
៤៧. ឱព្រះអម្ចាស់យើងខ្ញុំអើយ ក្នុងពេលនេះហើយសូមប្រញាប់
យាងមកសង្រ្គោះយើងផុតស្លាប់ អោយបានឆាប់ៗកុំបង្អង់ ។
ដើម្បីអោយខ្ញុំថ្វាយបង្គំ ព្រះនាមឧត្តមសែនខ្ពស់ខ្ពង់
វិសុទ្ធវិសាលល្អត្រចង់ បានខ្ពស់មុខផងដោយថ្កើងទ្រង់ ។
៤៨. សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់មានយូរលង់
ជាព្រះអ៊ីស្រាអែលតពូជពង្ស ដរាប់ទៅផងរៀងទៅអើយ ។
១. ចូរលើកតម្កើងព្រះ ជាអម្ចាស់មានព្រះទ័យ
ដ្បិតទ្រង់សប្បុរសក្រៃ ត្រាប្រណីរៀងរហូត ។
២. អ្នកដែលព្រះជាអម្ចាស់ បានរំដោះអោយរបូត
ពោលពាក្យនេះរហូត កុំភរភូតត្រូវស្ម័គ្រស្មោះ ។
៣. ព្រះអង្គប្រមូលជុំ មកពីភូមិគ្មានចន្លោះ
នាំយកមកទាំងអស់ ពីកើតកោះលិចជើងត្បូង ។
៤. អ្នកខ្លះត្រូវវង្វេង វាលបែកផ្សែងដីប្រេះខូង
រកស្រុកភូមិទាំងពួង ស្នាក់នៅផងអ្វីក៏គ្មាន ។
៥. គេស្ទើតែដាច់ពោះ សឹងមិនរស់ព្រោះតែឃ្លាន
រកទឹកក៏មិនបាន បាត់បងប្រាណទាំងទឹកចិត្ត ។
៦. ក្នុងពេលមានអាសន្ន គេស្រែកកបន់គួរអាណិត
សូមព្រះជួយជីវិត ទ្រង់អាណិតក៏រំដោះ ។
៧. ព្រះអង្គបានដឹកនាំ គេដាក់ចំក្រុងល្អស្រស់
ដែលគេបានសង្រ្គោះ អាស្រ័យរស់ដោយសុខសាន្ត ។
៨. គេត្រូវលើកតម្កើង ព្រះខ្ពស់ឡើងហួសទីស្ថាន
ករុណាដែលទ្រង់មាន ប្រោប្រទានគ្មានជិនណាយ ។
៩. ដ្បិតទ្រង់ប្រទានទឹក អោយអ្នកផឹកលែងខ្វល់ខ្វាយ
ប្រទានម្ហូបនិងបាយ អ្នកទាំងឡាយឆីតាមចង់ ។
១០. អ្នកខ្លះទៀតរស់នៅ ទីជំរៅងងឹតស្លុង
ជាអ្នកជាប់នៅក្នុង ច្រវាក់ឃាំងយ៉ាងវេទនា ។
១១. ដ្បិតគេបានតតាំង បះប្រឆាំងព្រះដែលជា
ម្ចាស់ដែលតែងការពារ មិននឹកនាពាក្យប្រដៅ ។
១២. ព្រះអង្គលុតដំគេ អោយជួបតែទុក្ខសោកសៅ
វេទនាគ្មានអ្នកហៅ ពួកគេត្រូវធ្លាក់ទឹកចិត្ត ។
១៣. ក្នុងពលេមានអាសន្ន គេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិត ទ្រង់អាណិតក៏រំដោះ ។
១៤. ព្រះអង្គនាំគេគេច ពីអំណាចស្លាប់អោយរស់
ទ្រង់ផ្តាច់ចេញទាំងអស់ ច្រវាក់ខ្នោះផុតពីដៃ ។
១៥. គេត្រូវលើកតម្កើង ព្រះម្ចាស់ឡើងអោយប្រពៃ
ដែលសំដែងព្រះទ័យ ប្រោសប្រណីចំពោះមនុស្ស ។
១៦. ដ្បិតព្រះអង្គបំបាក់ សោរច្រវាក់ដែកទាំងអស់
ឯទ្វារលង្ហិននោះ ទ្រង់បោកបោះបំបែកបាន ។
១៧. ខ្លះទៅជាល្ងីល្ងើ ព្រោះអំពើបាបរំខាន
កំហុសទាំងប៉ុន្មាន ធើ្វអោយប្រាណគេខ្លោចផ្សា ។
១៨. គេព្រួយបារម្ភខ្លាំង លែងចង់ទាំងលេបអាហារ
ព្រួយខ្លាចសូន្យសង្ខារ ក្តីមរណាកាន់តែជិត ។
១៩. ក្នុងពេលមានអាសន្ន គេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិត ទ្រង់អាណិតក៏រំដោះ ។
២០. ព្រះអង្គមានបន្ទូល អោយប្រមូលពួកទាំងនោះ
អោយគេបានជាអស់ និងរំដោះបានប្រពៃ ។
២១. ពួកគេត្រូវតម្កើង ព្រះខ្ពស់ឡើងផុតផែនដី
និងស្នាព្រះហស្តថ្លៃ ទ្រង់ប្រណីមកមនុស្សា ។
២២. គេត្រូវតែដាក់ថ្វាយ យញ្ញទាំងឡាយជាសក្ការ
អរគុណសព្វប្រការ ថ្លែងពីស្នាព្រះហស្តផង ។
២៣. អ្នកដែលដើររកស៊ី គ្រប់ទិសទិកុំមានហ្មង
តាមផ្លូវសមុទ្រផង គ្រានេះម្តងយល់ហេតុការណ៍ ។
២៤. បានឃើញស្នាព្រះហស្ត ព្រះអម្ចាស់ដ៏ថ្លៃថ្លា
សព្វកិច្ចដ៏អស្ចារ្យ គ្រប់ប្រការនៅសមុទ្រ ។
២៥. ពេលព្រះជាអម្ចាស់ បន្ទូលច្បាស់លាស់បំផុត
ខ្យល់បោកបក់គួរស្លុត ទឹកសមុទ្ររលកខ្លាំង ។
២៦. ធ្វើអោយតួនាវា សែនគ្រាំគ្រាបោកគ្រាំគ្រាំង
ជួនលិចជួនងើបឡើង ជួនផាត់ប៉ើងស្ទើរមរណា ។
២៧. ពួកគេវិលវល់់ខ្លាំង ដូចស្រវឹងគ្រប់អាត្មា
ថែមទាំងលែងដឹងថា ធ្វើយ៉ាងណារួចជីវិត ។
២៨. ក្នុងពេលមានអាសន្ន គេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិត ទ្រង់អាណិតក៏រំដោះ ។
២៩. ព្រះអង្គបានបង្រ្កាប សមុទ្ររាបព្យុះស្ងាត់អស់
រលកក៏ថយចុះ ឈប់ទាំងអស់នៅស្ងាត់ស្ងៀម ។
៣០. គេត្រេកអរខ្លាំងណាស់ ដោយដឹងច្បាស់ព្រះគំរាម
រលកសមុទ្រស្ងៀម ទ្រង់ដឹងនាំអោយផុតភ័យ ។
៣១. ពួកគេលើកតម្កើង ព្រះម្ចាស់ឡើងដោយប្រពៃ
ដែលសំដែងព្រះទ័យ ប្រោសប្រណីគ្រប់មនុស្សម្នា ។
៣២. គេថ្កើងនាមព្រះអង្គ ក្នុងប្រជុំជននានា
ក្នុងក្រុមចាស់ព្រឹទ្ធា អោយគ្រប់គ្នាបានយល់ដឹង ។
៣៣. ព្រះអង្គអោយទន្លេ ហូររាល់ខែវស្សាប្រាំង
ទៅជាវាលស្ងាត់ឈឹង ទឹកក៏រាំងរឹងហួតហែង ។
៣៤. ទ្រង់ធ្វើអោយទឹកដី ទោជាប្រៃគ្រប់កន្លែង
ដីស្ងួតអាចធ្វើអោយ ព្រោះខ្លាចក្រែងគេមិនត្រង់ ។
៣៥. ព្រះអង្គអាចធ្វើអោយ ទីវាលក្លាយប្រែជាបឹង
ដីហួតស្ងួតប្រេះរឹង វាលស្ងាត់ឈឹងប្រែមានទឹក ។
៣៦. ទ្រង់នាំអ្នកស្រេកឃ្លាន ទៅរស់រានច្រើនសន្ធឹក
ទៅរស់នៅជិតទឹក ក្រុងសន្ធឹកនៅទៀតផង ។
៣៧. ពួកគេបានសាបព្រោះ ដំណាំដុះស្រស់ហ្មត់ហ្មង
ទំពាំងបាយជូរផង ល្អបំព្រងបេះយកផល ។
៣៨. ព្រះអង្គប្រទានពរ ជ័យបវរសុខមង្គល
កកើតអោយបានដល់ ទាំងហ្វូងសត្វក៏មិនអន់ ។
៣៩. ពេលពួកគេថយចុះ បាត់កិត្តិយសគ្រោះសាសន្ន
ពួកសត្រូវជិះជាន់ ឥតស្រាកស្រាន្តរងទុក្ខសោក ។
៤០. ព្រះអង្គធ្វើអោយអ្នក មានបុណ្យសក្តិចុះទាបថោក
វង្វេងមិនអាចរក ផ្លូវទៅមកឃើញសោះឡើយ ។
៤១. តែទ្រង់តែងសង្រ្គោះ អ្នកគ្មានយសក្រខ្សត់ខ្សោយ
អ្នកទាបបានធូរស្បើយ បានកូនសាយច្រើនពន់ពេក ។
៤២. ពេលពួកអ្នកសុចរិត ឃើញរឿងពិតអរអនេក
អ្នកទុច្ចរិតលែងស្រែក គួរសង្វេកនៅស្ងៀមស្ងាត់ ។
៤៣. អស់អ្នកមានប្រាជ្ញា ត្រូវកត់ត្រាកុំអោយបាត់
ទុកជាទីកំណត់ យល់អោយហ្មត់ស្នាព្រះហស្ត ។
មានច្រើនមហិមា អស្ចារ្យជារាប់មិនអស់
ព្រះហប្ញទ័យសន្តោស ប្រណីប្រោសនៃព្រះម្ចាស់ ។
បទពាក្យ ៧
២. ឱព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំមិនកន្តើយត្រៀមកាយចិត្ត
ទូលបង្គំនឹងច្រៀងស្មូតបទ អស់ពីដួងចិត្តរាល់វេលា ។
៣. ឱពិណនិងឃឹមទាំងឡាយអើយ ចូរកុំកន្តើយចាកនិន្រ្ទា
ខ្ញុំនឹងទៅដាស់ព្រះសុរិយា អោយចរយាត្រាបំភ្លឺលោក ។
៤. បពិត្រព្រះអម្ចាស់ថ្លាថ្លៃ ខ្ញុំតម្កើងថ្វាយទាំងលើកយក
នៅក្នុងជនជាតិច្រើនគរគោក ខ្ញុំសូមស្មូត្រមកថ្វាយព្រះអង្គ ។
៥. ដ្បិតព្រះហប្ញទ័យធ្លាប់មេត្តា អាសូរករុណាដ៏ត្រចង់
ព្រះទ័យស្ម័គ្រស្មោះឥតមានហ្មង ទោះវេហាស៍ផងខ្ពស់មិនស្មើ ។
៦. ឱព្រះម្ចាស់សូមបង្ហាញឡើង ភាពស្រស់ថ្កានថ្កើងនៅស្ថានលើ
សិរីរុងរឿងចាំងផ្លេកភ្លឺ ល្បាញល្បីរន្ទឺទាំងផែនដី ។
៧. សូមយាងសង្រ្គោះដោយប្ញទ្ធា អំណាចចេស្តានិងបារមី
ឆ្លើយតបមកខ្ញុំដោយឃ្មាតខ្មី អោយជនប្រុសស្រីរួចជីវិត ។
៨. ព្រះម្ចាស់ទ្រង់មានបន្ទូលពី សក្ការៈទីដ៏វិសុទ្ធ
ថាយើងនឹងយកជ័យបំផុត រួចនឹងពិនិត្យបែងចែកស្រុក ។
យើងនឹងវាស់កាត់ចែកស៊ីគែម ជ្រលងបន្ថែមភ្នំស៊ូកូត
ចែកអោយប្រជារាស្រ្តត្រង់ស្លូត ទុកអោយរហូតជាមរតក ។
៩. ទឹកដីកាឡាតយើងយកជា ទ្រព្យគាប់ទ័យាមិនតំអក់
ទាំងម៉ាណាសេក៏យើងយក ជាទីជំរករាស្រ្តយើងផង ។
អេប្រាអ៊ីមអើយអ្នកដូចជា មួកដែកការពារពេលចម្បាំង
យូដាក៏ដូចជាដំបង រាជ្យល្អហ្មត់ហ្មងប្ញទ្ធិថ្កុំថ្កើង ។
១០. ជើងយើងលាងលើដីម៉ូងាប់ អេដំសំរាប់បោះស្បែកជើង
បញ្ជាក់ថាម្ចាស់ដីគឺយើង ប្រកាសប្រឆាំងភីលីស្ទីន ។
១១. នរណានាំខ្ញុំអោយចូលដល់ ទីក្រុងមង្គលរឹងមាំមួន
តើនរណានាំខ្ញុំដល់ស្ថាន ភូមិអេដំបានគ្មានភ័យព្រួយ ។
១២. បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ព្រះអង្គនេះហើយអាចលើកស្ទួយ
ទ្រង់បានបោះបង់ហើយបណ្តោយ ឈប់យាងមកជួយក្នុងកងទ័ព ។
១៣. សូមជួយយើងខ្ញុំប្រឆាំងត ពេលនេះវឹកវរបាក់មុខអាប់
ការជយយពិមនុស្សពិតមិនគាប់ មានច្រើនតាន់តាប់គ្មានផលអ្វី ។
១៤. បើព្រះជាម្ចាស់គង់នឹងយើង នេះនឹងថ្កុំថ្កើងបានជោគជ័យ
ព្រះអង្គបង្រ្កាបពួកអប្រីយ៍ វិនាសអន្តរាយជារៀងរាប ។
បទកាកគតិ
១. ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស សរសើរតម្កើង សូមកុំបង្អង់
កុំធ្វើឆ្មៃឆ្មើង យាងមកឆាប់ឡើង កុំនៅស្ងៀមឡើយ ។
២. ដ្បិតជនអាក្រក់ ភូតភរកុហក ប្រឆាំងមិនស្បើយ គេមួយបង្កាច់
គ្មានពេលល្ហែល្ហើយ គេមិនស្ងៀមឡើយ បង្ខូចឈ្មោះខ្ញុំ ។
៣. គេពោលសំអប់ រូបខ្ញុំគ្រប់សព្វ ដោយមិនសក្តិសម គេវាយប្រហារ
មកលើរូបខ្ញុំ ដូចមានគំនុំ មិនដឹងហេតុការណ៍ ។
៤. ខ្ញុំស្រឡាញ់គេ តែគេងាករេ បែកបែរសាវា គេចោទប្រកាន់
ខ្ញុំខុសតម្រា ទោះជាម្តេចម្តា ខ្ញុំមិនទោម្នេញ ។
៥. គេធ្វើអាក្រក់ អំពើលាមក តបស្នងមកវិញ គេស្អប់រូបខ្ញុំ
តបក្តីស្រឡាញ់ ស្មោះឥតទោម្នេញ តទៅឥតរា ។
៦. សូមមេត្តាដាក់ ជនកំណាចម្នាក់ មកកាន់ការងារ ពីលើអ្នកនោះ
ឈរខាងស្តាំវា គេនឹងត្រួតត្រា ចោទប្រកាន់ទោស ។
៧. អោយគេទទួល ទោសកុំប្រែប្រួល នៅពេលជំរះ ក្តីក្នុងជំនុំ
ដឹងចាញ់ដឹងឈ្នះ ពាក្យគេបន់ព្រះ អោយក្លាយជាបាប ។
៨. សូមកុំអោយគេ រស់បានយូរខែ តទោដរាប សូមអោយមានម្នាក់
មកនៅកាន់កាប់ តែណែងគួរគាប់ ជំនួសកុំខាន ។
៩. អោយកូនអោយចៅ អស់ទាំងពង្សផៅ ទាំងញាតិសន្តាន ទោជាកំព្រា
គ្មានគេរាប់អាន ប្រពន្ធគេបាន ក្លាយជាមេម៉ាយ ។
១០. អោយទាំងចៅកូន ជីតាជីដូន បាក់បែកខ្ចាត់ខ្ចាយ អោយអនាថា
ដើររើសកកាយ សុំដល់ស្រុកឆ្ងាយ ពីលំនៅស្ថាន ។
១១. សូមម្ចាស់បំណុល រឹបអូសកុំសល់ អ្វីទាំងប៉ុន្មាន អោយជនបរទេស
ឆក់ប្លន់កុំខាន អ្វីគេរកបាន យកអស់កុំទុក ។
១២. សូមកុំអោយមានអ្នកណាប្រទាន អោយគេបានសុខ កុំគិតអាសូរ
អោយស្គាល់តែទុក្ខ រាស់មិនស្រណុក ជាកូនឯកា ។
១៣. សូមដកជិវិត ពូជគេកុំគិត ប្រណិករុណា លុបបំបាត់ចោល
ត្រកូលប្ញស្យា កុំនៅមេត្តា ដល់ជំនាន់ក្រោយ ។
១៤. សូមព្រះម្ចាស់ចាំ កត់ត្រាចំណាំ ដូនតាទុកអោយ កំហុសប៉ុន្មាន
គេបានធ្វើហើយ រួមផងទាំងម្តាយ អ្នកផ្សំគំនិត ។
១៥. សូមព្រះចងចាំ អំពើបាបកម្ម ពួកជនឧក្រិដ្ឋ ពេលគេស្លាប់ទៅ
កុំអោយមានមិត្ត ឬមានអ្នកគិត ដល់គេធ្វើអី ។
១៦. ជននេះពុំបាន សំដែងសន្តាន ចិត្តចេះប្រណី គេបៀតគេបៀន
អ្នកខ្សត់ក្រក្រី ព្រមទាំប្រល័យ អ្នកសោកសង្រេង ។
១៧. គេចូលចិត្តឈ្លោះ មិនអនុគ្រោះ គ្មានគិតខ្លាចក្រែង រករឿងឥតឈប់
មិនថាចាស់ក្មេង ពួកគេវង្វេង នឹងបណ្តាសា ។
គេមិនចូលចិត្ត ពាក្យពរប្រសិទ្ធិ រុងរឿងថ្លៃថ្លា ហេតុនេះកុំអោយ
មានមនុស្សណា ជូនពរធុកា ដល់ពួកវាឡើយ ។
១៨. សូមអោយគេយក បណ្តាលសាមក គ្របកុំកន្តើយ ដូចអាវដែលពាក់
នៅលើខ្លួនហើយ កុំបណ្តោយឡើយ ខកខានសោះសូន្យ ។
សូមបណ្តាសា ចូលក្នុងកាយា ដូចទឹកក្នុងខ្លួន ជ្រាបចូលក្នុងសាច់
រឹងប៉ឹងមាំមួន ដូចខ្លាញ់ចូលខ្លួន ជារៀងដរាប ។
១៩. អោយបណ្តាសា បានក្លាយទៅជា ខោអាវបាំងគ្រប បិទជិតជុំកាយ
ព័ទ្ធពេនជិតជាប់ ដូចខ្សែក្រវាត់ រុំសព្វកាយា ។
២០. អស់អ្នកដែលចោទ ប្រកាន់ខ្ញុំសោត និងអ្នកមុសា និយាយអាក្រក់
ប្រឆាំងប្ញស្យា សូមគ្រប់អាត្មា ទទួលទោសចុះ ។
២១. ឱព្រះម្ចាស់អើយ កុំនៅព្រងើយ សូមមេត្តាប្រោស យល់ដល់ព្រះនាម
អម្ចាស់លើកទោស ហប្ញទ័យសន្តោស ធម៌ករុណា ។
២២. ខ្ញុំជនកំសត់ ក្រីក្រទុរគត ដួងចិត្តឯកា សូមមេត្តាជួយ
អោយជាផងណា ស្រាកស្រាន្តកាយា ផុតទុក្ខសោកសៅ ។
២៣. ជីវិតរសាត់ ដោយវាយោផាត់ ដូចស្រមោលខ្មៅ គេកំចាត់ខ្ញុំ
អោយខ្ចាត់បាត់ទៅ ដូចសត្វល្អិតត្រូវ វិនាសអន្តរាយ ។
២៤. ខ្ញុំហេវល្ហិតល្ហៃ ទន់អស់ជើងដៃ ខ្សោះអស់ទាំងកាយ ព្រោះតមអាហារ
យូរថ្ងៃមកហើយ គ្មានសល់សាច់ឡើយ ស្បែកដណ្តប់ឆ្អឹង ។
២៥. មនុស្សម្នាឃើញខ្ញុំ ពេបជ្រាយសើចយំ ខ្ញុំស្គមកំប្រឹង អ្នកខ្លះងក់ក្បាល
សម្លក់សម្លឹង មើលខ្ញុំដូចខឹង ធ្វើមុខក្រញូវ ។
២៦. ឱព្រះអម្ចាស់ ព្រះអង្គជាព្រះ នៃខ្ញុំឥឡូវ សូមជួយរូបខ្ញុំ
អោយផុតហ្មងសៅ កុំបង្អង់នៅ សូមទ្រង់សន្តោស ។
២៧. សូមអោយពួកវា ទទួលស្គាល់ថា ព្រះបានសង្រ្គោះ រូបទូលបង្គំ
ចាកផុតទុក្ខទោស ដោយបារមីនោះ វិសេសអស្ចារ្យ ។
២៨. គេជេរប្រទេច ផ្តាសាពាក្យពេចន៍ រូបខ្ញុំឯកា ព្រះអង្គប្រទាន
ពរជ័យថ្លៃថ្លា ខ្ញុំមិនមរណា បានសុខថ្កើងថ្កាន ។
២៩. សូមអោយពួកអ្នក ប្រកាន់ចាប់ថ្នាក់ ខ្ញុំគ្រប់ទីស្ថាន ជួបតែអាម៉ាស់
ពុំស្គាល់សុខសាន្ត សោកសៅប៉ុន្មាន នៅជាប់រាល់ថ្ងៃ ។
៣០. ខ្ញុំលើកតម្កើង សំឡេងលាន់ឡើង ថ្កើងព្រះម្ចាស់ថ្លៃ សរសើរព្រះអង្គ
ជារៀងរាល់ថ្ងៃ ប្រជាប្រុសស្រី កកកុញកុះករ ។
៣១. ដ្បិតទ្រង់ការពារ អ្នកខ្សត់វេទនា ទុរគតក្រីក្រ ដើម្បីសង្រ្គោះ
អោយរស់បន្ត ពីមនុស្សមិនល្អ ចង់ដាក់ទោសគេ ។
បទកាកគតិ
១. ព្រះអម្ចាស់មាន បន្ទូលមកកាន់ ព្រះរាជាខ្ញុំ ថាសូមអញ្ជើញ
អង្គុយខាងស្តាំ កុំនៅសំងំ ចាំយើងចាត់ចែង ។
ទំរាំយើងច្បាំង បង្រ្កាបពួកខ្មាំង ចិត្តធំឥតក្រែង យើងដាក់វានៅ
ក្រោមជើងព្រះស្តែង អោយវាចំបែង អ្នកកុំខ្វល់ខ្វាយ ។
២. សូមព្រះប្រទាន ព្រះករុណាបាន លាតសន្ធឹងឆ្ងាយ ព្រះរាជ្យព្រះអង្គ
ពីស៊ីយ៉ូននាយ តទៅអន្លាយ បង្ក្រាបលើខ្មាំង ។
៣. ថ្ងៃព្រះករុណា កេណ្ឌទ័ពនោះណា ប្រជាទូទាំង រួមនិងយុវជន
ស្ម័គ្រស្មោះទៅច្បាំង ដូចសន្សើមខ្លាំង ធ្លាក់ចុះរាល់ថ្ងៃ ។
៤. ព្រះអម្ចាស់មាន បន្ទូលថ្កើងថ្កាន សន្យាថ្លាថ្ងៃ យើងបូជាចារ្យ
ជាអចិន្រ្តៃយ៍ យកតាមនិស្ស័យ មែលគីសេដែក ។
៥. ព្រះអម្ចាស់គង់ ឈរនៅយូរលង់ ខាងស្តាំចាំស្រែក ពេលព្រះអង្គខ្ញាល់
គំរាមប្រកែក កម្ទេចបំបែក ពួកស្តេចនានា ។
៦. ព្រះអង្គវិនិច្ឆ័យ ជាតិសាសន៍ដទៃ អោយភ័យគ្រប់គ្នា ព្រះអង្គទុកសព
គរជើងលើគ្នា ដេកដួលត្រៀបត្រា គ្រប់ទីកន្លែង ។
ព្រះអង្គបំបាក់ អ្នកធំគ្រប់ថ្នាក់ គ្មានខ្លាចរអែង អោយគេចុះចេញ
បោះបង់តំណែង គេកោតស្ញប់ស្ញែង ទូទាំងប្រទេស ។
៧. ពេលស្តេចយាងទៅ សព្វតាមទីផ្លូវ ទ្រង់សោយទឹកជ្រោះ ដូចជាព្រះស្ងោយ
ចំអែតក្រពះ រួចងើបព្រះភ័ក្រ្ត ដោយជោគសិរី ។
បទពាក្យ ៧
១. ចូរលើតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់ ។
២. គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ ស្វះស្វែងយល់ផងកុំរារែក ។
៣. គ្រប់ស្នាព្រះហស្តបានបញ្ចេញ រស្មីចិញ្ចែងភ្លឺអនេក
សេចក្តីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត ។
៤. ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ អោយយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុត ហប្ញទ័យអាណិតចិត្តអាសូរ ។
៥. ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី ។
៦. ព្រះអង្គសំដែងអានុភាព អោយរាស្រ្តជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានអោយទឹកដី ប្រជាដទៃមកពួកគេ ។
៧. គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ សុទ្ធតែអំពើល្អឥតរេ
សុចរិតយុត្តិធម៌ឥតប្រួលប្រែ ដូច្នេះគួរតែជឿទាំងស្រុង ។
៨. បញ្ជាទាំងនោះឥតចន្លោះ មិនបាត់មួយសោះស្ថិតគង់វង់
សុចរិតល្អល្អះភ្លឺត្រចង់ ក្តីពិតទៀងត្រង់យ៉ាងប្រពៃ ។
៩. ព្រះអង្គរំដោះប្រជារាស្រ្ត ពួកគេទាំងអស់មានសេរី
ទ្រង់បានចងសម្ពន្ធមេត្រី នឹងរាស្រ្តប្រុស្រីរហូតទៅ ។
បារមីគួរស្ញែងខ្លាចពេកកូវ រាល់យប់ថ្ងៃត្រូវតែគោរព ។
១០. អ្នកណាដែលចង់មានប្រាជ្ញា គួរតែគិតថាមានប្រភព
ប្រាជ្ញានឹងកើតមានសព្វគ្រប់ ប់អ្នកគោរពខ្លាចព្រះម្ចាស់ ។
អ្នកប្រតិបត្តិតាមប្រាជ្ញានេះ គេអាចត្រិះរិះបានល្អល្អះ
យើងសូមតម្កើងព្រះអម្ចាស់ ជាព្រះខ្ពង់ខ្ពស់រហូតទៅ ។
បទពាក្យ ៧
១. អ្នកអោនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល ។
២. ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត ។
៣. ក្នុងផ្ទះជនដែលមានចិត្តធម៌ មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតអោយពរជាប់ ។
៤. ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី ។
៥. ជនណាដែលមានចិត្តទូលាយ យកអ្វីទៅអោយអ្នកផងខ្ចី
ព្រមទាំងរករស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត ។
៦. កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច ។
៧. អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់ ។
៨. គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។
៩. គាតប់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្មគ្រ័ពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់ ។
១០. ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង
បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសំរេចម្តងណាសោះឡើយ ។
បទព្រហ្មគីតិ
១. អស់អ្នកបំរើព្រះ ជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរា ថ្កើងនាមានៃព្រះម្ចាស់ ។
២. ចូរតម្កើងព្រះនាម ព្រះម្ចាស់ភ្លាមកុំក្រឡះ
កុំភ្លេចព្រះអម្ចាស់ ពីពេលនេះរហូតទៅ ។
៣. តាំងពីអារុណរះ ភ្លឺស្រឡះមានកំដៅ
ទល់ពេលថ្ងៃលិចទៅ សរសើរនៅយ៉ាងស្ម័គ្រស្មោះ ។
៤. ព្រះអម្ចាស់គងស្ថិត លើប្រជាជាតិទាំងអស់
សិរីរុងរឿងខ្ពស់ ព្រះម្ចាស់ហួសផុតអាកាស ។
៥. តើមាននរណាមួយ អាចធ្វើអោយដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់ លើអាកាសវិសុទ្ធក្រៃ ។
៦. ព្រះអង្គត្រួតពិនិត្យ យ៉ាងល្ងន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វី សព្វផែនដីមិនកំបាំង ។
៧. ទ្រង់លើកអ្នកទន់ខ្សោយ មិនបណ្តោយអោយឈឺស្លាំង
លើកផុតពីភក់់ជ្រាំ ផុតអស់ទាំងធូលីដី ។
៨. ដើម្បីអោយគេកាន់ អំណាចបានល្អប្រពៃ
នឹងពួកដឹកនាំនៃ រាស្រ្តប្រុសស្រីរបស់ទ្រង់ ។
៩. ព្រះអង្គប្រទានអោយ ស្រ្តីអារខ្សោយមានកូនផង
សប្បាយឥតសៅហ្មង កូនរហង់នៅក្នុងផ្ទះ ។
បទពាក្យ ៧
១. ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ
ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ ។
២. ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ
ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ ។
៣. ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម្ល៉េះទេមិនរេរង់
គេចខ្លួនថយទៅមិនបង្អង់ ទាំងយ័រដាន់ផងក៏ថយដែរ ។
៤. ភ្នំធំភ្នំតូចភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ
លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម ។
៥. ឱ! សមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម
អ្នកធ្លាប់រលកបោករវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ ? ។
ឱ! ទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី ? ។
៦. ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ
ភ្នំតូចតើអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសំរាក ។
៧. ឱ! ផែនដីអើយចូររីករាយ ត្រេកអរសប្បាយចំពោះភ័ក្រ្ត
ព្រះជាអម្ចាស់របស់អ្នក និងចំពោះភ័ក្រ្តព្រះយ៉ាកុប ។
៨. គឺទ្រង់បានធ្វើអោយសិលា ប្រែក្លាយទៅជាបឹងសាយសព្វ
អោយថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត ។
បទកាកគតិ
១. បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ អោយគេតម្កើង មានតែព្រះអង្គ
ទើបត្រូវលើកឡើង អោយខ្ពស់ថ្កុំថ្កើង ព្រោះទ្រង់សប្បុរស ។
២. ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរខុស មកយើងខ្ញុំថា
« ពួកឯងទាំងអស់ តើព្រះឯងនោះ ស្ថិតនៅឯណា ? » ។
៣. ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា ទ្រង់សព្វព្រះទ័យ
ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ បានឥតមានទាស់ ។
៤. ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ ខ្លះធ្វើពីឈើ
គគីរកកោះ ពីប្រាក់ពីមាស ជាព្រះគេថ្នៃ ។
៥. ព្រះនោះមានមាត់ និយាយមិនកើតមិនដែលចេញស្តី តាមតែជាងធ្លាក់
ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី មើលអ្វីមិនបាន ។
៦. រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន ព្រោះស្តាប់មិនកើត
មិនដឹងដើមដាន ច្រមុះក៏មាន តែមិនដឹងក្លិន ។
៧. មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់ មានជើងនៅស្ងៀម
ព្រោះដើរមិនបាន បំពង់កមាន តែគ្មានសំឡេង ។
៨. សូមអោយអស់អ្នក ដែលបានដាប់ធ្លាក់ រូបព្រះនោះឯង ហើយផ្ញើជីវិត
គ្មានគិតកោតក្រែង អោយគេចំបែង ដូចព្រះទាំងនោ ។
៩. អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ផ្ញើជិវិតចុះ លើព្រះអម្ចាស់
ទ្រង់និងសង្គ្រោះ ជាខែលគ្រឿងក្រោះ ពាំងអ្នករាល់គ្នា ។
១០. ពូជពង្សរបស់ អរ៉ុនទាំងអស់ ចូរអ្នកម្នីម្នា ផ្ញើជន្មជីវ៉ា
លើព្រះនាមា ទ្រង់និងការពារ អោយអ្នកបានសុខ ។
១១. អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ បើផ្ញើជិវិត
អ្នកនឹងបានសុខ ពីនេះទៅមុខ ផុតទុក្ខល្ហើយល្ហែ ។
១២. ព្រះមិនបំភ្លេច សូម្បីបន្តិច ដល់ពួកយើងទេ ព្រះអង្គអោយពរ
យើងកើនកើនទ្វេ អ៊ីស្រាអែលដែរ និងលោកងារ៉ុន ។
១៣. ព្រះអង្គប្រទាន ពរទាំងអ្នកមាន អ្នកតូចអ្នកធំ ដែលចេះកោតខ្លាច
ក្រាបថ្វាយបង្គំ យកព្រះជាធំ ជាម្លប់គ្រប់គ្រា ។
១៤. សូមព្រះប្រទាន ពរនោះអោយមាន ដល់អ្នករាល់គ្នា បានចំរើនឡើង
គ្រប់ពេលវេលា បានសុខរមនា កូនចៅប្រុសស្រី ។
១៥. សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី ទ្រង់ប្រទានពរ
បវរសួស្តី ព្រះអម្ចាស់ថ្លៃ ជាព្រះយើងពិត ។
១៦. ផ្ទៃមេខវែងឆ្ងាយ សន្លឹកអន្លាយ គឺជាកម្មសិទ្ធ របស់ព្រះម្ចាស់
តែមួយអង្គគត់ ព្រះអង្គអាណិត អោយដីមកមនុស្ស ។
១៧. អ្នកស្លាប់ជាខ្មោច មានក្លិនអសោចិ៍ ពុំអាចថ្កើងយស អស់អ្នកដែលចុះ
ទៅស្ថានក្រោមនោះ ក៏ពុំមានឈ្មោះ តម្កើងសិរី ។
១៨. គឺយើងនេះហើយ គ្មានអ្នកផ្សេងឡើយ ដែលរស់លើដី បានលើកតម្កើង
ព្រះអង្គរាល់ថ្ងៃ ឥតមានសំចៃ ជារៀងរហូត ។
បទព្រហ្មគីតិ
១. ខ្ញុំស្រឡាញ់ព្រះម្ចាស់ ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ
សម្លេងសោកទួញយំ ទទូចសុំទូលអង្វរ ។
២. ព្រះអង្គផ្ទៀងព្រះកាណ៌ រាល់វេលាដោយស្មោះសរ
ខ្ញុំនឹងស្រែកអង្វរ មិនឈប់ឈរមួយជីវិត ។
៣. ខ្ញុំរងទុក្ខលំបាក គ្មានស្រាន្តស្រាកទាំងភ័យភិត
មច្ចុរាជមករួបរឹត ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ ។
៤. ខ្ញុំខំអង្វរស្រែក ខ្លាំងពន់ពេករកម្ចាស់ថ្លៃ
អាណិតកុំអោយក្ស័យ សូមប្រណីសង្រ្គោះផង ។
៥. ព្រះអង្គតែងសន្តោស ប្រណីប្រោសមិនដែលហ្មង
សុចរិតយុត្តិធម៌ផង ព្រះទ័យទ្រង់មេត្តា ។
៦. ព្រះអម្ចាស់បានជួយ អ្នកខ្សត់អោយផុតខ្លោចផ្សា
ពេលខ្ញុំធ្លាក់កាយា អង្គក្សត្រាមកសង្រ្គោះ ។
៧. ខ្ញុំលែងគិតខ្វល់ខ្វាយ អ្វីទាំងឡាយសព្វទាំងអស់
ដ្បិតព្រះម្ចាស់ទ្រង់ប្រោស ទ្រង់សន្តោសខ្ញុំសុខសាន្ត ។
៨. ព្រះអង្គបានរំដោះ ខ្ញុំផុតគ្រោះបានថ្កើងថ្កាន
ការពារជ្រែងទប់ប្រាណ ខ្ញុំដើរបានមិនភ័យសោះ ។
៩. ខ្ញុំដើរមិនឈរឈប់ ទាំងថ្ងៃយប់នៅចំពោះ
ព្រះភ័ក្រ្តព្រះជាម្ចាស់ ភពមនុស្សក្នុងលោកនេះ ។
១០. ទោះជាខ្ញុំពោលថា រស់ខ្លោផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះ មិនចោលព្រះសង្ឃឹមជាប់ ។
១១. ពេលខ្ញុំមានកង្វល់ ចិត្តខ្វាយខ្វល់មិនបានស្ងប់
ខ្ញុំពោលឡើងគ្រប់សព្វ ថាខ្ញុំស្អប់ជនគ្រប់ប្រាណ ។
១២. តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបាសមរម្យ ។
១៣. គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់ ។
១៤. ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះ ជាអម្ចាស់មុខប្រជា ។
១៥. ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ ។
១៦. ឱ! ព្រះម្ចាស់ប្រសើរ ខ្ញុំបំរើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា ។
១៧. ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់ ។
១៨. ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជន ដែលបានប់ដល់ព្រះអង្គ ។
១៩. គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុង សូមផ្ចិតផ្ចង់លើកតម្កើង ។
បទពាក្យ ៧
១. ឱ! ប្រជាជនទាំងឡាយអើយ ចូរសរសើរហើយលើកម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើង តម្កើងសិរីនៃព្រះអង្គ ។
២. ដ្បិតព្រះអង្គមានហប្ញទ័យ ករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង នឹងយើងរហូតតរៀងទៅ ។
ទំនុកតម្កើងលេខ ១១៨ (១១៧) បទពាក្យ ៧
១. សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ ។
២. សូមអោយប្រជាទ្រង់ប្រកាស សំដែងចេញច្បាស់កុំទុកនៅ
ព្រះទ័យមេត្តាដ៏ត្រឹមត្រូវ ស្ថិតស្ថេរគង់នៅដូចថ្ងៃរះ ។
៣. អោយអស់ពូជពង្សលោកអរ៉ុន កុំនៅទំរន់ស្រែកអោយច្បាស់
ប្រកាសព្រះទ័យករុណាព្រះ ស្ថិតនៅយ៉ាងច្បាស់គ្រប់កន្លែង ។
៤. អស់អ្នកគោរពកោតខ្លាចព្រះ ក៏ត្រូវប្រកាសអោយក្តែងៗ
ដូចអ៊ីស្រាអែលកុំបីក្រែង ហប្ញទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ ។
៥. ពេលខ្ញុំមានទុក្ខតប់ប្រមល់ ខ្ញុំអង្វរដល់ព្រះឥតប្រែ
ព្រះម្ចាស់ក៏តបមកវិញដែរ ទ្រង់ថ្នមបំពេរខ្ញុំបានសុខ ។
៦. ព្រះអម្ចាស់គង់កាន់ខាងខ្ញុំ ទុក្ខភ័យតូចធំចេញពីមុខ
លែងព្រួយលែងខ្លាចលែងកើតទុក្ខ តើមនុស្សលោកធ្វើអ្វីបាន ? ។
៧. ព្រះអង្គម្ចាស់គង់នៅជាមួយ ទ្រង់ការពារជួយខ្ញុំសុខសាន្ត
ឃើញអ្នកប្រឆាំងទាំងប៉ុន្មាន រត់ប្រាសចាកស្ថានដូចចិត្តប៉ង ។
៨. ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់ មានជំនឿជាក់និងបំណង
លើព្រះអម្ចាស់ពេកកន្លង ជាងពឹងផ្អែកផងជនក្បាលខ្មៅ ។
៩. ខ្ញុំសង្ឃឹមជ្រកនិងពាក់ពឹង មានជំនឿរឹងមាំទាំទៅ
លើព្រះអម្ចាស់ទើបត្រឹមត្រូវ ជាងយើងពឹងទៅលើអ្នកធំ ។
១០. ជនជាតិដទៃអ្នកប្រឆាំង បានឡោមព័ទ្ធពាំងលើរូបខ្ញុំ
តែដោយព្រះម្ចាស់អំណាចធំ ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ ។
១១. គេបានរោមជិតរឹតឡោមព័ទ្ធ ចង់ចូលសង្កត់អោយខ្ញុំប្រែ
តែដោយព្រះអម្ចាស់មើលថែ ជួយប្រយុទ្ធដែរខ្ញុំមានជ័យ ។
១២. ចាមកឡោមព័ទ្ធខ្ញុំជិតជុំ ដូចជាហ្វូងឃ្មុំច្រើនដាសដី
តែវាត្រូវឆេះដូចភ្លើងព្រៃ ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ ។
១៣. ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ
រកអោយព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក ។
១៤. ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក
មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ ។
១៥. មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា
ច្រៀងថ្វាយព្រះអង្គមានប្ញទ្ធា សំដែងតេជាអានុភាព ។
១៦. ព្រះអង្គសំដែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប
ព្រះអង្គបង្ហាញអោយគេជ្រាប ប្ញទ្ធានុភាពអស្ចារ្យក្រៃ ។
១៧. ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ ។
១៨. ព្រះអង្គវាយប្រដៅអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់
តែទ្រង់ស្រឡាញ់មិនអោយប្រាស មិនអោយមានគ្រោះឬត្រូវស្លាប់ ។
១៩. ចូរនាំគ្នាបើកទ្វារអោយមនុស្ស សុចិតស្រីប្រុសមកប្រញាប់
ខ្ញុំនឹងចូលទៅអោយបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់ ។
២០. ទ្វារនេះជាទ្វារព្រះអម្ចាស់ សូមជនស្រីប្រុសដើរតម្រង់
អ្នកសុចរិតអើយកុំបង្អង់ ទ្វារបើកបម្រុងនៅចាំអ្នក ។
២១. ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ ។
២២. ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍ ។
២៣. ព្រះអង្គសំរេចការអស្ចារ្យ ដោយប្ញទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព ។
២៤. ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ កំណត់ទូកច្បាស់អោយយើងឈប់
នាំគ្នាសប្បាយកុំនៅជ្រប់ ខេត្តស្រុកភូមិគ្រប់អរទាំងអស់ ។
២៥. ឱ! ព្រះអម្ចាស់សូមសង្រ្គោះ អោយខ្ញុំល្បីឈ្មោះមានសម្រស់
មានជោគមានជ័យខ្លាំងឥតខ្ចោះ យើងនឹកអាឡោះអាល័យណាស់ ។
២៦. យើងសូមតម្កើងលើកព្រះអង្គ ដែលយាងមកក្នុងនាមព្រះម្ចាស់
យើងដែលស្ថិតក្នុងដំណាក់ព្រះ សូមពរតេជះល្អប្រពៃ ។
២៧. ព្រះអម្ចាស់បានបំភ្លឺយើង ភ្លឺផ្លេចច្បាស់ឡើងដូចពេលថ្ងៃ
ធាងទន្សែយើងកាន់នៅដៃ ហែក្នួនវែងក្រៃដល់អាសនៈ ។
២៨. ព្រះអង្គជាព្រះទូលបង្គំ ផ្តល់ក្តីសុខុមឥតមានអាក់
ខ្ញុំសូតម្កើងដោយស្មោះស្ម័គ្រ ដោយការជឿជាក់អស់ពីចិត្ត ។
២៩. ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់មានព្រះទ័យអាណិត
សប្បុរសករុណាត្រង់សុចរិត អស់កល្បស្ថេររស្ថិតរហូតទៅ ។
បទកាកគតិ
១. អ្នកណាដែលមាន កិរិយាជាប់ប្រាណ ត្រឹមត្រូវឥតខ្ចោះ ប្រតិបត្តិតាម
ធម្មវិន័យព្រះ អ្នកនោះប្រទះ តែសុខមង្គល ។
២. អ្នកដែលប្រតិបត្តិ តាមផ្លូវល្អពិត បញ្ជានិម្មល ហើយស្វែងរកព្រះ
មិនខ្ជីខ្ជាខ្ជិល ពិតជាបាបផល មង្គលពេកហោង ។
៣. អ្នកនោះមិនធ្វើ ប្រព្រឹត្តអំពើ នាំអោយសៅហ្មង អាក្រក់អាប់អួ
តែគេដើរឆ្លង តាមស្នាមគន្លង ព្រះអម្ចាស់វិញ ។
៤. ព្រះអង្គចេញច្បាប់ ដោយប្រកាស់ប្រាប់ អោយយើងស្រឡាញ់ យកចិត្តទុកដាក់
ព្យាយាមទន្ទេញ ខិតខំបំពេញ ដានស្នាមព្រះអង្គ ។
៥. សូមជួយខ្ញុំផង អោយដូចបំណង មានចិត្តរឹងប៉ឹងដើម្បីប្រតិបត្តិ
តាមក្រឹត្យព្រះអង្គ វិន័យត្រឹមត្រង់ តាមទ្រង់បញ្ជា ។
៦. ប្រសិនដូច្នេះ ពេលណាខ្ញុំត្រិះ រិះពិចារណា វិន័យទាំងអស់
សព្វគ្រប់ប្រការ នោះខ្ញុំនេះណា មិនខកបំណង ។
៧. ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង ដោយចិត្តស្មោះត្រង់ ដោយពិចារណា
ក្តីសុចរិតផង ពេលដែលព្រះអង្គ សំរេចឥតខ្ចោះ ។
៨. ខ្ញុំចង់កាន់តាម វិន័យបំរាម ដែលមានទាំងអស់ តែសូមព្រះអង្គ
កុំប្រែបង់បោះ ចោលខ្ញុំស្រឡះ អោយសោះឡើយណា ។
សូមដូរទៅជាបទពាក្យ ៧
៩. តើពួកយុវជនធ្វើយ៉ាងណា អោយមានកិរិយាល្អត្រឹមត្រូវ
គឺប្រតិបត្តិត្រង់តាមផ្លូវ មាគ៌ាតទោនៃព្រះអង្គ ។
១០. ខ្ញុំខំស្វះស្វែងមិនមានឈប់ ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកអោយខ្ញុំនៅត្រមង់ វង្វេងវង្វង់ពីវិន័យ ។
១១. ខ្ញុំសូមតាំងចិត្តថែរក្សា បន្ទូលសន្យាដ៏ប្រពៃ
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី អោយទាស់ព្រហទ័យទ្រង់ឡើយណា ។
១២. បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំខ្ញុំលើកហត្ថា
តម្កើងព្រះអង្គសូមមេត្តា បង្រៀនខ្ញុំណាស្គាល់វិន័យ ។
១៣. ខ្ញុំតែងតែពោលឥតឈរឈប់ រៀបរាប់សព្វគ្រប់នូវសេចក្តី
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ សម្រេចព្រះទ័យផ្តល់ជាទាន ។
១៤. ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន
ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ ។
១៥. ទូលបង្គំនឹងពិចារណា ច្បាន់គ្រប់ប្រការទ្រង់ណែនាំ
សញ្ជឹងពីមាគ៌ាឧត្តម ព្រះអង្គរឹងមាំជាប់ជានិច្ច ។
១៦. ខ្ញុំពេញចិត្តណាស់នឹងវិន័យ ព្រះអម្ចាស់ថ្លៃមិនមានភ្លេច
បន្ទូលព្រះអង្គចាំជានិច្ច ចាំគ្រប់ពាក្យពេចន៍មិនភ្លេចឡើយ ។
១៧. សូមសន្តោសខ្ញុំដែលជាអ្នក បំរើស្មោះស្ម័គ្រព្រះអង្គហើយ
នោះជីវិតខ្ញុំបានធូរស្បើយ មិននៅកន្តើយគោរពតាម ។
១៨. សូមទ្រង់បើកភ្នែកទូលបង្គំ ពេលនោះរូបខ្ញុំនឹងឃើញស្នាម
ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំ អស្ចារ្យនៃធម្មវិន័យទ្រង់ ។
១៩. ខ្ញុំស្នាក់នៅលើផែនដីនេះ គឺគ្រាន់បណ្តោះមិនយូរលង់
សូមកុំលាក់វិន័យព្រះអង្គ បង្ហាញខ្ញុំផងសូមប្រណី ។
២០. ចិត្តទូលបង្គំតែងនឹកភ្នក ផ្តោតចិត្តទៅរកសព្វសេចក្តី
ដែលទ្រង់សម្រេចព្រះហប្ញទ័យ អោយជនប្រុសស្រីចាំជានិច្ច ។
២១. ព្រះអង្គគំរាមកំហែងមនុស្ស ដែលអួតអាងខុសមានកលល្បិច
ត្រូវបណ្តាសាជាប់ឥតភ្លេច វង្វេងឆ្ងាយគេចពីវិន័យ ។
២២. សូមដកយកនូវការអាម៉ាស់ កុំអោយគេត្មះដៀលជេរស្តី
ព្រោះទូលបង្គំកាន់វិន័យ ដំបូន្មានថ្លៃឥតថ្លោះធ្លោយ ។
២៣. ទោះមេដឹកនាំខំប្រឆាំង ពុះពាររារាំងខ្ញុំដ៏ដោយ
ខ្ញុំនៅសញ្ជឹងមិនកន្តើយ ក្រឹត្យព្រះអង្គហើយជាប់ជានិច្ច ។
២៤. ខ្ញុំពេញចិត្តនឹងដំបូន្មាន ឥតបីស្រាកស្រាន្តឥតកែគេច
ដំបូន្មានទ្រង់ចាំងរំលេច នាំផ្លូវជីវិតខ្ញុំសុខសាន្ត ។
២៥. ឥឡូវនេះខ្ញុំដុនដាបខ្លាំង ឥតមានកម្លាំងស្ទើរក្ស័យប្រាណ
សូមប្រោសអោយខ្ញុំរស់ឡើងបាន តាមបន្ទូលថ្កានទ្រង់សន្យា ។
២៦. ខ្ញុំបានរៀបរាបពីជីវិត ដំណើររឿងពិតគ្រប់ប្រការ
ទ្រង់សណ្តាប់ហើយសូមមេត្តា អោយខ្ញុំនេះណាស្គាល់វិន័យ ។
២៧. ទាំងប្រោសប្រទានអោយខ្ញុំយល់ សព្វទាំងប្ញសគល់នូវអត្ថន័យ
បញ្ជាព្រះអង្គខ្ញុំរំពៃ ការអស្ចារ្យក្រៃទ្រង់ទាំងអស់ ។
២៨. ខ្ញុំមានទុក្ខព្រួយយ៉ាងធំធេង យំសោកសង្រេងមិនឈប់សោះ
សូមលើកទឹកចិត្តអោយស្រស់បស់ តាមបន្ទូលព្រះអង្គសន្យា ។
២៩. សូមអោយខ្ញុំចៀសចាកចេញផុត ឆ្ងាយពីពាក្យភូតភរប្ញស្យា
សូមជួយបង្ហាញក្តីករុណា វិន័យថ្លៃថ្លាអោយខ្ញុំស្គាល់ ។
៣០. ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ ទៅលើព្រះអង្គឥតមានខ្វល់
ជឿដោយចិត្តស្មោះឥតសេសសល់ តាមបង្គំគាល់ព្រះបញ្ជា ។
៣១. ខ្ញុំជំពាក់ចិត្តស្អិតអនេក ដំបូន្មានឯកឥតរួញរា
ឱ! ព្រះអម្ចាស់សូមមេត្តា ខ្ញុំផុតទុក្ខាផុតអាម៉ាស់ ។
៣២. ខ្ញុំខំយកចិត្តទុកដាក់នឹង មាគ៌ាព្រះអង្គពន់ពេកណាស់
ដ្បិតទ្រង់ប្រោសចិត្តខ្ញុំស្រឡះ អោយបានយល់ច្បាស់ភ្លឺថ្លាថ្លៃ ។
៣៣. ឱ! ព្រះម្ចាស់អើយសូមព្រះអង្គ បង្ហាញខ្ញុំផងពីវិន័យ
អោយខ្ញុំកាន់តាមរៀងរាល់ថ្ងៃ តាមព្រះវិន័យដោយស្ម័គ្រស្មោះ ។
៣៤. សូមព្រះប្រទាននូវប្រាជ្ញា អោយខ្ញុំភ្លឺថ្លាសព្វទាំងអស់
របស់ព្រះអង្គកុំចន្លោះ កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត ។
៣៥. សូមណែនាំខ្ញុំតាមមាគ៌ា វិន័យធម្មាច្បាប់ក្រមក្រឹត្យ
ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត វិន័យនោះពិតល្អត្រជាក់ ។
៣៦. សូមទាក់ទាញចិត្តទូលបង្គំ អោយធ្វើតាមដំបូន្មានទ្រង់
កុំអោយចិត្តខ្ញុំនៅរេរង់ ឬមានបំណងរកកំរៃ ។
៣៧. សូមទាក់ទាញអារម្មណ៍ខ្ញុំអោយ ងាកបកថយក្រោយចេញពីអ្វី
ដែលគ្មានខ្លឹមសារមិនប្រពៃ ជីវិតខ្ញុំថ្លៃព្រោះមាគ៌ា ។
៣៨. សូមសំរេចមកទូលបង្គំ បំរើឧត្តមដ៏ថ្លៃថ្លា
តាមព្រះបន្ទូលបានសន្យា សំរាប់អ្នកណាកោតខ្លាចទ្រង់ ។
៣៩. សូមការពារខ្ញុំកុំអោយគេ មើងាយដៀលជេរមនទំនង
ដ្បិតការសំរេចនៃព្រះអង្គ សុទ្ធតែត្រឹមត្រង់ត្រូវទាំងអស់ ។
៤០. ខ្ញុំមានបំណងចង់ធ្វើតាម វិន័យបមរាប់ល្អឥតខ្ចោះ
ដោយក្តីសុចរិតព្រះអង្គនោះ ជួយខ្ញុំអោយរស់ឡើងវិញផង ។
៤១. ឱព្រះម្ចាស់អើយសូមប្រណី សំដែងព្រះទ័យឥតមានហ្មង
សង្រ្គោះមកទូលបង្គំផង តាមបន្ទូលទ្រង់បានសន្យា ។
៤២. សូមអោយខ្ញុំអាចតប ត ឆ្លើយ នឹងអ្នកណាហើយដែលមុសា
ដ្បិតខ្ញុំសង្ឃឹមផ្ញើវាសនា ជីវិតកាយាលើព្រះអង្គ ។
៤៣. សូមកុំបណ្តោយខ្ញុំស្រដី ពាក្យមិនប្រពៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ ការសំរេចទ្រង់ឥតសង្ស័យ ។
៤៤. ទូលបង្គំនឹងគោរពតាម បញ្ញត្តិបំរាមទាំងវិន័យ
របស់ព្រះអង្គរៀងរាល់ថ្ងៃ ជានិច្ចលុះក្ស័យសូន្យជីវី ។
៤៥. ខ្ញុំចង់រស់នៅដោយមានន័យ និងមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងសំភី រកច្បាប់គ្រប់ទីរបស់ទ្រង់ ។
៤៦. ខ្ញុំនឹងថ្លែងពីដំបូន្មាន គ្រប់ទិសទីស្ថានមិនបង្អង់
ទូលស្តេចនានាទាំងអស់ផង នោះរូបខ្ញុំនឹងមិនខ្មាសឡើយ ។
៤៧. ខ្ញុំពេញចិត្តណាស់នឹងវិន័យ ពេញចិត្តរាល់ថ្ងៃមិនកន្តើយ
ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយ វិន័យនេះហើយខ្ញុំសុខសាន្ត ។
៤៨. ទូលបង្គំលើកដៃប្រណម្យ គោរពទាំងព្រមមិនខកខាន
ស្រឡាញ់វិន័យមិនស្រាកស្រាន្ត ចង់គិតចង់បានក្រឹត្យវិន័យ ។
សូមដូរទៅជាបទកាកគតិ
៤៩. ឱព្រះអម្ចាស់ សូមនឹកដល់ព្រះ បន្ទូលសន្យា ជាមួយនឹងខ្ញុំ
កុំបីប្រេះឆា ជនគ្រប់កាយា សង្ឃឹមទុកចិត្ត ។
៥០. ពេលខ្ញុំមានទុក្ខ នៅមិនស្រណុក ព្រះអង្គអាណិត អោយខ្ញុំធូរស្បើយ
ទាំងកាយទាំងចិត្ត ធ្វើអោយជីវិត ខ្ញុំរស់វិញបាន ។
៥១. ទោះបីជនពាល ចាក់រុកឆ្កឹះឆ្កៀល ចំអកសាមាន្យ តែខ្ញុំមិនឃ្លាត
វិន័យថ្កើងថ្កាន ឬចង់ប្រែប្រាណ ក្រឡះបំភ្លៃ ។
៥២. បពិត្រព្រះម្ចាស់ ខ្ញុំនឹកទ្រង់ណាស់ បន្ទូលថ្លាថ្លៃ សន្យាព្រះអង្គ
ពីដើមប្រពៃ ខ្ញុំសុខឥតបី ទុក្ខសោករសាយ ។
៥៣. ពេលពួកមនុស្ស ពាលមិនស្គាល់ខុស អោយខ្ញុំខ្វល់ខ្វាយ ចាក់រុកឆ្កឹះឆ្កៀល
អោយក្តៅក្រហាយ គេចង់កំចាយ វិន័យព្រះអង្គ ។
៥៤. ខ្ញុំស្នាក់អាស្រ័យ នៅលើផែនដី រាល់ថ្ងៃផ្ចិតផ្ចង់ ខ្ញុំយកវិន័យ
របស់ព្រះអង្គ មកច្នៃតម្រង់ ធ្វើបទតម្កើង ។
៥៥. ព្រះអម្ចាស់អើយ រាល់ពេលយប់ហើយ ខ្ញុំរលឹកឡើង ព្រះនាមព្រះអង្គ
ខ្ពង់ខ្ពស់ថ្កុំថ្កើង វិន័យរុងរឿង ខ្ញុំប្រតិបត្តិតាម ។
៥៦. រូបខ្ញុំបានសុខ មង្គលគ្រប់មុខ ព្រោះតែបំរាម វិន័យបញ្ញត្តិ
ដែលទ្រង់បានហាម ខ្ញុំខំធ្វើតាម មិនហ៊ានបំពាន ។
សូមដូរទៅជាបទពាក្យ ៧
៥៧. បពិត្រព្រះម្ចាស់អើយខ្ញុំសូម បង្គមទូលព្រមព្រះអង្គថា
ធ្វើតាមបញ្ជារកុំសាវា ជាកេរថ្លៃថ្លារបស់ខ្ញុំ ។
៥៨. ខ្ញុំខិតខ្ញុំខំទាំងយប់ថ្ងៃ ងោយគាប់ព្រះទ័យព្រះឧត្តម
សូមត្រាប្រណីសន្តោសខ្ញុំ តាមការទូលសុំទ្រង់សន្យា ។
៥៩. ខ្ញុំរិះគិតអំពីមារយាទ គំនិតចោលម្សៀតឥតបានការ
បោះបំហានត្រង់ចរយាត្រា ឆ្ពោះឥតរួញរារកព្រះអង្គ ។
៦០. ប្រញាប់ប្រញាល់ប្រតិបត្តិ តាមវិន័យក្រឹត្យឥតមានឆ្គង
មិនធ្វេសប្រហែសមិនមានហ្មង ដោយចិត្តស្ម័គ្រផងមិនរួញរា ។
៦១. ពួកជនអាក្រក់ធ្វើអោយខ្ញុំ ជាប់អន្ទាក់រុំរបស់វា
តែទូលបង្គំខំពុះពារ គោររពមាគ៌ាច្បាប់ព្រះអង្គ ។
៦២. ពេលកណ្តាល់យប់អធ្រាតស្ងាត់ ខ្ញុំក្រោកថ្វាយថ្វាត់ដៃផ្ចិតផ្ចង់
គោរពសរសើរថ្កើងព្រះអង្គ សំរេចត្រឹមត្រង់ល្អពេកកូវ ។
៦៣. ខ្ញុំរួមកាយចិត្តគំនិតជាក់ ជាមួយអស់អ្នកល្អត្រឹមត្រូវ
គឺអ្នកដែលប្រព្រឹត្តតាមផ្លូវ មាគ៌ាត្រឹមត្រូវព្រះនៃយើង ។
៦៤. ផែនដីពេញដោយព្រះហប្ញទ័យ ព្រះម្ចាស់ថ្លើមថ្លៃក៏ថ្កានថ្កើង
សូមទ្រង់បង្រៀនវិន័យផង ព្រះនាមព្រះអង្គអោយខ្ញុំស្គាល់ ។
៦៥. បពិត្រព្រះអម្ចាស់ខ្ញុំអើយ ទ្រង់សន្តោសហើយខ្ញុំមិនខ្វល់
ខ្ញុំអ្នកបំរើបង្គំគាល់ តាមព្រះបន្ទូលទ្រង់សន្យា ។
៦៦. សូមប្រោសប្រណីអោយខ្ញុំចេះ គិតគូរវៃឈ្លាសមានប្រាជ្ញា
អោយស្គាល់វិន័យសព្វប្រការ ដ្បិតខ្ញុំនេះណាមិនក្រឡះ ។
៦៧. កាលគ្រាមុននោះខ្ញុំវង្វេង កណ្តោចកណ្តែងវេទនាណាស់
តែឥឡូវនេះខ្ញុំយល់ច្បាស់ ខ្ញុំខំរួតរះតាមបញ្ជា ។
៦៨. ទ្រង់មានព្រះទ័យសប្បុរស ករុណាសន្តោសមនុស្សនានា
សូមទ្រង់បង្រៀងនក្រឹត្យធម្មា វិន័យបញ្ជាតរៀងទៅ ។
៦៩. អ្នកអួតបំប៉ោងនាំគ្នាជុំ បង្ចួចឈ្មោះខ្ញុំអោយអាស្រូវ
តែទូលបង្គំឆ្ពោះសំដៅ ដើរទៅតាមផ្លូវច្បាស់ព្រះអង្គ ។
៧០. ពួកគេជាអ្នកដែលគ្មានចិត្ត មិនចេះរិះគិតដ្បិតគេល្ងង់
ឯខ្ញុំពេញចិត្តឥតរេរង់ វិន័យព្រះអង្គល្អត្រចះ ។
៧១. ទូលបង្គំរងទុក្ខវេទនា នោះក៏គឺជាប្រពៃណាស់
ដើម្បីខ្ញុំបានរៀនអោយច្បាស់ ពីវិន័យព្រះដ៏ថ្លាថ្លៃ ។
៧២. ធម្មវិន័យដែលទ្រង់បាន ប្រកាសអោយកាន់មានតម្លៃ
ប្រសើរជាងមាសពេជ្រចរណៃ ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ ។
៧៣. ព្រះអង្គបង្កើតទូលបង្គំ អោយបានរឹងមាំមានសព្វគ្រប់
សូមអោយមានទាំងប្រាជ្ញាគាប់ បានសិក្សាច្បាប់វិន័យផង ។
៧៤. អ្នកដែលគោរពកោតខ្លាចព្រះ បានឃើញខ្ញុំច្បាស់ឥតមួរម៉ង
គេនឹងសប្បាយពេកកន្លង ជីវិតខ្ញុំផងផ្ញើលើព្រះ ។
៧៥. បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់
សំរេចពីអ្វិសុចរិតច្បាស់ ទ្រង់ដាក់ទោសណាស់ក៏ត្រឹមត្រូវ ។
៧៦. សួមទ្រង់មេត្តាជួយសំរាល ទុក្ខខ្ញុំអោយស្រាលកុំអោយនៅ
តាមទ្រង់សន្យាកុំហ្មងសៅ ដល់ខ្ញុំដែលត្រូវជាបំរើ ។
៧៧. សូមទ្រង់បង្ហាញធម៌មេត្តា អោយមានជីវ៉ារស់គ្រាន់បើ
លើលោកីយ៍នេះខ្ញុំបំរើ តាមវិន័យធម៌ដោយរីករាយ ។
៧៨. អោយអ្នកអួតអាងត្រូវអាម៉ាស់ ដ្បិគេពោលផ្តាសពាក្យមើលងាយ
បង្កាច់រូបខ្ញុំអោយអន្តរាយ ឯខ្ញុំមិនណាយពីច្បាប់ទ្រង់ ។
៧៩. សូមអ្នកគោរពព្រះមកជុំ នាំគ្នារកខ្ញុំកុំបង្អង់
អោយខ្ញុំស្គាល់ពាក្យទូន្មានផង របស់ព្រះអង្គល្អពេកក្រៃ ។
៨០. សូមជួយរូបខ្ញុំអោយប្រព្រឹត្ត តាមវិន័យក្រឹត្យរៀងរាលថ្ងៃ
បានល្អឥតខ្ចោះមិនក្រឡៃ រូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ ។
៨១. ខ្ញុំទន្ទឹងចាំព្រះសង្រ្គោះ ជាព្រះរបស់ខ្ញុំគ្មានល្ហែ
រូបខ្ញុំពឹងលើរាលថ្ងៃខែ សង្ឃឹមឥតប្រែលើព្រះអង្គ ។
៨២. ខ្ញុំខិតខំប្រឹងនៅរង់ចាំ បន្ទូលឧត្តមរបស់ទ្រង់
តើពេលណាទៅទើបព្រះអង្គ សំរាលទុក្ខផងខ្ញុំល្ហែល្ហើយ ។
៨៣. រូបខ្ញុំជាអ្នកគ្មានគេរាប់ រស់នៅអភ័ព្វណាស់ព្រះអើយ
ចាំតែវិន័យមិនកន្តើយ ឥតមានភ្លេចឡើយលុះមរណា ។
៨៤. តើអោយរូបខ្ញុំទ្រាំម្តេចកើត ឬទ្រាំរហូតសូន្យសង្ខា
ម្តេចទ្រង់មិនប្រទេសផ្តាសា ដាក់ទោសជនណាដែលសាមាន ។
៨៥. អ្នកមិនគោរពច្បាស់វិន័យ គេចង់ធ្វើអ្វីដែលរំខាន
គេជីករណ្តៅចាំរុញច្រាន អោយខ្ញុំក្ស័យប្រាណនៅក្នុងនោះ ។
៨៦. និន័ព្រះអង្គសុទ្ធតែពិត សូមទ្រង់អាណិតប្រណីប្រោស
សូមជួយរួបខ្ញុំនេះផងចុះ គេបៀតបៀនហួសគ្មានហេតុផល ។
៨៧. នៅតែបន្តិចគេប្រហារ អោយខ្ញុំមរណាមិនទុកសល់
តែទូលបង្គំមិនខ្វាយខ្វល់ ឬមានកិច្ចកលចោលវិន័យ ។
៨៨. សូមប្រទានខ្ញុំមានជីវិត រស់ឡើងវិញពិតដោយហប្ញទ័យ
មេត្តាករុណាល្អប្រពៃ ព្រះបន្ទូលថ្លៃខ្ញុំប្រតិបត្តិ ។
៨៩. បពិត្រព្រះម្ចាស់ព្រះបន្ទូល គង់វង់មុតមូលមិនខ្ចាយខ្ចាត់
នៅស្ថានបរមសុខមិនរលត់ អស់កល្បរហូតតរៀងទៅ ។
៩០. ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះ ប្រសើរសប្បុរសមិនអាស្រូវ
ព្រះអង្គតែងតាំងផែនដីនៅ រឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម ។
៩១. អ្វីៗទាំងអស់សព្វសារពើ ឥតប្រែប្រួលរើឬស្វិតក្រៀម
មកដល់សព្វថ្ងៃឥតលាក់លៀម សុទ្ធតែនៅក្រោមអំណាចព្រះ ។
៩២. បើទូលបង្គំមិនពេញចិត្ត នឹងវិន័យក្រឹត្យព្រះជាម្ចាស់
នោះខ្ញុំមុខជារងទុក្ខទោស វេទនារងគ្រោះលុះក្សិណក្ស័យ ។
៩៣. ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គ ទាំងវិន័យផងដ៏ប្រពៃ
ដោយសារតែច្បាប់នេះឯងហើយ ទ្រង់ប្រទានអោយមានជីវិត ។
៩៤. ជីវិតខ្ញុំផ្ញើរលើព្រះអង្គ តម្រែតម្រង់តាមឱវាទ
ដ្បិតទូលបង្គំតែងឈ្លបឆ្លៀត មិនបង់មារយាទរកច្បាស់ផង ។
៩៥. មានជនអាក្រក់ជនពាលា វាចង់ផ្តន្ទាខ្ញុំតែម្តង
តែខ្ញុំនៅតែគិតបំណង រកច្បាប់ព្រះអង្គនិងវិន័យ ។
៩៦. ខ្ញុំយល់ឃើញថាគ្រប់ទាំងអស់ ដែលល្អឥតខ្ចោះនិងអ្វីៗ
គង់មានដើមចុងមាចាស់ថ្មី ឯព្រះវិន័យគ្មានព្រំដែន ។
សូមដូរទៅជាបទកាកគតិ
៩៧. ខ្ញុំសែនពេញចិត្ត វិន័យក្រមក្រឹត្យ របស់ព្រះអង្គ ខ្ញុំតែងសញ្ជឹង
ពីវិន័យទ្រង់ សព្វប្រការផង ជារៀងរាល់ថ្ងៃ ។
៩៨. វិន័យព្រះអង្គ អោយខ្ញុំត្រឹមត្រង់ ប្រាជ្ញាវាងវៃ ជាងពួកសត្រូវ
ដ្បិតខ្ញុំលកលៃ រិះគិតរំពៃ ពីវិន័យនេះ ។
៩៩. ខ្ញុំវាងវៃឆ្លាត ជាងគ្រូទៅទៀត ព្រោះតែខ្ញុំចេះ យកដំបូន្មាន
ទាំងប៉ុន្មាននេះ មកសញ្ជឹងរិះ គិតពិចារណា ។
១០០. កាន់តាមបញ្ញាតិ្ត វិន័យមិនបាត់ ខ្ញុំយល់ឃើញថា មានប្រាជ្ញវាងវៃ
ជាងយាយជាងតា ទោះចាស់យ៉ាងណា មិនដល់ខ្ញុំសោះ ។
១០១. ខ្ញុំគេចអោយឆ្ងាយ ពីផ្លូវអន្តរាយ អាក្រក់ទាំងអស់ គេចចេញអោយផុត
ប្រព្រឹត្តតាមព្រះ បន្ឬូលអម្ចាស់ នៅជាប់ស្ថិតស្ថេរ ។
១០២. ខ្ញុំមិនងាកគេច អ្វីទ្រង់សំរេច ត្រឹមត្រូវឥតប្រែ ដ្បិតទ្រង់ប្រដៅ
ខ្ញុំរាល់ថ្ងៃខែ ខ្ញុំមិនគេចកែ ចាកចោលទ្រង់ឡើយ ។
១០៣. បញ្ជានេះណា ប្រៀបបានអាហារ ឆ្ងាញ់ពិសេសហើយ សំរាប់រូបខ្ញុំ
គ្មានអ្វីស្មើឡើយ ផ្អែមណាស់ព្រះអើយ លើសទឹកឃ្មុំផង ។
១០៤. គឺធម្មវិន័យ របស់ម្ចាស់ថ្លៃ ធ្វើអោយខ្ញុំត្រង់ ចេះពិចារណា
រិះគិតឥតឆ្គង ស្អប់ផ្លូវសៅហ្មង វៀចវេរបោកប្រាស ។
១០៥. បន្ទូលព្រះអង្គ គឺជាចង្កៀង ខ្ញុំបានឃើញច្បាស់ ពិតជាពន្លឺ
ត្រចង់ត្រចះ ឃើញផ្លូវស្រឡះ អោយខ្ញុំសុខសាន្ត ។
១០៦. ខ្ញុំសូមសន្យា ឥតងាករេថា ធ្វើតាមមិនខាន ខ្ញុំនឹងប្រតិបត្តិ
សេចក្តីប៉ុន្មាន សុចរិតថ្កើងថ្កាន របស់ព្រះអង្គ ។
១០៧. បពិត្រព្រះម្ចាស់ ខ្ញុំវេទនាណាស់ សូមប្រោសខ្ញុំផង អោយមានជីវិត
សូមកុំបោះបង់ ជួយអោយរស់ផង តាមទ្រង់សន្យា ។
១០៨. ឱ! ព្រះអម្ចាស់ សូមទទួលត្រាស់ ពាក្យខ្ញុំនេះណា ចាត់ដូចតង្វាយ
ដាក់ថ្វាយក្សត្រា អោយស្គាល់បញ្ជា វិន័យម្ចាស់ថ្លៃ ។
១០៩. ខ្សែជីវិតខ្ញុំ ប្រឈមមុខចំ នឹងក្តីអន្តរាយ តែខ្ញុំមិនភ្លេច
ពីធម្មវិន័យ ចងចាំរាល់ថ្ងៃ ឥតបីងាករេ ។
១១០. មានជនអាក្រក់ គេលបចាំដាក់ អន្ទាក់ឥតល្ហែ ចាប់ទូលបង្គំ
រាល់ឆ្នាំថ្ងៃខែ ក៏ខ្ញុំមិនប្រែ ពីច្បាប់ព្រះអង្គ ។
១១១. ពាក្យដំបូន្មាន ព្រះបានប្រទាន ជាកេរផូរផង់ អោយទូលបង្គំ
រីករាយកន្លង មានអំណរផង នៅក្នុងដួងចិត្ត ។
១១២. ខ្ញុំសូមប្តេធ្ញា ធ្វើតាមបញ្ជា វិន័យក្រមក្រឹត្យ របស់ព្រះអង្គ
ដោយអស់ពីចិត្ត លុះទីបំផុត ជីវិតក្សិណក្ស័យ ។
១១៣. ខ្ញុំស្អប់មនុស្ស អាក្រក់ទុរយស មានចិត្តពីរបី តែខ្ញុំស្រឡាញ់
ព្រះធម្មវិន័យ ព្រះអម្ចាស់ថ្លៃ គ្មានថ្ងៃភ្លេចឡើយ ។
១១៤. ទ្រង់ជាជម្រក ជាខែលអោយជ្រក ផុតទុក្ខល្ហែល្ហើយ សូមផ្ញើជីវិត
លើព្រះម្ចាស់ហើយ សូមកុំកន្តើយ ទទួលយកផង ។
១១៥. ជនអាក្រក់អើយ បើអ្នកចេញឆ្ងាយ ខ្ញុំអស់សៅហ្មង អោយខ្ញុំប្រតិបត្តិ
វិន័យព្រះផង ល្អល្អះឥតហ្មង ជាព្រះនៃខ្ញុំ ។
១១៦. សូមព្រះអង្គជួយ គាំទ្រលើកស្ទួយ ជួយទូលបង្គំ តាមព្រះបន្ទូល
បញ្ជាមកខ្ញុំ កុំអោយសង្ឃឹម ខ្ញុំប្រែខកចិត្ត ។
១១៧. សូមធ្វើបង្អែក កុំបីរារែក ខ្ញុំមានជីវិត ខ្ញុំនឹងតម្រង់
ខំផ្ចង់ទាំងចិត្ត រកវិន័យក្រឹត្យ របស់ព្រះម្ចាស់ ។
១១៨. ព្រះអង្គមិនលះ បង់ចោលអស់អ្នក ដែលវេទនាប្រាស ពីក្រឹត្យវិន័យ
នៃព្រះជាម្ចាស់ ធ្វើអ្វីទាំងអស់ ជាការកុហក ។
១១៩. ពួកអាក្រក់នោះ ព្រះអង្គផាត់អស់ មិនមានសល់ទូក ដូចជាសំរាម
គ្មានអ្វីសោយសោក ហេតុនេះខ្ញុំយក ដំបូន្មានទ្រង់ ។
១២០. រូបកាយខ្ញុំភ័យ ញ័រអស់ជើងដៃ ដោយខ្លាចព្រះអង្គ ទូលបង្គំកោត
សេចក្តីត្រឹមត្រង់ អ្វីដែលព្រះអង្គ បានសម្រេចយក ។
១២១. ខ្ញុំខំប្រព្រឹត្ត អំពើសុចរិត យុត្តិធម៌រៀងមក កុំអោយខ្ញុំធ្លាក់
រណ្តៅលាមក កុំអោយជួយអ្នក សង្កត់សង្កិន ។
១២២. សូមជួយធានា រូបខ្ញុំដែលជា អ្នកបំរើទ្រង់ បានសេចក្តីសុខ
ក្សេមក្សាន្តយូរលង់ អ្នកអួតបំប៉ោង កុំមកជិះជាន់ ។
១២៣. យើងខ្ញុំទន្ទឹង រង់ចាំព្រះអង្គ សង្រ្គោះបន្ទាន់ បញ្ជានេះណា
កាលពីគ្រាមុន មិននៅទំរន់ ខ្ញុំចងចាំគិត ។
១២៤. សូមទ្រង់មេត្តា ផ្តល់ក្តីករុណា អាសូរអាណិត មេត្តាប្រទាន
បង្រៀនទាំងក្រឹត្យ វិន័យនោះពិត អោយខ្ញុំស្គាល់ផង ។
១២៥. សូមមេត្តាព្រះ ប្រទានខ្ញុំចេះ កុំនៅបង្អង់ ចេះពិចារណា
ខុសត្រូវឆ្គាំឆ្គង ដំបូន្មានផង ទ្រង់ទូន្មានខ្ញុំ ។
១២៦. បពិត្រម្ចាស់អើយ ក្នុងពេលនេះហើយ ជួយទូលបង្គំ ដ្បិតគេរំលោភ
វិន័យព្រះអង្គ កុំបីរេរង់ បង្អង់កែគេច ។
១២៧. ខ្ញុំស្រឡាញ់ព្រះ វិន័យអម្ចាស់ ពេកក្រៃមិនភ្លេច ស្រឡាញ់ជាងមាស
រស្មីរំលេច ជាងប្រាក់ជាងពេជ្រ ទាំងឡាយទៅទៀត ។
១២៨. យើងខ្ញុំយល់ថា ច្បាប់គ្រប់ប្រការ ឥតបីឃ្លាងឃ្លាត សុទ្ធតែត្រឹមត្រូវ
ឥតមានរវាត ខ្ញុំតែងឈ្លបឆ្លៀត ត្រងត្រាប់គ្រប់យ៉ាង ។
សូមដូរទៅជាបទពាក្យ ៧
១២៩. ដំបូន្មាននៃព្រះអម្ចាស់ ល្អវិសេសណាស់គ្រប់ពាក្យពេចន៍
ហេតុនេះខ្ញុំធ្វើតាមជានិច្ច ឥតបីមានភ្លេចភ្លាត់របេះ ។
១៣០. ការស្វែងរកព្រះបន្ទូលទ្រង់ អោយចិត្តភ្លឺស្វាងប្រាកណាស់
ហើយធ្វើអោយអ្នកទន់ទាបចេះ ពិចារណាត្រិះរិះគូរគិត ។
១៣១. ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ ដោយក្តីត្រង់ត្រាប់អស់ពីចិត្ត
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រិត្យ ព្រះម្ចាស់ពេកពិតឥតមានណាយ ។
១៣២. សូមបែរព្រះភ័ក្រ្តទតមកខ្ញុំ សូមប្រណីកុំបីរសាយ
ដូទ្រង់ប្រណីជនទាំងឡាយ ធ្លាប់ស្មោះអោនកាយថ្វាយព្រះអង្គ ។
១៣៣. សូមជួយពង្រឹងទូលបង្គំ មានចិត្តរឹមាំមិនឃ្លេងឃ្លោង
កុំបណ្តោយខ្ញុំធ្លាក់ទៅក្នុង រណ្តោអន្លុងជ្រោះជ្រៅឡើយ ។
១៣៤. សូមជួយរំដោះខ្ញុំអោយរួច ពីអ្នកខិលខូចខ្ញុំបានស្បើយ
អ្នកដែលជិះជាន់ឈប់មានហើយ ខ្ញុំមិនកន្តើយធ្វើតាមច្បាប់ ។
១៣៥. សូមទ្រង់សំដែងព្រះហប្ញទ័យ អាណិតប្រណីមកឆាប់ៗ
អ្នកបំរើទ្រង់អោយចេះច្បាប់ វិន័យគ្រប់សព្វបានភ្លឺស្វាង ។
១៣៦. ទឹកភ្នែកខ្ញុំហូរឥតស្រាន្តស្រាក យំឥតសំរាកជាតឹកតាង
ដោយខ្ញុំឃើញអ្នកគ្មានទីអាង មិនគោរពតាមធម្មវិន័យ ។
១៣៧. បពិត្រព្រះជាអម្ចាស់អើយ ទ្រង់ប្រកបដោយសុចរិតក្រៃ
សេចក្តីសម្រេចទ្រង់ថ្លាថ្លៃ ត្រឹមត្រូវប្រពៃពេកកន្លង ។
១៣៨. ព្រះជាអម្ចាស់បានប្រទាន នូវដំបូន្មានល្អហ្មត់ហ្មង
សុចរិតត្រឹមត្រូវពេកកន្លង ឥតមានឆ្គាំឆ្គងសោះឡើយណា ។
១៣៩. ខ្ញុំសែនក្តួលក្តៅមួម៉ៅខ្លាំង ដោយឃើញពួកខ្មាំងចិត្តប្ញស្យា
បំភ្លេចព្រះបន្ឬូលនោះណា សូមទ្រង់មេត្តាជួយតតាំង ។
១៤០. បន្ទូលបញ្ជោលចេញជាក់ ឥតលៀមឥតលាក់ឥតកំបាំង
ទូលបង្គំអ្នកបំរើទ្រង់ ស្រឡាញ់យ៉ាងខ្លាំងបន្ទូលនេះ ។
១៤១. ខ្ញុំជាមនុស្សក្តតូចតាច គ្មានទាំងអំណាចគ្មានសក្តិយស
តែខ្ញុំនៅចាំមិនភ្លេចសោះ ពីច្បាប់ទាំងអស់ស្មោះឥតស្បើយ ។
១៤២. សេចក្តីសុចរិតនៃព្រះអង្គ ស្ថិតស្ថេរយូរលង់អស់កល្បហើយ
ទោះធម្មវិន័យទ្រង់ក៏ដោយ សុទ្ធតែនាំអោយប្រពៃពិត ។
១៤៣. ខ្ញុំកើតទោសទុក្ខធំក្រៃលែង អន្ទះអន្ទែងចំបែងចិត្ត
វិន័យព្រះអង្គខ្ញុំនែបនិត្យ មានក្តីសុខពិតឥតសោយសោក ។
១៤៤. ដំបូន្មានទ្រង់សុចរិត អស់កល្បអស់កប្បអង្វែងមក
សូមប្រទានអោយខ្ញុំចេះរក ពិចារណារយកការខុសត្រូវ ។
១៤៥. ខ្ញុំសូមអង្វរព្រះអម្ចាស់ ព្រះអង្គជាព្រះល្អពេកកូវ
សូមឆ្លើយមកខ្ញុំកុំទុកនៅ ខ្ញុំប្រព្រឹត្តត្រូវតាមវិន័យ ។
១៤៦. យើងខ្ញុំអង្វរសូមព្រះអង្គ សូមសង្រ្គោះផងប្រញាប់ខ្មី
ខ្ញុំធ្វើតាមមិនបង្អង់អី ពាក្យពេចន៍ថ្លាថ្លៃព្រះអង្គ ។
១៤៧. ខ្ញុំខំស្រែកទួញអង្វរព្រះ មុនពេលថ្ងៃរះទៅទៀតផង
ទន្ទឹងរង់ចាំមិនមានហ្មង ស្តាប់ពាក្យព្រះអង្គមានបន្ទូល ។
១៤៨. ខ្ញុំខំសញ្ជឹងនឹករិះគិត ព្រះបន្ទូលពិតដែលទ្រង់ពោល
បញ្ជាមកខ្ញុំនៅផុះធ្គោល គឺព្រះបន្ទូលមុនភ្លឺច្បាស់ ។
១៤៩. សូមស្តាប់ពាក្យដែលខ្ញុំអង្វរ ដោយករុណាធម៌ដ៏ត្រចះ
ឱព្រះម្ចាស់អើយជួយអោយរស់ តាមការទាំងអស់ទ្រង់សម្រេច ។
១៥០. ពួកអ្នកឃ្លាតចាកពីវិន័យ ធម៌ព្រះម្ចាស់ថ្លៃគេមានល្បិច
ខិតចូលមកជិតខ្ញុំជានិច្ច ចិត្តគេគួចកិច្ចគុំកម្លៅ ។
១៥១. បពិត្រព្រះម្ចាស់ពេលទ្រង់គង់ នៅជិតរូបខ្ញុំសែនកក់ក្តៅ
វិន័យទាំងអស់ទ្រង់ប្រដៅ សែនត្រង់ត្រឹមត្រូវឥតមានខ្ចោះ ។
១៥២. យើខ្ញុំបានដឹងច្បាស់ហើយថា តាំងពីដូនតាមកហើយនោះ
ដំបូន្មានទ្រង់ល្អឥតខ្ចោះ គង់វង់នៅអស់កល្បយូរយារ ។
១៥៣. សូមព្រះអង្គទតមើលអោយច្បាស់ ខ្ញុំរងទុក្ខទោសសោកគ្រាំគ្រា
សូមរំដោះខ្ញុំផុតវេរា មិនភ្លេចធម្មាក្រឹត្យវិន័យ ។
១៥៤. សូមរកយុត្តិធម៌អោយរូបខ្ញុំ ការពារអប់រំដោយប្រណី
អោយមានជីវិតរស់ជាថ្មី ដោយបន្ទូលថ្លៃថាប្រទាន ។
១៥៥. ព្រះអង្គទ្រង់មិនសង្រ្គោះអ្នក ដែលមិនជឿជាក់ចិត្តសាមាន្យ
មិនកាន់វិន័យល្អថ្កើងថ្កាន គេធ្វើមិនបានតាមបញ្ញត្តិ ។
១៥៦. បពិត្យព្រះម្ចាស់អើយព្រះអង្គ ព្រះហប្ញទ័យត្រង់តែងអាណិត
សូមប្រោសអោយខ្ញុំមានជីវិត តាមក្តីសំរេចនោះឡើងវិញ ។
១៥៧. អញនកដែលបៀតបៀនទូលបង្គំ មានចិត្តគួនគុំខ្ញុំជ្រក់ជ្រេញ
តែខ្ញុំមិនព្រមឃ្លាតបែកចេញ វិន័យពោរពេញសែនវិសុទ្ធ ។
១៥៨. ពេលដែលខ្ញុំឃើញជនទុរយស ខ្ញុំសែនទើសទាស់ពេញក្នុងចិត្ត
ដ្បិតគេមិនធ្វើតាមបែបបទ បន្ទូលវិសុទ្ធព្រះអង្គទេ ។
១៥៩. សូមព្រះអម្ចាស់ឈ្វេងយល់ថា រូបខ្ញុំនេះណាគ្មានកែប្រែ
ស្រឡាញ់ច្បាប់ទ្រង់គ្មានពេលល្ហែ សូមប្រទានតែជីវិតផង ។
១៦០. បន្ទូលព្រះអង្គសុទ្ធតែពិត ពេញដោយសុចរិតទៀងស្មោះត្រង់
ការវិនិច្ឆ័យល្អកន្លង ស្ថិតស្ថេរយូរលង់អស់កប្បកល្ប ។
១៦១. ពួកអ្នកដឹកនាំបៀតបៀនខ្ញុំ ដោយមិនសក្តិសមគ្មានហេតុផល
ខ្ញុំឥតមានព្រួយឥតខ្វាយខ្វល់ មានតែបន្ទូលទើបខ្ញុំខ្លាច ។
១៦២. ខ្ញុំរីករាយចិត្តនឹងទទួល បញ្ជាទ្រង់ផ្ទាល់ដែលសំរេច
ដូចអ្នកទទួលបានមាសពេជ្រ ជយភណ្ឌរំលេចថ្លៃពន់ពេក ។
១៦៣. ខ្ញុំស្អប់ខ្ពើមការបោកកុហក ភូតភរគំរក់ខ្លាំងអនេក
ដ្បិតខ្ញុំស្រឡាញ់នឹកឃ្លានស្រេក ធម្មវិន័យពេកព្រះអង្គថ្លៃ ។
១៦៤. ខ្ញុំសូមសរសើរកោតព្រះអង្គ បាបប្រាំពីរដងក្នុងមួយថ្ងៃ
អ្វីទ្រង់សំរេចល្អប្រពៃ សុចរិតពេកក្រៃមិនប្រែប្រួល ។
១៦៥. អ្នកណាស្រឡាញ់វិន័យធម៌ នឹងមានជោគល្អហើយទទួល
បានក្តីសុខសាន្តរស់នៅស្រួល មិនជួបភ័យជ្រួលបានថ្កើងថ្កាន ។
១៦៦. ខ្ញុំជឿសង្ឃឹមថាព្រះម្ចាស់ មុខជាសង្រ្គោះខ្ញុំពុំខាន
ខ្ញុំសូមប្រព្រឹត្តតាមស្នាមដាន វិន័យថ្កើងថ្កាននៃព្រះអង្គ ។
១៦៧. ខ្ញុំប្រព្រឹត្តតាមដំបូន្មាន ខកខានមិនហ៊ានគឺស្មោះត្រង់
ស្រឡាញ់ដំបូន្មានព្រះអង្គ ឥតមានវាងវង់ឬកលកិច្ច ។
១៦៨. ទូលបង្គំប្រព្រឹត្តតាមច្បាប់ បញ្ជាបង្គាប់មិនមានភ្លេច
អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច ឥតមានស្រពេចស្រពិលឡើយ ។
សូមដូរទៅជាបទកាកគតិ
១៦៩. ឱ! ព្រះអម្ចាស់ សូមសណ្តាប់ច្បាស់ សម្លេងខ្លាំងល្វើយ ដែលខ្ញុំបានស្រែក
ទ្រង់សណ្តាប់ហើយ សូមប្រទានអោយ ខ្ញុំចេះរិះគិត ។
១៧០. សូមពាក្យទទូច អង្វរថ្ងូរថ្ងួច លាន់ឮទៅជិត សូមជួយរំដោះ
អោយរួចជីវិត តាមបន្ទូលពិត សន្យាទ្រង់ផង ។
១៧១. សូមអោយរូបខ្ញុំ ពោលពាក្យឧត្តម សរសើរព្រះអង្គ ដ្បិតទ្រង់បង្រៀន
វិន័យថ្កុំថ្កើង របស់ព្រះអង្គ ខ្ញុំបានយល់ច្បាស់ ។
១៧២. ខ្ញុំនឹងស្រែកច្រៀង បន្លឺសំនៀង សរសើរដល់ព្រះ បន្ទូលសន្យា
សក្តិសមឥតខ្ចោះ ធម្មវិន័យនោះ សុចរិតកន្លង ។
១៧៣. សូមសំដែងព្រះ បារមីទាំងអស់ ហើយសង្រ្គោះផង ដ្បិតទូលបង្គំ
សំរេចបំណង តាមច្បាប់ព្រះអង្គ មិនគេចកែឡើយ ។
១៧៤. បពិត្រព្រះម្ចាស់ ខ្ញុំចង់អោយព្រះ សង្រ្គោះផុតក្ស័យ ខ្ញុំពេញចិត្តណាស់
នឹងធម្មវិន័យ ជារៀងរាល់ថ្ងៃ ពុំមានស្រាកស្រាន្ត ។
១៧៥. សូមអោយជីវិត ខ្ញុំនៅរស់ពិត ដើម្បីនឹងបាន សរសើរតម្កើង
ព្រះដ៏ថ្កើងថ្កាន សេចក្តីប៉ុន្មាន ជួយលើកទឹកចិត្ត ។
១៧៦. ខ្ញុំដើរដូចសត្ត ចៀមវង្វេងបាត់ សូមយាងនែបនិត្យ មករកខ្ញុំជា
បំរើស្មោះពិត ដ្បិតខ្ញុំមិនភ្លាត់ ភ្លេចវិន័យទ្រង់ ។
បទព្រហ្មគីតិ
១. ពេលខ្ញុំមាបអាសន្ន ភ័យស្លោស្លន់ខ្ញុំហៅរក
ព្រះម្ចាស់អោយយាងមក ទ្រង់ឆ្លើយរកតបនឹងខ្ញុំ ។
២. ឱព្រះអម្ចាស់អើយ កុំកន្តើយគង់សំងំ
រំដោះផុតទុក្ខធំ កុំអោយខ្ញុំជួបបោកប្រាស ។
៣. អ្នកនិយាយមិនពិបត ពោលបញ្ឆិតបាក្យផ្តេសផ្តាស
តើត្រូវទទួលទោស យ៉ាងណាខ្លះនៅពេលក្រោយ ។
៤. គឺត្រូវទទួលទុក្ខ ឈឺចាប់ចុកមិនផុតឡើយ
ផ្លែព្រួញមុតធ្លុះហើយ ភ្លើងឆេះកាយមិនប្រណី ។
៥. ខ្ញុំរស់មិនបានសុខ នៅក្នុងស្រុកមនុស្សព្រៃ
ជនពាលសាហាវក្រៃ ខ្ញុំស្ទើរក្ស័យសែនខ្វាយខ្វល់
៦. ជាយូរឆ្នាំកន្លង ខ្ញុំរស់រងទុក្ខអំពល់
ពួកមនុស្សមិនយល់ មិនចង់ស្គាល់សន្តិភាព ។
៧. ពេលណាខ្ញុំហាស្តី គេមិនខ្ចីបែរមកស្តាប់
មិនចង់សន្តិភាព បែរជារៀបធ្វើសង្រ្គាម ។
បទពាក្យ ៧
១. ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើល្វឹងទៅដល់ភ្នំ
ថាតើនរណានឹងជួយខ្ញុំ អោយផុតទុក្ខធំគ្រប់ៗគ្រា ។
២. គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា
ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្រ្គោះ ។
៣. សូមទ្រង់មេត្តាកុំបណ្តោយ អោយជើងអ្នកធ្លោយរងរបួស
ករុណាអាសូរជួយសង្រ្គោះ កុំអោយមានគ្រោះឬត្រូវដួល ។
៤. ព្រះអង្គដែលថែទាំការពារ ស្រាអែលគ្រប់គ្នាបានសុខស្រួល
ព្រះអង្គសង្រ្គោះមិនអោយដួល ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ ។
៥. ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ
ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ ។
៦. ព្រះអាទិ្យរះក្នុងពេលថ្លៃ មិនធ្វើទុកអ្វីភ្លឺគ្រងគ្រប់
ឯព្រះច័ន្ទចរនៅពេលយប់ ទុក្ខសោកក៏ឈប់ដល់អ្នកដែរ ។
៧. ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ
ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនអោយកើតក្បែររូបអ្នកឡើយ ។
៨. ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ អ្វីៗសព្វគ្រប់មិនកន្តើយ
កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ ។
បទកាកគតិ
១. គេប្រាប់ខ្ញុំថា យើងគ្រប់កាយា ទៅព្រះដំណាក់ ទីដែលព្រះជា
អម្ចាស់គង់ស្នាក់ ល្អស្អាតត្រជាក់ ខ្ញុំសប្បាយក្រៃ ។
២. យេរូសាឡឹម ភ័ក្រ្តអ្នកប៉ប្រិម ឥតមានទាស់អ្វី យើងនាំគ្នាឈាន
ជើងចូលដល់ដី ដល់ទ្វារបុរី នៃអ្នកហើយណា ។
៣. យេរូសាឡឹម ជាក្រុងមួយធំ សែនស្រស់សង្ហា ដែលសង់ឡើងបាន
រឹងមាំក្រៃណា កំពេងអស្ចារ្យ ល្អព័ទ្ធជុំជិត ។
៤. គ្រប់កុលសម្ព័ន្ធ នានាឬួសរាន់ នាំគ្នាមកស្ថិត ច្រៀងលើកតម្កើង
ព្រះម្ចាស់មានប្ញទ្ធិ តាមច្បាប់នៃជាតិ ជនអ៊ីស្រាអែល ។
៥. ទីនេះក៏មាន បល្ល័ង្កថ្កើងថ្កាន នៃរាជវង្សដែល ជាស្តេចដាវីឌ
បារមីក្រាស់ក្រែល គ្រប់គ្រងក្រវែល រាស្រ្តដោយយុត្តិធម៌ ។
៦. សូមព្រះអម្ចាស់ ប្រណីសន្តោស សន្តិភាពបវរ ដល់ក្រុសាឡឹម
អោយអ្នកស្មោះសរ ស្រឡាញ់ក្រុងល្អ រស់នៅសុខសាន្ត ។
៧. អោយអ្នករស់ក្នុង កំពេងទីក្រុង បានសុខក្សេមក្សាន្យ សូមអោយវិមាន
ក្នុងក្រុងប៉ុន្មាន ជួបតែសុខសាន្យ ឥតមានទុក្ខភ័យ ។
៨. យល់ដល់សន្តាន ញាតិមិត្តភុំផាន បងប្អូនប្រុសស្រី ខ្ញុំពោលឡើងថា
សូមអោយសិរី បវរសួស្តី ដល់ក្នុងថ្កុំថ្កើង ។
៩. យល់ដល់ដំណាក់ ល្អស្រស់វលក្ខណ៍ ជាព្រះនៃយើង សូមអោយអ្នកបាន
សិរីរុងរឿង ខ្ពង់ខ្ពស់ថ្កុំថ្កើង សុភមង្គល ។
បទព្រហ្មគីតិ
១. ឱ! ព្រះជាអម្ចាស់ គង់ខ្ពស់ណាស់ស្ថានសុខអើយ
ខ្ញុំងើបមុខឡើងហើយ សំឡឹងងើយទៅព្រះអង្គ ។
២. យើងខ្ញុំក៏សំឡឹង និងទន្ទឹងរង់ចាំទ្រង់
ដូចបំរើរំពឹង មើលដៃជើងម្ចាស់សន្តោស ។
៣. ឱ! ព្រះអម្ចាស់អើយ អាណិតហើយមេត្តាប្រោស
យើងខ្ញុំនេះផងចុះ ខ្ញុំឥតខុសគេមើលងាយ ។
៤. យើងខ្ញុំមិនអាចទ្រាំ គេសើចសំដោយពេបជ្រាយ
គេជេរពីជិតឆ្ងាយ អ្នកទាំងឡាយវាយប្ញកខ្ពស់ ។
បទពាក្យ ៧
១. ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ
សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរទាំងអស់គ្នា ។
២. ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង ។
៣. ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង
គេនឹងត្របាក់លេចបដូចភ្លើង មិនអោយពួកយើងសុខសាន្យឡើយ ។
៤. យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ ។
៥. ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ
ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ ។
៦. សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី
ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ ។
៧. យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា ។
៨. ព្រះអម្ចាស់បានសង្រ្គោះយើង ដោយព្រះនាមថ្កើងមានចេស្តា
គឺព្រះអង្គដែលមានមេត្តា បង្កតវេហានិនផែនដី ។
បទកាកគតិ
១. អ្នកផ្ញើជីវិត លើព្រះមានប្ញទ្ធិ អ្នកនោះប្រៀបបាន នឹងភ្នំស៊ីយ៉ូន
ស្រស់បស់ភុំផាន ស្ថិតស្ថេរសុខសាន្ត ជាទីសង្ឃឹម ។
២. ភ្នំព័ទ្ធជិតជុំ ទីក្រុងឧត្តម យេរូសាឡឹម ឯព្រះអម្ចាស់
ក៏គង់នៅជុំ រាស្រ្គផុតទុក្ខធំ បានសុខសិរី ។
៣. ដ្បិតស្តេចយង់ឃ្នង ពុំអាចគ្រប់គ្រង នៅលើទឹកដី នៃជនសុចរិត
គ្មានចិត្តព្រៃផ្សៃ ចិត្តចង់ធ្វើអ្វី ដែលជាកំហុស ។
៤. ឱ! ព្រះអម្ចាស់ សូមសំដែងព្រះ ហប្ញទ័យសប្បុរស ទៅលើអស់អ្នក
មានចិត្តត្រង់ស្មោះ ល្អឥតមានទាស់ ជាមនុស្សទៀងត្រង់ ។
៥. រីអ្នកចូលចិត្ត ដើរផ្លូវទុច្ចរិត វៀចវេរសៅហ្មង សូមព្រះអម្ចាស់
ដេញគេទៅផង អោយទៅនៅ ក្នុងហ្វូងមនុស្សគំរក់ ។
សូមទ្រង់ប្រទាន អ៊ីស្រាអែលបាន ផុតគ្រោះអាក្រក់ រួចពីមនុស្សបាប
ភូតភរកុហក ផុតមនុស្សគំរស់ សុខសានតតទៅ ។
១. ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយលសប្តិ ។
២. យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា ៖
« ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ » ។
៣. ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម្ល៉េះទេ
យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ ។
៤. ឱ! ព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំអោយរីកសាយ
ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ ។
៥. អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ ។
៦. គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ ។
បទពាក្យ ៧
១. ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា
អ្នកសង់ខំប្រឹតឥតបានការ គឺគ្មានវាសនាខ្វះលំនឹង ។
បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាអោយរឹងប៉ឹង
អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងអត់អសារ ។
២. អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា
ខំទាំងលំបាកគ្រប់កាយា តែឥតបានការផលចំណេញ ។
ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ
ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នងុពេលយប់យន់គេនិន្រ្ទា ។
៣. ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា
ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ ។
៤. កូនប្រូសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ ។
៥. អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចំរើនសុខបំផុត
ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស ។
បទកាកគតិ
១. អ្នកណាកោតខ្លាច គោរពអំណាច ព្រះជាអម្ចាស់ ដើរតាមគន្លង
មាគ៌ានៃព្រះ អ្នកនោះឥតទាស់ ពោរពេញមង្គល ។
២. អ្នកនឹងទទួល បានឥតប្រែប្រួល យកនូវភោគផល ចេញពីកិច្ចការ
គ្រប់ពេលរៀងរាល់ នឹងមានមង្គល ចម្រើនពេកក្រៃ ។
៣. ឯភរិយាយអ្នក ដែលនៅក្នុងផ្ទះ ដូចដើមស្រស់ខ្ចី មានស្លឹកមានផ្លែ
ស្រគាលទុំខ្ចី កូនប្រុសរញ៉ី ដូចដើមឈើតូច ។
៤. នេះជាអំណោយ ទ្រង់ប្រទានអោយ គេបានសំរេច ដល់អ្នកកោតខ្លាច
ប្ញទ្ធីអំណាច ផលច្រើនពន់ពេក មិនពិបាករក ។
៥. សូមទ្រង់ប្រសិទ្ធិ ពរជ័យវិចិត្រ ពីស៊ីយ៉ូនមក ជារៀងរាល់ថ្ងៃ
កុំបាច់លៃលក ដើរតត្រុងករក ក្នុងជីវិតអញនក ។
៦. អ្នកនឹងឃើញចៅ របស់អ្នកនៅ បីបមថ្នមថ្នាក់ អោយអ៊ីស្រាអែល
បានសុខជាជាក់ គ្មានគ្រោះឧបសគ្គ ជួបតែសុខសាន្ត ។
បទព្រហ្មគីតិ
១. គេតែងធ្វើបាប ខ្ញុំជាដរាប តាំងពីក្មេងខ្ចី អោយអ៊ីស្រាអែល
ទាំងប្រុសទាំងស្រី ស្រែកពោលស្រដី តាមដូច្នេះថា ៖ ។
២. « គេធ្វើបាបខ្ញុំ ដូចចងគំនុំ តាំងពីកុមារ គេចង់សម្លាប់
ចាក់កាប់ប្រហារ តែទោះយ៉ាងណា ក៏មិនឈ្នះខ្ញុំ ។
៣. គេភ្ជួរគេរាស់ គេដាំគេដុះ ធ្វើគន្លងធំ គេភ្ជួរលីខ្នង
ដូចភ្ជួរដីភូមិ លើសាច់ឈាមខ្ញុំ អោយឈឺគ្រាំគ្រា ។
៤. ប៉ុន្តែព្រះម្ចាស់ ទ្រង់សប្បុរសណាស ដល់យើងគ្រប់គ្នា ទ្រង់ស្រាយចំណង
ពួកជនពាល ចេញពីអង្គា ខ្ញុំសុខសាន្តណាស់ ។
៥. សូមអោយអស់ជន ស្អប់ក្រុងស៊ីយ៉ូន ជួបក្តីអាម៉ាស់ និងដកខ្លួនថយ
ចេញឆ្ងាយស្រឡះ វិនាសព្រាត់ប្រាស កុំបីសល់នៅ ។
៦. សូមអោយពួកគេ កុំបីល្ហើយល្ហែ ដូចជាដើមស្មៅ លើដំបូលផ្ទះ
ហើយត្រូវកំដៅ ស្ងួតក្រៀមស្វិតទៅ មុនពេលលាស់ខ្ចី ។
៧. សូម្បីតែគេ ច្រូតស្មៅនោះដែរ ក៏មិនពេញដៃ មិនល្មមសម្រាប់
ចងកណ្តាប់អី ព្រោះស្មៅក្សិណក្ស័យ អស់ន័យខ្លឹមសារ ។
៨. សូមកុំអោយអស់ អ្នកដើរតាមនោះ ពោលទៅគេថា « សូមព្រះអម្ចាស់
ប្រទានជ័យា ដល់អ្នករាល់គ្នា » តទៅទៀងឡើយ ។
បទពាក្យ ៧
១. បពិតព្រះជាអម្ចាស់អើយ ខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លង មេត្តាជួយផងផុតពីស្លាប់ ។
២. សំឡេងខ្ញុំឮដូចចំរៀង សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស ។
៣. បពិត្រព្រះម្ចាស់ដ៏ឧត្តម បើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ ។
៤. ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព ។
៥. ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ ។
៦. ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី ។
៧. ឱ! អ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច ។
៨. ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត
បទកាកគតិ
១. បពិត្រព្រះម្ចាស់ ខ្ញុំជាមនុស្ស ដែលមិនអំនួត មិនវាយប្ញកខ្ពស់
មិនអាងមិនអួត មិនចង់ប្រកួត អ្នកតូចអ្នកទាប ។
ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជារៀងរាប មិនចង់បានអ្វី
ដែលធំហួសបៀប លើសសមត្ថភាព របស់ខ្ញុំឡើយ ។
២. តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ ដូចជាកូនក្មេង
ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ នឹងអ្វីទាំងអស់ ។
៣. អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ តាំងពីឥតឡូវ
តទៅឥតខ្ចោះ រហូតដល់អស់ កប្បកល្បជានិច្ច ។
បទព្រហ្មគីតិ
១. ឱ! ព្រះអម្ចាស់អើយ កុំកន្តើយសូមនឹកដល់
ដាវីឌសែនខ្វាយខ្វល់ នឿយហត់ជ្រុលគ្រប់កិច្ចការ ។
២. ព្រះរាជាបានស្បថ ជាកំណត់ទ្រង់សន្យា
ព្រះដ៏មានចេស្តា នៃលោកយ៉ាកុបគ្រប់ក្នា ។
៣. ថាខ្ញុំមិនចូលជ្រក ក្នុងជំរកព្រះពន្លា
មិនព្រមចូលនិន្ទ្រា លើគ្រែគ្រានេះឡើយណ ។
៤. ខ្ញុំមិនព្រមបិទភ្នែក មិនព្រមដែកលង់នេត្រា
ដរាបខ្ញុំនេះណា ចាត់ចែងការថ្វាយមិនបាន ។
៥. គឺព្រះតំណាក់ជ័យ ថ្វាយយក្សត្រថ្លៃខ្លាំងក្លាហាន
ព្រះយ៉ាកុបថ្កើងថ្កាន បើមិនបានខ្ញុំសោកា ។
៦. ហឹបសម្ព័ន្ធមេត្រី ឮគេស្តីនិយាយថា
ឯភូមិនអេប្រាតា នៅយ៉ាអាឃើញហឹបជាក់ ។
៧. ចូរយើងនាំគ្នីគ្នា គ្រប់អង្គាចូលដំណាក់
ក្រា់បទាបាទាព្រះ ដោយស្មោះស្ម័គ្រគោរពថ្កើង ។
៨. ឱ! ព្រះជាអម្ចាស់ មេត្តាប្រោសសូមតើនឡើង
ជាមួយហឹបព្រះអង្គ សូមយាងគង់រហូតទៅ ។
៩. សូមអោយបូជាចារ្យ គ្រប់ការយាកុំហមងសៅ
ធ្វើសុចរិតជាផ្លូវ រាស្រ្តរស់នៅហ៊ោរសប្បាយ ។
១០. ដោយយល់ដល់ព្រះបាទ នាមដាវីឌដ៏ស្រស់ស្រាយ
កុំចោលស្តេចនេះឡើយ គឺទ្រង់ហើយបានអភិសេក ។
១១. ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក
យើងនឹងតែងតាំងពួជ អោយគញរងរាជ្យជាបន្ត ។
១២. ប្រសិនបើបុទ្រអ្នក កាន់បានជាក់សម្ព័ន្ធល្អ
មេត្រីយើងតៗ គ្រប់តំណយើងប្រដៅ ។
នោះពូជគេនឹងបាន ល្អថ្កើងថ្កានមិនអាស្រូវ
ឡើងគ្រងរាជ្យតទៅ តកូនចៅឥតស្រាកស្រាន្ត ។
១៣. ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន
ជាទីល្អចំណន ស៊ីយ៉ូនបានជាលំនៅ ។
១៤. យើងនឹងស្នាក់សំរាក មួយរយៈមិនចេញទៅ
ចង់រស់ស្នាក់និត្យនៅ មិនចេញទៅកន្លែងណា ។
១៥. យើងនឹងប្រទានពរ ក្រុងបវរតាមត្រូវការ
អោយអ្នកខ្សត់ខ្លោចផ្សា មានអាហារមិនខ្វះទេ ។
១៦. យើងនឹងសង្រ្គោះក្រុង អោយរឿងរុងល្អឡើងទ្វេ
ដោយបូជាចារ្យគេ រាស្រ្តរិះរេអរអនេក ។
១៧. ទីនេះយើងអោយស្តេច មានអំណាចខ្ពស់ពន់ពេក
កើតពីពួជដាវីឌ អោយស្នងរាជ្យពេលនេះណា ។
យើងនឹងរៀបចំអោយ ស្តេចអង្គក្រោយមានចេស្តា
គ្រងរាជ្យយូរវស្សា ជួសក្សត្រាយើងអភិសេក ។
១៨. យើងនឹងធ្វើអោយខ្មាំង បាក់មុខខ្លាំអខ្មាសពន់ពេក
តែយើងនឹងអោយរាជ្យ យើងអភិសេកបានថ្កុំថ្កើង ។
បទពាក្យ ៧
១. បងប្អូនទាំងអស់ចេះរួមរស់ ចេះស្រួលចេះស្រុះស្មោះសោភា
គឺល្អប្រពៃឥតគណានា សប្បាយគ្រប់គ្នាត្រេកត្រអាល ។
២. គឺប្រៀបបីដូចជាទឹកអប់ ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល
មកពុកចង្កាហើយរាលដាល ចុះមកជាយអាវលោកអារ៉ុន ។
៣. ប្រៀបបីដូចជាធ្លាក់សន្សើម ពីហ៊ែរម៉ូនភ្នំនិងស៊ីយ៉ូន
ជាកន្លែងព្រះម្ចាស់ប្រទាន ជីវិតអោយមានអស់កល្បកប្ប ។
បទពាក្យ ៧
១. អស់អ្នកបំរើព្រះអម្ចាស់ នៅក្នុងដំណាក់ពេលរាត្រី
នាំគ្នាតម្កើងព្រះម្ចាស់ថ្ងៃ ដ៏ខ្ពង់ខ្ពស់ក្រៃពេកអស្ចារ្យ ។
២. ចូរលើកដៃឡើងហើយប្រណម្យ បែរទៅអោយចំទីសក្ករ
ចូរច្រៀងសរសើរដោយជ្រះថ្លា ថ្កើងព្រះចេស្តានៃព្រះអង្គ ។
៣. សូមព្រះអម្ចាស់ដែលបង្កើត មេឃដីល្អឆើតកុំរេរង់
សូមប្រទានពរដល់អ្នកផង ពីក្រុងស៊ីយ៉ូនមកកុំខាន
បទកាកគតិ
១. អាលេលូយ៉ា ចូរគ្រប់អាត្មា សរសើរតម្កើង ព្រះនាមអម្ចាស់
ជាព្រះនៃយើង អ្នកបំរើផង នាំគ្នាអបអរ ។
២. អ្នកដែលស្ថិតក្នុង ដំណាក់ព្រះអង្គ មូលមីរកុះករ នៅក្នុងបរិវេណ
ដំណាក់បវរ នាំគ្នាឈូឆរ សរសើរព្រះម្ចាស់ ។
៣. ដ្បិតព្រះអង្គថ្លៃ ទ្រង់មានព្រះទ័យ សប្បុរសខ្លាំងណាស់ ចូរច្រៀងតម្កើង
ថ្វាយព្រះនាមព្រះ ដ្បិតព្រះអម្ចាស់ គាប់ចិត្តនឹងយើង ។
៤. ព្រះម្ចាស់ជ្រើសរើស មិនអោយមានទាស់ ពូជយ៉ាកុបថ្កើង ព្រះអង្គយកជាតិ
អ៊ីស្រាអែលឡើង ជារាស្រ្តព្រះអង្គ រុងរឿងប្រពៃ ។
៥. ខ្ញុំដឹងច្បាស់ថា ព្រះម្ចាស់នេះណា ឧត្តមថ្លាថ្លៃ ព្រះម្ចាស់នៃយើង
ប្រសើរពេកក្រសៃ លើសព្រះដទៃ មានទាំងប៉ុន្មាន ។
៦. បើទ្រង់ពេញចិត្ត ធ្វើការអ្វីពិត ជាសំរេចបាន លើមេឃលើដី
សមុទ្រគ្រប់ស្ថាន ជំរៅប៉ុន្មាន ក៏ទ្រង់ឥតរា ។
៧. ព្រះអង្គនាំយក ទាំងដុំពពក ពីជើងមេឃា ទ្រង់ធ្វើអោយមាន
រន្ទះខ្ទ័រខ្ទារ ភ្លៀងច្រើនមហិមា ខ្យល់បក់សព្វសាយ ។
៨. នៅស្រុកអេស៊ីប ព្រះអង្គសម្លាប់ កូនច្បងទាំងឡាយ តាំងពីកូនមនុស្ស
កូនសត្វអន្តរាយ ព្រះអង្គគ្មានស្តាយ ខ្ចាត់ខ្ចាយគ្មានសល់ ។
៩. ព្រះអង្គសំដែង បារដិហារិយ៍ផ្សេងៗ អេស៊ីបខ្វាយខ្វល់ ដើម្បីដាក់ទោស
ស្តេចផារ៉ោនផ្ទាល់ និងអស់មន្ត្រី នៃស្តេចផងដែរ ។
១០. ព្រះអង្គបានវាយ ប្រហារស្លាប់ពាយ ជាតិច្រើនហូរហែ រួមទាំងជីវិត
ស្តេចខ្លាំងពូកែ មិនបានសុខទេ ត្រូវក្ស័យជីវី ។
១១. គឺស្តេចស៊ីហុន គ្រប់គ្រងតំបន់ ស្រុកអាម៉ូរី ទាំងព្រះបាទអុក
ស្រុកបាសានទី និងស្តេចមូលមី នៃជាតិកាណាន ។
១២. ទ្រង់សព្វព្រះទ័យ ប្រគល់ទឹកដី ជាមរតកថ្កាន អោយអ៊ីស្រាអែល
ជារាស្រ្តទ្រង់បាន រស់ដោយសុខសាន្ត ត្រចង់រឿងរុង ។
១៣. បពិត្រព្រះម្ចាស់ ព្រះនាមរបស់ ព្រះអង្គគង់វង់ ជារៀងរហូត
ល្បីល្បាញយូរលង់ ត្រចះត្រចង់ អស់កល្បគ្រប់គ្រា ។
១៤. ដ្បិតព្រះអង្គរក យុត្តិធម៌នាំមក អោយរាស្រ្តប្រជា ព្រហអង្គអាណិត
អាសូរគ្រប់គ្នា អស់កូនចៅជា អ្នកស្ម័គ្របំរើ ។
១៥. ព្រះផ្សេងឯទៀត ជាព្រះមិនពិត កើតពីមនុស្សធ្វើ ពីមាសពីប្រាក់
ពីស្ពាន់ពីឈើ អ្វីសព្វសារពើ ជាព្រះក្លែងក្លាយ ។
១៦. ព្រះនោះមានមាត់ បើកបិទមិនកើត មិនអាចនិយាយ មាត់ដែលជាងឆ្លាក់
គេដាក់មកអោយ ភ្នែកដែលមានហើយ តែបើកមិនរួច ។
១៧. ត្រចៀកក៏មាន តែស្តាប់មិនបាន ដូចត្រចៀកខូច ស្រេចតែជាងធ្វើ
តាមធំតាមតូច ខ្យល់ចូលមិនរួច ដង្ហើមក៏គ្មាន ។
១៨. សូមអោយអស់អ្នក ដែលខំសូនឆ្លាក់ ឥតមានស្រាកស្រាន្ត ធ្វើព្រះក្លែងក្លាយ
មានទាំងប៉ុន្មាន អោយពួកគេបាន ដូចព្រះទាំងនោះ ។
១៩. អ៊ីស្រាអែលអើយ កុំនៅកន្តើយ នាំគ្នាទាំងអស់ ខំលើកតម្កើង
ព្រះជាអម្ចាស់ ទាំងពូជរបស់ លោកអរ៉ុនផង ។
២០. គ្រួសារលេវី ចូរមកមូលមីរ សរសើរផ្គូផ្គង និងង្នកដែលធ្លាប់
គោរពព្រះអង្គ សរសើរថ្កើងថ្កាន ព្រះម្ចាស់នៃយើង ។
២១. ចូរយើងនាំគ្នា គ្រប់ៗអង្គា មូលផ្តុំតម្កើង ព្រះជាអម្ចាស់
គង់ភ្នំស៊ីយ៉ូន និងនៅក្នុងក្នុង យេរូសាឡឹម ។
១. សូមតម្កើងព្រះ ដែលជាអម្ចាស់ គ្រប់ទីតំបន់ ទ្រង់មានព្រះទ័យ
សប្បុរសពេកពន់ ប្រសើរលើសលន់ រហូតរៀងទៅ ។
២. ចូរលើកតម្កើង ព្រះដ៏ខ្ពស់ថ្កើង មិនដែលអាស្រូវ ដោយធម៌មេត្តា
ករុនណាជាផ្លូវ ដែលស្ថិតស្ថេរនៅ អស់កល្បរហូត ។
៣. សរសើរតម្កើង ព្រះម្ចាស់ខ្ពស់ឡើង លើសគេបំផុត ដោយធម៌មេត្តា
ករុណាមោះមុត នៅជាប់រហូត កប្បកល្បអនេក ។
៤. មានតែព្រះអង្គ ធ្វើការឧត្តុង ឧត្តមក្រៃពេក ដោយធម៌មេត្តា
ករុណាល្អឯក ប្រណីសង្វេគ អស់កល្បជានិច្ច ។
៥. ព្រះអង្គបង្កើត ផ្ទៃមេឃល្អឆើត ដោយគ្មានកលកិច្ច ដ្បិតព្រះហប្ញទ័យ
មេត្តាជានិច្ច ករុណាពន់ពេក ស្ថិតនៅយូរលង់ ។
៦. ព្រះអង្គបានដាក់ ផែនដីតាមថ្នាក់ ស្ថិតនៅយូរលង់ ។
ដ្បិតហប្ញទ័យទ្រង់ ស្ថិតនៅយូរលង់ អស់កល្បប្រិមប្រិយ៍ ។
៧. ព្រះអង្គបង្កើត ដុំពន្លឺឆើត ចែងចាំងរស្មី ដោយធម៌មេត្តា
ករុណាប្រណី ស្ថិតនៅពាសដី អស់កល្បអន្លាយ ។
៨. គឺព្រះអាទិត្យ ព្រះអង្គបង្កើត បំភ្លឺពេលថ្ងៃ ដោយធម៌មេត្តា
ករុណាប្រណី ស្ថិតនៅអាល័យ អស់កល្បសព្វគ្រប់ ។
៩. ព្រះច័ន្ទតារា គ្រប់គ្រងត្រៀមត្រា បំភ្លឺពេលយប់ ដោយធម៌មេត្តា
ករុណាគួរគាប់ ស្ថិតស្ថេរនៅជាប់ អស់កល្បរៀងរាប ។
១០. ព្រះអង្គប្រល័យ កូនច្បងគ្រប់កាយ របស់អេស៊ីប ដ្បិតធម៌មេត្តា
ចែងចាំងដរាប មិនចេះស្រអាប់ អស់កល្បរហូត ។
១១. ទ្រង់នាំប្រជា ស្រាអែលគ្រប់គ្នា អោយរួចរបូត ពីស្រុកអេស៊ីប
ដោយព្រះទ័យកួច នាំគេអោយរួច អស់កល្បយូរលង់ ។
១២. ដោយប្ញទ្ធិបារមី តេជះខ្លាំងក្រៃ ទាំងមានអានុភាពផង ដ្បិតធម៌មេត្តា
ករុណាកន្លង នៅជាប់ឥតហ្មង ស្ថិតស្ថេរពេញទី ។
១៣. ទ្រង់ញែកសមុទ្រ គ្មានព្រឺតក់ស្លុត ចែកចេញជាពីរ ដោយធម៌មេត្តា
ករុណាកន្លង នៅជាប់ឥតហ្មង ស្ថិតស្ថេរពេញទី ។
១៤. ទ្រង់នាំជនជាតិ ស្រាអែលដើរកាត់ តាមបាតសមុទ្រ ដោយធម៌មេត្តា
ករុណាបំផុត នៅមិនរលត់ អស់កប្បកល្បហោង ។
១៥. ព្រះអង្គធ្វើអោយ ស្តេចផារ៉ោនធ្លោយ ទាំងកងទ័ពផង លង់ក្នុងសមុទ្រ
ស្លាប់គ្រានោះម្តង ករុណាព្រះអង្គ ស្ថិតនៅឥតស្រាន្ត ។
១៦. ព្រះអង្គណែនាំ ប្រជាអោយទ្រាំ តាមរហោស្ថាន ដោយធម៌មេត្តា
ករុណាថ្កើងថ្កាន ស្ថិតគ្មានអវសាន អស់កល្បមានជោគ ។
១៧. ទ្រង់ប្រហារស្តេច ពេញដោយអំណាច ច្រើនអង្គដួលស្តូក ដោយធម៌មេត្តា
ករុណាមានមក ស្ថិតនៅក្នុងលោក អស់កល្បកន្លង ។
១៨. ព្រះអង្គប្រហារ ស្តេចខ្លាំងអស្ចារ្យ អោយក្ស័យគ្រប់អង្គ ដោយធម៌មេត្តា
ករុណាត្រចង់ ស្ថិតនៅគង់វង់ អស់កល្បគ្រប់ទី ។
១៩. គឺមានព្រះបាទ ស៊ីហុនសោយរាជ្យ លើអាម៉ូរី ដ្បិតទ្រង់មេត្តា
ករុណាគ្រប់ទី ស្ថិតស្ថេរមូលមីរ រហូតប្រពៃ ។
២០. និងព្រះបាទអុក គ្រប់គ្រងលើស្រុក បាសាននោះនៃ ព្រោះតែព្រះអង្គ
ទ្រង់មានព្រះទ័យ ស្មោះស្ម័គ្រមេត្រី អស់កល្បស្ថិតស្ថេរ ។
២១. ព្រះអង្គប្រទាន អ៊ីស្រាអែលមាន ដីទុកជាកេរ ដ្បិតព្រះហប្ញទ័យ
ទ្រង់ឥតងាករេ ព្រះអង្គស្ថិតស្ថេរ អស់កល្បតទៅ ។
២២. ព្រះអង្គប្រទាន កូនចៅអោយមាន ស្រុករស់និត្យនៅ ដោយធម៌មេត្តា
ករុណាពេកកូវ ព្រះអង្គស្ថិតនៅ ជាអចិន្ត្រៃយ៍ ។
២៣. ពេលយើងមានទុក្ខ វេទនាគ្រប់មុខ ទ្រង់តែងប្រណី ដោយធម៌មេត្តា
ករុណាឥតបី ប្រសើរពេកក្រៃ គ្រប់សម័យកាល ។
២៤. ព្រះអង្គរំដោះ យើងផុតពីគ្រោះ លែងភ័ជ្រួលច្រាល ដោយព្រះហប្ញទ័យ
ករុណាត្រកាល ស្ថិតនៅរៀងរាល់ រហូតឥតឈប់ ។
២៥. ព្រះអង្គប្រទាន អាហារអោយមាន ឆ្អែតឆ្អន់សព្វគ្រប់ ដោយធម៌មេត្តា
ករុណាលើសលប់ ស្ថិតនៅតាំងជាប់ ឥតបីរលត់ ។
២៦. ចូរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើង គ្មានទីបំផុត ដោយធម៌មេត្តា
ករុណាវិសុទ្ធ ស្ថិតមិនរលត់ អស់កល្បកប្បហោង ។
បទពាក្យ ៧
១. យើងអង្គុយនឹកគិតរិះរេ នៅមាត់ទន្លេបាប៊ីឡូន
យំនឹកស្រណោះក្រុងស៊ីយ៉ូន ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា ។
២. ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិន យើងបានព្យួរពិណយើងនោះណា
ជិតមាត់ទន្លេដើមរុក្ខា រួចចោលភក្រ្តាមើលទៅឆ្ងាយ ។
៣. ពេលនោះពួកអ្នកដែលចាប់យើង គេសុំអោយច្រៀងបទសប្បាយ
គេពោលថាចូរច្រៀងបរិយាយ ក្រុងស៊ីយ៉ូនអោយយើងស្តាប់ផង ។
៤. តើអោយយើងច្រៀងបទតម្កើង ថ្វាយព្រះនៃយើងពេលនេះម្តង
នៅលើទឹកដីដ៏សៅហ្មង នៃបរទេសផងដូចម្តេចកើត ? ។
៥. ឱ! ក្រុងយេរូសាឡឹមអើយ ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត
បើខ្ញុំភ្លេចអ្នកភ្លេចកំណើត សូមដៃខ្ញុំពើតស្ពឹកចុកចាប់ ។
៦. ប្រសិនបើខ្ញុំមិនជឿជាក់ មិនចាត់់ទុកអ្នកដូចខ្ញុំប្រាប់
ជាអំណរដ៏ខ្លាំងក្លាគាប់ សូមអណ្តាតជាប់រឹងជិតជុំ ។
៧. ឱ! ព្រះអម្ចាស់សូមកុំភ្លេច ពីអំពើល្បិចជាតិអេដុំ
បានប្រព្រឹត្តចំពោះយើងខ្ញុំ ដែលបានឮងំក្នុងសោតា ។
ថ្ងៃដែលក្រុងយេរូសាឡឹម ត្រូវអស់សង្ឃឹមគេពោលថា ៖
« ចូរកម្ទេចក្រុងនេះទៅរ៉ា កម្ទេចលុះត្រារលំគ្រឹះ » ។
៨. រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងវិនាសអស់
ត្រូវគេបំផ្លាញគ្មានចន្លោះ មិនសល់អ្វីសោះយ៉ាងប្រាកដ ។
អ្នកណាធ្វើបាបឯងពេលនេះ តបនឹងតម្រេះដែលឯងក្បត់
ចំពោះរូបយើងមិនកំណត់ អ្នកនោះគឺពិតមានមង្គល ។
៩. អ្នកណាចាប់កូនតូចៗឯង ចាប់មិនខ្ចីលែងមិនខ្វាយខ្វល់
បោកទៅនឹងថ្មខ្ទេចគ្មានសល់ នឹងមានមង្គលសុខរហូត ។
បទកាកគតិ
១. ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត នៅមុខទេវតា
ខ្ញុំស្មូត្រជាបទ តម្កើងថ្វាយថ្វាត់ ដល់ព្រះអង្គថ្លៃ ។
២. ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក វិហារប្រពៃ ខ្ញុំលើកតម្កើង
ព្រះនាមថ្លាថ្លៃ ដោយព្រះហប្ញទ័យ ស្មោះស្ម័គ្រឥតស្បើយ ។
៣. នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ ព្រះអង្គប្រទាន
ឥតមានកន្តើយ អោយខ្ញុំបានស្បើយ ក្នុងចិត្តក្លាហាន ។
៤. ឱ! ព្រះម្ចាស់អើយ សូមទ្រង់ផ្តល់អោយ ស្តេចទាំងប៉ុន្មាន នៅលើផែនដី
នាំគ្នាគ្រប់ប្រាណ តម្កើងពេលបាន ឮទ្រង់សន្យា ។
៥. សូមអោយគេនាំ គ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ ថា « ព្រះអម្ចាស់
រុងរឿងអស្ចារ្យ ឧត្តមថ្លៃថ្លា បំផុតគ្មានពីរ ។
៦. ទោះបីព្រះម្ចាស់ ខ្ពង់ខ្ពស់ខ្លាំងណាស់ ក៏ទ្រង់សំភី គិតមនុស្សលោក
គ្រប់វិនាទី ជនកាចយាយី ទ្រង់ស្គាល់ពីឆ្ងាយ ។
៧. ពេលទូលបង្គំ ជួយអាសន្នធំ ទ្រង់ឥតជិនណាយ ជួយការពារខ្ញុំ
វាយខ្មាំងខ្ចាត់ខ្ចាយ សង្រ្គោះខ្ញុំដោយ ប្ញទ្ធីបារមី ។
៨. បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ ព្រះអង្គប្រកប
ដោយព្រះហប្ញទ័យ ករុណាក្រៃ ឥតបីបោះបង់ ។
១. បពិត្រព្រះម្ចាស់ដ៏សប្បុរស ទ្រង់ឈ្វេងយល់អស់ជំរៅចិត្ត
នៃទូលបង្គំដែលមានពិត ព្រះអង្គស្គាល់ឥតសល់ចន្លោះ ។
២. ទ្រង់ជ្រាបឥតបីមានសង្ស័យ ក្រោកឈរអង្គុយគ្រប់ទាំងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ ពីមុនទាំងអស់ស្រេចទៅហើយ ។
៣. ទោះបីដើរដេកធ្វើកិច្ចការ តិចច្រើនម្តេចម្តាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយ សំរាកក៏ដោយមិនកំបាំង ។
៤. ទោះជាពាក្យពេចន៍ប្រុងនឹងស្តី ទ្រង់យល់អត្ថន័យអស់តែម្តង
សព្វទាំងសេចក្តីដែលបម្រុង ទុកក្នុងចិត្តផងក៏មិនសល់ ។
៥. ព្រះអង្គនៅពាំងទាំងមុខក្រោយ ការពារមិនអោយមានកង្វល់
មិនអោយខ្ញុំជួបគ្រោះអំពល់ ព្រោះតែទ្រង់ផ្តល់បារមីថ្លៃ ។
៦. នេះគឺព្រះអង្គទ្រង់ត្រាស់ញាណ ទើបទ្រង់ជា្របបានមិនសល់អ្វី
អស្ចារ្យពេកណាស់គួរស្ញែងក្រៃ ខ្ញុំមិនយល់ន័ដូចម្តេចសោះ ។
៧. តើទូលបង្គំអាចទៅណា ឆ្ងាយពីភ័ក្រ្តាព្រះអង្គនោះ
គេចទៅទីណាមិនផុតសោះ ព្រះអង្គជ្រាបអស់សព្វទិសា ។
៨. បើខ្ញុំនឹងឡើងទៅលើមេឃ ក៏មិនផុតភ្នែកផុតនេត្រា
បើទៅនៅស្ថានមនុស្សមរណា ក៏ជួបភ័ក្រ្តាទ្រង់ជានិច្ច ។
៩. ទោះបីជាខ្ញុំពាក់ស្លាបហោះ ទៅកន្លែងរះព្រះអាទិត្យ
ឬទោះបីខ្ញុំចង់រត់គេច ទៅរស់ឯលិចនាយសមុទ្រ ។
១០. ក៏ព្រះអង្គគង់នៅទីនោះ ឥតមានចន្លោះឬគេចផុត
ជួយដឹកនាំខ្ញុំលែងតក់ស្លុត ដោយបារមីប្ញទ្ធិដ៏ឧត្តម ។
១១. ប្រសិនបើខ្ញុំពោលឡើងថា សូមអោយអន្ធិកាគ្របលើខ្ញុំ
ពន្លឺថ្ងៃដែលនៅជិតជុំ ប្រែក្លាយយប់ផ្តុំឥតពន្លឺ ។
១២. ទោះបីងងឹតយ៉ាងណាក្តី ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ
ពេលយប់ដូចថ្ងៃជះរន្ទឺ ងងឹតប្រែភ្លឺមានរស្មី ។
១៣. ព្រះអង្គបង្កើតខ្ញុំបានសុខ ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្តាយមានគុណយូរខែថ្ងៃ សន្តោសប្រណីគ្រប់កាយា ។
១៤. ខ្ញុំសូមលើកតម្កើងព្រះអង្គ ស្នាព្រះហស្តទ្រង់ក៏អស្ចារ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការ សុទ្ធតែអស្ចារ្យកើតពីទ្រង់ ។
១៥. ពេលទូលបង្គំចាប់កំណើត នៅក្នុងទីស្ងាត់លាក់កំបាំង
ក៏មិនអាចពួននឹងព្រះអង្គ អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ ។
១៦. កាលទូលបង្គំមិនមានខ្លួន រួបកាយមាំមួនសាច់ឈាមស្រស់
ព្រះអង្គទតឃើញខ្ញុំទាំងអស់ ឥតមានចន្លោះត្រង់ណាឡើយ ។
ព្រះអង្គកំណត់ពេលផងណា អាយុសង្ខារខ្ញុំរួចហើយ
កត់ទុកជាស្រេចមិនកន្តើយ មុននឹងដល់ថ្ងៃនោះមកទៀត ។
១៧. បពិត្រព្រះម្ចាស់ព្រះតំរិះ ព្រះអង្គជ្រៅជ្រះជាងសមុទ្រ
ខ្ពស់ហួសអាកាសវេហាស៍ផុត មិនអាចកំណត់ដឹងប៉ុន្មាន ។
១៨. ប្រសិនបើចិត្តខ្ញុំចង់រាប់ ក៏មិនអាចគ្រប់ទាំងអស់បាន
ពីការអស្ចារ្យទាំងប៉ុន្មាន មានចំនួនច្រើនជាងគ្រាប់ខ្សាច់ ។
១៩. បពិត្រព្រះម្ចាស់ទ្រង់គួរតែ ប្រហារពួកគេអោយខ្ទីខ្ទេច
ទាំងពួកឃាតករសូមក្រញិច អោយគេរត់គេចឆ្ងាយពីខ្ញុំ ។
២០. សត្រូវព្រះអង្គនាំគ្នាយក នាមព្រះអង្គមកបោកបន្លំ
គេពោលព្រះនាមទ្រង់ជាធំ ដើម្បីបន្លំធ្វើអាក្រក់ ។
២១. បពិត្រព្រះម្ចាស់អើយខ្ញុំស្អប់ អ្នកធ្វើមិនគាប់ចិត្តគំរក់
ចង់ចងគំនុំព្រះសង្រ្គោះ បះបោរទុយ៌សប៉ងប្រឆាំង ។
២២. ខ្ញុំស្អប់ពួកគេខ្លាំងបំផុត ពួកអ្នកមានចិត្តហ៊ានប្រណាំង
ខ្ញុំបានចាត់ទុកគេជាខ្មាំង តែងតែប្រឆាំងរូបខ្ញុំផ្ទាល់ ។
២៣. ឱ! ព្រះម្ចាស់អើយសូមពិនិត្យ អោយបានស្គាល់ចិត្តផុតកង្វល់
ទាំងល្បងមលើខ្ញុំអោយអស់ខ្វល់ ដើម្បីបានយល់អ្វីខ្ញុំគិត ។
២៤. សូមព្រះជាម្ចាស់ទតមើលតើ ខ្ញុំមិនបានដើរខុសពីក្រឹត្យ
ជួយដឹកនាំខ្ញុំអោយជួបជិត មាគ៌ាប្រណីតនៅអស់កល្ប ។
បទព្រហ្មគីតិ
២. ឱព្រះជាអម្ចាស់ សូមរំដោះខ្ញុំអោយផុត
ពីអ្នកមានពុតត្បុត ពួកទុច្ចរិតពាលឃោរឃៅ ។
៣. គេនាំគ្នាប្រព្រឹត្ត រឿងឧក្រិដ្ឋទាំងល្ង់ខ្លៅ
មិនស្គាល់ពីរាក់ជ្រៅ ខុសឬត្រូវចង់តែឈ្លោះ ។
៤. អណ្តាតគេសាហាវ មុតដូចដាវពោលទ្រគោះ
មាត់គេពេញដោយពីស ដូចសត្វពស់គួរអោយខ្លាច ។
៥. ឱ! ព្រះជាអម្ចាស់ សូមសន្តោសដោយអំណាច
ការពារខ្ញុំអោយរួច ជនកំហូចចង់រំលំ ។
៦. គេខំអួតបំប៉ោង ដាក់ចម្រូងពួនសំងំ
អន្ទាក់ដាក់បន្លំ ចាំចាប់ខ្ញុំរាល់តែថ្ងៃ ។
៧. ខ្ញុំទូលព្រហម្ចាស់ថា ទ្រង់គឺជាព្រះម្ចាស់ថ្លៃ
សូមមេត្តាប្រណី ស្តាប់សំដីខ្ញុំវាចា ។
៨. បពិត្រព្រះអម្ចាស់ សូមសង្រ្គោះដោយចេស្តា
ពេលច្បាំងនឹងបច្ចា ទ្រង់ពាំងការមិនអោយសូន្យ ។
៩. ឱ! ព្រះជាម្ចាស់អើយ សូមកុំអោយពួកទុរជន
សំរេចផែនការមុន អោយគេសូន្យបរាជ័យ ។
១០. កុំអោយអ្នកឡោមព័ទ្ធ ខ្ញុំមិនភ្លាត់អរសប្បាយ
តែសូមជួយប្រែក្លាយ ក្តីអន្តរាយដាក់ទៅគេ ។
១១. អោយមានភ្លើងឆ្អិនឆ្អៅ ឆេះសន្ធៅស្រោចបំបែរ
សូមច្រានទម្លាក់គេ មិនរួចទេភ្លើងឆេះប្រាណ ។
១២. ឯអ្នកបង្កាច់មួល នៅមិនស្រួលពុំសុខសាន្ត
ទុក្ខសោកតាមរំខាន ញាំញីប្រាណមិនឈប់ឈរ ។
១៣. ខ្ញុំដឹងថាព្រះម្ចាស់ តាមសង្រ្គោះទាំងនគរ
ព្រះអង្គរកយុត្តិធម៌ អ្នកក្រីក្រមិនភ័យព្រួយ ។
១៤. ឯអ្នកសុចរិត គេខំខិតតម្កើងស្ទួយ
ព្រះម្ចាស់មានតែមួយ គ្មានទុក្ខព្រួយពេលជួបភ័ក្រ្ត ។
បទកាកគតិ
១. ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស ទូលពាក្យអង្វរ សូមផ្ទៀងព្រះកាណ៌
ស្តាប់ស្នូរថ្ងួចថ្ងូរ កុំបង្អង់យូរ យាងមកជួយខ្ញុំ ។
២. សូមអោយវាចា អធិដ្ឋានគ្រប់គ្រា នៃទូលបង្គំ បានឡើងទៅដល់
ព្រះម្ចាស់ឧត្តម ដូចផ្សែងហុយងំ ពីគ្រឿងក្រអូប ។
រូបខ្ញុំលើដៃ អធិដ្ឋានរាល់ថ្ងៃច័ន្ទដូចតង្វាយគាប់ ថ្វាយនៅពេលល្ងាច
ក្រអូបឈ្ងុយឈ្ងប់ ជះក្លិនសាយសព្វ ទៅគ្រប់ទិសា ។
៣. ឱ! ព្រះអម្ចាស់ សូមមេត្តាខ្ទាស់ មាត់ខ្ញុំផងណា កុំអោយនិយាយ
ពាក្យដែលមុសា ពោលមិនបានការ ជាពាក្យអាក្រក់ ។
៤. សូមកុំបណ្តោយ កាយចិត្តខ្ញុំអោយ ធ្វើរឿងគំរក់ ដែលមិនគប្បី
កុំទៅស្មោះស្ម័គ្រ ជប់លៀងព័ទ្ធពាក់ ពួកអ្នកទុច្ចរិត ។
៥. បើអញនកជាល្អ សុចរិតយុត្តិធម៌ ប្រដៅដោយចិត្ត ស្មោះត្រង់ស្រឡាញ់
ពោរពេញអាណីត ខ្ញុំមិនបាច់គិត ការល្អសមរម្យ ។
កុំអោយទឹកអប់ ពួកពាលហូរសព្វ ស្រោលើក្បាលខ្ញុំ ខ្ញុំខំស្រែករក
ព្រះម្ចាស់ឧត្តម ជួយទូលបង្គំ ប្រឆាំងពួកពាល ។
៦. មេដឹកនាំនោះ ត្រូវគេច្រានចុះ ទៅក្នុងជំរាល តាមក្រហែងថ្ម
បច្ចាមិត្តយល់ ច្បាស់អស់គ្មានសល់ ពាក្យខ្ញុំស្តីថា ៖ ។
៧. « ដូចដីដែលប្រេះ រលួយរលេះ ពីគ្នាយ៉ាងណា អោយស្ថានអ្នកស្លាប់
បើកចំហទ្វារ លេបឆ្អឹងពួកវា ដែលនៅរាយប៉ាយ » ។
៨. បពិត្រព្រះម្ចាស់ ខ្ញុំខំប្រឹងណាស់ សំឡឹងទៅឆ្ងាយ រកព្រះជានិច្ច
ផ្ញើជីវិតកាយ សូមកុំបណ្តោយ អោយខ្ញុំបាត់បង់ ។
៩. សូមជួយការពារ រូបខ្ញុំគ្រប់គ្រា ពីគ្រោះទាំងពួង ដែលគេលបដាក់
អន្ទាក់ខ្ញុំផង កុំអោយខ្ញុំលង់ ក្នុងដៃទុច្ចរិត ។
១០. តែសូមអោយគេ ជាប់កុំគេចកែ អន្ទាក់នោះពិត ដែលគេចង់ដាក់
រូបខ្ញុំរួមរិត អោយពួកគេស្ថិត ជាប់ខ្លួនឯងវិញ ។
ឯទូលបង្គំ រួចផុតទុក្ខធំ ឥតមានទោម្នេញ ផុតពីច្រវាក់
គេចាក់គេដេញ រួចស្រឡះវិញ ឥតមានព្រួយភ័យ ។
បទកាកគតិ
២. ខ្ញុំខំបន្លឺ សម្លេចរន្ទឺ អង្វរព្រះម្ចាស់ ស្រែកដោយទទួច
អោយទ្រង់ឮច្បាស់ ព្រោះរូបខ្ញុំនេះ វេទនាពេកក្រៃ ។
៣. ខ្ញុំទូលព្រះអង្គ អោយបានជ្រាបផង នូវអស់អត្ថន័យ ពីពាក្យត្អូញត្អែរ
ទុក្ខសោករីងរៃ វេទនារាល់ថ្ងៃ ស្ទើរក្ស័យជីវិត ។
៤. ពេលទូលបង្គំ មានទុក្ខក្រៀមក្រំ បាក់ធា្លក់ទឹកចិត្ត ព្រះអង្គជ្រាប់ច្បាស់
ពីដំណើរពិត ពួកគេជុំជិត ដាក់អន្ទាក់ខ្ញុំ ។
៥. សូមទ្រង់ទតចុះ គ្មាននរណាសោះ ឃើញទូលបង្គំ គ្មានទីជ្រកកោន
អោយបានសមរម្យ នរណាក៏ពុំ រវល់ឡើយណា ។
៦. បពិត្រព្រះម្ចាស់ ខ្ញុំស្រែកពោលនេះ អង្វរទ្រង់ថា « ទ្រង់ជាជំរក
នៅក្នុងលោកា គ្មានអ្វីអស្ចារ្យ ជាងព្រះអង្គឡើយ ។
៧. សូមទ្រង់ប្រណី សំដែងហប្ញទ័យ កុំបីបន្តើយ ដ្បិតទូលបង្គំ
ទាល់ច្រកអស់ហើយ រំដោះអោយស្បើយ ពីជនអប្រីយ៍ ។
៨. សូមដោះលែងខ្ញុំ ផុតពីទុក្ខធំ មាសិទ្ធិសេរី ដើម្បីខ្ញុំអាច
ថ្កើងព្រះនាមល្បី ចំណោមប្រុសស្រី នៃជនសុចរិត ។
បទពាក្យ ៧
១. ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ សូមឆ្លើយតបតដោយប្រណី ។
២. សូមកុំចាប់ទោសយកកំហុស អ្នកបំរើស្មោះទៅកាត់ក្តី
ដ្បិតគ្មានជនសុចរិតប្រពៃ ចំពោះភ័ក្រ្តព្រះអង្គឡើយ ។
៣. ពួកខ្មាំងសត្រូវតាមយាយី ពីគ្រប់ទិសទីមិនកន្តើយ
ឃុំខ្ញុំក្នុងទីងងឹតហើយ ដូចអ្នកក្សិណក្ស័យយូរណាស់ណា ។
៤. ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត ទាល់ទាំងគំនិងក្នុងកាយា
ថយទាំងកម្លាំងខ្វះប្រាជ្ញា មិនដឹងគិតថាត្រូវធ្វើម៉េច ? ។
៥. ខ្ញុំនឹកទៅដល់ជំនាន់មុន សញ្ជឹងគូរគន់គ្រប់ភារកិច្ច
ជាស្នាព្រះហស្តល្អបណ្តាច់ ឥតមានកលល្បិចគ្មានទើសទាស់ ។
៦. ដៃខ្ញុំអង្វរខ្លួនបែរក្រាប ដាក់កាយអោយទាបមុខព្រះម្ចាស់
ដូចដីហួតហែងបែកប្រេះអស់ ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក ។
៧. ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយតបឆ្លើយអោយញយញឹក
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត កុំលាក់បាំងបិទភ័ក្រ្តនឹងខ្ញុំ ។
៨. សូមទ្រង់បង្ហាញធម៌មេត្តា សន្តោសករុណាត្រាប្រណី
ខ្ញុំផ្ញើរូបកាយជីវិតក្តី លើព្រះម្ចាស់ថ្លៃរួចទៅហើយ ។
សូមប្រោសប្រទានអោយខ្ញុំស្គាល់ មាគ៌ានិមលកុំកន្តើយ
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ ព្រះជាម្ចាស់អើយមិនបោះបង់ ។
៩. ឱ! ព្រះអម្ចាស់សូមរំដោះ ខ្ញុំអោយផុតគ្រោះផុតពីខ្មាំង
សត្រូវយាយីតាមប្រឆាំង ខ្ញុំសូមព្រះអង្គពួនជ្រកផង ។
១០. សូមជួយបង្ហាត់ពត់បង្រៀន ខ្ញុំព្រមតាមបានព្រះបំណង
ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង ដឹកនាំខ្ញុំផងដាក់ផ្លូតល្អ ។
១១. ឱ! ព្រះម្ចាស់អើយសូមគាំពារ យល់ដល់នាមាព្រះបវរ
ប្រទានជីវិតខ្ញុំកំដរ អោយបានរស់តទៅទៀតផង ។
សូមជួយនាំខ្ញុំអោយចេញផុត ពីភាពងងឹតអាប់មួរហ្មង
គ្រោះថ្នាក់តូចធំងាសន្នផង ដោយហប្ញទ័យទ្រង់សុចរិត ។
១២. ដោយព្រះអង្គមានធម៌មេត្តា ហប្ញទ័យករុណាស្មោះអាណិត
សូមកម្ទេចពួកបច្ចាមិត្ត អោយវិនាសផុតសាបសូន្យទៅ ។
បទព្រហមគីតិ
១. សូមលើកតម្កើងព្រះ ជាអម្ចាស់ដ៏ឧត្តម
ជាថ្មដានៃខ្ញុំ ធំរឹងមាំមួនបំផុត ។
ព្រះអង្គបានបង្ហាត់ ខ្ញុំចេះស្ទាត់ការប្រយុទ្ធ
ធ្វើសឹកឥតភ័យស្លុត ចេញតយុទ្ធខ្មាំងជិតជុំ ។
២. ទ្រង់សំដែងហប្ញទ័យ ករុណាក្រៃចំពោះខ្ញុំ
ជាកំពែងរឹងមាំ ការពារខ្ញុំយ៉ាងអង់អាច ។
ព្រះអង្គជាជម្រក ខ្ញុំមកជ្រកឥតភ័យខ្លាច
ទ្រង់ប្រគាល់អំណាច អោយខ្ញុំអាចមានថ្វីដៃ ។
៣. ឱ! ព្រះជាអម្ចាស់ តើមនុស្សគឺជាអ្វី
ទើបទ្រង់យកព្រះទ័យ ត្រាប្រណីមិនឈរឈប់ ។
តើមនុស្សលោកីយ៍ គេជាអ្វីទើបទ្រង់សព្វ
ព្រះទ័យមិនឈរឈប់ ទោះថ្ងៃយប់នឹករិះរេ ។
៤. មនុស្សលោកប្រៀបផ្ទឹម មួយដង្ហើមប៉ុណ្ណោះទេ
អាយុជីវិតគេ មិនទៀងទេគ្រប់ៗគ្នា ។
៥. ឱ! ព្រះចាអម្ចាស់ សូមរូតរះផ្ទៀងមេឃា
សូពាលភ្នំនានា អោយខ្ទ័រខ្ទារផ្សែងហុយឡើង ។
៦. សូមធ្វើផ្លេកបន្ទោរ កំចាត់ចោលខ្មាំងអោយប៉ើង
សូមទ្រង់បាញ់ព្រួញភ្លើង អោយរលើងទ័ពខ្មាំងផង ។
៧. សូមទ្រង់លាតព្រះហស្ត មករំដោះនិស្រោចស្រង់
ផុតសមុទ្រជ្រោះជ្រង អំណាចផងជនទុច្ចរិត ។
៨. គេមិនដែលនិយាយ សេចក្តីអ្វីវាពាក្យពិត
មិនគោរពសម្បថ ដែលគេស្បថប្រែឥតន័យ ។
៩. បពិត្រព្រះម្ចាស់អើយ ខ្ញុំច្រៀងថ្វាយនូវបទថ្មី
និប្រគុំតន្រ្តី ពិរោះក្រៃថ្វាយព្រះម្ចាស់ ។
១០. ព្រះអង្គបានប្រតាន អោយស្តេចមានជ័យជំនះ
ព្រះអង្គបានសង្រ្គោះ ដាវីឌរស់មានសិរី ។
១១. សូមសង្រ្គោះរំដោះ ខ្ញុំអោយរស់ផុតពីដៃ
ជនបរទេសអប្រីយ៍ ដែលនិយាយពាក្យមិនពិត ។
១២. សូមអោយកូនប្រុសៗ យើងទាំងអស់ស្រស់ប្រណីត
សូលលាស់ល្អម៉ងម៉ត់ ដូចរុក្ខជាតិស្រស់ខៀវខ្ចីឆ។
ឯកូនស្រីសំណព្វ ល្អគួរគាប់ស្រស់ប្រិមប្រីយ៍
ដូចទេពអប្សរស្រី ល្អប្រពៃស្រស់ផូរផង់ ។
១៣. សូមអោយក្នុងជង្រុក យើងមានផ្ទុកភោគផលផង
ចៀមក្នុងហ្វូត្រសង កើនច្រើនដងរាប់ម៉ឺនពាន់ ។
១៤. ហ្វូងគោក៏ចម្រើន មានកូនច្រើនមិនថយអន់
គ្មានបាត់គ្មានគេប្លន់ គ្មានអាសន្នតាមទីផ្សារ ។
១៥. ប្រជាណាទទួល ពរនិមលដូច្នេះណា
កើតមានក្តីសុខា មង្គលថ្លាល្អត្រចះ ។
ប្រជាណាគោរព ព្រះម្ចាស់ទុកធ្វើជាព្រះ
នោះគេនឹងឃើញច្បាស់ ជួបប្រទះតែមង្គល ។
បទព្រហ្មគីតិ
១. បពិត្រព្រះម្ចាស់ ជាក្សត្ររបស់ រូបទូលបង្គំ ពេលនេះខ្ញុំកោត
នាមព្រះឧត្តម អស់កល្បយូរលង់ ជារៀងដរាប ។
២. ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង តទៅរៀងរៀប ខ្ញុំសូមសរសើរ
ព្រះនាមល្អគាប់ អស់កល្បដរាប រហូតតទៅ ។
៣. ព្រះម្ចាស់ឧត្តម ប្រសើរសក្តិសម ខ្ពង់ខ្ពស់ពេកកូវ យើងលើកតម្កើង
ព្រះនាមជាផ្លូវ ពេលនេះតទៅ រកអ្វីផ្ទឹមគ្មាន ។
៤. សូមអោយមនុស្ស ទាំងស្រីទាំងប្រុស នៅគ្រប់ជំនាន់ លើកតម្កើងស្នា
ព្រះហស្តព្រះអង្គ ការអស្ចារ្យផង ដែលទ្រង់ប្រព្រឹត្ត ។
៥. ខ្ញុំរាប់ខ្ញុំរៀប ពីអនុភាព បារមីមានប្ញទ្ធិ សិរីរុងរឿង
ព្រះអង្គមានពិត ខ្ញុំសញ្ជឹងគិត គ្រប់ស្នាព្រះហស្ត ។
៦. គេនឹងថ្លាថ្លែង អានុភាពស្ញប់ស្ញែង បារមីខ្ពង់ខ្ពស់ ខ្ញុំក៏ថ្លាថ្លែង
កិច្ចការទាំងអស់ ជាស្នាព្រះហស្ត ទ្រង់ធ្វើហូរហែ ។
៧. គេនឹងរំលឹក ទាំងថ្ងៃយប់ព្រឹក តទៅឥតប្រែ ព្រមទាំងប្រកាស
ក្តីសប្បុរសដែរ សុចរិតឥតល្ហែ របស់ព្រះអង្គ ។
៨. ព្រះចាអម្ចាស់ ប្រកបដោយព្រះ ហប្ញទ័យត្រចង់ ប្រណីសន្តោស
ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង អាណិតមេត្តា ។
៩. ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា ទ្រង់មានព្រះទ័យ
សន្តោសករុណា មនុស្សគ្រប់អាត្មា រស់ពេញផែនដី ។
១០. បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ នាំគ្នាតម្កើង
រុងរឿងសិរី សរាស្រ្តទាំងប្រុសស្រី ក៏ថ្កើងទ្រង់ដែរ ។
១១. គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ របស់ព្រះអង្គ
ឥតមានប្រួលប្រែ អានុភាពឥតកែ ព្រះអង្គនៅគង់ ។
១២. ដើម្បីអោយមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង ពីការអស្ចារ្យ
របស់ព្រះអង្គ រស្មីរឿងរុង ចិញ្ចែងចិញ្ចាច ។
១៣. ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច គ្រងរាជ្យអស់កល្ប
ព្រោះទ្រង់ជាស្តេច បារមីអង់អាច ស្ថិតយូរវស្សា ។
ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា អ្វីដែលទ្រង់ធើ្វ
សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា ករុណាអាសូរ ។
១៤. ព្រះអង្គលើកស្ទួយ អ្នកហេវហត់ព្រួយ ដួលយំស្រែកថ្ងូរ ទ្រង់លើកអ្នកអស់
សង្ឃឹមអោយឈរ ពង្រឹងជំហរ អោយល្អវិញបាន ។
១៥. បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ ចាំមិនហ៊ានខាន ដោយចិត្តសង្ឃឹម
ពួកគេនឹងបាន ងាហារគ្រប់ប្រាណ តាមពេលកំណត់ ។
១៦. ទ្រង់មានព្រះទ័យ ទូលាយពេកក្រៃ ពេញដោយប្រាកដ ព្រហអង្គប្រទាន
ដល់អ្នកក្រខ្សត់ បានឆ្អែតគ្រប់មាត់ តាមចិត្តប្រាថ្នា ។
១៧. ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ ដោយព្រះហប្ញទ័យ
សុចរិតថ្លៃថ្លា សន្តោសករុណា ទ្រង់បានប្រព្រឹត្ត ។
១៨. ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ នឹងង្នកអង្វរ
ដោយសុទ្ធចិត្ត រកព្រះអង្គពិត មិនយាងទៅណា ។
១៩. ទ្រង់បានសម្រេច តាមបំណងកិច្ច ដែលគេប្រាថ្នា របស់អស់អ្នក
កោតខ្លាចចេស្តា ព្រះអង្គស្ទុះស្ទា ហើយសង្រ្គោះគេ ។
២០. អ្នកដែលស្រឡាញ់ ព្រះម្ចាស់ពោរពេញ ឥតក្រឡះប្រែ ទ្រង់នឹងគ្រប់គ្រង
ការពារថ្នមថែ ហើយទ្រង់តែងតែ បំផ្លាញមនុស្សខូច ។
២១. ខ្ញុំសូមថ្លែងឡើង សរសើរតម្កើង គ្មានចិត្តលាក់លួច តម្កើងព្រះម្ចាស់
សត្វលោកធំតូច ទាំងអស់ជួយលើក ព្រះនាមព្រះអង្គ ។
បទពាក្យ ៧
១. ឱ! ព្រះអម្ចាស់អើយខ្ញុំសូម តម្កើងទាំងព្រមដោយចិត្តស្មោះ
ឥតមានលាក់លៀមទូកកៀនកោះ បញ្ចេញដោយស្មោះអស់ពីចិត្ត ។
២. ខ្ញុំសូមសរសើរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូត្រចម្រៀងមានបែបបទ អោយបានចាំស្ទាត់ពេលនៅរស់ ។
៣. កុំទុកចិត្តពួកមនុស្សលោក មានច្រើនគរគោកចិត្តមិនស្មោះ
កុំទុកចិត្តមេដឹកនាំនោះ ពុំអាចសង្រ្គោះបានឡើយណា ។
៤. ពេលដែលដង្ហើមគេត្រូវផុត ជីវិតរលត់អស់សង្ខារ
ក្លាយជាធូលីដីអសារ ទាំងគម្រោងការរលាយព្រម ។
៥. អ្នកដែលព្រះលោកយ៉ាកុបជួយ សង្រ្គោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម រស់ដោយញញឹមគ្មានភិតភ័យ ។
៦. ព្រះអង្គបង្កើតទាំងផ្ទៃមេឃ ផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗ សន្យាថ្លាថ្លៃទ្រង់មិនភ្លេច ។
៧. ព្រះអង្គរកយុត្តិធម៌អោយ ដល់អ្នកទន់ខ្សោយមិនកែគែច
ចែកអាហារដល់អ្នកឃ្លានស្រេច ហើយទ្រង់សំរេចលែងអ្នកទោស ។
៨. ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ ស្រឡាញ់អ្នកស្មោះត្រង់ល្អជា ។
៩. ព្រះម្ចាស់គាំទ្រជានបរទេស មេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើអោយគំរោងការ ជនខូចពាលាវិនាសបង់ ។
១០. ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចតយូរលង់
ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុង ព្រះអ្នកនឹងគ្រងរាជ្យតទៅ ។
បទព្រហមគីតិ
១. យើងស្មូត្របទថ្វាយព្រះ ជាអម្ចាស់របស់យើង
សរសើរលើកតម្កើង ដ៏រុងរឿងល្អប្រពៃ ។
២. ព្រះម្ចាស់បានសង់ក្រុង ល្អឧត្តមក្រៃ
យេរូសាឡឹមថ្មី អ្នកខ្ចាត់ខ្ចាយនាំមកវិញ ។
៣. អ្នកដែលមានវិបត្តិ គ្រាំគ្រាចិត្តគិតមិនចេញ
ទ្រង់ប្រោសផុតទោម្នេញ របួសវិញជាសះស្បើយ ។
៤. ព្រះអង្គអាចរាប់បាន ផ្កាយឥតមានខ្វះមួយឡើយ
ដាក់ឈ្មោះអោយរួចហើយ មិនភ្លេចឡើយស្គាល់ទាំងអស់ ។
៥. ព្រះម្ចាស់របស់យើង សែនថ្កុំថ្កើងឧត្តមខ្ពស់
ចេស្តាខ្លាំងមុតមោះ ព្រះតំរិះធំធេងក្រៃ ។
៦. ព្រះអម្ចាស់គាំទ្រ ជនក្រីក្រខ្សត់រីងរៃ
ទ្រង់បន្ទាបដល់ដី ជនអប្រីយ៍ធ្វើអាក្រក់ ។
៧. ចូរនាំគ្នាច្រៀងអរ ថ្លែងអំណរគុណព្រះម្ចាស់
ចូរដេញពិណថ្វាយព្រះ ជាអម្ចាស់នៃយើងផង ។
៨. ទ្រង់អោយពពកបិទ គ្របជុំជិតអស់តែម្តង
បាំងទាំងផ្ទៃមេឃផង អាប់មួរហ្មងគ្មានរស្មី ។
ព្រះអង្គបានអោយភ្លៀង ធ្លាក់ទាត់ទៀលលើផែនដី
ស្មៅលាស់ស្រស់ខៀវខ្ចី ពាសពេញដីនៅលើភ្នំ ។
៩. ទ្រង់ផ្តល់ទាំងអាហារ អស់សព្វសាសត្វតូចធំ
កូនក្អែកដែលស្រែកយំ ទ្រង់ថ្នាក់ថ្នមផ្តល់ចំណី ។
១០. ព្រះអង្គមិនដែលគាប់ ព្រះទ័យជាប់នឹងសេះថ្មី
ទ្រង់មិនពេញព្រះទ័យ មនុស្សពេញដីដែលខ្លាំងក្លា ។
១១. តែព្រះអង្គទ្រង់គាប់ ព្រះទ័យជាប់នឹងមនុស្សណា
កោតខ្លាចព្រះចេស្តា ផ្ញើជីវ៉ាលើព្រះអង្គ ។
១២. ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ ។
១៣. ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់
ទ្រង់អោយពរដល់រាស្រ្ត ដែលរស់គ្នាបានសុខណាស់ ។
១៤. ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុង ស្រូវបំរុងច្រើនមហិមា ។
១៥. នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់ ។
១៦. ព្រះអង្គអោយទឹកកក ធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា ។
១៧. ព្រះអង្គធ្វើអោយព្រឹល ធ្លាក់មិនខ្ជិលច្រើនមហិមា
អោយមានធាតុរងា តើនរណាអាចទ្រាំងបាន ? ។
១៨. ពេលទ្រង់មានបន្ទូល ធ្វើអោយព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថាន រលាយបានជាទឹកអស់ ។
ធ្វើអោយមានទាំងខ្យល់ បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះ ហូរតាមជ្រោះទៅមិនសល់ ។
១៩. ទ្រង់សំដែងអោយពូជ លោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមល អោយអ៊ីស្រាអែលបានដឹង ។
២០. ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង
អោយជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ ។
បទពាក្យ ៧
១. ចូរលើកតម្កើងព្រះអម្ចាស់ ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុត បញ្ចេញពាក្យពិតថ្កើងព្រះអង្គ ។
២. ឱ! ពួកទេវទូតទាំងអស់អើយ ចូរសរសើរហើយតម្កើងផង
ទាំងពួកទេវតាកុំរេរង់ សរសើរព្រះអង្គព្រះនៃអ្នក ។
៣. ឯព្រះអាទិត្យនិងព្រះច័ន្ទ កុំនៅអែរអន់ឬស្ទើរស្ទាក់
តម្តើងព្រះអង្គជាព្រះអ្នក ដាក់ខ្ពស់ដល់ថ្នាក់សួគ៌វិមាន ។
អស់ផ្កាយទាំងឡាយដែលផ្លេកភ្លឺ រស្មីរន្ទឺគ្រប់ទីស្ថាន
ចូរកោតសរសើរព្រះថ្កើងថ្កាន គោរពអោយបានដោយផ្ចិតផ្ចង់ ។
៤. ឱ! ពមេឃដែលនៅខ្ពស់បំផុត សរសើរក្រាបលុតថ្កើងព្រះអង្គ
ទាំងទឹកដែលនៅលើមេឃផង សូមជួយថ្កើងអង្គព្រះជាម្ចាស់ ។
៥. ចូរអោយអ្វីៗសព្វសារពើ តម្កើងសរសើរព្រះខ្ពង់ខ្ពស់
ពេលព្រះអង្គមានបន្ទូលនោះ អ្វីៗទាំងអស់កើតព្រោងព្រាត ។
៦. ព្រះអង្គបានតាំងសព្វអ្វីៗ ស្ថិតស្ថេរប្រពៃឥតបីឃ្លាត
ព្រះអង្គដាក់ច្បាប់មួយថែមទៀត មិនអោយរវាតប្រែប្រួលថ្មី ។
៧. ចូរលើកតម្កើងសរសើរព្រះ ទ្រង់ជាអម្ចាស់លើផែនដី
សមុទ្រនិសត្វទាំងអស់ក្តី តម្កើងម្ចាស់ថ្ងៃកុំរួញរា ។
៨. ចូរព្រឹលផ្សែងអ័ព្ទនិងទឹកកក ដែលធ្លាប់ធ្លាក់មកច្រើនមហិមា
ភ្លើងដែលធ្លាប់ឆេះព្យុះព្យោមា ធ្វើតាមបញ្ជានៃព្រះអង្គ ។
៩. ភ្នំតូចភ្នំធំជិតឆ្ងាយ ដើមឈើទាំងឡាយកុំរេរង់
និងដើមគគីរទាំងឡាយផង កុំបីសៅហ្មងជួយតម្កើង ។
១០. សត្វព្រៃសត្វស្រុកទាំងម្រឹគា ទាំងសត្វលូនវារសត្វដើរជើង
បក្សាបក្សាចូរក្រោកឡើង សរសើរតម្កើងព្រះខ្ពង់ខ្ពស់ ។
១១. អស់ស្តេចទាំងឡាយលើផែនដី ប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ ។
១២. យុវជននារីចាស់ជរា កូនក្មេងនាំគ្នាលើកសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ មិនងាចរកអ្វីប្រៀបស្មើបាន ។
១៣. ចូរកោតសរសើរនាមព្រះម្ចាស់ ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កាន ពាសពេញទីស្ថានមេឃនិងដី ។
១៤. ព្រះអង្គបានប្រោសអស់ប្រជា រាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃ មិនអោយមានអ្វីមមករំខាន ។
អស់អ្នកដែលជឿងលើព្រះអង្គ គឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបាន ខ្ពស់មុខសុខសាន្តទៅអើយ ។
បទកាកគតិ
១. ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ ប្រសើរកន្លង ចូរច្រៀងតម្កើង
ព្រះនាមព្រះអង្គ ក្នុងចំណោមផង អ្នកដែលជឿព្រះ ។
២. ចូរអោយជនជាតិ ស្រាអែលខ្មីឃ្មាត រីករាយទាំងអស់ ដោយសារព្រះអង្គ
បានបង្កើតមនុស្ស ទាំងស្រីទាំងប្រុស ពាសពេញផែនដី ។
សូមប្រជាជន ក្នុងក្រុងស៊ីយ៉ូន អបអរប្រពៃ នឹងព្រះមហាក្សត្រ
គ្រងលើផែនដី ជាស្តេចល្បាញល្បី របស់ផងខ្លួន ។
៣. សូមនាំគ្នារាំ ថ្វាយព្រះឧត្តម កុំវេះគេចពួន តម្កើងព្រះនាម
អោយបានសមសួន វាយក្រាប់ផ្ទួនៗ ទាំងដេញពិណថ្វាយ ។
៤. ដ្បិតព្រះអម្ចាស់ សព្វព្រះទ័យណាស់ នឹងរាស្រ្តទាំងឡាយ ទ្រង់តែងសង្រ្គោះ
ដឹកនាំត្រួសត្រាយ ហើយតែងខ្វល់ខ្វាយ ជួយអ្នកទន់ទាប់ ។
៥. សូមអោយអស់អ្នក សង្ឃឹមជឿជាក់ លើព្រះដរាប នាំគ្នាសប្បាយ
ប្រសើរលើសលប់ តម្កើងសាយសព្វ សិរីព្រះម្ចាស់ ។
ទោះជាពេលយប់ ក៏គេមិនឈប់ គេនៅប្រកាស ទាំងលើកតម្កើង
សិរីព្រះម្ចាស់ អោយបានខ្ពង់ខ្ពស់ ទាំងអំណរផង ។
៦. សូមទាំងអស់គ្នា សរសើរគ្រប់គ្រា កុំបីរំលង មាត់ពោលពាក្យល្អ
ដៃកាន់ដាវផង ទុក្ខសោកមួរហ្មង វិនាសខ្ចាត់ខ្ចាយ ។
៧. ឯការសងសឹក ជាតិច្រើនសន្ធឹក អោយគេអន្តរាយ និការដាក់ទោស
ជនជាតិទាំឡាយ វិនាសខ្ចាត់ខ្ចាយ រលាយបែកបាក់ ។
៨. គេយកមកផង ដើម្បីនឹងចង ស្តេចនឹងច្រវាក់ ហើយយកទាំងឃ្នាង
ទាំខ្នោះអន្ទាក់ ដាក់ពួកអស់អ្នក ដឹកនាំពួកគេ ។
៩. ឯការដាក់ទោស ជាតិសាសន៍ទាំងនោះ ត្រឹមត្រូវឥតប្រែ តាមការសម្រេច
ព្រះមិនខុសទេ ពួកវាត្រូវតែ ទទួលទោសនោះ ។
កិច្ចការទាំងអស់ សក្តិសមឥតខ្ចោះ គឺជាកិត្តិយស ដ៏សែនរុងរឿង
ដល់អ្នកទាំងអស់ ដែលជឿលើព្រះ មិនសាបសូន្យឡើយ ។
បទព្រហ្មគីតិ
១. ចូរកោតសរសើរព្រះ ជាអម្ចាស់ក្នុងវិហារ
ជាទីដ៏សក្ការ សែនអស្ចារ្យឥតមានហ្មង ។
ក្នុងលំហអាកាស វិសេសណាស់មាំមួនផង
ដំណាក់ល្អកន្លង នៃព្រះអង្គក្នុងអាកាស ។
២. ចូរសរសើរគ្រប់គ្នា អ្វីដែលជាស្នាព្រហស្ត
តម្កើងព្រះអម្ចាស់ ដ៏ខ្ពង់ខ្ពស់គ្មានអ្វីស្មើ ។
៣. ចូរប្រគុំភ្លេងភ្លាត់ ច្រៀងសព្វបទកុំស្ទាក់ស្ទើរ
ចាប៊ីដេញបណ្តើរ ពិណសរសើរកំដរផង ។
៤. វាយក្រាប់រាំចាក់ក្បាច់ ល្អបណ្តាច់ថ្វាយព្រះអង្គ
វាយឃឹមផ្លុំខ្លុយផង លើកតម្កើងព្រះជាម្ចាស់ ។
៥. វាស្គរអោយពិរោះ តម្កើងព្រះដោយស្ម័គ្រស្មោះ
វាយស្គរលាន់ទាំងអស់ សរសើរព្រះជាម្ចាស់យើង ។
៦. សូមអោយអ្វីទាំងអស់ ដែលនៅរស់មានដង្ហើម
ចូរសរសើរតម្កើង ព្រះម្ចាស់យើងរហូតទៅ ។
បទព្រហមគីតិ
( ដំណើរឆ្ពោះទៅកាន់សេរីភាព ១៥,១-៤.៧-១៣.១៧-១៨ )
១. ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ
លើទ័ពសះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ ។
២. ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័ស្លុត
ខ្ញុំសូមអោយក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ ។
ព្រោះទ្រង់បានសង្រ្គោះ ខ្ញុំអោយរស់ផុតសៅហ្មង
ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ ។
៣. ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី
អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់ ។
៤. ព្រះអង្គបានធ្វើអោយ កងទ័ពថយវិនាសអស់
ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ ។
ទាហានអេស៊ីបខ្លាំង ពូកែច្បាំងជៀសមិនផុត
ជីវិតត្រូវរលត់ ក្នុងសមុទ្រជ្រៅក្រៃលែង ។
៧. ព្រះអង្គមានចេស្តា ខ្លាំងអស្ចារ្យគួរស្ញប់ស្ញែង
រុងរឿងខ្លាំងក្រៃលែង អ្នកប្រឆាំងទ្រង់ផ្តួលអស់ ។
ពេលព្រះអង្គពិរោធ ព្រះអង្គក្រោធដូចភ្លើងឆេះ
ពួកគេត្រូវរលេះ ដូចភ្លើងឆេះស្មៅចំបើង ។
៨. ពេលខ្យល់បកបោកមក ទីករលកផ្តុំគ្នាឡើង
ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់ ។
៩. ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមអោយទាន់
ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ ។
១០. ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្របកាយា
ពួកគេលិចមរណា ក្នុងជលសាដូចសំណ ។
១១. បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ
តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ? ។
ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង
គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងប្ញទ្ធីខ្ពស់ ។
១២. ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ
ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង ។
១៣. ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង
ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម ។
១៧. ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ
ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ ។
ឱ! ព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់
ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់ ។
១៨. ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប
ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ ។
បទពាក្យ ៧
( ទុតិយកថា ៣២.១-១២)
១. ឱ! ផ្ទៃមេឃអើយចូរត្រងត្រាប់ ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង
ផែនដីអើយចូរអ្នកខំប្រឹង ស្តាប់អោយបានដឹងខ្ញុំបរិយាយ ។
២. សូមអោយពាក្យខ្ញុំទាំងប៉ុន្មាន ដែលបានទូន្មានរៀងរាល់ថ្ងៃ
អោយដូចសន្សើមភ្លៀងធ្លាក់ថ្មី រុក្ខជាតិខៀវខ្ចីស្រស់បំព្រង ។
៣. ខ្ញុំនឹងប្រកាសពីព្រះនាម មិនព្រមនៅស្ងៀមមិនភ្លេចម្តង
លើកតម្កើងភាពខ្ពស់កន្លង រុងរឿងគ្មានហ្មងព្រះនៃយើង ។
៤. ព្រះអម្ចាស់ប្រៀបដូចថ្មដា ជាផ្ទាំងសិលាដ៏សែនរឹង
មាគ៌ាព្រះអង្គសុចរិតត្រង់ បរិសុទ្ធឥតហ្មងឥតមានខ្ចោះ ។
៥. ប៉ុន្តែព្រះអង្គទ្រង់ជា្របថា អ្នកទាំងអស់គ្នាក្បត់ទាំងអស់
ដោយអ្នកមានចិត្តមិនត្រង់ស្មោះ ព្រះអង្គផាត់អស់មិនទុកនៅ ។
លែងរាប់លែងរកលែងទុកថា ជាបុត្រាធីតាជាកូនចៅ
អ្នករាល់គ្នាមានចិត្តអាស្រូវ វៀចវេរមិនត្រូវក្បត់ព្រះអង្គ ។
៦. ឱ! ជានលេលាឥតប្រាជ្ញអើយ ចុះហេតុម្តេចឡើយមិនលះបង់
ព្រះគុណព្រះមានច្រើនកន្លង តោងគិតផ្គូផ្គងគិតនឹកនា ។
ទ្រង់ជាបិតាដែលបង្កើត អោយមានកំណើតកើតជន្មា
អោយអ្នកបានក្លាយជាប្រជា ជាតិមាំអស្ចារ្យខ្លាំងទៀតផង ។
៧. ចូរអ្នករាល់គ្នានឹកនាចាំ គិតអំពីឆ្នាំដែលកន្លង
ឪពុកដូនតាកុំមានហ្មង រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់ ។
៨. ពេលព្រះខ្ពង់ខ្ពស់ប្រទានដី ជាកេរថ្លាថ្លៃទ្រព្យសំណព្វ
ពេលទ្រង់បំបែកមនុស្សលោកសព្វ ថែមទាំងកំណត់ព្រំដែនអោយ ។
ព្រះអង្គប្រទានតាមចំនួន អោយបានសមសួនមិនបណ្តោយ
គ្នាតិចបានតិចមិនអោយធ្លោយ គ្នាច្រើនទ្រង់អោយធំល្វើយល្វឹង ។
៩. ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល ទុកជារាស្រ្តផ្ទាល់នៃព្រះអង្គ
ទាំងពូជយ៉ាកុបថែមទៀតផង ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន ។
១០. ព្រះម្ចាស់រកឃើញអ៊ីស្រាអែល នៅតាមទីវាលរហោស្ថាន
ក្នុងដីហួតហែងព្រៃស្មសាន សុទ្ធតែតិរច្ឆានស្នាក់នៅជុំ ។
១១. ព្រះអង្គការពារនិងណែនាំ អោយដើរត្រង់ចំផ្លូវសាស្តា
ដូចសត្វឥតន្រ្តីយ៍ជាបក្សា ត្រដាងស្លាបវាបាំងកូនបាន ។
១២. មានតែព្រះម្ចាស់មួយព្រះអង្គ ដឹកនាំរាស្រ្តទ្រង់យ៉ាងចំណាន
អោយគេរស់នៅយ៉ាងសុខសាន្ត ព្រះផ្សេងមិនបានដូចទ្រង់ឡើយ ។
បទកាកគតិ
( លោកសាមូអែលភាគមួយ ២.១-១០ )
១. ព្រះម្ចាស់ប្រទាន ចិត្តខ្ញុំងោយមាន អំណរសប្បាយ ព្រោះព្រះអង្គលើក
ខ្ញុំខ្ពស់ពេកក្រៃ ខ្ញុំអាចនិយាយ តទល់ពួកខ្មាំង ។
២. គ្មាននរណាម្នាក់ វិសុទ្ធជាជាក់ ដូចជាព្រះអង្គ ឥតមានននរណា
ប្រសើរដូចទ្រង់ ជាថ្មជួយបាំង ដូចព្រះយើងទេ ។
៣. កុំអួតបំប៉ោង ពោលពាក្យកាចកោង ព្រហើនដៀលជេរ ដ្បិតព្រះជាម្ចាស់
ថ្លឹងថ្លែងរិះរេ វិនិច្ឆ័យឥតប្រែ តាមអំពើមនុស្ស ។
៤. អ្នកខ្លាំងពូកែ ព្រះអង្គបំបែរ បំបាក់ទាំងអស់ បំផ្លាញទាំងធ្នូ
តែទ្រង់សន្តោស ប្រទានដល់មនុស្ស កម្លាំងទន់ខ្សោយ ។
៥. ពួកអ្នកដែលមាន អាហារគ្រប់គ្រាន់ ឥឡូវគេធ្លោយ ធ្លាក់ខ្លួនវេទនា
ខ្វះខាតមុខក្រោយ គ្មានអ្វីនឹងអោយ ចំអែតក្រពះ ។
ឯអ្នកធ្លាប់ឃ្លាន បែរទៅជាមាន អាហារមិនខ្វះ គេបរិភោគឆ្អែត
បរិបូណ៌ពេញពាស មានច្រើនដេរដាស លែងមុខស្រពោន ។
មិនតែប៉ុណ្ណោះ ព្រះអង្គសន្តោស ស្រីអារគ្មានកូន មិនអោយដាច់ពូជ
វិនាសសាបសូន្យ អាចសំរាលកូន បានប្រាំពីរដង ។
៦. ជីវិតមនុស្ស ត្រូវស្លាប់ឬរស់ ស្រេចលើព្រះអង្គ គេត្រូវធ្លាក់ទៅ
ស្ថានអ្នកស្លាប់ផង ឬក៏បានឡើង លើទ្រង់ចាត់ចែង ។
៧. មនុស្សមានក្រ អាក្រក់ឬល្អ មិនមែនខ្លួនឯង ព្រះម្ចាស់បន្ទាប
ឬក៏លើកឡើង ព្រះអង្គចាត់ចែង តាមព្រះហប្ញទ័យ ។
៨. ទ្រង់ល់កមនុស្ស ទុគ៌តស្រីប្រុស ពីធូលីដី ដកអ្នកកំសត់
វេទនាក្រក្រី នោះគឺដើម្បី អោយស្មើអ្នកធំ ។
អោយបានគ្រងរាជ្យ ពេញដោយអំណាច រុងរឿងឧត្តម ដ្បិតព្រះអម្ចាស់
តាំងគ្រឹះរឹងមាំ ផែនដីដ៏ធំ មិនរលំឡើយ ។
៩. ព្រះអង្គមើលថែ ជីវិតពួកគេ ផុតទុក្ខល្ហែល្ហើយ គឺអ្នកស្មោះត្រង់
ព្រះអង្គនោះហើយ ទ្រង់មិនកន្តើយ ថ្នាក់ថ្នមបមបី ។
ឯជនងាក្រក់ ចិត្តខ្មៅកខ្វក់ ទុយ៌សអប្រិយ៍ គេនឹងវិនាស
ក្នុងពេលដ៏ខ្លី ដ្បិតគេគ្មានជ័យ ដោយកម្លាំងទេ ។
១០. ព្រះអង្គបញ្ចេញ រន្ទះដេញបាញ់ ទៅលើពួកគេ ព្រះម្ចាស់វិនិច្ឆ័យ
ទៅផែនដីដែរ ទ្រង់គ្រប់គ្រងថែ មិនប្រែទាល់សោះ ។
ព្រះអង្គប្រទាន អានុភាពអោយមាន ដល់ក្សត្រអង្គនោះ ប្រទានអំណាច
ចេស្តាទាំងអស់ ដែលទ្រង់ថ្កើងយស ចាក់ប្រេអភិសេក ។
បទព្រហ្មគីតិ
២. ថ្ងៃក្រោយព្រះអម្ចាស់ នឹងប្រែផ្លាស់ព្រះដំណាក់
លើកភ្នំធ្លាប់គង់ស្នាក់ ហើយទ្រង់ដាក់លើភ្នំថ្មី ។
ដើម្បីអោយភ្នំនោះ បានខ្ពង់ខ្ពស់លើសគេក្រៃ
ប្រជាជាតិទាំងឡាយ អរសប្បាយឡើងហូរហែ ។
៣. មានទាំងប្រជាជន ច្រើនពេកពន់ទៅផងដែរ
ពោលថាយើងដង្ហែ ឡើងទៅក្បែរភ្នំព្រះម្ចាស់ ។
យើងនាំគ្នាឡើងទៅ ដើរតាមផ្លូវមាគ៌ាព្រះ
ប្រញាប់ឆាប់រូតរះ ដំណាក់ព្រះលោកយ៉ាកុប ។
ព្រះអង្គនឹងប្រដៅ យើងស្គាល់ផ្លូវមាគ៌ាគ្រប់
អោយស្គាល់អោយសេពគប់ អោយដើរសព្វតាមគន្លង ។
ដ្បិតការប្រៀនប្រដៅ អ្នកល្ងង់ខ្លៅគ្រាកន្លង
ចេញពីស៊ីយ៉ូនផង ល្អហ្មត់ហ្មងឥតមានទាស់ ។
ព្រះបន្ទូលប៉ុន្មាន ល្អថ្កើងថ្កានឥតមានខ្ចោះ
ចេញមកពីព្រះឱស្ឋ ដ៏ស្ម័គ្រស្មោះក្រុងសាឡឹម ។
៤. ព្រះអង្គជាចៅក្រម ដ៏ឧត្តមមិននៅស្ងៀម
សម្រុះសម្រួលភ្លាម ផ្អាកសង្រ្គាមកាប់ប្រល័យ ។
អោយឈប់ទាស់ទែងគ្នា ចេះគាំពារត្រាប្រណី
យកដាវធ្លាប់ប្រល័យ មករំលាយផាលនង្គ័ល ។
គ្រប់សាសន័ឈប់តតាំង ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់
លែងចង់ឈ្នះចង់ជល់ លំពែងពលធ្វើកណ្ឌៀវ ។
៥. ឱ! បងប្អូនកូនចៅ ញាតិពង្សផៅរស់រញៀវ
លោកយ៉ាកុបស្រស់ស្រាវ ជ្រករញៀវក្រោមម្លប់ព្រះ ។
បទពាក្យ ៧
( ព្យាការរីអេសាយ ១២,១-៦ )
លោកយ៉ាកុបស្រស់ស្រាវ ជ្រករញៀវក្រោមម្លប់ព្រះ ។
១. ឱ! ព្រះម្ចាស់អើយទូលបង្គំ លើកហត្ថប្រណម្យសូមតម្កើង
គ្រាមុនព្រះអង្គពិរោធយើង ឥឡូវព្រះអង្គសម្រាលទុក្ខ ។
២. ព្រះអម្ចាស់ជាព្រះសង្រ្គោះ ជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខ ពីនេះទៅមុខពឹងលើព្រះ ។
ដ្បិតព្រះអម្ចាស់ជាកម្លាំង ខ្ញុំអាចតតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់សង្រ្គោះដល់រូបខ្ញុំ ។
៣. ព្រះម្ចាស់សង្រ្គោះអ្នករាល់គ្នា ផុតទុក្ខគ្រប់គ្រារស់សុខដុម
ចូរទៅដងទឹកត្រជាក់ជុំ ចេញពីជើងភ្នំសង្រ្គោះផង ។
៤. ចូរអរព្រះគុណព្រះអម្ចាស់ ហើយចូរប្រកាសនាមព្រះអង្គ
ស្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ ប្រាប់ប្រជាជនទាំងឡាយ ។
៥. ចូរស្មូត្រទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃ អោយមនុស្សលើដីបានដឹងផង ។
៦. អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយ ចូរកុំកន្តើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គ វិសុទ្ធឥតហ្មងព្រះនៃយើង ។
(ព្យាការីអេសាយ ២៦,១-៤.៧-៩.១២)
១. យើងមានក្រុងមួយ មាំឥតភ័យព្រួយ ព្រោះព្រះម្ចាស់បាន ប្រទាននូវការ
សង្រ្គោះគ្រប់ប្រាណ ដូចកំពែងបាន ការពាររ៉ាប់រង ។
២. ចូរយើងបើកទ្វារ កុំបីរួញរា កុំអោយមានហ្មង អោយប្រជាជាតិ
សុចរិតទាំងពួង ស្ម័គ្រស្មោះកន្លង បានចូលមកជិត ។
៣. បពិត្រព្រះម្ចាស់ ព្រះអង្គទ្រង់ប្រោស ដល់ប្រជាជាតិ មានក្តីសុខសាន្ត
ឥតបីឃ្លាងឃ្លាត ទាំងជីវិតទៀត ផ្ញើព្រះឥតភ្លេច ។
៤. ចូរមានសង្ឃឹម ដោយក្តីញញឹម លើព្រះជានិច្ច ទាំងកាយជីវិត
ឥតមានពេលភ្លេច ជាថ្មរំលេច ស្ថិតស្ថេរអស់កល្ប ។
៧. បពិត្រព្រះម្ចាស់ អស្ចារ្យពេកណាស់ ទ្រង់បង្ហាញដល់ មនុស្សសុចរិត
បានដឹងបានស្គាល់ មាគ៌ានិមល សែនល្អកន្លង ។
៨. ឱ! ព្រះអម្ចាស់ យើងខ្ញុំទាំងអស់ ជីវិតផ្ញើទ្រង់ ហើយសូមដើរតាម
មាគ៌ារឿងរុង ដែលព្រះអង្គទ្រង់ ត្រួសត្រាយទុកស្រាប់ ។
ចិត្តយើងគ្រប់គ្នា តែងតែប្រាថ្នា ថ្លែងមិនឈរឈប់ ព្រះនាមព្រះអង្គ
ដែលល្បីសាយសព្វ ពាសពេញលើភព ប្រសើរកន្លង ។
៩. ទោះជាពេលយប់ ចង់ជ្រកក្រោមម្លប់ បារមីនៃទ្រង់ ខ្ញុំខំស្វះស្វែង
រកតែព្រះអង្គ តាំងពីព្រឹកព្រាង ឥតមានសំចៃ ។
ព្រះអង្គដាក់ទោស ទៅដល់មនុស្ស នៅលើផែនដី ស្របទៅតាមការ
ដែលទ្រង់វិនិច្ឆ័យ នោះគេស្គាល់ក្តី យុតិ្ថធម៌សុចរិត ។
១២. បពិត្រព្រះម្ចាស់ ប្រសើរពេកណាស់ ទ្រង់តែងអាណិត ផ្តល់ក្តីសុខសាន្ត
អ្វីខ្ញុំប្រព្រឹត្ត ដែលមានមកពិត គឺទ្រង់សម្រេច ។
( ព្យាការីអេសាយ ៣៣.១៣-១៦)
១៣. ឱ! អ្នកដែលនៅ ស្រុកឆ្ងាយៗត្រូវ នាំគ្នាប្រុងស្តាប់ អំពីកិច្ចការ
ដែលយើងធ្វើស្រាប់ ត្រូវខំត្រងត្រាប់ ស្តាប់ទាំងអស់គ្នា ។
ឯអ្នកដែលនៅ ជិតៗនេះត្រូវ កុំនៅរួញរា ត្រូវទទួលស្គាល់
បារមីប្ញទ្ធា អានុភាពចេស្តា យើងខ្លាំងក្លាក្រៃ ។
១៤. នៅក្រុងស៊ីយ៉ូន អ្នកបាបញ័រខ្លួន រន្ធត់ភិតភ័យ ពួកទមិឡតក់ស្លុត
ញ័រអស់ជើងដៃ គេពោលស្រដី ស្តីតាមគំនិត ។
១៥. ថាមានតែអ្នក ដែលប្រព្រឹត្តជាក់ មាគ៌ាសុចរិត និងអ្នកនិយាយ
តែពាក្យដែលពិត ទើបអាចស្ថេរស្ថិត កៀកកិតនៅជាប់ ។
គឺអ្នកមិនធ្វើ ទៅតាមអំពើ ហឹង្សាមិនគាប់ មិនរកកំរៃ
ប្រវ័ញ្ចគៃកិប មិនទទួលយក សំណូកទៀតផង ។
១៦. មនុស្សបែបនេះ នឹងបាននៅរស់ កន្លែងខ្ពស់ខ្ពង់ មានថ្មរឹងមាំ
ជ្រកកោនទៀតផង អាហារគ្រប់គ្រាន់ ទាំងទឹកមិនខ្វះ ។
( ព្យាការីអេសាយ ៣៨,១០-១៥,១៧-២០ )
១០. ខ្ញុំនឹកគិតថា នឹងមានវាសនា រស់ពាក់កណ្តាល អាយុនៃមនុស្ស
មិនត្រេកត្រអាល នោស្ថានកណ្តាល ទៅទៀតបានឡើយ
១១. ខ្ញុំនឹកគិតថា លែងឃើញភក្រ្តា អម្ចាស់ទៀតហើយ លែងឃើញទាំងមុខ
លែងទាំងឆ្លងឆ្លើយ ឱមនុស្សម្នាអើយ ខ្ញុំលាក្សិណក្ស័យ ។
១២. ជីវិតខ្ញុំត្រូវ ឃ្លាតចាកឆ្ងាយទៅ ផុតអាយុខៃ ដូចជាគង្វាល
រើគ្មានសំចៃ ជំរំអាស្រ័យ ស្នាក់នៅពេលមុន ។
ព្រះម្ចាស់ធ្វើអោយ ជីវិតខ្ញុំផុយ នាពេលសាយ័ណ្ហ ដូចជាងតម្បាញ
ត្បាញចប់គ្រប់គ្រាន់ រូតរះបន្ទាប់ មូរក្រណាត់ទុក ។
១៣. ខ្ញុំត្រូវវិនាស មុនពេលថ្ងៃរះ នៅមិនស្រណុក ឈឺពេញទាំងកាយ
រស់ដូចទូលទូក្ខ ដូចសិង្ហសម្រុក ចាប់ជាចំណី ។
ឱព្រះម្ចាស់អើយ ចាប់ពីថ្ងៃហើយ លុះដល់រាត្រី ព្រះអង្គធ្វើអោយ
ជីវិតខ្ញុំក្ស័យ ដេកនៅក្នុងដី ជារៀងដរាប ។
១៤. ខ្ញុំស្រែកខ្ញុំយំ ដូចត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំស្រវាំង
មើលមិនឃើញទៀត សូមព្រះម្ចាស់ឆ្លៀត ជួយផងព្រះអើយ ។
១៥. អោយខ្ញុំនិយាយ អ្វីខ្លះទូលថ្វាយ ទើបព្រះអង្គឆ្លើយ គឺទ្រង់ធ្វើទុក្ខ
ពុំមានល្ហែល្ហើយ ប្រាសដេកលើខ្នើយ មិនលក់ព្រួយចិត្ត ។
១៧. ឥឡូវទ្រង់ប្រោស អោខ្ញុំជាសះ ព្រោះទ្រង់អាណិត ប្រទានអោយខ្ញុំ
រស់មានជីវិត ទុក្ខព្រួយខ្ញុំបាត់ សែនអរព្រឺព្រួច ។
ទ្រង់សព្វព្រះទ័យ ករុណាប្រណី រំដោះខ្ញុំរួច ពីដៃមច្ចុរាជ
អំពើបាបខូច ខ្ញុំសែនអរព្រួច រួចផុតល្ហែល្ហើយ ។
១៨. អ្នកស្លាប់អស់ជន្ម មិនអាចអរគុណ ព្រះអង្គបានឡើយ រួមទាំងមច្ចុរាជ
ទៀតផងក៏ដោយ គ្មានសង្ឃឹមឡើយ ពឹងលើព្រះអង្គ ។
១៩. មានតែមនុស្ស មានជីវិតរស់ ស្ថិតស្ថេរគង់វង់ ទើបគេអាចលើក
តម្កើងព្រះអង្គ ប្រាប់តកូនផង ពីព្រះទ័យស្មោះ ។
២០. ឱព្រះម្ចាស់អើយ សូមកុំកន្តើយ មេត្តាសង្រ្គោះ យើងខ្ញុំមិមភ្លេច
ដំណាក់របស់ ព្រះជាអម្ចាស់ លេងភ្លេងរាំថ្វាយ ។
( ព្យាការីអេសាយ ៤០,៩-១៧)
៩. អ្នកក្រុងស៊ីយ៉ូន ទាំងចៅទាំងកូន ចូរអ្នកកុំភ្លេច ឡើងលើភ្នំខ្ពស់
ចែងចាំងរំលេច ចូរស្រែកកុំខ្លាច ប្រាប់ស្រុកយូដា ។
នុះហ្នៗ ព្រះម្ចាស់ ជាព្រះរបស់ អស់អ្នករាលគ្នា ទ្រង់មានអំណាច
បារមីខ្លាំងក្លា ព្រះអ្នករាល់គ្នា តែមួយលើលោក ។
១០. មើលហ្ន! ព្រះជា អម្ចាស់រាល់គ្នា ទ្រង់បានយាងមក ដោយព្រះបារមី
ខ្លាំងក្រៃលើលោក ព្រះអង្គយាងមក ដើម្បីគ្រងរាជ្យ ។
១១. ព្រះអង្គប្រៀបបាន គង្វាលចំណាន ពេញដោយអំណាច នាំអស់ហ្វូងចៀម
រាល់ថ្ងៃព្រឹកល្ងាច ទាំងមេកូនតូច កំពុងបំបៅ ។
១២. តើនរណាចេះ អាចមានតំរិះ នឹងវាស់ជំរៅ មហាសមុ
ធំហើយសែនជ្រៅ វាស់រហូតទៅ ទាំងផ្ទៃមេឃា ។
តើនរណាអាច មានតំរិះប្រាជ្ញ អាចនឹងគណនា ធូលីហ្មត់ល្អិត
ថ្លឹងទាំងព្រឹក្សា គីរីបព្វតា ដោយខ្លួនឯងបាន ។
១៣. តើនរណាអាច ស្ទង់នូវញាណប្រាជ្ញ នៃព្រះថ្កើងថ្កាន អាចធ្វើជាទី
ប្រឹក្សាចំណាន ផ្តល់គំនិតបាន ចំពោះព្រះអង្គ ។
១៤. ទ្រង់ឥតមានសួរ យោបល់គាប់គួរ ឬមួយផ្តោះផ្តង តែទ្រង់វិនិច្ឆ័យ
ត្រឹមត្រូវកន្លង ប្រាជ្ញាញាណផង ទ្រង់ចេះដឹងសព្វ ។
១៥. ប្រជាទាំងឡាយ ដូចទឹកហូរខ្ចាយ ដែលគេកំពប់ គេមានតម្លៃ
បីដូចជាគ្រាប់ ធូលីគេចាប់ យកទៅដាក់ថ្លឹង ។
ម៉្យាងទៀតដូចកោះ ដែលមានទាំងអស់ មិនអាចនៅនឹង ដូចជាធូលី
ត្រូវខ្យល់បកវឹង កោះគ្មានលំនឹង ខ្យល់កួចទៅបាត់ ។
១៦. ព្រៃឈើក្នុងស្រុក ក៏មិនល្មមទុក ធ្វើជាសម្បត្តិ ឬធ្វើជាអុស
រួមទាំងសព្វសត្វ ទាំងអស់ត្រូវបាត់ ធ្វើយញ្ញពុំបាន ។
១៧. ចំពោះព្រះភ័ក្រ្ត ព្រះរបស់អ្នក ប្រជាប៉ុន្មាន គ្មានតម្លៃអ្វី
ថោកហួសការស្មាន ប្រើការមិនបាន ឥតមានប្រយោជន៍ ។
បទពាក្យ ៧
(ព្យាការីអេសាយ ៤២,១០-១៦ )
១០. ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ ទាំងអ្នកដែលរស់នៅទីឆ្ងាយ
ផ្លូវទឹកផ្លូវគោកកោះទាំងឡាយ តម្កើងម្ចាស់ថ្លៃកុំបង្អង់ ។
១១. អ្នកភូមិនក្នុងវាលរហោស្ថាន អ្នកក្រុងប៉ុន្មានស្រែករំពង
ទាំងកុលសម្ព័ន្ធអ្នកភ្នំផង ស្រែកអោយខ្លាំងឡើងកុំប្រណី ។
១២. នាំគ្នាតម្កើងសិរីយស របស់ព្រះម្ចាស់ទាំងយប់ថ្ងៃ
តាមភូមិនកៀនកោះជិតឆ្ងាយក្តី តម្កើងម្ចាស់ថ្ងៃដោយរីករាយ ។
១៣. ព្រះម្ចាស់ស្រឡាញ់ប្រជាជន ព្រះអង្គពេកពន់មិនជិនណាយ
ពេលដែលទ្រង់យាងចេញទៅឆ្ងាយ ព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង ។
ព្រះអង្គយាងចេញយ៉ាងអង់អាច ការពារឥតខ្លាចជារនាំង
វាយសំរុកលើ សត្រូវខ្មាំង ទទួលបានទាំងជ័យជំនះ ។
១៤. ព្រះអង្គមានព្រះបន្ទូលថា យើងចាំវេលាមកយូរណាស់
ឥឡូវដល់ពេលយើងប្រកាស អោយបានដឹងច្បាស់ពេលនេះម្តង ។
១៥. យើងនឹងបំផ្លាញទាំងភ្នំធំ ភ្នំតូចរលំមិនសល់ផង
រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹង ប្រែជាគោករឹងឥតមានសល់ ។
១៦. អ្នកខ្វាក់ប្រាកដជាអាចដើរ គេធ្វើដំណើរមិនអំពល់
ទៅតាមផ្លូវដែលគេមិនស្គាល់ ជាកន្លែងដែលមិនធ្លាប់ដើរ ។
យើងនឹងធ្វើអោយយប់ងងឹត ប្រែជាភ្លឺពិតយ៉ាងប្រសើរ
ផ្លូវទួលគន្លុកបានរាបស្មើ ប្រជាជនដើរដោយសុខសាន្ត ។
បទពាក្យ ៧
( ព្យាការីអេសាយ ៤៥,១៥-២៥ )
១៥. ឱ! ព្រះជាម្ចាស់នៃយើងខ្ញុំ ជាព្រះឧត្តមព្រះសង្រ្គោះ
មនុស្ពិបាករកឃើញណាស់ កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង ។
១៦. អោយអស់អ្នកដែលធ្វើរូបព្រះ ឱនក្រាបសំពះគ្មានរអែង
ត្រូវអាម៉ាស់មុខខ្លាំអក្រៃលែង ចេញទៅទីផ្សេងទាំងអៀនខ្មាស ។
១៧. ចំណែកជនជាតិអ៊ីស្រាអែល គេបានដំណេលពីព្រះម្ចាស់
គឺការសង្រ្គោះយ៉ាងជាក់ច្បាស់ គេមិនងាម៉ាស់សោះឡើយណា ។
១៨. ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ ដីធំអនេកលើលោកា
សត្វលោកស្នាក់នៅជួបជុំគ្នា សុខុដុមរមនាគ្រប់ៗប្រាណ ។
ហើយទ្រង់មានព្រះបន្ទូលថា យើងនេះគឺជាព្រះថ្កើងថ្កាន
ព្រះក្រៅពីយើងនោះគឺគ្មាន ទាំងប្រាជ្ញាញាណទាំងបារមី ។
១៩. យើងមិននិយាយលាក់លៀមស្ងាត់ ក្នុងទីងងឹតនៃផែនដី
យើងមិនប្រាប់ពួជយ៉ាកុបអី អោយឆាប់វិលវៃរកយើងទេ ។
យើងជាព្រះម្ចាស់និយាយទៅ ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ
អ្វីដែលយើងប្រកាសប្រាប់គេ មិនភូតភរទេពិតត្រឹមត្រង់ ។
២០. ជនជាតិសេសសល់គ្រប់គ្នាអើយ កុំនៅកន្តើយធ្វើរេរង់
ត្រូវខំខ្មីឃ្មាតកុំបង្អង់ ខិតចូលមកផងអោយជិតគ្នា ។
ឱ! អ្នកដែលសែងព្រះខ្លួនធ្វើ ពីស្ពាន់ពីឈើគ្រប់អង្គា
បួងសួងដល់ព្រះដែលវេទនា ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ ។
២១. ចូរអ្នករាល់គ្នាគិតមើលចុះ អោយបានធ្លាយធ្លុះការនេះទៅ
តើនរណាបានប្រាប់ទុកនៅ ហេតុការណ៍ដែលត្រូវកើតមាននោះ ។
គឺមានតែយើងព្រះជាម្ចាស់ ដែលបានប្រកាសសមុនប៉ុណ្ណោះ
យើងព្រសុចរិតព្រះសង្គ្រោះ ក្រៅពីយើងនោះគ្មានផ្សេងឡើយ ។
២២. ឱ! អ្នកដែលរស់នៅទីឆ្ងាយ ចូរវិលមកអាយកុំកន្តើយ
ខិតមកជិតយើងនឹងបានស្បើយ គឺយើងនេះហើយព្រះនៃអ្នក ។
២៣. អ្វីៗដែលយើងនិយាយមក មិនមែនឆបោកសុទ្ធសច្ចៈ
មិនអាចក្រឡះភូតកុហក យើងសូមប្រាប់អ្នកដូច្នេះថា ៖ ។
« មនុស្សលោកទាំអស់នឹងមកសុំ ក្រាបថ្វាយបង្គំយើងគ្រប់គ្នា
មនុស្សគ្រប់សញ្ជាតិនឹងសច្ចា គោរពសន្យាបំរើយើង » ។
២៤. គេនឹងពោលថាមានតែព្រះ ដែលជាអម្ចាស់មួយព្រះអង្គ
ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់ ។
២៥. ពូជពង្សអ៊ីស្រាអែលទាំងអស់ នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ
ហើយបានសុចរិតឥតប្រែផ្លាស់ ដោយសារព្រះម្ចាស់តរៀងទៅ ។
បទពាក្យ ៧
( ព្យាការីអេសាយ ៦១,១០-១១ )
១០. ខ្ញុំមានអំណរសប្បាយខ្លាំង ព្រោះតែព្រះអង្គស្តាប់អង្វរ
ព្រះអង្គសង្រ្គោះខ្ញុំកំដរ រហូតរៀងមកមិនដែលខាន ។
លំអខ្ញុំដូចកូនកម្លោះ ពាក់មកុដស្រស់ល្អភុំផាន
ដូចកូនក្រមុំយ៉ាងចំណាន នៅលើវិមានថ្ងៃរៀបការ ។
១១. ដីធ្វើអោយគ្រាប់ពួជផ្សេងដុះ ពន្លកសក្បុសនៅក្នុងច្បារ
លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា ក្តីសុចរិតថ្លាមិនបាត់បង់ ។
និងការសរសើរលើកតម្កើង សូតលាស់ផុសឡើងមិនបង្អង់
ចេញពីទឹកដីល្អផូរផង់ នៅមុខទូទាំងជាតិទាំងឡាយ ។
បទពាក្យ ៧
( ព្យាការីអេសាយ ៦២,១-៥ )
១. យើងតែងគិតគូរការពារក្រុង អោយនៅគង់វង្សមានអ្នកថែ
យេរូសាឡឹមស៊ីយ៉ូនដែរ យើងមិនស្ងៀមទេមិនកន្តើយ ។
ដរាបទាលតែក្តីសុចរិត ចាំងចែងពេញពិតទើបធូរស្បើយ
ដូចថ្ងៃរះពេញពន្លឺហើយ ការសង្រ្គោះអោយភ្លឺដូចភ្លើង ។
២. ពេលនោះមនុស្សគ្រប់ជាតិសាសន៍ ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង
ស្តេចទាំងប៉ុន្មាននឹកឃើញឡើង សិរីរុងរឿងនៃអ្នកដែរ ។
ឈ្មោះចាស់ក្រុងឯងគេលែងហៅ គេពោលសំដៅតាមគេប្រែ
ឈ្មោះល្អសែនសមអ្វីម៉្លេះទេ ព្រះប្រទានគេអោយរុងរឿង ។
៣. ក្រុងឯងនឹងទៅជាភួងជ័យ ប្រណីតពេកក្រៃសែនថ្កុំថ្កើង
នឹងទៅជាមកុដរាជ្យរុងរឿង ព្រះហស្តព្រះយើងទ្រង់កាន់កាប់ ។
៤. គេនឹងលែងហៅអ្នកឯងថា ស្រីមិនបានការមិនចំណាប់
ស្រីប្តីបោះបង់មិនគួររាប់ គេលែងបង្អាប់ដល់អ្នកទឿត ។
តំបន់ជុំវិញគេក៏លែង មើលងាយហៅឯងថាចោលម្សៀត
ថាស្ងាត់ជ្រងុំដូចព្រៃស្បាត ដែលមានដុះសុទ្ធស្មៅទៀតទេ ។
តែផ្ទួឲុយទៅវិញគេនឹងហៅ ឯងថាពាលពៅបងសូមស្នេហ៍
តំបន់ជុំវិញគេបំពេរ ថាស្ងួនមាសមេភរិយាបង ។
ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ នឹងអ្នកពេកក្រៃគ្មានសៅហ្មង
ដូចពាក្យសំដីឆ្លើយសារសង ពាក្យអូនបាក្យបងត្រូវវ៉ូវគ្នា ។
៥. ព្រះម្ចាស់បង្កើតជារូបអ្នក ទ្រង់គង់ថ្នមថ្នាក់រាល់វេលា
សប្បាយឥតខ្វល់ដូចភរិយា ថ្មីថ្មោងជាគ្នានឹងស្វាមី ។
បទពាក្យ ៧
( ព្យាការីអេសាយ ៦១,១០-១១ )
១០. ខ្ញុំមានអំណរសប្បាយខ្លាំង ព្រោះតែព្រះអង្គស្តាប់អង្វរ
ព្រះអង្គសង្រ្គោះខ្ញុំកំដរ រហូតរៀងមកមិនដែលខាន ។
លំអខ្ញុំដូចកូនកម្លោះ បាក់មកុដស្រស់ល្អភុំផាន
ដូចកូនក្រមុំយ៉ាងចំណាន នោលើវិមានថ្ងៃរៀបការ ។
១១. ដីធ្វើអោយគ្រាប់ពូជផ្សេងដុះ ពន្លកសក្បុសនៅក្នុងច្បារ
លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា ក្តីសុចរិតថ្លាមិនបាត់បង់ ។
និងការសរសើរលើកតម្កើង លូតលាស់ផុសឡើងមិនបង្អង់
ចេញពីទឹកដីល្អផូរផង់ នៅមុខទូទាំងជាតិទាំងឡាយ ។
ក្រុងយេរូសាឡឹមថ្មី
បទពាក្យ ៧
១. យើងតែងគិតគូរការពារក្រុង អោយនៅគង់វង្សមានអ្នកថែ
យេរូសាឡឹមស៊ីយ៉ូនដែរ យើងមិនស្ងៀមទេមិនកន្តើយ ។
ដរាបទាល់តែក្តីសុចរិត ចាំងចែងពេញពិតទើបធូរស្បើយ
ដូចថ្ងៃរះពេលពន្លឺហើយ ការសង្រ្គោះអោយភ្លឺដូចភ្លើង ។
២. ពេលនោះមនុស្សគ្រប់ជាតិសាសន៍ ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង
ស្តេចទាំងប៉ុន្មាននឹកឃើញឡើង សិរីរុងរឿងនៃអ្នកដែរ ។
ឈ្មោះចាស់ក្រុងឯងគេលែងហៅ គេពោលសំដៅតាមគេប្រែ
ឈ្មោះល្អសែនសមអ្វីម្ល៉េះទេ ព្រះប្រទានគេអោយរុងរឿង ។
៣. ក្រុងឯងនឹងទៅជាភួងជ័យ ប្រណីតពេកក្រៃសែនថ្កុំថ្កើង
នឹងទៅជាមកុដរាជ្យរុងរឿង ព្រះហស្តព្រះយើងទ្រង់កាន់កាប់ ។
៤. គេនឹងលែងហៅអ្នកឯងថា ស្រីមិនបានការមិនចំណាប់
ស្រីប្តីបោះបង់មិនគួររាប់ គេលែងបង្អាប់ដល់អ្នកទៀត ។
តំបន់ជុំវិញគេក៏លែង មើលងាយហៅឯងថាចោលម្សៀត
ថាស្ងាត់ជ្រងុំដូចព្រៃស្បាត ដែលមានដុះសុទ្ធស្មៅទៀតទេ ។
តែផ្ទុយទៅវិញគេនឹងហៅ ឯងថាពាលពៅបងសូមស្នេហ៍
តំបន់ជុំវិញគេបំពេរ ថាស្ងួនមាសមេភរិយាបង ។
ដូចពាក្យសំដីឆ្លើយសារសង ពាក្យអូនពាក្យបងត្រូវវ៉ូវគ្នា
៥. ព្រះម្ចាស់បង្កើតជារូបអ្នក ទ្រង់គង់ថ្នមថ្នាក់រាល់វេលា
សប្បាយឥតខ្វល់ដូចភរិយា ថ្មីថ្មោងជាគ្នានឹងស្វាមី ។
បទកាកគតិ
( ព្យាការីអេសាយ ៦៦,១០-១៤ )
១០. ឱអ្នកទាំងអស់ ដែលស្រឡាញ់ស្មោះ យេរូសាឡឹម ចូរអរសប្បាយ
ទាំងក្តីសង្ឃឹម គ្រ់បគ្នាញញឹម កុំបីសៅហ្មង ។
អស់អ្នកកាន់ទុក្ខ អាណិតមុខជ្រប់ ដល់ក្រុងនេះផង ចូរអរសប្បាយ
រីករាយវិញម្តង រួមជាមួយក្រុង សាឡឹមនេះដែរ ។
១១. សូមគ្រប់កាយា ស្កប់ក្នុងចិន្តា បានសុខល្ហើយល្ហែ ដូចកូនដែលម្តាយ
បីបមថ្នមថែ បំបៅនៅក្បែរ គ្មានពេលឃ្លាឃ្លាត ។
អ្នករាលគ្នានឹង បានសុខថ្កុំថ្កើង ឥតបីរវាត រុងរឿងសិរី
ដោយក្រុងនេះទៀត អស់ទាំងមិត្តញាតិ បានសុខគ្រប់គ្រា ។
១២. ដ្បិតព្រះអម្ចាស់ មានបន្ទូលច្បាស់ ថានឹងបង្ហៀរ សេចក្តីសុខសាន្ត
លើក្រុងអ្នកជា ដូចទន្លេហៀរ ទឹកធ្លាក់មិនដាច់ ។
យើងនឹងបង្ហូរ ធនធានបរិបូណ៌ មកឯងឥតភ្លេច របស់ជនជាតិ
ដទៃជាស្រេច ឥតមានកែគេច ដូចទឹកលិចច្រាំង ។
យើងនឹងថ្នមថ្នាក់ ទៅដល់អស់អ្នក ដូចម្តាយទូទាំង បីបមថ្នមកូន
បំបៅគ្របបាំង ក្រសោបព្រមទាំង លើកដាក់លើភ្លៅ ។
១៣. ម្តាយតែងថ្នាក់ថ្នម កូនដោយបីបម មិនអោយងាស្រូវ ដូចយើងថ្នថ្នាក់
អ្នកអោយស្ថិតនៅ ក្នុងក្រុងតទៅ លែងមានព្រាត់ប្រាស ។
១៤. កាលណាឃើញកុរង យេរូសាឡឹម សុខសាន្តដូច្នេះ អ្នករាល់គ្នានឹង
សប្បាយពេកណាស់ សាច់ឈាមថ្លាស្រស់ ដូចស្មៅខៀវខ្ចី ។
ព្រះអង្គពុំភ្លេច ទោះបីបន្តិច សម្តែងបារមី របស់ព្រះអង្គ
ជាប្រក្រតី បំរើប្រុសស្រី ព្រះអង្គបានឃើញ ។
ព្យាការីយេរេមីអង្វរព្រះអម្ចាស់អោយប្រជាជនអ៊ីស្រាអែល បទពាក្យ ៧
១៧. ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃ ព្រោះតែស្រមៃឥតស្រាកស្រាន្ត
ទីក្រុងដែលធ្លាប់តែថ្កើងថ្កាន ត្រូវខ្មាំងសាមាន្យបំផ្លាញអស់ ។
១៨. បើខ្ញុំចេញទៅទិវាលស្រែ ឃើញសុទ្ធសឹងតែសាកសពសោះ
បេលចូលដល់ក្រុងឃើញទាំងអស់ សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស ។
អស់ព្យាការីដើរតត្រុក ដើរឆ្លងកាត់ស្រុកពុំដែលនឹក
ទាំងបូជាចារ្យច្រើនសន្ធឹក ស្រុកកើតទុរ្ភិក្សគេមិនខ្វល់ ។
១៩. ឱព្រះអម្ចាស់តើព្រះអង្គ ពិតជាបោះបង់យូដាចោល
ឬទុកស៊ីយ៉ូនអោយតែលតោល ឬមួយកាត់ចោលស្អប់លែងរាប់ ។
យើងខ្ញុំសង្ឃឹមថាបានសុខ តែជួបតែទុក្ខស្ទើរតែស្លាប់
ថាបានសះស្បើយជាឆាប់ៗ តែប្រែមិនគាប់ជួបអាសន្ន ។
២០. ឱព្រះម្ចាស់អើយខ្ញុំសូមក្រាប ទទួលសារភាពមិនអាក់អន់
ប្រព្រឹត្តអំពើបាបពីមុន អាក្រក់ពេកពន់មិនគប្បី ។
រួមទាំងដូនតានៃយើងខ្ញុំ ក៏ធ្វើមិនសមចិត្តអប្រីយ៍
យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃ ទាស់នឹងព្រះទ័យនៃព្រះអង្គ ។
២១. ដោយយល់ព្រះនាមព្រះអម្ចាស់ មេត្តាសន្តោសកុំបោះបង់
បំបាត់មុខខ្ញុំធ្វើងោយក្រុង ដែលធ្លាប់រឿងរុងត្រូវអាម៉ាស់ ។
សូមនឹកពីសម្ព័ន្ធមេត្រី ដែលព្រះអង្គលៃចងយូរណាស់
ជាមួយយើងខ្ញុំមិនគួរផ្លាស់ ផ្តាច់ចោលស្រឡះដូច្នេះឡើយ ។
បទព្រហ្មគីតិ
( ព្យាការី យេរេមី ១៧,៧-៨ )
៧. រីអ្នកណាដែលផ្ញើ ជិវិតលើព្រះអម្ចាស់
នឹងបានទទួលព្រះ ពរត្រចះល្អមិនខាន ។
៨. អ្នកនោះប្រៀបដូចជា រុក្ខាល្វាល្អថ្កើងថ្កាន
ដុះនៅក្បែរទីស្ថាន ផ្លូវទឹកមានស្លឹកខៀវខ្ចី ។
នៅពេលរដូវប្រាំង ទោះរីងរាំងវាមិនភ័យ
មិនព្រួយបារម្ភអ្វី ទោះម្តេចក្តីនៅផ្លែផ្កា ។
បទព្រហ្មគីតិ
( ព្យាការីយេរេមី ៣១,១០-១៤ )
១០. ប្រជាជាតិទាំងឡាយ សូមខ្វល់ខ្វាយនាំគ្នាស្តាប់
បន្ទូលព្រះផ្សាយផ្សព្វ ទៅដល់សព្វកោះនៅឆ្ងាយ ។
ចូរអ្នកប្រកាសថា ៖ « ព្រះដែលជាអ្នកកំចាយ
ស្រាអែលអោយទៅឆ្ងាយ តែពេលក្រោយទ្រង់ប្រមូល ។
ព្រះអង្គថែរក្សា អោយគ្រប់គ្នាជុំត្រកូល
ដូចគង្វាលប្រមូល ចៀមមកមូលមិនអោយបាត់ » ។
១១. ព្រះអម្ចាស់បានលោះ អោយរួចគ្រោះលែងខ្ចាយខ្ចាត់
រំដោះអោយរួចផុត ពួកទុច្ចរិតដែលខ្លាំងក្លា ។
១២. ពួកគេត្រឡប់វិញ គ្មានទោម្នេញស្រែកខ្ញៀវខ្ញា
ហើយគេគ្រប់កាយា ចាំត្រៀបត្រាទទួលទ្រព្យ ។
ដែលព្រះម្ចាស់ប្រទាន គេអោយមានលែងអភ័ព្វ
មានស្រូវស្រាល្អគាប់ ប្រេងក្រអូបទាំងចៀមគោ ។
ចិត្តពួគគេប្រៀបបាន សួនឧទ្យានមានទឹកហូរ
ស្រោចស្រពឡើងជន់ជោរ គេលែងថ្ងួរលែងហេវហត់ ។
១៣. គ្រានោះស្រីក្រមុំ ចូលមករាំតាមបែបបទ
ក្មេងចាស់មិនកំណត់ គេមិនហត់រាំងសប្បាយ ។
យើងក្រែទុក្ខវេទនា គេទៅជាសើចក្អាកក្អាយ
អោយពួកគេសប្បាយ គេរីករាយលែងលំបាក ។
១៤. ងស់លោកបូជាចារ្យ បានភោក្តាគ្មានសំរាក
សាច់ឆ្ងាញ់មិនស្រាន្តស្រាក មិនលំបាកដើររុករក ។
យើងនឹងផ្តល់អំណោយ តានទៅអោយរាស្រ្តគ្រប់ស្រុក
លែងព្រយយលែងកើតទុក្ខ រស់បានសុខសាន្តតទោ
បទពាក្យ ៧
( ព្យាការីអេស៊េគីអែល ៣៦,២៤-២៨ )
២៤. យើងនឹងនាំយកអ្នករាល់គ្នា ចេញពីប្រជាជាតិទាំងឡាយ
ប្រមូលមិនអោយនៅរាយប៉ាយ ពីស្រុកជិតឆ្ងាយមកមាតុភូមិ ។
២៥. យើងនឹងប្រោះទឹកដ៏បរិសុទ្ធ លើអ្នកប្រាកដដោយថ្នាក់ថ្នម
ជំរះអោយអ្នកស្អាតទាំងព្រម ផុតពីសៅហ្មងផងទាំងឡាយ ។
លែងអោយអ្នករាល់គ្នាជាប់ចិត្ត លើព្រះមិនពិតព្រះក្លែងក្លាយ
អោយអ្នកផុតទុក្ខជួបសប្បាយ ក្តីសោកទាំងឡាយវិនាសបង់ ។
២៦. យើងនឹងប្រគល់ចិត្តគំនិត ថ្មីល្អប្រណីតវិញ្ញាណផង
ដកចិត្តដូចថ្មរឹងកន្លង ផ្លាស់ប្តូរវិញម្តងចេះជួយគ្នា ។
២៧. យើងដាក់វិញ្ញាណយើងទៅក្នុង អ្នករាល់គ្នាផងមិនរួញរា
អោយអ្នកធ្វើតាមបទបញ្ជា វិន័យធម្មាដំបូន្មាន ។
២៨. អ្នករាល់គ្នានឹងរស់ក្នុងស្រុក ជួបតែក្តីសុខមិនរំខាន
ទឹកដីដែលយើងប្រទានបាន ដល់ទោតាដូនរបស់អ្នក ។
ហើយយើងនឹងព្រមទទួលយក អ្នកទាំងអស់មកប្រាកដជាក់
ធ្វើជារាស្រ្តយើងគ្មានសល់ម្នាក់ ព្រោះយើងជាព្រះអ្នកឯងហើយ ។
យុវជនបីនាក់នៅក្នុងឡភ្លើង លើកតម្កើងព្រះជាម្ចាស់ បទពាក្យ ៧
( ព្យាការីដានីអែល ៣,២៦-២៧.២៩.៣៤-៤២ )
២៦. ព្រះអម្ចាស់ជាព្រះរបស់ បុព្វបុរសនៃយើងខ្ញុំ
យើងសូមតម្កើងទាំងប្រណម ព្រះនាមឧត្តមតរៀងទៅ ។
២៧. ដ្បិតអីព្រះអង្គបានប្រព្រឹត្ត លើយើងខ្ញុំពិតមិនអាស្រូវ
ព្រហទ័យសុចរិតត្រង់ត្រឹមត្រូវ ធ្លាប់វិនិច្ឆ័យនូវក្តីយុតត្តិធម៌ ។
២៩. អំពើបាបច្រើនខ្ញុំប្រព្រឹត្ត មិនប្រណិតប័តន៍តាមផ្លូវល្អ
ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ យើងនៅបន្តខុសគ្រប់យ៉ាង ។
៣៤. ឱ! ព្រះអម្ចាស់សូមកុំចោល អោយយើងតែលតោលគ្មានទីអាង
សម្ព័ន្ធមេត្រីថ្មីស្រឡាង គឺជាភស្តុតាងមិនបាត់បង់ ។
៣៥. សូមកុំដកយកក្តីមេត្តា នឹកទៅដល់គ្រាដែលកន្លង
នឹកដល់លោកអប្រាហាំផង មិនដែលសៅហ្មងសម្លាញ់សិ្នទ្ធ ។
នឹកដល់អ៊ីសាកជាបំរើ ស្រាអែលធ្លាប់ដើរតាមប្រកិត
ទៅណាមកណាជាប់នែបនិត្យ ដូចបងប្អូនឥតដែលមានខ្ចោះ ។
៣៦. ពីដើមព្រះអង្គបានសន្យា ដោយបន្ទូលថាទ្រង់នឹងប្រោស
អោយអ្នកទាំងបីមានកូនប្រុស កូនស្រីចម្រុះឥតគណនា ។
ច្រើនពេកអនេករាប់ពុំបាន ដូចផ្កាយដែលមានលើមេឃា
ដូចគ្រាប់ខ្សាច់តាមឆ្នេរជលធារ សមុទ្រនានាច្រើនក្រៃក្រាស់ ។
៣៧. បពិត្រព្រះអម្ចាស់ថ្លៃអើយ គឺថ្ងៃនេះហើយយើងព្រួយណាស់
ធា្លក់ខ្លួនមកជាពួជអាម៉ាស់ ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត ។
ទៅជាជនជាតិតូចជាងគេ ទុក្ខធំឡើងទ្វេសែនស្រយ៉ុត
ឥឡូវទន់ទាបស្ទើររលត់ មកពីយើងល្ងិតល្ងង់សាងបាប ។
៣៨. ពេលនេះយើងខ្សត់អត់ទាំងអស់ ជីវិតកក្រោះប្រៀបដូចសា្លប់
គ្មានស្តេចមន្ត្រីសែនអភ័ព្វ ព្យាការីគាប់ក៏មិនមាន ។
យើងមិនអាចថ្វាយយញ្ញបូជា ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន
ទាំងគ្រឿងក្រអូបម្សៅភុំផាន ផលផ្លែមិនបានយកមកថ្វាយ ។
៣៩. សូមព្រះអង្គជួយទទួលយក ទុក្ខព្រួយសោយសោកផងទាំងឡាយ
និងចិត្តសុភាបរាបស្រស់ស្រាយ ទុកជាតង្វាយគាប់ព្រះទ័យ ។
៤០. គឺតង្វាយដុតទាំងមូលមាន កូនចៀមរាប់លានធាត់ពេកក្រៃ
ពពែគោឈ្មោលនៅក្នុងព្រៃ យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ ។
សូមអោយយើងខ្ញុំអាចដើរតាម មាគ៌ាដានស្នាមដ៏វិសេស
របស់ព្រះអង្គមិនប្រហែស អ្នកសង្ឃឹមព្រះមិនខកចិត្ត ។
៤១. ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ ប្រព្រឹត្តអោយបានគ្មានរខិត
គន្លងព្រះអង្គធម៌ប្រណីត កោតខ្លាចដាក់ចិត្តស្គាល់ព្រះភ័ក្រ្ត ។
បទកាកគតិ
( ព្យាការីដានីអែល ៣,៥២-៨៨ )
៥២. បពិត្រព្រះម្ចាស់ ជាព្រះរបស់ ដូនតាយើងខ្ញុំ សូមកោតសរសើ
ទាំងថ្វាយបង្គំ ថ្កើងព្រះឧត្តម អស់កល្បតទៅ ។
ខ្ញុំសូមតម្កើង លើកព្រះនាមឡើង ពុំមានអាស្រូវ សុចរិតយុត្តិធម៌
ទ្រង់គង់ជាផ្លូវ អង្វែងតទៅ សរសើរព្រះអង្គ ។
៥៣. សូមកោតសរសើរ ព្រះគ្មានអ្វីស្មើ ក្នុងគ្រានេះម្តង ទ្រង់ប្រកបដោយ
សិរីរឿងរុង ក្នុងវិហារទ្រង់ កុំនៅទីមទាម ។
៥៤. សូមលើតម្កើង ព្រះម្ចាស់យាងឡើង លើខេរ៉ូប៊ីម ខ្ពង់ខ្ពស់បំផុត
គ្មានអ្វីប្រៀបផ្ទឹម ស្មូត្រទាំងញញឹម តម្កើងជានិច្ច ។
៥៥. សូមតម្កើងទ្រង់ ដែលយាងឡើងគង់ លើបល្ល័ង្ករាជ្យ សូមច្រៀងតម្កើង
រាល់ថ្ងៃព្រឹកល្ងាច ព្រះម្ចាស់ជានិច្ច កុំប្រែក្រឡះ ។
៥៦. សូមថ្កើងសរសើរ ព្រះអង្គនៅលើ វេហាស៍អាកាស ព្រះអង្គគ្រប់គ្រង
ស្ថានបរមសុខខ្ពស់ លើកសិរីយស ព្រះអង្គរហូត ។
៥៧. គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត ជារៀងដរាប
សូមនាំគ្នាស្មូត្រ តម្កើងរហូត អស់កល្បអន្លាយ ។
៥៨. ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ ស្មូត្របទតម្កើង
ដោយចិត្តសប្បាយ អស់កល្បអន្លាយ តទៅកុំឈប់ ។
៥៩. សូមអោយទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់ ព្រះម្ចាស់ថ្កុំថ្កើង
អស់កល្បអស់កប្ប តម្កើងកុំឈប់ តទៅរាល់ថ្ងៃ ។
៦០. ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ នាំគ្នាសរសើរ
តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី អស់កល្បអង្វែង ។
៦១. ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសំដែង តម្កើងព្រះអង្គ
សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង តទៅឥតដាច់ ។
៦២. សូមព្រះអាទិត្យ ព្រះច័ន្ទមានប្ញទ្ធិ ពន្លឺចិញ្ចាច តម្កើងព្រះអង្គ
ដោយចិត្តអង់អាច កុំភ័យកុំខ្លាច តទៅកុំប្រែ ។
៦៣. សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ សរសើរតម្កើង
កុំបីប្រួលប្រែ កុំក្រឡះកែ រាល់ថ្ងៃខែឆ្នាំ ។
៦៤. សូមអោយសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ ចូរលើកតម្កើង
ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម ជានិច្ចកុំរា ។
៦៥. ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំវស្សា គ្រប់ទីគ្រប់ទិស
តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា កុំបីឆ្មៃឆ្មើង ។
៦៦. ចូរអោយកំដៅ ទាំងក្នុងទាំងក្រៅ អោយមានទាំងភ្លើង នាំគ្នាជួយលើក
សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង តទៅឥតអាក់ ។
៦៧. ចូរអោយខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់ សរសើរតម្កើង
ព្រះជាម្ចាស់អ្នក កុំបីអន់អាក់ ជានិច្ចតទៅ ។
៦៨. សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ ស្មូត្រលើកតម្កើង
ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ អស់កល្បជានិច្ច ។
៦៩. ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច ស្មូត្រលើកតម្កើង
ព្រះម្ចាស់ជានិច្ច កុំបីកែគេច អស់កល្បស្ថេរស្ថិត ។
៧០. ចូរអោយពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត សរសើរតម្កើង
អម្ចាស់មានប្ញទ្ធិ រាល់ថ្ងៃកុំគិត ខ្វល់ខ្វាយឡើយណា ។
៧១. អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា ចូរលើកតម្កើង
អម្ចាស់ក្សត្រា ព្រះអ្នករាល់គ្នា កុំបីឃ្លាងឃ្លាត ។
៧២. សូមអោយទឹកកក កុំបីខានខក ទាំងសន្សើមទៀត ចូរលលើកតម្កើង
ព្រះម្ចាស់ទាំងឆ្លៀត កុំបីរវាត រហូតតទៅ ។
៧៣. សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ តម្កើងព្រះអង្គ
កុំបីហ្មងសៅ ស្មូត្ររហូតទៅ អស់កល្បយូរលង់ ។
៧៤. សូមអោយផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ សរសើរកុំឈប់
កុំនៅរេរង់ កោតសរសើរទ្រង់ កុំប្រែសាវា ។
៧៥. សូមអោយភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា ស្មូត្របទតម្កើង
ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា អស់កល្បជានិច្ច ។
៧៦. សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច ចូរលើកតម្កើង
ព្រះម្ចាស់ជានិច្ច កុំប្រែមានល្បិច អស់កល្បជានិច្ច ។
៧៧. ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ នាំគ្នាតម្កើង
ដោយក្តីរីកសាយ សរសើរម្ចាស់ថ្លៃ អោយលាន់រងំ ។
៧៨. ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ ទឹកហូរពីជ្រោះ
ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ តម្កើងព្រះអង្គ ។
៧៩. ចូរអស់ទាំងត្រី តូចធមម្តេចក្តី និងសត្វរស់ក្នុង ទន្លេសមុទ្រ
តាមព្រែកបួរបឹង កុំសំងំឈឹង តម្កើងព្រះម្ចាស់ ។
៨០. សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស ស្មូត្របទតម្កើង
ព្រះជាអម្ចាស់ កុំបីចន្លោះ ងស់កល្បយូរលង់ ។
៨១. សូមអោយសត្វស្រុក រស់នៅអេរអុក ទាំងសត្វព្រៃផង នាំគ្នាសរសើរ
តម្កើងព្រះអង្គ អស់កល្បយូរលង់ តទៅអន្លាយ ។
៨២. ចូរអោយមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ សរសើរព្រះអង្គ
ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ កុំបីអល់អែក ។
៨៣. ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក ចូរលើកតម្កើង
ព្រះខ្បស់អនេក ហួសទាំងផ្ទៃមេខ កុំសំងំនៅ ។
៨៤. ចូរបូជាចារ្យ គ្រប់ៗកាយា ឆ្ពោះតម្រង់ទៅ តម្កើងព្រះអង្គ
ទាំងថ្ងៃយប់ជ្រៅ កុំសងំនៅ សរសើរកុំឈប់ ។
៨៥. ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បំរើគោរព ស្មូត្រតម្កើងព្រះ
ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់ នៅស្ងៀមអោយសោះ ។
៨៦. ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ ព្រលឹងនៃអ្នក
សុចរិតទាំងអស់ តម្កើងដោយស្មោះ កុំនៅកន្តើយ ។
៨៧. អស់អ្នកគោរព ប្រណិប៍តន៍សព្វគ្រប់ ព្រះអម្ចាស់អើយ និងអ្នកដាក់ចិត្ត
ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ តម្កើងព្រះអង្គ ។
៨៨. លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង និងមីកាអែល
តម្កើងព្រះអង្គ ស្មូត្រសរសើរផង តទៅដរាប ។
ព្រះអង្គរំដោះ យើងខ្ញុំអោយរស់ ផុតពីក្តីស្លាប់ ហើយទ្រង់សង្រ្គោះ
ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ ទាំងភ្លើងសន្ធៅ ។
បទព្រហ្មគីតិ
( ហាបាគូក ៣,២-៤.១៣.១៥-១៨ )
២. ឱ! ព្រះជាអម្ចាស់ ខ្ញុំឮច្បាស់សព្វសេចក្តី
ស្នាព្រះហស្តថ្លាថ្លៃ រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ ។
សូមទ្រង់ប្រោសប្រណី ដោយសេចក្តីករុណា
សំដែងប្ញទ្ធិបាដិហារិយ៍ អោយគ្រប់គ្នាស្គាល់ផងចុះ ។
ប៉ុន្តែពេលព្រះអង្គ ពិរោធខ្លាំងសូមសន្តោស
ព្រះទ័យដែលធ្លាប់ស្មោះ ថ្លាប់ស្រណោះគ្រាកន្លង ។
៣. ព្រះម្ចាស់យាងមកពី ភ្នំជាទីឥតមានហ្មង
វិសុទ្ធពេកកន្លង បារមីទ្រង់ភ្លឺចែងចាំង ។
សូមអោយផែនពសុធា កុំរួញរាស្រែកអោយខ្លាំង
លើកតម្កើងព្រះអង្គ យប់ថ្ងៃផងកុំសោកា ។
៤. ព្រះអង្គភ្លឺពណ្ណរាយ ចាំងពីនាយល្អអស្ចារ្យ
ចែងចាំងរស្មីថ្លា ព្រះចេស្តាបង្កប់ទុក ។
១៣. ព្រះអង្គចេញង្រ្គោះ មនុស្សទាំងអស់នៅលើលោក
ទាំងស្តេចដែលចេញមក ទ្រង់អភិសេកចាក់ប្រេងអោយ ។
ព្រះអង្គបានប្រហារ មេគ្រួសារមិនបណ្តោយ
កម្ទេចមិនទុកអោយ នៅសល់ឡើយទាំងអស់គ្នា ។
១៥. ព្រះអង្គត្រួសត្រាយផ្លូវ សេះដើរទៅលាន់ខ្ទ័រខ្ទារ
នៅក្នុងបាតជលធារ ដែលពុះពារកញ្ជ្រោលខ្លាំង ។
១៦. ខ្ញុំឮសន្ធឹកនេះ ទ្រូងស្ទើរប្រេះភ័យភាន់ភាំង
ឆ្អឹងឆ្អែងពុកអស់ទាំង ដៃជើងគាំងនៅស្ងៀមឈឹង ។
ខ្ញុំរស់ចាំតែថ្ងៃ អាសន្នភ័យទាំងទន្ទឹង
ពេលពួកឈ្លានពានខឹង ពួកវានឹងកាប់ប្រហារ ។
១៧. ឈើព្រៃលែងអោយផ្លែ ស្រូវក្នុងស្រែស្កអាសារ
សត្វគោចៀមផងណា ត្រូវមរណាគ្មាសល់ដែរ ។
១៨. ឯខ្ញុំសែនរីករាយ អរសប្បាយបានល្ហើយល្ហែ
ព្រោះព្រះម្ចាស់នៅក្បែរ ទ្រង់តាមថែសង្គ្រោះខ្ញុំ ។
បទកាកគតិ
( របាក្សត្រភាគមួយ ២៩,១០-១៣ )
១០. ឥឡូវនេះខ្ញុំ មានបំណងធំ ចង់ចងសម្ព័ន្ធ មេត្រីជាមួយ
ព្រះអង្គបន្ទាន់ ជាព្រះនៃជន ជាតិអ៊ីស្រាអែល ។
ខ្ញុំសូមអង្វរ ព្រះម្ចាស់បវរ បារមីក្រាស់ក្រែល សូមទ្រង់ពង្វាង
ព្រះពិរោធដែល គ្រប់គ្រងក្រវែល លើយើងគ្រប់គ្នា ។
១១. ពេលនេះកូនចៅ ទាំងអស់គ្នាត្រូវ ឈប់ធ្វើខ្ជីខ្ជា ដ្បិតព្រះអម្ចាស់
ជ្រើសអ្នករាល់គ្នា បំពេញមុខងារ បំរើព្រះអង្គ ។
ទ្រង់សព្វព្រះទ័យ លើអញនកពេកក្រៃ ឈរពីមុខទ្រង់ បំរើកិច្ចការ
តាមព្រះបំណង គ្រឿងក្រអូបផង កា់ថ្វាយគ្មានទាស់ ។
១២. ពេលនោះកូនចៅ លេវីមិននៅ ក្រោកឡើងទាំងអស់ ជំរះដំណាក់
វិសុទ្ធឥតទាស់ ថែមទាំងជំរះ ខ្លួនពួកគេផង ។
១៣. អំបូរទាំងអស់ គ្មានសល់ម្នាក់សោះ គ្រប់គ្នាតែម្តង គេបានញែកខ្លួន
អោយអស់សៅហ្មង វិសុទ្ធផូរផង់ តាមបញ្ជាស្តេច ។
បទកាកគតិ
( លោកគូប៊ីត ១៣,២-១៦.១៨ )
២. សូមលើកតម្កើង សិរីរុងរឿង របស់ព្រះម្ចាស់ ដែលមានព្រះជន្ម
គង់នៅយ៉ាងច្បាស់ កោតសរសើរណាស់ អស់កល្បជានិច្ច ។
ព្រះអង្គធ្វើអោយ មនុស្សស្លាប់ទៅហើយ ចុះស្ថានមច្ចុរាជ ក្រោយមកព្រះអង្គ
ប្រោសអោយបានរួច គ្មានអ្វីដែលអាច គេពីបារមី ។
៣. អ៊ីស្រាអែលអើយ កុំនៅកន្តើយ តម្កើងរាល់ថ្ងៃ នៅមុខជានជាតិ
ផ្សេងៗទាំងឡាយ ដែលទ្រង់កំចាយ អោយអញន្នកទៅនៅ ។
៤. នៅទីនោះឯង ព្រះអង្គសំដែង មិនមានអាស្រូវ ប្ញទ្ធាបារមី
មានច្រើនពេកកូវ ទ្រង់សំដែងនៅ មុខអស់សត្វលោក ។
ព្រះអង្គពិតជា ព្រះយើងរាល់គ្នា អង្វែងរៀងមក ជាព្រះបិតា
តែមួយលើលោក ពីនេះទៅមុខ អស់កល្បតទៅ ។
៥. ព្រះអង្គបានកា់ ទោសដល់ពួកអ្នក ជារឿងត្រឹមត្រូវ ព្រោះអ្នករាល់គ្នា
បានប្រព្រឹត្តនូវ អំពើអាស្រូវ អាក្រក់អប្រីយ៍ ។
ប៉ុន្តែព្រះអង្គ ទ្រង់មិនបោះបង់ តែងតែប្រណី អាណិតអាសូរ
ប្រជាប្រុសស្រី នាំអ្នកវិលវៃ ឥតបីខ្ចាត់ខ្ចាយ ។
៦. ប្រសិនបើអ្នក រាល់គ្នាស្មោះស្ម័គ្រ ដោយចិត្តរីករាយ វិលរកព្រះអង្គ
នឹងផុតអន្តរាយ រស់នៅសប្បាយ ប្រព្រឹត្តស្មោះត្រង់ ។
ព្រះអង្គមុខជា រកអ្នករាល់គ្នា ក្រសោបត្រកង ឈប់គេចព្រះភ័ក្រ្ត
ឈប់ប្រែបែរខ្នង មិនអោយមានហ្មង អង្អែលភ័ក្រ្តា ។
៧. ឥឡូវពេលនេះ ចូរគិតត្រិះរិះ អំពីកិច្ចការ ព្រះអង្គប្រព្រឹត្ត
ដល់គ្រប់អាត្មា តម្កើងក្សត្រា អោយពេញទំហឹង ។
សូមលើកតម្កើង កុំធ្វើឆ្មៃឆ្មើង ថ្កើងទាំងរំពឹង ដែលទ្រង់ប្រព្រឹត្ត
យុត្តិធម៌លំនឹង ចូរកោតព្រះអង្គ អស់កល្បឥតបី ។
៨. រីឯខ្ញុំវិញ ខ្ញុំឃ្លាតចាកចេញ ពីដែនបុរី ហើយបានមករស់
នៅលើទឹកដី ពួកខ្មាំងអប្រីយ៍ ក៏មិនភ្លេចដែរ ។
ខ្ញុំបង្ហាញប្រាប់ អោយអស់អ្នកបាប ស្គាល់ជាហូរហែរ ថាព្រះអង្គមាន
ប្ញទ្ធាពូកែ បារមីគ្មានប្រែ ខ្លាំងក្លាឧត្តម ។
អ្នកបាបប្រុងប្រៀប កាន់ចិត្តសុភាព វិលមកជួបជុំ ប្រព្រឹត្តសុចរិត
កុំនៅសំងំ ទ្រង់នឹងថ្នាក់ថ្នម មេត្តាប្រណី ។
៩. ខ្ញុំលើកតម្កើង ព្រះដ៏រុងរឿង ដោយចិត្តមេត្រី អំណរសប្បាយ
លើសលប់ពេកក្រៃ ដោយមហាក្សត្រថ្លៃ នៃស្ថានសួគ៌ា ។
១០. សូមអោយអស់អ្នក ដែលបាននៅស្នាក់ ក្នុងក្រុងគ្រប់គ្នា ប្រកាសអំពី
បារមីប្ញទ្ធា ព្រះអម្ចាស់ជា ព្រះរបស់យើង ។
យេរូសាឡឹម ក្រុងធំស្កៃស្កឹម ទ្រង់នឹងបំប៉ើង ដាក់ទោសពួកអ្នក
រលំរលើង ធ្វើប្ញកឆ្មៃឆ្មើង សាងអំពើបាប ។
ប៉ុន្តែព្រះម្ចាស់ មិនព្រមបង់បោះ ចោលជាដរាប ព្រះអង្គមុខជា
អាណិតអ្នកទាប កូនចៅសុភាព សុចរិតមិនខាន ។
១១. សូមលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើង ផុតអស់ពីស្ថាន ជាមហាក្សត្រ
វិសុទ្ធថ្កើងថ្កាន ដែលព្រះអង្គបាន សោយរាជ្យយូរលង់ ។
ព្រះអង្គមុខជា អោយគេគ្រប់គ្នា សង់ដំណាក់ទ្រង់ ឡើងវិញម្តងទៀត
មិនអោយបាត់បង់ នៅក្នុងទីក្រុង យេរូសាឡឹម ។
១២. សូមព្រះម្ចាស់ប្រោស ប្រណីសន្តោស អ្នកអស់សង្ឃឹម អ្នកត្រូវគេកៀរ
ប្រែជាញញឹម ដូចភ្លៀងរលឹម រដូវវស្សា ។
សូមទ្រង់អាណីត អស់អ្នកសុចរិត អ្នកខ្សត់ខ្លោចផ្សា មានទុក្ខសព្វកាយ
លំបាកម៉្លេះណា សូមជួយពាំងការ ផុតអស់ទុក្ខភ័យ ។
១៣. ពន្លឺចិញចាច ភ្លឺដល់ទីដាច់ ស្រយាលផែនដី ចុងកាត់មាត់ញក
ប្រជាប្រុសស្រី នាំគ្នាឃ្មាតខ្មី មករកព្រះអង្គ ។
មានកាន់តង្វាយ នៅគ្រប់ៗដៃ ឱកាយក្រាបផង ថ្វាយមហាក្សត្រ
ស្ថានបរមសុខផង ប្រជាទាំងពួង សប្បាយរីរាយ ។
អ្នកជំនាន់ក្រោយ នឹងមិនបណ្តាយ ឬអោយរលាយ គេនឹងនឹកចាំ
ក្រុងល្បីសុះសាយ ដែលព្រះម្ចាស់ថ្លៃ ជ្រើសរើសទុកដាក់ ។
១៤. សូមជនទាំងឡាយ ដែលធ្លាប់សប្បាយ គំរាមពួកអញនក រលំកំពេង
បំផ្លាញទីស្នាក់ ដុតចោលផ្ទះអ្នក ទទួលកម្មពា ។
តែសូមព្រះអង្គ ប្រទានពរផង អស់កល្បយូរយា ដល់អស់អ្នកណា
ខ្លាចអ្នករាល់គ្នា ផុតអស់វេទាន អង្វែងតទៅ ។
១៥. ចូរអរសប្បាយ សើចលេងក្អាកក្អាយ ព្រោះតែកូចៅ មនុស្សសុចរិត
រួមគ្នាក្នុងក្រៅ ប្រមូលគ្នានៅ មិនអោយខ្ចាត់ខ្ចាយ ។
គេលើកតម្កើង សិរីរុងរឿង ព្រះម្ចាស់រាល់ថ្ងៃ ដឺលមាមព្រះជន្ម
គង់នៅវែងឆ្ងាយ អស់កល្បអន្លាយ ស្ថិតស្ថេរជានិច្ច ។
ជនណាសប្បាយ រីករាយក្អាកក្អាយ ឥតមានពេលភ្លេច គេជួយអបអរ
ដល់អ្នកជានិច្ច ព្រះម្ចាស់មិនភ្លេច អោយគេបានសុខ ។
១៦. អ្នកផងទាំងឡាយ ដែលមិនសប្បាយ ពេលអ្នកកើតទុក្ខ គេពិតជាបាន
មង្គលគ្រប់មុខ ដ្បិតគេរួមសុខ ទុក្ខជាមួយអ្នក ។
១៨. អ្នកក្រុងនឹងច្រៀង បន្លឺសូរសៀង លាន់ឮឥតអាក់ សរសើរតម្កើង
ព្រះរបស់អ្នក គង់នោជាជាក់ អស់កល្បតទៅ ។
អោយអស់សៅហ្មង វិសុទ្ធផូរផង់ តាមបញ្ជាស្តេច ។
បទកាកគតិ
( នាងយូឌីត ១៦,១-២.១៣-១៥ )
១. ចូរអ្នករាល់គ្នា បង្គំវន្ទា ច្រៀងរាំទូលថ្វាយ ព្រះជាអម្ចាស់
ប្រគុំភ្លេងលាយ ឈឹងស្គរអោនកាយ សរសើរតម្កើង ។
២. ព្រះម្ចាស់ពិតជា មានប្ញទ្ធិចេស្តា ពន្លត់ភ្នក់ភ្លើង សង្រ្គាមរលត់
ព្រះនាមទ្រង់ថ្កើង សុលសាយឮឡើង គឺព្រះអម្ចាស់ ។
ព្រះអង្គរំដោះ ខ្ញុំផុត៌័យគ្រោះ សត្រូវច្រើងណាស់ វាដេញតាមខ្ញុំ
តែព្រះជាម្ចាស់ នាំខ្ញុំវិលច្រាស មកវិញសុខសាន្ត ។
១៣. ខ្ញុំនឹងច្រៀងបទ ថ្មីហើយវិសុទ្ធ ថ្វាយព្រះថ្កើងថ្កាន ព្រះអង្គពិតជា
ប្រសើរហួសស្មាន បារមីចំណាន ខ្លាំងក្លាអស្ចារ្យ ។
១៤. សូមអោយសត្វលោក ក្នុងទឹកលើគោក កុំនៅសោកា សុខចិត្តបំរើ
ព្រះមានចេស្តា ឥតមាននរណា ជំទាស់បានឡើយ ។
១៥. ពេលទ្រង់យាងមក ភ្នំក៏កក្រើក រង្គើអស់ហើយ ធ្លាក់ក្នុងសមុទ្រ
នៅមិនបានឡើយ ទោះថ្មក៏ដោយ រលាយជាដី ។
ប៉ុន្តែព្រះម្ចាស់ តែងតែសន្តោស អាណិតប្រណី អាសូរដល់រាស្រ្ត
អ្នកទាក្រក្រី គោរពរាល់ថ្ងៃ កោតខ្លាចព្រះអង្គ ។
បទពាក្យ ៧
( ព្រះប្រាជ្ញាញាណ ៩,១-៦.៩-១១ )
១. ឱ! ព្រះជាម្ចាស់ថ្លៃឧត្តម ប្រសើរសក្តិសមពន់ពេកណាស់
ព្រះអង្គជាព្រះបុព្វបុរស ទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា ។
ព្រះអង្គបង្កើតពិភពលោក ក្នុងទឹកលើគោកពេញត្រៀបត្រា
ដោយព្រះបន្ទូលពោលវាចា រស់ពេញលោកាច្រើនវាល់លាន ។
២. ព្រះអង្គបានសូនរូបមនុស្ស ទាំងស្រីទាំងប្រុសដោយវិញ្ញាណ
អោយគ្រប់គ្រង់សត្វលោកប៉ុន្មាន ដែលព្រះអង្គបានបង្កើតស្រេច ។
៣. អោយត្រួតកាន់កាប់តាមសុចរិត ដោយភាពវិសុទ្ធល្អបណ្តាច់
ព្រមទាំងអោយវិនិច្ឆ័យសម្រេច កុំអោយក្រឡាច់ពីយុត្តិធម៌ ។
៤. សូមទ្រង់មេត្តាប្រោសប្រទាន ព្រះប្រាជ្ញាញាណដ៏បវរ
ដល់ខ្ញុំជាអ្នកនៅកំដរ ហើយសូមអង្វរកុំកាត់កាល ។
៥. ទូលបង្គំជាអ្នកបំរើ ម្តាយខ្ញុំក(ធ្វើគ្មានពិភាល់
ខ្ញុំអ្នកឆោតល្ងង់មិនសូវយល់ វិន័យនិមលច្បាប់ព្រះអង្គ ។
៦. ទោះបីជាមានមនុស្សណា ល្អគ្រប់ប្រការឥតសៅហ្មង
តែគ្មានប្រាជ្ញាញាណតម្រង់ ជីវិតគេផងក៏គ្មានន័យ ។
៩. បពិត្រព្រះម្ចាស់ព្រះប្រាជ្ញា ញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ
ជាមួយព្រះអង្គជ្រាបអស់ន័យ ស្នាព្រះហស្តថ្លៃទាំងប៉ុន្មា ។
ពេលទ្រង់បង្កើតពិភពលោក ប្រាជ្ញាញាញមកគង់សុខសាន្ត
ជាមួយព្រះអង្គគ្មានរំខាន ព្រះអង្គជ្រាបបានអ្វីទាំងអស់ ។
១០. សូមទ្រង់ប្រទានព្រះប្រាជ្ញា ញាណវិសុទ្ធថ្លាដោយសន្តោស
អោយចុះពីស្ថានបរមសុខខ្ពស់ ពីបល្ល័ង្កយសដ៏ឧត្តម ។
សូមអោយព្រះប្រាជ្ញាញាណរួម ធ្វើការទាំងព្រមជាមួយខ្ញុំ
បង្ហាត់បង្រៀនការតូចធំ កិច្ចការដែលល្មគាប់ព្រះទ័យ ។
១១. ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វ ទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ
ណែនាំរូបខ្ញុំទាំងរំពៃ ការពារផុតភ័យខ្ញុំរុងរឿង ។
( លោកបែនស៊ីរ៉ាក ៣៦,១-៥.៧.១០-១៣ )
១. ឱ! ព្រះជាម្ចាស់ដែលគ្រប់គ្រង លើលោកឥតហ្មងទាំងមូលអើយ
សូមអាណិតអាសូរយើងហើយ ទតកុំកន្តើយយើងខ្ញុំផង ។
២. សូមធ្វើអោយគ្រប់ជាតិទាំងឡាយ រស់ទាំងខ្វល់ខ្វាយកុំបង្អង់
អោយគេបានឃើញប្ញទ្ធិព្រះអង្គ ស្ញប់ស្ញែងខ្លាចផងអានុភាព ។
៣. សូមព្រះអង្គលើកព្រះហស្តវាយ ប្រជាជិតឆ្ងាយជាដរាប
ដើម្បីអោយគេស្គាល់អានុភាព អោយគេជ្រួតជ្រាបពីបារមី ។
៤. ដោយព្រះអង្គដាក់ទោសយើងខ្ញុំ ពីតជាសក្តិសមគ្មានទាស់អ្វី
តែសូមសំដែងព្រះបារមី អោយជាតិដទៃឃើញច្បាស់ថា ។
ព្រះអង្គជាព្រះវិសុទ្ធ វិសេសបំផុតលើលោកា
សូមសំដែងអោយខ្ញុំដឹងថា ទ្រង់ដាក់ទោសាពួកគេដែរ ។
៥. សូមអោយមនុស្សគ្រប់ជាតិសាសន៍ ទទួលស្គាល់ច្បាស់គ្មានកែប្រែ
ក្រៅពីព្រះអង្គគ្មានព្រះទេ ត្រូវចេះរិះរេស្គាល់ព្រះអង្គ ។
៧. សូមទ្រង់សំដែងថ្លែងសិរី រុងរឿងម្ចាស់ថ្លៃកុំរេរង់
បារមីខ្លាំងក្លានៃព្រះអង្គ អោយអ្នកទាំងពួងកោតស្ញប់ស្ញែង ។
១០. សូមពេលចុងក្រោយឆាប់មកដល់ ព្រះអង្គកុំខ្វល់ភ្លេចសំដែង
គេនឹងរៀបរាប់ដោយកោតក្រែង អច្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត ។
១១. សូមអោយភ្លើងនៃព្រះពិរោធ កំហឹងក្រេវក្រោធឆេះបំបាត់
ដុតកម្ទេចពួកអ្នកទុច្ចរិត កុំអោយវារត់រួចសោះឡើយ ។
១២. សូមទ្រង់បំបែកក្បាលសត្រូវ កុំទុកអោយនៅពួកនោះហើយ
វាពោលក្តែងៗគ្មានគិតឡើយ ថាវានេះហើយសំខាន់ណាស់ ។
១៣. សូមទ្រង់ប្រមូលកុលសម្ពន្ធ័ អោយឆាប់រួសរាន់កុំក្រឡះ
ពូជពង្សយ៉ាកុបមានច្រើនណាស់ រស់នៅដេរដាសអោយមកជុំ ។
បទព្រហ្មគីតិ
( លូកា ១.៤៧-៥៥ )
៤៧. ខ្ញុំមានចិត្តអំណរ សប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ ថាព្រះម្ចាស់ទ្រង់សង្រ្គោះ ។
៤៨. ព្រះអង្គទតមកខ្ញុំ ជាអ្នកបំរើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ ថាខ្ញុំនេះសែនសុខក្រៃ ។
៤៩. ព្រះដ៏មានប្ញទ្ធា ខ្លាំងអស្ចារ្យលើលោកីយ៍
សំដែងប្ញទ្ធិបារមី ព្រះនាមថ្លៃថ្លាវិសុទ្ធ ។
៥០. ទ្រង់មានព្រះហប្ញទ័យ ត្រាប្រណីខ្ពស់បំផុត
ដល់អ្នកបរិសុទ្ធ គោរពកោតទ្រង់រហូត ។
៥១. ព្រះអង្គសំដែងប្ញទ្ធិ អស្ចារ្យពិតមិនរបូត
ការពារមនុស្សស្លូត កំចាត់ហូតអញនកប្ញកខែង ។
៥២. ទ្រង់បានច្រានទម្លាក់ អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែង ហើយទ្រង់តែងលើកអ្នកទាប ។
៥៣. ព្រះអង្គប្រោសប្រទាន អោយអ្នកឃ្លានឆ្អែតពេញប្រៀប
អ្នកមានធនធានពាប ទ្រង់ដេញរាបដៃទទេ ។
៥៤. ព្រះអង្គបានជួយរាស្រ្ត ទ្រង់ទាំងអស់ឥតប្រួលប្រែ
ស្រាអែលដែលនៅក្បែរ អ្នកពួកែបំរើខ្លាំង ។
៥៥. ទ្រង់តែងមានព្រះទ័យ ករុណាក្រៃមិនថ្នាក់ថ្នាំង
ជាមួយអប្រាហាំ និងពូជពង្សលោកជានិច្ច ។
ដូចទ្រង់បានសន្យា នឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ច គ្មានកលកិច្ចប្រែប្រួលឡើយ ។
បទពាក្យ ៧
( លូកា ១.៦៨-៧៩ (
៦៨. សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្មោះ យាងមករំដោះរាស្រ្តព្រះអង្គ ។
៦៩. ទ្រង់បានប្រទានព្រះសង្រ្គោះ ដែលមានប្ញទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្ស ដាវីឌជាពង្សបំរើជាក់ ។
៧០. ព្រះម្ចាស់ប្រទានព្រះសង្រ្គោះ យើងមិនដែលលោះមិនដែលលាក់
ដូចបានសន្យាតាមរយៈ ព្យាការីស្ម័គ្រកាលគ្រាមុន ។
៧១. ព្រះអង្គសង្រ្គោះយើងអោយរួច ចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុករជន ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង ។
៧២. ព្រះអង្គសំដែងព្រះហប្ញទ័យ ករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើង សម្ព័ន្ធព្រះអង្គមិនភ្លេចសោះ ។
៧៣. គឺព្រះអង្គហើយបានសន្យា ពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរស ដូនតាយើងនោះដូចេ្នះថា ។
៧៤. ទ្រង់នឹងរំដោះយើងអោយរួច ផុតពីអំណាចខ្មាំងប្ញស្យា
ដើម្បីយើងអាចក្រាបកាយា វន្ទាគ្រប់គ្រាគ្មានភ័យភិត ។
៧៥. ព្រមទាំងអោយយើងបានរស់នៅ ឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិត គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ ។
៧៦. ចំណែកឯរូបរបស់កូន នឹងក្លាយជាខ្លួនព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ ។
៧៧. កូននឹងធ្វើអោយអស់ប្រជា រាស្រ្តទាំងអស់គ្នាគេបានដឹង
ថាព្រះសង្រ្គោះគឺព្រះអង្គ ទាំងលើកទោសផងរួចពីបាប ។
៧៨. ព្រះរបស់យើងមានព្រះទ័យ ករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាប រំដោះរួចបាបយើងពិតៗ ។
៧៩. សំរាប់បំភ្លឺដល់អស់អ្នក ដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិត យើងឆ្ពោះរកពិតក្តីសុខសាន្ត ។
បទពាក្យ ៧
( លូកា ២.២៩-៣២ )
២៩. « បពិត្រព្រះម្ចាស់ជាចៅហ្វាយ ពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ច សន្យាឥតភ្លេចលុះឥឡូវ ។
ដូច្នេះសូមអោយរួបខ្ញុំជា បំរើគ្រប់គ្រាផុតហ្មងសៅ
សូមអោយខ្ញុំចាកលោកនេះទៅ អោយខ្ញុំជួបនូវក្តីសុខសាន្ត ។
៣០. ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ ពីការសង្រ្គោះមិនដែលខាន
៣១. ដែលព្រះអង្គទ្រង់ប្រោសប្រទាន ដល់ជនគ្រប់ប្រាណគ្រប់ជាតិសាសន៍ ។
៣២. គឺជាពន្លឺដែលនាំអោយ គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់ ស្រាអែលជារាស្រ្តនៃព្រះអង្គ » ។
បទពាក្យ ៧
( ម៉ាថាយ ៥.៣-១២ )
៣. អ្នកណាដាក់ចិត្តជាអ្នកខ្សត់ អ្នកនោះប្រាកដផុតទុក្ខា
មានសុខមង្គលគ្រប់ប្រការ មនរាជ្យចេស្តាសួគ៌ាផង ។
៤. អ្នកណាដែលមានចិត្តសុភាព ស្លូតបូតរាបទាបសុចរិតត្រង់
នឹងមានមង្គលដ៏ត្រចង់ ទាំងផែនដីផងបានជាកេរ ។
៥. រីអ្នកដែលមានចិត្តសោកសៅ នោះមុខជាត្រូវបានល្ហើយល្ហែ
មានសុខមង្គលគ្មានកែប្រែ ដ្បិតទុក្ខពួកគេព្រះសំរាល ។
៦. អ្នកដែលស្រេកឃ្លានក្តីសុខចរិត អ្នកនោះប្រាកដបានធូរស្រាល
មានសុភមង្គលដ៏ត្រកាល ដ្បិតព្រះម្ចាស់ផ្តល់អោយគេឆ្អែត ។
៧. អ្នកដែលមានចិត្ករុណា នោះប្រាកដថាខ្បស់ត្រដែត
នឹងមានមង្គលច្បាស់ក្រឡែត ព្រោះទ្រង់នៅអែបគេគ្រប់ពេល ។
៨. អ្នកដែលមានចិត្តស្មោះបរិសុទ្ធ អ្នកនោះគឺពីតមានមង្គល
ដ្បិតគេនឹងបានឃើញបានយល់ ព្រះជាម្ចាស់ផ្ទាល់ច្បាស់នឹងភ្នែក ។
៩. ឯអ្នកកសាងសន្តិភាព បានសុខរៀងរាបល្អអនេក
ដ្បិតគេមានឈ្មោះជាបុត្រឯក ជាទីគាប់ភ្នែកព្រះជាម្ចាស់ ។
១០. អ្នកណាដែលត្រូវគេបៀតបៀន ព្រោះតែគេបានធញវើឥតខ្ចោះ
តាមក្តីសុចរិតទៀងត្រង់ស្មោះ អ្នកនោះមានឈ្មោះសុខឥតខ្វល់ ។
១១. ប្រសិនបើមានគេតិះដៀល ចាក់រុកឆ្កឹះឆ្កៀលនាំអំពល់
បង្ចូចឈ្មោះព្រោះរូបខ្ញុំផ្ទាល់ នឹងមានមង្គលកើតដល់អ្នក ។
១២. ចូរនាំគ្នារីករាយសប្បាយ អបអរក្អាកក្អាយកុំអន់អាក់
នឹងបានទទួលរង្វាន់ជាក់ យ៉ាងធំដល់អ្នកនៅបរមសុខ ។
ដ្បិតព្យាការីគ្រាកន្លង មិនដែលថ្កុំថ្កើងស្គាល់តែទុក្ខ
ត្រូវគេបៀតបៀនមិនបានសុខ នៅមិនស្រណុកដូច្នេះដែរ ។
បទពាក្យ ៧
( កូឡូស ១,១២-២០ )
១២. ចូរអរព្រះគុណព្រះបិតា ដោយចិត្តជ្រះថ្លាអរសប្បាយ
ព្រោះព្រះអង្គប្រោសប្រទានអោយ បងប្អូនទាំងឡាយគ្រប់តំបន់ ។
មានសមត្ថភាពបានចំណែក មរតកល្អឯកមិនអាក់អន់
រួមជាមួយនឹងប្រជាជន វិសេសពេកពន់សែនវិសុទ្ធ ។
១៣. ព្រះអង្គរំដោះយើងអោយរួច ផុតពីអំណាចក្តីងងឹត
ចម្លងយើងចូលពន្លឺពិត ព្រះរាជ្យនៃបុត្រដ៏ស្រឡាញ ។
១៤. ដោយរួមក្នុងអង្គព្រះបុត្រា ទ្រង់បានលោះលារូបយើងចេញ
លើកលែងផុតទោសទុក្ខទោម្នេញ យើងរួចខ្លួនវិញផុតពីបាប ។
១៥. ព្រះគ្រីស្តតំណាងព្រះជាម្ចាស់ ដែលយើងទាំងអស់បានជ្រួតជ្រាប
តែមើលពុំឃើញជាដរាប ព្រោះអានុភាពខ្ពស់មហិមា ។
១៦. ដ្បិតអ្វីទាំងអស់ព្រះម្ចាស់បាន បង្កើតក្នុងប្រាណអង្គបុត្រភ្ងា
ទាំងលើផែនដីស្ថានសួគ៌ា មានច្រើនមហិមារាប់មិនអស់ ។
ហើយព្រះជាម្ចាស់បានបង្កើត អោយមានកំណើតមមិនចន្លោះ
សម្រាប់ព្រះគ្រីស្តជាអម្ចាស់ និងដោយព្រះគ្រីស្តជារៀមច្បង ។
១៧. ព្រះគ្រីស្តមានព្រះជន្មមុនអ្វី ទាំងអស់រាល់ថ្ងៃមិនកន្លង
ស្ថិតស្ថេររួមគ្នានឹងព្រះអង្គ នោះគឺទ្រង់គាំទ្រដែរ ។
១៨. ព្រះគ្រីស្តជាសិរសាឧត្តម ប្រសើរសក្តិសមអ្វីម៉្លេះទេ
គឺព្រះសហគ្មន័តែងតែ បង្កើតឥតប្រែអ្វីមិនខ្វះ ។
ក្នុងចំណោមអ្នកដែល បានស្លាប់ព្រះអង្គមានភ័ព្វមានជន្មរស់
មុនគេក្នុងអ្នកស្លាប់ទាំងអស់ ដឹងនាំឥតខ្ចោះគ្រប់វិស័យ ។
១៩. ដ្បិតព្រះជាម្ចាស់ពរ្ហងង្គគាប់ ព្រះហប្ញទ័យជាប់គ្រប់អ្វីៗ
លក្ខណៈសម្បត្តិដ៏ប្រពៃ ស្ថិតនៅរាល់ថ្ងៃក្នុងព្រះគ្រីស្ត ។
២០. ដ្បិតព្រះអម្ចាស់សព្វព្រះទ័យ បង្រួមអ្វីៗទាំងអស់នេះ
ទាំងលើផែនដីស្ថានសួគ៌ខ្ពស់ អោយមកស្រួលស្រុះនឹងព្រះអង្គ ។
គឺព្រះជាម្ចាស់បានធ្វើអោយ សន្តិភាពកើតហើយដោយសារទ្រង់
បង្ហូរព្រះលោហិតព្រះអង្គ នៅលើឈើឆ្កាងដើម្បីរាស្រ្ត ។
បទកាកគតិ
( អេភេសូ ១.៣-១០ )
៣. សូមលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើង ជាព្រះបិតា នៃយេស៊ូគ្រីស្ត
ជាអង្គសាស្តា ម្ចាស់យើងនេះណា វិសេសពេកក្រៃ ។
ទ្រង់ប្រោសប្រទាន ព្រះពរអោយមាន វិសុទ្ធឥតបី ផ្នែកខាងវិញ្ញាណ
មករាស្រ្តប្រុសស្រី ពីសួគ៌ាលៃ ក្នុងអង្គព្រះគ្រីស្ត ។
៤. ព្រះអង្គជ្រើសយក យើងទាំងអស់មក វិសាលវិសេស ពីមុនកំណើត
ពីភពលោកម្ល៉េះ ក្នុងអង្គព្រះគ្រីស្ត ឥតមានសៅហ្មង ។
ចំពោះព្រះភ័ក្រ្ត ព្រះអម្ចាស់ជាក់ ព្រោះតែព្រះអង្គ ទ្រង់មានព្រះទ័យ
ស្ម័គ្រស្មោះកន្លង ស្រឡាញ់ឥតហ្មង មិនប្រែសាវា ។
៥. ទ្រង់តម្រូវយើង ទាំងលើកតម្កើង ជាបុត្រធីតា របស់ព្រះអង្គ
នោះក៏ដោយសារ ព្រះគ្រីស្តនេះណា ស្របតាមបំណង ។
៦. ដើម្បីតម្កើង សិរីរុងរឿង នៃព្រះទ័យទ្រង់ ដែលធ្លាប់ប្រណី
សន្តោសឥតហ្មង ប្រទានមកយើង ក្នុងអង្គបុទ្រា ។
៧. ព្រះជាម្ចាស់បាន លោះយើងគ្រប់ប្រាណ រស់រានដោយសារ លោហិតព្រះគ្រីស្ត
ជាអង្គបុត្រា ព្រោះគ្រប់កាយា រួមនឹងព្រះអង្គ ។
ទ្រង់តែងលើកទោស ពួកយើងទាំងអស់ ផុតទុក្ខសៅហ្មង តាមព្រះហប្ញទ័យ
សន្តោយព្រះអង្គ លើសលប់កន្លង មិនមានអាស្រូបឆ។
៨. ព្រះម្ចាស់ប្រណី សន្តោសពេកក្រៃ ដឹងខុសស្គាល់ត្រូវ អោយមានតម្រិះ
ខ្លាំងក្លាពេកកូវ មាំមិនអាស្រូវ ពេញដោយប្រាជ្ញា ។
៩. ព្រះម្ចាស់បានប្រោស អោយយើងទាំងអស់ ស្គាល់គម្រោងការ តាមព្រះបំណង
សប្បុរសថ្លៃថ្លា គឺទ្រង់នេះណា ជាអ្នកសម្រេច ។
១០. ព្រះអង្គចាត់ចែង គ្រោងការនេះឯង រួចរាល់ស្រេចបាច់ នៅគ្រាបំផុត
ឥតមានកលកិច្ច គ្មានអ្វីត្រូវភ្លេច ប្រមូលគ្មានសល់ ។
ទាំងលើផែនដី ទាំងសួគ៌ាលៃ ដោយមិនកង្វល់ អោយរួមក្នុងអង្គ
ព្រះគ្រីស្តមិនសល់ គឺព្រះអង្គផ្ទាល់ ជាម្ចាស់តែមួយ ។
បទពាក្យ ៧
( ភីលីព ២,៦-១១ )
៦. ទោះបីព្រះគ្រីស្តមានឋនៈ ស្មើព្រះជាម្ចាស់ដូចម្តេចក្តី
ក៏ទ្រង់មិនដែលសព្វព្រះទ័យ ក្តោបយកអ្វីៗជាកម្មសិទ្ធ ។
៧. តែផ្ទុយទៅវិញព្រះអង្គលះ បង់ចោលស្រឡះមិនដែលគិត
យកព្រះឋានៈទាសករពិត រស់ក្នុងជីវិតមនុស្សធម្មតា ។
៨. ព្រះអង្គបន្ទាបព្រះកាយទៀត ធ្វើតាមឱវាទឥតមុសា
ដែលព្រះជាម្ចាស់បញ្ជាថា លុះផុតសង្ខាឈើឆ្កាងចង ។
៩. ដោយហេតុនេះហើយទើបព្រះម្ចាស់ តម្កើងព្រះគ្រីស្តពេកកន្លង
ហើយប្រោសប្រទានព្រះនាមផង ប្រសើរគញមានហ្មងសែនថ្លាថ្លៃ ។
១០. ដើម្បីអោយអ្វីៗទាំងអស់ ទាំងនៅស្ថានខ្ពស់សួគ៌ាលៃ
ទោះនៅលើមេឃឬក្រោមដី បង្គំក្សត្រថ្លៃព្រះអម្ចាស់ ។
១១. និងអោយមនុស្សគ្រប់ភាសា គ្រប់ៗកាយាស្រែកប្រកាស
ថាព្រះគ្រីស្តជាព្រះអម្ចាស់ ថ្កើងសិរីយសព្រះបិតា ។
បទព្រហ្មគីតិ
( ១ ធីម៉ូថេ ៣,១៦ )
១៦. យើងត្រូវតែស្គាល់ថា គម្រោងការលាក់កំបាំង
ការប្រណិប័តន៍ក្លាខ្លាំង នៃព្រះអង្គធំធេងណាស់ ។
ព្រះគ្រីស្តបានយាងមក ទ្រង់ជ្រើសយកធ្វើឋានៈ
មនុស្សសុចរិតស្ម័គ្រ ដោយជឿជាក់ព្រះវិញ្ញាណ ។
ព្រះអង្គបង្ហាញច្បាស់ ទេវទូតអស់ទាំងប៉ុន្មាន
បានឃើញមិនខកខាន ហើយគេបានប្រកាសពី ។
ព្រះអង្គក្នុងចំណោម សាសន៍ផ្សេងព្រមនៅមូលមីរ
គេជឿគ្រប់ទិសទី គ្រប់ជីវីលោកទាំងអស់ ។
ព្រះជាម្ចាស់ទ្រង់បាន លើកអង្គប្រាណព្រះគ្រីស្តនោះ
អោយមានសិរីយស រុងរឿងខ្ពស់ពេកកន្លង ។
បទពាក្យ ៧
( ២ ធីម៉ូថេ ២,៨.១១-១៣ )
៨. ចូរនឹកដល់ព្រះយេស៊ូនោះ មានព្រះជន្មរស់ឡើងវិញផង
ព្រះអង្គជាប់ព្រះញាតិវង្ស នៃដាវីឌអង្គម្ចាស់ក្សត្រា ។
១១. ពាក្យនេះគួរអោយយើងជឿជាក់ ដោយឥតលៀមលាក់យ៉ាងច្បាស់ថា
ប្រសិនបើយើងគ្រប់កាយា ព្រមរួមវាសនានឹងព្រះអង្គ ។
បើយើងព្រមរួមរស់រួមស្លាប់ នោះពិតជាគាប់ពេកកន្លង
យើងនឹងបានរស់ជីវិតផង រួមនឹងព្រះអង្គគ្មានកែប្រែ ។
១២. បើយើងជាអ្នកចេះស៊ូទ្រាំ ទោះជាយូរឆ្នាំយូរថ្ងៃខែ
នោះព្រះជាម្ចាស់នឹងគង់ក្បែរ អោយសោយរាជ្យដែរជាមួយទ្រង់ ។
តែបើយើងមិនព្រមទទួល មិនព្រមស្រុះស្រួលស្គាល់ព្រះអង្គ
ពេលនោះព្រះជាអម្ចាស់ទ្រង់ នឹងមិនស្គាល់យើងវិញម្តងដែរ ។
១៣. ប្រសិនបើយើងមិនស្មោះត្រង់ នោះព្រះអង្គគង់មិនកែប្រែ
ស្មោះត្រង់ជានិច្ចក៏ព្រោះតែ ទ្រង់មិនងាកបែរនៅតែស្មោះ ។
បទពាក្យ ៧
( ១ សិលា ២,២១-២៥ )
២១. ព្រះបិតាហៅបងប្អូនមក អោយរងទុក្ខសោកគ្មានល្ហែល្ហើយ
ព្រោះតែព្រះគ្រីស្តយើងនេះហើយ រងទុក្ខឥតស្បើយគំរូស្រាប់ ។
២២. ព្រះអង្គពុំដែលបានប្រព្រឹត្ត អំពើឧក្រិដ្ឋនាំមានបាប
ទាំងព្រះបន្ទូលធ្លាប់ថ្លែងប្រាប់ គួរអោយត្រងត្រាប់រហូតទៅ ។
២៣. ទោះបីត្រូវគេជេរប្រមាថ ពាក្យបកអាក្រាតនាំហ្មងសៅ
ក៏ទ្រង់វិនិច្ឆ័យរាល់វេលា យុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ ។
ព្រះអង្គបានផ្ញើខ្សែជីវិត លើព្រះម្ចាស់ពិតមិនរួញរា
ដែលទ្រង់វិនិច្ឆ័យរាលវេលា យុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ ។
២៤. ព្រះគ្រីស្តបានផ្ទុកអំពើបាប យើងទុកដរាបពេញអង្គកាយ
ដែលជាប់ឈើឆ្កាងលុះក្សិណក្ស័យ អោយជនប្រុសស្រីជ្រះស្រឡះ ។
ព្រមទាំងអោយយើងមានជីវិត ដោយរួមប្រព្រឹត្តសុចរិតច្បាស់
បងប្អូននឹងបានស្បើយជាសះ ស្នាមរបួសចាស់នៃព្រះអង្គ ។
២៥. ដ្បិតបងប្អូនដូចជាហ្វូងចៀម មានទុក្ខក្រំក្រៀមដោយខុសឆ្គង
វង្វេងប្រាសចាកពីគន្លង មាគ៌ាព្រះអង្គខ្បស់បំផុត ។
ឥឡូវបងប្អូនជួបនឹងអ្នក ដែលធ្លាប់ថ្នមថ្នាក់ដ៏វិសុទ្ធ
គង្វាលដ៏សែនល្អមោះមុត ថែទាំនៅជិតបងប្អូនវិញ ។
បទព្រហ្មគីតិ
( វិវរណៈ ៤,១១ )
១១. បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះអស់យើងខ្ញុំ
ព្រះអង្គសែនសក្តិសម នឹងកិត្តិនាមអានុភាព ។
ព្រះអង្គបង្កើតគ្រប់ អ្វីមានសព្វជាដរាប
ដោយសារអានុភាព ដែលពេញប្រៀបដោយហប្ញទ័យ ។
( វិវរណៈ ៥,៩-១០,១២ )
៩. កូនចៀមសមទទួល ក្រាំងវិមលមិនបង្អង់
ទាំងបកត្រាទៀតផង ព្រោះតែទ្រង់ត្រូវសម្លាប់ ។
មកធ្វើយញ្ញបូជា ទ្រង់លោះលាមនុស្សសាយសព្វ
គ្រប់ពូជឥតមានស្អប់ ភាសាគ្រប់លើផែនដី ។
ប្រជាជនគ្រប់សាសន៍ យកថ្វាយព្រះជាម្ចាស់ថ្លៃ
ដោយសារប្ញទ្ធិបារមី លោហិតជ័យទ្រង់ជឿជាក់ ។
១០. ព្រះអង្គបានបង្វែរ អោយគេប្រែអាណាចក្រ
អោយបូជាចារ្យស្ម័គ្រ សោយរាជ្យជាក់លើផែនដី ។
១២. កូនចៀមគេសម្លាប់ នោះទើបគាប់ពន់ពេកក្រៃ
ទទួលប្ញទ្ធិបារមី សម្បត្តិនៃប្រាជ្ញាញាណ ។
ប្រកបដោយឥទ្ធិប្ញទ្ធិ ខ្លាំងបំផុតរកផ្ទឹមគ្មាន
កិត្តិនាមល្បីថ្កើងថ្កាន សិរីបានរុងរឿងខ្ពស់ ។
បទកាកគតិ
( វិវរណៈ ១១,១៧-១៨ )
១៧. បពិត្រព្រះម្ចាស់ ដ៏មានតេជះ ចេស្តាខ្លាំងក្រៃ លើអ្វីទាំងអស់
លើភពផែនដី គង់នៅសព្វថ្ងៃ និងពីដើមមក ។
យើងខ្ញុំសូមអរ ព្រះគុណបវរ ព្រោះទ្រង់បានយក ប្ញទ្ធានុភាព
ដ៏ថ្លៃថ្លាមក តាំងជាជំរក រាជ្យព្រះអង្គឡើង ។
១៨. ជាតិសាសន៍នានា បបួលគ្នីគ្នា ចាប់ច្រឡោតខឹង ព្រមជាមួយនោះ
ជាពេលព្រះអង្គ ទ្រង់បានពង្រឹង ព្រះពិរោធដែរ ។
គឺដល់កំណត់ ពេលទ្រង់សន្មត ដោយគ្មានប្រួលប្រែ កាត់ក្តីអ្នកស្លាប់
ឥតមានគេចកែ ពីដើមហូរហែ អោយភ័យស្លោស្លន់ ។
នៅពេលនោះឯង ព្រះអង្គចាត់ចែង ប្រទានរង្វាន់ ដល់ព្យាការី
អោយមានគ្រប់គ្រាន់ មិនអោយអាក់អន់ និងជនវិសុទ្ធ ។
អោយទាំងអស់អ្នក ដែលកោតខ្លាចជាក់ ព្រះនាមមោះមុត ទាំងតូចទាំងធំ
ព្រះអង្គមិនគិត អោយអស់កំរិត អោយឥតសំចៃ ។
បទកាកគតិ
១០. ឥឡូវព្រះម្ចាស់ ទ្រង់បានសង្រ្គោះ មនុស្សលើផែនដី ព្រមទាំងអំណាច
ប្ញទ្ធាបារមី ព្រះគ្រីស្តថ្លាថ្លៃ ក៏យាងមកដែរ ។
ដ្បិតអ្នកប្រកាន់ ចាប់ទោសបងប្អូន គ្មានពេលល្ហើយល្ហែ ត្រូវគេទម្លាក់
ចោលមិននៅក្បែរ គឺអ្នកតែងតែ ចោទដោយមិនគិត ។
១១. បងប្អូនយើងបាន ឈ្នះមិនដែលខាន ដោយព្រះលោហិត របស់កូនចៀម
ជាសក្ខីពិត បងប្អូនស្ម័គ្រចិត្ត ប្តូរជីវិតកាយ ។
១២. ហេតុនេះអស់អ្នក ដែលរស់នៅស្នាក់ ស្ថានបរមសុខអើយ ចូរមានអំណរ
រីករាយសប្បាយ អបអរគ្រប់កាយ កុំបីរួញរា ។
ទំនុកតម្កើងរបស់នាងម៉ារី បទព្រហ្មគីតិ
( វិវរណៈ ១៥,៣-៤ )
៣. ឱព្រះជាអម្ចាស់ ចេស្តាខ្ពស់គ្មានអ្វីផ្ទឹម
ស្នាព្រះហស្តឧត្តម ស្រស់ប៉ប្រឹមពន់ពេកណាស់
ឱព្រះមហាក្សត្រ នៃប្រជាជាតិទាំងអស់
មាគ៌ាល្អឥតខ្ចោះ នៃព្រះម្ចាស់សែនវិសុទ្ធ ។
៤. ឱព្រះជាអម្ចាស់ ទ្រង់ជាព្រះខ្ពស់បំផុត
ខ្មាំងសត្រូវតក់ស្លុត ត្រូវតែកោតនាមព្រះអង្គ ។
មនុស្សគ្រប់ជាតិសាសន៍ នាំគ្នាស្រុះគោរពទ្រង់
ប្រណិប័តន៍ថ្វាយផ្ចឹតផ្ចង់ ដ្បិតព្រះអង្គសែនវិសុទ្ធ ។
បទកាកគតិ
( វិវរណៈ ១៩,១-២.៥-៧ )
១. អាលេលូយ៉ា ចូរឱនកាយា តម្កើងព្រះម្ចាស់ ទ្រង់បានស្រោចស្រង់
ព្រមទាំងសង្គ្រោះ ជីវិតយើងរស់ ដោយប្ញទ្ធិបារមី ។
២. ដ្បិតព្រះជាម្ចាស់ ទ្រង់វិនិច្ឆ័យច្បាស់ យុត្តិធម៌ប្រពៃ សូមអ្នករាល់គ្នា
ទោះជិតឆ្ងាយក្តី សូមនឹកមមៃ កុំនៅស្ងៀមស្ងាត់ ។
៥. អ្នករាល់គ្នាជា បំរើគ្រប់គ្រា ទាំងអ្នកប្រណិប័តន៍ ទាំងតូចទាំងធំ
សូមគោរពកោត បង្គំថ្វាយថ្វាត់ កុំនៅបង្អង់ ។
៦. អាលេលូយ៉ា ព្រះម្ចាស់ក្សត្រា ប្រពៃត្រចង់ ព្រះអង្គសោយរាជ្យ
ព្រះទ័យស្មោះត្រង់ សុចរិតផូរផង់ ពាសពេញលោកីយ៍ ។
៧. ចូរយើងរីករាយ ត្រេកអរសប្បាយ អោយខ្ទ័រផែនដី ចូរលើកតម្កើង
រុងរឿងសិរី ព្រះអម្ចាស់ថ្លៃ កុំធ្វើកន្តើយ ។
ដ្បិតដល់វេលា អាពាហ៍ពិពាហ៍ នៃកូនចៀមហើយ ភរិយាថ្មោងថ្មី
មិននៅព្រងើយ តែងខ្លួនស្រេចហើយ សក្តិសមគ្មានទាស់ ។