ពាក្យលំនាំ

នៅ​ជំនាន់​លោក​បេនស៊ីរ៉ាក់​និពន្ធ​ក័ណ្ឌ​នេះ គឺ​ជា​សម័យ​ដែល​អរិយ​ធម៌​ក្រិក​ ជា​អរិយ​ធម៌​អន្តរ ជាតិ​កំពុង​ជ្រៀត​ចូល​គ្រប់​វិស័យ​ក្នុង​សង្គម​យូដា។ ហេតុ​នេះ​​ហើយ​ បាន​ជា​លោក​សរសេរ​ក័ណ្ឌ​នេះ ក្នុង​គោល​បំណង​ការពារ​សាសនា និង អរិយ​ធម៌​យូដា​ ដែល​ជា​កេ​អាករ​ដ៏ថ្លៃ​ថ្នូរ​របស់​ប្រជា​រាស្រ្ត​នៃ​ព្រះ​ជាម្ចាស់ ឲ្យ​នៅ​គង់​វង្ស។ លោក​ខិតខំ​ណែនាំ​ជន​ជាតិ​យូដា​ឲ្យ​ដឹង​ថា គេ​មាន​អរិយ​ធម៌ ​ល្អ​ប្រសើរ​ជាង​អរិយ​ធម៌​ក្រិក​ទៅ​ទៀត។ លោក​ចង​ក្រង​សេចកី្ត​រិះ​គិត​រ​បស់​លោក ដើម្បី​អប់រំ ពួក​យុវជន​ឲ្យ ប្រតិ​បតិ្ត​តាម​របៀប​ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​ជាម្ចាស់ ក្នុង​គ្រប់​កាល:​ទេស:។

អ្នក​និពន្ធ​ក័ណ្ឌ​គម្ពីរ​នេះ​ឈ្មោះ​«យេស៊ូ​បេន​ស៊ីរ៉ាក់» គឺលោក​យេស៊ូ​(ភាសា​ហេប្រឺ​​យ៉ូស៊ូអា)​ ជា​កូន​របស់​លោក​«ស៊ីរ៉ាក់»។ លោក​ជា​បណ្ឌិត​ខាង​វិន័យ​(ធម្មាចារ្យ)​ម្នាក់​ដែល​បង្រៀន គម្ពីរ​វិន័យ​នៅ​ក្រុង​យេរូសាឡឹម​ប្រហែល​នៅ​ឆ្មាំ​១៨០​មុន​គ.ស.​ គឺ​មុន​ពេល​ព្រះ​បាទ​អន់ទីយ៉ូគូស​ ធ្េវី​បៀត​បៀន​ប្រជា​ជន​អ៊ីស្រា​អែល​(ឆ្នាំ​១៧៥​មុន​គ.ស)។ លោក​ស្រឡាញ់​ព្រះ​គម្ពីរ ហើយ​យក​មក​រិះ​គិត​និង​ប្រតិបតិ្ត​តាម។​លោក​តែង​តែ​ធើ្វ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ច្រើន ដង​គេ​ចាត់​លោក​ជា​អ្នក​ បា្រជ្ញា​មួយ​រូប។ លុះ​ពេល​លោក​ចាស់ លោក​ក៏បាន​ចង​ក្រង​សេចកី្ត ដែល​លោក​ប្រៀន​នោះ​ ជា​លាយ​លក្ខណ៍​អក្សរ។ លោក​និពន្ធ​ក័ណ្ឌ​គម្ពីរ​នេះ​ជា​ភាសា​ហេប្រឺ តែ​ច្បាប់​ដើម​ដែល​លោក​សរសេរ​នោះ បាន​បាត់​ទៅ​ហើយ។ គេ​រក​ឃើញ​តែ​អត្ថបទ​ខ្លះៗ​ប៉ុណោះ។ ប្រហែល​១៣០​មុន​គ.ស.​ ចៅ​របស់​លោក​បាន​បក​ប្រែ​ក័ណ្ឌ​គម្ពីរ​នេះ​ជា​ភាសា​ក្រិក។ ក័ណ្ឌ​គម្ពីរ​បេន​ស៊ីរ៉ាក់​មាន​ ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​សហគមន៏​យូដា​និង​ ក្នុង​សហគមន៏​គ្រីស្ត​បរិស័ទ​តាំង​ពី​ដើម​រៀង​មក​​ ជា​ពិសេស​សំរាប់​អប់រំ​អ្នក​ដែល​ទើប​នឹង​ជឿ​។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ត​បរិស័ទ​តែង​តែ​ហៅ​ក័ណ្ឌ​គម្ពីរ​នេះ​ថា ​ក័ណ្ឌ​នៃ​ព្រះ​សហគមន៏ ក្រុម​ជំនុំ​រហូត​ដល់​ចុង​សតវត្ស​ទីមៃ្ភ។

ក័ណ្ឌ​នេះ​អាច​ចែក​ជា​ប្រាំ​ភាគ ប្រៀប​​ដូច​ជា​កូន​សៀវភៅ​ប្រាំ​ក្នុង​ភាគ​ទី​ប្រាំ លោក​បេន​ស៊ីរ៉ាក់ ​​​កោត​សរសើរ​ប្ញទ្ធា​នុភាព​ និង​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​បងើ្កត​អី្វៗ​ទាំង​អស់។ បន្ទាប់​មក​លោក​សរសើរ​មនុស្ស​ដ៏​ល្បី​ល្បាញ​មួយ​ចំនួន​នៃ​ប្រជា​ជន​អ៊ីស្រា​អែល។

លោក​បេន​ស៊ីរ៉ាក់​យល់​ឃើញ​ថា មនុស្ស​ប្រកប​ដោយ​ប្រាជ្ញា​រមែង​រស់នៅ​យ៉ាង​ត្រឹម​ត្រូវ សុចរិត និង​ទៀង​ត្រង់​ទាំង​ក្នុង​រង្វង់​ក្រុម​គ្រួសារ ទាំង​ក្នុង​សង្គម​។ ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជាម្ចាស់ ណែនាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ដ៏​ពិត​ប្រាកដ។ ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល នៅ​ពេល​ព្រះ​អង្គ​ប្រទាន​គម្ពីរ​វិន័យ​ឲ្យ​លោក​ម៉ូសេ។

លោកបេនស៊ីរ៉ាក់ អារម្ភកថារបស់អ្នកបកប្រែ
១គម្ពីរ​វិន័យ គម្ពីរ​ព្យាការី និង​ក័ណ្ឌ​គម្ពីរ​ក្រោយៗ​មក​ទៀត បាន​នាំ​មក​នូវ​ដំបូន្មាន​ដ៏​ល្អ​ប្រសើរ​ជាចើ្រន​ដល់​យើង។ យើង​ត្រូវតែ​សរសើរ​ប្រជា​ជន​អ៊ីស្រា​អែល ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​ចំណេះ​ដឹង។ ប៉ុនែ្ត អ្នក​អាន​គម្ពីរ​មិន​ត្រូវ​ប្រាថ្នា​ចង់​បាន​តែ​ចំណេះ​ដឹង​ប៉ុណោ្ណះ​ទេ ៥អ្នក​ដែល​ស្រឡាញ់​ចំណេះ​នោះ ត្រូវ​សរសេរ ឬ​និយាយ​ពន្យល់​បក​ស្រាយ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក ដែល​មិន​បាន​រៀន​សូត្រ​ដែរ។ ហេតុនេះ លោក​យេស៊ូ​ជា​ជីតា​របស់​ខ្ញុំ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ អាន​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី។ ១០ព្រម​ទាំង​ក័ណ្ឌ​គម្ពីរ​ឯទៀតៗ របស់​ដូនតា​យើង លោក​ក៏​ក្លាយ​ទៅជា អ្នក​ស្ទាត់​ជំនាញ​ខាង​គម្ពីរ​ដែរ។លោក​យល់​ឃើញ​ថា ត្រូវតែ​តែង​សៀវ​ភៅ​មូយ​ សី្ត​អំពី​ចំណេះ​ដឹង និង​ប្រាជ្ញា​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ចំណេះ​ដឹង ស្គាល់​សេចកី្ត​ទាំង​នោះ និង​ប្រព្រឹត្ត​តាម​គម្ពីរ​វិន័យ កាន់តែ​ប្រសើរ​ទ្បើងៗ។ ១៥ដូចេ្នះ ខ្ញុំ​សូម​អញ្ជើញ​មិត្ត​អ្នក​អាន ផ្ទៀង​ផ្ទាត់​មើល​សៀវភៅ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​អនុគ្រោះ​ផង។ ២០ប្រសិន​បើ​មិត្ត​អ្នក​អាន​យល់​ឃើញ​ថា យើង​ខ្ញុំ​ពុំ​បាន​បក​ប្រែ​ពាក្យ ឬ​ឃ្លា​ខ្លះ​ឲ្យ​បាន​ចំ​អត្ថន័យ​ទេ​នោះ សូម​មេត្តា​ខនី្ត​អភ័យ​ទោស​ឲ្យ​យើង​ខ្ញុំ​ផង ព្រោះ​ថា ទោះបី​យើង​ខិតខំ​រក​គន្លឹះ​នៃ​ពាក្យ​យ៉ាង​ណា​កី្ត សេចកី្ត​ដែល​ចែង​ជា​ភាសា​ហេប្រឺ កាល​ណា​បក​ប្រែ​ជា​ភាសា​មួយ​ផេ្សង​ទៀត បែរ​ជា​មាន​រស​ជាតិ​ប្លែក​ទៅ​វិញ។ មិន​តែ​សៀវ​ភៅ​នេះ​ប៉ុណោ្ណះ​ទេ​គឺ​គម្ពីរ​វិន័យ​គម្ពីរ​ព្យាការី ២៥និង​ក័ណ្ឌ​ឯទៀតៗកាល​ណា​បក​ប្រែ​រួច​ក៏​មាន​សេចកី្ត​ជា​ច្រើន​ប្លែក​ពី​សេចកី្ត​ដើម​ផង​ដែរ។
នៅ​ឆ្នាំ​ទី​សាម​សិប​នៃ​រជ្ជកាល​ព្រះ​បាទ​អេអ៉ែរ​ស៊ែត ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អេស៊ីប ហើយ​ស្នាក់​នៅ​ក្នុង​ប្រទេស​នោះ។ ខ្ញុំរក​ឃើញ​សៀវភៅ​អប់រំ​ដ៏មាន​សារះ​សំខាន់​មួយ​ច្បាប់ ៣០ខ្ញុំ​យល់​ឃើញ​ថា​ ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​បក​ប្រែ​សៀវ​ភៅ​នេះ ដោយ​ប្រិត​ប្រៀង​ ទោះ​បី​នឿយ​ហត់​យ៉ាង​ណា​កី្ត។ ខ្ញុំ​បាន​ចំណាយ​ពេល​អស់​ជាច្រើន​យប់ និង​ប្រើ​ចំណេះ​ជាច្រើន ក្នុង​អំទ្បុង​ពេល​ដែល​ខ្ញុំ​ស្នាក់​នៅ ក្នុង​ស្រុក​នោះ ដើម្បី​បក​ប្រែ​ឲ្យ​បាន​ចប់​សព្វ​គ្រប់ ជូន​អស់​អ្នក​ស្នាក់​នៅ​ក្រៅ​ប្រទេស ដែល​ស្រឡាញ់ និង ប្រាថ្នា​ចង់​បាន​ចំណេះ​ដឹង ៣៥ហើយ​ចង់​ប្រតិបតិ្ត​តាម​គម្ពីរ​វិន័យ ជារៀង​រាល់​ថៃ្ង។

ភាគទីមួយ

ជំពូកទី ១

ការអាថ៌កំបាំងនៃព្រះប្រាជ្ញាញាណ
១ប្រាជ្ញា​គ្រប់​យ៉ាង​សុទ្ធតែ​មកពី​ព្រះ​អម្ចាស់ ហើយ​សិ្ថត​នៅ​ជាមួយ​ព្រះ​អង្គ អស់​កល្ប​ជានិច្ច។ ២តើ​នរណា​អាច​រាប់​ចំនួន​គ្រាប់​ខ្សាច់ នៅ​តាម​ឆេ្នរ​សមុទ្រ​បាន តើ​នរណា​អាច​រាប់​ចំនួន​ដំណក់​ទឹក​ភ្លៀង ឬចំនួន​ថៃ្ង​នៃ​ជីវិត​អស់​កល្ប​ជានិច្ច? ៣តើ​នរណា​អាច​វាស់​កំពស់​ផ្ទៃ​មេឃ បណោ្តយ​ផែនដី និង​ជំរៅ​មហា​សមុទ្រ​បាន? ៤ព្រះ​អម្ចាស់​បាន​បងើ្កត​ព្រះ​តំរិះ​ដ៏​វាង​វៃ តាំង​ពី​ដើម​ដំបូង​បង្អស់​ដែរ។ ៦តើ​នរណា​ស្គាល់​ដើម​កំណើត​នៃ​ព្រះ​ប្រាជ្ញា​ញាណ? តើ​នរណា​ស្គាល់​ស្នា​ព្រះ​ហស្ត​នៃ​ព្រះ​ប្រាជ្ញា​ញាណ? ៨មាន​តែ​ព្រះ​អម្ចាស់​ដែល​គង់​នៅ​លើ​បល័្លង្ក តែ​មួយ​ព្រះ​អង្គ​ប៉ុណោ្ណះ​ទេ ដែល​ប្រកប​ដោយ ព្រះ​ប្រាជ្ញា​ញាណ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ៩ព្រះ​អម្ចាស់​បាន​បងើ្កត​ព្រះ​ប្រាជ្ញា​ញាណ ដោយ​ព្រះ​អង្គ​ផ្ទាល់​ព្រះ​អង្គ​ទត​ឃើញ និង ឈ្វេង​យល់​តម្លៃ​នៃ​ព្រះ​ប្រាជ្ញា​ញាណ​ហើយ​ចាក់​បង្ហូរ​ព្រះ​ប្រាជ្ញា​ញាណ​នេះ​មក​លើ​ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ។ ១០ព្រះ​អង្គ​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ​ដល់​មនុស្ស​លោក​ទាំង​អស់ ដោយ​ព្រះ​ហប្ញទ័យ​ទូលំ​ទូលាយ ជា​ពិសេស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ។

ការគោរពកោតខ្លាចព្រះអម្ចាស់
១១ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នាំ​មក​នូវ​ភាព​រុង​រឿង មោទនភាព និង​អំណរ​សប្បាយ​ដ៏​លើស​លប់។
១២ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នាំ​ឲ្យ​ចិត្ត​រីក​រាយ ផ្តល់​អំណរ​សប្បាយ ព្រម​ទាំង​មាន​អាយុ​យឺន​យូរ។
១៣អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នឹង​ជួប​តែ​សេចកី្ត​សុខ​រហូត​ដល់​អវសាន​នៃ​ជីវិត នៅ​ថ្ងៃ​លា​ចាក​លោក​នេះ គេ​ក៏​ទទួល​ព្រះ​ពរ​ពី​ព្រះ​អង្គ​ដែរ។
១៤ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា។ ព្រះ​បាន​បង្កើត​ប្រាជ្ញា បំរុង​ទុក​សំរាប់អ្នក​ជឿ​លើ​ព្រះ​អង្គ តាំង​ពី​គេ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក។
១៥ប្រាជ្ញា​តាំង​ទី​លំនៅ​ក្នុង​ចំណោម​មនុស្ស​លោក​អស់​កល្ប​ជានិច្ច ហើយ​សិ្ថត​នៅ​ជាមួយ​ពូជ​ពង្ស​របស់​មនុស្ស​យ៉ាង​ស្មោះ​ស្ម័គ្រ​ទៀត​ផង។
១៦ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នាំ​មក​នូវ​ប្រាជ្ញា​យ៉ាង​ពេញ​លេញ ហើយ​ប្រាជ្ញា​ផ្តល់ សម្បតិ្ត​ហូរ​ហៀរ​ឲ្យ​មនុស្ស​លោក។
១៧ប្រាជ្ញា​ធ្វើ​ឲ្យ ផ្ទះ​របស់​គេ​មាន​ពោរ​ពេញ​ដោយ​ទ្រព្យ​សម្បតិ្ត ដែល​គេ​ប្រាថ្នា​ចង់​បាន ហើយ​ជង្រុក​របស់​គេ​ពោរ​ពេញ​ដោយ​ភោគ​ផល ដែល​បាន​មក​ពី​ប្រាជ្ញា​នេះ។
១៨ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ពិត​ជា​លើក​តមើ្កង​ព្រះ​ប្រាជ្ញា​ញាណ។ ព្រះ​ប្រាជ្ញា​ញាណ​ប្រទាន​សេចកី្ត​សុខ​សាន្ត និង​សុខ​ភាព​ល្អ ដូច​ផ្កា​រីក​ស្គុះ​ស្គាយ។
១៩ព្រះ​ប្រាជ្ញា​ញាណ​ប្រទាន​ចំណេះ​ដឹង យ៉ាង​ឈ្លាស​វៃ​បំផុត​ដូច​ទឹក​ភ្លៀង​បង្អុរ​ចុះ​មក ព្រះ​អង្គ​លើក​កិតិ្តយស​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​ប្រាជ្ញា​ញាណ​នោះ​ទៀត​ផង។
២០ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ប្ញស​គល់​នៃ​ប្រាជ្ញា ដែល​ផ្តល់​ឲ្យ​មនុស្ស​មាន​អាយុ​យឺន​យូរ។

ត្រូវចេះអត់ធ្មត់
២២មិន​ត្រូវ​ចាត់​ទុក​កំហឹង​ដ៏​អយុត្តិធម៌​ ថា​ជា​អំពើ​ល្អ​ទ្បើយ ដ្បិត​អ្នក​ដែល​ខឹង​ពិត​ជា​ឈាន​ទៅ​រក​សេចក្តី​វិនាស​អន្តរាយ​ពុំខាន។
២៣អ្នក​មាន​ចិត្ត​អត់​ធ្មត់​រមែង​ចេះ​ទប់​ចិត្ត​តាំង​ពី​ដើម​រហូត​ដល់​ចប់ ហើយ​នៅ​ទី​បំផុត​គេ​នឹង​បាន​អំណរ​សប្បាយ​ទ្បើង​វិញ។
២៤អ្នក​នោះ​រមែង​នៅ​ស្ងៀម តាំង​ពីដើម​រហូត​ដល់​ចប់​មនុស្ស​ម្នា នឹង​កោត​សរសើរ​គំនិត​ដ៏​ឆ្លាត​វាង​វៃ​របស់​គេ។

ប្រាជ្ញា និង ចិត្តទៀងត្រង់
២៥ក្នុង​ចំណោម​សម្បតិ្ត​ដ៏​ថ្លៃ​ថ្នូរ​ របស់​ព្រះ​ប្រាជ្ញា​ញាណ មាន​សុភា​សិត​ដែល​ផ្តល់​ចំណេះ​ដឹង ប៉ុន្តែ​មនុស្ស​បាប​រមែង​ស្អប់​ខ្ពើម​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់។
២៦ប្រសិន​បើ​អ្នក​ប្រាថ្នា​ចង់​បាន​ប្រាជ្ញា ចូរ​កាន់​តាម​វិន័យ​ទៅ​ព្រះ​អម្ចាស់ មុខ​ជា​ប្រទាន​ប្រាជ្ញា​ឲ្យ​អ្នក​ពុំខាន។
២៧អ្នក​ដែល​មាន​ប្រាជ្ញា​និង​ចំណេះ​ដឹង​រមែង​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ អ្នក​ដែល​មាន​ចិត្ត​សោ្មះ​ត្រង់​និង​សុភាព​រាបសា​រមែង​គាប់​ព្រះ​ហប្ញទ័យ​ព្រះអង្គ។
២៨ចូរ​កុំរឹង​រូស នឹង​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​កុំ​ចូល​ទៅ​គាល់​ព្រះ​អង្គ ដោយ​ចិត្ត​វៀច​វេរ​ទ្បើយ។
២៩កុំ​និយាយ​ជាមួយ​អ្នក​ដទៃ ដោយ​ពុត​ត្បុត​តែ​ត្រូវ​ប្រយ័ត្ន​ពាក្យ​សំដី។
៣០កុំ​លើក​តមើ្កង​ខ្លួន​ឯង ក្រែង​អ្នក​ដួល ហើយ​ត្រូវ​អាម៉ាស់​មុខ ដ្បិត​ព្រះ​អម្ចាស់​នឹង​បើក​អាថ៌​កំបាំង​របស់​អ្នក ឲ្យ​គេ​ឃើញ​ព្រះអង្គ​នឹង​បំបាក់​មុខ​អ្នក​នៅ​កណ្តាល​អង្គ​ប្រជុំ ដ្បិត​អ្នក​មិន​ព្រម​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​មាន​សុទ្ធ​តែ​ពុត​ត្បុត។

​ជំពូកទី ២

អ្នកសោ្មះត្រង់នឹងព្រះជាម្ចាស់
១កូន​អើយ! ប្រសិន​បើ​កូន​ប្រាថ្នា​ចង់​បំរើ​ព្រះ​អម្ចាស់ ចូរ​រៀបចំ​ខ្លួន​ឲ្យ​ព្រះ​អង្គ​ល្បង​ល។
២ចូរ​តំរង់​ចិត្ត​ឲ្យ​បាន​ត្រង់! ចូរ​មាន​ចិត្ត​រឹង​ប៉ឹង​ទ្បើង! កុំ​ជ្រួល​ច្របល់​ក្នុង​ពេល​មាន​អាសន្ន។
៣ចូរ​ជំពាក់​លើ​ព្រះ​អម្ចាស់ កុំ​ឃ្លាត​ចាក​ពី​ព្រះ​អង្គ​ទ្បើយ នោះ​កូន​មុខជា​ចំរុង​ចំរើន​នៅ​គ្រា អវសាន​ជីវិត។
៤ចូរ​ស៊ូ​ទ្រាំ​នឹង​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​កូន ប្រសិន​បើ​កូន​ជួប​ប្រទះ​នឹង​ទុក្ខ វេទនា​ចូរ​មាន​ចិត្ត​អត់​ធ្មត់​ជានិច្ច!
៥ដ្បិត​គេ​យក​មាស​មក​បន្សុទ្ធ ក្នុង​ភើ្លង​យ៉ាង​ណា​ព្រះ​ជាម្ចាស់​យក​ទុក្ខ​វេទនា​ម ​ជំរះ​ចិត្ត​អ្នក​ដែល​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អង្គ​យ៉ាង​នោះ​ដែរ។
៦ចូរ​ជឿ​លើ​ព្រះ​ជាម្ចាស់ ព្រះ​អង្គ​មុខ​ជា​យាង​មក​ជួយ​កូន​ពុំខាន ចូរ​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់ ហើយ​សង្ឃឹម​លើ​ព្រះ​អង្គ​ចុះ!
៧អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ​ហប្ញទ័យ មេត្តា ករុណា​របស់​ព្រះ​អង្គ! កុំ​ងាក​ចេញ​ពី​ព្រះ​អង្គ​ទ្បើយ ក្រែង​អ្នក​រាល់គ្នា​ត្រូវ​ជំពប់​ដួល។
៨អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​អើយ! ចូរ​ជឿ​លើ​ព្រះ​អង្គ​ចុះ! អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​រង្វាន់​ពុំខាន។
៩អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​អើយ! ចូរ​សង្ឃឹម​ថា អ្នក​នឹង​ទទួល​សម្បតិ្ត​របស់​ព្រះ​អង្គ គឺ​មាន​អំណរ​សប្បាយ​អស់​កល្ប​ជានិច្ច និង ទទួល​សេចក្តី​មេត្តា​ករុណា​ពី​ព្រះ​អង្គ​ផង។
១០ចូរ​សង្កេត​មើល​មនុស្ស​ជំនាន់​មុនៗ ហើយ​រិះគិត​ពិចារណា​ចុះ! តើ​មាន​នរណា​ផ្ញើ​ជីវិត​លើ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​ខក​ចិត្ត​ឬទេ? តើ​មាន​នរណា​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​ត្រូវ​ព្រះ​អង្គ​បោះ​បង់​ចោល​ឬទេ? តើ​មាន​នរណា​អង្វរ​ព្រះអង្គ ហើយ​ត្រូវ​ព្រះ​អង្គ​មើល​ងាយ មិន​អើ​ពើ​ឬ​ទេ?
១១ទេ! ព្រះ​អម្ចាស់​ព្រះ​ហប្ញទ័យ​អាណិត​អាសូរ​និង​មេត្តា​ករុណា ព្រះអង្គ​តែង​តែ​លើក​លែង​ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប ហើយ​សង្គោ្រះ​គេ​ក្នុង​គ្រា​មាន​អាសន្ន។
១២រីឯ​មនុស្ស​កំសាក ខ្វះ​ការ​តស៊ូ គឺ​មនុស្ស​បាប​ដែល​ដើរ​ផ្លូវ​ពីរ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
១៣អ្នក​ដែល​គ្មាន​ចិត្ត​ក្លាហាន ហើយ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ​អម្ចាស់ ក៏​ត្រូវ​វេទនា​ដែរ! ព្រោះ​ព្រះ​អង្គ​មិន​ការ​ពារ​គេ​ទ្បើយ។
១៤អ្នក​រាល់គ្នា​ដែល​គ្មាន​ចិត្ត​ព្យាយាម​អើយ! អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! នៅ​ពេល​ព្រះ​អម្ចាស់​យាង​មក​គិត​បញ្ជី តើ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ដូច​ម្តេច?
១៥អស់​អ្នក​ដែល​គារព​កោត​ខ្លាច​ព្រះ​អម្ចាស់​រមែង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។
១៦អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ រមែង​ខិតខំ​ឲ្យ​បាន​គាប់​ព្រះ​ហប្ញទ័យ​ព្រះអង្គ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ក៏​តែង​តែ​យក​វិន័យ​របស់​ព្រះ​អង្គ​ធើ្វ​ជា​អាហារ​ដែរ។
១៧អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​រមែង​ប្រុង​ស្មារតី​ចាំ​បំរើ​ព្រះ​អង្គ​ជានិច្ច ពួកគេ​តែង​ តែ​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​អង្គ​ ទាំង​ពោល​ថា៖
១៨«ស៊ូ​ធ្លាក់​ក្រោម អំណាច​របស់​ព្រះ​អម្ចាស់ ប្រសើរ​ជាង​ធ្លាក់ ទៅ​ក្នុង​កណា្តប់​ដៃ​របស់​មនុស្ស!​ ដ្បិត​ព្រះ​អង្គ​ថ្កុំ​ថ្កើង​រុង​រឿង​យ៉ាង​ណា ព្រះ​អង្គ​ក៏មាន​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​យ៉ាង​នោះ​ដែរ»។

ជំពូកទី ៣​

ភារកិច្ចរបស់កូនចំពោះឪពុកម្តាយ
១ម្នាល​កូន​ទាំង​ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ប្រសិន​បើ​កូន​ធ្វើ​តាម​ដំបូន្មាន​ទាំង​នេះ កូន​មុខជា​គេច​ផុត​ពី​សេចក្តី​អន្ត​រាយ​ពុំខាន!
២ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​ឪពុក​មាន​អំណាច​ លើ​កូន ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​ម្តាយ​មាន​សិទ្ធិ​លើ​កូន​​ប្រុស​ដែរ។
៣កូន​ណា​គោរព​ឪពុក កូន​នោះ​លោះ​បាប​របស់​ខ្លួន។
៤កូន​ដែល​លើក​តម្កើង​កិត្តិយស​របស់​ម្តាយ ក៏​ដូច​ជា​សន្សំ​ទ្រព្យ​សម្បតិ្ត​ទុក​ដែរ។
៥កូន​ដែល​គោរព​ឪពុក នឹង​បាន​អំណរ​សប្បាយ​ពី​របស់​ខ្លួន​វិញ​ពុំខាន។ នៅ​ថៃ្ង​ដែល​គេ​អង្វរ​ព្រះ​អម្ចាស់ ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​គេ។
៦កូន​ណា​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក កូន​នោះ​នឹង​មាន​អាយុ​យឺត​យូរ។ កូន​ដែល​ប្រតិ​បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នឹង​ធើ្វ​ឲ្យ​ម្តាយ​ស្ងប់​ចិត្ត។
៧កូន​នោះ​ក៏​បំរើ​ឪពុក​ម្តាយ​របស់​ខ្លួន ដូច​បំរើ​ចៅ​ហ្វាយ​នាយ​ដែរ។
៨ក្មុង​គ្រប់​ពាក្យ​សំដី​ដែល​កូន​ពោល ក្មុង​គ្រប់​អំពើ​ដែល​កូន​ប្រព្រឹត្ត ចូរ​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក​ ដើម្បី​ឲ្យ​កូន​ទទួល​ពរ។ ៩ពរ​របស់​ឪពុក​ពិត​ជា​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​កូន​បាន​រឹង​ប៉ឹង ផ្ទុយ​ទៅ​វិញ​ បណ្តាសា​របស់​ម្តាយ រមែង​នាំ​ឲ្យ​ក្រុម​គ្រួសារ​វិនាស​អន្តរាយ។
១០ចូរ​កុំ​តមើ្កង​ខ្លួន ដោយ​ឃើញ​ឪពុក​អាប់​កិតិ្តយស ​ព្រោះ​ការ​អាប់​កិតិ្តយស​របស់​ឪពុក មិន​ធើ្វ​ឲ្យ​កូន​បាន​ខ្ពស់​មុខ​ទ្បើយ។ ១១ដ្បិត​មនុស្ស​បាន​ខ្ពស់​មុខ ព្រោះ​តែ​កិតិ្តយស​របស់​ឪពុក។ រីឯ​ម្តាយ​ដែល​អាប់​កិត្តិយស​ ក៏​ធើ្វ​ឲ្យ​កូន​អាម៉ាស់​មុខ​ដែរ។
១២កូន​អើយ ចូរ​ផ្គត់​ផ្គង់​ឲ្យ​ពុក​ក្នុង​ពេល​ដែល​គាត់​ចាស់​ជរា កុំ​ធើ្វ​ឲ្យ​គាត់​កើត​ទុក្ខ​នៅ​ពេល​គាត់​ នៅ​មាន​ជីវិត​ដែរ។ ១៣ទោះ​បី​គាត់​វងេ្វង​ស្មារតី​ក្កី​ ចូរ​អាណិត​មេត្តា​ដល់​គាត់​ផង​ក្នុង​ពេល​កូន​ពេញ​កម្លាំង​ កុំ​មើល​ងាយ​គាត់​ឲ្យ​សោះ។ ១៤ដ្បិត​ព្រះ​អម្ចាស់​មិន​បំភ្លេច​ការ​ដឹង​គុណដែល​កូន​បាន​បំពេ​ញ​ចំពោះ​ឪពុក​ទើ្បយ ការ​ដឹង​គុណ​ដែល​កូន​បាន​បំពេញ​ចំពោះ​ឪពុក​ទើ្បយ​ ការ​ដឹង​គុណ​ទាំង​នោះ នឹង​ធើ្វ​ឲ្យ​កូន​បាន​រួច​ពី​បាប​ជាចើ្រន។ ១៥នៅ​គ្រា​កូន​មាន​អាសន្ន​ ព្រះ​ជាម្ចាស់​មិន​បំភេ្លច​កូន​ទេ អំពើ​បាប​របស់​កូន​នឹង​រលាយ​បាត់​អស់ ដូច​ទឹក​កក​ត្រូវ​កំដៅ​ថៃ្ង។
១៦អ្នក​ណា​បោះ​បង់​ចោល​ឪពុក​របស់​ខ្លួន អ្នក​នោះ​ដូច​ជា​ប្រមាថ​ព្រះ​ជាម្ចាស់ ហើយ​អ្នក​ណា​ធើ្វ​ឲ្យ​ម្តាយ​ពិបាក​ចិត្ត​ព្រះ​អម្ចាស់​នឹង​ដាក់​បណ្តាសា​អ្នក​នោះ។

អំពីចិត្តសុភាពរាបសា
១៧កូន​អើយ! ចូរ​មាន​ចិត្ត​ស្លូត​បូត​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធើ្វ មនុស្ស​ម្នា​នឹង​ស្រឡាញ់​កូន​ជាង​អ្នក​មាន​ចិត្ត​ទូលាយ​ទៅ​ទៀត។ ១៨ពេល​កូន​មាន​បុណ្យ​ស័កិ្ត​កាន់​តែ​ខ្ពស់​យ៉ាង​ណា ត្រូវ​តែ​ដាក់​ខ្លួន​ឲ្យ​កាន់​តែ​ទាប​យ៉ាង​នោះ​ដែរ ហើយ​ព្រះ​អម្ចាស់​នឹង​បោ្រស​ប្រណី​ដល់​កូន។ ២០ទោះបី​ព្រះ​អម្ចាស់​មាន​ប្ញទ្ធា​នុភាព​យ៉ាង​ណា​កី្ត ក៏​ព្រះ​អង្គ​សំដែង​សិរីរុងរឿង​របស់​ព្រះ​អង្គ​តាម​រយ:​អ្នក​ទន់​ទាប​វិញ។ ២១កុំ​ស្ែវង​រក​អី្វ​ដែល​ពិបាក​ពេក កុំ​ចង់​យល់​ដឹង​អី្វ​ដែល​ហួស​ពី​បា្រជ្ញា​របស់​ខ្លួន។ ២២ចូរ​ខិត​ខំ​រិះ​គិត​អំពី​កិច្ចការ ដែល​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​កូន​ធើ្វ កុំ​ចង់​ដឹង​អី្វ​ដែល​លាក់​កំបាំង​ទើ្បយ។ ២៣កុំ​ខ្វល់​ខ្វាយ​នឹង​កិច្ចការ ដែល​ហួស​ពី​សមត្ថភាព​របស់​កូន ដ្បិត​អី្វៗ​ដែល​កូន​ឃើញ​ក្នុង​លោក​នេះ សុទ្ធ​តែ​ខ្ពស់​លើស​ពី​បា្រជ្ញា ដែល​មនុស្ស​អាច​យល់​បាន។ ២៤មនុស្ស​ជាចើ្រន​បាន​វងេ្វង ដោយ​សារ​តែ​ការ​រិះ​គិត​ផ្េតស​ផ្តាស​របស់​ខ្លួន។ គំនិត​ស្រមើ​ស្រមៃ​ដ៏​អាក្រក់​របស់​គេ ក៏​ធើ្វ​ឲ្យ​ចិត្ត​គំនិត​របស់​ខ្លួន​រៀច​វេរ​ដែរ។ ២៦មនុស្ស​ដែល​មាន​ចិត្ត​ចចេស​រឹង​រួស រមែង​ផុត​ជីវិត​យ៉ាង​វេទនា អ្នក​ដែល​ចូល​ចិត្ត​ប្រថុយ​ជីវិត មុខ​ជា​បាត់​បង់​ជីវិត​ពុំខាន។ ២៧មនុស្ស​ដែល​មាន​ចិត្ត​ចចេស​រឹង​រូស​រមែង​រង​ទុក្ខ​បាក​ជាចើ្រន មនុស្ស​ពាល​រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ២៨ជំងឺ​ក្រអឹត​ក្រទម គ្មាន​ឱសថ​ព្យាបាល​ទើ្បយ ព្រោះ​គំនិត​អាក្រក់​បាន​ចាក់​ប្ញស​យ៉ាង​ជ្រៅ ក្នុង​ចិត្ត​របស់​គេ។ ២៩មនុស្ស​ឈ្លាស​វៃ តែង​តែ​យក​សុភាសិត​មក​សញ្ជឹង​គិត អ្នក​មាន​បា្រជ្ញា​ក៏​យក​ចិត្ត​ទុក​ដាក់​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​ដែរ។

អំពីការចែកទាន
៣០ទឹក​ពន្លត់​ភើ្លង ដែល​ឆេះ​សន្ធោ​សន្ធៅ​យ៉ាង​ណា ការ​ដាក់​ទាន​ក៏​លុប​លាង​បាប​យ៉ាង​នោះ​ដែរ។
៣១អ្នក​ណា​ជួយ​យក​អាសារ​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​មាន​សេចកី្ត​សុខ​សំរាប់​អនាគត ពេល​មាន​អាសន្ន​គាត់​នឹង​រក​ទី​ពឹង​បាន។

ជំពូកទី ​៤

១កូន​អើយ! កុំ​បដិសេធ​ចែក​អី្វៗ ដែល​អ្នក​ក្រី​ក្រ ត្រូវការ​ចាំ​បាច់​សំរាប់​ជីវិត​របស់​គេ​ទើ្បយ។ កុំ​ទុក​ឲ្យ​អ្នក​ខ្វះ​ខាត​រង់​ចាំ​ទទួល​អំណោយ​ពី​កូន​យូរ​ពេក!
២កុំ​ទុក​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន​ព្រួយ​ចិត្ត កុំ​បណ្តាល​ឲ្យ​អ្នក​ទ័ល​ក្រ​មួម៉ៅ​ទើ្បយ។
៣កុំ​បណ្តាយ​ឲ្យ​អ្នក​ដែល​កំពុង​មួម៉ៅ រឹតតែ​កើត​ទុក្ខ​ថែម​ទៀត ប្រសិន​បើ​គេ​ត្រូវ​ការ​អី្វ​ចាំ​បាច់​កុំ​ពន្យា​ពេល​ទើ្បយ។ ចូរ​កូន​ចែក​ឲ្យ​គេ​ទៅ​។
៤កុំ​ដេញ​អ្នក​សុំទាន ក្នុង​ពេល​គេ​មាន​អាសន្ន​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ក្រីក្រ។
៥កុំ​មើល​អ្នក​ខ្វះ​ខាត​នឹង​ភែ្នក កុំ​ទុក​ឱកាស​ឲ្យ​គេ​ដាក់​បណ្តាសា​កូន​ទើ្បយ។
៦ប្រសិន​បើ​គេ​ដាក់​បណ្តាសា​កូន​ក្នុង​ពេល​គេ​ពិបាក​ចិត្ត ព្រះ​អម្ចាស់​ដែល​បាន​បងើ្កត​គេ ទ្រង់​មុខ​ជា​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​គេ​ពុំខាន។
៧ចូរ​ធើ្វ​ឲ្យ​អ្នក​ជិត​ខាង​ស្រឡាញ់​កូន ចូរ​អោន​លំទោន​កាយ​នៅ​ចំពោះ​មុខ​អ្នក​ធំ។
៨ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នក​ក្រីក្រ ចូរ​ឆើ្លយ​ទៅ​គេ​វិញ​ដោយ​ពាក្យ​ទន់​ភ្លន់។
៩ចូរ​រំដោះ​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​អ្្នក​សង្កត់​សង្កិន ពេល​កូន​កាត់​ក្តី​ ចូរ​កុំ​ខ្លាច​នរណា​ទើ្បយ។
១០ចូរ​តាំង​ខ្លួន​ជា​ឪពុក​ដ៏​ល្អ​សំរាប់​ក្មេង​កំព្រា ចូរ​ផ្គត់​ផ្កង់​ម្តាយ​របស់​ក្មេង​កំព្រា​ទាំង​នោះ ដូច​ស្វាមី​របស់​គេ។ ធើ្វ​ដូចេ្នះ​កូន​នឹង​ទៅ​ជា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គ​មុខ​ជា​ស្រឡាញ់​កូន​ជាង​ម្តាយ​របស់​កូន​ទៅ​ទៀត។

ព្រះប្រាជ្ញាញាណអប់រំមនុស្ស
១១ព្រះ​ប្រាជ្ញា​ញាណ​ផ្តល់​កិតិ្តយស​ឲ្យ​កូន​ចៅ​របស់​ព្រះ​អង្គ ព្រះ​អង្គ​តាម​ថែ​រក្សា​អស់​អ្នក​ដែល​សែ្វង​រក​ព្រះ​អង្គ។
១២អ្នក​ណា​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ អ្នក​នោះ​ស្រឡាញ់​ជីវិត អស់​អ្នក​ដែល​កោ្រក​តាំង​ពី​ព្រលឹម​សែ្វង​រក​ព្រះ​ប្រាជ្ញា​ញាណ មុខ​ជា​បាន​ពោរ​ពេញ​ដោយ​អំណរ។
១៣អ្នក​ណា​កាន់​ព្រះ​ប្រាជ្ញា​ញាណ​ជាប់ អ្នក​នោះ​នឹង​ទទួល​សិរី​រុងរឿង​ទុក​ជា​មរត៌ក គេទៅ​កនែ្លងណា ព្រះ​អម្ចាស់​ប្រទាន​ពរ​ឲ្យ​គេ​នៅ​កនែ្លង​នោះ។
១៤អ្នក​ណា​បំរើ​ព្រះ​ប្រាជ្ញា​ញាណ អ្នក​នោះ​គោរព​បំរើ​ព្រះ​ដ៏​វិសុទ្ធ អ្នក​ណា​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ​ព្រះ​អម្ចាស់​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ។
១៥អ្នក​ដែល​ស្តាប់​តាម​ព្រះ​ប្រាជ្ញា​ញាណ នឹង​កាត់​កី្ត​ដោយ​យុតិ្តធម៌ អ្នក​ជាប់​ចិត្ត​នឹង​ព្រះ​ប្រាជ្ញា​ញាណ​នឹង​រស់​នៅ​យ៉ាង​សុខ​សាន្ត។
១៦អ្នក​ផើ្ញ​ជីវិត​លើ​ព្រះ​ប្រាជ្ញា​ញាណ នឹង​ទទួល​ព្រះ​ប្រាជ្ញា​ញាណ​ទុក​ជា​មរត៌ក ហើយ​ពូជ​ពង្ស​របស់​គេ​ក៏​ទទួល​មរត៌ក​នេះ​ដែរ។
១៧មុន​ដំបូង ព្រះ​ប្រាជ្ញា​ញាណ​ណែនាំ​គេ​ឲ្យ​ដើរ​តាម​ផ្លូវ​ដ៏​ពិបាក​ទាំង​ធើ្វ​ឲ្យ​គេ​ភ័យ​ខ្លាច និង​តក់​ស្លុត។ ព្រះ​អង្គ​ប្រដៅ​គេ​ដោយ​លត់​ដំ​រហូត​ដល់​អាច​ទុក​ចិត្ត​លើ​គេ​បាន។ ព្រះ​អង្គ​ល្បង​ល​មើល​ចិត្ត​គេ ដោយ​សារ​បទ​បញ្ជា​របស់​ព្រះ​អង្គ។
១៨បន្ទាប់​មក​ ព្រះ​ប្រាជ្ញា​ញាណ​ណែនាំ​គេ​តាម​សំរួល ហើយ​ធើ្វ​ឲ្យ​គេ​មាន​អំណរ​សប្បាយ ព្រះ​អង្គ​នឹង​សំដែង​ការ​អាថ៌​កំបាំង​របស់​ព្រះ​អង្គ ឲ្យ​គេ​ស្គាល់​ផង។
១៩ប្រសិន​បើ គេ​វងេ្វង​ឆ្ងាយ​ពី​ព្រះ​ប្រាជ្ញា​ញាណ ព្រះ​អង្គ​នឹង​បោះ​បង់​គេ​ចោល ហើយ​បណោ្តយ​ឲ្យ​គេ​វិនាស។

ការអៀនខ្មាស
២០ចូរ​ពិនិត្យ​មើល​កាល:​ទេស: ចូរ​ចៀស​វាង​អំពើ​អាក្រក់ កុំ​ខ្មាស​អៀន​នឹង​ជំនឿ​របស់​កូន​ទើ្បយ។
២១មាន​ការ​ខ្មាស​អៀន​ម៉្យាង ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​បាប ហើយ​ក៏​មាន​ការ​ខ្មាស​អៀន​ម៉្យាង​ទៀត​ ដែល​ធើ្វ​ឲ្យ​កូន​ទទួល​សិរី​រុង​រឿង និង​ការ​ប្រណី​សនោ្តស។
២២កុំ​តឹង​តែង​នឹង​ខ្លួន​ឯង​ខ្លាំង​ពេក ហើយ​កុំ​ខ្មាស​អៀន​រហូត​ដល់​ប្រព្រឹត្ត​អំពើ​បាប​ទើ្បយ។
២៣កុំ​ញញើត​នឹង​និយាយ នៅ​ពេល​ដែល​ត្រូវ​និយាយ កុំ​លាក់​ប្រាជ្ញា​របស់​ខ្លួន​ឲ្យ​សោះ។
២៤ដ្បិត​គេ​ស្គាល់​ប្រាជ្ញា​របស់​មនុស្ស ដោយសារ​ពាក្យ​សំដី គេ​ក៏​ស្គាល់​ចំណេះ​ដឹង​ដោយ​សារ​ពាក្យ​ដែល​មនុស្ស​ពោល​ដែរ។
២៥ចូរ​កុំ​និយាយ​ប្រឆាំង​នឹង​សេចកី្ត​ពិត ចូរ​កុំ​និយាយ​សេចកី្ត​ណា​ដែល​កូន​មិន​ដឹង។
២៦កុំ​ទប់​ទនេ្ល​មិន​ឲ្យ​ហូរ កុំ​ខ្មាស​អៀន​នឹង​សារភាព​កំហុស​របស់​ខ្លួន​ទ្បើយ។
២៧កុំ​បណ្តោយ​ឲ្យ​មនុស្ស​ល្ងី​លើ្ង​មើល​ងាយ​កូន កុំ​រើស​មុខ​ដោយ​ខ្លាច​អ្នក​មាន​អំណាច។
២៨ចូរ​ប្រយុទ្ធ​ដើម្បី​សេចកី្ត​ពិត រហូត​ដល់​ស្លាប់​ នោះ​ព្រះ​ជា​អម្ចាស់​នឹង​តយុទ្ធ​ជំនួស​កូន​ពុំខាន។
២៩កុំ​ហ៊ាន​និយាយ​ខ្លាំង​ពេក កុំ​ខ្ជិល​ច្រអូស​និង​ធេ្វស​ប្រហែស​ក្នុង​កិច្ចការ​ដែល​កូន​ត្រូវ​ធើ្វ​ទើ្បយ។
៣០កុំ​កាច​សាហាវ​ដូច​សត្វ​តោ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ កុំ​កំសាក​ជាមួយ​អ្នក​បំរើ​របស់​កូន​ទើ្បយ។
៣១កុំ​លា​ដៃ ចាំ​តែ​ទទួល​យក​ផល​ប្រយោជន៍​ពី​គេ ហើយ​កុំ​ក្តាប់​ដៃ​នៅ​ពេល ដែល​ត្រូវ​សង​គេ​វិញ។

ជំពូកទី ៥

ការអួតបំប៉ោងរបស់អ្នកមាន
១កូន​អើយ! កុំ​ពឹង​ផែ្អក​លើ​ទ្រព្យ​សម្បតិ្ត​របស់​ខ្លួន​ឲ្យ​សោះ! កុំ​និយាយ​អួត​អាង​ថា « ខ្ញុំ​មិន​ត្រូវ​ការ​នរណា​ទេ! »។
២កុំ​បណោ្តយ​តាម​សន្ទុះ​ចិត្ត​លោភ​លន់​និង​តណ្ហា​របស់​កូន​ឡើយ។
៣កុំ​និយាយ​អួត​អាង​ថា «តើ​នរណា​មាន​អំណាច​គ្រប់​គ្រង​លើ​ខ្ញុំ!»។ ដ្បិត​ព្រះ​អម្ចាស់​នឹង​ផ្តន្ទា​ទោស​កូន​ជា​ពុំខាន។
៤កុំ​និយាយ​អួត​អាង​ថា​«ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប តែ​គ្មាន​ហេតុ​អាក្រក់​កើត​មាន​ដល់​ខ្ញុំ​ទេ!»។ កុំ​ភេ្លច​ថា​ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញទ័យ​អត់​ធ្មត់!
៥កុំ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា ដោយ​អះ​អាង​ថា ព្រះ​អម្ចាស់​មុខ​ជា​លើក​លែង​ទោស​ឲ្យ​កូន។
៦កុំ​និយាយ​អួត​អាង​ថា «ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញទ័យ​អាណិត​អាសូរ​យ៉ាង​ខ្លាំង ព្រះ​អង្គ​មុខ​ជា​លើក​លែង​ទោស​ខ្ញុំ​ពុំ​ខាន ទោះបី​ខ្ញុំ​មាន​ទោស​ចើ្រន​យ៉ាង​ណា​កី្ត»។ ទោះបី​ព្រះ​អង្គ​មាន​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​កី្ត ក៏​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ​ដែរ ព្រះ​អង្គ​មុខ​ជា​ដាក់​ទោស​មនុស្ស​បាប​ពុំខាន។
៧ចូរ​វិល​ត្រទ្បប់​ទៅ​រក​ព្រះ​អម្ចាស់​វិញ កុំ​បង្អង់​ទើ្បយ កុំ​រង់​ចាំ​មួយ​ថៃ្ង​ហើយ មួយ​ថៃ្ង​ទៀត ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​ព្រះ​ពិរោធ នៅ​ពេល​កូន​មិន​ដឹង​ជា​មុន ហើយ​កូន​ត្រូវ​វិនាស​នៅ​ពេល​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស។​
៨កុំ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បតិ្ត ដែល​កូន​រក​បាន​ដោយ​អយុតិ្ត​ធម៌ នៅ​គ្រា​ដែល​កូន​មាន​អាសន្ន​ទ្រព្យ​សម្បតិ្ត​ទាំង​នោះ នឹងគ្មាន​ប្រយោជន៍​អី្វ សំរាប់​កូន​ទ្បើយ។

ពាក្យសំដីរបស់អ្នកប្រាជ្ញ
៩កុំ​រេ​តាម​ខ្យល់ កុំ​ដើរ​តាម​ផ្លូវ​បត់​បែន ដូច​មនុស្ស​បាប ដែល​និយាយ​ពាក្យ​មិន​ទៀង​នោះ​ទើ្បយ។
១០ចូរ​ប្រកាន់​ជំហរ​ឲ្យ​រឹង​ប៉ឹង កុំ​ប្រែ​ប្រួល​ឲ្យ​សោះ។
១១ចូរ​ប្រុង​ស្តាប់​ជានិច្ច កុំ​ប្រញាប់​ឆើ្លយ​ទៅ​គេ​ពេក។
១២ប្រសិន​បើ​កូន​មាន​យោបល់ ចូរ​ឆើ្លយ​តប​នឹង​សំនួរ​របស់​គេ បើសិន​កូន​គ្មាន​យោបល់​ទេ ចូរ​នៅ​ស្ងៀម​ចុះ។
១៣មាន​កិត្តិយស​និង​អាប់​កិត្តិ​យស ស្ថិត​នៅ​លើ​ពាក្យ​សំដី ពាក្យ​សំដី​អាច​បណ្តាល​ខ្លួន​វិនាស។
១៤កុំ​ឲ្យ​មាន​ឈោ្មះ​ថា​ ជា​មនុស្ស​ប្រសប់​និយាយ​ដើម​គេ មិន​ត្រូវ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​បង្កប់ នូវ​ល្បិច​កិច្ចកល​ឲ្យ​សោះ! ដ្បិត​ចោរ​រមែង​តែង​តែ​ត្រូវ​អាម៉ាស់ រីឯ​មនុស្ស​និយាយ​មិន​ទៀង​ក៏​រមែង​តែង​តែ​មាន​ទោស​យ៉ាង​ធ្ងន់​ដែរ។

ជំពូកទី ​៦

១៥ចូរ​ចៀស​វាង​កំហុស​ទាំង​តូច​ទាំង​ធំ។
១កុំ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​មិត្ត​សម្លាញ់​របស់​កូន​ទើ្បយ ដ្បិត​កេរិ៍្ត​ឈោ្មះ​អាក្រក់​នឹង​នាំ​ឲ្យ​កូន​អាប់​យស និង​អាម៉ាស់​មុខ។ នេះ​ជា​វាសនា​របស់​មនុស្ស​បាប ដែល​និយាយ​មិន​ទៀង។
២កុំ​បណ្តោយ​ខ្លួន​តាម​តណ្ហា​ទើ្បយ ក្រែង​នាំ​ឲ្យ​កូន​បាក់​កម្លាំង។
៣កូន​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ងាប់ គ្មាន​ស្លឹក​ គ្មាន​ផែ្ល។
៤តណ្ហា រមែង​តែង​តែ​នាំ​ឲ្យ​មនុស្ស​វិនាស​អន្តរាយ និង​ធើ្វ​ឲ្យ​សត្រូវ​សប្បាយ​រីក​រាយ​ក្រៃ​លែង។

អំពីមិត្តិភាព
៥សំដី​ផែ្អម​លែ្ហម នាំ​ឲ្យ​មាន​មិត្ត​សម្លាញ់​ច្រើន​ ពាក្យ​សំដី​រួស​រាយ​បង្កើន​ទំនាក់​ទំនង​ល្អ។
៦សូម​ឲ្យ​មាន​មនុស្ស​ជាច្រើន គោរព​រាប់​អាន​កូន​ ប៉ុនែ្ត​ក្នុង​ចំណោម​មនុស្ស​មួយ​ពាន់​នាក់ ចូរ​ជើ្រស​រើស​យក​តែ​ម្នាក់ ធើ្វ​ជា​ទី​ប្រឹក្សា!
៧បើ​កូន​ចង់​យក​នរណា​ម្នាក់ ធើ្វ​ជា​មិត្ត​សម្លាញ់ ចូរ​សង្កេត​មើល​ចិត្ត​គេ​ជាមុន​សិន កុំអាល​ទុក​ចិត្ត​លើ​គេ​ពេក។
៨ព្រោះ​អ្នក​ខ្លះ​ធើ្វ​ជាមិត្ត​សម្លាញ់ នៅ​ពេល​ណា​ចង់​បាន​ផល​ពី​កូន តែ​ក្នុង​គ្រា​មាន​អាសន្ន​ គេ​រត់​ចោល​កូន។
៩មាន​មិត្ត​សម្លាញ់​ខ្លះ ប្រែ​ក្លាយ​ទៅ​ជា​សត្រូវ​ដោយ​និយាយ​បរិហារ​កេរិ៍្ត​កូន បណ្តាល​ឲ្យ​កូន​អាប់​កិត្តិ​យស។
១០មាន​មិត្ត​សម្លាញ់​ខ្លះ បរិភោគ​បាយ​របស់​កូន ប៉ុន្តែ នៅ​គ្រា​កូន​មាន​អាសន្ន គេ​រត់​ចោល​កូន។
១១ក្នុង​ពេល​កូន​សប្បូណ៌​សប្បាយ គេ​សុខ​ចិត្ត​ស្លាប់​រស់​ជាមួយ​កូន ទាំង​ហ៊ាន​ត្រួត​ត្រា​លើ​អ្នក​បំរើ​របស់​កូន​ទៀត​ផង!
១២លុះ​ពេល​កូន​ធ្លាក់​ខ្លួន​លំបាក គេ​ប្រឆាំង​នឹង​កូន ហើយ​គេ​គេច​មុខ​ចេញ​ពី​កូន។
១៣ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្មាំង​សត្រូវ ចូរ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់។
១៤មិត្ត​សម្លាញ់​សោ្មះ​ត្រង់ បៀប​ដូចជា​ជំរក​ដ៏​រឹង​មាំ អ្នក​ដែល​រក​បាន​មិត្ត​សម្លាញ់​ដ៏​សោ្មះ​ត្រង់​ក៏​ដូច​ជា​រក​បាន​កំណប់​មាស​ដែរ។
១៥មិត្ត​សម្លាញ់​សោ្មះ​ត្រង់ មាន​តមៃ្ល រក​អី្វ​មក​ប្រៀប​សើ្ម​ពុំបាន។
១៦មិត្ត​សម្លាញ់​សោ្មះ​ត្រង់ ប្រៀប​បាន​នឹង​ឱសថ​ដ៏​ស័កិ្កសិទ្ធ ដែល​ជួយ​ឲ្យ​រស់​បាន​យូរ។ អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ មុខ​ជា​រក​មិត្ត​សម្លាញ់​នោះ​បាន។
១៧អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ចេះ​ជើ្រស​រើស​មិត្ត​សម្លាញ់​របស់​ខ្លួន ដ្បិត​គេ​មាន​ចិត្ត​យ៉ាង​ណា មិត្ត​សម្លាញ់​របស់​គេ​ក៏​មាន​ចិត្ត​យ៉ាង​នោះ​ដែរ។

ត្រូវសែ្វងរកព្រះប្រាជ្ញាញាណ
១៨កូន​អើយ! ចូរ​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​តាំង​ពី​ក្មេង​ទៅ ដូច្នេះ​កូន​នឹង​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​រហូត​ដល់​កូន​ចាស់​សក់​ស្កូវ។
១៩ចូរ​ស្វះ​ស្ែវង​រក​ព្រះ​ប្រាជ្ញា​ញាណ ហើយ​រង់​ចាំ​ទទួល​ផល​ដ៏​ប្រសើរ​បី​ព្រះ​អង្គ ដូច​អ្នក​ភ្ជួរ និង​អ្នក​សាប​ព្រោះ​រង់​ចាំ​ទទួល​ផល​ពី​ស្រែ​ដែរ។ ត្រូវ​នឿយ​ហត់​បន្តិច ដើម្បី​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ បន្ទាប់​មក កូន​នឹង​ទទួល​ភោគ​ផល​នៅ​ពេល​ឆាប់ៗ​ពុំខាន។
២០អស់​អ្នក​ដែល​មិន​បាន​ទទួល​ការ​អប់រំ ពី​ព្រះ​ប្រាជ្ញា​ញាណ​យល់​ថា ព្រះ​អង្គ​តឹង​រឹង​ណាស់ រីឯ​មនុស្ស​ឥត​គំនិត មិន​ព្យាយាម​តស៊ូ​រក​ព្រះ​ប្រាជ្ញា​ញាណ​ទើ្បយ។
២១ព្រះ​ប្រាជ្ញា​ញាណ​ប្រៀប​បាន​នឹង​ថ្ម​មួយ​ដុំ​ ដ៏​ធ្ងន់​ដែល​អ្នក​នោះ​ត្រូវ​លើក ដើម្បី​សាក​ល្បង​មើល​កម្លាំង។ ប៉ុន្ែត មិន​យូរ​ប៉ុន្មាន​អ្នក​នោះ​នឹង​បោះ​បង់​ចោល​ព្រះ​ប្រាជ្ញា​ញាណ​ជា​ពុំខាន។
២២ដ្បិត​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ។
២៣កូន​អើយ! ចូរ​ស្តាប់​ហើយ​ចង​ចាំ ពាក្យ​របស់​ឪពុក​កុំ​បោះ​បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ទើ្បយ។
២៤ចូរ​យក​ច្រវាក់​នៃ​ព្រះ​ប្រាជ្ញា​ញាណ មក​ដាក់​ជើង​ ចូរ​យក​នឹម​របស់​ព្រះអង្គ​មក​ដាក់​លើ ក​។
២៥ចូរ​ទទួល​យក​អំរែក​នៃ​ព្រះ​ប្រាជ្ញា​ញាណ កុំ​ធុញ​ទ្រាន់ ព្រោះ​តែ​ជាប់​ចំណង​របស់​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​សោះ។
២៦ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ប្រាជ្ញា​ញាណ​ដោយ​សោ្មះ​អស់​ពី​ចិត្ត ចូរ​ដើរ​តាម​គន្លង​នៃ​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​អស់​ពី​កម្លាំង​កាយ។ ២៧ចូរ​ខិត​ខំ​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ ចូរ​ខិត​ខំ​តាម​ដាន​ព្រះ​អង្គ នោះ​ព្រះ​ប្រាជ្ញា​ញាណ​មុខ​ជា​បង្ហាញ​ព្រះ​អង្គ​ឲ្យ​កូន​ស្គាល់​ពុំខាន! ពេល​កូន​ចាប់​ព្រះ​ប្រាជ្ញា​ញាណ​បាន កុំ​លែង​ឲ្យ​សោះ។ ២៨នៅ​ចុង​បញ្ចប់ កូន​នឹង​សំរាក​រួម​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ការ​លំបាក​របស់​កូន​នឹង​ប្រែ​ក្លាយ​ទៅ​ជា​អំណរ​សប្បាយ​វិញ។ ២៩ពេល​នោះ​ច្រវាក់​របស់​ព្រះ​ប្រាជ្ញា​​ញាណ នឹង​ការពារ​កូន​យ៉ាង​មាំ ហើយ​នឹម​របស់​ព្រះ​អង្គ នឹង​ក្លាយ​ទៅ​ជា​អលង្ការ​ដ៏រុង​រឿង។ ៣០នឹម​របស់​ព្រះ​ប្រាជ្ញា​ញាណនឹង ក្លាយ​ទៅ​ជា​ខ្សែ​ក​មាស ហើយ​ច្រវាក់​របស់​ព្រះ​អង្គ​នឹង​ក្លាយ​ទៅ​ជា​បូ​ដ៏​មាន​តម្លៃ។
៣១កូន​នឹង​ពាក់​គ្រឿង​ទាំង​នោះ ទុក​ដូច​ជា​សម្លៀក​បំពាក់​ដ៏​រុង​រឿង និង​ដូច​ជា​មកុដ​ដែល​ផ្តល់​អំណរ​សប្បាយ។
៣២កូន​អើយ! ប្រសិន​បើ​កូន​យល់​ព្រម កូន​នឹង​ទទួល​ការ​ប្រៀន​ប្រដៅ ប្រសិន​បើ​កូន​យក​ចិត្ត​ទុក​ដាក់ កូន​នឹង​ទៅ​ជា​អ្នក​ប៉ិន​ប្រសប់។
៣៣ប្រសិន​បើ​កូន​ចូល​ចិត្ត​ស្តាប់ កូន​មុខ​ជា​ចេះ​ដឹង ប្រសិន​បើ​កូន​ប្រុង​ត្រចៀក​ស្តាប់ កូន​នឹង​​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
៣៤ចូរ​ទៅ​រួម​ក្នុង​អង្គ​ប្រជុំ របស់​ចាស់​ព្រឹទ្ធា​ចារ្យ​ហើយ​ផោ្តត​ចិត្ត​នឹង​ប្រាជ្ញា​របស់​អស់​លោក។
៣៥ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះ​បន្ទូល ដែល​មក​ពី​ព្រះ​ជាម្ចាស់ កុំ​បណោ្តយ​ឲ្យ​សុភាសិត​ដែល​មាន​ខ្លឹម​សារ​ណា​មួយ​បាត់​បង់​ទើ្បយ។
៣៦ប្រសិន​បើ​កូន​ឃើញ​មនុស្ស​ម្នាក់​មាន​ប្រាជ្ញា ចូរ​រត់​ទៅ​រក​អ្នក​នោះ​តាំង​ពី​ព្រឹក​ ហើយ​ទៅ​ឲ្យ​បាន​ញឹក​ញាប់ រហូត​ដល់​សឹក​កាំ​ជណ្តើរ​ផ្ទះ​របស់​គាត់។
៣៧ចូរ​ជញ្ជឹង​គិត​ពី​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់ ចូរ​ខិត​ខំ​កាន់​តាម​វិន័យ​របស់​ព្រះ​អង្គ​ជានិច្ច។ ព្រះ​ជាម្ចាស់​មុខ​ជា​ពង្រឹង​ចិត្ត​របស់​កូន​ឲ្យ​រឹង​មាំ និង​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ដែល​កូន​ប្រាថ្នា​ចង់​បាន​នោះ​ពុំខាន។

​ជំពូកទី ៧

ដំបូន្មានសំរាប់ការរស់នៅប្រចាំថៃ្ង
១កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ចំពោះ​អ្នក​ដទៃ នោះ​គ្មាន​នរណា​ប្រព្រឹត្ត​អាក្រក់ ចំពោះ​កូន​ទើ្បយ។ ២កុំ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ នោះ​ក៏​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ចំពោះ​កូន​ដែរ។
៣ប្រសិន​បើ​សាប​ពោ្រះ​អំពើ​ទុច្ចរិត កូន​នឹង​ទទួល​ផល​អាក្រក់​ដល់​ទៅ​ប្រាំពីរ​ដង។
៤កុំ​ទូល​សូម​ព្រះ​អម្ចាស់​ ប្រទាន​អំណាច​ដល់​កូន ហើយ​ក៏​កុំ​សូម​ព្រះ​រាជា​តែង​តាំង​កូន​ ជា​មន្ត្រី​ដែរ។
៥កុំ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​អម្ចាស់​ទើ្បយ ហើយ​ក៏​កុំ​តាំង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ស្តេច​ដែរ។
៦ចូរ​កុំ​ប៉ង​ប្រាថ្នា ប្រសិន​បើ​កូន​ពុំអាច​បំបាត់​អំពើ​អយុត្តិធម៌​ទេ ចង់​ធើ្វ​ជា​ចៅ​ក្រម​ទើ្បយ។ បើ​ពុំ​នោះ​ទេ អ្នក​កាន់​អំណាច​មុខ​ជា​អូស​ទាញ​កូន ហើយ​កូន​ក៏​លែង​ជា​មនុស្ស​ទៀង​ត្រង់​ដែរ។
៧កុំ​បំផ្លាញ​ផល​ប្រយោជន៍​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជាមួយ​កូន កុំ​បន្ថោក​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​មហា​ជន។
៨កុំ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា ដល់​ទៅ​ពីរ​ដង​ទើ្បយ ព្រោះ​អំពើ​បាប​ទី​មួយ បណ្តាល​ឲ្យ​កូន​មាន​ទោស​រួច​ស្រេច​ទៅ​ហើយ។
៩កុំ​ពោល​ថា«ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មុខ​ជា​ទត​ឃើញ​តង្វាយ​ដ៏​ច្រើន​របស់​ខ្ញុំ ហើយ​ព្រះ​អង្គ​មុខជា​សព្វ​ព្រះ​ហប្ញទ័យ​នឹង​តង្វាយ​ដែល​ខ្ញុំ​ថ្វាយ»។
១០កុំ​ខ្មាស​អៀន​នៅ​ពេល​កូន​អធិដ្ឋាន កុំ​ធ្វេស​ប្រហែស​នឹង​ចែក​ទាន​ដល់​អ្នក​ក្រ​ខ្សត់។
១១កុំ​ចំអក​ដាក់​មនុស្ស​ដែល​កើត​ទុក្ខ ចូរ​នឹក​ឃើញ​ដល់​ព្រះ​អង្គ ដែល​បន្ទាប​មនុស្ស ឬលើក​មនុស្ស​ឲ្យ​ខ្ពស់​មុខ​ទើ្បង​វិញ។
១២កុំ​ប្រើ​ល្បិច​កល បោក​ប្រាស​បងប្អូន​របស់​កូន​ទើ្បយ ហើយ​ក៏​កុំ​បោក​ប្រាស​មិត្ត​ភកិ្ត​របស់​កូន​ដែរ។
១៣ចូរ​កុំ​ភូត​កុហក​ឲ្យ​សោះ អ្នក​ដែល​ចេះ​តែ​ភូត​កុហក​រមែង​ទទួល​ផល​អាក្រក់។
១៤ពេល​កូន​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រឹទ្ធាចារ្យ​ កុំ​និយាយ​ផ្តេស​ផ្តាស ​ពេល​កូន​ទូល​អង្វរ​ព្រះ​អម្ចាស់​កុំ​ពោល​ពាក្យ​ច្រំដែលៗ​ទើ្បយ។
១៥កុំ​ស្អប់​ការ​លំបាក ឬ​ការ​ធើ្វ​ស្រែ​ចំការ​ទើ្បយ ពោ្រះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត បាន​បង្កើត​ការ​ទាំង​នោះ​សំរាប់​យើង​រាល់​គ្នា។
១៦កុំ​សេព​គប់​ជាមួយ​ក្រុម​អ្នក​បាប​ទើ្បយ ចូរ​នឹក​ចាំ​ថា​ព្រះ​ជាម្ចាស់​មុខ​ជា​ព្រះ​ពិរោធ​ពុំខាន។
១៧ចូរ​ដាក់​ខ្លួន​ឲ្យ​ទាប ដ្បិត​ពួក​ទមិទ្យ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ភើ្លង និង​ដង្កូវ។

មិត្តភកិ្ត និង គ្រួសារ
១៨កុំ​បោះ​បង់​ចោល​មិត្ត​ភកិ្ត ព្រោះ​តែ​ចង់​បាន​ប្រាក់​ទើ្បយ ហើយ​ក៏​កុំ​បោះ​បង់​ចោល​បង​ប្អូន​បង្កើត ព្រោះ​តែ​ចង់​បាន​មាស​សុទ្ធ​ដែរ។
១៩កុំ​រួញ​រា​នឹង​រៀប​ការ ជាមួយ​ស្រ្តី​សុភាព​រាបសា និង​មាន​ចិត្ត​សប្បុរស​ទើ្បយ ព្រោះ​គុណ​សម្បតិ្ត​របស់​នាង​ប្រសើរ​ជាង​មាស​ទៅ​ទៀត។
២០កុំ​ធើ្វ​បាប​អ្នក​បំរើ​ ដែល​ធើ្វការ​ដោយ​សោ្មះ​ត្រង់​កុំ​ធើ្វ​បាប​កូន​ឈ្នួល​ដែល​ធើ្វ​ការ​អស់​ពី​ចិត្ត​ដែរ។
២១ប្រសិន បើ​កូន​ស្រឡាញ់​អ្នក​បំរើ​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ កុំ​បដិសេធ​នឹង​ផ្តល់​ឲ្យ​គេ​មាន​សេរីភាព​ទើ្បយ។
២២ប្រសិន​បើ​កូន​មាន​ហ្វូង​សត្វ ចូរ​មើល​ថែ​ទាំ​វា​ ហើយ​បើ​កូន​ទទួល​ផល​ពី​ហ្វូង​សត្វ​ទាំង​នោះ ចូរ​រក្សា​ទុក​ឲ្យ​គង់​រង្ស។
២៣ប្រសិន​បើ​កូន​មាន​កូន​ចៅ ចូរ​អប់រំ​វា ចូរ​ប្រៀន​ប្រដៅ​ពួក​វា តាំង​ពី​នៅ​ក្មេង​ទៅ។
២៤ប្រសិន​បើ​កូន​មាន​កូន​ស្រី ចូរ​មើល​រក្សា​ខ្លួន​នាង​ឲ្យ​នៅ​ព្រហ្មចារី កុំ​បណ្តោយ​តាម​ចិត្ត​នាង​ពេក។
២៥ចូរ​ទុក​ដាក់​នាង ឲ្យ​មាន​គូ​ស្រករ​នោះ​អ្នក​នឹង​បំពេញ​កិច្ចការ​មួយ​ដ៏​ប្រសើរ។ ប៉ុន្តែ​ចូរ​លើក​នាង​ឲ្យ​បុរស​ដែល​មាន​ប្រាជ្ញា​វាងវៃ។
២៦ប្រសិន​បើ​កូន​បាន​រៀប​ការ​ជាមួយ​ភរិយា ដែល​គាប់​ចិត្ត​កូន​កុំ​លែង​លះ​នាង​ទើ្បយ។ កុំ​ទុក​ចិត្ត​លើ​ភរិយា​ដែល​កូន​មិន​ស្រឡាញ់​ឲ្យ​សោះ។
២៧ចូរ​លើក​កិត្តិយស​របស់​ឪពុក ដោយ​សោ្មះ​អស់​ពី​ចិត្ត កុំ​បំភ្លេច​ការ​ឈឺ​ចាប់​របស់​ម្តាយ នៅ​ពេល​បង្កើត​អ្នក​មក​នោះ​ទើ្បយ។
២៨ចូរ​នឹក​ចាំ​ថា​កូន​មាន​ជីវិត ដោយ​សារ​គាត់​ទាំង​ពីរ។ តើ​កូន​ត្រូវ​ធើ្វ​យ៉ាង​ណា ដើម្បី​តប​ស្នង​សង​គុណ?។

ករណីយកិច្ចចំពោះបូជាចារ្យ
២៩ចូរ​គោរព​ប្រតិប័តន៍​ព្រះ​អម្ចាស់​ឲ្យ​អស់​ពី​ដួង​ចិត្ត ​ហើយ​សំដែង​សេចក្តី​គោរព ចំពោះ​បូជា​ចារ្យ​របស់​ព្រះអង្គ​ផង។
៣០ចូរ​ស្រឡាញ់​ព្រះ​ដែល​បាន​បង្កើត​កូន ឲ្យ​អស់​ពី​កម្លាំង កុំ​ធ្វេស​ប្រហែស​នឹង​អស់​លោក​ដែល​បំរើ​ព្រះ​អង្គ។
៣១ចូរ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​លើក​តម្កើង​បូជា​ចារ្យ​ផង ​ចូរ​ជូន​ចំពោះ​លោក នូវ​ចំណែក​ដែល​ព្រះ​អង្គ​បញ្ជា​ដល់​កូន​ស្រាប់ ​គឺ​ផល​ដំបូង​នៃ​ដំណាំ យញ្ញ​បូជា​លោះ​បាប សាច់​ចំទ្បក​នៃ​សត្វ ដែល​ថ្វាយ​ជា​យញ្ញ​បូជា​តង្វាយ​ម្សៅ និង ចំណែក​ដែល​ត្រូវ​ញែក​ពី​ផល​ដំបូង​ ថ្វាយ​ព្រះ​ជាម្ចាស់។

ករណីយកិច្ចចំពោះអ្នកក្រខ្សត់
៣២ចូរ​ចែក​ទាន​ដល់​អ្នក​ក្រ​ខ្សត់ ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ពរ​ដល់​កូន​យ៉ាង​ពេញ​លេញ។
៣៣ចូរ​ចែក​ទាន​ដល់​អស់​អ្នក ដែល​នៅ​រស់​ដោយ​អនុគោ្រះ សូម្បី​តែ​បុគ្គល​ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ​ហើយ ក៏​កុំ​បដិសេធ​ក្នុង​ការ​ជួយ​បញ្ចុះ​សព​គេ​ឲ្យ​បាន​សម​រម្យ​ដែរ។
២៤កុំ​គេច​ចេញ​ពី​អ្នក​កំពុង​យំ ផ្ទុយ​ទៅ​វិញ​ ចូរ​ចូល​រួម​ជាមួយ​អ្នក​កាន់​ទុក្ខ។
៣៥ចូរ​ឧស្សាហ៍​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ ធើ្វ​ដូច្នេះ​គេ​មុខ​ជា​ស្រឡាញ់​រាប់​អាន​កូន។
៣៦ក្នុង​គ្រប់​អំពើ​ដែល​កូន​ធើ្វ ចូរ​នឹក​គិត​ដល់​គ្រា​អវសាន​នៃ​ជីវិត​របស់​កូន នោះ​កូន​មុខ​ជា​មិន​ប្រព្រឹត្ត​អំពើ​បាប​អី្វ​ទើ្បយ។

ជំពូកទី ៨

ការប្រុងប្រយ័ត្ន
​១ប្រកែក​តវ៉ា ជាមួយ​អ្នក​កាន់​អំណាច​ក្រែង​កូន​ធ្លាក់​ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ។
២កុំ​ប្តឹង​ប្តល់​ជាមួយ​អ្នក​មាន ក្រែង​កូន​ចាញ់​គេ ដ្បិត​មាស​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន ពុក​រលួយ ហើយ​មាស​ក៏​បាន​អូស​ទាញ​ស្តេច​ខ្លះ​ឲ្យ​វង្វេង​ដែរ។
៣កុំ​ប្រកែក​តវ៉ា​ ជាមួយ​មនុស្ស​ពូកែ​ពោ្រក​ប្រាជ្ញ​ មិន​ត្រូវ​ទុក​ឱកាស​ឲ្យ​គាត់​បង្ក​រឿង​បាន​ទើ្បយ។
៤កុំ​និយាយ​លេង​ជាមួយ​មនុស្ស គ្មាន​សុជីវធម៌​ក្រែង​គេ​ជេរ​ប្រមាថ​ដូនតា​របស់​កូន។
៥កុំ​ស្តី​បន្េទាស​អ្នក ដែល​ទទួល​សារភាព​កំហុស​របស់​ខ្លួន ចូរ​នឹក​គិត​ថា មនុស្ស​យើង​ទាំង​អស់​សុទ្ធ​តែ​មាន​កំហុស។
៦កុំ​មើល​ងាយ​មនុស្ស​ចាស់​ជរា​ទើ្បយ ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​មាន​អាយុ​កាន់​តែ​ចាស់​ទៅៗ​ដែរ។
៧កុំ​ត្រេក​អរ ដោយ​ឃើញ​នរណា​ម្នាក់​ស្លាប់​ទើ្បយ ចូរ​នឹក​គិត​ថា យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​តែ​ស្លាប់​ដែរ។
៨កុំ​មាក់​ងាយ​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ប្រាជ្ញ ផ្ទុយ​ទៅ​វិញ ចូរ​យក​ចិត្ត​ទុក​ដាក់​រៀន​សុភា​សិត របស់​លោក​ទាំង​នោះ កូន​នឹង​ទទួល​ចំណេះ​ពី​លោក ហើយ​កូន​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន ក្នុង​ការ​បំរើ​រដ្ឋ​អំណាច​ដែរ។
៩កុំ​ធ្វេស​ប្រហែស​នឹង​ការ​ប្រៀន​ប្រដៅ​របស់​ចាស់​ព្រឹទ្ធា​ចារ្យ​ទើ្បយ ពោ្រះ​លោក​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​នេះ​ពី​ដូន​តា​របស់​លោក​មក។ កូន​នឹង​ដក​ស្រង់​យក​ការ​យល់​ដឹង​ពី​អស់​លោក ហើយ​ចេះ​ដោះ​ស្រាយ​បញ្ហា​នៅ​ពេល​កូន​ត្រូវ​ការ។
១០កុំ​បញ្ឆេះ កំហឹង​របស់​ជន​កាច​សាហាវ​ទើ្បយ​ក្រែង​លោ​ភើ្លង​នៃ​កំហឹង​របស់​គេ​ឆេះ​ឆាប់​កូន។
១១កុំ​ប្រកែក​ត​ទល់​នឹង​ជន​ព្រហើន ក្រែង​លោ​ជន​នោះ​ជំរុញ​កូន​ឲ្យ​និយាយ​ផ្តេស​ផ្តាស។
១២កុំ​ឲ្យ​ប្រាក់​ទៅ​អ្នក ដែល​មាន​អំណាច​ខ្លាំង​ជាង​កូន​ខ្ចី​ទើ្បយ ប្រសិន​បើ​កូន​ឲ្យ​គេ​ខ្ចី ត្រូវ​ចាត់​ទុក​ប្រាក់​នោះ​ដូច​ជា​បាត់​បង់​ទៅ​ហើយ។
១៣កុំ​ធានា​រ៉ាប់​រង​គេ លើស​ពី​សមត្ថភាព​របស់​កូន​ទើ្បយ ពោ្រះ​បើ​កូន​ធានា​រ៉ាប់​រង​គេ កូន​ត្រូវ​តែ​ចេញ​ប្រាក់​សង​គេ​ជា​ពុំខាន។
១៤កុំ​ក្តី​ជាមួយ​នឹង​ចៅ​ក្រម​ទើ្បយ ពោ្រះ​គេ​មុខ​ជា​ឈ្នះ​កូន ដោយ​សារ​គេ​មាន​ឋាន:​ជា​ចៅ​ក្រម។
១៥កុំ​ធើ្វ​ដំណើរ​រួម​ជាមួយ​មនុស្ស​ ដែល​ហ៊ាន​ពេក​នោះ​​ទើ្បយ ក្រែង​លោ​គេ​នាំ​​ឲ្យ​កូន​កើត​ទុក្ខ​លំបាក​ជាចើ្រន។ គេ​នឹង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​របស់​ខ្លួន ហើយ​កូន​ត្រូវ​វិនាស​អន្តរាយ ដោយ​សារ​អំពើ​លេលា​របស់​គេ។
១៦កុំ​ឈ្លោះ​ប្រកែក​ជាមួយ​មនុស្ស​កំរោល កុំ​ទៅ​កន្លែង​ណា​ដែល​ស្ងាត់​ជាមួយ​គេ ដ្បិត​គេ​មិន​ខ្លាច​នឹង​បង្ហូរ​ឈាម​មនុស្ស​ទេ! គឺ​គេ​នឹង​សម្លាប់​កូន​ចោល នៅ​កនែ្លង​ណា​ដែល​គ្មាន​នរណា​ជួយ​កូន​បាន។
១៧កុំ​គិត​គូរ​គំរោង​ការ ជាមួយ​នឹង​មនុស្ស​ល្ងីល្ងើ​ទើ្បយ ដ្បិត​មនុស្ស​ល្ងីល្ងើ​មិន​អាច​លាក់​ការណ៍​បាន​ទេ។
១៨កុំ​ធើ្វ​អ្វី​ដោយ​លាក់​កំបាំង ឲ្យ​ជន​បរទេស​ឃើញ ពោ្រះ​កូន​មិន​ដឹង​ថា អ្នក​នោះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទើ្បយ។
១៩កុំ​បង្ហាញ​ទឹកចិត្ត​របស់​កូន​ឲ្យ​នរណា​ដឹង ដ្បិត​គេ​នឹង​មិន​ដឹង​គុណ​កូន​ទើ្បយ។

​ជំពូកទី ៩

អំពីស្រ្តី
១ប្រសិន​បើ​កូន​ស្រឡាញ់​ភរិយា កុំ​ប្រច័ណ្ឌ​នាង​ទើ្បយ ក្រែង​លោ​នាំ​ឲ្យ​នាង​ចេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។
២កុំ​ប្រគល់​ខ្លួន​ឲ្យ​​ទៅ​ស្រ្តី រហូតដល់​នាង​អាច​ត្រួត​ត្រា​កូន​បាន​​ទើ្បយ។
៣កុំ​ទៅ​ទាក់​ទង​ជាមួយ​ស្រី្ត​សាវ៉ា​ទើ្បយ ក្រែង​លោ​កូន​ចាញ់​កល​ល្បិច​របស់​នាង។
៤កុំ​នៅ​ក្បែរ​ស្រ្តី​លេង​ភេ្លង ក្រែង​លោ​កូន​ធ្លាក់​ក្នុង​អន្ទាក់​ចំរៀង​ដ៏​ពិរោះ​របស់​នាង។
៥កុំ​សម្លឹង​មើល​ស្រ្តី​ក្រមុំ មិន​ដាក់​ភ្នែក​ឲ្យ​សោះ ក្រែង​លោ​កូន​ត្រូវ​បង់​ខាត ព្រោះ​តែ​នាង។
៦កុំ​បណោ្តយ​ខ្លួន ឲ្យ​លង់​នឹង​ស្រី​ពេស្យា​ទើ្បយ​ក្រែង​លោ​កូន​បាត់​បង់​អ្វី​ដែល​កូន​មាន។
៧កុំ​ក្រឡេក​ភែ្នក លួច​មើល​តាម​ផ្លូវ ក្នុង​ទី​ក្រុង កុំ​ដើរ​លេង​នៅ​ទី​ស្ងាត់។
៨ចូរ​ងាក​មុខ​ចេញ​ពី​ស្រ្តី​មាន​រូប​ល្អ​ឆើត​ឆាយ កុំ​ជាប់​ភ្នែក​នឹង​លំអ ដែល​មិន​មែន​ជា​របស់​កូន។ សម្ផស្ស​របស់​ស្រ្តី​បាន​ធើ្វ​ឲ្យ​បុរស​ជាច្រើន​វង្វេង​ហើយ​ធើ្វ​ឲ្យ​តណ្ហា​របស់​បុរស ឆាប​ឆេះ​ដូច​ភើ្លង។
៩កុំ​អង្គុយ​ជិត​ស្រ្តី​ដែល​មាន​ប្តី កុំ​រួម​តុ​ស៊ី​ផឹក​សប្បាយ​ជា​មួយ​នាង​ជា​ដាច់​ខាត ក្រែង​លោ​កូន​ចាប់​ចិត្ត​ស្រឡាញ់​នោះ ហើយ​ត្រូវ​វិនាស​អន្តរាយ​ដោយ​សារ​តណ្ហា។

អំពីទំនាក់ទំនងរវាងមនស្ស
១០កុំ​បោះ​បង់​មិត្ត​ភក្តិ ដែល​កូន​ស្គាល់​តាំង​ពី​យូរ​មក​ហើយ ដ្បិត​មិត្ត​ថ្មី​មិន​ដូច​មិត្ត​ចាស់​ទេ។ មិត្ត​ថ្មី​បៀប​ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ស្រា​នោះ​មាន​រស​ជាតិ​ឆ្ងាញ់​លុះ​ត្រា​តែ​ទុក​បាន​យូរ។
១១កុំ​ច្រណែន​នឹង​អ្នក​បាប ដោយ​ឃើញ​ភាព​ចំរុង​ចំរើន​ទើ្បយ កូន​ពុំ​ដឹង​ថា ​អវសាន​នៃ​ជីវិត​របស់​គេ​នឹង​វេទនា​យ៉ាង​ណា​ទេ។
១២កុំ​អប​អរ​សាទរ ដោយ​ឃើញ​ជន​ទមិទ្ប​ចំរុង​ចំរើន​ទើ្បយ កូន​ត្រូវ​នឹក​ចាំ​ថា មុន​ពេល​ស្លាប់ ក៏​គេ​មាន​ទោស​ដែរ។
១៣ចូរ​នៅ​ឲ្យ​ឆ្ងាយ ពី​អ្នក​មាន​អំណាច​ប្រហារ​ជីវិត នោះ​កូន​មិន​ភិត​ភ័យ​នឹង​សេចក្តី​ស្លាប់​ទេ។ ប្រសិន​បើ​កូន​ចូល​ទៅ​ជួប​គេ​ កុំ​ធើ្វ​អ្វី​ខុស​ឆ្គង​ទើ្បយ​ក្រែង​លោ​គេ​ផ្តាច់​ជីវិត​កូន។ តោង​ដឹង​ថា កូន​ដូចជា​ដើរ​នៅ​កនែ្លង​មាន​អន្ទាក់​ព័ទ្ធ​ជុំវិញ ឬ​ដូចជា​ដើរ​នៅ​លើ​កំពែង​ក្រុង​ដែរ។
១៤ប្រសិន​បើ​កូន​អាច​ធើ្វ​បាន ចូរ​ខំ​រាប់​អាន​មនុស្ស​ឯទៀតៗ ចូរ​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ។
១៥ចូរ​ពិភាក្សា​ជាមួយ​អ្នក​ឈ្លាស​វៃ ហើយ​យក​តែ​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មក​ពិភាក្សា​គ្នា។
១៦ចូរ​ជ្រើស​រើស​តែ​មនុស្ស​សុចរិត ឲ្យ​រួម​តុ​ជាមួយ ចូរ​យក​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទុក​ជា​មោទនភាព​របស់​កូន។

អ្នកដឹកនាំ
១៧គេ​សរសើរ​សិល្ប​ករ ព្រោះ​តែ​ស្នា​ដៃ ហើយ​សរសើរ​អ្នក​ដឹក​នាំ ពោ្រះ​តែ​ប្រាជ្ញា​ក្នុង​ការ​និយាយ​ស្តី។
១៨ក្នុង​ទី​ក្រុង គេ​តែង​តែ​ក្រែង​រអែង​មនុស្ស​ពូកែ​ពោ្រក​ប្រាជ្ញ ហើយ​ស្អប់​មនុស្ស​ដែល​និយាយ​បំផ្លើស។

ជំពូកទី ១០

១អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា តែង​តែ​អប់រំ​ប្រជា​ជន​របស់​ខ្លួន​អំណាច​របស់​មនុស្ស​ឈ្លាស​វៃ នៅ​ស្ថិត​ស្ថេរ​ជានិច្ច។
២ប្រមុខ​រដ្ឋ​យ៉ាង​ណា មន្រ្តី​ក៏​យ៉ាង​នោះ​ដែរ។ អភិបាល​ក្រុង​យ៉ាង​ណា អ្នក​ក្រុង​ក៏​យ៉ាង​នោះ​ដែរ។
៣សេ្តច​ដែល​ខ្វះ​ចំណេះ​ដឹង រមែង​នាំ​ប្រជា​រាស្រ្ត​ឲ្យ​អន្តរាយ អ្នក​ដឹកនាំ​ដែល​មាន​ប្រាជ្ញា តែង​តែ​ធើ្វ​ឲ្យ​ក្រុង​បាន​រីក​ចំរើន។
៤ព្រះ​ជាម្ចាស់​មាន​អំណាច គ្រប់​គ្រង​ផែនដី​ទាំង​មូល ព្រះ​អង្គ​នឹង​ធើ្វ​ឲ្យ​មាន​អ្នក​ដឹក​នាំ​ត្រឹម​ត្រូវ នៅ​ពេល​ត្រូវ​ការ។
៥មនុស្ស​បាន​ចំរុង​ចំរើន ដោយ​សារ​ព្រះ​ជាម្ចាស់ ព្រះ​អង្គ​ប្រទាន​កិតិ្តយស​ឲ្យ​តែង​ច្បាប់។

អ្នកក្រអឺតក្រទម
៦កុំ​ចង​គំនុំ​នឹង​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិ​ធម៌​ចំពោះ​កូន កុំ​តប​ត​ទៅ​គេ​វិញ​ដោយ​ចិត្ត​ឃោរ​ឃៅ​ទើ្បយ។
៧ព្រះ​អម្ចាស់​និង​មនុស្ស​លោក រមែង​ស្អប់​ខ្ពើម​ការ​ក្រអឺត​ក្រទម។ ព្រះ​អង្គ​និង​មនុស្ស​តែង​ចាត់​ទុក​អំពើ​ឃោរ​ឃៅ​ជា​អំពើ​ទុច្ចរិត។
៨អំពើ​ឃោរ​ឃៅ អំពើ​អយុតិ្តធម៌ និង​ការ​លោភ​លន់ តែង​តែ​ធើ្វ​ឲ្យ​រាជ្យ​អំណាច​ផ្ទេរ​ពី​ប្រជា​ជាតិ​មួយ​ទៅ​ប្រជា​ជាតិ​មួយ​ទៀត។
៩មនុស្ស​ដែល​កើត​ពី​ធូលី​ដី​និង​ផេះ​សោះ ហេតុអី្វ​បាន​ជា​គេ​ក្រអឺត​ក្រទម​ដូចេ្នះ? សូម្បី​តែ​​ក្នុង​ពេល​គេ​មាន​ជីវិត ក៏​ក្នុង​ខ្លួន​របស់​គេ​មាន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អុយ​រលួយ​ដែរ!
១០សូម្បី​តែ​គ្រូ​ពេទ្យ ក៏​ត្រូវ​តែ​មាន​ជំងឺ​ធ្ងន់ ហើយ​សូម្បី​តែ​សេ្តច​ដែល​សោយ​រាជ្យ​នៅ​ថៃ្ង​នេះ ក៏​ត្រូវ​សោយ​ទិវង្គត​នៅ​ថៃ្ង​សែ្អក​ដែរ។
១១ពេល​ស្លាប់​ទៅ មនុស្ស​ទទួល​យក​ដង្កូវ ជន្លេន និង សត្វ​ល្អិត​ផេ្សងៗ​ទៀត​ទុក​ជាមត៌ក។
១២មនុស្ស​ចាប់​ផ្តើម​ក្រអឺត​ក្រទម នៅ​ពេល​គេ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ​អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ​អង្គ​ដែល​បាន​បងើ្កត​ខ្លួន។
១៣អំពើ​បាប​ជា​ប្រភព​នៃ​ចិត្ត​អំនួត អ្នក​ដែល​នៅ​តែ​មាន​ចិត្ត​អួត​បំប៉ោង​ដូច្នេះ តែង​តែ​នាំ​ឲ្យ​កើត​មាន​ហេតុ​ការណ៍​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជាច្រើន​អនេក។ ហេតុ​នេះ ហើយ​បាន​ជា​ព្រះ​អម្ចាស់​ផ្តន្ទា​ទោស​គេ​ជា​ទម្ងន់ ហើយ​នៅ​ទី​បញ្ចប់ ព្រះ​អង្គ​បណោ្តយ​ឲ្យ​ពួក​អ្នក​ក្រអឺត​ក្រទម​ត្រូវ​វិនាស។
១៤ព្រះ​អម្ចាស់​ទម្លាក់​អ្នក​កាន់​អំណាច ចុះ​បី​បល្ល័ង្ក​ហើយ​តែង​តាំង​មនុស្ស​ស្លូត​បូត ឲ្យ​គ្រង​រាជ្យ​ជំនួស​វិញ។
១៥ព្រះ​អម្ចាស់​គាស់​រំលើង​ប្រជា​ជាតិ​នានា ចោល ហើយ​យក​មនុស្ស​ទន់​ទាប​មក​ដាក់​ជំនួស​វិញ។
១៦ព្រះ​អម្ចាស់​បំផ្លាញ​ទឹក​ដី នៃ​ប្រជា​ជាតិ​នានា ហើយ​បំផ្លាញ​គេ​ដល់​គ្រឹះ​ផង។
១៧ព្រះ​អង្គ​ដក​ពួក​គេ​ចេញ ពី​ក្នុង​ចំណោម​មនុស្ស​លោក ហើយ​បំផ្លាញ​និង​លុប​បំបាត់​ពួក​គេ រហូត​ដល់​គ្មាន​នរណា​នឹក​នា​ដល់​ប្រជា​ជាតិ​ទាំង​នោះ​ទៀត។
១៨ព្រះ​អម្ចាស់​ពុំ​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្រអឺត​ក្រទម​ទើ្បយ។ មនុស្ស​ក៏​មិន​មែន​កើត​មក ដើម្បី​បណោ្តយ​ខ្លួន​ទៅ​តាម​កំហឹង​ដែរ។
១៩តើ​ពូជ​ណា​ដែល​គួរ​ឲ្យ​គោរព? គឺ​ពូជ​មនុស្ស​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់! តើ​ពូជ​ណា​ដែល​មិន​គួរ​គោរព? គឺ​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់!
២០មេ​ដឹក​នាំ​តែង​តែ​ទទួល​ការ​គោរព ពី​ប្រជា​ជន ហើយ​គាត់​ក៏​តែង​តែ​គោរព​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ដែរ។
២២អ្នក​មាន​កី្ត អ្នក​ធំ​កី្ត ឬ​អ្នក​ក្រ​កី្ត បាន​ខ្ពស់​មុខ​គឺ​ដោយ​សារ​គោព​កោត​ខ្លាច​ព្រះ​អម្ចាស់។
២៣ការ​មើល​ងាយ​ជន​ក្រីក្រ​ដែល​មាន​ប្រាជ្ញា​ជា​អំពើ​អយុត្តិធម៌ រីឯ​ការ​លើក​កិត្តិយស​មនុស្ស​បាប ក៏​មិន​សម​រម្យ​ដែរ។
២៤គេ​រមែង​លើក​កិតិ្តយស​អ្នក​ធំ អ្នក​ដឹក​នាំ និង​អ្នក​កាន់​អំណាច។ ប៉ុន្តែ​ក្នុង​ចំណោម​លោក​ទាំង​នោះ​ គ្មាន​នរណា​ម្នាក់​ប្រសើរ​ជាង​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទើ្បយ។
២៥អ្នក​បំរើ​ប្រកប​ដោយ​ប្រាជ្ញា គង់​តែ​មាន​អ្នក​ជា​មក​បំរើ​គាត់​វិញ​មិន​ខាន។ អ្នក​ចេះ​ដឹង​មិន​បន្ថោក​គេ ពោ្រះ​តែ​ការ​នេះ​ទ្បើយ។

ចិត្តសុភាបរាបសា
២៦នៅ​ពេល​កូន​ធើ្វ​ការ​ងារ​របស់​ខ្លួន​ កុំ​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ ហើយ​ក៏​កុំ​វាយ​ប្ញក​នៅ​ពេល​កូន​ខ្វះ​ខាត​ដែរ។
២៧អ្នក​ខំ​ធើ្វ​ការ ទទួល​បាន​កំរៃ​ចើ្រន​លើស​ពី​សេចក្តី​ត្រូវ​ការ​ប្រសើរ​ជាង​អ្នក​វាយ​ប្ញក តែ​គ្មាន​ អាហារ​បរិភោគ។
២៨កូន​អើយ! បើ​កូន​សរសើរ​ខ្លួនចូរ​មាន​ចិត្ត​សុភាព​រាបសា កុំ​លើក​កិត្តិយស​ខ្លួន​ឲ្យ​ហួស​ពី​សមត្ថភាព។
២៩គ្មាន​នរណា​យល់​ស្រប​នឹង​ជន​ដែល​ធើ្វ​បាប​ខ្លួន​ឯង​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​សរសើរ​ជន ដែល​បន្ទាប​បន្ថោក​ជីវិត​របស់​ខ្លួន​ដែរ។
៣០គេ​តែង​តែ​លើក​តម្កើង​មនុស្ស​ក្រខ្សត់ ព្រោះ​តែ​ការ​ចេះ​ដឹង​របស់​គាត់ គេ​តែង​តែ​លើក​តម្កើង​អ្នក​មាន​ព្រោះ​តែ​ទ្រព្យ​សម្បតិ្ត​របស់​គាត់។
៣១ប្រសិន​បើ​គេ​លើក​តម្កើង​មនុស្ស​ម្នាក់ នៅ​ពេល​គាត់​ក្រ​ខ្សត់ លុះ​ដល់​ពេល​គាត់​ទៅ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ តើ​គាត់​នឹង​មាន​កិត្តិ​យស​យ៉ាង​ណា​ទៅ​ទៀត? ប្រសិន​បើ​គេ​មើល​ងាយ​មនុស្ស​ម្នាក់ នៅ​ពេល​គាត់​មាន​ទ្រព្យ​សម្បតិ្ត​ស្តុក​ស្តម្ភ លុះ​ដល់​ពេល​គាត់​ធ្លាក់​ខ្លួន​ក្រ តើ​គេ​នឹង​មើល​ងាយ​យ៉ាង​ណា​ទៅ​ទៀត?

ជំពូកទី ១១

១ប្រាជ្ញា​របស់​ទន់​ទាប រមែង​ធើ្វ​ឲ្យ​គេ​បាន​ខ្ពស់​មុខ ​ហើយ​ទទួល​តំណែង​ក្នុង​ចំណោម​អស់​អ្នក ដែល​មាន​ឋាន:​ខ្ពង់​ខ្ពស់។
កុំវាយតំម្លៃមនុស្សតាមសំបកក្រៅ
២កុំ​សរសើរ​នរណា​ម្នាក់ ដោយ​មើល​ទៅ​លើ​រូប​សម្បត្តិ​របស់​គេ​ទ្បើយ ហើយ​ក៏​កុំ​ស្អប់​នរណា​ម្នាក់ ដោយ​គ្រាន់​តែ​ឃើញ​រូប​រាង​ខាង​ក្រៅ​របស់​គេ​ដែរ។
៣ក្នុង​ចំណោម​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ឃ្មុំ​មាន​មាឌ​តូច តែ​ទឹក​ឃ្មុំ​មាន​រស​ជាតិ​ផ្អែម​ជាង​អី្វៗ​ទាំង​អស់ ក្នុង​លោក​នេះ។
៤កុំ​មើល​ងាយ​មនុស្ស​ដែល​មាន​សម្លៀក​បំពាក់​មិន​សមរម្យ ហើយ​ក៏​កុំ​ចំអក​ឲ្យ​អ្នក​ដែល​កើត​ទុក្ខ​ដែរ​ ដ្បិត​ព្រះ​អម្ចាស់​តែង​តែ​ធើ្វ​ការ​ផ្សេងៗគួរ​ឲ្យ​សើ្ញច​សរសើរ ប៉ុន្តែ​មនុស្ស​មិន​ស្គាល់​ការ​លាក់​កំបាំង​របស់​ព្រះ​អង្គ​ទេ។
៥មាន​សេ្តច​ជា​ច្រើន​បាត់​បង់​អំណាច រីឯ​អ្នក​ដែល​គ្មាន​នរណា​នឹក​ដល់ បាន​ទ្បើង​សោយ​រាជ្យ។
៦មាន​អ្នក​ដឹក​នាំ​ជា​ច្រើន បាន​បាត់​បង់​បុណ្យ​ស័កិ្ត ហើយ​ជន​ដែល​មាន​កិត្តិ​យស​ខ្ពង់​ខ្ពស់ បាន​ក្លាយ​ទៅ​ជា​ទាសករ។
៧ចូរ​សាក​សួរ​ឲ្យ​ដឹង​ហេតុ​ផល​សិន សឹម​រិះ​គន់​តាម​ក្រោយ ចូរ​ពិចារណា​ជាមុន​សិន ទើប​ស្តី​បន្ទោស​គេ​ជា​ក្រោយ។
៨បើ​ស្តាប់​មិន​ទាន់​ជាក់កុំ​អាល​ឆើ្លយ បើ​គេ​កំពុង​និយាយ កុំ​កាត់​ពាក្យ​សំដី​របស់​គេ​ទើ្បយ។
៩កុំ​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​អី្វ​ដល់​កូន។ ពេល​មនុស្ស​ពាល​ឈោ្លះ​ប្រកែក​គ្នា កុំ​ជ្រៀត​ជ្រែក​ចូល​ក្នុង​រឿង​របស់​គេ​ឲ្យ​សោះ។
មានតែព្រះជាម្ចាស់ទេ​ដែលអាចជួយបាន
១០កូន​អើយ! កុំ​ធើ្វ​កិច្ច​ការ​ច្រើន នៅ​ពេល​ជាមួយ​គា្ន ប្រសិន​បើ​កូន​ធើ្វ​កិច្ច​ការ​ច្រើន​ហួស នោះ​កូន​ពុំ​អាច​សំរេច​ទើ្បយ។ ប្រសិន​បើ​កូន​រត់​ទៅ​រត់​មក​គ្រប់​ទិស​ទី កូន​ពុំ​អាច​ធើ្វ​អី្វ​បាន​ទេ បើ​កូន​ចេះ​តែ​រត់​បែប​នេះ កូន​មុខ​ជា​បរា​ជ័យ​ពុំខាន។
១១អ្នក​ខ្លះ​ខិត​ខំ​ធើ្វ​ការ​កាន់​តែ​នឿយ​ហត់ និង រហ័ស​រហួន​យ៉ាង​ណា ក៏​គេ​នៅ​តែ​ខ្វះ​ខាត​យ៉ាង​នោះ​ដែរ។
១២មាន​អ្នក​ខ្លះ​មិន​សូវ​រហ័យ​រហួន​ទេ ហើយ​ត្រូវ​ការ​អ្នក​ដទៃ​ជួយ​ជានិច្ច គេ​គ្មាន​កម្លាំង និង ខ្វះ​ខាត​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ ព្រះ​អម្ចាស់​ទត​មើល​គេ​ដោយ​អនុគ្រោះ ព្រះ​អង្គ​លើក​ស្ទួយ​គេ​ឲ្យ​រួច​ពី ភាព​ទន់​ទាប​របស់​ខ្លួន។
១៣ព្រះ​អង្គ​ប្រោស​ឲ្យ​គេ​បាន​ខ្ពស់​មុខ ហើយ​មនុស្ស​ម្នា​សើ្ញច​សរសើរ​យ៉ាង​ខ្លាំង។
១៤អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់ ជីវិត​និង​សេចក្តី​ស្លាប់ ភាព​ក្រ​ខ្សត់​និង​ធន​ធាន​ជា​ច្រើន សុទ្ធ​តែ​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​ទាំង​អស់។
១៧ព្រះ​អំណោយ​ទាន​របស់​ព្រះ​អម្ចាស់ ស្ថិត​នៅ​ជាមួយ​អស់​អ្នក ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​អង្គ​ រហូត​តទៅ​ព្រះ​ហប្ញទ័យ​ស្រឡាញ់​របស់​ព្រះ​អង្គ នឹង​ណែនាំ​គេ​ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ល្អ​ត្រឹម​ត្រូវ​ជានិច្ច។
១៨អ្នក​ខ្លះ​ក្លាយ​ទៅ​ជា​អ្នក​មាន មក​ពី​គេ​ចេះ​ប្រុង​ប្រយ័ត្ន និង​ខិត​ខំ​សន្សំ​សំចៃ។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ផល​ដូច​តទៅ :
១៩នៅ​ពេល​ដែល​គេ​ពោល​ថា «ឥឡូវ​នេះ ខ្ញុំ​អាច​សំរាក​បាន​ហើយ ខ្ញុំ​អាច​សប្បាយ​នឹង​យក​សម្បត្តិ​របស់​ខ្ញុំ​ចាយ​វាយ»។ ប៉ុន្តែ​គេ​មិន​ដឹង​ថា ពេល​ណា​គេ​ត្រូវ​ស្លាប់ ដោយ​ទុក​ចោល​អ្វីៗទាំង​អស់​ឲ្យ​អ្នក​ដទៃ​ទើ្បយ។

អំពីសេចក្តីស្លាប់
២០ចូរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្វិត​ស្វាញ នឹង​ការ​ងារ​របស់​ខ្លួន​ចូរ​ធើ្វ​ការ​នេះ រហូត​ដល់​មាន​វ័យ ចាស់​ជរា។
២១កុំ​នឹក​ឆ្ងល់ ដោយ​ឃើញ​មនុស្ស​បាប​ទទួល​ជោគ​ជ័យ។ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ​អម្ចាស់ ហើយ​ព្យាយាម​ក្នុង​កិច្ចការ​របស់​ខ្លួន ព្រោះ​ព្រះ​អម្ចាស់​អាច​ធើ្វ​ឲ្យ​អ្នក​ក្រ​ខ្សត់ ក្លាយ​ទៅ​ជា​អ្នក​មាន​មួយ​រំពេច បាន​ដោយ​ងាយ។
២២ព្រះ​អម្ចាស់​តែង​តែ​ប្រទាន​ពរ ដល់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​អង្គ​ទុក​ជា​រង្វាន់។ ព្រះ​អង្គ​ប្រទាន​ពរ​ជាច្រើន​ឲ្យ​គេ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។
២៣កុំ​ពោល​ថា «ខ្ញុំ​មិន​ត្រូវ​ការ​អ្វី ហើយ​ខ្ញុំ​ក៏​មិន​ខ្វះ​ទ្រព្យ​សម្បត្តិ​អ្វី​ដែរ»។
២៤កុំ​ពោល​ថា «ខ្ញុំ​មាន​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ការ ឥឡូវ​នេះ ខ្ញុំ​មិន​ខ្លាច​គ្រោះ​កាច​អ្វី​មក​យាយី​ខ្ញុំ​ទើ្បយ! »។
២៥ក្នុង​គ្រា​ដែល​មាន​សេចក្តី​សុខ គេ​តែង​តែ​ភ្លេច​ពី​ទុក្ខ​លំបាក ហើយ​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក​គេ​ក៏​តែង​តែ​ភ្លេច​ពី​សេចក្តី​សុខ​ដែរ។
២៦នៅ​ថៃ្ង​ដែល​មនុស្ស​បាត់​បង់​ជីវិត ព្រះ​អម្ចាស់​នឹង​ប្រទាន​ឲ្យ​គេ ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
២៧នៅ​ពេល​មាន​ទុក្ខ​វេទនា ​មនុស្ស​តែង​តែ​ភ្លេច​សេចក្តី​សប្បាយ​ដែល​គេ​ធ្លាប់​មាន។ ថៃ្ង​អវសាន​នៃ​ជីវិត​របស់​មនុស្ស​តែង​តែ​បង្ហាញ​ពី​តម្លៃ​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត។
២៨កុំ​ប្រកាស​ថា​នរណា​ម្នាក់​មាន​សុភមង្គល មុន​ពេល​គេ​ស្លាប់​ទើ្បយ ដ្បិត​យើង​ស្គាល់​មនុស្ស​ម្នាក់​យ៉ាង​ច្បាស់ ក្រោយ​ពេល​ដែល​គេ​បាត់​បង់​ជីវិត​ប៉ុណ្ណោះ។

កុំសេពគប់ជាមួយមនុស្សអាក្រក់
២៩កុំ​ចេះ​តែ​នាំ​មនុស្ស​ ចូល​ផ្ទះ​របស់​ខ្លួន​ទើ្បយ ដ្បិត​ជន​ខិល​ខូច​ពូកែ​បោក​ប្រាស​ណាស់។
៣០មនុស្ស​អួត​បំប៉ោង ប្រៀប​ដូច​ជា​សត្វ​ទទា​ដែល​នៅ​ក្នុង​ទ្រុង​សំរាប់​ទាក់​ទទា​ឯទៀតៗ គេ​តែង​តែ​រង់​ចាំ​ឱកាស ដើម្បី​ចាប់​អ្នក។
៣១គេ​ដាក់​អន្ទាក់ ដោយ​ផ្លាស់​ប្តូរ​ការ​ល្អ​ទៅ​ជា​អាក្រក់ ហើយ​រិះ​គន់​អំពើ​បរិសុទ្ធ​បំផុត​ថា​ជា​អំពើ​មិន​ល្អ។
៣២ផ្កា​ភ្លើង​ឆាប​ឆេះ​គំនរ​អុស​យ៉ាង​ណា អន្ទាក់​របស់​អ្នក​បាប​ក៏​បង្ហូរ​ឈាម​យ៉ាង​នោះ​ដែរ។
៣៣កុំ​ទុក​ចិត្ត​មនុស្ស​អាក្រក់ ដ្បិត​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​អាច​បំផ្លាញ​កិត្តិយស​របស់​កូន ឲ្យ​បាត់​បង់​រហូត​ទៅ​បាន។
៣៤ប្រសិន​បើ កូន​ទទួល​ជន​បរទេស​ឲ្យ​ស្នាក់​អាស្រ័យ គេ​មុខ​បណ្តាល​ឲ្យ​កូន​មាន​កង្វល់ ហើយ​ជំរុញ​ក្រុម​គ្រួសារ​របស់​កូន ឲ្យ​ប្រឆាំង​នឹង​កូន​ពុំ​បាន។

ជំពូកទី ១២

ត្រូវរិះគិតពិចារណា​នៅពេលធើ្វទាន
១ប្រសិន​បើ​កូន​ធើ្វ​ទាន​ដល់​អ្នក​ដទៃ ចូរ​ពិចារណា​ឲ្យ​ដឹង​ថា កូន​ធើ្វ​ទាន​ចំពោះ​មនុស្ស​ប្រភេទ​ណា ដូច្នេះ គេ​នឹង​ដឹង​គុណ​កូន។
២ប្រសិន​បើ​កូន​ធើ្វ​ទាន​ដល់​អ្នក​ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់ កូន​មុខ​ជា​ទទួល​រង្វាន់​ពុំខាន បើ​អ្នក​នោះ​ពុំ​សង​គុណ​កូន​ទេ នោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត នឹង​ប្រទាន​រង្វាន់​ជំនួស​វិញ។
៣ជន​ណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​មិន​ព្រម​ចែក​ទាន​ដល់​អ្នក​ក្រីក្រ ជន​នោះ​មិន​ជួប​​សុភមង្គល​ទើ្បយ។
៤ចូរ​ចែក​ទាន​ដល់​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ កុំ​ជួយ​មនុស្ស​បាប​ជា​ដាច់​ខាត។
៥ចូរ​ធើ្វ​ទាន​ដល់​អ្នក​ទន់​ទាប កុំ​ឲ្យ​របស់​អ្វី​ដល់​មនុស្ស​ទមិឡ កុំ​ចែក​អាហារ​ឲ្យ​គេ​ជា​ដាច់​ខាត ក្រែង​គេ​មាន​កម្លាំង​វាយ​កូន​វិញ គេ​នឹង​សង​នូវ​អំពើ​អាក្រក់​ដល់​កូន មួយ​ទ្វេ​ជា​ពីរ​តប​នឹង​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​គេ។
៦ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត មិន​សព្វ​ព្រះ​ហប្ញទ័យ​នឹង​មនុស្ស​បាប​ទើ្បយ ព្រះ​អង្គ​តែង​តែ​ដាក់​ទោស​ពួក​គេ​ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
៧ចូរ​ចែក​ទាន​ដល់​មនុស្ស​ល្អ កុំ​ជួយ​មនុស្ស​បាប​ទើ្បយ។
មិត្តសម្លាញ់ដ៏ស្មោះត្រង់ និងមិត្តសម្លាញ់ក្លែងក្លាយ។
៨ពេល​សុខ​សប្បាយ​យើង​មិនដឹង​ថា នរណា​ជា​មិត្ត​ទើ្បយ ពេល​មាន​ទុក្ខ សត្រូវ​តែង​តែ​បើក​មុខ។
៩ពេល​មនុស្ស​ម្នាក់​បាន​សុខ​សប្បាយ ពួក​សត្រូវ​តែង​តែ​ក្រៀម​ក្រំ ពេល​គេ​មាន​ទុក្ខ សូម្បី​តែ​មិត្ត​ក៏​ឃ្លាត​ទៅ​ឆ្ងាយ​ពី​គេ​ដែរ។
១០កុំ​ទុក​ចិត្ត​សត្រូវ​ឲ្យ​សោះ ដ្បិត​ចិត្ត​ដ៏​កាច​សាហាវ​របស់​វា ប្រៀប​ដូច​ជា​ស្ពាន​ដែល​មាន​ដុះ​ស្នឹម។
១១ទោះបី​សត្រូវ​ដាក់​ខ្លួន​សុភាព​រាបសា ហើយ​ដើរ​អោន​យ៉ាង​ណា​ក្តី ក៏​ត្រូវ​ប្រយ័ត្ន​ដែរ មិន​ត្រូវ​ទុក​ចិត្ត​គេ​ទេ។ ចូរ​កូន​ធើ្វ​ដូច​ជា​អ្នក​ដូស​ខាត់​កញ្ចក់ ហើយ​តោង​ដឹង​ថា ស្នឹម​ស្ពាន់​មិន​នៅ​ជាប់​រហូត​ទើ្បយ។

១២កុំ​យក​សត្រូវ​មក​ដាក់​នៅ​ជិត​ខ្លួន ខ្លាច​ក្រែង​គេ​ផ្តួល​រំលំ​កូន ដើម្បី​ដណើ្តម​មុខ​ដំណែង។ កុំ​យក​គេ​មក​អង្គុយ​ខាង​ស្តាំ​កូន ក្រែង​គេ​ខំ​ខ្នះ​ខ្នែង​ដណើ្តម​កៅអី​របស់​កូន។ នៅ​ពេល​នោះ ទើប​កូន យល់​ថា​ទូន្មាន​របស់​ឪពុក​ជា​ពាក្យ​ត្រឹម​ត្រួវ កូន​នឹង​នឹក​ចាំ​ពាក្យ​សំដី​របស់​ឪពុក ទាំង​សោក​ស្តាយ។
១៣តើ​នរណា​អាណិត​អាសូរ​គ្រូ​អាលម្ពាយ​ដែល​ត្រូវ​ពស់​ចឹក តើ​នរណា​អាណិត​អាសូរ​អស់​អ្នក ដែល​ចូល​ចិត្ត​ទៅ​ក្បែរ​សត្វ​សាហាវ?
១៤គ្មាន​នរណា​អាណិត​អាសូរ​អ្នក ​ដែល​សេព​គប់​ជាមួយ​មនុស្ស ហើយ​រង​គ្រោះ ព្រោះ​តែ​អំពើ​អាក្រក់​របស់​គេ។
១៥មនុស្ស​អាក្រក់​នៅ​ជាមួយ​កូន​ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ពេល​កូន​មាន​ទុក្ខ គេ​មិន​នៅ​ជាមួយ​កូន​ទៀត​ទេ។
១៦សត្រូវ​តែង​តែ​ពោល​ពាក្យ​សំដី​ផ្អែម​ល្អែម ប៉ុន្តែ ក្នុង​ចិត្ត គេ​ចង់​ទម្លាក់​កូន​ទៅ​ក្នុង​រណ្តៅ។ ជួន​កាល គេ​រំភើប​ចិត្ត រហូត​ដល់​ហូរ​ទឹក​ភ្នែក ប៉ុន្តែ ប្រសិន​បើ​គេ​រក​ឱកាស​បាន គេ​មុខ​ជា​ហុត​ឈាម​កូន​ពុំ​ខាន។

១៧ប្រសិន​បើ​កូន​ជួប​ប្រទះ​គ្រោះ​កាច សត្រូវ​មក​នៅ​ទី​នោះ ស្រេច​ទៅ​ហើយ គេ​ថា​រក​លេស​ជួយ​កូន​ តែ​គេ​នឹង​ខ្ទាស់​ជើង​កូន​ឲ្យ​ជំពប់​ដួល។
១៨ពេល​នោះ ទើប​គេ​បើក​មុខ​ដ៏​ពិត​ប្រាកដ​របស់​គេ គេ​ទះ​ដៃ​និង​ងក់​ក្បាល​ចំអក​ដាក់​កូន ហើយ​ដើរ​សំអុយ​ឈោ្មះ​កូន​គ្រប់​បែប​យ៉ាង។

ជំពូកទី ១៣

អ្នកមាន
១អ្នក​ដែល​ប៉ះ​ពាល់​ជ័រ តែង​តែ​ស្អិត​ជាប់​ដៃ រីឯ​អ្នក​ដែល​សេព​គប់​នឹង​មនុស្ស​អួត​បំប៉ោង ក៏​ក្លាយ​ទៅ​ជា​មនុស្ស​អួត​បំប៉ោង​ដែរ។
២កុំ​ចង់​លើក​អ្វី​ដែល​ធ្ងន់​ហួស​កម្លាំង កុំ​សេព​គប់​នឹង​អ្នក​ដែល​ខ្លាំង​ជាង​កូន ឬ​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​កូន។ តើ​ឆ្នាំង​ដី​និង​ឆ្នាំង​ដែក​នៅ​ជាមួយ​គ្នា​កើត​ឬ? បើ​គ្រាន់​តែ​ប៉ះ​គ្នា ឆ្នាំង​ដី​នឹង​បែក​ភ្លាម។
៣ប្រសិន​បើ​អ្នក​មាន​ប្រព្រឹត្ត​អំពើ​អយុត្តិ​ធម៌​លើ​ជន​ណា​ម្នាក់​គាត់​តែង​តែ​ខឹង​រក​រឿង​គេ រីឯ​អ្នក​ក្រ​ខ្សត់​វិញ ប្រសិន​បើ​គាត់​រង​នូវ​អំពើ​អយុត្តិ​ធម៌​គាត់​ត្រូវ​តែ​សុំ​ទោស​គេ​ថែម​ទៀត។
៤អ្នក​មាន​តែង​តែ​ប្រើ​កូន នៅ​ពេល​ណា​គេ​យល់​ថា កូន​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គេ ពេល​ណា​កូន​ធ្លាក់​ខ្លួន​ក្រ គេ​នឹង​បោះ​បង់​ចោល​កូន។ ៥បើ​កូន​មាន​ទ្រព្យ គេ​នឹង​រស់​នៅ​ជាមួយ​កូន គេ​នឹង​បង្ហិន​បង្ហោច​កូន ដោយ​គ្មាន​ស្តាយ​ស្រណោះ​អ្វី​ទើ្បយ។ ៦ប្រសិន​បើ​គេ​ត្រូវ​ការ​កូន គេ​បញ្ឆោត​កូន គឺ​គេ​ញញឹម​ដាក់​កូន​ដើម្បី​លើក​ទឹក​ចិត្ត​កូន គេ​នឹង​បញ្ជោរ​កូន​ទាំង​សួរ​ថា «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធើ្វ​អ្វី​ជូន?»។ ៧គេ​នឹង​បញ្ចុក​បន្ស៊ី​កូន​ជា​ញឹក​ញាប់ បណ្តាល​ឲ្យ​កូន​អៀន​ខ្មាស​រហូត​ទាល់​តែ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង​អស់​ពីរ ឬ​បី​ដង នៅ​ទី​បញ្ចាប់ គេ​ចំអក​ដាក់​កូន។ ពេល​ក្រោយ​កាល​គេ​ឃើញ​កូន គេ​ហាក់​ដូច​ជា​មិន​ស្គាល់ ហើយ​គ្រវី​ក្បាល​ដាក់​កូន​ទៀត​ផង។
៨ចូរ​ប្រយ័ត្ន កុំ​ឲ្យ​គេ​បោក​បញ្ឆោត​កូន​បាន​ទើ្បយ! កុំ​អាល​ត្រូវ​អាម៉ាស់ ព្រោះ​តែ​កូន​មិន​បាន​គិត​គូរ។
៩ពេល​អ្នក​ធំ​អញ្ជើញ​កូន​ទៅ​ផ្ទះ​គេ កុំ​ប្រញាប់​យល់​ព្រម​ពេក ធើ្វ​ដូចេ្នះ គេ​មុខ​ជា​ទទូច​អង្វរ​កូន​មិន​ខាន។ ១០កុំ​ចេះ​តែ​ទៅ​រក​គេ​ពេក ក្រែង​លោ​គេ​ដេញ​កូន​ចេញ​ពី​ផ្ទះ ហើយ​ក៏​កុំ​នៅ​ឆ្ងាយ​ពី​គេ ពេក​ដែរ ក្រែង​លោ​គេ​ភេ្លច​កូន។ ១១កុំ​អួត​ខ្លួន​ថា អាច​និយាយ​ជាមួយ​អ្នក​ធំ ដូច​និយាយ​ជាមួយ អ្នក​ដែល​មាន​ឋាន:​សើ្ម​គ្នា​ទើ្បយ ហើយ​ក៏​កុំ​ទុក​ចិត្ត​ លើ​ពាក្យ​ទាំង​ឡាយ​របស់​គេ​ដែរ ដ្បិត​គេ​និយាយ​ចើ្រន ដើម្បី​ល្បងល​មើល​ចិត្ត​របស់​កូន សូម្បី​តែ​ពេល​គេ​ញញឹម ក៏​គេ​ស្ទង់​មើល​ចិត្ត​របស់​កូន​ដែរ។
១២អ្នក​ដែល​មិន​ចេះ​ទប់​មាត់ គ្មាន​ចិត្ត​អាណិត​អាសូរ​ទេ គេ​មិន​ធើ្វ​ឲ្យ​កូន​ជៀស​ផុត​ពី​ការ​វាយ​ដំ ឬ​ពី​ជាប់​ច្រវាក់​ទើ្បយ។
១៣ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ដ្បិត​កូន​កំពុង​ដើរ​នៅ​កន្លែង​កំពុង​មាន​គ្រោះ​ថ្នាក់។

អ្នកមាន និង អ្នកក្រ
១៥សត្វ​តែ​ចូល​ចិត្ត​សត្វ​ ដែល​មាន​ប្រភេទ​ដូច​គ្នា រីឯ​មនុស្ស ក៏​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ចរិត​ដូច​គ្នា​ដែរ។
១៦សត្វ​តែង​តែ​នៅ​ជុំ​គ្នា​ជាមួយ​សត្វ ដែល​មាន​ពូជ​ដូច​គ្នា រីឯ​មនុស្ស​ក៏​តែង​តែ​សេព​គប់​ជាមួយ​មនុស្ស​ដែល​មាន​លក្ខណ:​ដូច​គ្នា​ដែរ។
១៧តើ​ចចក​ និង ​កូន​ចៀម​នៅ​ជាមួយ​គ្នា​បាន​ឬ​ទេ? មនុស្ស​បាប ​និង ​អ្នក​ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់​មាន​លក្ខណ:​ដូច​គ្នា​ត្រង់​ណា?
១៨ចចក​និង​ឆែ្ក​អាច​រស់​ជាមួយ​គ្នា​ ដោយសុខ​សាន្ត​បាន​ឬ​ទេ តើ​អ្នក​មាន​និង​អ្នក​ក្រ​អាច​ចុះ​សំរុង​គ្ន​ាកើត​ឬ?
១៩នៅ​វាល​រហោ​ស្ថាន សិង្ហ​តែង​តែ​ចាប់​សត្វ​លា​ព្រៃ​មក​ធើ្វ​ជា​អាហារ។ យ៉ាង​ណា​មិញ អ្នក​មាន​តែង​តែ​ត្របាក់​លេប​អ្នក​ក្រ។
២០អ្នក​ក្រអឺត​ក្រទម តែង​តែ​ស្អប់​ខ្ើ្ពម​មនុស្ស​ទន់​ទាប អ្នក​មាន​ក៏​តែង​តែ​ស្អប់​ខើ្ពម​អ្នក​ក្រ​ដែរ។
២១ពេល​អ្នក​មាន​ភ្លាត់​ជើង មិត្ត​ភកិ្ត​របស់​គាត់​ជួយ​ទប់ ពេល​អ្នក​ក្រ​ដួល​ដល់​ដី មិត្ត​ភកិ្ត​របស់​គាត់​មិន​អើ​ពើ​ទើ្បយ។
២២ពេល​អ្នក​មាន​ធើ្វ​ខុស មនុស្ស​ជាច្រើន​ការ​ពារ​គាត់ ប្រសិន​គាត់​ពោល​ពាក្យ​ផ្តេស​ផ្តាស គេ​ថា​គាត់​និយាយ​ត្រឹម​ត្រូវ។ ពេល​អ្នក​ក្រ​ធើ្វ​ខុស​គេ​ស្តី​បន្ទោស​គាត់ ប្រសិន​បើ​គាត់​ពោល​ពាក្យ​សម​ហេតុ​ផល គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។
២៣ពេល​អ្នក​មាន​ទើ្បង​និយាយ គេ​នៅ​ស្ងៀម​ ហើយ​ស្ងើច​សរសើរ​ ពាក្យ​សំដី​របស់​គាត់​គ្រប់​គ្នា។ ពេល​អ្នក​ក្រ​ទើ្បង​និយាយ អ្នក​ផង​សួរ​ថា «អ្នក​នេះ​ជា​ស្អី»? ប្រសិន​បើ​គាត់​ភ្លាត់​ជើង គេ​នឹង​ច្រាន​គាត់ ​ឲ្យ​ដួល​តែ​ម្តង។
២៤ទ្រព្យ​ជា​របស់​ល្អ​ប្រសើរ លុះ​ត្រា​តែ​គេ​រក​បាន ដោយ​សុចរិត រីឯ​ភាព​ក្រីក្រ​ដែល​បណ្តាល​មក​ពី​ព្រះ​ជាម្ចាស់​ផ្តន្ទា​ទោស នោះ​គ្មាន​អ្វី​ល្អ​ប្រសើរ​ទើ្បយ។
២៥ចិត្ត​គំនិត​ល្អ ឬ​អាក្រក់​របស់​មនុស្ស តែង​តែ​ធើ្វ​ទឹក​មុខ​គេ​ប្រែ​ជា​ល្អ ឬ​អាក្រក់។
២៦ទឹក​មុខ​ញញឹម តែង​តែ​បង្ហាញ​ពី​ចិត្ត​គំនិត​ល្អ។ ប៉ុន្តែ ដើម្បី​បងើ្កត​សុភា​សិត​ល្អ ត្រូវ​ខំ​ប្រឹង​រិះ​គិត​ឲ្យ​បាន​ម៉ត់​ចត់។

ជំពូកទី ១៤

សុភមង្គលរបស់មនុស្សសុចរិត
១អ្នក​ចេះ​ប្រយ័ត្ន​ពាក្យ​សំដី ពិត​ជា​មាន​សុភមង្គល! គេ​មិន​កើត​ទុក្ខ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ទើ្បយ!
២អ្នក​ណា​ដឹង​ខ្លួន​ថា​គ្មាន​កំហុស ហើយ​មិន​ដែល​ខក​ចិត្ត អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!

ចិត្តលោភលន់ និង កំណាញ់
៣មាន​ទ្រព្យ​សម្បត្តិ​តែ​កំណាញ់ ហើយ​មាន​ប្រាក់ តែ​មិន​ហ៊ាន​ចាយ តើ​បាន​ប្រយោជន៍​អ្វី?
៤អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ តែ​បង្អត់​ខ្លួន​ឯង ប្រមូល​ទុក​សំរាប់​អ្នក​ដទៃ គឺ​អ្នក​ដទៃ​ចាយ​វាយ​ទ្រព្យ​នោះ ដើម្បី​រស់​នៅ​យ៉ាង​សប្បាយ។
៥អ្នក​ដែល​កំណាញ់​ចំពោះ​ខ្លួន​ឯង តើ​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​នរណា? គេ​មិន​បាន​សប្បាយ ដោយ​សារ​ធន​ធាន​របស់​ខ្លួន​ទេ។
៦គ្មាន​នរណា​កាច​ជាង អ្នក​ធើ្វ​បាប​ខ្លួន​ឯង​ទើ្បយ គេ​តែង​តែ​រង​ទុក្ខ​ទោស ព្រោះ​តែ​ចិត្ត​អាក្រក់​របស់​ខ្លួន។
៧ប្រសិន​បើ​ជន​កំណាញ់​ធើ្វ​ទាន គេ​ធើ្វ​ដោយ​មិន​ដឹង​ខ្លួន នៅ​ទី​បញ្ចប់​គេ​មុខ​ជា​បង្ហាញ​ចិត្ត​អាក្រក់​របស់​ខ្លួន​មិន​ខាន!
៨អ្នក​មាន​ចិត្ត​លោភ​លន់ ​ជា​មនុស្ស​អាក្រក់ គេ​មើល​ងាយ​អ្នក​ដទៃ ដោយ​ធើ្វ​មិន​ឃើញ។
៩អ្នក​មាន​ចិត្ត​លោភ​លន់ មិន​ដែល​ពេញ​ចិត្ត​នឹង​ចំណែក​ទ្រព្យ​របស់​ខ្លួន​ទេ ការ​កំណាញ់​ធើ្វ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​អត់​ចិត្ត។
១០ជន​កំណាញ់​មិន​ងាយ​ចែក​អាហារ ​ឲ្យ​គេ​ទេ សូម្បី​តែ​នៅ​លើ​តុ​របស់​ខ្លួន​ឯង​ផ្ទាល់ ក៏​គ្មាន​បាយ​ផង!

ចូរប្រើប្រាស់ទ្រព្យសម្បត្តិ​តាមសមរម្យ
១១កូន​អើយ! ប្រសិន​បើ​កូន​មាន​គ្រប់​គ្រាន់ ចូរ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ស្រួល ហើយ​ថ្វាយ​តង្វាយ​ទៅ​ព្រះ​អម្ចាស់​តាម​វិន័យ។ ១២កុំ​ភេ្លច​ថា សេចក្តី​ស្លាប់​នឹង​មក​ដល់​ឆាប់ៗ កូន​ពុំ​ដឹង​ថ្ងៃ​កំណត់​ដែល​កូន​ត្រូវ​ស្លាប់​ទេ។ ១៣មុន​នឹង​ស្លាប់ ចូរ​ធើ្វ​ទាន​ដល់​មិត្ត​សម្លាញ់ ចូរ​មាន​ចិត្ត​ទូលាយ​ចំពោះ​គេ តាម​ធន​ធាន​របស់​កូន។
១៤ត្រូវ​ចេះ​សប្បាយ​រីក​រាយ ទោះបី​ការ​សប្បាយ​រីក​រាយ​នេះ មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ។ កុំ​ទុក​ឲ្យ​ឱកាស​ដែល​កូន​អាច​បំពេញ​បំណង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ កន្លង​បាត់​ទៅ​ទើ្បយ។
១៥ត្រូវ​ដឹង​ថា កូន​នឹង​ទុក​ផល​នៃ​ពាក្យ​នឿយ​ហត់​របស់​កូន ឲ្យ​អ្នក​ដទៃ គឺ​គេ​នឹង​យក​ផល​នៃ​កិច្ចការ​ដ៏​សែន​លំបាក​របស់​កូន​ទៅ​ចែក​គ្នា ដោយ​ចាប់​ឆ្នោត។
១៦ទោះ​បី​កូន​ឲ្យ​អ្វី​ទៅ​គេ ឬ​ទទួល​អ្វី​ពី​គេ ចូរ​ធើ្វ​ឲ្យ​ខ្លួន​បាន​សប្បាយ! មនុស្ស​ស្លាប់​មិន​ស្វែង​រក​ការ​សប្បាយ​រីក​រាយ​ទៀត​ទេ។
១៧សត្វ​លោក​ទាំង​ទ្បាយ រមែង​តែង​តែ​ចាស់​ទៅៗ ហើយ​កាន់​តែ​រេច​រិល ដូច​សម្លៀក​បំពាក់​ដែល​ត្រូវ​តែ​សឹក។ មាន​ច្បាប់​ធម្មជាតិ​តែ​មួយ​សំរាប់​សត្វ​លោក​ទូទៅ គឺ​គ្រប់​គ្នា​ត្រូវ​តែ​ស្លាប់។
១៨មនុស្ស​លោក​ចេះ​តែ​កើត​តៗ​គ្នា គឺ​មនុស្ស​មួយ​ជំនាន់​ស្លាប់​បាត់​ទៅ ហើយ​មាន​ជំនាន់​មួយ​ទៀត​កើត​ទើ្បង​ជំនួស ដូច​ដើម​ឈើ​ស៊ុប​ទ្រប់​ដែល​មាន​ស្លឹក​ជ្រុះ រួច​មាន​ស្លឹក​ថ្មី​ដុះ​លូត​លាស់​ទើ្បង​ជំនួស។
១៩ស្នា​ដៃ​អ្វីៗ​ដែល​មនុស្ស​ធើ្វ តែង​តែ​រលាយ​បាត់ ហើយ​ម្ចាស់​ស្នាដៃ​នោះ ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ជាមួយ​ដែរ។

ត្រូវស្វែងរកព្រះប្រាជ្ញាញាណ
២០អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ សែ្វង​រក​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ខិត​ខំ​ត្រិះ​រិះ​ពិចារណា ពិត​ជា​មាន​សុភមង្គល​ពុំខាន។ ២១អ្នក​នោះ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​រិះ​គិត​អំពី​អាថ៌​កំបាំង​របស់​ព្រះ​អង្គ​ដែរ។ ២២គាត់​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ ដូច​ព្រាន​តាម​ដាន​សត្វ ហើយ​ឃ្លាំ​មើល​កនែ្លង​ដែល​ព្រះ​ប្រាជ្ញា​ញាណ​ត្រូវ​យាង​កាត់។ ២៣គាត់​លប​មើល​តាម​បង្អួច​នៃ​ដំណាក់​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​លួច​ស្តាប់​នៅ​មាត់​ទ្វារ។ ២៤គាត់​តាំង​ទី​លំនៅ​កែ្បរ​ដំណាក់​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​បោះ​ចម្រឹង​នៃ​ជំរំ​របស់​ខ្លួន​ជាប់​នឹង​ជញ្ជាំង​ដំណាក់​របស់​ព្រះ​អង្គ។ ២៥គាត់​បោះ​ជំរំ​កែ្បរ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​សុភមង្គល។ ២៦គាត់​ធើ្វ​សំបុក​ដាក់​កូន​នៅ ​តាម​មែក​សាខា​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ស្ថិត​នៅ​ក្រោម​ម្លប់​ ដ៏​ត្រជាក់​របស់​ព្រះ​អង្គ។ ២៧ព្រះ​ប្រាជ្ញា​ញាណ​ការពារ​គាត់ មិន​ឲ្យ​ត្រូវ​កំដៅ​ថៃ្ង ហើយ​ឲ្យ​គាត់​តាំង​ទី​លំនៅ ​ក្នុង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។

ជំពូកទី ១៥

រង្វាន់របស់មនុស្សសុចរិត
១អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​តែង​តែ​ប្រតិ​បត្តិ​តាម​ព្រះ​ហប្ញ​ទ័យ​ព្រះអង្គ ហើយ​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខាង​វិន័យ​រមែង​ទទួល​ព្រះ​ប្រាជ្ញា​ញាណ។ ២ព្រះ​ប្រាជ្ញា​ញាណ​នឹង​យាង​មក​ជួប​គាត់ ដូច​ម្តាយ​មក​ជួប​កូន ឬ ដូច​កូន​ក្រមុំ​ទទួល​ស្វាមី នៅ​ថៃ្ង​រៀប​ការ​ដែរ។ ៣ព្រះ​ប្រាជ្ញា​ញាណ​ផ្តល់​សុភ​និច្ឆ័យ ទុក​ជា​អាហារ​សំរាប់​គាត់ ហើយ​ផ្តល់​ប្រាជ្ញា​ទុក​ជា​ភេជ្ជ:​សំរាប់​គាត់។ ៤ដោយ​ពឹង​ផ្អែក​លើ​ព្រះ​ប្រាជ្ញា​ញាណ​គាត់​មិន​ខ្សោយ​កម្លាំង​ទេ ហើយ​ដោយ​ជំពាក់​ចិត្ត​លើ​ព្រះ​អង្គ គាត់​ក៏​មិន​អាម៉ាស់​មុខ​ដែរ។ ៥ព្រះ​ប្រាជ្ញា​ញាណ​នឹង​លើក​គាត់​ទ្បើង ឲ្យ​ខ្ពស់​លើស​ញាតិ​សន្តាន​របស់​គាត់ ហើយ​ប្រទាន​ឲ្យ​គាត់​មាន​ពាក្យ​សំដី ​ដែល​ត្រូវ​និយាយ នៅ​ក្នុង​អង្គ​ប្រជុំ។ ៦គាត់​នឹង​មាន​អំណរ​សប្បាយ ដូច​បាន​ពាក់​មកុដ​គាត់​ក៏​មាន​ឈោ្មះ​ល្បី​អស់​កល្ប​ជានិច្ច​ដែរ។

៧រីឯ​មនុស្ស​លេលា​វិញ គេ​ពុំ​អាច​ឈោង​ចាប់​ព្រះ​ប្រាជ្ញា​ញាណ​បាន​ទេ! មនុស្ស​បាប​ក៏​មិន​អាច​ឃើញ​ព្រះ​អង្គ​ដែរ។
៨ព្រះ​ប្រាជ្ញា​ញាណ​ស្ថិត​នៅ​ឆ្ងាយ​ពី​មនុស្ស​អួត​បំប៉ោង ហើយ​អ្នក​កុហក​ភូត​ភរ​មិន​នឹក​ចាំ​ពី​ព្រះ​អង្គ​ទ្បើយ។
៩មនុស្ស​បាប​មិន​សម​នឹង​លើក​តម្កើង​ព្រះ​អម្ចាស់​ទេ ព្រោះ​ការ​សរសើរ​តម្កើង​សុទ្ធ​តែ​ព្រះ​អង្គ​ប្រទាន​ឲ្យ។
១០ព្រះ​ប្រាជ្ញា​ញាណ​ណែនាំ​មនុស្ស​ឲ្យ​លើក​តម្កើង​ព្រះ​អម្ចាស់ គឺ​ព្រះ​អង្គ​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​លើក​តម្កើង។
១១ប្រសិន​បើ​កូន​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ កុំ​ពោល​ថា​មក​ពី​ព្រះ​អម្ចាស់​ទ្បើយ! ព្រោះ​ព្រះ​អង្គ​មិន​ប្រព្រឹត្ត​កិច្ចការ ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហប្ញទ័យ​ទេ!
១២កុំ​ពោល​ថា «ព្រះ​អង្គ​នាំ​ខ្ញុំ​ឲ្យ​វង្វេង» ដ្បិត​ព្រះ​អង្គ​មិន​ត្រូវ​ការ​ការ​មនុស្ស​បាប​ទើ្បយ។
១៣ព្រះ​អម្ចាស់​ស្អប់​អំពើ​អាក្រក់​គ្រប់​យ៉ាង អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អង្គ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ!។
១៤កាល​ពីដើម​ដំបូង ពេល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស ព្រះ​អង្គ​ប្រទាន​ឲ្យ​មនុស្ស​ធើ្វ​ជាម្ចាស់​លើ​សេចកី្ត​សំរេច​របស់​ខ្លួន។ ១៥ប្រសិន​បើ​កូន​មាន​បំណង​ប្រតិ​បត្តិ​តាម​វិន័យ​របស់​ព្រះ​អម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិ​បត្តិ​តាម​បាន។ កូន​អាច​សោ្មះ​ត្រង់​នឹង​ព្រះ​អង្គ​បាន តាម​ការ​សំរេច​ចិត្ត​របស់​កូន។ ១៦ព្រះ​អង្គ​ដាក់​ទឹក​និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស​រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា។ ១៧ព្រះ​អង្គ​ប្រទាន​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ឬស្លាប់ តាម​តែ​ម្នាក់ៗ ជ្រើស​រើស។
១៨ព្រះ​អង្គ​ម្ចាស់​ប្រកប​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ឈ្លាស​វៃ​ក្រៃ​លែង ព្រះ​អង្គ​មាន​ប្ញទ្ធា​នុភាព​ខ្លាំង​ក្លា​ហើយ​ឈ្វេង​យល់​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់។
១៩ព្រះ​អម្ចាស់​យក​ព្រះ​ហប្ញទ័យ​ទុក​ដាក់ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ឈ្វេង​យល់​កិច្ចការ​ទាំង​អស់​ដែល​មនុស្ស​លោក​ប្រព្រឹត្ត។
២០ព្រះ​អង្គ​មិន​បញ្ជា​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​បទ​ល្មើស​ទេ ទ្រង់​ក៏​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

ជំពូកទី ១៦

មនុស្សទមិទ្បនឹងមានទោស
១ស៊ូ​គ្មាន​កូន ប្រសើរ​ជាង​មាន​កូន​ច្រើន​ឥត​បាន​ការ។ ចូរ​កុំ​អរ​សប្បាយ​ដោយ​មាន​កូន បើ​កូន​ទាំង​នោះ​មិន​គោរព​ប្រណិ​ប័តន៍​ព្រះ​អម្ចាស់។ ២ប្រសិន​កូនៗ​មិន​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទេ ទោះបី​មាន​កូន​ច្រើន​យ៉ាង​ណា​ក្តី ក៏​កុំ​ត្រេក​អរ​ដែរ! ៣កុំ​សង្ឃឹម​ថា កូន​ទាំង​នោះ​នឹង​មាន​អាយុ​យឺន​យូរ ហើយ​កុំ​ពឹង​លើ​ចំនួន​កូន​ច្រើន! បើ​មាន​កូន​តែ​ម្នាក់​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នោះ​ប្រសើរ​ជាង​មាន​កូន​រាប់​ពាន់​នាក់ ដែល​មិន​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ។ ស៊ូ​ស្លាប់​ដោយ​ឥត​មាន​កូន ប្រសើរ​ជាង​មាន​កូន​ច្រើន​ដែល​មើល​ងាយ​ព្រះ​ជាម្ចាស់។

៤អ្នក​ប្រាជ្ញ​តែ​ម្នាក់​នៅ​ក្្នុង​ក្រុង​មួយ រមែង​ធើ្វ​ឲ្យ​ប្រជា​ជន​កើន​ចំនួន​ច្រើន​ទ្បើង តែ​ជន​ពាល​មួយ​ហ្វូង​រមែង​ធើ្វ​ឲ្យ​ក្រុង​វិនាស​អន្តរាយ។
៥ខ្ញុំ​បាន​ឃើញ​ហេតុ​ការណ៍​ជា​ច្រើន​បែប​នេះ​ផ្ទាល់​នឹង​ភែ្នក ខ្ញុំ​ក៏​បាន​ឬ​រឿង​ហេតុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង​នេះ ផ្ទាល់​នឹង​ត្រចៀក។ ៦ភ្លើង​របស់​ព្រះ​អម្ចាស់​ឆាប​ឆេះ​អង្គ​ប្រជុំ​ របស់​មនុស្ស​បាប ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ​ចំពោះ​ពួក​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អង្គ។ ៧ព្រះ​អង្គ​ពុំ​បាន​លើក​លែង​ទោស ឲ្យ​ពួក​ដែល​មាន​មាឌ​ធំ នៅ​សម័យ​ដើម​ទេ ពួក​គេ​បាន​បះ​បោរ​ដោយ​អាង​លើ​កម្លាំង​របស់​ខ្លួន។ ៨ព្រះ​អង្គ​ពុំ​បាន​ត្រា​ប្រណី​ដល់​ក្រុង​របស់​លោក​ទ្បុត​ទេ ព្រោះ​ព្រះ​អង្គ​ស្អប់​ខ្ពើម​ចិត្ត​អួត​បំប៉ោង​របស់​អ្នក​ក្រុង​នោះ។ ៩ព្រះ​អង្គ​ពុំ​អាណិត​ជន​ជាតិ​កាណាន​ដែល​ត្រូវ​វិនាស​នោះ​ទេ ពួក​គេ​ផុត​ពូជ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន។ ១០ព្រះ​អង្គ​ក៏​ពុំ​បាន​អាណិត​ជន​ជាតិ​អ៊ីស្រា​អែល​ប្រាំ​មួយ​សែន​នាក់ ដែល​បាត់​ជីវិត ព្រោះ​តែ​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​ដែរ។ ១១ទោះ​បី​មាន​មនុស្ស​រឹង​ចចេស​តែ​ម្នាក់​កី្ត ក៏​គេ​មុខ​ជា​ទទួល​ទោស​ពុំខា​ន! ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​មេត្តា​ផង ទ្រង់​ព្រះ​ពិរោធ​ផង។ ព្រះ​អង្គ​មាន​ប្ញទ្ធា​នុភាព​អាច​ប្រោស​ប្រណី និង ផ្តន្ទា​ទោស។

១២ព្រះ​អង្គ​មាន​ព្រះ​ហប្ញ​ទ័យ ​មេត្តា ​ករុណា​លើស​លុប​យ៉ាង​ណា​ព្រះ​អង្គ​ក៏​តឹង​តែ​យ៉ាង​នោះ​ដែរ។ ព្រះ​អង្គ​វិនិច្ឆ័យ​មនុស្ស​ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ១៣មនុស្ស​បាប​មិន​អាច​រត់​រួច ដោយ​នាំ​យក​អ្វីៗដែល​ខ្លួន​បាន​ប្រមូល​ទៅ​ជាមួយ​នោះ​ផង​ទេ រីឯ​មនុស្ស​សុច​រិត ដែល​ចេះ​ស៊ូ​ទ្រាំ​ក៏​មិន​ខក​ចិត្ត​ដែរ។ ១៤ព្រះ​អម្ចាស់​នឹង​ទទួល​ស្គាល់​ទាន​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធើ្វ ម្នាក់ៗ​តែង​តែ​បាន​ផល​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

មនុស្សមិនអាចគេចផុត​ពីព្រះអម្ចាស់
១៧កុំ​និយាយ​ថា «ខ្ញុំ​នឹង​លាក់​ខ្លួន​ពួន​អាត្មា មិន​ឲ្យ​ព្រះ​ជាម្ចាស់​ទត​ឃើញ! តើ​នៅ​ស្ថាន​លើ​នរណា​នឹក​ឃើញ​ខ្ញុំ? ក្នុង​ចំណោម​បណា្ត​ជន​ដ៏​ច្រើន​យ៉ាង​នេះ​គ្មាន​នរណា​ស្គាល់​ខ្ញុំ​ទេ! ក្នុង​ពិភព​លោក​ដ៏​ធំ​ធេង ដែល​ព្រះ​ជាម្ចាស់​បាន​បងើ្កត​មក តើ​ខ្ញុំ​ជា​នរណា? ១៨នៅ​ពេល​ព្រះ​ជាម្ចាស់​យាង​មក ផៃ្ទ​មេឃ លំហ​អាកាស​ដ៏​ល្ហ​ល្ហេវ ទី​ជំរៅ​នៃ​សមុទ្រ និង​ផែន​ដី​ត្រូវ​កក្រើក​រញ្ជួយ។ ១៩នៅ​ពេល​ព្រះ​អង្គ ទត​មើល​មក ភ្នំ​ទាំង​ទ្បាយ និង​គ្រឹះ​នៃ​ផែន​ដី​ដ៏​ញាប់​ញ័រ​ដែរ។ ២០ប៉ុន្តែ មនុស្ស​មិន​នឹក​គិត​ដល់​ហេតុ​ការណ៍ទាំង​នោះ​ទេ តើ​នរណា​យក​ចិត្ត​ទុក​ដាក់​នឹង​មាគ៌ា របស់​ព្រះ​អង្គ? ២១ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្ទើរ​តែ​ទាំង​អស់ នៅ​លាក់​កំបាំង​នៅ​ទើ្បយ ដូច​ខ្យល់​កំបុត​ត្បូង​មក​ដល់​ដោយ​មនុស្ស​មិន​ដឹង​ជា​មុន។ ២២តើ​នរណា​នឹង​នាំ​ដំណឹង​អំពី​ស្នា​ព្រះ​ហស្ត ដែល​ព្រះ​អង្គ​បាន​ធើ្វ​ដោយ​ព្រះ​ហប្ញ​ទ័យ​សុច​​រិត? តើ​នរណា​រង់​ចាំ​ស្នា​ព្រះ​ហស្ត​ទាំង​នោះ? សម្ព័ន្ធ​មេត្រី​ពិត​ជា​នៅ​ឆ្ងាយ​ណាស់!»។ ២៣មនុស្ស​គ្មាន​សុភ​និច្ឆ័យ រមែង​គិត​ពិចារណា​ដូចេ្នះ គឺ​អ្នក​លេ​លា​ដែល​វង្វេង នៅ​តែ​នឹក​គិត​អំពី សេចក្តី​ល្ងី​លើ្ង​នេះ។

ភាគទីពីរ

ព្រះអម្ចាស់សំដែងព្រះប្រាជ្ញាញាណ​ក្នុងពិភពលោក
២៤ កូន​អើយ! ចូរ​ស្តាប់​ឪពុក ចូរ​ខិត​ខំ​ស្វែង​រក​ចំណេះ​ដឹង ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ពេចន៍ ដែល​ឪពុក​ថ្លែង​ប្រាប់។ ២៥ឪពុក​នឹង​បក​ស្រាយ​ដំបូន្មាន​យ៉ាង​សម​រម្យ ហើយ​បង្រៀន​ចំណេះ​ឲ្យ​កូន ដោយ​ផ្ចិត​ផ្ចង់។

២៦កាល​ពី​ដើម​ដំបូង​បង្អស់ ពេល​ដែល​ព្រះ​ជាម្ចាស់​បង្កើត​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ព្រះ​អង្គ​ដាក់​អី្វៗ ដែល​ព្រះ​អង្គ​បង្កើត​នៅ​ តាម​កន្លែង​រៀងៗ​ខ្លួន។ ២៧ព្រះ​អង្គ​ធើ្វ​ឲ្យ​ហ្វូង​តារា​មាន​របៀប​រៀប​រយ​ជា​រៀង​រហូត​តទៅ គឺ​តាំង​ពី​កំណើត​រហូត​ដល់​អនា​គត​ដ៏​យូរ​លង់។ តារា​ទាំង​នោះ​ពុំ​ដែល​ស្រេក​ឃ្លាន ឬ នឿយ​ហត់​ទើ្បយ ហើយ​ក៏​ពុំ​បោះ​បង់​ចោល​ភារកិច្ច​របស់​ខ្លួន​ដែរ។ ២៨គ្មាន​ផ្កាយ​ណា​មួយ ប៉ះ​ទង្គិច​នឹង​ផ្កាយ​ដែល​នៅ​ជិត​ខ្លួន​ទេ ហើយ​ក៏​ពុំ​ដែល​មាន​ផ្កាយ​ណា​មួយ​មិន​ប្រព្រឹត្ត​តាម បញ្ជា​របស់​ព្រះ​អង្គ​ដែរ។ ២៩បន្ទាប់​មក​ព្រះ​អម្ចាស់​ទត​មើល​ផែន​ដី ហើយ​ប្រទាន​ពរ​យ៉ាង​បរិបូណ៌ ឲ្យ​ផែន​ដី​ផង។ ៣០ព្រះ​អង្គ​ធើ្វ​ឲ្យ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​ពាស​ពេញ​ផែន​ដី​ទាំង​មូល ហើយ​សត្វ ទាំង​នោះ​ក៏​នឹង​ត្រទ្បប់​ទៅ​ជា​ដី​វិញ​ដែរ។

ជំពូកទី ១៧

ភារកិច្ចរបស់មនុស្ស​ចំពោះព្រះជាម្ចាស់
១ព្រះ​អម្ចាស់​បាន​បង្កើត​មនុស្ស​ពី​ដី​មក ព្រះ​អង្គ​ក៏​ធើ្វ​ឲ្យ​មនុស្ស​ត្រទ្បប់​ទៅ​ជា​ដី​វិញ​ដែរ។
២ព្រះ​អង្គ​បាន​កំណត់​ចំនួន​ថៃ្ង​នៃ​ជីវិត​មនុស្ស​តាម​កំរិត​ជាក់​លាក់ ព្រះ​អង្គ​ក៏​ប្រគល់​ឲ្យ​មនុស្ស មាន​អំណាច​លើ​អ្វីៗ​នៅ​លើ​ផែន​ដី​ដែរ។
៣ព្រះ​អម្ចាស់​បង្កើត​មនុស្ស ឲ្យ​មាន​លក្ខណ:​ដូច​ព្រះ​អង្គ គឺ​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​មាន​អំណាច ដូច​ព្រះ​អង្គ។
៤ព្រះ​អង្គ​ធើ្វ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ខ្លាច​មនុស្ស ហើយ​ឲ្យ​មនុស្ស​គ្រប់​គ្រង​លើ​សត្វ​តិច្ឆាន និង​លើ​បក្សា​បក្សី​ផង។
៦ព្រះ​អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​មាន​សុភ​និច្ឆ័យ ចេះ​និយាយ មើល​ឃើញ ស្តាប់​ឮ និង​មាន​ស្មារតី​សំរាប់​រិះ​គិត​ពិចារណា។
៧ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​ពោរ​ពេញ​ចំណេះ និង​ប្រាជ្ញា ព្រះ​អង្គ​ក៏​បង្ហាញ​ឲ្យ​គេ​ស្គាល់​ការ​ល្អ​និង​ការ​អាក្រក់​ដែរ។
៨ព្រះ​អង្គ​ដាក់​ពន្លឺ​របស់​ព្រះ​អង្គ ក្នុង​ចិត្ត​មនុស្ស​ដើម្បី​បង្ហាញ​ភាព​ថ្កុំថ្កើង​នៃ​ស្នា​ព្រះ​ហស្ត របស់​ព្រះ​អង្គ​ឲ្យ​គេ​ស្គាល់។
១០ពួក​គេ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ​នាម​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ហើយ​រៀប​រាប់​ពី​លក្ខណ: ដ៏​ប្រសើរ​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ផង។
១១ព្រះ​អម្ចាស់​មិន​គ្រាន់​តែ​ប្រទាន​ឲ្យ​គេ​មាន​ចំណេះ​ដឹង​ប៉ុណោ្ណះ​ទេ គឺ​ទ្រង់​ប្រោស​ប្រទាន​វិន័យ ថែម​ទៀត​ផង​ ដើម្បី​ឲ្យ​គេ​មាន​ជីវិត។
១២ព្រះ​អង្គ​ចង​សម្ព័ន្ធ​មេត្រី​អស់​កល្ប​ជានិច្្ច​ជាមួយ​ពួក​គេ ហើយ​សំដែង​ការ​វិនិច្ឆ័យ ​របស់​ព្រះ​អង្គ​ឲ្យ​គេ​ស្គាល់​ផង។
១៣មនុស្ស​បាន​ឃើញ​ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក៏​បាន​ឮ​ព្រះ​សូរ​សៀង ប្រកប​ដោយ​សិរី​រុង​រឿង​ផ្ទាល់​នឹង​ត្រចៀក​ដែរ។
១៤ព្រះ​មាន​ព្រះ​បន្ទូល​មក​កាន់​មនុស្ស​លោក​ថា «ចូរ​ចៀស​ឲ្យ​ផុត​ពី​អំពើ​ទុច្ច​រិត​គ្រប់​យ៉ាង» ព្រះ​អង្គ​ក៏​ប្រទាន​វិន័យ​ដល់​ម្នាក់ៗ ដើម្បី​ឲ្យ​គេ​ចេះ​រស់​នៅ​ជាមួយ​គ្នា។

ព្រះអម្ចាស់ទតឃើញអ្វីៗទាំងអស់
១៥ព្រះ​អម្ចាស់​ឈ្វេង​យល់​កិរិយា​មាយាទ​របស់​មនុស្ស​លោក​គ្រប់​ពេល​វេលា ពួក​គេ​ពុំ​អាច​លាក់​ខ្លួន​ពី​ព្រះ​អង្គ​បាន​ទ្បើយ។
១៧ព្រះ​អង្គ​បាន​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់ សំរាប់​ប្រជា​ជាតិ​នីមួយៗ ក៏​ប៉ុន្តែ​ប្រជា​រាស្រ្ត​អ៊ីស្រា​អែល​ជា​ចំណែក​របស់​ព្រះ​អម្ចាស់​ផ្ទាល់។
១៩ព្រះ​អម្ចាស់​ទត​ឃើញ​អ្វីៗដែល​មនុស្ស​លោក​ប្រព្រឹត្ត​យ៉ាង​ច្បាស់ ដូច​នៅ​ពេល​ថៃ្ង​ត្រង់ ព្រះ​អង្គ​ឈ្វេង​យល់​កិរិយា​របស់​ពួក​គេ​ជានិច្ច។
២០គេ​ពុំ​អាច​លាក់​អំពើ​ទុច្ចរិត ចំពោះ​ព្រះ​អង្គ​បាន​ទើ្បយ ព្រះ​អង្គ​ទត​ឃើញ​អំពើ​បាប​ទាំង​អស់ របស់​ពួក​គេ។
២២នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​អង្គ ទាន​របស់​មនុស្ស​ប្រៀប​ដូចជា​ត្រា​សំគាល់​ខ្លួន​របស់​គេ អំពើ​សប្បុរស​របស់​គេ មាន​តម្លៃ​ចំពោះ​ព្រះ​អង្គ ដូច​ប្រស្រី​ភ្នែក​ដែរ។
២៣នៅ​ទី​បញ្ចប់ ព្រះ​អង្គ​នឹង​តើន​ទ្បើង ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
២៤ប៉ុន្តែ ព្រះ​អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រែ​ចិត្ត​គំនិត អាច​វិល​ត្រទ្បប់​មក​រក​ព្រះ​អង្គ​វិញ ព្រះ​អង្គ​ក៏​លើក​ទឹក​ចិត្ត​អ្នក​ដែល​អស់​សង្ឃឹម​ដែរ។

ចូរកែប្រែចិត្តគំនិត!
២៥ចូរ​ត្រទ្បប់​មក​រក​ព្រះ​អម្ចាស់​វិញ ហើយ​លះ​បង់​អំពើ​បាប​ចោល​ទៅ! ចូរ​ទូល​អង្វរ​ព្រះ​អង្គ នោះ​អំពើ​អាក្រក់​របស់​កូន​នឹង​បាន​ធូរ​ស្រាល។
២៦ចូរ​ត្រទ្បប់​មក​រក​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត។ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី អំពើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម។
២៧នៅ​ស្ថាន​មច្ចុរាជ តើ​នរណា​នឹង​សរសើរ​តម្កើង​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​បាន? មាន​តែ​មនុស្ស​ដែល​នៅ​រស់​ទេ ទើប​អាច​លើក​តម្កើង​ព្រះ​អង្គ!
២៨ពេល​មនុស្ស​ស្លាប់ គឺ​ពេល​ដែល​គេ​បាត់​បង់​ជីវិត គេ​មិន​អាច​អរ​ព្រះ​គុណ​ព្រះ​អង្គ បាន​ទៀត​ទ្បើយ។ មាន​តែ​ពេល​មនុស្ស​នៅ​រស់ និង​មាន​សុខ​ភាព​ល្អ​ទេ ដែល​អាច​សរសើរ​តម្កើង​ព្រះ​អម្ចាស់​បាន។

២៩ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា​យ៉ាង​ក្រៃ​លែង ព្រះ​អង្គ​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​ប្រែ​ចិត្ត​មក​រក​ព្រះ​អង្គ​វិញ!
៣០មនុស្ស​លោក​គ្មាន​សមត្ថភាព​នឹង​ធើ្វ​អ្វី​ទាំង​អស់​បាន​ទេ ព្រោះ​គេ​ពុំ​មាន​ជីវិត​អមត:។
៣១តើ​មាន​អ្វី​ភ្លឺ​ជាង​ព្រះ​អាទិត្យ? ប៉ុន្តែ ព្រះ​អាទិត្យ​ធ្លាប់​បាត់​រស្មី​ដោយ​សូរ្យ​គ្រាស។ មនុស្ស លោកីយ៍​រមែង​ប៉ុន​ប៉ង​ធើ្វ​អំពើ​អាក្រក់។
៣២ព្រះ​ជាម្ចាស់​ឃ្លាំ​មើល​ហ្វូង​តារា​ទាំង​ទ្បាយ​នៅ​លើ​មេឃ ប៉ុន្តែ​មនុស្ស​ម្នា​សុទ្ធ​តែ​កើត​ពី​ដី និង​ពី​ផេះ​ទាំង​អស់។

ជំពូកទី ១៨

ភាពថ្កុំថ្កើងរបស់ព្រះជាម្ចាស់
១ព្រះ​អម្ចាស់​មាន​ព្រះ​ជន្ម​ អស់​កល្ប​ជានិច្ច ព្រះ​អង្គ​បាន​បង្កើត​អ្វីៗសព្វ​សារពើ។ ២មាន​តែ​ព្រះ​អម្ចាស់​មួយ​អង្គ​ទេ​ដែល​សុចរិត! ៤ព្រះ​អង្គ​មិន​បាន​ប្រាប់​នរណា​ម្នាក់​ឲ្យ​ប្រកាស​អំពើ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ទេ។ តើ​នរណា​អាច​ស្គាល់​ស្នា​ព្រះ​ហស្ត ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ? ៥តើ​នរណា​អាច​វាស់​មហិទិ្ធ​ប្ញទិ្ធ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ? តើ​នរណា​អាច​រៀប​រាប់​អំពី​ការ ដែល​ព្រះ​អង្គ​ប្រព្រឹត្ត ដោយ​ព្រះ​ហប្ញ​ទ័យ​ប្រណី​សន្តោស? ៦ពុំ​មាន​នរណា​អាច​ដក​ហូត ឬ​បន្ថែម​អ្វី​លើ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ទើ្បយ ហើយ​ក៏​ពុំ​អាច​ស្គាល់​ការ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​របស់​ព្រះ​អម្ចាស់​ដែរ!​ ៧ពេល​មនុស្ស​ស្មាន​ថា ខ្លួន​យល់​ដឹង​សព្វ​គ្រប់​នោះ គេ​គ្រាន់​តែ​ចាប់​ផ្តើម​ប៉ុណោ្ណះ។ កាល​ណា​គេ​ឈប់​សែ្វង​រក​នោះ គេ​នៅ​ស្ទាក់​ស្ទើរ​នៅ​ទើ្បយ។

តើមនុស្សយើងជាអ្វី?
៨តើ​មនុស្ស​ជា​អ្វី? តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី? អំពើ​ល្អ​ឬ​អំពើ​អាក្រក់​ដែល​មនុស្ស​ប្រព្រឹត្ត តើ​មាន​តម្លៃ​អ្វី? ៩ប្រសិន​បើ​មនុស្ស​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ បាន​សេចក្តី​ថា គេ​មាន​អាយុ​វែង ណាស់​ទៅ​ហើយ! ១០ប៉ុន្តែ បើ​ប្រៀប​ធៀប​ទៅ​នឹង​ជីវិត​អស់​កល្ប​ជានិច្ច ចំនួន​មួយ​រយ​ឆ្នាំ​នោះ តិច​តួច​ទេ គឺ​ដូច​ជា​ទឹក​មួយ​តំណក់​នៅ​ក្នុង​សមុទ្រ ឬ​ដូច​ខ្សាច់​មួយ​គ្រាប់​នៅ​វាល​ខ្សាច់។ ១១ហេតុ​នេះ បាន​ជា​ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​អត់​ធ្មត់​ចំពោះ​មនុស្ស​លោក​ ហើយ​ព្រះ​អង្គ​ចាក់​បង្ហូរ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា មក​លើ​ពួក​គេ។ ១២ព្រះ​អង្គ​ឈ្វេង​យល់ និង​ជ្រាប​យ៉ាង​ច្បាស់​ថា ចុង​បញ្ចប់ របស់​ពួក​គេ​នឹង​វេទនា​យ៉ាង​ណា​ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​អង្គ​មាន​ព្រះ​ហប្ញ​ទ័យ ​ទូលំ​ទូលាយ លើក​លែង​ទោស​ឲ្យ​គេ។ ១៣មនុស្ស​តែង​តែ​អាណិត​មេត្តា​ដល់​អ្នក​ដែល​ខ្លួន​ស្គាល់ រីឯ​ព្រះ​អម្ចាស់​វិញ ព្រះ​អង្គ​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​មេត្តា ដល់​មនុស្ស​លោក ដែល​ព្រះ​អង្គ​បាន​បង្កើត​មក។ ព្រះ​អង្គ​ស្តី​បនោ្ទស​អប់រំ និង​ទូន្មាន​មនុស្ស ព្រះ​អង្គ​ណែនាំ​គេ​ឲ្យ​វិល​មក​រក​ព្រះ​អង្គ​វិញ ដូច​គង្វាល នាំ​ចៀម​របស់​ខ្លួន​ឲ្យ​វិល​ត្រទ្បប់​មក​វិញ​ដែរ។ ១៤ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​មេត្តា​ ចំពោះ​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​អប់រំ​ពី​ព្រះ​អង្គ គឺ​អស់​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​សេចក្តី​សំរេច​របស់​ព្រះ​អង្គ។

អំពីរបៀបចែកទាន
១៥កូន​អើយ ពេល​ណា​កូន​ធើ្វ​ទាន​ឲ្យ​នរណា​ម្នាក់ កុំ​ស្តី​បន្ទោស​គេ ហើយ​ពេល​ណា​កូន​ជូន​អំណោយ​ទៅ​គេ កុំ​ពោល​ពាក្យ​ដែល​នាំ​ឲ្យ​គេ​អាក់​អន់​ស្រពន់​ចិត្ត​ទើ្បយ!
១៦ជួន​កាល​ពាក្យ​មួយ​ម៉ាត់ ប្រសើរ​ជាង​អំណោយ គឺ​ប្រៀប​ដូច​ជា​ទឹក​ភ្លៀង​ធើ្វ​ឲ្យ​ត្រជាក់ នៅ​ពេល​កំពុង​តែ​ក្តៅ។
១៧ពាក្យ​សំដី​ផែ្អម​ល្ហែម ប្រសើរ​ជាង​អំណោយ​ដ៏​មាន​តម្លៃ​ទៅ​ទៀត! ជន​សប្បុរស​តែង​តែ​ជូន អំណោយ​ដោយ​ពោល​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​ផង។
១៨មនុស្ស​ល្ងី​លើ្ង​តែង​តែ​ស្តី​បនោ្ទស ដែល​នាំ​គេ​ឲ្យ​អាក់​អន់​ចិត្ត​អំណោយ​របស់​ជន ​ដែល​ច្រណែន​និន្ទា តែង​តែ​ឲ្យ​គេ​ទាស់​ចិត្ត​យំ​សោក។

ត្រូវប្រុងប្រយ័ត្ន
១៩ត្រូវ​រៀន​ឲ្យ​ចេះ​ដឹង​ជា​មុន​សិន សឹម​និយាយ។ ចូរ​ថែ​ទាំ​ខ្លួន​ជា​មុន​សិន កុំ​ចាំ​ដល់​ពេល​ធ្លាក់​ខ្លួន​ឈឺ។
២០ចូរ​ត្រួត​ពិនិត្យ​មើល​ខ្លួន​ឯង​សិន កុំ​ចាំ​ដល់​ពេល​ព្រះ​ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​កូន! ធើ្វ​ដូច្នេះ នៅ​ពេល​ព្រះអង្គ​គិត​បញ្ជី​ទ្រង់នឹង​លើក​ទោស​ឲ្យ។
២១ចូរ​សារភាព​កំហុស មុន​ពេល​ធ្លាក់​ខ្លួន​ឈឺ។ ពេល​កូន​ធើ្វ​ខុស ចូរ​សំដែង​ថា កូន​សោក​ស្តាយ​ដោយ​បាន​ប្រព្រឹត្ត​ខុស។
២២ប្រសិន​បើ​កូន​បាន​បន់ ចូរ​លា​បំណន់​តាម​ពេល​កំណត់ កុំ​ចាំ​ដល់​ជិត​ស្លាប់ ទើប​លា​បំណន់!
២៣មុន​នឹង​បន់​ស្រន់ ចូរ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​កុំ​ធើ្វ​ដូច​អ្នក​ដែល​ចង់​ល្បង​ព្រះ​អម្ចាស់​ទើ្បយ។
២៤កុំ​ភេ្លច​ថា ព្រះ​អម្ចាស់​នឹង​សំដែង​ព្រះ​ពិរោធ​ចំពោះ​កូន នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​កូន គឺ​ព្រះ​អង្គ​នឹង​ដាក់​ទណ្ឌ​កម្ម​កូន ដោយ​មិន​ទទួល​ស្គាល់​កូន​ទើ្បយ។
២៥ពេល​កូន​មាន​អាហារ​បរិភោគ​បរិបូណ៌ ចូរ​កុំ​ភ្លេច​ដល់​ពេល​កូន​អត់​ឃ្លាន។ ពេល​កូន​មាន ទ្រព្រ​សម្បត្តិ​ស្តុក​ស្តម្ភ ចូរ​នឹក​ដល់​ពេល​ដែល​កូន​ក្រីក្រ និង​ខ្វះ​ខាត!
២៦តាំង​ពី​ព្រលឹម​ទល់​ព្រលប់ អ្វីៗទាំង​អស់​អាច​ប្រែ​ប្រួល​បាន ព្រះ​អម្ចាស់​អាច​ធើ្វ​ឲ្យ​អ្វី​ប្រែ​ប្រួល យ៉ាង​ឆាប់​រហ័ស។
២៧អ្នក​មាន​ប្រាជ្ញា​ តែង​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​គ្រប់​កិច្ចការ​ដែល​ខ្លួន​ធើ្វ។ នៅ​ពេល​បាប​ក្រទ្បឹង​ជុំវិញ គាត់ គាត់​ការ​ពារ​ខ្លួន​ឥត​ធ្វេស​ប្រហែស​ទើ្បយ។
២៨មនុស្ស​ឈ្លាស​វៃ តែង​តែ​ទទួល​ស្គាល់​ប្រាជ្ញា ហើយ​សរសើរ​អ្នក​ដែល​រក​ឃើញ​ប្រាជ្ញា។
២៩អស់​អ្នក​ ដែល​យល់​ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ រមែង​ទៅ​ជា​អ្នក​ប្រាជ្ញ​ដូច​គេ ហើយ​ផ្សព្វ​ផ្សាយ​សុភា​សិត ដូច​ទឹក​ភ្លៀង​បង្អុរ​ចុះ​មក។

ត្រួវចេះប្រមាណខ្លួន
៣០កុំ​បណ្តោយ​ខ្លួន​តាម​តណ្ហា ហើយ​កុំ​ធើ្វ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​កូន​ទ្បើយ។
៣១ប្រសិន​បើ​កូន​ទោរ​ទន់​ទៅ​តាម​តណ្ហា នោះ​សត្រូវ​នឹង​ចំអក​ឲ្យ​កូន​ជា​ពុំ​ខាន។
៣២កុំ​រស់​នៅ​ដោយ​ហ៊ឺ​ហា​ទើ្បយ ក្រែង​លោ​កូន​ត្រូវ​បង់​ទ្រព្យ។
៣៣ប្រសិន​បើ​កូន​គ្មាន​ប្រាក់​ក្នុង​ហោប៉ៅ​ទេ កុំ​ខ្ចី​ប្រាក់​គេ​យក​ទៅ​ជប់​លៀង​ឲ្យ​សោះ ក្រែង​លោ​កូន​ធ្លាក់​ខ្លួន​ក្រ។

ជំពូកទី ១៩

១កម្មករ​ដែល​ចូល​ចិត្ត​ស្រា មិន​អាច​ទៅ​ជា​អ្នក​មាន​ទើ្បយ ហើយ​អ្នក​មិន​ចេះ​ប្រមាណ​ខ្លួន មុខ​ជា​ធ្លាក់​ខ្លួន​វេទនា​បន្តិច​ម្តងៗ។
២ស្រា​និង​ស្រី រមែង​ធើ្វ​ឲ្យ​អ្នក​ចេះ​ដឹង​ឆ្កួត​វង្វេង អ្្នក​ដែល​សេព​គប់​នឹង​ស្រី​ពេស្យា ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅៗ។ ៣ការ​ផុង​ខ្លួន​របស់​គេ នាំ​ឲ្យ​គេ​វិនាស រូប​កាយ​របស់​គេ​នឹង​រលួយ ហើយ​ត្រូវ​ដង្កូវ​ស៊ី។

អ្នកព្រោកប្រាជ្ញត្រូវអន្តរាយ
៤អ្នក​ណា​ឆាប់​ទុក​ចិត្ត​លើ​គេ​ពេក អ្នក​នោះ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ធើ្វ​ទោស​ខ្លួន​ឯង។
៥អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​រឿង​អាស្រូវ រមែង​ដាក់​ទោស​ខ្លួន​ឯង។
៦អ្នក​ស្អប់​ការ​ព្រោក​ប្រាជ្ញ​ឥត​ប្រយោជន៍ តែង​តែ​ចៀស​ផុត​ពី​ការ​អាក្រក់។
៧ពេល​គេ​និយាយ​រឿង​អ្វី​ប្រាប់​កូន កុំ​យក​ទៅ​និយាយ​បន្ត​ឲ្យ​សោះ ធើ្វ​ដូច្នេះ​កូន​នឹង​មិន​ខាត​បង់​អ្វី​ទើ្បយ។
៨កុំ​និយាយ​អ្វី​អំពី​មិត្ត​សម្លាញ់ ឬ​អំពី​សត្រូវ​ឲ្យ​សោះ។ ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​សុចរិត​មាន​ទោស ព្រោះ​តែ​កូន​នៅ​ស្ងៀម​នោះ កូន​ត្រូវ​តែ​និយាយ បើ​មិន​ដូចេ្នះ​ទេ កុំ​និយាយ​អ្វី​ទ្បើយ។
៩ប្រសិន​បើ​គេ​ឮ​កូន​និយាយ​អ្វី​ពី​គេ គេ​មុខ​ជា​មិន​ទុក​ចិត្ត​កូន ហើយ​ស្អប់​កូន​មិន​ខាន។
១០ប្រសិន​បើ​កូន​ឮ​ពាក្យ​ចចាម​អារ៉ាម ចូរ​កូន​នៅ​ស្ងៀម​ដូច​ដុំថ្ម។ ចូរ​ទុក​ពាក្យ​នេះ​ក្នុង​ពោះ កុំ​ភ័យ​ខ្លាច​ទើ្បយ ពាក្យ​នេះ​មិន​ធើ្វ​ឲ្យ​ពោះ​របស់​កូន​ផ្ទុះ​ទ្បើង​ទេ!។
១១ពាក្យ​ចចាម​អារ៉ាម រមែង​ធើ្វ​ឲ្យ​មនុស្ស​ល្ងី​ល្ងើ​កើត​ទុក្ខ ដូច​ស្រ្តី​ឈឺ​ចាប់​នៅ​ពេល​សំរាល​កូន​ដែរ។
១២មនុស្ស​ល្ងី​លើ្ង​ មិន​អាច​លាក់​អាថ៌​កំបាំង​បាន​ទេ បើ​លាក់ គេ​នឹង​ឈឺ​ចាប់​ប្រៀប​ដូច​ជា​មាន​ព្រួញ​ដោត​ជាប់​នឹង​ភ្លៅ​របស់​គេ។

អំពីពាក្យមួលបង្កាច់គេ
១៣ប្រសិន​បើ​កូន​ឮ​គេ​និយាយ​ដើម​មិត្ត​សម្លាញ់​ម្នាក់ ចូរ​សួរ​គាត់​ជា​មុន​សិន ប្រហែល​ជា​គាត់ មិន​បាន​ធើ្វ​អ្វី​សោះ។ ប្រសិន​បើ​គាត់​បាន​ធើ្វ​ដូច​គេ​ថា​មែន ចូរ​ប្រាប់​គាត់​កុំ​ឲ្យ​ធើ្វ​តទៅ​ទៀត។
១៤ប្រសិន​កូន​ឮ​គេ​និយាយ​ដើម​អ្នក​ជិត​ខាង​ចូរ​សួរ​គាត់​សិន ប្រហែល​ជា​គាត់​មិន​បាន​និយាយ ដូចោ្នះ​ទេ។ តែ​បើ​គាត់​បាន​និយាយ​ដូច​គេ​ថា​មែន​កុំ​ឲ្យ​គាត់​និយាយ​បែប​នេះ​ទៀត​ទើ្បយ។
១៥ប្រសិន​បើ​កូន​ឮ​គេ​និយាយ​ដើម​មិត្ត​សម្លាញ់​ម្នាក់ ចូរ​សួរ​គាត់​សិន ព្រោះ​មនុស្ស​ជាច្រើន ចូល​ចិត្ត​និយាយ​មួល​បង្កាច់​គេ កុំ​ជឿ​សេចក្តី​ដែល​មនុស្ស​និយាយ។
១៦មាន​អ្នក​ខ្វះ​និយាយ​មិន​សម​សួន តែ​គ្មាន​បំណង​អាក្រក់​ទេ។ តើ​នរណា​មិន​ធ្លាប់​ប្រព្រឹត្ត​អំពើ​បាប ដោយ​សារ​ពាក្យ​សំដី?
១៧ប្រសិន​បើ​កូន​ឮ​គេ​និយាយ​ដើម​មិត្ត​សម្លាញ់​ម្នាក់ ចូរ​សួរ​គាត់​សិន មុន​នឹង​គំរាម​គាត់។ ចូរ​ទុក​ឲ្យ​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដាក់​ទោស​គេ​ចុះ។

ប្រាជ្ញាត្រឹមត្រូវ និង ប្រាជ្ញាក្លែងក្លាយ
២០ប្រាជ្ញា​គ្រប់​យ៉ាង​មាន​ន័យថា គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ និង​ប្រតិ​បត្តិ​តាម​វិន័យ​របស់​ព្រះ​អង្គ។
២២ប៉ុន្តែ បើ​គ្រាន់​តែ​មាន​ចំណេះ​ពី​អំពើ​បាប ពុំ​មែន​ជា​ប្រាជ្ញា​ទេ ដំបូន្មាន​របស់​មនុស្ស​បាប មិន​នាំ​ឲ្យ​មាន​សុភ​និច្ឆ័យ​ទើ្បយ។
២៣មាន​ការ​ឆ្លាត​វាង​វៃ​ម្យ៉ាង គួរ​ឲ្យ​ស្អប់​ខ្ពើម។ អ្នក​ខ្វះ​ប្រាជ្ញា​ជា​មនុស្ស​គ្មាន​សុភ​និច្ឆ័យ។
២៤មនុស្ស​មិន​សូវ​ឈ្លាស​វៃ តែ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រសើរ​ជាង​មនុស្ស​ឈ្លាស​វៃ តែ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ។
២៥អ្នក​ឆ្លាត​វាងវែ​ខ្លះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត អ្នក​ខ្លះ​ប្រើ​ឧបាយ​កល ដើម្បី​ឲ្យ​តែ​បាន​ឈ្នះ។
២៦អ្នក​ខ្លះ​ដើរ​អោន ហាក់​ដូច​ជា​កើត​ទុក្ខ​ព្រួយ តែ​ចិត្ត​គំនិត​របស់​គេ​ពោរ​ពេញ​ដោយ​កល​ល្បិច។
២៧គេ​ឈ្ងោក​មុខ​ធើ្វ​ជា​ថ្លង់ ប៉ុន្តែ នៅ​ពេល​កូន​មិន​ចាប់​អារម្មណ៍ គេ​យក​ឈ្នះ​លើ​កូន។
២៨អ្នក​ខ្វះ​មិន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​គេ​គ្មាន​កម្លាំង​នឹង​ប្រព្រឹត្ត ​លុះ​គេ​មាន​ឱកាស​គេ​ឆ្លៀត​ប្រព្រឹត្ត​ភ្លាម។
២៩យើង​ស្គាល់​មនុស្ស ដោយ​ឃើញទ្រង់​ទ្រាយ​របស់​គេ ហើយ​យើង​ស្គាល់​សុភ​និច្ឆ័យ​របស់ មនុស្ស​ដោយ​បាន​ជួប​មុខ។
៣០សម្លៀក​បំពាក់​របៀប​លេង​សើច របៀប​ដើរ​របស់​មនុស្យ​ម្នាក់ តែង​តែ​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​គេ។

ជំពូកទី ២០

ពេលដែលត្រូវនិយាយ ឬត្រូវនៅស្ងៀម
១មាន​ពាក្យ​សី្ត​បន្ទោស​ខ្លះ​មិន​ទំនង​តាម​ពេល​វេលា។ ការ​នៅ​ស្ងៀម​បង្ហាញ​ថា ខ្លួន​មាន​សុភ​និច្ឆ័យ។
២ស្តី​បន្ទោស​គេ ប្រសើរ​ជាង​បៀម​កំហឹង​ទុក។
៣អ្នក​ស្គាល់​កំហុស រមែង​តែង​តែ​រួច​ខ្លួន។
៤អ្នក​រក​យុត្តិធម៌​ដោយ​ប្រើ​កម្លាំង​បាយ ប្រៀប​ដូច​ជា​មនុស្ស​កំរៀវ​ដែល​ប្រាថ្នា​ចង់​រំលោភ​ស្រី​ក្រមុំ។
៥អ្នក​ខ្លះ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា ដោយ​នៅ​ស្ងៀម ហើយ​អ្នក​ខ្លះ​ទៀត​ចេះ​តែ​ព្រោក​ប្រាជ្ញ នាំ​ឲ្យ​គេ​ស្អប់។
៦អ្នក​ខ្លះ​នៅ​ស្ងៀម ព្រោះ​គេ​គ្មាន​អ្វី​នឹង​និយាយ អ្នក​ខ្លះ​នៅ​ស្ងៀម ព្រោះ​គេ​ស្គាល់​ពេល​ដែល​ត្រូវ​និយាយ។
៧អ្នក​មាន​ប្រាជ្ញា​តែង​តែ​នៅ​ស្ងៀម រង់ចាំ​ឱកាស​ល្អ រីឯ​អ្នក​អួត​ក្អេង​ក្អាង និង​មនុស្ស​មិន​ចេះ​គិត តែង​តែ​បណ្តាល​ឲ្យ​ឱកាស​ល្អ​នោះ​កន្លង​ផុត​ទៅ។
៨អ្នក​និយាយ​ព្រោក​ប្រាជ្ញ​ច្រើន​រមែង​ធើ្វ​ឲ្យ​គេ​ស្អប់ រីឯ​អ្នក​និយាយ​តិច​ពេក​ក៏​គេ​មិន​ចូល​ចិត្ត​ដែរ។

ការផ្ទុយគ្នា
៩ជួន​កាល ទុក្ខ​វេទនា​អាច​នាំ​មក​នូវ​ផល​ល្អ តែ​ភ័ព្វ​សំណាង​នាំ​មក​នូវ​ការ​បង់​ខាត​ទៅ​វិញ។
១០ពេល​កូន​ឲ្យ​អ្វី​ទៅ​គេ ជួន​កាល​បាន​ផល​មួយ​ទ្វេ​ជា​ពីរ។
១១កិត្តិ​យស​អាច​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ទាប រីឯ​អ្នក​ដែល​ធ្លាក់​ទន់​ទាប​នឹង​បាន​ខ្ពស់​មុខ​វិញ។
១២អ្នក​ខ្លះ​ទិញ​ឥវ៉ាន់​បាន​ច្រើន​ស្មាន​ថា​ខ្លួន​ចាយ​ប្រាក់​តិច ប៉ុន្តែ​តាម​ពិត គេ​ចំណាយ​លើស​តម្លៃ ធម្មតា​ប្រាំពីរ​ដង។
១៣អ្នក​មាន​ប្រាជ្ញា​ពោល​ពាក្យ​តែ​បន្តិច​បន្តួច​អាច​ធើ្វ​ឲ្យ​គេ​ស្រឡាញ់ រីឯ​អ្នក​ល្ងី​លើ្ង​ខំ​ប្រឹង​ពោល​ពាក្យ​ផែ្អម​ល្ហែម​ជា​ច្រើន តែ​ឥត​បាន​ការ។
១៤អំណោយ​របស់​មនុស្ស​គ្មាន​សុភ​និច្ឆ័យ មិន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​កូន​សោះ ព្រោះ​គេ​រង់​ចាំ ឲ្យ​កូន​សង​ច្រើន​ជាង​ពេល​ដែល​គេ​ឲ្យ​កូន។
១៥គេ​ឲ្យ​តិច​តួច ប៉ុន្តែ​គេ​ធើ្វ​ឲ្យ​កូន​អាម៉ាស់​ជា​ច្រើន គឺ​គេ​ស្រែក​ដូច​អ្នក​ពពាយ​នាយ​លក់​ឥវ៉ាន់។ ថៃ្ង​នេះ គេ​ឲ្យ​កូន​ខ្ចី ដល់​ស្អែក​គេ​ទាម​ទារ​យក​វិញ។ មនុស្ស​ប្រភេទ​នេះ​គួរ​ឲ្យ​ស្អប់​ណាស់!
១៦មនុស្ស​ល្ងី​លើ្ង​តែង​តែ​ប្រកាស​ថា ខ្លួន​គ្មាន​មិត្ត​ភក្តិ​ទេ គ្មាន​នរណា​ម្នាក់​ដឹង​គុណ​គេ​ទ្បើយ អស់​អ្នក​ដែល​ស៊ីបាយ​គេ សុទ្ធ​តែ​ជា​មនុស្ស​រមិល​គុណ។
១៧មនុស្ស​ជា​ច្រើន រមែង​សើច​ចំអក​ដាក់​បែប​នោះ។

ត្រូវប្រយ័ត្នពាក្យសំដី
១៨រអិល​ជើង​ដួល​លើ​ថ្ម ប្រសើរ​ជាង​រអិល​មាត់។ មនុស្ស​អាក្រក់​តែង​តែ​ភ្លាត់​ដួល​ភ្លាមៗ។
១៩មនុស្ស​ខ្វះ​សុជីវធម៌ ប្រៀប​ដូច​ជា​រឿង​ដ៏​អាស្រូវ ដែល​មនុស្ស​ខ្វះ​ការ​អប់រំ​តែង​និយាយ។
២០គ្មាន​នរណា​ចូល​ចិត្ត​សុភា​សិត ដែល​ចេញ​ពី​មាត់​របស់​មនុស្ស​ល្ងី​លើ្ង​ទើ្បយ ដ្បិត​មនុស្ស​ល្ងី​លើ្ង​តែង​លើក​សុភា​សិត​មក​និយាយ​មិន​ស្រប​តាម​ពេល​វេលា។
២១អ្នក​ខ្លះ​ក្រ​តោក​យ៉ាក​ពេក មិន​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ទ្បើយ គេ​សំរាន្ត​យ៉ាង​ស្រួល ដោយ​គ្មាន​វិប្ប​ដិសារី។
២២អ្នក​ខ្លះ​ត្រូវ​វិនាស ដោយ​អៀន​ខ្មាស មិន​ហ៊ាន​និយាយ​នៅ​មុខ​មនុស្ស​ដែល​គ្មាន​សុភ​និច្ឆ័យ។
២៣អ្នក​ខ្លះ​និយាយ​សន្យា​ជាមួយ​មិត្ត​ភកិ្ត ព្រោះ​មិន​ហ៊ាន​បដិសេធ បណ្តាល​ឲ្យមិ​ត្ត​ភកិ្ត​នោះ ក្លាយ​ទៅ​ជា​សត្រូវ ដោយ​គ្មាន​ហេតុ​ផល។
២៤ពាក្យ​ភូត​កុហក ជា​ការ​សៅ​ហ្មង​គួរ​ឲ្យ​ស្អប់​ខ្ពើម មនុស្ស​ខ្វះ​សុជីវ​ធម៌​រមែង​ភូត​ភរ​កុហក ជា​ញឹក​ញយ។
២៥អ្នក​ធើ្វ​ចោរ​ប្រសើរ​ជាង​មនុស្ស​ដែល​ចេះ​តែ​ភូត​កុហក ប៉ុន្តែ​អ្នក​ទាំង​ពីរ​ត្រូវ​វិនាស​ដូច​គ្នា។
២៦ទម្លាប់​ភូត​កុហក​បណ្តាល​ឲ្យ​អាប់​យស គេ​ត្រូវ​អាម៉ាស់​មុខ​រហូត​តទៅ។

សុភាសិតផ្សេងៗ
២៧អ្នក​មាន​ប្រាជ្ញា ត្រូវ​ការ​ពោល​ពាក្យ​តិច​តួច​ដើម្បី​ឲ្យ​គេ​លើក​តម្កើង អ្នក​ប្រកប​ដោយ សុភ​និច្ឆ័យ​តែង​តែ​គាប់​ចិត្ត​អ្នក​កាន់​អំណាច។
២៨អ្នក​ស្រែ​ដែល​ខិត​ខំ​ធើ្វ​ការ រមែង​ទទួល​ផល​ជា​ច្រើន មនុស្ស​ដែល​គាប់​ចិត្ត​អ្នក​កាន់​អំណាច នឹង​អាច​រក​យុត្តិ​ធម៌​ឲ្យ​ខ្លួន​បាន។
២៩ជំនូន​និង​អំណាច តែង​តែ​ធើ្វ​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ឬ​ដូច​ប្រដាប់​ឃ្លុំ​មាត់ មិន​ឲ្យ​ពោល​ពាក្យ​បន្ទោស​បាន។
៣០ប្រាជ្ញា​លាក់​កំបាំង និង​ទ្រព្យ​សម្បត្តិ​ដែល​កប់​ទុក មាន​ប្រយោជន៍​អ្វី?
៣១អ្នក​ដែល​លាក់​ភាព​លេ​លា​របស់​ខ្លួន ប្រសើរ​ជាង​អ្នក​ដែល​លាក់​ប្រាជ្ញា​របស់​ខ្លួន!

ជំពូកទី ២១

ចូរចៀសវាងអំពើបាប
១កូន​អើយ! ប្រសិន​បើ​កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ ចូរ​កុំ​ប្រព្រឹត្ត​ទៀត។ ត្រូវ​អភ័យ​ទោស​ចំពោះ​អំពើ​បាប​ដែល​កូន​បាន​ប្រព្រឹត្ត​កន្លង​ទៅ។
២ចូរ​រត់​គេច​ឲ្យ​ផុត​ពី​អំពើ​បាប ដូច​គេ​រត់​គេច​ពី​ពស់​អសិរ​ពិស! បើ​កូន​ទៅ​ជិត​ពស់ វា​មុខ​ជា​ចឹក​កូន​ពុំ​ខាន។ អំពើ​បាប​ប្រៀប​ដូច​ជា​ចង្កូម​សិង្ហ​ដែល​អាច​ខាំ​សម្លាប់​មនុស្ស។
៣គ្រប់​ការ​បំពាន​លើ​វិន័យ ប្រៀប​ដូច​ជា​ដាវ​ដែល​មាន​មុខ​ពីរ តែង​តែ​បណ្តាល​ឲ្យ​មាន​របួស ដែល​មិន​អាច​ព្យាបាល​បាន​ទ្បើយ។
៤អំពើ​ឃោរ​ឃៅ និង​ចិត្ត​ក្រអឺត​ក្រទម រមែង​បណ្តាល​ឲ្យ​ធន​ធាន​វិនាស​ហិន​ហោច ពូជ​អ្នក​អួត​បំប៉ោង​ក៏​ត្រូវ​វិនាស​អន្តរាយ​ដូច្នេះ​ដែរ។
៥ពេល​អ្នក​ក្រអឺត​ក្រទម​អង្វរ ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​សណ្តាប់​ឬ​ពាក្យ​របស់​ពួក​គេ ឥត​បង្អង់ទ្បើយ។
៦អ្នក​ដែល​មិន​ព្រម​ឲ្យ​គេ​ស្តី​បន្ទោស តែង​តែ​ដើរ​តាម​ដាន​មនុស្ស​បាប រីឯ​អ្នក​គោរព​កោត​ខ្លាច ព្រះ​អម្ចាស់​រមែង​កែ​ប្រែ​ចិត្ត​គំនិត។
៧អ្នក​ពូកែ​វោហារ រមែង​មាន​គេ​ស្គាល់​គ្រប់ៗ​គ្នា ប៉ុន្តែ​ពេល​គាត់​និយាយ​ផ្តេស​ផ្តាស អ្នក​ដែល​ចេះ​ ពិចារណា​ដឹង​ភ្លាម។
៨អ្នក​ដែល​សង់​ផ្ទះ​របស់​ខ្លួន​ដោយ​ប្រាក់​របស់​អ្នក​ដទៃ​ដូច​ជា​រើស​ថ្ម​សំរាប់​សង់​ផ្នូរ​របស់​ខ្លួន។
៩ពួក​អ្នក​ដែល​មិន​គោរព​វិន័យ ប្រៀប​ដូច​ជា​គំនរ​អុស ពួក​គេ​មុខ​ជា​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់​មិន​ខាន។
១០ផ្លូវ​របស់​មនុស្ស​បាប​រាប​ស្មើ គា្មន​ថ្ម​រដិប​រដុប ក៏​ប៉ុន្តែ​វា​នាំ​ទៅ​រក​រណ្តៅ​នៃ​មច្ចុរាជ។

អ្នកមានប្រាជ្ញា និងមនុស្សឆោតល្ងង់
១១អ្នក​ប្រតិ​បត្តិ​តាម​វិន័យ តែង​តែ​ធើ្វ​ជាម្ចាស់​នៃ​ចិត្ត​គំនិត​របស់​ខ្លួន។ អ្នក​គោរព​កោត​ខ្លាច ព្រះ​អម្ចាស់​តែង​តែ​ទទួល​ប្រាជ្ញា។
១២មនុស្ស​មិន​ឆ្លាត ពុំ​អាច​ទទួល​ការ​អប់រំ​បាន​ទេ ប៉ុន្តែ​មាន​មនុស្ស​ឆ្លាត​ខ្លះ​បង្ក​ទុក្ខ​លំបាក​ជាច្រើន។
១៣ចំណេះ​ដឹង​របស់​អ្នក​មាន​ប្រាជ្ញា ចេះ​តែ​កើន​ទ្បើង​ដូច​ជំនន់ ដំបូន្មាន​របស់​គេ​ប្រៀប​ដូច​ជា ប្រភព​ទឹក​ហូរ។
១៤ចិត្ត​គំនិត​របស់​មនុស្ស​ល្ងីល្ងើ ប្រៀប​ដូច​ជា​ថូរ​ប្រះ គេ​ពុំ​អាច​ចង់​ចាំ​សេចក្តី​ដែល​គេ​រៀន​បាន​ទ្បើយ។
១៥ពេល​អ្នក​ចេះ​ដឹង​ស្តាប់​ឮ​ពាក្យ​ពេចន៍ ប្រកប​ដោយ​ប្រាជ្ញា គេ​សុខ​ចិត្ត​ទទួល ហើយ​រិះគិត​ត​ទៅ​ទៀត។ រីឯ​មនុស្ស​ពាល​វិញ ពេល​ស្តាប់​ឮ​ពាក្យ​ពេចន៍​នោះ គេ​មិន​ពេញ​ចិត្ត គេ​ក៏​រលាស់​ចោល​ទៅ។

១៦ពាក្យ​សំដី​របស់​មនុស្ស​ល្ងី​លើ្ង ប្រៀប​ដូច​ជា​ឥវ៉ាន់​ដ៏​ធ្ងន់​ដែល​ត្រូវ​រែក​តាម​ផ្លូវ រីឯ​ពាក្យ​ពេចន៍ របស់​អ្នក​ឈ្លាស​វៃ​រមែង​តែង​តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ជានិច្ច។
១៧នៅ​ក្នុង​អង្គ​ប្រជុំ គេ​តែង​តែ​ចូល​ចិត្ត​ស្តាប់​ពាក្យ​សំដី​របស់​អ្នក​មាន​សុភនិច្ឆ័យ គេ​យក​ពាក្យ របស់​អ្នក​នោះ​មក​ជញ្ជឹង​គិត។
១៨មនុស្ស​ល្ងី​លើ្ង​តែង​តែ​យល់​ថា ប្រាជ្ញា​ប្រៀប​ដូច​ជា​ផ្ទះ​បាក់​បែក រីឯ​ចំណេះ​ដឹង​របស់​មនុស្ស ឆោត​ល្ងង់​ជា​ពាក្យ​សំដី​ដែល​គ្មាន​ខ្លឹម​សារ។
១៩អប់រំ​មនុស្ស​ឆោត​ល្ងង់​ហាក់​ដូច​ជា​ដាក់​ខ្នោះ​ជើង​គេ ឬ​ដូច​ជា​ចង​ដៃ​ស្តាំ​គេ ដោយ​ច្រវាក់។
២០មនុស្ស​ល្ងី​លើ្ង ​តែង​តែ​សើច​ក្អេង​ក្អាង​យ៉ាង​ខ្លាំង រីឯ​មនុស្ស​វៃ​ឆ្លាត​វិញ គ្រាន់​តែ​ញញឹម​ប៉ុណោ្ណះ។
២១ការ​អប់រំ​មនុស្ស​មាន​សុភ​និច្ឆ័យ ប្រៀប​ដូច​ជា​យក​គ្រឿង​អលង្ការ​ពី​មាស ឬ ដូច​ជា​យក​ខ្សែ​ដៃ​មាស មក​ពាក់​នៅ​ដៃ​ស្តាំ​របស់​គេ។
២២មនុស្ស​ល្ងីលើ្ង​តែង​តែ​ប្រញាប់ ចូល​ផ្ទះ​អ្នក​ដទៃ​ដោយ​ក្អេង​ក្អាង រីឯ​អ្នក​ដែល​មាន​ពិសោធន៍​វិញ តែង​តែ​ចូល​ដោយ​សុភាព​រាប​សា។
២៣មនុស្ស​ខ្វះ​សុភ​និច្ឆ័យ រមែង​លួច​មើល​ក្នុង​ផ្ទះ​គេ តាម​ស្លាប​ព្រឹល រីឯ​មនុស្ស​មាន​សុជីវ​ធម៌ តែង​តែ​ឈរ​នៅ​ខាង​ក្រៅ។
២៤អ្នក​លួច​ស្តាប់​តាម​មាត់​ទ្វារ ជា​មនុស្ស​ខ្វះ​សុជីវ​ធម៌ អ្នក​មាន​សុភ​និច្ឆ័យ​យល់​ថា ធើ្វ​ដូច្នេះ ជា​ការ​អាប់​យស។
២៥អ្នក​ព្រោក​ប្រាជ្ញ​តែង​តែ​និយាយ​តាម​ពាក្យ​សំដី​របស់​អ្នក​ដទៃ រីឯ​អ្នក​ដែល​មាន​សុភ​និច្ឆ័យ តែង​តែ​ថ្លឹង​ថ្លែង​ពាក្យ​សំដី​របស់​ខ្លួន។
២៦មនុស្ស​ល្ងី​លើ្ង​និយាយ​មុន ទើប​រិះ​គិត​តាម​ក្រោយ រីឯ​អ្នក​មាន​ប្រាជ្ញា​វិញ​តែង​តែ​រិះ​គិត ជា​មុន​សិន​ទើប​និយាយ។
២៧ពេល​មនុស្ស​ពាល​ម្នាក់​ ប្រទេច​ផ្តាសា​គូវិវាទ​របស់​ខ្លួន គឺ​គេ​ប្រទេច​ផ្តាសា​ខ្លួន​ឯង​ទៅ​វិញ​ទេ។
២៨អ្នក​និយាយ​ដើម​គេ រមែង​តែង​តែ​ធើ្វ​ឲ្យ​ខ្លួន​សៅ​ហ្មង​ហើយ​នាំ​ឲ្យ​ញាតិ​សន្តាន​ស្អប់។

ជំពូកទី ២២

មនុស្សខ្ជិល
១មនុស្ស​ខ្ជិល ប្រៀប​ដូច​ជា​ដុំ​ថ្ម​ប្រឡាក់​លាមក។ មនុស្ស​ម្នា​មិន​រាប់​រក ដោយ​ខ្ពើម​រអើម។២មនុស្ស​ខ្ជិល​ប្រៀប​ដូច​ជា​លាមក​មួយ​ដុំ នរណា​រើស​ក៏​រលាស់​ចោល​វិញ​ភ្លាម។
កូនដែលដើរខុសផ្លូវ
៣ឪពុក​ដែល​មាន​កូន​ប្រុស​ខ្វះ​សុជីវ​ធម៌ តែង​តែ​អាម៉ាស់​មុខ ប្រសិន​បើ​ជា​កូន​ស្រី​វិញ នោះ​ឪពុក​រឹត​តែ​បង់​ខាត​យ៉ាង​ខ្លាំង​ទៅ​ទៀត។
៤កូន​ស្រី​ដែល​មាន​សុភ​និច្ឆ័យ មុខ​ជា​គេ​ចូល​ស្តី​ដណ្តឹង​ត្រឹម​ត្រូវ រីឯ​កូន​ស្រី​ដែល​មិន​ចេះ​អៀន ខ្មាស​តែង​តែ​នាំ​ឲ្យ​ឪពុក​មាន​ទុក្ខ​កង្វល់។
៥ស្រី​ព្រហើន​កោង​កាច ​តែង​តែ​ធើ្វ​ឲ្យ​ឪពុក​និង​ប្តី​ត្រូវ​អាម៉ាស់ ហើយ​អ្នក​ទាំង​ពីរ​មិន​គោរព​នាង​ទេ។
៦ទូន្មាន​កូន ត្រូវ​តាម​កាល:​ទេស: ហាក់​បី​ដូច​ជា​ច្រៀង​បទ​សប្បាយ​ក្នុង​ពេល​គេ​កាន់​ទុក្ខ។ ប៉ុន្តែ​ការ​វាយ​ប្រដៅ​អប់រំ​គ្រប់​ពេល​វេលា ពិត​ជា​ត្រឹម​ត្រូវ ស្រប​តាម​ប្រាជ្ញា។

មនុស្សល្ងីលើ្ងមិនអាចអប់រំបានទេ
៩បង្រៀន​មនុស្ស​ល្ងីលើ្ង​ ដូច​ជា​ចង់​ផ្គុំ​អំបែង​ចាន ឬ​ដូច​ជា​ដាស់​មនុស្ស​ម្នាក់​ដែល​កំពុង​ដេក​លក់។
១០អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ល្ងី​លើ្ង ដូច​ជា​និយាយ​ទៅ​រក​អ្នក​ដេក​លក់ នៅ​ទី​បញ្ចប់ មុខ​ជា​គេ​សួរ​ថា «អ្នក​និយាយ​ពី​រឿង​អ្វី!»។
១១ចូរ​យំ​ស្រណោះ​បុគ្គល​ដែល​ស្លាប់ ព្រោះ​បុគ្គល​នោះ​ឃ្លាត​ចាក​ពី​ពន្លឺ​ហើយ ចូរ​យំ​ស្រណោះ មនុស្ស​ល្ងី​លើ្ង​ដែរ ព្រោះ​គេ​ឃ្លាត​ចាក​ពី​ប្រាជ្ញា ប៉ុន្តែ​កុំ​យំ​ស្រណោះ​អ្នក​ដែល​ស្លាប់​ខ្លាំង​ពេក ដ្បិត​គេ​បាន​រក​ឃើញ​ការ​សំរាក ហើយ​ផ្ទុយ​ទៅ​វិញ ជីវិត​របស់​មនុស្ស​ល្ងី​លើ្ង អាក្រក់​ជាង​សេចក្តី​ស្លាប់​ទៅ​ទៀត។
១២ធម្មតា​គេ​យំ​កាន់​ទុក្ខ​មនុស្ស​ម្នាក់ ប្រាំ​ពីរ​ថ្ងៃ​ទេ រីឯ​មនុស្ស​ល្ងី​លើ្ង ឬ​ជន​ពាល​វិញ គេ​ត្រូវ​កាន់​ទុក្ខ​អស់​មួយ​ជីវិត។
១៣កុំ​និយាយ​ច្រើន ទៅ​រក​មនុស្ស​ខ្វះ​សុភ​និច្ឆ័យ​កុំ​ធើ្វ​ដំណើរ​ជាមួយ​មនុស្ស​ឆោត​ល្ងង់ ចូរ​ប្រយ័ត្ន​ក្រែង​លោ​គេ​នាំ​ឲ្យ​កូន​អំពល់​ទុក្ខ ហើយ​នៅ​ពេល​ណា​គេ​គ្រញែង​រលាស់​ខ្លួន ក្រែង​លោ​នាំ​ឲ្យ​ប្រឡាក់​កូន។ ប្រសិន​បើ​កូន​ចង់​បាន​សេចក្តី​សុខ ចូរ​ចៀស​ចេញ​ពី​គេ នោះ​កូន​មិន​ខ្ពើម​រអើម ដោយ​ពាក្យ​សំដី​ឆោត​ល្ងង់​របស់​គេ​ទ្បើយ។
១៤តើ​មាន​អ្វី​ដែល​ធ្ងន់​ជាង​សំណ? គឺ​មនុស្ស​ល្ងី​លើ្ង។
១៥លី​ខ្សាច់ អំបិល ឬដុំដែក ស្រួល​ជាង​ទ្រាំ​ទ្រ​នឹង​មនុស្ស​ឆោត​ល្ងង់។
១៦គ្រឿង​ឈើ​ផ្គុំ​គ្នា​យ៉ាង​មាំ នៅ​ពេល​សង់​ផ្ទះ​តែង​តែ​នៅ​ជាប់​ពេល​រញ្ជួយ​ផែនដី។ អ្នក​ជាប់ ជំពាក់​ចិត្ត​នឹងគំរោង​ការ​ដែល​គេ​សំរេច​ដោយ​បាន​គិត​គូរ​យ៉ាង​យូរ ​តែង​តែ​មាន​ចិត្ត​នឹង​នរ នៅ​គ្រា​ពិបាក។
១៧សេចក្តី​សំរេច​ដែល​ផុស​ចេញ​ពី​ការ​រិះ​គិត​យ៉ាង​ឈ្លាស​វៃ តែង​តែ​នៅ​ជាប់​លាប់ ដូច​ជញ្ជាំង​មួយ​ដ៏​មាំ ហើយ​តុប​តែង​ដោយ​គ្រឿង​លំអ។
១៨គ្រួស​តូចៗដែល​គេ​ដាក់​នៅ​តាម​ជញ្ជាំង​តែង​តែ​ធ្លាក់​នៅ​ពេល​ខ្យល់​បក់​មក​យ៉ាង​ខ្លាំង។ អ្នក​ដែល​មាន​ចិត្ត​រំជួល​ដោយ​គំនិត​ល្ងី​លើ្ង ពេល​ណា​មាន​អាសន្ន​គួរ​ឲ្យ​ភ័យ​ខ្លាច​កើត​ទ្បើង គេ​មិន​អាច​នៅ​ស្ថិត​សេ្ថរ​បាន​ទ្បើយ។

ភក្តីភាព
១៩បើ​អ្នក​ប៉ះ​ទង្គិច​ភ្នែក នោះ​មុខ​ជា​ធើ្វ​ឲ្យ​ទឹក​ភ្នែក​ហូរ​ចេញ​មក ហើយ​បើ​អ្នក​ធ្វើ​ឲ្យ​គេ​របួស​ចិត្ត នោះ​អ្នក​នឹង​ស្គាល់​មនោ​សញ្ចេតនា​ដ៏​ពិត​ប្រាកដ​របស់​គេ។
២០បើ​អ្នក​យក​ដុំ​ថ្ម​គប់​សត្វ​ស្លាប វា​នឹង​ហើរ​បាត់​អស់ បើ​អ្នក​រិះ​គន់​មិត្ត​ភក្តិ នោះ​អ្នក​មុខ​ជា​បំផ្លាញ​មិត្ត​ភាព។
២១ទោះបី​កូន​ដក​កាំបិត​គំរាម​មិត្ត​ភក្តិ​ម្នាក់ ចូរ​កុំ​អាល​អស់​សង្ឃឹម ដ្បិត​អ្នក​ទាំង​ពីរ​អាច​ជានា​នឹង​គ្នា​វិញ​បាន។
២២ប្រសិន​បើ​កូន​ឈោ្លះ​ប្រកែក​នឹង​មិត្ត​ភក្តិ ចូរ​កុំ​បារម្ភ​ទ្បើយ! អ្នក​ទាំង​ពីរ​អាច​ជានា​នឹង​គ្នា​វិញ​បាន។ ប៉ុន្តែ​ការ​ជេរ​ប្រមាថ ការ​វាយ​ប្ញក​ខ្ពស់​ដាក់​គេ ការ​បរិហារ​អាថ៌​កំបាំង​របស់​គេ ឬ​ប្រព្រឹត្ត​អំពើ អាក្រក់​ក្រោយ​ខ្នង ទោះ​បី​មិត្ត​ភក្តិ​ណា​ក៏​ដោយ ក៏​រត់​គេច​ចេញ​ពី​អ្នក​ដែរ។
២៣ចូរ​ធើ្វ​ឲ្យ​អ្នក​ជិត​ខាង​ទុក​ចិត្ត​លើ​កូន​ក្នុង​ពេល​គេ​មាន​អាសន្ន​អន់​ក្រ។ ធើ្វ​ដូចេ្នះ នៅ​ពេល​គេ​ចំរុង​ចំរើន កូន​ក៏​នឹង​ទទួល​ផល​រួម​ជា​មួយ​គេ​ដែរ។ ពេល​គេ​កើត​ទុក្ខ​វេទនា ចូរ​នៅ​សោ្មះ​ត្រង់​នឹង​គេ​ជានិច្ច។ ធើ្វ​ដូចេ្នះ នៅ​ពេល​គេ​ទទួល​មរត៌ក​កូន​ក៏​នឹង​ទទួល​រួម​ជាមួយ​គេ​ដែរ។
២៤កាល​ណា​មាន​ចំហាយ​ទឹក ឬ​ផ្សែង​នោះ​មុខ​តែ​មាន​ភ្លើង ពេល​មាន​ពាក្យ​ជេរ​ប្រមាថ​នោះ មុខ​តែ​មាន​ការ​បង្ហូរ​ឈាម។
២៥ខ្ញុំ​មិន​អៀន​ខ្មាស​នឹង​ការ​ពារ​មិត្ត​ភក្តិ​ទេ ខ្ញុំ​ក៏​មិន​គេច​មុខ នៅ​ពេល​គាត់​ត្រូវ​ការ​ខ្ញុំ​ដែរ។
២៦ប្រសិន​បើ​ខ្ញុំ​កើត​ទុក្ខ​កង្វល់​ដោយ​សារ​គាត់ អស់​អ្នក​ដែល​ដឹង​រឿង​នេះ មុខ​ជា​លែង​ទុក​ចិត្ត​គាត់។

សូមឲ្យខ្ញុំចេះប្រមាណពាក្យសំដី
២៧ទូល​បង្គំ​ចង់​បាន​អ្នក​ការ​ពារ​មាត់​ទូល​បង្គំ កុំ​ឲ្យ​និយាយ​ផ្តេស​ផ្តាស ហើយ​ទប់​មាត់​ទូល​បង្គំ កុំ​ឲ្យ​ចេះ​តែ​និយាយ។ ធើ្វ​ដូចេ្នះ ទូល​បង្គំ​មិន​ត្រូវ​អន្តរាយ ដោយ​សារ​ពាក្យ​សំដី​ទ្បើយ។ កុំ​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​ស្រើប​ស្រាល​ទ្បើយ។

ជំពូកទី ២៣

១បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​បិតា​ និង​ជាម្ចាស់​នៃ​ជីវិត​ទូល​បង្គំ សូម​កុំ​បណោ្តយ​ឲ្យ មាត់​ទូល​បង្គំ​និយាយ ដោយ​មិន​រិះ​គិត​ សូម​កុំឲ្យ​ទូល​បង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ពាក្យ​សំដី! ២សូម​ព្រះ​អង្គ​កែ​តំរង់​គំនិត​ទូល​បង្គំ សូម​យក​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​អង្គ មក​អប់រំ​ចិត្ត​ទូល​បង្គំ​ផង! ពេល​ទូល​បង្គំ​ប្រព្រឹត្ត​ខុស​ដោយ​មិន​ដឹង​ខ្លួន សូម​វាយ​ប្រដៅ​ទូល​បង្គំ ហើយ​ពេល​ ទូល​បង្គំ​ប្រព្រឹត្ត​អំពើ​បាប​សូម​កុំ​ធើ្វ​ជា​មិន​ឃើញ​ទ្បើយ។ ៣ក្រែង​លោ​ទូល​បង្គំ​វងេ្វង និង​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ទ្បើងៗ ក្រែង​ទូល​បង្គំ​ដួល​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ហើយ​ពួក​គេ​សប្បាយ​រីក​រាយ ដោយ​បាន​ឈ្នះ​ទូល​បង្គំ។ ៤បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​បិតា និង​ជាម្ចាស់​នៃ​ជីវិត​របស់​ទូល​បង្គំ! សូម មេត្តា​កុំ​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​ព្រហើន! ៥សូម​ពង្វាង​សេចក្តី​លោភ​លន់​ចេញ​ពី​ចិត្ត​ទូល​បង្គំ។ ៦សូម​កុំ​ឲ្យ​ទូល​បង្គំ​ឈ្លក់​វងេ្វង​នឹង​កាម​គុណ​និង​តណ្ហា សូម​កុំ​អោយ​ទូល​បង្គំ​​មាន​ចិត្ត​ស្រើប​ស្រាល​ឡើយ។

ត្រូវតែធើ្វតាមពាក្យស្បថស្បែ​របស់ខ្លួន
៧ម្នាល​កូន​ចៅ​ទាំង​ឡាយ​អើយ! ចូរ​រៀន​ធើ្វ​ជា​ម្ចាស់​លើ​ពាក្យ​សំដី​របស់​ខ្លួន។ អ្នក​ប្រតិ​បត្តិ​តាម​ដំបូន្មាន​នេះ​មិន​ដែល​មាន​កំហុស​ទើ្បយ។
៨មនុស្ស​បាប​តែង​តែ​ទទួល​ទោស​ដោយ​សារ​ពាក្យ​សំដី​របស់​ខ្លួន អ្នក​មួល​បង្កាច់​គេ និង អ្នក​អួត​បំប៉ោង ក៏​ត្រូវ​ទទួល​ទោស ដោយ​សារ​ពាក្យ​សំដី​របស់​ខ្លួន​ដែរ។
៩កុំ​មាន​ទម្លាប់​ស្បថ​ស្បែ​ទ្បើយ ហើយ​ក៏​កុំ​យក​ព្រះ​នាម​របស់​ព្រះ​ដ៏​វិសុទ្ធ ធើ្វ​ជា​សាក្យី​ដែរ។

១០ទាសករ​ណា ដែល​មាន​ម្ចាស់ជា​មនុស្ស​ប្រិត​ប្រៀប តែង​តែ​មាន​ស្លាក​ស្នាម​ពេញ​ខ្លួន ដោយ​ម្ចាស់​វាយ។ យ៉ាង​ណា​មិញ​អ្នក​ដែល​ស្បថ និង​អ្នក​យក​ព្រះ​នាម​ព្រះ​ជាម្ចាស់ ធើ្វ​ជា​សាក្យី​គ្រប់​ពេល​វេលា​មិន​អាច​ចៀស​ផុត​ពី​បាប​បាន​ទេ។

១១អ្នក​ដែល​និយាយ​ស្បថ​ស្បែ​ច្រើន រមែង​បំពាន​លើ​វិន័យ​កាន់​តែ​ច្រើន​ដែរ ក្រុម​គ្រួសារ​របស់​គេ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ ប្រសិន​បើ​ស្បថ​ដោយ​អចេតនា គេ​ត្រូវ​ទទួល​ទោស។ ប្រសិន​បើ​គេ​ស្បថ​ដោយ​មិន​ពិនិត្យ​ពិច័យ​ជា​មុន គេ​ត្រូវ​ទទួល​ទោស​មួយ​ទ្វេ​ជា​ពីរ។ ប្រសិន​បើ​គេ​ស្បថ​បំពាន ព្រះ​ជាម្ចាស់មិន​ប្រោស​គេ​ឲ្យ​បាន​សុច​រិត​ទេ ហើយ​ក្រុម​គ្រួសារ​របស់​គេ​នឹង​ជួប​ទុក្ខ​លំបាក​ជា​មិន​ខាន។

របៀបនិយាយមិនសមគួរ
១២របៀប​និយាយ​ខ្លះ​មាន​ពិស​ពុល ដូច​សេចក្តី​ស្លាប់។ សូម​កុំ​ឲ្យ​មាន​របៀប​និយាយ​ប្រភេទ​នេះ​នៅ​ស្រុក​អ៊ីស្រា​អែល​ទើ្បយ! អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ ​តែង​តែ​ចៀស​វាង​ពី​របៀប និយាយ​នេះ ហើយ​មិន​លង់​ខ្លួន​ក្នុង​អំពើ​បាប​បែប​នេះ​ទើ្បយ។
១៣កុំ​ទម្លាប់​មាត់​ពោល​ពាក្យ​អាស្រូវ ដ្បិត​ពាក្យ​ទាំង​នោះ​បណ្តាល​ឲ្យ​កូន​មាន​បាប ដោយ​សារ​ពាក្យ​សំដី។
១៤ពេល​កូន​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​របស់​អ្នក​ដឹក​នាំ ចូរ​នឹក​ដល់​ឪពុក​ម្តាយ ក្រែង​លោ​កូន​និយាយ​ពាក្យ​មិន​សម​រម្យ​ នៅ​ចំពោះ​មុខ​អស់​លោក​ទាំង​នោះ តាម​ទម្លាប់​របស់​កូន។ នៅ​ថ្ងៃ​នោះ កូន​មុខ​ជា​នឹក​ស្តាយ ដោយ​បាន​កើត​មក ហើយ​ប្រទេច​ផ្តាសា​ថ្ងៃ​ដែល​កូន​កើត។
១៥អ្នក​ធ្លាប់​តែ​និយាយ​ពាក្យ​អាស​អាភាស មិន​អាច​កែ​ខ្លួន​បាន​រហូត​អស់​មួយ​ជីវិត។

អំពីកាមគុណ
១៦មាន​មនុស្ស​ច្រើន​ប្រភេទ ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ អ្នក​ខ្លះ​ធើ្វ​ឲ្យ​ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​ពិរោធ គឺ​អ្នក​ដែល​មាន​តណ្ហា​ឆេះ​រោល​ ដូច​ភ្លើង​តណ្ហា​នេះ​មិន​រលត់​ទើ្បយ រហូត​ទាល់​តែ​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ដែល​ប្រគល់​ខ្លួន​ប្រាណ​ទៅ​ឲ្យ​កាម​គុណ មិន​អាច​ទប់​ខ្លួន​ទ្បើយ​ រហូត​ទាល់​តែ​កាម​គុណ​ធើ្វ​ឲ្យ​ខ្លួន​មាន​បាប។ ១៧ចំ​ពោះ​បុរស​ដែល​ឈ្លក់​វងេ្វង​ក្នុង​កាម​គុណ​ស្រី​ណា ក៏​ដោយ​គេ​យក​ទាំង​អស់ រហូត​ទាល់​តែ​ស្លាប់ ក៏​គេ​មិន​ចេះ​ឆ្អែត​ឆ្អន់​ដែរ។

១៨បុរស​ផិត​ក្បត់​ភិរិយា​តែង​តែ​ពោល​ថា «តើ​នរណា​ឃើញ​ខ្ញុំ? នៅ​ជុំ​វិញ​ខ្ញុំ មាន​សុទ្ធ​តែ​​​​ភាព​​ងងឹត​ជញ្ជាំង​ក៏​បិទ​បាំង​ខ្ញុំ គ្មាន​នរណា​ឃើញ​ខ្ញុំ​ទេ! ខ្ញុំ​មិន​បារម្ភ​អ្វី​ទើ្បយ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន នឹក​គិត​ដល់​អំពើ​បាប​របស់​ខ្ញុំ​ទេ!»។ ១៩បុរស​នេះ​ខ្លាច​តែ​ភ្នែក​មនុស្ស គេ​មិន​ដឹង​ថា​ព្រះ​អម្ចាស់​ទត​ឃើញ​គេ​ទេ ព្រះ​នេត្រ​របស់​ព្រះ​អង្គ​ភ្លឺ​ជាង​ព្រះ​អាទិត្យ​ទៅ​ទៀត​ព្រះ​អង្គ​ឈ្វេង​យល់​ការ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត អ្វីៗ​ដែល​លាក់​កំបាំង​នៅ​កន្លៀត​កន្លោះ ព្រះ​អង្គ​ទត​មើល​ធ្លុះ​ទាំង​អស់។ ២០ព្រះ​អង្គ​ស្គាល់​អ្វីៗ​សព្វ​សារពើ តាំង​តែ​ពី​មុន ព្រះអង្គ​បង្កើត​អ្វីៗ​ទាំង​នោះ​មក​ម៉េ្លះ ហើយ​ពេល​ដែល​អ្វីៗ​ទាំង​នោះ​បាត់​បង់​អស់​ទៅ ក៏​ព្រះ​អង្គ​នៅ​តែ​ស្គាល់​ដដែល។ ២១គេ​នឹង​ចាប់​អ្នក​នោះ​ទាន់ នៅ​ពេល​ដែល​គាត់​មិន​ដឹង​ខ្លួន ហើយ​គាត់​នឹង​ទទួល​ទណ្ឌ​កម្ម​នៅ​ទី​សាធារណ:។

អំពីស្រ្តីក្បត់ប្តី
២២ចំពោះ​ស្រ្តី​ក្បត់​ប្តី​ ហើយ​មាន​កូន​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ក៏​ដូច្នោះ​ដែរ។ ២៣ទី​មួយ​នាង​បាន​បំពាន​លើ​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ទីពីរ នាង​បាន​ធើ្វ​ខុស​ចំពោះ​ប្តី​របស់​នាង។ ទីបី​នាង​ប្រាស​ចាក​សីលធម៌ និង​បាន​បង្កើត​កូន​ជាមួយ​បុរស​ផ្សេង​ទៀត។ ២៤ត្រូវ​ចាប់​នាង​នាំ​ទៅ​​ចំពោះ​មុខ​អង្គ​ប្រជុំ ​គេ​នឹង​សាក​សួរ​អំពី​កូន​របស់​នាង។ ២៥គេ​នឹង​ដេញ​កូន​ទាំង​នោះ​ចេញ​ពី​សហគមន៍ ហើយ​ចៅ​ក៏​គ្មាន​សិទ្ធិ​អ្វី​ដែ​រ។ ២៦នាង​ត្រូវ​បណ្តាសា ដែល​លុប​បំបាត់​មិន​បាន។ គេ​នៅ​តែ​នឹក​នាង​ពី​អំពើ​ខិល​ខូច​រប​ស់​នាង​រហូត។ ២៧ដូចេ្នះ​អស់​អ្នក​ដែល​នៅ​រស់ នឹង​ដឹង​ថា​ការ​គោរ​ព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រសើរ​ជាង​អ្វីៗទាំង​អស់ ហើយ​ការ​ប្រ​តិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ក៏​ផ្តល់​សេចក្តី​សុខ​ស្រួល​ដែរ។

ភាគទីបី

ជំពូកទី ២៤

ពាក្យសសើរព្រះប្រាជ្ញាញាណ
១ ព្រះ​ប្រាជ្ញា​ញាណ​លើក​តម្កើង​ព្រះ​អង្គ​ផ្ទាល់ ហើយ​សំដែង​មោទន​ភាព​ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា​អែល ជា​ប្រជា​រាស្រ្ត​របស់​ព្រះអង្គ។ ២ព្រះ​ប្រាជ្ញា​ញាណ​មាន​ព្រះ​បន្ទូល​ក្នុង​សហគមន៍​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​សំដែង​មោទនភាព នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​ដ៏​មាន​តេជា​នុភាព ថា៖
៣ «យើង​ចេញ​ពី​ព្រះ​ឱស្ឋ​ របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​យើង​ប្រៀប​ដូច​ជា​អ័ព្ទ​គ្រប​ដណ្តប់​ផែន​ដី។
៤ យើង​តាំង​ទី​លំនៅ​ឯ​ស្ថាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ បល្ល័ង្ក​របស់​យើង​ស្ថិត​នៅ​លើ​ដុំ​ពពក។
៥ មាន​តែ​យើង​ទេ ​ដែល​ធើ្វ​ដំណើរ​ជុំវិញ​ចក្រ​វាឡ​យើង​ក៏​បាន​ដើរ​នៅ​បាត​មហា​សមុទ្រ​ដ៏​ជ្រៅ។
៦ យើង​មាន​អំណាច​គ្រប់​គ្រង​លើ​រលក​សមុទ្រ​ លើ​ផែន​ដី​ទាំង​មូល លើ​ប្រជា​ជន និង​លើ​ប្រជា​ជាតិ​នានា។
៧ យើង​ស្វែង​រក​កន្លែង​តាំង​ទី​លំនៅ រក​ស្រុក​ដើម្បី​ស្នាក់​អា​ស្រ័យ។
៨ ពេល​នោះ ព្រះ​ដែល​បាន​បង្កើត​ពិភព​ទាំង​មូល​មាន​ព្រះ​បញ្ជា​មក​យើង គឺ​ព្រះ​ដែល​បាន​បង្កើត​យើង ក៏​បាន​ប្រាប់​យើង​អំពី​កន្លែង​ដែល​ត្រូវ​តាំង​ទី​លំនៅ។ ព្រះអង្គ​មាន​ព្រះ​បន្ទូល​មក​យើង​ថា “ចូរ​តាំង​ទី​លំនៅ​ក្នុង​ពូជ​ពង្ស​របស់​យ៉ាកុប ចូរ​យក​ទឹក​ដី​អ៊ីស្រា​អែល​ធើ្វ​ជា​ចំណែក​មត៌ក​របស់​ខ្លួន” ។
៩ កាល​ពីដើម​ដំបូង​បង្អស់ ព្រះ​អង្គ​បាន​បង្កើត​យើង​ ហើយ​យើង​ក៏​នៅ​ស្ថិត​ស្ថេរ ​អស់​កល្ប​ជា​អង្ែវង​តរៀង​ទៅ​ដែរ។
១០ យើង​បាន​គោរព​បំរើ​ព្រះ​អង្គ ក្នុង​ព្រះ​បន្លា​ដ៏វិសុទ្ធ​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​អង្គ ហើយ​យើង​មក​តាំង​ទីលំនៅ​ជាប់​លាប់​នៅ​លើ​ភ្នំ​ស៊ី​យ៉ូន។
១១ ព្រះ​អង្គ​ប្រាស ឲ្យ​យើង​សំរាក​នៅ​ក្រុង​ដ៏​ជាទី​ស្រឡាញ់ ហើយ​យើង​ក៏មាន​អំណាច​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡឹម​ទៀត​ផង។
១២ យើង​បាន​ចាក់​ប្ញស ក្នុង​ប្រជា​ជន​មួយ​ដ៏រុង​រឿង​ហើយ​បាន​ទទួល​ចំណែក​មត៌ក​ក្នុង​ព្រះ​រាជ​ទ្រព្រ​របស់​ព្រះ​អម្ចាស់។
១៣ យើង​ចំរើន​ទ្បើង​ដូច​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ដូច​ដើម​ស្រល់​នៅ​ភ្នំ​ហ៊ែរម៉ូន។
១៤ ដូច​ដើម​លម៉ើ​នៅ​អែនកេឌី ឬ​ដូច​ដើម​យីថោ​នៅ​ក្រុង​យេរី​ខូ ដូច​ដើម​អូលីវ​ដ៏​ល្អ​ប្រណីត​ក្នុង​វាល​ទំនាប យើង​ចំរើន​ទ្បើង​ដូច​ដើម​ម៉ៃសាក់។
១៥ យើង​សាយ​ក្លិន​ក្រអូប ដូច​សំបក​សម្បុរ​ល្វែង ដូច​កំបូរ ឬ​ដូច​ជ័រ​ល្វីងទេស​ដ៏​មាន​តម្លៃ ដូច​ជ័រ​កំញាន ដូច​ខ្លឹម​ច័ន្ទ ឬ​ដូច​ផ្សែង​គ្រឿង​ក្រអូប​ក្នុង​ព្រះ​ពន្លា។
១៦ យើង​បែក​មែក​ដូច​ដើម​ជ្រៃ ជា​មែក​សាខា​ដ៏​ល្អ​ត្រសុំ​ត្រសាយ
១៧ យើង​បាន​បង្កើត​ខ្នែង​ដ៏ល្អ​ប្រណីត ដូច​ដើម​ទំពាំង​បាយជូរ​ផ្កា របស់​យើង​បាន​បង្កើត​ផ្លែ​ល្អៗ​យ៉ាង​បរិបូណ៌។
១៩ អស់​អ្នក​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​យើង​សូម​អញ្ជីញ​មក​រក​យើង! ចូរ​ពិសា​ភោគផល​របស់​យើង​ឲ្យ​ឆ្អែត!
២០ ​ដ្បិត​ការនឹក​គិត​ដល់​យើង ផ្អែម​ជាង​ទឹក​ឃ្មុំ​ហើយ​ទទួល​យើង ទុកជា​ចំណែក​មត៌ក​ឆ្ងាញ់​ជាង​រក​សំបុក​ឃ្មុំ​ទៅ​ទៀត។
២១ អ្នក​បរិភោគ យើង​រមែង​តែង​តែ​ឃ្លាន​ចង់​បរិភោគ​ថែម​ទៀត អ្នក​ភ្លក់​រសជាតិ​របស់​យើង ក៏រមែង​ស្រេក​ចង់​ផឹក​ថែម​ទៀត​ដែរ។
២២ អ្នក​ស្តាប់​បង្គាប់​យើង មិន​ត្រូវ​អាម៉ាស់​មុខ​ទេ អ្នក​ធើ្វ​ការ​រួម​ជាមួយ​យើង​ក៏មិន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

ព្រះ​ប្រាជ្ញា​ញាណ និង​វិន័យ​
២៣សេចក្តី​ទាំង​អស់​ខាង​លើ​នេះ មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​របស់​ព្រះ​ដ៏ខ្ពង់​ខ្ពស់​បំផុត គឺ​គម្ពីរ​វិន័យ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គោរព​តាម​ គឺ​កេរមត៌ក​នៅ​ក្នុង​សាលា​ប្រជុំ របស់​កូន​ចៅ​លោក​យ៉ាកុប។
២៥វិន័យ​ផ្តល់​ប្រាជ្ញា​យ៉ាង​សម្បូណ៌​ហូរ​ហៀរ ដូច​ទន្លេ​ពីសូន ឬ​ទន្លេ​ទីគ្រីស ដែល​កំពុង​ជោរ​នៅ​រដូវ​ផ្កា​រីក។
២៦វិន័យ​ផ្តល់​ចំណេះ​ដឹង​ដ៏​ពោរ​ពេញ ដូច​ទន្លេ​អឺប្រាត ឬ​ដូច​ទន្លេ​យ័រដាន់ ជន់​លិច​មាត់​ច្រាំង នៅ​រដូវ​ចំរូត។
២៧វិន័យ​ផ្តល់​ចំណេះ​វិជ្ជា​យ៉ាង​ទូលំ​ទូលាយ ដូច​ទន្លេ​នីល ឬ​ដូច​ទន្លេ​គីហូន នៅ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយជូរ។
២៨ គ្មាន​នរណា​អាច​ស្គាល់​វិន័យ​សព្វ​គ្រប់​បាន​ទ្បើយ តាំងពី​អ្នក​ដើម​ដំបូង រហូត​ដល់​អ្នក​ចុង​ក្រោយ​បំផុត គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​អត្ថន័យ​ដ៏ជ្រៅ​របស់​វិន័យ​នេះ​បាន​ទេ។
២៩តំរិះ​របស់​ព្រះ​ប្រាជ្ញា​ញាណ ធំ​ទូលំ​ទូលាយ​ជាង​មហា​សាគរ ហើយ​គំរោងការ​របស់​ព្រះ​អង្គ​មាន​អត្ថន័យ​ជ្រៅ​ជាង​បាត​សមុទ្រ​ទៅ​ទៀត។
៣០ចំណែក​ឯខ្ញុំ​វិញ ខ្ញុំ​ប្រៀប​ដូចជា​ប្រឡាយ​ដែល​នាំ​ទឹក​ពី​ទន្លេ​មក ឬ​ដូ​ចជា​ព្រែក​ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន។
៣១ខ្ញុំ​នឹក​គិត​ថា ខ្ញុំ​នឹង​ស្រោច​សួន​របស់​ខ្ញុំ ព្រម​ទាំង​បញ្ចូល​ទឹក​ឲ្យ​លិច​សួន​ច្បារ​នោះ ស្រាប់​តែ​ប្រឡាយ​របស់​ខ្ញុំ​ប្រែ​ទៅ​ជា​ទន្លេ ហើយ​ទន្លេ​របស់​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​សមុទ្រ។
៣២ពេល​នោះ​ខ្ញុំ​ធើ្វ​ឲ្យ​សេចក្តី​ប្រៀន​ប្រដៅ​របស់​ខ្ញុំ​បញ្ចេញ​ពន្លឺ​រស្មី​ ដូច​ពន្លឺ​ថ្ងៃរះ​ ខ្ញុំ​នឹង​ជះ​ពន្លឺ​នៃ​ដំបូន្មាន​របស់​ខ្ញុំ​ទៅ​ទីឆ្ងាយ។
៣៣ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​សេចក្តី​ដែល​ខ្ញុំ​បង្រៀន​ដូចជា​ព្រះ​បន្ទូល​ថ្លែង​ក្នុង​នាម​របស់​ព្រះ​ជាម្ចាស់ ហើយ​ទុក​ពាក្យ​ទាំង​នេះ​ជា​កេរមត៌ក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ។
៣៤អ្នក​រាល់គ្នា​ឃើញ​ស្រាប់​ហើយ! ​ខ្ញុំ​នឿយ​ហត់​ដូចេ្នះ ពុំមែន​សំរាប់​តែ​ខ្ញុំ​​ម្នាក់​ទេ គឺ​សំរាប់​អស់អ្នក​ដែល​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ។

ជំពូកទី ២៥

មនុស្សដែលគួរចូលចិត្ត និង មនុស្សដែលគួរស្អប់
១ខ្ញុំ​ពេញចិត្ត នឹង​សេចក្តី​បី​យ៉ាង​ជាខ្លាំង ជា​សេចក្តី​ដែល​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អម្ចាស់ និង​គាប់​ចិត្ត​មនុស្ស​ដែរ គឺ​បង​ប្អូន​ដែល​ចុះសំរុង​​គ្នា អ្នក​ជិតខាង​ស្រឡាញ់​រាប់​អាន​គ្នា​ និង​ស្វាមី​ភរិយា​ដែល​មាន​ចិត្ត​គំនិត​តែមួយ។
២ខ្ញុំ​ស្អប់​មនុស្ស​បី​ប្រភេទ ដែល​មាន​កិរិយា​មារយាទ​ធើ្វឲ្យ​ខ្ញុំ​ក្តៅ​ក្រហាយ គឺ​អ្នក​ក្រីក្រ​ដែល​ព្រហើន អ្នក​មាន​ស្តុក​ស្តម្ភ​ដែល​កុហក​ភូត​ភរ និង​ មនុស្ស​ចាស់​ដែល​ខ្វះ​ការ​ពិចារណា ហើយ​វក់​នឹង​កាម​គុណ។
៣ប្រសិន​កូន​មិន​បាន​សន្សំ​អ្វី​ទុក កាល​ពី​នៅ​ក្មេង​ទេ តើ​កូន​នឹង​មាន​អ្វី​នៅ​ពេល​កូន​មាន​វ័យ​ចាស់​ជរា?
៤អ្នក​សក់​ស្កូវ​រមែង​ចេះ​វិនិច្ឆ័យ ហើយ​ចាស់​ព្រឹទ្ធា​ចារ្យ​ក៏រមែង​ចេះ​ទូន្មាន​ដែរ។
៥ប្រាជ្ញា​ស័កិ្តសម​នឹង​មនុស្ស​ចាស់​ជរា ដូច​ការ​រិះ​គិត និង​ការទូន្មាន ស័កិ្តសម​នឹង​អ្នក​មាន​កិតិ្តយស​ដែរ។
៦បទ​ពិសោធ​ដ៏ច្រើន ប្រៀប​ដូចជា​មកុដ នៅ​លើ​ក្បាល​មនុស្ស​មាន​វ័យ​ចាស់ ប៉ុនែ្ត ការគោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ធើ្វឲ្យ​គេ​មាន​កាន់តែ​ខ្ពស់​ទៅ​ទៀត។
៧ខ្ញុំ​យល់​ឃើញ​ថា មាន​សេចកី្ត​ប្រាំបួន​យ៉ាង​ដែល​ផ្តល់​សុភមង្គល ខ្ញុំ​ក៏អាច​បន្ថែម​សេចកី្ត​មួយ​ទៀត​បាន​ដែរ គឺ​មនុស្ស​ដែល​មាន​អំណរ​សប្បាយ​ដោយសារ​កូនៗ​របស់​ខ្លួន មនុស្ស​ដែល​ឃើញ​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដួល​ដល់ដី ​នៅ​ពេល​ខ្លួន​មាន​ជីវិត​នៅ​ទ្បើយ។
៨អ្នក​ដែល​រួមរស់​ជាមួយ​ភរិយា​វៃឆ្លាត អ្នក​មិន​ដែល​ភ្លាត់​ជើង​ដោយ​ពាក្យ​សំដី អ្នក​ដែល​មិន​បំរើ​ម្ចាស់​ល្ងង់​ជាង​ខ្លួន អ្នក​ទាំង​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ។
៩អ្នក​រក​ឃើញ​សុភនិច្ឆ័យ​អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ពិតជា​មាន​សុភង្គល​ដែរ។
១០អ្នក​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ ពិតជា​ប្រសើរ​ឧត្តម! ប៉ុន្តែ​គ្មាន​នរណា​ប្រៀប​ផ្ទឹម​សើ្ម​នឹង​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទ្បើយ។
១១ការគោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រសើរ​ជាង​អ្វី​ទាំង​អស់ គឺ​មិន​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ទេ។

ស្រ្តីអាក្រក់
១៣ស៊ូ​របួស​កាយ កុំឲ្យ​តែ​របួស​ចិត្ត ស៊ូ​ជួប​គ្រោះ​កាច​ដ៏​អាក្រក់ ជា​ជាង​ជួប​ស្រ្តី​ដែល​មាន​ចិត្ត​អាក្រក់!
១៤គ្មាន​ទុក្ខ​លំបាក​ណា​ធ្ងន់​ធ្ងរ ក្រៅពី​ទុក្ខ​លំបាក​ដែល​បណ្តាល​មកពី​ការ​ស្អប់​ទ្បើយ ហើយ​ក៏គ្មាន​ការ​សង​សឹក​ណា អាក្រក់​ជាង​ការ​សងសឹក​របស់​ខ្មាំង​សត្រូវ​ដែរ។
១៥គ្មាន​ពិស​ណា សាហាវ​ជាង​ពិស​ពស់​ទ្បើយ​ ហើយ​ក៏​គ្មាន​កំហឹង​ណា សាហាវ​ជាង​កំហឹង​របស់​ស្រ្តី​ដែរ។
១៦រស់នៅ​ជាមួយ​សត្វ​តោ ឬ​ជាមួយ​នាគរាជ​ប្រសើរ​ជាង​រស់នៅ​ជាមួយ​ស្រ្តី​ចិត្ត​អាក្រក់។
១៧ចិត្ត​អាក្រក់​របស់​ ស្រ្តី​​រមែង​ធើ្វឲ្យ​ទឹកមុខ​របស់​គេ​ប្រែ​ប្រួល គឺ​មាន​ទឹកមុខ​គំរោះ​គំរើយ​ដូច​ខ្លា​ឃ្មុំ។
១៨ស្វាមី​របស់​ស្រ្តី​នោះ​ តែងតែ​ទៅ​បរិភោគ​បាយ​ជាមួយ​អ្នក​ជិត​ខាង​ ហើយ​ត្អូញ​តែ្អរ ​ដោយ​ទប់​ចិត្ត​មិន​បាន។
១៩ការអាក្រក់​ណា​ក៏ដោយ ក៏​ស្រាល​ជាង​ចិត្ត​ដ៏​អាក្រក់​របស់​ស្រ្តី​ដែរ។ សូម​ឲ្យ​ស្រី្ត​នោះ​ទទួល​វាសនា​ដូច​អ្នក​បាប​ចុះ!
២០ស្រី្ត​ដែល​ចូលចិត្ត​ព្រោក​ប្រាជ្ញ ហើយ​មាន​ស្វាមី​មិន​សូវ​ចេះ​មាត់ក ប្រៀប​ដូចជា​ផ្លូវ​ទ្បើង​ភ្នំ​ដែល​មាន​សុទ្ធតែ​ខ្សាច់ បណ្តាល​ឲ្យ​មនុស្ស​ចាស់​ជរា​ពិបាក​ទ្បើង។
២១កុំចាញ់​សម្រស់​របស់​ស្រ្តី កុំប្រាថ្នា​ចង់​បាន​ស្រ្តី​នោះ ព្រោះតែ​ទ្រព្យ​សម្បត្តិ​របស់​នាង​ទ្បើយ។
២២ស្វាមី​ដែល​ភរិយា​ចិញ្ចឹម​មុខជា​ជួប​ប្រទះ​នឹង​ការ​ក្តៅ​ក្រហាយ​តូចចិត្ត និង​អាម៉ាស់​ជាខ្លាំង។
២៣ស្រ្តី​អាក្រក់​តែងតែ​ធើ្វឲ្យ​ប្តី​ធ្លាក់​ទឹកចិត្ត មុខ​ជ្រប់​ស្រពោន​ឈឺ​ចិត្ត។ ស្រ្តី​ដែល​ធើ្វឲ្យ​ប្តី​គ្មាន​សេចក្តី​សុខ​ ធើ្វឲ្យ​គេ​ទន់ដៃ​ទន់ជើង​មិន​ចង់​ធើ្វអ្វី​ទ្បើយ។
២៤ស្រ្តី​ជា​ប្រភព​នៃ​អំពើ​បាប យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ស្លាប់​ព្រោះតែ​កំហុស​ស្រ្តី។
២៥កុំ​បណ្តោយ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​អាង​ទ្បើយ ហើយ​ក៏​កុំ​បណ្តោយ​ឲ្យ​ស្រ្តី​កាច​និយាយ​តាម​ចិត្ត​បាន​ដែរ។
២៦ប្រសិនបើ​ភរិយា​មិន​ធើ្វ​តាម​បង្គាប់ ក្នុង​គ្រប់​កិច្ចការ​ទេ ចូរ​កាត់​ចិត្ត​ពី​នាង ហើយ​លែង​លះ​នាង​ទៅ។

ជំពូកទី ២៦

សុភមង្គលរបស់បុរស​ដែលមានភរិយាល្អ
១ស្វាមី​មាន​ភរិយា​ចិត្ត​ល្អ ​ពិតជា​មាន​សុភមង្គល និង​មាន​អាយុ​វែង មួយ​ទ្វេ​ជា​ពីរ។
២ភរិយា​ក្លាហាន តែងតែ​ធើ្វ​ឲ្យ​ស្វាមី​មាន​អំណរ​សប្បាយ និង​ស្គាល់​តែ​សេចក្តី​សុខ​អស់​មួយ​ជីវិត។
៣ស្វាមី​ដែល​មាន​ភរិយា​ចិត្ត​ល្អ​ពិតជា​មាន​សំណាង​ ព្រោះ​ជា​អំណោយ​ទាន ដែល​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​អ្នក​គោរព​កោត​ខ្លាច​ព្រះ​អង្គ។
៤ទោះបី​ជា​គេ​ក្រ​ក្តី មាន​ក្តី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សប្បាយ មាន​ទឹក​មុខ​រីករាយ​គ្រប់​ពេល​វេលា។

ស្រ្តី​ខាត​លក្ខណ៍
៥មាន​សេចក្តី​បី​យ៉ាង​ ធើ្វ​ឲ្យ​ខ្ញុំ​បារម្ភ​ហើយ​មាន​សេចក្តី​មួយ​ទៀត ដែល​ធើ្វឲ្យ​ខ្ញុំ​ជាង​គេ គឺ​ពាក្យ​ចចាម​អារ៉ាម​ក្មុង​ទីក្រុង មហា​ជន​ប្រមូល​ផ្គុំ​គ្នា និង​ពាក្យ​មួល​បង្គាច់។ សេចក្តី​ទាំង​នេះ​ធើ្វ​ឲ្យ​រង​ទុក្ខ​លំបាក​ជាង​ស្លាប់​ទៅ​ទៀត។

៦ប៉ុន្ែ្ត មាន​សេចក្តី​មួយ​ទៀត​ដែល​ជូរ​ចត់​ខ្លាំង​ជាង​គេ​បំផុត គឺ​ស្រ្តី​ម្នាក់​ប្រច័ណ្ឌ​នឹង​ប្រពន្ធ​ចុង​របស់​ប្តី ហើយ​ចេះ​តែ​មាន​ពាក្យ​សំដី​អាក្រក់​ជានិច្ច។
៧ស្រ្តី​កាច​ប្រៀប​ដូចជា​នឹម ដែល​មិន​ជាប់​នឹង​ក​គោ​ នរណា​ចង់​ត្រួត​នាង ក៏​ដូចជា​ចាប់​ខ្ទួយ​ដែរ។
៨ស្រ្តី​ដែល​ចំណូល​ស្រា បណ្តាល​ឲ្យ​កើត​រឿង​អាស្រូវ នាង​ពុំ​អាច​លាក់​ការ​អាម៉ាស់​របស់​ខ្លួន​បាន​ទ្បើយ។
៩យើង​ដឹង​ភ្លាម​ថា ស្រ្តី​ម្នាក់​ប្រាស​ចាក​សីល​ធម៌​ដោយ​គ្រាន់​តែ​ឃើញ​ក្រសែ​ភ្នែក​ដ៏ស្រើប​ស្រាល​របស់​នាង យើង​ស្គាល់​កិរិយា​របស់​នាង ដោយ​ឃើញ​នាង​ចោល​កន្ទុយ​ភ្នែក។
១០ប្រសិន​បើ​កូន​ស្រី​មិន​ចេះ​អឹមអៀន​ទេ ចូរ​ឃ្លាំ​មើល​នាង​ឲ្យ​មែន​ទែន បើពុំ​នោះ​ទេ នាង​នឹង​ឆ្លៀត​ឱកាស ដើម្បី​ធើ្វ​តាម​បំណង​របស់​ខ្លួន។
១១ចូរ​ឃ្លាំ​មើល​ក្រសែ​ភ្នែក ដ៏ស្រើប​ស្រាល​របស់​នាង ប្រសិន​បើ​នាង​បោក​ប្រាស់​អ្នក នោះ​កុំ​ឆ្ងល់​ទ្បើយ។ ១២នាង​ចេះ​តែ​ចង់​ទៅ​អង្គុយ​លើ​គ្រប់​បង្គោល ហើយ​តែង​តែ​បើក​បំពង់​របស់​នាង ឲ្យ​ព្រួញ​ចូល។ នាង​ប្រៀប​ដូចជា​អ្នក​ដំណើរ ដែល​ស្រេក​ទឹក​យ៉ាង​ខ្លាំង ហើយ​ទឹក​អ្វី​ក៏ដោយ ឲ្យ​តែ​ឃើញ គេ​ផឹក​ទាំង​អស់។

ស្រ្តីគ្រប់លក្ខណ៍
១៣សម្រស់​របស់​ភរិយា ធើ្វ​ឲ្យ​ស្វាមី​មាន​អំណរ រីឯ​ស្រ្តី​ប៉ិន​ប្រសប់ រមែង​ធើ្វឲ្យ​ប្តីបាន​ចំរុង​ចំរើន។
១៤ភរិយា​មិន​ចេះ​មាត់​ក ជា​អំណោយ​ទាន​របស់​ព្រះ​អម្ចាស់ រីឯ​ភរិយា​ដែល​បាន​ទទួល​ការ​អប់រំ​ល្អ ក៏​មាន​តម្លៃ​លើស​លប់ រក​អ្វី​មក​ប្រៀប​ផ្ទឹម​សើ្ម​ពុំបាន​ទ្បើយ។
១៥ភរិយា​ចេះ​អៀន​ខ្មាស ជា​សម្រស់ដ៏​ល្អ​ប្រលើស​លប់​បំផុត។ ភរិយា​មាន​កិរិយា​មារយាទ​បរិសុទ្ធ​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។
១៦នៅ​ក្នុង​ផ្ទះ​ដែល​តុប​តែង​យ៉ាង​ស្អាត សម្ផស្ស​របស់​ភរិយា​គ្រប់​លក្ខណ៍​ប្រៀបបី​ដូចជា​ព្រះ​អាទិត្យ​រះ​ទ្បើង​លើ​មេឃ​ដ៏​ខ្ពស់។
១៧មុខ​ល្អ​ស្អាត ដែល​ស្ថិត​នៅ​លើ​ដង​ខ្លួន​សម​សួន​ ប្រៀប​ដូចជា​ពន្លឺ​ដ៏​ចិញ្ចាច​ស្ថិត​នៅ​ លើ​ជើង​ចង្កៀង​ដ៏​វិសុទ្ធ។
១៨ស្រ្តី​ដែល​មាន​ជើង​ស្អាត ជាប់​នឹង​កែង​ជើង​មាំ​មួន ប្រៀប​ដូច​ជា​សរសរ​ជាប់​លើ​កំណល់​ប្រាក់។

សភាពការណ៍ដ៏តឹងតែង
២៨ខ្ញុំ​អាក់​អន់​ចិត្ត​ចំពោះ​រឿង​ពីរ​យ៉ាង ហើយ​មាន​រឿង​មួយ​ទៀត ធើ្វ​ឲ្យ​ខ្ញុំ​ក្តៅ​ក្រហាយ គឺ​អ្នក​មាន​ស្តុក​ស្តម្ភ​ប្រែ​ជា​ធ្លាក់​ខ្លួន​ក្រ​ខ្សត់ អ្នក​ចេះ​ដឹង​ត្រូវ​គេ​មើល​ងាយ អ្នក​លះ​បង់​អំពើ​សុចរិត​ទៅជា​ប្រព្រឹត្ត​អំពើ​បាប។ សូម​ព្រះ​អម្ចាស់​ធើ្វឲ្យ​អ្នក​នោះ​ស្លាប់​ដោយ​មុខ​ដាវ។

អំពីអ្នកធើ្វជំនួញ
២៩កម្រ​មាន​ឈ្មួញ ដែល​ចៀស​វៀង​ការគៃ​បន្លំ​ណាស់ ហើយ​ក៏​កម្រ​មាន​អ្នក​ជំនួញ​ដែល​មិន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

ជំពូកទី ២៧

១មនុស្ស​ជាច្រើន តែង​តែ​ប្រព្រឹត្ត​អំពើ​បាប ដើម្បី​ឲ្យ​បាន​កំរៃ។ អ្នក​គិត​តែ​ស្វែង​រក​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​រវី​រវល់​នឹង​អ្វី​ផ្សេង​ទៀត​ទ្បើយ។
២អំពើ​បាប​ជ្រៀត​ចូល​រវាង​អ្នក​លក់ និង​អ្នក​ទិញ​ ដូច​ជា​ចម្រឹង​ដែល​ជ្រៀត​ចូល​ក្នុង​ចន្លោះ​ថ្ម​ពីរ​ដុំ​ដែរ។
៣អ្នក​ដែល​មិន​ជំពាក់​ចិត្ត នឹង​ការ​គោរព​កោត​ព្រះ​អម្ចាស់​យ៉ាង​ស្មោះ ផ្ទះ​របស់​គេ​នឹង​ត្រូវ​រលំ​បាក់​បែក​នៅ​ពេល​ឆាប់ៗ​ពុំខាន

មនុស្សគេយកសំដី
៤កាលណា​គេ​រែង​អង្ករ សំរាម​លេច​ចេញ​មក​ ពេល​មនុស្ស​និយាយ​ស្តី គុណ​វិបត្តិ​របស់​គេ​ក៏​លេច​ចេញ​មក​ដែរ។
៥ជាង​ស្មូន​ដឹង​ថា ភាជន៍​ល្អ​ឬមិន​ល្អ​ក្នុង​ពេល​ដុត​ចំអិន​វា​នៅ​ក្នុង​ឡ យើង​ដឹង​ចិត្ត​គំនិត​របស់​មនុស្ស​ក្នុង​ពេល​គេ​និយាយ​ស្តី។
៦ផ្លែឈើ​បង្ហាញ​ពី​របៀប​ដែល​គេ​ថែទាំ​ដើម​វា​យ៉ាង​ណា ពាក្យ​សំដី​ក៏​បង្ហាញ​ពី​ចិត្ត​ថ្លើម​របស់​មនុស្ស​យ៉ាង​នោះ​ដែរ។
៧កុំ​សរសើរ​នរណា​ម្នាក់ មុន​ពេល​បាន​ឮ​សំដី​របស់​គេ ដ្បិត​ពាក្យ​សំដី​នេះ​ហើយ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​មនុស្ស។

អំពីសេចក្តីសុចរិត
៨ប្រសិន​ បើ​កូន​ខិតខំ​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​ពុំខាន កូន​នឹង​យក​សេចក្តី​សុចរិត​នោះ​មក​តុប​តែង​ខ្លួន ដូច​ពាក់​អាវ​ដ៏​រុង​រឿង​ដែរ។
៩បក្សា​បក្សី​ប្រភេទ​ដូចគ្នា តែងតែ​ប្រមូល​គ្នា​មក​រស់​នៅ​ក្នុង​សំបុក​តែមួយ យ៉ាង​ណា​មិញ​អ្នក​ខិត​ខំ​ប្រតិបត្តិ​តាម​សេចក្តី​ពិត រមែង​តែងតែ​ទទួល​ផល​នៃ​សេចក្តី​ពិត​ដូច្នោះ​ដែរ។
១០អំពើ​បាប​តែងតែ​ឃ្លាំ​មើល​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូច​សឹង្ហ​ឃ្លាំ​ចាំ​ចាប់​សត្វ​មក​ធើ្វ​ជា​អាហារ​ដែរ។
១១ពាក្យ​សំដី​របស់​អ្នក​គោរព​ប្រណិប័តន៍ ព្រះ​ជា​ម្ចាស់សុទ្ធ​តែ​ប្រកប​ដោយ​ប្រាជ្ញា​ញាណ​ជានិច្ច រីឯ​អ្នក​ដែល​ខ្វះ​សុភនិច្ឆ័យ តែងតែ​ប្រែ​ប្រួល​ដូច​ព្រះ​ច័ន្ទ។
១២ក្នុង​ចំណោម​មនុស្ស​ឆោត​ល្ងង់ ចូរ​កូន​កុំ​នៅ​ជាមួយ​គេ​យូរ​ពេក ផ្ទុយ​ទៅ​វិញ បើ​នៅ​ក្នុង​ចំណោម​អ្នក​ចេះ​រិះគិត​ពិចារណា​ ចូរ​កូន​នៅ​ជាមួយ​គេ​ឲ្យ​បាន​យូរ។
១៣ពាក្យ​សំដី​របស់​មនុស្ស​ល្ងី​លើ្ង រមែង​តែងតែ​នាំ​ឲ្យ​ក្តៅ​ចិត្ត​សំណើច​របស់​ពួកគេ​តែងតែ​នាំឲ្យ​ភ្លើត​ភ្លើន​ប្រព្រឹត្ត​អំពើ​បាប។
១៤ពាក្យ​របស់​អ្នក​ចូលចិត្ត​ស្បថ​រមែង​ធើ្វឲ្យ​ព្រឺ​សាច់ ជម្លោះ​របស់​គេ​បណ្តាល​ឲ្យ​អ្នក​ទាំង​ឡាយ​យក​ដៃ​ចុក​ត្រចៀក។
១៥ជម្លោះ​របស់​មនុស្ស​អួត​បំប៉ោង​តែង​តែ​បណ្តាល​ឲ្យ​មាន​ការ​បង្ហូរ​ឈាម ពាក្យ​ជេរ​ប្រទេច​របស់​ពួកគេ​ តែង​តែ​ធើ្វឲ្យ​សង្កៀរ​ត្រចៀក។

អំពីការសំងាត់
១៦អ្នក​ទម្លាយ​រឿង​អាថ៌​កំបាំង រមែង​ធើ្វឲ្យ​គេ​លែង​ទុក​ចិត្ត ហើយ​មិន​អាច​រក​មិត្ត​ភកិ្ត​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​ទៀត​ទេ។
១៧ចូរ​ស្រឡាញ់​មិត្ត​ភកិ្ត​ដោយ​ចិត្ត​ស្មោះ​ត្រង់ ប៉ុន្តែ​ ប្រសិន​បើ​កូន​ទម្លាយ​អាថ៌​កំបាំង​របស់​គេ កុំ​ទៅ​រក​គេ​ទៀត​ទ្បើយ។
១៨ដ្បិត​កូន​បាត់​បង់​មិត្ត​ភាព ដូច​មនុស្ស​បាត់​បង់​បង​ប្អូន​ដែល​ស្លាប់​ដែរ។
១៩កូន​បណ្តោយ​ឲ្យ​មិត្ត​ភក្តិ​ចាក​ចេញ​ទៅ គេ​មិន​អាច​វិល​មក​វិញ​បាន​ទេ គឺ​ដូចជា​បក្សា​ដែល​កូន​បណ្តោ្ឲយ​ឲ្យ​ហើរ​ចេញ​ពី​ក្នុង​ដៃ​របស់​កូន​ទៅ​បាត់។
២០កុំ​ខំ​តាម​គេ ដ្បិត​គេ​ទៅ​ឆ្ងាយ​ហើយ គេ​រត់​ដូច​ឈ្លូស​ដែល​រួច​ពី​អន្ទាក់។
២១ពេល​មាន​របួស យើង​អាច​ព្យាបាល​បាន​ពេល​ជេរ​គ្នា​ហើយ យើង​អាច​សំរុះ​សំរួល​ឲ្យ​ជា​នា​នឹង​គ្នាបាន ប៉ុន្តែ អ្នក​ដែល​ទម្លាយ​អាថ៌​កំបាំង គ្មាន​សង្ឃឹម​នឹង​ផ្សះ​ផ្សា​គ្នា​វិញ​ទ្បើយ។

អ្នកមានពុតត្បុត
២២មនុស្ស​ចោល​កន្ទុយ​ភ្នែក​តែងតែ​មាន​គំរោងការ​អាក្រក់។ អ្នក​ដែល​ចេះ​សំគាល់​មើល​មនុស្ស​ប្រភេទ​នេះ តែងតែ​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​គេ។
២៣នៅ​មុខ​កូន គេ​តែង​ពោល​ពាក្យ​ផ្អែម​ពីរោះ​ គេ​សរសើរ​ពាក្យ​សំដី​របស់​កូន ប៉ុន្តែ នៅ​ក្រោយ​ខ្នង​វិញ​គេ​ផ្លាស់​ប្តូរ​របៀប​និយាយ បែរ​ទៅ​យក​ពាក្យ​សំដី​របស់​កូន មក​ប្រើ​ដើម្បី​ធើ្វ​បាប​កូន​ទៅ​វិញ។

២៤ខ្ញុំ​ស្អប់​សេចក្តី​អាក្រក់​ជាច្រើន ប៉ុន្តែ មនុស្ស​ប្រភេទ​នេះ ខ្ញុំ​ស្អប់​ជាង​អ្វីៗ​ទាំង​អស់ ព្រះ​ជាម្ចាស់​ក៏​ស្អប់​គេ​ដែរ។
២៥អ្នក​ណា​បោះ​ដុំ​ថ្ម​ទៅ​លើ អ្នក​នោះ​មុខ​ជា​ត្រូវ​ដុំ​ថ្ម​ធ្លាក់​មក​លើ​​ក្បាល​ខ្លួន​ឯង​វិញ​មិន​ខាន។អ្នក​ណា​វាយ​គេ​ឲ្យ​របួស ដោយ​ប្រើ​កល​ល្បិច​ អ្នក​នោះ​មុខ​ជា​ត្រូវ​គេ​វាយ​ឲ្យ​របួស​វិញ​ដោយ​ប្រើ​កល​ល្បិច​មិន​ខាន។

២៦អ្នក​ជីក​រណ្តៅ មុខ​ជា​ធ្លាក់​ក្នុង​រណ្តៅ​នោះ អ្នក​ដាក់​អន្ទាក់​ចាប់​គេ មុខ​ជា​ជាប់​អន្ទាក់​នោះ​ពុំខាន​ដែរ។
២៧អំពើ​អាក្រក់​ដែល​មនុស្ស​ប្រព្រឹត្ត តែង​តែ​ធ្លាក់​មក​លើ​ខ្លួន​គេ​វិញ ដោយ​គេ​ពុំ​ដឹង​ខ្លួន​ថា ការ​អាក្រក់​នេះ​កើត​មក​ពី​ណា​ផង
២៨មនុស្ស​អួត​បំប៉ោង​តែង​តែ​ចំអក និង​ជេរ​គេ ប៉ុន្តែ អ្នក​នោះ​ត្រូវ​គេ​រង់​ចាំ​សង​សឹក ដូច​សិង្ហ​ពួន​ចាំ​ស្កាត់​ចាប់​សត្វ​ស៊ី​ដែរ។
២៩អ្នក​ណា​ដែល​សប្បាយ​ចិត្ត ដោយ​ឃើញ​មនុស្ស​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់​ជំពប់ដួល អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​អន្ទាក់ ហើយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​មុន​ពេល​ស្លាប់។

ការលើកលែងទោស
៣០គំនុំ​និង​កំហឹង សុទ្ធ​តែ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម មនុស្ស​បាប​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​នេះ​ណាស់។

ជំពូកទី ២៨

១អ្នក​ណា​សង​សឹក​គេ ព្រះ​ជាម្ចាស់​នឹង​សង​សឹក​អ្នក​នោះ​វិញ ព្រះ​អង្គ​នឹង​កត់​អំពើ​បាប​របស់​គេ​ក្នុង​បញ្ជី គ្មាន​ភេ្លច​បាប​មួយ​ណា​ទ្បើយ។
២ចូរ​អត់​អោន​ឲ្យ​ជន ដែល​ប្រព្រឹត្ត​ខុស​នឹង​កូន​ដូច្នេះ ពេល​កូន​អង្វរ​ព្រះ​ជាម្ចាស់ ព្រះ​អង្គ​នឹង​លើក​លែង​ទោស​ឲ្យ​កូន​ជា​មិន​ខាន។
៣បើ​មនុស្ស​ម្នាក់​ចេះ​តែ​ចង​កំហឹង ចំពោះ​មនុស្ស​ដូច​គ្នា តើ​អ្នក​ខឹង​នោះ​អាច​សុំ​ព្រះ​ជាម្ចាស់​ប្រោស​ឲ្យ​បាន​ជា​សះ​ស្បើយ​ម្តេច​កើត?។
៤បើ​មនុស្ស​គ្មាន​ចិត្ត​អាណិត​មេត្តា​ដល់​មនុស្ស​ដូច​គ្នា​ទេ​នោះ តើ​គេ​អាច​អង្វរ​សូម​ព្រះអង្គ​លើក​លែង​ឲ្យ​ខ្លួន​ដូច​ម្តេច​កើត?។
៥បើ​គេ​ជា​មនុស្ស​លោកីយ៍​នៅ​តែ​គុំ​កួន​ដូច្នេះ តើ​គេ​អាច​អង្វរ​ព្រះ​ជាម្ចាស់ សូម​ព្រះអង្គ​លើក​លែង​ទោស​ឲ្យ​ខ្លួន​គេ​ផ្ទាល់​ដូច​ម្តេច​កើត?
៦ចូរ​នឹក​ដល់​គ្រា​អវសាន​នៃ​ជីវិត ហើយ​លះ​បង់​ការ​ស្អប់​នេះ​ចោល​ទៅ! ចូរ​គិត​ថា​កូន​ត្រូវ​ស្លាប់​ហើយ​រូប​កាយ​ក៏​ត្រូវ​រលួយ​ដែរ ដូចេ្នះ​ចូរ​កាន់​តាម​វិន័យ​របស់​ព្រះ​អម្ចាស់​ទៅ!
៧ចូរ​នឹក​ដល់​វិន័យ​ទាំង​ឡាយ កុំ​គុំកួន​នឹង​មនុស្ស​ដូចគ្នា ចូរ​នឹក​ដល់​សម្ពន្ធ​មេត្រី​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​បំភ្លេច​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​មក​លើ​កូន​នោះ​ចោល​ទៅ។

ជម្លោះទាស់ទែងគ្នា
៨ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ជម្លោះ ធើ្វ​ដូចេ្នះ​កូន​នឹង​គ្មាន​ឱកាស​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ជន​កំរោល​តែង​តែ​បង្ក​ជម្លោះ​ឲ្យ​ឆាប​​ឆេះ​ទ្បើង។
៩អ្នក​បាប​តែង​តែ​បង្ក​ឲ្យ​មាន​ទំនាស់ ក្នុង​ចំណោម​មិត្ត​ភ័កិ្ត ហើយ​បណ្តាល​ឲ្យ​អស់​អ្នក​ដែល​នៅ​រស់​នៅ​ជុំគ្នា​ដោយ​សុខ​សាន្ត បែរជា​ប្រេះ​ឆា​នឹង​គ្នា​ទៅ​វិញ។
១០ដរាប​ណា​គេ​ថែម​អុស ភ្លើង​នៅ​តែ​ឆេះ ដរាប​ណា​គេ​រឹង​ចចេស ជម្លោះ​ក៏​នៅ​តែ​បន្ត​ខ្លាំង​ទ្បើងៗ​ដែរ។ មនុស្ស​មាន​កម្លាំង​យ៉ាង​ណា ចិត្ត​ឃោរ​ឃៅ​របស់​គេ​ក៏​ខ្លាំង​យ៉ាង​នោះ​ដែរ រីឯ​អ្នក​មាន​ស្តុក​ស្តម្ភ​យ៉ាង​ណា កំហឹង​របស់​គេ​ក៏​កាន់​តែ​សាហាវ​យ៉ាង​នោះ​ដែរ។

១១ការ​ស្វែង​គំនិត​គ្នា​យ៉ាង​ឆាប់​រហ័ស រមែង​បញ្ឆេះ​ភ្លើង​កំហឹង​ឲ្យ​ឆេះ​សន្ធោរ​សន្ធៅ​ទ្បើង។ ជម្លោះ​ដែល​កកើត​ទ្បើង​យ៉ាង​ឆាប់​រហ័ស ក៏​រមែង​ធើ្វ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ដែរ។
១២ពេល​ផ្លុំ​រងើក​ភ្លើង អណ្តាត​ភ្លើង​នឹង​លេច​ចេញ​មក ពេល​ស្តោះ​ទឹក​មាត់​លើ​រងើក​ភ្លើង ភ្លើង​នោះ​នឹង​រលត់។ ការ​ទាំង​ពីរ​នេះ​កើត​ទ្បើង​ដោយ​សារ​មាត់​តែមួយ។

ពាក្យសំដីអាក្រក់
១៣អ្នក​ខ្សឹប​ខ្សៀវ​និយាយ​អាក្រក់​ពី​គេ​និង អ្នក​ដែល​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​មុខជា​ត្រូវ​បណ្តាសា​ពុំខាន!​ គេ​បណ្តោយ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សាន្ត ត្រូវ​វិនាស​អន្តរាយ។

១៤ពាក្យ​មួល​បង្កាច់ រមែង​ធើ្វ​ឲ្យ​មនុស្ស​ជាច្រើន​បាត់​បង់​កិត្តិយស ហើយ​ធើ្វ​ឲ្យ​អ្នក​រង​គ្រោះ​រត់​គេច​ខ្លួន​ចេញ​ពី​ស្រុក។ ពាក្យ​មួល​បង្កាច់​នេះ ធើ្វ​ឲ្យ​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ត្រូវ​រលំ និង​ធើ្វ​ឲ្យ​ក្រុម​គ្រួសារ​អភិ​ជន​វិនាស​អន្តរាយ។

១៥​ពាក្យ​មួល​បង្កាច់ បណ្តាល​ឲ្យ​ស្វាមី​ដេញ​ភរិយា​ស្មោះ​ត្រង់ ទាំង​ធើ្វ​ឲ្យ​នាង​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​គេ​រក​បាន​ដោយ​នឿយ​ហត់​ទៀត​ផង។
១៦​អ្នក​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​មួល​បង្កាច់​លែង​បាន​សេចក្តី​សុខ​ទៀត​ហើយ គេ​ក៏​លែង​រស់​នៅ​យ៉ាង​ស្ងប់​ស្ងៀម​ទៀត​ដែរ។
១៧​ការ​វាយ​ដោយ​រំពាត់ តែង​តែ​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ រីឯ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សំដី តែង​តែ​បណ្តាល​ឲ្យ​បាក់​ទឹក​ចិត្ត។
១៨​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ពាក្យ​សំដី មាន​ច្រើន​ជាង​មនុស្ស ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។
១៩​អ្នក​ណា​គេច​ផុត ពី​ពាក្យ​មួល​បង្កាច់​របស់​អ្នក​ដទៃ ហើយ​មិន​បាន​រងគ្រោះ ព្រោះ​តែ​កំហឹង​របស់​អ្នក​មួល​បង្កាច់ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។ រីឯ​អ្នក​ដែល​មិន​ស្ថិត​នៅ ក្នុង​នឹម​របស់​អ្នក​មួល​បង្កាច់ ហើយ​មិន​ជាប់​ចំណង​របស់​គេ​ទេ​នោះ ពិត​ជា​មាន​សុភមង្គល។
២០ដ្បិត​នឹម​របស់​គេ​នោះ​ជា​នឹម​ដែក រីឯ​ចំណង​របស់​គេ​នោះ​ជា​ច្រវាក់​លង្ហិន។
២១​ពាក្យ​មួល​បង្កាច់ បណ្តា​ឲ្យ​ស្លាប់​យ៉ាង​ឃោរ​ឃៅ​បំផុត ស៊ូ​ស្លាប់​ប្រសើរ​ជាង​រស់​នៅ​ក្រោម​អំណាច​របស់​ជន​មួល​បង្កាច។
២២​ប៉ុន្តែ ពាក្យ​មួល​បង្កាច់​ពុំ​អាច​ធើ្វ​ចំពោះ​អ្នក​ដែល គោរព​ប្រណិប័តន៍​ព្រះ​អម្ចាស់​បាន​ទ្បើយ។ អណ្តាត​ភ្លើង​នៃ​ការ​មួល​បង្កាច់ ពុំ​អាច​ឆាប់​ឆេះ​អ្នក​នោះ​បាន​ទេ។
២៣​អ្នក​ដែល​បោះ​បង់​ព្រះ​អម្ចាស់​ចោល មុខ​ជា​ត្រូវ​ស្លាប់​ដោយ​សារ​ពួក​មួល​បង្កាច់ ព្រោះ​អ្នក​ទាំង​នោះ បង្ក​មូល​ហេតុ បង្កាត់​ភ្លើង​ដែល​មិន​ចេះ​រលត់។ ជន​និយាយ​មួល​បង្កាច់​សង្រ្គប់​អស់​អ្នក ដែល​បោះ​បង់​ចោល​ព្រះ​ជាម្ចាស់ ដូច​សិង្ហ​សង្រ្គប់​ចាប់​រំពា ឬ​ដូច​ខ្លា​រខិន​ហែក​រំពា​ស៊ី​ដែរ។
២៤-២៥​កូន​ធ្លាប់​ធើ្វ​របង​បន្លា ព័ទ្ធ​ជុំវិញ​ចំការ​របស់​កូន​យ៉ាង​ណា កូន​ក៏​ត្រូវ​ថ្លឹង​ពាក្យ​សំដី​របស់​កូន​យ៉ាង​នោះ​ដែរ។ កូន​ធ្លាប់​ទុក​ប្រាក់ និង​មាស​ដោយ​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា ចូរ​ទប់​មាត់ ហើយ​ដាក់​គន្លឹះ​យ៉ាង​នោះ​ដែរ!
២៦​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ដួល​ព្រោះ​ពាក្យ​សំដី​ទ្បើយ បើ​មិន​ដូចោ្នះ​ទេ កូន​មុខ​ជា​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ជន​ដែល​ចាំ​ឃ្លាំ​មើល​កូន។

ជំពូកទី ២៩

អំពីការខ្ចីប្រាក់
១​អ្នក​ដែល​មាន​ចិត្ត មេត្តា ករុណា​ រមែង​សុខ​ចិត្ត ឲ្យ​ជន​រួម​ជាតិ​ខ្ចី​ប្រាក់។ អ្នក​ដែល​ចេះ​ជួយ​គេ ប្រាកដ​ជា​កាន់​តាម​វិន័យ។
២​ចូរ​សុខ​ចិត្ត​ឲ្យ​ជន​រួម​ជាតិ​ខ្ចី​ប្រាក់ នៅ​ពេល​គេ​ត្រូវ​ការ។ ចូរ​សង​ប្រាក់​គេ ឲ្យ​ទាន់​ពេល​កំណត់។
៣​ចូរ​កាន់​ពាក្យ​សច្ច: ដើម្បី​ឲ្យ​គេ​ទុក​ចិត្ត​លើ​កូន។ ធើ្វ​ដូចេ្នះ​កូន​នឹង​ទទួល​អ្វី​ដែល​កូន​ត្រូវការ គ្រប់​ពេល​វេលា។
៤​មនុស្ស​ជាច្រើន​ចាត់​ទុក ប្រាក់​ដែល​ខ្លួន​ខ្ចី​ថា​ជា​ប្រាក់​ដែល​ខ្លួន​បាន​រើស​បាន គឺ​មិន​ចង់​សង​ម្ចាស់​ដើម​វិញ​ទេ។ ធើ្វ​ដូចេ្នះ បណ្តាល​ឲ្យ​អ្នក​ដែល​យក​អាសា​ខ្លួន ជួប​ការ​លំបាក។ ៥មុន​នឹង​ទទួល​ប្រាក់​គេ ចូរ​អោន​កាយ​ថើប​ដៃ​ម្ចាស់​ប្រាក់ ដោយ​ពោល​ពាក្យ​សុភាព​រាប​សា អំពី​ទ្រព្យ​របស់​ម្ចាស់​ប្រាក់​នោះ លុះ​ដល់​ពេល​ត្រូវ​សង គេ​ចេះ​បង្អង់​ឲ្យ​យឺត​យ៉ាវ សង​តែ​ពាក្យ​សំដី​នឹក​ស្តាយ ហើយ​ចោទ​ទៅ​លើ​កាល:​ទេស:។
៦​ប្រសិន​បើ កូន​បំណុល​អាច​សង​ប្រាក់​មក​វិញ​តែ​ពាក់​កណ្តាល​នោះ ម្ចាស់​បំណុល​ចាត់​ទុក​ខ្លួន​ឯង​ថា​មាន​សំណាង​ហើយ។ បើ​ពុំ​នោះ​ទេ ម្ចាស់​បំណុល​នឹង​បាត់​បង់​ទ្រព្រ​របស់​ខ្លួន ហើយ​មាន​សត្រូវ​ម្នាក់​ដោយ​ឥត​អំពើ។ កូន​បំណុល​នឹង​យក​ពាក្យ​ប្រមាថ​ប្រទេច​ផ្តាសា មក​សង​ជុំនួស​ប្រាក់​វិញ គេ​បែរ​ជា​មើល​គាត់ ជំនួស​ការ​គោរព។
៧ហេតុនេះ​ហើយ បាន​ជា​មនុស្ស​ជាច្រើន​មិន​ព្រម​ឲ្យ​គេ​ខ្ចី​ប្រាក់ មិន​មែន​មក​ពី​គេ​ចិត្ត​អាក្រក់​ទេ គឺ​មក​ពី​គេ​ខ្លាច​បាត់​បង់​ទ្រព្យ​ដោយ​ឥត​អំពើ។

ការចែកទាន
៨ប៉ុន្តែ ចូរ​មាន​ចិត្ត​អត់​ធ្មត់​នឹង​ជន​ក្រីក្រ កុំ​បណ្តោយ​ឲ្យ​គេ​រង់ចាំ​ទាន​យូរ​ពេក។
៩ចូរ​យក​អាសា​ជន​កំសត់​ទុគ៌ត ដោយ​ចង់​ប្រតិបត្តិ​តាម​វិន័យ កុំ​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ នៅ​ពេល​ដែល​គេ​ត្រូវការ​ទ្បើយ។
១០ស៊ូ​ខាត​បង់​ប្រាក់ សំរាប់​បង​ប្អូន ឬសំរាប់​មិត្ត​ភក្តិ ជាជាង​លាក់​ប្រាក់​នោះ​ទុក​នៅ​ក្រោម​ដុំថ្ម​ឲ្យ​ច្រែះ​ស៊ី។
១១​ចូរ​ប្រើ​ប្រាស់​ទ្រព្យ​របស់​កូន ស្រប​តាម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដូចេ្នះ ទ្រព្យ​ទាំង​នោះ​មាន​ប្រយោជន៍​សំរាប់​កូន ជាង​មាស​ទៅ​ទៀត។
១២ចូរ​ធើ្វ​ទាន​សំរាប់​ជន​ក្រីក្រ ដោយ​បំរុង​ទុក​ទ្រព្យ​ទាំង​នោះ​ក្នុង​ឃ្លាំង​របស់​កូន ទាន​ទាំង​នោះ​នឹង​រំដោះ​កូន​ពី​គ្រោះ​កាច​ទាំង​ឡាយ។
១៣ទាន​ទាំង​នោះ នឹង​ការពារ​កូន​នៅ​ចំពោះ​មុខ​សត្រូវ ហើយ​តយុទ្ធ​សំរាប់​កូន ប្រសើរ​ជាង​ខែល​ដ៏​មាំ ឬ​លំពែង​ដ៏​ធ្ងន់​ទៅ​ទៀត។

អំពីអ្នកជួយធានា
១៤​អ្នក​មាន​ចិត្ត​ល្អ រមែង​ជួយ​ធានា​រ៉ាប់​រង​ឲ្យ​ជន​រួម​ជាតិ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​លះ​បង់​ចោល​គេ តែង​តែ​បាត់​បង់​កិត្តិ​យស។
១៥​ប្រសិន​បើ ​មាន​នរណា​ម្នាក់​ជួយ​ធានា​រ៉ាប់​រង​ឲ្យ​កូន ចូរ​កុំ​បំភ្លេច​គុណ​គេ​ទ្បើយ ព្រោះ​គេ​ហ៊ាន​ប្រថុយ​ជីវិត​គេ​ផ្ទាល់ ដើម្បី​ធានា​កូន។
១៦មនុស្ស​បាប តែង​តែ​ខ្ជះខ្ជាយ​ទ្រព្យ​សម្បតិ្ត​របស់​អ្នក​ដែល​ជួយ​ធានា​ខ្លួន។ ១៧​ហើយ​ជន​រមិល​គុណ ក៏​តែង​តែ​បោះ​បង់​ចោល​អ្នក​ដែល​បាន​ជួយ​រំដោះ​គេ​ឲ្យ​រួច​ខ្លួន​ដែរ។
១៨អ្នក​មាន​ជាច្រើន​ត្រូវ​ហិន​ហោច ព្រោះ​តែ​បាន​ជួយ​ធានា​គេ​អ្នក​ទាំង​នោះ​ត្រូវ​ជ្រួល​ច្របល់​ញាប់​ញ័រ​ដូច​រលក​សមុទ្រ។ មាន​អ្នក​ធំ​ខ្លះ​ក៏​ត្រូវ​ចាក​ចេញ​ពី​មាតុ​ភូមិ​របស់​ខ្លួន ហើយ​ត្រាច់​ចរ​ឥត​គោលដៅ​តាម​ប្រជា​ជាតិនានា ព្រោះតែ​បាន​ជួយ​តែ​បាន​ជួយ​ធានា​អ្នក​ដទៃ។
១៩មនុស្ស​បាប តែងតែ​រត់​ប្រញាប់​ប្រញាល់​ជួយ​ធានា​អ្នក​ដទៃ​ព្រោះ​សង្ឃឹម​ថា​ខ្លួន​បាន​ចំណេញ​ពី​ការ​ធានា​នោះ តែ​គាត់​មុខ​ជា​ត្រូវ​ជាប់​ចោទ​នៅ​តុលាការ​ពុំខាន។
២០ចូរ​ជួយ​យក​អាសា​ជន​រួម​ជាតិ តាម​លទ្ធភាព​របស់​កូន ប៉ុន្តែ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​ឧបាយ​កល​របស់​គេ។

អ្នកមានប្រាជ្ញារស់នៅដោយខ្លួនឯង
២១​មនុស្ស​ត្រូវការ​ទឹក អាហារ និង​សម្លៀក​បំពាក់ ជាចាំបាច់ ហើយ​ក៏​ត្រូវការ​ផ្ទះ​សំបែង​ជា​ចាំបាច់ ដើម្បី​លាក់​ខ្លួន​ពួន​អាត្មា​ដែរ។
២២​ការ​រស់នៅ​យ៉ាង​ក្រីក្រ ក្រោម​ដំបូល​ខ្ទម​ស្លឹក​របស់​ខ្លួន ប្រសើរ​ជាង​ជប់​លៀង​យ៉ាង​អធឹក​អធម​ក្នុង​ផ្ទះ​របស់​អ្នក​ដទៃ។
២៣​ទោះបី​កូន​មាន​តិច ឬ​ច្រើន​ក្តី ចូរ​ស្កប់​ចិត្ត​ជានិច្ច ដូច្នេះ​គ្មាន​នរណា​ចោទ​កូន​ថា ស៊ីបាយ​របស់​គេ​ទ្បើយ។
២៤​ជន​ដែល​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ពិត​ជា​រស់នៅ​យ៉ាង​ថោក​ទាប ព្រោះ​នៅ​ទីណា​ក៏​ដោយ គេ​គ្មាន​សិទ្ធ​ហើប​មាត់​និយាយ​បាន​ទេ។
២៥​កូន​នឹង​បំរើ​បាយ​ទឹក​ឲ្យ​គេ តែ​គ្មាន​នរណា​ដឹង​គុណ​កូន​ទេ ហើយ​គេ​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក​លើ​កូន​ទៀត​ផង៖
២៦«នែ អា​ចោល​ស្រុក! មក​ណេះ​រៀបចំ​បាយ​ទឹក អ្វីៗ​ដែល​ឯង​កាន់​នោះ​ចូរ​យក​មក​ឲ្យ​អញ​ហូប!
២៧​នែ អា​ចោល​ស្រុក! ចេញ​ទៅ! មាន​ភ្ញៀវ​កិត្តិយស​មក​ដល់​ហើយ! មាន​បង​ប្អូន​មក​ស្នាក់​នៅ​ផ្ទះ​អញ អញ​ត្រូវការ​ផ្ទះ»។
២៨​ចំពោះ​អ្នក​ដែល​ចេះ​គិត ពេល​ឮ​គេ​ជេរ​ខ្លួន​ថា «អា​បំបង់​បាយ» ឬ ក៏​ឮ​ពាក្យ​ជេរ​ប្រមាថ​របស់​ម្ចាស់​បំណុល នោះ​ពិត​ជា​បណ្តាល​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់!។

ជំពូកទី ៣០

ការអប់រំកូន
១អ្នក​ស្រឡាញ់​កូន​ប្រុស ​របស់​ខ្លួន​ខ្លាំង តែង​តែ​វាយ​វា​នឹង​រំពាត់​ជា​ញឹក​ញាប់។ ដល់​ពេល​ចាស់ អ្នក​នោះ​នឹង​បាន​សប្បាយ​ដោយ​សារ​កូន​ពុំខាន។
២អ្នក​អប់រំ​កូន​ប្រុស​របស់​ខ្លួន​បាន​ល្អ រមែង​ស្កប់​ចិត្ត ដោយ​សារ​កូន​នោះ។ គេ​មុខ​ជា​ខ្ពស់​មុខ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ខ្លួន​ស្គាល់ ព្រោះ​តែ​កូន​នោះ​ទៀត។
៣អ្នក​ដែល​ផ្តល់​ចំណេះ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​រមែង​ធើ្វ​ឲ្យ​សត្រូវ​ច្រណែន​ឈ្នានីស ហើយ​បាន​សប្បាយ​រីក​រាយ​ក្រៃ​លៃង នៅ​ចំពោះ​មុខ​មិត្ត​ភកិ្ត​របស់​ខ្លួន។
៤​កាល​ណា​អ្នក​នោះ​ផុត​ជីវិត គាត់​ដូចជា​មិន​ស្លាប់​ទេ ព្រោះ​មាន​កូន​ម្នាក់​ដូច​គាត់​បន្ត​ពូជ​ពង្ស​របស់​គាត់។
៥​ក្នុង​ពេល​គាត់​នៅ​មាន​ជីវិត គាត់​អរ​សប្បាយ​នឹង​ឃើញ​កូន​ប្រុស​របស់​គាត់​ពេល​គាត់​ស្លាប់ គាត់​បិទ​ភ្នែក​ជិត ដោយ​មិន​ស្តាយ​ស្រណោះ​អ្វី​ទេ។ ៦គាត់​ទុក​កូន​ម្នាក់​ដែល​នឹង​ចេះ​សង​សឹក​សត្រូវ​ឲ្យ​គាត់ ហើយ​ដឹង​គុណ​មិត្ត​ភកិ្ត​របស់​គាត់។
៧​អ្នក​ដែល​ថ្នាក់​ថ្នម​កូន​ប្រុស​ខ្លាំង​ពេក ត្រូវ​តែ​ព្យាបាល​របួស​របស់​កូន​នោះ។ ពេល​កូន​ស្រែក​តែ​បន្តិច គាត់​ភ័យ​ស្លោ​ភ្លាម។ ៨​សេះ​ដែល​គេ​បង្ហាត់​មិន​ដល់​ពិបាក​ជិះ រីឯ​កូន​ប្រុស​ដែល​គេ​បណោ្តយ​ឲ្យ​ធើ្វ​តាម​ចិត្ត តែង​តែ​ធើ្វ​បាប​ឪពុក​ម្តាយ។
៩​ប្រសិន​បើ​អ្នក​ថ្នាក់​ថ្នម​កូន​ពេក កូន​មុខ​ជា​ធើ្វ​ឲ្យ​អ្នក​កើត​ទុក្ខ​ប្រសិន​បើ​អ្នក​លេង​ជាមួយ​វា វា​នឹង​ធើ្វ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​ពុំខាន។
១០​ចូរ​កុំ​លេង​សើច​ជាមួយ​កូន​ជ្រុល​ពេក ក្រែង​នាំ​ឲ្យ​អ្នក​មាន​ទុក្ខ​រួម​ជាមួយ​វា នៅ​ទី​បញ្ចប់​អ្នក​នឹង​នឹក​ស្តាយ​ពុំខាន។
១១​ពេល​កូន​នៅ​ក្មេង ចូរ​កុំ​បណ្តោយ​ឲ្យ​វា​មាន​សេរី​ភាព​ជ្រុលពេក។
១២​ចូរ​វាយ​ប្រដៅ​កូន ពេល​វា​នៅ​ក្មេង ក្រែង​ដល់​ពេល​វា​ធំ វា​មិន​ស្តាប់​បង្គាប់។
១៣​ចូរ​យក​ចិត្ត​ទុក​ដាក់​អប់រំ​កូន​ប្រុស​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​អ្នក​ជួប​ការ​អាម៉ាស់ ដោយ​សារ​កិរិយា​អាក្រក់​របស់​វា។

សុខភាព
១៤​ជន​ក្រីក្រ​ដែល​មាន​សុខ​ភាព​ល្អ និង​កម្លាំង​មាំ​មួន​ប្រសើរ​ជាង​អ្នក​មាន​ស្តុកស្តម្ភ តែ​មាន​សុខភាព​ទន់​ខ្សោយ!។
១៥​មាន​សុខភាព​ល្អ​មាំ​មួន​ប្រសើរ​ជាង​មាន​មាស​ទាំង​អស់​នៃ​ពិភព​លោក មាន​កាយ​សម្បទា​មាំមួន​ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បតិ្ត​ស្តុក​ស្តម្ភ។
១៦​ពុំ​មាន​សម្បត្តិ​ណា ប្រសើរ​ដូច​ខ្លួន​ប្រាណ​មាន​សុខ​ភាព​ល្អ​ទ្បើយ គ្មាន​សុភមង្គល​ណា​ប្រសើរ​ជាង​មាន​ការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ទេ។
១៧​ស៊ូ​ស្លាប់ ជា​ជាង​រស់​នៅ​ដោយ​អភ័ព្វ ស៊ូ​បាត់​បង់​ជីវិត ជា​ជាង​រស់​នៅ តែ​មាន​ជំងឺ​រ៉ាំរៃ។
១៨​ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា ដាក់​នៅ​មុខ​អ្នក​ជំងឺ ដែល​មិន​ឃ្លាត ប្រៀប​ដូចជា​ម្ហូប​អាហារ​ដែល​គេ​សែន​នៅ​លើ​ផ្នូរ​ខ្មោច។
១៩​តើ​សំណែន​ដែល​គេ​សែន​ទៅ​ព្រះ​ក្លែង​ក្លាយ​មាន​ប្រយោជន៍​អ្វី​ដល់​ព្រះ​នោះ បើ​ព្រះ​នោះ​មិន​ដឹង​រស​ជាតិ មិន​ដឹង​ក្លិន! រីឯ​មនុស្ស​មាន​ជំងឺ ក៏​ដូច្នោះ​ដែរ។២០​គាត់​តែង​តែ​មើល​ម្ហូប​អាហារ​ដែល​គេ​យក​មក​ឲ្យ​គាត់ ហើយ​ដក​ដង្ហើម​ធំ​ដែរ។

ការសប្បាយរីករាយ
២១​ចូរ​កុំ​បណ្តោយ​ខ្លួន​តាម​ទុក្ខ​ព្រួយ​ទ្បើយ! ចូរ​កុំ​យក​ទុក្ខ​កង្វក់​មក​ដាក់​ក្នុង​ខ្លួន​ឯង។
២២​ចិត្ត​រីករាយ​រមែង​ធើ្វ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ ការ​ត្រេកអរ តែង​តែ​ធើ្វ​ឲ្យ​គេ​មាន​អាយុ​យឺន​យូរ។
២៣​ចូរ​ឆ្លៀត​ពេល​សប្បាយ​ខ្លះ ចូរ​ធើ្វ​ចិត្ត​ឲ្យ​រីករាយ​ទ្បើង ចូរ​បណ្តេញ​ទុក្ខ​ព្រួយ​ឲ្យ​ឆ្ងាយ​ពី​អ្នក ដ្បិត​ទុក្ខ​ព្រួយ​បំផ្លាញ​មនុស្ស​អស់​ជាច្រើន ហើយ​ទុក្ខ​ព្រួយ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។
២៤​ចិត្ត​ច្រណែន​ឈ្នានីស និង​កំហឹង តែង​តែ​ធើ្វ​ឲ្យ​អាយុ​ខ្លី ​​​​​​​​​​​រីឯ​កង្វល់​តែងតែ​ធើ្វ​ឲ្យ​មនុស្ស​ឆាប់​ចាស់​មុន​អាយុ។
២៥​ការ​សប្បាយ​ចិត្ត រមែង​ធើ្វ​ឲ្យ​គេ​បរិភោគ​ឆ្ងាញ់ ហើយ​ចាប់​អារម្មណ៍​នឹង​ម្ហូប​អាហារ ដែល​ខ្លួន​បរិភោគ។

ជំពូកទី ៣១

អំពីធនធាន
១ការ​ខ្វល់​ខ្វាយ​ នឹង​ទ្រព្យ​សម្បត្តិ​រមែង​ធើ្វ​ឲ្យ​អ្នក​មាន​ដេក​មិន​លក់​ ហើយ​ធ្លាក់​ខ្លួន​ស្គម។ ២រីឯ​ការ​ខ្វល់​ខ្វាយ​រក​ស៊ី ​ក៏​ធើ្វ​ឲ្យ​ដេក​បិទ​ភ្នែក​មិន​ជិត ដូច​មាន​ជំងឺ​យ៉ាង​ធ្ងន់​ដែរ។
៣អ្នក​មាន​នឿយ​ហត់​ដោយ​ខំ​ប្រមូល​ទ្រព្យ។ ពេល​ឈប់​ប្រមូល គាត់​គិត​តែ​ពី​សប្បាយ។
៤​អ្នក​ក្រ​ធើ្វ​ការ​នឿយ​ហត់​ស្ទើរ​ស្លាប់​ខ្លួន នៅ​តែ​រក​មិន​បាន​គ្រប់​គ្រាន់ ពេល​ឈប់​រក គាត់​រឹត​តែ​ខ្វះ​ខាត​ខ្លាំង​ទៀត។
៥​អ្នក​ស្រឡាញ់​មាស​ខ្លាំង មិន​ដែល​សុច​រិត​ទេ។ អ្នក​គិត​តែ​ពី​រក​ចំណេញ រមែង​ឃ្លាត​ចាក​ពី​គន្លង​ផ្លូវ​ល្អ។
៦មនុស្ស​ជាច្រើន​រងគ្រោះ ហើយ​ជួប​ប្រទះ​នឹង​មហន្តរាយ ព្រោះ​តែ​ស្រឡាញ់​មាស​ខ្លាំង​ពេក។
៧មាស​ជា​អន្ទាក់​សំរាប់​អស់​អ្នក ដែល​វក់​នឹង​វា​ហើយ មនុស្ស​គ្មាន​សុភនិច្ឆ័យ តែង​តែ​ជាប់​អន្ទាក់​នោះ។
៨អ្នក​មាន​ដែល​គ្មាន​កំហុស ហើយ​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​មិន​វក់​តាម​មាស ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ ៩តើ​អ្នក​មាន​បែប​នោះ​នៅ​ឯណា? យើង​ត្រូវ​នាំ​គ្នា​ទៅ​សរសើរគាត់! ដ្បិត​ក្នុង​ចំណោម​ប្រជា​ជន​ទាំង​មូល មាន​តែ​គាត់​ទេ​ដែល​បាន​ប្រព្រឹត្តិ​ការ​អស្ចារ្យ​បែប​នេះ។ ១០តើ​នរ​ណា​អាច​គេច​ផុត​ពី​ការ​ល្បួង​នេះ​បាន? ប្រសិន​គាត់​មិន​វក់​នឹង​មាស​មែន គាត់​អាច​ខ្ពស់​មុខ​បាន។
មាន​មនុស្ស​តិច​ណាស់ ដែល​មាន​ឱកាស​បំពាន​លើ​វិន័យ តែ​មិន​ព្រម​បំពាន ឬ​ទោះបី​ជា​គេ​អាច​ប្រព្រឹតិ្ត​អំពើ​បាប​ក្តី ក៏​គេ​មិន​ព្រម​ប្រព្រឹត្ត​ដែរ។ ១១មនុស្ស​បែប​នេះ នឹង​ចម្រុង​ចម្រើន​យ៉ាង​ខ្លាំង​ហើយ​អង្គ​ប្រជុំ​ នឹង​និយាយ​រៀប​រាប់​នូវ​អំពើ​ល្អ​ដែល​គេ​បាន​ប្រព្រឹត្ត។

អំពីការជប់លៀង
១២ពេល​អ្នក​អង្គុយ​រួម​តុ​ជាមួយ​អ្នក​ធំ ចូរ​កុំ​លាន់​មាត់​នឹង​ម្ហូប​ដ៏​ឆ្ងាញ់​ទាំង​នោះ​ថា «មាន​ម្ហូប​ច្រើន​ណាស់!»។
១៣ចូរ​នឹក​ចាំ​ជានិច្ច​ថា ចិត្ត​លោភ​លន់​ជា​ការ​អាក្រក់ ជា​ហេតុ​នាំ​ឲ្យ​ភ្នែក​មើល​ឃើញ​តែ​របស់ ដែល​ខ្លួន​ចង់​បាន។ ពុំ​មាន​អ្វី​អាក្រក់​ជាង​ភ្នែក​ទ្បើយ ហេតុ​នេះ​ហើយ​បាន​ជា​ភ្នែក​ចេះ​តែ​យំ។
១៤កុំ​លូក​ដៃ​ទៅ​រក​ម្ហូប ដែល​អ្នក​ដទៃ​ចង់​បាន​ក្រែង​ប៉ះ​ទង្គិច​ដៃ​របស់​គេ។
១៥ចូរ​ចេះ​ស្មាន​ចិត្ត​អ្នក​ជិត​ខាង ហើយ​រិះគិត​ពិចារណា​សិន មុន​នឹង​លូក​ដៃ។
១៦អ្វីៗ​ដែល​គេ​លើក​ជូន​អ្នក ចូរ​បរិភោគ​ដោយ​សម​រម្យ កុំ​ឲ្យ​គេ​ដៀល​ថា អ្នក​ស៊ី​ដូច​ជ្រូក។
១៧ចូរ​ឈប់​បរិភោគ​ឲ្យ​បាន​មុន​គេ ដើម្បី​សំដែង​ថា អ្នក​ជា​មនុស្ស​មាន​សុជីវធម៌ កុំ​បរិភោគ​ហាក់​ដូចជា​មិន​ចេះ​ឆ្អែត ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ទាស់​ចិត្ត​នោះ​ទ្បើយ។
១៨ប្រសិន​បើ​អ្នក​រួម​តុ​ជាមួយ​មនុស្ស​ជាច្រើន​កុំ​លូក​ដៃ​ទៅ​បរិភោគ​មុន​គេ​ឲ្យ​សោះ។
១៩មនុស្ស​មាន​សុជីវធម៌​ តែង​ស្កប់​ចិត្ត​នឹង​របស់​បន្តិច​បន្តួច! កាល​ណា​គាត់​ចូល​ដំណេក គាត់​ឥត​រសាប់​រសល់​ទេ។
២០អ្នក​បរិភោគ ដោយ​ចេះ​ប្រមាណ នឹង​សំរាន្ត​លក់​ស្រួល គាត់​ក្រោក​ពី​ព្រលឹម ហើយ​ស្រួល​ខ្លួន។ រីឯ​មនុស្ស​ល្មោភ តែង​តែ​ដេក​មិន​លក់ ក្អួត​ចង្អោរ និង ចុក​ពោះ​ជាដើម។
២១ប្រសិន​បើ​គេ​បង្ខំ​ឲ្យ​បរិភោគ​ច្រើន​ជ្រុល ចូរ​ក្រោក​ទ្បើង​ទៅ​ក្អួត​ឲ្យ​ឆ្ងាយ​ពី​គេ នោះ​កូន​នឹង​បាន​ធូរ​ស្រាល។
២២ម្នាល​កូន​អើយ! ចូរ​ស្តាប់​ឪពុក! កុំ​មើល​ងាយ​ពាក្យ​របស់​ឪពុក​ទ្បើយ! ទៅ​ថៃ្ង​មុខ​កូន​នឹង​យល់​ពាក្យ​ដែល​ឪពុក​ប្រាប់​ជា​មិន​ខាន។ ចូរ​ចេះ​ប្រមាណ​ក្នុង​គ្រប់​កិច្ចការ នោះ​កូន​នឹង​ចៀស​ផុត​ពី​ការ​ឈឺ​ស្កាត់។
២៣អ្នក​ដែល​អញ្ជើញ​ភ្ញៀវ​មក​ជប់​លៀង​យ៉ាង​អធឹក​អធម មុខ​ជា​ទទួល​ការ​សរសើរ​ពី​មនុស្ស​គ្រប់ៗ​គ្នា ព្រោះ​គេ​យល់​ឃើញ​ថា គាត់​មាន​ចិត្ត​ទូលាយ។
២៤ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ទទួល​ភ្ញៀវ​ដោយ​សំចៃ​បាយ នឹង​ត្រូវ​គេ​និយាយ​ដើម​ពេញ​ទីក្រុង​ថា គាត់​ជា​មនុស្ស​មាន​ចិត្ត​កំណាញ់។

អំពីស្រា
២៥ចូរ​កុំ​អះ​អាង​ថា​ខ្លួន​ខ្លាំង​ជាង​ស្រា ដ្បិត​ស្រា​បាន​ធើ្វ​ឲ្យ​មនុស្ស​ជាច្រើន​វិនាស​អន្តរាយ។
២៦កំដៅ​របស់​ឡ រមែង​ល្បង​ល​មើល​គុណ​ភាព​ដែក រីឯ​ស្រា​ក៏​ល្បង​ល​មើល​ចិត្ត​ពួក​អ្នក​ក្រអឺត​ក្រទម​ដែល​ប្រវាយ​ប្រតប់​គ្នា​ដែរ។
២៧ស្រា​ប្រៀប​បាន​នឹង​ជីវិត​សំរាប់​មនុស្ស​យើង​ឲ្យ​តែ​យើង​បរិភោគ​ដោយ​ចេះ​ប្រមាណ។ បើ​គ្មាន​ស្រា​ទេ តើ​ជីវិត​របស់​គេ​សប្បាយ​ដូច​ម្តេច​បាន? ព្រះ​ជាម្ចាស់​បង្កើត​ស្រា​តាំង​ពី​ដើម​ដំបូង ដើម្បី​ធើ្វ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ។
២៨ប្រសិន​បើ​គេ​បរិភោគ​ស្រា តាម​ពេល​វេលា និង ចេះ​ប្រមាណ ស្រា​នោះ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ល្អ និង​ចិត្ត​រីក​រាយ។
២៩ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​បរិភោគ​ស្រា​ជ្រុល​បណ្តាល​ឲ្យ​អារម្មណ៍​ទៅ​ជា​កាច​សាហាវ រក​រឿង​ឈ្លោះ​ប្រកែក​គ្នា។
៣០ការ​ស្រវឹង ធើ្វ​ឲ្យ​មនុស្ស​ខ្វះ​សុភនិច្ឆ័យ​កាន់​តែ​មួម៉ៅ​ទ្បើង​រហូត​ដល់​បណ្តាល​ឲ្យ​មាន​រឿង​ដល់​ខ្លួន។ ស្រា​ធើ្វ​ឲ្យ​គេ​បាក់​កម្លាំង ហើយ​ត្រូវ​អ្នក​ដទៃ​វាយ​ដំ​ថែម​ទៀត​ផង។
៣១ពេល​កូន​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ដែល​គេ​ពិសា​ស្រា​ច្រើន ចូរ​កុំ​ស្តី​បន្ទោស​អ្នក​ជិត​ខាង នៅ​ពេល​ឃើញ​គេ​បរិភោគ​ស្រា​ហួស​កំណត់​ទ្បើយ ចូរ​កុំ​បន្ទុះ​បង្ហាប់​គេ កុំ​និយាយ​ពាក្យ​ដែល​ធើ្វ​ឲ្យ​គេ​ខូច​ចិត្ត កុំ​បំបាក់​មុខ​គេ ដោយ​ទារ​ប្រាក់​ដែល​គេ​ជំពាក់​កូន​ឲ្យ​សោ។

ជំពូកទី ៣២

កិរិយា​មាយាទ​ក្នុង​ពិធី​ជប់​លៀង
១ប្រសិន​បើ គេ​អញ្ជើញ​អ្នក​ឲ្យ​ធើ្វ​អធិបតី​នៃ​ពិធី​ជប់លៀង ​កុំ​វាយ​ប្ញក​ទ្បើយ! ចូរ​ធើ្វ​ដូច​ភ្ញៀវ​ធម្មតា​ក្នុង​ចំណោម​ភ្ញៀវ​ឯទៀតៗ។ ចូរ​អញ្ជើញ​ភ្ញៀវ​ទៅ​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួន រួច​សឹម​អង្គុយ​ខ្លួន​ឯង។ ២ចូរ​បំពេញ​ករណីយ​កិច្ច​ទាំង​អស់​របស់​ខ្លួន​ជាមុន​សិន រួច​សឹម​ទៅ​អង្គុយ​នៅ​កន្លែង​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​មាន​អំណរ​ដោយ​ឃើញ​ភ្ញៀវ​ពេញ​ចិត្ត​ហើយ​ឲ្យ​អ្នក​ទទួល​កម្រង​ផ្កា​ដែល​ជារង្វន់ ព្រោះ​អ្នក​ចាត់​ចែង​ពិធី​បាន​ល្អ​ឥត​ខ្ចោះ។

៣ប្រសិន​បើ​អ្នក​មាន​វ័យ​ចាស់​ជាង​គេ អ្នក​មាន​សិទ្ធ​នឹង​និយាយ​ក៏​ប៉ុន្តែ ចូរ​និយាយ​តែ​អំពី​សេចក្តី​ដែល​អ្នក​ដឹង កុំ​រំខាន​ដល់​ភ្លេង​ដែល​កំពុង​លេង​ទ្បើយ។ ៤កុំ​ថ្លែង​សុន្ទរកថា​នៅ​ពេល​ដែល​គេ​កំពុង​ស្តាប់​ភ្លេង និង​ចំរៀង​កុំ​លាត​ត្រដាង​ប្រាជ្ញា​របស់​ខ្លួន ខុស​ពេល​វេលា។ ៥ភ្លេង​នៅ​ក្នុង​ពិធី​ជប់​លៀង​ដែល​ភ្ញៀវ​កំពុង​ពិសា​ស្រា ប្រៀប​ដូចជា​ពេជ្រ​ដែល​គេ​ដាំ​នៅ​លើ​ចិញ្ចៀន​មាស។ ៦បទ​ភ្លេង​កំដរ​ស្រា​ឆ្ងាញ់ ក៏​ប្រៀប​ដូចជា​បន្តោង​មរកត​ជាប់​នៅ​ខ្សែ​ក​មាស​ដែរ។
៧ប្រសិន​បើ​អ្នក​នៅ​ក្មេង​ជាង​គេ ហើយ​បើ​គេ​សុំ​ឲ្យ​និយាយ ចូរ​និយាយ​ចុះ។ ប៉ុន្តែ ត្រូវ​រង់ចាំ​គេ​អង្វរ​ពីរ​ដង សឹម​និយាយ។ ៨កុំ​និយាយ​វែង​ពេក គឺ​ត្រូវ​និយាយ​យ៉ាង​សង្ខេប ប្រើ​ពាក្យ​តិច​តួច​បាន​ហើយ។ ចូរ​ធើ្វ​ដូច​ជា​អ្នក​ចេះ​ដឹង​ក៏​ប៉ុន្តែ​នៅ​ស្ងៀម។ ៩កុំ​វាយ​ឫក​ក្នុង​ចំណោម​អ្នក​ធំ កុំ​និយាយ​ព្រោក​ប្រាជ្ញ​នៅ​ទី​ណា​មាន​មនុស្ស​ចាស់។ ១០ផ្លេក​បន្ទោរ​តែង​តែ​មាន​មុន​ឮ​ផ្គរ​លាន់​យ៉ាង​ណា កេរិ៍្ត​ឈ្មោះ​របស់​មនុស្ស​ស្រគត់​ស្រគំ​ក៏​ល្បី​ខ្ទេ​ខ្ទារ​យ៉ាង​នោះ​ដែរ។
១១ដល់​ម៉ោង​ហើយ ចូរ​ក្រោក​ទ្បើង កុំ​បង្អង់​ទ្បើយ! ចូរ​រូតរះ​ត្រទ្បប់​ទៅ​ផ្ទះ​វិញ។
១២នៅ​ផ្ទះ អ្នក​អាច​លេង​សប្បាយ​តាម​អំពើ​ចិត្ត ប៉ុន្តែ កុំ​ប្រព្រឹត្ត​អំពើ​បាប​ ដោយ​និយាយ​អួត​បំប៉ោង​ទ្បើយ។
១៣ក្រោយ​មក ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ដែល​បាន​បង្កើត​អ្នក ហើយ​ប្រទាន​ព្រះ​អំណោយ​របស់​ព្រះ​អង្គ​យ៉ាង​បរិបូណ៌​ដល់​អ្នក។

ភាគទីបួន

ការគោរពកោតខ្លាចព្រះជាម្ចាស់
១៤អ្នក​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ រមែង​ទទួល​ការ​ប្រៀន​ប្រដៅ។ អ្នក​ដែល​ស្វែង​រក​ព្រះ​អង្គ​តាំង​ពី​ព្រលឹម រមែង​ទទួល​ការ​ប្រោស​ប្រណី​ពី​ព្រះ​អង្គ។
១៥អ្នក​ដែល​ព្យាយាម​សិក្សា​គម្ពីរ​វិន័យ រមែង​ទទួល​ព្រះ​ពរ​យ៉ាង​បរិបូណ៌ រីឯ​មាន​ពុត​ត្បុត​វិញ រមែង​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប ព្រោះ​តែ​វិន័យ។
១៦អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ តែង​តែ​ស្គាល់​អ្វី​ដែល​សុចរិត អំពើ​ល្អ​ដែល​ពួក​គេ​ប្រព្រឹត្ត នឹង​ភ្លឺ​ចិញ្ចែង​ចិញ្ចាច។
១៧មនុស្ស​បាប មិន​ព្រម​ឲ្យ​គេ​ស្តី​បន្ទោស​ទេ ហើយ​តែង​តែ​បក​ស្រាយ​គម្ពីរ​វិន័យ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។
១៨មនុស្ស​ដែល​ផ្តល់​យោបល់​ល្អ តែង​តែ​រិះគិត​ពិចារណា រីឯ​ជន​ពាល​និង​ជន​អួត​បំប៉ោង​មិន​ខ្លាច​អ្វី​សោះ​ទ្បើយ។
១៩មុន​ធ្វើការ​អ្វី ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ជា​មុន​សិន ធើ្វ​ដូចេ្នះ​អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ទ្បើយ។
២០កុំ​ចូល​ទៅ​ក្នុង​ផ្លូវ ដែល​មាន​ឧបសគ្គ​ច្រើន​ក្រែង​ជំពប់​ជើង​នៅ​កន្លែង​រដិប​រដុប។
២១កុំ​ទុក​ចិត្ត​ផ្លូវ​រាប​ស្មើ។
២២សូម្បី​តែ​ជាមួយ​កូន​របស់​ខ្លួន​ផ្ទាល់ ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ។
២៣ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធើ្វ ទោះ​បី​ស្រប​តាម​វិន័យ​របស់​ព្រះ​ជាម្ចាស់។
២៤អ្នក​ពឹង​ផ្អែក​លើ​វិន័យ តែងតែ​យក​ចិត្ត​ទុក​ដាក់​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់ អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ​អម្ចាស់ នឹង​មិន​ខក​ចិត្ត​ទ្បើយ។

ជំពូកទី ៣៣

១អ្នក​គោរព កោត​ខ្លាច ព្រះ​អម្ចាស់​មិន​ជួប ​នឹង​ទុក្ខ​លំបាក ហើយ​គេច​ផុត​ពី​គ្រោះ​កាច​ជានិច្ច។
២អ្នក​ប្រាជ្ញ​មិន​ស្អប់​វិន័យ​ទេ រីឯ​អ្នក​មិន​ស្មោះ​ត្រង់​នឹង​វិន័យ​ប្រៀប​ដូចជា​នាវា​ដែល​ត្រូវ​ព្យុះ​សង្ឃរា​បោក​បក់។
៣អ្នក​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ តែង​តែ​ផ្ញើ​ជីវិត​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ គេ​ទុក​វិន័យ ដូច​ពាក្យ​ទំនាយ​របស់​ព្យាការី។
៤ប្រសិន​បើ​អ្នក​ចង់​ឲ្យ​គេ​ស្គាល់​អ្នក ចូរ​រៀបចំ​ពាក្យ​សំដី​ដែល​អ្នក​ត្រូវ​និយាយ ដោយ​ប្រមូល​គំនិត​ដែល​អ្នក​ចងចាំ​ទុក​ក្នុង​ចិត្ត​ឲ្យ​ហើយ​សិន​ រួច​ចាំ​ឆ្លើយ​តប​ទៅ​គេ។ ៥ចិត្ត​គំនិត​របស់​មនុស្ស​ល្ងីល្ងើ​ ប្រៀប​ដូច​ជា​កង់​រទេះ ការ​ត្រិះ​រិះ​ពិចារណា​របស់​គេ ក៏​តែង​តែ​ប្រែ​ប្រួល​ដូច​ដុំ​រទេះ​ដែល​វិល​ដែរ។
៦មិត្ត​ដែល​ចូល​ចិត្ត​ចំអក​ដាក់​អ្នក​ដទៃ ប្រៀប​ដូច​ជា​សេះ​បា ដែល​ស្រែក​កញ្ជ្រៀវ រាល់​ពេល​មាន​អ្នក​ថ្មី​ទ្បើង​ជិះ​វា។

មនុស្សមានឋាន:ប្លែកពីគ្នា
៧ក្នុង​មួយ​ឆ្នាំៗ ថ្ងៃ​ទាំង​អស់​ទទួល​ពន្លឺ​ពី​ព្រះ​អាទិត្យ​ដូច​គ្នា ចុះ​ហេតុ​អ្វី​បាន​ជា​ថ្ងៃ​មួយ​ប្រសើរ​ជាង​ថ្ងៃ​មួយ​ទៀត? ៨គឺ​មក​ពី​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហប្ញទ័យ​ញែក​ថ្ងៃ​ទាំង​នោះ ឲ្យ​ប្លែក​ពី​គ្នា​ដើម្បី​កំណត់​រដូវ និង ពេល​វេលា​សំរាប់ ពិធី​បុណ្យ​ផ្សេងៗ។ ៩ព្រះ​អង្គ​បាន​លើក​ថ្ងៃ​ខ្លះ​ជា​ថ្ងៃ​ដ៏​វិសុទ្ធ ​ហើយ​ចាត់​ទុក​ថ្ងៃ​ឯទៀត​ជា​ថ្ងៃ​ធម្មតា។
១០មនុស្ស​ទាំង​អស់​សុទ្ធ​តែ​កើត​ពី​ដី ដូច​លោក​អដាំ ដែល​ព្រះ​អម្ចាស់​បាន​បង្កើត​មក​ពី​ដី​ដែរ។ ១១ប៉ុន្តែ ព្រះ​អម្ចាស់​ប្រកប​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ដ៏​ភ្លឺ​ស្វាង​បាន​ធើ្វ​ឲ្យ​មនុស្ស​មាន​លក្ខណ:​ខុស​ពី​គ្នា ហើយ​ដើរ​តាម​មាគ៌ា​ប្លែក​ពី​គ្នា។ ១២ព្រះ​អង្គ​ប្រទានពរ​ឲ្យ​អ្នក​ខ្លះ និង លើក​តម្កើង​គេ ព្រះ​អង្គ​ញែក​អ្នក​ខ្លះ​ឲ្យ​គោរព​បំរើ​ព្រះ​អង្គ។ ព្រះ​អង្គ​ដាក់​បណ្តាសា និង​បន្ទាប​អ្នក​ខ្លះ ទម្លាក់​អ្នក​ខ្លះ​ចុះ​ពី​តំណែង។

១៣ជាង​ស្មូន​យក​ដី​ឥដ្ឋ មក​ច្របាច់ សូន​ជា​រូប​តាម​ចិត្ត​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ណា ព្រះ​អង្គ​ក៏​បង្កើត​មនុស្ស​ទាំង​ឡាយ​យ៉ាង​នោះ​ដែរ។ ព្រះ​អង្គ​នឹង​កំណត់​វាសនា​ឲ្យ​ពួក​គេ​រៀងៗ​ខ្លួន តាម​ការ​សំរេច​របស់​ព្រះអង្គ។

១៤អំពើ​ល្អ​នៅ​ទន្ទឹម​នឹង​អំពើ​អាក្រក់ ហើយ​ជីវិត​នៅ​ទន្ទឹម​នឹង​សេចក្តី​ស្លាប់​យ៉ាង​ណា អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ ក៏​នៅ​ទន្ទឹម​នឹង​មនុស្ស​បាប​យ៉ាង​នោះ​ដែរ។ ១៥ហេតុនេះ ចូរ​ពិនិត្យ​មើល​ស្នា​ព្រះហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ស្នា​ព្រះ​ហស្ត​ទាំង​នោះ​នៅ​ទន្ទឹម​គ្នា​ជា​គូរៗ ហើយ​ក្នុង​គូ​នីមួយៗ​មាន​ធាតុ​ពីរ​ផ្ទុយ​គ្្នា។
១៦ខ្ញុំ​មក​ធើ្វ​ការ​ក្រោយ​គេ​បង្អស់ ដូច​អ្នក​សន្សំ​ផ្លែ​ទំពាំង​បាយ​ជូរ​ដែល​អ្នក​បាន​ភ្លេច​ចោល​នៅ​លើ​ដើម។ ១៧ប៉ុន្តែ ព្រះ​ជាម្ចាស់​ប្រទាន​ពរ​ខ្ញុំ ខ្ញុំ​ក៏​បាន​ប្រមូល​ផ្លែ​យក​មក​ដាក់​ពេញ​ធុង​សំរាប់​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ ដូច​អ្នក​ឯទៀត​ដែរ។
១៨សូម​គិត​មើល! ខ្ញុំ​ពុំ​បាន​នឿយ​ហត់​សំរាប់​តែ​ខ្លួន​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​សំរាប់​អស់​អ្នក​ដែល​ស្វែង​រក​ការ​ប្រៀន​ប្រដៅ​ដែរ។

ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន
១៩អស់​លោក​ជា​ឥស្សរជន​អើយ សូម​ត្រង​ត្រាប់​ស្តាប់​ខ្ញុំ! អស់​លោក​ជា​អ្នក​ដឹក​នាំ​សហគមន៍​អើយ សូម​យក​ចិត្ត​ទុក​ដាក់​ស្តាប់ខ្ញុំ! ២០អស់​មួយ​ជីវិត សូម​កុំ​បណ្តោយ​ឲ្យ​កូន ភរិយា បងប្អូន ឬ​មិត្ត​សម្លាញ់ មាន​អំណាច​លើ​អ្នក​ទ្បើយ ហើយ​ក៏​កុំ​ប្រគល់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ឲ្យ​មនុស្ស​ដ៏ទៃ​ដែរ​ ក្រែង​អ្នក​នឹក​ស្តាយ​ក្រោយ​ហើយ​បែរ​ជា​ទៅ​ទាម​ទារ​ទ្រព្យ​នោះ​មក​វិញ។

២១ដរាប​ណា​អ្នក​នៅ​មាន​ជីវិត កុំ​បណ្តោយ​ឲ្យ​នរណា​ម្នាក់​មាន​អំណាច​លើ​អ្នក​ទ្បើយ។
២២បើ​កូន​របស់​អ្នក​សុំ​អ្វី​ពី​អ្នក ប្រសើរ​ជាង​អ្នក​សុំ​អ្វី​ពី​កូន។
២៣ចូរ​ធើ្វ​ជាម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធើ្វ​ដើម្បី​កុំ​ឲ្យ​បាត់​បង់​កិតិ្តយស​របស់​ខ្លួន​ទ្បើយ។
២៤នៅ​ថ្ងៃ​អ្នក​ជិត​ខាង​ផុត​ជីវិត គឺ​ថ្ងៃ​ចុង​ក្រោយ​បំផុត​របស់​អ្នក ចូរ​ចែក​មត៌ក​របស់​ខ្លួន​ឲ្យ​គេ​ចុះ។

អំពីទាសករ
២៥ស្មៅ រំពាត់ និង​បន្ទុក​ធ្ងន់ៗ ជា​ចំណែក​របស់​លា រីឯ​អាហារ ការ​វាយ​ប្រដៅ និង​ការងារ​ជា​ចំណែក​របស់​អ្នក​បំរើ។
២៦ប្រសិន​បើ​អ្នក​ប្រើ​អ្នក​បំរើ​ទាំង​វាយ​ប្រដៅ​អ្នក​មុខ​ជា​បាន​សេចក្តី​សុខ។ ប្រសិន​បើ​អ្នក​ឲ្យ​គេ​ធើ្វ​តាម​ទំនើង​ចិត្ត គេ​នឹង​រក​ឱកាស​លួច​រត់។
២៧ដើម្បី​ឲ្យ​គោ​ចុះ​ចូល គេ​ប្រើ​នឹម និង​ខ្សែ​ព្រ័ត ហើយ​ដើម្បី​ឲ្យ​អ្នក​បំរើ​អាក្រក់​ស្តាប់​បង្គាប់ គេ​តែ​ប្រើ​ទារុណ​កម្ម និងរំពាត់។
២៨ចូរ​ជំរុញ​ខ្ញុំ​បំរើ​ឲ្យ​ធើ្វ​ការ ដើម្បី​កុំ​ឲ្យ​គេ​នៅ​ទំនេរ។ ២៩ដ្បិត​ជន​ដែល​នៅ​ទំនេរ​រមែង​ប្រព្រឹត្ត​អំពើ​អាក្រក់។
៣០ចូរ​ប្រើ​អ្នក​បំរើ ​ឲ្យ​ធ្វើ​ការ​តាម​កម្លាំង​របស់​គេ ប្រសិន​បើ​គេ​មិន​ស្តាប់​បង្គាប់​ទេ ចូរ​ដាក់​ច្រវាក់​ចង​ជើង​គេ ប៉ុន្តែ ចំពោះ​នរណា​ក៏​ដោយ​កុំ​តឹង​រឹង​ពេក គឺ​កុំ​ធើ្វ​អ្វី​ផ្ទុយ​នឹង​យុត្តិ​ធម៌​ឲ្យ​សោះ។

៣១ប្រសិន​បើ​អ្នក​មាន​ខ្ញុំ​បំរើ​តែ​ម្នាក់ ចូរ​ចាត់​ទុក​គេ​ដូច​បង​ប្អូន​បង្កើត ព្រោះ​អ្នក​ត្រូវ​ការ​គេ ដូច​ត្រូវ​ការ​ជីវិត​របស់​ខ្លួន​ផ្ទាល់​ដែរ។ ៣២ប្រសិន​បើ​អ្នក​ធើ្វ​បាប​គេ ហើយ​គេ​លួច​រត់​បាត់​ទៅ។ ៣៣តើ​អ្នក​ទៅ​រក​គេ​នៅ​ឯណា?

ជំពូកទី ៣៤

អំពីការយល់សប្តិ
១សេចក្តី​សង្ឃឹម​ឥត​ខ្លឹម​សារ រមែង​បោក​បញ្ឆោត​មនុស្ស​ល្ងី​លើ្ង រីឯ​ការ​យល់​សប្តិ​ក៏​រមែង​ធ្វើ​ឲ្យ​មនុស្ស ដែល​គ្មាន​សុភ​និច្ឆ័យ​ស្មាន​ថា​ខ្លួន​អាច​ធើ្វ​អ្វី​បាន​តាម​អំពើ​ចិត្ត​ដែរ។
២អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្តិ ហាក់​ដូច​ជា​ចង់​ចាប់​ស្រមោល ឬ​ដេញ​តាម​ខ្យល់។
៣ពេល​យល់​សប្តិ មនុស្ស​យើង​បាន​ឃើញ​តែ​ស្រមោល​ប៉ុណ្ណោះ គឺ​ដូច​ជា​ឃើញ​មុខ​នៅ​ក្នុង​កញ្ចក់។
៤តើ​អ្វី​ដ៏​បរិសុទ្ធ អាច​ចេញ​ពី​អ្វី​ដែល​មិន​បរិសុទ្ធ​ដូច​ម្តេច​បាន? តើ​សេចក្តី​ពិត អាច​ចេញ​ពី​ការ​ភូត​កុហក​ដូច​ម្តេច​កើត?
៥ការ​ទស្សន៍​ទាយ ប្រផ្នូល ការ​យល់​សប្តិ សុទ្ធតែ​ឥត​ខ្លឹម​សារ​ទាំង​អស់ ដូច​គំនិត​រវើ​រវាយ​របស់​ស្រ្តី​ដែល​ឈឺ​ចាប់​ក្នុង​ពេល​កំពុង​សំរាន​កូន។
៦កុំ​យក​ចិត្ត​ទុក​ដាក់​នឹង​សុបិន​នោះ​មក​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។
៧សុបិន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​វង្វេង អស់​អ្នក​ដែល​ជឿ​លើ​សុបិន​ទាំង​នោះតែងតែ​ខក​ចិត្ត​ជា​ខ្លាំង។
៨វិន័យ​ដ៏​ពេញ​លក្ខណ: មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​ទាំង​នេះ​ទេ រីឯ​ព្រះ​ប្រាជ្ញា​ញាណ​ដែល​អ្នក​ជឿ​ថ្លែង បាន​ពេញ​លក្ខណ:​ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​ទាំង​នេះ​ដែរ។

អំពីការធើ្វដំណើរ
៩អ្នក​ធើ្វ​ដំណើរ​ច្រើន ក៏​រៀន​បាន​ច្រើន។ អ្នក​ដែល​មាន​ការ​ពិសោធ​ជាច្រើន ក៏​មាន​យោបល់​ដ៏​ឈ្លាស​វៃ​ដែរ។
១០អ្នក​គ្មាន​បទ​ពិសោធ យល់​ដឹង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។
១១រីឯ​អ្នក​ដែល​តែង​តែ​ធើ្វ​ដំណើរ​ច្រើន រមែង​បង្កើត​ការ​ប៉ិន​ប្រសប់។
១២ពេល​ធើ្វ​ដំណើរ ខ្ញុំ​បាន​ឃើញ​អ្វីៗ​ជាច្រើន ខ្ញុំ​ក៏​យល់​សេចក្តី​ច្រើន ជាង​សេចក្តី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ទៅ​ទៀត។
១៣ខ្ញុំ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជាញឹក​ញយ ប៉ុន្តែ ខ្ញុំ​ដោះ​ខ្លួន​រួច​ដោយ​សារ​ការ​ពិសោធ​របស់​ខ្ញុំ។

ការគោរពកោតខ្លាចព្រះជាម្ចាស់
១៤អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នឹង​មាន​អាយុ​យឺន​យូរ។ ១៥ព្រោះ​គេ​ផ្ញើ​ជីវិត​លើ​ព្រះ​សង្គ្រោះ​របស់​ខ្លួន។
១៦អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ មិន​ខ្លាច​អ្វី​ទ្បើយ គេ​មិន​ភ័យ​ពី​អ្វី​សោះ ព្រោះ​គេ​សង្ឃឹម​លើ​ព្រះ​អង្គ។
១៧អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ពិតជា​មាន​សុភមង្គលហើយ!
១៨តើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​នរណា? តើ​នរណា​ជា​អ្នក​គាំទ្រ​គេ?
១៩ព្រះ​អម្ចាស់​តែង​តែ​ទត​មើល​អស់​អ្នក ​ដែល​ស្រឡាញ់​ព្រះអង្គ ព្រះអង្គ​ធើ្វ​ជា​ខែល​ដ៏​មាន​មហិទិ្ធ​ប្ញទិ្ធ ជា​បង្អែក​ដ៏​រឹង​មាំ ជា​ជំរក​ការពារ​ខ្យល់​ក្តៅ ជា​ម្លប់​ដ៏​ត្រជាក់ ក្រោម​កំដៅ​ថ្ងៃ​ត្រង់ ព្រះអង្គ​រក្សា​ការពារ​គេ​ក្នុង​គ្រប់​ឧបសគ្គ ហើយ​ជួយ​គេ​មិន​ឲ្យ​រលំ​ដួល​ទ្បើយ។
២០ព្រះ​អង្គ​លើក​ទឹក​ចិត្ត​គេ និង​ធ្វើ​ឲ្យ​ភ្នែក​គេ​ភ្លឺ ព្រះ​អង្គ​ប្រោស​ឲ្យ​គេ​បាន​ជា​សះស្បើយ​ ព្រម​ទាំង​ប្រទាន​ជិវិត និង​ព្រះ​ពរ។

អំពីការគោរពប្រណិប័តន៍ ព្រះជាម្ចាស់ដ៏ស្មោះត្រង់
២១ប្រសិន​បើ​អ្នក​យក​សត្វ ដែល​ខ្លួន​រក​បាន​ដោយ​អយុត្តិធម៌​មក​ធើ្វ​ជា​យញ្ញ​បូជា ក៏​ដូច​ជា​មើល​ងាយ​ព្រះ​ជាម្ចាស់​ដែរ។
២២ព្រះអង្គ​មិន​សព្វ​ព្រះ​ហប្ញទ័យ​ទទួល​តង្វាយ​របស់​មនុស្ស​ដែល​បំពាន​វិន័យ​ទើ្បយ។
២៣ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត មិន​គាប់​ព្រះ​ហប្ញទ័យ​នឹង​តង្វាយ​របស់​ជន​ពាល​ទេ ព្រះ​អង្គ​ក៏​មិន​លើក​លែង​ទោស​ពួក​គេ​ឲ្យ​រួច​ពី​បាប តាម​ចំនួន​យញ្ញ​បូជា​នោះ​ដែរ។
២៤អ្នក​ដែល​កេង​ប្រវ័ញ្ច​ទ្រព្យ​របស់​ជន​ក្រខ្សត់​យក​មក​ថ្វាយ​ជា​យញ្ញ​បូជា ហាក់​ដូច​ជា​អារ​ក​កូន​នៅ​មុខ​ឪពុក។
២៥អាហារ​ជា​អាយុ​ជីវិត​របស់​ជន​ក្រ​ខ្សត់ អ្នក​ដក​ហូត​អាហារ​ពី​គេ គឺ​ជា​ឃាត​ករ។
២៦អ្នក​ដែល​រឹប​អូស​យក​ឧបករណ៍​ចិញ្ចឹម​ជីវិត​របស់​អ្នក​ដទៃ​ក៏​ដូច​សម្លាប់​គេ​ដែរ។
២៧អ្នក​ដែល​មិន​ឲ្យ​ប្រាក់​ឈ្នួល​ដល់​កូន​ឈ្នួល ក៏​ដូច​ជា​បង្ហូរ​ឈាម​គេ​ដែរ។
២៨បើ​ម្នាក់​អ្នក​សង់ ហើយ​ម្នាក់​ទៀត​ជា​អ្នក​បំផ្លាញ បាន​សេចក្តី​ថា​អ្នក​ទាំង​ពីរ​គ្មាន​ចំណេញ​អ្វី​ក្រៅ​ពី​ការ​នឿយ​ហត់​ទ្បើយ
២៩បើ​ម្នាក់​ទូល​អង្វរ​ព្រះ​អម្ចាស់ ហើយ​អ្នក​ទៀត​ប្រទេច​ផ្តាសា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​នរណា​មួយ
៣០អ្នក​ជំរះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ក្រោយ​ពី​បាន​ប៉ះ​សាក​សព​រួច​ ​បើ​គេ​ប៉ះ​សាក​សព​ម្តង​ទៀត តើ​ពិធី​ជ្រមុជ​ទឹក​ដើម្បី​ជំរះ​កាយបាន​ប្រយោជន៍​អ្វី?
៣១អ្នក​តម​អាហារ ដើម្បី​សុំ​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​រំដោះ​បាប រួច​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​បាប​ដដែល តើ​នរណា​នឹង​ស្តាប់​ពាក្យ​អង្វរ​របស់​គាត់? តើ​គាត់​តម​អាហារ​ធើ្វ​អ្វី?

ជំពូកទី ៣៥

១អ្នក​ដែល​គោរព​ប្រតិបត្តិ​ តាម​វិន័យ ក៏​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ជា​ច្រើន​អនេក​ដល់​អម្ចាស់។
២អ្នក​ដែល​ជាប់​ជំពាក់​ចិត្ត​នឹង​វិន័យ ក៏​ដូច​ជា​បាន​ថ្វាយ​យញ្ញ​បូជា​មេត្រី​ភាព​ដែរ។
៣អ្នក​ដឹង​គុណ ក៏​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ម្សៅ​សុទ្ធ។
៤អ្នក​ចែក​ទាន​ឲ្យ​គេ ក៏​ដូច​ជា​បាន​ថ្វាយ​សក្ការ​បូជា ដើម្បី​សរសើរ​តម្កើង។
៥អ្នក​ណា​ងាក​ចេញ​ពី​អំពើ​អាក្រក់ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អម្ចាស់ រីឯ​អ្នក​ដែល​ឃ្លាត​ឆ្ងាយ​ពី​អំពើ​ទុច្ច​រិត ក៏​ដូច​ជា​បាន​ថ្វាយ​យញ្ញ​បូជា ដើម្បី​ឲ្យ​រួច​ពី​បាប​ដែរ។
៦ប៉ុន្តែ សូម​កុំ​មក​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​ដោយ​ដៃ​ទទេ​ទ្បើយ។
៧ដ្បិត​ព្រះ​អង្គ​បាន​បញ្ជា ​ឲ្យ​ថ្វាយ​សក្ការ​បូជា​ទាំង​នោះ​ផង​ដែរ។
៨តង្វាយ​របស់​មនុស្ស​សុចរិត ពិត​ជា​តង្វាយ​ពេញ​លក្ខណ:​មាន​ក្លិន​ឈ្ងុយ​ឈ្ងប់ ដែល​ហុយ​ទ្បើង​ទៅ​ដល់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។
៩សក្ការ​បូជា​របស់​មនុស្ស​សុចរិត រមែង​គាប់​ព្រះ​ហប្ញទ័យ​របស់​ព្រះ​ជាម្ចាស់​ ព្រះ​អង្គ​មិន​បំភ្លេច​តង្វាយ​ដែល​គេ​ដុត​លើ​អាសន:​ទ្បើយ។
១០ចូរ​លើក​តម្កើង​សិរីរុង​រឿង របស់​ព្រះ​អម្ចាស់​ដោយ​ចិត្ត​ទូលាយ កុំ​មាន​ចិត្ត​ចង្អៀត​ចង្អល់​នៅ​ពេល​ថ្វាយ​ផល​ផ្លែ​ដំបូង​នៃ​កិច្ចការ​របស់​ខ្លួន។
១១ពេល​អ្នក​ថ្វាយ​តង្វាយ​ ចូរ​សំដែង​ទឹក​មុខ​រីក​រាយ ចូរ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ដោយ​អំណរ។
១២ចូរ​ថ្វាយ​តង្វាយ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​តាម​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ ចូរ​មាន​ចិត្ត​ទូលាយ​តាម​កម្លាំង​ធន​ធាន​របស់​អ្នក។
១៣ដ្បិត​ព្រះ​អម្ចាស់​តែង​តែ​សង​វិញ​មួយ​ជា​ប្រាំ​ពីរ​ពុំខាន។
១៤កុំ​ប្រើ​តង្វាយ ដើម្បី​ទិញ​យក​ការ​អនុគ្រោះ​ពី​ព្រះ​អង្គ​ទ្បើយ ដ្បិត​ព្រះអង្គ​មិន​ព្រម​ទទួល​សំណូក​ពី​នរណា​ទេ។
១៥កុំ​ពឹង​លើ​សក្ការ​បូជា​ដ៏​ទុច្ចរិត ដ្បិត​ព្រះ​អម្ចាស់​ជា​ចៅ​ក្រម ព្រះ​អង្គ​វិនិច្ឆ័យ ដោយ​មិន​រើស​មុខ។
១៦ព្រះ​អង្គ​មិន​ធើ្វ​ឲ្យ​ខូច ប្រយោជន៍​របស់​អ្នក​ក្រ​ខ្សត់ ព្រះ​តែង​តែ​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន។
១៧ព្រះ​អង្គ​មិន​ដែល​ព្រងើយ​កន្តើយ​ នឹង​ក្មេង​កំព្រា ព្រម​ទាំង​ពាក្យ​ត្អូញ​ត្អែរ​របស់​ស្រ្តី​មេ​ម៉ាយ​ទេ។
១៨ទឹក​ភ្នែក​ហូរ​នៅ​លើ​ថ្ពាល់។
១៩និង​សំរែក​របស់​នាង រមែង​ចោទ​ប្រកាន់​ជន​ដែល​ធើ្វ​ឲ្យ​នាង​យំ​ស្រែក​ដូច្នេះ។
២០អ្នក​គោរព​បំរើ​ព្រះ​ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ពិត​ជា​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អង្គ ហើយ​ពាក្យ​សុំ​របស់​គេ នឹង​ទ្បើង​ទៅ​ដល់​ព្រះ​អង្គ។
២១ពាក្យ​អង្វរ​របស់​មនុស្ស​ទន់​ទាប ពិត​ជា​រសាត់​ទៅ​ដល់​ស្ថាន​បរម​សុខ។ បើ​ព្រះ​អម្ចាស់​មិន​ឆ្លើយ​តប​ទេ គេ​មិន​ព្រម​ឈប់​ព្រួយ​ទ្បើយ គេ​នៅ​តែ​ទទូច​អង្វរ​ឥត​ឈប់​ឈរ ទាល់​តែ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​អាណិត​គេ។ ២២ព្រះ​អង្គ​វិនិច្ឆ័យ និង​រក​យុត្តិ​ធម៌​ឲ្យ​គេ។ ព្រះ​អម្ចាស់​មិន​បង្អែ​បង្អង់​ទេ ព្រះ​អង្គ​គ្មាន​ព្រះ​ហប្ញទ័យ​អត់​ធ្មត់ ចំពោះ​ជន​ដែល​ធើ្វ​បាប​មនុស្ស​សុច​រិត​ទ្បើយ ព្រះ​អង្គ​បំបាក់​ខ្នង​របស់​ជន​ទាំង​នោះ​ឥត​ត្រា​ប្រណី។
២៣ព្រះ​អង្គ​នឹង​សង​សឹក​ដាក់​ទោស​ប្រជា​ជាតិ​នានា ព្រះ​អង្គ​ដក​មហា​ជន​ព្រហើន​ចេញ ហើយ​កំទេច​អំណាច​របស់​ជន​ទុច្ចរិត​ទាំង​នោះ។
២៤ព្រះ​អង្គ​នឹង​ប្រទាន​រង្វាន់​ឲ្យ​មនុស្ស​ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ព្រះអង្គ​ក៏​វិនិច្ឆ័យ​កិច្ចការ​របស់​មនុស្ស តាម​ចិត្ត​គំនិត​របស់​គេ​ដែរ។
២៥នៅ​ទី​បំផុត ព្រះ​អង្គ​នឹង​រក​យុត្តិ​ធម៌​ឲ្យ​ប្រជា​រាស្រ្ត​របស់​ព្រះអង្គ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​គេ​បាន​អំណរ​សប្បាយ ដោយ​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ។
២៦នៅ​ពេល​មាន​អាសន្ន មនុស្ស​ម្នា​រង់​ចាំ​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ ដូច​គេ​រង់​ចាំ​ទឹក​ភ្លៀង នៅ​ពេល​រាំង​ស្ងួត​ដែរ

ជំពូកទី ៣៦

ពាក្យអង្វរ​សូមព្រះអម្ចាស់រំដោះ​ប្រជាជនអ៊ីស្រាអែល
១ឱ​ព្រះ​អម្ចាស់ ជា​ចៅ​ហ្វាយ​លើ​ពិភព​ទាំង​មូល​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!
២សូម​ធើ្វ​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​កោត​ខ្លាច​ព្រះ​អង្គ។
៣សូម​លើក​ព្រះ​ហស្ត​ប្រហារ​ជាតិ​សាសន៍​នានា​ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​ប្ញទ្ធិ​បារមី​របស់​ព្រះ​អង្គ។
៤ព្រះ​អង្គ​បាន​សំដែង​ឲ្យ​ពួក​គេ​ស្គាល់​ថា​ព្រះ​អង្គ​ជា​ព្រះ​ដ៏​វិសុទ្ធ​ ដោយ​ដាក់​ទោស​យើង​ខ្ញុំ​យ៉ាង​ណា សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​មាន​ភាព​ថ្កុំ​ថ្កើង​ដោយ​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។
៥បពិត្រ​ព្រះ​អម្ចាស់! សូម​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា គ្មាន​ព្រះ​ឯណា​ក្រៅពី​ព្រះ​អង្គ​ទ្បើយ ដូច​យើង​ខ្ញុំ​បាន​ទទួល​ស្គាល់​ព្រះ​ដែរ។
៦សូម​ព្រះ​អង្គ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ប្ញទ្ធិ​បាដិហាយ៍​សា​ជា​ថ្មី​វិញ។
៧សូម​សំដែង​សិរី​រុង​រឿង នៃ​ព្រះ​បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​អង្គ ឲ្យ​មនុស្ស​លោក​កោត​សរសើរ​ផង!
៨សូម​ព្រះ​អង្គ​ខ្ញាល់ ហើយ​ជះ​ព្រះ​ពិរោធ​ទៅ​លើ​ពួក​គេ។
៩សូម​បំផ្លាញ​អ្នក​ប្រឆាំង​សូម​កំទេច​ខ្មាំង​សត្រូវ​ឲ្យ​វិនាស​សូន្យ!
១០សូម​ឲ្យ​ពេល​ចុង​ក្រោយ​បំផុត​ឆាប់​មក​ដល់ សូម​ព្រះ​អង្គ​កុំ​ភ្លេច​ពេល​កំណត់។ ពេល​នោះ​មនុស្ស​ម្នា​នឹង​រៀប​រាប់​ពី​ការ​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធើ្វ។
១១សូម​ឲ្យ​ភ្លើង​នៃ​ព្រះ​ពិរោធ​ឆាប​ឆេះ​អ្នក​ដែល​រត់​គេច​រួច! សូម​ឲ្យ​អស់​អ្នក​ដែល​ធើ្វ​បាប​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ត្រូវ​វិនាស​អន្តរាយ​ផង!
១២សូម​វាយ​បំបែក​ក្បាល មេ​ដឹកនាំ​របស់​សត្រូវ​ដែល​ពោល​ថា «ក្រៅ​ពី​យើង គ្មាន​នរណា​មាន​សារ:​សំខាន់​ទ្បើយ»។
១៣សូម​ព្រះ​អង្គ​ប្រមែ​ប្រមូល​កុល​សម្ពន្ធ ទាំង​ប៉ុន្មាន​នៃ​ពូជ​ពង្ស​របស់​លោក​យ៉ាកុប។
១៦សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​កាន់​កាប់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ដូច​កាល​ពីដើម។
១៧បពិត្រ​ព្រះ​អម្ចាស់! សូម​អាណិត​អាសូរ​ប្រជា​ជន​ដែល​គោរព​ព្រះ​នាម​ព្រះអង្គ គឺ​ប្រជា​ជន​អ៊ីស្រា​អែល ដែល​ព្រះ​អង្គ​បាន​ចាត់​ទុក​ជា​បុត្រ​ច្បង​របស់​ព្រះ​អង្គ។
១៨សូម​អាណិត​មេត្តា​ដល់​ក្រុង​ដែល​មាន​ទី​សក្ការ:​របស់​ព្រះ​អង្គ គឺ​ក្រុង​យេរូសាទ្បឹម​ដែល​ជា​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ។
១៩ សូម​ឲ្យ​មនុស្ស​ម្នា​ក្នុង​ក្រុង​ស៊ីយ៉ូន​រៀប​រាប់​ពី​ការ​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធើ្វ សូម​ឲ្យ​ព្រះ​វិហារ​របស់​ព្រះ​អង្គ​បាន​ពោរ​ពេញ​ ដោយ​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។
២០សូម​ព្រះ​អង្គ​ផ្តល់​សក្ខី​ភាព​ថា អ៊ីស្រា​អែល​ដែល​ព្រះ​អង្គ​បាន​បង្កើត​កាល​ពី​ដំបូង​បង្អស់ ពិត​ជា​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ។
សូម​សំរេច​តាម​ព្រះ​បន្តូល​សន្យា ដែល​អស់​លោក​ព្យាការី​បាន​ថ្លែង​ក្នុង​ព្រះ​នាម​ព្រះ​អង្គ។
២១សូម​ប្រទាន​រង្វាន់​តាម​ព្រះបន្ទូល​សន្យា​ឲ្យ​អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះ​អង្គ ដើម្បី​ឲ្យ​គេ​ជឿ​ថា សេចក្តី​ដែល​ព្យាការី​ថ្លែង​ពិត​ជា​ត្រឹម​ត្រូវ​មែន។
២២ឱ​ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ ជា​អ្នក​បំរើ​ព្រះ​អង្គ តាម​ព្រះ​ហប្ញទ័យ​ប្រោស​ប្រណី ចំពោះ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ផង។ ដូចេ្នះ មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី នឹង​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់​ដែល​គង់​នៅ​អស់​កល្ប​ជានិច្ច​មែន។

អំពីការរិះគិតពិចារណា
២៣ក្រពះ​ទទួល​យក​អាហារ​បាន​គ្រប់​យ៉ាង។ ប៉ុន្តែ អាហារ​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ជាង​អាហារ​ឯទៀតៗ។
២៤មាត់​រមែង​ដឹង​រសជាតិ​សាច់​សត្វ ដែល​គេ​បរ​បាញ់​យក​មក​ធ្វើ​ម្ហូប​យ៉ាង​ណា អ្នក​ឆ្លាត​វាង​វៃ​រមែង​ដឹង​ពាក្យ​ភូតភរ​យ៉ាង​នោះ​ដែរ។
២៥អ្នក​មាន​ចិត្ត​វៀច​វេរ​រមែង​បង្ក​ទំនាស់ អ្នក​មាន​បទ​ពិសោធ ក៏​រមែង​តែង​តែ​មាន​ទំនាស់​នឹង​គេ​ដែរ។

អំពីការជ្រើសរើសភរិយា
២៦ស្រ្តី​ត្រូវ​តែ​ទទួល​យក​ស្វាមី ដែល​គេ​ផ្សំ​ផ្គុំ​ឲ្យ​នាង ប៉ុន្តែ បុរស​យល់​ថា មាន​ស្រ្តី​ខ្លះ​ប្រសើរ​ជាង​ស្រ្តី​ឯទៀតៗ។
២៧សម្រស់​ភិរិយា រមែង​ធើ្វ​ឲ្យ​ស្វាមី​របស់​នាង​មាន​មុខ​រីក​រាយ​ ស្វាមី​មិន​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទ្បើយ។
២៨ប្រសិន​បើ នាង​ចេះ​និយាយ​សី្ត​យ៉ាង​សុភាព​រាបសា និង​ទន់​ភ្លន់​ថែម​ទៀត​នោះ ស្វាមី​របស់​នាង​ពិត​ជា​ត្រេក​អរ​សប្បាយ​លើស​គេ​ទាំង​ពួង។
២៩អ្នក​យក​ភរិយា ដូច​ជា​បាន​អ្វី​ម៉្យាង​ដ៏​ប្រសើរ​បំផុត គឺ​បាន​មនុស្ស​ម្នាក់​មក​ធើ្វ​ជា​គ្នា និង​ជា​បង្អែក​ដ៏​រឹង​មាំ​ផង។
៣០ទីណា​គ្មាន​របង ចោរ​ប្លន់​រឹប​អូស​យក​ទ្រព្យ​នៅ​ទី​នោះ​បាន​ដោយ​ងាយ។ ទី​ណា​គ្មាន​ស្រ្តី បុរស​ដែល​នៅ​ទី​នោះ​រមែង​តែង​តែ​អភ័ព្វ ដើរ​ដោយ​គ្មាន​ទីដៅ។
៣១គ្មាន​អ្នក​ណា​ទុក​ចិត្ត​លើ​ចោរ ដែល​មាន​កល​ល្បិច ចេះ​តែ​ត្រាច់​ចរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទេ! យ៉ាង​ណា​មិញ បុរស​ដែល​គ្មាន​ផ្ទះ​ពិត​ប្រាកដ យប់​កន្លែង​ណា សំរាក​នៅ​កន្លែង​នោះ។

ជំពូកទី ៣៧

អំពីមិត្តសម្លាញ់
១មនុស្ស​គ្រប់​ប្រភេទ​ តែង​ពោល​ថា៖ «ខ្ញុំ​ក៏​ជា​មិត្ត​របស់​អ្នក​ដែរ!»។ ប៉ុន្តែ អ្នក​ខ្លះ​ជា​មិត្ត​តែ​មាត់​ប៉ុណ្ណោះ។
២ពេល​ណា​មិត្ត​ជិត​ស្និទ្ធ​ ក្លាយ​ទៅ​ជា​សត្រូវ​ពេល​នោះ​នឹង​កើត​ទុក្ខ​ស្ទើរ​តែ​ស្លាប់​ខ្លួន!។
៣តើ​ការ​លំអៀង​របស់​មនុស្ស ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​មាន​ប្រភព​ពីណា? ការ​លំអៀង​អាក្រក់​នេះ បណ្តាល​ឲ្យ​មាន​ការ​បោក​បញ្ឆោត​នៅ​លើ​ផែន​ដី​ទាំង​មូល។
៤មាន​អ្នក​ខ្លះ​ធ្លាប់​សប្បាយ​រួម​ជាមួយ​មិត្ត​សម្លាញ់​របស់​ខ្លួន ប៉ុន្តែ នៅ​ពេល​មាន​អាសន្ន បែរ​ជា​ប្រឆាំង​នឹង​គេ​វិញ។
៥មាន​អ្នក​ខ្លះ ជួយ​រំលែក​ទុក្ខ​ព្រួយ​មិត្ត​សម្លាញ់​របស់​ខ្លួន​ ដរាប​ណា​មិត្ត​នោះ​ចិញ្ចឹម​គេ លុះ​ដល់​ពេល​ត្រូវ​ប្រយុទ្ធ គេ​កាន់​ការ​ពារ​ខ្លួន។
៦កុំ​ភ្លេច​មិត្ត​សម្លាញ់​របស់​ខ្លួន ក្នុង​ពេល​ប្រយុទ្ធ ចូរ​នឹក​គិត​ដល់​គេ នៅ​ពេល​ទទួល​ជ័យ​ភណ្ឌ។

អំពីអ្នកផ្តល់យោបល់
៧ទី​ប្រឹក្សា​ណា​ក៏​តែង​តែ​អួត​ថា យោបល់​របស់​ខ្លួន​ប្រសើរ​ជាង​គេ​ដែរ ប៉ុន្តែ មាន​ទី​ប្រឹក្សា​ខ្លះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។
៨កុំ​ទុក​ចិត្ត​អ្នក​ដែល​ផ្តល់​យោបល់​ទ្បើយ។ ចូរ​ដឹង​ជា​មុន​ថា តើ​គាត់​ការ​អ្វី ដ្បិត​គាត់​ធ្វើ​គំរោងការ​ដើម្បី​ជា​ប្រយោជន៍​របស់​គាត់ ក្រែង​លោ​គាត់​យក​សម្បត្តិ​របស់​កូន។
៩ពេល​គាត់​ពោល​ថា៖ «អ្នក​ប្រព្រឹត្ត​ដូច្នេះ​ល្អ​ហើយ!»​ រួច​គាត់​នៅ​ពី​យើង ដើម្បី​មើល​ថា​តើ​មាន​កើត​អ្វី​ចំពោះ​កូន។
១០កុំ​សួរ​យោបល់​ពី​អ្នក ដែល​មិន​ចង់​ឲ្យ​កូន​បាន​លើស​គេ ចូរ​លាក់​គំរោង​ការ​ចំពោះ​ពួក​អ្នក​ដែល​ច្រណែន​នឹង​កូន។
១១កុំ​សួរ​យោបល់​ស្រ្តី​ម្នាក់ អំពី​ប្រពន្ធ​ចុង​របស់​ប្តី​ទ្បើយ កុំ​សួរ​យោបល់​មនុស្ស​កំសាក​ក្នុង​ការ​ធើ្វ​សង្គ្រោម កុំ​សួរ​យោបល់​ឈ្មួញ​អំពី​ការ​លក់​ដូរ កុំ​សួរ​យោបល់​អ្នក​ទិញ ពី​តម្លៃ​ដែល​កូន​ចង់​លក់។ កុំ​សួរ​យោបល់​អ្នក​ដែល​តែង​តែ​ច្រណែន​ឈ្នា​នីស។ អំពី​ការ​ដឹង​គុណ កុំ​សួរ​យោបល់​មនុស្ស​ឥត​មេត្តា អំពី​សេចក្តី​សប្បុរស កុំ​សួរ​យោបល់​មនុស្ស​ខ្ជិល​ច្រអូស​អំពី​ការ​ងារ។ កុំ​សួរ​យោបល់​កូន​ឈ្នួល​ដែល​ទទួល​ប្រាក់​សំរាប់​មួយ​ឆ្នាំ អំពី​ពេល​ធើ្វ​កិច្ចការ​របស់​ខ្លួន កុំ​សួរ​យោបល់​អ្នក​បំរើ​កំជិល អំពី​កិច្ចការ​ដ៏ធំ​ដុំ​ទ្បើយ!។កុំ​ពឹង​ផ្អែក​លើ​យោបល់​របស់​អ្នក​ទាំង​នោះ​ឲ្យ​សោះ!។

១២ផ្ទុយ​ទៅ​វិញ ចូរ​ឧស្សាហ៍​នៅ​ជាមួយ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ ជា​មនុស្ស​ដែល​កូន​ដឹង​ថា គេ​កាន់​តាម​វិន័យ​ទាំង​ឡាយ​ ហើយ​មាន​ចិត្ត​គំនិត​ដូច​កូន​ដែរ។ ប្រសិន​បើ​កូន​បរា​ជ័យ គាត់​នឹង​ជួយ​រំលែក​ទុក្ខ​កូន​មិន​ខាន។

១៣ចូរ​ទុក​ចិត្ត​លើ​គំរោងការ ដែល​ផុស​ចេញ​ពី​ក្នុង​ចិត្ត​របស់​ខ្លួន ​ដ្បិត​គ្មាន​នរណា​ស្មោះ​ត្រង់​នឹង​កូន​ជាង​ខ្លួន​កូន​ទ្បើយ។
១៤ធម្មតា​សតិ​សម្ប​ជញ្ញ: តែង​តែ​ធើ្វ​ឲ្យ​មនុស្ស​ភ្ញាក់​រលឹក ប្រសើរ​ជាង​មាន​អ្នក​យាម​ប្រាំពីរ​នាក់ ដែល​ចាំ​ឃ្លាំ​មើល​នៅ​ទី​ខ្ពស់។
១៥ប៉ុន្តែ ជា​ពិសេស សូម​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះ​អង្គ​នាំ​កូន​តាម​មាគ៌ា​នៃ​សេចក្តី​ពិត។

ប្រាជ្ញាដ៏ពិតប្រាកដ
១៦មុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​អ្វី​មួយ ចូរ​ពិភាក្សា​គ្នា​សិន។ មុន​នឹង​ធើ្វ​អ្វី​មួយ ចូរ​រិះគិត​ពិចារណា​ជាមុន​ដែរ។
១៧គំនិត​តែង​តែ​ដុះ​ចេញ​ពី​ក្នុង​ចិត្ត។
១៨ចិត្ត​អាច​បណ្តុះ​មែក​ធាង​បួន​យ៉ាង​គឺ អំពើ​ល្អ​និង​អំពើ​អាក្រក់​ជីវិត​និង​សេចក្តី​ស្លាប់។ ប៉ុន្តែ មាន​តែ​អណ្តាត​ប៉ុណ្ណោះ​ដែល​សំរេច​កិច្ចការ​ជានិច្ច។
១៩មាន​អ្នក​ខ្លះ ពូកែ​អប់រំ​មនុស្ស​ជាច្រើន ប៉ុន្តែ​ចំពោះ​ខ្លួន​ឯង​ឥត​បាន​ការ​ទាល់​តែ​សោះ។
២០អ្នក​ខ្លះ​មាន​វោហារ​ទាល់​តែ​គេ​ស្អប់ ហើយ​គេ​ក៏​មិន​ព្រម​ចែក​អាហារ​ឲ្យ​គាត់​ដែរ។
២១ព្រះ​អម្ចាស់ ពុំ​ប្រទាន​ឲ្យ​គេ​ពេញ​ចិត្ត​នឹង​គាត់​ទេ ដ្បិត​គាត់​ខ្វះ​ប្រាជ្ញា​គ្រប់​យ៉ាង។
២២អ្នក​ខ្លះ​ប្រើ​ប្រាជ្ញា សំរាប់​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ គេ​តែង​តែ​ទាញ​យក​ផល​ពី​ប្រាជ្ញា​ដ៏​ឆ្លាត​វាង​វៃ​របស់​គេ ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​គេ​ផ្ទាល់។
២៣អ្នក​មាន​ប្រាជ្ញា​រមែង​តែង​តែ​អប់រំ​ប្រជា​ជន​របស់​ខ្លួន។ មនុស្ស​ម្នា​តែង​តែ​ទទួល​ផល​ពី​ប្រាជ្ញា​របស់​គាត់​ដែរ។
២៤អ្នក​មាន​ប្រាជ្ញា រមែង​តែង​តែ​ទទួល​ពរ​យ៉ាង​បរិបូណ៍ អស់​អ្នក​ដែល​ឃើញ​គាត់ តែង​តែ​ពោល​ថា គាត់​មាន​អំណរ​សប្បាយ។
២៥គេ​អាច​រាប់​ចំនួន​ថ្ងៃ នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​បាន ប៉ុន្តែ គេ​មិន​អាច​រាប់​ចំនួន​ថ្ងៃ​នៃ​ប្រជា​ជន​អ៊ីស្រា​អែល​ទ្បើយ។
២៦អ្នក​មាន​ប្រាជ្ញា តែង​ទទួល​ការ​ទុក​ចិត្ត​ពី​ប្រជា​ជន ហើយ​ឈ្មោះ​របស់​គាត់​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត។

អំពីការចេះប្រមាណ
២៧កូន​អើយ! ចូរ​ពិសោធ​មើល​ចិត្ត​របស់​ខ្លួន​អស់​មួយ​ជីវិត​ចុះ ចូរ​ស្គាល់​នូវ​អ្វី​ដែល​អាក្រក់​សំរាប់​កូន ហើយ​ចូរ​បោះ​បង់​ឲ្យ​ឆ្ងាយ​ពី​កូន។
២៨ព្រោះ អ្វីៗ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​ទេ ហើយ​មនុស្ស​ក៏​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ទាំង​អស់​នោះ​ដែរ។
២៩ចូរ​កូន​ចេះ​ប្រមាណ អំពី​ការ​សប្បាយ​គ្រប់​យ៉ាង កុំ​ធើ្វ​ដូច​ជា​អ្នក​អត់​ឃ្លាន ដែល​ស្រវា​រក​ម្ហូប​អាហារ​នោះ​ទើ្បយ។
៣០ដ្បិត​បរិភោគ​អាហារ​ច្រើន បណ្តាល​ឲ្យ​កើត​ជំងឺ ហើយ​ការ​បរិភោគ​ច្រើន​ហួស​ហេតុ ក៏​បណ្តាល​ឲ្យ​ក្អួត​ចង្អោរ​ដែរ។
៣១មនុស្ស​ជាច្រើន​ស្លាប់ ព្រោះ​បរិភោគ​ច្រើន​ហួស រីឯ​អ្នក​ប្រុង​ប្រយ័ត្ន រមែង​ធើ្វ​ឲ្យ​ខ្លួន​មាន​អាយុ​វែង។

ជំពូកទី ៣៨

អំពីគ្រូពេទ្យ និង ជំងឺ
១ចូរ​គោរព​គ្រូពេទ្យ​ ដែល​ព្យាបាល​កូន ព្រោះ​ព្រះ​អម្ចាស់​បាន​បង្កើត​គាត់​ដែរ។
២គាត់​អាច​មើល​អ្នក​ជំងឺ​បាន ដោយ​សារ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គាត់​ក៏​ទទួល​អំណោយ​ពី​ព្រះ​រាជា​ដែរ។
៣ចំណេះ​របស់​គ្រូពេទ្យ ធើ្វ​ឲ្យ​គាត់​ខ្ពស់​មុខ​មនុស្ស​ម្នា​ក៏​ស្ងើច​សរសើរ​គាត់ ដូច​សរសើរ​លោក​ធំ​ដែរ។
៤ព្រះ​អម្ចាស់​បាន​បង្កើត​ថ្នាំ ដែល​គេ​យក​ពី​ធម្មជាតិ។ អ្នក​មាន​សុភនិច្ឆ័យ មិន​មើល​ងាយ​ថ្នាំ​ទាំង​នោះ​ទេ។
៥យើង​ដឹង​ច្បាស់​ថា លោក​ម៉ូសេ​ធ្វើ​ទឹក​ភ្លាវ​ឲ្យ​ទៅ​ជា​សាប ដោយ​សារ​ឈើ​មួយ​កំណាត់​ដើម្បី​បង្ហាញ​ពី​គុណ​ភាព​របស់​ឈើ។
៦ព្រះ​ជាម្ចាស់​បាន​ប្រទាន​ចំណេះ​ដឹង ឲ្យ​មនុស្ស ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះអង្គ ពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​នេះ។
៧គ្រូ​ពេទ្យ​តែង​តែ​យក​ធាតុ​ផ្សេងៗ ពី​ស្នា​ព្រះ​ហស្ត​ទាំង​នោះ​មក​ផ្សំ​ជា​ឧសថ ដើម្បី​ព្យាបាល និង​បំបាត់​ការ​ឈឺ​ចាប់។
៨អ្នក​ផ្សំ​ថ្នាំ​លាយ​ជាតិ​ទាំង​នោះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក មាន​ជីវិត​គង់​វង្ស​តទៅ​មុខ ហើយ​មនុស្ស​ទាំង​អស់​មាន​សុខ​ភាព​ល្អ​នៅ​លើ​ផែន​ដី​ទាំង​មូល ដោយ​សារ​ព្រះ​អង្គ​ដែរ។

៩កូន​អើយ! ប្រសិន​បើ​កូន​ធ្លាក់​ខ្លួន​ឈឺ ចូរ​កុំ​ធ្វេស​ប្រហែស​ទ្បើយ ប៉ុន្តែ ចូរ​ទូល​អង្វរ​ព្រះ​អម្ចាស់ ព្រះ​អង្គ​មុខ​ជា​ប្រោស​កូន​ឲ្យ​បាន​ជា សះ​ស្បើយ​ពុំខាន។
១០ចូរ​លះ​បង់​អំពើ​អាក្រក់​របស់​កូន​ចោល ចូរ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ចូរ​ជំរះ​ចិត្ត​គំនិត​ឲ្យ​បរិសុទ្ធ​វៀរ​ចាក​ពី​អំពើ​បាប។
១១ចូរ​កូន​ថ្វាយ​គ្រឿង​ក្រអូប ដែល​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​ជាម្ចាស់ និង​តង្វាយ​ម្សៅ ចូរ​ច្រូច​ប្រេង​នៅ​លើ​តង្វាយ​តាម​ធន​ធាន​របស់​កូន។
១២បន្ទាប់​មក ចូរ​ទុក​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល​ចុះ ដ្បិត​ព្រះ​អម្ចាស់​ក៏​បាន​បង្កើត​គាត់​ដែរ។ កុំ​ឲ្យ​គ្រូ​ពេទ្យ​នៅ​ឆ្ងាយ​ពី​កូន​ទ្បើយ ព្រោះ​កូន​ត្រូវ​ការ​គាត់​។
១៣ក្នុង​ករណី​ខ្លះ គ្រូ​ពេទ្យ​ដែល​មាន​សត្ថភាព​មុខ​ជា​មើល​កូន​ជា។
១៤ព្រោះ​គ្រូ​ពេទ្យ ក៏​ទូល​អង្វរ​ព្រះ​អម្ចាស់​ដែរ​សូម​ព្រះ​អង្គ​ប្រោស ឲ្យ​គេ​អាច​សំរាល​ការ​ឈឺ​ចាប់​របស់​អ្នក​ជំងឺ​បាន និង​រក​វិធី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ​ផង។
១៥អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហប្ញទ័យ​របស់​ព្រះអង្គ​ដែល​បង្កើត​ខ្លួន​មក សូម​ឲ្យ​អ្នក​នោះ​ធ្លាក់​ខ្លួន​ជា​អ្នក​ជំងឺ​ចុះ!។

អំពីមរណទុក្ខ
១៦កូន​អើយ! ចូរ​យំ​ស្រណេះ​អ្នក​ដែល​ស្លាប់​នោះ​ចុះ។ ចូរ​រៀប​រាប់​ពី​បុគ្តល​នោះ​ដោយ​ក្តី​ខ្លោច​ផ្សា និង សោក​ស្តាយ​ជា​ខ្លាំង។ ចូរ​កូន​យក​ចិត្ត​ទុក​ដាក់​នឹង​សាក​សព ហើយ​កុំ​ធ្វេស​ប្រហែស​នឹង​ធ្វើ​ផ្នូរ​ឲ្យ​សាក​សព​នោះ​ផង។
១៧ចូរ​សោក​សង្រេង និង ទ្រហោ​យំ​គក់​ទ្រូង​ឲ្យ​ខ្លាំងៗ។ ចូរ​កាន់​ទុក្ខ​ឲ្យ​បាន​សមរម្យ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ដើម្យី​ចៀស​វាង​ពាក្យ​រិះ​គន់​ រួច​ចូរ​ខិត​ខំ​រំសាយ​ទុក្ខ​នោះ ឲ្យ​បាន​ធូរ​ស្រាល​ទ្បើង​វិញ។
១៨សេចក្តី​ទុក្ខ​សោក​សង្រេង អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ព្រួយ​ចិត្ត​ហួស​ពេក រមែង​តែង​តែ​ធើ្វ​ឲ្យ​កម្លាំង​ចុះ​អន់​ថយ។
១៩ភាព​អាសន្ន បណ្តាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​យ៉ាង​យូរ​ ហើយ​ធ្វើ​ឲ្យ​នឹក​ស្មាន​ថា មាន​ជីវិត​រស់​ជា​ជន​ក្រ​ខ្សត់ ព្រោះ​ទទួល​បណ្តាសា។
២០ចូរ​កុំ​បណ្តោយ​ខ្លួន​ ទៅ​តាម​ទុក្ខ​ព្រួយ​ទ្បើយ ចូរ​កុំ​រំសាយ​ទុក្ខ​នោះ ហើយ​នឹក​គិត​ដល់​អនាគត។
២១ចូរ​កុំ​ភ្លេច​ថា មនុស្ស​ស្លាប់​មិន​ត្រឡប់​មក​វិញ​ទេ ទុក្ខ​ព្រួយ​របស់​កូន គ្មាន​ប្រយោជន៍​ដល់​អ្នក​ស្លាប់​ទ្បើយ​ហើយ​ធ្វើ​ឲ្យ​កូន​ឈឺ​ចាប់​ផង។
២២ចូរ​កូន​នឹក​គិត​ថា ចុង​បញ្ចប់​របស់​កូន​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​បុគ្គល​នោះ​ដែរ ថ្ងៃ​មុន​ដល់​វេន​គេ ថ្ងៃ​នេះ​ដល់​វេន​របស់​កូន។
២៣កាល​ណា​មនុស្ស​ស្លាប់ គឺ​គេ​សំរាក​ហើយ ចូរ​ឈប់​នឹក​គិត​ដល់​គាត់​ទៅ។ ពេល​ណា​គាត់​ផុត​ដង្ហើម ចូរ​ខំ​កាត់​ចិត្ត កុំ​គិត​ពី​គាត់​ទៀត​ទ្បើយ។

ផលអាក្រក់ នៃមុខរបរផ្សេងៗ
២៤អ្នក​ដែល​ចង់​ទៅ​ជា​ធម្មា​ចារ្យ ប្រកប​ដោយ​ប្រាជ្ញា ត្រូវ​មាន​ពេល​ទំនេរ​ច្រើន។ អ្នក​មិន​សូវ​មាន​កិច្ចការ​ធ្វើ​ច្រើន អាច​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​បាន។
២៥អ្នក​កាន់​នង្គ័ល អាច​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​ដូច​ម្តេច​កើត? គេ​អួត​អាង​តែ​ពី​ការ​កាន់​ជ្រលួញ​បញ្ជា​គោ​ប៉ុណ្ណោះ។ គេ​តែង​តែ​ធើ្វការ​នៅ​ឯ​ស្រែ​គ្រប់​ពេល​វេលា ហើយ​និយាយ​តែ​អំពី​កូន​គោ។
២៦គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ភ្ជួរ​រាស់ ហើយ​នៅ​ពេល​យប់​គេ​រវល់​តែ​នឹង​ការ​រក​ស្មៅ​ឲ្យ​គោ​ស៊ី។
២៧ជាង​ឬ​មេ​ជាង​ក៏​ដូច្នេះ​ដែរ គេ​តែង​តែ​រវល់​ទាំង​ថ្ងៃ ទាំង​យប់។ ជាង​ឆ្លាក់​ត្រា​យក​ចិត្ត​ទុក​ដាក់​ឆ្លាក់​រូប​ប្លែកៗ​ពី​គ្នា គេ​ខិត​ខំ​ធ្វើ​ឲ្យ​ដូច​គំរូ​ដើម​ហើយ​នៅ​ពេល​យប់ គេ​បង្ហើយ​កិច្ចការ​របស់​គេ។
២៨ជាង​ដំ​ដែក​អង្គុយ​ក្បែរ​ឡ​គេ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​វត្ថុ​ដែល​ផលិត​ពី​ដែក។ ចំហាយ​ភ្លើង​ធ្វើ​ឲ្យ​គាត់​បែក​ញើស ហើយ​គាត់​ទប់​ទល់​នឹង​កំដៅ​ឡ​យ៉ាង​យូរ។ ស្នូរ​ញញួរ​លាន់​រំពង​រហូត ហើយ​គាត់​សម្លឹង​មើល គំរូ​នៃ​វត្ថុ​ដែល​គាត់​ត្រូវ​ធ្វើ​នោះ។ គាត់​យក​ចិត្ត​ទុក​ដាក់​បង្ហើយ​កិច្ចការ​របស់​ខ្លួន ហើយ​នៅ​ពេល​យប់​គាត់​កែ​ច្នែ​ស្នា​ដៃ​របស់​គាត់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។
២៩ជាង​ស្មូន​អង្គុយ​ធ្វើការ យក​ជើង​មក​បង្វិល​កង់ ហើយ​រវល់​តែ​ពី​ការ​ងារ​របស់​ខ្លួន​ជានិច្ច ដើម្បី​បង្គ្រប់​តាម​ចំនួន​ដែល​គេ​ត្រូវ​ការ។
៣០គាត់​យក​ដៃ​ច្របាច់​ដី​ឥដ្ឋ រួច​យក​ជើង​ជាន់​ដីឥដ្ឋ​ឲ្យ​ជ្រាយ។ គាត់​យក​ថ្នាំ​មក​លាប​ដោយ​ផ្ចិត​ផ្ចង់ ហើយ​នៅ​ពេល​យប់​គាត់​សំអាត​ឡ។
៣១ជាង​ទាំង​នោះ​ពឹង​ផ្អែក​លើ​ដៃ​របស់​ខ្លួន ហើយ​ម្នាក់ៗ ស្ទាត់​ជំនាញ​តាម​មុខ​របរ​រៀងៗ​ខ្លួន​ដែរ។
៣២ប្រសិន​បើ​គ្មាន​ជាង​ទាំង​នោះ​ទេ គឺ​មិន​អាច​សង់​ក្រុង​បាន​ទ្បើយ គ្មាន​មនុស្ស​រស់​នៅ​ក្នុង​ទី​ក្រុង ហើយ​ក៏​គ្មាន​នរណា​អាច​ធ្វើ​ដំណើរ​ក្នុង​ក្រុង​បាន​ទៀត​ផង។ ប៉ុន្តែ នៅ​សភា​ប្រជា​ជន គ្មាន​នរណា​សួរ​យោបល់​ពី​អ្នក​ទាំង​នោះ​ទេ។
៣៣ក្នុង​អង្គ​ប្រជុំ ពួកគេ​គ្មាន​កន្លែង​កិត្តិយស​នៅ​កន្លែង​ចៅ​ក្រម ក៏​ពួក​គេ​គ្មាន​កន្លែង​ដែរ ពួក​គេ​មិន​យល់​អំពី​ច្បាប់ និង ក្រឹត​ក្រម ពួក​គេ​មិន​ពូកែ​ខាង​ច្បាប់​ទេ។ គេ​មិន​ធ្លាប់​អើ​ពើ​នឹង​សុភា​សិត​ទ្បើយ។
៣៤ប៉ុន្តែ​គេ​ជាប់​ចិត្ត​នឹង​ធម្មជាតិ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ហើយ​គេ​ទូល​អង្វរ​ព្រះ​អង្គ​ដើម្បី​ដំណើរ​ការ​ការងារ​របស់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ។

ជំពូកទី ៣៩

ពាក្យសរសើរធម្មាចារ្យ
១អ្នក​យក​ចិត្ត​ទុក​ដាក់ រិះ​គិត​ពិចារណា​អំពី​ធម្មវិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត មិន​មែន​ដូច​ជាង​ទាំង​នោះ​ទេ! អ្នក​នោះ​រមែង​តែង​តែ​ស្វែង​យល់ អំពី​ប្រាជ្ញា​របស់​ព្រឹទ្ធា​ចារ្យ​ពី​បុរាណ ហើយ​ក៏​ចូល​ចិត្ត​អាន​ពាក្យ​ដែល​ព្យាការី​បាន​ចែង​ទុក​ដែរ។ ២អ្នក​នោះ​ចង​ចាំ​តែ​រឿង​និទាន ​អំពី​វីរបុរស​ល្បី​ល្បាញ និង​រិះគិត​ពិចារណា​លើ​ពាក្យ​ប្រស្នា​ដ៏​ជ្រៅ​ជ្រះ។ ៣គាត់​ស្វែង​យល់​ពី​អត្ថន័យ ដ៏​លាក់​កំបាំង​នៃ​សុភា​សិត ហើយ​រិះគិត​តែ​ពី​ពាក្យ​ប្រស្នា​ដ៏​ជ្រៅ​ជ្រះ​អស់​មួយ​ជីវិត។ ៤ដូច្នេះ​គាត់​អាច​ជួយ​បំរើ​អ្នក​ធំៗ ហើយ​គេ​តែង​ឃើញ​គាត់ នៅ​ក្នុង​ចំណោម​អ្នក​ដឹង​នាំ។ គេ​ចាត់​ឲ្យ​គាត់​ធ្វើ​ដំណើរ​ទៅ​ស្រុក​នៃ​ប្រជាតិ​ដទៃ ព្រោះ​គាត់​មាន​បទ​ពិសោធ​ដឹង​អ្វី​ល្អ និង អ្វី​អាក្រក់​ក្នុង​ចិត្ត​មនុស្ស។ ៥តាំង​ពី​ព្រលឹម គាត់​ផ្ចង់​ចិត្ត ទៅ​រក​ព្រះ​អម្ចាស់​ដែល​បង្កើត​គាត់ ហើយ​ទូល​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ផង។ គាត់​ពោល​ពាក្យ​អធិដ្ឋាន​អង្វរ​ព្រះ​អង្គ ហើយ​សូម​ព្រះអង្គ​លើក​លែង​ទោស​ចំពោះ​អំពើ​បាប​របស់​គាត់។ ៦ប្រសិន​បើ​ព្រះ​អម្ចាស់​ដ៏​ឧត្តុង​ឧត្តម សព្វ​ព្រះ​ហប្ញ​ទ័យ គាត់​នឹង​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ គាត់​ពោល​សុទ្ធ​តែ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ក្នុង​ពេល​អធិដ្ឋាន គាត់​នឹង​សរសើរ​តម្កើង​ព្រះ​អម្ចាស់​ដែរ។ ៧ព្រះ​អង្គ​បំភ្លឺ​ការ​វិនិច្ឆ័យ និង​ចំណេះ​ដឹង​របស់​គាត់ ឲ្យ​បាន​ត្រឹម​ត្រូវ។ គាត់​នឹង​រិះគិត​អំពី​ការអាថ៌​កំបាំង​ព្រះ​ជាម្ចាស់។ ៨គាត់​នឹង​បង្ហាញ​ការ​យល់​ដឹង​ដែល​គាត់​បាន​ទទួល ហើយ​គាត់​នឹង​ខ្ពស់​មុខ​ដោយ​សារ​វិន័យ នៃ​សម្ពន្ធ​មេត្រី​របស់​ព្រះ​អម្ចាស់។ ៩មនុស្ស​ជាច្រើន និង សរសើរ​លើក​តម្កើង​ប្រាជ្ញា​របស់​គាត់ ហើយ​មិន​បំភ្លេច​ចោល​គាត់​ទ្បើយ។ គេ​ចង​ចាំ​គាត់​ជាដរាប​កេរិ៍្ត​ឈ្មោះ​របស់​គាត់​ស្ថិត​នៅ​គ្រប់​តំណ តរៀង​ទៅ។ ១០ប្រជា​ជាតិ​ទាំង​ឡាយ នឹង​រៀប​រាប់​ពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​នឹង​សរសើរ​តម្កើង​គាត់​ដែរ។ ១១ប្រសិន​បើ​គាត់​មាន​អាយុ​វែង គាត់​នឹង​បន្សល់​ទុក​កេរិ៍្ត​ឈ្មោះ​ដ៏​ល្បី​រុង​រឿង​ប្រសើរ​មនុស្ស​មួយ​ពាន់​នាក់​ទៅ​ទៀត។ ប្រសិន​បើ​គាត់​ទទួល​មរណភាព គាត់​នឹង​ស្កប់​ចិត្ត​ហើយ។

ពាក្យសរសើរតម្កើងព្រះជាម្ចាស់
១២ក្រោយ​ពី​បាន​រិះ​គិត​ពិចារណា​រួច​ហើយ ខ្ញុំ​មាន​គំនិត​យ៉ាង​ច្រើន ដែល​ខ្ញុំ​ចង់​ប្រាប់​ឲ្យ​ដឹង​ថា ខ្ញុំ​ប្រៀប​ដូច​ជា​ព្រះ​ចន្ទ​ពេញ​បូរមី។ ១៣ម្នាល​កូន​ដ៏​វិសុទ្ធ​អើយ! ចូរ​ត្រង់​ត្រាប់​ស្តាប់​ពុក ហើយ​ចំរើន​ទ្បើង ដូច​កូឡាប​ដែល​ដុះ​តាម​មាត់​ទឹក។ ១៤ចូរ​សាយ​ភាយ​គន្ធពិដោរ ដូច​ក្លិន​គ្រឿង​ក្រអូប ចូរ​ចំរើន​ទ្បើង​ដូច​ផ្កា​ម្លិះ​កំពុង​រីក។ ចូរ​បន្លឺ​សំឡេង​ច្រៀង​រួមគ្នា ហើយ​លើក​តម្កើង​ព្រះ​អម្ចាស់ ចំពោះ​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត។ ១៥ចូរ​ប្រកាស​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​ថ្លៃ​ថ្លា​របស់​ព្រះ​អង្គ ហើយ​ចូរ​សរសើរ​ព្រះអង្គ​ដោយ​ច្រៀង និង​ដេញ​ពិណ។ ចូរ​កូន​ពោល​ពាក្យ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដូច​តទៅ៖ ១៦ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់​ល្អ​ប្រពៃ! បទ​បញ្ជា​នីមួយ​របស់​ព្រះ​អង្គ​តែង​តែ​សំរេច​តាម​ពេល​កំណត់។ ១៧មិន​ត្រូវ​សួរ​ថា «តើ​នេះ​ជា​អ្វី?» «ហេតុ​អ្វី​បាន​ជា​ការណ៍​នេះ​កើត​ទ្បើង​ដូច្នេះ?» នោះ​ទេ​ដ្បិត​អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​កាល​កំណត់។ ពេល​ព្រះ​អង្គ​បញ្ជា ទឹក​ក៏​ឈប់​នៅ​នឹង​ថ្កល់​ដូច​ជា​គំនរ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តែ​មួយ​ព្រះ​ឱស្ឋ នោះ​ទឹក​ប្រមូល​គ្នា​នៅ​ក្នុង​ស្រះ។ ១៨ពេល​ព្រះ​អង្គ​ចេញ​បញ្ជា អ្វីៗក៏​សំរេច​តាម​ព្រះ​ហប្ញ​ទ័យ​របស់​ព្រះ​អង្គ​ដែរ គ្មាន​នរណា​អាច​រារាំង​នឹង​ការ​សង្រ្គោះ​របស់​ព្រះ​អង្គ​ទ្បើយ។ ១៩ព្រះ​អង្គ​ទត​មើល​សព្វ​កិច្ចការ​ដែល​មនុស្ស​ប្រព្រឹត្ត គ្មាន​នរណា​អាច​គេច​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​អង្គ​ទ្បើយ។ ២០ព្រះ​អង្គ​ពិនិត្យ​មើល​អ្វីៗ​តាំង​ពី​ដើម​រៀង​មក រហូត​អស់​កល្ប​ជានិច្ច គ្មាន​អ្វី​ដែល​ព្រះ​អង្គ​ងឿង​ឆ្ងល់​ទ្បើយ។ ២១មិន​ត្រូវ​សួរ​ថា «តើ​នេះ​ជា​អ្វី?» «ហេតុ​អ្វី​បាន​ជា​ការណ៍​នេះ​កើត​ទ្បើង​ដូច្នេះ?» ដ្បិត​ព្រះ​អង្គ​បង្កើត​អ្វី​ទាំង​អស់ សុទ្ធ​តែ​មាន​ប្រយោជន៍។ ២២ព្រះ​ពរ​របស់​ព្រះ​អង្គ ប្រៀប​បាន​នឹង​ទឹក​ទន្លេ​ដែល​កំពុង​ជន់​ទ្បើង​ឬ​ដូច​ទឹក​ជំនន់ ដែល​ស្រោច​ស្រព​ផែន​ដី។ ២៣ប្រជា​ជាតិ​នានា ធ្វើ​ឲ្យ​ព្រះ​អង្គ​ព្រះ​ពិរោធ ដូច​គ្រា​ដែល​ព្រះ​អង្គ​ធ្វើ​ឲ្យ​ទី​កន្លែង​ដែល​មាន​ទឹក​បរិបូរណ៍ ទៅ​ជា​វាល​រហោ​ស្ថាន។ ២៤ប្រជា​រាស្រ្ត​ដ៏​វិសុទ្ធ​យល់​ឃើញ​ថា​មាគ៌ា​របស់​ព្រះ​អង្គ​សុទ្ធតែ​ទៀង​ត្រង់ រីឯ​ជន​ពាល​វិញ​ឃើញ​មាន​តែ​ឧបសគ្គ។ ២៥តាំង​ពី​ដើម​រៀង​មក​ព្រះ​ជាម្ចាស់​បាន​បង្កើត​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ល្អ និង អ្វីៗ​ដែល​អាក្រក់​សំរាប់​មនុស្ស​បាប។ ២៦អ្វី​ដែល​មនុស្ស​ត្រូវ​ការ​ជា​ចាំ​បាច់​សំរាប់​ជីវិត គឺ​ទឹក ភ្លើង ដែក អំបិល ម្សៅ ទឹកដោះ ទឹកឃ្មុំ ស្រា​ទំពាំង​បាយ​ជូរ​ប្រេង សម្លៀក​បំពាក់។ ២៧អ្វីៗ​ទាំង​នោះ មាន​ប្រយោជន៍​សំរាប់​មនុស្ស​ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់ ប៉ុន្តែ​ប្រែ​ក្លាយ​ទៅ​ជា​អាក្រក់ សំរាប់​មនុស្ស​បាប​វិញ។ ២៨ព្រះ​ជាម្ចាស់​បង្កើត​ខ្យល់​ខ្លះ ដើម្បី​ដាក់​ទោស​អ្នក​បាប​ដែល​មិន​ប្រតិ​បត្តិ​តាម​​ព្រះ​អង្គ ពេល​ខ្យល់​បោក​បក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​មាន​គ្រោះ​កាច​កាន់​តែ​ធ្ងន់​ធ្ងរ។ នៅ​គ្រា​ដែល​ព្រះ​ជាម្ចាស់​បំផ្លាញ​ជន​អាក្រក់ ខ្យល់​ទាំង​នោះ​ជះ​កំហឹង ហើយ​បន្ឋូរ​ព្រះ​ពិរោធ​របស់​ព្រះ​ដែល​បង្កើត​វា​ផង។ ២៩ព្រះ​ជាម្ចាស់​បង្កើត​ភ្លើង ព្រឹល ទុរ្ភក្ស និង សេចក្តីស្លាប់ ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត។ ៣០ចង្កូម​របស់​សត្វ​សាហាវ ខ្យាដំរី ពស់វែក ដាវ ដាក់​ទោស​ប្រហារ​ជីវិត​ជន​ពាល។ ៣១អ្វីៗ​ទាំង​នោះ​សុទ្ធ​តែ​សប្បាយ​រីករាយ ដោយ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​អង្គ។ នៅ​លើ​ផែន​ដី ពួក​វា​ត្រៀម​ខ្លួន​បំរើ​ព្រះ​អង្គ​ជានិច្ច ប្រសិន​បើ​ព្រះ​អង្គ​ត្រូវ​ការ។ ពេល​កំណត់​មក​ដល់ ពួកវា​តែង​តែ​គោរព​តាម​ព្រះ​បញ្ជា​របស់​ព្រះអង្គ។ ៣២ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​គំនិត​ច្បាស់​លាស់​តាំង​ពី​ដើម​រៀង​មក រួច​ខ្ញុំ​រិះ​គិត​ពិចារណា ហើយ​ចារ​ទុក​ជា​លាយ​លក្ខណ៍​អក្សរ។ ៣៣ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់ សុទ្ធ​តែ​ល្អ​ទាំង​អស់។ ព្រះ​អង្គ​ចាត់​ចែង​តាម​សេចក្តី​ត្រូវការ និង តាម​ពេល​វេលា។ ៣៤មិន​ត្រូវ​ពោល​ថា អ្វី​អាក្រក់​ជាង​អ្វី​ទ្បើយ ដ្បិត​គេ​ទទួល​ស្គាល់​ថា​ អ្វី​ទាំង​អស់​សុទ្ធ​តែ​ល្អ តាម​ពេល​កំណត់​របស់​ខ្លួន។ ៣៥ឥទ្បូវនេះ ចូរ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ច្រៀង​សរសើរ​តម្កើង​ព្រះ​នាម​របស់​ព្រះ​អម្ចាស់ ឲ្យ​អស់​ពី​ចិត្ត។

ជំពូកទី ៤០

ទុក្ខវេទនារបស់មនុស្សលោក
១ព្រះ​ជាម្ចាស់​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗរមែង​មាន​កង្វល់​យ៉ាង​ធ្ងន់​ធ្ងរ ព្រះ​អង្គ​ដាក់​នឹម​ដ៏​ធ្ងន់​លើ​ស្មា​មនុស្ស​លោក តាំង​ពី​ពេល​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ រហូត​ដល់​ពេល​ត្រឡប់​ទៅ​រក​ធរណី ដែល​មាន​មាតា​រួម​នៃ​សត្វ​លោក​ទាំង​អស់​វិញ។ ២មនុស្ស​តែង​តែ​រិះគិត​ទាំង​ភ័យ​ខ្លាច​ពី​ថ្ងៃ​ដែល​គេ​ត្រូវ​ស្លាប់។ គេ​រង់ចាំ​ថ្ងៃ​នោះ​ទាំង​អស់​គ្នា។ ៣គឺ​តាំង​ពី​ស្តេច​ដែល​គង់​លើ​រាជ​បល្ល័ង្ក ប្រកប​ដោយ​សិរី​រុង​រឿង​រហូត​ដល់​អ្នក​តូច​តាច​ដែល​អង្គុយ​លើ​ដី និង​នៅ​លើ​ផេះ។ ៤តាំងពី​អ្នក​ដែល​ពាក់​ព្រះ​ភូសា​ពណ៌​ស្វាយ និង​មកុដ រហូត​ដល់​អ្នក​ក្រីក្រ​ដែល​ស្លៀក​បាវ។ ៥មនុស្ស​ចេះ​តែ​ខឹង ច្រណែន ឈ្នានីស ជ្រួល​ច្របល់ ភ័យ​ខ្លាច​ស្លាប់​ចង​គំនុំ​គុំគួន ការ​វិវាទ​គ្នា។ ពេល​យប់​ការ​ដេក​គ្រាន់​តែ​ផ្លាស់​ប្តូរ​កង្វល់​ប៉ុណ្ណោះ។ ៦ពេល​បាន​សំរាក​បន្តិច គេ​យល់​សប្តិ​អាក្រក់ បណ្តាល​ឲ្យ​គេ​កើត​ទុក្ខ​ថែម​ទៀត ដូច​នៅ​ពេល​ថ្ងៃ គេ​ប្រៀប​ដូចជា​ទាហាន​ដែល​រត់​ចោល​សមរភូមិ។ ៧ពេល​រំដោះ​រួច​ខ្លួន គេ​ភ្ញាក់​ទ្បើង​ទាំង​នឹក​ឆ្ងល់ ដោយ​ភ័យ​ឥត​បាន​ការ។ ៨សត្វ​លោក​ទាំង​អស់ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ តែង​តែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក ប៉ុន្តែ អ្នក​បាប​រមែង​តែង​តែ​ជួប​ប្រទះ​នឹង​ទុក្ខ​នោះ លើស​ពី​គេ​ប្រាំពីរ​ដង។ ៩គឺ​សេចក្តី​ស្លាប់​ឃាត​កម្ម ការ​វិវាទ​គ្នា សង្គ្រាម គ្រោះកាច ការ​ឃ្លាន ការ​វិនាស​អន្តរាយ។១០ព្រះ​ជាម្ចាស់​បង្កើត​ទុក្ខ​លំបាក​ទាំង​នោះ​មក ដើម្បី​ដាក់​ទោស​ជន​ពាល ​ហើយ​ទឹក​ជំនន់​កើត​មក ក៏​ព្រោះ​តែ​ជន​ទាំង​នោះ​ដែរ។ ១១អ្វីៗ​ដែល​កើត​ពី​ទឹក​មក ក៏​វិល​ត្រឡប់​ទៅ​សមុទ្រ​វិញ​ដែរ។

ព្រះជាម្ចាស់បំបាត់ភាពអយុត្តិធម៌
១២សំណូក​សូក​ប៉ាន់​គ្រប់​យ៉ាង និង អំពើ​អយុត្តិធម៌​គ្រប់​បែប​ត្រូវ​តែ​វិនាស​បាត់​ទៅ រីឯ​សេចក្តី​ស្មោះ​ត្រង់​នឹង​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច។ ១៣ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ទុច្ចរិត រមែង​តែង​តែ​រីង​ស្ងួត​ដូច​ទឹក​ជ្រោះ និង ត្រូវ​តែ​កន្លង​ទៅ​ដូច​ផ្គរ​លាន់​ នៅ​ពេល​ភ្លៀង​ខ្លាំង។ ១៤ពេល​ជន​ទុច្ចរិត​វិនាស​អន្តរាយ ដុំថ្ម​ក៏​សប្បាយ​រីក​រាយ​ដែរ អស់​អ្នក​ដែល​បំពាន​ធម្មវិន័យ​របស់​ព្រះ​ជាម្ចាស់ មុខជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន។ ១៥ពូជ​ពង្ស​របស់​ជន​ពាល​មិន​បង្កើត​មែក​សាខា​ទ្បើយ ជន​មិន​បរិសុទ្ធ​ប្រៀប​ដូចជា​ដើម​ឈើ ដែល​ចាក់​ប្ញស​លើ​ថ្ម។១៦ដើម​ត្រែង​ដែល​ដុះ​តាម​មាត់​ទន្លេ ត្រូវ​ទឹក​ហូរ​កួច​នាំ​យក​ទៅ​មុន ស្មៅ​ផ្សេងៗ​ទៀត។ ១៧ផ្ទុយ​ទៅ​វិញ​ចិត្ត​សប្បុរស ប្រៀប​ដូចជា​សួន​ឧទ្យាន​ដែល​ទទួល​ព្រះ​ពរ ហើយ​ទាន​នឹង​ស្ថិត​នៅ​ជា​ដរាប​តរៀង​ទៅ។

សម្បត្តិសួគ៌មានតម្លៃ​ដ៏ខ្ពង់ខ្ពស់បំផុត
១៨ការ​រស់​នៅ​របស់​មនុស្ស​ដែល​មិន​ពឹង​ពាក់​លើ​អ្នក​ដទៃ​និង​ការ​រស់​នៅ​របស់​អ្នក​ដែល​មាន​កម្លាំង​ធ្វើការ ពិត​ជា​សុខ​ស្រួល​មែន។ ប៉ុន្តែ អ្នក​ដែល​ឃើញ​កំណប់ រឹត​តែ​សប្បាយ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត!។១៩ អ្នក​មាន​កូន​ច្រើន ឬ​អ្នក​សង់​ក្រុង​មួយ តែង​តែ​មាន​កេរិ៍្ត​ឈ្មោះ​ស្ថិត​នៅ​ជានិច្ច។ ប៉ុន្តែ ស្រ្តី​គ្រប់​លក្ខណ៍ ប្រសើរ​ជាង​កេរិ៍្ត​ឈ្មោះ​ទាំង​ពីរ​នេះ​ទៅ​ទៀត។ ២០ស្រា និង​តន្រ្តី តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត ប៉ុន្តែ​ការ​ស្រឡាញ់​ប្រាជ្ញា តែង​តែ​ផ្តល់​អំណរ​សប្បាយ លើស​ពី​នេះ​ទៅ​ទៀត។ ២១ខ្លុយ និង ពិណ តែង​តែ​ប្រគុំ​ភ្លេង​យ៉ាង​ពីរោះ ប៉ុន្តែ ពាក្យ​សំដី​ល្អ​គួរ​សម ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២២សម្ផស្ស និង​លំអរ​របស់​ស្រ្តី ធ្វើ​ឲ្យ​គេ​ចង់​គយ​គន់ ប៉ុន្តែ​រុក្ខ​ជាតិ​ខៀវ​ខ្ចី​នៅ​តាម​វាល​ស្រែ ល្អ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២៣មិត្ត​សម្លាញ់ និង​គូកន រមែង​តែង​តែ​ជួប​គ្នា​តាម​ពេល​កំណត់ ប៉ុន្តែ គូស្វាមី​ភរិយា តែង​តែ​ជួប​គ្នា​លើស​ពី​អ្នក​ទាំង​ពីរ​នេះ​ទៅ​ទៀត។ ២៤បង​ប្អូន​និង​ជន​សប្បុរស រមែង​តែង​តែ​ជួយ​គ្នា​មាន​អាសន្ន ទាន​ដែល​កូន​ចែក​ឲ្យ​អ្នក​ក្រ រឹត​តែ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២៥មាស និង ប្រាក់ ធ្វើ​ឲ្យ​មនុស្ស​បាន​ខ្ពស់​មុខ ប៉ុន្តែ ដំបូន្មាន រឹត​តែ​ល្អ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២៦ទ្រព្យ​សម្បត្តិ្ត​ស្តុក​ស្តម្ភ និង កម្លាំង រមែង​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​ទុក​ចិត្ត​បាន ប៉ុន្តែ ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ​រឹត​តែ​ធ្វើ​ឲ្យ​មនុស្ស​ទុក​ចិត្ត​លើស​ពី​នេះ​ទៅ​ទៀត។ អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ មិន​ខ្វះ​អ្វី​ទ្បើយ អ្នក​នោះ​ក៏​មិន​ពឹង​ផ្អែក​លើ​ព្រះ​ដ៏ទៃ​ដែរ។ ២៧ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រៀប​ដូចជា​សួន​ឧទ្យាន​ដែល​ទទួល​ព្រះ​ពរ​ការពារ​មនុស្ស​ប្រសើរ​ជាង​អ្នក​មាន​សិរី​រុង​រឿង​ទៅ​ទៀត។

ការសុំទាន
២៨ម្នាល​កូន​អើយ! កុំ​រស់​នៅ​ដោយ​សុំ​ទាន​គេ​ជា​ដាច់​ខាត!ស៊ូ​ស្លាប់​ប្រសើរ​ជាង​សុំ​ទាន​គេ។ ២៩មនុស្ស​ដែល​តែង​តែ​រំពៃ​មើល​តុ​របស់​អ្នក​ដទៃ ជីវិត​របស់​គេ​មិន​សម​ជា​ការ​រស់នៅ​របស់​មនុស្ស​ទេ​ គេ​ប្រឡាក់​មាត់​ដោយ​បរិភោគ​ម្ហូប​ដែល​ខ្លួន​មិន​បាន​រក។ រីឯ​អ្នក​ដែល​មាន​សុជីវ​ធម៌ ហើយ​មាន​ចំណេះ​ដឹង នឹង​ជៀស​វាង​ពី​អំពើ​ទាំង​នោះ។ ៣០ជន​មិន​ចេះ​អៀន​ខ្មាស​ចូល​ចិត្ត​បរិភោគ​អាហារ​ដែល​សុំ​ទាន​ពី​គេ ប៉ុន្តែ​អាហារ​នេះ​ជា​ដុំ​ភ្លើង​ដែល​ដុត​រោល​ក្នុង​ពោះ​របស់​គេ​ទៅ​វិញ។

ជំពូកទី ៤១

សេចក្តីស្លាប់
១មជ្ចុរាជ​អើយ! មនុស្ស​ណា​រស់នៅ​យ៉ាង​សុខ​សាន្ត ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន គឺ​មនុស្ស​ដែល​គ្មាន​កង្វល់ និង​ចេះ​តែ​ចំរុង​ចំរើន​ក្នុង​គ្រប់​ប្រការ ហើយ​នៅ​តែ​មាន​កម្លាំង​ដើម្បី​ត្រេក​ត្រអាល​នៅ​ឡើយ អ្នក​នោះ​រមែង​តែង​តែ​នឹក​គិត​ដល់​មច្ចុរាជ​ឯង​ដោយ​ចិត្ត​ជូរ​ចត់។ ២ឱ​មច្ចុរាជ​អើយ! មនុស្ស​ដែល​បាក់​កម្លាំង ហើយ​ចាស់​ជរា កំពុង​មាន​ទុក្ខ​កង្វល់​គ្រប់​យ៉ាង​ អ្នក​បះបោរ​មិន​អាច​ទ្រាំ​ទ្រ​ទៀត​បាន មនុស្ស​នោះ​ចូល​ចិត្ត​ទទួល​ការ​សំរេច​របស់​មច្ចុរាជ​ឯង!។ ៣កូន​អើយ! កុំ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​ឡើយ នៅ​ពេល​ណា​មច្ចុរាជ​សំរេច​ថា​នឹង​ទទួល​កូន! ចូរ​នឹក​គិត​ដល់​អស់​អ្្នក​ដែល​ចែក​ស្ថាន​ទៅ​មុន​កូន ព្រម​ទាំង​ដល់​អស់​អ្នក ដែល​នឹង​ត្រូវ​បាត់​បង់​ជីវិត​នៅ​ពេល​ក្រោយៗ​ទៀត។ ៤ព្រះ​អម្ចាស់​សម្រេច​ព្រះ​ហប្ញទ័យ​ថា សត្វ​លោក​ត្រូវ​តែ​ស្លាប់​គ្រប់ៗ​គ្នា។ ហេតុ​អ្វី​បាន​ជា​បាន​ជា​ប្រកែក​គ្នា​អំពី​ព្រះ​ហប្ញទ័យ​សប្បុរស​របស់​ព្រះ​ដ៍​ខ្ពង់​ខ្ពស់​បំផុត? ទោ​បី​កូន​រស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ដប់​ឆ្នាំ​ក្តី មួយ​រយ​ឆ្នាំ​ក្តី ឬ​មួយ​ពាន់​ឆ្នាំ​ក្តី ក៍​ស្ថាន​មច្ចុរាជ​គ្មាន​អ្វី​ខុស​គ្នា​ត្រង់​ណា​ឡើយ។

ទោសរបស់ជនពាល
៥កូន​របស់​អ្នក​បាប រមែង​ទៅ​ជា​កូន​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​ចូល​ចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​ជន​ពាល។ ៦កេរ​មត៌ក​នៃ​កូន​របស់​អ្នក​បាប​ទាំង​នោះ ត្រូវ​តែ​វិនាស​អន្តរាយ ហើយ​ពូជ​ពង្ស​របស់​ពួក​គេ ក៏​ត្រូវ​តែ​អាម៉ាស់​រហូត​ដែរ។

៧ឪពុក​ដែល​ជា​ជន​ពាល​តែង​តែ​ត្រូវ​កូន​ស្តី​បន្ទោស ដ្បិត​កូន​ទាំង​នោះ​ត្រូវ​អាម៉ាស់​ ដោយសារ​ឪពុក។ ៨ម្នាល​ជន​ពាល​អើយ! អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ធម្ម​វិន័យ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត អ្នក​រាល់​គ្នា​មុខ​ជា​វេទនា​មិន​ខាន!។ ៩អ្នក​រាល់​គ្នា​កើត​មក សំរាប់​តែ​ទទួល​បណ្តាសារ! អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​ហើយ ក៏​ត្រូវ​ទទួល​បណ្តាសារ​ដែរ។
១០អ្វីៗ​ដែល​កើត​មក​ពី​ដី មុខ​ជា​ត្រឡប់​ទៅ​ជា​ដី​វិញ។ ដូច្នេះ​ជន​ពាល​ដែល​ត្រូវ​បណ្តាសារ មុខ​ជា​អន្តរាយ​មិន​ខាន។

កេរ្តិ៍​ឈ្មោះ​ល្អ
១១រូប​កាយ​របស់​មនុស្ស​ឥត​ខ្លឹមសារ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​មនុស្ស​សុចរិត មិន​សាប​សូន្យ​ឡើយ។ ១២ចូរ​គិត​គូរ​អំពី​កេរ្តិ៍​ឈ្មោះ​របស់​កូន ដ្បិត​កេរ្តិ៍​ឈ្មោះ​នឹង​ស្ថិត​នៅ​យូរ ក្រោយ​ពេល​កូន​ស្លាប់​ទៅ ជាង​គំនរ​មាស​រាប់​ពាន់​គំនរ​ទៅ​ទៀត។ ១៣មនុស្ស​រស់​នៅ​យ៉ាង​សប្បាយ​រីក​រាយ តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ រីឯ​កេរ្តិ៍​ឈ្មោះ​ល្បី​ ស្ថិត​នៅ​អស់​កល្ប​ជានិច្ច។

ការអៀនខ្មាស
១៤ម្នាល​កូន​ចៅ​អើយ! ចូរ​រក្សា​ការ​ប្រៀន​ប្រដៅ​ឲ្យ​បាន​ល្អ! ប្រសិន​បើ​គេ​លាក់​ប្រាជ្ញា ឬ​កំណប់ តើ​មាន​ប្រយោជន៍​អ្វី? ១៥មនុស្ស​ដែល​លាក់​ភាព​លេលា​របស់​ខ្លួន ប្រសើរ​ជាង​មនុស្ស​ដែល​លាក់​ប្រាជ្ញា​របស់​ខ្លួន។ ១៦ ខ្ញុំ​សូម​រៀប​រាប់​អំពី​សេចក្តី​ណា​ដែល​ត្រូវ​អៀន​ខ្មាស​ពិត​ប្រាកដ ដ្បិត​មិន​គួរ​រក្សា​ទុក​ការ​អៀន​ខ្មាស​គ្រប់​យ៉ាង​បាន​ទេ! មនុស្ស​មិន​ត្រូវ​វាយ​តម្លៃ​លើ​អ្វី​ទាំង​ប៉ុន្មាន​ដូច​គ្នា​ដែរ។ ១៧ចូរ​អៀន​ខ្មាស​ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ។ ចូរ​អៀន​ខ្មាស​ដោយ​និយាយ​កុហក​ នៅ​ចំពោះ​មុខ​អ្នក​ដឹក​នាំ និង​អ្នក​មាន​អំណាច។ ១៨ចូរ​អៀន​ខ្មាស​ដោយ​ធ្វើ​ខុស​នៅ​ចំពោះ​មុខ​ចៅ​ក្រម និង​អ្នក​គ្រប់​គ្រង ចូរ​អៀន​ខ្មាស ដោយ​ប្រព្រឹត្ត​បំពាន​លើ​ធម្ម​វិន័យ​នៅ​ចំពោះ​មុខ​សហគមន៍ និង​ប្រជា​ជន ចូរ​អៀន​ខ្មាស​ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នៅ​ចំពោះ​មុខ​មិត្ត​សម្លាញ់ និង​ គូកន។ ១៩ចូរ​អៀន​ខ្មាស ដោយ​លួច​ប្លន់​អ្វី​មួយ នៅ​ចំពោះ​មុខ​អ្នក​ជិត​ខាង​កន្លែង​ដែល​កូន​ធ្លាប់​រស់​នៅ។ ចូរ​អៀន​ខ្មាស​ដោយ​ក្បត់​ពាក្យ​សន្យា ឬ កិច្ច​ព្រម​ព្រៀង ចូរ​អៀន​ខ្មាស​ដោយ​លើក​ដៃ​សុំ​ទាន​អាហារ ចូរ​អៀន​ខ្មាស​ដោយ​ចែក​ទាន ឬ ទទួល​អ្វី​ពី​គេ​ទាំង​មើល​ងាយ​គេ។ ២០ចូរ​អៀន​ខ្មាស​ដោយ​នៅ​ស្ងៀម ចំពោះ​មុខ​អ្នក​ដែល​សំពះ​កូន ចូរ​អៀន​ខ្មាស​ដោយ​សម្លឹង​មើល​ស្រ្តី​ពេស្យា។ ២១ចូរ​អៀន​ខ្មាស​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ជន​រួម​ជាតិ ដោយ​យក​អ្វី​មួយ​ដែល​ជា​ចំណែក​របស់​អ្នក​ដទៃ ឬ​អ្វី​ដែល​គេ​ឲ្យ​អ្នក​នោះ ចូរ​អៀន​ខ្មាស​ដោយ​គន់​មើល​ភរិយា​របស់​បុរស​ដទៃ។ ២២កុំ​និយាយ​លេង​សើច​ជាមួយ​ស្រ្តី​បំរើ​របស់​កូន ហើយ​កុំ​ទៅ​ជិត​គ្រែ​របស់​នាង។ ចូរ​អៀន​ខ្មាស​ដោយ​ប្រមាថ ឬ​ស្តី​បន្ទោស​មិត្ត​សម្លាញ់​ក្រោយ​ពេល​ដែល​កូន​បាន​ឲ្យ​អ្វី​មួយ​ទៅ​គេ។

ជំពូកទី ៤២

១ចូរ​អៀន​ខ្មាស​ដោយ​ពោល​សេចក្តី​ដែល​កូន​បាន​ឮ ព្រម​ទាំង​បើក​កកាយ​សេចក្តី​អាថ៌​កំបាំង​ដល់​អ្នក​ដទៃ។ ក្នុង​ករណី​ទាំង​នោះ កូន​ត្រូវ​អៀន​ខ្មាស​មិន​ហ៊ាន​ធ្វើ ហើយ​មនុស្ស​ទាំង​អស់​នឹង​ចូល​ចិត្ត​កូន​ជា​ពុំខាន។ មាន​ករណី​ផ្សេង​ទៀត​ដែល​កូន​មិន​ត្រូវ​អៀន​ខ្មាស ប៉ុន្តែ​កុំ​យក​ការ​ទាំង​នោះ​ធ្វើ​ជា​លេស ដើម្បី​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ ២កុំ​អៀន​ខ្មាស​នឹង​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​កាន់​តាម​សម្ពន្ធ​មេត្រី​ផង។ កុំ​អៀន​ខ្មាស​នឹង​វិច្ឆ័យ​សាសន៍​ដទៃ​ស្លូត​ត្រង់​ឡើយ។ ៣កុំ​អៀន​ខ្មាស​នឹង​គិត​បញ្ជី​ប្រាក់​ពី គូ​កន ឬ​អ្នក​ដំណើរ។ កុំ​អៀន​ខ្មាស​នឹង​ចែក​មត៌ក​ជាមួយ​អ្នក​ដទៃ។ ៤កុំ​អៀន​ខ្មាស​ដោយ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កុំ​អៀន​ខ្មាស​ដោយ​ចំណេញ​ច្រើន ឬ​តិច។ ៥កុំ​អៀន​ខ្មាស​នឹង​ប្រាក់​ចំណេញ ​ដែល​បាន​មក​ពី​ការ​លក់​ដូរ កុំ​អៀន​ខ្មាស​នឹង​ការ​វាយ​ប្រៀន​ប្រដៅ​កូន​ជា​ញឹក​ញយ ឬ​យក​រំពាត់​វាយ​អ្នក​បំរើ​អាក្រក់ រហូត​ដល់​ចេញ​ឈាម​ឡើយ។ ៦ប្រសិន​បើ​កូន​ពុំ​អាច​ទុក​ចិត្ត​ភរិយា​បាន ឬ​ប្រសិន​បើ​នៅ​ផ្ទះ​មាន​មនុស្ស​ច្រើន​ពេក ចូរ​យក​របស់​មាន​តម្លៃ​ទៅ​ចាក់​សោរ​ទុក។ ៧អ្វី​ដែល​កូន​ផ្ញើ​ទុក​នឹង​គេ​ត្រូវ​រាប់ និង​ថ្លឹង​ជា​មួយ​គេ ហើយ​អ្វី​ដែល​កូន​ផ្ញើ ឬ​ទទួល​ពី​គេ​មក​វិញ ចូរ​កត់​ត្រា​សេចក្តី​ទាំង​អស់​ទុក​ជា​លាយ​លក្ខណ៍​អក្សរ​ផង។ ៨កុំ​អៀន​ខ្មាស​នឹង​វាយ​ប្រដៅ​មនុស្ស​លេលា និង​ជន​ល្ងី​ល្ងើ​ឬ​ចាស់​ព្រឹទ្ធាចារ្យ​ដែល​គេ​ចោទ​ប្រកាន់​ថា វក់​នឹង​កាម​គុណ។ ដូច្នេះ​កូន​ពិត​ជា​សំដែង​ឲ្យ​ដឹង​ថា កូន​បាន​ទទួល​ការ​អប់រំ​ត្រឹម​ត្រូវ​ហើយ​មនុស្ស​ម្នា​នឹង​សរសើរ​កូន​ទៀត​ផង។

កង្វល់​របស់​ឪពុក​ចំពោះ​កូន​ស្រី​ខ្លួន
៩កូន​ស្រី​រមែង​តែង​តែ​ធ្វើ​ឲ្យ​ពុក​ដេក​មិន​លក់។ អ្នក​នោះ​មិន​និយាយ​អ្វី​ទេ តែ​ក្តី​កង្វល់ ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់។ ពេល​នាង​នៅ​ក្មេង​ឪពុក​របស់​នាង ខ្លាច​នាង​ហួស​អាយុ​រៀប​អាពាហ៍​ពិពាហ៍។ ពេល​នាង​រៀប​អាពាហ៍​ពិពាហ៍​រួច គាត់​ភ័យ​ខ្លាច​ប្តី​មុន​ស្រឡាញ់​នាង។ ១០ពេល​នាង​នៅ​ក្រមុំ​ព្រហ្មចារី គាត់​ខ្លាច​នាង​ត្រូវ​គេ​យក​លួង​លោម​បោក​ប្រាស់ ហើយ​មាន​ផ្ទៃ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ដោយ​គ្មាន​ប្តី។ ពេល​រស់​នៅ​ជាមួយ​ប្តី គាត់​ខ្លាច​នាង​ក្បត់​ចិត្ត​ប្តី ឬ គាត់​ខ្លាច​ថា នាង​ទៅ​ជា​ស្រី​អារ។ ១១ចូរ​ខិត​ខំ​ឃ្លាំ​មើល​កូន​ស្រី​ដែល​មិន​ចេះ​ប្រមាណ​ខ្លួន ខ្លាច​ក្រែង​សត្រូវ​របស់​កូន​ចំអក​ដាក់​កូន​ព្រោះ​តែ​នាង និង​អ្នក​ក្រុង​និយាយ​បរិហារ​កេរ្តិ៍​ព្រម​ទាំង​ប្រជា​ជន​នាំ​គ្នា​សើច​ចំអក ហើយ​កូន​នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង នៅ​ក្នុង​អង្គ​ប្រជុំ​ព្រោះ​តែ​នាង។

ត្រូវប្រយ័ត្ននឹងស្រ្តី
១២កុំ​គន់​មើល​សម្ផស្ស​របស់​មនុស្ស​ឲ្យ​សោះ កុំ​អង្គុយ​នៅ​ក្នុង​ចំណោម​ស្រ្តីៗ។ ១៣ដ្បិត​សត្វ​ល្អិត​ដែល​ចេញ​ពី​សម្លៀក​បំពាក់​យ៉ាង​ណា សេចក្តី​អាក្រក់​ក៏​ចេញ​មក​ពី​ស្រ្តី​យ៉ាង​នោះ​ដែរ។ ១៤សេចក្តី​អាក្រក់​របស់​បុរស ប្រសើរ​ជាង​ចិត្ត​ល្អ​របស់​ស្រ្តី។ ស្រ្តី​រមែង​ធ្វើ​ឲ្យ​អាម៉ាស់ និង បណ្តាល​ឲ្យ​អ្នក​ដទៃ​ជេរ​ប្រមាថ​មើល​ងាយ។

ភាគទី ៥

ភាពថ្កុំថ្កើង និង​ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់
១៥ ឥឡូវនេះ ខ្ញុំ​សូម​លើក​អំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះអម្ចាស់​គឺ​ខ្ញុំ​នឹង​រៀប​រាប់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ។ ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់​សុទ្ធ តែ​កើត​ឡើង​ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​អ្វីៗដែល​កើត​ជា​រូប​រាង​ឡើង​មក​នោះ ក៏​ស្រប​តាម​ព្រះ​ហប្ញ​ទ័យ​របស់​ព្រះ​អង្គ​ដែរ។ ១៦ព្រះ​អាទិត្យ​រះ​ឡើង​បំភ្លឺ​អ្វីៗ​ទាំង​អស់ ហើយ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់ ពោរ​ពេញ​ដោយ​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។ ១៧សូម្បី​​តែ​ពួក​ទេវ​ទូត​ក៏​ពុំ​អាច​រៀប​រាប់​ ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់​ឡើយ គឺ​ព្រះ​អម្ចាស់​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ បាន​ចាក់​គ្រឹះ​ដ៏​រឹង​មាំ ដើម្បី​ពង្រឹង​ពិភព​ទាំង​មូល ​ឲ្យ​នៅ​ស្ថិត​ស្ថេរ​ក្នុង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។ ១៨ព្រះ​អម្ចាស់​ស្ទង់​ទាំង​ជំរៅ​សមុទ្រ ទាំង​ចិត្ត​មនុស្ស។ ព្រះ​អង្គ​ឈ្វេង​យល់​ពី​គំនិត​លាក់​កំបាំង​របស់​គេ ដ្បិត​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជ្រាប​សេចក្តី​ទាំង​អស់។ ព្រះ​អង្ក​ក៏​ទត​មើល​អស់​ហ្វូង​តារា​ដែល​ព្រះ​អង្គ​បង្កើត​ដើម្បី​កំណត់​ពេល​វេលា។ ១៩ព្រះ​អង្គ​ក៏​ប្រកាស​ដំណឹង​ពី​អតីត​កាល និង​អនាគត​កាល។ ព្រះ​អង្គ​សំដែង​អាថ៌​កំបាំង​ទាំង​ឡាយ។ ២០គ្មាន​គំនិត​ណា​មួយ​ដែល​ព្រះ​អង្គ​មិន​ជ្រាប​នោះ​ទេ ហើយ​ក៏​គ្មាន​ពាក្យ​សំដី​ណា​មួយ ដែល​លាក់​កំបាំង​ព្រះ​អង្គ​ដែរ។ ២១ព្រះ​អង្គ​ចាត់​ចែង​ស្នា​ព្រះហស្ត​ ដ៏​ឧត្តុង្គ​ឧត្តម​នៃ​ព្រះ​ប្រាជ្ញា​ញាណ​យ៉ាង​ល្អ​ប្រពៃ​ ដ្បិត​ព្រះ​អង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ជាដរាប​តរៀង​ទៅ។ គ្មាន​នរណា​ដក ឬ​បន្ថែម​អ្វី​លើ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ​បាន​ឡើយ។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ឲ្យ​នរណា​ថ្វាយ​យោបល់​ព្រះអង្គ​ទេ។

២២ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ សុទ្ធ​តែ​គួរ​ស្ងើច​សរសើរ​ក្រៃ​លែង សូម្បី​តែ​ផ្កា​ភ្លើង​ដ៏​តូច​បំផុត​ដែល​ភ្នែក​អាច​មើល​ឃើញ ក៏​គួរ​ឲ្យ​ស្ងើច​សរសើរ​ដែរ។ ២៣ស្នា​ព្រះ​ហស្ត​ទាំង​នោះ សុទ្ធ​តែ​មាន​ជីវិត​ហើយ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច​ត្រៀម​ចាំ​គោរព​តាម​ព្រះ​បញ្ជា និង​តាម​សេចក្តី​ត្រូវការ។ ២៤អ្វី​ទាំង​អស់​សុទ្ធតែ​មាន​គូរ​របស់​វា ព្រះ​អង្គ​មិន​បង្កើត​អ្វី​ដែល​មិន​ពេញ​លក្ខណៈ​នោះ​ទេ។ ២៥សត្វ​លោក​នីមួយៗ បំពេញ​អត្ថ​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​។ យើង​រំពឹង​គិត​ពី​សេចក្តី​នេះ ដោយ​សប្បាយ​រហូត។

ជំពូកទី ៤៣

ព្រះអាទិត្យ
១លំហ​អាកាស​វេហាស៍​ដ៏​ភ្លឺ​ថ្លា​ល្អ​ប្រសើរ​អើយ! គួរ​ស្ងើច​សរសើរ​ផ្ទៃ​មេឃ​ដែល​ប្រកប​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ជាទី​គយ​គន់! ២ពេល​ព្រលឹម ព្រះ​អាទិត្យ​រះ​ឡើង​ប្រកាស​អំពី​ស្នា​ព្រះ​ហស្ត​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​អ្វី​គ្រប់​យ៉ាង​គួរ​ឲ្យ​ស្ងើច​សរសើរ។ ៣នៅ​វេលា​ថ្ងៃ​ត្រង់ ព្រះ​អាទិត្យ​ធ្វើ​ឲ្យ​ដី​ស្ងួត​ហែង តើ​នរណា​អាច​ទ្រាំ​នឹង​កំដៅ​ព្រះ​អាទិត្យ​បាន? ៤គេ​តែង​តែ​ដុត​ភ្លើង​ក្នុង​ឡ​ឲ្យ​ក្តៅ ដើម្បី​ដំ​ដែក ប៉ុន្តែ​ព្រះ​អាទិត្យ​ក្តៅ​ជាង​ឡ​នោះ​បី​ដង​ទៅ​ទៀត​ ហើយ​ឆាប​ឆេះ​ភ្នំ។ ព្រះ​អាទិត្យ​ជះ​ចំហាយ​ក្តៅ​ធ្វើ​ឲ្យ​រលាក និង បញ្ចេញ​រស្មី​ធ្វើ​ឲ្យ​ស្រវាំង​ភ្នែក។ ៥ព្រះ​អម្ចាស់​ប្រសើរ​ឧត្តុង្គ​ឧត្តម គឺ​ព្រះ​អង្គ​បង្កើត​ព្រះ​អាទិត្យ​ហើយ​បញ្ជា​ព្រះ​អាទិត្យ​ឲ្យ​ធ្វើ​ដំណើរ​យ៉ាង​លឿន។

ព្រះចន្ទ
៦ព្រះ​ចន្ទ​ក៏​រះ​ឡើង​តាម​ពេល​ម៉ោង​ហើយ​កំណត់​រដូវ​កាល និង​ជា​សញ្ញា​សំគាល់​នៃ​ពេល​វេលា។ ៧ព្រះ​ចន្ទ​ដែល​ចេះ​តែ​តូច​ទៅ រហូត​ដល់​រលុប​នៅ​ពេល​រនោច​ផ្តល់​សញ្ញា​សំគាល់​ ឲ្យ​យើង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ។ ៨ដូច្នេះ​គេ​ហៅ​ខែ​នីមួយៗ​តាម​ព្រះចន្ទ។ ពេល​ខែ​ថ្មី ព្រះ​ចន្ទ​ចំរើន​ឡើង​យ៉ាង​អស្ចារ្យ ​ជា​ពន្លឺ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​លើ​លំហ​អាកាស កណ្តាល​ហ្វូង​តារា​ទាំង​ឡាយ។

ផ្កាយ
៩ពន្លឺ​ដ៏​រុង​រឿង​នៃ​តារា​ទាំង​ឡាយ ជា​គ្រឿង​លំអ​ផ្ទៃ​មេឃ ជា​គ្រឿង​បំភ្លឺ​យ៉ាង​ត្រចះ​ត្រចង់​នៅឯ​ស្ថាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​អម្ចាស់ ១០ផ្កាយ​ទាំង​ឡាយ​នៅ​តាម​កន្លែង​របស់​ខ្លួន តាម​ព្រះ​បញ្ជា​របស់​ព្រះ​ដ៏​វិសុទ្ធ ហើយ​មិន​បោះ​បង់​ចោល​ការងារ​របស់​ខ្លួន​ឡើយ។

ឥន្ទធនូ
១១សូម​មើល​ឥន្ទធនូ ហើយ​ចូរ​លើក​តម្កើង​ព្រះ​ជាម្ចាស់​ដែល​បង្កើត​ឥន្ទធនូ​មក ឥន្ទធនូ​នេះ​មាន​ពន្លឺ​ប្រសើរ​ណាស់។ ១២ឥន្ទ​ធនូ​បញ្ចេញ​រស្មី​ដ៏​ត្រចង់​នៅ​លើ​មេឃ គឺ​ព្រះ​ហស្ត​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត យិត​ខ្សែ​ឥន្ទធនូ​នេះ!។

អភូតហេតុនៃធម្មជាតិ
១៣ព្រះ​ជាម្ចាស់​បញ្ជា ទើប​ព្រឹល​ធ្លាក់​មក។ ព្រះ​អង្គ​ចាក់​ផ្លេក​បន្ទោរ​ឲ្យ​នាំ​សេចក្តី​សំរេច នៃ​ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ។ ១៤ព្រះ​អង្គ​បើក​ឃ្លាំង​ទើប​ពពក​រសាត់​ចេញ ដូច​សត្វ​ហើរ។ ១៥ប្ញទ្ធា​នុភាព​របស់​ព្រះ​អង្គ​ធ្វើ​ឲ្យ​ពពក​រឹង​ហើយ​ធ្លាក់​ជា​គ្រាប់​ព្រឹល​ធំៗ។ ១៧កផ្គរ​លាន់​បណ្តាល​ឲ្យ​ផែន​ដី​កក្រើក ១៦ពេល​ឃើញ​ព្រះ​អង្គ ភ្នំ​នាំ​គ្នា​រញ្ជួយ។ ពេល​ព្រះ​អង្គ​សព្វ​ព្រះ​ហប្ញទ័យ ខ្យល់​បក់​មក​ពី​ត្បូង។ ១៧ខព្យុះ​កំបុត​ត្បូង​បក់​មក​ពី​ជើង​ហើយ​មាន​ខ្យល់​កួច​ផង។ ព្រះ​អង្គ​ធ្វើ​ឲ្យ​ព្រឹល​ធ្លាក់​មក ដូច​សត្វ​ស្លាប​ហើរ​មក​ទំ​លើ​ផែន​ដី ព្រឹល​ធ្លាក់​មក​ដូច​កណ្តូប​សេះ​ហើរ ហើយ​ធ្លាក់​មក​ដី។ ១៨សម្បុរ​ពណ៍​ស​របស់​ព្រឹល ល្អ​គួរ​ឲ្យ​គយ​គន់​ហើយ​មនុស្ស​ម្នា​សប្បាយ​ចិត្ត នៅ​ពេល​ព្រឹល​ធ្លាក់​មក។ ១៩ព្រះ​អង្គ​ចាក់​សន្សើម​មក​លើ​ផែន​ដី ហាក់​ដូច​ជា​បាច​អំបិល ពេល​សន្សើម​នេះ​កក មាន​រាង​ដូច​ជា​បន្លា។ ២០ខ្យល់​រងា​បក់​មក​ពី​ជើង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​នៅ​ក្នុង​បឹង​កក ហើយ​គ្រប​លើ​ផ្ទៃ​ទឹក​ទាំង​មូល ដូច​គេ​ពាក់​អាវ​ក្រោះ។ ២១ខ្យល់​ក្តៅ​ដុត​កំទេច​ភ្នំ ហើយ​ដុត​រោល​វាល​រហោ​ស្ថាន​ឲ្យ​ឆាប​ឆេះ​បំផ្លាញ​រុក្ខ​ជាតិ​ខៀវ​ខ្ចី​ដូច​ភ្លើង។ ២២អ័ព្ទ​ធ្លាក់​មក ធ្វើ​ឲ្យ​រុក្ខ​ជាតិ​ដុះ​ឡើង​វិញ។ ទឹក​សន្សើម​ធ្លាក់​មក​ ធ្វើ​ឲ្យ​ធម្មជាតិ​ស្រស់​បំព្រង​ឡើង​វិញ។ ២៣ព្រះ​ជាម្ចាស់​បង្រ្កាប​មហា​សាគរ​ដ៏​ជ្រៅ​តាម​គំរោងការ​របស់​ព្រះ​អង្គ ហើយ​ដាំ​កោះ​ក្នុង​សមុទ្រ។ ២៤អស់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក តែង​តែ​តំណាល​ពី​គ្រោះ​ថា្នក់​នៃ​មហា​សាគរ​ដ៏​ជ្រៅ ហាក់​ដូច​ជា​រក​ជឿ​មិន​កើត។ ២៥នៅ​ក្នុង​មហា​សមុទ្រ​ មាន​សត្វ​អស្ចារ្យ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក គឺ​មាន​សត្វ​គ្រប់​ប្រភេទ និង​សត្វ​ដ៏​ធំ​សម្បើម​អស្ចារ្យ។ ២៦អ្នក​ដំណើរ​ទៅ​ដល់​ត្រើយ​យ៉ាង​ស្រួល ដោយ​សារ​ព្រះ​អម្ចាស់ ហើយ​អ្វីៗ​ដែល​មាន​ជីវិត ក៏​ភ្ជាប់​ជាមួយ​គ្នា​យ៉ាង​ល្អ ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ដែរ។ ២៧យើង​អាច​និយាយ​រៀប​រាប់​អំពី​រឿង​រាវ ជា​ច្រើន​ទៀត​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សរុប​សេចក្តី​ទៅ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់។ ២៨តើ​មនុស្ស​អាច​កោត​សរសើរ​លើក​តម្កើង សិរី​រុង​រឿង​របស់​ព្រះអង្គ យ៉ាង​សម​រម្យ​ដូច​ម្តេច​បាន​បើ​ព្រះ​អង្គ​ប្រសើរ​ឧត្តុង្គ​ឧត្តម​ដូច្នេះ? ព្រះ​អង្គ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អង្គ​បង្កើត​មក។ ២៩ព្រះ​អម្ចាស់​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ​លែង ព្រះ​អង្គ​ប្រសើរ​ឧត្តុង្គ​ឧត្តម ព្រះ​អង្គ​មាន​ប្ញទ្ធា​នុភាព​គួរ​ឲ្យ​សរសើរ។ ៣០ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ​អម្ចាស់ ចូរ​កោត​សរសើរ​ព្រះអង្គ ទោះ​បី​ខំ​លើក​តម្កើង​យ៉ាង​ណា​ក្តី​ក៏​ព្រះ​អង្គ​ប្រសើរ លើស​ពី​ពាក្យ​សរសើរ​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត! ចូរ​ខិតខំ​លើក​តម្កើង​ព្រះ​អង្គ​ឲ្យ​អស់​ពី​សមត្ថ​ភាព កុំ​ណាយ​ចិត្ត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​អាច​សរសើរ​ឲ្យ​សព្វ​គ្រប់​បាន​ទេ!។ ៣១តើ​នរណា​ឃើញ​ព្រះ​អម្ចាស់​ហើយ​អាច​ពណ៌នា​ឲ្យ​យើង​ស្គាល់? តើ​នរណា​អាច​លើក​តម្កើង ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ​អង្គ​ឲ្យ​គ្រប់​គ្រាន់​បាន? ៣២យើង​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្នា​ព្រះ​ហស្ត​ជា​ច្រើន ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ដែល​យើង​មើល​មិន​ឃើញ។ ៣៣ព្រះ​អម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ​អង្គ​ប្រទាន​ឲ្យ​មនុស្ស ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ មាន​ប្រាជ្ញា​ឈ្លាស​វៃ​ផង។

ជំពូកទី ៤៤

ពាក្យកំណាព្យសរសើរបុព្វបុរស
១ឥឡូវនេះ យើង​នាំ​គ្នា​សរសើរ​តម្កើង​វីរបុរស​ដ៏​ល្បី​គឺ​បុព្វ​បុរស​របស់​យើង​គ្រប់​ជំនាន់​រៀង​មក។ ២ព្រះ​អម្ចាស់​ប្រោស​ប្រទាន​សិរី​រុង​រឿង​ដ៏​ធំធេង​ ឲ្យ​អស់​លោក គឺ​វីរបុរស​ទាំង​អស់​តាំង​ពី​ដើម​រៀង​មក។ ៣មាន​ស្តេច​គ្រប់​គ្រង​រាជ្យ ​លើ​អាណាចក្រ​របស់​ខ្លួន​មាន​កិត្តិ​នាម​ល្បី​ល្បាញ ព្រោះ​តេប្ញទ្ធិ​អំណាច​របស់​ខ្លួន។ មាន​អ្នក​ធ្វើ​ជា​ទី​ប្រឹក្សា​ដ៏​ល្អ ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​របស់​ខ្លួន​ហើយ​បាន​ទស្សន៍​ទាយ ពី​ព្រឹត្តិ​ការណ៍​ដែល​នឹង​កើត​តាម​ក្រោយ។ ៤មាន​អ្នក​ខ្លះ ដឹក​នាំ​ប្រជា​ជន​ ដោយ​ផ្តល់​យោបល់​ ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ ហើយ​ប្រៀន​ប្រដៅ​គេ នូវ​ពាក្យ​ពោរ​ពេញ​ដោយ​ប្រាជ្ញា។ ៥មាន​អ្នក​ខ្លះ​ចេះ​តែង​បទ​ចំរៀង​យ៉ាង​ពិរោះ ហើយ​ជា​កវី​និពន្ធ​កំណាព្យ។ ៦អ្នក​ខ្លះ​មាន​អំណាច​ដោយ​សារ​ទ្រព្យ​សម្បត្តិ គេ​រស់​នៅ​ក្នុង​ផ្ទះ​ដោយ​សេចក្តី​សុខ​សាន្ត។ ៧អ្នក​ទាំង​នោះសុទ្ធ​តែ​ទទួល​ការ​សរសើរ ពី​ប្រជាជន​ដែល​រស់​នៅ​ជំនាន់​របស់​គេ។ គាត់​មាន​ឈ្មោះ​ល្បី ពេល​គាត់​មាន​ជីវិត​នៅ​ឡើយ។ ៨ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​មនុស្ស​ជំនាន់​ក្រោយ ​ពោល​សរសើរ​ពី​កិត្តិនាម​របស់​គាត់។ ៩មាន​អ្នក​ខ្លះ​ទៀត ពេល​គាត់​បាត់​បង់​ជីវិត​ទៅ​គ្មាន​នរណា​នឹក​នា​ឡើយ ឈ្មោះ​របស់​គេ​ត្រូវ​បាត់​សូន្យ​ឈឹង ហាក់​ដូច​ជា​គេ​មិន​បាន​កើត​ទាល់​តែ​សោះ កូន​ចៅ​របស់​គេ​ក៏​ដូច្នោះ​ដែរ។ ១០រីឯ​បុព្វ​បុរស​យើង ជា​មនុស្ស​មាន​ចិត្ត​សប្បុរស មនុស្ស​ជំនាន់​ក្រោយ មិន​បំភ្លេច​អំពើ​សុចរិត​របស់​អស់​លោក​ឡើយ។ ១១ទ្រព្យ​សម្បត្តិ​របស់​គាត់ ត្រូវ​ផ្ទេរ​ឲ្យ​ពូជ​ពង្ស​គាត់ គឺ​កូន​ចៅ​គាត់​ក៏​បាន​ទទួល​កេរ​មត៌ក​ពី​គាត់​ដែរ។ ១២ពូជ​ពង្ស​របស់​គាត់​កាន់​តាម​សម្ពន្ធ​មេត្រី​ជានិច្ច ដោយ​សារ​គាត់​កូន​ចៅ​របស់​គាត់​ដែរ។ ១៣ពូជ​ពង្ស​របស់​គាត់​នៅ​ស្ថិត​ស្ថេរ​ជារៀង​រហូត ហើយ​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​របស់​គាត់ មិន​សាប​សូន្យ​ឡើយ។ ១៤សព​របស់​កាត់​បាន​សំរាក​ ក្នុង​ផ្នូរ​ដោយ​សុខ​សាន្ត រីឯ​ឈ្មោះ​របស់​គាត់​ស្ថិត​ស្ថេរ​នៅ​ជា​រហូត​តរៀង​ទៅ។ ១៥ប្រជា​ជាតិ​ទាំង​ឡាយ ពោល​រៀប​រាប់​អំពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​ក៏​សរសើរ​តម្កើង​គាត់​ដែរ។

លោកហេណុក
១៦លោក​ហេណុក​ គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់​ទើប​ព្រះ​អង្គ​លើក​លោក​ឲ្យ​ទៅ​នៅ​ជាមួយ។ លោក​បែរ​ចិត្ត​ទៅ​រក​ព្រះ​អង្គ នឹង​ទៅ​ជា​គំរូ​សំរាប់​មនុស្ស​គ្រប់​ជំនាន់។

លោកណូអេ
១៧ព្រះ​ជាម្ចាស់​យល់​ឃើញ​ថា លោក​ណូអេ​ជា​មនុស្ស​សុចរិត​ឥត​ខ្ចោះ។ ពេល​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ គឺ​លោក​ជា​អ្នក​បន្ត​ពូជ​របស់​មនុស្ស​ជាតិ។ នៅ​ពេល​ទឹក​ជំនន់​លិច​លង់ លោក​ធ្វើ​ឲ្យ​មាន​មនុស្ស​សេស​សល់​នៅ​លើ​ផែន​ដី។ ១៨ព្រះ​ជាម្ចាស់​ចង​សម្ពន្ធ​មេត្រី​អស់​កល្ប​ជានិច្ច ជាមួយ​មនុស្ស​លោក​ដោយ​សន្យា​ថា មិន​ឲ្យ​សត្វ​លោក​វិនាស​អន្តរាយ​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ។

លោកអប្រាហាំ
១៩លោក​អប្រាហាំ ជា​បុព្វបុរស​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ប្រជា​ជាតិ​ជាច្រើន។ គ្មាន​នរណា​មាន​សិរី​រុង​រឿង​ដូច​លោក​ទេ។ ២០លោក​កាន់​តាម​ធម្ម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​ចង​សម្ពន្ធ​មេត្រី​ជាមួយ​លោក។ លោក​ដាក់​សញ្ញា​សំគាល់​នៃ​សម្ពន្ធ​មេត្រី នៅ​ក្នុង​ខ្លួន​លោក ហើយ​ពេល​ព្រះ​អង្គ​ល្បង​ល​ចិត្ត​លោក ព្រះ​អង្គ​យល់​ឃើញ​ថា លោក​ជា​មនុស្ស​ស្មោះ​ត្រង់។ ២១ហេតុនេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជាមួយ​លោក​ថា ប្រជា​ជាតិ​នានា​នឹង​ទទួល​ពរ​ដោយសារ​ពូជ​ពង្ស​របស់​លោក។ ព្រះ​អង្គ​ក៏បង្កើន​ពូជ​ពង្ស​របស់​លោក ឲ្យ​មាន​ចំនួន​ដូច​ធូលី​ដី ហើយ​លើក​តម្កើង​ពូជ​ពង្ស​របស់​គាត់​ឲ្យ​បាន​ដូច​ផ្កាយ​នៅ​លើ​មេឃ ព្រម​ទាំង​ទឹក​ដី​របស់​ពួក​គេ​ ឲ្យ​លាត​សន្ធឹង​តាំង​ពី​សមុទ្រ​មរណៈ​រហូត​ដល់​សមុទ្រ​មេឌី​ទែរ៉ាណេ​តាំង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ទីដាច់​ស្រយាល​នៃ​ផែន​ដី។

លោក​អ៊ីសាក និង លោក​យ៉ាកុប
២២ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា ​មក​លោក​អ៊ីសាក​តាម​របៀប​ដដែល ដោយ​យោគ​យល់​ដល់​លោក​អប្រាហាំ​ជា​ឪពុក។ ២៣បន្ទាប់​មក​ព្រះ​អង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​ទាំង​អស់ តាម​រយៈ​លោក​យ៉ាកុប ព្រមទាំង​តែង​តាំង​លោក​ឲ្យ​បន្ត​សម្ពន្ធ​មេត្រី​ជាមួយ​មនុស្ស​លោក​ដែរ។ ព្រះ​អង្គ​បញ្ជាក់​ថា ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​លោក ហើយ​ប្រគល់​ទឹកដី​ឲ្យ​លោក​ទុក​ជា​មត៌ក​ផង។ ព្រះ​អង្គ​ចែក​ទឹក​ដី​នេះ​ជា​ដប់​ពីរ​ចំណែក ប្រគល់​ឲ្យ​កុល​សម្ពន្ធ​ទាំង​ដប់​ពីរ។

លោកម៉ូសេ
ព្រះ​អង្គ​ធ្វើ​ឲ្យ​មនុស្ស​ដ៏​សប្បុរស​ម្នាក់ ចេញ​ពី​ពូជ​ពង្ស​របស់​លោក​យ៉ាកុប អ្នក​នោះ​ក៏​គាប់​ចិត្ត​របស់​មនុស្ស​ទាំង​អស់​ដែរ។

ជំពូកទី ៤៥

១គឺ​លោក​ម៉ូសេ ដែល​ព្រះ​ជាម្ចាស់ និង មនុស្ស​ស្រឡាញ់។ គេ​តែង​តែ​នឹក​ដល់​លោក​ដោយ​លើក​តម្កើង​ព្រះ​ជាម្ចាស់ ២ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​លោក​ប្រកប​ដោយ​សិរី​រុង​រឿង​ស្មើ​នឹង​ពពួក​ទេវ​ទូត ហើយ​លើក​លោក​ឲ្យ​មាន​អំណាច ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ខ្លប​ខ្លាច​លោក។ ៣ពេល​លោក​មាន​ប្រសាសន៍ ព្រះ​ជាម្ចាស់​សំដែង​បាដិ​ហារិយ៍​ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​លោក​ប្រកប​ដោយ​សិរី​រុង​រឿង​នៅ​ចំពោះ​មុខ​ស្តេច​នានា។ ព្រះ​អង្គ​ប្រទាន​បទ​បញ្ជា​សំរាប់​ប្រជា​ជន​ព្រះអង្គ ហើយ​សំដែង​សិរី​រុង​រឿង​ខ្លះ​ឲ្យ​លោក​ឃើញ។ ៤ព្រះ​អង្គ​ញែក​លោក​ឲ្យ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​អង្គ ព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់ និង ស្លូត​បូត។ ព្រះ​អង្គ​បាន​ជ្រើស​រើស​លោក​ក្នុង​ចំណោម​សត្វ​លោក​ទាំង​អស់​ដែរ។ ៥ព្រះ​អង្គ​ប្រោស​ឲ្យ​លោក​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​អង្គ ហើយ​នាំ​លោក​ចូល​ក្នុង​ពពក។ ព្រះ​អង្គ​ប្រគល់​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ឲ្យ​លោក​ម៉ូសេ​ទល់​មុខ​គ្នា គឺ​ធម្មវិន័យ​ដែល​ផ្តល់​ជីវិត​និង​ប្រាជ្ញា ដើម្បី​បង្រៀន​ច្បាប់​សម្ពន្ធ​មេត្រី​ឲ្យ​កូន​ចៅ​លោក​យ៉ាកុប និង​ក្រឹត្យ​វិន័យ​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល។

លោកអរ៉ុន
៦ព្រះ​ជាម្ចាស់​លើក​លោក​អរ៉ុន​ឡើង គឺ​លោក​ជា​ជន​ដ៏​វិសុទ្ធ​ដូច​លោក​ម៉ូសេ​ជាប្អូន ក្នុង​កុល​សម្ពន្ធ​លេវី។ ៧ព្រះ​អង្គ​ចាត់​តាំង​លោក​តាម​ក្បួន​តម្រា​ដែល​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច និង​ប្រគល់​មុខងារ​ឲ្យ​លោក​ធ្វើ​ជា​បូជា​ចារ្យ​សំរាប់​ប្រជា​ជន​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​លោក​មាន​អំណរ​សប្យាយ ដោយ​ស្លៀក​សម្លៀក​បំពាក់​យ៉ាង​ល្អ​ប្រណីត និង​ពាក់​អាវ​ផាយ​ប្រកប​ដោយ​សិរី​រុង​រឿង។ ៨ព្រះ​អង្គ​យក​គ្រឿង​អលង្ការ​ដ៏ល្អ​ប្រណីត មក​បំពាក់​ឲ្យ​លោក​ប្រគល់​សញ្ញា​សំគាល់​នៃ​អំណាច​របស់​លោក មាន​ខោ​ខ្លី អាវ​ផាយ និង​អេផូដ។ ៩ព្រះ​អង្ក​បញ្ជា​ឲ្យ​ដេរ​ជាយ​អាវ​ផាយ​នេះ ដោយ​ប៉ាក់​ជា​រូប​ផ្លែ​ទទឹម ដាក់​កូន​កណ្តឹង​មាស​តូច​ជាច្រើន​នៅ​ជុំវិញ ដែល​បន្លឺ​នៅ​ពេល​លោក​អរ៉ុន​បោះ​ជំហាន។ កណ្តឹង​ទាំង​នេះ បន្លឺ​ស្នូរ​ក្នុង​ព្រះ​វិហារ ដើម្បី​រំឭក​ប្រជា​ជន​ថា ព្រះ​ជាម្ចាស់​គង់​នៅ​ជាមួយ​ប្រជា​ជន​របស់​ព្រះ​អង្គ។ ១០ពួក​សិប្បករ​ធ្វើ​អាវ​ផាយ​សក្ការៈ​ពី​អំបោះ​មាស ពណ៌​ស្វាយ​ពណ៌​ក្រហម​ទុំ​ជូន​លោក។ លោក​ពាក់​អាវ​លើ​ទ្រូង​សំរាប់​វិនិច្ឆ័យ​គឺ​សំរាប់​រក​សេចក្តី​ពិត។ ១១ជាង​ទង​យក​ត្បូង​ពេជ្រ​ដែល​ចារ​តាម​របៀប​គេ​ឆ្លាក់​ត្រា មក​ដាំ​លើ​មាស ហើយ​ពាក់​ភ្ជាប់​លើ​អាវ​ ដែល​ដាក់​នៅ​លើ​ទ្រូង​ផង។គេ​ឆ្លាក់​ឈ្មោះ​លើ​ត្បូង តាម​ចំនួន​កុល​សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល​ដើម្បី​ឲ្យ​គេ​ចង​ចាំ​ជានិច្ច។ ១២លោក​ពាក់​មកុដ​មាស​ពី​លើ​ឆ្នួត​ក្បាល ដែល​មាន​ឆ្លាក់​អក្សរ​ថា «បូជា​ថ្វាយ​ព្រះ​អម្ចាស់»។ គ្រឿង​អលង្ការ​នេះ ជា​សញ្ញា​នៃ​កិត្តិ​យស ជា​ស្នា​ដៃ​ដ៏​ល្អ​គួរ​ឲ្យ​គយ​គន់​និង​ជា​គ្រឿង​អលង្ការ​ដ៏​ប្រណីត។ ១៣មុន​ជំនាន់​លោក​អរ៉ុន គ្មាន​នរណា​ មាន​សម្លៀក​បំពាក់​ល្អ​ប្រណីត​ដូច្នេះ​ទេ ជន​ជាតិ​បរទេស ​មិន​ដែល​មាន​សម្លៀក​បំពាក់​ទាំង​នោះ​ទ្បើយ គឺ​មាន​តែ​កូនៗ​របស់​លោក និង​ពូជ​ពង្ស​របស់​លោក​ប៉ុណ្ណោះ ដែល​ស្លៀក​សម្លៀក​បំពាក់​របៀប​នេះ រហូត​តរៀង​ទៅ។ ១៤លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជារៀង​រហូត។ ១៥លោក​ម៉ូសេ​តែង​តាំង​លោក​បូជា​ចារ្យ ដោយ​ចាក់​ប្រេង​ដ៏​វិសុទ្ធ​អភិសេក​លោក។ ដូច្នេះ​លោក​អរ៉ុន និង​ពូជ​ពង្ស​របស់​លោក​ ទទួល​មុខងារ​គោរព​បំរើ​ព្រះ​ជាម្ចាស់​ធ្វើ​ជា​បូជា​ចារ្យ និង​យក​ព្រះ​នាម​ព្រះ​អង្គ​មក​ប្រទាន​ពរ​ឲ្យ​ប្រជា​ជន​អស់​កល្ប​ជានិច្ច ហើយ​ស្ថិត​នៅ​ជារៀង​រហូត​ដូច​មេឃ។ ១៦ព្រះ​ជាម្ចាស់​ជ្រើស​រើស​លោក​អរ៉ុន ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គ្រឿង​ក្រអូប​ទុក​ជា​ការ​នឹក​ដល់​ព្រះ​អម្ចាស់ ព្រម​ទាំង​ធ្វើ​ពិធី​លើក​លែង​ទោស​ឲ្យ​ប្រជា​ជន​ផង ១៧ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​អំណាច​បក​ស្រាយ​បទ​បញ្ជា​របស់​ព្រះ​អង្គ ដើម្បី​កាត់​ក្តី។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ឲ្យ​លោក​បង្រៀន​ពូជ​ពង្ស​របស់​លោក​យ៉ាកុប ស្គាល់​សេចក្តី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហប្ញ​ទ័យ​ឲ្យ​គេ​ធ្វើ និង​បំភ្លឺ​ជន​ជាតិ​អ៊ីស្រា​អែល​ដោយ​សារ​ធម្ម​វិន័យ​របស់​ព្រះ​អង្គ។ ១៨កាល​ប្រជា​ជន​អ៊ីស្រា​អែល​នៅ​វាល​រហោ​ស្ថាន មាន​ជន​បរទេស គឺ​បក្ស​ពួក​របស់​ដាតាន និង​អ័ប៊ីរាម​ព្រម​ទាំង​បន​របស់​កូរ៉េ​មាន​ចិត្ត​ច្រណែន​ឈ្នានីស ហើយ​បះ​បោរ​ប្រឆាំង​នឹង​លោក ដោយ​ខឹង​ក្តៅ​ក្រហាយ។ ១៩ព្រះ​អម្ចាស់​ទត​ឃើញ ហើយ​មិន​សព្វ​ព្រះ​ហប្ញទ័យ ព្រះអង្គ​ព្រះ​ពិរោធ​ជា​ខ្លាំង ​ហើយ​សំដែង​បាដិហារិយ៍​ដើម្បី​ធ្វើ​ឲ្យ​វិនាស គឺ​រន្ទះ​បាញ់​ដុត​បំផ្លាញ​គេ​ចោល។ ២០ព្រះ​អង្គ​ប្រទាន​ឲ្យ​លោក​អរ៉ុន​ប្រកប ដោយ​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​ថែម​ទៀត ដោយ​ប្រោស​ប្រទាន​ឲ្យ​លោក​មាន​ចំណែក​មត៌ក គឺ​ព្រះ​អង្គ​ប្រទាន​ឲ្យ​លោក​ទទួល​ផល​ដើម​ដំបូង​ទាំង​អស់ និង​ផ្តល់​ឲ្យ​លោក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូរណ៍។ ២១ដ្បិត​អស់​លោក​បូជា​ចារ្យ តែង​តែ​យក​យញ្ញ​បូជា និង​តង្វាយ​មួយ​ចំណែក​ ធ្វើ​ជា​អាហារ​របស់​ខ្លួន។ ព្រះ​អម្ចាស់​ប្រទាន​តង្វាយ​ទាំង​នោះ​ដល់​លោក​ និង​ពូជ​ពង្ស​របស់​លោក​តរៀង​ទៅ។២២ប៉ុន្តែ អស់​លោក​គ្មាន​ចំណែក​ក្នុង​ទឹក​ដី​របស់​ប្រជា​ជន​ទេ គេ​មិន​បាន​ទទួល​មត៌ក​ដូច​ប្រជា​ជន​ឯទៀត ព្រោះ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល មក​កាន់​លោក​អរ៉ុន​ថា៖ «យើង​ជា​ចំណែក​មត៌ក​របស់​អ្នក»។

លោកភីនេអាស
២៣លោក​ភីនេអាស ជា​កូន​របស់​លោក​អេឡាសារ ជា​បុរស​ទី​បី ដែល​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុង​រឿង​ ព្រោះ​លោក​មាន​ចិត្ត​ខ្នះ​ខ្នែង ក្នុង​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ លោក​មាន​ចិត្ត​ក្លាហាន​មោះ​មុត​ហ៊ាន​ជំទាស់​នឹង​ប្រជា​ជន នៅ​គ្រា​ដែល​ពួកគេ​បែក​ចេញ​ពី​ព្រះ​អង្គ។ ធ្វើ​ដូច្នេះ​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល។ ២៤ហេតុនេះ​ហើយ​ព្រះ​ជាម្ចាស់​ចង​សម្ពន្ធ​មេត្រី​នៃ​សន្តិ​ភាព​ជាមួយ​លោក គឺ​ព្រះ​អង្គ​ជ្រើស​តាំង​លោក ឲ្យ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ទី​សក្ការៈ និង​ជា​មេ​ដឹកនាំ​ប្រជា​ជន។ ព្រះ​អង្គ​ធ្វើ​ឲ្យ​លោក និង​ពូជ​ពង្​សរបស់​លោក មាន​មុខ​ងារ​ជា​មហា​បូជា​ចារ្យ​រហូត​តរៀង​ទៅ។ ២៥ព្រះ​អង្គ​ក៏​ចង​សម្ពន្ធ​មេត្រី​ជាមួយ​ព្រះ​បាទ​ដាវីឌ ជា​កូន​របស់​លោក​យេសា ក្នុង​កុល​សម្ព័ន្ធ​យូដា​ដែរ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សន្យា​ថា រាជ​អំណាច​ផ្ទេរ​ពី​បិតា​ទៅ​បុត្រ​តែ​ម្នាក់ រីឯ​កេរ​មរត៌ក​របស់​លោក​អរ៉ុន គឺ​ផ្ទេរ​ឲ្យ​ពូជ​ពង្ស​ទាំង​មូល​របស់​លោក។ ២៦សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន ឲ្យ​ពូជ​ពង្ស​របស់​លោក ប្រកប​ដោយ​ប្រាជ្ញា​ញាណ ដើម្បី​ឲ្យ​អស់​លោក​អាច​វិនិច្ឆ័យ​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ដោយ​សេចក្តី​សុចរិត​និង​ដើម្បី​ឲ្យ​នៅ​តែ​មាន​សេចក្តី​ចំរុង​ចំរើន និង​កិត្តិយស​របស់​ខ្លួន​រហូត​តរៀង​ទៅ​ដែរ។

ជំពូកទី ៤៦

លោកយ៉ូស៊ូអា និង លោកកាលែប
១លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន​ជា​យុទ្ធ​ជន​ដ៏​អង់​អាច។ លោក​បន្ត​មុខ​ងារ​ជា​ព្យាការី​ពី​លោក​ម៉ូសេ។ ស្រប​តាម​អត្ថន័យ​នៃ​ឈ្មោះ​របស់​លោក លោក​ទៅ​ជា​វីរជន​ដ៏​ឧត្តុង្គ​ឧត្តម ដើម្បី​សង្រ្គោះ​ប្រជា​ជន​ដែល​ព្រះ​អម្ចាស់​បាន​ជ្រើស​រើស។ លោក​ក៏​ដាក់​ទោស​ខ្មាំង​សត្រូវ​ដែល​លើក​គ្នា​ប្រឆាំង​នឹង​លោក ហើយ​នាំ​ប្រជា​ជន​អ៊ីស្រា​អែល​ទៅ​កាន់​កាប់​ទឹកដី​ជា​មត៌ក។ ២លោក​ទទួល​សិរី​រុង​រឿង​ប្រសើរ​ណាស់! នៅ​ពេល​លោក​លើក​ដៃ និង​តំរង់​ដាវ​បំរុង​វាយ​ដណ្តើម​ក្រុង​នានា។ ៣តើ​មាន​នរណា​ម្នាក់​មាន​ចិត្ត​អង់​អាច​ដូច​លោក​តាំង​ពីមុន​មក? លោក​ជា​អ្នក​ដឹក​នាំ​ការ​ប្រយុទ្ធ​របស់​ព្រះ​អម្ចាស់។ ៤លោក​ធ្វើ​ឲ្យ​ព្រះ​អាទិត្យ​ឈប់​ធ្វើ​ដំណើរ និង​ធ្វើ​ឲ្យ​មួយ​ថ្ងៃ​វែង​ដូចជា​ពីរ​ថ្ងៃ។ ៥ពេល​ខ្មាំង​សត្រូវ​ព័ទ្ធ​លោក​ជុំវិញ លោក​ទូល​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ព្រះ​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ ហើយ​ព្រះ​អម្ចាស់​ដ៏​ឧត្តុង្គ​ឧត្តម ទ្រង់​ព្រះ​សណ្តាប់​លោ ដោយ​ធ្វើ​ឲ្យ​គ្រាប់​ព្រឹល​ធំៗ ដែល​មាន​កម្លាំង​ខ្លាំង​ក្លា​ធ្លាក់​ចុះ​មក។ ៦លោក​វាយ​សំរុក​លើ​កង​ទ័ព​របស់​ខ្មាំង​សត្រូវ​ហើយ​បំផ្លាញ​ពួកគេ​នៅ​ពេល​គេ​រត់​ចុះ​តាម​ជំរាល​ភ្នំ។ លោក​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ ស្គាល់​អាវុធ​គ្រប់​យ៉ាង​របស់​លោក ព្រោះ​ជាតិ​សាសន៍​ទាំង​នោះ លើក​គ្នា​ទៅ​ច្បាំង​នឹង​ព្រះ​អម្ចាស់​ផ្ទាល់។ លោក​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ដ៏​មាន​ប្ញទ្ធា​នុភាព។ ៧នៅ​សម័យ​លោក​ម៉ូសេ លោក​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​រួម​ជាមួយ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​ដោយ​ប្រឆាំង​នឹង​សហគមន៍​ហើយ​ឃាត់​ប្រជា​ជន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​ប្រជា​ជន​លែង​រអ៊ូរ​ទាំ និយាយ​អាក្រក់​ប្រឆាំង​នឹង​ព្រះ​អង្គ។ ៨ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​ជាម្ចាស់​សង្រ្គោះ​លោក​ទាំង​ពីរ​ឲ្យ​រួច​ជីវិត ក្នុង​ចំណោម​ពល​ទាហាន​ថ្មើរ​ជើង ប្រាំមួយ​សែន​នាក់ ដើម្បី​នាំ​ប្រជា​ជន​ ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដ៏​សំបូរ​សប្បាយ។ ៩ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​លោក​កាលែប មាន​កម្លាំង​ខ្លាំង​ក្លា រហូត​ដល់​ចាស់​ជរា ដើម្បី​វាយ​ដណ្តើម​យក​តំបន់​ភ្នំ​ដែល​ពូជ​ពង្ស​របស់​លោក កាន់​កាប់​ទុក​ជាមត៌ក។ ១០ដូច្នេះ​ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​អស់​ទទួល​ស្គាល់​ថា ធ្វើ​តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ ពិត​ជា​ការ​ល្អ​ប្រពៃ។

វីរបុរស
១១សូម​នឹក​ដល់​អស់​លោក​វីរបុរស ទាំង​លើក​តម្កើង​ព្រះ​អម្ចាស់​ផង។ វីរបុរស​គ្រប់ៗ​រូប មាន​ឈ្មោះ​ល្បី​តាម​របៀប​ប្លែកៗ​ពីគ្នា គឺ​ពួក​គឺ​គ្មាន​ចិត្ត​ក្បត់​ព្រះ​អម្ចាស់ ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ​ឡើយ។ ១២ទោះបី​ធាតុ​របស់​អស់​លោក​នៅ​ក្នុង​ផ្នូរ​ក្តី សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន ឲ្យ​ឈ្មោះ​អស់​លោក​ប្រកប​ដោយ​សិរី​រុង​រឿង មាន​ជីវិត​ជា​ថ្មី​ដោយ​សារ​កូន​ចៅ​របស់​ខ្លួន​ផង។

លោកសាម៉ូអែល
១៣ព្រះ​អម្ចាស់​ស្រឡាញ់​លោក​សាម៉ូអែល ជា​ខ្លាំង។ លោក​ជា​ព្យាការី​របស់​ព្រះ​អម្ចាស់​លោក​តែង​តាំង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ ហើយ​ចាក់​ប្រេង​អភិ​សេក​ស្តេច​ជា​ច្រើន​អង្គ ឲ្យ​ត្រួត​ត្រា​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ។ ១៤លោក​វិនិច្ឆ័យ​សហគមន៍​អ៊ីស្រា​អែល តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់ ថែ​រក្សា​ពូជ​ពង្ស​របស់​លោក​យ៉ាកុប។ ១៥ចិត្ត​ស្មោះ​ត្រង់​របស់​លោក​បញ្ជាក់​ថា លោក​ពិត​ជា​ព្យាការី​មែន។ សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​ថ្លែង​ បញ្ជាក់​ថា លោក​ពិតជា​ឃើញ​និមិត្ត​ហេតុ​គួរ​ឲ្យ​ជឿ។១៦ពេល​ខ្មាំង​សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស​ទី មក​ប្រឆាំង​នឹង​លោក លោក​ទូល​អង្វរ​ព្រះ​អម្ចាស់​ដ៏​មាន​ប្ញទ្ធា​នុភាព​ទាំង​យក​កូន​ចៀម​ធ្វើ​ជា​យញ្ញ​បូជា​ផង។ ១៧ព្រះ​អម្ចាស់ ធ្វើ​ឲ្យ​ផ្គរ​លាន់​ឮ​ពី​លើ​មេឃ​មក និង​បន្លឺ​ព្រះ​សូរ​សៀង​លាន់​ឮ​យ៉ាង​ខ្លាំង។ ១៨លោក​បំផ្លាញ​មេ​ដឹក​នាំ​របស់​ខ្មាំង​សត្រូវ និង​ពួក​ស្តេច​ត្រាញ់​ទាំង​អស់​របស់​ជន​ជាតិ​ភីលីស្ទីន​ដែរ។ ១៩មុន​ពេល​លោក​ចូល​សំរាន្ត​អស់​កល្ប​ជានិច្ច លោក​បាន​ប្រកាស​ជា​សាធារណៈ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​អម្ចាស់ និង ស្តេច​ថា «ខ្ញុំ​ពុំ​ដែល​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​នរណា​ឡើយ សូម្បី​តែ​ស្បែក​ជើង​ក៏​ខ្ញុំ​មិន​ដែល​យក​ដែរ»។ គ្មាន​នរណា​ចោទ​ប្រកាន់​ទោស​លោក​ទេ។ ២០ទោះបី​ក្រោយ​ពេល​លោក​ចែក​ស្ថាន​ក្តី ក៏​លោក​នៅ​តែ​ថ្លែង​ព្រះ​បន្ទូល​ក្នុង​នាម​ព្រះ​ជាម្ចាស់​ទៀត​ដែរ គឺ​លោក​ទូល​ស្តេច​ថា ទ្រង់​ត្រូវ​ចូល​ទិវង្គត។ លោក​ថ្លែង​ព្រះ​បន្ទូល​ក្នុង​នាម​ព្រះ​ជាម្ចាស់​ពី​ក្នុង​ដី ដើម្បី​លុប​លាង​កំហុស​របស់​ប្រជា​ជន។

ជំពូកទី ៤៧

ព្យាការីណាថាន និង ព្រះបាទដាវីឌ
១បន្ទាប់​ពី​លោក​សាម៉ូអែល ព្យាការី​ណាថាន​ងើប​ឡើង​ ដើម្បី​ថ្លែង​ព្រះ​បន្ទូល​ក្នុង​រជ្ជកាល​ព្រះ​បាទ​ដាវីឌ។ ២ពេល​ថ្វាយ​យញ្ញ​បូជា​មេត្រី​ភាព បូជា​ចារ្យ​តែង​តែ​ញែក​ចំណែក​ដ៏ល្អ​បំផុត​ដាក់​ដោយ​ឡែក​យ៉ាង​ណា ព្រះ​ជាម្ចាស់​ក៏​ញែក​ព្រះ​បាទ​ដាវីឌ ដាក់​ដោយ​ឡែក​ពី​ចំណោម ជន​ជាតិ​អ៊ីស្រា​អែល​យ៉ាង​នោះ​ដែរ។ ៣លោក​បង្រ្កាប​សិង្ហ ដូច​បង្រ្កាប​កូន​ពពែ ហើយ​ចាប់​ខ្លា​ឃ្មុំ ដូច​ចាប់​កូន​ចៀម។៤កាល​នៅ​វ័យ​ក្មេង​នៅ​ឡើយ លោក​ប្រហារ​ជីវិត​មនុស្ស​មាន​មាឌ​ធំ​សំបើម ហើយ​ដក​ការ​អាម៉ាស់​ចេញ​ពី​ប្រជា​ជន​អ៊ីស្រា​អែល គឺ​លោក​យក​ដង្ហក់​បាញ់​ក្រួស និង​ប្រហារ​ជីវិត​គូលីយ៉ាត​ជា​ជន​ព្រហើន។ ៥លោក​ទូល​អង្វរ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​ប្រទាន​កម្លាំង​ឲ្យ​លោក ដើម្បី​ប្រហារ​ជីវិត​ទាហាន​ដ៏​ស្ទាត់​ជំនាញ ព្រម​ទាំង​ផ្តល់​កម្លាំង​ឲ្យ​ប្រជា​ជន​ព្រះ​អង្គ​ឡើង​វិញ។ ៦ហេតុ​នេះ​ហើយ​អ្នក​ស្រុក​លើក​តម្កើង​សិរី​រុង​រឿង​របស់​លោក ហាក់​ដូចជា​បាន​ប្រហារ​ជីវិត​ខ្មាំង​មួយ​ម៉ឺន​នាក់។ គេ​ក៏​នាំ​គ្នា​ច្រៀង​សរសើរ​លោក ទាំង​លើក​តម្កើង​ព្រះ​អម្ចាស់​ដែរ ហើយ​គេ​ជូន​មកុដ​ដ៏រុង​រឿង​ឲ្យ​លោក​ផង។ ៧ព្រះ​បាទ​ដាវីឌ​កំទេច​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស​ទី បំផ្លាញ​ជន​ជាតិ​ភីលីស្ទីន ជា​បច្ចា​មិត្ត​ហើយ​កំទេច​កម្លាំង​របស់​គេ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៨ក្នុង​គ្រប់​កិច្ចការ​ដែល​ស្តេច​ប្រព្រឹត្ត ទ្រង់​តែង​តែ​សរសើរ​ព្រះ​ដ៏​វិសុទ្ធ​ខ្ពង់​ខ្ពស់​បំផុត ដោយ​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ​ផង ស្តេច​តែង​តែ​ស្មូត្រ​ទំនុក​តម្កើង​ដោយ​ស្មោះ​អស់ពី​ចិត្ត​ហើយ​ស្រឡាញ់​ព្រះ​ជាម្ចាស់ ដែល​បង្កើត​លោក​មក។ ៩ស្តេច​បង្កើត​ក្រុម​ចំរៀង​ឲ្យ​ច្រៀង​យ៉ាង​ពិរោះ​នៅ​មុខ​អាសនៈ។ ១០ធ្វើ​ឲ្យ​ពិធី​បុណ្យ​នានា​បាន​ថ្កុំ​ថ្កើង​ឡើង និង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​កាន់​តែ​អធិក​អធម​ ដើម្បី​ឲ្យ​ប្រជា​ជន​ច្រៀង​សរសើរ​តម្កើង​ព្រះ​នាម ដ៏​វិសុទ្ធ​របស់​ព្រះ​អម្ចាស់ លាន់​ឮ​រំពង​ក្នុង​ទី​សក្ការៈ តាំង​ពី​ព្រលឹម​ ១១ព្រះ​អម្ចាស់​លើក​លែង​ទោស ឲ្យ​ព្រះ​បាទ​ដាវីឌ ហើយ​ពង្រឹង​អំណាច​របស់​ព្រះ​រាជា ជារៀង​រហូត។​ ព្រះ​អង្គ​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ព្រះ​បាទ​ដាវីឌ ក្នុង​ឋានៈ​ជា​ព្រះ​មហា​ក្សត្រ ហើយ​ប្រទាន​រាជ​បល្ល័ង្ក​ប្រកប​ដោយ​សិរី​រុង​រឿង​នៅ​ស្រុក​អ៊ីស្រា​អែល​ដែរ។

ព្រះបាទសាឡូម៉ូន
១២បន្ទាប់​ពី​ព្រះ​បាទ​ដាវីឌ មាន​រាជ​បុត្រ​មួយ​អង្គ​ទៀត ប្រកប​ដោយ​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ ងើប​ឡើង។ ព្រះ​ជាម្ចាស់​យល់​ដល់​ព្រះ​បាទ​ដាវីឌ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​បុត្រ​នោះ រស់​នៅ​យ៉ាង​សុខ​សាន្ត។ ១៣ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​សាឡូម៉ូន ស្រុក​អ៊ីស្រា​អែល​ប្រកប​ដោយ​សុខ​សន្តិ​ភាព។ ព្រះ​ជាម្ចាស់​ប្រោស​ប្រទាន​សេចក្តី​សុខ​សាន្ត​នៅ​គ្រប់​ទិសទី ដើម្បី​ឲ្យ​ព្រះ​រាជ​សង់​ព្រះ​ដំណាក់​សំរាប់​ព្រះ​អង្គ​គង់​នៅ​និង​រៀបចំ​ទី​សក្ការៈ​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច។ ១៤បពិត្រ​ព្រះ​ករុណា! ពេល​ព្រះ​ករុណា​នៅ​ជា​យុវជន ព្រះ​ករុណា​មាន​ប្រាជ្ញា​ឈ្លាស​វៃ ពោរ​ពេញ​ដោយ​សុភ​និច្ឆ័យ ដូច​ទន្លេ​ពេញ​ប្រៀប​ដោយ​ទឹក។ ១៥ ចំណេះ​វិជ្ជា​របស់​ព្រះ​ករុណា លាត​សន្ធឹង​លើ​ផែនដី​ទាំង​មូល ព្រះ​ករុណា​ក៏​តែង​ពាក្យ​ប្រស្នា​និង​សុភា​សិត ពី​គ្រប់​វិស័យ។ ១៦កិត្តិនាម​របស់​ព្រះ​ករុណា​លាន់​ឮ​ដល់​កោះ​នៅទី​ដាច់​ស្រយាល ហើយ​គេ​ស្រឡាញ់​ព្រះ​ករុណា ព្រោះ​តែ​សន្តិភាព ដែល​ព្រះ​ករុណា​ប្រទាន​ឲ្យ​គេ។​១៧មនុស្ស​ទាំង​អស់ ក្នុង​ពិភព​លោក​ទាំង​មូល​នាំ​គ្នា​ស្ងើច​សរសើរ​ចំរៀង​សុភា​សិត​ប្រស្នា និង​ការ​បក​ស្រាយ​របស់​ព្រះ​ករុណា។ ១៨ព្រះ​ករុណា​ទទួល​នាម​ដ៏​រុង​រឿង​ពី​ព្រះ​ជាម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា​អែល។ ព្រះ​ករុណា​ប្រមូល​មាស ដូច​គេ​ប្រមូល​ស្ពាន់​ហើយ​ប្រមូល​ប្រាក់​ដូច​គេ​ប្រមូល​សំណ។ ១៩ប៉ុន្តែ​ព្រះ​រាជា​បាន​ប្រគល់​ព្រះ​កាយ​ឲ្យ​ស្រ្តីៗ ហើយ​ស្រ្តី​ទាំង​នោះ​ធ្វើ​ជាម្ចាស់ លើ​ព្រះ​កាយ​របស់​ព្រះ​ករុណា។ ២០ដូច្នេះ ព្រះ​ករុណា​បណ្តាល​ឲ្យ​សិរី​រុង​រឿង​របស់​ព្រះ​ករុណា​ជាប់​សៅហ្មង ព្រះ​ករុណា​បាន​បន្ទាប​បន្ថោក​ជាតិ រហូត​ដល់​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​ពិរោធ​នឹង​រាជ​វង្សា​នុវង្ស។ រាជ​វង្សា​នុវង្ស នឹក​ស្តាយ​អំពើ​លេលា​របស់​ព្រះ​ករុណា​ជាខ្លាំង។ ២១អាណា​ចក្រ​របស់​ព្រះ​រាជា​នឹង​ចែក​ជា​ពីរ ហើយ​មាន​អាណា​ចក្រ​របស់​អ្នក​បះ​បោរ កើត​ចេញ​ពី​កុល​សម្ព័ន្ធ​អេប្រា​អ៊ីម។ ២២ប៉ុន្តែ​ព្រះ​អម្ចាស់​មិន​បោះ​បង់​ព្រះ​ហប្ញ​ទ័យ មេត្តា ករុណា​របស់​ព្រះ​អង្គ​ទេ ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ជានិច្ច។ ព្រះ​អង្គ​មិន​បណ្តោយ​ឲ្យ​ពូជ​ពង្ស​របស់​ស្តេច​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស​នោះ វិនាស​សាប​សូន្យ​ឡើយ។ ព្រះ​អង្គ​ក៏​មិន​លុប​បំបាត់​ជាតិ​សាសន៍​របស់​អ្នក ដែល​ព្រះ​អង្គ​ស្រឡាញ់​ដែរ។ ព្រះ​អង្គ​ប្រទាន​ឲ្យ​ប្រជា​ជន​របស់​លោក​យ៉ាកុប នៅ​មាន​សេស​សល់ ហើយ​ព្រះ​បាទ​ដាវីឌ មាន​អ្នក​ស្នង​រាជ្យ​ចេញ​ពី​ពូជ​ពង្ស​របស់​ស្តេច​ដែរ។

ព្រះបាទរ៉ូបោម
២៣បន្ទាប់​មក ព្រះ​បាទ​សាឡូម៉ូន​យាង​ចូល​ទៅ​សំរាក​ជាមួយ​អយ្យ​កោ​របស់​ព្រះ​អង្គ។ ព្រះ​រាជា​ទុក​រាជ​វង្ស​មួយ​អង្គ​ដែល​លេលា​ជាង​គេ ក្នុង​ចំណោម​ប្រជា​ជន និង គ្មាន​ប្រាជ្ញា​ឲ្យ​សោយ​រាជ្យ គឺ​ព្រះ​បាទ​រ៉ូបោម ត្រង់​ធ្វើ​ឲ្យ​ប្រជា​ជន​មាន​ការ​បះបោរ តាម​ការ​សំរេច​របស់​ខ្លួន។ ព្រះ​បាទ​យេរ៉ូ​បោម​ ព្រះ​បាទ​យេរ៉ូ​បោម ជា​កូន​របស់​លោក​នេបាត​នាំ​ប្រជា​ជន​អ៊ីស្រា​អែល​ឲ្យ ប្រព្រឹត្ត​អំពើ​បាប និង​នាំ​កុល​សម្ព័ន្ធ​អេប្រាអ៊ីម ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។ ២៤ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ឡើងៗ បាន​ជា​ព្រះ​ជាម្ចាស់​បណ្តាល​ឲ្យ​ខ្មាំង​កៀរ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។២៥ពួក​គេ​បណ្តោយ​ខ្លួន ឲ្យ​ធ្វើ​អំពើ​អាក្រក់​គ្រប់​យ៉ាង​រហូត​ដល់​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់ ដាក់​ទណ្ឌ​កម្ម​ដល់​ពួក​គេ។

ជំពូកទី ៤៨

ព្យាការីអេលី
១ព្យាការី​អេលី​ងើប​ឡើង ដូច​ភ្លើង ពាក្យ​សំដី​របស់​លោក​ ភ្លឺ​ដូច​ចន្លុះ​ក្នុង​ពេល​យប់។ ២លោក​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​នៅ​ស្រុក​អ៊ីស្រា​អែល។ លោក​ស្រឡាញ់​ព្រះ​ជាម្ចាស់​យ៉ាង​ខ្លាំង លោក​ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ៣តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ លោក​ធ្វើ​ឲ្យ​មេឃ​រាំង ហើយ​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ចំនួន​បី​ដង​ដែរ។ ៤ព្យាការី​អេលី​អើយ! លោក​ប្រកប​ដោយ​សិរី​រុង​រឿង ដោយ​សារ​តែ​លោក​សំដែង​បាដិ​ហារិយ៍ តើ​នរណា​អាច​ប្រៀប​ស្មើ​នឹង​លោក​បាន? ៥ លោក​ប្រោស​មនុស្ស​ស្លាប់​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​ ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ៦លោក​ទម្លាក់​ស្តេច​ជា​ច្រើន​អង្គ ឲ្យ​វិនាស​អន្តរាយ ព្រម​ទាំង​ទម្លាក់​មេ​ដឹក​នាំ​ឲ្យ​ធ្លាក់​ពី​មុខ​តំណែង​របស់​ខ្លួន​ដែរ។ ៧នៅ​លើ​ភ្នំ​ស៊ីណៃ លោក​ឮ​ព្រះ​អម្ចាស់​ស្តី​បន្ទោស​លោក។ នៅ​លើ​ភ្នំ​ហូរ៉ែប លោក​ក៏​ឮ​ព្រះ​អង្គ​ដាក់​ទណ្ឌ​កម្ម​ដែរ។ ៨លោក​ចាក់​ប្រេង​អភិ​សេក​ស្តេច​ជាច្រើន​អង្គ​ដើម្បី​រក​យុត្តិ​ធម៌​ ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល លោក​ក៏​ចាក់​ប្រេង​តែង​តាំង​ព្យាការី ឲ្យ​បន្ត​មុខ​តំណែង​ពី​លោក​ដែរ។ ៩ព្រះ​អម្ចាស់​លើក​លោក​ឡើង ដោយ​ភ្លើង​កួច​នៅ​លើ​រទេះ​ទឹម​ដោយ​សេះ​ភ្លើង​ផង។ ១០ក្នុង​គម្ពីរ​មាន​ចែង​ថា ពេល​អនា​គត លោក​ទទួល​ភារកិច្ច​បន្ធូរ​ព្រះ​ពិរោធ​របស់​ព្រះ​ជាម្ចាស់ មុន​ពេល​ព្រះ​អង្គ​ដាក់​ទណ្ឌ​កម្ម គឺ​លោក​នឹង​អង្វរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​ស្រោច​ស្រង់​កុល​សម្ព័ន្ធ​របស់​លោក​យ៉ាកុប ឲ្យ​បាន​ដូច​ដើម​ឡើង​វិញ​ផង។

១១មាន​សុភមង្គល​ហើយ! អ្នក​ដែល​បាន​ឃើញ និង​អ្នក​ដែល​ស្លាប់​ទៅ​ ទាំង​ស្រឡាញ់​ព្រះ​អម្ចាស់ ដ្បិត​យើង​ពិត​ជា​មាន​ជីវិត​មិន​ខាន។

ព្យាការីអេលីស៊េ
១២កាល​ព្យាការីអេលី​បាត់​ទៅ​ក្នុង​ភ្លើង​កួច​នោះ ព្យា​ការី​អេលីស៊េ បាន​ពោរ​ពេញ​ដោយ​វិញ្ញាណ​របស់​ព្យាការី​អេលី។ អស់​មួយ​ជីវិត​របស់​លោក​គ្មាន​អ្នក​កាន់​អំណាច​ណា​ម្នាក់ អាច​បំភ័យ​លោក​ឲ្យ​ខ្លាច​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​បង្ខំ​លោក​បាន​ដែរ។ ១៣គ្មាន​អ្វី​បង្ក​ការ​លំបាក​ដល់​លោក​ឡើយ សូម្បី​តែ​លោក​ទទួល​មរណ​ភាព​ហើយ​ក្តី​ក៏​សព​របស់​លោក​អាច​ថ្លែង​ព្រះ​បន្ទូល​ក្នុង​នាម​ព្រះ​អម្ចាស់​ដែរ។ ១៤ពេល​លោក​មាន​ជីវិត​នៅ​ឡើយ លោក​បាន​សំដែង​បាដិហារិយ៍ ហើយ​ក្រោយ​ពេល លោក​ទទួល​មរណ​ភាព​ទៅ លោក​ក៏​ប្រព្រឹត្ត​កិច្ច​ការ​គួរ​ឲ្យ​អស្ចារ្យ​ដែរ។ ១៥ទោះបី​ជា​យ៉ាង​នេះ​ក្តី ក៏​ប្រជា​ជន​មិន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​មិន​ព្រម​ឃ្លាត​ចាក​ពី​អំពើ​បាប​របស់​ខ្លួន រហូត​ដល់​ព្រះ​ជាម្ចាស់​ប្រើ​ខ្មាំង​ឲ្យ​កៀរ​ពួកគេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន និង​កំចាត់​កំចាយ​ពួកគេ​នៅ​លើ​ផែន​ដី​ទាំង​មូល។នៅ​សល់​តែ​ប្រជា​ជន​មួយ​ចំនួន​តូច​ព្រម​ទាំង​មេ​ដឹក​នាំ​ម្នាក់ ក្នុង​រាជ​វង្ស​របស់​ព្រះ​បាទ​ដាវីឌ។ ១៦ព្រះ​មហា​ក្សត្រ​ស្រុក​យូដា​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​ជាម្ចាស់ ប៉ុន្តែ​មួយ​ចំនួន​ទៀត ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ឡើងៗ។

ព្រះ​បាទ​អេសេខ្យាស និង ព្យាការី​អេសាយ
១៧ព្រះ​បាទ​អេសេខ្យាស សង់​លំពែង​ជុំវិញ​ក្រុង​យេរូសាឡឹម ហើយ​បញ្ចូល​ទឹក​មក​ខាង​ក្នុង​ទី​ក្រុង ហើយ​ឲ្យ​គេ​យក​ដែក​មក​ដាប់​ថ្ម និង ជីក​ស្រះ​សំរាប់​ទុក​ទឹក។ ១៨នៅ​ជំនាន់​ព្រះ​បាទ​អេសេខ្យាស ព្រះ​បាទ​សេណាកេរីប លើក​ទ័ព​មក​វាយ​ក្រុង​យេរូសាឡឹម​ ហើយ​ចាត់​លោក​រ៉ាបសាកែស ឲ្យ​លើក​ដៃ​ប្រឆាំង​នឹង​ភ្នំ​ស៊ីយ៉ូន ដោយ​ចិត្ត​ព្រហើន​កោង​កាច។ ១៩ពេល​នោះ​ប្រជា​ជន​ក្រុង​យេរូ​សាឡឹម នាំ​គ្នា​តក់​ស្លុត​ស្មារតី​ញ័រ​ដៃ ញ័រ​ជើង ហើយ​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។ ២០ពួកគេ​ទូល​អង្វរ​ព្រះ​អម្ចាស់​ប្រកប​ដោយ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា ពួកគេ​លើក​ដៃ​ទៅ​រក​ព្រះ​អង្គ ហើយ​ព្រះ​ដ៏​វិសុទ្ធ​ទ្រង់​ឆ្លើយ​តប​តាម​ពាក្យ​អង្វរ​របស់​ពួកគេ​ពី​ស្ថាន​បរម​សុខ​មក ព្រះ​អង្គ​ចាត់​ព្យាការី​អេសាយ​ឲ្យ​មក​រំដោះ​ពួក​គេ។ ២១ព្រះ​អង្គ​វាយ​ប្រហារ​ជំរំ​របស់​ជន​ជាតិ​អាស្ស៊ីរី ហើយ​ទេវ​ទូត​របស់​ព្រះ​អង្គ បំផ្លាញ​ខ្មាំង​ឲ្យ​វិនាស​សាប​សូន្យ។ ២២ដ្បិត​ព្រះ​បាទ​អេសេខ្យាស ធ្វើ​កិច្ចការ​ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់។ ស្តេច​ដើរ​តាម​មាគ៌ា​របស់​ព្រះ​បាទ​ដាវីឌ ជា​អយ្យ​កោ​យ៉ាង​ម៉ត់​ចត់ ដូច​ព្យាការី​អេសាយ ជា​ព្យាការី​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​និមិត្ត​ឃើញ​ហេតុ​គួរ​ឲ្យ​ជឿ តែង​តែ​ទូន្មាន​ស្តេច។ ២៣នៅ​ជំនាន់​ព្យាការី​អេសាយ​ព្រះ​អាទិត្យ​ធ្វើ​ដំណើរ​ថយ​ក្រោយ ដើម្បី​បង្កើន​ព្រះ​ជន្ម​របស់​ស្តេច។ ២៤ព្រះ​វិញាណ​ដ៏​ប្រសើរ​ឧត្តម​បាន​បំភ្លឺ​លោក ឲ្យ​និមិត្ត​ឃើញ​ពេល​អវសាន​កាយ ហើយ​សំរាល​ទុក្ខ​ប្រជា​ជន​ក្រុង​ស៊ីយ៉ូន​។ ២៥លោក​ថ្លែង​ប្រាប់​អំពី​ពេល​អនាគត រហូត​ដល់​ចុង​បញ្ចប់ និង​ព្រឹត្តិ​ការណ៍​លាក់​កំបាំង មុន​ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន។

ជំពូកទី ៤៩

ព្រះ​បាទ​យ៉ូស្យាស
១ប្រជា ជន នឹក ដល់ ព្រះ បាទ​យ៉ូស្យាស ដូច​គេ​នឹក​ពី​ក្លិន​នៃ​គ្រឿង​ក្រអូប​ដែល​អ្នក​អប់​បាន​រៀប​ចំ​ទុក។ ពេល​គេ​ពោល​ពី​ព្រះ​នាម​ព្រះ​បាទ​យ៉ូស្យាស ប្រៀប​ដូច​គេ​យក​ទឹក​ឃ្មុំ​ដ៏​ផ្អែម​ឆ្ងាញ់​ដាក់​ក្នុង​មាត់ ឬ​ដូច​ភ្លេង​ដ៏​ពិរោះ​ក្នុង​ពិធី​ជប់​លៀង ដែល​មាន​ភ្ញៀវ​ពិសា​ស្រា។ ២ព្រះ​រាជា​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់​ដោយ​នាំ​ប្រជា​ជន​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​លុប​បំបាត់​ការ​គោរព​ព្រះ​ក្លែង​ក្លាយ។ ៣ព្រះ​រាជា​តំរង់​ព្រះ​ហប្ញ​ទ័យ​ទៅ​រក​ព្រះ​អម្ចាស់ ហើយ​ពង្រឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​អម្ចាស់ ក្នុង​គ្រា​ដែល​ប្រជា​ជន​លះ​បង់​ព្រះ​អង្គ​ចោល។

ស្តេច​ស្រុក​យូដា​ចុង​ក្រោយ​បង្អស់ និង ព្យាការីយេរេមី
៤ក្រៅ​ពី​ព្រះ​បាទ​ដាវីឌ ព្រះ​បាទ​អេសេខ្យាស និង​ព្រះ​បាទ​យ៉ូស្យាស​មាន​ស្តេច​ផ្សេង​ទៀត សុទ្ធ​តែ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ស្តេច​ទាំង​នោះ​បោះ​បង់​ចោល​ធម្ម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ឈ្មោះ​ស្តេច​ទាំង​នោះ វិនាស​សាប​សូន្យ​ទាំង​អស់។ ៥ព្រះ​ជាម្ចាស់ បាន​ដក​កម្លាំង​របស់​ស្តេច​ទាំង​នោះ​ប្រគល់​ឲ្យ​អ្នក​ផ្សេង ហើយ​ដក​សិរី​រុង​រឿង​របស់​ព្រះ​រាជា​ទាំង​នោះ ប្រគល់​ឲ្យ​ប្រជា​ជាតិ​ដទៃ។ ៦ខ្មាំង​សត្រូវ​នាំ​គ្នា​ដុត​ចោល​ក្រុង​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស គឺ​ទី​ក្រុង​ដែល​មាន​ទី​សក្ការៈ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ​ស្ងាត់​ជ្រងំ។ ៧ដូច​ព្យាការី​យេរេមី​បាន​ថ្លែង​ប្រាប់​ជាមុន។ ស្តេច​ទាំង​នោះ​ធ្វើ​បាប​លោក​យេរេមី ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​ទុក​ឲ្យ​ធ្វើ​ជា​ព្យាការី​ តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ដើម្បី​គាស់​រំលើង បំផ្លាញ និង​ធ្វើ​ឲ្យ​វិនាស ព្រម​ទាំង​ដាំ និង​កសាង​ឡើង​វិញ​ដែរ។

ព្យាការី​អេសេគីអែល
៨ព្យាការី​អេសេគីអែល​យល់​ឃើញ​ សិរី​រុង​រឿង​របស់​ព្រះ​ជាម្ចាស់​ក្នុង​និមិត្ត​ហេតុ គឺ​ព្រះ​អង្គ​សំដែង​សិរី​រុង​រឿង​នៅ​លើ​រទេះ ទឹម​ដោយ​ខេរូប៊ីម។ ៩ដ្បិត​លោក​នឹក​ដល់​លោក​យ៉ូក ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត​ទៀង​ត្រង់។

ព្យាការីទាំងដប់ពីរនាក់
១០រីឯ​ព្យាការី​ទាំង​ដប់ពីរ​នាក់ ទោះបី​ធាតុ​របស់​អស់​លោក​ស្ថិត​នៅ​ក្នុង​ផ្នូរ​ក្តី ក៏​ព្រះ​ជាម្ចាស់ប្រោស​ប្រទាន​ឲ្យ​មាន​ព្យាការី​បន្ត​មុខងារ​ពី​អស់​លោក​ដែរ ដ្បិត​អស់​លោក​បាន​លើក​ទឹក​ចិត្ត កូន​ចៅ​របស់​លោក​យ៉ាកុប ហើយ​រំដោះ​គេ​ឲ្យ​មាន​ជំនឿ និង​សេចក្តី​សង្ឃឹម​ជានិច្ច។

លោកសូរ៉ូបាបែល និង​លោកយ៉ូស៊ូអា
១១តើ​យើង​ថ្លែង​ពី​កិត្តិ​យស ដ៏​ថ្កុំ​ថ្កើង​របស់​លោក​សូរ៉ូបាបែល​ដូច​ម្តេច​កើត? លោក​ប្រៀប​ដូច​ជា​ត្រា ដែល​នៅ​ក្នុង​ព្រះ​ហស្ត​ស្តាំ របស់​ព្រះ​អម្ចាស់។ ១២លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​យ៉ូសេ​ដេក​ក៏​ដូច្នេះ​ដែរ។ នៅ​ជំនាន់​នោះ លោក​ទាំង​ពីរ​សង់​ព្រះ​ដំណាក់ និង​ទី​សក្ការៈ ថ្វាយ​ទៅ​ព្រះ​អម្ចាស់ គឺ​ទី​សក្ការៈ​ដែល​ប្រកប​ដោយ​សិរី​រុង​រឿង អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។

លោកនេហេមី
១៣លោក​នេហេមី​ក៏​ដូច្នោះ​ដែរ គួរ​ឲ្យ​នឹក​ដល់​លោក​យ៉ាង​ខ្លាំង ព្រោះ​លោក​បាន​សង់​កំពែង​ដែល​រលំ​ឲ្យ​ឈរ​ឡើង​វិញ។ លោក​ដាក់​ទ្វារ និង រនុក លោក​បាន​សង់​ផ្ទះ​របស់​យើង​ឡើង​វិញ​ដែរ។

បុព្វបុរស
១៤ក្នុង​ចំណោម​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ព្រះ​ជាម្ចាស់​បង្កើត​មក​នៅ​លើ​ផែន​ដី គ្មាន​នរណា​ប្រសើរ​ដូច​លោក​ហេណុក​ឡើយ។ ដ្បិត​ព្រះ​ជាម្ចាស់​បាន​លើក​លោក​ឡើង​ពី​ផែន​ដី​ដែរ។ ១៥គ្មាន​បុរស​ណា​ដូច​លោក​យ៉ូសែប ដែល​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​បងៗ​ខ្លួន ព្រម​ទាំង​គាំទ្រ​ប្រជា​ជន​របស់​ខ្លួន​ផង។ គេ​នាំ​គ្នា​គោរព​ធាតុ​របស់​លោក​យ៉ាកុប​ខ្លាំង។ ១៦លោក​យ៉ូសែប និង លោក​សែត​មាន​ឈ្មោះ​ល្បី​ក្នុង​ចំណោម​មនុស្ស​លោក ប៉ុន្តែ លោក​អាដាំ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​សត្វ​លោក​ទាំង​អស់ ដែល​ព្រះ​ជាម្ចាស់​បង្កើត​មក។

ជំពូកទី ៥០

លោកស៊ីម៉ូនជាមហាបូជាចារ្យ
១លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ ជា​កូន​របស់​លោក​អូនីយ៉ា លោក​បាន​ជួស​ជុល​ព្រះ​ដំណាក់ ក្នុង​ជំនាន់​ដែល​លោក​បំពេញ​មុខងារ​របស់​ខ្លួន។ លោក​ក៏​ពង្រឹង​ទី​សក្ការៈ​ឲ្យ​មាំ​ដែរ។ ២លោក​ចាក់​គ្រឹះ​បរិវេណ​នៃ​ព្រះ​វិហារ។ ៣ក្រោម​ការ​គ្រប់​គ្រង​របស់​លោក គេ​ជីក​ស្រះ និង​ធ្វើ​អាង​ទឹក​ដែល​មាន​ទទឹង និង បណ្តោយ​ស្មើ​នឹង​សមុទ្រ​លង្ហិន​នៅ​ក្នុង​ព្រះ​ដំណាក់​ពីដើម។ ៤លោក​តែង​តែ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​ប្រជា​ជន​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​វិនាស​អន្តរាយ ហេតុ​នេះ​ទើប​លោក​សង់​កំពែង​ក្រុង​ដ៏​រឹង​មាំ ដើម្បី​បង្ការ​ការ​ឡោម​ព័ទ្ធ​របស់​ខ្មាំង។ ៥លោក​ប្រកប​ដោយ​សិរី​រុង​រឿង​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ពេល​លោក​ដើរ​ជុំវិញ​ទី​សក្ការៈ ក៏​ដូច​នៅ​ពេល​លោក​ចេញ​ពី​ក្រោយ​វាំង​នន នៃ​ទី​សក្ការៈ​ដែរ។ ៦លោក​ភ្លឺ​ដូច​ផ្កាយ​ព្រឹក​លេច​ចេញ​ពី​ពពក​ដូច​ព្រះ​ចន្ទ​នៅ​ពេល​ពេញ​បូរមី។ ៧ដូច​ព្រះ​អាទិត្យ​រៈ​នៅ​លើ​ទី​សក្ការៈ​របស់​ព្រះ​ជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​ដូច​ឥន្ទធនូ​ដែល​ភ្លឺ​ត្រចះ​ត្រចង់ លេច​ចេញ​ពី​ពពក។ ៨ដូច​ផ្កា​កូឡាប​នៅ​ដើម​រដូវ​ផ្កា​រីក ដូច​ផ្កា​ម្លិះ​ដែល​ដុះ​នៅ​ក្បែរ​ប្រភព​ទឹក ដូច​ព្រៃ​ព្រឹក្សា​នៅ​លើ​ភ្នំ​លីបង់​នា​រដូវ​ក្តៅ។៩ដូច​គ្រឿង​ក្រអូប​ដែល​គេ​ដុត​ក្បែរ​អាសនៈ ដូច​ភាជន៍​ធ្វើ​ពី​មាស​សុទ្ធ ដែល​មាន​ដាំ​ត្បូង​ពេជ្រ​គ្រប់​ប្រភេទ​ថែម​ទៀត​ផង។ ១០ដូច​ដើម​អូលីវ​ដែល​មាន​ផ្លែ​ពេញ​ដើម ដូច​ដើម​ស្រល់​ដែល​មាន​កំពស់​ទល់​មេឃ។ ១១ពេល​លោក​ពាក់​អាវ​ផាយ​របស់​មហា​បូជា​ចារ្យ និង​ពាក់​គ្រឿង​អលង្ការ​ដ៏​រុង​រឿង​អស្ចារ្យ ពេល​លោក​ឡើង​ទៅ​លើ​អាសនៈ​ដ៏​វិសុទ្ធ លោក​ធ្វើ​ឲ្យ​បរិវេណ​នៃ​ទី​សក្ការៈ ពោរ​ពេញ​ដោយ​សិរី​រុង​រឿង។

១២លោក​តែង​តែ​ឈរ​ក្បែរ​ចង្រ្កាន នៃ​អាសនៈ ហើយ​ទទួល​ចំណែក​នៃ​យញ​បូជា ពី​អស់​លោក​បូជា​ចារ្យ។ អស់​លោក​បូជា​ចារ្យ​ជា​បង​ប្អូន​នៅ​ជុំវិញ​លោក ដូច​មកុដ​មួយ ដូច​ដើម​តាតៅ​នៅ​លើ​ភ្នំលី​បង់ អស់​លោក​នៅ​ជុំវិញ​លោក​ស៊ីម៉ូន ដូច​ដើម​លមើ។ ១៣អស់​លោក​បូជា​ចារ្យ​ជា​ពូជ​ពង្ស​របស់​លោក​អារ៉ុន ឈរ​ទាំង​ពាក់​អាវ​ដ៏​រុង​រឿង​របស់​បូជា​ចារ្យ ពួក​គេ​កាន់​តង្វាយ​សំរាប់​ថ្វាយ​ព្រះ​អម្ចាស់ នៅ​ចំពោះ​មុខ​ព្រះ​សហគមន៍​អ៊ីស្រា​អែល​ទាំង​មូល។ ១៤លោក​ស៊ីម៉ូន​គោរព​បំរើ​ព្រះ​អម្ចាស់​នៅ​លើ​អាសនៈ ហើយ​រៀបចំ​តង្វាយ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ព្រះ​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ។ ១៥លោក​លូក​ដៃ​ទៅ​កាន់​ពែង ហើយ​ច្រូច​ស្រា​ទំពាំង​បាយ​ជូរ គឺ​លោក​ចាក់​នៅ​លើ​អាសនៈ​ជះ​ក្លិន​ក្រអូប ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជា​ព្រះ​មហា​ក្សត្រ​នៃ​ពិភព​ទាំង​មូល។ ១៦ពេល​នោះ​អស់​លោក​បូជា​ចារ្យ​ជា​កូន​ចៅ​លោក​អារ៉ុន​នាំ​គ្នា​ផ្លុំ​ត្រែ​ធ្វើ​ពី​ដែក​ ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដើម្បី​រំឭក​ប្រជា​ជន​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ១៧រំពេច​នោះ​ប្រជា​ជន​នាំគ្នា​ក្រាប​ចុះ​អោន​មុខ​ទល់​ដី​ទាំង​អស់​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​របស់​ពួក​គេ គឺ​ព្រះ​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ១៨មាន​ក្រុម​អ្នក​ចំរៀង​នាំគ្នា​ច្រៀង​លើក​តម្កើង​ព្រះ​អង្គ ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ ហើយ​ពិរោះ​លាន់​ឮ​ពេញ​ព្រះ​វិហារ។ ១៩ប្រជា​ជន​នាំគ្នា​អង្វរ​ព្រះ​អម្ចាស់ ដូចជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​គេ​អធិដ្ឋាន​ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​ជាម្ចាស់ ដែល​ប្រកប​ដោយ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា រហូត​ដល់​ចប់​ពិធី​គោរព​បំរើ​ព្រះ​អម្ចាស់។ ២០លុះ​ចប់​សព្វ​គ្រប់​ហើយ លោក​ស៊ីម៉ូន​ចុះ​ពី​អាសនៈ ហើយ​លើក​ដៃ​ដាក់​លើ​សហគមន៍ នៃ​ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល ដើម្បី​ជូន​ពរ​ក្នុង​នាម​ព្រះ​អម្ចាស់ លោក​មាន​កិត្តិយស​ប្រកាស​ព្រះ​នាម​ព្រះ​អង្គ។ ២១ប្រជា​ជន​ទាំង​មូល​ក្រាប​ម្តង​ទៀត ដើម្បី​ទទួល​ព្រះ​ពរ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

ពាក្យ​ដាស់​តឿន​
២២ឥឡូវ​នេះ ចូរ​សរ​សើរ​លើក​តម្កើង​ព្រះ​ជាម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ​អង្គ​បាន​ប្រព្រឹត្ត​កិច្ចការ​ដ៏​ឧត្តុង្គ​ឧត្តម​ នៅ​គ្រប់​ទិស​ទី។ ព្រះ​អង្គ​បាន​លើក​តម្កើង​ជីវិត​យើង​ ឲ្យ​ចំរើន​ឡើង តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ហើយ​ប្រព្រឹត្ត​ចំពោះ​យើង ដោយ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា​ជានិច្ច។ ២៣សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អំណរ​សប្បាយ! សូម​ឲ្យ​យើង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត ក្នុង​ស្រុក​អ៊ីស្រា​អែល ជា​យូរ​អង្វែង​តរៀង​ទៅ។ ២៤សូម​ព្រះ​អង្គ​អាណិត​មេត្តា​ដល់​យើង​ជា​ដរាប! សូម​ព្រះ​អង្គ​រំដោះ​យើង​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​ផង។

ប្រជាជាតិគួរឲ្យស្អប់ខ្ពើម
២៥មាន​ប្រជា​ជាតិ​ពីរ​ដែល​ខ្ញុំ​ស្អប់ ហើយ​ក៏​មាន​ប្រជា​ជាតិ​ទី​បី ដែល​មិន​មែន​ជា​ប្រជា​ជាតិ​ទេ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ដែរ។ ២៦គឺ​ពួក​អ្នក​ស្រុក​ដែល​តាំង​ទីលំនៅ​តាម​ភ្នំ​សេអ៊ីរ ប្រជា​ជន​ភីលីស្ទីន និង​ប្រជា​ជន​ដ៏​លេលា​ដែល​រស់នៅ​ភូមិ​ស៊ីគែម។

ពាក្យ​បញ្ចប់
២៧លោក​យេស៊ូ ជា​កូន​របស់​លោក​ស៊ីរ៉ាក់ ជា​ចៅ​លោក​អេឡាសារ ជា​អ្នក​ក្រុង​យេរូ​សាឡឹម បាន​កត់​ត្រា​ទុក​សេចក្តី​ប្រៀន​ប្រដៅ ក្នុង​សៀវ​ភៅ​នេះ​ប្រកប​ដោយ​ការ​ត្រិះ​រិះ​ពិចារណា និង ចំណេះ​ដឹង។ លោក​ចាក់​បង្ហូរ​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​លោក​មក​ដូច​ទឹក​ភ្លៀង។ ២៨មាន​សុភ​មង្គល​ហើយ អស់​អ្នក​ដែល​តែង​តែ​ត្រិះ​រិះ​ពិចារណា​ ពី​សេចក្តី​ប្រៀន​ប្រដៅ​នេះ អ្នក​ដែល​ចង​ចាំ​ទុក​សេចក្តី​ទាំង​នេះ​ក្នុង​ចិត្ត មុខ​ជា​ក្លាយ​ទៅ​ជា​អ្នក​ប្រាជ្ញ​មិន​ខាន។ ២៩ប្រសិន​បើ​អ្នក​នោះ​ប្រតិ​បត្តិ​តាម​សេចក្តី​ទាំង​នោះ គេ​មាន​កម្លាំង​អាច​ពុះ​ពារ​គ្រប់​ឧប​សគ្គ ដ្បិត​គេ​ដើរ​តាម​មាគ៌ា​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។

សេចក្តីបន្ថែម

ជំពូកទី ៥១

ពាក្យអធិដ្ឋានរបស់លោកយេស៊ូ​ជាកូនរបស់លោកបេនស៊ីរ៉ាក់
១បពិត្រ​ព្រះ​អម្ចាស់ ជា​ព្រះ​មហា​ក្សត្រ! ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះអង្គ​ សូម​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ ជា​ព្រះ​សង្រ្គោះ​របស់​ខ្ញុំ។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​នាម​ព្រះ​អង្គ។ ២ដ្បិត​ព្រះ​អង្គ​បាន​ការ​ពារ និង ជួយ​សង្រ្គោះ​ខ្ញុំ​ព្រះ​អង្គ​បាន​រំដោះ​រូប​កាយ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​វិនាស​អន្តរាយ ​រួច​ពី​អន្ទាក់​នៃ​អណ្តាត​របស់​មនុស្ស​និយាយ​មួល​បង្កាច់ រួច​ពី​មាត់​របស់​អ្នក​ដែល​តែង​តែ​ភូត​ភរ​ផង។ ព្រះ​អង្គ​បាន​ជួយ និង រំដោះ​ខ្ញុំ​នៅ​ចំពោះ​បច្ចា​មិត្ត​ខ្ញុំ។ ៣ព្រះ​អង្គ​បាន​រំដោះ​ខ្ញុំ ដោយ​ព្រះ​ហប្ញ​ទ័យ​អាណិត​មេត្តា​ដ៏​លើស​លប់​របស់​ព្រះ​អង្គ​និង ដោយ​ព្រះ​នាម​ព្រះ​អង្គ គឺ​ព្រះ​អង្គ​បាន​រំដោះ​ខ្ញុំ ឲ្យ​រួច​ពី​អ្នក​ដែល​ប៉ង​ប្រាថ្នា​ចង់​ត្របាក់​ខ្ញុំ និង រួច​ពី​កណ្តាប់​ដៃ​របស់​មនុស្ស​ដែល​រក​សម្លាប់​ខ្ញុំ។ ព្រះ​អង្គ​បាន​សង្រ្គោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ដ៏​ច្រើន​ឥត​គណនា​ផង! ៤គឺ​ពី​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​នៅ​ជុំវិញ​ខ្លួន ធ្វើ​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម! ព្រះ​អង្គ​បាន​រំដោះ​ខ្ញុំ​ ចេញ​ពីក្នុង​អណ្តាត​ភ្លើង​ដែល​ខ្ញុំ​មិន​បាន​បង្កាត់។ ៥ព្រះ​អង្គ​ប្រោស​ខ្ញុំ​ឲ្យ​រួច​ពី​សេច​ក្តី​ស្លាប់ ពី​ពាក្យ​សំដី​អាក្រក់ និង​ពាក្យ​ភូត​ភរ​កុហក។ ៦ពី​ចុង​អណ្តាត​របស់​មនុស្ស​អាក្រក់។ ខ្ញុំ​ជិត​ស្លាប់​ហើយ ជិត​ចុះ​ទៅ​ជួប​មច្ចុរាជ​ហើយ។ ៧គេ​ឡោម​ព័ទ្ធ​ខ្ញុំ​ជុំ​វិញ ហើយ​គ្មាន​នរណា​សង្រ្គោះ​ខ្ញុំ​ទេ។ ខ្ញុំ​សម្លឹង​រក​មើល​មនុស្ស​ជួយ តែ​គ្មាន​ឃើញ​នរណា​សោះ។ ៨បពិត្រ​ព្រះ​អម្ចាស់! ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ពី​ព្រះ​ហប្ញ​ទ័យ​អាណិត​មេត្តា​របស់​ព្រះ​អង្គ​ ហើយ​ពី​ព្រះ​ហប្ញ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ ដែល​មាន​តាំង​ពីដើម​រៀង​មក។ ព្រះ​អង្គ​តែង​តែ​រំដោះ អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ហើយ​តែង​តែ​សង្រ្គោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ៩ខ្ញុំ​ទូល​អង្វរ​ព្រះ​អង្គ​ពី​ផែន​ដី​ទៅ សូម​ឲ្យ​រួច​ពី​សេច​ក្តី​ស្លាប់។ ១០ខ្ញុំ​អង្វរ​ព្រះ​អម្ចាស់​ជា​ព្រះ​បិតា​សូម​កុំ​បោះ​បង់​ខ្ញុំ​ចោល​នៅ​គ្រា​ដែល​ខ្ញុំ​មាន​អាសន្ន ក្នុង​គ្រា​ដែល​មាន​សុទ្ធ​តែ​មនុស្ស​អួត​បំប៉ោង ខ្ញុំ​គ្មាន​ទីពឹង​ឡើយ។ ១១ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​នាម​ព្រះ​អង្គ​ឥត​ឈប់​ឈរ ខ្ញុំ​ក៏ច្រៀង​បទ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ផង។ ព្រះ​អម្ចាស់​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។ ១២ដ្បិត​ព្រះ​អង្គ​បាន​សង្រ្គោះ​ខ្ញុំ ឲ្យ​រួច​ពី​ក្តី​វិនាស​អន្តរាយ​គឺ​ព្រះអង្គ​បាន​រំដោះ​ខ្ញុំ ឲ្យ​រួច​ពី​អាសន្ន​នេះ។ ហេតុនេះ​ហើយ បាន​ជា​ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ​ សូម​ច្រៀង​បទ​សរសើរ​តម្កើង​ព្រះ​អង្គ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​នាម​ព្រះ​អម្ចាស់។

ការស្វែងរកព្រះប្រាជ្ញាញាណ
១៣កាល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ គឺ​មុន​ពេល​ខ្ញុំ​ដើរ​ផ្សង​ព្រេង​ក្នុង​ពិភព​លោក ខ្ញុំ​បាន​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ ដោយ​ទូល​អង្វរ​សុំ​ព្រះ​អម្ចាស់​ឥត​លាក់​លៀម​ឡើយ។ ១៤នៅ​ខាង​មុខ​ព្រះ​វិហារ​ខ្ញុំ​អង្វរ​សុំ​ឲ្យ​បាន​ទទួល​ព្រះ​ប្រាជ្ញា​ញាណ ខ្ញុំ​ក៏​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ រហូត​ដល់​អវសាន​នៃ​ជីវិត។ ១៥ពេល​ព្រះ​ប្រាជ្ញា​ញាណ​ចំរើន​ឡើង ព្រះ​អង្គ​ប្រៀប​ដូចជា​ផ្លែ​ទំពាំង​បាយ​ជូរ​កំពុង​ទុំ ហើយ​ជា​សេចក្តី​សប្បាយ​រីក​រាយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់ គឺ​តាំង​ពី​ក្មេង​មក ខ្ញុំ​ដើរ​តាម​ដាន​ព្រះ​ប្រាជ្ញា​ញាណ។ ១៦ខ្ញុំ​ប្រុង​ត្រចៀក​ស្តាប់​បន្តិច ទើប​ខ្ញុំ​ទទួល​ព្រះ​ប្រាជ្ញា​ញាណ ព្រម​ទាំង​ទទួល​ពាក្យ​អប់រំ​ជាច្រើន។ ១៧ខ្ញុំ​ចំរើន​ឡើង​ក៏​ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​ជាម្ចាស់​ ដែល​បាន​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​ខ្ញុំ។ ១៨ខ្ញុំ​សំរេច​ចិត្ត ប្រព្រឹត្ត​តាម​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ខំប្រព្រឹត្ត​អំពើ​ល្អ​ ខ្ញុំ​មិន​ខក​ចិត្ត​ឡើយ។ ១៩ខ្ញុំ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​រួម​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ ខ្ញុំ​ក៏​ខំ​ប្រតិ​បត្តិ​តាម​ធម្មវិន័យ​យ៉ាង​ម៉ត់​ចត់​ដែរ។ ខ្ញុំ​បាន​លើក​ដៃ​អង្វរ​ព្រះ​ជាម្ចាស់​ទាំង​នឹក​ស្តាយ ដោយ​មិន​បាន​ធ្វើ​តាម​ព្រះ​ប្រាជ្ញា​ញាណ​ជានិច្ច។ ២០ខ្ញុំ​បាន​តំរង់​ចិត្ត​ខ្ញុំ​ឆ្ពោះ​ទៅ​រក​ព្រះ​ប្រាជ្ញា​ញាណ។ ខ្ញុំ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ​ ហើយ​ខ្ញុំ​ក៏​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ។ ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​ចេះ​រិះគិត​ពិចារណា ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​តាំង​ពី​ដើម​រៀង​មក​ដែរ។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​ប្រាជ្ញា​ញាណ​មិន​បោះ​បង់​ចោល​ខ្ញុំ​ឡើយ។ ២១ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយ​ស្វែង​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ប្រសើរ​បំផុត។ ២២ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ​ទុក​ជា​រង្វាន់ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​អាច​ច្រៀង​កោត​សរសើរ​ព្រះ​អង្គ។ ២៣អស់​អ្នក​ដែល​គ្មាន​ការ​អប់រំ​អើយ! សូម​អញ្ជើញ​មក​រក​ខ្ញុំ ចូរ​មក​រៀន​ពី​ខ្ញុំ​ចុះ! ២៤នៅ​ពេល​អ្នក​រាល់​គ្នា​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ចង់​បាន​ព្រះ​ប្រាជ្ញា​ញាណ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វះ​ការ​អប់រំ​តទៅ​ទៀត​ដួច្នេះ? ២៥ខ្ញុំ​សូម​ប្រកាស​ថា​ចូរ​មក​ទិញ​ព្រះ​ប្រាជ្ញា​ញាណ​សំរាប់​ខ្លួន​ឯង ដោយ​មិន​បាច់​ដេញ​ថ្លៃ!។ ២៦ចូរ​អោន​ក្បាល​យក​នឹម​នៃ​ព្រះ​ប្រាជ្ញា​ញាណ​មក​ដាក់​លើ ក និង​ទទួល​ការ​អប់រំ​របស់​ព្រះ​អង្គ​ចុះ! អ្នក​រាល់​គ្នា​អាច​ស្វែង​រក​ឃើញ​ការ​អប់រំ​នេះ​នៅ​ក្បែរៗ​អ្នក។ ២៧ចូរ​សង្កេត​មើល​ផ្ទាល់​ភ្នែក​ចុះ! ខ្ញុំ​នឿយ​ហត់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ​មុន​នឹង​ខ្ញុំ​មាន​សេចក្តី​សុខ​សាន្ត​យ៉ាង​កក់​ក្តៅ។ ២៨ចូរ​ទទួល​ការ​អប់រំ​ដោយ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ហើយ​ដោយ​សារ​ការ​អប់រំ​នេះ​អ្នក​រាល់​គ្នា​ក៏​ទទួល​បាន​មាស​យ៉ាង​ច្រើន​ដែរ។ ២៩សូម​ឲ្យ​អ្នក​រាល់​គ្នា​ត្រេក​អរ​សប្បាយ ដោយ​ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា កុំ​អៀន​ខ្មាស​នឹង​សរសើរ​លើក​តម្កើង​ព្រះ​អង្គ។ ៣០ចូរ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ទាន់​ពេល​កំណត់​នោះ ព្រះ​អង្គ​មុខជា​ប្រទាន​រង្វាន់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន!។