លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដ​បរិស័ទ​នៅ​ស្រុក​កាឡាទី
ពាក្យលំនាំ

ស្រុកកាឡាទីៈ សព្វថ្ងៃនៅប៉ែកខាងជើងប្រទេសទួរគី។

គ្រីស្ដទូតប៉ូលបានផ្សាយដំណឹងល្អនៅស្រុកកាឡាទី នៅចន្លោះ គ.ស.៤៩-៥០ (កិច្ចការ ១៦.៦ និង ១៨.២៣)។ ប្រជាជនស្រុក​នោះពុំដែល បានស្គាល់គម្ពីរវិន័យរបស់លោកម៉ូសេទេ​ តែពួកគេបានទទួលដំណឹងល្អ និង ថ្វាយខ្លួនចំពោះព្រះគ្រីស្ដដោយចិត្ដ​ស្មោះ។ ពេលលោកប៉ូលចាក ចេញពីពួកគេ មានជនជាតិយូដាខ្លះបានមកញុះញង់បញ្ចុះបញ្ចូលពួកគេឲ្យគោរពតាមប្រពៃណី​សាសនាយូដា គឺឲ្យប្រព្រឹត្ដតាមគម្ពីរវិន័យលោក ម៉ូសេ មានធ្វើពិធីកាត់ស្បែកជាដើម។ លោកប៉ូលបានទទួលដំណឹងនេះ​នៅពេ​ល​លោកស្នាក់នៅក្រុងអេភេសូ ក្នុងគ.ស. ៥៦-៥៧។ ​លោកក៏ សរសេរលិខិតមួយច្បាប់ទៅប្រៀនប្រដៅអស់អ្នកដែលវង្វេងតាមជនជាតិ​យូដានោះឲ្យវិលត្រឡប់មករកជំនឿត្រឹមត្រូវវិញ។

គោលសំខាន់ៗ:

ក្នុងលិខិនេះ លោកប៉ូលសរសេរដោយប្រើពាក្យធ្ងន់ៗបន្ដិច ដើម្បីររំលឹកគ្រីស្ដបរិស័ទអំពីគោលសំខាន់នៃដំណឹងល្អរបស់ព្រះ​គ្រីស្ដ។ តាម ដំណឹងល្អនេះ ព្រះជាម្ចាស់សង្គ្រោះអ្នកជឿ មកពីគេពឹងផ្អែកលើព្រះគ្រីស្ដ គឺពុំមែនពឹងផ្អែកលើពិធីផ្សេងៗរបស់សាសនា​អ៊ីស្រាអែល ឬ  លើបុណ្ យកុសលនោះឡើយ។ គម្គីរវិន័យរបស់លោកម៉ូសេមានប្រយោជន៍ គ្រាន់តែសំរាប់អប់រំជនជាតិអ៊ីស្រាអែលឲ្យ​ប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ តែពុំអាច​សង្គ្រោះមនុស្សបានទេ គឺមនុស្សយើងទទួលការសង្គ្រោះដោយមានជំនឿលើព្រះយេស៊ូគ្រីស្ដ​ដែលបានស្រឡាញ់យើង និង បានបូជាព្រះជន្មសំរាប់យើង (២.២០)។ ដំណឹងល្អរបស់ព្រះគ្រីស្ដផ្ដល់សេរីភាពដ៏ពេញលេញដល់​គ្រីស្ដបរិស័ទ តែគ្រីស្ដបរិស័ទត្រូវតែរស់ឲ្យស្របតាមការណែនាំរបស់ព្រះវិញ្ញាណ មិនត្រូវរស់តាមគំនិតលោកកីយ៍ឡើង។

គំរោងគម្ពីរកាឡាទីៈ

  • សេចក្ដីផ្ដើម ១.១-១០
  • សិទ្ធរបស់លោកប៉ូល ជាគ្រីស្ដទូត ១.១១-២.២១)
  • ដំណឹងល្អស្ដីអំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ៣.១-៤.៣១)
  • សេរីភាព និង ភារកិច្ចរបស់គ្រីស្ដបរិស័ទ ៥.១-៦.១០
  • អវសានកថា ៦.១១-១៨

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដ​បរិស័ទ​នៅ​ស្រុក​កាឡាទី

ជំពូក ១

ពាក្យជម្រាបសួរ

  ខ្ញុំ  ប៉ូល  ជា​គ្រីស្តទូត*​ មិនមែន​តែងតាំង​ឡើង​ដោយ​មនុស្ស​លោក​ ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ​ គឺ​តែងតាំង​ឡើង​ដោយ​ព្រះយេស៊ូ​គ្រីស្ត​ និង​ព្រះជាម្ចាស់​ ជា​ព្រះបិតា​ដែល​ប្រោស​ព្រះអង្គ​ឲ្យ​តើន​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់។​   ខ្ញុំ​និង​បងប្អូន​ទាំងអស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ សូម​ជម្រាប​មក​ព្រះ​សហគមន៍​ទាំងឡាយ​ នៅ​ស្រុក​កាឡាទី។​ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​នៃ​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​ប្រោសប្រណី​ ​ហើយ​ប្រទាន​សេចក្ដី​សុខ​ដល់​បងប្អូន។​   ព្រះ​អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់‌​ព្រោះតែ​បាប​របស់​យើង​ ព្រះអង្គ​បាន​រំដោះ​យើង​ ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ​ស្របតាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ជា​ព្រះបិតា​របស់​យើង។​   សូម​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​អង្គ​ អស់​កល្ប​ជា​អង្វែង​តរៀងទៅ! អាម៉ែន!

ដំណឹងល្អមានតែមួយគត់

  ខ្ញុំ​ឆ្ងល់​ណាស់​ ដោយ​ឃើញ​បងប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​ តាម​ព្រះ​ហឫទ័យ​ប្រោសប្រណី​របស់​ព្រះ​គ្រីស្ត​ ហើយ​បងប្អូន​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត​ ​តាម​ពិត‌​គ្មាន​ដំណឹងល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ​ គឺ​មាន​តែ​អ្នកខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ​ និង​ចង់​បំភ្លៃ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ។​   ប្រសិន​បើ​មាន​នរណា​ម្នាក់​ ទោះបី​យើង​ក្ដី​ ឬ​ទេវទូត*​ណា​មួយ​ពី​ស្ថាន​បរមសុខ*​ក្ដី​ នាំ​ដំណឹងល្អ​ណា​ផ្សេង​មក​ប្រាប់​បងប្អូន​ ខុស​ប្លែក​ពី​ដំណឹងល្អ​ ដែល​យើង​បាន​នាំ​មក​ជូន​បង​ប្អូន​‌​‌សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ!​   ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ ​តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា​ ប្រសិនបើ​នរណា​ម្នាក់​នាំ​ដំណឹងល្អ​ផ្សេង​ មក​ជូន​បងប្អូន​ ខុស​ប្លែក​ពី​ដំណឹងល្អ​​ដែល​បងប្អូន​ធ្លាប់​ទទួល​សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ!

១០ ឥឡូវនេះ​ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ ឬ​ធ្វើ​ឲ្យ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់?‌​ តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ?‌​ ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ​មាន​ន័យ​ថា​ ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះគ្រីស្ត​ទៀត​ហើយ!

១១‌ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា‌​ ដំណឹង​ល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បងប្អូន​ មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ‌​ ១២  រីឯ​ខ្ញុំ​ផ្ទាល់‌​ ខ្ញុំ​ក៏​ពុំ​បាន​ទទួល​ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ‌​ គឺ​ព្រះយេស៊ូ​គ្រីស្ត*​ឯណោះ​ដែល​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។

១៣​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពីដើម​ស្រាប់​ហើយ​ ​គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ​ខ្ញុំ​បាន​បៀតបៀន​ព្រះ​សហគមន៍​របស់​ព្រះជាម្ចាស់​ យ៉ាង​កាច​សាហាវ​បំផុត​ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ព្រះ​សហគមន៍​នេះ​ ទៀត​ផង។​ ១៤  ខ្ញុំ​កាន់​​​​​​​​​​​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករ​ៗ​ខ្ញុំ​ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅទៀត​ ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រពៃណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។‌

១៥  ក៏ប៉ុន្តែ​ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ​ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ​ ដោយ​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះអង្គ។​ ១៦  នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះបុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹងល្អ​អំពី​ព្រះបុត្រា​ ទៅ​ជូន​សាសន៍​ដទៃ​ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់​ឡើយ។១៧ ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡឹម‌​ ដើម្បី​ជួប​អស់​លោក​ដែល​ជា​គ្រីស្តទូត​មុន​ខ្ញុំ​ដែរ​‌គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប៊‌ី រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។​

១៨‌បី​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​ ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​កេផាស​ហើយ​ខ្ញុំ​ស្នាក់នៅ​ជាមួយ​លោក​ អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។​ ១៩  ប៉ុន្តែ​ ខ្ញុំ​ពុំ​បាន​ជួប​នឹង​គ្រីស្តទូត*ណា​ផ្សេង​ទៀត​ឡើយ‌​ ​លើកលែង​តែ​លោក​យ៉ាកុប​ ជា​បងប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។‌​ ២០  សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បងប្អូន​នេះ​ឥត​កុហក​ទេ‌​‌មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់។

២១ បន្ទាប់មក​ទៀត‌​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី​ និង​ស្រុក​ស៊ីលីស៊ី​ ២២  តែ​ព្រះ​សហគមន៍​នានា​ ដែល​ជឿ​ព្រះគ្រីស្ត​នៅ​ស្រុក​យូដា​ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។​ ២៣  បង​ប្អូន​ទាំង​នោះ​គ្រាន់តែ​បាន​ឮ​គេ​និយាយ​ថា‌​ ​”អ្នក​ដែល​បៀតបៀន​យើង​កាល​ពីដើម​ ឥឡូវនេះ​គាត់​បែរ​ជា​ផ្សព្វផ្សាយ​ដំណឹងល្អ​ អំពី​ជំនឿ​ដែល​គាត់​ចង់​កម្ទេច​ពីមុន​នោះ​ទៅ​វិញ!”។‌​២៤  គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ‌  ព្រោះតែ​ខ្ញុំ។

ជំពូក ២

ការព្រមព្រៀងនៅក្រុងយេរូសាឡឹម

  ដប់​បួន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ម្ដង​ទៀត​ ជាមួយ​លោក​បារណាបា​ទាំង​នាំ​លោក​ទីតូ​ទៅ​ជាមួយ​ដែរ។​ ‌‌  ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ដូច្នេះ‌​ មក​ពី​ព្រះជាម្ចាស់​បំភ្លឺ​ចិត្ត​ឲ្យ​ដឹង​ថា​ ​ខ្ញុំ​ត្រូវ​ទៅ។​ ខ្ញុំ​បាន​រៀបរាប់​ប្រាប់​បងប្អូន​ដែល​នៅ​ទីនោះ​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ​ ហើយ​ខ្ញុំ​ក៏​បាន​រៀបរាប់​ប្រាប់​អស់​លោក​ ជា​អ្នក​ដឹកនាំ​ដាច់​ឡែក​ពី​គេ​ដែរ​ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ ឬ​បាន​ធ្វើ​រួច​មក​ហើយ​ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។​   រីឯ​លោក​ទីតូ​ដែល​ទៅ​ជាមួយ​ខ្ញុំ    ​ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី​ ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*ដែរ‌​ ថ្វី​ដ្បិត​តែ​មាន​ពួក​បងប្អូន​ក្លែងក្លាយ​ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង​ ដើម្បី​ឈ្លប​មើល​សេរីភាព​ ដែល​យើង​មាន​ក្នុង​​​​​​អង្គ​ព្រះគ្រីស្ត​យេស៊ូ​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ​វិញ។​ ​យើង​ពុំ​បាន​សុខចិត្ត​ធ្វើ​តាម​ពួកគេ​ឡើយ​ សូម្បីតែ​មួយ​ភ្លែត​ក៏​មិន​ធ្វើតាម​ផង​ ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​ នៃ​ដំណឹងល្អ​សម្រាប់​បងប្អូន។‌‌​  រីឯ​បងប្អូន​ ដែល​គេ​គោរព​ទុកជា​អ្នកដឹកនាំ​នោះ​វិញ​‌(នៅ​ពេលនោះ​គេ​មាន​ឋានៈ​ជា​អ្វី​ក៏ដោយ​‌ក៏​ខ្ញុំ​មិន​រវល់​ដែរ‌​ដ្បិត​ព្រះជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ)​ អ្នក​ដឹក​នាំ​ទាំងនោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។‌​‌‌​ផ្ទុយ​ទៅវិញ​ គេ​បាន​ឃើញ​ថា​ ព្រះជាម្ចាស់​ប្រគល់​មុខងារ​ផ្សព្វ​ផ្សាយ​ដំណឹងល្អ*​ដល់​សាសន៍​ដទៃ​ មក​ឲ្យ​ខ្ញុំ‌​ ដូច​ព្រះអង្គ​បាន​ប្រគល់​មុខ​ងារ​ផ្សព្វ​ផ្សាយ​ដំណឹងល្អ​ដល់​សាសន៍​យូដា​ឲ្យ​បង​សិលា​ដែរ​   ដ្បិត​ព្រះជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​បង​សិលា​ អាច​បំពេញ​មុខ​ងារ​ជា​គ្រីស្ត​ទូត*​ សម្រាប់​សាសន៍​យូដា​យ៉ាងណា​ ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខងារ​ជា​គ្រីស្ត​ទូត​សម្រាប់​សាសន៍​ដទៃ​ យ៉ាង​នោះ​ដែរ។​  កាល​លោក​យ៉ាកុប​ លោក​កេផាស​ និង​លោក​យ៉ូហាន​ ដែល​ពួក​បងប្អូន​ចាត់​ទុក​ដូចជា​បង្គោល​របស់​ព្រះ​សហគមន៍    បាន​ទទួល​ស្គាល់​ថា​ ព្រះ​ជា​ម្ចាស់​ប្រោស​ប្រណី​ដល់​ខ្ញុំ​ដូច្នេះ​‌​ ក្រុម​គាត់​ក៏​បាន​ចាប់​ដៃ​ខ្ញុំ​ និង​ចាប់​ដៃ​លោក​បារណាបា​ទុក​ជា​សញ្ញា​ថា  យើង​រួបរួម​គ្នា​‌​ គឺ​បង​បារណាបា​និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​សាសន៍​ដទៃ​ រីឯ​ក្រុម​គាត់​វិញ​ទៅ​ប្រកាស​ដំណឹងល្អ​ដល់​សាសន៍​យូដា។​ ១០  អស់​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិតគូរ​ដល់​ជន​ក្រីក្រ​ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះខ្នែង​បំពេញ​ស្រាប់ហើយ។

ការខ្វែងគំនិតគ្នាអន់ទីយ៉ូក

១១  ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​បង​កេផា​មក​ដល់​ក្រុង​អន់ទីយ៉ូក ​ខ្ញុំ​ក៏​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា‌​ ព្រោះ​លោក​បាន​ធ្វើ​ខុស។១២‌​បង​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក​ក្រុង​អន់ទីយ៉ូក។​ មុន​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ បង​កេផា​តែង​បរិភោគ​រួម​ជាមួយ​បងប្អូន​សាសន៍​ដទៃ​ តែ​ពេល​អ្នក​ទាំងនោះ​មក​ដល់​គាត់​បែរជា​ដក​ខ្លួន​ថយ​ចេញ​ ដាច់​ឡែក​ពី​បងប្អូន​សាសន៍​ដទៃ​ ព្រោះ​គាត់​ខ្លាច​បងប្អូន​សាសន៍​យូដា។​១៣  បង​ប្អូន​សាសន៍​យូដា​ឯទៀត​ៗ ​នាំគ្នា​លាក់​ពុត​ដូច​គាត់​ គឺ​សូម្បីតែ​បង​បារណាបា​ផ្ទាល់‌​ ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។​ ១៤  ពេល​ខ្ញុំ​ឃើញ​បងប្អូន​ទាំងនោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ហើយ​នោះ​ ខ្ញុំ​ក៏​ជម្រាប​បង​កេផា​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា៖​ “បើ​បង​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត​ ​តែ​បែរជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ​ តើ​បង​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្តេច​កើត?”។

១៥  រីឯ​យើង​វិញ​ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក​យើង​មិន​មែន​ជា​អ្នក​មាន​បាប​ ដូច​សាសន៍​ដទៃ​នោះ​ទេ។‌​ ១៦‌​យើង​ដឹង​ថា​ ព្រះជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត​ ដោយ​ការ​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​ទេ​គឺ​បាន​សុចរិត​ ដោយសារ​ជំនឿ​របស់​ព្រះយេស៊ូ​គ្រីស្ត​វិញ។​ដូច្នេះ‌​ យើង​ផ្ញើ​ជីវិត​លើ​ព្រះ​យេស៊ូ​គ្រីស្ត​​ដែរ‌‌‌​ ​ដើម្បី​ព្រះជាម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត​ មកពី​ជំនឿ​របស់​ព្រះគ្រីស្ត​​ គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​នោះ​ទេ‌​ ព្រោះ​គ្មាន​នរណា​ម្នាក់​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​ឡើយ។​ ១៧‌​ប៉ុន្តែ​ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​ ដោយ​រួម​ក្នុង​ព្រះគ្រីស្ត​(តែ​ក្រោយ​មក)​ បែរជា​ឃើញ​ថា​យើង​នៅតែ​ជាប់​បាប​ដូច​គេ​នោះ​ បាន​សេចក្ដី​ថា​ព្រះគ្រីស្ត​នាំឲ្យ​យើង​ជាប់​បាប​។​ ទេ!​ មិន​មែន​ដូច្នោះ​ទេ!​ ១៨  (ព្រោះថា)​ប្រសិន​បើ​ខ្ញុំ​បែរ​ទៅ​ពឹង​លើ​ធម្ម​វិន័យ​វិញ ​គឺ​ធម្ម​វិន័យ​ដែល​ខ្ញុំ​បាន​បោះ​ចោល​ហើយ​នោះ​ បាន​សេចក្ដី​ថា​ខ្ញុំ​ទទួល​សារភាព​ថា​ ខ្ញុំ​ប្រព្រឹត្ត​បំពាន​‌​លើ​ធម្ម​វិន័យ។​‌​១៩ ដោយសារ​ធម្ម​វិន័យ​ ដែល​បណ្ដាល​ឲ្យ​គេ​ធ្វើ​គុត ព្រះគ្រីស្ត​ ខ្ញុំ​លែង​រស់នៅ​ទាំង​ខិតខំ​គោរព​ធម្ម​វិន័យ​​ទៀត​ហើយ​ តែ​ខ្ញុំ​រស់នៅ​ទាំង​ថ្វាយ​ខ្លួន​ព្រះជាម្ចាស់​វិញ។​ ខ្ញុំ​​ជាប់​ឈើ​ឆ្កាង​រួម​ជាមួយ​ព្រះគ្រីស្ត​ ២០  ដូច្នេះ​មិន​មែន​ខ្ញុំ​​ទេ​ដែល​រស់​ទៀត​នោះ​ គឺ​ព្រះគ្រីស្ត​ទេ​តើ​ដែល​រស់​នៅ​ក្នុង​រូប​ខ្ញុំ។​ រីឯ​ ជីវិត​ខ្ញុំ​នៅ​ពេល​នេះ‌​ ខ្ញុំ​រស់​ដោយ​រួម​ជំនឿ​ ជាមួយ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​ខ្ញុំ‌​ និង‌  បាន​បូជា​ព្រះជន្ម​សម្រាប់​ខ្ញុំ។២១ខ្ញុំ​មិន​លុប​បំបាត់​ព្រះហឫទ័យ​ប្រោស​ប្រណី​របស់​ព្រះជាម្ចាស់​ឡើយ‌។​ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ព្រះជាម្ចាស់​ប្រោស​ឲ្យ​មនុស្ស​បាន​សុចរិត​ដោយសារ​ធម្ម​វិន័យ​នោះ​ បានសេចក្ដីថា​ ព្រះគ្រីស្ត​សោយ​ទិវង្គត​ដោយ​ឥត​បាន​ការ​អ្វី​សោះ!

ជំនឿ   និង   ធម្មវិន័យ

  បងប្អូន​កាឡាទី​ដ៏​ល្ងីល្ងើ​អើយ!​ តើ​បងប្អូន​ត្រូវ​អំពើ​របស់​នរណា?​ បងប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​ អំពី​ព្រះយេស៊ូ​គ្រីស្ត​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!‌​ ​  ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ​ សូម​បងប្អូន​ប្រាប់​ខ្ញុំ​មើល៍​ តើ​បងប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ មកពី​បងប្អូន បាន​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​ ឬ​មកពី​ជឿ​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់?​ ‌​ ​ម្ដេច​ក៏​បងប្អូន​ល្ងីល្ងើ​ម៉្លេះ​!‌​ បងប្អូន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះវិញ្ញាណ​ តែ​ឥឡូវនេះ​ម្តេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ?​   បងប្អូន​មាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​នោះ​ តើ​អសារ​ឥត​ការ​ឬ?​ ‌​ទេ!​ មិនមែន​ឥត​បាន​ការ​ឡើយ!​​   ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ព្រះវិញ្ញាណ​មក​បងប្អូន​ និង​បញ្ចេញ​សកម្មភាព​ដោយ​សម្ដែង​បាដិហារិយ៍​ផ្សេង​ៗ​ ក្នុង​ចំណោម​បងប្អូន​នោះ‌​ តើព្រះអង្គធ្វើ​ដូច្នេះ​មកពី​បង​ប្អូន​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ‌​ ឬ​មកពី​បងប្អូន​បាន​ជឿ​ដំណឹងល្អ​ ដែល​បងប្អូន​បាន​ស្ដាប់​?​ ‌​លោក​អប្រាហាំ​ជឿ​លើ​ព្រះជាម្ចាស់​ ហើយ​ព្រះ​អង្គ​ប្រោស​ឲ្យ​លោក​បាន​សុចរិត​ ដោយ​យល់​ដល់​ជំនឿ​នេះ​។‌​ ​  ដូច្នេះ​សូម​បងប្អូន​យល់ថា​ អ្នកណា​មាន​ជំនឿ​ អ្នកនោះ​ហើយ​ជា​កូនចៅ​របស់​លោក​អប្រាហាំ។​‌‌  ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា​‌ព្រះជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត​ ដោយសារ​ជំនឿ​ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹងល្អ​នេះ​ ជាមុន​ថា​«ជាតិ​សាសន៍​ទាំងអស់​ នឹង​ទទួលពរ​ដោយសារ​អ្នក»។​‌‌​ហេតុនេះ​ ​អស់អ្នក​ដែល​មាន​ជំនឿ‌​ក៏​បាន​ទទួល​ព្រះពរ​ រួម​ជាមួយ​លោក​អប្រាហាំ​ដែល​មាន​ជំនឿ​នោះ​ដែរ។​ ១០  រីឯ​អស់អ្នក​ដែល​ពឹងផ្អែក​លើ​កុសល​ផល​បុណ្យ​តាម​ធម្ម​វិន័យ​នោះ​វិញ​ គេ​ត្រូវ​បណ្ដាសា​ហើយ‌​ ដ្បិត​មាន​ចែង​ទុក​មក​ថា​ «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរធម្មវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ‌​ អ្នកនោះត្រូវបណ្ដាសាហើយ»។​ ១១  មួយ​វិញ​ទៀត‌​ យើង​ដឹង​ច្បាស់​ថា​ គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះជាម្ចាស់​ ដោយ​សារ​ធម្ម​វិន័យ​នោះ​ឡើយ​ដ្បិត​ «មនុស្សសុចរិតដោយសារជំនឿនឹងមានជីវិត»។​១២ រីឯ​ធម្ម​វិន័យ​ប្លែក​ពី​ជំនឿ​ទាំងស្រុង​ ព្រោះ​មាន​ចែង​ថា​ ‌​«អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងអស់ចែងក្នុងធម្មវិន័យនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនោះ»។‌​ ​១៣ ដោយ​ព្រះគ្រីស្ត​បាន​ទទួល​បណ្ដាសា​សម្រាប់​យើង​ ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដាសា​ដែល​មក​ពី​ធម្ម​វិន័យ​ ដ្បិត​មាន​ចែង​ទុក​មក​ថា ‌​«អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ‌​អ្នកនោះត្រូវបណ្ដាសាហើយ។​ ១៤‌ហេតុការណ៍​នេះ​កើត​ដូច្នេះ​ ដើម្បីឲ្យ​ព្រះពរ​ដែល​លោក​អប្រាហាំ​ទទួល​បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ‌​ ដោយសារ​ព្រះគ្រីស្ត​យេស៊ូ​ដែរ​ ហើយ​ឲ្យ​យើង​ទទួល​ព្រះ​វិញ្ញាណ​ដែល​ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា​ នឹង​ប្រទាន​មក​  ដោយ​យើង​មាន​ជំនឿ។

ធម្មវិន័យ   និង   ព្រះបន្ទូលសន្យា

១៥  ​ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​ មក​ជម្រាប​បងប្អូន​ថា​ ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ​ គ្មាន​នរណា​ម្នាក់​លុប​បំបាត់​ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។​ ១៦  យ៉ាង​ណា​មិញ​ ព្រះ​ជា​ម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ដល់​លោក​អប្រាហាំ​ ‌និង‌​ដល់​ពូជ​ពង្ស​របស់​លោក។​ ក្នុង​គម្ពីរ​ពុំ​មាន​ចែងថា​«ដល់ពូជពង្សទាំងឡាយ»​ ហាក់​ដូច​ជា​ សំដៅ​ទៅ​លើ​ពូជ​ពង្ស​ដ៏​ច្រើន​ឡើយ‌​ គឺ​សំដៅ​ទៅ​លើ​ពូជពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ  ៖​ «ដល់ពូជពង្សរបស់អ្នក»​ ពោល​គឺ​ដល់​ព្រះគ្រីស្ត។១៧  ​ខ្ញុំ​និយាយ​ដូច្នេះ​  ចង់​ពន្យល់​ថា‌​   ព្រះជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។‌​ រីឯ​វិន័យ​ដែល​មក​ដល់​បួន​រយ​សាម​សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ​ ​ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ​ បើ​ពុំ​នោះ​ទេ​ព្រះបន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹមសារ​មិនខាន។​ ១៨  ប្រសិនបើ​ព្រះជាម្ចាស់​ប្រទាន​មត៌ក​មក​មនុស្ស​ ព្រោះ​គេ​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​ បាន​សេចក្ដី​ថា​ គេ​មិន​ទទួល​មត៌ក​នោះ​តាម​ព្រះបន្ទូល​សន្យា​ទៀត​ឡើយ។​ ក៏​ប៉ុន្តែ ​‌ព្រះ​ជា​ម្ចាស់​ប្រោស​ប្រណី​លោក​អប្រាហាំ​ ដោយសារ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។

១៩‌​បើ​ដូច្នោះ‌​តើ​ធម្ម​វិន័យ​មាន​ប្រយោជន៍​អ្វី?​ ធម្ម​វិន័យ​មក​តាម​ក្រោយ​ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស‌​ ហើយ​មាន​ខ្លឹមសារ​រហូត​ទាល់តែ​ពូជពង្ស​​ ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះបន្ទូល​សន្យា​ យាង​មក​ដល់។‌​ ពួក​ទេវទូត*​បាន​នាំ​យក​ធម្ម​វិន័យ​នេះ​មក​ តាម​រយៈ​មនុស្ស​ម្នាក់​ដែល​ធ្វើ​អន្តរាគមន៍​។‌​ ២០‌​ប៉ុន្តែ​ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ​ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរាគមន៍​ឡើយ។​ រីឯ​ព្រះជាម្ចាស់​វិញ‌​ មាន​តែមួយ​ព្រះអង្គ​ប៉ុណ្ណោះ។

២១ ដូច្នេះ‌​តើ​បាន​សេចក្ដី​ថា​ ធម្ម​វិន័យ​ទាស់​នឹង​ព្រះ​បន្ទូល​សន្យា​ឬ?​ ទេ‌!​ មិនមែន​ដូច្នោះ​ទេ!​ ប្រសិន​បើ​ធម្ម​វិន័យ​ដែល​មនុស្ស​បាន​ទទួល​ ​អាច​ផ្ដល់​ជីវិត​ បាន​សេចក្ដី​ថា​ មនុស្ស​នឹង​បាន​សុចរិត​ដោយ​សារ​ធម្ម​វិន័យ​មែន​ ២២ ក៏​ប៉ុន្តែ​ ក្នុង​គម្ពីរ​មាន​ចែង​ថា​ អ្វីៗ​ទាំង​អស់​សុទ្ធតែ​នៅ​ក្រោម​អំណាច​បាប​ ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល​ ស្រប​តាម​ព្រះបន្ទូល​សន្យា​ ដោយសារ​ជំនឿ​របស់​ព្រះយេស៊ូ​គ្រីស្ត។

២៣  មុន​ពេល​ជំនឿ​មក​ដល់​ យើង​ជាប់​ឃុំឃាំង​ក្រោម​អំណាច​របស់​ធម្ម​វិន័យ​ ទាំង​រង់ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។‌​ ២៤ ដូច្នេះ​វិន័យ​មាន​នាទី​ណែនាំ​យើង​ទៅ​កាន់​ព្រះគ្រីស្ត​ ដើម្បី​ឲ្យ​យើង​បាន​សុចរិត​‌ដោយសារ​ជំនឿ។​ ២៥  កាលណា​ជំនឿ​មក​ដល់​ហើយ​ យើង​មិន​ស្ថិតនៅ​ក្រោម​ធម្ម​វិន័យ​ដែល​ណែនាំ​យើង​នោះ​ទៀត​ទេ​ ២៦  ដ្បិត​ដោយ​សារ​ជំនឿ​លើ​ព្រះគ្រីស្ត​យេស៊ូ​‌​ បងប្អូន​សុទ្ធតែ​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់។‌​ ២៧  បងប្អូន​ទាំងអស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ ដើម្បី​ឲ្យ​បាន​រួម​ជាមួយ​ព្រះគ្រីស្ត‌‌‌​បងប្អូន​ក៏​មាន​ព្រះគ្រីស្ត​នៅ​ជាប់​ជាមួយ​ដែរ​។​

២៨‌​ដូច្នេះ​គ្មាន​សាសន៍​យូដា​ គ្មាន​សាសន៍​ក្រិក​ទៀត​ទេ‌​ ហើយ​ក៏​គ្មាន​ទាសករ​ គ្មាន​អ្នក​ជា‌​ គ្មាន​បុរស​គ្មាន​ស្ត្រី​ទៀត​ដែរ​ គឺ​បងប្អូន​ទាំងអស់​បាន​រួមគ្នា​មក​ជា​អង្គ​តែមួយ​ ក្នុង​ព្រះគ្រីស្ត​យេស៊ូ។​ ២៩‌​ប្រសិន​បើ​បងប្អូន​ចូល​រួម​ជាមួយ​ព្រះគ្រីស្ត​ បង​ប្អូន​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​‌​ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះបន្ទូល​សន្យា​ដែរ។

ជំពូក ៤

  ខ្ញុំ​សូម​ជម្រាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ​ ‌គេ​មិន​ខុស​ពី​ទាសករ​ទេ​ ​‌ថ្វី​ដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏ដោយ​   កូន​នោះ​នៅ​ក្រោម​ការ​គ្របគ្រង​របស់​អ្នក​អាណាព្យាបាល​ និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។​  រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ​ កាល​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​យើង​ធ្វើ​ជា​ទាសករ​នៃ​អ្វីៗ​ជា​អរូប​ ដែល​មាន​ឥទ្ធិពល​លើ​លោកីយ៍​នេះ​   ប៉ុន្តែ​លុះ​ដល់​ពេល​កំណត់​ហើយ​ព្រះជាម្ចាស់​ក៏​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី​ ហើយ​ប្រសូត​ក្រោម​អំណាច​របស់​ធម្ម​វិន័យ​ផង​   ដើម្បី​លោះ​អស់អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​ធម្ម​វិន័យ​ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ។​  បងប្អូន​ពិតជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់​មែន​ ព្រោះ​ព្រះអង្គ​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង​ គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺ​ព្រះ​សូរ​សៀង​ឡើង​ថា​ «អប្បា​​!​ ព្រះបិតា។‌​  ដូច្នេះ​អ្នក​មិនមែន​ជា​ទាសករ​ទៀត​ទេ‌​ គឺ​អ្នក​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ​វិញ។‌​ បើ​អ្នក​ជា​បុត្រធីតា​មែន​ អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

គ្រីស្តទូតប៉ូលព្រួយបារម្ភ

  កាល​ពី​ដើម​ បងប្អូន​ពុំ​ស្គាល់​ព្រះជាម្ចាស់​ទេ​ហើយ​ក៏​ធ្វើ​ជា​ទាសករ​របស់​ព្រះ​នានា​ ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។​ ‌​ តែ​ឥឡូវនេះ‌​ ​បងប្អូន​ស្គាល់​ព្រះជាម្ចាស់​ បើ​និយាយ​ឲ្យ​ចំ​ ព្រះអង្គ​បាន​ស្គាល់​បងប្អូន​វិញ​ ​ហេតុ​ដូច​ម្ដេច​បាន​ជា​ បងប្អូន​បែរជា​វិល​ទៅ​ចុះចូល​នឹង​ធាតុ​ដ៏​អរូបី​ ដែល​មាន​ឥទ្ធិពល​លើ​លោកីយ៍​ ‌ហើយ​ចង់​ទៅជា​ទាសករ​នៃ​ធាតុ​ដ៏​ទន់​ខ្សោយ​‌គ្មាន​បារមី​ទាំង​នោះ​ សា​ជា​ថ្មី​វិញ​ដូច្នេះ?​ ១០  បើ​បងប្អូន​គោរព​ថ្ងៃ​ខែ​ គោរព​រដូវ ​និង​គោរព​ឆ្នាំ។​ ១១‌​ខ្ញុំ​បារម្ភ​ក្រែងតែ​ការ​នឿយ​ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បងប្អូន​‌ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។

១២ ខ្ញុំ​អង្វរ​បងប្អូន​ថា‌​ សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ​ព្រោះ​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បងប្អូន​ដែរ។‌​ បងប្អូន​ពុំ​បាន​ធ្វើអ្វី​ខុស​ចំពោះ​រូប​ខ្ញុំ​ទេ។‌​ ​១៣‌​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា​ ខ្ញុំ​បាន​នាំ​ដំណឹង​ល្អ​មក​ជូន​បងប្អូន​ជា​លើក​ទី​មួយ​ មកពី​ខ្ញុំ​មាន​ជំងឺ។‌​ ១៤  ក៏​ប៉ុន្តែ‌​ ទោះបី​ជំងឺ​របស់​ខ្ញុំ​បណ្ដាល​ឲ្យ​បងប្អូន​លំបាក​យ៉ាង​ណា​ក៏ដោយ‌​ ក៏​បង​ប្អូន​ពុំបាន​មើលងាយ​ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ​ ផ្ទុយទៅវិញ​បងប្អូន​បាន​ទទួល​ខ្ញុំ​ ទុក​ដូច​ទទួល​ទេវទូត*​របស់​ព្រះជាម្ចាស់​ ឬ​‌ដូច​ទទួល​ព្រះគ្រីស្ត​យេស៊ូ​ដែរ។​ ១៥  តើ​អំណរ​សប្បាយ​ដែល​បងប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯណា?​ ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា​ នៅ​ពេល​នោះ​ សូម្បីតែ​ភ្នែក​របស់​បងប្អូន​ក៏​បងប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ​ ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន។‌​ ​១៦‌​ឥឡូវ​នេះ​តើ​បងប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ​‌​ មកពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?

១៧  រីឯ​ពួកគេ​វិញ‌​ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​ណាស់‌​ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ​ គេ​ចង់​បំបែក​បងប្អូន​ចេញ​ពី​យើង​ ដើម្បី​ឲ្យ​បង​ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។​ ១៨‌​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ‌​ ​ត្រឹម​ត្រូវ​ហើយ​ គឺ​មិន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​ប៉ុណ្ណោះ​ទេ។‌​ ​១៩ កូន​ចៅ​អើយ‌!​ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​កូន​ចៅ​សាជាថ្មី​ ប្រៀប​បី​ដូច​ស្ត្រី​ឈឺចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ​គឺ​រហូត​ទាល់​តែ​ព្រះគ្រីស្ត​បាន​កើត​ជា​រូបរាង​ឡើង​ក្នុង​បងប្អូន។‌​ ២០  ខ្ញុំ​ចង់​នៅ​ជិត​បងប្អូន​ឥឡូវនេះ​ណាស់‌​ដើម្បី​និយាយ​ជាមួយ​បងប្អូន​ផ្ទាល់​ តាម​របៀប​មួយ​ផ្សេង​ទៀត​‌ដ្បិត​ខ្ញុំ​ទ័ល​គំនិត​ ​មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បងប្អូន​ទេ។

សម្ពន្ធមេត្រីចាស់   និង   សម្ពន្ធមេត្រីថ្មី

២១  បងប្អូន​ ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ធម្ម​វិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍‌​តើ​បងប្អូន​មិន​យល់​សេចក្ដី​ដែល​​មាន​ចែង​ទុក​ក្នុង​វិន័យ​មក​ទេ​ឬ?​ ២២  ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា‌​ ​លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់​ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​ជា​ទាសករ​ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​។‌​ ២៣  ក៏​ប៉ុន្តែ‌​កូន​របស់​ស្ត្រី​ទាសករ​នោះ កើត​មក​តាម​របៀប​លោកីយ៍​ រីឯ​កូន​របស់​ស្ត្រី​អ្នកជា​វិញ​ កើត​មក​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះ​ជា​ម្ចាស់។​ ២៤‌​យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្តរូប​មួយ​ដែរ‌​ ‌​ដ្បិត​ស្ត្រី​ទាំងពីរ​នេះ​ជា​តំណាង​សម្ព័ន្ធ​មេត្រី​*ពីរ‌​‌ម្នាក់​ជា​តំណាង​នៃ​សម្ព័ន្ធ​មេត្រី​ ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ​ ពោល​គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ទាសករ។​ ២៥  នាង​ហាការ‌​ជា​តំណាង​ភ្នំ​ស៊ីណៃ​ នៅ​ស្រុក​អារ៉ាប៊‌ី‌​ ជា​និមិត្តរូប​នៃ​ក្រុង​យេរូសាឡឹម​សព្វថ្ងៃ​នេះ​​ ដ្បិត​នាង​ហាការ​‌និង​  កូនចៅ​របស់​នាង​សុទ្ធតែ​ជា​ទាសករ។​ ២៦  រីឯ​ ក្រុង​យេរូសាឡឹម​នៅ​ស្ថាន​លើ​វិញ​​ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ​ ‌‌‌‌២៧‌​ដ្បិត​មាន​ចែង​ទុក​មក​ថា៖​ «នាង​ជា​ស្ត្រី​អារ‌នាង​ជា​ស្ត្រី​មិន​បាន​បង្កើត​កូន​អើយ‌!​ ចូរ​អរ​សប្បាយ​ឡើង!​ នាង​ដែល​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ‌!​ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង!​ ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះបង់​ចោល​នោះ​ ​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ ដែល​មាន​ប្ដី​ទៅ​ទៀត។​»

២៨‌​​បងប្អូន​ជា​បុត្រ​ធីតា​ តាម​ព្រះបន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។​ ២៩ ប៉ុន្តែ​ពី​អតីត​កាល​ កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍​ ធ្វើ​ទុក្ខ​បៀតបៀន​កូន​ដែល​កើត​មក​តាម​ព្រះវិញ្ញាណ​យ៉ាងណា‌​ នៅ​បច្ចុប្បន្ន​កាល​ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។‌​ ៣០‌តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច?​ គឺ​មាន​ចែង​ថា៖​«ចូរបណ្ដេញស្ត្រីអ្នកបម្រើ​ ​និងកូនរបស់នាងចេញទៅ‌​ ដ្បិតកូនរបស់ស្ត្រីអ្នកជាពុំត្រូវទទួលមត៌ករួមជាមួយកូនរបស់ស្ត្រីទាសករឡើយ»។‌​ ៣១  ហេតុនេះ​‌យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ទាសករ​ទេ‌‌​‌​គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។

ជំពូក ៥

សេរីភាពរបស់គ្រីស្តបរិស័ទ

  ព្រះ​គ្រីស្ត​បាន​រំដោះ​យើង​ ឲ្យ​មាន​សេរីភាព​ពិត​ប្រាកដ​ ហេតុនេះ​ចូរ​រក្សា​សេរីភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន‌‌​ កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ទាសករ​ទៀត​ឡើយ។

  ​រីឯ​ខ្ញុំ​‌ប៉ូល​ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា​ ប្រសិន​បើ បងប្អូន​ទទួល​ពិធី​កាត់​ស្បែក*នោះ​ ព្រះគ្រីស្ត​លែង​មាន​ប្រយោជន៍អ្វី​ដល់​បងប្អូន​ទៀត​ហើយ។​‌‌  ចំពោះ​អស់អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក‌​ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា‌​ ត្រូវតែ​កាន់​តាម​ធម្ម​វិន័យ​ទាំងស្រុង​ផង​ទៅ។​   ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​កាន់​ធម្ម​វិន័យ​ ‌​បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះគ្រីស្ត​ ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះហឫទ័យ​ប្រោស​ប្រណី​របស់​ព្រះជាម្ចាស់​ដែរ។​   រីឯ​យើង​វិញ​ ដោយ​យើង​មាន​ជំនឿ​ ព្រះវិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់​ចាំ​ព្រះជាម្ចាស់​ប្រោស​ឲ្យ​យើង​​បាន​សុចរិត​ ស្របតាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជាមិនខាន។​ ‌​  ចំពោះ​អ្នក​ដែល​រួមរស់​ជាមួយ​ព្រះគ្រីស្ត​យេស៊ូ‌​ ការ​កាត់​ស្បែក​ឬ​មិន​កាត់​ស្បែក​នោះ​ មិន​សំខាន់​អ្វី​ឡើយ​គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ‌​ទើប​សំខាន់។

 បងប្អូន​បាន​ចាប់​ផ្តើម​ជឿ​ល្អ​ណាស់​‌​ តើ​នរណា​រារាំង​បងប្អូន​ មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?​  ការ​បញ្ចុះបញ្ចូល​បែបនេះ‌​មិនមែន​មាន​ប្រភព​ មកពី​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​ទេ។​     ‌«មេម្សៅតែបន្តិច‌​ អាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន»។​ ១០  ចំពោះ​ខ្ញុំ​ ព្រះអម្ចាស់​ធ្វើឲ្យ​ខ្ញុំ​ទុក​ចិត្ត​បងប្អូន​ថា​ បងប្អូន​មុខជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។‌‌​ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បងប្អូន​កើត​វឹកវរ​នោះ​វិញ​ ទោះជា​នរណា​ក៏ដោយ​ គេ​ត្រូវតែ​ទទួល​ទោស​ពុំខាន។​ ១១‌​បងប្អូន​!​ ចំពោះ​ខ្ញុំ​វិញ​ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ‌​ ម្ដេច​ក៏​គេ​នៅ​តែ​បៀតបៀន​ខ្ញុំ​ទៀត?​ ប្រសិនបើ​ខ្ញុំ​ប្រកាស​ដូច្នេះ  ​ដំណឹងល្អ​អំពី​ព្រះគ្រីស្ត​ត្រូវ​គេ​ឆ្កាង​ នឹង​លែង​ធ្វើឲ្យ​គេ​រវាត​ចិត្ត​ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។​‌‌​‌១២ អ្នក​ដែល​នាំ​ឲ្យ​បងប្អូន​ជ្រួល​ច្របល់​បែប​នេះ​‌​ ត្រូវ​តែ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

ជីវិតខាងព្រះវិញ្ញាណ

១៣  ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ ឲ្យ​មាន​សេរីភាព​ ក៏ប៉ុន្តែ‌​សូម​កុំ​យក​សេរីភាព​នេះ​មក​ធ្វើ​ជា​លេស​ ដើម្បី​រស់​តាម​របៀប​លោកីយ៍​សោះ​ឡើយ‌​ផ្ទុយទៅវិញ​ ត្រូវ​បម្រើ​គ្នា​ទៅវិញ​ទៅមក​ដោយ​ចិត្ត​ស្រឡាញ់​ ១៤ ដ្បិត​ធម្ម​វិន័យ​ទាំងមូល​សរុប​មក​ត្រឹមតែ​ឃ្លា​មួយ​នេះ​ថា​ «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។​ ១៥  បើ​បងប្អូន​ប្រខាំ​គ្នា​ និង​ហែក​ហួរ​គ្នា​ទៅវិញ​ទៅមក​ដូច្នេះ‌‌​ ចូរ​ប្រយ័ត្ន​‌‌ក្រែង​លោ​បងប្អូន​ត្រូវ​វិនាស​អន្តរាយ​ ដោយ​សារ​តែ​គ្នា​ឯង។

១៦ ខ្ញុំ​សូម​ជម្រាប​ថា​ ចូរ​រស់នៅ​ឲ្យ​ស្រប​តាម​ព្រះ​វិញ្ញាណ​ នោះ​បងប្អូន​នឹង​មិន​បំពេញ​តាម​បចំណង​ តណ្ហា​របស់​លោកីយ៍​ទៀត​ឡើយ​ ១៧ ដ្បិត​ចំណង​តណ្ហា​​លោកីយ៍​ តែងតែ​ទាស់​នឹង​ព្រះវិញ្ញាណ​ ហើយ​ព្រះវិញ្ញាណ​ក៏​ទាស់​នឹង​លោកីយ៍​ដែរ។​ លោកីយ៍​និង​ព្រះវិញ្ញាណ​ផ្ទុយ​គ្នា​ទាំងស្រុង​ ដូច្នេះ  បងប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បងប្អូន​ចង់​ធ្វើ​នោះ​បាន​ឡើយ។‌​ ​១៨  ប្រសិនបើ​ព្រះវិញ្ញាណ​ណែនាំ​បងប្អូន​ បងប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ធម្ម​វិន័យ​ទៀត​ហើយ។

១៩  យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ ដែល​កើត​ចេញ​មកពី​លោកីយ៍​ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌‌​ អំពើ​សៅហ្មង​‌​កាម​គុណ​ថោក​ទាប​ ‌២០  ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​ វិជ្ជា​ធ្មប់​ ឈ្លោះ​ប្រកែក​គ្នា‌​ បាក់​បែក​គ្នា​ ច្រណែន​គ្នា‌​ កំហឹង​ឃោរឃៅ​ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា‌​ ប្រកាន់​បក្ស​ពួក​‌‌‌‌‌២១ ឈ្នានីស​គ្នា‌​ ប្រមឹក​ស៊ី​ផឹក​ជ្រុល   ‌និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​នឹង​អំពើ​ទាំងនេះ​ដែរ។‌​ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បងប្អូន​ដឹង​ជាមុន​ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា‌​ អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ​ ពុំ​អាច​ទទួល​ព្រះ​រាជ្យ*​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។

២២ រីឯ​ផល​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ​វិញ​ គឺ‌​សេចក្ដី​ស្រឡាញ់‌​ អំណរ​ សេចក្ដី​សុខសាន្ត​ ចិត្ត​អត់ធ្មត់‌​ ចិត្ត​សប្បុរស‌​ ចិត្ត​សន្ដោស​មេត្តា‌​ ជំនឿ​ ២៣ ចិត្ត​ស្លូត​បូត​ ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។‌​ ‌គ្មាន​ធម្ម​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំងនេះ​ទេ។‌

២៤‌​អស់​អ្នក​ដែល​រួម​ជាមួយ​ព្រះ​គ្រីស្ត​យេស៊ូ​ សុទ្ធ​តែ​បាន​ឆ្កាង​តណ្ហា​ និង​បំណង​របស់​លោកីយ៍​នោះ​ចោល​ហើយ។​ ២៥  ប្រសិនបើ​យើង​មាន​ជីវិត​ដោយ​សារ​ព្រះ​វិញ្ញាណ​មែន​ យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះវិញ្ញាណ​ដែរ។

២៦‌  យើង​មិន​ត្រូវ​អួត​បំប៉ោង ​‌​រក​រឿង​គ្នា​ទៅវិញ​ទៅ​មក​  និង​  ឈ្នានីស​គ្នា​នោះ​ឡើយ។

ជំពូក ៦

ការជួយធុរៈគ្នាទៅវិញទៅមក

  បងប្អូន!​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុងតែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ​ បង​ប្អូន​ដែល​មាន​ព្រះវិញ្ញាណ​នៅ​ក្នុង​ខ្លួន​‌ត្រូវ​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត។​ ក៏​ប៉ុន្តែ‌​តោង​ប្រយ័ត្ន​ខ្លួន‌​ក្រែងលោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។​   ត្រូវ​ជួយ​រំលែក​ទុក្ខ​ធុរៈ​គ្នា​ទៅវិញ​ទៅមក​ ធ្វើ​យ៉ាង​នេះ​ទើប​បង​ប្អូន​បំពេញ​តាម​ធម្ម​វិន័យ​របស់​ព្រះ​គ្រីស្ត*​ ទាំង​ស្រុង។​   ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ ខ្លួន​ជា​មនុស្ស​សំខាន់‌​ តែ​តាម​ពិត​ខ្លួន​ជា​អ្នក​ឥត​បាន​ការ​ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។‌​ ​  ម្នាក់ៗ​ត្រូវ​ពិនិត្យ​ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ​ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់​ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ‌​ ‌‌‌​  ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

‌​ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ ខាង​ព្រះបន្ទូល‌​ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ ដែល​ខ្លួន​មាន​មួយ​ចំណែក​ មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។

  សូម​បងប្អូន​កុំ​យល់​ច្រឡំ​ គ្មាន​នរណា​មើល​ងាយ​ព្រះជាម្ចាស់​បាន​ទេ។‌​ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា​‌គេ​នឹង​ច្រូត​បាន​ផល​តាម​ពូជ​នោះ​ឯង។​ ​‌​អ្នក​ណា​សាប​ព្រោះ​ខាង​លោកីយ៍​ អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​មក​ពី​លោកីយ៍​ គឺ​ផល​ដែល​ត្រូវ​រលួយ​​ដែរ។​ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ​វិញ្ញាណ​វិញ​ នឹង​ច្រូត​យក​ផល​មកពី​ព្រះវិញ្ញាណ​ គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច។​   យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ​ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ​ ដល់​ពេល​កំណត់​យើង​នឹង​ច្រូត​បាន​ផល​ជាមិនខាន។​ ១០‌​ហេតុនេះ‌​ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ‌​ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំងអស់‌​ ជាពិសេស​‌ចំពោះ​បងប្អូន​រួម​ជំនឿ។

ពាក្យដាស់តឿនចុងបញ្ចប់

១១  តួ​អក្សរ​ធំ​ៗ​ដែល​បងប្អូន​ឃើញ​នេះ‌‌​ គឺ​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

១២  ​អស់អ្នក​ដែល​ចង់​បាន​កិត្តិយស​ ខាង​លោកីយ៍​បាន​បង្ខំ​បងប្អូន​ឲ្យ​កាត់​ស្បែក*​ ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀតបៀន​‌ព្រោះតែ​ឈើ​ឆ្កាង​របស់​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ។‌​ ‌​១៣  ​ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំងនោះ​ ខ្លួន​គេ​ផ្ទាល់‌​ពុំ​កាន់​តាម​វិន័យ​ទេ‌​គឺ​គេ​ចង់​ឲ្យ​បងប្អូន​កាត់​ស្បែក‌​ ដើម្បី​ឲ្យ​គេ​អាច​អួត​ខ្លួន​ថា​ គេ​បាន​កាត់​ស្បែក​ឲ្យ​បងប្អូន។​ ១៤  រីឯ​ខ្ញុំ​វិញ​ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី​ក្រៅ​ពី​ឈើឆ្កាង​របស់​ព្រះ​យេស៊ូ​គ្រីស្ត​ជា​ព្រះអម្ចាស់​នៃ​យើង​ឡើយ។​ ដោយសារ​ឈើឆ្កាង​នេះ‌​ អ្វីៗ​ក្នុង​ពិភពលោក​ដូច​ជា​ជាប់​ឈើឆ្កាង​ដែរ​ លែង​មាន​ទាក់​ទាម​នឹង​ខ្ញុំ​ទៀត​ហើយ​ ហើយ​ខ្ញុំ​ក៏​ជាប់​ឈើឆ្កាង​​លែង​មាន​ទាក់ទាម​អ្វី​នឹង​ពិភពលោក​ទៀត​ដែរ។​ ១៥  ពិធី​កាត់​ស្បែក​ឬ​មិន​កាត់​ស្បែក​  មិន​សំខាន់​អ្វី​ទេ​ ​មានតែ​កើត​ជា​ថ្មី​វិញ​ឯណោះ​ទើប​សំខាន់។​ ១៦‌​សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត‌​ និង‌​មេត្តា​ករុណា​ដល់​អស់អ្នក​ ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ​ និង​ដល់​ប្រជា​រាស្ត្រ​អ៊ីស្រាអែល​របស់​ព្រះអង្គ។

១៧  អំណើះ​តទៅ​ សូម​កុំឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ​ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​​របស់​ព្រះយេស៊ូ​ នៅ​ក្នុង​រូបកាយ​ខ្ញុំ​ស្រាប់​ហើយ។

១៨‌​បងប្អូន!​ សូម​ព្រះយេស៊ូ​គ្រីស្ត*​ជា​ព្រះ​អម្ចាស់​នៃ​យើង​ប្រោស​ប្រណី​ដល់​វិញ្ញាណ​របស់​បងប្អូន។​  អាម៉ែន។

ក.‌ពាក្យដើម‌  «ពីសាច់​ពីឈាម»‌​ចង់សំដៅទៅលើីនិស្ស័យរបស់មនុស្សលោក​ឬ​មនុស្សលោកផ្ទាល់។‌  •  ​ខ.  យើងអាចបកស្រាយ​ពាក្យ​«ទាសករ»​ត្រង់នេះ​ថា‌ជាទាសករ​ឬ‌​ខ្ញុំបម្រើរបស់ធម្ម​វិន័យ​‌គឺមានន័យថាត្រូវតែប្រព្រឹត្តតាមវិន័យរបស់លោកម៉ូសេគ្រប់ប្រការ​ទាំងអស់។​

គ.  ព្រះជាម្ចាស់ប្រោសប្រណីលោកប៉ូលត្រង់នេះ​យើងអាចបកស្រាយថា​ព្រះអង្គប្រគល់មុខងារឲ្យលោកធ្វើជាគ្រីស្តទូតសម្រាប់​សាសន៍ដទៃ។​•​ឃ.‌  ជនក្រីក្រត្រង់នេះ​‌ចង់សំដៅទៅលើគ្រីស្តបរិស័ទក្រីក្រ​នៅក្រុងយេរូសាឡឹម។  ​•  ​ង.‌ពាក្យដើម​«សាសន៍​កាត់ស្បែក»។​តាមវិន័យរបស់សាសន៍យូដា​អ្នកកាត់ស្បែកមិនអាចបរិភោគជាមួយអ្នកដែលមិនកាត់ស្បែកបានទេ​‌ព្រោះគេចាត់​ទុកថាជាមនុស្សមិនបរិសុទ្ធ។​គ្រីស្តបរិស័ទជាជាតិយូដានៅសម័យនោះ​នៅតែជំពាក់ចិត្តនឹងវិន័យរបស់លោក​ម៉ូសេនេះដដែល។​•​ច.  ជំនឿរបស់ព្រះគ្រីស្ត​‌  គឺជំនឿដែលមកពីព្រះគ្រីស្ត​មានន័យថា‌​យើងរួមជាមួយព្រះគ្រីស្ត​ក្នុងជំនឿរបស់ព្រះអង្គចំពោះ​ព្រះបិតា។​

ឆ.‌ឃ្លានេះមានន័យថា:‌​ដោយសារជំនឿលើព្រះគ្រីស្ត​ខ្ញុំមិនពឹងផ្អែកលើវិន័យទៀតទេ‌​ប៉ុន្តែ​បើខ្ញុំវិលទៅពឹងផ្អែកលើីការប្រព្រឹត្ត​តាមវិន័យម្ដងទៀតនោះ​បានសេចក្ដីថាខ្ញុំបានយល់ថាខ្ញុំប្រព្រឹត្តបំពានលើវិន័យនោះហើយ។​•​ជ.‌ឃ្លាដើមសរសេរថា​‌«ដោយ​សារវិន័យ‌‌ខ្ញុំបានស្លាប់ខាងវិន័យ»។‌‌​ពាក្យ​«ដោយសារវិន័យù»‌មានន័យថា‌​ព្រះគ្រីស្តបានសោយទិវង្គតស្របតាមវិន័យ​ហើយ​ធ្វើឲ្យមនុស្សរួចផុតពីទោស‌ដែលកើតមកពីការបំពានលើវិន័យ។‌    •  ​ឈ.‌  យើងអាចបកប្រែឃ្លានេះ​តាមរបៀប​ផ្សេងទៀតថា​‌«បើឥតបានការ‌គ្រាន់បើជាង!»។​    ​•    ‌ញ.‌​កំណើតពិភពលោក  (លោកុប្បត្តិ)​១៥.៦។​    •  ‌ដ.‌​  កំណើតពិភពលោក  ១២.៣។‌

ឋ.‌​ទុតិយកថា‌​២៧.២៦។‌​•​‌ឌ.‌ហាបាគូក‌២.៤​។‌  ​•  ​ឍ.​លេវីវិន័យ‌១៨.៥។​‌•‌​ណ.‌​ទុតិយកថា‌​‌២១.២៣។​•​ត.‌​«ពូជ​ពង្ស»នេះ‌    ចង់សំដៅទៅលើព្រះយេស៊ូ។  ‌•  ​ថ.‌  ព្រះជាម្ចាស់ប្រទានគម្ពីរវិន័យមក‌​តាមរយៈលោកម៉ូសេ។​

ទ.‌  ឃ្លាដើម​«បងប្អូនក៏បានបំពាក់ព្រះគ្រីស្តពីលើបងប្អូនដែរ»។  ​•  ​ធ.‌មានន័យថា‌កាលយើងមិនទាន់ជឿព្រះយេស៊ូនៅឡើយ។​•  ន.‌  «អ្វីៗដែលមានឥទ្ធិពលក្នុងលោកីយ៍នេះ»‌​ចង់សំដៅទៅលើ​យមយក្ស‌អារុក្ខអារក្ស‌អ្នកតាព្រៃភ្នំ​‌និង​‌ខ្មោច‌​ព្រាយបិសាច​ជាដើម។‌​    •​  ‌ប.‌ពាក្យដើម‌​កូនចិញ្ចឹម។‌    ​•    ផ.  ‌សូមអាន​សេចក្ដីពន្យល់នៅ  ‌រ៉ូម‌  ៨.១៥។

ព.‌  កូនប្រុសទាំងពីររបស់លោកអប្រាហំា​‌​គឺ​អ៉ីស្មាអែល​(ម្តាយរបស់អ៉ីស្មាអែល​គឺ​នាងហាការ​‌ជាស្ត្រីបម្រើ)​‌និង​អ៉ីសាក​(ម្តាយ​របស់​អ៉ីសាក  ​គឺនាងសារ៉ាជាភរិយាពេញច្បាប់)‌កំណើតពិភពលោក(‌លោកុប្បត្តិ‌)១៦.១៥;​២១-២។​•​ភ.  ព្រះជាម្ចាស់ចងសម្ពន្ធ​មេត្រីជាមួយសាសន៍អ៉ីស្រាអែលនៅលើភ្នំស៊ីណៃ។‌  ​•​  ​ម.​‌ក្រុងយេរូសាឡឹមសព្វថ្ងៃ‌​ចង់សំដៅទៅលើសាសន៍យូដា​ដែលមិនព្រមជឿ​ថាព្រះយេស៊ូជាព្រះគ្រីស្ត‌​ហើយគេនៅជាប់ជាខ្ញុំបម្រើរបស់វិន័យនៅឡើយ។‌​

យ.‌  «ក្រុងយេរូសាឡឹមនៅស្ថានលើ»​គឺ‌ស្ថានបរមសុខ។​•​រ.‌  អេសាយ‌  ៥៤.១។‌​•​ល.‌កំណើតពិភពលោក  ២១.១០។​•​វ.‌​ឃ្លា​ដើម‌«បងប្អូនបានរត់ទៅមុខល្អណាស់»។‌    •  ស.‌ពាក្យស្លោក‌ដែលដាស់តឿនឲ្យប្រុងប្រយ័ត្ន​  (សូមអាន​  ១​  កូរិនថូស  ៥.៦)។

ហ.‌  លេវីវិន័យ‌  ១៩.១៨។

ឡ.‌ឃ្លាដើម:​«ដោយសារឈើឆ្កាងនេះ​លោកីយ៍ក៏ដូចជាបានជាប់ឆ្កាងសម្រាប់ខ្ញុំ​‌​ហើយខ្ញុំក៏បានជាប់ឆ្កាងសម្រាប់លោកីយ៍​ដែរ»។‌•​អ.  នៅសម័យដើម‌​ពួកខ្ញុំបម្រើតែងតែមានស្លាកស្នាមពីលើខ្លួន​ដើម្បីបញ្ជាក់ថា​គេជាកម្មសិទ្ធិរបស់ម្ចាស់ណាមួយ។​លោកប៉ូលត្រូវគេ​វាយធ្វើបាប‌ហើយមានស្លាកស្នាមលើខ្លួន​មកពីលោកបម្រើ​ព្រះគ្រីស្ត។

ឈ.  អេសាយ‌  ២២.១៣។    ​•    ​ញ.‌  កំណើតពិភពលោក  ២.៧។‌    •  ‌ដ.‌  លោកប៉ូលប្រើនាមនេះ​សំដៅទៅលើព្រះយេស៊ូគ្រីស្ត។