លិខិត​ទី​ ១ ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដបរិស័ទ​នៅ​ក្រុង​កូរិនថូស
ពាក្យលំនាំ

ក្រុងកូរិនថូសៈ នៅជំនាន់លោកប៉ូល កូរិនថូសជាក្រុងមួយដ៏ធំ មានប្រជាជនប្រមាណ ៦០០.០០០ នាក់។ ក្រុងនេះ មានកំពង់ផែពីរ មួយនៅសង់ក្រេ មួយទៀតនៅលេសេ។ មានសំពៅជាច្រើនដឹកទំនិញចេញចូលមិដាច់។ ប្រជាជនជាងពាក់កណ្ដាលជាអ្នកងារ។ នៅក្រុងកូរិនថូស មានមនុស្សគ្រប់ជាតិសាសន៍រស់លាយឡំគ្នាបណ្ដាលឲ្យក្រុងនេះមានឈ្មោះអាក្រក់​ហើយអ្នកក្រុងជាច្រើនប្រព្រឹត្ដ​អំពើប្រាសចាកសីលធម៌គ្រប់ប្រភេទ អ្នកក្រុងនោះក៏កាន់សាសនាប្លែកៗពីគ្នា តាមប្រពៃណីរៀងៗខ្លួនដែរ។​ ជនជាតិក្រិកដែលមាន​អារ្យធម៌ខ្ពស់ ចូលចិត្ដស្ដាប់អ្នកប្រាជ្ញ និង​ទស្សនវិទូ ដែលមានសំនួយវោហារ​ ដ្បិតពួកគេយល់ថា គេអាចស្គាល់ព្រះជាម្ចាស់ និង សង្គ្រោះខ្លួនឯងបាន តាមការរិះគិតនៃប្រាជ្ញារបស់គេ។

លោកប៉ូលបានផ្សាយដំណឹងល្អនៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំកន្លះ គឺ នៅ គ.ស. ៥០-៥២ (កិច្ចការ ១៨.១-៨)។ គ្រីស្ដ​​គ្រីស្ដបរិស័ទភាគច្រើននៅក្រុងនោះសុទ្ធសឹងជាំអ្នកគ្រ និង ជាអ្នកងារ (១កូរិនថូស. ១.២៦-២៨)។

លោកប៉ូលចាកចេញពីក្រុងកូរិនថូសឆ្ពោះទៅក្រុងអេភេសូ។ ពេលនោះ មានគ្រីស្ដបរិស័ទជាតិយូដាម្នាក់ឈ្មោះ អប៉ូឡូស ជាអ្នកមានសំនួនវោហារ ក៏បានទៅផ្សាយដំណឹងល្អនៅក្រុងអេភេសូ ​និង ក្រុងកូរិនថូសដែរ (កិច្ចការ ១៨.២៤-២៨)។ គ្រីស្ដបរិស័ទ​នៅក្រុងកូរិនថូសបានបាក់បែកគ្នាជាបក្សជាពួកផ្សេងៗ ខ្លះកាន់តាមលោកអប៉ូឡូស ខ្លះកាន់តាមលោកប៉ូល ខ្លះទៀតកាន់តាមលោក​ពេ​​ត្រូស/សិលា (១កូរិនថូស ១.១២)។ មានអ្នកផ្ទះនាងក្លូអេ ទៅជំរាបលោកប៉ូលអំពីការបាក់បែកគ្នានេះ។ លោកប៉ូល​ក៏ចាត់លោកធីម៉ូថេដែលជាសហការីមួយរូបរបស់លោក ឲ្យទៅក្រុងកូរិនថូស ដើម្បីប្រៀនប្រដៅគ្រីស្ដបរិស័ទនៅទីនោះ (១កូរិនថូស ៤.១៧)។ ពួកគេបាសនសរសេរសំណួរផ្សេងៗផ្ញើទៅលោកប៉ូល តាមរយៈលោកធីម៉ូថេ (១កូរិនថូស ៧.១៧)។ នៅឆ្នាំ ៥៥-៥៦ លោកប៉ូលក៏សរសេរលិខិតមួយច្បាប់ឆ្លើយតបនឹងសំណួរទាំអនោះវិញ គឺ «លិខិតទីមួយផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងកូរិនថូស»។

ប៉ុន្ដែ គ្រីស្ដបរិស័ទនៅក្រុងកូរិនថូសនៅតែនាំគ្នាប្រព្រឹត្ដមិនសមរម្យ ដូច្នេះ លោកប៉ូលក៏សរសេរលិខិតមួយច្បាប់ទៀតទៅបន្ទោស​អ្នកទាំងនោះយ៉ាងខ្លាំង (ប្រហែលជាជំពូក ១០-១៣នៃ លិខិតទី២)។ បន្ទាប់មក លោកប៉ូលបានចាត់លោកទីតុសជាសហការី​របស់លោកឲ្យទៅចាត់ចែងប្រមូលប្រាក់ជំនួយនៅក្រុងកូរិនថូស រីឯលោកវិញ លោកទៅក្រុងត្រូអាស។ នៅ គ.ស. ៥៦ ឬ ៥៧ កាល​លោកប៉ូលស្នាក់នៅក្រុងត្រូអាស លោកទីតុសត្រឡប់ពីក្រុងកូរិនថូស ទាំងនាំដំណឹងផ្សេងៗពីគ្រីស្ដបរិស័ទនៅទីនោះមកជំរាប​លោក។ លោកសប្បាយចិត្ដក៏សរសេរលិខិតមួយច្បាប់ទៀតផ្ញើទៅគ្រីស្ដបរិស័ទនៅក្រុងកូរិនថូស (ជំពូក ១-៩ នៃលិខិតទី ២)។

គោលសំខាន់ៗ

ក្នុងលិខិតទីមួយ លោកប៉ូលជួយដោះស្រាយបញ្ហាផ្សេងៗរបស់ក្រុមជំនុំ/ ព្រះសហគមន៍នៅក្រុងកូរិនថូស គឺលោកបានអប់រំគ្រីស្ដ​បរិស័ទឲ្យរស់នៅដោយថ្លៃថ្នូរ តាមឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះជាម្ចាស់។

១. អំពីការប្រកាន់បក្សបួកក្នុងក្រុបជំនុំ/ ព្រះសហគមន៍ (១.១០-៤.២១)

            បញ្ហានេះកើតមកពីជនជាតិក្រិកចូលចិត្ដយកប្រាជ្ញាមនុស្សលោកមករិះគិតអំពីព្រះគ្រីស្ដ តាមអារ្យធម៌របស់ពួកគេ។ លោក​ប៉ូលពន្យល់អំពីទំនាក់ទំនងរវាងជំនឿ និង ប្រាជ្ញាមនុស្សលោក។ ជំនឿរបស់គ្រីស្ដបរិស័ទពុំសំអាងលើការរិះគិតរបស់​មនុស្សទេ ហើយក៏ពុំមែនជាទ្រឹស្ដីដ៏ល្អប្រសើរដែរ។ ជំនឿនេះកើតមកពីព្រះវិញ្ញាណដែលបំភ្លឺចិត្ដគំនិតរបស់មនុស្ស ហើយ​នាំឲ្យមនុស្សចូលរួមជាមួយព្រះគ្រីស្ដដែលបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញ។

២. បញ្ហាគ្រីស្ដបរិស័ទប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ (៦.១៨-២០)

គ្រីស្ដបរិស័ទប្ដឹងផ្ដល់គ្នា (៦.១-១១) ការទូន្មានរបៀបរស់នៅជាគូស្រករ ឬ នៅលីវ (៧)

បញ្ហាទាំងនេះកើតមកពីអារ្យធម៌របស់អ្នកក្រុងកូរិនថូស មានអ្នកខ្លះលើកតម្កើងប្រាជ្ញារបស់មនុស្សលោកខ្លាំងពេក ហើយ​មើលងាយរូបកាយមនុស្ស បណ្ដាលឲ្យគេប្រព្រឹត្ដអំពើថោកទាបតាមកាមគុណ។ មានអ្នកខ្លះមើលងាយរូបកាយតាមរបៀប​ផ្សេង គឺពួកគេកាន់សីលធម៌តឹងតែងពេកមិនព្រមឲ្យបុរសស្ដ្រីយកគ្នាជាគូស្វាមីភរិយាឡើយ។ លោកប៉ូលប្រៀនប្រដៅអំពី​កិត្ដិយសរបស់រូបកាយដែលជាព្រះវិហារសំរាប់ព្រះវិញ្ញាណគង់នៅ។

៣. បញ្ហាបរិភោគសាច់ដែលគែសែនរួចហើយ (៨.១-១១.១)៖

បញ្ហានេះកើតមកពីគ្រីស្ដបរិស័ទប្រាស្រ័យទាក់ទងជាមួយអ្នកកាន់សាសនាដទៃ។ នៅជំនាន់នោះ អ្នកកាន់សាសនាដទៃ​តែងយកសាច់ទៅសែនរូបសំណាកព្រះរបស់គេ។ តើគ្រីស្ដបរិស័ទមានសិទ្ធិបរិភោគសាច់ដែលគេសែនហើយនោះឬ​ទេ?។ ត្រង់ចំណុចនេះ លោកប៉ូលប្រៀនប្រដៅគ្រីស្ដបរិស័ទឲ្យគោរពព្រះគ្រីស្ដជាព្រះសង្គ្រោះតែមួយគត់ និង ជាព្រះអម្ចាស់លើសអ្វីៗទាំងអស់ ហើយលោកក៏បានដាស់តឿនគេឲ្យគោរពសេរីភាពរបស់គ្រីស្ដបរិស័ទដែលមានជំនឿ​ទន់ខ្សោយដែរ។​

៤. របៀបរៀបរយក្នុងក្រុមជំនុំ/ព្រះសហគមន៍ (១១.២-១៤.៤០)៖

            លោកប៉ូលបានបរិយាយអំពីសណ្ដាប់ធ្នាប់ដែលគ្រីស្ដបរិស័ទត្រូវប្រកាន់យក ក្នុងពេលប្រជុំរួមគ្នាថ្វាយបង្គំព្រះជាម្ចាស់ ក្នុង​របៀបប្រើព្រះអំណោយទានរបស់ព្រះវិញ្ញាណ។​ គ្រីស្ដបរិស័ទត្រូវប្រព្រឹត្ដគ្រប់កិច្ចការទាំងអស់ដោយចិត្ដស្រឡាញ់ ដើម្បីជា​ប្រយោជន៍រួម ក្នុងការកសាងព្រះកាយរបស់ព្រះគ្រីស្ដ។

៥.អំពីមនុស្សរស់ឡើងវិញ (១៥.១-៥៦)៖

តាមអារ្យធម៌ក្រិក គេយកវិញ្ញាណជាធំ គេពុំជឿថារូបកាយមនស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបានទេ។ លោក​ប៉ូលបន្យល់ថា ប្រសិនបើរូបកាយមនុស្សមិនរស់ឡើងវិញទេ ព្រះគ្រីស្ដក៏មិនរស់ឡើងវិញ ហើយជំនឿរបស់គ្រីស្ដបរិស័ទក៏​ឥតបានការអ្វីដែរ។

ក្នុងលិខិតទីពីរ លោកប៉ូលបានរៀបរាប់អំពី​ទុក្ខលំបាកផ្សេងៗដែលលោកបានជួបប្រទះ នៅតំបន់ជុំវិញក្រុងអេភេសូ (១.១-១១)។ ក្រោយមក លោកក៏បានពន្យល់អំពីមុខងារជាគ្រីស្ដទូត និង អំពីទុក្ខលំបាកផ្សេងៗដែលគ្រីស្ដទូតត្រូវឆ្លងកាត់ (១.១២-៧.១៦)។

លោកដាស់តឿនគ្រីស្ដបរស័ទឲ្យមានចិត្ដទូលាយក្នុងការប្រមូលប្រាក់តង្វាយផ្ញើទៅជួយពួកបងប្អូននៅស្រុកយូដាដែលកំពុង​ខ្វះខាត (៨-៩)

នៅទីបញ្ចប់លោកប៉ូលខំដោះសាខ្លួនចំពោះអ្នកមូលបង្កាច់លោក គឺលោកបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីមុខងាររបស់លោក​ជាគ្រីស្ដទូត។

លិខិតទី ១ ​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ដ​បរិស័ទ​នៅ​ស្រុក​កាឡាទី

ជំពូក ១

សេចក្ដីផ្ដើម

 ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជាគ្រីស្ដទូត​របស់​ព្រះគ្រីស្ដ*យេស៊ូ ខ្ញុំ និង ​លោក​សូស្តែន  សូម​ជំរាប​មក​ក្រុមជំនុំ/ព្រះសហគមន៍* ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះនាម​ព្រះយេស៊ូគ្រីស្ដ ជា​ព្រះអម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះអម្ចាស់​របស់​យើង​ដែរ។  សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ*​ប្រណីសន្ដោស និងប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!។

 ខ្ញុំ​ តែង តែ ​អរ​ ព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច ព្រោះ​ព្រះអង្គ​បាន​ប្រណីសន្ដោស​ដល់​បង​ប្អូន ដោយ​បង​ប្អូន​រួម​ជា​មួយ​ព្រះគ្រីស្ដ​យេស៊ូ។  ដោយ​រួម​ជា​មួយ​ព្រះអង្គ​បង​ប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះបន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះអង្គ។  សក្ខីភាព​របស់​ព្រះគ្រីស្ដ​បាន​ស្ថិត​នៅ​ក្នុង​បង​ប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។  ហេតុ​នេះ នៅ​ពេល​ដែល​បង​ប្អូន​កំពុង​រង់ចាំ​ព្រះយេស៊ូគ្រីស្ដ ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បង​ប្អូន​មិន​ខ្វះ​ព្រះអំណោយ​ទាន​អ្វី​ឡើយ។  ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បង ​ប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូគ្រីស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក​ដល់។  ព្រះជាម្ចាស់​មាន​ ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បង​ប្អូន ​ឲ្យ​រួម​រស់​ជា​មួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូគ្រីស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។

ការបាក់បែកក្នុងក្រុមជំនុំ/ព្រះសហគមន៍

១០ បង​ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រីស្ដ​*​ជា​ ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង​ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។ ១១ បង​ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់ទែង​គ្នា​ក្នុង​ចំណោម​បង​ប្អូន ១២ គឺ​ម្នាក់​ពោល​ថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់​ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់​ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រីស្ដ!» ១៣ តើ​ព្រះគ្រីស្ដ​បែង​ចែក ​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សំរាប់​បង​ប្អូន? ឬ​មួយ​ក៏​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល?១៤ ខ្ញុំ​សូម​អរ​ព្រះគុណ​ ព្រះជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ឡើយ លើកលែង​តែ​លោក​គ្រីស្ពុស និង​លោក​កៃយ៉ូស​ប៉ុណ្ណោះ។ ១៥ ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។ ១៦ ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី ​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ ទេ។ ១៧ ព្រះគ្រីស្ដ​ពុំ​បាន​ ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ទ្រង់​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វផ្សាយ​ដំណឹងល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះគ្រីស្ដ​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់ ​ខ្លឹមសារ។

ព្រះយេស៊ូជាឫទ្ធានុភាព និងជាប្រាជ្ញាញាណរបស់ព្រះជាម្ចាស់

១៨ អ្នក​ដែល​ត្រូវ​វិនាស​ អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះគ្រីស្ដ*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ១៩ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»

២០ ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។ ២១ ដោយ​ប្រាជ្ញា​របស់​ ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ​សំដែង​ឲ្យ​គេ​ស្គាល់​នោះ​បាន​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ ២២ សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា ២៣ រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះគ្រីស្ដ*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ២៤ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះគ្រីស្ដ​ថា​ជា​ឫទ្ធានុភាព និង​ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​វិញ។ ២៥ អ្វីៗ​ដែល​មនុស្ស​លោក​ យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។

២៦ បង​ ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង​ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង​ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ២៧ ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ២៨ ព្រះជាម្ចាស់​បាន​ជ្រើស ​រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក ចាត់​ទុក​ថា​ថ្លៃថ្នូរ​វិញ។ ២៩ ដូច្នេះ គ្មាន​រ​ណាម្នាក់​អាច​អួតអាង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​បាន​ឡើយ ៣០ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រីស្ដយេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់ សំរាប់​យើង។ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​ឲ្យ​មាន​សេរីភាព។ ៣១ ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើដូចមានចែងទុកមកស្រាប់។

ជំពូក ២

អំពីព្រះគ្រីស្ដជាប់ឆ្កាង

 បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះជាម្ចាស់​​ដល់​បង​ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួនវោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។  ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ ប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វី ក្រៅ​ពី​ព្រះយេស៊ូគ្រីស្ដ​នោះ​ឡើយ ជា​ពិសេស អំពី​ព្រះយេស៊ូគ្រីស្ដ​ដែល​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។  ខ្ញុំ​បាន​មក​រក​បង​ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។  ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះបញ្ចូល​ដ៏​ប៉ិនប្រសប់​នោះ​ទេ គឺ​ព្រះវិញ្ញាណ​បាន​សំដែង​ឫទ្ធានុភាព​វិញ  ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បង​ប្អូន ​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុ​ស្ស​​​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។

ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់

 ក៏​ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀនប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប​សូន្យ​ទៅ​នោះ​ទេ។  យើង​ប្រៀនប្រដៅ​អំពី​ ប្រាជ្ញា​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បង្កប់​ន័យ​ទុក​តាម​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរីរុងរឿង​មក​យើង។  គ្មាន​នរណា​ម្នាក់​ក្នុង​ ចំណោម​អ្នក​គ្រប់គ្រង​មនុស្ស​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះអង្គ​ ទេ​។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះអម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង​នោះ​ឡើយ។  ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖

«អ្វីៗដែលភ្នែកមើលមិនឃើញ

អ្វីៗដែលត្រចៀកស្ដាប់មិន

និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ

ព្រះជាម្ចាស់បានរៀបចំទុក

សំរាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»​

១០ ព្រះជាម្ចាស់ ​បាន​សំដែង​ឲ្យ​យើង​ដឹង​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជំរៅ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។ ១១ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នោះ​ឡើយ។

១២ ចំពោះ​ យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​យើង។ ១៣ យើង​និយាយ​សេចក្ដី​ទាំងនេះ ដោយ​មិន​ប្រើ​ពាក្យពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះវិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ ព្រះវិញ្ញាណ។ ១៤ រីឯ​មនុស្ស​ដែល​ពុំ​បាន ​ទទួល​ព្រះវិញ្ញាណ​ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះវិញ្ញាណ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ ១៥ រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ ១៦ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖

«តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់?

តើអ្នកណាអាចថ្វាយយោបល់

ព្រះអង្គបាន?​»

រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រីស្ដ*​ហើយ។

ជំពូក ៣

ភារកិច្ចរបស់អ្នកប្រកាសដំណឹងល្អ

 បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញា​ណ​​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។  ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បង ​ប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បង​ប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បង​ប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ  មក​ពី​បង​ប្អូន​នៅ​តែ​មាន ​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង​ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា​បង​ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង​ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។  ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូឡូស!» នោះ ស​ឲ្យ​ឃើញ​ថា បង​ប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន! តើ​លោក​អប៉ូឡូស​មាន​ឋានៈ​ អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែនាំ​បង​ប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។  ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។  ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯណោះ​ទើប​សំខាន់។  អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ  ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់​ បង​ប្អូន​ជា​ស្រែ​របស់​ព្រះជាម្ចាស់ ហើយ​ក៏​ជា​ដំ​ណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។

១០ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះគុណ​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ១១ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះយេស៊ូ​គ្រីស្ដ*។ ១២ ប្រសិន​បើ​អ្នក​ណា​យក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ ១៣ នៅ​ថ្ងៃ​ព្រះជាម្ចាស់​ យាង​មក​វិនិច្ឆ័យ​ទោស លទ្ធផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បងល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ ១៤ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិតស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ ១៥ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

១៦ បង​ប្អូន ​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះវិហារ*​របស់​ព្រះជាម្ចាស់​ទេ​ឬ! បង​ប្អូន​មិន​ជ្រាប​ថា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង​ ប្អូន​ទេ​ឬ!។ ១៧ ប្រសិន​បើ​នរណា​ម្នាក់​ កំទេច​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​កំទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ជា​ព្រះវិហារ​ដ៏វិសុទ្ធ* គឺ​បង​ប្អូន​ហ្នឹង​ហើយ​ជា​ព្រះវិហារ​នោះ។

១៨ សូម​កុំ ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលា​សិន ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។ ១៩ ព្រះជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់» ២០ មាន​ចែង​ទុក​ទៀត​ថា «ព្រះអម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹមសារ​អ្វី​ទេ»។

២១ ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួតអាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សំរាប់​បម្រើ​ បង​ប្អូន ២២ ទោះ​បី​ប៉ូល​ក្ដី លោក​អប៉ូឡូស​ក្ដី លោក​កេផាស​ក្ដី ពិភព​លោក​នេះ​ក្ដី ជីវិត​ក្ដី សេចក្ដី​ស្លាប់​ក្ដី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្ដី សុទ្ធ​តែ​សំរាប់​បម្រើ​បង​ប្អូន​ទាំង​អស់។ ២៣ រីឯ​បង​ប្អូន​វិញ បង​ប្អូន​បម្រើ​ព្រះគ្រីស្ដ* ហើយ​ព្រះគ្រីស្ដ​បម្រើ​ព្រះជាម្ចាស់​។

ជំពូក ៤

គ្រីស្ដទូតរបស់ព្រះគ្រីស្ដ

 ហេតុ​នេះ សូម​បង​ប្អូន​ចាត់​ទុក​យើង​ថា ជា​អ្នក​បម្រើ​របស់​ព្រះគ្រីស្ដ* និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គំរោងការ​ដ៏​លាក់​កំបាំង*​របស់​ព្រះជាម្ចាស់។  រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។  ចំពោះ​រូប​ខ្ញុំ ទោះ​បី​បង​ប្អូន​ក្ដី ឬ​មនុស្ស​លោក​ក្ដី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ  ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។  ហេតុ​នេះ សូម​បង​ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់ចាំ​ព្រះ​អ​ម្ចាស់​​​យាង​មក​ដល់​សិន គឺ​ព្រះអង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះជា​ម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ ប្រ​ព្រឹត្ត​។

 បង​ប្អូន​ អើយ ព្រោះ​តែ​បង​ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បង​ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង​ប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។  តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះអង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះអង្គ​ទៅ​វិញ?

 បង​ប្អូន​ បាន​ឆ្អែត​ស្កប់ស្កល់​ហើយ! បង​ប្អូន​មាន​ស្ដុកស្ដម្ភ​ហើយ! បង​ប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បង​ប្អូន​ផង។  បើ​តាម​ខ្ញុំ​យល់​ឃើញ​ ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង ដែល​ជា​គ្រីស្ដទូត*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​ឲ្យ​ គ្រប់ៗ​គ្នា​ឃើញ​ ទាំង​ទេវទូត* ទាំង​មនុស្ស​លោក។ ១០ យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះគ្រីស្ដ រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះគ្រីស្ដ យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បង​ប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បង​ប្អូន​មាន​សិរីរុងរឿង តែ​យើង​ត្រូវ​គេ​មើលងាយ។ ១១ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី យើង​នៅ​តែ​ឃ្លាន​នៅ​តែ​ស្រេក ខ្វះ​សម្លៀកបំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។ ១២ យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយហត់ ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​ឲ្យ​ពរ​គេ​វិញ ពេល​គេ​បៀតបៀន យើង​ស៊ូ​ទ្រាំ ១៣ ពេល​គេ​និយាយ​មួល​ បង្កាច់​យើង យើង​និយាយ​ទៅ​គេ​វិញ​ដោយ​រាក់ទាក់។ មក​ទល់​ពេល​នេះ​យើង​ប្រៀប​បី​ដូច​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។

១៤ ខ្ញុំ​ សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​ឲ្យ​បង​ប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បង​ប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។ ១៥ ទោះ​បី​បង​ប្អូន​មាន​ គ្រូ​អាចារ្យ​មួយ​ម៉ឺន​នាក់​ណែនាំ​តាម​មាគ៌ា​ព្រះគ្រីស្ដ​ក៏​ដោយ ក៏​បង​ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង​ប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​ ព្រះយេស៊ូគ្រីស្ដ* ដោយ​បាន​នាំ​ដំណឹងល្អ*​មក​ជូន​បង​ប្អូន។ ១៦ ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បង​ប្អូន​ថា សូម​យក​តំរាប់​តាម​ខ្ញុំ។ ១៧ ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់​ឲ្យ​មក​រក​បង​ប្អូន។ គាត់​នឹង​រំលឹក​បង​ប្អូន អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​ព្រះគ្រីស្ដ ដូច​ខ្ញុំ​តែង​ប្រៀនប្រដៅ​ក្រុមជំនុំ/ព្រះសហគមន៍​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។

១៨ អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បង​ប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួតបំប៉ោង។ ១៩ ប្រសិន​បើ​ព្រះអម្ចាស់​ សព្វ​ព្រះហឫទ័យ ខ្ញុំ​នឹង​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ ខ្ញុំ​មុខ​ជា​ឃើញ​កិច្ចការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទាល់​នឹង​ ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សំដី​របស់​គេ​ប៉ុណ្ណោះ​ទេ ២០ ដ្បិត​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​មិន​មែន​ស្ថិត​នៅ​លើ​ពាក្យ​សំដី​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ប្រព្រឹត្ត​វិញ។ ២១ តើ​បង​ប្អូន​ចង់​ឲ្យ​ ខ្ញុំ​ធ្វើ​អ្វី? ឲ្យ​ខ្ញុំ​មក​រក​បង​ប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​ឲ្យ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​មក​ជា​មួយ?

ជំពូក ៥

អំពីការប្រាសចាកសីលធម៌

 មាន​លេច​ឮ​នៅ​គ្រប់​ទីកន្លែង​ថា ក្នុង​ចំណោម​បង​ប្អូន មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។  ប៉ុណ្ណឹង​ហើយ បង​ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង​ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ!។  ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វីដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង​ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជានិច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ដែរ។  ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ  ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​មារ*​សាតាំង ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាសបាត់បង់ក្នុង លោកនេះ តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះអម្ចាស់​យាង​មក។

 បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បា ន! ”។  សូម​បង​ប្អូន​ជំរះ​ខ្លួន​ ឲ្យ​បាន​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះគ្រីស្ដ​ធ្វើ​ជា​យញ្ញបូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង*​ រួច​ស្រេច​ទៅ​ហើយ ។  ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។

 ក្នុង​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​បាន​សរសេរ​មក​ជំរាប​បង​ប្អូន​ថា កុំ​ទាក់ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ ឲ្យ​សោះ។ ១០ ខ្ញុំ​និយាយ​ដូច្នេះ​ មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ទូទៅ​ក្នុង​លោក​ នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភលន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នោះ​ឡើយ បើ​ដូច្នេះ​មាន​តែ​ចាក​ចេញ​ពី​លោក​នេះ! ១១ ខ្ញុំ​សរសេរ​មក​បង​ ប្អូន ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ទាក់ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​ គ្រីស្ដបរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប មាន​ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យ​គេ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​ជេរ​ប្រមាថ ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។ ១២ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស ​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុមជំនុំ​/ព្រះសហគមន៍​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង​ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង! ១៣ ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង​ប្អូន​វិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ»

ជំពូក ៦

អំពីការប្ដឹងផ្ដល់គ្នាក្នុងចំណោមពួកបងប្អូន

 ក្នុង​ចំណោម​បង​ប្អូន កាល​ណា​ម្នាក់​ទាស់​នឹង​ម្នាក់​ទៀត ម្ដេច​ក៏​ហ៊ាន​ទៅ​រក​ចៅក្រម​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​ឲ្យ​កាត់​ក្ដី មិន​ទុក​ឲ្យ​ប្រជាជន​ដ៏វិសុទ្ធ​កាត់​ក្ដី​វិញ!  បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ ថា ប្រជាជន​ដ៏វិសុទ្ធ*​នឹង​វិនិច្ឆ័យ​ទោស​ពិភព​លោក​នេះ! ប្រសិន​បើ​បង​ប្អូន​វិនិច្ឆ័យ​ទោស​ពិភព​លោក​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ថា ខ្លួន​មិន​សម​នឹង​អារ​កាត់​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ? បង​ប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវទូត* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទំរាំ​បើ​រឿងរ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត! ពេល​បង​ប្អូន​មាន​រឿង​ ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង​ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ព្រះសហគមន៍​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ​។  ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បង​ប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿងរ៉ាវ​ដែល​កើត​ឡើង​រវាង​បង​ ប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ? បង​ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង!  ​គ្រាន់​តែ​បង​ប្អូន​ប្ដឹង ​ផ្ដល់​គ្នា​ឯង​នោះ ខុស​ទាំង​ស្រុង​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​បង​ប្អូន​មិន​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្ដិធម៌? ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ឲ្យ​គេ​រឹប​យក​ទ្រព្យ​របស់​បង​ប្អូន? ផ្ទុយ​ទៅ​វិញ គឺ​បង​ប្អូន​ទេ​តើ​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អយុត្ដិធម៌ ហើយ​រឹប​យក​ទ្រព្យ​ពី​គេ ដែល​សុទ្ធ​តែ​ជា​បង​ប្អូន​របស់​ខ្លួន​ថែម​ទៀត។  បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​ឲ្យ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះក្លែងក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ១០ ពួក​ចោរ​ប្លន់ ពួក​លោភលន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។ ១១ កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់​លាង​សំអាត​បង​ប្អូន ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​ឲ្យ​បង​ប្អូន​បាន​សុចរិត* ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ* តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។

សិទ្ធិសេរីភាពរបស់គ្រីស្ដបរិស័ទ

១២ ខ្ញុំ​មាន​សិទ្ធិ​នឹង​ ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​បាន​ឡើយ។ ១៣ អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សំរាប់​ចំអែត​ក្រពះ ហើយ​ក្រពះ​សំរាប់​ទទួល​ចំណី​អាហារ»។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សំរាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សំរាប់​ថ្វាយ​ទៅ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។ ១៤ ព្រះជាម្ចាស់​ដែល​បាន​ ប្រោស​ព្រះយេស៊ូជាអម្ចាស់ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ដែរ។ ១៥ បង​ប្អូន​មិន​ជ្រាប​ទេ​ ឬ​ថា រូប​កាយ​របស់​បង​ប្អូន​ជា​សរីរាង្គ​នៃ​ព្រះកាយ​ព្រះគ្រីស្ដ? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​ព្រះគ្រីស្ដ ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ?១៦ ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ» ១៧ រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះអម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ១៨ ចូរ​គេច​ឲ្យ​ផុត​ពី​ អំពើ​ប្រាស​ចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​ឲ្យ​រូប​កាយ​សៅហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​សៅហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។ ១៩ បង​ប្អូន​មិន​ជ្រាប​ទេ​ ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង​ប្អូន ជា​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ២០ ដ្បិត​ព្រះអង្គ​បាន​បង់ ​ថ្លៃ​យ៉ាង​ច្រើន​លើសលប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជា​ម្ចាស់​។

ជំពូក ៧

អំពីបញ្ហាគូស្រករ

 បង​ប្អូន​បាន​សរសេរ​សំបុត្រ​ទៅ​ខ្ញុំ​ថា ប្រសិន​បើ​បុរស​មិន​ប៉ះពាល់​ស្ត្រី​ទេ​នោះ ជា​ការ​ប្រសើរ។  ប៉ុន្តែ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។  ប្ដី​ត្រូវ​បំពេញ​ករណីយកិច្ច​ជា​ប្ដី ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ។  ប្រពន្ធ​គ្មាន​សិទ្ធិ​ អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។  មិន​ត្រូវ​បង្អត់​គ្នា​ទ​វិញ​ទៅ​មក​ឡើយ លើកលែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សំរាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន។  ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​បង​ប្អូន មិន​មែន​ចង់​បង្គាប់​បង​ប្អូន​ទេ។  ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្តែ ម្នាក់ៗ​បាន​ទទួល​ព្រះអំណោយ​ទាន​មួយ​រៀងៗ​ខ្លួន ពី​ព្រះជាម្ចាស់​ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។

 ខ្ញុំ​សូម​ប្រាប់​អស់​អ្នក ​ដែល​នៅ​លីវ និង​ស្ត្រី​មេម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។  ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀបការ​ចុះ ព្រោះ​បើ​រៀបការ ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។

១០ ខ្ញុំ​សូម​បង្គាប់​អស់​អ្នក ​ដែល​មាន​គូស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះអម្ចាស់​ទេ​តើ ​ដែល​បង្គាប់)។ ១១ ប្រសិន​បើ​នាង​បាន​ជា​ចាក​ចោល​ប្ដី​ហើយ មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ ឬ​មួយ​ត្រូវ​តែ​ទៅ​ជា​នា​នឹង​ប្ដី​នាង​វិញ។ រីឯ​ប្ដី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។

១២ ចំពោះ​ អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះអម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជំរាប​ថា ប្រសិន​បើ​បង​ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។ ១៣ រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ ១៤ ដ្បិត​ព្រះជាម្ចាស់​ប្រោស​ប្ដី​ ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះអង្គ​ក៏​ប្រោស​ភរិយា ​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ តាម​រយៈ​ប្ដី​ ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង​ប្អូន​មិន​បរិសុទ្ធ*​ទេ ! ។ ក៏​ប៉ុន្តែតាម​ពិត ព្រះជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ ឲ្យ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ ១៥ បើ​គូស្រករ ​ដែល​មិន​ជឿ ចាក​ចោល​បង​ប្អូន ​ដែល​ជា​អ្នក​ជឿ ឲ្យ​គេ​ទៅ​ចុះ បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​រស់​ក្នុង​សេចក្ដី​សុខសាន្ត។ ១៦ បង​ប្អូន​ជា​ស្ត្រី​ ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង ?  រីឯ​បង​ប្អូន ​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក ? ។

ជីវិតរស់នៅស្របតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់

១៧ ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​ព្រះអំ​ណោយ​​ទាន​​ ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ ។ នៅ​ពេល​ព្រះជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ​ ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​​ព្រះសហ​គមន៍*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។ ១៨ នៅ​ពេល​ព្រះជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ​ ។ ១៩ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​វិន័យ*​របស់​ព្រះជាម្ចាស់​វិញ​ទេ ​ដែល​សំខាន់។ ២០ ​នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ ត​ទៅ​មុខ​ទៀត​ទៅ ។ ២១ ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​គេ​កុំ​ខ្វល់​ខ្វាយ​អ្វី ។ ប៉ុន្តែ បើ​បង​ប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​ឲ្យ​បាន​ទៅ​ជា​អ្នក​ជា​ចុះ ២២ ដ្បិត​ខ្ញុំ​បម្រើ​ណា​ ដែល​ព្រះអម្ចាស់​ត្រាស់​ហៅ ខ្ញុំ​បម្រើ​នោះ​បាន​រួច​ខ្លួន ហើយ​មាន​ឋានៈ​ជា​អ្នក​ជា ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ ចំពោះ​អ្នក​ជា​ណា​ដែល​ព្រះអង្គ​ត្រាស់​ហៅ អ្នក​នោះ​ទៅ​ជា​ខ្ញុំ​បម្រើ​ព្រះគ្រីស្ដ ។ ២៣ ព្រះអង្គ​បាន​លោះ​បង​ប្អូន ដោយ​បង់​ថ្លៃ​យ៉ាង​ច្រើន ហេតុ​នេះ ​សូម​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ​ ។ ២៤ បង​ប្អូន​អើយ កាល​ព្រះជាម្ចាស់​ត្រាស់​ហៅ​បង​ប្អូន បើ​បង​ប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត​ទៅ ។

អ្នកមិនទាន់រៀបការ និងស្ត្រីមេម៉ាយ

២៥ រីឯ​អ្នក​ ដែល​មិន​ទាន់​មាន​គូស្រករ​ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះអម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​រូប​ខ្ញុំ ។២៦ ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព​ការណ៍​ដ៏​តឹងតែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។ ២៧ បើ​បង​ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ​ ! បើ​បង​ប្អូន​មិន​ទាន់​មាន​ប្រពន្ធ​ ​មិន​បាច់​រក​ប្រពន្ធ​ទេ ។ ២៨ បើ​បង​ប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន ។ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ ។

២៩ បងប្អូន​អើយ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ ​​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ ៣០ អស់​អ្នក ​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក ​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក ​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ ៣១ ហើយ​អស់​អ្នក ​ដែល​ប្រើប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ ដូច​ជា​មិន​បាន​ប្រើប្រាស់​ដែរ ដ្បិត​ពិភព​លោក​នេះ​នឹង​ត្រូវ​ប្រែ​ប្រួល​ជា​មិន​ខាន។ 

៣២ ខ្ញុំ​ មិន​ចង់​ឲ្យ​បង​ប្អូន​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​ព្រះអម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ ៣៣ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ៣៤ ហើយ​ចិត្ត​អ្នក​នោះ​ ត្រូវ​ប្រទាញប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ព្រះអម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះអង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ ​នឹង​រឿង​ក្នុង​លោក​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ ប្ដី។

៣៥ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន មិន​មែន​ចង់​បំបាត់​សេរីភាព​របស់​បង​ប្អូន​ទេ​ គឺ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះអម្ចាស់​ដោយ​ឥត​រារែក​ឡើយ។

៣៦ ប្រសិន​ បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​ឲ្យ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាបឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀបការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។ ៣៧ រីឯ​អ្នក​ដែល​ប្ដេជ្ញា​ ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សំរេច​ចិត្ត​ថា​នឹង​មិន​ប៉ះពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។ ៣៨ ដូច្នេះ អ្នក​ណា​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀបការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត​។

៣៩ ភរិយា​ ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជានិច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរីភាព​នឹង​រៀបការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង​ឲ្យ​តែ​រៀបការ​ជា​មួយ​អ្នក​ជឿ​ព្រះអម្ចាស់​ដូច​គ្នា។ ៤០ ​ក៏​ប៉ុន្តែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​ជា​មួយ​ដែរ។ 

ជំពូក ៨

អំពីសាច់ដែលគេសែនហើយ

 ឥឡូវ​នេះ សូម​រិះគិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះក្លែងក្លាយ​រួច​ហើយ​ ​។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។  ប្រសិន​បើ​មាន​អ្នក​ណា​ ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ​។  ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​ព្រះជាម្ចាស់ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។  ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះក្លែងក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ​ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​ព្រះឯ​ណា​ទៀត​សោះ​ឡើយ។  ទោះ​បី​មាន​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន) ក៏​យើង​ជឿ​ថា មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ព្រះអង្គ​ជា​ព្រះបិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សំរាប់​ព្រះអង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ គឺ​ព្រះយេស៊ូគ្រីស្ដ*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយសារ​ព្រះអង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយសារ​ព្រះអង្គ​ដែរ។

 ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ ដែល​ដឹង​សេចក្ដី​នេះ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹង​ព្រះក្លែងក្លាយ​នៅ​ឡើយ គេ​បរិភោគ​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន ហើយ​ដោយ​គេ​រិះគិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅហ្មង។  តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​ព្រះជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ​យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។  ហេតុ​នេះ​សូម​បង​ប្អូន​ ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​បង​ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។ ១០ បង​ប្អូន​ជា​អ្នក​ចេះ​ ដឹង​អើយ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​មនសិការ​ទន់​ខ្សោយ ឃើញ​បង​ប្អូន​អង្គុយ​បរិភោគ​ក្នុង​វិហារ​របស់​ព្រះក្លែងក្លាយ នោះ​គេ​មុខ​ជា​យល់​ឃើញ​ថា ខ្លួន​អាច​បរិភោគ​សាច់​ដែល​បាន​សែន​ព្រះក្លែង​ក្លាយ​​ជា​មិន​ខាន។ ១១ ព្រះគ្រីស្ដ​បាន​សោយ​ទិវង្គត ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្តែ ការ​ចេះ​ដឹង​របស់​បង​ប្អូន បែរ​ជា​នាំ​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ​វិញ!១២ ដោយ​បង​ប្អូន​ ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មនសិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ​បង​ប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះគ្រីស្ដ​ផ្ទាល់​ដែរ។ ១៣ ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​ អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត​ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ រវាត​ចិត្ត​បាត់​ជំនឿ។

ជំពូក ៩

សិទ្ធិរបស់គ្រីស្ដទូត

 តើ​ខ្ញុំ​គ្មាន​សេរីភាព​ ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​គ្រីស្ដ​ទូត​*​​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ឬ? តើ​បង​ប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​ព្រះអម្ចាស់​ទេ​ឬ? ទោះ​បី​មាន​អ្នក​ខ្លះ​មិន ​រាប់​ខ្ញុំ​ថា​ជា​គ្រីស្ដទូត​ក៏​ដោយ ក៏​បង​ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​គ្រីស្ដទូត​ដែរ។ ដោយ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះអម្ចាស់ បង​ប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​គ្រីស្ដទូត​មែន។  ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ: តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ? តើ​យើង​គ្មាន​សិទ្ធិ​នឹង​ នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​គ្រីស្ដទូត​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​ព្រះអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ? ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណាបាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត? មិន​ដែល​មាន​នរណា​បម្រើ​ កងទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំងបាយជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។  ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​គម្ពីរវិន័យ*​ក៏​មាន​ចែង​ដូច​គ្នា​ដែរ  គឺ​ក្នុងគម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថាៈ «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តាម​ពិត ព្រះជាម្ចាស់​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ ១០ ព្រះអង្គ​មាន​ ព្រះបន្ទូល​ដូច្នេះ មក​ពី​ព្រះអង្គ​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច្នេះ​សំរាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។ ១១ យើង​បាន​សាប​ព្រោះ​ ព្រះបន្ទូល​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង​ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង​ប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ!១២ ប្រសិន​បើ​អ្នក​ផ្សេង​ មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹងល្អ*​របស់​ព្រះគ្រីស្ដ*។ ១៣ បង​ប្អូន​ជ្រាប​ស្រាប់​ ហើយ​ថា អស់​អ្នក​បំពេញ​មុខងារ​ក្នុង​ព្រះវិហារ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ព្រះវិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។ ១៤ រីឯ​ព្រះអម្ចាស់​វិញ ព្រះអង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយសារ​ដំណឹងល្អ​នោះ។

១៥ ចំពោះ​ ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាមទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។ ១៦ ខ្ញុំ​មិន​ត្រូវ​អួត​ថា ​ការ​ផ្សាយ​ដំណឹងល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹងល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ ១៧ ប្រសិន​បើ​ខ្ញុំ​ ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹងល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះអង្គ​ផ្ទុកផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។ ១៨ ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹងល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ឡើយ។ ១៩ ទោះ​បី​ខ្ញុំ​ជា​មនុស្ស ​មាន​សេរីភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​ជំនឿ​លើ​ព្រះគ្រីស្ដ។ ២០ កាល​ខ្ញុំ​នៅ​ជា​មួយ​ សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះគ្រីស្ដ។ កាលខ្ញុំនៅជាមួយអស់អ្នកដែលប្រតិបត្ដិតាម​គម្ពីរ​វិន័យ ខ្ញុំក៏ធ្វើដូចអ្នកប្រតិបត្ដិតាមគម្ពីរវិន័យដែរ ទោះបីខ្លួនខ្ញុំ​ផ្ទាល់មិនត្រូវប្រតិបត្ដិតាមគម្ពីរវិន័យរបស់លោកម៉ូសេក៏ដោយ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រីស្ដ។ ២១ កាល​ខ្ញុំ​នៅ​ជា​មួយ​ អស់​អ្នក​ដែល​មិនស្គាល់គម្ពីរវិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​មិន​ស្គាល់​គម្ពីរវិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះគ្រីស្ដ (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​មិន​ស្គាល់​វិន័យ​របស់​ព្រះជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​កាន់​តាមវិន័យ​របស់​ព្រះគ្រីស្ដ)។ ២២ កាល​ខ្ញុំ​នៅ​ជា​មួយ​ អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះគ្រីស្ដ។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ ២៣ ព្រោះ​តែ​ដំណឹងល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹងល្អ​នោះ។

២៤ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា​ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង​ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ ២៥ អ្នក​ប្រកួត​កីឡា​ទាំង​ អស់​តែងតែ​លត់ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប​សូន្យ​ទៅ។ រីឯ​យើង​វិញ​យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប​សូន្យ​ឡើយ។ ២៦ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទីដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ២៧ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹងតែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

ជំពូក ១០

ត្រូវប្រយ័ត្ននឹងព្រះក្លែងក្លាយ

 បង​ប្អូន​អើយខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថាបុព្វបុរស​​​​​*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក​​​​​​​​​​​*​​​ និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។  ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​ពពក និង​ក្នុង​សមុទ្រ រួម​ជា​មួយ​លោក​ម៉ូសេ។  ​បុព្វបុរស​ទាំង​នោះ​បាន​បរិភោគ​អាហារ​ដែល​មក​ពី​ព្រះវិញ្ញាណ ​ ​និង​បាន​ពិសា​ទឹក​ដែល​មក​ ពី​ព្រះវិញ្ញាណ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​លោក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្មដា ​ដែល​មក​ពី​ព្រះវិញ្ញាណ ជា​​ថ្មដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​លោក ថ្ម​នេះ គឺ​ព្រះគ្រីស្ដ។  ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ទេ។

 ហេតុការណ៍​ទាំង​នោះ​ជា​មេរៀន​សំរាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ងប្រាថ្នា​អាក្រក់ ដូច​ពួក​បុព្វបុរស​ឡើយ។  សូម​កុំ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ដូច​បុព្វបុរស​ខ្លះ​ឲ្យ​សោះ ដ្បិត​មាន​ចែង​ទុក​មក​ថា «ប្រជាជន​អង្គុយ​បរិភោគ​បាយ​ទឹក បន្ទាប់​មក គេ​នាំ​គ្នា​ក្រោក​ឡើង​រាំ​សប្បាយ»។  យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន ឲ្យ​ប្រាស​ចាក​សីលធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។  យើង​មិន​ត្រូវ​ល្បងល​មើល​ឫទ្ធិបារមី​របស់​ព្រះអម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។ ១០ សូម​កុំ​រអ៊ូរទាំ ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូរទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។ ១១ ហេតុការណ៍​ទាំង​នេះ​កើត ​មាន​ដល់​ពួក​លោក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។ ១២ ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំមួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។

១៣ គ្មាន​ ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង​ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បង​ប្អូន​ហួស​ពី​កម្លាំង​បង​ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង​ប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោបាយ​ឲ្យ​បង​ប្អូន​ចេញ​រួច និង​ឲ្យ​បង​ប្អូន​អាច​ទ្រាំទ្រ​បាន។

១៤ ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ឡើយ។ ១៥ ខ្ញុំ​និយាយ​ជា​មួយ​បង​ ប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បង​ប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។ ១៦ ពេល​យើង​លើក​ពែង​នៃ​ ព្រះពរ​ឡើង ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះលោហិត​របស់​ព្រះគ្រីស្ដ រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះកាយ​របស់​ព្រះគ្រីស្ដ​ដែរ។ ១៧ មាន​នំបុ័ង​តែ​មួយ​ ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំបុ័ង​តែ​មួយ។

១៨ សូម​ រិះគិត​អំពី​ជន​ជាតិ​អ៊ីស្រាអែល​មើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញបូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះជាម្ចាស់​ ដោយសារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។ ១៩ ខ្ញុំ​និយាយ​នេះ​មាន​ ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះក្លែងក្លាយ​មាន​សារៈសំខាន់​អ្វី ហើយ​ព្រះក្លែងក្លាយ​មាន​សារៈសំខាន់​អ្វី​ដែរ?២០ ទេ! គ្មាន​សារៈសំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ​គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​បង​ប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​ អារក្ស​ទាល់​តែ​សោះ។ ២១ បង​ប្អូន​មិន​អាច​លើក​ ពែង​របស់​ព្រះអម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​បាន​ទេ។ បង​ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ​អម្ចាស់​​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​បាន​ដែរ។ ២២ ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ?

អំពីការដែលត្រូវប្រព្រឹត្តដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់

២៣ យើង​មាន​សិទ្ធិ​នឹង​ ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចំរើន​ឡើង​បាន​ឡើយ។ ២៤ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សំរាប់​អ្នក​ដទៃ​វិញ។ ២៥ បង​ប្អូន​អាច​បរិភោគ​ អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​បាន​តាម​ចិត្ត មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មនសិការ​របស់​ខ្លួន​នោះ​ឡើយ ២៦ ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់​ទាំង​អស់»​។ ២៧ ប្រសិន​បើ​មាន​អ្នក​មិន ​ជឿ​អញ្ជើញ​បង​ប្អូន​ទៅ​ពិសា​បាយ ហើយ​បង​ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង​ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មនសិការ​នោះ​ឡើយ!។ ២៨ ប៉ុន្តែ បើ​គេ​ប្រាប់​បង​ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន និង​មក​ពី​មនសិការ​ដាស់​តឿន។ ២៩ ខ្ញុំ​មិន​និយាយ​អំពី​ មនសិការ​របស់​បង​ប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មនសិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរីភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សំរប​ទៅ​តាម​មនសិការ​របស់​អ្នក​ដទៃ​ដូច្នេះ?៣០ ប្រសិន​បើ​ខ្ញុំ​ទទួល​ ទាន​អាហារ​ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហេតុ​អ្វី​បាន​ជា​គេ​រិះ​គន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះគុណ​ព្រះអង្គ​រួច​ហើយ​នោះ​ទៅ​វិញ?៣១ ដូច្នេះ ទោះ​បី​បង​ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង​ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ៣២ សូម​បង​ប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា​សាសន៍​ក្រិក ឬ​ក្រុមជំនុំ/ព្រះសហគមន៍*​របស់​ព្រះជាម្ចាស់​ជំពប់​ចិត្ត​ឡើយ។ ៣៣ រីឯ​ខ្ញុំ​វិញ​ក៏​ ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សំរាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។

ជំពូក ១១

 សូម​យក​តំរាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តំរាប់​តាម​ព្រះគ្រីស្ដ*​ដែរ។

ឥរិយាបថគ្រីស្ដបរិស័ទ នៅពេលថ្វាយបង្គំព្រះជាម្ចាស់

 ខ្ញុំ​សូម​សរសើរ​បង​ប្អូន ដោយ​បង​ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង​ប្អូន។  ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា ព្រះគ្រីស្ដ​នាំ​មុខ​ បុរស​គ្រប់​រូប បុរស​នាំ​មុខ​ស្ត្រី ហើយ​ព្រះជាម្ចាស់​នាំ​មុខ​ព្រះគ្រីស្ដ។  បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះបន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះគ្រីស្ដ។  ផ្ទុយ​ទៅ​វិញ​ស្ត្រី​ណា​ អធិស្ឋាន ឬ​ថ្លែង​ព្រះបន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។  បើ​ស្ត្រី​ណា​មិន​ទទូរ​ ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។  ប្រុសៗ​មិន​ត្រូវ​ទទូរ​ ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង​ ព្រះជាម្ចាស់ និង​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សំដែង​សិរីរុងរឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ  ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស  ហើយ​ព្រះជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ទេ គឺ​ព្រះអង្គ​បង្កើត​ស្ត្រី​សំរាប់​បុរស​វិញ។ ១០ ហេតុ​នេះ​ដោយ​យោគយល់​ដល់​ពួក​ទេវទូត* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ​ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។ ១១ ក៏​ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះអម្ចាស់​ ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំបាច់ ហើ​យ​​​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំបាច់​ដែរ។ ១២ ព្រះជាម្ចាស់​បាន​យក​ ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះជា​ម្ចាស់​។

១៣ សូម​បង​ប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ​សម ឬ​មិន​សម?១៤ សូម្បី​តែ​ធម្មជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់ ១៥ ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរីរុងរឿង​របស់​ស្ត្រី។ តាម​ពិត​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។ ១៦ ប្រសិន​បើ​នរណា​ម្នាក់​ ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា​យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុមជំនុំ/​ព្រះ​សហគមន៍*​របស់​ព្រះជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។

អំពីពិធីជប់លៀងរបស់ព្រះអម្ចាស់

១៧ ក្រៅ​ពី​សេចក្ដី​ដែល​ ខ្ញុំ​បាន​រៀប​រាប់​មក​នេះ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​បាន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង​ប្អូន ពុំ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ចំរើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់ថយ​ទៅៗ ១៨ ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុមជំនុំ/ព្រះ​សហគមន៍* នោះ​បង​ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។ ១៩ ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បង​ប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូទ្រាំ​យ៉ាង​ស្មោះ​មែន។

២០ ពេល​បង​ប្អូន​ប្រជុំ​គ្នា បង​ប្អូន​មិន​បរិភោគ​ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់*​ទេ ២១ ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។ ២២ តើ​បង​ប្អូន​គ្មាន​ផ្ទះ ​សម្បែង​សំរាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង​ប្អូន​ប្រមាថ​មាក់​ងាយ​ក្រុមជំនុំ/ព្រះ​សហគមន៍​របស់​ព្រះជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស?។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង​ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង​ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​ក្នុង​រឿង​នេះ​បាន​ទេ! ​

២៣ រីឯ​ខ្ញុំ ខ្ញុំ​បាន​ជំរាប​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះអម្ចាស់យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះអង្គ​យក​នំបុ័ង​មក​កាន់ ២៤ ទ្រង់​អរ​ព្រះគុណ​ ព្រះជាម្ចាស់ ហើយ​កាច់​នំបុ័ង​នោះ ទាំង​មាន​ព្រះបន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សំរាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។ ២៥ លុះ​ជប់លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះបន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។ ២៦ រៀង​រាល់​ពេល​ដែល​បង​ ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង​ប្អូន​ប្រកាស​អំពី​ព្រះអម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។

២៧ ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះអម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអម្ចាស់​។ ២៨ ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះអម្ចាស់ ២៩ ដ្បិត​អ្នក​ណា​ពិសា​ នំបុ័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះកាយ​របស់​ព្រះអម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។

៣០ ហេតុ​នេះ​ហើយ ​បាន​ជា​នៅ​ក្នុង​ចំណោម​បង​ប្អូន​មាន​គ្នា​ច្រើន​​​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។ ៣១ ប្រសិន​បើ​យើង​ពិនិត្យពិច័យ​មើល​ខ្លួន​ឯង ព្រះអម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។ ៣២ ប៉ុន្តែ បើ​ព្រះអម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។ ៣៣ ហេតុ​នេះ បង​ប្អូន​អើយ នៅ​ពេល​បង​ប្អូន​ជួបជុំ​គ្នា​បរិភោគ​ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។ ៣៤ ប្រសិន​បើ​អ្នក​ណា​ ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បង​ប្អូន​ទៅ​ជា​មាន​ទោស​ទៅ​វិញ។

ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។

ជំពូក ១២

អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ

 បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ ។  បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បង​ប្អូន​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​ឡើយ ​បង​ប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះក្លែងក្លាយ​ ​ដែល​មិន​ចេះ​និយាយ ។  ហេតុ​នេះ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ណែនាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «ព្រះយេស៊ូ​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ណែនាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «ព្រះយេស៊ូ​ជា​ព្រះអម្ចាស់» បាន​ដែរ។

 មាន​ព្រះអំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះវិញ្ញាណ​តែ​មួយ​ព្រះអង្គ​ទេ ដែល​ប្រទាន​ឲ្យ។  មាន​មុខងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ដដែល។  មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​បំពេញ​សកម្មភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។  ព្រះវិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សំដែង​ព្រះអំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម  គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះវិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះជាម្ចាស់។  ព្រះវិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះវិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ ១០ ឲ្យ​ម្នាក់​ទៀត​ចេះ​ ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះបន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ ១១ ប៉ុន្តែ មាន​ព្រះវិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្មភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះអំ​ណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។

ព្រះកាយតែមួយបែងចែកជាច្រើនផ្នែក

១២ ព្រះគ្រីស្ដ*​ប្រៀប​បាន ​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។ ១៣ យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី អ្នក​ងារ​ក្ដី អ្នក​ជា​ក្ដី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះកាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះវិញ្ញាណ​តែ​មួយ​ដែរ។

១៤ រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ ១៥ បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ ១៦ បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ ១៧ ប្រសិន​បើ​រូប​កាយ​ទាំង ​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន?១៨ តាម​ពិត ព្រះជាម្ចាស់​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខងារ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ ១៩ ប្រសិន​បើ​ទាំង​អស់​ជា​សរីរាង្គ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា?២០ តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។

២១ ភ្នែក​ ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។ ២២ ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំបាច់ ២៣ ​ហើយ​សរីរាង្គ​ណា​ដែល​ យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។ ២៤ រីឯ​សរីរាង្គ​ណា​ដែល​ សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះខាត ២៥ ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ២៦ ប្រសិន​បើ​មាន​សរីរាង្គ ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

២៧ បង​ប្អូន​ជា​ព្រះកាយ​របស់​ព្រះគ្រីស្ដ ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះកាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។ ២៨ ក្នុង​ក្រុមជំនុំ/ព្រះ​សហគមន៍​មុន​ ដំបូង​បង្អស់ ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​មាន​គ្រីស្ដទូត* បន្ទាប់​មក ព្រះអង្គ​តែងតាំង​អ្នក​ថ្លែង​ព្រះបន្ទូល​ បន្ទាប់​មក​ទៀត ព្រះអង្គ​តែងតាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះអំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះអំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ព្រះអំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះអំណោយ​ទាន​ ខាង​ណែនាំ​ព្រះអំណោយ​ទាន​ខាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ*។ ២៩ តើ​គ្រប់​គ្នា​សុទ្ធ​តែ ​ជា​គ្រីស្ដទូត​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​ព្រះបន្ទូល​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ?៣០ តើ​គ្រប់​គ្នា​សុទ្ធ​តែ ​ទទួល​ព្រះអំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះអំណោយ​ទាន ​ខាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះអំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចំឡែក​អស្ចារ្យ​ឬ?

៣១ ចូរ​ ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​ណា​ដែល​សំខាន់​ៗ​​​ជាង​គេ។ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បង​ប្អូន​អំពី​មាគ៌ា​មួយ​ទៀត ដែល​ប្រសើរ​លើសលប់​បំផុត។

ជំពូក ១៣

សេចក្ដីស្រឡាញ់

 ទោះ​បី ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវទូត​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។  ទោះ​បី​ខ្ញុំ​ទទួល​ ព្រះអំណោយ​ទាន​ខាង​ថ្លែង​ព្រះបន្ទូល និង​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។  ទោះ​បី​ខ្ញុំ​យក​ ទ្រព្យសម្បត្តិ របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៅ​ចែក​ទាន​ក្ដី ទោះ​បី​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។

 អ្នក​មាន​ ចិត្ត​ស្រឡាញ់​តែងតែ​អត់ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​វាយឫក​ខ្ពស់ មិន​អួតបំប៉ាង​ឡើយ។  អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ  មិន​អបអរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីករាយ​នឹង​សេចក្ដី​ពិត​វិញ។  អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​ឲ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំង​អស់។

 សេចក្ដី​ ស្រឡាញ់​មិន​សាប​សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង*​ព្រះបន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹមសារ ការ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ*​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹមសារ​ទៅ​ដែរ។  សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះបន្ទូល បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។ ១០ ​លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ​ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹមសារ។ ១១ កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ ១២ សព្វ​ថ្ងៃ​នេះ​យើង​ ស្គាល់​ព្រះជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។

១៣ ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។

ជំពូក ១៤

របៀបប្រើព្រះអំណោយទានរបស់ព្រះវិញ្ញាណនៅក្នុងក្រុមជំនុំ/ព្រះសហគមន៍

 ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះបន្ទូល*។  អ្នក​ណា​និយាយ​ភាសា​ចំឡែក ​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះវិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​ កំបាំង។  ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះបន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់​តឿន និង​លើក​ទឹក​ចិត្ត​គេ។  អ្នក​ណា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះបន្ទូល​វិញ កសាង​ក្រុមជំនុំ/ព្រះសហគមន៍។

 ខ្ញុំ​ចង់ ​ឲ្យ​បង​ប្អូន​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ចេះ​ថ្លែង​ព្រះបន្ទូល។ អ្នក​ថ្លែង​ព្រះបន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ទៅ​ទៀត លើកលែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ក្រុមជំនុំ/ព្រះសហគមន៍​ទើប​សំខាន់។  បង​ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង​ប្អូន ទាំង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​សំដែង​ប្រាប់ ឬ​និយាយ​អំពី​គំរោងការ​របស់​ព្រះជាម្ចាស់​ឲ្យ​បង​ប្អូន​ដឹង ថ្លែង​ព្រះបន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង​ប្អូន​ជាង។

 ប្រសិន​បើ ​ឧបករណ៍​តន្ត្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន? បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង?។  រីឯ​បង​ប្អូន ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បង​ប្អូន​និយាយ​ភាសា​ចំឡែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​គេ​ដឹង​សេចក្ដី​ដែល​បង​ប្អូន​និយាយ​នោះ​កើត? ដូច្នេះ បង​ប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!

១០ ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។ ១១ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។ ១២ រីឯ​បង​ប្អូន​វិញ បើ​បង​ប្អូន​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះអំណោយ​ទាន​សំរាប់​កសាង​ក្រុមជំនុំ/ព្រះ​សហគ​មន៍*។

១៣ ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ត្រូវ​អធិស្ឋាន​​​*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ១៤ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចំឡែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ១៥ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ១៦ បើ​បង​ប្អូន​អរ​ព្រះគុណ ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បង​ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះគុណ​របស់​បង​ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង​ប្អូន​និយាយ​អ្វី​ផង​នោះ!១៧ បង​ប្អូន​បាន​អរ​ព្រះគុណ​ដូច្នេះ ល្អ​វិសេសវិសាល​ហើយ តែ​បង​ប្អូន​​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ១៨ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​លើស​បង​ប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ១៩ ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុមជំនុំ/ព្រះសហគមន៍ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​មួយ​ម៉ឺន​ ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។

២០ បង​ ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល ដូច​មាន​ចែង​ទុក​ក្នុងគម្ពីរវិន័យ​ថាៈ

«យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ

តាមរយៈសាសន៍ដែលនិយាយភាសាដទៃ

តាមរយៈបបូរមាត់ជនបរទេស

ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ

ក៏គេនៅតែមិនស្ដាប់យើងដដែល»​

២២ ការ​ និយាយ​ភាសា​ចំឡែក​អស្ចារ្យ ជា​ទី​សម្គាល់​មួយ​សំរាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សំរាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះបន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សំរាប់​អ្នក​ជឿ មិន​មែន​សំរាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។ ២៣ ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុមជំនុំ/ព្រះសហគមន៍*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង​ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកលចរិត​មិន​ខាន!។ ២៤ ផ្ទុយ​ទៅ​វិញ បើ​បង​ប្អូន​ថ្លែង​ព្រះបន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។ ២៥ ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយបង្គំ​ព្រះជាម្ចាស់​ទាំង​ប្រកាស​ថាៈ «ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!»​

សណ្ដាប់ធ្នាប់ក្នុងក្រុមជំនុំ/ព្រះសហគមន៍

​២៦ បង​ប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះជាម្ចាស់​សំដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុមជំនុំ/ព្រះសហគមន៍។ ២៧ បើ​បង​ប្អូន​និយាយ​ភាសា ​ចំឡែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។ ២៨ ប្រសិន​បើ​គ្មាន​អ្នក​ បក​ប្រែ​ទេ​នោះ បង​ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ក្នុង​ក្រុមជំនុំ/ព្រះ​សហ​គ​មន៍​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់​បាន​ហើយ។ ២៩ រីឯ​ការ​ថ្លែង​ព្រះបន្ទូល​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។ ៣០ បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះជាម្ចាស់ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន ៣១ ដ្បិត​បង​ប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះបន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។ ៣២ ព្រះ​អំ​ណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះបន្ទូល ៣៣ ដ្បិត​ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫ​ទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់ធ្នាប់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​សុខសាន្ត។

៣៤ សូម​ឲ្យ ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុមជំនុំ/ព្រះសហគមន៍​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ​ ដូច​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរវិន័យ​ស្រាប់។ ៣៥ ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុមជំនុំ/ព្រះសហគមន៍ មិន​សមរម្យ​ទេ។

៣៦ តើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ចេញ​មក​ពី​ចំណោម​បង​ប្អូន​ឬ? ឬ​មួយ​មាន​តែ​បង​ប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះបន្ទូល​?៣៧ ប្រសិន​បើ​នរណា​ម្នាក់​ នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះបន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះវិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង​ប្អូន​នេះ ក៏​ជា​បទ​បញ្ជា​របស់​ព្រះអម្ចាស់​ដែរ ៣៨ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ​បញ្ជា​នេះ​ទេ ព្រះជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។

៣៩ ហេតុ​នេះ បង​ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះបន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ឡើយ ៤០ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់​ធ្នាប់។

ជំពូក ១៥

អំពីព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ

 បង​ប្អូន​អើយ ខ្ញុំ​សូម​រំលឹក​បង​ប្អូន ដំណឹងល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន ជា​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។  ប្រសិន​បើ​បង​ប្អូន​មិន​ ឃ្លាត​ចាក​ពី​ដំណឹងល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន​ទេ​នោះ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ដំណឹងល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង​ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។

 មុន​ដំបូង ​បង្អស់ ខ្ញុំ​ជំរាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះគ្រីស្ដ​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។  គេ​បាន​បញ្ចុះ​ព្រះសព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។  ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​គ្រីស្ដទូត*​ទាំង​ដប់ពីរ​រូប​ឃើញ​ដែរ។  បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន ឲ្យ​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ បាន​ទទួល​មរណភាព​ ផុត​ទៅ​ហើយ។  បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​គ្រីស្ដទូត​ទាំង​អស់​ឃើញ។  ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ  ដ្បិត​ក្នុង​ចំណោម​គ្រីស្ដទូត​ ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​គ្រីស្ដទូត​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ/ព្រះសហគមន៍​របស់​ព្រះជាម្ចាស់​។ ១០ ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះហឫទ័យប្រណីសន្ដោស​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ។ ព្រះហឫទ័យប្រណីសន្ដោស​​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​គ្រីស្ដទូត​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះហឫទ័យប្រណីសន្ដោស​​របស់​ព្រះជាម្ចាស់​ ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​ សំរេច​គ្រប់​កិច្ចការ។ ១១ ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​គ្រីស្ដទូត​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹងល្អ*​នេះ ជា​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ជឿ។

គ្រីស្ដបរិស័ទនឹងមានជីវិតរស់ឡើងវិញ

១២ ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះគ្រីស្ដ*​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?១៣ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះគ្រីស្ដ​ក៏​មិន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដែរ ១៤ ហើយ​បើ​ព្រះគ្រីស្ដ​មិន ​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បង​ប្អូន ក៏​គ្មាន​ន័យ​អ្វី​ដែរ។ ១៥ បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែងក្លាយ អំពី​ព្រះជាម្ចាស់​ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះគ្រីស្ដ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះគ្រីស្ដ​ឲ្យ​រស់​ឡើង​វិញ​ដែរ ១៦ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះគ្រីស្ដ​ក៏​មិន​រស់​ឡើង​វិញ​ដែរ ១៧ ​ហើយ​បើ​ព្រះគ្រីស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បង​ប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បង​ប្អូន​នៅ​តែ​ជាប់​បាប​ដដែល។ ១៨ រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះគ្រីស្ដ ក៏​ត្រូវ​វិនាស​សាប​សូន្យ​ទាំង​អស់​គ្នា​ដែរ។ ១៩ ប្រសិន​បើ​យើង​សង្ឃឹម​ ទៅ​លើ​ព្រះគ្រីស្ដ សំរាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!

២០ ប៉ុន្តែ ព្រះគ្រីស្ដ​ពិត​ជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់​។ ២១ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់​ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយសារ​មនុស្ស​តែ​ម្នាក់​ដែរ។ ២២ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះគ្រីស្ដ​យ៉ាង​នោះ​ដែរ ២៣ ម្នាក់ៗ​តាម​ លំដាប់​លំដោយ គឺ​ព្រះគ្រីស្ដ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះគ្រីស្ដ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់។ ២៤ បន្ទាប់​មក​ទៀត នឹង​ដល់​អវសានកាល គឺ​នៅ​ពេល​នោះ ព្រះគ្រីស្ដ​នឹង​ប្រគល់​ព្រះរាជ្យ*​ថ្វាយ​ព្រះជាម្ចាស់​ជា​ព្រះបិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ​អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។ ២៥ ព្រះគ្រីស្ដ​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​ព្រះជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ។ ២៦ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ ២៧ ព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់ ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ដ​រួច​ស្រេច​​​ហើយ។ ក៏​ប៉ុន្តែ កាល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់ ​ឲ្យ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះ​គ្រីស្ដ​” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះគ្រីស្ដ​នោះ​ទេ ទ្រង់​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះគ្រីស្ដ​ឡើយ។ ២៨ លុះ​ដល់​ពេល​អ្វីៗ​ទាំង ​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះគ្រីស្ដ​ហើយ ទើប​ព្រះបុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះបិតាដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។

២៩ ប្រសិន​ បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សំរាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក សំរាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី?៣០ រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់ គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ?៣១ បង​ប្អូន​អើយ​រៀង​រាល់​ថ្ងៃ ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។

ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បង​ប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះគ្រីស្ដយេស៊ូ ជា​ព្រះអម្ចាស់​របស់​យើង​ស្រាប់​ហើយ។ ៣២ ប្រសិន​បើ​ខ្ញុំ​គិត​ តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ នៅ​ក្រុង​អេភេសូ​បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក​យើង​មុខ​តែ​ស្លាប់​មិន​ខាន។

៣៣ សូម​បង​ប្អូន​កុំ​ភាន់ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។ ៣៤ ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន មិន​ស្គាល់​ព្រះជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បង​ប្អូន​ខ្មាស​ខ្លួន។

អំពីរូបកាយអ្នកដែលរស់ឡើងវិញ

៣៥ ប្រហែល​ជា​មាន​ម្នាក់​ចង់​សួរ​ថាៈ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។ ៣៦ មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ស្លាប់​សិន។ ៣៧ គ្រាប់​ពូជ​ដែល​អ្នក​ សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ ៣៨ ប៉ុន្តែ ព្រះជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។

៣៩ រីឯ​ សត្វ​លោក​ទាំង​អស់ ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។ ៤០ រូប​កាយ​នៅ​ស្ថានបរមសុខ និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថានបរមសុខ​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។ ៤១ ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។

៤២ ចំណែក​ មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។ ៤៣ រូប​កាយ​ដែល​គេ​កប់​ ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរីរុងរឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធានុភាព។ ៤៤ រូប​កាយ​ដែល​គេ​កប់​ ក្នុង​ដី​ជា​រូប​កាយ​ធម្មជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះវិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្មជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។ ៤៥ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត»។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់​ បាន​ទៅ​ជា​ព្រះវិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ៤៦ មិន​មែន​រូប​កាយ​ប្រកប​ ដោយ​ព្រះវិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្មជាតិ​វិញ​ឯណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះវិញ្ញាណ កើត​មក​តាម​ក្រោយ។ ៤៧ មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​ស្ថាន​បរមសុខ*។ ៤៨ អស់​អ្នក​ដែល​កើត​ពី​ដី ​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរមសុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះអង្គ ដែល​នៅ​ស្ថាន​បរមសុខ​ដែរ។ ៤៩ យើង​មាន​ទ្រង់​ទ្រាយ​ ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់​ទ្រាយ ដូច​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​យ៉ាង​នោះ​ដែរ។

៥០ បង​ប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម ពុំ​អាច​ទទួល​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​បាន​ដែរ។

៥១ ខ្ញុំ​ សូម​ជំរាប​បង​ប្អូន​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ទាំង​អស់​គ្នា ៥២ ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ដែរ ៥៣ ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​ទទួល​យក​ភាព​អមតៈ។ ៥៤ នៅ​ពេល​រូប​កាយ​ដែល​ តែងតែ​រលួយ​នេះ​បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះបន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សំរេច​គឺ​ថាៈ

«ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ!

៥៥ មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅណា?

មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង

នៅណា?»​

៥៦ អំណាច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពីវិន័យ*​។ ៥៧ សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យជំនះ ដោយសារ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ*។ ៥៨ ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹងប៉ឹង​មាំមួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ឲ្យ​បាន​ចំរើន​ឡើង​ជានិច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះអម្ចាស់​ទាំង​នឿយហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។

ជំពូក ១៦

អំពីការរៃប្រាក់ផ្ញើទៅគ្រីស្ដបរិស័ទនៅក្រុងយេរូសាឡឹម

 រីឯ​ការ​រៃ​ប្រាក់ ផ្ញើ​ទៅ​ជូន​បង​ប្អូន​នៅ​យេរូសាឡឹម​វិញ សូម​បង​ប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែផ្ដាំ​ដល់​ក្រុមជំនុំ/ព្រះសហគមន៍​នានា នៅ​ស្រុក​កាឡាទី​ដែរ  គឺ​រាល់​ថ្ងៃ​អាទិត្យ សូម​បង​ប្អូន​យក​ប្រាក់​ទុក​ដោយ​ឡែក​នៅ​ផ្ទះ​ឲ្យ​ហើយ តាម​តែ​ម្នាក់ៗ​អាច​សន្សំ​បាន​មិន​បាច់​ចាំ​ខ្ញុំ​មក​ដល់ ទើប​នាំ​គ្នា​រៃ​ប្រាក់​នោះ​ឡើយ។  កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បង​ប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ​ទៅ​ក្រុង​យេរូសាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។  បើ​យល់​ឃើញ​ថា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។

គំរោងការរបស់លោកប៉ូល

 ពេល​ណា​ខ្ញុំ​បាន​ឆ្លង​ កាត់​ស្រុក​ម៉ាសេដូន​រួច​ហើយ ខ្ញុំ​នឹង​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ដែរ (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន)​។  ប្រហែល​ជា​ខ្ញុំ​នឹង​ ស្នាក់​នៅ​ជា​មួយ​បង​ប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បង​ប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។  លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បង​ប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បាន​យូរ​ក្រែល​បន្តិច។  ក៏​ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហាសិប  ដ្បិត​ទ្វារ​បើក​ចំហ​យ៉ាង​ធំ សំរាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

១០ ប្រសិន​ បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បង​ប្អូន​រាក់ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បង​ប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​ព្រះអម្ចាស់​ដូច​ខ្ញុំ​ដែរ។ ១១ ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើលងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោមជ្រែង​គាត់ ឲ្យ​បន្ត​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខសាន្ត​ផង ដ្បិត​ខ្ញុំ និង​បង​ប្អូន​នៅ​ទី​នោះ​រង់ចាំ​គាត់។

១២ រីឯ​លោក ​អប៉ូឡូស​វិញ ខ្ញុំ​បាន​ដាស់​តឿន​គាត់​ជា​រឿយៗ​ឲ្យ​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន ទាំង​នាំ​បង​ប្អូន​ឯ​ទៀតៗ​មក​ជា​មួយ​ផង ក៏​ប៉ុន្តែ គាត់​ពុំ​ទាន់​បាន​សំរេច​ចិត្ត​ថា នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ គាត់​នឹង​អញ្ជើញ​មក នៅ​ពេល​ណា​ឱកាស​ហុច​ឲ្យ។

ពាក្យផ្ដែផ្ដាំផ្សេងៗ

១៣ ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​មាំមួន​ឡើង។ ១៤ ក្នុង​ចំណោម​បង​ប្អូន ត្រូវ​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។

១៥ បង​ប្អូន​អើយ ខ្ញុំ​សូម​ផ្ដែផ្ដាំ​បង​ប្អូន​អំពី​រឿង​មួយ​ទៀត។ ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ស្រុក​អាខៃ​នេះ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ជឿ​មុន​គេ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ប្រជាជន​ដ៏វិសុទ្ធ។ ១៦ ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​នឹង​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​វិញ ព្រម​ទាំង​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នឿយហត់ រួម​ជា​មួយ​បង​ប្អូន​ទាំង​នេះ​ដែរ។

១៧ ខ្ញុំ​ សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផាណាស លោក​ភ័រទីណាទូស និង​លោក​អខៃគូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត ១៨ ព្រោះ​គេ​បាន​សំរាល​ទុក្ខ​ខ្ញុំ ដូច​គេ​បាន​សំរាល​ទុក្ខ​បង​ប្អូន​ដែរ។ ហេតុ​នេះ សូម​បង​ប្អូន​គោរព​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​ផង។

១៩ ព្រះសហគមន៍​ទាំងឡាយ​នៅ​ស្រុក​អាស៊ី សូម​ជំរាប​សួរ​មក​បង​ប្អូន។ លោក​អគីឡា និង​នាង​ព្រីស្កា​ ព្រម​ទាំង​ក្រុមជំនុំ/ព្រះសហគមន៍​នៅ​ផ្ទះ​គាត់ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ដែរ។ ២០ បង​ប្អូន​ទាំង​អស់​គ្នា ​នៅ​ទី​នេះ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។ សូម​បង​ប្អូន​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធស្នាល​ផង​។

២១ ខ្ញុំ ប៉ូល សរសេរ​ពាក្យ​ជំរាប​សួរ​នេះ​មក​បង​ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ ២២ បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះអម្ចាស់ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ ! ម៉ារ៉ាណាថា​ !

២៣  សូម​ព្រះអម្ចាស់យេស៊ូប្រណីសន្ដោសដល់បងប្អូន​ !

២៤ ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា ក្នុង​ព្រះគ្រីស្ដ*យេស៊ូ ។