របស់​លោក​ប៉ូលផ្ញើជូន
គ្រីស្ដបរិស័ទនៅក្រុងរ៉ូម 

ពាក្យលំនាំ

ជីវប្រវត្តិរបស់គ្រីស្តទូតប៉ូល

លោកប៉ូលកើតនៅក្រុងតារសុស​(ក្នុងប្រទេសទួរគីសព្វថ្ងៃ)​នាដើមគ្រីស្តសករាជ។​លោកជាជនជាតិ​យូដា​ដែលមាន សញ្ជាតិរ៉ូម៉ាំង​‌‌‌ដូច្នេះ​លោកមានឈ្មោះពីរ​‌‌គឺតាមភាសាហេប្រឺ​ឈ្មោះ​”សាអ៊ូល”​(ឬ​”សូល”)  តាមភាសាឡាតាំង​ឈ្មោះ​”ប៉ូល”។​‌កាលពីក្មេង​លោកបាន​ទទួលការអប់រំខាងគម្ពីរវិន័យនៅ​ក្រុងយេរូសាឡឹម​តាមរបៀប​គណៈផារីស៉ី​ពីសំណាក់លោកគ្រូកាម៉ាលីអែល​ដែលមានឈ្មោះល្បី​ជាងគេ។​

កាលពីដើម​លោកប៉ូលមិនបានស្គាល់ព្រះយេស៊ូផ្ទាល់ទេ​‌លោកគ្រាន់តែឮអ្នកខ្លះប្រកាសថា​មានបុរស​ម្នាក់ឈ្មោះយេស៊ូ​ជា   ”ព្រះ​គ្រីស្ត”‌​ ជា ​”ព្រះបុត្រារបស់ព្រះជាម្ចាស់”​និង​ជា​”ព្រះអម្ចាស់”។​ដោយលោក​ប៉ូលកាន់តាមគម្ពីរវិន័យយ៉ាងតឹងរ៊ឹង​‌លោកជំទាស់​នឹងពួក​គេយ៉ាងខ្លាំង​ព្រោះលោកយល់ថាពួកគេ​ប្រមាថព្រះជាម្ចាស់។ ​លោកក៏ចាប់ផ្ដើមធ្វើទុក្ខបៀតបៀនអ្នកជឿលើព្រះយេស៊ូ។​មានថ្ងៃមួយ​ប្រហែល​នៅគ.ស.‌​៣៦‌​‌លោកបានធ្វើដំណើរទៅក្រុងដាម៉ាស​ប៉ុនប៉ងនឹងចាប់ចងគ្រីស្តបរិស័ទយកទៅឃុំឃាំង​និង  ប្រហារជីវិត​‌ស្រាប់​តែ​​ព្រះយេស៊ូបង្ហាញព្រះអង្គផ្ទាល់ឲ្យលោកឃើញ​នាំឲ្យលោកប្រែចិត្ត​គំនិតមកជឿទុកចិត្តទាំងស្រុងលើព្រះអង្គវិញ ​‌(កិច្ចការ‌៩.១​-១៩)​​​។​ បន្ទាប់មក​លោកចាប់ផ្ដើមប្រកាស​ដំណឹងល្អនៅមជ្ឈិមបូព៌ាទាំងមូលថា​ព្រះយេស៊ូជា​ព្រះគ្រីស្ត។​លោកបានតែងតាំង​ព្រះ​សហ​គមន៍/​ក្រុមជំនុំនៅតាមក្រុងនានាជាច្រើន។ ​ដោយគ្រីស្តបរិស័ទក្នុងក្រុងទាំងនោះជួបប្រទះបញ្ហាផ្សេងៗ​ពួក​គេតែងតែសរសេរ​សំបុត្រមកសួរយោបល់ពីលោក។ ​‌​លោកក៏សរសេរលិខិតជាច្រើនច្បាប់​ដើម្បីជួយ​ដោះស្រាយបញ្ហារបស់គេ​  លើកទឹកចិត្តគេ  ​ព្រមទាំង​ជួយ​កសាងជំនឿរបស់​គេផង។​

លោកប៉ូលបានសរសេរលិខិតទាំងនេះក្នុងចន្លោះ​គ.ស.​៥១-៦៤​‌‌‌គឺមុនពេលលោកម៉ាកុស​លោកលូកា​‌‌‌លោកម៉ាថាយ​និង​លោកយ៉ូហាន​ចងក្រងគម្ពីរដំណឹងល្អទៅទៀត។​‌‌‌‌ដូច្នេះ​‌លិខិតទាំងនេះជាឯកសារ​ដើមដំបូងនៃគម្ពីរសម្ពន្ធមេត្រី​ថ្មី​ ហើយមានសារសំខាន់​ជាទីបំផុត។

ជនជាតិយូដានៅសម័យនោះយល់ថាលោកប៉ូលបានក្បត់សាសនារបស់គេ ​គេក៏ស្អប់លោក​ហើយបង្ក​រឿង​ឲ្យលោកជាប់ឃុំឃាំង​ជា​ច្រើនលើកច្រើនសា។‌​នៅពេលចុងក្រោយ​លោកបានសុំឲ្យគេ​បញ្ជូនសំណុំរឿងរបស់លោកទៅថ្វាយព្រះចៅ​អធិរាជនៅ​ក្រុងរ៉ូម​កាត់​ក្តី។​លុះដល់គ.ស.  ៦៤​ព្រះចៅ​អធិរាជណេរ៉ុងបានចាប់ផ្ដើមធ្វើ​ទុក្ខបៀតបៀន គ្រីស្តបរិស័ទ​‌ពេលនោះ‌​គេបានធ្វើឃាតលោក​ពេត្រុស​/​​សិលា​ ហើយក្រោយមក​ទៀត‌‌​លោកប៉ូលក៏ត្រូវគេកាត់ក​ប្រហារជីវិត​ដែរ។​

ក្រុងរ៉ូម៖ កាលពីដើម​ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូមុំាងដែលមានព្រះចៅអធិរាជសេសារគ្រប់​គ្រង។​‌‌‌   សព្វថ្ងៃ‌​ក្រុងនេះ​ជារ​ដ្ឋ​​​​​ធានី​របស់​​​ប្រទេសអ៉ីតាលី។​

                មុនពេលសរសេរលិខិតនេះ​លោកប៉ូលពុំដែលបានទៅក្រុងរ៉ូមទេ​‌‌‌តែលោកស្គាល់គ្រីស្តបរិស័ទជាតិ​យូដាជាច្រើននៅក្រុងនោះ​‌‌‌ព្រោះជនជាតិយូដាតែងតែធ្វើដំណើរទៅមក​ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។​ លោកសរសេរលិខិតនេះក្នុងអំឡុងគ.ស.  ៥៧-៥៨​គឺពេល​លោកស្នាក់នៅក្រុងកូរិនថូស  (រ៉ូម១៦.២៣)។ ​ប៉ុន្មានខែមុនលោកសរសេរលិខិតជូនគ្រីស្តបរិស័ទនៅក្រុងរ៉ូម​លោកក៏បានសរសេរ​លិខិត​​មួយច្បាប់​​ផ្ញើ​ជូនគ្រីស្តបរិស័ទ​នៅស្រុកកាឡាទីដែរ​ដើម្បីរំលឹកគេឲ្យដឹងថា​ព្រះជាម្ចាស់សង្គ្រោះមនុស្សមកពីគេ​ជឿ មិនមែន​មក​ពីគេសន្សំកុសលផលបុណ្យ​ដោយប្រព្រឹត្តតាមវិន័យនោះឡើយ។ ​ដូច្នេះ​ក្នុងលិខិតផ្ញើ​ទៅគ្រីស្តបរិស័ទនៅក្រុងរ៉ូមនេះ‌​លោកបាន​លាត​ត្រដាងជំនឿរបស់លោក​តាមសេចក្ដីដែលលោកបាន​ពន្យល់ត្រួសៗ​ដល់គ្រីស្តបរិស័ទនៅស្រុកកាឡាទី។

គោលសំខាន់ៗ​​

•‌  ១-៤: លោកប៉ូលបញ្ជាក់ថា​មនុស្សគ្រប់ៗ រូប‌​មិនថាជាតិណាសាសន៍ណាទេ​សុទ្ធតែជាប់បាបទាំងអស់គ្នា​‌គឺគ្មានទំនាក់​ទំនងជាមួយ​នឹង​ព្រះជាម្ចាស់។ ​ដូច្នេះ‌​គេចាំបាច់ត្រូវតែជឿលើព្រះយេស៊ូជាព្រះសង្គ្រោះ​‌ដើម្បីឲ្យបានសុចរិត​និង​ទទួលជីវិតពីព្រះជាម្ចាស់។ ​ព្រះអង្គ​ប្រោសតែអ្នកជឿឲ្យបានសុចរិត​ដូចពីមុន​ទ្រង់​បានប្រោសលោកអប្រាហាំ​ក្នុងគម្ពីរសម្ពន្ធ​មេត្រីចាស់ដែរ។

•‌  ៥-៦:     លោកប៉ូលបរិយាយអំពីអត្ថន័យនៃពិធីជ្រមុជទឹក​គឺមនុស្សទាំងអស់ដែលជឿ‌​បានចូលរួមជាមួយ​ព្រះយេស៊ូ​ដែលសោយទិវង្គត​‌និង​មានព្រះជន្មរស់ឡើងវិញ។​ មនុស្សគ្រប់ៗរូបសុទ្ធតែជាប់បាប​រួម​ជាមួយលោកអដំាយ៉ាងណា​គេក៏អាចទទួលការសង្គ្រោះ​ដោយរួម​ជាមួយព្រះយេស៊ូយ៉ាងនោះដែរ​ឲ្យតែគេជឿលើ​ព្រះអង្គ។

•‌  ៧‌៨‌:‌      បរិយាយអំពីការរារែករបស់មនុស្ស​ព្រោះមានកិលេសតណ្ហាគ្រប់យ៉ាងទាក់ទាញចិត្តឲ្យឃ្លាតឆ្ងាយ​ពីព្រះជាម្ចាស់​ប៉ុន្តែ‌​ព្រះអង្គមាន​ព្រះហឫទ័យអាណិតអាសូរគេ​និង​ប្រទានព្រះវិញ្ញាណផ្ទាល់របស់​ព្រះអង្គ មកអ្នកជឿ​  ដើម្បី​រំដោះគេឲ្យមានសេរីភាពដ៏ពិត​ប្រា​កដ។​

•  ‌៩-១១: លោកប៉ូលបានយកប្រវត្តិសាស្ត្ររបស់ជនជាតិអ៉ីស្រាអែល​មករិះគិតអំពីគម្រោងការដ៏លាក់កំបាំងរបស់​ព្រះជាម្ចាស់​ដែល​សព្វ​ព្រះ​ហឫទ័យ​សង្គ្រោះ​មនុស្ស​គ្រប់​ជាតិសាសន៍។

•  ១២-១៥: បរិយាយអំពីរបៀបរស់នៅតាមជីវិតថ្មីរបស់គ្រីស្តបរិស័ទ​គឺទំនាក់ទំនងជាមួយព្រះជាម្ចាស់​ជាមួយ​អ្នកកាន់អំណាច​  និង‌  ជាមួយអ្នកមាន​ជំនឿដូចគ្នា។

                លិខិតនេះមានសារសំខាន់ជាងលិខិតឯទៀតៗ​ព្រោះលោកប៉ូលវែកែញកយ៉ាងល្អិតល្អន់អំពីគោល​ជំនឿរបស់គ្រីស្តបរិស័ទ​ គឺព្រះជាម្ចាស់សង្គ្រោះមនុស្សលោកដោយគេមានជំនឿលើព្រះយេស៊ូ​មិនមែន​ដោយសន្សំផលបុណ្យ‌  ឬ  ‌គ្រាន់តែ​គោរពតាមវិន័យនោះឡើយ។

លិខិតរបស់លោកប៉ូលផ្ញើជូន

គ្រីស្ដបរិស័ទនៅក្រុងរ៉ូម

ជំពូក ១

សេចក្ដីផ្ដើម

១  ខ្ញុំ ​ ប៉ូល​  ជា​អ្នក​បម្រើ​ក​របស់​ព្រះគ្រីស្ត​យេស៊ូ​ព្រះជា​ម្ចាស់* បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​គ្រីស្តទូត*​និង​ជ្រើសរើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះអង្គ។

២  ដំណឹងល្អ​នេះ​ព្រះជា​ម្ចាស់​បាន​សន្យា​ទុក​ជា​មុន ​ ក្នុង​ព្រះគម្ពីរ​ ​តាមរយៈ​ពួក​ព្យាការី*របស់​ព្រះអង្គ​ ៣  ស្ដី​អំពី​ព្រះ​បុត្រា​របស់​ព្រះអង្គ។​ បើ​គិត​ជា​មនុស្ស​ព្រះ​បុត្រា​ប្រសូត​មក​ក្នុង​ព្រះរាជ​វង្ស​របស់​ព្រះបាទ​ដាវីឌ​ ៤  តែ​បើ​គិត​ជា​ព្រះ​វិញ្ញាណ​ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ខ​ ព្រះ​ជា​ម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ជា​ព្រះ​បុត្រា​ ប្រកប​ដោយ​ឫទ្ធានុភាព​ដោយ​ប្រោស​ព្រះអង្គ​ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។​ ៥  តាម​រយៈ​ព្រះ​បុត្រា​ គឺ​ព្រះ​យេស៊ូ​គ្រីស្ត​ជា​អម្ចាស់​នៃ​យើង​ព្រះជា​ម្ចាស់​បាន​ប្រណី​សន្ដោស​យើង​និង​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​ជា​គ្រីស្តទូត​ ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ​ សម្រាប់​លើក​តម្កើង​ព្រះនាម​ព្រះអង្គ។​   បងប្អូន​ដែល​ព្រះ​យេស៊ូ​គ្រីស្ត​បាន​ត្រាស់ហៅ​ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងនោះ​ដែរ។​

  សូម​ជំរាប​មក​បងប្អូន​ទាំងអស់​ នៅ​ក្រុង​រ៉ូម​ជា​អ្នក​ដែល​ព្រះជា​ម្ចាស់​ស្រឡាញ់​ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជាជន​ដ៏​វិសុទ្ធ។

សូម​ព្រះជា​ម្ចាស់​ជា​ព្រះបិតា​របស់​យើង​ និង​ព្រះ​យេស៊ូ​គ្រីស្ត​ជា​អម្ចាស់​ប្រណី​សន្ដោស​ និង​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បងប្អូន!។

លោកប៉ូលមានបំណងទៅសួរសុខទុក្ខគ្រីស្តបរិស័ទនៅក្រុងរ៉ូម

៨  ជា​បឋម​ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះជា​ម្ចាស់​របស់​ខ្ញុំ​តាម​រយៈ​ព្រះយេស៊ូ​គ្រីស្ត*​ ព្រោះតែ​បងប្អូន​ទាំង​អស់​គ្នា​ ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន​ក្នុង​សកល​លោក​ទាំង​មូល។​ ៩  ព្រះជា​ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹងល្អ*​ អំពី​ព្រះ​បុត្រា​របស់​ព្រះអង្គ​​ ទ្រង់​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា​ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច​ ១០  គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន*​ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខទុក្ខ​បងប្អូន​ ​បើ​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ។​១១ ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បងប្អូន​យ៉ាង​ខ្លាំង​ ដើម្បី​ចែក​ព្រះ​អំណោយ​ទាន​ណាមួយ​ របស់​ព្រះ​វិញ្ញាណ​ជូន​បងប្អូន​ ឲ្យ​បងប្អូន​បាន​មាំមួន​ឡើង​ ​១២  គឺ​ថា​ពេល​យើង​នៅ​ជាមួយ​គ្នា​ យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​​ដោយ​ជំនឿ​ដែល​យើង​មាន​រួមគ្នា​ ទាំង​បងប្អូន​ទាំង​ខ្ញុំ។

១៣  បងប្អូន​អើយ​ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា​ ខ្ញុំ​មាន​គម្រោងការ​ចង់​មក​ជួប​បងប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ​ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បងប្អូន​ ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯទៀតៗ​ដែរ​​ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។​​១៤​ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​គ​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត​ ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។​ ​១៥ ដូច្នេះ​ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹងល្អ​មក​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ​ ១៦ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹងល្អ​ទេ​ ​ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជា​ម្ចាស់​ សម្រាប់​សង្គ្រោះ​អស់អ្នក​ដែល​ជឿ​ គឺ​មុន​ដំបូង​សាសន៍​យូដា​ បន្ទាប់មក​សាសន៍​ក្រិក។​ ​១៧​ដំណឹងល្អ​នេះ​សម្ដែង​ឲ្យ​ដឹង​ថា​ព្រះជា​ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត​ដោយសារ​ជំនឿ​ និង​ឲ្យ​គេ​កាន់​តាម​ជំនឿឃ​ដូច​មាន​ចែង​ទុក​មក​ថា​ «មនុស្ស​សុចរិត​មាន​ជីវិត​រស់​ដោយ​សារ​ជំនឿ»ង។

ទោសរបស់មនុស្សលោក

១៨  ព្រះជា​ម្ចាស់​សម្ដែងព្រះពិរោធច​ពីស្ថានបរម​សុខ*មក​ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍​ព្រះអង្គ​ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែល​មនុស្សលោកប្រព្រឹត្ត​ទាំងយកអំពើទុច្ចរិតនោះ​ខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក​១៩  ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះជាម្ចាស់​នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ​ព្រោះ​ព្រះ​អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ។​២០លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ​ដែល​មនុស្សមើលពុំឃើញ​ គឺឫទ្ធានុភាពដែលនៅស្ថិត​ស្ថេរអស់កល្បជានិច្ចក្តី​ឬ​ឋានៈរបស់ព្រះអង្គជា​ព្រះជាម្ចាស់ក្តីឆ​ព្រះអង្គបានសម្ដែងឲ្យគេ​ឃើញ​តាំងពីកំណើតពិភពលោកមកម៉្លេះ​នៅ​ពេលណា​ដែល​គេ​រិះគិត​អំពីស្នា​ព្រះហស្ត​របស់​ព្រះ​អង្គ។​ដូច្នេះ​គេពុំអាចដោះសាខ្លួនបានឡើយ​២១  ដ្បិតគេបានស្គាល់ព្រះជាម្ចាស់​តែពុំបានលើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ឲ្យសមនឹង​ឋានៈរបស់ព្រះជាម្ចាស់ទេ​ហើយគេក៏ពុំបាន​អរព្រះគុណព្រះអង្គទៀតផង។​ផ្ទុយទៅវិញ​គេ​បានវង្វេងទៅតាមការរិះគិតរបស់ខ្លួន​ហើយចិត្ត​ល្ងីល្ងើរបស់គេ​ក៏បែរទៅជាងងឹតសូន្យសុងដែរ។​២២គេអួតអាងថាខ្លួនមានប្រាជ្ញា​តែបែរជាលេលា​ទៅវិញ។​២៣  គេមិនបានលើកតម្កើងសិរីរុងរឿង​របស់ព្រះជាម្ចាស់​ដែលគង់នៅអស់កល្បជានិច្ចទេ​គឺបែរជាយករូបសំណាក​ដូចជារូបតំណាងមនុស្ស​ដែលរមែងតែងតែស្លាប់ជ​យករូបតំណាងសត្វ​ស្លាប​សត្វជើងបួន​និង​សត្វលូនវារ​មកគោរព​ថ្វាយបង្គំជំនួសវិញ។​២៤  ហេតុនេះហើយបានជា​ព្រះជាម្ចាស់​បណ្តោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្តអំ​ពើ​សៅហ្មង​តាមទំនើងចិត្តលោភលន់របស់គេរហូត​ដល់​ទៅ​បន្ថោក​រូបកាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។​២៥  ពួកគេនិយមព្រះក្លែងក្លាយ​ជាជាង​ព្រះដ៏ពិតប្រាកដឈ​ហើយនាំគ្នាថ្វាយបង្គំ​និង​គោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត​មកជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំងអស់​នោះ​វិញ។​​សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!​អាម៉ែន!។​២៦ហេតុនេះហើយបានជាព្រះជាម្ចាស់​បណ្តោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប​គឺ​ស្រីៗនាំគ្នាលះបង់ការរួមបវេណី​តាមរបៀបធម្មតា​ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ​២៧  រីឯប្រុសៗ​ក៏ដូច្នោះដែរ​គេបានលះបង់ការរួមបវេណីជាមួយ​ស្រីៗតាមរបៀបធម្មតា​ហើយពុះកញ្ជ្រោលស្រើប​ស្រាលតែនឹងប្រុសៗគ្នាឯង។​គេប្រព្រឹត្តអំពើ​ដែលគួរឲ្យអៀនខ្មាស​រវាងប្រុស​និង​ប្រុស។​ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់​សមនឹង​ការវង្វេងរបស់គេ។

                ២៨  ដោយពួកគេយល់ថា​មិនបាច់ស្គាល់ព្រះជា​ម្ចាស់យ៉ាងច្បាស់​ព្រះអង្គក៏បណ្តោយគេទៅតាម​គំនិតឥតពិចារណារបស់ខ្លួន​គឺឲ្យគេប្រព្រឹត្ត​អំពើដែលមិនត្រូវប្រព្រឹត្ត។២៩  ចិត្តរបស់ពួកគេ​ពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង​គំនិត​អាក្រក់​គំនិតលោភលន់​គំនិតពាល​ពេញទៅ​ដោយចិត្តច្រណែនឈ្នានីស​ចង់សម្លាប់គេ​ឈ្លោះ​ប្រកែក​ល្បិចកិច្ចកល​និង​អបាយមុខ។​ពួកគេ​ចូលចិត្តបរិហារកេរ្តិ៍គ្នា​៣០  និយាយដើមគ្នា​តាំង​ខ្លួនជាសត្រូវនឹងព្រះជាម្ចាស់​មានចិត្តកំរោល​ឃោរឃៅ​មានអំនួតអួតបំបោ៉ង​ប្រសប់ខាង​ប្រព្រឹត្តអំពើអាក្រក់​មិនស្តាប់បង្គាប់ឪពុកម្តាយ។​៣១  ពួកគេជាមនុស្សល្ងីល្ងើ​មានចិត្តមិនទៀង​ជា​មនុស្សអត់ចិត្ត​មិនចេះអាណិតអាសូរ។​៣២  ពួក​គេស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់​ស្រាប់ហើយថា​អ្នកណាប្រព្រឹត្តបែបនេះ​នឹងត្រូវ​ទទួលទោសដល់ស្លាប់។​គេមិនត្រឹមតែប្រព្រឹត្ត​ខ្លួនឯងប៉ុណ្ណោះទេ​គឺថែមទាំងយល់ស្របជាមួយ​អ្នកដែលប្រព្រឹត្តអំពើបែបនោះផងដែរ។

ជំពូក ២

ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះជាម្ចាស់

១  ចំពោះអ្នក  ​អ្នកថ្កោលទោសគេ ​  ​  ទោះបីអ្នកជានរណាក៏ដោយ​ក៏អ្នកពុំអាច​ដោះសាខ្លួនបានដែរ។​ពេលណាអ្នកថ្កោលទោស​គេអ្នកក៏ដាក់ទោស ខ្លួនឯង​ព្រោះអ្នកថ្កោលទោស​គេ​តែអ្នកបានប្រព្រឹត្តដូចគេដែរ។​  យើងដឹង​ថាព្រះជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។​   រីឯអ្នក​អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ​តែអ្នក​ប្រព្រឹត្តដូចគេដែរនោះ​តើអ្នកនឹកស្មានថានឹងបាន​រួចខ្លួន​  ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នក​ឬ ?​    ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស​ព្រះហឫទ័យយោគយល់​និង​ព្រះហឫទ័យអត់ធ្មត់​ដ៏ទូលំទូលាយរបស់ព្រះអង្គ!​តើអ្នកមិនទទួល​ស្គាល់ថា​ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរស​ដូច្នេះ​ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេ​ឬ?​  ក៏ប៉ុន្តែ​ដោយអ្នកមានចិត្តរឹងរូស​មិន​ព្រមកែប្រែចិត្តគំនិតទេនោះ​អ្នកកំពុងតែសន្សំ​ទោស​ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធញ​ជាថ្ងៃ​ដែល​ព្រះអង្គ​នឹង​សម្ដែង​ការ​វិនិច្ឆ័យទោស​ដោយយុត្តិធម៌​ គឺព្រះជាម្ចាស់នឹងប្រទានផល​ឲ្យម្នាក់ៗ​តាមអំពើដែលខ្លួនបានប្រព្រឹត្តដ​។​  ព្រះអង្គប្រទានជីវិតអស់ កល្បជានិច្ច​ដល់អស់​អ្នកដែលព្យាយាមប្រព្រឹត្តអំពើល្អ​ហើយស្វែងរក​សិរីរុងរឿង​កិត្តិយស​និង​អ្វីៗដែលមិនចេះសាប​សូន្យ ​  តែទ្រង់ព្រះពិរោធ​និង​ដាក់ទោសយ៉ាង​ធ្ងន់  ចំពោះអស់អ្នកដែលគិតតែឈ្លោះប្រកែក​មិន​ព្រមស្តាប់តាមសេចក្ដីពិត​គឺបែរទៅស្តាប់តាម​សេចក្ដីទុច្ចរិតវិញ។​ទុក្ខលំបាក​ការតប់ប្រមល់​អន្ទះអន្ទែង​នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ត​អំពើអាក្រក់ជាមិនខាន​គឺមុនដំបូង​ដល់សាសន៍​យូដា​បន្ទាប់មក​សាសន៍ក្រិក!​១០  រីឯសិរីរុង​រឿង កិត្តិយស​និង​សេចក្ដីសុខសាន្ត​នឹងកើតមាន​ដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ​មុនដំបូង​ដល់សាសន៍យូដា​បន្ទាប់មក​សាសន៍ក្រិក!​១១  ដ្បិត​ព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។

១២  អស់អ្នកដែលប្រព្រឹត្តអំពើបាប​ដោយមិន​ស្គាល់គម្ពីរវិន័យ*របស់លោកម៉ូសេ​នឹងត្រូវវិនាស​ទាំងគ្មានគម្ពីរវិន័យ។​​រីឯអស់អ្នកដែលប្រព្រឹត្ត​អំពើបាប​ដោយស្គាល់គម្ពីរវិន័យ​គេនឹងត្រូវទទួល​ទោស​ស្របតាមគម្ពីរវិន័យនោះដែរ​១៣  ដ្បិតមិន​មែនអ្នកស្តាប់គម្ពីរវិន័យប៉ុណ្ណោះទេ​ដែលបាន​សុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់​គឺអ្នក​ប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ​ដែលព្រះអង្គ​ប្រោសឲ្យបានសុចរិត។​១៤  ពេលសាសន៍ដទៃ​ដែលពុំស្គាល់គម្ពីរវិន័យរបស់លោកម៉ូសេ​នាំគ្នា​ប្រតិបត្តិតាមដោយឯកឯង​នូវសេចក្ដីដែលវិន័យ​ចែងទុក​គឺទោះបីគេមិនស្គាល់វិន័យក៏ដោយ​ក៏​ខ្លួនគេនោះហើយជាវិន័យរបស់គេ។​ ១៥  ត្រង់នេះ​គេបង្ហាញឲ្យឃើញថា​កិច្ចការដែលវិន័យចែង​ទុកឲ្យធ្វើនោះ​មានចារឹកនៅក្នុងដួងចិត្តរបស់​គេស្រាប់ហើយ។​មនសិការរបស់គេ​ព្រមទាំង​ការរិះគិតរបស់គេ​ដែលនាំឲ្យមានការចោទ​ប្រកាន់ខ្លួន​ឬ​ដោះសាខ្លួន​ក៏ផ្ដល់សក្ខីភាពអំពីការ​នេះដែរ។​១៦  ការនេះនឹងលេចមកឲ្យឃើញ​ច្បាស់​នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស​មនុស្សលោក​គឺព្រះអង្គនឹងវិនិច្ឆ័យ​តាមរយៈព្រះ​គ្រីស្តយេស៊ូ​នូវអំពើដែលគេប្រព្រឹត្ត​ដោយលាក់​កំបាំង​  ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។

សាសន៍យូដា  និង  គម្ពីរវិន័យ

១៧ចំពោះអ្នកវិញ​អ្នកមានឈ្មោះជាសាសន៍​យូដា​អ្នកពឹងផ្អែកលើគម្ពីរវិន័យរបស់លោកម៉ូសេ​ហើយអួតអាងខ្លួនថា​ជាកូនចៅរបស់ព្រះជាម្ចាស់​១៨អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ​និង​បាន​ទទួលការអប់រំពីគម្ពីរវិន័យ*​ឲ្យចេះរិះគិត​ពិចារណាមើលថា​ការណាសំខាន់ជាងគេ​១៩ អ្នក​ជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់​ជាពន្លឺ​បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត​២០  ជាគ្រូ​អប់រំមនុស្សល្ងង់​ជាគ្រូបង្រៀនមនុស្សតូចតាចឋ​ព្រោះអ្នកជឿជាក់ថា​ការស្គាល់ព្រះជាម្ចាស់​និង​សេចក្ដីពិត​សុទ្ធតែមានចែងនៅក្នុងគម្ពីរវិន័យទាំង​អស់។​ ២១  អ្នកប្រៀនប្រដៅគេ​ម្តេចក៏អ្នកមិន​ប្រដៅខ្លួនឯងផង!​អ្នកហាមគេមិនឲ្យលួច​តែខ្លួនឯងក៏លួចគេដែរ ! ​២២អ្នកប្រាប់គេមិន​ឲ្យប្រព្រឹត្តអំពើផិតក្បត់​តែខ្លួនឯងក៏ផិតក្បត់​ដែរ!​អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ​តែ​អ្នកបែរជាប្លន់​វិហារ​របស់ព្រះ​ទាំងនោះ​ទៅវិញ!ឌ ២៣  អ្នកអួតអាងលើវិន័យ​តែអ្នកបែរជាបង្អាប់​កិត្តិយសព្រះជាម្ចាស់​ដោយប្រព្រឹត្តល្មើសវិន័យ ​២៤  ដូចមានចែងទុកមកថា​«ព្រោះតែអ្នករាល់គ្នា​បាន​ជា​សាសន៍​ដទៃ​ប្រមាថ​ព្រះ​នាម​របស់​ព្រះជា​ម្ចាស់»​ឍ។

២៥  ការកាត់ស្បែក*មានប្រយោជន៍​លុះត្រាតែ​អ្នកប្រតិបត្តិតាមវិន័យ​ប៉ុន្តែ​បើអ្នកប្រព្រឹត្តល្មើស​វិន័យ​ការកាត់ស្បែករបស់អ្នក​ទុកដូចជាមិនកាត់​ទៅវិញ។​ ២៦  ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់​តាមបទបញ្ជារបស់វិន័យ​ព្រះជាម្ចាស់ក៏ចាត់ទុក​គេដូចជាបានកាត់ស្បែកដែរ!។ ​២៧  ជនដែលមិន​កាត់ស្បែកផ្នែកខាងរូបកាយ​តែប្រតិបត្តិតាម​វិន័យ​គេមុខជាដាក់ទោសអ្នកមិនខាន​ព្រោះអ្នក​មានវិន័យសរសេរជាលាយលក្ខណ៍អក្សរ​ហើយ​បានទទួលពិធីកាត់ស្បែក​តែអ្នកបែរជាប្រព្រឹត្ត​ល្មើសវិន័យ។ ​២៨សាសន៍យូដាដ៏ពិតប្រាកដ​មិន​ស្ថិតនៅត្រង់សំបកក្រៅទេ​រីឯការកាត់ស្បែកដ៏​ពិតប្រាកដ​ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយ​នោះដែរ​ ​២៩  សាសន៍យូដាដ៏ពិតប្រាកដ​សំដៅទៅ​ផ្នែកខាងក្នុងចិត្តឯណោះវិញ​រីឯការកាត់ស្បែក​ដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ​គឺជាការកាត់​ស្បែក​ស្របតាមព្រះវិញ្ញាណ​មិនមែនតាមវិន័យ​ជាលាយលក្ខណ៍អក្សរនោះឡើយ។​សាសន៍យូដា​ប្រភេទនេះ​ទទួលការកោតសរសើរពីព្រះជាម្ចាស់​មិនមែនពីសំណាក់មនុស្សទេ។

ជំពូក ៣

  ដូច្នេះ  តើសាសន៍យូដាប្រសើរជាងគេ            យ៉ាងណា​ហើយការកាត់ស្បែកមាន​សារប្រយោជន៍យ៉ាងណាដែរ ?​​    សាសន៍យូដា​ពិតជាប្រសើរលើស គេបំផុត​គ្រប់វិស័យទាំងអស់​មែន​គឺមុនដំបូង​ព្រះជាម្ចាស់បានប្រគល់ព្រះ​បន្ទូលមកឲ្យសាសន៍យូដា។​  បើដូច្នេះ​ត្រូវ​គិតដូចម្តេច?​ដោយមានសាសន៍ យូដាខ្លះមិន​ស្មោះត្រង់នឹងព្រះអង្គ​តើចិត្តមិនស្មោះត្រង់របស់​គេ​នឹង​នាំ​ឲ្យ​ព្រះ​ជា​ម្ចាស់​លែង​មាន​ព្រះ​ហឫ​ទ័យស្មោះត្រង់ដែរឬ?  មិនដូច្នោះទេ​ទោះបី​មនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី​ក៏ព្រះជា​ម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ​ដូចមាន​ចែងទុក​មកថា  :

                                «ត្រូវឲ្យគេទទួលស្គាល់ថាព្រះអង្គសុចរិត​

                                ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ

                                ហើយព្រះអង្គនឹងមានជ័យជំនះ

                                នៅពេលគេកាត់ក្តីព្រះអង្គ»​ណ។

                  ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យឃើញថាព្រះជាម្ចាស់សុចរិត​តើឲ្យ​យើងថាដូចម្តេចទៅវិញ?​ប្រសិនបើព្រះជាម្ចាស់​ដាក់ទោសយើងត​តើបានសេចក្ដីថាព្រះអង្គមិន​សុចរិតឬ?​(ខ្ញុំនិយាយដូច្នេះ​គឺនិយាយតាម​របៀបមនុស្សលោក)។​  មិនដូច្នោះទេ!​ប្រសិន​បើព្រះជាម្ចាស់មិនសុចរិត ​តើឲ្យព្រះអង្គ​វិនិច្ឆ័យទោសមនុស្សលោកដូចម្តេចកើត?

                ​មួយវិញទៀត​បើការកុហករបស់ខ្ញុំធ្វើឲ្យ​ព្រះហឫទ័យសច្ចៈថរបស់ព្រះជាម្ចាស់​លេចចេញ​មកយ៉ាងច្បាស់​ដើម្បីលើកតម្កើងសិរីរុងរឿង​របស់ព្រះអង្គមែននោះ​ហេតុដូចម្តេចបានជាខ្ញុំ​ត្រូវតែទទួលទោស​ក្នុងនាមជាមនុស្សបាបទៅ​វិញ ? ​ បើដូច្នេះ​ម្តេចក៏យើងមិននាំគ្នាប្រព្រឹត្ត​អំពើអាក្រក់​ដើម្បីឲ្យមានផលល្អកើតចេញ​មក​ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា​យើងបាន​និយាយបែបនេះ! ​អ្នកទាំងនោះមុខ​តែទទួល​ទោសជាពុំខាន!

គ្មានមនុស្សណាម្នាក់សុចរិតទេ

                  បើដូច្នេះ​យើងដែលជាសាសន៍យូដា​តើយើង​ប្រសើរជាងគេឬ?​ទេ​យើងមិនប្រសើរជាងគេ​ទាល់តែសោះ!​ដ្បិតយើងបានបញ្ជាក់រួចមក​ហើយថា​មនុស្សទាំងអស់​ទោះបីសាសន៍យូដាក្តី​សាសន៍ក្រិកក្តី​សុទ្ធតែមានបាបសោយរាជ្យពីលើ​ទាំងអស់គ្នា​ ១០  ដូចមានចែងទុកមកថា៖

                                «គ្មានមនុស្សណាសុចរិតឡើយ  

                                សូម្បីតែម្នាក់ក៏គ្មានផង

                ១១              គ្មាននរណាម្នាក់ដឹងខុសត្រូវ

                                គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។

                ១២              មនុស្សគ្រប់ៗរូបបានវង្វេង

                                ចេញឆ្ងាយពីព្រះជាម្ចាស់​

                                ហើយវិនាសបាត់បង់ជាមួយគ្នា

                                គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ​

                                សូម្បីតែម្នាក់ក៏គ្មានផង»​ទ។

                ១៣              «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច

                                នៅបើកចំហ

                                អណ្តាតរបស់គេគ្រលាស់តែពាក្យ

                                បោកបញ្ឆោត​

                                មាត់របស់គេមានបង្កប់នូវពិសពស់វែក»ធ។

                ១៤              «មាត់របស់គេពោរពេញទៅដោយពាក្យ

                                អពមង្គល​  និង  ពាក្យជូរចត់»ន។

                ១៥              «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម

                ១៦              គេទៅកន្លែងណា​

                                កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។

                ១៧              គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ»​ប។

                ១៨              «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់

                                សោះឡើយ»ផ។

                ១៩  យើងដឹងថា​គ្រប់សេចក្ដីដែលមានចែងទុក​ក្នុងគម្ពីរវិន័យ*​សុទ្ធតែចែងទុកសម្រាប់អស់អ្នក​ដែលចំណុះវិន័យ​ដើម្បីកុំឲ្យមនុស្សណាម្នាក់​រកពាក្យដោះសាបាន​ហើយឲ្យពិភពលោក​ទាំងមូលទទួលទោស​នៅចំពោះព្រះភ័ក្ត្ររបស់​ព្រះជាម្ចាស់។​២០  ដូច្នេះ​គ្មាននរណាម្នាក់បាន​សុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ​ដោយការ​ប្រព្រឹត្តតាមវិន័យនោះទេ​ព្រោះវិន័យគ្រាន់តែនាំ​ឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។

ព្រះជាម្ចាស់ប្រោសឲ្យមនុស្សបានសុចរិត​ដោយសារជំនឿលើព្រះយេស៊ូគ្រីស្ត

                ២១ឥឡូវនេះ​ព្រះជាម្ចាស់សម្ដែងឲ្យយើង​ដឹង​អំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យបាន​សុចរិត​គឺព្រះអង្គមិនគិតពីវិន័យ*ទេ​ដូចគម្ពីរ​វិន័យ​និង​គម្ពីរព្យាការី*​បានបញ្ជាក់ទុកស្រាប់។​២២  ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ​លើព្រះ​យេស៊ូគ្រីស្តឲ្យបានសុចរិត​គឺព្រះអង្គធ្វើដូច្នេះ​ចំពោះអស់អ្នកដែលជឿ។​មនុស្សទាំងអស់មិន​ខុសគ្នាត្រង់ណាឡើយ​ ២៣  គ្រប់ៗគ្នាសុទ្ធតែបាន​ប្រព្រឹត្តអំពើបាប​ហើយគ្មានសិរីរុងរឿងពរបស់​ព្រះជាម្ចាស់នៅជាមួយ​  ២៤  តែព្រះជាម្ចាស់ប្រោស​គេឲ្យបានសុចរិត​ដោយឥតគិតពីបុណ្យដែល​គេសន្សំភនោះទេ​គឺព្រះអង្គប្រោសគេឲ្យបាន​សុចរិត​តាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ​អង្គ​ដោយព្រះយេស៊ូគ្រីស្តលោះគេ។​២៥  ព្រះជា​ម្ចាស់​បាន​តំរូវ​ឲ្យ​ព្រះយេស៊ូ​ធ្វើ​ជា​យញ្ញបូជា​សម្រាប់លោះអស់អ្នកដែលមានជំនឿ​ឲ្យរួចពី​បាប​ដោយសារព្រះលោហិតរបស់ព្រះអង្គ។​ធ្វើ​ដូច្នេះ​ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោស​មនុស្សឲ្យបានសុចរិត​គឺពីដើម​ព្រះអង្គពុំបាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប​២៦  ក្នុងគ្រា​ដែល​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់​ដល់គេនោះទេ។​ឥឡូវនេះ​ព្រះអង្គសព្វព្រះហឫ​ទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យបានសុចរិត​ដើម្បីសម្ដែងថាព្រះអង្គសុចរិត​ហើយ​ទ្រង់​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូ​ឲ្យ​បានសុចរិតផងដែរ​។

                ២៧  ដូច្នេះ​តើមនុស្សអាចមានមូលហេតុអ្វីអួត​អាងខ្លួនបាន?​គ្មានទាល់តែសោះ!​គេអាចពឹង​លើអ្វី?​ពឹងលើកុសលផលបុណ្យឬ?​ទេ​គឺពឹង​ផ្អែកលើជំនឿវិញ​ ២៨  ដ្បិតយើងយល់ថា​ព្រះជា​ម្ចាស់ប្រោសមនុស្សឲ្យបានសុចរិត​មកពីគេ​មានជំនឿ​មិនមែនមកពីគេប្រព្រឹត្តតាមវិន័យ​នោះឡើយ។​២៩  បើមិនដូច្នោះទេ​ព្រះអង្គជា​ព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ!​តើព្រះអង្គ​មិនមែន​ជា​ព្រះ​របស់​សាសន៍ដទៃ​ផង​ដែរ​ទេ​ឬ​?​មែន!​ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។​ ៣០  មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ​ដែល​ប្រោសសាសន៍យូដាឲ្យបានសុចរិត​មកពីគេ​មានជំនឿ​ហើយក៏ប្រោសសាសន៍ដទៃឲ្យបាន​សុចរិត​ដោយគេមានជំនឿដែរ។​ ៣១  ដូច្នេះ​តើមានន័យថា​យើងយកជំនឿមកបំបាត់តម្លៃ​វិន័យចោលឬ?​ទេ​មិនមែនដូច្នោះ​ទេ!​គឺយើង​ធ្វើឲ្យវិន័យរឹតតែមានតម្លៃថែមទៀត។

លោកអប្រាហាំបានសុចរិត  ដោយសារជំនឿ

ជំពូក ៤

  ដូច្នេះ​  ចំពោះលោកអប្រាហាំ  ដែលជា

បុព្វបុរស*របស់យើង​តើយើងគិតដូច​ម្តេច?​ផ្នែកខាងលោកីយ៍ម​តើលោកបានទទួល​អ្វីខ្លះ?​   ប្រសិនបើលោកអប្រាហាំបានសុចរិត​ដោយសារកុសល ផលបុណ្យនោះ​លោកអាចនឹង​អួតអាងខ្លួនបានមែន។​ក៏ប៉ុន្តែ​នៅចំពោះព្រះ​ភ័ក្ត្រព្រះជាម្ចាស់ ​លោកពុំអាចអួតអាងបានទេ ​ ដ្បិតក្នុងគម្ពីរមានចែងថា​  «លោកអប្រាហាំជឿ​លើព្រះជាម្ចាស់​ហើយព្រះអង្គប្រោសលោក​ឲ្យបានសុចរិត​ដោយយល់ដល់ជំនឿនេះ»យ។​   ធម្មតា​អ្នកណាធ្វើការអ្វីមួយ​គេពុំចាត់ទុកប្រាក់​ឈ្នួលរបស់គេថាជាអំណោយទេ​គឺចាត់ទុកជា​ប្រាក់ដែលខ្លួនត្រូវតែបាន។​   ចំពោះអ្នកដែល​ពុំបានប្រព្រឹត្តតាមវិន័យ​តែមានជំនឿលើព្រះជា​ម្ចាស់ដែលប្រោស​មនុស្ស​មិន​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គឲ្យបានសុចរិត​ទ្រង់នឹងប្រោសអ្នកនោះ​ឲ្យបានសុចរិត​ដោយយល់ដល់ជំនឿរបស់គេ។

                ​ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពី​សុភ​មង្គល*​របស់​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​ប្រោស​ឲ្យបានសុចរិត​ដោយមិនគិតដល់ផលបុណ្យ​ថា  :

                               «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស

                                និង  លុបបំបាត់អំពើបាបចោល​

                                ពិតជាមានសុភមង្គលហើយ!

                               បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ

                                ពីបាបរបស់ខ្លួនទេ

​                                បុរសនោះពិតជាមានសុភមង្គលហើយ!»​រ។

                  តើមានតែសាសន៍យូដាទេឬ​ដែលអាចទទួល​សុភមង្គលនេះ​ឬមួយសាសន៍ដទៃ​ក៏អាចទទួលបាន​ដែរ?។​យើងទើបនឹងនិយាយថា​«ព្រះអង្គ​ប្រោសលោកអប្រាហាំឲ្យបានសុចរិត​ដោយ​យល់ដល់ជំនឿរបស់លោក»។​​១០  តើព្រះជាម្ចាស់​ប្រោសលោកអប្រាហាំឲ្យបានសុចរិត​នៅពេល​ណា?​ក្រោយពេលលោកទទួលពិធីកាត់ស្បែក*​ឬក៏មុននោះ?​គឺនៅមុនពេលលោកទទួលពិធី​កាត់ស្បែក​មិនមែនក្រោយពេលកាត់ស្បែកហើយ​នោះទេ!។​១១  លោកបានទទួលពិធីកាត់ស្បែក​តាមក្រោយ​ទុកជាសញ្ញាបញ្ជាក់ថាលោកបាន​សុចរិត​ដោយសារជំនឿដែលលោកមានកាលពី​មិនទាន់កាត់ស្បែកនៅ ឡើយ។​ដូច្នេះ​លោកបាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួលពិធីកាត់ស្បែក​តែមានជំនឿ​ហើយព្រះជា​ម្ចាស់ប្រោសគេឲ្យបាន សុចរិត។​១២  លោកក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ​ជាអ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់ស្បែក​ប៉ុណ្ណោះទេ​គឺថែមទាំងបានយក តំរាប់តាមជំនឿ​របស់លោកអប្រាហាំជាឪពុករបស់យើង​នៅគ្រា​ដែលលោកមិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​នោះផង។

លោកអប្រាហាំបានទទួលព្រះបន្ទូលសន្យាដោយសារជំនឿ

                ១៣  ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​មក​លោក​អប្រាហាំ​និង​ពូជពង្សរបស់លោកថា​គេនឹងបាន​ទទួលពិភពលោកទុកជាមត៌ក។​ព្រះអង្គសន្យា​ដូច្នេះ​មិនមែនមកពីលោកអប្រាហាំបានប្រតិបត្តិ​តាមវិន័យនោះទេ​គឺមកពីលោកជាមនុស្សសុចរិត​ដោយលោកមានជំនឿ។​ ១៤  ប្រសិនបើមនុស្ស​ទទួលមត៌ក​ដោយគោរពតាមវិន័យនោះ​បាន​សេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ​ហើយព្រះ​បន្ទូលសន្យាសោតក៏គ្មានតម្លៃអ្វីដែរ​១៥  ដ្បិតវិន័យ​បង្កើតឲ្យមានព្រះពិរោធល​តែនៅទីណាគ្មាន​វិន័យ​នៅទីនោះក៏គ្មានការប្រព្រឹត្តល្មើសវិន័យ​ដែរ។

                ១៦  ព្រោះតែជំនឿ​មនុស្សទទួលមត៌ក​តាមការ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់​ដូច្នេះ​ព្រះបន្ទូល​សន្យារបស់ព្រះអង្គ​មានប្រយោជន៍សម្រាប់ពូជ ពង្ស​លោកអប្រាហាំទាំងមូល​​មិន​ត្រឹមតែអស់អ្នកដែល​ប្រតិបត្តិតាមវិន័យប៉ុណ្ណោះទេ​គឺសម្រាប់អស់អ្នក​ដែលមានជំនឿដូចលោកអប្រាហាំ​ជាឪពុក របស់​យើងទាំងអស់គ្នានោះដែរ១៧  ដូចមានចែងទុក​មកថា​«យើងបានតែងតាំងអ្នកឲ្យធ្វើជាឪពុក​របស់ជាតិសាសន៍មួយចំនួនធំ»វ។​លោកជាឪពុក​របស់យើង​នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះ​ដែលលោកបានជឿ​គឺព្រះអង្គដែលប្រោសមនុស្ស​ស្លាប់ឲ្យរស់ឡើងវិញ​ហើយបានត្រាស់ហៅ​អ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។​​១៨  ទោះបី​គ្មានអ្វីជាទីសង្ឃឹមក៏ដោយ​ក៏លោកអប្រាហាំនៅ​តែមានសង្ឃឹម​និង​មានជំនឿ​ហើយលោកក៏បាន​ទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន​ស្របតាម​ព្រះបន្ទូលដែលមានថ្លែងទុកមកថា​«ពូជពង្ស​របស់អ្នកនឹងមានច្រើនយ៉ាងនេះ»ស។​​១៩  កាល​ណោះ​លោកមានអាយុជិតមួយរយឆ្នំាហើយ​ទោះ​បីលោកមើលមករូបកាយរបស់លោក​ឃើញថា​ជិតស្លាប់​និង​មើលទៅលោកយាយសារ៉ា​ឃើញថា​ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ​ក៏ជំនឿ​របស់លោកមិនអន់ថយដែរ។​២០លោកមិនបាត់​ជំនឿ​ហើយមិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់​ព្រះជាម្ចាស់ទេ​ផ្ទុយទៅវិញ​ជំនឿរបស់លោក​ធ្វើឲ្យលោកមានកម្លាំងចិត្ត​នឹងលើក​តម្កើង​សិរី​រុងរឿងរបស់ព្រះជាម្ចាស់​២១  ព្រោះលោកជឿ​ប្រាកដក្នុងចិត្តថា​បើព្រះជាម្ចាស់សន្យាធ្វើអ្វី​ព្រះអង្គ​ពិត​ជា​មាន​ឫទ្ធានុភាព​នឹង​សំរេច​តាម​បាន​មិនខាន។​២២ ហេតុនេះហើយបានជា​«ព្រះជា​ម្ចាស់ប្រោសលោកឲ្យបានសុចរិត»។២៣  ក៏​ប៉ុន្តែ​សេចក្ដីដែលមានចែងថា​«ព្រះជាម្ចាស់ប្រោស​ឲ្យបានសុចរិត»នេះ​មិនមែនសំដៅតែលើ​លោកអប្រាហាំប៉ុណ្ណោះទេ​ ២៤  គឺសំដៅមកយើង​ដែលព្រះជាម្ចាស់ប្រោសឲ្យបានសុចរិត​ព្រោះ​យើងជឿលើព្រះអង្គដែលបាន​ប្រោស​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នេះដែរ។​២៥  ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់​ព្រោះតែកំហុសរបស់យើង​ហើយព្រះជាម្ចាស់​ប្រោស​ព្រះ​អង្គ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដើម្បី​ឲ្យយើងបានសុចរិត។

ជំពូក ៥

សន្តិភាពជាមួយព្រះជាម្ចាស់

  ដូច្នេះ  ដោយព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត​​ព្រោះតែយើងមាន​ជំនឿ​យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ​តាម រយៈព្រះយេស៊ូគ្រីស្ត​ ជាអម្ចាស់នៃយើងដែរ ។   ព្រោះតែព្រះគ្រីស្ត​និង​ដោយសារជំនឿ​យើង​មានមាគ៌ាចូលទៅកាន់ជីវិតថ្មីហ ​ហើយយើងក៏​ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួន​ទាំងខ្ពស់មុខ​ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។​   មិនតែប៉ុណ្ណោះសោត​នៅពេល​យើងរងទុក្ខវេទនា​យើងនៅតែខ្ពស់មុខដដែល​ព្រោះយើងដឹងថា​ ទុក្ខវេទនានឹងនាំឲ្យយើង​ចេះអត់ធ្មត់​ ​  ការអត់ធ្មត់នាំឲ្យយើងចេះ​ស៊ូ​ទ្រាំ​ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដី​សង្ឃឹម។​   សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើង​ខកចិត្តឡើយ​ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង​ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។​    កាលយើងមិនទាន់មានកម្លាំងនៅឡើយ​លុះ​ដល់ពេលកំណត់​ព្រះគ្រីស្តបានសោយទិវង្គត​សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។​   កម្រមាននរណាម្នាក់ស៊ូប្តូរជីវិត​ដើម្បីមនុស្ស​សុចរិតណាស់​ប្រហែលជាមានម្នាក់ហ៊ានស៊ូប្តូរ​ជីវិតដើម្បីមនុស្សល្អដែរមើលទៅ !  ​ រីឯព្រះជា​ម្ចាស់វិញ​ព្រះអង្គបានបង្ហាញព្រះហឫទ័យ​ស្រឡាញ់របស់ព្រះអង្គចំពោះយើង​គឺព្រះគ្រីស្ត​បានសោយទិវង្គតសម្រាប់យើង​ក្នុងពេលដែលយើង​នៅជាមនុស្សជាប់បាបនៅឡើយ។​   ឥឡូវនេះ​បើព្រះជាម្ចាស់​ប្រោសយើងឲ្យបានសុចរិត​ដោយសារ​ព្រះ​លោហិត​របស់​ព្រះគ្រីស្ត​យ៉ាងហ្នឹង​ទៅហើយ​ព្រះអង្គរឹតតែសង្គ្រោះយើងឲ្យរួច​ពីព្រះពិរោធ​ដោយសារព្រះគ្រីស្តថែមទៀតជា​ពុំខាន។​​ ១០បើព្រះជាម្ចាស់សំរុះសំរួលយើងឲ្យ​ជានានឹងព្រះអង្គវិញ​ដោយព្រះបុត្រារបស់ព្រះអង្គ​សោយទិវង្គត​ក្នុងគ្រាដែលយើងនៅជាសត្រូវនឹង​ព្រះអង្គនៅឡើយ​ចំណង់បើឥឡូវនេះ​យើងបាន​ជានានឹងព្រះអង្គហើយ​ព្រះអង្គក៏រឹតតែសង្គ្រោះ​យើង​ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀត​ជាពុំខាន។​១១  មិនតែប៉ុណ្ណោះសោត​យើងនឹង​បានខ្ពស់មុខ​ដោយពឹងលើព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង​ដែលទ្រង់បាន​សំរុះ​សំរួល​ឲ្យ​យើង​ជានា​នឹង​ព្រះ​ជា​ម្ចាស់​វិញ​នៅពេលនេះ។

លោកអដំា  និង  ព្រះគ្រីស្ត

                ១២តាមរយៈមនុស្សតែម្នាក់​បាប*បានចូលមក​ក្នុងពិភពលោក​ហើយតាមរយៈបាប​សេចក្ដីស្លាប់​ក៏ចូលមកដែរ។​ហេតុនេះហើយបានជាសេចក្ដី​ស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប​ព្រោះគ្រប់គ្នា​សុទ្ធតែបានប្រព្រឹត្តអំពើបាប។​១៣  មុនពេលមាន​គម្ពីរវិន័យ​បាបមាននៅក្នុងលោកនេះរួចស្រេច​ទៅហើយ​តែព្រះជាម្ចាស់ពុំបានប្រកាន់ទោស​មនុស្សលោកទេ​ព្រោះគ្រានោះមិនទាន់មានគម្ពីរ​វិន័យនៅឡើយ។​១៤ក៏ប៉ុន្តែ​តាំងពីសម័យលោក​អដំា​មកទល់នឹងសម័យលោកម៉ូសេ​មច្ចុរាជបាន​សោយ​រាជ្យ​លើ​មនុស្សលោក​រួចស្រេច​ទៅ​ហើយ​ទោះបីគេពុំបានប្រព្រឹត្តបទល្មើស​ដូចលោកអដំា​ជានិមិត្តរូប​នៃ​ព្រះគ្រីស្ត​ដែល​ត្រូវយាងមក​នោះ​ក៏​ដោយ។​១៥  ប៉ុន្តែ​កំហុសរបស់លោកអដំា​និង​ព្រះអំណោយទានរបស់ព្រះជាម្ចាស់​មានលទ្ធផល​ខុសគ្នាទាំងស្រុង។​មនុស្សទួទៅត្រូវស្លាប់​ព្រោះ​តែកំហុសរបស់មនុស្សម្នាក់យ៉ាងណា​ព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់​និង​ព្រះអំណោយ​ទាននៃការប្រណីសន្តោស​ក៏បានហូរមកលើមនុស្ស​ទាំងអស់រឹតតែបរិបូណ៌​តាមរយៈមនុស្សម្នាក់​  គឺ​ព្រះយេស៊ូគ្រីស្តយ៉ាងនោះដែរ។​១៦  រីឯព្រះ​អំណោយទានរបស់ព្រះជាម្ចាស់​និង​អំពើបាបរបស់​មនុស្សតែម្នាក់វិញ​ក៏មានលទ្ធផលខុសគ្នាទាំង​ស្រុងដែរ​គឺដោយសារទោសរបស់មនុស្សតែម្នាក់​មនុស្សទាំងអស់ត្រូវជាប់ទោស។​រីឯព្រះអំណោយ​ទានវិញ​ធ្វើឲ្យមនុស្សបានសុចរិត​ទោះបីគេ​ប្រព្រឹត្តខុសជាច្រើនយ៉ាងណាក៏ដោយ។​១៧ព្រោះ​តែមនុស្សម្នាក់បានប្រព្រឹត្តខុស​ហើយដោយសារ​មនុស្ស​តែម្នាក់នេះ​មច្ចុរាជបានសោយរាជ្យ​ចំណង់​បើ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ត​តែ​មួយ​ព្រះអង្គ​វិញ​អស់​អ្នក​ដែល​បាន​ទទួល​ការ​ប្រណី​សន្តោស​ដ៏​បរិ​បូណ៌លើសលប់​ព្រមទាំងបានសុចរិតដោយសារ​ព្រះអំណោយទាន​នឹងរឹតតែបានសោយរាជ្យនៅ​ក្នុងជីវិតឡ​ថែមទៀតជាពុំខាន។​

                ១៨  សរុបមក​ដោយសារកំហុសរបស់មនុស្សតែ​ម្នាក់​មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា​ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់​មនុស្ស​ទាំងអស់ក៏បានសុចរិត​និង​បានទទួលជីវិតយ៉ាង​នោះដែរ​ ១៩  ហើយមនុស្សទាំងអស់ជាប់បាប​ដោយសារមនុស្សតែម្នាក់មិនស្តាប់បង្គាប់យ៉ាងណា​ព្រះជាម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​បានសុចរិត​ដោយសារមនុស្សតែម្នាក់បានស្តាប់​បង្គាប់យ៉ាងនោះដែរ។

                ២០  ព្រះជាម្ចាស់ប្រទានគម្ពីរវិន័យមក​ដើម្បី​ឲ្យកំហុសចេញមុខកាន់តែច្រើនឡើងៗ។​នៅ​ទីណាដែលមានបាប*កាន់តែច្រើន​នៅទីនោះ​ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ក៏រឹត​តែមានច្រើនលើសលប់ថែមទៀត។​២១  បាប​សោយរាជ្យ​បណ្តាល​ឲ្យ​មាន​សេចក្ដីស្លាប់​យ៉ាង​ណា​ព្រះហឫទ័យប្រណីសន្តោសក៏នឹងសោយរាជ្យ​ដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ​ដើម្បី​ឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច​តាម​រយៈព្រះយេស៊ូគ្រីស្ត​ជាអម្ចាស់នៃយើង​។

ជំពូក ៦

ព្រះហឫទ័យប្រណីសន្តោសនាំឲ្យអ្នកជឿរួចពីចំណងអំពើបាប

១  ដូច្នេះ​   យើងត្រូវគិតដូចម្តេច?​   តើ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​មុខ​ទៀត​ដើម្បីឲ្យព្រះជាម្ចាស់ប្រណីសន្តោស​យើងរឹតតែបរិបូណ៌ឬយ៉ាងណា?    ​   ទេ​មិនកើត​ទេ!​យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាច​បាបអហើយ​តើឲ្យយើងនៅតែប្រព្រឹត្តអំពើ​បាបតទៅទៀតដូចម្តេចកើត !   តើបងប្អូនមិន​ជ្រាបទេឬ​យើងទាំងអស់គ្នាដែលបានទទួលពិធី​ជ្រមុជទឹក*​ដើម្បីរួមជាមួយព្រះគ្រីស្តយេស៊ូនោះ​គឺយើងបានជ្រមុជ​រួមជាមួយព្រះអង្គដែលសោយ​ទិវង្គត។ ​  ហេតុនេះ​ដោយពិធីជ្រមុជទឹក  ដើម្បី​រួមស្លាប់ជាមួយព្រះអង្គ​យើងដូចជាបានចូលទៅ​ក្នុងផ្នូររួមជាមួយព្រះអង្គដែរ។​ដូច្នេះ​ព្រះគ្រីស្ត​មានព្រះជន្មរស់ឡើងវិញ​ដោយសារសិរីរុងរឿងក​របស់ព្រះបិតាយ៉ាងណា​​យើងក៏រស់នៅតាមរបៀប​ថ្មីយ៉ាងនោះដែរ។ ​  ប្រសិនបើយើងបានរួមស្លាប់​ជាមួយព្រះអង្គដែលសោយទិវង្គត​យើងក៏នឹងបាន​រួមជាមួយ​ព្រះ​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ​ដែរ។​   យើងដឹងថា​ចរិតចាស់របស់យើងបាន​ជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ​ដើម្បីឲ្យ​ខ្លួនយើងខ  ដែលជាប់បាបនេះ​ត្រូវវិនាសសាបសូន្យ​កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាប​តទៅទៀត​   ដ្បិតអ្នក ដែលស្លាប់​មិនទាក់ទាមនឹងបាបទៀត​ទេ។​   ដូច្នេះ​ប្រសិនបើយើងរួមស្លាប់ជាមួយ​ព្រះគ្រីស្ត​យើងក៏ជឿថា​យើងនឹងមានជីវិតរួមជា​មួយព្រះអង្គដែរ​       ព្រោះយើងដឹងថា​ព្រះគ្រីស្ត​ដែលរស់ឡើងវិញនោះ​ទ្រង់លែងសោយទិវង្គត​ហើយ​មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ​១០  ដ្បិតព្រះអង្គបាន សោយទិវង្គតនោះ ​គឺសោយ​ទិវង្គតឲ្យបានរួចផុតពីអំណាចបាបគ​ម្តងជា​សូរេច។​ឥឡូវនេះ​ព្រះអង្គមានព្រះជន្មរស់នោះ​គឺរស់សម្រាប់ព្រះជាម្ចាស់។​ ១១  រីឯបងប្អូនវិញក៏​ដូច្នោះដែរ​ចូរចាត់ទុកថាខ្លួនបានស្លាប់  រួចផុតពី​អំណាចបាប​ហើយបងប្អូនមានជីវិតរស់​សម្រាប់​ព្រះជាម្ចាស់​    ដោយរួមជាមួយ ព្រះគ្រីស្តយេស៊ូ។

​                ១២  ដូច្នេះ​មិនត្រូវទុកឲ្យបាបសោយរាជ្យ​លើខ្លួនបងប្អូនដែលរមែងតែងតែស្លាប់​ដើម្បីស្តាប់​តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ​១៣ហើយ​ក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន​ឲ្យ​ទៅបម្រើបាប​និង​ធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើ​ទុច្ចរិតដែរ​គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់​ដូច​មនុស្សដែលបានរស់ឡើងវិញ​ហើយប្រគល់សរី​រាង្គកាយរបស់បងប្អូន​ទៅបម្រើព្រះជាម្ចាស់​និង​ធ្វើ​ជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។​១៤  បាប​នឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ​ព្រោះ​បងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់វិន័យទេ​គឺ​ស្ថិត​នៅ​ក្រោម​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជា​ម្ចាស់វិញ។​

គ្រីស្តបរិស័ទជាអ្នកបម្រើរបស់សេចក្ដីសុចរិត

                ១៥  បើដូច្នេះ​ដោយយើងមិនស្ថិតនៅក្រោម​អំណាចរបស់វិន័យ*​គឺស្ថិតនៅក្រោមព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់​តើយើងត្រូវតែ​ប្រព្រឹត្តអំពើបាបឬ?​ទេមិនកើតទេ!​១៦បងប្អូន​មិនដឹងទេឬ​បើបងប្អូនប្រគល់ខ្លួនទៅបម្រើ​និង​ស្តាប់បង្គាប់ម្ចាស់ណា​បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើ​របស់អ្នកដែលបងប្អូនស្តាប់បង្គាប់នោះ​ឬមួយ​បងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប​ដែលនាំឲ្យ​បងប្អូនស្លាប់​ឬមួយបងប្អូនស្តាប់បង្គាប់ព្រះជាម្ចាស់​ដែលនាំឲ្យបងប្អូនបានសុចរិតឃ។​១៧  សូម​អរព្រះគុណព្រះជាម្ចាស់!​ពីដើមបងប្អូនជាខ្ញុំបម្រើ​របស់បាបមែន​តែដោយបងប្អូនបានស្តាប់បង្គាប់​យ៉ាងស្មោះអស់ពីចិត្ត​តាមគោលការណ៍នៃសេចក្ដី​បង្រៀនដែលបងប្អូនបានទទួល​ ១៨  បងប្អូនក៏បាន​រួចពីអំណាចបាប​មកបម្រើសេចក្ដីសុចរិតវិញ។  ​១៩  ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្សលោក​ទៅ​ចុះ​ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។​ពីដើម​បង​ប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន​ឲ្យធ្វើ​ជាខ្ញុំបម្រើនៃអំពើសៅហ្មង​និង​អំពើទុយ៌ស​ដែលនាំ​ឲ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា​ឥឡូវនេះ​ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន​ធ្វើជា​ខ្ញុំបម្រើនៃសេចក្ដីសុចរិត​ដើម្បីឲ្យបងប្អូនបាន​វិសុទ្ធ*យ៉ាងនោះដែរ។

                ២០​កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ​បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។​២១  កាលណោះ​បងប្អូនបានទទួលផលអ្វី?​គឺគ្មានអ្វី​ក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាស​នៅពេល​នេះឡើយ​ជាកិច្ចការដែលបណ្តាលឲ្យបងប្អូន​ស្លាប់ ! ​២២  តែឥឡូវនេះ​បងប្អូនបានរួចពីអំណាច​បាប​មកបម្រើព្រះជាម្ចាស់វិញ។​បងប្អូនបានផល​ដែលធ្វើឲ្យបងប្អូនទៅជាវិសុទ្ធ*​ដើម្បីឲ្យ​មានជីវិតអស់កល្បជានិច្ច​២៣ដ្បិតលទ្ធផលង​នៃ​បាប​គឺសេចក្ដីស្លាប់​រីឯព្រះអំណោយទានរបស់​ព្រះជាម្ចាស់វិញ​គឺជីវិតអស់កល្បជានិច្ចរួមជាមួយ​ព្រះគ្រីស្តយេស៊ូ​  ជាព្រះអម្ចាស់នៃ​យើង។

ជំពូក ៧

គ្រីស្តបរិស័ទរួចផុតពីអំណាចរបស់វិន័យ

 បងប្អូនអើយ​ ខ្ញុំសូមនិយាយចំពោះ​              បងប្អូន​ដែលស្ទាត់ជំនាញខាងច្បាប់​​បងប្អូនជ្រាបស្រាប់ហើយថា​ច្បាប់មានអំណាចលើ​មនុស្ស​តែក្នុងពេលដែលគេនៅមានជីវិតនៅ​ឡើយ។​  ឧបមាថា​ស្ត្រីម្នាក់មានប្តី​តាមច្បាប់​នាងនៅជាប់ជាមួយប្តី​តែក្នុងពេលដែលប្តីមាន​ជីវិតនៅឡើយប៉ុណ្ណោះ។​បើប្តីស្លាប់​នាងនឹងរួច​ផុតពីច្បាប់ដែលចងនាងឲ្យនៅជាប់នឹងប្តីនោះហើយ។ ​ ដូច្នេះ​ពេលប្តីនៅរស់នៅឡើយ​ប្រសិន​បើនាងមានប្តីមួយទៀត​នាងមានឈ្មោះថាជាស្ត្រី​ផិតក្បត់។​ផ្ទុយទៅវិញ​បើប្តីនាងស្លាប់នាងមាន​សេរីភាពរួចផុតពីច្បាប់​ហើយបើនាងមានប្តីមួយ​ទៀត​នាងឥតមានឈ្មោះថាជាស្ត្រីផិតក្បត់ទេ។​   រីឯបងប្អូនវិញក៏ដូច្នោះដែរ​ដោយសារព្រះកាយ​របស់ព្រះគ្រីស្ត​បងប្អូនបានស្លាប់​រួចផុតពីវិន័យ​ហើយទៅជាប់នឹងម្ចាស់មួយទៀត​គឺជាប់នឹង​ព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ​ដើម្បី​បង្កើតផលថ្វាយព្រះជាម្ចាស់​   ដ្បិតកាលយើង​រស់នៅខាងលោកីយ៍នៅឡើយ​ដោយមានវិន័យ​ជំរុញ​តណ្ហាអាក្រក់ផ្សេងៗបានសម្ដែងឥទ្ធិពល​ក្នុងសរីរាង្គកាយរបស់យើង​ដើម្បីឲ្យយើង​បង្កើតផលដែលបណ្តាលឲ្យស្លាប់ ​ តែឥឡូវ​នេះ​ដោយយើងបានស្លាប់​រួចផុតពីវិន័យហើយ​គឺ​រួចផុតពីអ្វីៗដែលបានឃុំឃាំងយើង​​ដូច្នេះ​យើង​បម្រើព្រះជាម្ចាស់​តាមរបៀបថ្មី​ដែលមកពីព្រះ​វិញ្ញាណ​មិនមែនបម្រើតាមរបៀបចាស់​ដែលមកពី​វិន័យ​សរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។

វិន័យពុំអាចរំដោះមនុស្សឲ្យរួចពីបាបបានឡើយ

                  ដូច្នេះតើយើងគិតដូចម្តេច?​វិន័យជាបាប​ឬ?​ទេ​មិនមែនទេ!។​ក៏ប៉ុន្តែ​មានតែវិន័យ​ប៉ុណ្ណោះដែលធ្វើឲ្យខ្ញុំស្គាល់បាប។​ប្រសិនបើ​វិន័យមិនហាមថា​«កុំលោភលន់​»ច​នោះខ្ញុំមុខជា​ពុំដឹងថាការលោភលន់នេះជាអ្វីផង។​  បាប*ក៏​ឆ្លៀតឱកាសដែលបញ្ញត្តិហាមឃាត់ខ្ញុំនោះ​បង្កើត​ឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។​ប្រសិនបើគ្មានវិន័យទេ  បាបក៏គ្មានដែរឆ។  ពី​ដើម កាលពុំទាន់មានវិន័យ​ខ្ញុំមានជីវិត។​លុះ​បញ្ញត្តិមកដល់​បាបក៏ចាប់មានឡើង​ ១០  រីឯខ្ញុំ​ខ្ញុំ​ក៏បាត់បង់ជីវិត។​ដូច្នេះ​បញ្ញត្តិដែលត្រូវនាំ​ឲ្យខ្ញុំមានជីវិតនោះ​បែរជាបណ្តាលឲ្យខ្ញុំ​ស្លាប់ទៅវិញ​១១  ដ្បិត បាបបានឆ្លៀតឱកាសយក​បញ្ញត្តិមកបោកបញ្ឆោតខ្ញុំ​ហើយធ្វើឲ្យខ្ញុំស្លាប់​ដោយ​សារបញ្ញត្តិនេះ។

                ១២  ដូច្នេះ​វិន័យក៏វិសុទ្ធ*​រីឯបញ្ញត្តិក៏វិសុទ្ធ​សុចរិត​ហើយល្អដែរ។​​១៣  តើវិន័យដ៏ល្អនោះ​បែរ​ជានាំឲ្យខ្ញុំស្លាប់ឬ?​​ទេ​មិនមែនទេ!​គឺបាប​វិញទេតើ  ដែលនាំឲ្យខ្ញុំស្លាប់។​បាបបានប្រើ​វិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់​ដើម្បីបង្ហាញឲ្យ​ឃើញថាបាបពិតជាបាបមែន​ហើយតាមរយៈ​បញ្ញត្តិ​បាបលេចចេញមក រឹតតែអាក្រក់ហួស​ហេតុទៅទៀត។ មនុស្សដែលស្ថិតនៅក្រោមអំណាចរបស់បាប

                ១៤  យើងដឹងស្រាប់ហើយថា​វិន័យមកពីព្រះ​វិញ្ញាណ​រីឯខ្ញុំវិញ​ខ្ញុំជាមនុស្សលោកីយ៍​ដែលលក់​ខ្លួនដាច់ថ្លៃទៅឲ្យបាប​១៥  ដ្បិតខ្ញុំមិនយល់អ្វី​ដែលខ្ញុំធ្វើទេ​កិច្ចការណាដែលខ្ញុំចង់ធ្វើ​ខ្ញុំមិនធ្វើ​រីឯកិច្ចការណាដែលខ្ញុំស្អប់​ខ្ញុំបែរជាធ្វើទៅវិញ។​ ១៦  ប្រសិនបើខ្ញុំធ្វើកិច្ចការណា​ដែលខ្ញុំមិនចង់ធ្វើ​ដូច្នេះ​បានសេចក្ដីថា​ខ្ញុំយល់ស្របនឹងវិន័យ​ហើយ​ទទួលស្គាល់ថាវិន័យពិតជាល្អមែន។​១៧ដូច្នេះ​មិន​មែនខ្ញុំទេដែលប្រព្រឹត្តកិច្ចការនោះ​គឺបាបនៅក្នុង​ខ្ញុំវិញទេតើដែលប្រព្រឹត្ត​ ១៨ដ្បិតខ្ញុំដឹងថាអ្វីៗ​ដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ​ពោលគឺមិនស្ថិតនៅ​ក្នុងចរិតលោកីយ៍របស់ខ្ញុំទេ។​ខ្ញុំមានឆន្ទៈនឹងធ្វើ​អំពើល្អ​តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អ​បានឡើយ។​១៩  ខ្ញុំមិនប្រព្រឹត្តអំពើល្អ​ដែលខ្ញុំចង់​ធ្វើនោះទេ​តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំ​មិនចង់ធ្វើទៅ វិញ។២០  ប្រសិនបើខ្ញុំប្រព្រឹត្តអំពើ​ណាដែលខ្ញុំមិនចង់ធ្វើ​បានសេចក្ដីថាមិនមែនខ្ញុំ​ទៀតទេដែលប្រព្រឹត្តដូច្នេះ​គឺបាបស្ថិតនៅក្នុងខ្ញុំ​វិញទេតើ​ដែលប្រព្រឹត្ត។​២១  ដូច្នេះ​ចំពោះខ្ញុំ​ដែលចង់ធ្វើអំពើល្អ​ខ្ញុំសង្កេតឃើញមានគោល​ការណ៍មួយនេះថា​ខ្ញុំមានសមត្ថភាពធ្វើបានតែ​អំពើអាក្រក់ប៉ុណ្ណោះ។​២២ ក្នុងជំរៅចិត្តរបស់ខ្ញុំ​ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះជាម្ចាស់ណាស់​  ២៣​ក៏​ប៉ុន្តែ​ខ្ញុំឃើញថា​នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ​មាន​គោលការណ៍មួយទៀត​ដែលតយុទ្ធនឹងវិន័យនៃ​គំនិតប្រាជ្ញារបស់ខ្ញុំ​ទាំងធ្វើឲ្យខ្ញុំជាប់ជាឈ្លើយ​របស់បាបជ​ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំ​ថែមទៀតផង។​២៤ខ្ញុំវេទនា

ណាស់ ! ​តើនរណា​នឹងដោះលែងខ្ញុំឲ្យរួចពីរូបកាយ​ដែលរមែង​តែងតែស្លាប់នេះបាន ? ២៥  សូមអរព្រះគុណព្រះ​ជាម្ចាស់​តាមរយៈព្រះយេស៊ូគ្រីស្ត ជាអម្ចាស់នៃ​យើង។​

                ដូច្នេះ​ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ​ខ្ញុំបម្រើ​វិន័យរបស់ព្រះជាម្ចាស់​តែដោយខ្ញុំជាមនុស្សខាង​លោកីយ៍ ខ្ញុំបម្រើបាបឈ​វិញ។​

ជំពូក ៨

ជីវិតរួមជាមួយព្រះវិញ្ញាណ

១  ឥឡូវនេះ    អស់អ្នកដែលចូលរួមជាមួយ ព្រះគ្រីស្តយេស៊ូ​ឥតមានទោសពៃរ៍ទៀត​ឡើយញ ​ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់​ជីវិតក្នុងអង្គព្រះគ្រីស្តយេស៊ូ​បានរំដោះខ្ញុំឲ្យរួច​ផុតពីបាបដ​និង​ពីសេចក្ដីស្លាប់។ ​  ការណាដែល​វិន័យធ្វើពុំកើត​ព្រោះនិស្ស័យលោកីយ៍បានធ្វើ​ឲ្យវិន័យនោះទៅជាអស់ប្ញទ្ធិ​ព្រះជាម្ចាស់បាន​សំរេចការនោះរួចទៅហើយ​គឺព្រោះតែបាប​ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់​ឲ្យ​យាងមក​មានជាតិជាមនុស្សដូចមនុស្សឯទៀតៗ​ដែលមានបាប​ដើម្បីដាក់ទោសបាប​ក្នុងឋានៈជា​មនុស្ស។ ​  ព្រះអង្គធ្វើដូច្នេះ​ដើម្បីប្រោសយើង​ឲ្យបានសុចរិត​ស្របតាមការតំរូវរបស់វិន័យ​គឺចំពោះយើងដែលមិនរស់នៅតាមលោកីយ៍​តែ​រស់នៅតាមព្រះវិញ្ញាណវិញ​   ដ្បិតអ្នកដែលរស់​នៅតាមលោកីយ៍​គិតតែពីខាងលោកីយ៍​រីឯ​អ្នកដែលរស់នៅតាមព្រះវិញ្ញាណ​គិតតែពីខាង​ព្រះវិញ្ញាណ។ ​ការគិតខាងលោកីយ៍នាំឲ្យ​ស្លាប់​រីឯការគិតខាងព្រះវិញ្ញាណនាំឲ្យមាន​ជីវិត​និង​សេចក្ដីសុខសាន្តវិញ​​  ដ្បិតការគិតខាង​លោកីយ៍​ទាស់នឹងព្រះជាម្ចាស់​ព្រោះលោកីយ៍ពុំ​ចុះចូលនឹងវិន័យរបស់ព្រះជាម្ចាស់ទេ​ហើយថែម​ទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ អស់​អ្នកដែលនៅខាងលោកីយ៍​ពុំអាចគាប់ព្រះហឫ​ទ័យ​ព្រះជាម្ចាស់បានឡើយ។

                  ចំពោះបងប្អូន​ដោយព្រះវិញ្ញាណរបស់ព្រះ​ជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន​បងប្អូនមិនមែននៅ​ខាងលោកីយ៍ទៀតទេ​គឺនៅខាងព្រះវិញ្ញាណ។​អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ត​អ្នកនោះ​មិនមែនជាកូនចៅរបស់ព្រះអង្គទេ។​​ ១០  ប្រសិនបើ​ព្រះគ្រីស្តគង់នៅក្នុងបងប្អូន​ទោះបីរូបកាយរបស់​បងប្អូនស្លាប់​ព្រោះតែបាបក៏ដោយ​ក៏ព្រះវិញ្ញាណ​នៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ​មកពីព្រះជា​ម្ចាស់ប្រោសបងប្អូនឲ្យបានសុចរិត។​ ១១ប្រសិន​បើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់​ដែលបានប្រោស​ព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ​សណ្ឋិត​នៅក្នុងបងប្អូនមែននោះ​ព្រះជាម្ចាស់ដែលបាន​ប្រោស​ព្រះគ្រីស្ត​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទ្រង់ក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន​ដែល​រមែង​តែង​តែ​ស្លាប់​នេះ​មាន​ជីវិត​តាម​រយៈ​ព្រះ​វិញ្ញាណ​ដែលសណ្ឋិតនៅក្នុងបងប្អូន​នោះដែរ។

                ១២  ហេតុនេះ​បងប្អូនអើយ​យើងមានជំពាក់​ម៉្យាង​តែមិនមែនជំពាក់ខាងលោកីយ៍​ដើម្បីរស់​តាមលោកីយ៍ទៀតឡើយ។ ​​១៣  ប្រសិនបើបងប្អូន​រស់តាមលោកីយ៍​បងប្អូននឹងត្រូវស្លាប់ជាមិនខាន​ផ្ទុយទៅវិញ​ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះ​វិញ្ញាណ​ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍​បងប្អូនមុខតែមានជីវិត​ ១៤  ដ្បិតអស់អ្នកដែល​ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ​សុទ្ធតែជា​បុត្រធីតារបស់ព្រះជាម្ចាស់។ ​១៥ បងប្អូនពុំបាន​ទទួលវិញ្ញាណ​ដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើ​ហើយឲ្យនៅតែភ័យខ្លាចទៀតទេ​គឺបងប្អូន​បានទទួលព្រះវិញ្ញាណ​ដែលធ្វើឲ្យបងប្អូនទៅ​ជាបុត្រធីតារបស់ព្រះជាម្ចាស់។​ដោយសារព្រះ​វិញ្ញាណនេះ​យើងបន្លឺសំឡេងឡើងថា​«អប្បា!»ឋ​ឱព្រះបិតា ! ​១៦  គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខី​ភាពឲ្យវិញ្ញាណរបស់យើងដឹងថា​យើងពិតជា​បុត្រធីតារបស់ព្រះជាម្ចាស់មែន ។ ​១៧  ប្រសិនបើ​យើងពិតជាបុត្រធីតាមែន​នោះយើងមុខជាទទួល​មត៌កពុំខាន។​យើងនឹងទទួលមត៌កពីព្រះជាម្ចាស់​គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ត។​ដោយយើង​រងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ​យើងក៏​នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។​

សិរីរុងរឿងនៅបរលោក

                ១៨ខ្ញុំយល់ឃើញថា​ទុក្ខលំបាកនាបច្ចុប្បន្នកាល​ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង​ដែលព្រះជាម្ចាស់​សម្ដែងឲ្យយើងឃើញ​នៅអនាគតកាលនោះ​បានឡើយ។​១៩អ្វីៗសព្វសារពើដែលព្រះអង្គ​បង្កើតមក​កំពុងតែអន្ទះអន្ទែង​ទន្ទឹងរង់ចាំពេល​ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​២០ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥត​ន័យឌ    តែមិនមែនដោយចិត្តឯងទេ​គឺព្រះជាម្ចាស់​បានតំរូវដូច្នេះ។​ពិភពលោកនៅតែមានសង្ឃឹម​ថា​ ២១  ព្រះអង្គនឹងលោះឲ្យរួចផុតពីវិនាស​អន្តរាយឍ​ដើម្បីឲ្យមានសេរីភាព​និង​សិរី​រុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់។ ​២២យើង​ដឹងហើយថា​មកទល់ថ្ងៃនេះ​ពិភពលោកទាំងមូល​កំពុងតែស្រែកថ្ងូរ​និង​ឈឺចុកចាប់​ដូចជាស្ត្រីដែល​ហៀបនឹងសំរាលកូន។ ​២៣ មិនត្រឹមតែពិភព​លោកប៉ុណ្ណោះទេ​ សូម្បីតែយើង​ដែលបានទទួល​ព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ​ក៏ថ្ងូរ​ក្នុងចិត្ត​ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើង​ឲ្យទៅជាបុត្រធីតារបស់ព្រះអង្គ​និង​លោះ​រូបកាយយើងទាំងស្រុងដែរ​ ២៤  ដ្បិតយើងបាន​ទទួលការសង្គ្រោះ​តែក្នុងសេចក្ដីសង្ឃឹម​ប៉ុណ្ណោះ។​ប្រសិនបើយើងបានណ​អ្វី​ដែលយើងសង្ឃឹមចង់បាន​នោះមិនមែនហៅថាសង្ឃឹមទៀតទេ​ព្រោះអ្វីៗ​ដែលយើងបានហើយ​តើយើងសង្ឃឹមចង់បានដូច​ម្តេចទៀត!។​ ២៥  ផ្ទុយទៅវិញ​ប្រសិនបើយើង​សង្ឃឹមទៅលើអ្វីៗ​ដែលយើងមិនទាន់មាន​នោះ​យើងទន្ទឹង​រង់ចាំដោយចិត្តព្យាយាម។

                ២៦  យ៉ាងណាមិញ​ព្រះវិញ្ញាណក៏យាងមកជួយ​យើងដែលទន់ខ្សោយនេះដែរ​ដ្បិតយើងពុំដឹង​អធិស្ឋាន*ដូចម្តេច​ដើម្បីឲ្យបានសមនោះ​ឡើយ​តែព្រះវិញ្ញាណផ្ទាល់​ទ្រង់ទូលអង្វរឲ្យ​យើង​ដោយព្រះសូរសៀងដែលគ្មាននរណាអាច​ថ្លែងបាន។​ ​២៧  រីឯព្រះជាម្ចាស់ដែលឈ្វេងយល់​ចិត្តមនុស្ស​ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ​ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យប្រជាជនដ៏វិសុទ្ធ​ស្របតាមព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។

                ២៨យើងដឹងទៀតថា​អ្វីៗទាំងអស់ផ្សំគ្នាឡើង​ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់​បាន​ទទួលផលល្អត​គឺអ្នកដែលព្រះអង្គបានត្រាស់ហៅ​មក​ស្របតាមគម្រោងការរបស់ព្រះអង្គ​ ២៩ដ្បិត​អស់អ្នកដែលព្រះអង្គបានជ្រើសរើសថ​ទ្រង់ក៏បាន​តំរូវគេទុកជាមុន​ឲ្យមានលក្ខណៈដូចព្រះ​បុត្រារបស់ ព្រះអង្គដែរ​ដើម្បីឲ្យព្រះបុត្រា​បានទៅជារៀមច្បង​ក្នុងបណ្តាបងប្អូនជាច្រើន។​ ៣០អស់​អ្នក​ដែល​ព្រះអង្គ​បាន​តំរូវទុក​ជាមុន​នោះ​ទ្រង់ក៏បានត្រាស់ហៅ​ហើយអ្នកដែលព្រះអង្គបាន​ត្រាស់ហៅនោះ​ទ្រង់ក៏ប្រោសឲ្យគេបានសុចរិត​រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​បាន​សុចរិត​ទ្រង់ក៏​ប្រទានឲ្យគេមានសិរីរុងរឿងដែរ។

ព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះជាម្ចាស់

                ៣១បើដូច្នេះ​តើយើងត្រូវគិតដូចម្តេចទៀតអំពី​សេចក្ដីទាំងនេះ?​ប្រសិនបើព្រះជាម្ចាស់កាន់ខាង​យើងហើយ​តើនរណាអាចនឹងចោទប្រកាន់យើង​បាន?​ ៣២  ព្រះអង្គពុំបានទុកព្រះបុត្រារបស់​ព្រះអង្គផ្ទាល់ទេ​គឺព្រះអង្គបានបញ្ជូនព្រះបុត្រា​នោះមកសម្រាប់យើងទាំងអស់គ្នា​បើដូច្នេះ​ព្រះអង្គ​មុខជាប្រណីសន្តោសប្រទានអ្វីៗទាំងអស់​មកយើង​រួមជាមួយព្រះបុត្រានោះដែរ។៣៣  តើនរណា​អាចចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​បើព្រះអង្គប្រោសគេឲ្យបានសុចរិត​ហើយនោះ ?៣៤តើនរណាអាចដាក់ទោសគេ​បានបើព្រះគ្រីស្តយេស៊ូបានសោយទិវង្គត ​ហើយ​ជាពិសេស​ទ្រង់មានព្រះជន្មរស់ឡើងវិញ​គង់នៅ​ខាងស្តំាព្រះបិតា​និង​ទូលអង្វរ​ឲ្យយើងដូច្នេះ៣៥តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យ ស្រឡាញ់របស់ព្រះគ្រីស្តបាន ? ​ទុក្ខវេទនា​ឬ​ការ​តប់ប្រមល់​អន្ទះអន្ទែង​ការបៀតបៀន​ការ​ស្រេកឃ្លាន​ខ្វះសម្លៀកបំពាក់​គ្រោះថ្នាក់​ឬមួយ​ត្រូវ​គេសម្លាប់? ៣៦ដូចមានចែងទុកមកថា:

                                ព្រោះតែព្រះអង្គ

                                យើងត្រូវគេរកសម្លាប់​ពីព្រឹកដល់ល្ងាច

                                គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ

                                យកទៅសម្លាប់​ទ។

                ៣៧  ក៏ប៉ុន្តែ​ក្នុងការទាំងនោះ​​យើងមានជ័យ​ជំនះលើសពីអ្នកមានជ័យជំនះទៅទៀត​ដោយ​ព្រះអម្ចាស់​ដែលបានស្រឡាញ់យើង។​ ៣៨  ខ្ញុំជឿ​ជាក់ថា​ទោះបីសេចក្ដីស្លាប់ក្តី​ជីវិតក្តី​ទេវទូត*ក្តី​វត្ថុសក្តិសិទ្ធិនានាក្តី​បច្ចុប្បន្នកាលក្តី​អនាគតកាល​ក្តីអំណាចនានាក្តី ​៣៩  អ្វីៗដែលនៅស្ថានលើក្តី​នៅស្ថានក្រោមក្តី​ឬ​អ្វីៗផ្សេងទៀតដែលព្រះជា​ម្ចាស់បង្កើតមកក្តី​ក៏ពុំអាចបំបែកយើងចេញពី​សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់​ដែលទ្រង់បាន​សម្ដែងឲ្យយើងឃើញ​ក្នុងព្រះគ្រីស្តយេស៊ូ​ជា​អម្ចាស់នៃយើងបានឡើយ។

ជំពូក ៩

ព្រះជាម្ចាស់បានជ្រើសរើសសាសន៍អ៉ីស្រាអែល

១  ខ្ញុំសូមនិយាយសេចក្ដីពិត​   ដោយ​រួមជាមួយព្រះគ្រីស្ត​ខ្ញុំមិនកុហកទេ​គឺខ្ញុំនិយាយ​ដោយមានមនសិការរបស់ខ្ញុំផ្ទាល់​ ជាសាក្សី​និង​ដោយមាន ព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា  ខ្ញុំមាន​ទុក្ខព្រួយជាខ្លាំង​ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ច​ផង​៣  ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្តាសា​បែកចេញពីព្រះគ្រីស្ត​ព្រោះតែបងប្អូន​និង​ញាតិ​សន្តាន​ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់  គឺ​សាសន៍អ៉ីស្រាអែល។​ព្រះជាម្ចាស់បានរាប់ពួក​គេទុកជាបុត្រធីតារបស់ ព្រះអង្គ​ពួកគេមានសិរី​រុងរឿង​មានសម្ពន្ធមេត្រី*នានា​មានគម្ពីរវិន័យ*​ស្គាល់របៀបគោរពបម្រើព្រះអង្គ​ទទួលព្រះបន្ទូល​សន្យាផ្សេងៗ ​ មានបុព្វបុរស​ហើយព្រះគ្រីស្តក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជពង្ស​របស់​ពួកគេ​ថែម​ទៀតផង​ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើ​អ្វីៗទាំងអស់​​សូមលើកតម្កើងព្រះអង្គ អស់កល្ប​ជានិច្ចអាម៉ែន!

                ក៏ប៉ុន្តែ​មិនមែនមានន័យថា​ព្រះបន្ទូលរបស់​ព្រះ​ជា​ម្ចាស់​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ​ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជពង្ស​លោក​            ​អ៉ី​ស្រាអែលធ​ មិនមែនសុទ្ធតែជាសាសន៍អ៉ីស្រាអែល​ពិតប្រាកដឡើយ ​​ហើយអស់អ្នកដែលកើតពី​ពូជពង្សរបស់លោកអប្រាហាំ​ ក៏មិនមែនសុទ្ធតែ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ​ទាំង​អស់​គ្នា​ដែរ​ដូចមានថ្លែងទុកមកថា​«មានតែកូនចៅអ៉ីសាក​ប៉ុណ្ណោះ​ដែល​មាន​ឈ្មោះ​ថា​ជា​ពូជ​ពង្ស​របស់​អ្នក»ន​ពោលគឺមិនមែនកូនចៅដែលកើតមក​តាមសាច់ឈាមធម្មតានោះទេ​ដែលត្រូវរាប់ជា​បុត្រធីតារបស់ព្រះជាម្ចាស់​មានតែកូនចៅដែល​កើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ​ទើបរាប់ជា​ពូជពង្សបាន​​​   ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូល​សន្យាថា​«ឆ្នំាក្រោយ​យើងនឹងមកក្នុងពេលដដែល​នេះ​  ហើយនាងសារ៉ានឹងមានកូនប្រុស​មួយ»ប។​

                ១០  មិនតែប៉ុណ្ណោះសោត​នាងរេបេកាក៏មាន​ផ្ទៃពោះនឹងបុរសតែមួយ​គឺលោកអ៉ីសាកជាបុព្វ​បុរសរបស់យើង។​១១ព្រះជាម្ចាស់មានគម្រោងការ​ជ្រើសរើសមនុស្ស​ដោយមិនគិតពីអំពើដែលគេ​ប្រព្រឹត្តនោះទេ​គឺជ្រើសរើសតាមព្រះហឫទ័យ​របស់ព្រះអង្គដែលត្រាស់ហៅ។​ដើម្បីឲ្យបាន​ស្របតាមគម្រោងការនេះ​នៅពេលកូនភ្លោះនៅ​ក្នុងផ្ទៃ​ពុំទាន់បានប្រព្រឹត្តអំពើល្អ​ឬ​អាក្រក់នៅ​ឡើយផងនោះ​​ ​១២  ទ្រង់ក៏មានព្រះបន្ទូលទៅនាង​រេបេកាថា​«កូនច្បង​នឹង​បម្រើកូនប្អូន»ផ​១៣  ដូច​មានចែងទុកមកថា​  «យើងស្រឡាញ់យ៉ាកុបជាង​អេសាវ»​ព។

                ១៤  ដូច្នេះតើយើងត្រូវគិតដូចម្តេច?​តើព្រះ​ជាម្ចាស់អយុត្តិធម៌ឬ?​ទេមិនមែនទេ ! ​​១៥  ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា:​«យើងនឹងមានចិត្តមេត្តាករុណាដល់នរណា​ដែល​យើងមេត្តាករុណា​ហើយយើងក៏នឹងអាណិតអាសូរ​នរណាដែលយើងអាណិតអាសូរដែរ»ភ។១៦ដូច្នេះ​មិនមែនស្រេចតែបំណងចិត្ត​ឬ​ការខំប្រឹងប្រែង​របស់មនុស្សឡើយ​គឺស្រេចតែព្រះជាម្ចាស់​ដែល​មានព្រះហឫទ័យមេត្តាករុណា​នោះ​វិញ​ ១៧ដ្បិត​ក្នុងគម្ពីរ​ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្តេច​ផារ៉ោនថា​«យើងបានតាំងអ្នកជាស្តេច​ដើម្បី​បង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នកម​និង​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរ​ខ្ចាយ​ពាស​ពេញលើផែនដីទាំងមូល»យ។​ ១៨ដូច្នេះ​ព្រះអង្គ​មេត្តាករុណាដល់នរណាក៏បាន​ស្រេចតែនឹងព្រះ​ហឫទ័យរបស់ព្រះអង្គ​ព្រះអង្គធ្វើឲ្យចិត្ត​នរណាទៅជារឹងរូសក៏បាន​ស្រេចតែព្រះហឫទ័យ​របស់ព្រះអង្គដែរ។

ព្រះពិរោធ  និង  ព្រះហឫទ័យអាណិតអាសូរ

                ១៩ប្រហែលជាអ្នកសួរខ្ញុំថា​«បើដូច្នេះ​ម្តេច​ក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត?​តើ​មាននរណា​អាច​ប្រឆាំង​នឹង​ព្រះហឫទ័យ​របស់ព្រះ​អង្គ?»។​២០  ឱមនុស្សអើយ​តើអ្នកមានឋានៈអ្វី​បានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់​បែបនេះ?​តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា​«ហេតុអ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាងនេះ»ដែរឬទេ?រ។២១​ជាងស្មូនយកដីទៅ​សូនធ្វើអ្វីក៏បាន​គឺដីឥដ្ឋដដែល​គាត់អាចយកទៅ​សូនធ្វើជារបស់ថ្លៃថ្នូរផង​ហើយសូនធ្វើជារបស់​ធម្មតាផង។​

                ២២  រីឯព្រះជាម្ចាស់វិញ​​ព្រះអង្គសព្វព្រះហឫ​ទ័យបង្ហាញព្រះពិរោធ​និង​សម្ដែងឫទ្ធានុភាព​របស់ព្រះអង្គ។​ដូច្នេះ​ទ្រង់មានព្រះហឫទ័យ​អត់ធ្មត់យ៉ាងខ្លាំង​ទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែល​ត្រូវរងព្រះពិរោធល​ហើយត្រូវវិនាសអន្តរាយ។​ ២៣  ព្រះអង្គ​ក៏​ចង់​បង្ហាញ​សិរី​រុង​រឿង​ដ៏​ប្រសើរ​លើស​លប់​របស់​ព្រះអង្គ​ចំពោះ​អស់​អ្នក​ដែលព្រះ​អង្គមេត្តាករុណាដែរវ​ជាអ្នកដែលព្រះអង្គបាន​តំរូវទុកជាមុនឲ្យទទួលសិរីរុងរឿង​២៤ពោល​គឺយើង​ទាំង​អស់​គ្នា​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មិនត្រឹម​តែពី​ក្នុងចំណោម​សាសន៍យូដា​ប៉ុណ្ណោះ​ទេ​គឺ​ពី​ក្នុង​ចំណោម​ជាតិសាសន៍​ដទៃ​ថែម​ទៀត​ផង​​  ២៥  ដូចមានថ្លែងទុក​ក្នុងគម្ពីរ​ព្យាការី*ហូសេ​ថា:

                                «អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង

                                យើងនឹងហៅគេថា​ជាប្រជារាស្ត្ររបស់យើង

                                រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់

                                យើងនឹងហៅគេថាជាជាតិសាសន៍

                                ដ៏ជាទីស្រឡាញ់របស់យើង

                ២៦              ហើយត្រង់ណាដែលមានពោលទៅ

                                អ្នកទាំងនោះថា  ”អ្នករាល់គ្នាមិនមែនជា

                                ប្រជារាស្ត្រ​របស់យើងទេ!”

                                ត្រង់នោះ  គេនឹងមានឈ្មោះថា​ជាបុត្រធីតា

                                របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»​ស។

                ២៧  រីឯព្យាការីអេសាយវិញ​លោកបានប្រកាស​អំពីសាសន៍អ៉ីស្រាអែលថា  :

                                ទោះបីសាសន៍អ៉ីស្រាអែលបានកើនចំនួនច្រើន

                                ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ

                                មានតែមួយចំនួនតូច  សល់ពីស្លាប់ប៉ុណ្ណោះ​

                                ដែលនឹងទទួលការសង្គ្រោះ

                ២៨              ដ្បិតព្រះអម្ចាស់នឹងសំរេចតាមព្រះបន្ទូល

                                របស់ព្រះអង្គគ្រប់ប្រការទាំងអស់​

                                យ៉ាងឆាប់ៗនៅផែនដីនេះ​ហ។

                ២៩  មួយវិញទៀត​ព្យាការីអេសាយក៏បានថ្លែង​ទុក​ជាមុនមកថា  :

                                ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូលឡ

                                មិនបានទុកកូនចៅយើងមួយចំនួន

                                ឲ្យនៅសល់ទេ

​                                នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម

                                ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង

                                កូម៉ូរ៉ាដែរ​អ។

អ៉ីស្រាអែល  និង  ដំណឹងល្

                ៣០  ដូច្នេះ​តើយើងត្រូវគិតដូចម្តេច?​សាសន៍​ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត​បែរជា​បានទទួលសេចក្ដីសុចរិតទៅវិញ​គឺសេចក្ដីសុចរិត​មកពីជំនឿ។​ ៣១  រីឯសាសន៍អ៉ីស្រាអែល​គេខំ​ប្រឹងប្រែងធ្វើតាមវិន័យ*​ដែលផ្ដល់សេចក្ដីសុចរិត​តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​វិន័យ​នោះ​ឡើយ។​៣២  ហេតុ អ្វីបានជាដូច្នេះ?​គឺមកពួកគេពឹងលើ​ការប្រព្រឹត្តតាមវិន័យ​មិនពឹងលើជំនឿទេ។​ពួក​គេជំពប់ដួលនឹង​«ថ្មដែលនាំឲ្យគេជំពប់» ៣៣  ដូចមានចែងទុកមកថា:

                                យើងបានដាក់ថ្មមួយនៅក្រុងស៉ីយ៉ូន

                                ជាថ្មដែលនាំឲ្យគេជំពប់ដួល

                                ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ

                                អ្នកណាជឿលើថ្មនេះ

                                អ្នកនោះមុខជាមិនខកចិត្តឡើយ​ក។

ជំពូក ១០

 បងប្អូនអើយ ​​ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត​ចង់តែឲ្យសាសន៍អ៉ីស្រា​អែលបានទទួលការសង្គ្រោះ​ហើយខ្ញុំក៏ទូលអង្វរ​ព្រះជាម្ចាស់ឲ្យពួកគេដែរ។ ​  ខ្ញុំហ៊ាន ធ្វើជា​សាក្សីថា​ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់​ខ្លាំងណាស់​តែគេបម្រើទាំងល្ងិតល្ងង់ខ។​  ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​ព្រះ​ជា​ម្ចាស់​ប្រោស​មនុស្សលោកឲ្យបានសុចរិត​ពួកគេខំប្រឹងធ្វើ​ឲ្យខ្លួនបានសុចរិត​  ដោយខ្លួនគេផ្ទាល់​      គឺពុំ​ព្រម​ទទួល​របៀប​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ឲ្យបានសុចរិតនេះទេ។​​  ព្រះគ្រីស្តជាគោល​ដៅរបស់វិន័យគ​ដើម្បីឲ្យអស់អ្នកដែលជឿ​បាន​សុចរិត។

ការសង្គ្រោះ  តាមរយៈជំនឿលើព្រះអម្ចាស់

                ​លោកម៉ូសេបានសរសេរទុក​អំពីសេចក្ដីសុចរិត​ដែលមកពីវិន័យ*ថា  : ​«អ្នកណាប្រតិបត្តិតាម​វិន័យ​​អ្នកនោះនឹងមានជីវិតដោយសារវិន័យ»ឃ។​  ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ​មាន​ចែងថា​«អ្នកមិនត្រូវសួរក្នុងចិត្តថាតើអ្នកណានឹង​ឡើងទៅស្ថានបរមសុខ?»​គឺថា​ដើម្បីនឹងនាំ​ព្រះគ្រីស្តចុះមក​  «តើអ្នកណានឹងចុះទៅស្ថាន​ក្រោម?»ង​គឺថា​ដើម្បីនាំព្រះគ្រីស្តឡើងពី​ចំណោមមនុស្សស្លាប់មក​៨  តែក្នុងគម្ពីរមានចែង​ដូចម្តេច?​គឺមានចែងថា​«ព្រះបន្ទូលស្ថិតនៅក្បែរ​អ្នក​នៅក្នុងមាត់អ្នក​និង​នៅក្នុងចិត្តអ្នកដែរ»​ច។​ព្រះបន្ទូលនេះ​ជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើង​ប្រកាស។​​

  ប្រសិនបើមាត់អ្នកប្រកាសថា​ព្រះ​យេស៊ូពិតជាព្រះអម្ចាស់​ហើយបើចិត្តអ្នកជឿថា​ព្រះ​ជា​ម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មានព្រះជន្មរស់ឡើង វិញមែន​នោះអ្នកនឹងទទួល​ការសង្គ្រោះជាមិនខាន​ ១០  ដ្បិតបើចិត្តយើងជឿ​យើងនឹងបានសុចរិត​ហើយបើមាត់យើងប្រកាស​ជំនឿ​នោះយើងនឹងទទួល ការសង្គ្រោះ​  ១១  ដូច​មានថ្លែងទុកក្នុងគម្ពីរថា​«អ្នកណា​ជឿលើព្រះអង្គ​អ្នកនោះមុខជាមិនខកចិត្តឡើយ»ឆ។​ ១២  ដូច្នេះ​សាសន៍យូដា​និង​សាសន៍ក្រិក​មិនប្លែកពីគ្នាត្រង់​ណាទេ​គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ​ដែលមានព្រះហឫទ័យទូលាយ​ដល់អស់អ្នកអង្វរ​រកព្រះអង្គ ​១៣  ដ្បិត  «អ្នកណាអង្វររក ព្រះនាម​ព្រះអម្ចាស់អ្នកនោះនឹងទទួលការសង្គ្រោះ​»​ជ។

                ១៤  ក៏ប៉ុន្តែ​ឲ្យគេអង្វររកព្រះអង្គដូចម្តេច​កើត​បើគេមិនជឿ?​ឲ្យគេជឿលើព្រះអង្គ​ដូចម្តេចកើត​បើគេមិនដែលឮព្រះអង្គមានព្រះ​បន្ទូល?​ឲ្យគេឮដូច ម្តេចកើត​បើគ្មាននរណា​ប្រកាស ?​ ១៥  ឲ្យមានអ្នកប្រកាសដូចម្តេច​កើត​បើគ្មាននរណាចាត់ឲ្យទៅប្រកាសផង​នោះ?​ ដូចមានចែងទុកថា:

                                «មើល៍​​អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក​

                                ប្រសើររុងរឿងណាស់ហ្ន៎!​»​ឈ។

                ១៦  ប៉ុន្តែ​មិនមែនមនុស្សគ្រប់គ្នាទេដែលព្រម​ស្តាប់តាមដំណឹងល្អ​​ដូចព្យាការី*អេសាយបានថ្លែង​ទុកមកថា:​«បពិត្រព្រះអម្ចាស់​តើនរណាជឿ​សេចក្ដីដែលយើងនិយាយឲ្យស្តាប់?»ញ។

                ១៧  ដូច្នេះ​ជំនឿកើតមកពីសេចក្ដីដែលយើង​បានស្តាប់​រីឯសេចក្ដីដែលយើងបានស្តាប់នោះ​កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្តដ។​១៨ក៏ប៉ុន្តែ​ខ្ញុំសូមសួរថា​តើពួកគេមិនដែលបានឮទេឬ?​ទេ​ពួកគេ​ប្រាកដជាបានឮហើយ!

                                «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ

                                លើផែនដីទាំងមូល

                                ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ  រហូត

                                ដល់ស្រុកដាច់ស្រយាលនៃពិភពលោក​»​ឋ។

​                ១៩ខ្ញុំសូមសួរទៀតថា​តើសាសន៍អ៉ីស្រាអែលមិន​បានយល់ទេឬ?។​​លោកម៉ូសេបានថ្លែងមុន​គេថា:

                                «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន

                                នឹង  ពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ

                                ដ៏ពិត​ប្រាកដ

                                យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង

                                នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ​»​ឌ។

                ២០  រីឯព្យាការីអេសាយ​លោកហ៊ាននិយាយ​លើសពីនេះទៅទៀតថា  :

                                «អស់អ្នកដែលមិនស្វែងរកយើង

                                គេបានរកយើងឃើញ

                                ហើយអស់អ្នកដែលមិនសុំអ្វីពីយើង​

                                យើងបានបង្ហាញខ្លួនឲ្យគេឃើញ

                                ច្បាស់»​ឍ។

                ២១  ចំពោះជនជាតិអ៉ីស្រាអែលវិញ​លោកបាន​ថ្លែងថា  :

                                «មួយថ្ងៃវាល់ល្ងាច​យើងបានលូកដៃទៅរក

                                ប្រជារាស្ត្រ​ដែលមិនស្តាប់បង្គាប់​

                                ហើយចេះតែប្រកែកជំទាស់​»ណ។

ជំពូក ១១

ព្រះជាម្ចាស់ពុំបោះបង់ចោលសាសន៍អ៉ីស្រាអែលឡើយ

                  ដូច្នេះ​        ខ្ញុំសូមសួរថា      តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ត្រ​របស់ព្រះអង្គហើយឬ?​ទេ​ព្រះអង្គមិនបោះបង់​ចោលគេទេ!​ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៉ីស្រាអែល​ដែរ​ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ​កើតក្នុង​កុលសម្ព័ន្ធ*បេនយ៉ាមីន។​   ព្រះជាម្ចាស់ពុំបាន​បោះបង់ប្រជារាស្ត្ររបស់ព្រះអង្គ​ជាប្រជារាស្ត្រ​ ដែល​ព្រះ​អង្គ​ជ្រើស​រើស​ទុក​ជាមុន​នោះ​ឡើយ​ ។​ តើ​បងប្អូន​មិន​ជ្រាប​សេចក្ដី​ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ស្ដីអំពីព្យាការី*អេលីទូលព្រះជាម្ចាស់ទាស់​នឹងសាសន៍អ៉ីស្រាអែលទេឬ ? ​គឺលោកទូលថា ​«បពិត្រព្រះអម្ចាស់​ពួកគេបាននាំគ្នាសម្លាប់​ព្យាការីទាំងឡាយរបស់ព្រះអង្គ​និង​រំលំអាសនៈ​របស់ព្រះអង្គ។​មានតែទូលបង្គំម្នាក់គត់​ដែលបាន​រួចខ្លួន​តែពួកគេរកផ្តាច់ជីវិតទូលបង្គំទៀត ! »ត។​  តើព្រះជាម្ចាស់តបទៅលោកវិញដូចម្តេច?​គឺ​ព្រះអង្គមានព្រះបន្ទូលថា  :​«យើងបានបំរុងទុក​មនុស្សប្រាំពីរពាន់នាក់​អ្នកទាំងនេះពុំបានលុត​ជង្គង់ថ្វាយបង្គំព្រះបាលឡើយ»ថ។ ​   រីឯបច្ចុប្បន្ន​កាលនេះ​ក៏ដូច្នោះដែរ​គឺមាននៅសល់មនុស្សមួយ​ចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស​តាមព្រះ​ហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ ​  ប្រសិន​បើព្រះអង្គជ្រើសរើសគេ​ដោយព្រះហឫទ័យប្រណី​សន្តោសដូច្នេះ​បានសេចក្ដីថាមិនមែនមកពីគេ​ប្រព្រឹត្តតាមវិន័យឡើយ។​បើមកពីគេប្រព្រឹត្ត​តាមវិន័យ​ព្រះហឫទ័យប្រណីសន្តោសលែងមាន​លក្ខណៈ​ជា​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​ទៀត​ហើយទ។​   ដូច្នេះ​តើយើងត្រូវគិតដូចម្តេច?​អ្វីៗដែលសាសន៍អ៉ីស្រាអែលខំស្វែងរកនោះ​គេ​មិនបានទទួលទេ។​មានតែអ្នកដែលព្រះជាម្ចាស់​ជ្រើសរើសប៉ុណ្ណោះ​ទើបបានទទួល​រីឯអ្នកឯទៀត​ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ​   ដូច​មានចែងទុកមក​ថា:

                                «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ

                                ស្ពឹកស្រពន់ឲ្យភ្នែកគេមើលពុំឃើញ

                                និង​ឲ្យត្រចៀកគេស្តាប់ពុំឮរហូតមកទល់

                                សព្វថ្ងៃនេះ​»​ធ។

                               ព្រះបាទដាវីឌក៏មានរាជឱង្ការថា:

                                «សូមឲ្យតុ  នរបស់ពួកគេ​

                                ក្លាយទៅជាអន្ទាក់​ឬជាមង

                                ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ

                                និង​  ឲ្យគេមានទោស!។

                ១០              សូមឲ្យភ្នែករបស់គេទៅជាងងឹត

                                មើលលែងឃើញ

                                ហើយសូមធ្វើឲ្យគេកោងខ្នង

                                រហូតតទៅ​»​ប។

​                ១១  ដូច្នេះ​ខ្ញុំសូមសួរថា​សាសន៍យូដាដែលជំពប់​ដួល​តើគេត្រូវដួលរហូតឬ?​ទេ​គេមិនដួល​រហូតទេ!​គឺកំហុសរបស់ពួកគេ​បាននាំឲ្យ​សាសន៍ដទៃទទួលការសង្គ្រោះ​ធ្វើឲ្យពួកគេ​មានចិត្តច្រណែន។​ ១២  ប្រសិនបើកំហុសរបស់​សាសន៍យូដា​នាំឲ្យពិភពលោកទទួលព្រះពរដ៏​លើសលប់​ហើយការចុះអន់ថយរបស់គេ​នាំឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះពរ​ដ៏​លើសលប់​យ៉ាងហ្នឹង​ទៅហើយ​ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាង​ពោរពេញវិញនោះ​​តើព្រះពរនឹងមានកាន់តែ​ច្រើនលើសលប់យ៉ាងណាទៅ​ទៀត?។​

ព្រះជាម្ចាស់សង្គ្រោះសាសន៍ដទៃ

                ១៣  ខ្ញុំសូមជំរាបបងប្អូនជាសាសន៍ដទៃ​ក្នុងនាម​ខ្ញុំជាគ្រីស្តទូត*សម្រាប់សាសន៍ដទៃថា​ខ្ញុំយកចិត្ត​ទុកដាក់បំពេញមុខងាររបស់ខ្ញុំ​ឲ្យបានល្អ​ប្រសើរ​ ១៤  ក្នុងគោលបំណងឲ្យបងប្អូនរួម​ឈាមរបស់ខ្ញុំច្រណែន​ដើម្បីសង្គ្រោះអ្នកខ្លះក្នុង​ចំណោមពួកគេ។ ​១៥ ដោយសាសន៍អ៉ីស្រាអែល​ដាច់ចេញពីព្រះអង្គទៅ​ធ្វើឲ្យមនុស្សលោក​បានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ​​ចុះ​ចំណង់បើព្រះអង្គទទួលគេសាជាថ្មី​តើនឹងកើត​មានយ៉ាងណាទៅទៀត?​​គឺប្រាកដជាមនុស្ស​ស្លាប់​នឹងរស់ឡើងវិញពុំខាន!

                ១៦  ប្រសិន​បើ​យើង​យក​ផលដំបូង​ថ្វាយ​ព្រះជា​ម្ចាស់​ម្សៅនំបុ័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ​ហើយប្រសិនបើប្ញសជារបស់ព្រះជាម្ចាស់​មែកក៏​ជារបស់ព្រះអង្គដែរ។​ ១៧  សាសន៍អ៉ីស្រាអែល​ប្រៀបបីដូចជាដើមអូលីវ​ដែលគេកាត់មែកខ្លះ​ចោល​រីឯអ្នកវិញ​អ្នកប្រៀបបីដូចជាមែកអូលីវ​ព្រៃ​ត្រូវគេយកមកផ្សាំជំនួសមែកផដែលគេកាត់​ចោលនោះ។​ឥឡូវនេះ​អ្នកស្រូបយកជីជាតិពី​ប្ញសរួមជាមួយមែកឯទៀតៗដែរ១៨  ដូច្នេះ​អ្នក​មិនត្រូវអួតខ្លួន​ដោយមើលងាយមែកដែលគេ​កាត់ចោលនោះឡើយ។​បើអ្នកចង់អួតខ្លួន​តោង​ដឹងថា​មិនមែនអ្នកទេដែលចិញ្ចឹមប្ញស​គឺប្ញសវិញ​ទេតើដែលចិញ្ចឹមអ្នក ! ១៩  ប្រហែលជាអ្នក​ពោលថា​”ព្រះជាម្ចាស់បានកាត់មែកទាំងនោះ​ចោល​ដើម្បីយកខ្ញុំមកផ្សាំជំនួស ! ” ។​ ២០  មែន​ហើយ!​ព្រះអង្គកាត់មែកទាំងនោះ ចោល​មកពី​មែកទាំងនោះគ្មានជំនឿ​រីឯអ្នកវិញ​អ្នកនៅជាប់​នឹងដើម​មកពីអ្នកមានជំនឿ។​​ដូច្នេះ​កុំលើកខ្លួន​សោះឡើយ​ត្រូវភ័យខ្លាចវិញ។២១ប្រសិនបើ​ព្រះជាម្ចាស់ពុំបានទុកមែកពីកំណើតទេ​ព្រះអង្គ​មុខជាពុំទុកអ្នកដែរ។​ ២២ដូច្នេះ​សូមគិតពិចារ​ណាអំពីព្រះហឫទ័យសប្បុរស​និង​ព្រះហឫទ័យ​ប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។​ព្រះអង្គប្រិត​ប្រៀបចំពោះអស់អ្នកដែលដួល​ហើយទ្រង់មាន​ព្រះហឫទ័យសប្បុរសចំពោះអ្នក​លុះត្រាណាអ្នក​នៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។​បើ​មិនដូច្នោះទេ​ព្រះអង្គនឹងកាត់អ្នកចោលដែរ។​ ២៣  ចំពោះពួកគេ​ប្រសិនបើគេបោះបង់ចិត្ត​មិន​ជឿនោះចោល​​ព្រះជាម្ចាស់មុខតែផ្សាំគេវិញជា​មិនខាន​ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំ​ពួកគេសាជាថ្មីបាន។​ ២៤  រីឯអ្នក​បើអ្នកមាន​កំណើតពីដើមអូលីវព្រៃ​ហើយត្រូវព្រះអង្គកាត់​យកមកផ្សំានឹងដើមអូលីវស្រុក​ដែលមិនមែនជា​ដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ​ចុះ​ទំរាំបើពួកគេវិញ​ព្រះអង្គនឹងយកគេមកផ្សាំ​ជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ​រឹតតែងាយ​ជាង​នេះយ៉ាងណាទៅទៀត។

ព្រះជាម្ចាស់សង្គ្រោះសាសន៍អ៉ីស្រាអែល

                ២៥  បងប្អូនអើយ​ខ្ញុំចង់ឲ្យបងប្អូនជ្រាប​យ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ​ក្រែង​លោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។​គំរោង​ការដ៏លាក់កំបាំងនោះ​គឺ​សាសន៍អ៉ីស្រាអែលមួយ​ចំនួនមានចិត្តរឹងរូស​រហូតដល់ពេលសាសន៍ដទៃ​ទាំងអស់បានចូលមកទទួលការសង្គ្រោះ​២៦  ពេល​នោះ​ទើបសាសន៍អ៉ីស្រាអែលទាំងមូលនឹងទទួល​ការសង្គ្រោះដែរ​ ដូចមានចែងទុកមកថា:

                                «ព្រះអង្គដែលរំដោះ  នឹងយាងចេញពី

                                ក្រុងស៉ីយ៉ូន

                                ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ

                                លោកយ៉ាកុប

                ២៧             នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង

                                ចងជាមួយពួកគេ

                                នៅពេលដែលយើងដកអំពើបាប

                                ចេញពីពួកគេ»។​ព

                ២៨                     បើគិតតាមដំណឹងល្អ*​សាសន៍អ៉ីស្រាអែល​ជាសត្រូវនឹងព្រះជាម្ចាស់ភ​ដើម្បីជាប្រយោជន៍​ដល់បងប្អូន។​បើគិតតាមការជ្រើសរើសវិញ​ព្រះជាម្ចាស់ស្រឡាញ់គេ​មកពីព្រះអង្គគិតដល់​បុព្វបុរសរបស់គេ។២៩កាលណាព្រះជាម្ចាស់​ប្រទានព្រះអំណោយទានហើយ​ព្រះអង្គមិនដក​ហូតវិញទេ​ហើយកាលណាព្រះអង្គត្រាស់ហៅ​ទ្រង់ក៏មិនប្រែប្រួលដែរ។  ៣០  រីឯបងប្អូន​ពីដើម​បងប្អូនមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ទេ​តែ​ឥឡូវនេះ​ដោយសាសន៍អ៉ីស្រាអែលមិនស្តាប់បង្គាប់​ព្រះអង្គ​ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។  ៣១រីឯពួកគេវិញ​ពួកគេមិនស្តាប់បង្គាប់នៅពេល​នេះ​មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។​ដូច្នេះ​ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេល​នេះដែរ​  ៣២ដ្បិតព្រះជាម្ចាស់បានបណ្តោយឲ្យ​មនុស្សទាំងអស់មិនស្តាប់បង្គាប់ព្រះអង្គ​ដើម្បី​សម្ដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដល់​មនុស្ស​ទាំង​អស់។

                ៣៣​ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅ​ពន់ពេកណាស់​ហើយព្រះប្រាជ្ញាញាណ​និង​ព្រះ​តំរិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ ! គ្មាននរណា អាច​យល់ការសំរេចរបស់ព្រះអង្គបានឡើយ​ហើយក៏​គ្មាននរណាអាច​យល់មាគ៌ា​របស់ព្រះអង្គ​បានដែរ !​ ៣៤តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?​តើ​នរណាបានថ្វាយយោបល់ទៅព្រះអង្គ?ម​៣៥តើ​នរណាបានថ្វាយអ្វីមួយទៅព្រះអង្គ​ដើម្បីឲ្យ​ព្រះអង្គ​តបស្នងសងគុណវិញ?​យ។

                ៣៦  អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ​ដោយ​សារព្រះអង្គ​និង​សម្រាប់ព្រះអង្គ!។​សូមលើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ​អស់កល្បជានិច្ច!​អាម៉ែន!។

ជំពូក ១២

ជីវិតថ្មីស្របតាមព្រះហឫទ័យព្រះអម្ចាស់

  ហេតុនេះ    បងប្អូនអើយ​  ខ្ញុំសូម​ដាស់តឿនបងប្អូនថា​    ដោយ​ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ហឫ​ទ័យ​អាណិត​អាសូរ​បង​ប្អូន​ចូរថ្វាយខ្លួនទៅព្រះអង្គ​ទុកជាយញ្ញបូជាដ៏​មានជីវិត​ដ៏វិសុទ្ធ*​ហើយជាទីគាប់ព្រះហឫទ័យ​របស់ព្រះជាម្ចាស់។​បើបងប្អូនធ្វើដូច្នេះ​ទើបហៅ​ថាគោរពបម្រើព្រះអង្គ​តាមរបៀបត្រឹមត្រូវមែនរ។   មិនត្រូវយកតំរាប់តាមលោកីយ៍នេះឡើយ​ត្រូវ​ទុក​ឲ្យ​ព្រះ​ជា​ម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បង​ប្អូន​ឲ្យទៅជាថ្មីទាំងស្រុងវិញ​ដើម្បីឲ្យបងប្អូន​ចេះពិចារណាមើលថា​ព្រះជាម្ចាស់សព្វព្រះហឫ​ទ័យនឹងអ្វីខ្លះ​គឺអ្វីដែលល្អ​ដែលគាប់ព្រះហឫទ័យ​ព្រះអង្គ  និង  គ្រប់លក្ខណៈ។

                  ខ្ញុំសូមជំរាបបងប្អូន​តាមព្រះអំណោយទាន​ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា​ម្នាក់ៗមិន​ត្រូវលើកតម្លៃខ្លួនឯងខ្ពស់​ហួសពីគំនិតដែលត្រូវ​គិតនោះឡើយ​តែត្រូវគិតឲ្យបានសមរម្យ​តាមកំរិតនៃជំនឿ​ដែលព្រះជាម្ចាស់ប្រទានឲ្យ​ម្នាក់ៗ។​​រូបកាយមនុស្សយើងមានសរីរាង្គច្រើន​ហើយ​សរីរាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា​   យើងក៏ដូច្នោះដែរ​យើងមានគ្នាច្រើនរួម​ជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ត​ហើយម្នាក់ៗ​ជាសរីរាង្គរបស់ គ្នាទៅវិញទៅមក។​ យើងមាន​ព្រះអំណោយទានប្លែកៗពីគ្នា​ស្របតាមព្រះហឫ​ទ័យប្រណីសន្តោស​ដែលព្រះជាម្ចាស់ប្រទានមក​យើង។​ប្រសិនបើបងប្អូនណាទទួលព្រះអំណោយ​ទានខាងថ្លែង*ព្រះបន្ទូល​ត្រូវថ្លែងឲ្យស្រប​តាមជំនឿ​ ​  អ្នកណាទទួលព្រះអំណោយទាន​ខាងបម្រើ​ចូរបម្រើទៅ​អ្នកណាទទួលព្រះអំណោយ​ទានខាងបង្រៀន​ចូរបង្រៀនទៅ​ អ្នកដែល​លើកទឹកចិត្តបងប្អូន​ចូរលើកទឹកចិត្តគេទៅ​អ្នក​ដែលចែកទ្រព្យរបស់ខ្លួនល​ចូរចែកដោយចិត្ត​ស្មោះសរ​អ្នកដែលដឹកនាំ​ចូរដឹកនាំដោយចិត្ត​ខ្នះខ្នែង​អ្នកដែលចែកទានដល់ជនក្រីក្រ​ចូរចែក​ឲ្យគេដោយចិត្តត្រេកអរ។

                  ចូរមានចិត្តស្រឡាញ់​ដោយឥតលាក់ពុត​ឡើយ។​ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់​ហើយ​ជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ​​១០  ចូរស្រឡាញ់​រាប់អានគ្នាទៅវិញទៅមក​ទុកដូចជាបងប្អូន​បង្កើត។​ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមក​ដោយចិត្តគោរព។ ​១១ ត្រូវឧស្សាហ៍ខ្នះខ្នែង​កុំ​ខ្ជឹលច្រអូសឡើយ។​ត្រូវបម្រើព្រះអម្ចាស់ដោយ​ចិត្តក្លៀវក្លា។​ ១២  ចូរសប្បាយរីករាយដោយចិត្ត​សង្ឃឹម។​ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខ​លំបាក។​ចូរព្យាយាមអធិស្ឋាន*។ ​១៣  ត្រូវជួយ​ទំនុកបំរុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត​ព្រម​ទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។​

                ១៤  ត្រូវ​ជូន​ពរ​អស់អ្នកដែល​បៀតបៀន​បងប្អូន​ត្រូវជូនពរគេ​​​កុំដាក់បណ្តាសាគេឡើយ។​ ១៥  ចូរ​អរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ​ចូរ​យំសោកជាមួយអស់អ្នកដែលយំសោក។​ ១៦  ត្រូវ​មានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។​មិន​ត្រូវមានគំនិតលើកខ្លួនឡើយ​តែត្រូវចាប់ចិត្តនឹង​អ្វីៗដែលទន់ទាបវិញ។​ មិនត្រូវអួតខ្លួនថាជាអ្នក​មានប្រាជ្ញាឡើយវ​។​

                ១៧  កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើល្អ​នៅ​ចំពោះមុខ​មនុស្ស​ទាំងអស់វិញ  ស។​ ១៨  ផ្នែកឯខាងបងប្អូន​ប្រសិន​បើបងប្អូនអាចធ្វើបាន​ត្រូវរស់នៅដោយសុខសាន្ត​ជាមួយមនុស្សទាំងអស់ទៅ។​ ១៩  បងប្អូនជាទី​ស្រឡាញ់អើយ​មិនត្រូវសងសឹកដោយខ្លួនឯង​ឡើយ​គឺទុកឲ្យព្រះជាម្ចាស់សម្ដែងព្រះពិរោធ​ចំពោះគេវិញ​ដ្បិតមានចែងទុកមកថា:​«ព្រះ​អម្ចាស់មានព្រះបន្ទូលថា​”ការសងសឹកស្រេចតែ​លើយើង​គឺយើងទេតើដែលនឹងតបទៅគេ”​ហ ។ ​២០ផ្ទុយទៅវិញ​”ប្រសិនបើខ្មាំងសត្រូវរបស់អ្នក​ឃ្លាន​ចូរយកម្ហូបអាហារឲ្យគេបរិភោគទៅ​ប្រសិនបើគេស្រេក​ចូរឲ្យទឹកគេផឹកផង ធ្វើ​ដូច្នេះ​ប្រៀបបីដូចជាប្រមូលរងើកភ្លើងទៅដាក់​ពីលើក្បាលរបស់គេ”»ឡ។​ ២១  មិនត្រូវចាញ់ការ​អាក្រក់ឡើយ​គឺត្រូវឈ្នះការ អាក្រក់​ដោយ​ប្រព្រឹត្តអំពើ​ល្អវិញ។

ជំពូក ១៣

ការស្តាប់បង្គាប់អាជ្ញាធរ

                  មនុស្ស​គ្រប់​រូប​ត្រូវ​ស្តាប់​បង្គាប់​អាជ្ញាធរ​​ដ្បិត​អំណាច​ទាំងឡាយ​សុទ្ធតែមកពីព្រះជាម្ចាស់​គឺព្រះអង្គបានតែងតាំង​ឲ្យមានអំណាចទាំងនោះ ឡើង។​   ដូច្នេះ​អ្នកដែលប្រឆាំងនឹងអាជ្ញាធរ​ក៏ដូចជាប្រឆាំងនឹង​របៀបរៀបរយ​ដែលព្រះជាម្ចាស់បានចាត់ចែង​នោះដែរ​ហើយអ្នកដែលប្រឆាំង​មុខជាធ្វើឲ្យ​ខ្លួនមានទោសមិនខាន។​  អ្នកប្រព្រឹត្តអំពើល្អមិន​ខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ​មានតែអ្នកប្រព្រឹត្ត​អំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។​បើអ្នកមិនចង់​ខ្លាចអាជ្ញាធរទេ​ចូរប្រព្រឹត្តអំពើល្អទៅ​នោះ​អាជ្ញាធរនឹងសរសើរអ្នកជាមិនខាន  ដ្បិតលោក​ទាំងនោះជាអ្នកបម្រើព្រះជាម្ចាស់​​ដើម្បីជំរុញអ្នក​ឲ្យប្រព្រឹត្តល្អ។​​ផ្ទុយទៅវិញ​បើអ្នកប្រព្រឹត្ត​អំពើអាក្រក់​ចូរខ្លាចទៅ​ដ្បិតអាជ្ញាធរមិនមែន​កាន់អំណាចអជាអាសារឥតការទេ​​គឺគេជាអ្នក​បម្រើព្រះជាម្ចាស់​ដើម្បីធ្វើទណ្ឌកម្ម​ដាក់ទោសក​អ្នកដែលប្រព្រឹត្តអំពើអាក្រក់។ ​ ដូច្នេះ​ត្រូវ​ស្តាប់បង្គាប់អាជ្ញាធរ​មិនមែនដោយខ្លាចទទួល​ទណ្ឌកម្មប៉ុណ្ណោះទេ​គឺធ្វើដោយមានមនសិការខ​ផង​។

                  ហេតុនេះហើយ​បាន​ជា​បងប្អូន​ត្រូវ​តែ​បង់ពន្ធ​ដារ​ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជា​ម្ចាស់​ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។​

  ត្រូវជូនលោកទាំងនោះ​នូវអ្វីដែលបងប្អូនត្រូវ​ជូន​គឺបង់អាករទៅលោកណា​ដែលបងប្អូនត្រូវ​បង់ ​បង់ពន្ធទៅលោកណាដែលបងប្អូនត្រូវបង់​ពន្ធ​កោតខ្លាចលោកណាដែលបងប្អូនត្រូវកោត​ខ្លាច​គោរពលោកណាដែលបងប្អូនត្រូវ​គោរព។

ការស្រឡាញ់គ្នាទៅវិញទៅមក

                  មិនត្រូវជំពាក់អ្វីនរណា​ក្រៅពីជំពាក់សេចក្ដី​ស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ​ដ្បិតអ្នក​ណាស្រឡាញ់អ្នកដទៃ​អ្នកនោះប្រតិបត្តិតាមគម្ពីរ​វិន័យ*សព្វគ្រប់ហើយ​   ព្រោះវិន័យដែលចែង​ថា  «កុំប្រព្រឹត្តអំពើផិតក្បត់​កុំសម្លាប់មនុស្ស​កុំ​លួចទ្រព្យសម្បត្តិគេ​កុំមានចិត្តលោភលន់»គ​និង​វិន័យឯទៀតៗសង្ខេបមកជាវិន័យតែមួយនេះ​ថា​«ចូរស្រឡាញ់បងប្អូនឯទៀតៗ​ឲ្យបានដូច​ស្រឡាញ់ខ្លួនឯងដែរ»ឃ។​ ១០  អ្នកមានចិត្ត​ស្រឡាញ់​មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូន​ឯទៀតៗឡើយ​ដូច្នេះ  សេចក្ដីស្រឡាញ់នាំឲ្យ​ប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ។

ការរៀបចំខ្លួនរង់ចំាទទួលព្រះអម្ចាស់

                ១១  បងប្អូនជ្រាបហើយថា​យើងកំពុងតែរស់នៅ​ក្នុងគ្រាណា​គឺដល់ពេលយើងត្រូវក្រោកពីដេក​ដ្បិត​ឥឡូវនេះ​ការសង្គ្រោះខិតមកជិតយើងជាង​កាលយើងទើបនឹងជឿ។​ ១២  យប់ជិតផុតហើយ​ហើយថ្ងៃង  ក៏ជិតដល់ដែរ​​ដូច្នេះ​យើងត្រូវលះបង់​អំពើនៃសេចក្ដីងងឹតច​ចោលទៅ​ហើយប្រដាប់​ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។​ ១៣  ត្រូវ​រស់នៅឲ្យបានត្រឹមត្រូវ​ដូចរស់នៅក្នុងពេល​ថ្ងៃ គឺមិនស៉ីផឹកស្រវឹង​មិនប្រព្រឹត្តកាមតណ្ហាក្រៅ​តំរា​មិនប្រាសចាកសីលធម៌​មិនឈ្លោះប្រកែក​និង​មិនច្រណែនឈ្នានីសគ្នា។​ ១៤ផ្ទុយទៅវិញ​ត្រូវ​ប្រដាប់ខ្លួន​ដោយព្រះអម្ចាស់យេស៊ូគ្រីស្ត​ហើយ​កុំបណ្តោយខ្លួនឲ្យខ្វល់ខ្វាយ​តាមការលោភលន់​របស់លោកីយ៍នោះឡើយ។

ជំពូក ១៤

គ្រីស្តបរិស័ទត្រូវយល់អធ្យាស្រ័យឲ្យគ្នា

                  ចូរ​ទទួល​បង​ប្អូន​ណា​ដែល​មាន​ជំនឿទន់ខ្សោយ​ដោយរាក់ទាក់​​មិនត្រូវរិះគន់យោបល់របស់គេឡើយ។ ​ បើមាន​នរណាម្នាក់ជឿថា​ខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន​ហើយ​មាន​ម្នាក់​ទៀត​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​បរិភោគតែបន្លែ ​  មិនត្រូវឲ្យអ្នកបរិភោគអ្វី​ក៏បាន​មើលងាយអ្នក ដែលមិនបរិភោគនោះឡើយ​រីឯអ្នកដែលមិនបរិភោគ​ក៏មិនត្រូវវិនិច្ឆ័យអ្នក​បរិភោគ​ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។​   តើអ្នកមានឋានៈអ្វី​បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើ​របស់គេដូច្នេះ?​អ្នកបម្រើនោះឈរក្តីដួលក្តី​ស្រេច​តែនៅលើម្ចាស់របស់គាត់ទេ។​ក៏ប៉ុន្តែ​អ្នកបម្រើ​នោះមុខជាឈរ មាំមិនខាន​ដ្បិតព្រះអម្ចាស់មាន​អំណាច​ជួយគាត់ឲ្យឈរបាន។​

                  មានម្នាក់យល់ថា​ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ​តែម្នាក់ទៀតយល់ថា​ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។​ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បានដិតដល់ទៅ!។  ចំពោះអ្នកដែលប្រកាន់ថា​មានថ្ងៃសំខាន់​ឬ​មិនសំខាន់នោះ​គេប្រកាន់ដូច្នេះ​ដើម្បីគោរពព្រះអម្ចាស់។​អ្នកដែលបរិភោគអ្វី​ទាំងអស់​គេបរិភោគ​ដើម្បីគោរពព្រះអម្ចាស់​ដ្បិតគេអរព្រះគុណព្រះអង្គ។​អ្នកដែលមិន​បរិភោគ​គេមិនបរិភោគ​ដើម្បីគោរពព្រះអម្ចាស់​ហើយគេក៏អរព្រះគុណព្រះអង្គដែរ  ព្រោះក្នុង​ចំណោមបងប្អូន​គ្មាននរណាម្នាក់រស់​ឬ​ស្លាប់​សម្រាប់ខ្លួនឯងឡើយ​ ​ដ្បិតបើយើងរស់​យើងរស់​សម្រាប់ព្រះអម្ចាស់​ហើយបើយើងស្លាប់​ក៏ស្លាប់​សម្រាប់ព្រះអម្ចាស់ដែរ។​ទោះបីយើងរស់ក្តី​ស្លាប់​ក្តីយើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច  ដ្បិត​ព្រះគ្រីស្តបានសោយទិវង្គត​និង​មានព្រះជន្មរស់​ឡើងវិញ​ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្ស​ស្លាប់ទាំងលើមនុស្សរស់។ ​១០  រីឯអ្នក​ហេតុដូច​ម្តេច​បាន​ជា​អ្នក​ថ្កោល​ទោស​បងប្អូន​របស់​អ្នក?​ហេតុ​ដូច​ម្តេច​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​អ្នក?។​យើងទាំងអស់គ្នានឹងទៅឈរនៅមុខ​តុលាការ របស់ព្រះជាម្ចាស់ ​១១  ដ្បិតមានចែងទុក​មកថា:

                                ព្រះអម្ចាស់មានព្រះបន្ទូលថា

                                ពិតដូចយើងមានជីវិតរស់យ៉ាងណា​ឆ

                                មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង

                                ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់

                                យ៉ាងនោះដែរ​ជ។

                ១២  ដូច្នេះ​យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់​នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។

កុំធ្វើឲ្យបងប្អូនបាត់បង់ជំនឿឡើយ

                ១៣  ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោលទោសគ្នាទៅវិញទៅមក​តែត្រូវប្តេជ្ញាចិត្ត​ថា  មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល​ឬ​រវាតចិត្តបាត់ជំនឿនោះឡើយ។​ ១៤ដោយខ្ញុំរួម​ជាមួយព្រះអម្ចាស់យេស៊ូ​ខ្ញុំដឹង​ហើយជឿជាក់​ថា  គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ​គឺទាល់​តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ​ទើប​ក្លាយទៅជាមិនបរិសុទ្ធ​ចំពោះអ្នកដែលថានោះ។ ១៥  ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បង​ប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះតែរឿងអាហារ​នោះបានសេចក្ដីថា អ្នក​មិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។​មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់បង់ឲ្យសោះ​ព្រោះព្រះគ្រីស្តបានសោយ​ទិវង្គតសម្រាប់គេហើយ។​ ១៦អ្វីៗដែលអ្នករាល់គ្នា​យល់ថាល្អ​មិនត្រូវទុកឲ្យគេមានឱកាសនិយាយ​និន្ទាបានឡើយ​ ១៧  ដ្បិតព្រះរាជ្យ*របស់ព្រះជា​ម្ចាស់មិនមែនអាស្រ័យនៅលើការស៉ីផឹកនោះទេ​​គឺ​អាស្រ័យនៅលើសេចក្ដីសុចរិត​សេចក្ដីសុខសាន្ត​និង  អំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។​១៨អ្នក​ណាបម្រើព្រះគ្រីស្តរបៀបនេះ​អ្នកនោះនឹងបានគាប់​ព្រះហឫទ័យព្រះជាម្ចាស់​ហើយមនុស្សផងទាំង​ពួងក៏គោរពរាប់អានគេដែរ។ ​១៩  ដូច្នេះ​យើង​ត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ​និង​ឲ្យមានការអប់រំគ្នាទៅវិញទៅមក។​ ២០  មិន​ត្រូវបំផ្លាញ កិច្ចការរបស់ព្រះជាម្ចាស់​ព្រោះតែ​រឿងអាហារនោះឡើយ។​តាមពិតអ្វីៗទាំងអស់​សុទ្ធតែល្អបរិសុទ្ធ​ក៏ប៉ុន្តែ​បើយើងបរិភោគអ្វីមួយ​ដែលបណ្តាល ឲ្យអ្នកផ្សេងជំពប់ចិត្ត​បាត់ជំនឿ​នោះ​គឺយើងបែរជាប្រព្រឹត្តការអាក្រក់ទៅវិញ។​ ២១  ប្រសិនបើយើងមិនបរិភោគសាច់​មិនពិសាស្រា​និង​មិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូន​ជំពប់ចិត្តបាត់ជំនឿនោះ​ជាការល្អប្រពៃហើយ។​ ២២  អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ​ចូររក្សាទុកតែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ជា​ម្ចាស់​ទៅ។​អ្នកណាមិនដាក់ទោសខ្លួនឯង​ចំពោះការយល់​ឃើញរបស់ខ្លួន​អ្នកនោះមានសុភមង្គលហើយ !​ ២៣  ផ្ទុយទៅវិញ​អ្នកណាមានចិត្តសង្ស័យពីអាហារ​ដែលខ្លួនបរិភោគ​អ្នកនោះមានទោសហើយ​ព្រោះការយល់ឃើញរបស់គេនោះ​មិនមែនមក​ពីជំនឿទេ។​​ការអ្វីដែលមិនមែនមកពីជំនឿ​សុទ្ធ​តែ​ជាអំពើបាបទាំងអស់។

ជំពូក ១៥

ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ត

                ១  ចំពោះយើងដែលមានជំនឿមាំមួន​យើងមានភារកិច្ចជួយអ្នក​ដែលមានជំនឿទន់ខ្សោយ​គឺមិនត្រូវធ្វើអ្វីឲ្យ​តែខ្លួនឯងពេញចិត្តនោះឡើយ។​

  យើងម្នាក់ៗ​តោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ត​ដើម្បីជា​ប្រយោជន៍ល្អដល់គេ​និង​ជួយគេឲ្យចំរើន​ឡើងឈ  ដ្បិតព្រះគ្រីស្តពុំបានស្វែងរកអ្វី​ដែល​ធ្វើឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ​ផ្ទុយទៅវិញមានចែងទុកមកថា​«ពាក្យ​ត្មះតិះ​ដៀល​របស់​អស់​អ្នក​ដែល​តិះ​ដៀល​ព្រះអង្គ​បានធ្លាក់មកលើទូលបង្គំ»ញ។​​   អ្វីៗដែលមាន​ចែងទុកពីមុនមក​គឺចែងទុកសម្រាប់អប់រំយើង។​ដោយគម្ពីរជួយសំរាលទុក្ខយើង​និង​ឲ្យយើង​ចេះស៊ូទ្រាំ​យើងមានសេចក្ដីសង្ឃឹម។​   សូម​ព្រះជាម្ចាស់ដែលជួយសំរាលទុក្ខ​និង​ជួយឲ្យ​ចេះស៊ូទ្រាំ​ប្រោសប្រទានឲ្យបងប្អូនរួមគ្នា​មាន​ចិត្តគំនិតតែមួយ​ស្របតាមព្រះគ្រីស្តយេស៊ូ ​  ដើម្បីឲ្យបងប្អូនមានចិត្តថ្លើមតែមួយ​មាន​សំឡេងតែមួយ​លើកតម្កើងសិរីរុងរឿងព្រះជា​ម្ចាស់​ជាព្រះបិតារបស់​ព្រះយេស៊ូ គ្រីស្ត​ជាអម្ចាស់​នៃយើង។

ដំណឹងល្អសម្រាប់ប្រជាជាតិទាំងអស់

                ​ដូច្នេះត្រូវទទួលគ្នាទៅវិញទៅមក​ដោយរាក់​ទាក់​ឲ្យបានដូចព្រះគ្រីស្តទទួលបងប្អូនដែរ​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។​ខ្ញុំសូមជំរាបបងប្អូនថា​ព្រះគ្រីស្តបានមកធ្វើជា​អ្នកបម្រើរបស់សាសន៍ដែលកាត់ស្បែក*​ដើម្បី​សំរេចតាមព្រះបន្ទូល​ដែលព្រះជាម្ចាស់បានសន្យា​ចំពោះបុព្វបុរស*​និង​សម្ដែងព្រះហឫទ័យសច្ចៈ​របស់ព្រះអង្គ។  រីឯសាសន៍ដទៃវិញ​គេលើក​តម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់​ដោយព្រះអង្គ​សម្ដែងព្រះហឫទ័យមេត្តាករុណាដល់គេ​ដូចមាន​ចែងទុកមក​ថា  :

                                «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល

                                ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា

                ​                ហើយទូលបង្គំនឹងច្រៀងលើកតម្កើង

                                ព្រះកិត្តិនាមរបស់ព្រះអង្គ​»​ដ។​

                ១០              មានចែងទៀតថា:​

                                «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ

                                ជាមួយប្រជារាស្ត្ររបស់ព្រះអង្គទៅ!»​ឋ។​

                ១១                     ហើយមានចែងទៀតថា  :

                                «ជាតិសាសន៍ទាំងឡាយអើយ​​

                                ចូរកោតសរសើរព្រះអម្ចាស់​

                                ត្រូវឲ្យប្រជារាស្ត្រផងទាំងពួង

                                ច្រៀង​សរសើរព្រះអង្គ»​ឌ។

                ១២              ព្យាការីអេសាយក៏មានប្រសាសន៍ថា  :​

                                «ពូជរបស់លោកយេសាយនឹងមកដល់

                                ព្រះអង្គនឹងក្រោកឡើង

                                ដើម្បីដឹកនាំជាតិសាសន៍នានា​

                                ហើយជាតិសាសន៍ទាំងនោះ

                                នឹង  សង្ឃឹមលើព្រះអង្គ»​ឍ។

                ១៣               សូមព្រះជាម្ចាស់​ជាប្រភពនៃសេចក្ដីសង្ឃឹម​ប្រោសបងប្អូនដែលមានជំនឿ​ឲ្យបានពោរ​ពេញដោយអំណរ​និង សេចក្ដីសុខសាន្តគ្រប់ ប្រការ​ដើម្បី​ឲ្យ​បងប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ​ហៀរ​ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏​វិសុទ្ធ។

សកម្មភាព  និង  គម្រោងការរបស់លោកប៉ូល

                ១៤  បងប្អូនអើយ​ខ្ញុំជឿជាក់ថា​បងប្អូនមានចិត្ត​សប្បុរសណាស់​ហើយក៏មានចំណេះជ្រៅជ្រះ​និង​មាន​សមត្ថភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែមទៀតផង។​ ១៥  ក៏ប៉ុន្តែ​នៅត្រង់ចំណុចខ្លះ​ខ្ញុំសរសេរ​មក​រំលឹក​ដាស់តឿន​បងប្អូន​យ៉ាង​ធ្ងន់ៗ​បន្តិច​ដោយសំអាងលើមុខងារណ​ដែលព្រះជាម្ចាស់​ប្រោសប្រទានមកខ្ញុំ​ ១៦ឲ្យបម្រើព្រះគ្រីស្តយេស៊ូ​សម្រាប់សាសន៍ដទៃ។​ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះ​ជាម្ចាស់​ជាមុខងារមួយដ៏ពិសិដ្ឋ​ដើម្បីនាំសាសន៍​ដទៃមកថ្វាយខ្លួនទុកជាតង្វាយ​ដែលគាប់ព្រះហឫ​ទ័យព្រះអង្គ​និង​ជាតង្វាយដែលព្រះវិញ្ញាណដ៏​វិសុទ្ធប្រោសឲ្យបានវិសុទ្ធ។​ ១៧  ដោយហេតុ​នេះ​ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រីស្តយេស៊ូ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់ត​ ១៨  ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ​ក្រៅពីការដែលព្រះគ្រីស្តបានធ្វើតាមរយៈខ្ញុំ​ទោះ​បីតាមពាក្យសំដីក្តី​ឬ​តាមកិច្ចការក្តី​  ដើម្បីនាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់​នោះឡើយ។​១៩ព្រះអង្គសម្ដែងឫទ្ធានុភាពនៃទី​សំគាល់​និង​ប្ញទ្ធិបាដិហារិយ៍​ព្រះអង្គសម្ដែងឫទ្ធានុ​ភាពរបស់ព្រះវិញ្ញាណ។​ដូច្នេះ​ខ្ញុំបានផ្សព្វផ្សាយ​ដំណឹងល្អរបស់ ព្រះគ្រីស្តសព្វគ្រប់​នៅគ្រប់ទីកន្លែង​ចាប់តាំងពីក្រុងយេរូសាឡឹម​រហូតទៅដល់តំបន់​អ៉ីល្លីរីថ។​ ២០  ក៏ប៉ុន្តែ​ខ្ញុំបានតាំងចិត្តប្រកាសដំណឹង​ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ​នាម​ព្រះគ្រីស្តនៅឡើយ​ដើម្បីចៀសវាងសង់ពីលើគ្រឹះ​ដែលអ្នកផ្សេងបានចាក់រួចមកហើយ២១  គឺឲ្យ​បានស្របតាមសេចក្ដី​ដែលមានចែងទុកមកថា:

​                                «អស់អ្នកដែលមិនទាន់បានទទួលដំណឹង

                                អំពីព្រះអង្គ​​  មុខជាឃើញ

                                ហើយអស់អ្នកដែលមិនទាន់បានឮ

                                មុខជាបានយល់»​ទ។​

គម្រោងការរបស់លោកប៉ូលធ្វើដំណើរទៅក្រុងរ៉ូម

                ២២  ការនេះ​ហើយ​ដែលធ្វើ​ឲ្យ​ខ្ញុំ​ខកខាន​ជា​ច្រើនដង​មិនបានមកសួរសុខទុក្ខបងប្អូន។​ ២៣  ប៉ុន្តែ​ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះ​ចប់សព្វគ្រប់ហើយ។​ម៉្យាងទៀត​តាំងពីយូរឆ្នំា​មកហើយ​ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូន​ជាខ្លាំង​២៤  នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។​ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូន​ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​នោះ​ក្រោយពីខ្ញុំបានសប្បាយចិត្ត​ស្នាក់នៅជាមួយបង​ប្អូនបន្តិចមក។​២៥  ប៉ុន្តែ​ពេលនេះ​ខ្ញុំធ្វើដំណើរ​ទៅក្រុងយេរូសាឡឹម​ដើម្បីបម្រើប្រជាជនដ៏វិសុទ្ធ*  ​២៦ដ្បិតបងប្អូននៅស្រុកម៉ាសេដូន​និង​ស្រុកអាខៃ​បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ​ក្នុង​ចំណោមប្រជាជនដ៏វិសុទ្ធ​នៅក្រុងយេរូសាឡឹម។​​  ២៧បងប្អូនទាំងនោះបានសំរេចចិត្តដូច្នេះ​ព្រោះគេ​មានជំពាក់បំណុលម៉្យាង​គឺបងប្អូនសាសន៍ដទៃ​បានទទួលសម្បត្តិខាងវិញ្ញាណ​រួមជាមួយសាសន៍​យូដាយ៉ាងណា​គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍​ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។​ ២៨  ពេល​ណាខ្ញុំបំពេញកិច្ចការនេះចប់​គឺប្រគល់ប្រាក់ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជាផ្លូវការ​រួចរាល់ហើយ​ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ​ដោយឆៀង​ចូលមកសួរសុខទុក្ខបងប្អូន។​ ២៩  ខ្ញុំដឹងថា​ពេលខ្ញុំ​មករកបងប្អូននោះ​ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាង​របស់ព្រះគ្រីស្តមកជាមួយផងធ។

                ៣០បងប្អូនអើយ​ខ្ញុំសូមដាស់តឿនបងប្អូន​ក្នុង​នាមព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង​និង​ដោយ​សេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា​សូម​តយុទ្ធជាមួយខ្ញុំ​ដោយទូលអង្វរព្រះជាម្ចាស់ឲ្យ​ខ្ញុំផង៣១ដើម្បីឲ្យខ្ញុំរួចផុតពីកណ្តាប់ដៃរបស់​អ្នកស្រុកយូដាដែលមិនជឿ​និង​ដើម្បីឲ្យ​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ក្រុង​យេរូសាឡឹម​បាន​ទទួល​ជំនួយដែលខ្ញុំនាំយកទៅនោះ​ដោយអំណរ។ ​៣២ដូច្នេះ​ខ្ញុំនឹងមកដល់បងប្អូន​ទាំងសប្បាយចិត្ត​ហើយប្រសិនបើព្រះជាម្ចាស់ សព្វព្រះហឫទ័យ​ខ្ញុំ​នឹងសម្រាកនៅជាមួយបងប្អូន។​៣៣  សូមព្រះជា​ម្ចាស់​ជាប្រភពនៃសេចក្ដីសុខសាន្ត​គង់ជាមួយ​បងប្អូនទាំង​អស់គ្នា!​  អាម៉ែន!។

ជំពូក ១៦

ពាក្យសួរសុខទុក្ខ

                ១  ខ្ញុំសូមផ្តែផ្តាំមកបងប្អូន​អំពីនាងផេបេ​ដែលជាបងប្អូនរបស់យើង​គាត់បម្រើក្រុមជំនុំ/ព្រះសហគមន៍​នៅក្រុងសង់ក្រេ​   សូមបងប្អូនទទួលគាត់​ក្នុងព្រះនាមព្រះអម្ចាស់​ឲ្យបានសមជាប្រជាជនដ៏វិសុទ្ធ។​សូមបងប្អូន​ជួយគាត់ក្នុងករណីណា​ដែលគាត់ត្រូវការឲ្យ​បងប្អូនជួយ​ដ្បិតគាត់បានជួយ រ៉ាប់រងបងប្អូនជា​ច្រើននាក់​​    ​ហើយ​ក៏បានជួយខ្ញុំផងដែរ។

                  សូមជំរាបសួរនាងព្រីស្កា​និង​លោកអគីឡាស​ឲ្យខ្ញុំផង។​គាត់ទាំងពីរនាក់បានធ្វើការបម្រើ​ព្រះគ្រីស្តរួមជាមួយខ្ញុំ​  គាត់បានស៊ូប្តូរជីវិត​ដើម្បី​ជួយសង្គ្រោះខ្ញុំ​ហើយមិនត្រឹមតែខ្ញុំម្នាក់​ប៉ុណ្ណោះ​ទេដែលអរគុណគាត់​ក្រុមជំនុំ/ព្រះសហគមន៍​ទាំងមូលរបស់សាសន៍ដទៃ​ក៏អរគុណគាត់ដែរ។​   សូម ជំរាបសួរព្រះសហគមន៍​ដែលជួប​ជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។​សូមជំរាបសួរ​លោកអេប៉ៃណែត​ដ៏ជាទីស្រឡាញ់របស់ខ្ញុំ​ដែល​បានថ្វាយខ្លួនចំពោះ ព្រះគ្រីស្តមុនគេបង្អស់​នៅ​ស្រុកអាស៉ី។ ​  សូមជំរាបសួរនាងម៉ារីដែលបាន​នឿយហត់យ៉ាងច្រើន​ដើម្បីបងប្អូន។ ​  សូម​ជំរាបសួរលោកអង់ដ្រូនីគូស​និង​នាងយូញ៉ាស​ជា​សាច់ញាតិរបស់ខ្ញុំ​ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំ​នោះដែរ​អ្នកទាំងពីរជាគ្រីស្តទូត*ដែលគេគោរព​រាប់អានខ្លាំងណាស់​ហើយគាត់ ក៏បានជឿព្រះ​គ្រីស្តមុនខ្ញុំផង។

                  សូមជំរាបសួរលោកអំព្លីយ៉ាទូស​ដ៏ជាទី​ស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។​   សូមជំរាបសួរ​លោកអ៊ូរបាន់​ដែលធ្វើការបម្រើព្រះគ្រីស្តរួមជាមួយ​យើង​និង​ជំរាបសួរលោកស្តាគីស​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំផង។ ​១០  សូមជំរាបសួរលោកអប៉្បឺឡែស​ដែលបានបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រីស្ត។​សូម​ជំរាបសួរបងប្អូន​ដែលជាក្រុមញាតិរបស់លោក​អរីស្តូប៊ូល។ ​១១  សូមជំរាបសួរលោកហេរ៉ូឌីយ៉ូន​ជាសាច់ញាតិរបស់ខ្ញុំ។​សូមជំរាបសួរបងប្អូន​ដែលជឿព្រះអម្ចាស់​និង​ជាក្រុមញាតិលោក​ណារគីស។ ​១២សូមជំរាបសួរនាងទ្រីភែន​និង​នាងទ្រីផូស​នាងទាំងពីរបាននឿយហត់បម្រើ​ព្រះអម្ចាស់។​សូមជំរាបសួរនាងពែរស៉ីសដ៏ជា​ទីស្រឡាញ់​ដែលបាននឿយហត់​បម្រើព្រះអម្ចាស់។​ ១៣  សូមជំរាបសួរលោករូភូស​ដែលព្រះអម្ចាស់បាន​ជ្រើសរើស​និង​ជំរាបសួរម្តាយរបស់គាត់​ដែលខ្ញុំ​ចាត់ទុកដូចជាម្តាយរបស់ខ្ញុំដែរ។​ ១៤  សូមជំរាប​សួរលោកអស៉ីនគ្រីត​លោកផ្លេគូន​លោកហ៊ែរ​ម៉ែសលោកបា៉ត្រូបាស​លោកហ៊ែរម៉ាស​និង​បងប្អូនដែលនៅជាមួយគេ។​ ១៥  សូមជំរាបសួរ​លោកភីឡូឡូក​នាងយូលី​លោកនេរេ​និង​ប្អូនស្រី​គាត់​ព្រមទាំងជំរាបសួរលោកអូលីមបា៉ស​និង​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជាមួយ​គេ​ផង​ដែរ។​១៦សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមក​ដោយស្និទ្ធស្នាលផងន។

                ព្រះសហគមន៍ទាំងអស់របស់ព្រះគ្រីស្ត​សូមជំរាបសួរមកបងប្អូន។

ពាក្យដាស់តឿនចុងបញ្ចប់

                ១៧  បងប្អូនអើយ​ខ្ញុំសូមដាស់តឿនបងប្អូន​ឲ្យប្រុងប្រយ័ត្ន​នឹងពួកអ្នកដែលបង្កឲ្យមាន​ការបាក់បែកគ្នា​និង​នាំឲ្យបងប្អូនរវាតចិត្ត​ចេញពីជំនឿ​ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដី​បង្រៀនដែលបងប្អូនបានទទួល​សូមបងប្អូនចៀស​ចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ ​១៨ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​ព្រះ​គ្រីស្ត​ជា​អម្ចាស់​នៃ​យើងទេ​គឺគេបម្រើក្រពះរបស់គេវិញ​ហើយ​បញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់​ដោយប្រើ​ពាក្យសំដីពីរោះៗ​និង​ពាក្យបញ្ចើច បញ្ចើ។​ ១៩  រីឯ​បងប្អូនវិញ​មនុស្សម្នាដឹងគ្រប់គ្នាថា​បងប្អូនស្តាប់​បង្គាប់ព្រះអម្ចាស់។​ហេតុនេះហើយបានជាខ្ញុំ​មានអំណរ​ព្រោះតែបងប្អូន​ហើយខ្ញុំចង់ឲ្យ​បងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ​ឥតទាក់ទាម​នឹងការអ្វីដែលអាក្រក់។​ ២០  ព្រះជាម្ចាស់​ជា​ប្រភពនៃសេចក្ដីសុខសាន្ត​នឹងកំទេចមារ*សាតាំង​ឲ្យនៅក្រោមបាតជើងរបស់បងប្អូន​ក្នុងពេល​ឆាប់ៗ។​​សូមព្រះគ្រីស្តជាអម្ចាស់នៃយើងប្រណី​សន្តោសដល់បងប្អូន!។

                ២១លោកធីម៉ូថេដែលធ្វើការរួមជាមួយខ្ញុំ​​សូម​ជំរាបសួរមកបងប្អូន​ហើយលោកលូស្យូស​លោក​យ៉ាសូន​និង​លោកសូស៉ីបា៉ទែរ​ដែលជាសាច់ញាតិ​របស់ខ្ញុំ ក៏សូមជំរាបសួរមកបងប្អូនដែរ។​

                ២២  ខ្ញុំ​ទែរទីយូស​ជាអ្នកសរសេរលិខិតនេះ​សូមជំរាបសួរមកបងប្អូន​ក្នុងព្រះនាមព្រះអម្ចាស់​ដែរ។​២៣  លោកកៃយូសដែលទទួលខ្ញុំ​និង​ទទួលព្រះសហគមន៍ទាំងមូល​ឲ្យជួប​ជុំគ្នានៅផ្ទះគាត់​សូមជំរាបសួរមកបងប្អូន​លោក​អេរ៉ាស្ត្រ​ជាមេឃ្លំាងប្រាក់របស់ក្រុង​និង​លោក​គ័រទូស​ជាបងប្អូនយើង​ក៏សូមជំរាបសួរមកបងប្អូន​ដែរ។​​ ២៤សូមព្រះគ្រីស្តប្រណីសន្តោស​ដល់បងប្អូន​ទាំងអស់គ្នា!​អាម៉ែន! ។

               ២៥  ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព​នឹង​ធ្វើ​ឲ្យ​បងប្អូនមានជំនឿខ្ជាប់ខ្ជួន​ស្របតាមដំណឹងល្អ​របស់ខ្ញុំ​និង​ស្របតាមពាក្យដែលខ្ញុំប្រកាសអំពី​ព្រះយេស៊ូគ្រីស្ត​តាមតែព្រះជាម្ចាស់បានសម្ដែងអំពី​គម្រោងការដ៏លាក់កំបាំង​ដែលព្រះអង្គលាក់ទុក​តាំងពីដើមរៀងមក​​ ២៦តែទ្រង់បានសម្ដែងឲ្យ​យើងស្គាល់នៅពេលនេះ​តាមរយៈគម្ពីរព្យាការី​និង​ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់​ដែលគង់នៅ​អស់កល្បជានិច្ច​ដើម្បីឲ្យជាតិសាសន៍ទាំងអស់​បានស្គាល់​ហើយឲ្យគេជឿ​និង​ស្តាប់តាម។ ​២៧  មានតែព្រះជាម្ចាស់មួយព្រះអង្គគត់​ដែល​ប្រកបដោយព្រះប្រាជ្ញាញាណ​សូមលើកតម្កើង​សិរីរុងរឿងរបស់ព្រះអង្គ​តាមរយៈព្រះយេស៊ូគ្រីស្ត​អស់កល្បជាអង្វែងតរៀងទៅ!​ អាម៉ែន!  ។

ក.  ពាក្យដើម:ខ្ញុំបម្រើ  ឬ  ទាសករ។•ខ.  យើងអាចបកប្រែម៉្យាងទៀតថា:  «តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ»។

គ.​សាសន៍ក្រិកចង់សង្កត់ទៅលើសាសន៍ដែលមានអរិយធម៌ខ្ពង់ខ្ពស់នៅសម័យនោះ។​•​ឃ.ឃ្លាដើម«មកពីជំនឿទៅកាន់ជំនឿ»​ដែលយើងអាចបកស្រាយបានច្រើនយ៉ាង:​«ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះជាម្ចាស់ទៅជំនឿរបស់អ្នកជឿ»​ឬ​«ពីជំនឿរបស់​អ្នកផ្សាយដំណឹងល្អទៅដល់ជំនឿរបស់អ្នកស្តាប់»​ឬ​«ពីជំនឿចាស់ទៅជំនឿថ្មី»​ឬ​«ពីជំនឿដើមដំបូងដល់ជំនឿពេញលក្ខណៈ»​ឬ  ​«ជំនឿដែលចំរើនឡើងជារៀងរាល់ថ្ងៃ»។​•​ង.​ហាបាគូក​២.៤។​•​ច.​គម្ពីរប្រើពាក្យ​«ព្រះពិរោធរបស់ព្រះជាម្ចាស់»​សំដៅ​ទៅលើការវិនិច្ឆ័យទោសមនុស្សលោក  ​គឺមិនមែនចង់សំដៅទៅលើកំហឹងដែលជាសន្តានចិត្តអាក្រក់នោះឡើយ។  •  ​ឆ.  យើងអាច​បកប្រែតាមរបៀបផ្សេងៗថា:​សភាវៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី​និស្ស័យជាព្រះជាម្ចាសក្តី់​ឬ​ទេវជាតិក្តីù។​•​ជ.ពាក្យ​ដើម:«រូបកាយដែលរមែងតែងតែរលួយ»។​

ឈ.ឃ្លាដើម:​«ពួកគេយកការកុហកមកជំនួសសេចក្ដីពិតរបស់ព្រះជាម្ចាស់»។​    •    ញ.  ពាក្យ  «ព្រះពិរោធ»  ​សូមអានសេចក្ដី​ពន្យល់នៅ  រ៉ូម១.១៨។    •  ដ.  ទំនុកតម្កើង៦២.១៣។

ឋ.  យើងអាចបកប្រែពាក្យនេះថា:​ជាគ្រូបង្រៀនកូនក្មេងឬជាគ្រូបង្រៀនមនុស្សអវិជ្ជាក៏បាន។​•​ឌ.  ប្រហែលជាលោកប៉ូលចង់​មានប្រសាសន៍អំពីការលួចរូបបដិមាករ  ឬ  វត្ថុសក្ការៈផ្សេងៗយកទៅធ្វើជំនួញ    ​គឺវត្ថុដែលសាសន៍ដទៃតម្កល់ទុកនៅក្នុងវិហារនៃព្រះ​របស់គេ  ​។  ​

ឍ.  អេសាយ  ៥២.៥។    ​•    ណ.ទំនុកតម្កើង  ៥១.៦។​•  ​ត.ពាក្យដើម«ព្រះពិរោធ»។​  ​•  ​ថ.​  ឬ​  សេចក្ដីពិត។​

ទ.ទំនុកតម្កើង​  ១៤.១-៣;​៥៣.២-៤។​•​ធ.ទំនុកតម្កើង  ៥.១០​;១៤០.៤។  ​•​  ន.​ទំនុកតម្កើង  ១០.៧។  ​•  ​ប.  អេសាយ  ៥៩.​៧-៨។  ​•  ​ផ.ទំនុកតម្កើង    ៣៦.២។​    ​•    ​ព.  «សិរីរុងរឿងរបស់ព្រះជាម្ចាស់»​ត្រង់នេះ​សំដៅទៅលើវត្តមានរបស់ព្រះជាម្ចាស់​ដែលគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។  ​•​  ភ.  ពាក្យដើម  ​«ឥតគិតថ្លៃ»។  ​

ម.​យើងអាចបកប្រែម៉្យាងទៀតថា​«តើយើងគិតដូចម្តេចចំពោះលោកអប្រាហាំ​ដែលជា​បុព្វបុរសយើងផ្នែកខាងលោកីយ៍ តើ​លោកបាន​ទទួលអ្វីខ្លះ?»។​    ​•    យ.  កំណើតពិភពលោក  (លោកុប្បត្តិ)  ១៥.៦។    •    រ.ទំនុកតម្កើង  ៣២.១-២។

ល.  «ព្រះពិរោធ»:  សូមអានសេចក្ដីពន្យល់នៅ  ១.១៨។    ​•    ​វ.  កំណើតពិភពលោក​(លោកុប្បត្តិ)​១៧.៥។​•​ស.  កំណើតពិភព​លោក​  (លោកុប្បត្តិ)  ១៥.៥។  

ហ.ពាក្យដើម​«ព្រះហឫទ័យប្រណីសន្តោស»​សំដៅទៅលើស្ថានភាពថ្មីរបស់អ្នកជឿ​ គឺជាជីវិតដែលព្រះជាម្ចាស់ប្រោសឲ្យបាន​សុចរិត  ដោយចូលរួមជាមួយព្រះយេស៊ូគ្រីស្ត។

ឡ.  យើងអាចបកប្រែតាមរបៀបផ្សេងថា​  «បានទទួលជីវិតអស់កល្បជានិច្ច»​  ឬ  ​«បានទទួលជីវិត​និង​បានសោយរាជ្យ»​។

អ​ពាក្យដើម​«យើងទាំងអស់គ្នាដែលបានស្លាប់ផ្នែកខាងបាប»។  ​•​  ក.«សិរីរុងរឿង»​ត្រង់នេះសំដៅទៅលើឫទ្ធានុភាពដ៏ខ្ពង់​ខ្ពស់បំផុតរបស់ព្រះបិតា។​•​ខ.  «ខ្លួនយើង»មិនមែនសំដៅទៅលើរូបកាយទេ​គឺចង់និយាយអំពីអ្វីៗដែលផ្សំជាបុគ្គលយើងនេះ​ឡើង ហើយជាប់មាននិស្ស័យបាប។  ​•  ​គ.ឃ្លាដើម«ស្លាប់ខាងបាប»​(ដូចនៅរ៉ូម​៦.២​ដែរ)។​ព្រះយេស៊ូមិនដែលប្រព្រឹត្ត​អំពើបាបទាល់តែសោះ​ប៉ុន្តែ​ព្រះអង្គរួមសាមគ្គីជាមួយមនុស្សទាំងអស់។​ដោយព្រះអង្គសោយទិវង្គត​និង​មានព្រះជន្មរស់ឡើង​វិញ ព្រះអង្គរំដោះអស់អ្នកដែលរួមរស់​ជាមួយ​ព្រះអង្គឲ្យបានរួចផុតពីអំណាចរបស់បាប។

ឃ.ឃ្លាដើម:​បងប្អូននឹងទៅជាទាសកររបស់អំពើបាបដែលនាំទៅរកសេចក្ដីស្លាប់​ឬមួយទៅជាទាសកររបស់ការស្តាប់បង្គាប់ដែល​នាំបងប្អូន​ទៅរកសេចក្ដីសុចរិត។    ​•    ​ង.  ពាក្យដើម:  ប្រាក់ខែ  ឬ  ប្រាក់ឈ្នួល។  

ច.  សេរីភាព​  (និក្ខមនំ)​២០.១៧​  ;    ទុតិយកថា​  ៥.២១។​•    ​ឆ.  ពាក្យដើម:​  បាបក៏ស្លាប់ដែរ។  

ជ.  ឃ្លាដើម​«ជាប់ជាឈ្លើយរបស់វិន័យ​(ឬច្បាប់)នៃបាប»។​  •  ​ឈ.  ឃ្លាដើម​«បម្រើវិន័យ​របស់បាប»។​  ​•  ​ញ.  ក្នុងឯកសារខ្លះ​ជាភាសាក្រិក​មានបន្ថែមថា​«ជាអ្នកដែលមិនរស់នៅតាមរបៀបលោកីយ៍​តែតាមរបៀបព្រះវិញ្ញាណ»។​•​ដ.  ឃ្លាដើម  ​«ឲ្យ​រួចផុតពីវិន័យរបស់អំពើបាប»។​

ឋ.  «អប្បា»ជាពាក្យស្និទ្ធស្នាលដែលកូនហៅឪពុក​ត្រូវនឹងពាក្យខ្មែរថា:​«បា៉!​ពុក!  ឬ  ​ឪ»។​•    ឌ.  ពាក្យដើម​«នៅក្រោម​អំណាចអ្វីៗដែលគ្មានប្រយោជន៍»។​ព្រះជាម្ចាស់បានបង្កើតពិភពលោកមក​ដើម្បីឲ្យទទួលសិរីរុងរឿងរបស់ព្រះអង្គ​តែដោយ​មនុស្សប្រពឹត្តអំពើបាប​ពិភពលោកទាំងមូលបានឃ្លាតចាកពីទីដៅរបស់ខ្លួន​ហើយជីវិតបែរជាគ្មានន័យ​ត្រូវតែស្លាប់។​•ឍ.  ឃ្លា​ដើម:  «ឲ្យរួចផុតពីទាសភាពនៃសេចក្ដីរលួយ»។​    •  ​ណ.  ពាក្យដើម​  «មើលឃើញ»។​

ត.  យើងអាចបកប្រែឃ្លានេះម៉្យាងទៀតថា:​«ព្រះជាម្ចាស់ធ្វើគ្រប់កិច្ចការទាំងអស់​ដើម្បីផ្ដល់សេចក្ដីល្អដល់អស់អ្នកដែល​ស្រឡាញ់​ព្រះអង្គ។​•​ថ.ពាក្យដើម​«អស់អ្នកដែលព្រះអង្គស្គាល់ជាមុន»​មានន័យថា​ព្រះជាម្ចាស់ស្គាល់យើងមុនដែលយើងស្គាល់ព្រះអង្គ​ឬ    មុនពេលដែលយើង​មានរូបរាងឡើង។    ​•    ទ.  ទំនុកតម្កើង  ៤៤.២៣។

ធ.គឺលោកយ៉ាកុប។​•​ន.កំណើតពិភពលោក/លោកុប្បត្តិ  ២១.១២។​•​ប.កំណើតពិភពលោក/លោកុប្បត្តិ  ១៨.១០។​•​ផ.  កំណើតពិភពលោក/លោកុប្បត្តិ  ២៥.១៣។  •​ព.  ម៉ាឡាគី១.២-៣​  ឃ្លាដើម​«យើងស្រឡាញ់យ៉ាកុប​តែយើងស្អប់អេសាវ»។​•  ភ.សេរីភាព/និក្ខមនំ​៣៣.១៩។  ​•  ​ម.ពាក្យដើម«ក្នុងអ្នក»។​ព្រះជាម្ចាស់បានធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងរូស​ដើម្បី​សម្ដែងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដល់សាសន៍អ៉ីស្រាអែល​  ដោយប្ញទ្ធិបាដិហារិយ៍ផ្សេងៗ​(សេរីភាព/និក្ខមនំ​៧-១២)។​

យ.សេរីភាព/និក្ខមនំ​៩.១៦។​•​រ.  អេសាយ​២៩.  ១៦,​៤៥.៩,​៦៤.៧។​•​ល.  ពាក្យដើម  «ថូនៃសេចក្ដីពិរោធ»។​•​វ.ពាក្យដើម  «ថូនៃសេចក្ដីមេត្តាករុណា»។​•  ស.  ហូសេ២.១,២.២៥។  ​•  ហ.  អេសាយ១០.២២-២៣។​•​ឡ.  ពាក្យដើម«ព្រះ​អម្ចាស់នៃកងទ័ព»។​ពាក្យកងទ័ពនេះ​ចង់សំដៅទៅលើហ្វូងផ្កាយទាំងអស់ដែលគេចាត់ទុកថាមានអំណាចលើពិភពលោកទាំង​មូល។​ដូច្នេះ​ពាក្យ​«ព្រះអម្ចាស់នៃកងទ័ព»​មានន័យថា​ព្រះជាម្ចាស់ទ្រង់ជាអម្ចាស់លើអ្វីៗទាំងអស់ដែលមានអំណាចលើពិភព​លោកទាំងមូល។​

អ.  អេសាយ  ១.៩;  កំណើតពិភពលោក​១៩.២៤-២៥។    ​•  ​ក.  អេសាយ​៨.១៤,  ២៨.១៦។​  •​  ខ.  ពាក្យដើម  ​«ពុំមែន​តាមចំណេះ»​មានន័យថា:​គេមិនស្គាល់គម្រោងការរបស់ព្រះជាម្ចាស់​ដែលសង្គ្រោះមនុស្សដោយជំនឿ​គឺមិនគិតពីកុសលផលបុណ្យរបស់គេ។  •​គ.ពាក្យដើម:​«ព្រះគ្រីស្តជាទីបញ្ចប់របស់វិន័យ»​ក្នុងភាសាក្រិក   ពាក្យ​«ទីបញ្ចប់»​នៅត្រង់នេះ​ចង់បញ្ជាក់អំពីគោលដៅផង​ការសំរេចពេញលក្ខណៈផង  និង  ចប់សព្វគ្រប់ផង។​យើងអាចបកប្រែម៉្យាងទៀតថា​«វិន័យនាំទៅកាន់ព្រះគ្រីស្ត»។​•​ឃ.  លេវី​វិន័យ១៨.៥​(សូមអានកាឡាទី៣.១២​  និង​  លូកា១០.២៨ដែរ)។​  •  ង.  ទុតិយកថា  ៣០.១២-១៣។​    •  ច.  ទុតិយកថា​  ៣០.១៤។  ​

ឆ.  អេសាយ  ២៨.១៦។  ​•      ជ.យ៉ូអែល  ៣.៥។  ​•​ឈ.  ឃ្លាដើម​«ល្អណាស់ហ្ន៎​ជើងរបស់អ្នកដែលនាំដំណឹងល្អៗមក!»។​ក្នុង​ឯកសារខ្លះនៅជំនាន់ដើម​មានបន្ថែមថា:​«ល្អណាស់ហ្ន៎​ជើងរបស់អ្នកដែលនាំសេចក្ដីសុខសាន្ត​អ្នកដែលនាំដំណឹងល្អៗមក»​អេសាយ  ៥២.៧។​•​ញ.  អេសាយ  ៥៣.១,  យ៉ូហាន​  ១២.៣៨។​•​ដ.​ឬ​កើតមកពីព្រះបន្ទូលស្ដីអំពីព្រះគ្រីស្ត។​•​ឋ  ទំនុកតម្កើង​១៩.៥។  •  ​ឌ.  ទុតិយកថា​៣២.២១។  ​•​  ឍ.  អេសាយ  ៦៥.១។  ​  •  ណ.  ​អេសាយ  ៦៥.២

ត.  ១ពង្សាវតាក្សត្រ  ១៩.១០,១៤។​  •​ថ.  ១ពង្សាវតាក្សត្រ  ១៩.១៨។​  •​ទ.  ក្នុងឯកសារដើមខ្លះជាភាសាក្រិក​មានឃ្លា​បន្ថែម​ថា:  «ប្រសិនបើព្រះអង្គជ្រើសរើសគេដោយសារគេប្រព្រឹត្តតាមវិន័យ​បានសេចក្ដីថា​មិនមែនមកពីព្រះហឫទ័យប្រណីសន្តោសទៀត​ឡើយ​បើមកពីព្រះហឫទ័យប្រណីសន្តោស​នោះការប្រព្រឹត្តតាមវិន័យលែងមានលក្ខណៈជាការគោរពតាមវិន័យទៀតហើយ»។​•  ធ.ទុតិយកថា​២៩.៣។  ​•​ន.  «តុ»​មានន័យថា​តុម្ហូបអាហារ​ឬ​មួយសំដៅទៅលើទ្រព្យសម្បត្តិ។​អ្នកខ្លះបកស្រាយថា​ជាតុដែលគេប្រើសម្រាប់ធ្វើយញ្ញបូជា។  •  ប.ទំនុកតម្កើង  ៦៩.២៣-២៤។​  ពាក្យ  «កោងខ្នង»  មានន័យថាធ្វើខ្ញុំកញ្ជះគេ។

ផ.  ឬ  មកផ្សំាក្នុងចំណោមមែក។

ព.  អេសាយ៥៩.២០-២១។​•​ភ.  សាសន៍អ៉ីស្រាអែលក្លាយទៅជាសត្រូវរបស់ព្រះជាម្ចាស់មកពីគេបដិសេធមិនព្រមទទួលដំណឹង​ល្អ។  •  ម.  អេសាយ  ៤០.១៣។    •  យ.  យ៉ូប៤១.៣។​•​រ.  យើងអាចបកប្រែឃ្លានេះថា​«គោរពបម្រើព្រះអង្គត្រឹមត្រូវតាម​ព្រះវិញ្ញាណ»​ក៏បាន។​ការថ្វាយបង្គំដ៏ត្រឹមត្រូវមិនមែនគ្រាន់តែជាកាយវិការខាងក្រៅដូចធ្វើបុណ្យទាន​ឬ​ធ្វើយញ្ញបូជានោះ​ឡើយគឺថ្វាយបង្គំ​ស្រប​តាមលក្ខណៈដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ(យ៉ូហាន  ៤.២៣-២៤)។

ល.  ឃ្លាដើម  «អ្នកឲ្យ»  មានន័យថាចែកទ្រព្យរបស់ខ្លួន​ឬ​ចែកព្រះអំណោយទានខាងវិញ្ញាណ។​•​វ.  សុភាសិត  ៣.៧។​•​ស.  សុភាសិត  ៣.៤  (យោងតាមគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាក្រិក)។​    •​    ហ.  ទុតិយកថា  ៣២.៣៥។​  ​

ឡ.  សុភាសិត  ​២៥.២១-២២។    ​•    ​អ.ពាក្យដើម​«អាជ្ញាធរកាន់ដាវ»។​ពាក្យដាវនេះ​ចង់សំដៅទៅលើអំណាចដែលនាំមនុស្ស​ទួទៅឲ្យគោរពច្បាប់​និង​ដាក់​ទោសអ្នកដែលមិនគោរពច្បាប់។  •  ក.  ពាក្យដើម:សងសឹក​និង​ព្រះពិរោធ​(កំហឹង)។​•​ខ.  យើងអាចបកស្រាយថា​«ធ្វើដោយគិតដល់ព្រះជាម្ចាស់»​ព្រោះព្រះអង្គប្រទានអំណាចឲ្យអាជ្ញាធរ។​•​គ.សេរីភាព​(និក្ខមនំ  )​២០.  ១៣-១៧។​ឯកសារដើមខ្លះមានបន្ថែមវិន័យ    «កុំធ្វើបន្ទាល់ក្លែងក្លាយ»។  ​•​ឃ.  លេវីវិន័យ១៩.១៨​សូមអាន​ម៉ាថាយ១៩.១៨-១៩ផងដែរ។

ង.  «ថ្ងៃ»:​ចង់សំដៅទៅលើថ្ងៃដែលព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ។​•​ច.  សេចក្ដីងងឹត​ជានិមិត្តរូបនៃអំពើអាក្រក់​ឬ​ចិត្ត​អាក្រក់ដែលបណ្តាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះជាម្ចាស់​ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គបាន។​•​ឆ.  ក្នុងភាសាដើមមាន​លក្ខណៈជាពាក្យសម្បថ។  ​•  ជ.ឃ្លាដើម  «អណ្តាតទាំងអស់នឹងប្រកាស»    អេសាយ៤៥.២៣,​៤៩.១៨។

ឈ.  ពាក្យដើម:​  កសាង  ​។​  •  ញ.  ទំនុកតម្កើង    ៦៩.១០។

ដ.ទំនុកតម្កើង  ១៨.៥០។​•​ឋ.  ទុតិយកថា  ៣២.៤១។​•​ឌ.  ទំនុកតម្កើង  ១១៧.១។​•​ឍ.  អេសាយ  ១១.១,១០។​លោក​យេសាយត្រូវជាឪពុករបស់ស្តេចដាវីឌ។  ​•  ​ណ.​ពាក្យដើម  «ព្រះហឫទ័យប្រណីសន្តោស»។​    ​•    ​ត.  យើងអាចបកប្រែម៉្យាង​ទៀតថា​«កិច្ចការរបស់ព្រះជាម្ចាស់»។

ថ.​តំបន់អ៉ីល្លីរីស្ថិតនៅភូមិភាគខាងជើងឆៀងខាងលិចនៃប្រទេសក្រិក។​•​ទ.  អេសាយ  ៥២.១៥។​•​ធ.  យើងអាចយល់ម៉្យាង​ទៀតថា​    «ពេលខ្ញុំមករកបងប្អូន    ខ្ញុំមក​ដោយព្រះគ្រីស្ត​យល់ស្របទាំងស្រុងផង»។

ន.  ឃ្លាដើម:​«សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមកដោយថើបគ្នាយ៉ាងវិសុទ្ធ»។​សាសន៍ខ្មែរជំរាបសួរគ្នា​ដោយលើកដៃសំពះ​រីឯនៅមជ្ឈឹមបូព៌ាប្រទេសគេមានទម្លាប់ជំរាបសួរគ្នាដោយថើប​គឺស្ត្រីៗថើបជាមួយស្ត្រីៗហើយប្រុសៗជាមួយប្រុសៗ។