លោកបូជាចារ្យ អ៊ុន សុន ចូលរួមកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកបូជាចារ្យ អ៊ុន សុន តំណាងព្រះសហគមន៍កាតូលិក បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី «ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឥស្សរជន និងតំណាងស្ថាប័នសំខាន់ៗជាច្រើន រួមមាន ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះរាជគណៈថ្នាក់ត្រី និងជាសមាជិកលេខាធិការដ្ឋាននៃគណៈសង្ឃនាយកលោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងព័ត៌មាន តំណាងសាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតំណាងនាយកដ្ឋានអង្គរក្ស សរុប ៣០រូប នៅសាលប្រជុំខេត្តកំពត ៕

Facebook
Twitter
LinkedIn