អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជាឈ្វេងយល់អំពីសភាពការណ៍នៅតំបន់ដែនជម្លោះកម្ពុជាថៃ

កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជា លោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ រួមជាមួយអង្គទូត និងតំណាងអង្គទូតនានា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គកាមិនមែនរដ្ឋាភិបាលរអន្តរជាតិ ចំនួន៦០រូប ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទៅពិនិត្យនៅ តំបន់ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ គោលបំណងដើម្បីអង្គទូត និងអ្នកតំណាងទាំងអស់បានស្វែងយល់ពីសភាពការណ៍ពិតប្រាកដនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះដែរ លោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង គ្របដណ្ដប់តំបន់និងខេត្តចំនួន៩ ដូចជា បាត់ដំបង ពោធិសាត់ សៀមរាប ប៉ៃលិន កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តព្រះវិហារ ជាតំបន់ដែលកំពុងមានជម្លោះ។

Facebook
Twitter
LinkedIn