លោក អាន់សេលម៉ូ តំណាងសហគមន៍កាតូលិក និយាយភាសាកូរ៉េ និងសហការី អញ្ជើញគោរពព្រះវិញ្ញាណក្ខ ន្ធសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ភ្នំពេញថ្មី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ លោកបានអធិដ្ឋានសម្រាប់សម្តេចប៉ាបព្រមទាំង ថ្លែងអំណរគុណចំពោះការបម្រើរបស់សម្ដេចប៉ាប នៅក្នុង ព្រះសហគមន៍កាតូលិកទាំងមូល ហើយមិនត្រឹមតែសម្រាប់សាសនាកាតូលិកទេ ប៉ុន្តែថែមទាំងផ្ដល់ឥទ្ធិពលវិជ្ជមានលើសាសនាផ្សេងទៀត និងអ្នកមិនជឿសាសនាផងដែរ។សូមឱ្យព្រះអំណោយទាន និងការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចប៉ាប ផ្ដល់នូវផលផ្លែល្អ ហើយអាចសម្រេចបាននូវលទ្ធផលដ៏មានន័យសម្រាប់មនុស្សជាតិទាំងមូល។
Post Views: 64