ព្រះសហគមន៍កាតូលិកទំពូងមានអំណរសប្បាយប្រារព្ធកម្មវិធីបុណ្យព្រះនាងម៉ារី ជាព្រះមាតាព្រះជាម្ចាស់ ជាឧបការិនី

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ព្រះសហគមន៍កាតូលិកទំពូងមានអំណរសប្បាយប្រារព្ធកម្មវិធីបុណ្យព្រះនាងម៉ារី ជាព្រះមាតាព្រះជាម្ចាស់ ជាឧបការិនី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលទេព​ ច័ន្ទពិសិដ្ឋ អភិបាលភូមិភាគបាត់ដំបង លោកបូជាចារ្យ បងប្រុស បងស្រី​ និងបងប្អូនគ្រីស្តបរិស័ទមកពីទីជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះផងដែរ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ បានប្រកាសប្រគល់មុខងារជូនលោកបូជាចារ្យគ្លេន ឌីយ៉ាស ឱ្្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកទំពូង ក្នុងភូមិភាគបាត់ដំបង ។

Facebook
Twitter
LinkedIn