ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
តាមគ្រីស្តបរិស័ទបានតំណាលតៗគ្នារៀងមកថា លោកទាំងពីរជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺដោយមិនសូមប្រាក់អ្វីឡើយ។ អាជ្ញាធរប្រហារជិវិតលោកទាំងពីរប្រហែលនៅឆ្នាំ ៣០០ នៅស្រុកស៊ីរី។
សូមថ្លែងព្រះគម្ពីរសាស្ដា សស ១,២-១១
សាស្ដាបានថា អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ មនុស្សខិតខំធើ្វការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយាជន៍អ្វី? មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ ព្រះអាទិត្យរះឡើងរួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ខ្យល់បក់ទៅខាងត្បូង ទៅខាងជើងវិញ វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើង។ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាដែរ។ អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗរហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើលតែមិនចេះស្កប់ ត្រចៀក ត្រង់ត្រាប់ស្ដាប់តែមិនចេះធុញទ្រាន់។ ហេតុការណ៍ដែលមានកាលពីមុនក៏នឹងមាននៅពេលខាងមុខ ការអ្វីដែលគេធើ្វពីមុន គេនឹងធើ្វនៅពេលខាងមុខដែរ គឺនៅលើផែនដីគ្មានការអ្វីថ្មីសោះឡើយ។ ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា “នេះជាហេតុការណ៍ថ្មី” តោងដឹងថា ហេតុការណ៍នោះធ្លាប់កើតមានតាំងពីបុរាណកាលរួចស្រេចទៅហើយ។ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។
ទំនុកតម្កើងលេខ ៩០ (៨៩),៣-៦.១២-១៤.១៧ បទពាក្យ ៧
៣ | ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ!» | ។ | |
៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ | |
៥ | ព្រះអង្គដកយកជិវិតមនុស្ស | ជីវិតទាំងអស់សព្វអ្វីៗ | |
គឺប្រៀបបីដូចជាស្មៅខ្ចី | មិនពិបាកអីដូចយល់សប្ដិ | ។ | |
៦ | នៅពេលព្រឹកព្រាងមានរស្មើ | ស្មៅដុះពីដីហើយត្រឡប់ | |
ជាក្រៀមស្រពោនសែនអភ័ព្វ | ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី | ។ | |
១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ | |
១៣ | ឧិព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ | |
១៤ | សូមសម្ដែងហប្ញទ័យមេត្តា | ដោយក្ដីករុណាដ៏ប្រសើរ | |
ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ | |
១៧ | ឧិព្រះម្ចាស់អើយសូមសម្ដែង | សេចក្ដីស្រឡាញ់មកខ្ញុំផង | |
សូមជួយពង្រឹងការទាំងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២,១០-១១
អាលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង! ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៧-៩
ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដរស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖«មានព្យាការីអេលីបង្ហាញខ្លួនឱ្យគេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «មានព្យាការីមួយរូបពីសម័យបុរាណរស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឧិង្ការថា៖ «យើងបានឱ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។