សៀវភៅ «ក្សត្រិយៈ» បានសម្ពោធកាលពីម្សិលមិញ (១០ មករា) ជាស្នាដៃនិពន្ធដោយ លោកបូជាចារ្យ គង់ វៀល នៃក្រុមសាសនទូតនាទីក្រុងប៉ារីសប្រទេសបារាំង។

សៀវភៅនេះ បានឆ្លុំបញ្ចាំង ពីវីរៈនៃភាពជាអ្នកដឹកនាំរបស់ ក្សត្រខ្មែរ ចំនួន៨អង្គ ដែល មានតាំងពីមុននិងក្រោយសម័យអង្គរ រហូតមកដល់បច្ចុប្បន្ន។

ក្នុង សៀវភៅក្សត្រិយៈនេះ  លោកបូជាចារ្យ វៀល បាន ខិតខំ ស្រាវជ្រាវ លើឯកសារ ជាច្រើន ក្នុង រយៈពេលជាងបីឆ្នាំ ដែលលោកបានមកដល់កម្ពុជា។

លោកមានប្រសាសន៍ការដឹងលឺអំពីប្រជាជនកម្ពុជា ពីមជ្ឈដ្ឋានរបរទេស និង ការមកដោយផ្ទាល់ មានលក្ខណៈ ខុសគ្នា យ៉ាងច្រើន ទាំង ទស្សនវិស័យ ការតស៊ូ និងគុណធម៌។ លោកថា តាមរយៈការរស់នៅជាមួយបងប្អូនខ្មែរ និង តាម ការស្រាវជ្រាវ លោកមើលឃើញថា ប្រជាជនខ្មែរ មាន ទស្សន ខ្ពស់ និងមានគុណធម៌មួយ ដ៏ខ្ពង់ខ្ពស់ដើម្បីបង្កើតសន្តិភាពក្នុងប្រទេសរបស់ខ្លួន៕

Facebook
Twitter
LinkedIn