​សិស្ស​វិទ្យាល័យ​ចំណេះ​ទូទៅសន្ត​ហ្វ្រង់ស្វ័រ​ប្រលង​ថ្នាក់ទី៩ជាប់​១០០%

យោងតាមលទ្ធផលប្រឡងដែលបានចេញផ្សាយនាថ្ងៃទី៩ តុលា ២០២៣នេះ សិស្សានុសិស្សថ្នាក់ទី ៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្រ្វង់ស្វ័រ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ១០០ ភាគរយ។

នៅក្នុងឱកាសនេះដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ដែលជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានប្រកាសអបអរសាទរដល់បេក្ខជនទាំងអស់របស់វិទ្យាល័យសន្តហ្វ្រង់ស្វ័រ និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា ក៏ដូចជាបុគ្គលិកសិក្សាទាំងអស់ដែលបានខិតខំបង្ហាត់បង្រៀនក្រុមសិស្សទាំងអស់។

ជាមួយគ្នានេះដែរ អ្នកស្រី ឡៃ មករា នាយិការងនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បេក្ខជនដែលមកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័របានប្រឡងជាប់ទាំង ៣៩ រូបដែលជាសិស្សជំនាន់ទី ១១។

អ្នកស្រីបញ្ជាក់ទៀតថា «រហូតមកដល់បច្ចុប្បន្ននេះយើងមិនដែលមានសិស្សណាធ្លាក់នោះទេ»។

អ្នកស្រីបន្ថែមថា នេះជាមោទនភាពមួយសម្រាប់សាលាសន្តហ្វ្រង់ស្វ័រដែលយើងបានបណ្ដុះបណ្ដាលសិស្សានុសិស្សទាំង ១១ ជំនាន់នេះ និងទទួលបានជោគជ័យរហូតទៅដល់ ១០០%។ ជោគជ័យនេះ បានមកពីការខិតខំប្រឹងប្រែងទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សរួមជាមួយគ្នា។

«យើងធ្វើការសហការគ្នាទៅវិញទៅមក និងមិបបោះបង់សិស្សយើងដែលខ្សោយ ដោយយើងតែងតែមានគ្រូបន្ទុកថ្នាក់ធ្វើការទាក់ទងជាមួយអាណាព្យាបាលជម្រាបលទ្ធផលកូនរបស់គាត់ជាប្រចាំខែនិងប្រចាំឆមាស» អ្នកស្រីមករាបន្ថែម។

គណៈគ្រប់គ្រងសាលា ឡៃ មករា បានឱ្យដឹងទៀតថា នៅពេលចូលឆមាសទី២ សាលាប្រឹងបំប៉នសិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ រួមមាន គណិតវិទ្យា ភាសាខ្មែរ រូប និងគីមី ដែលជាមុខវិជ្ជាសំខាន់ៗសម្រាប់ប្រឡងថ្នាក់ជាតិចំពោះសិស្សមានពិន្ទុខ្សោយ។

សាលាវិទ្យាចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលារបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយលោកបូជាចារ្យអូលីវីយ៉េ ជ្មីតហស្លេ ដែលស្ថិតនៅក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ៕

ដោយដាលីស

Facebook
Twitter
LinkedIn

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គ្រីស្តបរិស័ទប្រមាណជាង ២០អង្គ/នាក់ រួមមានលោកបូជាចារ្យ បងប្រុស បងស្រី និងនិស្សិតទេវវិទ្យាល័យ បានប្រមូលផ្តុំគ្នាយ៉ាងកក់ក្តៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «ស៊ីនុដាលីធី» ដែលមានន័យថា «ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍កាតូលិកសន្តសិលា-សន្តប៉ូល (ភ្នំពេញថ្មី) នៃភូមិភាគភ្នំពេញ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ មកពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) និងជាបូជាចារ្យទទួលខុសត្រូវតំបន់អង្គរ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង។