ក្រុមជំទង់ចំនួន១៧០នាក់ ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានចូលរួមសិក្សានិងប្រឡងប្រជែងគ្នា បង្កើតស្នាដៃធ្វើម្ហូបអាហារ កាលពីថ្ងៃទី ដល់ថ្ងៃ ទី១ ខែតុលា នៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ នារាជធានីភ្នំពេញ។
លោកស៊ាន់ សារឿន ជាប្រធានការិយាល័យកុមារជំទង់និងយុវជននៃភូមិភាគភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើងបានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងរវាង៣ឆ្នាំម្តង ដែលមានប្រធានបទបីសំខាន់ៗវិលជុំ គឺស្នាដៃខ្ញុំ ទេពកោសល្យរបស់ជំទង់ និង ជំទង់ចូលរួមក្នុងបរិស្ថាន។
ក្នុងឆ្នាំនេះ មានប្រធានបទគឺ ស្នាដៃម្ហូបខ្ញុំ ដែលឱ្យជំទង់ទាំងអស់ចាប់អារម្មណ៍ពីសមត្ថភាព ទេពកោសល្យ និងស្នាដៃម្ហូប ការងារជាក្រុមដោយចេះសហការគ្នានិងបង្ហាញជំនឿនិងសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ។
លោកសារឿនបន្ថែមថា ក្រៅពីបង្ហាញស្នាដៃ ការិយាល័យក៏បាននាំជំទង់ឱ្យផ្សារភ្ជាប់ជាមួយផ្លូវវិញ្ញាណ ដោយជួយឱ្យគាត់ចូលរួមជាមួយព្រះសហគមន៍តាមរយៈការអធិដ្ឋាន ចូលរួមអភិបូជា និងចែករំលែកបទពិសោធរវាងគ្នានិងគ្នា។
កម្មវិធីនេះ មានជំទង់ចូលរួមពីអាយុ១៣ដល់១៧ឆ្នាំ មកពីមណ្ឌលសកម្មភាពចំនួន៨ របស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុងរយៈពេល៣ថ្ងៃនេះ ពួកគាត់សិក្សាអំពីអត្ថប្រយោជន៍នៃម្ហូបអាហារសម្រាប់ប្រាជ្ញាស្មារតីនិងកម្លាំងចិត្តរបស់ជំទង់ ផលវិបាកនៃអាហារបំផ្លាញរាងកាយ។ នេះបើតាមអ្នកស្រី នៅ ម៉ាលីន អ្នកទទួលសុខត្រូវផ្នែក ជំទង់។
ម៉ាលីនបានធ្វើបទបង្ហាញដល់អ្នកចូលរួមពីគុណតម្លៃនិងអត្ថប្រយោជន៍អាហារ ៣ក្រុមមានអាហារថាមពល អាហារការពារ និងអាហារសាងសង់។ អ្នកស្រីម៉ាលីនក៏បានលើកពីសារធាតុដែលរាងកាយត្រូវការពីអាហារ ទាំងរបៀបទទួលអាហារឱ្យបានត្រឹមត្រូវនិងមានអនាម័យផងដែរ។
អ្នកស្រីបន្ថែមថា កម្មវិធីនេះ ក៏បង្រៀនឲ្យជំទង់ទាំងអស់ដឹង