លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ (Archbishop Peter Bryan Wells)អគ្គរាជទូតសន្តអាសនៈ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះទីនាំងទេវាវិនិច្ឆ័យនាព្រឹក ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣។ ។ លោកអគ្គអភិបាល សិលា ប្រាយអិន វេលស៍ ត្រូវបានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ តែងតាំងជាអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈឆ្នាំ២០២៣កន្លងទៅ។
លោកអគ្គអភិបាល វែលស៍ ប្រសូតនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៦៣ លោកបានបម្រើកិច្ចការការទូតនៃសន្តអាសនៈអស់រយៈពេលជាច្រើនឆ្នាំ។ លោកបានបម្រើការងារនៅទីក្រុងរ៉ូម ក្នុងកិច្ចការរដ្ឋបាលនៃរដ្ឋលេខាធិការ ដ្ឋានសន្តអាសនៈ ហើយនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០១៦ លោកទទួលអគ្គសញ្ញាតែងតាំងជាអគ្គអភិបាល ដោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។
នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦លោកវែលស៍ ត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំ Eswatini។
លោកបានចូល បម្រើកិច្ចការការទូតរបស់សន្តអាសនៈ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៩ ជាអគ្គរាជទូតប្រចាំប្រទេសនីហ្សេរីយ៉ា។ នៅដើមឆ្នាំ ២០០២ លោកបម្រើនៅក្នុងផ្នែកកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានសន្តអាសនៈ។ ក្នុងឆ្នាំ២០០៦ លោកត្រូវបានតែងតាំងជា ប្រធានទទួលបន្ទុកផ្នែកនិយាយភាសាអង់គ្លេស។
លោកក៏បានតែងតាំងជាបន្តបន្ទាប់ សម្តេច ហ្វ្រង់ស៊ីស្កូ ក្នុងកិច្ចការសាសនា និងទទួលបន្ទុកក្នុងគណៈកម្មការសន្តិសុខហិរញ្ញវត្ថុរបស់សន្តអាសនៈ។
នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ លោកបានបំពេញមុខងារជាអគ្គរាជទូតប្រចាំ អាហ្វ្រិកខាងត្បូង និងបូតស្វាណា និងជាអគ្គអភិបាល ភូមិភាគ Marcianopolis។ ក្រោយមកគាត់ក៏ត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំ Lesotho និង Namibia។
ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសន្តអាសនៈ បានចាប់ផ្តើមក្នុងអំឡុងឆ្នាំ១៩៩៤៕