សន្តីកាតារីន ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ នៅទីក្រុងស៊ីយែន ថ្ងៃទី ២៩ ខែមេសា

(St.Catherine of Siena, 1347-1380)។
នាងកាតារីណា កើតនៅស្រុកស៊ីយ៉ែន កើតនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ១៣៤៧ ជាកូនពៅនៃក្រុមគ្រួសារដ៏ធំមួយ។ នាងមានសម្រស់ស្អាតឆើតឆាយ ហើយមិនចង់រៀបការតាមទំនៀមទំលាប់ទេ នៅឆ្នាំ១៣៥៣ កាលនោះនាង នៅក្មេងនៅឡើយ តែនាងយល់ថា ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យនាងបំពេញការងារ មួយដ៏ពិសេស ដូច្នេះហើយនាងក៏ត្រៀមខ្លួននឹងបំពេញកិច្ចការនោះ ដោយអធិដ្ឋាន និងតមអាហារផង។ នាងថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់ ហើយចាប់ផ្តើមជួយ បម្រើអ្នកក្រីក្រ។ នៅសម័យនោះ តាំងពីរយូរឆ្នាំមកហើយ សម្តេចប៉ាបបានចាកចេញ ពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ទៅរស់នៅទីក្រុងអាវីញ៉ុង ប្រទេសបារាំង ដោយសាររឿង នយោបាយ។ ទោះបីនាងមិនចេះអក្សរក៏ដោយ ក៏នាងទៅអង្វរសម្តេចប៉ាបឲ្យវិលត្រឡប់ មករស់នៅទីក្រុងរ៉ូមវិញ ដើម្បីកុំឲ្យព្រះសហគមន៍ បែងចែកជាពីរយ៉ាងដូច្នេះ។ ដោយសារ នាងមានប្រាជ្ញាឈ្លាសវៃ និងស្រឡាញ់ព្រះសហគមន៍យ៉ាងខ្លាំងជាទីបំផុត សម្តេច ប៉ាប ក៏ព្រមស្ដាប់ និងធ្វើតាមនាង ដោយសម្តេចប៉ាប ក្រេគ័រទី ១១ ត្រឡប់មកប្រថាប់ នៅទីក្រុងរ៉ូមវិញក្នងសតវស្សទី ១៤ ក្នុងឆ្នាំ១៣៧៦។ មុនទទួលមរណភាព នាងកាតារីណា រងទុក្ខលំបាក យ៉ាងសនេវទនា ដោយសារនាងទទួលស្នាមរបួសដកគោលនៅលើដៃជើង និងឆ្អឹង ជំនីររបស់នាងដូចព្រះយេស៊ូ ដែលជាសញ្ញាសម្គាល់បញ្ជាក់ថា នាងបានរួមទុក្ខលំបាក ជាមួយព្រះយេស៊ូយ៉ាងស្និទ្ធស្នាលបំផុត។ នាងបានស្លាប់ នៅទីក្រុងរ៉ូម នៅក្នុងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ១៣៨០ ក្នុងវ័យ៣៣ ឆ្នាំ។ នាងត្រូវបានព្រះសហគមន៍ប្រកាសជាសន្តបុគ្គលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៤៦១ ដោយសម្តេចប៉ាប ពីអូសទី២។ សន្តីកាថារីណា ដើរតួសំខាន់ដើម្បីរកសន្តិភាពរវាងស្តេច និងសម្តេចប៉ាប តើយើងជួយសម្រុះសម្រួល រវាងអ្នក ដទៃ ហើយជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សូមសន្តី ជួយឲ្យយើងគោរពព្រះសហគមន៍ ស្រឡាញ់ព្រះសហគមន៍ សុខចិត្តលះបង់អ្វីៗ ដើម្បីផល ប្រយោជន៍របស់ព្រះសហគមន៍។

Facebook
Twitter
LinkedIn