សន្តពីយូស ទី៥ ជាសម្តេចប៉ាប ថ្ងៃទី ៣០ មេសាS. Pii V, papæ

សម្តេចប៉ាបពីយូសទី៥ ទទួលមុខងារជាអភិបាលក្រុងរ៉ូម ចាប់តាំងពីឆ្នាំ១៥៦៦ ដល់ឆ្នាំ១៥៧២ លោកមានភាពល្បីល្បាញខ្លាំងក្នុងការដឹកនាំកែទម្រង់ព្រះសហគមន៍កាតូលិក។ លោកបានកើតនៅក្នុងភូមិបូស្កូ ប្រទេសអ៊ីតាលី នៅថ្ងៃទី 17 ខែមករា ឆ្នាំ 1504 ដោយមានឈ្មោះកំណើតថា អន់តូនីអូ ហ្គីសលីរី។ លោកបានកើតក្នុងត្រកូលគ្រួសារក្រីក្រ។ កាលពីក្មេង លោកជាអ្នកស៊ីឈ្នួលឃ្វាលហ្វូងសត្វ រហូតដល់អាយុ១៥ឆ្នាំ លោកចូលបួសក្នុងក្រុមគ្រួសារបព្វជិតសន្តដូមីនិក ដោយបានទទួលតែងក្នុងឆ្នាំ1528 ដោយត្រុវបានគេហៅលោកថា បងប្រុស មីសែល។ លោកបានសិក្សា នៅក្រុង បូឡូណា និង ជេនណ័រ ប្រទេសអ៊ីតាលី ក្រោយមកលោកត្រូវបានចាត់ឱ្យទៅបង្រៀនទេវវិទ្យា និង ទស្សនវិទ្យា អស់រយៈពេល១៦ឆ្នាំ មុនពេលលោកត្រូវបានជ្រើសជាប្រធាននៅក្នុងក្រុមគ្រួសារដូមីនិក។ ឆ្នាំ១៥៥៦ លោកទទួលមុខងារជាអភិបាលនៃក្រុង នេពី និង ក្រុង ស៊ូទ្រី ហើយឆ្នាំ១៥៥៧ លោកបានតែងតែជាលោកកាលឌីណាល់។ ឆ្នាំ១៥៦៦ លោកត្រុវបានជ្រើសជាសម្តេចប៉ាប ដោយបានជ្រើសឈ្មោះថា សម្តេចប៉ាបពីយូសទី៥ នៅថ្ងៃទី៧ ខែមករា ។ ក្នុងមុខងារជាសម្តេចប៉ាប លោកបានចាប់ផ្តើមភារៈកិច្ចដោយព្យាយមកែទម្រង់ព្រះសហគមន៍ ព្រមទាំងបង្កើតឱ្យមានមហាសន្និបាទក្រុងត្រែង។ លោកបានបោះពុម្ពផ្សាយនូវគោលលិទ្ធនៃព្រះសហគមន៍កាតូលិក ក្បូនពិធីបុណ្យ ក្បួនអភិបូជា ហើយលោកក៏បានប្រកាសថា សន្តថូម៉ាស អគីណាស់ ជាគ្រូបាធ្យាយនៃព្រះសហគមន៍ផងដែរ។ នៅឆ្នាំ១៥៧១ សម្តេចប៉ាបបានបង្កើតក្រុមអ្នកបួសមួយក្រុម ដើម្បីជាកម្លាំងប្រឆាំងនិងក្រុមប្រូតេស្តង់ និងអត់តូមេន តួរ ដែលមកពីតំបន់មេឌីទែរ៉ាណេ។ សម្តេចប៉ាបពីយូស ក៏បានរៀបចំកម្លាំងដ៏រឹងមាំ រវាងក្រុង វេនៀន និងប្រតេសអេស្បាញ រហូតដល់បញ្ជប់វិវាទបានជោគជ័យ ដោយជ័យជំនះនេះបានមកពីការអធិដ្ឋានផ្គាំនៅទូទាំងព្រះសហគមន៍កាតូលិកនៅអ៊ីរ៉ុប ដូចនេះហើយបានជាថ្ងៃទទួលបានជ័យជំនេះនេះគេប្រកាសថាជាថ្ងៃបុណ្យគោរពព្រះនាម៉ារីនៃជ័យជំនះ។ សម្តេចប៉ាបពីយូសបានទទួលមរណភាពនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៥៧២។ហើយបានប្រកាសជាសន្តបុគ្គលនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៧១២ ដោយសម្តេចប៉ាបក្លេម៉ង់ទី១១។

Facebook
Twitter
LinkedIn