ព្រះជាម្ចាស់ជាព្រះបិតា បានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូមិនសោយទិវង្គតទៀតទេ ហើយព្រះអង្គគង់ខាងស្តាំព្រះបិតា ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ដូច្នេះហើយបានជាព្រះយេស៊ូពិតជាព្រះគ្រីស្ត ជាព្រះសង្គ្រោះ ជាផ្លូវ ជាជីវិត ជាសេចក្តីពិត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ជាស្ពានរវាងមនុស្សលោក និងព្រះបិតា ទ្រង់មានឋានៈស្មើនឹងព្រះជាម្ចាស់ ហើយបញ្ជាក់ថា មនុស្សនឹងរស់ឡើងវិញដែរ។ នៅក្នុងគម្ពីរ ថ្ងៃទី៣ ជានិមិត្តរូបនៃអវសាននៃពិភពលោក គឺព្រឹត្តការណ៍អស្ចារ្យដែលនឹងកើតមានឡើងនៅពេលចុងក្រោយបំផុតនៃលោកនេះ ជាពេលដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោកុំ ពេលយើងប្រកាសថាព្រឍះយេស៊ូមានព្រះជន្មឡើងវិញនៅថ្ងៃទី៣ យើងអះអាងថា អវសានកាលនៃពិភពលោកបានចាប់ផ្តើមហើយ ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ ហើយយើងជឿថា ព្រអអ្គកំពុងវិនិច្ឆ័យមនុស្ស។ គ្មានភស្តុតាងអំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញឡើយ មានតែសក្ខីភាពរបស់ក្រុមមគ្រីស្តទូត និងសាវ័កឯទៀតៗ។ បីថ្ងៃក្រោយពីព្រះយេស៊ូបានសោយទិវង្គត ស្រ្តីបីនាក់បានទៅដល់ផ្នូរ ប៉ុន្តែពុំបានឃើញព្រះសពរបស់ព្រះអង្គទេ ពួកគេថែមទាំងជួបព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិ្។ ក្រុមគ្រីស្តទូតមិនបានប្រឌិតប្រព្រឹត្តនេះទេ ព្រោះតាមជំនឿជនជាតិយ៉ូដា មនុស្សមិនអាចរស់ឡើងវិញបានឡើយ។ម្យ៉ាងទៀត ព្រះយេស៊ូបានស្តីបន្ទោសក្រុមសាវ័កដែលនៅសង្ស័យ។ នៅទីបញ្ចប់ គ្រីស្តទូតភាគច្រើនផ្តល់សក្ខីភាពអំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ដោយហ៊ានបូជាជីវិតទាំងស្រុងរហូតដល់ស្លាប់ ព្រោះតែជំនឿនេះ។ សព្វថ្ងៃនេះ ព្រះសហគមន៍ផ្តល់សក្ខីភាពអំពីព្រះយេស៊ូ ដែលមានព្រះជន្មអស់កល្បជានិច្ច ហើយមនុស្សយើងអាចជួបព្រះយេស៊ូដែលមានជីវិតរស់ឡើងវិញបានដែរ។