សន្តៈស៊ីរិល ជាលោកអភិបាលដែលប្រឆាំងនឹងលទ្ធិខុសពីជំនឿ អារីអុស(Arianism)។ លោកមាន ឈ្មោះ ល្បីខាង “អប់រំជំនឿ” និងបង្រៀន។ លោកបានចេញពាក្យណែនាំខាងអប់រំជំនឿចំពោះអ្នករៀបចំចូល ព្រះសហគមន៍។ ក្នុងចំណោមឈុតបញ្ចេញយោបល់របស់លោក ២៤ ដង។ លើកទី ១៩ លោកមាន ប្រសាសន៍អំពីការរៀបចំមនុស្សក្នុងរដូវសែសិបថ្ងៃ មុនជ្រមុជទឹក។ សៀវភៅរបស់លោក ពន្យល់អំពីការអប់រំជំនឿយ៉ាងច្បាស់លាស់។ ដោយសារសៀវភៅនេះ ធ្វើឲ្យយើងដឹងថា លោកអភិបាល ជាគ្រូគង្វាលដែលយកចិត្តទុកដាក់គ្រិស្តបរិស័ទថ្មីយ៉ាងណា, ជួយឲ្យយើងដឹងថែមទៀតថា យើងមានរបៀបតឹងរឹងរឿងអ្វីខ្លះ ចំពោះការទទួលគ្រិស្តបរិស័ទថ្មី និងត្រូវការពួកគេ មានជីវិតជ្រាបចូលក្នុង ជំនឿយ៉ាងណា ។ល។ នេះធ្វើឲ្យយើងដឹងជីវិតរបស់គ្រិស្តបរិស័ទ នៅសតវស្សទី ៤ យ៉ាងល្អ ជាពិសេស លោកបានបង្ហាញណែនាំផ្លូវ សម្រាប់អ្នករៀបចំចូលព្រះសហគមន៍ទាំងនោះ ពីអគ្គសញ្ញាជ្រមុជទឹក ទៅកាន់អគ្គសញ្ញាព្រះកាយព្រះគ្រិស្ត និងទៅដល់ការរស់នៅយ៉ាងពិតប្រាកដ។ លោកមានពាក្យស្លោកប្រចាំខ្លួនថា “គ្រីស្តបរិស័ទ គឺអ្នកនាំព្រះគ្រីស្តទៅកាន់អ្នកដទៃ”។ លោកទទួល ការប្រកាសតែងតាំងជាសន្តបុគ្គល និងជាគ្រូបាធ្យាយរបស់ព្រះសហគមន៍ នៅឆ្នាំ ១៨៨២ នៅសមណសម័យ សម្តេចប៉ាប លេអូទី ១៣។ ការរៀបចំជាគ្រិស្តបរិស័ទយ៉ាងសំខាន់គឺ ការអប់រំជំនឿ ដែលជួយឲ្យគ្រិស្តបរិស័ទយល់អត្ថន័យរបស់អ្វីដែល ខ្លួនកំពុងជឿ ការអប់រំជំនឿជួយបន្តជីវិតរបស់ព្រះសហគមន៍ សូមព្រះសហគមន៍យកចិត្តទុកដាក់មនុស្សពេញវ័យដែលរៀបចំចូលព្រះសហគមន៍យ៉ាងល្អ ជាពិសេស ក្នុងរដូវសែសិបថ្ងៃនេះ។ សូមឲ្យរដូវអប់រំពិសេស គឺ ដំណើរខាងជំនឿយ៉ាងពិតប្រាកដ។ សូមឲ្យគ្រិស្តបរិស័ទចាស់ទាំងអស់ បង្ហាញពន្លឺរបស់ព្រះគ្រិស្ត នៅក្នុងជីវិតពួកគេ។