នាងល្វីស កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៥៩១។ ម្តាយរបស់នាងបានបោះបង់នាងតាំងពីកើតមកម្លេស នាងបានរស់នៅជាមួយម្តាយមីងរបស់នាងក្នុងអារាមមួយ ព្រោះមីងរបស់នាងជាបុព្វជិតា។ ល្វីសបានទួលការអប់រំទាំងចំណេះដឹង នឹងផ្លូវវិញ្ញាណពីក្រុមបព្វជិតានេះ។ អាយុ១៣ឆ្នាំ នាងបានចេញពីអារាម ទៅរស់នៅក្រុងបារីស ក្នុងមណ្ឌលដែលទទួលចិញ្ចឹមក្មេងស្រី។ តាំងពីក្មេងមកម្លេសនាងចង់ក្លាយជាដូនជីម្នាក់។ ពេលនាងអាយុ២០ឆ្នាំ នាងបានទៅសុំលោកបូជាចារ្យដើម្បីចូលអារាម តែនាងមិនត្រូវបានអនុញ្ញាតឡើយ ដោយសារបញ្ហាសុខភាពខ្សោយពេក។ ដោយបានការរៀបចំរបស់ម្តាយមីងរបស់នាង នាងបានរៀបការនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៦៥៣ ជាមួយកម្លោះម្នាក់ឈ្មោះអន់តូនី ដែលេលជាលេខាធិការដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ គ្រូសារថ្មីនេះមានសុភមង្គលណាស់ នាងបានផ្តល់កំណើតដល់កូនប្រុសម្នាក់ ក្រោយពីបានរៀបការ អស់រយៈពេល១៣ឆ្នាំ ប្ដីនាងបានទទួលមរណភាព ដោយសារជំងឺ។ នាងក្លាយទៅជាស្ត្រីមេម៉ាយ នាងធ្លាក់ខ្លួនលំបាក នាងមានចិត្តសោកស្តាយ និងអស់សង្ឃឹមជាខ្លាំង។ សន្តៈ វ៉ាំងសង់ នៅប៉ូល ជួយណែនាំនាងល្វីសខាងផ្លូវវិញ្ញាណ។ លោកវ៉ាំងសង បានសុំឱ្យល្វីសជួយបំពេញកិច្ចការខ្លះជាមួយអ្នកក្រីក្រ។ ល្វីសបានចាប់ផ្តើមជីវិតជាថ្មី នាងល្វីសជួយជ្រោមជ្រែង លោកក៏បង្កើតក្រុមគ្រួសារ “បងស្រីនៃធម៌មេត្តាករុណា” ដើម្បីជួយអ្នកក្រីក្រ និងអ្នកជំងឺ។ នាងល្វីសមានទំនាក់ទំនងជាមួយស្រ្តីអភិជនជាច្រើននាក់ ហើយនឹងជាមួយរដ្ឋាភិបាល ដើម្បីជួយឧបត្ថម្ភក្រុមទាំងអស់នោះ។ នាងល្វីសមានសុខភាពមិនសូវល្អប៉ុន្មានទេ តែនាងធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីជួយអ្នកក្រីក្រ និងអ្នកជំងឺ។ នាងជានារីម្នាក់ពោរពេញដោយសេចក្តីស្រឡាញ់ និងសុភាពរាបសា។ នាងមានប្រសាសន៍ទៅកាន់ក្រុមបងស្រីថា៖ “ចូរមានចិត្តខ្នះខ្នែងពេលបម្រើអ្នកក្រីក្រ។ ចូរស្រឡាញ់ និងលើកទឹកចិត្តគេ ដូចជាព្រះយេស៊ូដែរ”។ ចូរស្រឡាញ់គេដោយចិត្តទន់ភ្លន់ ចូរគោរពគេឱ្យអស់ពីជម្រៅចិត្ត ចូរមើលគេដូចព្រះយេស៊ូមើលគេដែរ កុំវិនិច្ឆ័យគេ កុំកាត់ក្តីគេឱ្យសោះ។ នាងល្វីសទទួលមរណភាពនៅឆ្នាំ១៦៦០។ ក្រុមបព្វជិតារបស់បងស្រីល្វីសជាក្រុមមួយដ៏ធំ នៅក្នុងព្រះសហគមន៍កាតូលិកយើង។ បពិត្រព្រះយេស៊ូជាអម្ចាស់សូមប្រោសឱ្យខ្ញុំត្រាប់តាមព្រះអង្គ ក្នុងការរស់នៅ និងការប្រព្រឹត្តផង។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គយាងមកក្នុងលោកនេះ ដើម្បីបម្រើមនុស្សលោក មិនមែនឱ្យគេបម្រើព្រះអង្គទេ។សូមព្រះអង្គប្រោសឱ្យខ្ញុំមានចិត្តសប្បុរស ចំពោះអស់អ្នកដែលខ្ញុំជួបជារៀងរាល់ថ្ងៃ។ សូមឱ្យខ្ញុំចេះទទួលមនុស្សទាំងអស់ ដូចព្រះអង្គទទួលគេដោយព្រះហឫទ័យសប្បុរសដែរ សូមប្រោសឱ្យខ្ញុំមានចិត្តស្រឡាញ់ដ៏ទន់ភ្លន់និងគោរពដល់អ្នកឯទៀតដូចព្រះអង្គ។ សូមឱ្យខ្ញុំមានចិត្តស្រឡាញ់ និងចិត្តទូលាយដល់អស់អ្នកដែលត្រូវការ ឱ្យខ្ញុំជួយសូមប្រោសឱ្យខ្ញុំចេះគោរពអ្នកជិតខាងខ្លួនផង។ បពិត្រព្រះអម្ចាស់ ព្រះអង្គយាងមកក្នុងលោកនេះ សោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះបិតាដល់មនុស្សលោកគ្រប់ៗរូប។