ជាសន្តឧបការី នៃអ្នកជំងឺ, គិលានុបដ្ឋាយិកា និងមន្ទីពេទ្យ លោកយ៉ូហាន សូដាត ជាជនជាតិព័រទុយហ្គាល់ លោកកើតក្នុងឆ្នាំ១៤៩៥ ។ លោកជាអ្នកគង្វាល ក្រោយមកដូរមុខរបរ មកធ្វើជាកសិករ ទាហាន កម្មករ និងអ្នកលក់សៀវភៅ។ នៅទីបំផុត ដោយសារតែបទទេសនា របស់សន្តយ៉ូហាន នៅអាវីឡា បានធ្វើឲ្យលោករិះគិតអំពីជីវិតរបស់កន្លងមកលោក។ ក្រោយមក លោកក្លាយទៅជាសាក្សីសំខាន់មួយរូប អំពីសេចក្តីមេត្តាករុណារបស់គ្រិស្តបរិស័ទ នៅស្រុកក្រានដា ប្រទេសអាស្ប៉ាញ។ លោកបង្កើតមន្ទីរពេទ្យមួយសម្រាប់អ្នកក្រីក្រ ទោះបីលោក គ្មានអ្វីសោះ ព្រមទាំងគ្មានអ្នកណាជួយលោកផង ប៉ុន្តែដោយសារតែព្រះឧបការៈគុណរបស់ ព្រះជាម្ចាស់និងសេចក្តីស្រឡាញ់បែបគ្រិស្តបរិស័ទ បណ្តាលឲ្យលោកធ្វើការទាំងនេះបាន។ ក្រោយមកមិត្តភក្តរបស់លោកបានចាក់គ្រឹះរបស់ ក្រុមគ្រួសារបព្វជិតាមួយ ឈ្មោះ “អ្នកជួយ ព្យាបាល” ឬ តែងតែហៅគេថា “ហ្វាតេ បេនេ ហ្វ្រាតែលលិ” ហាក់ដូចជារំលឹកពួកគេ ឲ្យធ្វើអំពីល្អ ជានិច្ច។ លោកបានយកចិត្តទុកដាក់ អ្នកជំងឺខួរក្បាល និងចាប់ផ្តើមប្រើវិធីព្យាបាលមួយហៅ “ការព្យាបាលផ្លូវចិត្ត” តាមរបៀបជំនាន់ថ្មី។ លោកជឿថា គួរព្យាបាលផ្លូវចិត្តមុន ក្រោយមក ការព្យាបាលខាងផ្លូវកាយ នឹងក្លាយទៅជារឿងស្រួលវិញ។ លោកបានញែកអ្នកជំងឺឆ្លង ចេញពីអ្នកជំងឺធម្មតាទូទៅ ហើយប្រតិបត្តិ ចំពោះអ្នកជំងឺដោយសេចក្តីស្រឡាញ់និងអត់ធ្មត់ ជាពិសេស អ្នកជំងឺខាងខួរក្បាល។ បេសកកម្មរបស់លោក គឺជាការរំលឹកយើង ចំពោះអស់អ្នកដែលត្រូវទទួលខុសត្រូវសង្គម ដែល ធម្មតា មិនសូវទទួលស្គាល់អ្នកពិការខួរក្បាល។ សន្តៈយ៉ូហាន ដែលគោរពព្រះជាម្ចាស់ ចាប់ផ្តើមធ្លាក់ខ្លួនឈឺ ថ្ងៃមួយលោកលឺថា ទឺកជំនាន់ បានហូរនាំឈើមានតម្លៃមកក្បែរក្រុង លោកងើបពីគ្រែ ជាមួយសហការី ទៅប្រមូលឈើនោះ ពេលលកំពុងប្រមូល សហការីម្នាក់ធ្លាក់ទៅក្នុងស្ទឹង ភ្លាមនោះ លោកកយ៉ូហានក៏ហក់ទៅជួយ ទាំងដែលលោកកំពុងមានជំងឺ និងមិនខ្វល់ពីសុវត្តិភាពរបស់ខ្លួនឡើយ តែមិនអាចជួយក្មេងប្រុសនោះបានឡើយ ហើយបណ្តាលឱ្យលោកមានជំងឺទឹកចូលសួត។ លោកបានទទួលមរណភាព នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៥៥០ ក្នុងអាយុ៥៥ ឆ្នាំ។