សន្តីពែរពេទុយអារ និងសន្តីហ្វេលីស៊ីតា ជាគ្រិស្តបរិស័ទនៅសម័យ ដើមដំបូង ហើយជាមរណសាក្សី អំឡុងពេលដែល ក្នុងកណ្តាលអាហ្វ្រិក រ៉ូម៉ាំង នៅជិតក្រុងខាទេច បៀតបៀនគ្រីស្តបរិស័ទ ក្នុងរជ្ជកាលព្រះចៅអធិរាជ សេវេរ៉ូស។ សន្តីទាំងពីរលះបង់ជីវិតដើម្បីជាសាក្សីនៃជំនឿ។ ក្នុងឆ្នាំ២០៣ សន្តីពែរពេទុយអារ ជាស្ត្រីអភិសិទ្ធិជន ម្នាក់ដែលមានចំណេះដឹងខ្ពងខ្ពស់ ដែលមានម្តាយជាគ្រីស្តបរិសទមានជំនឿមុតមាំ រឺឯឱពុកមិនជឿលើសាសនាណាមួយឡើយ ។ ពេល ពែរពេទុយអា អាយុបាន២២ ឆ្នាំ នាងបានទទួលការអប់ទាំងចំណេះទូទៅក៏ដូចជាការអប់រំផ្លូវវិញ្ញាណ ក៏ប៉ុន្តឱពុករបស់នាង មិនចង់ឱ្យនាងជាគ្រីស្តបរិស័ទឡើយ ថ្ងៃមួយនាងបានសួរសំនួរដ៏សាមញមួយទៅឪពុករបស់នាង នាងចង្អុលទៅក្អមទឹក សួរថា តើពុកឃើញក្អមនោះទេ? តើពុកអាចហៅក្អមនេះ ជាអ្វីផ្សេងបានទេ? ឪពុកនាងតបថា ពិតជាមិនអាចនោះ វាគឺជាក្អម បែរពេទុយអាតបវិញកថា ខ្ញុំក៏មិនអាចហៅខ្លួនឯងថាអ្វីផ្សេងនោះដែរ ក្រៅពីថាខ្ញុំជាគ្រីស្តបរិស័ទ។ ចម្លើយនេះបានធ្វើឱ្យឪុកនាងតូចចិត្តជាខ្លាំងនឹងបានវាយនាងទៀតផង ក្រោយមកនាងបានរស់នៅឃ្លាតពីឪពុកប្រហែលពីរបីថ្ងៃ ជាចុងក្រោយនាងត្រូវបានគេចាប់ដាក់គុក។ គេបានចាប់ខ្លួនពែពេទុយអា ជាមួយសិស្សដែលទទួលការអប់រំជំនឿ៤នាក់ទៀត ដែលក្នុងនោះ២នាក់ជាទាសករ អ្នកទាំង៤នាក់នោះគឺ ហ្វីលីស៊ីតា និងរេវ៉ូខាទូស សាត់ធើនីអុស និង ស៊ីខូនឌូលូស។ ពែរពេទុយអា បានទទួលអគ្គសញ្ញាជ្រមុថទឹកមុនពេលចាប់ទៅឃុំ។ រីឯ សន្តីហ្វេលីស៊ីតា ជាខ្ញុំបម្រើ នាងក៏ត្រូវគេចាប់ឃុំផងដែរ ខណៈដែរហ្វីលីស៊ីតា មានផ្ទៃពោះ៨ខែផង។ អ្នកទាំងពីរ មានទំនាក់ទំនង ជាមួយគ្នា ដោយសារជំនឿ និងរួមចិត្តគំនិតជាមួយគ្នា ដើម្បីប្រកាសសេចក្តីពិតរបស់ព្រះគ្រីស្ត។ រឿងរ៉ាវអំពីមរណសាក្សីរបស់សន្តីទាំងពីរ ជារឿងនិពន្ទដែលគួរឲ្យសរសើរបំផុតក្នុងជំនាន់គ្រីស្តបរិស័ទ នៅជំនាន់ ដើមដំបូង ដូចជានិយាយថា “មុខរបស់នាងទាំងពីរ ពោរពេញទៅដោយអំណរសប្បាយ កែវភ្នែករបស់នាង និងកាយវិការរបស់នាង បានបង្ហាញអំណរនេះ ដោយចេញពីមាត់របស់នាងជាពាក្យសំដី”។ រឿងមួយដែល ធ្វើឲ្យសន្តីពែរពេទុយអារ មានសេចក្តីត្រេកអរមែនទែនគឺ ការច្រៀងបទទំនុកតម្កើង តទល់នឹងសម្លេងស្រែក កញ្ជ្រៀវ របស់ហ្វូងមនុស្ស។ ដំណើរនៃមរណសាក្សីភាព អំពីការទារុណកម្មពីមនុស្ស ក្លាយទៅជាកម្លាំងសម្រាប់គ្រីស្តបរិស័ទជំនាន់ ក្រោយ ហើយការរស់ឡើងវិញរបស់ព្រះគ្រីស្ត មានជ័យជំនះដោយសេចក្តីស្រឡាញ់។ សន្តីទាំង២ទ្រូវបានគេចង់ជាប់គ្នា ហើយចាក់សម្លាប់ដោយដាវ។ នៅពេលយើងប្រឈមមុខ ការពិបាកនិងឧបសគ្គនានា ក្នុងជីវិតប្រចាំថ្ងៃ។ យើងចាប់ផ្តើមរអ៊ូរទាំ អំពី ការទុក្ខលំបាកទាំងប៉ុន្មានរបស់យើង។ សូមព្រះជាម្ចាស់ជួយយើងឲ្យឈ្នះការបៀតបៀនផ្សេងៗ ដើម្បីព្រះយេស៊ូគ្រិស្ត។ សូមឲ្យឈាមរបស់មរណសាក្សីទាំងអស់ ជួយឲ្យផែនដីរបស់អ្នកទាំងពីមានផ្លែផលល្អអំពីជំនឿ។