រដូវអប់រំពិសេស រឺរដូវសែសិបថ្ងៃ (ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣) អាទិត្យទី១ រដូវអប់រំពិសេស (ឆ្នាំក)

បុណ្យចម្លងជាបុណ្យដ៏កំពូល និងសំខាន់ជាងបុណ្យឯទៀតទាំងអស់ខាងគ្រីស្តសាសនាយើង ព្រោះក្នុងបុណ្យចម្លង យើងជាគ្រីស្តបរិស័ទលើកតម្កើងការសង្គ្រោះរបស់ព្រះជាម្ចាស់។ ហេតុនេះហើយបានជាមុនបុណ្យចម្លង ព្រះសហគមន៍ចាត់ចែងឱ្យគ្រីស្តបរិស័ទរៀបចំចិត្តគំនិត ដើម្បីប្រារព្ធ ពិធីនេះយ៉ាងសមរម្យ គឺអស់រយៈពេល៤០ថ្ងៃ ដែហៅថា រដូវអប់រំពិសេស រឺរដូវសែសិបថ្ងៃ រឺរដូវត្រណម។ កាលពីដើម ជខនជាតិអ៊ីស្រាអែលធ្វើដំណើរក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ ឆ្ពោះទៅកាន់ទឺកដីដែលព្រះជាម្ចាស់សន្យាថានឹងប្រទានឱ្យ។ ក្នុងពេលធ្វើដំណើរទៅកាន់ទឹកដីនោះ ព្រះអង្គបានអប់រំចិត្តគំនិតរបស់ពួកគេយ៉ាងពិសេ ឱ្យស្គាលធម៌មេត្តាករុណារបស់ព្រះអង្គ និងឱ្យពឹងផ្អែកលើព្រះអង្គតែមួយគត់ប៉ុណ្ណោះ។ រីឯលោកម៉ូសេនៅលើភ្នំអស់រយ: ៤០ ថ្ងៃ” មុននឹងទទួលធម្មវិន័យ ហើយព្យាការីអេលីដើរទៅដល់ភ្នំហូរ៉បអស់រយ:ពេល ៤០ ថ្ងៃ មុននឹងជួបព្រះអម្ចាស់ ។ ព្រះយេស៊ូធ្វើទុក្ករកិរិយានៅក្នុងវាលរហោស្ថាន អស់រយ:ពេល ៤០ ថ្ងៃ ដែរ មុននឹងចាប់ផ្តើមសម្ដែងធម៌ទេសនា។ ពេលនោះ ព្រះអង្គរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះបិតា ទ្រង់ធ្វើតាមព្រះហឫទ័យព្រះបិតាក្នុងនាមមនុស្សយើង ហើយបានផ្ចាញ់មារផង ។ ក្រោយពីពេលដែលព្រះយេស៊ូទទួលព្រះជន្ម ព្រះអង្គក៏គង់នៅជាមួយក្រុមសាវ័កអស់រយៈពេល ៤០ ថ្ងៃដើម្បីអប់រំពួក គេយ៉ាងពិសេស ។ ដូច្នេះ តាមគម្ពីរ រយ:ពេល ៤០ថ្ងៃ ជារយ:ពេលមួយដ៏ពិសេស សម្រាប់ឲ្យ មនុស្សរួមរស់យ៉ាង ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ និងទទួលការអប់រំពីព្រះអង្គ ។ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេល ៤០ ថ្ងៃ គ្រីស្តបរិស័ទរំពឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះជាម្ចាស់កាលពីដើម និងអំពីធម៌មេត្តាករុណារបស់ព្រះអង្គ គេនាំគ្នាអង្វរព្រះអង្គ សូមទ្រង់ព្រះមេត្តា ប្រែចិត្ត គំនិតរបស់ខ្លួន ឲ្យស្របទៅតាមធម៌មេត្តា ករុណានោះ ។ ក្នុងរដូវអប់រំពិសេស ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទឲ្យនឹករំពឹងអំពីអត្ថន័យនៃ អគ្គសញ្ញាជ្រមុជទឹកដែលធ្វើឲ្យគេរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ” ដូច្នេះ រដូវ សែសិបថ្ងៃ ជារដូវសម្រាប់អប់រំជំនឿគ្រីស្តបរិស័ទទាំងអស់ ជាពិសេសគ្រីស្តបរិស័ទដែលត្រៀមខ្លួនទទួល អគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាស បុណ្យចម្លង ។ ក្នុងរដូវរៀបចំអប់រំពិសេសនោះ គ្រីស្តបរិស័ទយកចិត្តទុកដាក់៖ ដោយញែកពេលវេលាខ្លះដើម្បីមកអានព្រះគម្ពីរ មកស្មឹងស្មាធិ៍ និងអធិដ្ឋាន ។ តមអាហារខ្លះ តមការសប្បាយខ្លះ ដើម្បីអប់រំខ្លួន និងរំងាប់លោភ: ទោសៈ មោហ:ដែលជាប់ នឹងខ្លួន ។ យកប្រាក់ខ្លះ ចែកជាទានដល់ជនក្រីក្រ ។

Facebook
Twitter
LinkedIn