សន្តសិលា ដាមីយ៉ាំង កើតនៅក្រុងរ៉ាវេនណា ក្នុងគ្រួសារក្រីក្រ ក្នុងឆ្នាំ១០០៧ ។ លោកមានបងប្រុសដែលយកចិត្តទុកដាក់ លោកយ៉ាងល្អដូចបិតាមាតា ដូចជាជួយរៀបចំឲ្យលោកឲ្យទទួលការសិក្សា ដូច្នេះលោកចង់ហៅខ្លួនឯងថា “សិលារបស់បងដាមីយ៉ាំង”។ លោកបានទទួលការសិក្សានៅក្រុងរ៉ាវេនណា, ហ្វាអេន្សា និងប៉ាដួ។ ក្រោយមកលោកចូលក្រុមបុព្វជិតាឥសីរបស់ក្រុមគ្រួសារខាល់ម៉ាដូឡេស។ ជាញឹកញាប់ លោកត្រូវគេចាត់ ឲ្យទៅសំដែងធម្មទេសនា និងជំរុញឲ្យមានការធ្វើឲ្យវត្តអារាមរបស់ឥសីល្អឡើងវិញ។ សម្តេចប៉ាប ស្ទេផានទី ៩ ទ្រង់តែងតាំងលោកជាលោកអភិបាល និងកាឌីណាល់របស់ក្រុងអូស្ទីអា។ លោក បានតស៊ូដើម្បីព្រះសហគមន៍ផុតពីផលប្រយោជន៍លោកីយ៍ ព្រមទាំងប្រឆាំងនឹងការធ្លាក់ ចុះខាងសីលធម៌ របស់បូជាចារ្យនិងបព្វជិត ដោយសារហេតុនេះហើយ លោកបានធ្វើឲ្យមិត្តភ័ក្តិ របស់លោកគឺ ហិលឌើប្រ៊ាន់ ដែលក្រោយមកទទួលការជ្រើរើសជាសម្តេចប៉ាបគ្រេគ័រទី ៧ ដែលជួយកែលំអ ព្រះសហគមន៍ឡើងវិញ។ ប៉ុន្តែមុនទៅដល់ការកែលំអព្រះសហគមន៍ លោកចាប់ផ្តើមកែតម្រូវខ្លួនឯងជាមុនសិន ជាពិសេស លោកមាន របៀបរស់នៅតឹងរឹង និងដ៏វិសុទ្ធ ព្រោះយើងឃើញការងារ និងស្នាដៃសរសេរជាច្រើនដែល ពោរពេញទៅដោយ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ លោកបានទទទលមរណភាពនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១០៧២ ហើយដោយសារការខិតខំស្តារព្រះសហគមន៍ឡើងវិញ សម្តេចប៉ាប លេអូទី ១២ បានតែងតាំងគាត់ជា “គ្រូបាធ្យាយ” របស់ព្រះសហគមន៍ក្នុងឆ្នាំ ១៨២៣៕ ជីវិតសព្វថ្ងៃនេះ គិតតែពីភាពងាយស្រួលរបស់ខ្លួនឯង រហូតដល់ខ្លះមានគំនិតអត្មានិយម ដូច្នេះ យើងត្រូវតែ ប្រយ័ត្នការយករបៀបលោកីយមកប្រើច្រើនពេក ក្នុងជីវិតព្រះសហគមន៍ ត្រូវយករបៀប ព្រះសហគមន៍ ដែលមកពីព្រះហឫទ័យព្រះជាម្ចាស់មកអនុវត្ត ទើបប្រសើរជាង។ ជួលកាល យើងត្រូវការកែច្នៃអ្នកដទៃ តែយើងភ្លេចចំណុចសំខាន់គឺ យើងត្រូវកែខៃខ្លួនឯងជាមុនសិន ទើបពាក់ប្រមានរបស់យើង មានសក្តានុពល។ បព្រឹត្តព្រះជាម្ចាស់ សូមព្រះអង្គជួយឲ្យយើងចេះជំរះចិត្តគំនិតរបស់ខ្លនឯង ជានិច្ចដូចគំរូរបស់សន្តៈសិលា ដាមីយ៉ាំង។ សូមឲ្យគ្រិស្តបរិស័ទមានចិត្តលះបង់ខ្លួន ដើម្បីព្រះសហគមន៍។