ថ្ងៃទី ១៧ ខែកុម្ភៈ សន្តបុគ្គលទាំង ៧ ដែលបង្កើតក្រុមគ្រួសារបុព្វជិត បម្រើព្រះនាងម៉ារី

មានបុរស៧នាក់ ដែលមានដើមកំណើតនីក្រុង ហ្លូរេន ប្រទេសអ៊ីតាលី លោករស់នៅជាអ្នកបួស នៅម៉ុងតេ សេណារីយ៉ូ។ អស់លោកបានរស់នៅយ៉ាងពិសេស ដើម្បីស្វែងរកភាពដ៏វិសុទ្ធ ដោយប្រតិបត្តិតាមគំរូរបស់ព្រះនាងម៉ារី។ នៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ១២៤០ ពួកលោកបាននិម្មិតឃើញព្រះនាងម៉ារី ដែលកំពុងកាន់ក្រណាត់ពណ៌ខ្មៅ ដោយមានទេវទូតកាន់សៀវភៅមានចំណងជើងថា អ្នកបម្រីព្រះនាងម៉ារី នៅក្បែរនោះ។ ព្រះនាងម៉ារីមានបន្ទូលទៅកាន់អស់លោកថា អ្នករាល់គ្នានឹងបង្កើតគ្រុមបព្វជិតថ្មីមួយ ហើយអ្នករាល់គ្នានឹងក្លាយជាសាក្សីរបស់ខ្ញុំក្នុងពិភពលោក។ នេះជាក្បូននៃក្រុមរបស់អ្នកតាមសន្តអូគូស្តាំង។ ហើយអ្នកជាសញ្ញាសម្គាល់របស់ខ្ញុំ គឺអ្នកជាស្នាមពណ៌ខ្មៅក្នុងការចង់ចាំអំពីទុក្ខលំបាករបស់ខ្ញុំ។ លោកទាំង ៧ នាក់ គោរពនិងធ្វើធម្មទេសនា អំពី “ទុក្ខលំបាក” របស់ព្រះនាងម៉ារី ពួកគេស្លៀកពាក់ពណ៌ខ្មៅដូចក្រុមបព្វជិតអូហ្គូសាំង។ សន្តៈទាំង ៧ នាក់ដើរទៅធ្វើធម្មទេសនា ទូទាំងតំបន់ តូស្កាណា(Toscana) ប្រទេសអ៊ីតាលី។ នៅឆ្នាំ១៣០៤ ព្រះសហគមន៍បានទទួលស្គាល់ក្រុមបុព្វជិត នេះជាផ្លូវការ ដោយមាន ឈ្មោះថា “ក្រុមគ្រួសារបម្រើព្រះនាងម៉ារី”។ ថ្ងៃនេះព្រះសហគមន៍រំលឹកការស្លាប់របស់ អឡេកស៊ីអូ ហ្វាល់កូនីអេរី (១៣១០) ដែលជាម្នាក់ក្នុងក្រុម ៧ នាក់។ សម្តេចប៉ាបលេអូទី១៣ បានប្រកាសលោកទាំង៧ ជាសន្តបុគ្គលនៅឆ្នាំ១៨៨៧។ សូមព្រះនាងម៉ារី ជួយឲ្យយើងរំលឹកការរងទុក្ខលំបាកនិងសេចក្តីស្លាប់របស់ព្រះគ្រិស្ត។ សូម “ទុក្ខលំបាក” របស់ព្រះនាងម៉ារី ជាការលើកទឹកចិត្តអស់អ្នកដែលកំពុងមានទុក្ខវេទនា។ សូមព្រះនាងម៉ារីបង្រៀនយើង ឲ្យចេះចែកលំលែកទុក្ខព្រួយរបស់អ្នកដទៃ។

Facebook
Twitter
LinkedIn