ថ្ងៃទី ១៤ ខែកុម្ភៈ សន្ត ស៊ីរិល និង ម៉េតូឌីស បព្វជិត និងអមភិបាលព្រះសហគមន៍

លោកកុងស្តង់ទីន ហៅថា “ស៊ីរិល” និងលោកម៉េថូដ ជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្រុងថេសាឡូនិក ដែលជាគ្រីស្របរិស័ទដ៏សកម្មម្នាក់។ នៅក្រុងថេសាឡូនិចមានប្រជាជនស្លាវីជាច្រើនមកតាំងទីលំនៅ ដូចនេះលោកទាំងពីរក៏ចេះនិយាយភាសាស្លាវី ផងដែរ។ លោកមេតូឌីស ដែលជាបងប្រុស របស់លោកស៊ីរិល បានចូលបម្រីជាមន្ត្រី តែក្រោយមកលោកមានភាពធុញទ្រាន់ ក៏សុំចូលនិវត្តន៍ ហើយទៅស្នាក់នៅក្នុងអារាមមួយ។ ចំណែកឯលោក កងុស្តង់ទីន រឺលោកស៊ីរិល លោកគឺជាទស្សនវិទូ ហើយជាសាស្រ្តចារ្យទស្សនវិទ្យា នៅក្រុងកុងស្តង់ទីណូ។ នៅឆ្នាំ៨៦០ លោកទាំងពីរបានចូលបួស រួចទទួលភារកិច្ច ទៅប្រកាសដំណឹងល្អនៅទ្វីបអឺរ៉ុប កណ្តាល ក្នុងនាមជាសាសនទូតពិសេសនៅប្រទេសអ៊ុយក្រែន។ ឆ្នាំ៨៦៣ នៅក្រុងម៉ូរ៉ាវី លោកទាំងពីរបកប្រែគម្ពីរ ក្បូនពិធីបុណ្យជាភាសាស្លាវ ព្រមទាំងបង្កើតពុម្ពអក្សរម្យ៉ាង ដែលមានប្រើហូតមក ដល់សព្វថ្ងៃ គឺ Glagolithic ហ្គាហ្គោលិតទិច រឺអ្នកខ្លះហៅថា អក្សរស៊ីរិលិក តាមឈ្មោះរបស់លោក។ ដោយសម័យនោះព្រះសហគមន៍ភាគខាងលិច ត្រូវប្រើប្រាស់ភាសាក្រិក និងឡាតាំង រហូតដល់មានវ៉ាទីកង់ទី២ ដែលនេះជាហេតុនាំឱ្យមានគ្រីស្តបរិស័ទខ្លះជំទាស់នឹងលោកទាំងពីរ ដែលប្រើភាសាផ្សេង តែសម្តេច ប៉ាបបានគាំទ្រលោក។ លោកស៊ីរិលបនាបន្តស្នាក់នៅទីក្រុងរ៉ូម ដោយលោកមិនបានត្រឡប់ទៅម៉ូរ៉ាវី វិញនោះទេ ររហូតដល់លោកទទួលមរណភាពនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ៨៦៩។ ពេលនោះលោកមេតូឌីសពិបាកចិត្តជាខ្លាំង ហើយបានបន្តកិច្ចរបស់ប្អូន។ លោកមេតូឌីស ត្រូវបានសម្តេចប៉ាបតែងតាំងជាអភិបាលព្រះសហគមន៍ក្រុមស្មៀរញ៉ម និងជាតំណាងសម្តេចប៉ាបទៀត លោកបានទទួលមរណភាពនៅឆ្នាំ ៨៨៥៕ សូមព្រះអម្ចាស់ប្រទានក្រុមសាសនទូត ឲ្យមានចិត្តយល់ដឹងព្រះសហគមន៍ប្រចាំតំបន់ ឲ្យចេញ សកម្មភាពរបស់ពួកគាត់ មានប្រយោជន៍ដល់អ្នកដទៃទាំងអស់។ សូមឲ្យយើងគ្រិស្តបរិស័ទ មានចិត្តខ្នះខ្នែងប្រកាសដំណឹងល្អដល់អ្នកចិត្តខាងយើងទាំងអស់។

Facebook
Twitter
LinkedIn