បានកើតក្នុងត្រកូលគ្រួសារអភិជន នៅក្រុង អាមៀន។ លោកជាបព្វជិតក្នុងអារាម ខូប៊ី នៅភីខាឌី ហើយក្រោយមកផ្លាស់ទៅអារាម ខូប៊ី នៅវេសផាលីយ៉ា។ លោកបានអបដំណើរស្តេច ហារ៉ូ ទៅកាន់ប្រទេសដាណឺម៉ាក នៅពេលដែលព្រះចៅ ហារ៉ូត្រូវបានគេនិរទេសទៅស្រុកកំណើតវិញ លោកបានបំពេញបេសកម្មជាសាសនទូតប្រកាសដំណឹងល្អនៅទីនោះ។ ភាពល្បីល្បាញរបស់ លោកអង់ស្ការ បានជំរុញឱ្យព្រះចៅ ប៊ីចន នៃប្រទេសស៊ុយអែត ចង់ជួបលោកជាខ្លាំង ហើយព្រះអង្គបានអញ្ចើញលោកមកប្រទេសស៊ុយអែត និងបានកសាងព្រះវិហារមួយនៅទីនោះ ហើយនេះ គឺជាព្រះវិហារនៃគ្រីស្តសាសនាដំបូងគេបង្អស់ ដែលត្រូវបានកសាងឡើងក្នុងប្រទេសស៊ូយអែត។ លោកបានក្លាយជាបូជាចារ្យនែអារាមខួប៊ីថ្មី និងក៏ជាអគ្គអភិបាលនៃ ហាំប៊ឺក ក្នុងឆ្នាំ៨៣១ ក្រោយមកសម្តេចប៉ាប ហ្គេគ្រេរទី៤ បានតែងតាំងលោកឱ្យបានស្របទៅតាមប្រទេសស្កែនឌីណាវី។ លោកបានបំពេញមុខងារយ៉ាងខ្ជាប់ខ្ជួន ដើម្បីប្រកាសដំណឹងល្អ ប្រហែលអស់រយៈពេល១៤ឆ្នាំ។ ក៏ប៉ុន្តែក្នុងឆ្នាំ៨៤៥ ស្នាដៃទាំងប៉ុន្មានដែលលោកបានខំកសាងត្រូវបានបំផ្លាញ់ ដោយការវាយប្រហាររបស់ក្រុម ណ័រមែន ដោយបានបំផ្លាញក្រុង ហាំប៊ឺក ហើយត្រួតត្រាប្រទេស ស្កែនឌីណាវី។ ឆ្នាំ៨៤៨ លោកត្រូវបានតែងតាំងជាអគ្គអភិបាលនៃក្រុង ប្រេមែន រួមជាមួយក្រុងហាំប៊ីក ដោយសម្តេចប៉ាបនីកូឡាសទី១ ។ លោកអង់ស្ការបានត្រឡប់ទៅប្រទេសដាណឺម៉ាក និងស៊ុយអែតវិញក្នុងឆ្នាំ៨៥៤ ហើយបន្តបេសកម្ម ដោយយកឈ្មោះថ្មីដែលជូនដោយស្តេចជូតឡែន ថា អេរីក។ លោកពូកែធ្វើធម្មទេសនាណាស់ លោកមានភាពអត់ធ្មត់ និងរស់នៅយ៉ាងបរិសុទ្ធ។ លោកបានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ៨៦៥។